#Article 1: សេដ្ឋកិច្ច (237 words)


 

យោងតាមវចនានុក្រមខ្មែររៀបរៀងដោយ សម្តេចសង្ឃរាជ ជួន ណាត (១៩៦២) ដែលខាងវិទ្យាស្ថានភាសាជាតិបានអំពាវនាវឲ្យប្រើប្រាស់ជាគោល​នោះ​ ​បាន​ពន្យល់​ពាក្យ​សេដ្ឋកិច្ចថា​បាន​មក​ពី​បន្សំ​រវាង​ពាក្យ សេដ្ឋ + កិច្ចការ ក្នុង​នោះ​ពាក្យសេដ្ឋ មាន​ន័យ​ថា ប្រសើរ ឧត្តុង្គឧត្តម។​ ​រួម​សេចក្តី​មក សេដ្ឋកិច្ច​មាន​ន័យ​ថា​ជា​កិច្ចការ​ដ៏ឧត្តុង្គ​ឧត្តម​ថ្លៃថ្លា ឬ​ក៏​ជា​កិច្ចការ​ទាំង​ឡាយ​ដែលធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចំរើន ។ សំណេរក្រោយ​មកមានការ​ប្រើ​ប្រាស់ពាក្យនេះក្នុងន័យប្រាស​ចាក​ពី​ន័យ​ដើម​របស់វា ពោលគឺនៅពេល​ដែលពាក្យនេះត្រូវបានយកទៅប្រើឲ្យសមន័យទៅនឹងពាក្យបារាំងឬអង់គ្លេសថា អេកូនូមី (Economy)។ លោក រ. គោវិទ (១៩៦៧) បានពន្យល់ពាក្យសេដ្ឋកិច្ច នេះថា ជាការសន្សំទុកឲ្យចំរើនឡើង ឬជាកិច្ចការរាជការដែលទាក់ទងនឹងពាណិជ្ជកម្ម និងឧស្សាហកម្មទូទៅ ។ ចំណែកលោក ហ៊ាន សាហ៊ីប និងហ៊ីង ថូរ៉ាក់ស៊ី (២០០៤) បាន បញ្ជាក់ពីការប្រើប្រាស់ពាក្យនេះសំដៅទៅលើអត្ថន័យ​បីជាសំខាន់ ១) សេដ្ឋកិច្ចគឺជាសំណុំនៃទំនាក់ទំនងផលិតកម្មសង្គម និង ជាខឿនទៃទំនាក់ទំនងនេះ ២) សេដ្ឋកិច្ចក្នុងន័យជាវិស័យ ផ្នែក ឬទំហំសេដ្ឋកិច្ចដូចជា៖ សេដ្ឋកិច្ចឧស្សាហកម្ម សេដ្ឋកិច្ចកសិកម្ម ៣) សេដ្ឋកិច្ចក្នុងន័យកម្មវត្ថុសិក្សា (សេដ្ឋសាស្ត្រ)។​ ​ ចំណែកឯពាក្យថាសេដ្ឋសាស្ត្រវិញគ្រាន់តែសំដៅទៅលើសាស្ត្រា ឬវិជ្ជាដែលពន្យល់អំពីរបៀបរបបឬបែបផែននៃសេដ្ឋកិច្ច ។ តែយ៉ាងណា ន័យរបស់ពាក្យសេដ្ឋកិច្ច និងសេដ្ឋសាស្ត្រនៅក្នុងពេលបច្ចុប្បន្ននេះគឺជាន័យដែលផ្តល់ឲ្យដោយលោក រ. គោវិទជាចម្បង។

បើវិភាគពាក្យតាមនិរុត្តិសាស្ត្រ(etymology) ពាក្យថាសេដ្ឋកិច្ចគឺបានមកពីពាក្យក្រិច(ភាសាក្រិច)​ οίκω [oeko=ផ្ទះ] និង νέμω​ [nemo=ការបែងចែក] ពោលគឺសំដៅទៅ​ លើការចាត់ចែងទាំងឡាយនៅក្នុងផ្ទះដោយមេគ្រួសារ។​ ន័យដើមរបស់ពាក្យនេះ​ដូចជាមានលក្ខណៈចំឡែកបន្តិចបើប្រៀបធៀបទៅ នឹងវិសាលភាពនៃអត្ថន័យ របស់ពាក្យដែលកំពុង ត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ន ពោលគឺយើងច្រើននិយាយសំដៅទៅដល់ន័យថាជាកិច្ចការសង្គមជាធំ។ ប៉ុន្តែ​បើ​គិត​ឲ្យ​ល្អិត​បន្តិច​នោះ​ គ្រួសារនិង​សង្គម​មាន​លក្ខណៈ​រួម​គ្នា​ច្រើន​នៅក្នុងការចាត់ចែងកិច្ចការនិង​ធនធាន។ គ្រួសារប្រឈម​មុខ​នឹង​ការសំរេចចិត្តជាច្រើនដូចជាថា​​តើ​សមាជិក​ក្នុង​គ្រួសារ​និមួយៗត្រូវធ្វើ​អ្វី​ខ្លះ? អ្នកណា​ជា​អ្នក​បោកគក់​? អ្នកណា​ជា​អ្នកដាំស្ល​? តើ​ចំណូល​ដែល​រកបាន​ត្រូវ​សន្សំ​ប៉ុន្មាន​និង​ចាយ​វាយ​ប៉ុន្មាន? តើត្រូវចាយវាយលើ​អ្វី​ខ្លះ រាប់ចាប់តាំង​ពី​ការចំណាយប្រចាំថ្ងៃ ការចំណាយលើការសិក្សា​របស់​កូនៗ ការ​ដាក់ទុន​រកស៊ី ។ល។ និយាយ​អោយ​ខ្លី​ គ្រួសារនិមួយៗ​ត្រូវ​បែងចែក​ធនធាន​របស់​ខ្លួន​ក្នុង​ចំណោម​សមាជិកដោយ​ផ្អែក​លើ​សមត្ថភាព​ ការខិតខំ​ប្រឹងប្រែង ចំណង់​ចិត្តរបស់​ពួកគេ​ម្នាក់ៗ និងត្រូវធ្វើយ៉ាងណាដើម្បីរក្សាលំនឹងស្ថានភាព​គ្រូសារផងដែរ។ ​យើងតែងតែប្រើប្រាស់ពាក្យថា​សេដ្ឋកិច្ចគ្រួសារសម្រាប់សំដៅទៅដល់កិច្ចការដែលបានរៀបរាប់ មកខាងលើនេះ។ ​សង្គម​ក៏​ដូចជា​គ្រួសារ​មួយដែរ គឺតែងជួប​ប្រទះការសំរេចចិត្ត​ជាច្រើនដូចជា​តើ​ត្រូវ​ផលិតអ្វី? ផលិត​ដោយ​របៀបណា? ផលិត​សំរាប់​អ្នកណា? និងដើម្បីអ្វី?

ជាទូទៅ​ពាក្យ​សេដ្ឋសាស្ត្រសំដៅ​ទៅ​លើកិច្ចការសង្គមជាជាងកិច្ចការគ្រួសារ ពីព្រោះថាទ្រឹស្តីដែល​នឹង​លើក​យកមក​អធិប្បាយ​នៅ​ទីនេះ​មានឫសគល់ជាការដោះស្រាយបញ្ហា សង្គមជាចម្បង។ ទោះជាយ៉ាងណាក៏ដោយ គោលគំនិតសេដ្ឋសាស្ត្រអាចយកទៅប្រើប្រាស់ បានយ៉ាងទូលំទូលាយលើគ្រប់បញ្ហាដែលចោទមានឡើង សូម្បីតែបញ្ហាផ្ទាល់ខ្លូន។ ហើយក៏មានសេដ្ឋវិទូខ្លះ​បាន​សិក្សា​លើ​ប្រធានបទសង្គម​ដូច​ជា​អាពាហ៍ពិពាហ៍​ ​ទោសប្រហារជីវិត​រហូត​ដល់ស្ថាប័ននយោបាយ​។​ យើងនឹងពិនិត្យទៅលើការឲ្យនិយមន័យ ដល់ពាក្យសេដ្ឋសាស្ត្រដោយបណ្តាសេដ្ឋវិទូនៅគ្រប់មជ្ឈដ្ឋាន ហើយនិងពីអ្វីៗដែលពូកគេនិយាយអំពីសេដ្ឋសាស្ត្រ។ តែសូមបញ្ជាក់ថាសេដ្ឋវិទូមិនដែលពេញចិត្តនឹងនិយមន័យណាមួយដែលខ្លួនបានផ្តល់ឲ្យនោះទេ ពួកគេមានអារម្មណ៍ថាវាមានន័យច្រើនជាងនេះទៅទៀត។

លោក Jean-Baptiste Say បានសរសេរថា៖​ កម្មវត្ថុសិក្សាស្តីពីសេដ្ឋសាស្ត្រគឺធ្វើឲ្យដឹងថា តើធនធានធម្មជាតិនានាកកើតឡើងដូចម្តេច? និងប្រើប្រាស់ដូចម្តេច? ដើម្បី​បំពេញ​​សេចក្តី​ត្រូវកា​ររបស់​សង្គមជាតិ។ ផ្អែកលើ​និយមន័យ​នេះ យើងអាច​យល់​បាន​ថា សេដ្ឋវិទូ​ព្យាយាម​​យល់​ឲ្យ​កាន់តែច្បាស់នូវដំណើរការ​បំឡែង​ធនធាន​ដែលមាន រហូតទៅ​ដល់​ការប្រើប្រាស់​ចុងក្រោយ ហើយ​បំណង​សំខាន់​បំផុត​នោះ​គឺ​បំពេញ​តម្រូវការ​នៃ​បណ្ដុំ​មនុស្ស ។ ទោះបីយ៉ាងណា​និយមន័យ​នេះ​នៅតូច​ចង្អៀត​ណាស់​សំរាប់​វិសាលភាព​សេដ្ឋកិច្ច​ក្នុងពេល​បច្ចុប្បន្ន ។

លោក Lionel Robbins​​ បានផ្តល់និយមន័យថា សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សាពីឥរិយាបថ របស់មនុស្សឈរលើទំនាក់ទំនងរវាងសេចក្តីត្រូវការចុងក្រោយ​និង​ធនធាន​កម្រ ដែលមានជម្រើស​ក្នុង​ការប្រើប្រាស់​។ ជានិយមន័យដែលបន្ថែមន័យបន្តិចទៅលើនិយមន័យ ខាងលើដោយបញ្ជាក់ពីជម្រើសនៃសេចក្តីនេះ ដោយយោង ទៅលើការគ្របគ្រង នូវធនធាន ដោយ​ផលិត​ជា​វត្ថុ​ប្រើប្រាស់​ចុងក្រោយ​តាមវិធី​ប្រសើរ​បំផុតទៅតាម​សេចក្តី​ត្រូវការ​របស់សង្គម​។ ក្នុងនេះ​សេដ្ឋសាស្ត្រ​មិនចាប់អារម្មណ៍​លើទំនិញ​ពាក់កណ្ដាល​សំរេច​ទេ​ ដោយ​ធ្វើយ៉ាងណា​ឲ្យតែបាន​ទំនិញ​ចុង ក្រោយ​គ្រប់គ្រាន់​នឹង​បំពេញ​សេចក្តីត្រូវការ។

លោក Karl Mark ឲ្យនិយមន័យថា សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សាអំពីក្រិត្យក្រម មុខងារ និងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងមនុស្សនិងមនុស្សតាមរយៈផលិតកម្ម ការបែងចែក ការផ្លាស់ប្តូរ និងការប្រើប្រាស់ធនធាននានាក្នុងតំណាក់កាលនៃការអភិវឌ្ឍន៍សង្គម ។ សេដ្ឋវិទូនេះបានផ្តល់និយមន័យដ៏ទូលាយមួយដែល​រួមមាន​ការសិក្សា​ពី​សមាសភាគ​នៅក្នុង​សេដ្ឋកិច្ច ទំនាក់ទំនងរវាងសមាសភាគទាំងនោះ​ ផលិតកម្ម ការបែងចែកផលិតផលសំរេច និងការបែងចែកផលនៅក្នុងសង្គមផងដែរ ។ សមាសភាគសេដ្ឋកិច្ច នៅទីនេះ​បញ្ជាក់​តាមរយៈ​ទំនាក់ទំនង​រវាងមនុស្សនិងមនុស្សដែលមានដូចជាផលិតករ អ្នកប្រើប្រាស់ និងរដ្ឋាភិបាលជាដើម។ តែសេដ្ឋសាស្ត្រ​មិនគ្រាន់តែ​ចាប់​អារម្មណ៍​តែ​ក្នុង​ដំណាក់កាល​នៃការ​អភិវឌ្ឍន៍​សង្គម​ទេតែ​សំរាប់​ជីវិត​សេដ្ឋកិច្ច​ពីដើមដល់ចប់ ។

លោក Paul Samuelson បានសរសេរថា កម្មវត្ថុសិក្សាស្តីពីសេដ្ឋសាស្ត្រគឺជាការប្រើប្រាស់ធនធាន ភោគទ្រព្យដែលមានកំណត់សំរាប់ផលិតទំនិញនិងសេវា រួចបែងចែក​របស់​ទាំងនោះ​ទៅអោយ​វណ្ណៈ និងក្រុមមនុស្សផ្សេងៗគ្នា។ និយមន័យនេះខ្លីនិង មានន័យគ្រប់គ្រាន់ដែលបញ្ជាក់ពីកម្មវត្ថុនៃសេដ្ឋសាស្ត្រ ហើយងាកចេញពីន័យ បែបសង្គមសាស្ត្រដែល​សេដ្ឋវិទូ​ទាំងបី​ ខាងលើ​បានផ្តល់ដោយ​រក្សា​ខ្លឹមសារ​ដែលជា​កម្មវត្ថុ​នៃ​សេដ្ឋសាស្ត្រ។

សេដ្ឋវិទូ Alfred Marshall បានអោយនិយមន័យយ៉ាងសាមញ្ញថា សេដ្ឋសាស្ត្រគឺការសិក្សាអំពីជីវិតធម្មតានៃមនុស្សជាតិ  ។ នេះជានិយមន័យយ៉ាងទូលាយ​បំផុត​ដែល​ជា​កម្មវត្ថុ​សិក្សា​នៃ​សេដ្ឋសាស្ត្រ​សំរាប់​ពេល​បច្ចុប្បន្ន ពោលគឺសេដ្ឋសាស្ត្រ​អាចយកទៅប្រើប្រាស់បានយ៉ាងទូលំទូលាយ នៅក្នុងក្របខ័ណ្ឌជាគោលការណ៍មួយដែលនឹងយកមកបកស្រាយនៅ ចំណុច​ជាបន្តបន្ទាប់ខាងក្រោម។ សេដ្ឋវិទូភាគច្រើនកំណត់ឲ្យនិយមន័យសេដ្ឋសាស្ត្រថា ជាការសិក្សាអំពីរបៀបដែលសង្គមនិមួយៗចាត់ចែងធនធានដ៏កម្ររបស់ខ្លួន ឬ អាចសរុបមួយទៀតថា សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សា ស្រាវជ្រាវរកវិធីដើម្បីដោះស្រាយបញ្ហា ការប្រើប្រាស់ឲ្យចំទីកន្លែង និងចំពេលវេលា​ និងឲ្យមានប្រសិទ្ធភាព នូវធនធានសេដ្ឋកិច្ច ឬកត្តាផលិតកម្មដែលយើងមានដោយកម្រ និងគ្រប់គ្រងកត្តាទាំងនេះក្នុងទិស ដៅបំពេញឲ្យបាននូវតំរូវការរបស់សង្គមមនុស្ស (សាហ៊ីប និង ថូរ៉ាក់ស៊ី ២០០៤)។ ពិនិត្យតាមនិយមន័យនេះ មានពាក្យ​បីសំខាន់គឺរបៀប​ វិធីសាស្ត្រចាត់ចែងធនធានកំរ និងសង្គម អាចប្រែបានថាជាក្បួនខ្នាត ដែលសំដៅទៅលើការរៀបចំធានធានដែលមានកំណត់ ដូចជាផ្ទៃដី ធនធានធម្មជាតិ ប្រជាជន ដោយធ្វើយ៉ាង​ណាឲ្យទទួលផលមកវិញជាអតិបរមា ហើយមិនមែនសំរាប់មនុស្សម្នាក់ៗទេ តែសំរាប់បណ្ដុំមនុស្សទាំងអស់ ឬក៏សង្គមមួយ។

មុខវិជ្ជា​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ​សាខា​គឺ៖​ មីក្រូសេដ្ឋកិច្ចដែល​សិក្សា​ពី​បុគ្គល​​ម្នាក់ៗ​មានដូចជា​គេហជន​ និង​អាជីវកម្ម និង​ម៉ាក្រូសេដ្ឋកិច្ច​ជាកាសិក្សា​​ពីកិច្ចការ​របស់​ប្រទេស​មួយទាំងមូល​​ដែល​ជាទូទៅ​ពិចារណា​ទៅលើ​ការផ្គត់ផ្គង់សរុប​និងតម្រូវការសរុប​ មូលធន និងទំនិញ។ ចំណុច​ដែល​ទទួល​ការចាប់អារម្មណ៍​នៅ​ក្នុង​សេដ្ឋកិច្ច​មាន​ ការបែងចែកធនធានកំរ ផលិតកម្ម ការចាត់ចែង ពាណិជ្ជកម្ម និង​​​ការប្រកួតប្រជែង​។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចត្រូវ​បានយក​ទៅ​ប្រើប្រាស់កាន់តែច្រើនឡើងដើម្បីដោះស្រាយ​បញ្ហា​ទាំងឡាយដែល​ទាក់ទង​ទៅនឹង​ជម្រើស​នៅក្រោម​ភាពកំរ ឬការកំណត់​តម្លៃ​សេដ្ឋកិច្ច​។

សេដ្ថកិច្ចទីផ្សារសេរី (Capitalisim)គឺជាទំរង់សេដ្ឋកិច្ចមួយដែលមានប្រវិត្តចេញពីបណ្តាប្រទេសលោកខាងលិច។




#Article 2: ឥណ្ឌា (900 words)


ប្រទេស​ឥណ្ឌា មានឈ្មោះ​ជាផ្លូវការ​ថា សាធារណរដ្ឋ​ឥណ្ឌា​ ឈ្មោះ​ជា​ភាសាអង់គ្លេស Republic of India។ ប្រទេស​នេះបានទទួល ឯករាជ្យ​ពី​អង់គ្លេស នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៤៧ ហើយ​ក្លាយជា សាធារណរដ្ឋ នៅ​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩៥០​។

ប្រទេស​ឥណ្ឌា មាន​ផ្ទៃដី ៣,២៨៧,៥៩០ គីឡូម៉ែត្រ​ក្រឡា ធំ​ជាង​គេ​ទី​៧លើ​ពិភពលោក​ ស្ថិត​នៅ​ភូមិភាគអាស៊ីខាងត្បូង ខាងលិច​ជាប់នឹង សមុទ្រ​អារ៉ាប់ ខាងកើត​ជាប់នឹង ឈូងសមុទ្របេងហ្គាល់ និង​ខាងត្បូង​ជាប់​ មហាសមុទ្រឥណ្ឌា ចន្លោះ​ប្រទេស មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។

ឥណ្ឌា មាន​ព្រំដែន​គោក​សរុប​ប្រវែង ១៤.១០៣ គីឡូម៉ែត្រ ជាប់នឹង​ប្រទេស បង់ក្លាដេស ៤.០៥៣ គីឡូម៉ែត្រ ប្រទេសប៊ូតាន ៦០៥ គីឡូម៉ែត្រ ប្រទេសភូមា ១.៤៦៣ គីឡូម៉ែត្រ ប្រទេសចិន ៣.៣៨០ គីឡូម៉ែត្រ ប្រទេសនេប៉ាល់ ១.៦៩០ គីឡូម៉ែត្រ និង​ប្រទេសប៉ាគីស្ថាន ២.៩១២ គីឡូម៉ែត្រ។ លើស​ពី​នេះ​ឥណ្ឌា នៅ​មាន​ឆ្នេរសមុទ្រ​ជាង ៧.៥១៧ គីឡូម៉ែត្រ​ទៀត។

តំបន់​ខ្ពង់រាប​ស្ថិតនៅ​ភាគ​ខាងត្បូង (ខ្ពង់រាប​ដេកង់) តំបន់​ទំនាប​ស្ថិតនៅ​តាមទន្លេ​គង្គា តំបន់​វាលខ្សាច់​រហោឋាន​នៅ​ភាគ​ខាងលិច និង​ខាងជើង​គឺ​ជួរភ្នំហិមាល័យ។

ប្រទេស​ឥណ្ឌា សំបូរ​នូវធនធានធម្មជាតិ យ៉ាង​ច្រើន​ដូច​ជា៖ ធ្យូងថ្ម រ៉ែដែក ម៉ង់ហ្កាណែស មីកា រ៉ែ​បុកស៊ីត ទីតាន ក្រូម ឧស្ម័នធម្មជាតិ ប្រេងកាត ពេជ្រ ថ្មកំបោរ និង​​ដី​ដាំ​ដំណាំ​ដែល​មាន​ជីរ​ជាតិ។

ភាពរាំងស្ងួត ទឹកជំនន់ ភ្លៀងមូសុង ខ្យល់ព្យុះ គ្រោះរញ្ជួយដី . . . ។

ពួកអារ្យ ឬអារ្យន ដែល​មក​ពី​ប៉ែក​ពាយព្យ បាន​លុកលុយ​ចូល​ប្រទេស​ឥណ្ឌា​នៅ​ប្រហែល​ឆ្នាំ ១៥០០ មុន​គ្រិស្ត​សករាជ​។ ការ​បូក​បញ្ចូល​គ្នា​រវាងពួក​អារ្យ និង​ពួក​ដ្រាវីត ដែល​រស់នៅ​មុន​បង្កើត​បាន​ជា​វប្បធម៌​ឥណ្ឌា​បុរាណ​។ ចក្រភពមោរ្យា () នៃ​សតវត្ស​ទី​៤ និង​ទី​៣​មុន​​គ្រិស្ត​សករាជ​​បាន​ស្គាល់​ភាព​រុងរឿង​ដល់​កំពូល​ក្នុង​រជ្ជកាល ព្រះបាទ អសោក () ដោយ​គ្រប​ដណ្តប់​ស្ទើរតែ​ទាំងស្រុង​នៃ​ភូមិភាគ អាស៊ីខាងត្បូង។ ក្រោយ​ការ​​សោយទីវង្កត​របស់​ព្រះបាទ អសោក ឥណ្ឌា​បាន​ធ្លាក់ចុះ​ខ្សោយ​ ដោយ​ចក្រភព​ឥណ្ឌា​ត្រូវ​បែក​ទៅ​ជា​រដ្ឋ​តូចៗ​ជាច្រើន​។
	
ឥណ្ឌា​បាន​​ស្គាល់​ភាពរុងរឿង​សារ​ជា​ថ្មី​ម្តង​ទៀត ហើយ​ចាប់​បើក​នូវ​យុគមាស​របស់​ខ្លួន ដោយ​រាជវង្ស​កុប្តៈ () នៅ​រវាង​សតវត្ស​ទី​៤ និង​ទី​៦ នៃ​គ្រិស្ត​សករាជ ដែល​នៅ​​សម័យ​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​នូវ​ការ​រីកចំរើន​ទាំង វិទ្យាសាស្ត្រ សិល្បៈ និង​វប្បធម៌។
	
នៅ​សតវត្ស​ទី​១៩ ចក្រភពអង់គ្លេស​បាន​កាន់កាប់​ទឹកដី​ឥណ្ឌា​ទាំងមូល​។ កងទ័ព​ឥណ្ឌា ដែល​ស្ថិត​នៅ​ក្នុង​ជួរកងទ័ព​ជើងគោក​ចក្រភពអង់គ្លេស បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គ្រាមលោក​ទាំង​ពីរលើក​ ជួយ​អង់គ្លេស​ប្រឆាំង​នឹង​សត្រូវ។ ការ​តស៊ូ​ដោយ​អហិង្សា​ប្រឆាំង​អាណានិគម​អង់គ្លេស ដឹកនាំ​ដោយ មហាត្មៈ​ គន្ធី () និង ចាវាហាឡាល នេរុ () បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៧។ ក្រោយ​ការ​ទទួល​បាន​ជ័យជំនះ​ ឧបទ្វីបឥណ្ឌា​ត្រូវ​បាន​បែងចែក​ជា​រដ្ឋ​ពីរ​ផ្សេង​គ្នា ដោយ​បុព្វហេតុ​ទំនាស់​សាសនា​គឺៈ ឥណ្ឌា និង​រដ្ឋឥស្លាម​ប៉ាគីស្ថាន ហើយ​មហាត្មៈ​ គន្ធី ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ពួក​ហិណ្ឌូនិយម​ជ្រុល​ នៅ​​ថ្ងៃ​​ទី​​ ៣០ មករា​ ឆ្នាំ​ ១៩៤៨ ក្រោយ​​ពេល​​ដែល​​ឥណ្ឌា​​ទើប​តែ​​បាន​​ទទួល​​ឯករាជ្យ​​ពី​​អង់គ្លេស​​។ ការ​ចាកចេញ​ទៅ​របស់​ពួក​អង់គ្លេស​បាន​បន្សល់​ទុក​ឲ្យ ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​នូវបញ្ហា​ទំនាស់​ដណ្ដើម​ដែនដី​កាស្មៀរ។ សង្គ្រាម​​លើក​ទី​៣ រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ ១៩៧១ បាន​បណ្តាល​ឲ្យ​ប្រទេសប៉ាគីស្ថានខាងកើត​ក្លាយ​ជា​រដ្ឋ​បង់ក្លាដេស​ឯករាជ្យ ពី​ប្រទេស​ប៉ាគីស្ថាន​ខាងលិច (ប្រទេស​ប៉ាគីស្ថាន​សព្វថ្ងៃ)។

	រដ្ឋធម្មនុញ្ញ​ឥណ្ឌា គឺជា​រដ្ឋធម្មនុញ្ញ​ ដែល​ចំណាស់​ជាងគេ និង​ទូលំទូលាយ​បំផុត​ក្នុងចំណោម​ប្រជាជាតិ​ឯករាជ្យ​នៅ​លើ​ពិភពលោក ដោយ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ សីហា ឆ្នាំ ១៩៥០ ​មក​ម៉្លេះ​។ បុព្វ​កថា​ នៃ​រដ្ឋធម្មនុញ្ញ នេះ​បាន​ចែងថា​ ឥណ្ឌា​ គឺជា​ សាធារណរដ្ឋ ដែល​មាន​ អធិបតេយ្យភាព​ សង្គមនិយម​ មិន​អាស្រ័យ​​ជំនឿ​សាសនា​ និង​ប្រជាធិបតេយ្យ​។ ឥណ្ឌា​មាន​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ និង​សភា​ពីរ​ ដែល​យក​តាម​របៀប​លោក​ខាងលិច​ ដែល​ចែក​អំណាច​បី​ផ្សេង​គ្នា​គឺ៖ អង្គ​នីតិប្បញ្ញត្តិ អង្គ​នីតិប្រតិបត្តិ​ និង​​តុលាការ ។
	ប្រធានាធិបតី​ ជា​ប្រមុខរដ្ឋ​ ដែល​ត្រូវ​បាន​បោះឆ្នោត​តាម​វិធីមិនទូទៅ (សកល)​ ដែល​រួមមាន​ សមាជិក​នៃ​សភា​ទាំងពីរ​ សម្រាប់​អាណត្តិ​ រយៈពេល​ប្រាំ​ឆ្នាំ​ ដោយ​ពុំ​មានការ​កម្រិត​អាណត្តិ​ទេ​។ ប្រធានាធិបតី​ឥណ្ឌា​គឺជា​និមិត្តរូប​ ពុំ​មាន​អំណាច​ទូលំទូលាយ​ទេ​ ប៉ុន្តែ​មាន​សិទ្ធិ​ប្រកាស​ប្រទេស​ដាក់​ក្នុង​ភាព​អាសន្ន​ប្រសិនបើ​មាន​ការចាំបាច់​។ នាយករដ្ឋមន្ត្រី​ ជា​ប្រមុខ​រដ្ឋាភិបាល មាន​អំណាច​យ៉ាង​ទូលំទូលាយ​ ក្នុង​អង្គ​នីតិប្រតិបត្តិ ។ នាយករដ្ឋមន្ត្រី​ ត្រូវ​តែងតាំង​ដោយ​ប្រធានាធិបតី និង​ដោយ​មាន​ការ​គាំទ្រ​ពី​សភា​ ពី​គណបក្ស​ ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​។

	អង្គ​នីតិ​បញ្ញត្តិ​ នៃ​ប្រទេស​ឥណ្ឌា​ មាន​សភា​ពីរ​ផ្សង​គ្នា​គឺ៖ សភា​ជាន់​ខ្ពស់​​ហៅថា​ (​ក្រុម​ប្រឹក្សា​រដ្ឋ​) និង​សភា​ជាន់​ទាប​​ហៅថា​  (សភា​ប្រជាជន​)​។ សភា​ជាន់​ខ្ពស់​ត្រូវ​មាន​សមាជិក​មិន​លើស​ពី​ ២៥០​ រូប​ឡើយ​ (​សមាជិក​អចិន្ត្រៃយ៍​មាន​ ២៤៥​ រូប​) ក្នុង​នោះ​មាន​ ១២ រូប​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី ក្រៅ​ពី​នេះ​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំង​ដោយ​សភា​រដ្ឋ​ និង​សភា​អាណា​ខេត្ត​ ទៅ​តាម​សមាមាត្រ​ នៃ​ចំនួន​ប្រជាជន​សម្រាប់​អាណត្តិ ០៦ ឆ្នាំ​។ នៅ​សភា​ថ្នាក់​ទាប​ មាន​សមាជិក​សរុប​ ៥៤៥ រូប​ ក្នុង​នោះ​ ៥៤៣ រូប​ត្រូវ​បោះឆ្នោត​ដោយ​ផ្ទាល់​ពី​ប្រជាជន​ និង​ ២ រូប​ទៀត​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី​ សម្រាប់​អាណត្តិ​ ០៥ ឆ្នាំ​។

អង្គ​នីតិ​ប្រតិបត្តិ ​រួម​មាន​ ប្រធានាធិបតី អនុ​ប្រធានាធិបតី​ និង​គណៈរដ្ឋមន្ត្រី​ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ។ រដ្ឋមន្ត្រី​គ្រប់​រូប​នៃ​គណៈរដ្ឋមន្ត្រី​ត្រូវ​តែ​ជា​សមាជិក​ នៃ​សភា​ណាមួយ​ក្នុង​ចំណោម​សភា​ទាំង​ពីរ​។ ក្នុង​ប្រព័ន្ធ​សភា​ឥណ្ឌា​ អង្គ​នីតិ​ប្រតិបត្តិ អាស្រ័យ​ទៅ​នឹង​ អង្គ​នីតិ​បញ្ញត្តិ ។ ដូច្នេះ​នាយករដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​ របស់​គាត់​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សភា​ជាន់​ទាប​។

	ឥណ្ឌា​មាន​តុលាការ បី​ថ្នាក់​រួមគ្នា​គឺ​មាន​ តុលាការ​កំពូល​ ដឹកនាំ​ដោយ​ប្រធាន​ចៅក្រម​ម្នាក់​ និង​ចៅក្រម​ ២៥​ រូប​ផ្សេង​ទៀត​ ដែល​តែងតាំង​ដោយ​ប្រធានាធិបតី ដែល​ត្រូវ​បំពេញ​តួនាទី​រហូត​ដល់​អាយុ​ ៦៥​ ឆ្នាំ​ ឬ​ក៏​អាច​ដក​ហូត​តួនាទី​ ប្រសិនបើ​រក​ឃើញ​ភស្តុតាង​ថា​បាន​ប្រព្រឹត្ត​នូវ​អំពើ​មិន​សមរម្យ​ ឬ​ខុស​ពី​ក្រមសីលធម៌​ និង​តុលាការ​ថ្នាក់​ខ្ពស់​ចំនួន​ ២១ ព្រម​ទាំង​តុលាការ​ថ្នាក់​ទាប​ជាច្រើន​ទៀត​។ តុលាការ​កំពូល​ មាន​សមត្ថកិច្ច​ លើ​ករណី​ ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មូលដ្ឋាន​ និង​លើ​ជម្លោះ​រវាង​រដ្ឋ​ និង​ អំណាច​កណ្ដាល​ ព្រម​ទាំង​បណ្ដឹង​ឧទ្ធរណ៍​ពី​តុលាការ​ថ្នាក់​ខ្ពស់​។ តុលាការ​ត្រូវតែ​ឯករាជ្យ​ ហើយ​មាន​អំណាច​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​ និង​អាច​ច្រាន​ចោល​ផង​ដែរ​នូវ​ច្បាប់​របស់​សហព័ន្ធ​ ឬ​ច្បាប់​រដ្ឋ​ទាំងឡាយ​ណា​ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។ តួនាទី​ជា​អ្នក​ត្រួត​ពិនិត្យ​ច្បាប់​ចុង​ក្រោយ​ នៃ​រដ្ឋធម្មនុញ្ញ​ គឺ​ជា​មុខងារ​មួយ​យ៉ាង​សំខាន់​ របស់​តុលាការ​កំពូល ។

ក្នុង​ក្របខ័ណ្ឌ​សហព័ន្ធ​ ឥណ្ឌា​ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​។ តាម​ប្រវត្តិ​នៃ​ប្រជាធិបតេយ្យ​របស់​ឥណ្ឌា​ ភាគ​ច្រើន​នៃ​រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​សមាជ​ជាតិ​ឥណ្ឌា ហៅគណ​បក្ស​សមាជ​ ។ ចំពោះ​នយោបាយ​ថ្នាក់​រដ្ឋ​ ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​ថ្នាក់​ជាតិ​ជាច្រើន​រួមមាន​ គណបក្ស​សមាជ គណបក្ស​  គណបក្ស​កុម្មុយនិស្ត​ឥណ្ឌា​ (​ម៉ាក្ស​និយម​) និង​គណបក្ស​ថ្នាក់​តំបន់​ជាច្រើន​ទៀត​។ ចាប់​ពី​ឆ្នាំ​ ១៩៥០ ដល់​ ឆ្នាំ​ ១៩៩០ លើក​លែង​តែ​រយៈ​ពីរ​ខ្លីៗ​ចេញ​នោះ​ គណបក្ស​សមាជ​តែង​តែ​មាន​សំលេង​ភាគ​ច្រើន​ក្នុង​សភា​​។ គណបក្ស​សមាជ បាន​ស្ថិត​នៅ​ក្រៅ​អំណាច​ពី​ឆ្នាំ​ ១៩៧៧ ដល់​ឆ្នាំ​ ១៩៨០ នៅ​ពេល​ដែល​គណបក្ស​  បាន​ឈ្នះ​ការ​បោះឆ្នោត​ដោយ​សារ​ការ​មិន​ពេញចិត្ត​ជា​សាធារណៈ​ចំពោះ​ការ​ប្រកាស​ភាព​អាសន្ន​ របស់​អតីត​នាយករដ្ឋមន្ត្រី​ លោកស្រី​ អ៊ីនដ្រា​ គន្ធី​ () នៅ​ឆ្នាំ​ ១៩៨៩​។ នៅ​ឆ្នាំ​ ១៩៨៩ គណបក្ស  បាន​ដឹកនាំ​សម្ព័ន្ធ​ភាព​  រួមគ្នា​បក្ស​ឆ្វេង​និយម () បាន​ឈ្នះ​ឆ្នោត​ ប៉ុន្តែ​បាន​ស្ថិត​នៅ​ក្នុង​អំណាច​តែ​ ២​ ឆ្នាំ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​ ១៩៩៦ ដល់ ឆ្នាំ ១៩៩៨ គឺ​ជា​កំឡុង​ពេល​ដ៏​វឹកវរ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ ជាមួយ​ការ​បង្កើត​សម្ព័ន្ធ​ភាព​ជា​ច្រើន​ ដែល​មាន​រយៈពេល​ខ្លី​ ដោយ​ការ​មាន​ទំនោរ​នយោបាយ​រេ​ចុះ​រេ​ឡើង​ពុំ​មាន​ជំហរ​ច្បាស់លាស់​។ គណបក្ស  បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ នៅ​ឆ្នាំ​ ១៩៩៦ តែ​មាន​រយៈពេល​មិន​យូរ​ប៉ុន្មាន​ទេ​ តាមរយៈ​  ។ នៅ​ឆ្នាំ​ ១៩៩៨ គណបក្ស  បាន​បង្កើត​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ () ហើយ​បាន​ក្លាយ​ទៅ​ជា​រដ្ឋាភិបាល​ដំបូង​បង្អស់​ពុំ​មែន​បក្ស​សមាជ​ ដែល​បាន​កាន់​អំណាច​ពេញ​មួយ​អាណត្តិ​រយៈពេល​ ៥​ ឆ្នាំ​។ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០០៤ គណបក្ស​សមាជ​ បាន​ឈ្នះ​សំលេង​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​ ហើយ​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ដោយ​បង្កើត​សម្ព័ន្ធ​ភាព​មួយ​ ដែល​មាន​ឈ្មោះ​ថា​  ដោយ​មាន​ការ​គាំទ្រ​ពី​បក្ស​ឆ្វេង​និយម​ជា​ច្រើន​ និង​សមាជិក​ខ្លះ​ ដែល​ប្រឆាំង​នឹង​គណបក្ស​ ។

	
ចាប់​តាំង​ពី​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​ ១៩៤៧ មក ឥណ្ឌា​ បាន​ថែ​រក្សា​ចំណង​មិត្តភាព​ជាមួយ​ប្រជាជាតិ​ជា​ច្រើន​។ នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៥០​ ឥណ្ឌា​បាន​ចាប់​យក​តួនាទី​ជា​អ្នក​ដឹកនាំ​ការ​គាំទ្រ​ដល់​ការ​ទាមទារ​ឯករាជ្យ​នៃ​បណ្ដា​អាណានិគម​​អឺរ៉ុបនៅ​ទ្វីប​​​អាស៊ី និង​​​អាហ្វ្រិក។ ឥណ្ឌា​គឺ​ជា​សមាជិក​នៃ​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ ។ ក្រោយ​ពី​សង្គ្រាម​រវាង​ ចិន-ឥណ្ឌា​ និង​ ឥណ្ឌា-ប៉ាគីស្ថាន​ នៅ​ឆ្នាំ​ ១៩៦៥ មក​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ ឥណ្ឌា​ និង​​​សហភាព សូវៀត បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ បាត់បង់​នូវ​ទំនាក់ទំនង​ជាមួយ​ ​សហរដ្ឋ​អាមេរិក ​ ហើយ​បាន​បន្ត​សភាព​បែប​នេះ​រហូត​ដល់​ការ​បញ្ចប់​នូវ​សង្គ្រាម ត្រជាក់​។ ឥណ្ឌា​ បាន​ធ្វើ​សង្គ្រាម​ ៤​ ដង​ជាមួយប៉ាគីស្ថាន​បញ្ហា​ចម្បង​គឺ​ជម្លោះ​ដណ្ដើម​ដែនដី​​កាស្មៀរ ។ ឥណ្ឌា​ បាន​ឈ្នះ​សង្គ្រាម​ជាមួយ​​ប៉ាគីស្ថាន​ នៅ​ឆ្នាំ​ ១៩៧១ ដោយ​ឥណ្ឌា​បាន​ជួយ​គាំទ្រ​ដល់​ចលនា​រំដោះ​ជាតិ​​បង់ក្លាដេស (​អតីត​ប្រ​ទេស​ប៉ាគីស្ថាន​ខាងកើត )​។
	
ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ឥណ្ឌា​បាន​ដើរ​តួនាទី​ដ៏​មាន​ឥទ្ធិពល​ក្នុង​សមាគម​អាស៊ាន SAARC និង​ WTO ។ ឥណ្ឌា​គឺ​ជា​សមាជិក​ និង​ជា​អ្នក​ទ្រទ្រង់​ដ៏​យូរ​លង់​ នៃ​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ចំនួន​ ៣៥ ទូទាំង​ទ្វីប​ទាំង​ ៤ ដោយ​មាន​កងទ័ព​ជាង​ ៥៥.០០០ នាក់​ និង​កម្លាំង​នគរបាល​ផ្ទាល់​ខ្លួន​ផង​ដែរ​។ ទោះបី​ជា​មាន​ការ​រិះគន់​ និង​មាន​ការ​ផ្ដល់​សច្ចាប័ន​យោធា​ក៏ដោយ​ ឥណ្ឌា​ នៅ​តែ​រក្សា​ជំហរ​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ CTBT និង NTP ជំនួស​ការ​ថែ​រក្សា​អធិបតេយ្យភាព​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ថ្មីៗ​នេះ​គំនិត​ ដែល​ផ្ដួចផ្ដើម​ដោយ​មេដឹកនាំ​ឥណ្ឌា​ បាន​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ទំនាក់​ទំនង​រវាង​ ​សហរដ្ឋ​អាមេរិក ចិន និងប៉ាគីស្ថាន​។ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​វិញ​ ឥណ្ឌា បាន​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ នៅ​អាមេរិក​ខាងត្បូង​ ​​​អាស៊ី និង​អាហ្វ្រិក​។

ឥណ្ឌា​ ជា​ប្រទេស​ ដែល​មាន​កងទ័ព​ច្រើន​ជាង​គេ​ទី​៣ នៅ​លើ​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក ដែល​រួមមាន​ទាំង កងទ័ព​ជើង​គោក​ ជើង​ទឹក​ និង​ជើង​អាកាស​។ កងទ័ព​​ជំនួយមាន​ដូច​ជា​ទាហាន​ប៉ារ៉ា​ (Paramilitary Forces) ឆ្មាំ​សមុទ្រ​ (Coast Guard) និង​កង​កំម៉ង់ដូ​យុទ្ធសាស្ត្រ​ (Strategic Forces Command) សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កងទ័ព​ទាំងអស់​។ ប្រធានាធិបតី​ គឺជា​មេ​បញ្ជាការ​កំពូល​ នៃ​កងទ័ព​ឥណ្ឌា​។ ឥណ្ឌា​បាន​ក្លាយ​ទៅ​ជា មហាអំណាច​នុយក្លេអ៊ែរ នៅ​ឆ្នាំ​ ១៩៧៤ បន្ទាប់​ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​មក​ ដោយ​ពុំ​មាន​ការ​ប្រកាស​ជា​សាធារណៈ​ទេ​។ ២៤​ ឆ្នាំ​ក្រោយ​មក​គឺ​នៅ​ឆ្នាំ​ ១៩៩៨ បាន​ធ្វើការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរម្ដង​ទៀត​ ដោយ​បាន​ប្រកាស​ជា​សាធារណៈ​ នូវ​សក្ដានុភាព​របស់​ខ្លួន​ជា​ មហាអំណាច​នុយក្លេអ៊ែរ ។ ជា​ការ​ឆ្លើយ​តប​ចំពោះ​ព្រឹត្តិការណ៍​នេះ​ ប្រទេស​ប៉ាគីស្ថាន​ ដែល​ជា​សត្រូវ​ដ៏​យូរ​អង្វែង​ របស់​ឥណ្ឌា​ ក៏​បាន​ធ្វើការ​សាកល្បងអាវុធ​នុយក្លេអ៊ែរ របស់​ខ្លួន​ នៅ​ឆ្នាំ​ជាមួយ​គ្នា​នោះ​ដែរ​។ នា​ពេល​ថ្មីៗ​នេះ​ឥណ្ឌា​ បាន​ធ្វើ​សហ​ប្រតិការ​ជាមួយ​​សហរដ្ឋ​អាមេរិក ​ លើ​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ ទោះ​ជា​ឥណ្ឌា​ពុំ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ​។

ឥណ្ឌា គឺជា​សាធារណរដ្ឋ​សហព័ន្ធ​នៃ ២៨ រដ្ឋ (States) និង ០៧ ទឹកដីសហភាព (Union Territories) ហើយ​មាន​រដ្ឋធានី នៅ​ទីក្រុង​ញូដេលី (New Delhi) ។ គ្រប់​រដ្ឋ​ទាំងអស់ និង អាណាខេត្ត​ចំនួន​ពីរ​គឺ​៖ Producherry និង រដ្ឋធានី​ជាតិ​ដេលី (National Capital Territory of Delhi) បាន​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ និង អាណាខេត្ត​ផ្ទាល់ខ្លួន​។ អាណាខេត្ត​ចំនួន ០៥ ផ្សេងទៀត​ត្រូវ​បាន​តែងតាំង​ក្បាលម៉ាស៊ីន​រដ្ឋបាល និង គ្រប់គ្រង​ដោយផ្ទាល់​ពី​ប្រធានាធិបតី​។ នៅ​ឆ្នាំ​១៩៥៦ តាមរយៈ​ច្បាប់​ស្ដី​អំពី​ការរៀបចំ​រដ្ឋ​ឡើងវិញ (States Reorganisation Act) រដ្ឋ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​ទៅតាម​មូលដ្ឋាន​នៃ​ភាសា​។ រចនាសម្ព័ន្ធ​ថ្មី​នេះ​មិន​មាន​បំលាស់ប្ដូរ​អ្វី​ជា​ធំដុំ​ទេ​។ រដ្ឋ ឬ អាណាខេត្ត​នីមួយៗ ត្រូវ​បាន​ចែកទៅជា ៦១០ ស្រុក (Districts) សម្រាប់​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន​។ ស្រុក​ត្រូវ​បាន​ចែកទៅជា tehsils និង​បន្ត​ចែកទៅជា​ភូមិ (villages) ។ 

	ចាប់​តាំង​តែ​ពី​បាន​ទទួល​ឯករាជ្យ​មក​ ឥណ្ឌា​បាន​ប្រកាន់​ភ្ជាប់​នូវ​ទិសដៅ​សឹង​តែ​សង្គម​និយម​ ជាមួយ​នឹង​ការ​គ្រប់​គ្រង​យ៉ាង​តឹង​រឹង​ទៅ​លើ​ ការ​ចូលរួម​ពី​ផ្នែក​ឯកជន​ ដូចជា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ ចាប់​ពី​ឆ្នាំ​ ១៩៩១ មក​ ឥណ្ឌា​បាន​បើក​ចំហ​ទីផ្សារ​ របស់​ខ្លួន​ ដោយ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ និង​បន្ធូរបន្ថយ​ការ​គ្រប់​គ្រង​ របស់​រដ្ឋ​ទៅ​លើ​ ការ​ធ្វើ​​ពាណិជ្ជកម្ម​​ និង​ការ​វិនិយោគទុន​បរទេស​។ ការ​ផ្តោះ​ប្តូរ​​ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស​បាន​កើន​ឡើង​ពី ៥.៨ ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ ១៩៩១ ដល់ ៣០៨ ពាន់​លាន​ដុល្លារ នៅ​ថ្ងៃ​ទី ៤ កក្កដា ឆ្នាំ ២០០៨​ នៅ​ខណៈ​ដែល​ថវិកា​រដ្ឋ​ និង​សហព័ន្ធ​បាន​ធ្លាក់​ចុះ​ ការ​ធ្វើ​ឯកជនូបនីយកម្ម​លើ​សហគ្រាស​សាធារណៈ​ត្រូវ​បាន​បន្ត​។ ជាមួយ​អត្រា​កំណើន​ ៩.៤% នៅ​ឆ្នាំ ២០០៦-២០០៧ សេដ្ឋកិច្ច​​ឥណ្ឌា​ ស្ថិត​នៅ​ក្នុង​បណ្ដា​សេដ្ឋកិច្ច​ ដែល​មាន​កំណើន​ខ្លាំង​បំផុត​ក្នុង​លោក​។ ផលិតផល​ក្នុង​ស្រុក​​ដុល () ​របស់​ឥណ្ឌា​ គិត​ជា​ដុល្លារ​មាន ១.០៨៩ លាន​លាន​ដុល្លារ​ ខណៈ​ដែល អំណាច​ទិញ​ () មាន​ដល់​ ៤.៧២៦ លាន​លាន​ដុល្លារ​ជាប់​លំដាប់​ទី​៤​ ក្នុង​លោក​។ ចំណូល​របស់​ប្រជាជន​ម្នាក់ៗ មាន​ ៩៧៧ ដុល្លារ ស្រប​ពេល​ដែល​អំណាច​ទិញ​របស់​ប្រជាជន​ម្នាក់ៗ​មាន​ ២.៧០០ ដុល្លារ​។
	
ឥណ្ឌា​ មាន​កម្លាំង​ពលកម្ម​ ៥១៦.៣ លាននាក់​ជាប់​លំដាប់​ទី​២​ក្នុង​លោក ដែល​ក្នុង​នោះ​ ៦០% បម្រើ​ការ​នៅ​ក្នុង​វិស័យ​កសិកម្ម​ និង​សហគ្រាស​ពាក់ព័ន្ធ​ ២៨%​ បម្រើ​វិស័យ​សេវាកម្ម​ និង​សហគ្រាស​ពាក់ព័ន្ធ​ និង​ ១២%​ទៀត​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ដំណាំ​កសិកម្ម​សំខាន់ៗ​រួមមាន​ ស្រូវ​ ស្រូវសាលី​ ធញ្ញជាតិ​ប្រេង​ កប្បាស ក្រចៅ តែ អំពៅ និង​ដំឡូង​បារាំង​។ វិស័យ​កសិកម្ម​រួម​ចំណែក​ ២៨% នៃ​ផលិតផល​ក្នុង​ស្រុក​ដុល​ វិស័យ​សេវាកម្ម​ និង​សហគ្រាស​ពាក់ព័ន្ធ​មាន​រហូត​ដល់​ ៥៤% ហើយ​ ១៨%ទៀត​ តំណាង​ឲ្យ​ឧស្សាហកម្ម​សំខាន់​រួមមាន​ ឧស្សាហកម្ម​យានយន្ត​ ស៊ីម៉ងត៍​ គីមី អេឡិចត្រូនិក​ ម្ហូបអាហារ​ គ្រឿងយន្ត​ អាជីវកម្ម​រុករក​រ៉ែ​ ប្រេងកាត​ ឱសថ​ ដែកថែប​ សម្ភារៈ​ដឹកជញ្ជូន​និង​វាយនភណ្ឌ​។ អាស្រ័យ​ដោយ​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​របស់​ឥណ្ឌា​ បាន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​តម្រូវ​ការ​ថាមពល​ដ៏​ច្រើន​ផង​ដែរ​។ ដោយ​ផ្អែក​តាម​អង្គការ​គ្រប់គ្រង​ព័ត៌មាន​ស្ដីពី​ថាមពល​ (Energy Information Administration) ឥណ្ឌា​ជា​ប្រទេស​ ដែល​ប្រើប្រាស់​ប្រេង​ច្រើន​ជាង​គេ​ទី​៦ និង​ទី​៣ ខាង​ធ្យូង​ថ្ម​។
	
ទោះជាសេដ្ឋកិច្ច​ឥណ្ឌា​មាន​ការ​កើន​ក្នុង ២​ទសវត្ស​ចុងក្រោយ​នេះ​ក៏ដោយ ប៉ុន្តែ​ការ​រីកចម្រើន​ពុំ​មាន​ភាព​ស្មើ​គ្នា​ទេ ទៅតាម​ សង្គម​ សហ​គម​សេដ្ឋកិច្ច​ ភូមិសាស្ត្រ​តំបន់​ ជា​ពិសេស​ភាព​ខុស​គ្នា​រវាង​ទីក្រុង​ និង​ជនបទ​។ សមភាព​ នៃ​ចំណូល​នៅ​ប្រទេស​ឥណ្ឌា​ មាន​ទំនាក់ទំនង​គ្នា​តិច​ណាស់​ (: 36.8 នៅ​ឆ្នាំ ២០០៤) ទោះជា​មាន​ការ​កើន​ឡើង​នៅ​រយៈកាល​ចុង​ក្រោយ​នេះ​ក៏ដោយ​។ បំណែង​ចែក​ភោគផល​ () នៅ​ឥណ្ឌា ពុំ​មាន​សមភាព​ឡើយ​ ដោយ​អ្នក​មាន​ចំណូល​ខ្ពស់​ ១០% នៃ​ក្រុម​ចំណូល​ ទទួល​បាន​ផល​រហូត​ដល់ ៣៣%​ នៃ​ចំណូល​។ ថ្វីបើ​ដំណើរ​ការ​សេដ្ឋកិច្ច​​សំខាន់​ ១/៤ នៃ​ប្រជាជន​រក​ចំណូល​បាន​ក្រោម​បន្ទាត់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ ០.៤ ដុល្លារ ក្នុង​មួយ​ថ្ងៃ​។ នៅ​ឆ្នាំ​ ២០០៤-២០០៥​ ​ប្រជាជន​ ២៧.៥% បាន​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​។ 
	
ថ្មីៗ​នេះ​ ឥណ្ឌា​បាន​ផ្ដល់​មូលនិធិ​យ៉ាង​ច្រើន​ ដល់​វិស័យ​អប់រំ​ ឲ្យ​ប្រជាជន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ និង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ក្លាយ​ជា​  ដ៏​សំខាន់​ សម្រាប់​សហ​ប្រតិបត្តិការ​ពហុភាគី​ និង​ Popular Destination សម្រាប់​  ។ ឥណ្ឌា​បាន​ក្លាយ​ទៅ​ជា​ អ្នក​នាំចេញ​ដ៏​សំខាន់​នូវ​ ផលិតផល​ផ្នែក​ទន់​ () ក៏ដូចជា​ ហិរញ្ញវត្ថុ​ ការ​ស្រាវជ្រាវ​ និង​សេវាកម្ម​ផ្នែក​បច្ចេកវិជ្ជា​។
	
នៅ​ឆ្នាំ​ ២០០៧ តាម​ការ​ប៉ាន់ស្មាន​ការនាំចេញ​មាន​ប្រហែល​ ១៤០ ពាន់​លាន​ដុល្លារ​ និង​នាំចូល​មាន​ប្រហែល​ ២២៤.៩ ពាន់​លាន​ដុល្លារ​។ វាយនភណ្ឌ គ្រឿង​អលង្ការ សម្ភារៈ​វិស្វកម្ម​ និង​ផលិតផល​ផ្នែក​ទន់​ គឺជា​ផលិតផល​នាំចេញ​ដ៏​សំខាន់​។ ក្រៅ​ពី​នេះ​ ប្រេង​ឆៅ យានយន្ត​ ជីរ​កសិកម្ម​ ផលិតផល​គីមី​ ក៏​ជា​ផ្នែក​នាំ​ចេញ​ដ៏​សំខាន់​ផង​ដែរ​។ ដៃគូ​ពាណិជ្ជកម្ម សំខាន់​បំផុត​របស់​ឥណ្ឌា​មាន សហរដ្ឋ​អាមេរិក ​​ សហភាពអឺរ៉ុប ​ប្រទេស​ចិន រុស្ស៊ី និង​ជប៉ុន​។

	ឥណ្ឌា​ មាន​ប្រជាជន​ប្រហែល​ ១.១៤ លាន​នាក់​ ជា​ប្រទេស​ ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី ​២ ក្នុង​លោក បន្ទាប់​ពី​ប្រទេស​ ចិន ​។ ប្រជាជន​ប្រហែល​ ៧០% រស់​នៅ​តាម​ទី​ជនបទ​ ទោះជា​នៅ​ទសវត្ស​ ចុងក្រោយ​ប្រជាជន​ ដែល​មាន​ជីវភាព​តោកយ៉ាក​ខ្លាំង​ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ទីក្រុង ​ក្នុង​ចំនួន​កាន់​តែ​ច្រើន​ឡើង​ក៏ដោយ​ ​។ ទីក្រុង​ធំៗ​ នៃ​ប្រទេស​ឥណ្ឌា​មាន​ ៖ មុមបៃ (Mumbai) ឬ បុមបៃ (Bombay), ញូ​ដេលី (New Delhi), កុលកាតា (Kolkata ឬ កាល់កាត់តា (Culcutta), ចេនណៃ (Chennai) ឬ ម៉ាដ្រាស (Madras), បិង្គាលុរុ (Bengaluru) ឬ បែងហ្គាឡ័រ (Bangalore), ហៃដេរ៉ាបាដ (Hyderabad) និង អាំមេដាបាដ (Ahmedabad) ។ 

	ឥណ្ឌា​មាន​ជាតិ​សាស្ត្រ និង ​ភាសា​ផ្សេងៗ​គ្នា​ទៅ​តាម​តំបន់​ភូមិសាស្ត្រ​នីមួយ​ ។ ឥណ្ឌា ​គឺជា​ទី​កំណើត​ នៃ​អំបូរ​ភាសា​ពីរ​ធំៗ​គឺ៖ ឥណ្ឌូ-អារ្យ័ន (មាន​​ប្រជាជន​ ៧៤% ជា​អ្នក​និយាយ) និង​ទ្រាវីទ  (មាន​ប្រជាជន​ ២៤% ជា​អ្នក​និយាយ)​។ ក្រៅ​ពី​នេះ​ភាសា​ផ្សេង​ទៀត​មាន​កំណើត​ចេញ​ពី​ អំបូរ​ភាសា អូស្ត្រូ-អាស៊ី​ និង​ទីបេ-ភូមា​។ 

	ភាសា​ហិណ្ឌី​ ត្រូវ​បាន​និយាយ​ដោយ​ប្រជាជន​ ច្រើន​ជាង​គេ​ (​ប្រហែល​ ៣០​% នៃ​ប្រជាជន​សរុប​) គឺជា​ភាសា​ផ្លូវការ​សម្រាប់​សហព័ន្ធ​។ ភាសាអង់គ្លេស​ ត្រូវ​បាន​គេ​និយម​ប្រើ​ ក្នុង​ការងារ​ធ្វើ​ជំនួញ​ និង​រដ្ឋបាល ជា​ភាសា​ផ្លូវការ​សម្រាប់​ជំនួយ​។ រដ្ឋធម្មនុញ្ញ​ ក៏បាន​ទទួល​ស្គាល់​ផង​ដែរ​ថា​ ២១ ភាសា​ផ្សេង​ទៀត​មាន​ការ​ប្រើប្រាស់​យ៉ាង​ច្រើន​ ឬ​តំណាង​ភាព​ពី​សម័យ​បុរាណ​។ ឥណ្ឌា​មាន​ភាសា​រហូត​ដល់​ ១៦៥២​ ភាសា​ គឺ​ច្រើន​ជាង​គេ​លើ​ពិភពលោក​។

	ប្រជាជន​ជាង​ ៨០០ លាន​នាក់​ ត្រូវ​ជា​ ៨០.៥​% កាន់​សាសនា​ហិណ្ឌូ ឬ​ លទ្ធិព្រាហ្មណ៍ ​។ សាសនា​ផ្សេងៗ​ទៀត​មាន ​៖ សាសនា​ឥស្លាម​ ១៣.៤​%, គ្រិស្ត​សាសនា​ ២.៣​%, សាសនា​ ស៊ីក​ ១.៩​%, ព្រះពុទ្ធសាសនា ០.៨​% និង ​សាសនា​ជា​ច្រើន​ទៀត​ ។ ក្រុម​កុលសម្ព័ន្ធ​ផ្សេងៗ​ មាន​ប្រហែល​ ៨.១​% នៃ​ប្រជាជន​សរុប ​។

	ប្រជាជន​ឥណ្ឌា​ ប្រមាណ​ ៦៤.៨​% ចេះ​អាន​ និង​​ សរសេរ​អក្សរ​ ក្នុង​នោះ​ បុរស​ ៧៣.៣​% ចេះ​អាន​ និង​សរសេរ​អក្សរ​ ចំណែក​ឯ​ស្ត្រី​មាន​តែ ៥៣.៧​%​ ប៉ុណ្ណោះ ​។




#Article 3: អាស៊ី (145 words)


អាស៊ី (Asia) គឺជា​ទ្វីប​មួយ​ធំជាងគេ និង មាន​ប្រជាជន​ច្រើនជាងគេ​បង្អស់​នៅលើ​ពិភពលោក​។ ទ្វីប​នេះ បាន​គ្របដណ្ដប់​ប្រមាណ ៨.៦% និង​ផែនដី និង ប្រមាណ ២៩.៩% នៃ​ផ្ទៃដី ដែល​មាន​ប្រជាជន​ជាង ៤ ពាន់លាន​នាក់ ប្រមាណ ៦០% នៃ​ប្រជាជន​ពិភពលោក នា​ពេល​បច្ចុប្បន្ន​។ មួយផ្នែកធំ ស្ថិតនៅ​ប៉ែកខាងកើត និង អឌ្ឍគោលខាងជើង​។ ដើមឡើយ អាស៊ី​ត្រូវ​បាន​គេ​ចាត់​ថា​ជា​ផ្នែក​មួយ​នៃ​ផ្ទាំងទ្វីប​ដ៏​ធំ អឺរ៉ាស៊ី ក្រោយ​ផ្នែក​ខាងកើត​ត្រូវ​បាន​កាត់ចេញ​ទៅជា ទ្វីបអឺរ៉ុប ដែល​លាតសន្ធឹង​ចាប់ពី​ខាងកើត​នៃ​ព្រែកជីកស៊ុយអេ ខាងកើត​ជួរភ្នំអូរ៉ាល់ និង ខាងត្បូង​នៃ​ជួរភ្នំកាវកាស សមុទ្រ​កាសព្យែន និង​សមុទ្រខ្មៅ​។ ទ្វីបអាស៊ី មាន​ព្រំប្រទល់ ខាងកើត​ជាប់នឹង​មហាសមុទ្រប៉ាស៊ីហ្វិក, ខាងត្បូង​ជាប់នឹង​មហាសមុទ្រឥណ្ឌា និង​ខាងជើង​ជាប់នឹង​មហាសមុទ្រអាកទិក​។

ពាក្យ អាស៊ី (Asia) មាន​ប្រភព​មកពី​ពាក្យ​ក្រិចបុរាណ Ἀσία ត្រូវ​បាន​សន្មត​ជាលើកដំបូង​ដោយ​ប្រវត្តិវិទូក្រិច ឈ្មោះ ហេរ៉ូដូទុស (ប្រហែល ៤៤០ មុន​គ.ស) ដើម្បី​តំណាង​ឲ្យ អាណាតូលី (Anatolia) ឬ ដើម្បី​ពណ៌នា​អំពី​សង្គ្រាមពែក សំដៅ​ទៅលើ ចក្រភពពែក ។ 

ពួក​អឺរ៉ុប​នា​យុគសម័យកណ្ដាល បាន​សន្មត​ថា អាស៊ី គឺជា​ទ្វីប​មួយ ជា​ផ្ទាំងដី​មួយ​ដាច់ដោយឡែក​ពី អឺរ៉ុប ។ ព្រំដែន​សីមា​រវាង​ទ្វីបអាស៊ី និង អាហ្វ្រិក គឺ​ព្រែកជីកស៊ុយអេ និង សមុទ្រក្រហម​។ ព្រំដែន​រវាង​អាស៊ី និង អឺរ៉ុប គឺ​ត្រូវ​បាន​សន្មត​យក​ចាប់ពី ច្រកសមុទ្រដាដាណេល (Dardanelles), សមុទ្រម៉ាម៉ារ៉ា (Sea of Marmara), ច្រកសមុទ្របូសព័រុស (Bosporus), សមុទ្រខ្មៅ, ជួរភ្នំកាវកាស, សមុទ្រ​កាសព្យែន, ទន្លេអ៊ូរ៉ាល់ ទៅ​ប្រភព​របស់​វា, ជួរភ្នំអ៊ូរ៉ាល់ ទៅ​សមុទ្រការ៉ា នៅ​ជិត​តំបន់​ការ៉ា ប្រទេស រុស្ស៊ី​។ 

នៅ​ចុង​ប៉ែក​ឦសាន​នៃ​ទ្វីបអាស៊ី គឺជា​តំបន់​ស៊ីបេរី ស្ថិតនៅ​ដាច់​ពី អាមេរិកខាងជើង ដោយ​ច្រកសមុទ្រប៊េរីង​។ អាស៊ី មាន​ព្រំប្រទល់ ខាងត្បូង​ជាប់​មហាសមុទ្រឥណ្ឌា (រាប់​ពី​លិច​ទៅ​កើត​គឺ ឈូងសមុទ្រអាដេន សមុទ្រអារ៉ាប់ និង ឈូងសមុទ្របេងហ្គាល់), ខាងកើត​ជាប់​ដែនទឹក​នៃ​មហាសមុទ្រប៉ាស៊ីហ្វិក (ដោយ​រាប់​បញ្ច្រាស​ទ្រនិច​នាឡិកា រួមមាន សមុទ្រចិនខាងត្បូង, សមុទ្រចិនខាងកើត, សមុទ្រលឿង, សមុទ្រជប៉ុន, សមុទ្រអុកហតស៍ និង សមុទ្រប៊េរីង) និង ខាងជើង​ជាប់​មហាសមុទ្រអាកទិក​។ ទ្វីបអូស្ត្រាលី (ឬ អូសេអានី) ស្ថិតនៅ​ប៉ែក​អាគ្នេយ៍​។ 

អ្នកភូមិសាស្ត្រ​មួយចំនួន មិន​បាន​សន្មត​ថា អាស៊ី និង អឺរ៉ុប ជា​ទ្វីប​ពីរ​ផ្សេងគ្នា​ទេ ដោយ​ពួក​គេពុំ​មាន​លក្ខណៈ​រូប​ណាមួយ​ដើម្បី​ខណ្ឌ​ចែក​ឲ្យ​ដាច់​ពី​គ្នា​នោះ​ឡើយ​។ តាម​លក្ខណៈ​ភូមិសាស្ត្រ អាស៊ី​គឺជា​ផ្នែក​គោល​ខាងកើត​នៃ ទ្វីបអឺរ៉ាស៊ី ដែល​មាន​អឺរ៉ុប គឺជា​ឧបទ្វីប​ភាគ​ពាយព្យ​នៃ​ផ្ទាំងទ្វីប​។ អ្នកភូមិសាស្ត្រ​ខ្លះ​ទៀត​យល់​ថា អាស៊ី អឺរ៉ុប និង អាហ្វ្រិក គឺជា​ផ្ទាំងទ្វីប​តែមួយ​ហៅថា អាហ្វ្រិកអឺរ៉ាស៊ី (Afro-Eurasia) ។

ងហហ




#Article 4: ទ្វីបអឺរ៉ុប (385 words)


អឺរ៉ុប (Europe) គឺជា​ទ្វីប​មួយ​ក្នុងចំណោម​ទ្វីប​ទាំង ៧ នៅលើ​ពិភពលោក ដែល​ស្ថិតនៅ​ចុង​ខាងលិច​បំផុត​នៃ​​អឺរ៉ាស៊ី​។ អឺរ៉ុប ត្រូវ​ចែក​ចេញពី​ទ្វីបអាស៊ី ខាងកើត​ដោយ​ខ្សែទឹក​នៃ ជួរភ្នំ​អ៊ូរ៉ាល់ ទន្លេ​អ៊ូរ៉ាល់ សមុទ្រ​កាសព្យែន និង ខាងត្បូង​ឆៀង​ខាងកើត​ដោយ​ជួរភ្នំ​កាវកាស​។ ក្រៅពីនេះ ទ្វីប​អឺរ៉ុប ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​មហាសមុទ្រអាកទិក​នៅ​ខាងជើង, មហាសមុទ្រអាត្លង់ទិក​នៅ​ខាងលិច, សមុទ្រមេឌីទែរ៉ានេ​នៅ​ខាងត្បូង និង សមុទ្រខ្មៅ​នៅ​ប៉ែក​អាគ្នេយ៍ ព្រមទាំង​ផ្លូវទឹក​ភ្ជាប់​ទៅកាន់​សមុទ្រមេឌីទែរ៉ានេ​។ គេ​នៅ​ពុំ​ទាន់​មាន​ការកំណត់​ខណ្ឌសីមា​ច្បាស់លាស់​សម្រាប់​ទ្វីប​អឺរ៉ុប​នៅឡើយ​ទេ បើ​យើង​ក្រឡេក​មើល​ទៅ​សម័យ​កាល​បុរាណ​ដ៏​យូរលង់​មក​ហើយ​នោះ គឺជា​អ្វី​ដែល​ជា​រំលោភបំពាន​ដោយ​អំណាច ដូចជា​ពាក្យ​ថា ទ្វីប (Continent) អាច​តំណាង​ឲ្យ​ការ​បែកចែក​ភាព​ខុសគ្នា​នូវ វប្បធម៌ និង នយោបាយ ឬក៏ លក្ខណៈ​រូបភូមិសាស្ត្រ​មួយ​។

អឺរ៉ុប គឺជា​ទ្វីប​តូចជាងគេ​ទី២ បន្ទាប់ពី អូសេអានី ដែល​មាន​ក្រឡាផ្ទៃ​ប្រមាណ ១០,១៨០,០០០ គីឡូម៉ែត្រការ៉េ ឬ ២% នៃ​ផ្ទៃ​ផែនដី និង ប្រហែល ៦.៨% នៃ​ផ្ទៃដី​។ អឺរ៉ុប​មាន​ប្រទេស​ប្រហែល ៥០ ដែល​រុស្ស៊ី​ជា​ប្រទេស​ធំជាងគេ​ទាំង​ផ្ទៃដី និង ប្រជាជន ចំណែក បុរីវ៉ាទីកង់ ជា​រដ្ឋ​តូចជាងគេ​បង្អស់​។ អឺរ៉ុប គឺជា​ទ្វីប​ដែល​មាន​ប្រជាជន​ច្រើនជាងគេ​ទី៣ បន្ទាប់ពី​អាស៊ី និង អាហ្វ្រិក ដែល​មាន​ប្រជាជន ៧៣១,០០០,០០០ ឬ ប្រហែល ១១% នៃ​ប្រជាជន​ពិភពលោក​។ ទោះយ៉ាងណាក៏ដោយ តាម​របាយការណ៍​អង្គការសហប្រជាជាតិ ចំនួន​ប្រជាជន​នៅ​ទ្វីប​នេះ នឹង​ធ្លាក់​មក​នៅ​ត្រឹមតែ ៧% នៅ​ឆ្នាំ​២០៥០ ដែល​មាន​ចំនួន​ប្រហែល ៦៥៣,០០០,០០០ ប៉ុណ្ណោះ​។ 

អឺរ៉ុប គឺជា​ទីកន្លែង​កំណើត​នៃ​វប្បធម៌​បស្ចិមលោក​។ ប្រជាជាតិ​អឺរ៉ុប បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​សកលលោក​ចាប់ពី​សតវត្ស​ទី១៦​មក ជាពិសេស​ការចាប់ផ្ដើម​ធ្វើ​អាណានិគម​។ រហូត​មកដល់​សតវត្ស​ទី១៧ និង ១៨ ជនជាតិ​អឺរ៉ុប បាន​ត្រួតត្រា​ទ្វីប​អាហ្វ្រិក និង អាមេរិក ស្ទើរតែ​ទាំងមូល ព្រមទាំង​មួយ​ផ្នែក​ធំ​នៃ​ទ្វីប​អាស៊ី ។ សង្គ្រាមលោកលើកទី១ និង សង្គ្រាមលោកលើកទី២ បាន​បញ្ចប់​នូវ​ភាព​នាំមុខ​របស់​អឺរ៉ុប​នៅក្នុង​កិច្ចការ​សកល ហើយ​បាន​ធ្វើឲ្យ​ប្រជាជាតិ​ធំៗ​ពីរ​គឺ​៖ សហរដ្ឋអាមេរិក និង សហភាព​សូវៀត បាន​លេចធ្លោ​ឡើង​ជា​កំពូល​មហាអំណាច​ពិភពលោក​។ សង្គ្រាមត្រជាក់​រវាង​កំពូល​មហាអំណាច​ទាំងពីរ បាន​ខណ្ឌ​ចែក​ទ្វីប​អឺរ៉ុប​ជាមួយ វាំងននដែក ។ ការ​បង្រួបបង្រួម​ទ្វីប​អឺរ៉ុប​ឡើងវិញ បាន​អនុញ្ញាត​ឲ្យ​មាន​ការបង្កើត​ឡើង​នូវ​ក្រុមប្រឹក្សាអឺរ៉ុប និង សហភាពអឺរ៉ុប នៅ​អឺរ៉ុបខាងលិច ហើយ​អង្គការ​ទាំងពីរ​នេះ​បាន​ពង្រីក​ខ្លួន​ទៅ​ខាងកើត​ចាប់តាំងពី​ការដួលរលំ​នៃ​សហភាព​សូវៀត នា​ឆ្នាំ​១៩៩១​។ 

ពាក្យ អឺរ៉ុប (Europe) ត្រូវ​បាន​ប្រើ​ក្នុង​គោលដៅ​ច្រើនយ៉ាង​។ មូលដ្ឋាន​របស់​វា គឺ​យោង​ទៅ​តាម​លក្ខណៈ ភូមិសាស្ត្រ និង នយោបាយ​។ 

អឺរ៉ុប គឺជា​ទ្វីប​មួយ​ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​នៅលើ​ផែនដី នា​ពេល​បច្ចុប្បន្ន​នេះ​។ ជាមួយ​ទ្វីប​ដទៃ អឺរ៉ុប​មាន​ការ​ដោះដូរ​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​ជាមួយ​ប្រទេស​នានា​របស់​ខ្លួន​។ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ច្រើន​ស្ថិតនៅ​ប៉ែក​ខាងលិច ចំណែក​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស អឺរ៉ុបខាងកើត​ខ្លះ​ទើប​តែ​បាន​ស្គាល់​ភាព​រីកចម្រើន នា​ក្រោយ​ការ​រលំរលាយ​នៃ​សហភាព​សូវៀត និង យូហ្គោស្លាវី​ប៉ុណ្ណោះ​។ សហភាពអឺរ៉ុប ដែល​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​មួយ​នៃ​ប្រទេស​អឺរ៉ុប​ចំនួន ២៧ បាន​លេច​រូបរាង​ឡើង​ជា តំបន់​សេដ្ឋកិច្ច​មួយ​ធំបំផុត (largest single economic area) នៅ​លើ​ពិភពលោក​។ បច្ចុប្បន្ន សមាជិក​សហភាពអឺរ៉ុប​ចំនួន ១៥ បាន​ប្រើប្រាស់​រូបិយវត្ថុ​រួមគ្នា​តែមួយ​គឺ អឺរ៉ូ​។ ប្រទេស​០៥​នៃ​សហភាពអឺរ៉ុប បាន​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​១០​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក បើ​គិត​តាម​អំណាចទិញ (PPP) ។ ចំណាត់ថ្នាក់​រួមមាន​៖ អល្លឺម៉ង់ (៥), រាជាណាចក្ររួម (៦), រុស្ស៊ី (៧), បារាំង (៨) និង អ៊ីតាលី (១០) បើ​យោង​ទៅ​តាម​ទីន្នន័យ​របស់ The CIA World Factbook ។

បដិវត្តន៍​ឧស្សាហកម្ម បាន​ចាប់ផ្ដើម​ឡើង​នៅ​អឺរ៉ុប ជាពិសេស​រាជាណាចក្ររួម នា​សតវត្ស​ទី១៨ និង សតវត្ស​ទី១៩ ដែល​ជា​សម័យ​ឧស្សាហកម្ម​នៅ​អឺរ៉ុប​។ ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ត្រូវ​បាន​បង្អាក់ ដោយសារ​សង្គ្រាមលោកលើកទី១ ប៉ុន្តែ​ពួកគេ​បាន​ស្ដារសេដ្ឋកិច្ច​ឡើងវិញ និង អាច​ប្រកួតប្រជែង​ជាមួយ​កំណើន​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​របស់​សហរដ្ឋអាមេរិក​បាន រហូតមកដល់​មុន​ការ​ចាប់ផ្ដើម​សង្គ្រាមលោកលើកទី២​។ ឧស្សាហកម្ម​អឺរ៉ុប បាន​រង​ការបំផ្លាញ​យ៉ាង​ដំណំ​ម្ដងទៀត ដោយ​សង្គ្រាមលោកលើកទី២​។  

ក្រោយ​សង្គ្រាមលោកលើកទី២ សេដ្ឋកិច្ច​រាជាណាចក្ររួម បាន​ស្ថិតនៅ​ក្នុង​ភាព​ខ្ទេចខ្ទាំ​យ៉ាង​ដំណំ និង​បាន​អូស​បន្លាយ​ស្ថានភាព​បែប​នេះ​ជាច្រើន​ទសវត្ស​បន្ត​មក​ទៀត​។ អ៊ីតាលី ក៏​ស្ថិតនៅ​ក្នុង​ស្ថានភាព​តោកយ៉ាក​ដែរ ប៉ុន្តែ​បាន​ស្គាល់​នូវ​ភាព​រីកចម្រើន​ឡើងវិញ​នា​ទសវត្ស​ឆ្នាំ​១៩៥០​។ អាល្លឺម៉ង់ខាងលិច បាន​ស្ដារ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស និង​បាន​បង្កើន​ផលិតផល​ទ្វេដង​ពី​សម័យ​មុន​សង្គ្រាម នា​ទសវត្ស​ឆ្នាំ​១៩៥០​។ ប្រទេស​បារាំង ក៏​ស្ថិតនៅ​ក្នុង​ដំណាក់កាល​នៃ​ភាព​រុងរឿង​ដ៏​អស្ចារ្យ​ឡើងវិញ និង​ការ​ធ្វើ​ទំនើបកម្ម​។ ក្រោយមក ប្រទេស​អេស្ប៉ាញ ក្រោម​ការដឹកនាំ​របស់ ហ្វ្រង់កូ ក៏​បាន​ស្ដារ​ឡើងវិញ ហើយ​ប្រជាជាតិ​បាន​ស្គាល់​នូវ​កំណើន​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ ដែល​ពុំ​ដែល​ជួបប្រទះ នា​ទសវត្ស​ឆ្នាំ​១៩៦០ ដែល​គេ​បាន​ឲ្យ​ឈ្មោះ​ថា អច្ឆរិយហេតុ​អេស្ប៉ាញ (Spanish miracle) ។ បណ្ដា​រដ្ឋ​អឺរ៉ុប​សំខាន់ៗ​ជាច្រើន បាន​ធ្លាក់​ទៅ​ក្នុង​អំណាច​គ្រប់គ្រង​របស់​របស់​សហភាព​សូវៀត និង លើស​ពី​នេះ​ទៅទៀត បាន​ក្លាយទៅជា​សមាជិក​នៃ ក្រុមប្រឹក្សា​នៃ​កិច្ចសង្គ្រោះ​សេដ្ឋកិច្ច​ទៅវិញទៅមក (Council for Mutual Economic Assistance) ដែល​ហៅ​កាត់​ថា កូមេកុង (COMECON) ។ បណ្ដា​រដ្ឋ​ដែល​បាន​រក្សា​ទុក​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​សេរី ត្រូវ​បាន​ទទួល​ជំនួយ​យ៉ាង​ច្រើន​ពី​សហរដ្ឋអាមេរិក តាម​រយៈ ផែនការ​ម៉ារសាល (Marshall Plan) ។ ប្រទេស​អឺរ៉ុបខាងលិច បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​គ្នា ដែល​ជា​មូលដ្ឋាន​សម្រាប់​សហភាពអឺរ៉ុប និង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​។ គន្លឹះ​នេះ បាន​ជួយ​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ចំណែក​បណ្ដា​នៃ​អង្គការ​សេដ្ឋកិច្ច​កូមេកុង កំពុងតែ​តស៊ូ​ពុះពារ​នៅក្នុង​មួយ​ផ្នែក​ធំ​ក្នុង​ការ​ចំណាយ​នៃ​សង្គ្រាមត្រជាក់​។ រហូតមកដល់​ឆ្នាំ​១៩៩០ សហគមន៍អឺរ៉ុប​បាន​បង្កើន​សមាជិក​ពី ០៦ ទៅ ១២​។ ចំណុច​សំខាន់​គឺ​ការ​រស់រាន​ឡើងវិញ​នៃ​សេដ្ឋកិច្ច​អាល្លឺម៉ង់ខាងលិច បាន​នាំមុខ​រាជាណាចក្ររួម ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​នៅ​អឺរ៉ុប​។

ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិកុម្មុយនិស្ត នៅ​អឺរ៉ុបខាងកើត​នា​ឆ្នាំ​១៩៩១​មក ប្រទេស​អឺរ៉ុបខាងកើត​មួយចំនួន បាន​ប្ដូរ​មក​អនុវត្ត​របប​ទីផ្សារ​សេរី​។ មាន​ជោគជ័យ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​អឺរ៉ុបកណ្ដាល​ខ្លះ​ដូចជា ប៉ូឡូញ ហុងគ្រី និង ស្លូវ៉េនី ដែល​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស ចំណែក​ប្រទេស​អឺរ៉ុបខាងកើត​ដូចជា អ៊ុយក្រែន និង​រុស្ស៊ី នៅ​តែ​រក្សា​របប​សេដ្ឋកិច្ច​ចាស់​ជាច្រើន​ឆ្នាំ​បន្ត​មក​ទៀត​។ ប្រទេស​អឺរ៉ុបខាងលិច បាន​ជួយ​អឺរ៉ុបខាងកើត តាមរយៈ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​ជាមួយ​ពួកគេ​។ បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់​ទាំងពីរ​បាន​ធ្វើការ​បង្រួបបង្រួម​ឡើងវិញ​នៅ​ឆ្នាំ​១៩៩០ សេដ្ឋកិច្ច​អាល្លឺម៉ង់​ខាងលិច បាន​ជួប​ការ​លំបាក ដោយសារ​តែ​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ នៃ​ប្រទេស​អាល្លឺម៉ង់​ខាងកើត​ឡើងវិញ​។ ប្រទេស​យូហ្គោស្លាវី ដែល​មាន​ការ​វិវត្ត​ក្រោយ​គេ ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម និង​នៅ​ឆ្នាំ​២០០៣ នៅតែ​មាន​កងទ័ព​រក្សា​សន្តិភាព​របស់​សហភាពអឺរ៉ុប និង​អង្គការ​ណាតូ​ជាច្រើន​ស្ថិតនៅ​កូសូវ៉ូ សាធារណរដ្ឋ​ម៉សេដូនី និង បូស្នៀ និង​ហេហ្សេហ្គូវីណា ដែល​មាន​តែ​ស្លូវ៉េនី​ប៉ុណ្ណោះ​បាន​ស្គាល់​នូវ​វឌ្ឍនភាព​ពិតប្រាកដ​។ នា​ឱកាស​ឆ្លង​សហស្សវត្ស​ថ្មី សហភាពអឺរ៉ុប​បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​អឺរ៉ុប​មាន​ស្គាល់​ការ​រីកចម្រើន​យ៉ាងខ្លាំងក្លា ជាពិសេស​ប្រទេស​អឺរ៉ុប​ចំនួន​០៥ ដែល​មាន​សេដ្ឋកិច្ច​នាំមុខ​គេ​គឺ​៖ អាល្លឺម៉ង់ រាជាណាចក្ររួម បារាំង អ៊ីតាលី និង អេស្ប៉ាញ​។ នៅ​ឆ្នាំ​២០០៥ ប្រទេស​ចំនួន ១២ ក្នុងចំណោម​សមាជិក​ទាំង ១៥ នៃ​សហភាពអឺរ៉ុប​បាន​រួម​គ្នា​បង្កើត​តំបន់​ប្រាក់អឺរ៉ូ ដែល​ប្រើប្រាស់​ប្រាក់អឺរ៉ូ​រួម ជំនួស​ឲ្យ​រូបិយវត្ថុ​ជាតិ​របស់​ពួកគេ​។ ប្រទេស ០៣ ទៀត​ដែល​មិន​ប្រើប្រាស់​ប្រាក់អឺរ៉ូ​មាន​៖ រាជាណាចក្ររួម ដាណឺម៉ាក និង ស៊ុយអែត​។

ភាសា​នៅ​អឺរ៉ុប​ភាគច្រើន មាន​ទំនង​ទៅ​នឹង​អម្បូរ​ភាសាឥណ្ឌូ-អឺរ៉ុប​ចំនួន​០៣​គឺ​៖ ក្រុម​ភាសារ៉ូម៉ាំង ដែល​បាន​មកពី​ភាសាឡាតាំង​នៃ​ចក្រភព​រ៉ូម, ក្រុម​ភាសាអាល្លឺម៉ង់ ដែល​ចាប់កំណើត​ចេញ​មកពី​ភាសា​នៃ​តំបន់​ស្កង់ឌីណាវ ខាងត្បូង និង ក្រុម​ភាសាស្លាវ​។ ចំណែក​ភាសាអង់គ្លេស គឺជា​ភាសា​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រុម​ភាសាអាល្លឺម៉ង់ តែ​ពាក្យ​ជាច្រើន​នៃ​ភាសាអង់គ្លេស មាន​ប្រភព​ចេញ​មកពី​ក្រុម​ភាសារ៉ូម៉ាំង​។ 

ក្រុម​ភាសារ៉ូម៉ាំង ត្រូវ​បាន​និយាយ​ជាបឋម​នៅ​អឺរ៉ុប​ប៉ែក​ពាយ័ព្យ​ដូចជា នៅ​រ៉ូម៉ានី និង ម៉ូលដូវី ជាដើម​។ ក្រុម​ភាសាអាល្លឺម៉ង់ ត្រូវ​បាន​និយាយ​នៅ​ប៉ែក​និរតី​នៃ​អឺរ៉ុប និង ផ្នែក​ខ្លះ​នៃ​អឺរ៉ុបកណ្ដាល​។ ក្រុម​ភាសាស្លាវ ត្រូវ​បាន​និយាយ​នៅ​ប៉ែក​កណ្ដាល ខាងកើត និង ប៉ែក​អាគ្នេយ៍​នៃ​អឺរ៉ុប​។  

នៅ​មាន​ភាសា​ជាច្រើន ដែល​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​ភាសា​ទាំង​០៣​ខាងលើ​នេះ​។ អម្បូរ​ភាសាឥណ្ឌូ-អឺរ៉ុប​ផ្សេង​ទៀត​មាន​ដូចជា​៖ ក្រុម​ភាសាបាលទិក (ដូចជា​៖ ភាសាឡាតវី និង ភាសាលីទុយអានី), ក្រុម​ភាសាសែលទិក (ដូចជា​៖ ភាសាអៀរឡង់, ភាសាស្កុតហ្កាអ៊ិលិក, ភាសាម៉ានស៍, ភាសាវ៉ែល, ភាសាកូរនីស្ហ និង ភាសាប្រេតុន), ភាសាក្រិច ភាសាអាល់បានី និង ភាសាអាមេនី ។ ក្រុម​ភាសា​មួយ​ទៀត​ដែល​ផ្សេង​ពី​អម្បូរ​ភាសាឥណ្ឌូ-អឺរ៉ុប​គឺ​ក្រុម​ភាសាអ៊ូរ៉ាល់ (Uralic Language) ដែល​មាន​៖ ភាសាអេស្តូនី, ភាសាហ្វាំងឡង់ និង ភាសាហុងគ្រី ត្រូវ​បាន​និយាយ​នៅ​តាម​តំបន់​នៃ​ប្រទេស​ខ្លះ​ដូចជា​៖ រ៉ូម៉ានី រុស្ស៊ី ស៊ែប៊ី និង ស្លូវ៉ាគី​។ ភាសា​មួយ​ចំនួន​ផ្សេងទៀត​ដែល​មិន​មែន​អម្បូរ​ភាសាឥណ្ឌូ-អឺរ៉ុប​ដែរ​នោះ​មាន​ដូចជា​៖ ភាសាបាស្ក (Basque), ភាសាហ្សកហ្ស៊ី, ភាសាអហ្សែបែហ្សង់ និង ភាសា​នៃ​ជនជាតិ​ភាគតិច​នៃ​ប្រទេស​រុស្ស៊ី​។ 

ពហុភាសានិយម និង ការ​អភិរក្ស​ភាសា​តំបន់ និង​ភាសា​ជនជាតិ​ភាគតិច ត្រូវ​បាន​ទទួល​ស្គាល់​ជា​គោលដៅ​នយោបាយ​នៃ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​។




#Article 5: ព្រះរាជាណាចក្រកម្ពុជា (2569 words)


ព្រះរាជាណាចក្រកម្ពុជា ដោយនាមសាមញ្ញ កម្ពុជា (កាំ-ពុ-ជា) ឬ ប្រទេសខ្មែរ គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ក្នុងអនុតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាមានផ្ទៃក្រឡាសរុប ១៨១,០៣៥ សហាតិមាត្រការ៉េ លាតសន្ធឹងក្នុងរាងពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់ជាប់ប្រទេសថៃនៅភាគខាងលិចនិងពាយ័ព្យ ប្រទេសឡាវនៅភាគឦសាន្ត ប្រទេសវៀតណាមនៅភាគខាងកើត និងឈូងសមុទ្រថៃ​នៅភាគនិរតី។

ដោយមានប្រជាជន​ជាង ១៥ លាននាក់ កម្ពុជាស្ថិតក្នុងលំដាប់ទី៧២​ក្នុង​​លោក ទី២៧ក្នុងទ្វីបអាស៊ី និងទី៧ក្នុងអាស៊ីអាគ្នេយ៍។ ប្រជាជនជិតពាក់កណ្តាលប្រមូលផ្តុំកុះករនៅតំបន់វាលរាប ទំហំប្រហែល ១៤% នៃផ្ទៃសរុប។ សាសនាជាផ្លូវការ គឺ ព្រះពុទ្ធសាសនាថេរវាទ ដែលកាន់ដោយប្រជាជនប្រហែល ៩០%។ ជន​ជាតិ​ភាគ​តិច​ក្នុង​ប្រទេស​នេះ រួមមាន: ជនជាតិវៀតណាម ចិន ចាម និង​កុលសម្ព័ន្ធភ្នំ ៣០ ជនជាតិផ្សេងៗ​ទៀត។  រាជធានី​ និង ទីក្រុង​ធំ​បំផុតគឺ ​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង ​វប្បធម៌​នៃ​កម្ពុជា។ កម្ពុជាជារដ្ឋឯកភាព ក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ​ និងរបបរដ្ឋសភាប្រជាធិបតេយ្យ ដែលមានព្រះបាទនរោត្តម សីហមុនី ជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ ជាព្រះមហាក្សត្រ​ និងជាព្រះប្រមុខរដ្ឋ។ ប្រមុខរាជរដ្ឋាភិបាល មានហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាមេដឹកនាំដែលកាន់តំណែងយូរបំផុតនៅ​អាស៊ី​អាគ្នេយ៍​ ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជាង ​៣០ ឆ្នាំមក​ហើយ។ ឯមេដឹកនាំចលនាប្រឆាំងនិងដែលមានប្រជាប្រិយបំផុតក្នុងសង្គមខ្មែរគឺ សម-រង្សុី ដែលធ្លាប់បានជាប់ជាតំណាងរាស្រ្តនៃនីតិកាលទី១ ឆ្នាំ១៩៩៣ មក។

ឈ្មោះ​បុរាណ​របស់​កម្ពុជា​គឺ កម្ពុជៈ (សំស្ក្រឹត: कंबुज)។ នៅ​ឆ្នាំ​ ៨០២ ​នៃ ​គ.ស. ព្រះ​បាទ​ជ័យវរ្ម័នទី២​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែលយើងអាចសម្គាល់ឃើញនូវ​ការ​ចាប់កំណើត​នៃ​មហារាជាណាចក្រ​ខ្មែរ ដ៏រុងរឿង​អស់​រយៈពេល​ជាង​ ៦០០​ ប្លាយឆ្នាំ ហើយ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់ពីទ្រង់នោះ បានបន្ត​ត្រួតត្រាមួយ​ភាគធំ​នៃ​អាស៊ី​អាគ្នេយ៍ និង​​ប្រមូលផ្ដុំ​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​​ច្រើន​លើស​លប់ជាងគេ។ ព្រះ​រាជាណាចក្រឥណ្ឌូបនីយកម្ម​មួយនេះ​បាន​កសាង​ប្រាសាទ​បូជនីយដ្ឋាន​នានា ដូចជា​អង្គរវត្ត និង​បាន​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​សាសនាព្រហ្មញ្ញ​ ហើយនិងព្រះពុទ្ធសាសនា​នៅ​អាស៊ី​អាគ្នេយ៍​មួយភាគធំ។ បន្ទាប់​ពី​ការ​ធ្លាក់សម័យ​អង្គរ​ទៅកណ្ដាប់ដៃនៃអយុធ្យា​នៅ​សតវត្ស​ទី​១៥មក កម្ពុជា​បាន​ប្រែ​ក្លាយ​ជា​ប្រទេស​ចំណុះ​មួយ​នៅ​ចន្លោះ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​រហូត​ដល់​ប្រទេស​ត្រូវ​បាន​ធ្វើ​អាណានិគមកិច្ច​ដោយ​ពួក​បារាំង​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ ១៩៥៣។ 

សង្គ្រាមវៀតណាមបាន​រីក​រាល​ដាល​ដល់​កម្ពុជា ដែល​ធ្វើ​ឱ្យ​មាន​ការ​ងើប​ឡើង​របស់​ពួក​ខ្មែរក្រហម ដែល​ពួកនោះបាន​ដណ្ដើម​កាន់កាប់បាន​ទីក្រុងភ្នំពេញ​នៅ​ឆ្នាំ ​១៩៧៥ ហើយ​បាន​បន្ដ​ការប្រល័យពូជសាសន៍ខ្មែរ ចាប់​ពីឆ្នាំ ១៩៧៥-១៩៧៩ និង​ក្រោយ​មក​បាន​វាយ​ប្រយុទ្ធ​នឹង​ពួក​យួន​ដែល​នៅ​ពី​ក្រោយ​ខ្នង​របប​សាធារណរដ្ឋប្រជាមានិតកម្ពុជា​កំឡុង​សម័យសង្គ្រាមកម្ពុជា-វៀតណាម (១៩៧៩-១៩៩១)។ បន្ត​បន្ទាប់​ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ កម្ពុជា​ត្រូវ​បាន​អភិបាលកិច្ច​មួយរយៈពេល​ខ្លី​ដោយក្រុម​បេសកកម្មសហប្រជាជាតិ (១៩៩២-១៩៩៣) ក្រោយ​ពី​ការ​បោះ​ឆ្នោត​ទៅ គេ​​ឃើញមានអ្នក​បោះ​ឆ្នោតប្រហែល ៩០%​ ​បាន​បោះ​ឆ្នោត​ ហើយអង្គការសហប្រជាជាតិ ក៏​បាន​ដកថយ​ចេញពីកម្ពុជាទៅវិញ។ រដ្ឋប្រហារឆ្នាំ១៩៩៧ បាន​ធ្វើឱ្យលោកហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជារបស់លោក ស្ថិតនៅក្នុងអំណាចរហូតដល់ឆ្នាំ២០១៧ សព្វថ្ងៃនេះ។

កម្ពុជា​បាន​ងើប​មុខ​ឡើង​វិញ​ប៉ុន្មានឆ្នាំ​ក្រោយ​មក​ក្នុង​មណ្ឌល​នៃ​ឥទ្ធិពល​សង្គមនិយម ជា​សាធារណរដ្ឋប្រជាមានិតកម្ពុជា​រហូត​ដល់​ឆ្នាំ​ ១៩៩៣។ បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នៃ​គម្លាត​ឆ្ងាយ ប្រជាជាតិ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាមមួយនេះ បាន​បង្រួប​បង្រួម​គ្នាឡើង​វិញ​ក្រោម​របប​រាជាធិបតេយ្យ​នៅ​ឆ្នាំ ១៩៩៣ និង​បាន​ស្គាល់នូវ​ការ​រីក​ចម្រើន​យ៉ាង​លឿន​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ធនធានមនុស្ស ដែល​ពេល​នោះកំពុង​តែ​រស់រានឡើង​វិញក្រោយ​ពី​ប៉ុន្មាន​ទសវត្ស​នៃ​សង្គ្រាមរដ្ឋប្បវេណី​មក។ កម្ពុជា​ធ្លាប់​មាន​កំណត់ត្រា​មួយ​ក្នុង​ចំណោម​កំណត់ត្រា​សេដ្ឋកិច្ច​ដ៏​ល្អ​បំផុត​នៅ​អាស៊ី ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៦,០%  ក្នុងរយៈ​ពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ។  វិស័យ​វាយនភណ្ឌ កសិកម្ម សំណង់ សម្លៀកបំពាក់ និង ​ទេសចរណ៍​ដ៏​ខ្លាំងក្លា​បាន​នាំ​ឱ្យ​មាន​ការ​បណ្ដាក់​ទុន​បរទេស និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ។ នៅ​ឆ្នាំ​២០០៥ ស្រទាប់​រ៉ែប្រេង និង​ឧស្ម័ន​ធម្មជាតិ​ត្រូវ​បាន​រក​ឃើញ​ខាង​ក្រោម​ទឹក​ក្នុង​ទឹក​ដី​កម្ពុជា និង​គ្រានោះដែរ​និស្សារណកម្ម​ពាណិជ្ជកម្មនឹង​ចាប់ផ្ដើម​ក្នុង​ឆ្នាំ ​២០១៣ ចំណូល​ប្រេង​ទាំងមូល​អាច​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង។ ទោះបីមានការរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងណាក្ដី ពេលតែមួយក្នុងឆ្នាំ ២០១៣ នោះដែរ លិបិក្រមអភិវឌ្ឍន៍មនុស្ស (លអម) ចាត់ថ្នាក់កម្ពុជាក្នុងចំណាត់ថ្នាក់ទី១៣៨ (រួមជាមួយ លាវ) ក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍមនុស្សចង្អុលបង្ហាញថាកម្ពុជាមានការរីកចម្រើនពីមធ្យមមកទាបមកទល់​សព្វថ្ងៃនេះ។

ឈ្មោះផ្លូវការនៃប្រទេសនេះជាភាសាខ្មែរគឺ ព្រះរាជាណាចក្រកម្ពុជា ជារឿយៗត្រូវបានគេកាត់ខ្លីថាកម្ពុជា។ តាមគ្រាមភាសា ខ្មែរភាគច្រើនតែងហៅប្រទេសរបស់ខ្លួនថា ស្រុកខ្មែរ ដែលមានន័យថា ដែនដីនៃពួកខ្មែរ រឺ តាមការប្រើប្រាស់ទម្រង់មិនសូវផ្លូវការមួយទៀត ប្រទេសកម្ពុជា ។ បើតាមវចនានុក្រមសម្ដេចសង្ឃរាជជួន-ណាតបានពិពណ៌នាថា ពាក្យ​នេះ​ជា​ឈ្មោះ​នៃ ប្រទេស​ខ្មែរ​យើង យើង​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជ​រដ្ឋ ក៏​បាន ថា កម្ពុជ​ប្រទេស ក៏​បាន, ថា ប្រទេស​កម្ពុជា ក៏​បាន ថា ប្រទេស​ខ្មែរ ក៏​បាន ថា ខេមរ​ប្រទេស ក៏​បាន ថា ខេមរ​រដ្ឋ ក៏​បាន កាល​ណា​បើ​កវី​ជាតិ​យើង​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ ឬ​ក្នុង​ការ​តែង​សេចក្ដី​ជា​ពាក្យ​រាយ​ខ្លះ យើង​អាច​ហៅ​ប្រទេស​យើង​បាន​តាម​ត្រូវ​ការ ប៉ុន្តែ​ពាក្យ​ប្រើ​ក្នុង​ផ្លូវ​ការ យើង​សរសេរ យើង​ហៅ កម្ពុជ​រដ្ឋ ឬ ប្រទេស​កម្ពុជា; ឯ​ជន​បរទេស គេ​ហៅ​តាម​យើង​ដែរ​ក៏​មាន គេ​ហៅ​តាម​ការ​សន្មតិ​របស់​គេ​ក៏​មាន ដូច​ជា​បារាំងសែស គេ​ហៅ​ប្រទេស​យើង​ថា​ Cambodge, អង្គ្លេស ហៅ​ថា Cambodia, អ្នក​បរទេស​ខ្លះ​ទៀត​ហៅ​ថា Cambodja, ខ្លះ​ហៅ Kambuja ។ល។ 

ពាក្យនេះទំនងយកពីឈ្មោះរបស់រដ្ឋមួយដែលនៅឥណ្ឌាទ្វីប គឺរដ្ឋកម្ពោជកាលនៅជំនាន់ពុទ្ធកាលដូចប្រទេសសៀមកាលពីមុនក៏ធ្លាប់មានឈ្មោះថាអយុធ្យាដែរ បើតាមពាក្យកម្ពោជនេះក្នុងវចនានុក្រមសម្ដេចសង្ឃដដែលមានន័យដូចតទៅ៖ ឈ្មោះ​រដ្ឋ​មួយ​ក្នុង​ជម្ពូទ្វីប (ឥណ្ឌា សម័យ​បច្ចុប្បន្ន) ជា​រដ្ឋ​រាប់​ឈ្មោះ​ចូល​ក្នុង​ចំនួន​ឈ្មោះ​រដ្ឋ​ទាំង ២១ គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារៈ, ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈ ឬ មទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ។ រដ្ឋ​ទាំង ២១ ដែល​មាន​ឈ្មោះ​យ៉ាង​នេះ ចំពោះ​តែ​ក្នុង​បុរាណ​សម័យ​នា ជម្ពូ​ទ្វីប (ឥណ្ឌា), លុះ​ចំណេរ​កាល​ត​ៗ​មក​ដរាប​ដល់​សម័យ​បច្ចុប្បន្ន ក៏​ក្លាយ​ជា​ឈ្មោះ​ផ្សេង​ៗ ទៅ​វិញ​ដោយ​ច្រើន, រដ្ឋ​ខ្លះ​ក៏​ជា​ឈ្មោះ​ដើម​ដដែល ដូច​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ និង ក្នុង​សម័យ​នៃ​ព្រះ​សក្យមុនី​គោតម​សម្មាសម្ពុទ្ធ សឹង​មាន​ឈ្មោះ​ប្រាកដ​ក្នុង​គម្គីរ​ព្រះពុទ្ធសាសនា​រាល់​តែ​គម្ពីរ​សាស្រ្តា​របស់​ខ្មែរ​យើង ។

កម្ពុជាត្រូវបានគេស្គាល់ជាទូទៅថា Cambodia ជាភាសាអង់គ្លេស និង Cambodge/Kamboj ជាភាសាបារាំង។ កម្ពុជា កាន់តែត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយពួកលោកខាងកើត និង Cambodia ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយពួកលោកខាងលិច។

បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានរយៈពេលប្រហែល ១០០០ ០០០ ឆ្នាំហើយ។ មនុស្សនៅពេលនោះធ្លាប់ជាពួកអ្នកប្រមាញ់ និងបរកជន។ បុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាពួកម៉ាឡេ តែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជើង និងជាជាតិពន្ធុខែ្មរ។

មានភស្តុតាងស្ដួចស្ដើងចំពោះការកាន់កាប់របស់មនុស្សជំនាន់អតិកញ្ញៈ (Pleistocene) នៃកម្ពុជាសម័យបច្ចុប្បន្ន ដែលរួមមានឧបករណ៍ក្រួសហនុមានខៀវ (quartz) និងក្វាតហ៊្សីត ដែលបានរកឃើញក្នុងស្រែថ្នាក់ៗជាច្រើនតាមបណ្ដោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ និងក្នុងខេត្តកំពត ទោះបីជាយ៉ាងណាការចុះកាលបរិច្ឆេទរបស់ទាំងនោះមិនអាចយកជាការបានទេ។ 

ភស្តុតាងបុរាណវិទ្យាតិចតួចខ្លះបង្ហាញឱ្យឃើញសហគមន៍នៃពួកអ្នកប្រមាញ់-អ្នកបេះផ្លែឈើ​បានតាំងលំនៅនៅកម្ពុជាកំឡុងជំនាន់​សវ៌កញ្ញៈ (Holocene): ស្ថានីយបុរាណវត្ថុវិទ្យាកម្ពុជាដ៏ចំណាស់បំផុតត្រូវគេគិតទុកថាជារូងភ្នំល្អាងស្ពាន នៅខេត្តបាត់ដំបង ដែលត្រូវនឹងសម័យហ្វាប៊ីញ។ កំណាយក្នុងស្រទាប់ក្រោមដីបានផលិតនូវតំណបន្តនៃវិទ្យុកាបូនមួយដែលចុះកាលបរិច្ឆេទថានៅឆ្នាំ ៦០០០ ម.គ.។

ស្រទាប់ខាងលើនៅក្នុងស្ថានីយ៍ដដែលបានផ្ដល់នូវភស្តុតាងនៃអន្តរកាលរហូតដល់យុគថ្មរំលីង ដែលមានកុលាលភាជន៍ជាច្រើនដែលធ្វើពីដីដែលចុះកាលបរិច្ឆេទដំបូងគេបង្អស់នៅកម្ពុជា។

កំណត់ត្រាបុរាណវិទ្យាសម្រាប់សម័យនេះរវាងសវ៌កញ្ញៈ និងយុគដែកនៅមានកំណត់ដូចគ្នា។ ស្ថានីយ៍បុរេប្រវត្តិដទៃៗទៀតដែលមានកាលបរិច្ឆេទមិនច្បាស់លាស់មិនសូវច្រើនគឺ សំរោងសែន (មិនឆ្ងាយពីរាជធានីឧដុង្គបុរាណប៉ុន្មានទេ) ដែលការស៊ើបអង្កេតទីមួយបានចាប់ផ្ដើមនៅឆ្នាំ១៨៧៧ និងភូមិស្នាយ នៅខេត្តបន្ទាយមានជ័យភាគខាងជើង។ វត្ថុបុរាណបុរេប្រវត្តិសាស្ត្រនានាត្រូវបានរកឃើញជាញឹកញាប់កំឡុងសកម្មភាពជីកយករ៉ែនៅរតនគីរី។

ភស្តុតាងបុរេប្រវត្តិសាស្ត្រដែលគួរឱ្យចង់ដឹងចង់ឃើញបំផុតនៅកម្ពុជា យ៉ាងណានោះគឺបន្ទាយគូរាងមូលដោយឡែកៗត្រូវបានគេរុករកឃើញនៅទីដែលមានដីក្រហមក្បែរមេមត់ និងនៅតំបន់ក្បែរខាងជិតវៀតណាមនៅចុងទសវត្សឆ្នាំ ១៩៥០។ មុខងារនិងអាយុកាលរបស់បន្ទាយគូទាំងនេះនៅតែត្រូវគេលើកយកមកពិភាក្សាដដែល ផ្ទុយទៅវិញបន្ទាយគូទាំងនោះមួយចំនួនប្រហែលជាមានអាយុកាលយ៉ាងហោចណាស់ក៏ចាប់តាំងពី​សហវត្សទី២ម.គ. ដែរ។

ព្រឹត្តិការណ៍ស្នូលក្នុងបុរេប្រវត្តិសាស្ត្រកម្ពុជាគឺធ្លាប់មានការហូរចូលមកយឺតៗនៃពួកអ្នក​ដាំដុះស្រូវលើកទីមួយចាប់ពីភាគខាងជើង ដែលបានចាប់ផ្ដើមនៅចុងសហវត្សទី៣ម.គ.។

ដែកត្រូវបានគេយកមកប្រើការនៅប្រហែលឆ្នាំ ៥០០ ម.គ. ដែលមានភស្តុតាងគាំទ្រមកពីខ្ពង់រាបគោរាជ (កូរ៉ាត) នៅប្រទេសថៃសម័យទំនើប។ នៅកម្ពុជា ការតាំងលំនៅរស់នៅនៃយុគដែកមួយចំនួនត្រូវបានគេរកឃើញនៅខាងក្រោមប្រាសាទបក្សីចាំក្រុង និងប្រាសាទសម័យអង្គរដទៃទៀត កាលណោះដែរ បន្ទាយគូមួយចំនួន ក៏ត្រូវបានរកឃើញនៅខាងក្រោមល្វា (Lovea) ពីរបីសហាតិមាត្រ (គីឡូម៉ែត្រ) ខាងជើងឆៀងខាងលិចនៃអង្គរ។ ការបញ្ចុះសព ដែលសម្បូរច្រើនជាងអ្វីដែលគេបានរកឃើញ ផ្ដល់ជាសក្ខីភាពអំពីការរីកចម្រើននៃការប្រើប្រាស់ចំណីអាហារ និងការជួញដូរ (ទោះបីជានៅចម្ងាយដ៏ឆ្ងាយ: នៅសតវត្សទី៤ម.គ. ទំនាក់ទំនងពាណិជ្ជកម្មជាមួយឥណ្ឌាត្រូវបានដំណើរការរួចទៅហើយ) និងអត្ថិភាពនៃរចនាសម្ព័ន្ធសង្គម និងអង្គការចាត់តាំងការងារ។

សតវត្សទី១​នៃគ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលបានមកតាំងលំនៅ។ ពួកគេបាននាំមកនូវសាសនា វប្បធម៌ ភាសា។ល។
អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពីសតវត្សទីមួយ ក្នុងសម័យជាតិខេមរា មកម្ល៉េះ។

កំឡុងសតវត្សទី៣ ទី៤ និងទី៥ ពួករដ្ឋឥណ្ឌានីយកម្មនៃនគរវ្នំ និងរដ្ឋបន្តពីនគរវ្នំ ចេនឡា ដែលគឺជារដ្ឋមួយមានទឹកដីនៅកម្ពុជាសម័យបច្ចុប្បន្ន និងវៀតណាមភាគនិរតីសព្វថ្ងៃនេះ។ អស់រយៈពេលជាង ២០០០ ឆ្នាំ កម្ពុជាបានស្រូបយកឥទ្ធិពលពីឥណ្ឌា ហើយបានបន្តជះឥទ្ធិពលនេះទៅក្នុងអរិយធម៌អាស៊ីអាគ្នេយ៍ដទៃទៀតដែលបច្ចុប្បន្ននេះរួមមានប្រទេសថៃ និង លាវ។ តិចតួចណាស់ ត្រូវបានគេស្គាល់អំពីអង្គនយោបាយមួយចំនួន យ៉ាងណាមិញ ពង្សាវតារចិន និងកំណត់ត្រាសួយសារអាករបានវែកញែកអំពីអង្គនយោបាយទាំងនោះ។ អង្គនយោបាយទាំងប៉ុន្មាននោះត្រូវបានគេគិតថាជាទឹកដីនៃនគរវ្នំដែលបានកាន់កាប់កំពង់ផែមួយ ត្រូវបានគេស្គាល់តាមរយៈអ្នកភូមិសាស្ត្រអេឡិចសង់ទ្រី លោកខ្លោឌ្យូស-អាពូទលេមីថា កត្តិគរៈ។ពង្សាវតារទាំងនេះរ៉ាយរ៉ាប់ថាបន្ទាប់ពីព្រះបាទជ័យវម៌្មទី១ចូលទិវង្គតនៅប្រហែលឆ្នាំ ៦៩០ ចលាចលបានកើតឡើងដែលបង្កឱ្យមានការបែងចែកនគរទៅជាចេនឡាគោក និងចេនឡាទឹក ត្រូវបានគ្រប់គ្រងយ៉ាងសេរីដោយពួកព្រះអង្គម្ចាស់ដែលមានអំណាចទន់ខ្សោយក្រោមវិជិតរាជ្យរបស់ជ្វា។

អធិរាជាណាចក្រខ្មែរបានធំធាត់ឡើងចេញពីការបន្សល់ទុកទាំងប៉ុន្មានពីចេនឡា ហើយបានប្រែកាន់តែរឹងមាំឡើងនៅឆ្នាំ ៨០២ នៅពេលដែលព្រះបាទជ័យវម៌្មទី២ (បានសោយរាជ្យ ប.៧៩០-៨៥០) បានប្រកាសឯករាជ្យពីជ្វានិងប្រកាសព្រះអង្គឯងជាទេវរាជ។ ព្រះអង្គនិងពួកអ្នកដង្ហែតាមព្រះអង្គបានបង្កើតលទ្ធិទេវរាជ និងបានចាប់ផ្ដើមការសញ្ជ័យជាបន្តបន្ទាប់ ហើយបានបង្កើតនូវអធិរាជាណាចក្រមួយដែលធ្លាប់រុងរឿងក្នុងតំបន់ចាប់ពីសតវត្សទី៩ដល់ទី១៥។ ក្បែរៗសតវត្សទី១៣ ពួកព្រះសង្ឃមកពីស្រីលង្កាបាននាំព្រះពុទ្ធសាសនាថេរវាទមកកាន់អាស៊ីអាគ្នេយ៍។ សាសនានេះបានរីកសាយភាយនិងនៅទីបំផុតបានជំនួសកន្លែងព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយានជាសាសនាមានប្រជាប្រិយនៅសម័យអង្គរ។

អធិរាជាណាចក្រខ្មែរគឺជាអធិរាជាណាចក្រដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍កំឡុងសតវត្សទី១២។ មជ្ឈមណ្ឌលនៃអំណាចរបស់អធិរាជាណាចក្រនេះគឺអង្គរ ជាទីដែលរាជធានីបន្តបន្ទាប់ត្រូវបានសាងសង់ឡើងក្នុងសម័យកាលដែលចក្រភពនេះឈានដល់​ចំណុចកំពូល។ នៅឆ្នាំ ២០០៧ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយប្រើរូបថតផ្កាយរណបនិងបច្ចេកទេសទំនើបផ្សេងៗបានសន្និដ្ឋានថា​អង្គរធ្លាប់ជាទីក្រុងបុរេឧស្សាហកម្ម​ធំបំផុតក្នុងលោកដែលមានផ្ទៃក្រឡាក្រុងលាត​សន្ធឹង ១៨៥០,៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ)។ ទីក្រុងនេះ អាចទ្រទ្រង់បាននូវអត្រាប្រជាជនរហូតដល់ចំនួនមួយលាននាក់ ហើយអង្គរវត្ត ជាប្រាសាទបែបសាសនាមួយដ៏ល្បីល្បាញ និងគង់វង្សយូរល្អបំផុតនៅក្នុងស្ថានីយ៍នោះ នៅតែប្រើជាវត្ថុរំលឹកដល់អតីតកាលរបស់កម្ពុជាជាមហាអំណាចតំបន់ដ៏សំខាន់មួយ។ 
ទោះបីជា អាណាចក្រខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ ក៏អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។

ក្រោយពីការវាយលុកដណ្តើមទឹកដីជាបន្តបន្ទាប់ សៀមបានកាន់កាប់អង្គរ ហើយអង្គរបានត្រូវគេបោះបង់ចោលនៅឆ្នាំ ១៤៣២។ ចក្រភពនេះ ទោះបីជាមានឱនភាពក៏ដោយ ក៏នៅតែជាកម្លាំងសំខាន់ក្នុងតំបន់រហូតដល់ការធ្លាក់ចុះរបស់ខ្លួននៅសតវត្សទី១៥។

បន្ទាប់ពីសង្គ្រាមជាបន្តបន្ទាប់ជាមួយនគរជិតខាង អង្គរត្រូវបានឆក់ប្លន់បំផ្លិចបំផ្លាញដោយនគរអយុធ្យា និងបានបោះបង់ចោលនៅឆ្នាំ ១៤៣២ ពីព្រោះតែការថមថយខាងបរិស្ថានវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត។ ហេតុនេះបាននាំទៅដល់សម័យនៃដំណើរនឹងទ្រឹងខាងសេដ្ឋកិច្ច សង្គមនិងវប្បធម៌ កិច្ចការផ្ទៃក្នុងរបស់នគរនេះបានស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យនៃពួកអ្នកជិតខាងខ្លួនទៅវិញ។ នៅពេលនោះ ការនិយមរបស់ខ្មែរចំពោះការសាងសង់បូជនីយដ្ឋានត្រូវបានបញ្ឈប់។ ជំនឿចាស់ៗពីមុនៗដូចជាព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញ និងលទ្ធិទេវរាជត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទជារៀងរហូតមក។

រាជវាំងត្រូវបានរើទៅលង្វែក នគរនេះបានស្វះស្វែងឱ្យមានភាពរុងរឿងឡើងវិញតាមរយៈការជួញដូរតាមសមុទ្រ។ ពួកអ្នកដំណើរព័រទុយហ្គាល់ និងអេស្ប៉ាញបានពិពណ៌នាទីក្រុងនេះថាជាទីកន្លែងមួយនៃភោគទ្រព្យសម្បូរបែបនិងការជួញដូរបរទេស។ ការខិតខំធ្វើឱ្យដូចដើមវិញក្នុងមួយរយៈពេលខ្លី យ៉ាងណាក៏ដោយ ក៏សង្គ្រាមជាច្រើនបានបន្តជាមួយអយុធ្យានិងពួកយួន ជាហេតុធ្វើឱ្យបាត់បង់ទឹកដីបន្ថែមទៀត ហើយលង្វែកក៏ត្រូវបានសញ្ជ័យនិងកម្ទេចដោយព្រះបាទនរេសូរមហាវីរក្សត្រនៃអយុធ្យាក្នុងឆ្នាំ ១៥៩៤។ រាជធានីខ្មែរថ្មីត្រូវបានបង្កើតឡើងនៅឧដុង្គខាងត្បូងលង្វែកនៅឆ្នាំ ១៦១៨ ក៏ប៉ុន្តែពួកក្សត្រនៃរាជធានីនេះអាចរស់រានបានលុះត្រាតែស្ថិតក្នុងទំនាក់ទំនងជាប្រទេសចំណុះម្ដងជាមួយ​ពួកសៀមនិងម្ដងជាមួយយួនអស់រយៈពេលបីសតវត្ស ក្រោយមកទៀតមាន សម័យស្ដារឡើងវិញមួយរយៈកាលខ្លី ដែលមានឯករាជភាពតិចតួចនិងមិនស្ថិតស្ថេរ។

ក្នុងសតវត្សទីដប់ប្រាំបួន ការដណ្ដើមគ្នាសាជាថ្មីរវាងសៀម និងយួនដើម្បីគ្រប់គ្រងកម្ពុជាជាហេតុនាំឱ្យមានសម័យកាលមួយ ដែលពេលនោះពួកមន្ត្រីរាជការយួនបានប៉ុនប៉ងបង្ខំឱ្យខ្មែរកាន់ទំនៀមទម្លាប់របស់យួន។ហេតុនេះបាននាំឱ្យមានការបះបោរជាច្រើនប្រឆាំងនឹងពួកយួន និងអំពាវនាវរកជំនួយពីសៀម។ សង្គ្រាមសៀម-យួន (១៨៤១-១៨៤៥) (សមរភូមិដើមពោធិ៍បីដើម) បានបញ្ចប់ជាមួយកិច្ចព្រមព្រៀងមួយដែលដាក់ប្រទេសនេះក្រោមអធិរាជភាពរួមគ្នា។ រឿងនេះបន្ទាប់មកទៀតបាននាំឱ្យមានការចុះហត្ថលេខាសន្ធិសញ្ញាមួយឱ្យមាន​ការការពាររបស់បារាំងនៅកម្ពុជាដោយព្រះបាទនរោត្តម។

កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ ១៨៦៣ ដល់ ឆ្នាំ ១៩៥៣ ដែលបានគ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។

នៅឆ្នាំ ១៨៦៣ ព្រះបាទនរោត្តម ដែលត្រូវបានលើកឱ្យឡើងសោយរាជ្យដោយសៀម បានស្វះស្វែងការការពារពីបារាំងក្រៅពីសៀម និងយួនបន្ទាប់ពីភាពតានតឹងបានរីកធំឡើងរវាងអ្នកជិតខាងទាំងពីរ។ នៅឆ្នាំ ១៨៦៧ ស្ដេចសៀមបានចុះហត្ថលេខាសន្ធិសញ្ញាមួយជាមួយបារាំង បានលះបង់អធិរាជភាពលើកម្ពុជាដើម្បីទទួលបានការត្រួតត្រាខេត្តបាត់ដំបង និងសៀមរាប ហើយជាផ្លូវការក៏បានក្លាយជាប៉ែកនៃប្រទេសសៀម។ ខេត្តទាំងប៉ុន្មាននេះត្រូវបានប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញដោយសន្ធិសញ្ញាព្រំដែនមួយរវាងបារាំង និងថៃក្នុងឆ្នាំ ១៩០៦។

កម្ពុជាបានបន្តស្ថិតក្រោមអាណាព្យបាលបារាំងចាប់ពីឆ្នាំ ១៨៦៣ ដល់ ១៩៥៣ ដោយបានត្រួតត្រារដ្ឋបាលជាប៉ែកនៃអាណានិគមសហភាពឥណ្ឌូចិន ទោះបីយ៉ាងណាក៏ដោយ ក៏ត្រូវបានកាន់កាប់ដោយចក្រពត្តិជប៉ុនចាប់ពីឆ្នាំ ១៩៤១ ដល់ ១៩៤៥ ផងដែរ។ រវាងឆ្នាំ ១៨៧៤ និង ១៩៦២ អត្រាប្រជាជនសរុបបានកើនឡើងចាប់ពីប្រហែល ៩៤៦០០០ ដល់ ៥,៧  លាននាក់។ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបាទនរោត្តមនៅឆ្នាំ ១៩០៤ បារាំងបានរៀបចំការជ្រើសរើសព្រះមហាក្សត្រ ហើយព្រះស៊ីសុវត្ថិ ព្រះភាតារបស់ព្រះនរោត្តម ត្រូវបានជំនួសរាជបល្ល័ង្ក។ រាជបល្ល័ង្កនេះបានទំនេរនៅឆ្នាំ ១៩៤១ ដោយការសោយទិវង្គតនៃព្រះមុនីវង្ស រាជបុត្ររបស់ព្រះស៊ីសុវត្ថិ ហើយបារាំងបានមើលរំលងព្រះរាជបុត្ររបស់ព្រះមុនីវង្ស គឺព្រះមុន្នីរ៉េត ដោយដឹងថាទ្រង់មានព្រះទ័យឯករាជ្យពីបារាំងពេក។ ជំនួសមកវិញ ព្រះនរោត្តម-សីហនុ គឺព្រះនត្តាខាងមាតានៃព្រះបាទស៊ីសុវត្ថិត្រូវបានលើកឱ្យឡើងសោយរាជ្យបន្ត។ ពួកបារាំងបានគិតថាព្រះសីហនុវ័យក្មេងអាចនឹងងាយស្រួលគ្រប់គ្រង។ ពួកគេបានយល់ខុសហើយ យ៉ាងណាមិញ នៅក្រោមរជ្ជកាលនៃព្រះបាទនរោត្តម-សីហនុ ក្រោយពីការកាន់កាប់របស់ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅថ្ងៃ ៩ វិច្ឆិកា ១៩៥៣ ហើយកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តម-សីហនុ។

កម្ពុជាធ្លាប់កាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់ព្រះបាទនរោត្តម-សីហនុ។ នៅពេលនោះសហភាពឥណ្ឌូចិនត្រូវបានគេប្រគល់ឯករាជ្យឱ្យ កម្ពុជាខកចិត្តក្នុងការទទួលបានមកវិញនូវការគ្រប់គ្រងលើដីសណ្ដមេគង្គដែលវាត្រូវបានសម្រេចប្រគល់ឱ្យទៅវៀតណាម។ ជាអតីតប៉ែកនៃអធិរាជាណាចក្រខ្មែរ តំបន់នេះត្រូវបានគ្រប់គ្រងដោយពួកយួនតាំងពីឆ្នាំ ១៦៩៨ ព្រះបាទជ័យជេដ្ឋាទី២បានអនុញ្ញាតឱ្យយួនតាំងទីលំនៅក្នុងតំបន់នោះរាប់ទសវត្សមុន​យូរមកហើយ។ រឿងនេះបន្សល់ទុកនៅចំណុចជាប់គាំងខាងការទូតដែលមានជនជាតិខ្មែរជាងមួយលាននាក់ (ខ្មែរក្រោម) នៅតែរស់នៅក្នុងតំបន់នេះ។ ខ្មែរក្រហមបានប៉ុនប៉ងលុកលុយជាច្រើនលើកដើម្បីយកទឹកដីនេះត្រឡប់មកវិញដែលក្នុងនោះ ដោយឡែក បាននាំឱ្យមានការលុកលុយឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងការដណ្ដើមអំណាចពីខ្មែរក្រហមមកវិញ។ 

នៅឆ្នាំ ១៩៥៥ ព្រះសីហនុបានដាក់រាជ្យឱ្យទៅព្រះបិតារបស់ទ្រង់ដើម្បីចូលរួមក្នុងឆាកនយោបាយ ហើយត្រូវបានគេជ្រើសតាំងជានាយករដ្ឋមន្ត្រី។ នៅថ្ងៃសោយទិង្គតរបស់បិតាទ្រង់នៅឆ្នាំ ១៩៦០ ព្រះសីហនុក៏បានក្លាយជាប្រមុខរដ្ឋម្ដងទៀត ដែលយកគោរម្យងារជា សម្ដេច។ ពេលដែលសង្គ្រាមវៀតណាមបានរីករាលដាលឡើង ព្រះសីហនុបានអនុវត្តគោលនយោបាយអព្យាក្រឹត្យភាពជា ផ្លូវការនៅក្នុងសង្គ្រាមត្រជាក់ ទោះបីយ៉ាងណា ក៏ទ្រង់ត្រូវបានគេគិតជាសាមញ្ញថាមានព្រះទ័យប្រណីដល់បុព្វហេតុកុម្មុយនិស្ត។ ព្រះសីហនុបានអនុញ្ញាតឱ្យពួកកុម្មុយនិស្តវៀតណាមប្រើប្រាស់ទឹកដីកម្ពុជា ជាទីលាក់ខ្លួននិងច្រកផ្គត់ផ្គង់សម្រាប់កងទ័ពរបស់ពួកគេ និងជំនួយផ្សេងៗដល់កងកម្លាំងប្រដាប់អាវុធរបស់ពួកគេប្រយុទ្ធប្រឆាំងនៅវៀតណាមខាងត្បូង។ គោលនយោបាយនេះត្រូវបានគេយល់ថាជាការធ្វើឱ្យអាក់អន់ចិត្តដល់ប្រជាជនខ្មែរជាច្រើន។ នៅខែ ធ្នូ ១៩៦៧ អ្នកសារព័ត៌មានវ៉ាឝ៊ិងតោនប៉ុស្ត៍ ស្ទែនលី-កាណូវត្រូវបាននិយាយប្រាប់ដោយព្រះសីហនុថា បើសិនជាស.រ.ចង់ទម្លាក់គ្រាប់បែកលើទីលាក់ខ្លួនកុម្មុយនិស្តយួន ទ្រង់នឹងមិនបដិសេធទេ លុះត្រាតែមានប្រជាជនខ្មែរស្លាប់ទើបទ្រង់មិនយល់ព្រម។  សារដដែលត្រូវបាននាំទៅដល់អ្នកនាំការរបស់ប្រធានាធិបតីស.រ.ចនសុន លោកឆិសស្តឺរ-ប៊លនៅខែ មករា ១៩៦៨។ ដូច្នេះស.រ.មិនមានចិត្តពិតប្រាកដដើម្បីផ្ដួលរំលំព្រះសីហនុទេ។ យ៉ាងណាមិញពួកសមាជិករដ្ឋាភិបាលនិងកងទ័ព ដែលបានអាក់អន់ចិត្តនឹងរបៀបដឹកនាំរបស់ព្រះសីហនុ ក៏ដូចជាការងាកចេញរបស់ទ្រង់ឆ្ងាយពីសហរដ្ឋ បានធ្វើឱ្យមានការជម្រុញចិត្តដើម្បីផ្ដួលរំលំទ្រង់ដដែល។ ពេលដែលកំពុងធ្វើទស្សនកិច្ចនៅប៉ីជិងក្នុងឆ្នាំ ១៩៧០ ព្រះសីហនុត្រូវបានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធាដឹកនាំដោយនាយករដ្ឋមន្ត្រី​លោកឧត្តមសេនីយ៍លន់-ណុលនិង​ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ។ គ្មានភស្តុតាងនៃតួនាទីស.រ.ណាមួយក្នុងរដ្ឋប្រហារនេះទេ។ យ៉ាងណាមិញ ភ្លាមនោះ រដ្ឋប្រហារនេះត្រូវបានសម្រេចរួចរាល់ហើយនូវរបបថ្មីនេះ ដែលភ្លាមៗបានទាមទារឱ្យពួកកម្មុយនិស្តយួនចាកចេញពីកម្ពុជា ការនេះទទួលបានការគាំទ្រខាងនយោបាយដោយសហរដ្ឋ។ កងកម្លាំងវៀតណាមខាងជើងនិងវៀតកុង អស់សង្ឃឹមនឹងការគ្មានកន្លែងលាក់ខ្លួននិងខ្សែបណ្ដាញផ្គត់ផ្គង់ពីវៀតណាមខាងជើង រំពេចនោះ ក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធជាច្រើនលើកលើរដ្ឋាភិបាលថ្មី។ ព្រះមហាក្សត្របានជម្រុញឱ្យពួកអ្នកដង្ហែតាមព្រះអង្គឱ្យជួយដើម្បីផ្ដួលរំលំរដ្ឋាភិបាលថ្មី ដោយបង្កឱ្យមានការផ្ដើមនៃសង្គ្រាមរដ្ឋប្បវេណី ភ្លាមៗ ពួកបះបោរខ្មែរក្រហមចាប់ផ្ដើមប្រើប្រាស់ព្រះអង្គដើម្បីទទួលបានការគាំទ្រ។ យ៉ាងណាមិញចាប់ពីឆ្នាំ ១៩៧០ រហូតដល់ ដើមឆ្នាំ ១៩៧២ ការប៉ះទង្គិចរបស់កម្ពុជាគឺជាការប៉ះទង្គិចធំរវាងរដ្ឋាភិបាល និងកងទ័ពកម្ពុជា និងកងកម្លាំងប្រដាប់អាវុធនៃវៀតណាមខាងជើង។ ពេលនោះពួកគេបានដណ្ដើមបានការកាន់កាប់លើទឹកដីកម្ពុជា ហើយពួកកុម្មុយនិស្តយួនបានដាក់ហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីមួយ ដែលនៅទីបំផុតត្រូវបានត្រួតត្រាដោយពួកកុម្មុយនិស្តកម្ពុជា ឥឡូវ យើងហៅថាខ្មែរក្រហម។ ដូច្នេះ ពួកកុម្មុយនិស្តវៀតណាមបានដើរតួនាទីសំខាន់ក្នុងការលើកស្ទួយខ្មែរក្រហម។ 

ចន្លោះឆ្នាំ ១៩៦៩ និង ១៩៧៣ កងកម្លាំងសាធារណរដ្ឋវៀតណាម និងកងកម្លាំងស.រ.បានទម្លាក់គ្រាប់បែកនិងបានលុកលុយកម្ពុជាមួយរយៈក្នុងកិច្ចប្រឹងប្រែងមួយដើម្បីរំខានដល់វៀតកុង និងខ្មែរក្រហម។ ខ្មែរពីរលាននាក់ ភាគខ្លះបានក្លាយជាជនភៀសខ្លួនដោយសង្គ្រាមនិងដោយនគរបាលភេរវនិយមនៃពួកខ្មែរក្រហម និងបានរត់ភៀសខ្លួនទៅកាន់ភ្នំពេញ។ មានការប៉ាន់ស្មានថា ខ្មែរមួយចំនួនបានស្លាប់កំឡុងយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ ស្របពេលនោះ គេបានមើលឃើញនូវផលប៉ះពាល់នៃការទម្លាក់គ្រាប់បែក។ កងទ័ពអាកាសទីប្រាំពីរស.រ.បានលើកឡើងថាការទម្លាក់គ្រាប់បែកបានទប់ស្កាត់ការធ្លាក់នៃភ្នំពេញនៅឆ្នាំ ១៩៧៣ ដោយសម្លាប់ ១៦០០០​ នាក់ក្នុងចំណោម​យុទ្ធជនខ្មែរក្រហម ២៥៥០០ នាក់ដែលកំពុងតែឡោមព័ទ្ធទីក្រុងរដ្ឋធានី។ យ៉ាងណាមិញ អ្នកសារព័ត៌មានវិល្លៀម-ឝខ្រសនិងពួកអ្នកឯកទេសអំពីកម្ពុជា លោកមិលថឹន-អសស្ប៊ាន់ ឌែវីដភី-ឈែនដ្លឺរ និងបិន-ខៀរណឹនបានលើកឡើងថាការទម្លាក់គ្រាប់បែកបានរុញច្រានឱ្យពួកកសិករចូលរួមនឹងខ្មែរក្រហម​ទៅវិញទេ។ អ្នកឯកទេសកម្ពុជាលោកខ្រេខ-អិឆឆឹសឹនបានលើកឡើងថាខ្មែរក្រហមនឹងឈ្នះយ៉ាងណាក្ដី បើទោះបីជាគ្មានអន្តរាគមន៍ស.រ. ក៏មានការជម្រុញឱ្យមានការកេណ្ឌកងទ័ពដដែល។អ្នកការទូតអាមេរិក លោកធិម៉ឹទីម.-ខានីបានលើកឡើងថាហេតុផលប្រាំយ៉ាងដែលជាហេតុអោយប៉ុល-ពតបានឈ្នះសង្គ្រាមគឺ: ការគាំទ្រពីព្រះសីហនុ ការផ្គត់ផ្គង់ដ៏ច្រើនសន្ធឹកនៃជំនួយយោធាពីវៀតណាមខាងជើង អំពើពុករលួយរបស់រដ្ឋាភិបាល ការផ្ដាច់ជំនួយអាកាសរបស់ស.រ.បន្ទាប់ពីវាត់ថឺរហ្គេត និងការប្ដេជ្ញាចិត្តនៃពួកកុម្មុយនិស្តខ្មែរ។ គ្មានមួយណាចំណោមគំនិតរបស់លោក ដែលថាការទម្លាក់គ្រាប់បែករបស់ស.រ.ធ្វើឱ្យរបបនេះដួលរលំឡើយ។ យ៉ាងណាមិញ ភ្លាមៗរដ្ឋប្រហារនេះបានបញ្ចប់រួចស្រេច របបថ្មីនេះបានទាមទារមួយរំពេចថាឱ្យពួកកុម្មុយនិស្តវៀតណាមចាកចេញពីកម្ពុជា ដែលទទួលបានការគាំទ្រខាងនយោបាយពីសហរដ្ឋ។ កងកម្លាំងវៀតណាមខាងជើង និង វៀតកុងអស់ផ្លូវថានឹងមានកន្លែងលាក់ខ្លួន និង ខ្សែបណ្ដាញផ្គត់ផ្គង់ពីវៀតណាមខាងជើង ភ្លាមនោះដែរក៏បានផ្ដើមការវាយប្រហារប្រដាប់អាវុធទៅលើរដ្ឋាភិបាលថ្មីនេះ។ ព្រះមហាក្សត្របានជម្រុញអ្នកដង្ហែតាមទ្រង់ឱ្យជួយក្នុងការផ្ដួលរំលំរដ្ឋាភិបាលថ្មីនេះ ដែលបង្ខំឱ្យមានការផ្ដើមនៃសង្គ្រាមរដ្ឋប្បវេណី។ ភ្លាមៗ ពួកបះបោរខ្មែរក្រហមបានចាប់ផ្ដើមប្រើប្រាស់ព្រះអង្គដើម្បីទទួលបានការគាំទ្រ។ យ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ១៩៧០ រហូតដល់ដើមឆ្នាំ ១៩៧២ ការប៉ះទង្គិចគ្នារបស់កម្ពុជាគឺជារឿងធំមួយរវាងរដ្ឋាភិបាល កងទ័ពកម្ពុជា និង កងកម្លាំងប្រដាប់អាវុធវៀតណាមខាងជើង។ ពេលនោះ ពួកគេទទួលបានការត្រួតត្រាលើទឹកដីកម្ពុជា ពួកកុម្មុយនិស្តវៀតណាមបានដាក់ហេដ្ឋារចនាសម្ព័ន្ធនយោបាយថ្មីមួយ ដែលនៅទីបំផុតបានត្រួតត្រាដោយពួកកុម្មុយនិស្តកម្ពុជា ដែលឥឡូវនេះ យើងហៅថាខ្មែរក្រហម។  រវាងឆ្នាំ ១៩៦៩ និង ១៩៧៣ កងកម្លាំងសាធារណរដ្ឋវៀតណាម និងស.រ. បានទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជាក្នុងកិច្ចប្រឹងប្រែងរារាំងទប់ស្កាត់ពួកវៀតកុង និង ពួកខ្មែរក្រហម។

ឯកសារមួយចំនួនដែលធ្លាយចេញពីបណ្ណសារដ្ឋានសូវៀតក្រោយឆ្នាំ ១៩៩១ បានឱ្យដឹងថាវៀតណាមខាងជើងប៉ុនប៉ងលុកលុយកម្ពុជានៅឆ្នាំ ១៩៧០ ដែលត្រូវបានផ្ដើមចេញដោយសំណើយ៉ាងច្បាស់នៃ​ពួកខ្មែរក្រហម និងត្រូវបានចរចាដោយមនុស្សថ្នាក់ទីពីរក្រោមបង្គាប់ (បងធំទីពីរ) របស់ប៉ុល-ពត គឺ នួន-ជា។ កងក.វ.ជ.បានរាតត្បាតទីតាំងកងទ័ពកម្ពុជាពេលដែលបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) បានពង្រីកការវាយប្រហារទ្រង់ទ្រាយតូចរបស់ខ្លួនលើខ្សែបណ្ដាញគមនាគមន៍។ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់វៀតណាមខាងជើង ប្រធានាធិបតីស.រ.រីឆាដ-និច្សុនបានប្រកាសឱ្យកងកម្លាំងស.រ. និង វៀតណាមខាងត្បូងចូលកម្ពុជាក្នុងយុទ្ធនាការមួយបំណងវាយកម្ទេចតំបន់មូលដ្ឋានក.វ.ជ.នៅកម្ពុជា (សូមមើលការឈ្លានពានកម្ពុជា)។ ទោះបីជាចំនួនគ្រឿងបរិក្ខាដ៏ច្រើនសន្ធឹកត្រូវបានរឹបអូស រឺបំផ្លាញដោយកងកម្លាំងស.រ.និងវៀតណាមខាងត្បូងក៏ដោយ ក៏ទីដែលមានកងកម្លាំងវៀតណាមខាងជើងបានបង្វែរទៅកន្លែងផ្សេងរួចអស់ទៅហើយ។ 

ពួកមេដឹកនាំសាធារណរដ្ឋខ្មែរត្រូវបានរង្គោះរង្គើដោយការបែកបាក់គ្នាចំណោមតួអង្គសំខាន់ៗបី: លន់-ណុល ព្រះភាតាអយ្យកោមួយរបស់ព្រះសីហនុ ទ្រង់សិរិមតៈ និងអ្នកដឹកនាំសភាជាតិអ៊ិន-តាំ។ លន់-ណុលបានស្ថិតនៅក្នុងអំណាចមួយចំនួនដោយសារតែគ្មាននរណាម្នាក់ចំណោមអ្នកផ្សេងត្រូវ​បានដាក់ឱ្យជំនួសកន្លែងលោក។ នៅឆ្នាំ ១៩៧២ រដ្ឋធម្មនុញ្ញត្រូវបានអនុម័តឡើង សភាតំណាងរាស្ត្រក៏បានបោះឆ្នោត ហើយលន់-ណុលបានក្លាយជាប្រធានាធិបតី។ ប៉ុន្តែការបែកបាក់ បញ្ហាការផ្លាស់ប្ដូងកងទ័ពមួយចំនួន ៣០ ០០០ នាក់ទៅជាកងកម្លាំងប្រយុទ្ធជាតិក្នុងចំណោមមនុស្សច្រើនជាង ២០០០០០ នាក់ និង ការរីករាលដាលអំពើពុករលួយបានធ្វើឱ្យចុះខ្សោយរដ្ឋបាលសាធារណៈ និងកងទ័ព។

កុបកម្មកុម្មុយនិស្តនៅខាងក្នុងប្រទេសកម្ពុជាបានបន្តធំឡើង ដែលកុបកម្មនេះត្រូវបានជួយដោយគ្រឿងផ្គត់ផ្គង់ និងយោធាពីវៀតណាមខាងជើង។ ប៉ុល-ពត និង អៀង-សារី បានអះអាងភាពលើសលុបនៃពួកកុម្មុយនិស្តដែលបានបំពាក់បំប៉នដោយយួន ភាគច្រើននៃអ្នកទាំងនោះត្រូវបានគេធ្វើបន្សុទ្ធកម្ម។ នៅក្នុងពេលដដែល កងកម្លាំងប.ក.ក.កាន់តែខ្លាំងឡើងៗនិងកាន់តែមានភាពឯករាជ្យពីមេយួនរបស់ខ្លួន។ នៅឆ្នាំ ១៩៧៣ ប.ក.ក.បានប្រយុទ្ធគ្នាក្នុងសមរភូមិប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលដែលមានជំនួយកងទ័ពវៀតណាមខាងជើងតិចតួច រឺ គ្មានទាល់តែសោះ ហើយពួកគេបានគ្រប់គ្រងស្ទើរតែ ៦០% នៃទឹកដីកម្ពុជា និង ប្រជាជន ២៥%។ រដ្ឋាភិបាលបានធ្វើការប៉ុនប៉ងមិនបានសម្រេចបីលើកដើម្បីចូលទៅកាន់ការចរចាជាមួយពួកកុបករ ប៉ុន្តែនៅឆ្នាំ ១៩៧៤ ពួកប.ក.ក.កំពុងតែបានប្រតិបត្តិការយ៉ាងទូលំទូលាយជាកងពលធំជាច្រើនកង និងកងកម្លាំងប្រយុទ្ធក.វ.ជ.ខ្លះបានរំកិលចូលទៅក្នុងវៀតណាមខាងត្បូងរួចហើយ។ ការត្រួតត្រារបស់លន់-ណុលត្រូវបានកាត់បន្ថយទៅជាបរិពន្ធភូមិតូចៗជុំវិញទីក្រុងនានានិង​ផ្លូវដឹកជញ្ជូនសំខាន់ៗ។ ជនភៀសសឹកច្រើនជាង ២ លាននាក់បានរស់នៅក្នុងទីក្រុងភ្នំពេញ និង បណ្ដាទីក្រុងដទៃៗទៀត។

នៅថ្ងៃចូលឆ្នាំថ្មី១៩៧៥ កងទ័ពកុម្មុយនិស្តបានចាប់ផ្ដើមការវាយលុកដែលក្នុងនោះមានរយៈពេល ១១៧ ថ្ងៃនៃការប្រយុទ្ធក្នុងសង្គ្រាមយ៉ាងស្វិតស្វាញបំផុត ផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ។ ការវាយប្រហារដំណាលៗគ្នាជុំវិញបរិមាត្រភ្នំពេញបានធ្វើឱ្យកងកម្លាំងសាធារណរដ្ឋយល់បានថា ពេលនោះកងប.ក.ក.ដទៃទៀតបានលុកលុយរាតត្បាតមូលដ្ឋានតាំងបន្ទាយដែលត្រួតត្រាផ្លូវផ្គត់ផ្គង់ទៅវិញទៅមកនៅតាម​ទន្លេមេគង្គក្រោមដ៏សំខាន់អស់ហើយ។ ការដឹកជញ្ជូនអាវុធយុទ្ធភណ្ឌនិងស្រូវអង្ករតាមអាកាសដែលផ្ដល់ដោយស.រ. បានបញ្ចប់នៅពេលសមាជច្រានចោលនូវជំនួយបន្ថែមដល់កម្ពុជា។ រដ្ឋាភិបាលលន់-ណុលនៅភ្នំពេញបានចុះចាញ់នៅថ្ងៃ ១៧ មេសា ១៩៧៥ ត្រឹមតែប៉ុន្មាន(៥)ថ្ងៃ បន្ទាប់ពីបេសកកម្មស.រ.បានដកថយចេញពីកម្ពុជា។

ពេលដែលសង្គ្រាមវៀតណាមបានបញ្ចប់ របាយការណ៍យូសេដដែលព្រាងទុកមួយបានកត់សម្គាល់ថាប្រទេសនេះបានប្រឈមនឹងការអត់ឃ្លាននៅឆ្នាំ ១៩៧៥ រួមជាមួយនោះ ៧៥% នៃសត្វសម្រាប់អូសទាញរបស់ប្រទេសបានបំផ្លិចបំផ្លាញ និងថាការដាំដុះស្រូវសម្រាប់ការប្រមូលផលលើកក្រោយនឹងត្រូវបានធ្វើដោយពលកម្មយ៉ាង​លំបាកលំបិនដោយប្រជាជន ហើយនិងទទួលអាហារមិនគ្រប់គ្រាន់។ របាយការណ៍នេះបានព្យាករថា

ក្រោយការឡើងកាន់អំណាច ដោយរដ្ឋាភិបាលលន់-ណុល សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ 
ខ្មែរក្រហមបានឈានជើងមកដល់ភ្នំពេញ និងដណ្ដើមបានអំណាចនៅឆ្នាំ ១៩៧៥។ របបនេះ បានដឹកនាំដោយប៉ុល-ពត បានផ្លាស់ប្ដូរឈ្មោះជាផ្លូវការនៃប្រទេសទៅជាកម្ពុជាប្រជាធិបតេយ្យ។ របបនេះបានយកគំរូខ្លួនតាមចិនម៉ៅនិយមសម័យមហាលោតផ្លោះ។ របបនេះភ្លាមបានជម្លៀសប្រជាជនចេញពីទីក្រុង និងបានបញ្ជូនប្រជាជនទាំងស្រុងតាមរយៈការធ្វើដំណើរដោយបង្ខំទៅតាមគម្រោងការធ្វើការនៅជនបទ។ ពួកគេបានព្យាយាមកសាងកសិកម្មប្រទេសនេះឡើងវិញលើគំរូនៃសតវត្សទី១១ ដោយបានបដិសេធចោលវេជ្ជសាស្ត្រលោកខាងលិច និងបានបំផ្លិចបំផ្លាញវត្តអារាម បណ្ណាល័យ និងអ្វីៗដែលបានចាត់ទុកថាជារបស់លោកខាងលិច។ យ៉ាងហោចណាស់ខ្មែរមួយលាននាក់ ក្រៅពីប្រជាជនសរុប ៨ លាននាក់ បានស្លាប់ដោយសារការប្រហារជីវិត ការធ្វើការហួសកំណត់ ការអត់ឃ្លាន និងជំងឺ។

ការប៉ាន់ស្មានថាតើប្រជាជនប៉ុន្មានត្រូវបានសម្លាប់ដោយរបបខ្មែរក្រហមចាប់ពីចន្លោះប្រហែលពីមួយ​ទៅបីលាននាក់ តួលេខដែលបានអះអាងជាទូទៅបំផុតគឺពីរលាននាក់ (ប្រហែលមួយភាគបីនៃប្រជាជន)។ សម័យនេះបានផ្តល់ឱ្យមានការលើកឡើងពាក្យ វាលពិឃាត និងគុកទួលស្លែងបានក្លាយជាកន្លែងគេដឹងលឺគ្រប់គ្នាដោយសារប្រវត្តិនៃការសម្លាប់ដ៏ច្រើនក្នុងរបបនេះ។ រាប់រយពាន់នាក់បានរត់គេចខ្លួនឆ្លងកាត់ព្រំដែនចូលទៅកាន់ថៃជិតខាង។ របបនេះបានកំណត់គោលដៅតម្រង់ដោយគ្មានសមមាត្រក្រុមជនជាតិភាគតិច។ ពួកឥស្លាមចាមបានរងទុក្ខដោយសារបន្សុទ្ធកម្មយ៉ាងធ្ងន់ធ្ងរដែលមានចំនួនច្រើនស្មើនឹងពាក់កណ្ដាលនៃ​អត្រាប្រជាជនរបស់ខ្លួនត្រូវបានប្រល័យជីវិត។

នៅចុងទសវត្សឆ្នាំ ១៩៦០ ជនជាតិចិនប្រមាណ ៤២៥០០០ នាក់ បានរស់នៅកម្ពុជា ប៉ុន្តែនៅឆ្នាំ ១៩៨៤ ដោយសារតែការសម្លាប់របស់ខ្មែរក្រហម និងដោយសារតែនិរប្រវេសន្ត មានត្រឹមតែជនជាតិចិន ៦១៤០០ នាក់ទេ ដែលនៅសេសសល់ក្នុងប្រទេសនេះ។ បិតុភូមិនិវត្តន៍ដោយបង្ខំនៅឆ្នាំ ១៩៧០ និងមរណភាពកំឡុងសម័យខ្មែរក្រហមប្រជាជនយួននៅកម្ពុជាចាប់ពីចន្លោះ ២៥០០០០ និង ៣០០០០០ នាក់នៅឆ្នាំ ១៩៦៩ នៅសល់ត្រឹម ៥៦០០០ នាក់ តាមរយៈការរាយការណ៍​នៅឆ្នាំ ១៩៨៤។ យ៉ាងណាក៏ដោយភាគច្រើនបំផុតនៃជនរងគ្រោះដោយរបបខ្មែរក្រហមគឺមិនមែនពួកជនជាតិភាគតិចទេ ក៏ប៉ុន្តែជាជនជាតិខ្មែរផ្ទាល់តែម្ដង។ ពួកអ្នកមានមុខវិជ្ជាជីវៈ ដូចជាពួកវេជ្ជបណ្ឌិត មេធាវី និង គ្រូបង្រៀន ក៏ត្រូវបានគេកំណត់គោលដៅដែរ។ តាមរយៈលោករ៉បឺតឌ.-ខាបភ្លែន ពួកអ្នកពាក់វ៉ែនតាក៏ស្មើនឹងស្លាប់ដូចផ្កាយលឿងដែរ ពួកគេមើលទៅដូចជាមានសញ្ញានៃបញ្ញវន្តនិយម។

នៅ ខែ វិច្ឆិកា ១៩៧៨ កងទ័ពវៀតណាមបានលុកលុយកម្ពុជាជាការឆ្លើយតបនឹងការវាយឆ្មក់តាមព្រំដែនដោយពួកខ្មែរក្រហម ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ ១៩៨៩។ សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ជារដ្ឋអាយ៉ងសូវៀតដែលបានដឹកនាំដោយបក្សបដិវត្តន៍ប្រជាជនកម្ពុជា គណបក្សមួយដែលបានបង្កើតដោយពួកវៀតណាមក្នុងឆ្នាំ ១៩៥១ និងបានដឹកនាំដោយក្រុមខ្មែរក្រហមដែលពួកគេបានរត់ចេញពីកម្ពុជាដើម្បីចៀសវាងការធ្វើបន្សុទ្ធកម្ម​ដោយប៉ុល-ពត និង តាម៉ុក។ រដ្ឋនេះត្រូវបានសង្កេតមើលទាំងស្រុងដោយកងទ័ពវៀតណាមកំពុងកាន់កាប់ និងក្រោមការដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមនៅភ្នំពេញ។ សព្វាវុធរបស់រដ្ឋបានមកពីវៀតណាម និង សហភាពសូវៀត។ ជាការផ្ទុយទៅវិញនឹងរដ្ឋដែលបង្កើតថ្មីនេះ រដ្ឋាភិបាលមួយកំពុងនិរទេសដែលសំដៅលើរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប.) បង្កើតនៅឆ្នាំ ១៩៨១ ចេញពីភាគីបី។ រដ្ឋាភិបាលនេះបានផ្សំឡើងដោយពួកខ្មែរក្រហម ក្រុមរាជានិយមដឹកនាំដោយព្រះសីហនុ និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ ដែលដឹកនាំដោយសម្ដេចសឺន-សាន។ សារតាំងរបស់រដ្ឋាភិបាលនេះត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ អ្នកតំណាងខ្មែរក្រហមនៅស.ប. ជួន-ប្រសិទ្ធិត្រូវបានគេទទួលស្គាល់ ប៉ុន្តែលោកត្រូវបានគេឱ្យធ្វើការក្នុងការពិគ្រោះយោបល់ជាមួយពួកអ្នកតំណាងភាគីខ្មែរមិនមែន​កុម្មុយនិស្ត។

ពេញមួយទសវត្សឆ្នាំ ១៩៨០ រ.ច.ក.ប. បានផ្គត់ផ្គង់ដោយចិន ថៃ សហរដ្ឋ និងសហរាជាណាចក្រ ដែលបានគ្រប់គ្រងប៉ែកខ្លះនៃប្រទេស បានវាយយកទឹកដីខ្លះដែលមិននៅក្រោមការត្រួតត្រារបស់ខ្លួន។ ការបដិសេធដកទ័ពថយពីកម្ពុជារបស់វៀតណាមបាននាំឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយស.រ. និងសម្ព័ន្ធមិត្ត ធ្វើឱ្យការស្ដារឡើងវិញពិតជាមិនអាចធ្វើទៅរួចឡើយ និងទុកឱ្យប្រទេសនេះលិចលង់យ៉ាងខ្លាំង។

កិច្ចប្រឹងប្រែងសន្តិភាពបានចាប់ផ្ដើមនៅប៉ារីសនៅឆ្នាំ ១៩៨៩ ក្រោមរបប ដោយបានសម្រេចរួចរាល់ក្នុងរយៈពេលពីរឆ្នាំក្រោយមក នៅខែ តុលា ១៩៩១ ក្នុងកិច្ចផ្សះផ្សាសន្តិភាពគ្នាទៅវិញទៅមក។ ស.ប.ត្រូវបានគេផ្ដល់អំណាចដើម្បីអនុវត្តឱ្យមានបទឈប់បាញ់ និងដោះស្រាយជាមួយពួកជនភៀសខ្លួននិងការដកហូតអាវុធដែលត្រូវបានគេស្គាល់ថាជា​អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។

នៅឆ្នាំ ១៩៩៣ ព្រះនរោត្តម-សីហនុត្រូវបានសោយរាជ្យជាព្រះមហាក្សត្រកម្ពុជាឡើងវិញ ក៏ប៉ុន្តែអំណាចទាំងអស់ស្ថិតក្នុងកណ្ដាប់ដៃនៃរដ្ឋាភិបាលដែលបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោត​ដែលបានជួយដោយអ៊ុនតាក់។ ស្ថេរភាពបានកើតឡើងបន្តបន្ទាប់ពីការប៉ះទង្គិចគ្នាបានកក្រើកឡើងនៅឆ្នាំ ១៩៩៧ ដោយរដ្ឋប្រហារដឹកនាំដោយសហនាយករដ្ឋមន្ត្រីលោកហ៊ុន-សែនប្រឆាំងនឹងភាគីមិនមែនកុម្មុយនិស្ត​ក្នុងរដ្ឋាភិបាល។ ភាគច្រើននៃពួកអ្នកនយោបាយមិនមែនកុម្មុយនិស្តត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ហ៊ុន-សែន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចប្រឹងប្រែងការស្ដារឡើងវិញបានកាន់តែប្រសើរឡើង និងនាំទៅដល់ស្ថេរភាពនយោបាយភាគខ្លះ តាមរយៈការទប់ស្កាត់ដោយរបបប្រជាធិបតេយ្យ​សេរីពហុបក្សក្រោមរបប​រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ នៅខែ កក្កដា ២០១០ កាំង-ហ្គេកអ៊ាវជាសមាជិកពួកខ្មែរក្រហមទីមួយដែលបានរកឃើញថាមានកំហុសក្នុងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងតួនាទីរបស់គាត់ជាអតីតអ្នកបញ្ជាការនៃជំរុំប្រល័យពូជសាសន៍ស-២១។ គាត់ត្រូវបានគេកាត់ទោសដាក់គុកអស់មួយជីវិត។ យ៉ាងណាមិញ លោកហ៊ុន-សែនបានប្រឆាំងនឹងការជំនុំជម្រះបើកទូលាយរហូតដល់អតីតឃាតកខ្មែរក្រហម​ជាច្រើនណាម្នាក់ទៀតឡើយ។ លោកនិយាយថានេះគឺដោយសារតែលោកចង់ជៀសវាងអស្ថេរភាពនយោបាយ។ យ៉ាងណាក៏ដោយ វាប្រហែលទំនងណាស់ដោយសារតែជាទូទៅនៃអតីតខ្មែរក្រហមបានកាន់តំណែងថ្នាក់កំពូលបំផុតក្នុង​រចនាសម្ព័ន្ធរដ្ឋាភិបាលថ្នាក់ជាតិនិង​ដែនដីរបស់កម្ពុជា។

ក្រោយពីការមិនចុះសម្រុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជាមក ការស្តារហេដ្ឋារចនាសម្ព័ន្ធបានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹងលំនឹងនយោបាយ បានវិលត្រឡប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាលរហូតឈានទៅដល់ការធ្វេីរដ្ឋប្រហារនៅថ្ងៃទី ០៥ ខែ កញ្ញា ឆ្នំា ១៩៩៧។បន្ទាប់មកលោក ហ៊ុន សែន បានក្តោបក្តាប់អំណាចដោយប្រេីកណ្តាប់ដៃដែកអស់រយៈពេលជាច្រេីនឆ្នំា។ បូន្តែនៅការបោះឆ្នោតឆ្នំា ២០១៣ លោក ហ៊ុន សែន ស្ទេីរតែនឹងចាញ់ការបោះឆ្នោតទៅហើយបេីទោះបីជាការបោះឆ្នោតនោះត្រូវបានសហគមន៏ជាតិអន្តរជាតិមើលឃេីញថាមិនសេរីនិងមិនយុត្តិធម៌ដូច្នេះនៅឆ្នំា ២០១៨ គាត់បានប្រេីប្រាស់​អំណាច​តុលាការដេីម្បីរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆំាងតែមួយគត់ចោល ដេីម្បីគាត់បន្តអំណាចរបស់គាត់តទៅមុខទៀតបាន។

តាមរយៈរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣  ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យ រាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន អំណាចធំៗបួន ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ អំណាចតុលាការ និង អំណាចសារព័ត៌មាន។

អំណាចនីតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនីតិបញ្ញត្តិ ជាអំណាចអនុម័ត/រៀបចំច្បាប់, អំណាចតុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសារព័ត៌មាន​ ជាអំណាចបញ្ចេញមតិ។

អំណាចនីតិប្រតិបត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីមួយរូប ជាអ្នកដឹកនាំរដ្ឋាភិបាល សេរីពហុបក្ស។​ រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង និងឧបនាយករដ្ឋមន្ត្រី ច្រើនរូប។ នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ដោយមានការផ្តល់យោបល់/ឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និង គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (នីតិប្រតិបត្តិ) ដោយចេញជាក្រឹត្យ អនុក្រឹត្យផ្សេងៗ ដើម្បីឲ្យបុគ្គលគ្រប់រូបអនុវត្តតាម។ 

អំណាចនីតិបញ្ញត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា​ និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ មានតួនាទីពិនិត្យ និងសម្រេចអនុម័តច្បាប់ និង តាមដានរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់។ រដ្ឋសភា មានសិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។ 

អំណាចតុលាការ ឋិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។ អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គលតាមច្បាប់ ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទៀតផង។ 

អំណាចសារព័ត៌មាន​ ជាអំណាចរបស់មហាជន ឋិតនៅក្រោមស្ថាប័នបណ្តាញព័ត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មាន...។ 

ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល គ្រប់សកម្មភាពរបស់អំណាចទាំងបីខាងលើ ដើម្បីជាទុនកែតម្រង់ឲ្យដើរតាមគន្លងច្បាប់ដែលបានចែង។ 

ព្រឹត្តិការណ៍សំខាន់

ព្រះអង្គម្ចាស់នរោត្តម-សីហមុនី ត្រូវបានជ្រើសតាំងឡើងនៅថ្ងៃទី ១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ង្គក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តម-សីហនុ មួយសប្ដាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសម្រេច ឱ្យឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូបជាតិ និង ឯកភាពជាតិ ហើយទ្រង់នឹងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។

ប៊ីប៊ីស៊ី (BBC) បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុងគណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំណូលរបស់ប្រជាជនផងដែរ។

រដ្ឋាភិបាលកម្ពុជាធ្លាប់ត្រូវបានបរិយាយដោយនាយកសាខានៅអាស៊ីអាគ្នេយ៍របស់អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស លោកដេវីដ-រ៉ូបឺត្ស៍ថា ជារដ្ឋទីផ្សារសេរីបែបកុម្មុយនិស្តយ៉ាងស្រពិចស្រពិលដែលមានរដ្ឋាភិបាលចម្រុះតាមបែបផ្ដាច់​ការពាក់ព័ន្ធគ្នាកំពុងតែគ្រប់គ្រងពីលើរបបប្រជាធិបតេយ្យ​ស្ទើរភ្លើង។

ហ៊ុន-សែនបានសច្ចាថានឹងកាន់អំណាចរហូតដល់លោកអាយុ ៧៤ ឆ្នាំ។ លោកគឺជាអតីតសមាជិកខ្មែរក្រហមដែលបានរត់ចោលជួរ។ រដ្ឋាភិបាលរបស់លោកត្រូវបានគេចោទប្រកាន់ជាញឹកញាប់ដោយការមិនអើពើពីសិទ្ធិមនុស្ស និងការគាបសង្កត់លើ​និន្នាការនយោបាយខុសគ្នា។ បន្ទាប់ពីលទ្ធផលបោះឆ្នោត២០១៣ ចេញមក មានការប្រកែកដោយបក្សប្រឆាំង ពួកបាតុករបានរងរបួសនិងត្រូវស្លាប់ក្នុងការតវ៉ាប្រឆាំងជាច្រើននៅក្នុងរាជធានី ពួកបាតុករ ២០០០០ នាក់ ដែលបានរាយការណ៍ថាបានប្រមូលផ្ដុំគ្នា ហើយមានការប៉ះទង្គិចគ្នាខ្លះជាមួយនគរបាលបង្ក្រាបបាតុកម្ម។  មកពីសាវតារអ្នកស្រែចម្ការខ្សត់ខ្សោយ ហ៊ុន-សែនទើបតែអាយុ ៣៣ ឆ្នាំទេ នៅពេលលោកបានកាន់អំណាចនៅឆ្នាំ ១៩៨៥ ហើយឥឡូវស្ថិតនៅក្នុងក្រុមពួកជនផ្ដាច់ការមិនគួរឱ្យចង់រាប់រកដូចជា រ៉ូបឺត-មូហ្គាបេរបស់ស៊ីមបាវ៉េ និងនុរស៊ុលតន-ណសហ្សរបយីវនៃកាហ្សាក់ស្ថាន'។

នយោបាយថ្នាក់ជាតិនៅកម្ពុជាប្រព្រឹត្តទៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញរបស់ជាតិនៅឆ្នាំ ១៩៩៣។ រដ្ឋាភិបាលនេះកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលបានដំណើរការជា​ប្រជាធិបតេយ្យអ្នកតំណាងអាស្រ័យសភា។ នាយករដ្ឋមន្ត្រីកម្ពុជា គឺជាតំណែងមួយដែលបានកាន់ដោយហ៊ុន-សែនតាំងពីឆ្នាំ ១៩៨៥ គឺជាប្រមុខរដ្ឋាភិបាល ដែលព្រះមហាក្សត្រកម្ពុជា (ថ្មីៗនរោត្តម-សីហមុនី) គឺជាប្រមុខរដ្ឋ។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមការប្រឹក្សានិងរួមជាមួយការយល់ស្របដោយរដ្ឋសភា។

នាយករដ្ឋមន្ត្រីនិងអ្នកដែលត្រូវគេតែងតាំងជារដ្ឋមន្ត្រីអនុវត្តអំណាចនីតិប្រតិបត្តិ គ្រានោះដែលអំណាចនីតិបញ្ញត្តិត្រូវបានចែករំលែកដោយនីតិប្រតិបត្តិ និងសភាតំណាងរាស្ត្រកម្ពុជាទ្វីសភា ដែលក្នុងនោះមានវិមានជាន់ទាប រដ្ឋសភា និង វិមានជាន់ខ្ពស់ ព្រឹទ្ធសភា។ សមាជិកនៃរដ្ឋសភាមាន ១២៣ អាសនៈត្រូវបានជ្រើសតាំងតាមរយៈប្រព័ន្ធបោះឆ្នោតសមាមាត្រ និងដំណើរការរយៈពេលអតិបរមាប្រាំៗឆ្នាំម្ដង។ ព្រឹទ្ធសភាមាន ៦១ អាសនៈ ពីរក្នុងចំណោមអាសនៈនោះត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និងពីរទៀតដោយរដ្ឋសភា និងនៅសល់បានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ពី ២៥ ខេត្ត-រាជធានីកម្ពុជា។ ព្រឹទ្ធសមាជិកបម្រើការរយៈកាលប្រាំមួយឆ្នាំម្ដង។

នៅថ្ងៃ ១៤ តុលា ២០០៤ ព្រះមហាក្សត្រនរោត្តម-សីហមុនីត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជបល្ល័ង្កដែលមានសមាជិកពិសេស​ប្រាំបួនរូប បែបបទនៃដំណើរការជ្រើសរើសត្រូវបានប្រារព្ធធ្វើឡើងភ្លាមៗ បន្ទាប់ពីការដាក់រាជ្យនៃព្រះបាទនរោត្តម-សីហនុបានមួយសប្ដាហ៍។ ការជ្រើសរើសព្រះសីហមុនីត្រូវបានយល់ស្របដោយលោកនាយករដ្ឋមន្ត្រីហ៊ុន-សែននិងអ្នកនាំពាក្យ​រដ្ឋសភាព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ (ព្រះភាតារួមបិតា និងជាឧត្តមក្រុមប្រឹក្សារបស់ព្រះមហាក្សត្រ) គឺជាសមាជិកពីររូបនៃក្រុមប្រឹក្សារាជបល្ល័ង្ក។ ព្រះអង្គត្រូវបានលើកឱ្យឡើងសោយរាជ្យនៅភ្នំពេញនៅថ្ងៃ ២៩ តុលា ២០០៤។

គណបក្សប្រជាជនកម្ពុជា (គ.ប.ក.) គឺជាគណបក្សដឹកនាំដ៏សំខាន់នៅកម្ពុជា។ គ.ប.ក.កាន់កាប់សភាជាន់ទាប និងជាន់ខ្ពស់នៃសភាតំណាងរាស្ត្រ ដែលមាន ៧៣ អាសនៈក្នុងរដ្ឋសភា និង ៤៣ អាសនៈក្នុងព្រឹទ្ធសភា។ គណបក្សប្រឆាំងសមរង្ស៊ីគឺជាគណបក្សធំទីពីរនៅកម្ពុជាមាន ២៦ អាសនៈក្នុងរដ្ឋសភា និង ២ អាសនៈក្នុងព្រឹទ្ធសភា។ តែនៅពេលនេះបក្សប្រឆាំងនេះបានរួបរួមជាមួយគណបក្សសិទ្ធិមនុស្សហើយក្លាយជាគណបក្សសង្គ្រោះជាតិ (គ.ស.ជ.) ដែលមានកៅអី ២៩ ក្នុងរដ្ឋសភា និង ១១ ក្នុងព្រឹទ្ធសភា។

លោកហ៊ុន-សែន និងរដ្ឋាភិបាលរបស់លោកបានជួបប្រទះភាពចម្រូងចម្រាស់ជាច្រើន។ លោកហ៊ុន-សែនធ្លាប់ជាអតីតមេបញ្ជាការខ្មែរក្រហមដែលដើមឡើយត្រូវបានប្រគល់តំណែង​ដោយពួកវៀតណាម និង បន្ទាប់មកពួកវៀតណាមបានចាកចេញពីប្រទេសនេះ ដោយស្ថិតក្នុងតំណែងបុរសខ្លាំងរបស់លោកតាមរយៈអំពើហិង្សា និងការសង្កត់សង្កិននៅពេលណាចាំបាច់។ នៅឆ្នាំ ១៩៩៧ ដោយការខ្លាចអំណាចនៃសហនាយករដ្ឋមន្ត្រីរបស់លោក ព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិកើនឡើង លោកហ៊ុនបានផ្ដើមរដ្ឋប្រហារមួយ តាមរយៈការប្រើប្រាស់កងទ័ពដើម្បីកម្ចាត់ព្រះអង្គម្ចាស់រណឫទ្ធិ និង ពួកអ្នកដង្ហែតាមទ្រង់ចេញ។ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបានបណ្ដេញចេញពីតំណែង និងបានភៀសព្រះកាយទៅប៉ារីស គ្រានោះពួកអ្នកប្រឆាំងហ៊ុន-សែនត្រូវបានចាប់ខ្លួន ធ្វើទារុណកម្ម និងអ្នកខ្លះទៀតត្រូវបានសម្លាប់ចោលភ្លាមៗមួយរំពេច។

ដោយសារគំនាបខាងនយោបាយ រដ្ឋាភិបាលកម្ពុជាត្រូវបានគេចោទប្រកាន់អំពីអំពើពុករលួយក្នុងការលក់ដូរដីធ្លីក្នុងទ្រង់ទ្រាយធំទៅអោយ​វិនិយោគិនបរទេសដែលបណ្ដាលឱ្យមាន​ការបណ្ដេញចេញពួកអ្នកភូមិរាប់ពាន់នាក់ ដូចគ្នាដែរក៏មានការទទួលសំណូកសូកប៉ាន់ចំពោះការដោះដូរដើម្បីផ្ដល់សិទ្ធិធ្វើអាជីវកម្មលើ​ភោគទ្រព្យប្រេងកាត និងធនធានរ៉ែរបស់កម្ពុជាផងដែរ។ កម្ពុជាតែងតែត្រូវគេចុះបញ្ជីជារដ្ឋាភិបាលមួយក្នុងចំណោមរដ្ឋាភិបាលពុករលួយបំផុតក្នុងលោក។

អង្គការលើកលែងទោសអន្តរជាតិថ្មីៗនេះបានទទួលស្គាល់អ្នកទោសមនសិកាម្នាក់នៅក្នុងប្រទេសនេះ: គឺសកម្មជនទាមទារសិទ្ធិដីធ្លីអាយុ ២៩ ឆ្នាំ យ៉ោម-បុប្ផា។

ពួកអ្នកយកព័ត៌មានកំពុងផ្ដោតលើការតវ៉ាលើលទ្ធផលបោះឆ្នោតដែលមិនចុះសម្រុងគ្នានៅភ្នំពេញនៅថ្ងៃ ២២ កញ្ញា ២០១៣ បាននិយាយថាពួកគេត្រូវវាយប្រហារដោយចេតនាដោយនគរបាលនិងមនុស្សដែលស្លៀកពាក់ធម្មតា ជាមួយចំពាម និងកាំភ្លើងគ្រាប់ឃ្លី។ ការវាយប្រហារប្រឆាំងនឹងប្រធានក្លិបប៉្រិសអូវ៉ឺស៊ីនៅកម្ពុជា រិក-វ៉ាឡិនហ៊្សូអេឡា ត្រូវបានគេថតបានជាវីដេអូ។
អំពើហិង្សាចូលមកចំពេលមានភាពតានតឹងនយោបាយដោយបក្សប្រឆាំងធ្វើពហិការមិនចូល​ប្រជុំសភាដោយសារមិនសុខចិត្តចំពោះ​ការបន្លំសន្លឹកឆ្នោត។ អ្នករាយការណ៍ប្រាំពីរនាក់បានរងរបួសតិចតួចដែលកាលណោះពួកបាតុករខ្មែរពីរនាក់ត្រូវបានបាញ់ដោយ​គ្រាប់ចំពាម និងត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ។

រចនាសម្ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា មាន៖

កងទ័ពជើងគោក កងទ័ពជើងទឹកកម្ពុជា កងទ័ពអាកាសកម្ពុជា និងកងរាជអាវុធហត្ថ រួមគ្នាបង្កើតបានជាកងយោធពលខេមរភូមិន្ទ ក្រោមបញ្ជាការនៃក្រសួងការពារជាតិ ដែលមាននាយករដ្ឋមន្ត្រីកម្ពុជាជាអធិបតី។ ព្រះករុណាព្រះបាទសម្ដេចនរោត្តម-សីហមុនីជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ (ក.យ.ខ.ភ.) និងឯកឧត្តម​ឧត្តមសេនីយ៍​ ប៉ុល-សារឿន​កាន់​តំណែង​ជា​អគ្គមេបញ្ជាការ។

ការដាក់បញ្ចូលរចនាសម្ព័ន្ធបញ្ជាការសាឡើងវិញនៅដើមឆ្នាំ ២០០០គឺជាការចាប់ផ្ដើមដ៏សំខាន់ដើម្បីរៀបចំកងទ័ពកម្ពុជាសាជាថ្មី។ ដូចនេះយើង បានឃើញថាក្រសួងការពារជាតិបានបង្កើតឱ្យមានអគ្គនាយកដ្ឋានចំណុះបីដែលទទួលខុសត្រូវចំពោះ ការដឹកនាំភស្តុភារ និង ​ហិរញ្ញវត្ថុ, សេវាកម្មសម្ភារៈ និង បច្ចេកទេស, និង សេវាកម្មការពារជាតិមួយចំនួនឱ្យស្ថិតក្រោមទីបញ្ជាការដ្ឋានជាន់ខ្ពស់ (ប.ជ.)។

រដ្ឋមន្ត្រីការពារជាតិគឺលោកឧត្តមសេនីយ៍ទៀ-បាញ់បានបម្រើការជារដ្ឋមន្ត្រីការពារជាតិតាំងពីឆ្នាំ ១៩៧៩។ រដ្ឋលេខាធិការក្រសួងការពារជាតិគឺ​ចាយ-សាំងយុន និង ប៉ោ-ប៊ុនស៊្រឺ។ អគ្គមេបញ្ជាការថ្មីនៃក.យ.ខ.ភ. ត្រូវបានជំនួសដោយលោកឧត្តមសេនីយ៍ប៉ុល-សារឿន ដែលជាអ្នកស្មោះត្រង់នឹងលោកនាយករដ្ឋមន្ត្រីហ៊ុន-សែនជាយូរមកហើយ។ មេបញ្ជាការកងទ័ពគឺលោកឧត្តមសេនីយ៍មាស-សុភា និង នាយសេនាធិការ​ចម្រុះ គឺលោក ជា-សារ៉ាន់។

នៅឆ្នាំ ២០១០ កងយោធពលខេមរភូមិន្ទមាននាយទាហានប្រហែល ២១០០០០ នាក់។ ចំណាយលើកងទ័ពរបស់កម្ពុជាសរុបតាងឱ្យ ៣% នៃផ.ស.ស.ជាតិ។ កងរាជអាវុធហត្ថកម្ពុជាសរុបច្រើនជាង ៧០០០ នាក់។ កិច្ចការរដ្ឋប្បវេណីរបស់ខ្លួនរួមមានការផ្ដល់សន្តិសុខ និង សុវត្ថិភាពសាធារណៈ ដើម្បីស៊ើបអង្កេត និង ទប់ស្កាត់បទឧក្រិដ្ឋដែលបានរៀបចំឡើងដោយ ភេរវកម្ម និងក្រុមហិង្សាផ្សេងៗ ដើម្បីការពារកម្មសិទ្ធិរដ្ឋ និង សាធារណៈ ដើម្បីជួយ និងសង្គ្រោះពួកអសេនិកជន និងជាកម្លាំងសង្គ្រោះបន្ទាន់ផ្សេងៗក្នុងករណី គ្រោះធម្មជាតិ ចលាចលក្នុងស្រុក និងការប៉ះទង្គិចប្រដាប់អាវុធ។

ទំនាក់ទំនងការបរទេសកម្ពុជាត្រូវបានទទួលបន្ទុកដោយក្រសួងការបរទេសក្រោមការដឹកនាំរបស់ ឯ.ឧ.ហោ-ណាំហុង។

កម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិតាំង​ពី ​ថ្ងៃ​ទី ១៤ ធ្នូ ឆ្នាំ ១៩៥៥​ មក​ម្ល៉េះ ហើយក៏ជាសមាជិកនៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិដែរ។ ជាសមាជិកមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី (ធ.អ.អ.) ហើយក៏​ជា​សមាជិក​អាស៊ាន​នៅ​ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ផងដែរ និងបានចូលរួមអ.ព.ព.នៅថ្ងៃ ១៣ តុលា ២០០៤។ នៅឆ្នាំ ២០០៥ កម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីខាងកើតដែលសម្ភោធនៅម៉ាឡេស៊ី។ ថ្ងៃ ២៣ វិច្ឆិកា ២០០៩ កម្ពុជាបានដាក់បញ្ចូលសមាជិកភាពរបស់ខ្លួនវិញទៅក្នុងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (ភ.ថ.ប.អ.)។ កម្ពុជាដំបូងបានក្លាយជាសមាជិកនៃភ.ថ.ប.អ.នៅ ថ្ងៃ ៦ កុម្ភៈ ១៩៥៨ ក៏ប៉ុន្តែបានដកខ្លួនចេញពីសមាជិកភាពវិញនៅ ថ្ងៃ ២៦ មីនា ២០០៣។
កម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសជាច្រើន រដ្ឋាភិបាលបានរាយការណ៍ថាមានស្ថានទូតម្ភៃនៅក្នុងប្រទេស រួមមានប្រទេសជិតខាងនៅអាស៊ី ហើយប្រទេសទាំងនោះជាប្រទេសក្នុងចំណោមប្រទេសដើរតួសំខាន់កំឡុងកិច្ចចរចាសន្តិភាពក្រុងប៉ារីស រួមមាន ស.រ. អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប (ស.អ.) ជប៉ុន និងរុស្ស៊ី ព្រមទាំងស្ថានទូតនៃប្រទេសជិតខាង២០ទៀតនៅអាស៊ី ​រួមមាន សាធារណរដ្ឋប្រជាមានិតចិន  សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតលាវ សាធារណរដ្ឋកូរ៉េខាងត្បូង សាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង
និងព្រះរាជាណាចក្រថៃ។ ជាលទ្ធផលនៃទំនាក់ទំនងអន្តរជាតិរបស់ខ្លួន អង្គការសប្បុរសធម៌ផ្សេងៗបានជួយបំពេញតម្រូវការកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច និង អសេនិក។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋ និង កម្ពុជាត្រូវបានពង្រឹង។ ស.រ.ជួយដល់កិច្ចប្រឹងប្រែងនៅកម្ពុជាដើម្បីប្រឆាំងនឹងភេរវកម្ម កសាងស្ថាប័នប្រជាធិបតេយ្យ លើកកម្ពស់សិទ្ធិមនុស្ស លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់អំពើពុករលួយ ដើម្បីបំពេញទំនួលខុសត្រូវតាមលទ្ធភាពយ៉ាងពេញដៃពេញជើងបំផុតរបស់អាមេរិកដែលខ្លួនបាន​ខកខានចាប់ពីសម័យសង្គ្រាមវៀតណាម និងនាំមកនូវយុត្តិធម៌ចំពោះបញ្ហាទាំងប៉ុន្មានដើម្បីឆ្លើយតបភាគច្រើនចំពោះការរំលោភបំពាន​ច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលបានប្រព្រឹត្តទៅ​ក្រោមរបបខ្មែរក្រហម។ ចំណាប់អារម្មណ៍ភូមិសាស្ត្រនយោបាយចិននៅកម្ពុជាបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ស្របពេលនឹង​ការបញ្ចប់នៃសង្គ្រាមត្រជាក់។ ប្រទេសចិនបានជះឥទ្ធិពលជាច្រើន រួមមានទំនាក់ទំនងជិតស្និទជាមួយអតីតព្រះបាទនរោត្តម-សីហនុ ពួកសមាជិករដ្ឋាភិបាលកម្ពុជាជើងចាស់ និងសហគមន៍ជនជាតិចិននៅកម្ពុជា។ មានការដោះដូរថ្នាក់កំពូលជានិច្ចរវាងប្រទេសទាំងពីរ។ ជប៉ុនជាអ្នកបរិច្ចាគដ៏សំខាន់មួយចំពោះការធ្វើឱ្យប្រសើរ និងការកសាងឡើងវិញដោយមូលហេតុបេសកកម្មអាជ្ញាធរអន្តរកាលស.ប. (អ៊ុនតាក់) និង ការបោះឆ្នោតនៅឆ្នាំ ១៩៩៣ ដែលលេចធ្លោខ្លាំងជាងគេ។ ជប៉ុនបានផ្ដល់ ១,២១ កោដិ$ស.រ. នៅក្នុងជំនួយអភិវឌ្ឍន៍ឯនាយសមុទ្រ (ជ.អ.ន.) កំឡុងពេលនោះចាប់តាំងពីឆ្នាំ ១៩៩២ និងនៅតែជាប្រទេសម្ចាស់ជំនួយកំពូលរបស់កម្ពុជាដដែល។

គ្រានោះដែរ ការបែកបាក់ជាតិប្រកបដោយហិង្សានៅទសវត្សឆ្នាំ ១៩៧០ និង ៨០ បានកន្លងផុតទៅ ជម្លោះព្រំដែនជាច្រើនរវាងកម្ពុជា និង ប្រទេសជិតខាងរបស់ខ្លួននៅតែមានដដែល។ គ្មានកិច្ចព្រមព្រៀងចំពោះកោះឆ្ងាយៗពីច្រាំង និងប៉ែកនានានៃព្រំដែនជាប់វៀតណាម និងមិនបានកំណត់ព្រំដែនសមុទ្រ និង តំបន់ព្រំដែននានាជាប់ថៃឡើយ។ ទាំងកងទ័ពកម្ពុជា និង ថៃបានប៉ះទង្គិចគ្នាតាមព្រំដែនដីគោកជាយថាហេតុនៅក្បែរប្រាសាទព្រះវិហារ ដែលនាំទៅដល់ការខូចទំនាក់ទំនងគ្នា។ តុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ ១៩៦២ បានប្រគល់ប្រាសាទនេះទៅឱ្យកម្ពុជា ប៉ុន្តែនៅតែមិនច្បាស់ចំពោះការកំណត់ទឹកដីនៅតំបន់ជុំវិញប្រាសាទនោះ។ ប្រទេសទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកចំពោះការចាប់ផ្ដើមការបាញ់ប្រហារមុនគេ និង បដិសេធការឈ្លានពានចូលទឹកដីគ្នារៀងៗខ្លួន។

ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទសវត្សបានកន្លងផុតទៅ ជម្លោះព្រំដែនរវាងកម្ពុជា និង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និង​ព្រំប្រទល់ខ្លះទៅក្នុងប្រទេសវៀតណាម និង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់ និងតំបន់ព្រំដែនខាងប្រទេសថៃ។

ខែ មករា ២០០៣ កុប្បកម្មក្នុងក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃស៊ុវណាន់-ខុងយិង លើប្រាសាទអង្គរវត្តបានផ្សព្វផ្សាយលើ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រីហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា​ និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។​ ព្រំដែនត្រូវបានបើកឱ្យ ដំណើរការឡើងវិញនៅថ្ងៃទី ២១ ខែ មីនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបាន​ចំណាយ ៦ លានដុល្លារ អាមេរិក ដើម្បីជាសំណងការខូចខាតស្ថានទូតថៃ និងយល់ព្រមសងការខូចខាតលើអាជីវកម្មឯកជនថៃ។

ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១០៣៥ គីឡូម៉ែត្រការ៉េ ក្នុងចំណោមប្រទេសទាំង១០​។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាងនិង លើពិភពលោក។

កម្ពុជាមានក្រឡាផ្ទៃ ១៨១០៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) (៦៩៨៩៨ ម៉ាយ ការ៉េ) និងសណ្ដូកទាំងមូលចូលក្នុងតំបន់និវត្តន៍ រវាងរយៈទទឹងជ១០°និង១៥° និងរយៈបណ្ដោយក១០២°និង១០៨°។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិច គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សម្បូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲ្យប្រទេសយើង មានលក្ខណៈល្អក្នុងការអភិវឌ្ឍលើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ។ ប្រទេសនេះមានព្រំដែនទល់នឹងថៃនៅភាគខាងជើងនិងខាងលិច ៨០០ គ.ម និងលាវនៅភាគខាងកើតឆៀងខាងជើង ៥៤១ គ.ម និង វៀតណាមនៅភាគខាងកើត និងខាងកើតឆៀងខាងត្បូង ១២២៨ គ.ម។ វាមានខ្សែច្រាំងសមុទ្រ ៤៤៣ សហាតិមាត្រ (គីឡូម៉ែត្រ) (២៧៥ ម៉ាយ) តាមបណ្ដោយឈូងសមុទ្រថៃ។

ទេសភាពកម្ពុជាត្រូវបានកំណត់លក្ខណៈដោយវាលទំនាបកណ្ដាលដែលព័ទ្ធជុំវិញដោយដីខ្ពស់ និងភ្នំទាបៗនិងរួមមានបឹងទន្លេសាប និងការលាតសន្ធឹងនៃដីសណ្ដទន្លេមេគង្គខ្ពស់ៗ។ ការលាតសន្ធឹងទៅខាងក្រៅចាប់ពីតំបន់កណ្ដាលនេះគឺជាវាលទំនាបចន្លោះៗ ដែលមានព្រៃឈើស្ដើង និងកើនកម្ពស់ឡើងចាប់ពីប្រហែល ២០០ មាត្រ លើកម្រិតទឹកសមុទ្រ។ ទៅខាងជើងវាលទំនាបកម្ពុជាទល់នឹងចំណោតថ្មភក់ ដែលបង្កើតនូវចំណោតថ្មទល់មុខគ្នាទៅភាគខាងត្បូងដែលសន្ធឹងច្រើនជាង ៣២០ សហាតិមាត្រ (គីឡូម៉ែត្រ) ចាប់ពីខាងលិចទៅខាងកើត និងងើបឡើងទល់ទៅលើវាលទំនាបដល់កម្ពស់ពី ១៨០ ទៅ ៥៥០ មាត្រ (ម៉ែត្រ)។ ចំណោតនេះកំណត់នូវព្រំដែនខាងត្បូងនៃជួរភ្នំដងរែក។ 

លំហូរទៅខាងត្បូងឆ្លងកាត់តំបន់ខាងកើតប្រទេសនេះគឺទន្លេមេគង្គ ដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញឱ្យ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជាដែលប្រជាជនកម្ពុជាពឹងផ្អែកសម្រាប់ទទួលទាននឹងប្រកបរបរ​អាជីវកម្មដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ ភាគខាងកើតនៃមេគង្គ វាលទំនាបចន្លោះៗផុសឡើងបន្តិចម្ដងៗជាមួយដែនដីខ្ពស់ភាគខាងកើត ជាតំបន់ដែលសម្បូរដោយព្រៃភ្នំនិងខ្ពង់រាបខ្ពស់ៗដែលលាតចូលទៅក្នុងប្រទេសលាវ និងវៀតណាម។ ៧៥% នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង ១០០ ម លើនីវ៉ូទឹកសមុទ្រ​ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០-១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឦសានប្រទេសថៃ។ នៅភាគខាងលិចឆៀងខាងត្បូង បណ្ដុំដែនដីលើពីរផ្សេងគ្នានៃកម្ពុជា គឺជួរភ្នំក្រវាញ និងជួរភ្នំដំរី បង្កើតតំបន់ដែនដីខ្ពស់មួយផ្សេងទៀតដែលគ្របដណ្ដប់ភាគច្រើននៃតំបន់ដែនដីរវាងបឹងទន្លេសាប និងឈូងសមុទ្រថៃ។ ក្នុងតំបន់ដាច់ស្រយាលនិងគ្មានមនុស្សនៅដ៏ធំនេះ ភ្នំឱរ៉ាល់ គឺជាកំពូលភ្នំខ្ពស់បំផុតរបស់កម្ពុជា ងើបឡើងដល់កម្ពស់ ១៨១៣ មាត្រ រឺ ម៉ែត្រ។ តំបន់ច្រាំងសមុទ្រភាគខាងត្បូងដែលជាប់នឹងឈូងសមុទ្រថៃគឺជាចម្រៀកដែនដីខ្ពស់ចង្អៀតមួយ ដែលបានគ្របដណ្ដប់ដោយព្រៃឈើដ៏ច្រើននិងមានមនុស្សរស់នៅរាយប៉ាយ ដែលនៅឃ្លាតឆ្ងាយពីវាលទំនាបកណ្ដាលតាមដែនដីខ្ពស់ៗនៅខាងលិចឆៀងខាងត្បូង។

ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ លក្ខណៈពិសេសភូមិសាស្ត្រប្លែកបំផុតគឺជំនន់នៃបឹងទន្លេសាប ដែលវាស់ទៅប្រហែល ២៥៩០ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) កំឡុងរដូវប្រាំង និងរីកឡើងប្រហែល ២៤៦០៥ សហាតិមាត្រការ៉េ រឺ គីឡូម៉ែត្រការ៉េ កំឡុងរដូវវស្សា។ នេះបាននាំឱ្យមានមនុស្សរស់នៅដ៏ច្រើននៅវាលទំនាប ដែលត្រូវទុកសម្រាប់ការដាំដុះស្រូវឡើងទឹក ជាដែនដីបេះដូងនៃកម្ពុជា។ ភាគច្រើននៃតំបន់នេះត្រូវបានគេកំណត់ជាតំបន់អភិរក្សជីវមណ្ឌល។

អាកាសធាតុកម្ពុជា ក៏ដូចជានៅទូទាំងអាស៊ីអាគ្នេយ៍ដែរ ត្រូវបានគ្របដណ្ដប់ដោយខ្យល់មូសុង ដែលគេស្គាល់ថាក្ដៅហើយសើមនៅតំបន់និវត្តន៍ ពីព្រោះតែភាពដោយឡែកគ្នានៃរដូវកាលដែលបានកត់សម្គាល់ខុសគ្នា។

កម្ពុជាមានសីតុណ្ហភាពរវាងពី  និងមានលំអានជាមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលទៅដីគោកដែលនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃនិង​មហាសមុទ្រឥណ្ឌាចាប់ពីខែ ឧសភា ដល់ខែ តុលា។ មូសុងឦសាននាំមកនូវរដូវប្រាំង ដែលបន្តចាប់ពីខែ វិច្ឆិកា ដល់ខែ មីនា។ ប្រទេសនេះឆ្លងកាត់ការធ្លាក់ភ្លៀងយ៉ាងច្រើនបំផុតចាប់ពីខែ កញ្ញា ដល់ខែ តុលា ជាមួយកំឡុងរដូវប្រាំងដែលផ្ដើមឡើងចាប់ពីខែ មករា ដល់​ខែ កុម្ភៈ។ សីតុណ្ហភាពមធ្យមអតិបរមា គឺចន្លោះពី ២៥,៥ អង្សាសេ ទៅ ២៩,៥ អង្សាសេ (ក្តៅជាងគេ គឺខែមេសា) និងសីតុណ្ហភាពមធ្យមអប្បបរមា គឺនៅចន្លោះ ពី ២៤ អង្សាសេ ទៅ ២៦,៥ អង្សាសេ (ត្រជាក់ជាងគេនៅខែធ្នូ)។ សីតុណ្ហភាពនេះ មានការប្រែប្រួលខ្លះ ទៅតាមតំបន់ ដូចជា នៅតំបន់ភ្នំ និងខ្ពង់រាប (ភ្នំបូកគោ សីតុណ្ហភាពមធ្យមគឺ ២០ អង្សាសេ)។

កម្ពុជាមានរដូវពីរផ្សេងគ្នា។ រដូវវស្សា ដែលចាប់ផ្ដើមពីខែ ឧសភា ដល់ខែ តុលា អាចឃើញថាសីតុណ្ហភាពធ្លាក់ចុះដល់និងត្រូវបាននាំមកជាទូទៅជាមួយភាពសើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែ វិច្ឆិកា ដល់ខែ មេសា នៅពេលនោះសីតុណ្ហភាពអាចកើនឡើងរហូតដល់ក្បែរខែ មេសា។ ទឹកជំនន់ដ៏មហន្តរាយបានកើតឡើងនៅឆ្នាំ ២០០១ និងម្ដងទៀតនៅឆ្នាំ ២០០២ ដែលកម្រិតទឹកជំនន់ខ្លះស្ទើរតែរាល់ឆ្នាំ។

យោងតាមប្រភពពី គេហទំព័រ អាកាសធាតុនៅទីរាជធានីភ្នំពេញ តាមប្រភពពីគេហទំព័រ ៖

កម្ពុជាមានរុក្ខជាតិនិងសត្វព្រៃជាច្រើនប្រភេទប្លែកៗ។ មានថនិកសត្វ ២១២ ប្រភេទ បក្សី ៥៣៦ ប្រភេទ ល្មូន ២៤០ ប្រភេទ និងត្រីទឹកសាប ៣៥០ ប្រភេទ (បរិវេណបឹងទន្លេសាប) និងត្រីសមុទ្រ ៤៣៥ ប្រភេទ។ ភាគច្រើននៃជីវៈចម្រុះមាននៅជុំវិញបឹងទន្លេសាប់និងជីវមណ្ឌលជុំវិញ។ ទីបម្រុងជីវៈចម្រុះបឹងទន្លេសាបគឺជាបាតុភូតបរិស្ថានវិទ្យាតែមួយនៅជុំវិញបឹងទន្លេសាប។ វាព័ទ្ធជុំវិញបឹងនិងខេត្តទាំងប្រាំបួន: កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារ។ នៅឆ្នាំ ១៩៩៧ បឹងត្រូវបានដាក់ចូលដោយជោគជ័យជាទីបម្រុងជីវមណ្ឌលយូណេស្កូ។ ទីជម្រកសំខាន់ៗផ្សេងទៀតរួមមានព្រៃប្រាំងនៃខេត្តមណ្ឌលគីរី និង រតនគិរី និងបរិស្ថានប្រព័ន្ធជួរភ្នំក្រវាញ ដែលរួមមានឧទ្យានជាតិបូកគោ ឧទ្យានជាតិបទុមសាគរ និង ភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃភ្នំសំកុស។

មូលនិធិទូទាំងពិភពលោកដើម្បីធម្មជាតិទទួលស្គាល់បរិស្ថានតំបន់លើគោកផ្សេងប្រាំមួយនៅកម្ពុជា – ព្រៃទឹកភ្លៀងជួរភ្នំក្រវាញ ព្រៃប្រាំងឥណ្ឌូចិនភាគកណ្ដាល ព្រៃប្រាំងខៀវស្រងាត់ឥណ្ឌូចិនភាគអាគ្នេយ៍ ព្រៃទឹកភ្លៀងភ្នំអណ្ណាមខាងត្បូង ព្រៃរនាមបឹងទន្លេសាប និងព្រៃរនាមវាលភក់បឹងទន្លេសាប-មេគង្គ។

អត្រានៃការកាប់ព្រៃឈើនៅកម្ពុជាគឺអត្រាមួយខ្ពស់បំផុតនៅក្នុងពិភពលោក។ ព្រៃកាលពីមុនរបស់កម្ពុជាគ្របដណ្ដប់ចាប់ពីជាង ៧០% ក្នុងឆ្នាំ ១៩៦៩ បានធ្លាក់មកត្រឹមតែ ៣,១% នៅឆ្នាំ ២០០៧។ ជាសរុប កម្ពុជាបានបាត់បង់  នៃព្រៃរវាងឆ្នាំ ១៩៩០ និង ២០០៥— ដែលក្នុងនោះធ្លាប់ជាព្រៃកាលពីមុន។ ចាប់តាំងពីឆ្នាំ ២០០៧ ព្រៃឈើតិចជាង  នៃព្រៃកាលពីមុនៗនៅសល់រួមជាមួយផលវិបាកនេះ ភាពគង់វង្សនៃដែនជម្រកព្រៃឈើអនាគតនៅកម្ពុជាគឺស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងខ្លាំង ជាមួយពួកអ្នកកាប់ព្រៃខុសច្បាប់កំពុងតែរកចំណូលបាន។

រាជធានី និងខេត្ត នៃកម្ពុជាគឺជាបំណែងចែករដ្ឋបាលថ្នាក់ដំបូង។ កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី។ 

ស្រុក ក្រុង និង ខណ្ឌគឺជាបំណែងចែករដ្ឋបាលកម្ពុជាថ្នាក់ទីពីរ។ 

តាមច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​​រដ្ឋសភា​បាន​អនុម័ត ហើយព្រះមហាក្សត្របានទ្រង់ចេញព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ កាលពី​ពេល​ថ្មី​ៗ  ប្រទេស​កម្ពុជា ត្រូវ​បាន​ចែក​ជា​រាជធានី និង​ខេត្ត​។ រាជធានី​ចែក​ចេញ​ជា​ខណ្ឌ ខណ្ឌ​ចែក​ជា​សង្កាត់​។ ខេត្ត​ចែក​ចេញ​ជា ស្រុក និង​ក្រុង ដែល​ស្រុក​ចែក​ជា​ឃុំ និងសង្កាត់ ហើយ​ក្រុង​ចែក​ជា​សង្កាត់​។ ជា​លទ្ធផល​នៃ​ច្បាប់​នេះ មាន​ដូចជា ៖

នៅឆ្នាំ២០១១ ប្រាក់ចំណូលម្នាក់ៗរបស់កម្ពុជាក្នុងយុគភាពអំណាចការទិញគឺ២៤៧០$ និង១០៤០$ជាមធ្យមក្នុងមនុស្សម្នាក់ៗ។ ប្រាក់ចំណូលក្នុងម្នាក់ៗរបស់កម្ពុជាកំពុងកើនឡើងយ៉ាងលឿនប៉ុន្តែនៅទាបនៅឡើយ បើប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់។ ក្រុមគ្រួសារជនបទភាគច្រើនបំផុតពឹងផ្អែកលើកសិកម្មនិងអនុវិស័យដែលទាក់ទងនឹងវិស័យនេះ។ ស្រូវអង្ករ ត្រី ឈើ កាត់ដេរ និងកៅស៊ូគឺជាទំនិញនាំចេញសំខាន់របស់កម្ពុជា។ វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (វ.ស.ស.អ. រឺ IRRI) បានដាក់បញ្ចូលឡើងវិញច្រើនជាងវិវិធភាពស្រូវតាមបែបប្រពៃណី៧៥០ទៅក្នុងកម្ពុជាតាមរយៈធនាគារស្រូវរបស់ខ្លួននៅភ្វីលីពីន។ វិវិធភាពទាំងនេះត្រូវបានប្រមូលនៅទសវត្ស១៩៦០។

ផ្អែកលើអ្នកសេដ្ឋវិទូ ម.រ.អ.: កំណើនផសសជាមធ្យមប្រចាំឆ្នាំសម្រាប់សម័យកាល២០០១-២០១០គឺមាន៧,៧%ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំងដប់របស់ពិភពលោកដែលមានកំណើនផសសជាមធ្យមប្រចាំឆ្នាំ​ខ្ពស់បំផុត។ ទេសចរណ៍ធ្លាប់ជាឧស្សាហកម្មដែលមានកំណើនលឿនបំផុតរបស់កម្ពុជា ជាមួយនិងដំណល់ដែលកើនឡើងពី២១៩០០០ក្នុងឆ្នាំ១៩៩៧ទៅជាង២លាននៅឆ្នាំ២០០៧។ ក្នុងឆ្នាំ២០០៤ អតិផរណាធ្លាប់មាន១,៧%និងការនាំចេញ១,៦ រយកោដិ$ស.រ.។  

ចិនគឺជាប្រភពនៃវិនិយោគទុនផ្ទាល់បរទេសធំបំផុតរបស់កម្ពុជា។ ចិនបានធ្វើផែនការចំណាយ៨ រយកោដិ$ ក្នុងគម្រោងការ៣៦០ក្នុងប្រាំពីរខែដំបូងនៃឆ្នាំ២០១១។ ចិនក៏ជាប្រភពជំនួយបរទេសដ៏ធំបំផុតដែរ ដែលផ្ដល់ជំនួយប្រហែល៦០០ លាន$នៅឆ្នាំ២០០៧ និង២៦០ លាន$នៅឆ្នាំ២០០៨។

ធនាគារជាតិកម្ពុជាគឺជាធនាគារកណ្ដាលនៃព្រះរាជាណាចក្រនេះហើយផ្ដល់ការត្រួតពិនិត្យនិយ័តកម្មលើវិស័យធនាគាររបស់ប្រទេស​និងទទួលខុសត្រូវតាមផ្នែកសម្រាប់ការបង្កើនវិនិយោគទុនផ្ទាល់បរទេសនៅក្នុងប្រទេស។  រវាងឆ្នាំ២០១០ និង ២០១២ ចំនួននៃធនាគារដែលបានធ្វើនិយ័តកម្មនិងស្ថាប័នចុល្ល-ហិរញ្ញវត្ថុដែលបានកើនឡើងចាប់តាំងពី៣១អង្គភាពគ្របដណ្ដប់លើស្ថាប័ន៧០​ដោយឡែកៗគ្នាក្រោមបន្ទាត់កំណើនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា។ 

នៅឆ្នាំ២០១២ ការិយាល័យឥណទានកម្ពុជាត្រូវបានបង្កើតឡើងជាមួយការត្រួតពិនិត្យនិយ័តកម្មដោយផ្ទាល់ដោយធនគារជាតិកម្ពុជា។  ការិយាល័យឥណទានបង្កើនឡើងនូវតម្លាភាពនិងស្ថេរភាពនៅក្នុងវិស័យធនាគារកម្ពុជា ពេលនោះដែរ ធនាគារទាំងអស់និងក្រុមហ៊ុនចុល្ល-ហិរញ្ញវត្ថុបច្ចុប្បន្នតម្រូវតាមច្បាប់ឱ្យរាយការណ៍ភាពជាក់ស្ដែងនិងតួលេខទៀងទាត់ទាក់ទងនឹង​ការប្រព្រឹត្តទៅនូវកម្ចីក្នុងប្រទេស។ 

មួយក្នុងចំណោមការប្រឈមធំបំផុតរបស់កម្ពុជាជាក់ស្ដែងគឺប្រជាជនដែលមានវ័យចាស់ៗជាធម្មតាខ្វះការអប់រំ ជាពិសេសនៅទីជនបទ ដែលរងទុក្ខវេទនាពីកង្វះហេដ្ឋារចនាសម្ព័ន្ធគោល។ ការភ័យខ្លាចអំពីស្ថេរភាពនយោបាយនិងអំពើពុករលួយក្នុងរដ្ឋាភិបាលបានបន្តុចបង្អាក់វិនិយោគទុនបរទេសនិងពន្យារជំនួយបរទេស ទោះបីមានជំនួយសំខាន់ៗពីពួកម្ចាស់អំណោយទ្វេភាគីនិងពហុភាគីក៏ដោយ។ ម្ចាស់អំណោយបានសន្យាផ្ដល់៥០៤ លាន$ ដល់ប្រទេសនេះនៅឆ្នាំ២០០៤ កាលណោះធនាគារអភិវឌ្ឍន៍អាស៊ីតែឯងបានផ្ដល់៨៥០ លាន$ជាកម្ចី ផ្ដល់ និងជំនួយបច្ចេកទេស។ 

ឧស្សាហកម្មទេសចរណ៍គឺជាប្រភពធំបំផុតទីពីរនៃរូបិយវត្ថុរឹងរបស់ប្រទេសនេះបន្ទាប់ពីឧស្សាហកម្មវាយនភណ្ឌ។ រវាងខែមករា និង ធ្នូ ឆ្នាំ២០០៧ ការមកដល់ពួកអ្នកទេសចរ២,០ លាននាក់ ដែលមានកំណើន១៨,៥%លើសកាលពីពេលដូចគ្នាក្នុងឆ្នាំ២០០៦។ ភាគច្រើនបំផុត (៥១%) បានឆ្លងកាត់ខេត្តសៀមរាប ក្រៅពីនោះ (៤៩%) ឆ្លងកាត់ភ្នំពេញនិងគោលដៅផ្សេងៗទៀត។ គោលដៅទេសចរណ៍ផ្សេងៗទៀត​រួមមានក្រុងព្រះសីហនុនៅខាងកើតឆៀងខាងត្បូងដែលមានរមណីយដ្ឋានឆ្នេរជាទីពេញនិយមជាច្រើននិងតំបន់នេះស្ថិតនៅក្បែរកំពតនិងកែប​រួមមាន​ស្ថានីយភ្នំបូកគោ។ ទេសចរបានកើនឡើងជាបន្តបន្ទាប់រាល់ឆ្នាំក្នុងពេលមានស្ថេរភាព បើប្រៀបធៀបចាប់តាំងពីការបោះឆ្នោតអ៊ុនតាក់១៩៩៣ នៅឆ្នាំ១៩៩៣ធ្លាប់មានទេសចរអន្តរជាតិ ១១៨ ១៨៣នាក់ និងនៅឆ្នាំ២០០៩មានទេសចរអន្តរជាតិចំនួន ២ ១៦១​ ៥៧៧នាក់។

ភាគច្រើនបំផុតនៃពួកអ្នកទេសចរគឺជនជាតិ ជប៉ុន ចិន ភ្វីលីពីន អាមេរិក កូរ៉េខាងត្បូង និង បារាំង របាយការណ៍បាននិយាយ បន្ថែមថាឧស្សាហកម្មនេះបានរកប្រាក់ចំណូល ១៤០០ លានដុល្លារស.រ.មួយភាគក្នុងឆ្នាំ២០០៧  ដោយគិតទៅស្ទើរតែដប់ភាគរយនៃផលិតផលជាតិសរុបរបស់ព្រះរាជាណាចក្រនេះ។ សារព័ត៌មានភាសាចិនជៀនហួប្រចាំថ្ងៃបានវាយតម្លៃជាផ្លូវការថាកម្ពុជានឹងមានដំណល់ទេសចរបរទេសបីលាននាក់នៅ​ឆ្នាំ២០១០និង​ប្រាំលាននាក់នៅឆ្នាំ២០១៥។ ទេសចរណ៍គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មគោលដែលកើនឡើងបីដងរបស់ប្រទេសកម្ពុជា។ ឧទ្យានប្រវត្តិសាស្ត្រ អង្គរវត្ត នៅខេត្តសៀមរាប ឆ្នេរសមុទ្រ នៅព្រះសីហនុ និងទីក្រុងរាជធានីភ្នំពេញគឺជាទីទាក់ទាញសំខាន់សម្រាប់ពួកទេសចរបរទេស។

ឧស្សាហកម្មវត្ថុអនុស្សាវរីយ៍របស់កម្ពុជាប្រើមនុស្សភាគច្រើនដែលរស់នៅក្បែរទីកន្លែងចំណាប់អារម្មណ៍សំខាន់ៗ។ ជាក់ស្ដែង ចំនួនវត្ថុអនុស្សាវរីយ៍ដែលផលិតឡើងមិនគ្រប់គ្រាន់ទៅនឹងចំនួនទេសចរកើនឡើងឡើយ ហើយផលិតផលភាគច្រើនដែលលក់ទៅឱ្យពួកអ្នកទេសចរ នៅតាមទីផ្សារនានាត្រូវបានគេនាំចូលពី ចិន ថៃ និង វៀតណាម។ វត្ថុអនុស្សាវរីយ៍មួយចំនួនដែលផលិតក្នុងស្រុករួមមាន:

ប្រជាពលរដ្ឋ ៨៥% ជាអ្នកធ្វើស្រែចម្ការ។ បើគិតមកដល់់ឆ្នាំ ២០០៧ ចំនួនប្រជាជនកម្ពុជា មានប្រហែល១៤
លាននាក់ ​(ភេទប្រុស ៦ ៣៤៨ ១១២ និងភេទស្រី ៦ ៧៥១ ៣៦០​)​ តាមរយៈជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០០។

តាមការប៉ាន់ស្មានប្រជាជនប្រមាណ ៨៥% ទៅ៩០% រស់នៅទីជនបទ។ 

ដូចជានៅឆ្នាំ២០១០ កម្ពុជាមានប្រជាជន ១៤ ៨០៥ ៣៥៨នាក់តាមការប៉ាន់ស្មាន។ កៅសិបភាគរយនៃប្រជាជនកម្ពុជាមានដើមកំណើតខ្មែរនិងនិយាយភាសាខ្មែរ ដែលជាភាសាផ្លូវការរបស់ប្រទេសនេះ។ ប្រជាជនរបស់កម្ពុជាមានភាពស្រដៀងគ្នាតិចតួច។ ជនជាតិភាគតិចរបស់ប្រទេសនេះមានចំនួន៥% រួមមានយួន (២ ២០០ ០០០នាក់) ចិន (១ ១៨០ ០០០នាក់) ចាម (៣១៧ ០០០នាក់) ភូមា និងខ្មែរលើ (៥៥០ ០០០នាក់)។  អត្រាកំណើតរបស់ប្រទេសនេះគឺ២៥,៤ក្នុងចំណោម១០០០នាក់។ អត្រាកំណើនប្រជាជនរបស់ប្រទេសគឺ១,៧០% គួរឱ្យកត់សំគាល់ខ្ពស់ជាងអត្រាប្រជាជននៅថៃ កូរ៉េខាងត្បូង និងឥណ្ឌា។

សង្គ្រាមរដ្ឋប្បវេណីនិងផលវិបាករបស់សង្គ្រាមនេះបានធ្វើឱ្យប៉ះពាល់គួរឱ្យកត់សំគាល់ដល់ប្រជាជនកម្ពុជា ប្រជាជន៥០%ទាំងនោះគឺជាក្មេងអាយុជាង២២ឆ្នាំ។ អត្រាស្ត្រីភេទមាន១,០៤ទល់នឹងបុរសភេទ កម្ពុជាមានអត្រាភេទល្អៀងទៅខាងស្ត្រីភេទដែលជាអត្រាច្រើនបំផុតក្នុងមហាអនុតំបន់មេគង្គ។ ក្នុងអត្រាប្រជាជនកម្ពុជាជាង៦៥ អត្រាស្ត្រីភេទទល់នឹងបុរសភេទគឺ១,៦:១។

ប្រជាជនកម្ពុជាបង្អាញនូវលក្ខណៈពិសេសសំខាន់ៗជាច្រើន។ ទី១ដោយសារការកើនឡើងពួកក្មេងៗយ៉ាងឆាប់រហ័សក្រោយឆ្នាំ១៩៧៩ ចំនួនប្រជាជនវ័យកេ្មងមានយ៉ាងហោចណាស់ ពាក់កណ្តាលមានអាយុក្រោម១៨ឆ្នាំនៃអាយុសព្វថៃ្ងនេះ។ ទី២ សមាមាត្រចំនួននារីជាមួយប្រជាជនពេញវ័យគឺខ្ពស់ រហូតដល់ទៅ៥០%នៃប្រជាជន ដែលមានអាយុ១៨ឆ្នាំ ឬក៏ភាគច្រើនជាស្រ្តី។ ជាលទ្ធផលនៃសង្រ្គាមចំនួនសមាមាត្រ ខ្ពស់គួរសមនៃស្រ្តីនៅផ្ទះយ៉ាងហោចណាស់២៥% យោងទៅតាមយូនីសេហ្វ។

ប្រជាជនកម្ពុជា និងឡាវ ត្រូវបានគេមើលឃើញថាមានចំនួនតិច ប្រៀបទៅនឹងចំនួនប្រជាជនវៀតណាម និងថៃ និងតាមរយៈ ដង់ស៊ីតេប្រជាជនជាមធ្យមនៅក្នុងប្រទេសតិចជាងគេ គឺតិចជាងខ្លាំងនៅក្នុងប្រទេសវៀតណាម។ តំបន់ប្រជាជនរស់នៅយ៉ាងច្រើននៅក្នុង ប្រទេសកម្ពុជាមិនមានច្រើនដូចជាការប្រមូលផ្តុំនៃប្រជាជនដែលគេបានរក ឃើញនៅតាមដងទនេ្លក្រហម និងទនេ្លមេគង្គក្នុងប្រទេសវៀតណាមទេ។ 

ប្រជាជនកម្ពុជាមានចំនួន ១២ ៤៩១ ៥០១នាក់ (ការប៉ាន់ស្មានក្នុងឆ្នាំ២០០១)។ ប្រជាជនកើនឡើងប្រហែលចំនួន២,៣% ក្នុងមួយឆ្នាំ ជាប្រទេសមួយ ដែលមាន អត្រាកំណើនខ្ពស់។ ដង់ស៊ីតេប្រជាជនគឺ ៦៩ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ដែលប្រមូលផ្តុំនៅតាមតំបន់ទំនាបកណ្តាល។ តំបន់ភ្នំនៃប្រទេស មានជំងឺគ្រុនចាញ់ដែលធ្វើអោយ ប្រជាជនរស់នៅតំបន់នោះមាន ចំនួនតិចហើយមិនមានទឹកគ្រប់គ្រាន់ នៅខេត្តភាគខាងជើង អំឡុងទសវត្សឆ្នាំ១៩៧០ ក្រោម របបឃោរឃៅខែ្មរក្រហម ទីក្រុងរបស់ប្រទេសកម្ពុជាទាំងអស់គ្មានប្រជាជនរស់នៅ ហើយលំនៅដ្ឋានទាំងឡាយត្រូវបានគេបោះបង់ចោល។

ភាសាខ្មែរគឺជាសមាជិកមួយនៃអំបូររងខ្មែរ-មននៃក្រុមភាសាទក្សិណអាស៊ី។ បារាំង កាលពីមុនគឺជាភាសារបស់រដ្ឋាភិបាលនៅឥណ្ឌូចិន នៅតែត្រូវនិយាយដោយប្រជាជនខ្មែរដែលមានវ័យចំណាស់ភាគច្រើន។ ភាសាខែ្មរមានអ្នកប្រើចំនួនជាង ៩៥%ក្នុងចំណោមប្រជាជន។ រីឯភាសាបារាំងជាភាសាទី២ ក៏ត្រូវបានគេនិយាយផងដែរ តែភាគច្រើនចាស់ៗជាអ្នកប្រើប្រាស់។ បារាំងជាភាសាស្ពានមួយដើម្បីសិក្សានៅសាលានិងសាកលវិទ្យាល័យមួយចំនួនដែលត្រូវបានផ្ដល់មូលនិធិដោយរដ្ឋាភិបាលបារាំង។ បារាំងបែបខ្មែរ ជាភាសាដែលសេសសល់កាលពីអតីតអាណានិគមរបស់ប្រទេសនេះ ហើយក៏ជាគ្រាមភាសាមួយដែលត្រូវបានគេជួបប្រទះនៅកម្ពុជានិងជួនកាលបានប្រើប្រាស់នៅក្នុងរដ្ឋាភិបាល ជាពិសេសនៅក្នុងតុលាការ។

ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ជនកម្ពុជាវ័យក្មេងៗភាគច្រើន ដែលពួកគេទាំងនោះនៅក្នុងថ្នាក់់ធុរកិច្ចពេញចិត្តការរៀនជាភាសាអង់គ្លេស។ ក្នុងទីក្រុងសំខាន់ៗនិងមជ្ឈមណ្ឌលទេសចរណ៍នានា អង់គ្លេសគឺត្រូវបាននិយាយយ៉ាងទូលំទូលាយនិងបានបង្រៀននៅក្នុងសាលាមួយចំនួនភាគច្រើនពីព្រោះដោយសារតែចំនួនដ៏ច្រើន​លើសលប់នៃពួកអ្នកទេសចរ​មកពីប្រទេសនានានិយាយភាសាអង់គ្លេស។ ទោះបីជាស្ថិតនៅឯជនបទយ៉ាងណាក៏ពិតមែនក្ដី ក៏ប្រជាជនវ័យក្មេងៗភាគច្រើនបំផុតយ៉ាងហោចណាស់ក៏ចេះនិយាយអង់គ្លេសតិចតួចដែរ ទំនងត្រូវបានបង្រៀនជាញឹកញយដោយព្រះសង្ឃនៅក្នុងវត្តអារាមក្នុងតំបន់ ដែលជាកន្លែងក្មេងជាច្រើនត្រូវបានអប់រំបណ្ដុះបណ្ដាល។ 

ព្រះពុទ្ធសាសនាថេរវាទគឺជាសាសនាផ្លូវការរបស់កម្ពុជា ដែលត្រូវបានកាន់ដោយប្រជាជន៩៥%។ ប្រពៃណីពុទ្ធសាសនាថេរវាទរីកសាយភាយនិងរឹងមាំគ្រប់បណ្ដាខេត្តទាំងអស់ ដែលមានវត្តអារាមចំនួន៤៣៩២តាមការប៉ាន់ស្មានទូទាំងប្រទេសនេះ។ ជនជាតិខ្មែរមួយភាគធំគឺជាពុទ្ធសាសនិក និងមានសមាគមស្និទនឹងព្រះពុទ្ធសាសនា ប្រពៃណីវប្បធម៌ និងជីវិតប្រចាំថ្ងៃជាច្រើន។ ការប្រកាន់ខ្ជាប់ចំពោះព្រះពុទ្ធសាសនាជាទូទៅត្រូវបានគេចាត់ទុកថាជាស្នូលនៃអត្តសញ្ញាណជនជាតិនិងវប្បធម៌របស់ប្រទេសនេះ។ សាសនានៅកម្ពុជា រួមមាន ព្រះពុទ្ធសាសនា ត្រូវបានគាបសង្កត់ដោយពួកខ្មែរក្រហមកំឡុងចុងទសវត្ស១៩៧០ ក៏ប៉ុន្តែក៏ចាប់មានវិញតាមរយៈការស្ដារឱ្យដូចដើមវិញដែរ។ 

ឥស្លាមគឺជាសាសនានៃពួកចាមភាគច្រើននិងពួកម៉ាឡេភាគតិចនៅកម្ពុជា។ ភាគច្រើននៃពួកមូស៊្លីមគឺជាពួកសូនីនៃសាលាឝាផ្វែយនិងត្រូវបានគាំទ្រយ៉ាងខ្លាំងនៅខេត្តកំពង់ចាម។ ថ្មីៗនេះ មានពួកមូស៊្លីមជាង ៣០០ ០០០នាក់នៅក្នុងប្រទេស។

ប្រជាជនកម្ពុជាមួយភាគរយត្រូវបានគេកត់សំគាល់អត្តសញ្ញាណថាជាគ្រិស្តសាសនិក ខាងកាតូលិកដែលបង្កើតឡើងនូវក្រុមភាគច្រើនបំផុតបន្តបន្ទាប់មកគឺពួកប្រូតេស្តង់។ ថ្មីៗនេះមានពួកកាតូលិក២០០០នាក់នៅកម្ពុជាដែលតំណាងឱ្យ០,១៥%នៃប្រជាជនសរុប។ និកាយផ្សេងៗទៀតរួមមាន ពួកបាបទិស្ត៍ សម្ព័ន្ធភាពគ្រិស្តសាសនិកនិងសាសនទូត ពួកពិធីនិយម ពួកសាក្សីព្រះយ៉េហូវ៉ា ពួកបញ្ញាសាសាវ័ក រឺ រួបរួម និងព្រះវិហារយេស៊ូគ្រិស្តនៃពួកសន្តៈថ្ងៃចុងក្រោយ។  

ពុទ្ធសាសនាមហាយានគឺជាសាសនាចិននិងយួនភាគច្រើនដែលរស់នៅកម្ពុជា។ ធាតុសំខាន់នៃការប្រតិបត្តិសាសនាផ្សេងៗដូចជា វីរបុរសនិងបុព្វការីជនអ្នកស្រុក សាសនាខុងជឺ និងសាសនាតាវលាយឡំជាមួយពុទ្ធសាសនាចិនក៏ត្រូវបានគេបដិបត្តិដែរ។

ក្រសួងអប់រំ យុវជន និង កីឡាទទួលខុសត្រូវចំពោះការបង្កើតគោលនយោបាយជាតិនិងគោលមគ្គុទេសន៍សម្រាប់ការអប់រំនៅកម្ពុជា។ ប្រព័ន្ធអប់រំកម្ពុជាគឺត្រូវបានធ្វើវិមជ្ឈការយ៉ាងខ្លាំង ជាមួយរដ្ឋាភិបាលទាំងបីកម្រិត ថ្នាក់កណ្ដាល ខេត្ត និងស្រុកដែលទទួលខុសត្រូវចំពោះការគ្រប់គ្រងរបស់ខ្លួន។ រដ្ឋធម្មនុញ្ញកម្ពុជាប្រកាសថាការអប់រំខានមិនបានដោយឥតគិតថ្លៃរយៈពេលប្រាំបួនឆ្នាំ ដែលធានាសិទ្ធិជាសកលដល់គុណភាពការអប់រំជាមូលដ្ឋានគ្រឹះ។ 

ក្នុងឆ្នាំ២០០៤ ការអប់រំត្រូវបានគេប៉ាន់ប្រមាណថាប្រជាជន៧៣,៦%ចេះអាននិងសរសេរ (បុរស៨៤,៧% និងស្ត្រី៦៤,១%)។ អាយុយុវជនប្រុស (១៥-២៤ឆ្នាំ) មានអត្រាអក្ខរភាព៨៩%ប្រៀបធៀបនឹង៨៦%ចំពោះស្រីៗ។

ប្រព័ន្ធអប់រំនៅកម្ពុជាបន្តប្រឈមនឹងការប្រឈមជាច្រើន ប៉ុន្តែកំឡុងពេលប៉ុន្មានឆ្នាំមុននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសស្ថានភាពនៃការចុះឈ្មោះជាទៀងទាត់ ការណែនាំចាត់ចែងផ្អែកទៅលើកម្មវិធី និងកិច្ចអភិវឌ្ឍតាមក្របខណ្ឌគោលនយោបាយជួយដល់កុមារដែលមានវិបត្តិឱ្យទទួលបានលទ្ធភាពចូលទៅក្នុងការអប់រំ។ សាកលវិទ្យាល័យដែលបានអះអាងរបស់កម្ពុជាភាគច្រើន មួយចំនួនមានទីតាំងនៅភ្នំពេញ។

ជាប្រពៃណី ការអប់រំនៅកម្ពុជាត្រូវបានផ្ដល់ដោយវត្តអារាម ដូច្នេះការអប់រំដែលផ្ដល់ឱ្យភាគច្រើនមានតែសម្រាប់មនុស្សប្រុស ជាក់ស្ដែង ការសិក្សាបានរកឃើញថាសមិទ្ធិផលការសិក្សាកាន់តែខ្សោយរបស់កូនៗមានការជាប់ពាក់ព័ន្ធជាមួយការប្រកាន់ជំនឿ​លើព្រេងវាសនាដ៏មុតមាំរបស់ឪពុកម្ដាយខ្លាំងពេក (ឧ. កម្លាំងមនុស្សមិនអាចផ្លាស់ប្ដូរព្រេងវាសនាបានទេ)។ ការសិក្សាបានរកឃើញបន្ថែមទៀតថា ចម្ងាយនៃការស្នាក់នៅ នៃឪពុកម្ដាយនៅក្នុងសហគមន៍ដែលក្នុងនោះ ពួកគាត់បានប្រមើលមើលសមិទ្ធិផលសិក្សាកូនៗរបស់ពួកគាត់កាន់តែល្អប្រសើរ។ សរុបទៅ ការសិក្សានេះបានចង្អុលបញ្ហាញចំពោះតួនាទីនៃមូលធនសង្គមក្នុងការស្ដែងចេញនិងការចូលទៅក្នុងការអប់រំ ក្នុងសង្គមខ្មែរដែលក្នុងនោះលក្ខណៈនិងជំនឿរបស់គ្រួសារគឺជាចំណុចកណ្ដាលចំពោះការស្វែងយល់។

គុណភាពសុខភាពនៅកម្ពុជាកំពុងតែលើកកម្ពស់។ ដូចគ្នាដែរក្នុងឆ្នាំ២០១០ ភាពរំពឹងនៃអាយុគឺ៦០ឆ្នាំសម្រាប់បុរសនិង៦៥ឆ្នាំសម្រាប់ស្ត្រី ការចម្រើនដ៏សំខាន់ចាប់តាំងពីឆ្នាំ១៩៩៩ នៅពេលនោះភាពរំពឹងអាយុជាមធ្យមគឺ៤៩,៨ និង៤៦,៨រៀងគ្នា។ តំហែទាំសុខភាពត្រូវបានផ្ដល់ដោយគ្រូពេទ្យជំនាញសាធារណៈនិងឯកជន ហើយការស្រាវជ្រាវបានរកឃើញថាជំនឿទុកចិត្តក្នុងការផ្ដល់សុខភាពគឺជាកត្តាគន្លឹះមួយក្នុងការបង្កើននូវការយល់ដឹងអំពីសេវាតំហែទាំ​សុខភាពនៅកម្ពុជា​តាមស្រុកស្រែជនបទ។  រាជរដ្ឋាភិបាលកម្ពុជាធ្វើផែនការដើម្បីបង្កើនគុណភាពនៃតំហែទាំសុខភាពក្នុងប្រទេសដោយការលើកកម្ពស់ការយល់ដឹងអំពីហ៊ីវ/អេដស៍ គ្រុនចាញ់និងជំងឺផ្សេងៗដទៃទៀត។ ការចំណាយរបស់រដ្ឋាភិបាលលើតំហែទាំសុខភាពត្រូវនឹង៥,៨%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (ផសស)។ 

អត្រាមរណភាពទារករបស់កម្ពុជាបានថយចុះចាប់ពី១១៥ក្នុងចំណោមកំណើតរស់១០០០នាក់នៅឆ្នាំ១៩៩៣ដល់៥៤​នៅក្នុងឆ្នាំ២០០៩។ ក្នុងរយៈកាលដដែល អត្រាមរណភាពក្រោមប្រាំឆ្នាំបានថយចុះចាប់ពី១៨១ដល់១១៥ក្នុងចំណោមកំណើតរស់១០០០នាក់។ ខេត្តដែលមានសុចនាករសុខភាពអាក្រក់បំផុត គឺរតនគីរី កុមារ២២,៩%ស្លាប់មុនអាយុប្រាំឆ្នាំ។

យូនីសេផ្វបានកត់សំគាល់កម្ពុជា ជាប្រទេសដែលមានមីនដីច្រើនបំផុតទីបីក្នុងពិភពលោក ដែលកំណត់មរណភាពអសេនិកជនជាង៦០០០០នាក់និងរាប់ពាន់នាក់ទៀតបានពិការ រឺ របួសចាប់តាំងពីឆ្នាំ១៩៧០ដោយសារតែមីនដីដែលមិនទាន់ផ្ទុះបានបន្សល់ទុកក្នុងដីនៅឯតំបន់ជនបទ។ ជនរងគ្រោះភាគច្រើនគឺជាកុមារដែលឃ្វាលសត្វ រឺ លេងក្នុងវាលស្រែ។
មនុស្សពេញវ័យដែលរស់រានពីមីនដីជានិច្ចជាកាលតម្រូវឱ្យមានការកាត់អវយវៈដៃជើងមួយចំនួននិងត្រូវពឹងអាស្រ័យដោយ​ការសុំទានដើម្បីរស់។ យ៉ាងណាក្ដី ក៏ចំនួនស្លាប់ រឺរបួសដោយមីនដីបានថយចុះយ៉ាងខ្លាំង ចាប់ពី៨០០នាក់នៅឆ្នាំ២០០៥ រហូតមកដល់តិចជាង៤០០នាក់នៅឆ្នាំ២០០៦ និង២០៨នាក់នៅឆ្នាំ២០០៧ (៣៨នាក់បានស្លាប់និង១៧០នាក់រងរបួស)។

មានសហេតុភាពមីនក្នុងដី និង គ្រាប់មិនទាន់ផ្ទុះចំនួន២៧១ករណី បានកត់ត្រាដោយប្រព័ន្ធព័ត៌មានជនរងគ្រោះមីន/គ.ម.ផ.នៅកម្ពុជានៅឆ្នាំ២០០៨ ២៤៣នៅឆ្នាំ២០០៩ និង២៨៦នៅឆ្នាំ២០១០។ ការកើនឡើងនេះគឺដោយសារគ្រោះថ្នាក់ដោយមីនប្រឆាំងរថក្រោះពីរធំៗនៅឆ្នាំ២០១០–នៅខេត្តប៉ៃលិននៅខែឧសភា និងនៅខេត្តបាត់ដំបងនៅខែវិច្ឆិកា – ដែលក្នុងរវាងឧប្បត្តិហេតុទាំងនោះបានធ្វើឱ្យស្លាប់ រឺ រងរបួសមនុស្សចំនួន៣០នាក់។ មានសហេតុភាពសរុបចំនួន២១១ករណី នៅឆ្នាំ២០១១ ហើយស្ថិតិសម្រាប់ខែមករា – មិថុនា ២០១២ មានចំនួន១០៤ករណី។ ម្ភៃប្រាំពីរភាគរយនៃសហេតុភាពនៅឆ្នាំ២០១១–១២បានកើតឡើងនៅបាត់ដំបង។

កត្តាផ្សេងៗដែលចូលរួមវិភាគទានដល់វប្បធម៌កម្ពុជារួមមានពុទ្ធសាសនាថេរវាទ ព្រហ្មញ្ញសាសនា អាណានិគមនិយមបារាំងនិងសកលភាវូបនីយកម្មទំនើប។ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជាទទួលខុសត្រូវចំពោះការជម្រុញនិងការអភិវឌ្ឍវប្បធម៌កម្ពុជា។ វប្បធម៌កម្ពុជាមិនត្រឹមតែរួមបញ្ចូលតែវប្បធម៌ជនជាតិភាគតិចដែនដីក្រោមតែប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលវប្បធម៌កុលសម្ព័ន្ធភ្នំផ្សេងៗទៀតដែលមានវប្បធម៌ចំនួន២០ ដែលគេស្គាល់ជាទូទៅថាខ្មែរលើ ពាក្យមួយនេះត្រូវបានបង្កើតដោយព្រះនរោត្តម-សីហនុដើម្បីជម្រុញឱ្យមានសាមគ្គីភាពរវាងពួកអ្នកដែនដីខ្ពស់ និងពួកអ្នកដែនដីទំនាប។ ប្រជាជនខ្មែរតាមជនបទស្លៀកពាក់ក្រមាដែលជាទិដ្ឋភាពតែមួយគត់នៃការស្លៀកពាក់ខ្មែរ។ សំពះគឺជាការគំនាប់តាមប្រពៃណីខ្មែរ រឺក៏ វិធីមួយដើម្បីបង្ហាញការគោរពដល់អ្នកដទៃ។ វប្បធម៌ខ្មែរ ដូចគ្នាដែរ បានរីកចម្រើននិងរីកសាយភាយដោយអធិរាជាណាចក្រខ្មែរ រួមមានរចនាបថរបាំ ស្ថាបត្យកម្មនិងចម្លាក់ផ្សេងៗ ត្រូវបានដោះដូរគ្នាជាមួយលាវ និងថៃជិតខាងតាមរយៈប្រវត្តិសាស្ត្រ។ អង្គរវត្តគឺជាឧទាហរណ៍គង់វង្សល្អបំផុតនៃស្ថាបត្យកម្មខ្មែរចាប់ពីសម័យអង្គររួមជាមួយប្រាសាទផ្សេងៗដែលត្រូវបានរកឃើញនៅក្នុងនិងជុំវិញតំបន់នោះ។ 

តាមប្រពៃណី ប្រជាជនខ្មែរមានវិធីតែមួយគត់ដើម្បីកត់ត្រាព័ត៌មានគឺស្លឹករឹត។ សៀវភៅស្លឹករឹតកត់ត្រាវីរកថានៃប្រជាជនខ្មែរ រាមាយណៈ កំណើតនៃពុទ្ធសាសនា និងខ្សែសៀវភៅធម៌ផ្សេងៗទៀត។ ស្លឹកទាំងនឹងត្រូវបានថែរក្សាយ៉ាងល្អ និងបានរុំក្នុងសំពត់ ដើម្បីការពារពីសំណើមនិងអាកាសធាតុ។

បុណ្យអុំទូក ជាការប្រកួតអុំទូកប្រចាំឆ្នាំ ដែលជាបុណ្យជាតិដែលប្រជាជនកម្ពុជាបានចូលរួមច្រើនបំផុត។ បានប្រារព្ធនៅចុងរដូវវស្សា នៅពេលដែលទន្លេមេគង្គចាប់ផ្ដើមស្រកត្រឡប់ទៅកម្រិតធម្មតាវិញដែលអនុញ្ញាតឱ្យបឹងទន្លេសាបហូរបញ្ច្រាស ប្រហែល១០%នៃប្រជាជនកម្ពុជាចូលរួមព្រឹត្តិការណ៍នេះរាល់ឆ្នាំដើម្បីលេងកីឡា ថ្លែងអំណរគុណដល់លោកខែ មើលកាំជ្រួច ហូបអាហារល្ងាច និងចូលរួមការប្រណាំងទូកក្នុងបរិយាកាសបែបកីឡា។ ល្បែងប្រជាប្រិយរួមមានការជល់មាន់ ការលេងនិងទាត់សី ដែលស្រដៀងនឹងបាល់ថង់។ ដោយផ្អែកលើប្រតិទិនសុរិយគតិឥណ្ឌាបុរាណ និងព្រះពុទ្ធសាសនាថេរវាទ ចូលឆ្នាំថ្មីខ្មែរគឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយដែលប្រារព្ធឡើងនៅខែមេសា។ តួអង្គសិល្បៈសម័យថ្មីរួមមានអ្នកចម្រៀង លោកស៊ីន-ស៊ីសាមុត និងអ្នកស្រីរស់-សេរីសុទ្ធា (និងក្រោយមកទៀតម៉េង-កែវពេជ្រចិន្ដា) ដែលបានបញ្ចូលស្ទីលតន្ត្រីថ្មីដល់ប្រទេសនេះ។

ស្រូវអង្ករគឺជាធញ្ញជាតិសំខាន់បំផុត ដូចជានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដែរ។ ត្រីបានមកពីទន្លេមេគង្គនិងបឹងទន្លេសាបជាផ្នែកមួយសំខាន់នៃរបបអាហារ។ ការផ្គត់ផ្គង់ត្រីនិងផលិតផលត្រីសម្រាប់អាហារនិងការជួញដូរនៅឆ្នាំ២០០០គឺ២០គីឡូក្រាមក្នុងម្នាក់ រឺ ២ អោនក្នុងមួយថ្ងៃក្នុងមនុស្សម្នាក់។ ត្រីខ្លះអាចយកធ្វើជាប្រហុកដើម្បីទុកឱ្យបានយូរ។ ក្បួនធ្វើម្ហូបខ្មែររួមមានផ្លែឈើនិវត្តន៍ សម្ល និងប្រភេទនំបញ្ចុក។ គ្រឿងផ្សំសំខាន់ៗគឺ ក្រូចសើច ស្លឹកគ្រៃ ខ្ទឹមស ទឹកត្រី ទឹកស៊ីអ៊ីវ ការី អម្ពិល ខ្ញី ប្រេងខ្យង ខ្ទិះដូង និង ម្រេច។ អាហារដ៏ឆ្ងាញ់ពិសាមួយចំនួនដូចជា នំបញ្ចុក អាម៉ុក អាពីង។

ឥទ្ធិពលបារាំងលើក្បួនធ្វើម្ហូបខ្មែររួមមានការីក្រហមខ្មែរជាមួយនំប៉័ងបាហ្គឺតអាំង។ ចំណែកបាហ្គឺតដែលបានអាំងត្រូវបានគេជ្រលក់ក្នុងការីហើយញ៉ាំ។ ការីក្រហមខ្មែរក៏ត្រូវបានញ៉ាំជាមួយបាយនិងនំបញ្ចុកអង្ករដែរ។ ម្ហូបញ៉ាំពេលល្ងាចនៅខាងក្រៅដែលទំនងជាពេញនិយមបំផុត គឺគុយទាវ ជាទឹករំងាស់សាច់ជ្រូក សម្លមីអង្ករជាមួយនិងខ្ទឹមលីង ស្លឹកខ្ទឹម ដែលដាក់ពីលើនូវ ប្រហិតសាច់គោ បង្គា ថ្លើមជ្រូក រឺ សាឡាត់។ ក្បួនធ្វើម្ហូបនេះមិនត្រូវបានគេដឹងច្បាស់លាស់ទេ បើប្រៀបធៀបនៅលើពិភពលោកផ្ទឹមនឹងប្រទេសជិតខាង ថៃ និង វៀតណាម។

បាល់ទាត់គឺជាកីឡាមួយក្នុងចំណោមកីឡាដែលមានប្រជាប្រិយជាងគេ ទោះបីជាយ៉ាងណាវិជ្ជាជីវករខាងកីឡាបានរៀបចំកីឡាជាច្រើនអសកលនៅកម្ពុជាមិនដូចជានៅបណ្ដាប្រទេសលោកខាងលិចឡើយ ពីព្រោះដោយសារលក្ខខណ្ឌសេដ្ឋកិច្ច។ បាល់ទាត់ត្រូវបាននាំមកកម្ពុជាដោយពួកបារាំងនិងពេញនិយមដោយអ្នកនៅក្នុងស្រុក។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានត្រៀមគ្រប់គ្រងពានរង្វាន់អាស៊ី១៩៧២លើកទីបួន ក៏ប៉ុន្តែការរីកចម្រើនបានធ្លាក់ចុះចាប់តាំងពីសម័យសង្គ្រាមរដ្ឋប្បវេណីមកម៉្លេះ។ កីឡាលោកខាងលិចដូចជាបាល់ទះ កាយវប្បកម្ម  វាយកូនគោលវាល សហភាពបាល់អោប វាយគោលចូលឡូ និងបាល់បោះកំពុងទទួលបានប្រជាប្រិយភាព។ កីឡាក្នុងស្រុករួមមានការប្រណាំងទូកប្រពៃណី ប្រណាំងក្របី ប្រដាល់សេរី ចំបាប់បុរាណខ្មែរ និងល្បុក្កតោ។ កម្ពុជាដំបូងបានចូលរួមក្នុងកីឡាអូឡាំពិកកំឡុងល្បែងអូឡាំពិករដូវក្ដៅ១៩៥៦ដែលបញ្ជូនពួកអ្នកជិះសេះ។ កម្ពុជាក៏បានអញ្ជើញជាកិត្តិយសក្នុងល្បែងល.ក.ប.ថ. រឺ GANEFO ឆ្លាស់គ្នានឹងល្បែងអូឡាំពិក នៅក្នុងទសវត្សឆ្នាំ១៩៦០។

របាំខ្មែរត្រូវបានបែងចែកទៅជាចំណាត់ថ្នាក់បីធំៗ: របាំបុរាណខ្មែរ របាំប្រជាប្រិយ និងរបាំសង្គម។ ដើមកំណើតពិតប្រាកដនៃរបាំបុរាណខ្មែរត្រូវបានគេជជែកវែកញែក។ ពួកអ្នកប្រាជ្ញខ្មែរក្នុងស្រុកភាគច្រើនបំផុតទាញទម្រង់របាំសម័យត្រឡប់ទៅសម័យអង្គរវិញ ដែលមើលទៅមានភាពស្រដៀងៗគ្នាក្នុងចម្លាក់ប្រាសាទសម័យនោះ ពេលនោះដែរ អ្នកដទៃទៀតបានប្រកាន់ថាក្បាច់របាំខ្មែរសម័យទំនើបត្រូវបានរៀន (រឺ រៀនឡើងវិញ) ពីពួកអ្នករបាំរាជវាំងសៀមនៅក្នុងទសវត្សឆ្នាំ១៨០០។ 

របាំបុរាណខ្មែរគឺជាទម្រង់នៃសិល្បៈសំដែងដែលមានរបៀបត្រូវបានបង្កើតឡើងក្នុងរាជវាំងកម្ពុជា សំដែងឡើងសម្រាប់ការកំសាន្តនិងគោលបំណង​ប្រារព្ធពិធីផ្សេងៗ។ របាំទាំងនេះត្រូវបានសំដែងដោយបុរស និងស្ត្រីដែលបានហ្វឹកហាត់ខ្ពស់ប្រកបដោយសម្លៀកបំពាក់សាំញ៉ាំក្នុងទីសាធារណៈដើម្បីវិភាគទានដល់ការបន់ស្រន់ រឺ ដើម្បីសំដែងនូវរឿងរ៉ាវប្រពៃណី និងកំណាព្យវីរកថា ដូចជារាមកេរ្តិ៍ កំណែរឿងរាមាយណៈរបស់ខ្មែរ។   ត្រូវបានគេស្គាល់ជាផ្លូវការថាជារបាំព្រះរាជទ្រព្យ របាំនេះត្រូវប្រគំឡើងដោយតន្ត្រីវង់ភ្លេងពិណពាទ្យដែលបន្ទរដោយអ្នកច្រៀងបន្ទរជាច្រើន។ 

របាំប្រជាប្រិយខ្មែរ ជានិច្ចជាកាលបានសំដែងដោយតន្ត្រីមហោរី ប្រារព្ធឡើងដោយក្រុមជនជាតិនិងវប្បធម៌ផ្សេងៗនៃកម្ពុជា។ របាំប្រជាប្រិយមានដើមកំណើតក្នុងភូមិស្រុកនានានិងបានសំដែងភាគច្រើនដោយពួកអ្នកស្រុកឱ្យពួកអ្នកស្រុកដូចគ្នាមើល។ ការសំដែងទាំងនេះត្រូវបានកែច្នៃតិចតួចនិងស្លៀកសម្លៀកបំពាក់ ដែលពួក អ្នករបាំតែងតួជាពួកកុលសម្ព័ន្ធភ្នំ ពួកចាម រឺពួកកសិករ។ ជាធម្មតា របាំនេះមានល្បឿនលឿនជាងរបាំបុរាណ របាំប្រជាប្រិយសំដែងនូវសាច់រឿងមនុស្សសាមញ្ញ ដូចជាស្នេហា កំប្លែង រឺ ការទប់ស្កាត់ព្រលឹងបិសាច។

ការរាំរែកក្នុងសង្គមត្រូវបានរាំដោយពួកភ្ញៀវនៅក្នុងពិធីលៀងសោយភោជ ពិធីជប់លៀង រឺ ការប្រជុំគ្នាក្នុងសង្គមក្រៅផ្លូវការផ្សេងៗ។ ការរាំរែកក្នុងសង្គមតាមប្រពៃណីខ្មែរគឺស្រដៀងៗនឹងអ្វីដែលមានក្នុងប្រទេសជាតិអាស៊ីអាគ្នេយ៍ដទៃទៀតដែរ។ ឧទាហរណ៍រួមមានរាំវង់ និងរាំក្បាច់ក៏ដូចជាសារ៉ាវ៉ាន់ និងឡាំលាវ (រាំលាវ)។ ការរាំរែកដែលមានប្រជាប្រិយបែបលោកខាងលិចសម័យទំនើបរួមមានឆាត់ៗឆា បូឡេរ៉ូ និងម៉ាឌីសុនក៏បានជះឥទ្ធិពលដល់ការរាំរែកក្នុងសង្គមខ្មែរដែរ។

តន្ត្រីខ្មែរបុរាណចុះកាលបរិច្ឆេទត្រឡប់ទៅក្នុងរង្វង់នៃសម័យចក្រភពខ្មែរ។ ព្រះរាជរបាំដូចជា របាំអប្សរាគឺជានិមិត្តរូបនៃវប្បធម៌ខ្មែរ ក៏ដូចជាវង់ភ្លេងមហោរីដែលជាវង់ភ្លេងអមទៅនឹងរបាំអស់ទាំងនោះ។ ទម្រង់តន្ត្រីស្រុកស្រែបន្ថែមពីនោះរួមមានចាប៉ី និងអាយ៉ៃ។ កាលពីសម័យមុនសិល្បៈតន្ត្រីបែបនេះគឺមានការពេញនិយមនៅជំនាន់ចាស់ៗនិងជាញឹកញយសិល្បៈតន្ត្រីនេះសម្ដែងតែឯងដោយ​បុរសម្នាក់កេះចាប៉ី  (ហ៊្គីតាខ្មែរ) ចន្លោះកំណាព្យកាព្យឃ្លោងដែលច្រៀងគ្មានភ្លេង។ ទំនុកច្រៀងរាល់ដងមានសាច់រឿងសីលធម៌ រឺសាសនា។ អាយ៉ៃត្រូវបានសំដែងតែឯង រឺ ដោយបុរសម្នាក់ និងស្ត្រីម្នាក់ហើយជាធម្មតាសព្វដងមានរឿងកំប្លែងផង។ វាគឺជាទម្រង់នៃបទនិពន្ធទំនុកច្រៀង ដែលពោរពេញដោយឃ្លាមានន័យពីរយ៉ាងជាធម្មតា ត្រូវបានគេបង្កើតជានាដកថា រឺ កាព្យឥតព្រាងទុកភ្លាមៗទាំងស្រុង និងជាមួយការបញ្ចេញបញ្ចូលពាក្យសម្ដី។ នៅពេលបានច្រៀងជាគូ ប្រុស រឺ ស្រីម្ដងម្នាក់ ដោយមានការឆ្លើយឆ្លងកាព្យ រឺពាក្យប្រដៅដែលចេញដោយភាគីម្ខាងទៀតដើម្បីឱ្យអ្នកម្ខាងទៀតដោះស្រាយ រួមជាមួយការបន្ទរដោយការលេងឧបករណ៍ភ្លេងខ្លីៗនៅចន្លោះកាព្យទាំងនោះ។ ភ្លេងការគឺជាឈុតនៃតន្ត្រីនិងចម្រៀងប្រពៃណីដែលបានលេងដើម្បីការកំសាន្ត និងជាការបន្ទរតាមសម្រាប់ផ្នែកនៃពិធីការផ្សេងៗជាច្រើនក្នុងពិធីមង្គលការខ្មែរដែលមានរយៈពេញមួយថ្ងៃតាមប្រពៃណី។  

តន្ត្រីខ្មែរពេញនិយមត្រូវបានសំដែងឡើងជាមួយឧបករណ៍របែបលោកខាងលិច រឺក៏លាយឡំដោយឧបករណ៍បុរាណនិងលោកខាងលិច។ តន្ត្រីរាំរែកត្រូវបានតែងឡើងជាលក្ខណៈពិសេសសម្រាប់ការរាំរែកក្នុងសង្គម។ តន្ត្រីនៃអ្នកចម្រៀងបំពេរអារម្មណ៍លោកស៊ីន-ស៊ីសាមុតនិងអ្នកស្រីរស់-សេរីសុទ្ធាចាប់តាំងពីទសវត្សឆ្នាំ១៩៦០ដល់ទសវត្សឆ្នាំ១៩៧០​ត្រូវបានគេចាត់ទុកថាជាតន្ត្រីពេញនិយមតន្តី (ខ្លាស់ស៊ិក)របស់កម្ពុជា។ កំឡុងបដិវត្តន៍ខ្មែរក្រហមពួកអ្នកចម្រៀងតន្តី (ខ្លាស់ស៊ិក)និងមានប្រជាប្រិយជាច្រើននៅទសវត្ស៦០និង៧០បានស្លាប់ដោយការប្រហារជីវិត ការអត់ឃ្លាន រឺ ការធ្វើការហួសកម្លាំង និងខ្សែអាត់ស្នាដៃដើមជាច្រើនពីសម័យនោះត្រូវបានបាត់បង់ រឺ បំផ្លាញ។ 

នៅទសវត្សឆ្នាំ១៩៨០ កែវ-សារ៉ាត់ (ជនភៀសខ្លួនម្នាក់ដែលតាំងលំនៅនៅសហរដ្ឋ) និងពួកអ្នកដទៃទៀតបានបន្តកេរ្តិ៍ដំណែលនៃពួកអ្នកចម្រៀងតន្តី (ខ្លាស់ស៊ិក) ម្ដងម្កាលបានបង្កើតឡើងវិញនូវចម្រៀងពេញនិយមរបស់ពួកអ្នកចម្រៀងសម័យពីដើម។ ទសវត្ស៨០និង៩០ក៏បានឃើញការងើបឡើងនូវប្រជាប្រិយភាពនៃកន្ត្រឹម បែបបទតន្ត្រីនៃទម្រង់ខ្មែរសូរិន្ទដោយប្រើប្រាស់ឧបករណ៍តន្ត្រីសម័យ។

ពេលដូចគ្នា កម្ពុជាបន្តរីកលូតលាស់ ធ្វើឱ្យមានការតភ្ជាប់ខ្លួនទៅនឹងពិភពលោក។ មានកន្លែងជាច្រើនមានការចូលដល់របស់អន្តរជាលដែលអនុញ្ញាតឱ្យមានការប្រើប្រាស់ជាសាធារណៈ ដូចជាហាងកាផ្វេ រង្គសាល ភេសជ្ជដ្ឋាន ភោជនីយដ្ឋាន និងស្ថានីយសាំង។ ម៉ូដឹមយូអេសប៊ី និងសមត្ថភាពអន្តរជាលលើទូរសព្ទដៃឥឡូវអនុញ្ញាតឱ្យជនកម្ពុជាជាច្រើនភ្ជាប់ជាមួយពិភពខាងក្រៅ។ 

សេវាអន្តរជាលនៅតំបន់ទីក្រុងមេថោកជាងនៅតំបន់ជនបទ។ សេវាជាមូលដ្ឋានជាមួយល្បឿន៣មបៃ/វ ថ្លៃ១២$ក្នុងមួយខែបូកតម្លៃម៉ូដឹមជួល។ ការតម្លើងនិងឈ្នួលដឹកជញ្ជូននៅតំបន់ជនបទអាចលើសតម្លៃនេះ។ ការរីកចម្រើនថ្មីចំពោះបច្ចេកវិទ្យាការភ្ជាប់អន្តរជាលបានហុចជាលទ្ធផលឱ្យសេវានេះមានតម្លៃថោក។

ការចូលអន្តរជាលបានកើនឡើង បានធ្វើឱ្យមានតម្រូវការស្ថានបណ្ដាញផ្ដោតលើកម្ពុជាបន្ថែមទៀត។ ដោយសារអត្រានៃអក្ខរភាពនៅកម្ពុជា ការងើបឡើងបញ្ហាចោទ ថាតើស្ថានបណ្ដាញផ្ដោតលើកម្ពុជាទាំងនេះត្រូវតែសរសេរជាភាសាអង់គ្លេស រឺ ខ្មែរ។ អង់គ្លេសគឺជាភាសាគ្របដណ្ដប់មុនគេក្នុងអន្តរជាលនិងភាគច្រើននៃអ្នកប្រើប្រាស់អន្តរជាលនៅកម្ពុជាអាចយល់អង់គ្លេសបាន ប៉ុន្តែជាមួយការប្រើប្រាស់យូនីកូដខ្មែរ ទីស្ថានទាំងនោះមានសមត្ថភាពដើម្បីផ្ដល់នូវកំណែប្រែជាភាសាខ្មែរ។

ព្រះរាជាណាចក្រកម្ពុជាមានទំនាក់ទំនងក្នុងប្រទេសនិង​ក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹក ផ្លូវដែកនិងផ្លូវអាកាស ។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេគឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាពនិងប្រវែង ។

១ ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជាមានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖

ផ្លូវខេត្តមានប្រវែង៣៦៧៥ គ.មដែលតភ្ជាប់ពីទីរួមខេត្តទៅទីប្រជុំជនស្រុកនានាក្នុងខេត្ត ។ ផ្លូវខេត្តកសាងឡើងនិងជួសជុលដោយថវិកា​ខេត្តផ្ទាល់ ។ ស្ពានគ្រប់ប្រភេទនៅតាម ផ្លូវជាតិមានចំនួន៤០២៧កន្លែង ។

២ ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវែងសរុប៦៤៩ គ.មនិងទទឹង១ម៉ែត្រនិងមានស្ពានគ្រប់ប្រភេទប្រវែង ៩៩០គ.ម ។ ប្រព័ន្ធផ្លូវដែកមាន៖

៣ ប្រព័ន្ធផ្លូវអាកាស ៖ ព្រះរាជាណាចក្រកម្ពុជាមានអាកាសយានអន្តរជាតិពីរគឺ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលអាចទទួល​យន្តហោះគ្រប់ប្រភេទឲ្យចុះចតបាន និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា​ប្រាសាទអង្គរនិងប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប ។ អាកាសយានដ្ឋានត្រូវបានរៀបចំនិងកែលំអដោយក្រុមហ៊ុនវិនិយោគបរទេសមក​ពីប្រទេសបារាំង។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយានដ្ឋានក្នុងស្រុកចំនួន៦កន្លែងទៀតគឺនៅក្នុង ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

៤ ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជាសម្បូរទៅដោយផ្លូវទឹកណាស់ ។ គេបែងចែកផ្លូវទឹកនេះជាបីប្រព័ន្ធគឺ

សង្គ្រាមរដ្ឋប្បវេណីនិងការមិនខ្វល់ខ្វាយបានបំផ្លាញយ៉ាងខ្លាំងនូវប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ក៏ប៉ុន្តែជាមួយជំនួយនិងគ្រឿងបរិក្ខាមកពីប្រទេសនានា កម្ពុជាកំពុងតែដំឡើងផ្លូវធំសំខាន់ៗជាច្រើនដល់កម្រិតមាត្រដ្ឋានអន្តរជាតិនិងភាគច្រើនត្រូវបានពង្រីកឱ្យធំចាប់តាំងពីឆ្នាំ២០០៦។ ផ្លូវសំខាន់ៗសព្វថ្ងៃភាគច្រើនត្រូវបានគេក្រាលរួចហើយ។

កម្ពុជាមានផ្លូវដែកពីរខ្សែ សរុបទៅប្រហែល ៦១២គីឡូម៉ែត្រ (សហាតិមាត្រ) (៣៨០ ម៉ាយ) នៃផ្លូវខ្នាតទទឹងមួយ ម៉ែត្រ តែមួយគត់។ ខ្សែនេះរត់ពីរាជធានីទៅកាន់ព្រះសីហនុលើច្រាំងសមុទ្រខាងត្បូង និងពីភ្នំពេញទៅសិរីសោភ័ណ (ទោះបីយ៉ាងណាជារឿយៗរថភ្លើងរត់ឆ្ងាយត្រឹមតែបាត់ដំបងប៉ុណ្ណោះ)។ ដូចគ្នាក្នុងឆ្នាំ១៩៨៧ រទេះភ្លើងមានអ្នកដំណើរតែម្នាក់គត់ក្នុងមួយអាទិត្យបានដំណើរការចន្លោះរវាងភ្នំពេញនិងបាត់ដំបង ក៏ប៉ុន្តែគម្រោង១៤១លាន$មួយត្រូវបានផ្ដល់មូលនិធិភាគច្រើនបំផុតដោយធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវចាប់ផ្ដើមឡើងដើម្បីធ្វើឱ្យប្រព័ន្ធផ្លូវដែកដែលអស់កម្លាំងមានកម្លាំងឡើងវិញដែលនឹង (ប្រជាប់) កម្ពុជាជាមួយមជ្ឈមណ្ឌលឧស្សាហកម្មនិង​ដឹកជញ្ជូនសំខាន់ៗនៅឯបាងកក និងទីក្រុងហូជីមិញ។

ម្យ៉ាងទៀត សរសៃឈាមចរាចរណ៍អន្តរខេត្តសំខាន់ៗភ្ជាប់ភ្នំពេញជាមួយព្រះសីហនុ ដោយការចាក់បំពេញផ្ទៃផ្លូវខូចកាលពីមុនជាមួយបេតុង/ក្រាលកៅស៊ូសាជាថ្មីវិញ ហើយការដាក់ឱ្យដំណើរការឆ្លងកាត់ទន្លេសំខាន់ទាំង៥តាមមធ្យោបាយស្ពានបានតភ្ជាប់ភ្នំពេញជាអចិន្ត្រៃយ៍ជាមួយកោះកុង ដោយហេតុនេះហើយទើបគ្មានផ្លូវកាត់ផ្ដាច់ចូលទៅកាន់ថៃជិតខាងនិងប្រព័ន្ធផ្លូវធំទូលាយរបស់ប្រទេសឡើយ។

អត្រាគ្រោះថ្នាក់ចរាចរណ៍របស់កម្ពុជាគឺជាអត្រាខ្ពស់បើតាមមាត្រដ្ឋានពិភពលោក។ នៅឆ្នាំ២០០៤ ចំននួននៃមរណភាពតាមដងផ្លូវក្នុងយានយន្ត ១០ ០០០គ្រឿងនៅកម្ពុជាមានអត្រាខ្ពស់ជាងក្នុងពិភពលោកអភិវឌ្ឍន៍ដប់ដង និងចំនួនមរណភាពតាមដងផ្លូវបានកើនឡើងទ្វេដងក្នុងរយៈកាលប៉ុន្មានបីឆ្នាំមុននេះ។

ផ្លូវទឹកខាងក្នុងដីគោកដ៏ធំទូលាយរបស់ប្រទេសនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រខាងវិស័យពាណិជ្ជកម្មអន្តរជាតិ។ ទន្លេមេគង្គនិងទន្លេសាប ដៃរបស់វាជាច្រើន និងទន្លេសាបបានផ្ដល់នូវផ្លូវជាច្រើនដែលមានប្រវែងលាតសន្ធឹង រួមមាន ៣ ៧០០សហាតិមាត្រ (គីឡូម៉ែត្រ) (២៣០០ ម៉ាយ) អាចធ្វើនាវាចរណ៍ពេញមួយឆ្នាំដោយការបើកកាណូត ០,៦មាត្រ (២ ft) និង ២៨២សហាតិមាត្រ ផ្សេងទៀត (១៧៥ ម៉ាយ) អាចធ្វើនាវាចរណ៍ដោយការបើកកាណូត១,៨មាត្រ (៦ ft)។ កម្ពុជាមានកំពង់ផែសំខាន់ពីរគឺ ភ្នំពេញ និងព្រះសីហនុ និងកំពង់ផែនីមួយៗមានកំពង់ផែតូចៗប្រាំទៀត។ ភ្នំពេញ ស្ថិតនៅចំណុចប្រសព្វនៃទន្លេបាសាក់ មេគង្គ និងទន្លេសាប គឺជាកំពង់ផែទន្លេតែមួយគត់ដែលមានសមត្ថភាពក្នុងការទទួលនាវា៨០០០តោនកំឡុងរដូវវស្សា និងនាវា៥០០០តោនកំឡុងរដូវប្រាំង។ 
ជាមួយនិងសកម្មភាពសេដ្ឋកិច្ចដែលកំពុងកើនឡើងធ្វើឱ្យឈានដល់កំណើនឡើងនៃការប្រើប្រាស់ឡាននិងម៉ូតូ ទោះបីជាយ៉ាងណាកង់នៅតែមានចំនួនលើសលប់ដដែល។ ស៊ីក្លូ (ជារបស់ដែលបន្សល់ពីបារាំង) រឺ ស៊ីក្លូធាក់ ជាមធ្យោបាយបន្ថែមមួយទៀតជាធម្មតាត្រូវបានជិះដោយអ្នកទេសចរ។ ប្រភេទស៊ីក្លូនេះមានតែមួយគត់នៅកម្ពុជាក្នុងនោះអ្នកធាក់គឺស្ថិតនៅពីក្រោយកន្លែងអង្គុយអ្នកជិះ ដែលផ្ទុយគ្នានឹងស៊ីក្លូធាក់នៅក្នុងប្រទេសជិតខាងដែលអ្នកធាក់នៅពីមុខនិងអូសទាញរទេះ។

ប្រទេសនេះមានព្រលានយន្តហោះពាណិជ្ជកម្មបួន។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នៅភ្នំពេញជាអាកាសយានដ្ឋានធំបំផុតទីពីរនៅកម្ពុជា។ ព្រលានយន្តហោះអន្តរជាតិអង្គរសៀមរាបគឺជាព្រលានយន្តហោះធំជាងគេបំផុតនិងដំណើរការជើងហោះហើរអន្តរជាតិច្រើនបំផុតចេញ​និងចូលប្រទេសកម្ពុជា។ ព្រលានយន្តហោះដទៃៗផ្សេងទៀតស្ថិតនៅព្រះសីហនុនិងបាត់ដំបង។

សង្គមអសេនិក






#Article 7: ភ្នំពេញ (1179 words)


ភ្នំពេញ ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រជាជនជិត២លាននាក់នៅក្នុងឆ្នាំ ២០១៧។ ភ្នំពេញជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេស​កម្ពុជា។
ភ្នំពេញមានបណ្តុំសំណង់អាគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារ និងផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា សកលវិទ្យាលយ័ច្រើនជាងគេសំរាប់សិស្សានុសិស្សសិក្សារៀនសូត្រ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែផ្លូវទឹក និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូននិងផ្ទុកទំនិញផ្សេងៗ និងកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិបានច្រើនលំដាប់ទី២បន្ទាប់ពី ក្រុងសៀមរាប។

ភ្នំពេញយកតាមឈ្មោះវត្តភ្នំ​ជាទីទួលតូចល្មមមួយដែលលម្អពីលើដោយវត្តអារាមមួយដែលបានកសាងឡើងនៅឆ្នាំ១៣៧៣ ហើយវាក៏ជាទីកន្លែងសំគាល់ចាប់បដិសន្ធិតាមព្រេងនិទានរបស់ទីក្រុង ដែលសព្វថ្ងៃវត្តភ្នំមានទីតាំងស្ថិតនៅ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ។ នៅទីបរិវេណវត្តភ្នំគេសង្កេតឃើញថា ប្រជាជន និង ភ្ញៀវទេសចរជាតិ ជាច្រើនបានទៅលេងកំសាន្តនៅទីនោះ ជាពិសេសថ្ងៃបុណ្យជាតិ ឬ ថ្ងៃបុណ្យប្រពៃណីជាតិធំៗ បង្កើតបានជាភាពសប្បាយរីករាយ និងកន្លែងទីសក្ការៈបូជាសម្រាប់ព្រះពុទ្ធសាសានា និង ពុទ្ធសាសនិក គ្រប់មជ្ឈដ្ឋានផងដែរ។

រឿងនិទានមួយកាលនៅឆ្នាំ ១៣៧២ ឧបាសិកាចាស់ម្នាក់ ឈ្មោះដូនពេញបានធ្វើដំណើរទៅដល់មាត់ទឹកនៃទន្លេមេគង្គ ហើយបានឃើញដើមគគីរងាប់មួយយ៉ាងធំកំពុងអណ្ដែតចុះទៅតាមខ្សែទឹក។ នៅខាងក្នុងប្រហោងនៃដើមគគរីនោះមានរូបចម្លាក់សំឫទ្ធិបួន និង បដិមាព្រះពុទ្ធធ្វើពីថ្មមួយ។

ដូនពេញបាននាំរូបបដិមាទាំងនោះឡើងលើគោក ហើយបាននាំប្រជាជនដើម្បីពូនដីនៅភាគអាគ្នេយ៍នៃផ្ទះរបស់គាត់។ ក្រោយមកគាត់ក៏បានយកដើមគគីរនោះទៅសាងជាព្រះវិហារនៅលើភ្នំនោះដើម្បីតំកល់ព្រះបដិមាព្រះពុទ្ធរូបទាំងប្រាំអង្គនោះ ហើយក្រោយមកវត្តនោះក៏ដាក់ឈ្មោះតាមគាត់ថា វត្តភ្នំដូនពេញ ដែលបច្ចុប្បន្នកាលនេះគេស្គាល់ថាវត្តភ្នំ នេះឯង ដែលជាកូនភ្នំតូចមួយដែលមានកំពស់  ។ ក្រោយមកស្ដេចពញាយ៉ាត ដោយទ្រង់ទតឃើញនូវសេចក្ដីជ្រះថ្លារបស់ដូនពេញចំពោះព្រះពុទ្ធសាសនាដូច្នេះហើយ ទើបទ្រង់ក៏បានតាំងឈ្មោះខេត្តនេះសាជាថ្មីថា ភ្នំពេញ ដែលមុនទីត្រង់ភ្នំពេញសព្វថ្ងៃនេះ គេហៅថា ខេត្តកោះឫស្សីកែវ ដែលបច្ចុប្បន្នមានខណ្ឌមួយឈ្មោះថា ខណ្ឌឫស្សីកែវ និង ខណ្ឌមួយទៀតឈ្មោះថា ខណ្ឌដូនពេញ ដែលដូនពេញនេះយកតាមឈ្មោះរបស់ដូនពេញ។

តែបើគិតតាមភូមិសាស្ត្រ និងឈ្មោះគួរតែគេយកឈ្មោះតាមការចាក់ដីបំពេញបង្កើតជាភ្នំព្រោះវាជាភ្នំដី ដូច្នេះប្រហែលជាដំបូងឈ្មោះ ភ្នំបំពេញ រួចក្លាយជា ភ្នំពេញ។

ក្នុងរាជ្យព្រះបាទ ពញាយ៉ាត រាជធានីនេះត្រូវបានប្រទាននាមថា ក្រុងចតុមុខ  ឬ ក្រុងចតុមុខមង្គលសកលកម្ពុជាធិបតី សិរីធរបវរ ឥន្ទបត្តបុរី រដ្ឋរាជសីមាមហានគរ។

ដំបូងឡើយភ្នំពេញមានឈ្មោះថាខែត្រកោះឫស្សីកែវ ដែលមន្ត្រីត្រួតខែត្រនេះមានងារថា ចៅពញារាជាមេត្រី។

ក្នុងរាជពង្សាវតារខ្លះបាននិទាន ពីប្រវត្តិសាស្រ្តនៃក្រុងភ្នំពេញ​ ដោយមានសេចក្តី​សំរួលដូចតទៅ​៖

ដើមឡើយមានការកត់ត្រា មួយសតវត្សក្រោយមកនិយាយរៀបរាប់រឿងនិទាននៃការកកើតភ្នំពេញដែលនិទានអំពីស្ត្រីអ្នកស្រុកម្នាក់ជាអ្នកមានទ្រព្យ​ស្តុកស្តម្ភ ឈ្មោះដូនពេញដែលផ្ទះគាត់តាំង​នៅលើត្រើយខាងលិចនៃទន្លេច្រាបឈាម ទន្លេចតុមុខសព្វថ្ងៃគឺទីក្រុងភ្នំពេញ (កាលណោះគេហៅថា ខែត្រកោះឫស្សីកែវ)។ នៅចុងសតវត្សទី១៤ កាលណោះរាជធានីខ្មែរគឺស្ថិតនៅសៀមរាបនៅឡើយដែលមានចំងាយ  ទៅភាគខាងលិច។ នាសម័យថ្ងៃមួយ​ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្ដាល​អោយ​បាក់​ច្រាំង រលំដើមគគីរជាច្រើន ហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គ​រហូតមកដល់​ទន្លេ​ច្រាបឈាម។ ក្នុងចំណោមនោះ មានដើមគគីរធំមួយ បានអណ្តែត​មកទើនៅត្រង់មាត់​កំពង់របស់ដូនពេញ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូក ទៅចងដើមគគីរនោះ ហើយ​នាំ​យក​​មកលើគោក។ កាលបើអ្នកទាំងនោះរើសំរាមនៅ​គល់​គគីរ ស្រាប់តែឃើញ​ព្រះពុទ្ធ​រូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជា​ព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ។ ពួក​អ្នក​ស្រុក​​បាន​ដង្ហែ​រូបបដិមាទាំងនោះ យកទៅតំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បាន​អោយគេជញ្ជូនដីពូន​ដំបូកភ្នំភាគ​ឦសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូច មួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបនោះទៅតំកល់ទុកព្រះវិហារនោះនៅឆ្នាំ ជូត ឆស័ក ព.ស. ១៩១៦ គ.ស ១៣៧២។ តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងឦសាន​ព្រះវិហារ រួចគេយកបដិមាថ្ម ទៅតំកល់ទុកទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ ។

ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាង​អធិកអធម។ ​ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែល​យូរៗ​ទៅក្លាយ​នៅ​ត្រឹមតែភ្នំពេញ ដូចយើងហៅសព្វថ្ងៃនេះ។ គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរ​នោះរាជ​ពង្ស​សាវតារ និងអត្តបទចំលងតៗមកទៀតនិយាយមិនស្របគ្នាសោះ ខ្លះថាមាន​ពុទ្ធបដិមាបួន​អង្គ​ធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា (ព្រះនារាយណ៍?) ខ្លះថាមាន ​ព្រះពុទ្ធ​រូប ពីរអង្គ​មាន​​ព្រះ​ភ័ក្ត្រឈរ ជាបួនទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយ​ព្រះអង្គ មាន​ព្រះភ័ក្ត្រ តាំង​សមាធិ និងរូបបដិមា ១ ដៃកាន់ស័ង្ខមានផ្នួងសក់ដូចជាពួក​ព្រាហ្មណ៍ ។ តែបើតាមរូបតំណាង​ដែលមានតំកល់នៅក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់​លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នាទៅវិញ។ ការរកឃើញនេះត្រូវបានចាត់ទុកថាជាការប្រសិទ្ធិពររបស់ទេព្ដា និង អ្នកខ្លះយល់ថាជាសញ្ញាដែលរាជធានីខ្មែរនឹងត្រូវមកតាំងនៅភ្នំពេញនេះ។ ដើម្បីតំកល់វត្ថុសក្ដិសិទ្ធិដែលបានរកឃើញ ដូនពេញបានលើកកូនភ្នំតូចមួយនៅលើច្រាំងទន្លេខាងលិចនៃទន្លេសាប និង បានអភិសេកជាមួយទីសក្ការៈបូជា បច្ចុប្បន្នត្រូវបានគេស្គាល់ថាវត្តភ្នំនៅចុងខាងជើងភាគកណ្ដាលនៃភ្នំពេញ។ ភ្នំដូនពេញ បានយកឈ្មោះតាមអ្នកកសាងវាឡើង និងបរិវេណជុំវិញនោះត្រូវបានគេស្គាល់ ក្រោយមកនៅត្រឹមតែ ភ្នំពេញ។

ក្រោយមកក៏មានឈ្មោះថា រាជធានីចតុមុខ​ មាន​ន័យ​ថា ​ទីក្រុង​ដែល​មាន​មុខ​បួន​​។ ឈ្មោះ​នេះ​ដែរ​យកតាម​​ការ​រត់​ប្រសព្វ​គ្នា​នៃ​ទន្លេ ៤​ គឺ​មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ​ទន្លេបាសាក់ និង ទន្លេសាប​​​​។ ទន្លេ​ទាំង ​៤ ​បាន​រត់​ប្រសព្វ​គ្នា​ត្រង់​កន្លែង​ដែល​ក្រុង​ចតុមុខ​បាន​តាំង​នៅដូច្នេះក៏តាំងឈ្មោះដូច្នេះទៅ ​ក្រុង​ចតុមុខ​​។ 

ភ្នំពេញ​បាន​ក្លាយ​ទៅ​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជាជា​លើក​ដំបូងក្នុង​រជ្ជកាល​ស្តេចពញាយ៉ាត ដែល​ជា​ស្តេច​នៃ​អាណាចក្រ​ខ្មែរនា​សម័យ​នោះ​។ ស្តេច​ពញាយ៉ាតបាន​រើ​រាជធានីពី​រាជធានី​អង្គរ​ធំ មក​ភ្នំពេញ បន្ទាប់​ពី​រាជធានី​ត្រូវ​បាន​ក្តោបក្រសោប​យកដោយ​ប្រទេសសៀមប៉ុន្មាន​ឆ្នាំ​មុន​នោះ​បន្តិច​។ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ព្រះ​មហាក្សត្រ​នៃ ព្រះ​រាជាណាចក្រ​កម្ពុជា ក្រុង​ភ្នំពេញ​បាន​ក្លាយ​ជា​កន្លែង​ឈរ​ជើង​របស់រាជរដ្ឋាភិបាល​កម្ពុជា ហើយ​និងព្រះបរមរាជវាំង។

រាជធានីភ្នំពេញ​ចាប់ផ្តើម​ស្ថាបនា​លើក​ដំបូង​បង្អស់​នៅ​ពុទ្ធ​សតវត្ស​ទី​២១ គ្រិស្ត​សតវត្ស​ទី​១៥ ក្នុង​រជ្ជកាល​ព្រះបរមរាជា (ពញាយ៉ាត) គឺ​ព្រះ​ស្រីសុរិយោពណ៌‌ នៅ​ពេល​ដែល​ទ្រង់​បោះបង់​ចោល​ព្រះរាជវាំង​អង្គរ​មក​កសាង​ព្រះ​រាជវាំង​ថ្មី​នៅ ទួលបាសាន្តក្នុង​ខែត្រ​ស្រី​ស​ឈរ ដែល​សព្វថ្ងៃ​ហៅ​ថា ស្រុក​ស្រី​សន្ធរ ក្នុងខេត្ត​កំពង់ចាម។ ប៉ុន្ដែ​ដោយ​ទីទួល​បាសាន្តនោះ ក្នុង​រដូវ​ភ្លៀង​មាន​ទឹក​លិច​រាល់​ឆ្នាំ ទ្រង់​បាន​សាង​ប្រាសាទ​ព្រះរាជវាំង​ហើយ​គង់​នៅ​បាន​តែ​មួយ​ឆ្នាំ ក៏​ទ្រង់​ស្ដេច​យាង​មក​កសាង​ទីក្រុង​ថ្មី នៅ​ឆ្នេរ​ទន្លេ​បួន​មុខ គឺ​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ នៅ​ គ.ស. ១៤៣៤​។ មានចេតិយមួយនៅពីក្រោយវត្តភ្នំ ដែលតំកល់ព្រះអដ្ឋិធាតុ ព្រះពញាយ៉ាត និង ព្រះញាតិវង្ស ដូចគ្នាដែរ ក៏មានរូបចំលាក់ខាងពុទ្ធសាសនា ដែលសេសសល់ពីសម័យអង្គរផងដែរ។

ភ្នំពេញនៅតែជារាជធានីអស់រយៈពេល ៧៣ ឆ្នាំmdash;ចាប់ពីឆ្នាំ ១៤៣២ ដល់ ១៥០៥។ វាត្រូវបានគេបោះបង់ចោលអស់រយៈពេល ៣៦០ ឆ្នាំmdash;ចាប់ពីឆ្នាំ១៥០៥ ដល់ ១៨៦៥mdash;ដោយសារតែស្ដេចបន្តបន្ទាប់ ព្រោះតែជំលោះផ្ទៃក្នុងរវាងពួកស្ដេចដណ្ដើមរាជ្យគ្នាទៅវិញទៅមក។ ព្រះមហាក្សត្រក្រោយៗមកទៀតបានរើរាជធានីជាច្រើនលើក និង បានបង្កើតរាជធានីនៅទីតាំងផ្សេងៗ នៅទួលបាសាន្ត ស្រីសន្ធរ ពោធិ៍សាត់ លង្វែក ល្វាឯម និង ឧដុង្គ។

នៅសតវត្សទី១៧ ពួកអន្តោប្រវេសន៍ជប៉ុនក៏បានមកតាំងលំនៅនៅជាយក្រុងនៃភ្នំពេញសម័យបច្ចុប្បន្ននេះ។ សហគមន៍ព័រទុយហ្កាល់តូចមួយបាននៅសេសសល់នៅភ្នំពេញរហូតមកដល់សតវត្សទី១៧ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្មនិងសាសនានៅក្នុងប្រទេសនេះ។

វាមិននៅរហូតដល់ឆ្នាំ ១៨៦៦ ទេ ក្រោមរជ្ជកាលនៃព្រះបាទនរោត្តម (១៨៦០-១៩០៤) ព្រះបុត្រាច្បងនៃព្រះបាទអង្គដួង ដែលទ្រង់បានដឹកនាំប្រទេសក្នុងនាមជួសសៀម ដែលភ្នំពេញបានក្លាយជាទីតាំងអចិន្ត្រៃយ៍នៃរដ្ឋាភិបាលនិងរាជធានីនៃប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែល ព្រះរាជវាំងថ្មីត្រូវបានសាងសង់ឡើងផងដែរ។ នៅពេលផ្ដើមឆ្នាំ ១៨៧០ ពួកអាណានិគមនិយមបារាំងបានកែប្រែពីភូមិតាមមាត់ទន្លេមួយទៅជាទីក្រុងមួយ ដោយពួកគេបានសាងសង់ សណ្ឋាគារ សាលារៀន គុក បន្ទាយទាហាន ធនាគារ ការិយាល័យការងារសាធារណៈ ការិយាល័យទូរលេខន៍ សាលាកាត់ក្ដី និង អគារបំរើសេវាសុខភាព។ នៅឆ្នាំ ១៨៧២ មួយប៉ព្រិចភ្នែកដំបូង ទីក្រុងសម័យថ្មីមួយក៏បានប្រែរូបរាង នៅពេលនោះ ពួករដ្ឋការអាណានិគមបានប្រើសេវានៃសហគ្រិនម៉ៅការបារាំង លើ-ផ្វូសឝា ដើម្បីសាងសង់ផ្ទះបេតុង ៣០០ ខ្នងដំបូងសំរាប់លក់ និង ជួលទៅអោយពួកពាណិជ្ជករចិន។
កាលជំនាន់អាណានិគមបារាំង ភ្នំពេញស្ថិតក្នុងរដ្ឋបាលដែនដីជាស្រុកមួយនៅក្នុងខេត្តកណ្ដាល ដែលសព្វថ្ងៃត្រូវនឹងស្រុកអង្គស្នួលសព្វថ្ងៃនេះនិងបរិវេណភ្នំពេញសព្វថ្ងៃដែរវាលែងតែខណ្ឌព្រែកព្នៅ ជ្រោយចង្វារ ច្បារអំពៅ មានជ័យ ដង្កោ ឫស្សីកែវ និងសែនសុខចេញ នេះបើផ្អែកលើប្រវត្តិលោកតាង៉ុយដែលលោកកើតនៅក្នុងស្រុកភ្នំពេញនាសម័យនោះ។ 

កំឡុងសង្គ្រាមវៀតណាម កម្ពុជាត្រូវបានប្រើជាមូលដ្ឋានទ័ពដោយកងទ័ពវៀតណាមខាងជើង និង វៀតកុង និងជនភៀសខ្លួនរាប់ពាន់នាក់មកពីទូទាំងប្រទេសបានជន់ជោរនៅទីក្រុងដើម្បីជៀសឱ្យឆ្ងាយពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល ក.វ.ជ/រ.រ.ជ. សម្ព័ន្ធមិត្តវៀតណាមខាងត្បូង និង ខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ប្រជាជនពី ២-៣ លាននាក់ ភាគច្រើននៃពួកគេគឺជាជនភៀសខ្លួនដោយសារសង្គ្រាម។ ខ្មែរក្រហមបានកាត់ផ្ដាច់ជំនួយនិងការផ្គត់ផ្គង់ផ្សេងៗចូលទៅកាន់ទីក្រុងអស់រយៈពេលជាងមួយឆ្នាំមុនពេលភ្នំពេញធ្លាក់នៅថ្ងៃ ១៧ មេសា ១៩៧៥។ របាយការណ៍ពីពួកអ្នកសារព័ត៌មានបានថ្លែងថាការបាញ់ផ្លោងរបស់ខ្មែរក្រហម បានធ្វើទុកបុកម្នេញរដ្ឋធានីនេះស្ទើរតែគ្មានលួសថ្ងៃ ដែលបង្កឱ្យមាន ការស្លាប់ និង ពិការមិនរើសមុខ លើអសេនិកជនដែលបានជាប់ក្នុងក្រុងរាប់លាននាក់។  ខ្មែរក្រហមបានបណ្ដេញប្រជាជនចេញពីទីក្រុងទាំងអស់ដោយបង្ខំ បន្ទាប់ពីដណ្ដើមបានរដ្ឋធានី ដែលត្រូវបានពិពណ៌នាថាជាក្បួនមរណៈ : លោកផ្វ្រង់ស៊្វ័រ-ប៉ង់ឆូដបានសរសេរថា ខ្ញុំមិនអាចបំភ្លេចបានទេ ជនពិកាម្នាក់ដែលគាត់គ្មានដៃ រឺ ក៏ជើង ដែលកំពុងននាលលើដីពិតហាក់ដូចជាសត្វដង្កូវ រីឯ ឪពុកដែលកំពុងសំរក់ទឹកភ្នែកបីកូនស្រីអាយុដប់ឆ្នាំរុំក្នុងសំពត់ចងជាប់ករបស់គាត់ដូចជាសំពាយ ចំណែកបុរសម្នាក់ទៀតដែលមានតែជើងពីររបស់គាត់យីកយោកនៅចុងជើងមិនមានពាក់អ្វីឡើយក្រៅតែពីស្បែកទទេ ចន-ស្វេនបានរំលឹកឡើងវិញថា “ពួកខ្មែរក្រហមបានបណ្ដេញអ្នកជំងឺចេញពីមន្ទីរពេទ្យឱ្យប្រសាចដូចជាសំរាមនៅតាមផ្លូវ.... ក្នុងសង្គ្រាមប្រាំឆ្នាំនេះមក វាគឺជាក្បួនចេញដំណើរដ៏សែនឆ្ងាយប្រកបដោយទុក្ខវេទនារបស់មនុស្សដែលខ្ញុំធ្លាប់បានឃើញ។” អ្នករស់អចិន្ត្រៃយ៍ក្នុងក្រុងទាំងអស់ រួមមានពួកអ្នកមានស្ដុកស្ដម្ភ និង អ្នករៀនសូត្រនៅទីក្រុង ពួកគេត្រូវបានគេបង្ខំឱ្យធ្វើការងារតាមស្រុកស្រែចំការដែលត្រូវបានគេចាត់ទុកដោយពួកខ្មែរក្រហមថាជា ប្រជាជនថ្មី។  

វិទ្យាល័យទួលស្លែងត្រូវបានកាន់កាប់ដោយកងកម្លាំងរបស់ប៉ុល-ពត និងបានប្រែក្លាយទៅជាមន្ទីរស-២១ ជាកន្លែងដែលមនុស្សត្រូវបានគេឃុំឃាំង និង ធ្វើទារុណកម្ម។ ប៉ុល-ពតបានព្យាយាមធ្វើសេដ្ឋកិច្ចដោយពឹងផ្អែកលើកសិកម្ម និងដោយហេតុនេះហើយបានបង្កឱ្យមានការកាប់សំលាប់មនុស្សជាច្រើនបើសិនជាពួកគេបានដឹងថាជនទាំងឡាយណាជាអ្នករៀនសូត្រ ខ្ជិលច្រអូស រឺ គិតថាពួកគេជាសត្រូវនយោបាយ។ អ្នកដទៃទៀតជាច្រើនបានស្លាប់ដោយភាពអត់ឃ្លាន ដែលជាលទ្ធផលបរាជ័យនៃសង្គមកសិកម្មគំរូ ស្រូវត្រូវបានលក់ឱ្យចិនដើម្បីដោះដូរមកវិញនូវគ្រាប់ និងអាវុធយុទ្ធភណ្ឌផ្សេងៗ។ អតីតវិទ្យាល័យមួយបច្ចុប្បន្នបានក្លាយជាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងដែលឧបករណ៍ទារុណកម្មរបស់ខ្មែរក្រហម និង រូបថតនៃជនរងគ្រោះត្រូវបានដាក់តាំងបង្ហាញ។ ជើងឯក (វាលពិឃាត) មានចំងាយ   ដែលពួកខ្មែរក្រហមបានបណ្ដើរអ្នកទោសពីទួលស្លែងទៅសំលាប់និងកប់ក្នុងរណ្ដៅរាក់ៗ បច្ចុប្បន្នបានក្លាយជាទីរំលឹកដល់អ្នកដែលត្រូវបានគេសំលាប់ដោយរបបនេះ។

ពួកខ្មែរក្រហមត្រូវបានរុញច្រានចេញពីភ្នំពេញដោយវៀតណាមនៅឆ្នាំ ១៩៧៩ ហើយប្រជាជនបានចាប់ផ្ដើមត្រឡប់មករស់នៅទីក្រុងនេះវិញ។ វៀតណាមតាមប្រវត្តិសាស្ត្រជារដ្ឋមួយដែលកម្ពុជាធ្លាប់មានជំលោះជាមួយជាច្រើនលើកច្រើនសា ដោយហេតុនោះហើយការរំដោះនេះត្រូវបានបង្ហាញឱ្យឃើញនូវអារម្មណ៍រើសអើងពូជសាសន៍ពីជនកម្ពុជា។ សម័យកាលនៃការកសាងឡើងវិញបានចាប់ផ្ដើម ត្រូវបានជំរុញដោយស្ថេរភាពនឹងននៃរដ្ឋាភិបាល ដែលទាក់ទាញការបណ្ដាក់ទុន និង ជំនួយបរទេសថ្មីៗតាមបណ្ដាប្រទេសជាច្រើនរួមមាន បារាំង អូស្ត្រាលី និង ជប៉ុន។ កំចីត្រូវបានធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារពិភពលោកដើម្បីធ្វើឱ្យដូចដើមវិញនូវការផ្គត់ផ្គង់ទឹកស្អាត ផ្លូវថ្នល់ និង ហេដ្ឋារចនាសម្ពន្ធដទៃៗទៀត។ ជំរឿន ១៩៩៨ បានបង្ហាញថាប្រជាជនភ្នំពេញមានចំនួន ៨៦២០០០ នាក់ និង ជំរឿន ២០០៨ មានចំនួន ១,៣ លាននាក់។

ភ្នំពេញស្ថិតនៅតំបន់ខាងត្បូង-កណ្ដាលប្រទេសកម្ពុជា ដែលព័ទ្ធជុំវិញដោយខេត្តកណ្ដាល។ ទីក្រុងស្ថិតនៅលើច្រាំងនៃទន្លេសាប មេគង្គ និង បាសាក់។ ទន្លេទាំងនេះផ្ដល់នូវទឹកសាប និង ធនធានធម្មជាតិដទៃទៀតដល់ទីក្រុងនេះ។ ភ្នំពេញ និង បរិវេណព័ទ្ធជុំវិញប្រកបដោយវាលទំនាបលិចទឹកមួយបែបនៃប្រទេសកម្ពុជា។ ទោះបីជាភ្នំពេញស្ថិតនៅ   ខាងលើទន្លេទាំងនេះក៏ដោយ ក៏ជំនន់រដូវមូសុងគឺជាបញ្ហាមួយ ហើយទន្លេនោះជួនកាលហូរលើច្រាំងរបស់វា។

ទីក្រុងនេះ ស្ថិតនៅ ១១°៣៣' ជើង, ១០៤°៥៥' កើត  គ្របដណ្ដប់លើផ្ទៃដី  ក្នុងនោះមាន ១១៤០១ ហិចតា ជាផ្ទៃអភិបាល និង ២៦១០៦ ហិចតា ជាផ្ទៃផ្លូវ។ ដីកសិកម្មក្នុងក្រុងនេះមានចំនួន  ដែលក្នុងនោះ  ជាផ្ទៃដីនៃប្រព័ន្ធធារាសាស្ត្រ។

សីតុណ្ហភាពជាធម្មតាស្ថិតនៅចន្លោះចាប់ពី  និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា ពីខែឧសភា ដល់ តុលា។ មូសុងឦសានបក់នាំរដូវប្រាំងមក ឱ្យបន្តពីខែ វិច្ឆិកា ដល់ មីនា។ ទីក្រុងនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែកញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា និង កុម្ភៈ។

ទីក្រុងនេះមានពីររដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ក្នុងខែមេសា។ ខែល្អបំផុតដើម្បីមកទស្សនាទីក្រុងនេះគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។

ក្នុងសម័យចតុមុខរហូតមកដល់សម័យស្ដេចអង្គដួង ភូមិសាស្ត្ររដ្ឋបាលរបស់ភ្នំពេញគេមិនសូវដឹងច្បាស់ទេ។
ក្នុងសម័យអាណានិគមបារាំង ភ្នំពេញប្រហែលជាស្រុកមួយរបស់ខេត្តកណ្ដាល ប៉ុន្តែមិនមែនប៉ុនខែត្រកណ្ដាលបច្ចុប្បន្ននេះឡើយ ប្រហែលជាលាតសន្ធឹងដល់
ស្រុកអង្គស្នួលសព្វថ្ងៃនេះ ព្រោះបើតាមដើមកំណើតរបស់លោកតាក្រមង៉ុយ គាត់ជាអ្នកឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នកំបូលជាសង្កាត់មួយនៅក្នុងខណ្ឌពោធិ៍សែនជ័យ)។

កាលសម័យខ្មែរក្រហមភ្នំពេញជាប៉ែកនៃភូមិភាគបស្ចិម។

ភ្នំពេញគឺជាក្រុងមួយ ដែលមានផ្ទៃក្រឡា  ដែលមានឋានៈស្មើបណ្ដាខេត្តរបស់កម្ពុជា។ រាជធានីត្រូវបានបែងចែកទៅជាបំណែងចែករដ្ឋបាលប្រាំបួនតទៅទៀតដែលគេហៅថា ខណ្ឌ ហើយចំណោមខណ្ឌទាំងដប់ពីរនោះមាន ដង្កោ មានជ័យ ពោធិ៍សែនជ័យ សែនសុខ និង ឫស្សីកែវចាត់ទុកថាជាជាយក្រុងនៃទីក្រុងនេះ។ ខណ្ឌទាំងអស់ត្រូវស្ថិតនៅក្រោមអភិបាលកិច្ចនៃរាជធានីភ្នំពេញ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៅជា ១០៥ សង្កាត់ និង ៩៥៣ ភូមិ។ 

រាជធានីត្រូវបានគ្រប់គ្រងដោយអភិបាលដែលមានតួនាទីជាអង្គនីតិប្រតិបត្តិកំពូលនៃទីក្រុង ដូចគ្នាដែរក៏មើលលើនគរបាលយោធារាជធានី នគរបាលរាជធានី និង ការិយាល័យកិច្ចការរាជធានី។ នៅពីក្រោមអភិបាលគឺមានអភិបាលរងទីមួយ និង អភិបាលរង ៥រូប ទៀត។ ប្រធានការិយាល័យ ដែលកាន់ឋានៈស្មើនឹងអភិបាលរង កាន់កាប់ការិយាល័យដែលមានអនុប្រធានការិយាល័យ ៨រូប ដែលទទួលបន្ទុកផ្នែករដ្ឋបាលទាំង ២៧។ គ្រប់ខណ្ឌក៏មានអភិបាលមួយរូបដែរ។

យោងតាមអនុក្រិត របស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ខណ្ឌថ្មីចំនួន៣ ត្រូវបានបង្កើត រូមមាន៖

ប្រភព: 

កាលពីឆ្នាំ ២០០៨ ភ្នំពេញមានប្រជាជន ១៦៧៧០០០ នាក់ ដែលមានសន្ទភាពប្រជាជនសរុប ២៤៧៣ នាក់ ក្នុងមួយសហតិមាត្រការ៉េ ក្នុងផ្ទៃក្រឡាទីក្រុង ។ អត្រាកំណើនប្រជាជននៃទីក្រុងនេះគឺ ៣.៨%។ ផ្ទៃទីក្រុងនេះបានកើនឡើងបួនដងចាប់តាំងពីឆ្នាំ១៩៧៩ និងតំបន់
ទីក្រុងមួយនេះនៅបន្តពង្រីកដើម្បីទ្រទ្រង់ដល់អត្រាប្រជាជន និងសេដ្ឋកិច្ចរបស់ទីក្រុងដែលកំពុងតែកើនឡើង។

ភ្នំពេញភាគច្រើនត្រូវបានតាំងទីលំនៅដោយជនជាតិខ្មែរ ដែលតាងឱ្យប្រជាជន ៩០% នៃទីក្រុងនេះ។ មានជនជាតិភាគតិចច្រើនជាតិសាសន៍ដូចជា ចិន វៀតណាម និង ក្រុមជនជាតិភាគតិចដទៃទៀតដូចជា សៀម ប៊ូដុង ម្នងព្រែ កួយ ជង និង ចាម។ សាសនារបស់រដ្ឋគឺពុទ្ធសាសនាថេរវាទ ប្រជាជនច្រើនជាង ៩០% នៅភ្នំពេញគឺជាពុទ្ធបរិស័ទ។ ចាមជាជនជាតិដែលកាន់សាសនាឥស្លាមច្រើនជាងគេរាប់ពីឆ្នាំ១៩៩៣ រៀងមក។ ការកាន់គ្រិស្តសាសនាមានការកើនឡើង ដែលជាសាសនាត្រូវបានគេបំបាត់ចោលមិនអោយកាន់ក្រោយឆ្នាំ១៩៧៥ នៅពេល ពួកខ្មែរក្រហមដណ្ដើមបានទីក្រុង។ ភាសាផ្លូវការនៃទីក្រុងគឺភាសាខ្មែរ ក៏ប៉ុន្តែ ភាសាអង់គ្លេស និង បារាំង ក៏ត្រូវបានប្រើទូលំទូលាយក្នុងទីក្រុងនេះដែរ។

ទីក្រុងនេះមានលិបិក្រមអភិវឌ្ឍន៍មនុស្សខ្ពស់បំផុតក្នុងប្រទេស ដែលមាន ល.អ.ម. ០,៩៣៦ ប្រៀបធៀបទៅនឹងសុចនាករល.អ.ម.អាក្រក់បំផុត ០,២២០ នៅឯមណ្ឌលគិរីmdash; ជាតំបន់ជនបទតាំងលំនៅដោយពួកកុលសម្ព័ន្ធភ្នំ និង ជនជាតិដើម។ ចំនួនអ្នកតាំងលំនៅតំបន់ក្រីក្រនៅចុងឆ្នាំ២០១២ មានចំនួន ១០៥៧៧១ នាក់បើប្រៀបធៀបជាមួយចំនួន ៨៥៨០៧ នាក់នៅដើមឆ្នាំ២០១២។

ភ្នំពេញមានសមាជិកសភាឈរតំណាង ១២ រូប (សមាជិកសភា): ៧ គសជ និង ៥ គប្រក។ 

ស្ថិតនៅចំណុចប្រសព្វគ្នានៃ ទន្លេមេគង្គ ទន្លេបាសាក់ និង ទន្លេសាប។ ភ្នំពេញគឺ ជាទីក្រុងធំនៃប្រទេសកម្ពុជាហើយមានប្រជាជនជាងពីរលាននាក់កំពុងរស់នៅ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍសេដ្ឋកិច្ច មានល្បឿនយឺត ក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និង ប្រទេសនៅលើ សកលលោកដែលមានសេដ្ឋកិច្ចខ្ពស់ គឺអាស្រ័យទៅលើ រដ្ឋាភិបាល ការបើកទ្វារអោយប្រទេសផ្សេងៗមកធ្វើវិនិយោគទុនពង្រឹង​​និងពង្រីកផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល និង បង្កើនការនាំចេញច្រើន។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជារកការងារអោយប្រជាពលរដ្ឋ រដ្ឋាភិបាលបានកែច្នៃកន្លែងផ្សេងៗអោយក្លាយទៅជាតំបន់ទេសចរណ៍ និងរកចំណូលបានតាមរយៈភ្ញៀវបរទេសដែលចូលមកទស្សនាប្រទេសកម្ពុជា។

ភ្នំពេញគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដូចគ្នាដែរ វាក៏ត្រូវបានចាត់ទុកថាជាផ្នែកដ៏ធំនៃសេដ្ឋកិច្ចរបស់កម្ពុជា។ អត្រាកំណើនសេដ្ឋកិច្ច តួលេខបាន
កើនឡើងទ្វេដងក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងផុតមកនេះ ដែលធ្វើឱ្យមានសន្ទុះឡើងនូវការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅភ្នំពេញ ជាមួយនិង សណ្ឋាគារ  ភោជនីយដ្ឋាន រង្គសាលថ្មីៗ 
ការផុសផុល និងការសាងសង់លំនៅឯកជនមានការរីកដុះដាលជាច្រើនឡើងជុំវិញទីក្រុង។ 

សេដ្ឋកិច្ចចំបងពឹងផ្អែកលើវិស័យពាណិជ្ជកម្មដូចជា កាត់ដេរ ពាណិជ្ជកម្ម និង បណ្ដាសហគ្រាសធុនតូច និង មធ្យម។ ក្នុងរយៈពេលពីរបីឆ្នាំមុននេះ ធុរកិច្ចខាងអចលនទ្រព្យកំពុងបានរីកលូតលាស់យ៉ាងរហ័ស រួមនិងការកើនឡើងយ៉ាងរហ័សនូវតំលៃអចលនទ្រព្យ។ ទេសចរណ៍ ក៏ជាវិស័យរួមចំណែកមួយសំខាន់ក្នុងរាជធានីក៏ដូចជាការបើកមជ្ឈមណ្ឌលទិញឥវ៉ាន់ និង ពាណិជ្ជកម្មកាន់តែច្រើន ដែលធ្វើឱ្យភ្នំពេញ ក្លាយជាកន្លែងមួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងប្រទេសនេះរួមជាមួយ សៀមរាប និង ព្រះសីហនុ។ តាមរយៈ ក្រុមប្រឹក្សាគមនាការនិងទេសចរណ៍ពិភពលោក ទេសចរណ៍បានកើនឡើង ១៧,៥ភាគរយ (២ ០៥៣លានដុល្លារ) នៃផ.ផ.ស.របស់កម្ពុជានៅឆ្នាំ២០០៩ ឆ្លើយតបនឹង ១៣,៧ ភាគរយនៃការងារសរុប។ មួយក្នុងចំណោមនៃតំបន់ដែលមានប្រជាប្រិយបំផុតនៅភ្នំពេញសំរាប់អ្នកទេសចរណ៍នៅតិរណៈវិថីស៊ីសុវត្ថិ តាមបណ្ដោយទន្លេសាប។ តិរណៈវិថីស៊ីសុវត្ថិជាផ្លូវមួយខ្សែដែលមានប្រវែងជិត ៥ គម សំបូរទៅដោយភោជនីយដ្ឋាន រង្គសាល និង សណ្ឋាគារ។

ការអភិវឌ្ឍក្រុងថ្មី កាំកូស៊ីធី ក្នុងរង្វង់ទឹកប្រាក់ ២.៦ រយកោដិដុល្លារ បំណងគឺលើកកំពស់ទស្សនីយភាពទីក្រុង។ ការិយាល័យកិច្ចការក្រុងនៃរាជធានីភ្នំពេញមានផែនការច្រើនពង្រីក និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីជួយសំរួលទៅនឹងប្រជាជន និង សេដ្ឋកិច្ចកំពុងកើនឡើង។ អគារងើបឡើងខ្ពស់ៗនឹងត្រូវកសាងនៅចំណុចច្រកចូលនៃទីក្រុង និងក្បែរបឹងបួរនិងច្រាំងទន្លេ។ បន្ថែមទៀតនោះ ផ្លូវថ្មីៗ ប្រឡាយ និង ប្រព័ន្ធផ្លូវដែកនឹងត្រូវបានប្រើដើម្បីភ្ជាប់កាំកូស៊ីធីទៅនឹងរាជធានីភ្នំពេញ។

គំរោងដទៃទៀតរួមមាន:

ជាមួយកំណើនសេដ្ឋកិច្ចផ្ទុះឡើងបានឃើញថាចាប់ផ្ដើមតាំងពីទសវត្សឆ្នាំ១៩៩០ ហាងថ្មីបានបើកសម្ពោធដូចគ្នានឹងម៉លបែបលោកខាងលិច ដូចជា ផ្សារទំនើបសូរិយា មជ្ឈមណ្ឌលសុវណ្ណា អុីអនម៉ល ធីខេម៉ល ផាសិន ជាដើម។ សិទ្ធិប្រើយីហោអន្តរជាតិពីរក៏បានសម្ពោធឡើងនៅភ្នំពេញដែរ។ ដាយអារីឃ្វិន ក៏បានសម្ពោធឡើងរួចហើយនៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង មាន់បំពងកេនទុកគី (KFC) បានសម្ពោធឡើងភោជនីដ្ឋានមួយលើដងមហាវិថីមុនីវង្ស និងមានផែនការបើកសម្ពោធបន្ថែមទៀតឆាប់ៗនេះ។ ក្រុមហ៊ុន QSR ដែលបានបើក KFC នៅកម្ពុជាដែលឥឡូវទទួលបានសិទ្ធិប្រើយីហោដើម្បីនាំភីហ្សាហាត់ មកប្រទេសនេះដែរ។ ក្រៅពីនោះ អាហារដ្ឋានការ៉េមស្វិនសឹន បានបើកសម្ពោធនៅមជ្ឈមណ្ឌលទិញឥវ៉ាន់សូរិយា។ ហាងកាហ្វេ ស្តារបាក់ បានបើកដំបូងនៅព្រលានអាកាសយាន្តនៅឆ្នាំ ២០១៥ ហើយឥលូវនេះមានចំនួន ៦ កន្លែងហើយ។

អគារកប់មេឃខ្ពស់បំផុតនៅភ្នំពេញគឺ ប៉មវឌ្ឍនៈកាប់ពីថល  នៅកម្ពស់ , ដែលលេចត្រដែតតាមជើងមេឃរបស់ភ្នំពេញជាមួយនឹងអគារកប់មេឃក្បែរខាង ប៉មកាណាឌីយ៉ា (ប៉មOCIC)។ ប៉មនេះត្រូវបានសាងសង់ឡើងនៅ ខែឧសភា ២០១២ និងបញ្ចប់បង្ហើយនៅចុងឆ្នាំ២០១៤។ ការងើបឡើងខ្ពស់ៗទំនើបៗត្រូវបានកសាងឡើងជុំវិញទីក្រុងនេះទាំងអស់ មិនមែនផ្ដុំនៅតំបន់ពិសេសណាមួយឡើយ។

ផ្សារធំថ្មី គឺជាចំណុចក្ដៅរបស់ទេសចរភាគច្រើន។ ស្លាបទាំងបួននៃផ្សារលាបពណ៌លឿងទុំ ពោរពេញទៅដោយរានជាច្រើនដែលលក់គ្រឿងអលង្ការមាស និង ប្រាក់ កាក់វត្ថុបុរាណ សម្លៀកបំពាក់ នាឡិកា ផ្កា ចំណីអាហារ ក្រណាត់សំពត់ និង ស្បែកជើង។ ផ្សារថ្មីទទួលការកែប្រែសាជាថ្មីភាគច្រើន រួមជាមួយការបង្កើតរានលក់ដូរថ្មីៗ ក្រោមការយកចិត្តទុកដាក់ពី សាធារណរដ្ឋបារាំង។

សព្វថ្ងៃនេះទីផ្សារគឺមានការពេញនិយមយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរណ៍កម្ពុជា  ស្ទើរតែគ្រប់ភ្ញៀវទេសចរណ៍ទាំងអស់​ដែលបានចូលមកទស្សនាទីក្រុងភ្នំពេញ​គឺពួកគេទាំងនោះ​ចូលចិត្ត ទៅផ្សារ មើលភាពខុសប្លែកគ្នានៃផលិតផលដែលមានលក់នៅក្នុងផ្សារ។ ផ្សារធំថ្មីមានលក់ដូចជា មាស ប្រាក់ គ្រឿងអលង្ការ គ្រឿងចំលាក់ សម្លៀកបំពាក់ នាឡិកា  ផ្កា អាហារ ស្បែកជើង។ល។ ដែលអាចទាក់ទាញភ្ញៀវគ្រប់ទិសទីទាំងជាតិ និងអន្តរជាតិ។

សូមមើលផងដែរ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា

នៅក្នុងប្រទេសកម្ពុជាមានសាលារៀន វិទ្យាស្ថាន និង សាកលវិទ្យាល័យ ជាច្រើនសម្រាប់បំពេញ​តម្រូវការដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់សិក្សា​នៅថ្នាក់​ទុតិយភូមិ រឺ មធ្យមសិក្សា ហើយពួកគេអាចបន្តចូលរៀននៅថ្នាក់ឧត្តមសិក្សាបានដូចជានៅ សកលវិទ្យាល័យរដ្ឋ និង ឯកជន។ សកលវិទ្យាល័យទាំងនោះ​មាន​មុខវិជ្ជាជាច្រើនដូចជា: អក្សរសាស្ដ្រអង់គ្លេស ព័ត៌មានវិទ្យា គ្រប់គ្រង គណនេយ្យ វិស្វករសំណង់ គ្រប់គ្រងសណ្ឋាគារ មគ្គុទេសន៍ អស្យាណូវិទ្យា។ល។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០ មកម៉្លេះ។ សព្វថ្ងៃមានសិស្ស៥ពាន់នាក់ និង មានសាស្ត្រាចារ្យ ២០០នាក់​។
នេះជាមោទនភាពមួយរបស់ ប្រទេសកម្ពុជា ដែលមានសាកលវិទ្យាល័យធំបែបនេះ ហើយការអប់រំប្រកបដោយភាពស្វាហាប់និងម៉ត់ចត់ ធ្វើអោយ និសិ្សតបន្ទាប់ពីបាន បញ្ចប់ថ្នាក់មានសម្ថតភាព ក្នុងការស្វែងរកការងារធ្វើ និងប្រកួតប្រជែងដើម្បីមាន អនាគតល្អក្នុងសង្គមជាតិ និង ជួយដល់ប្រទេសជាតិ។
អគារសាងសង់ឡើងនៅសម័យអាណានិគមបារាំងនៅក្នុងទីក្រុងភ្នំពេញ។​ ហើយនៅពេលបច្ចុប្បន្ននេះវិស័យអបរំកំពុងមានការរីកចម្រើនឡើងជាលំដាប់ដោយសារតែការសិក្សារអបរំពីសំណាក់លោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ជាច្រើនឆ្នាំទើបធ្វើអោយការសិក្សារអប់រំរបស់មនុស្សសម័យបច្ចុប្បន្នមានការចេះដឹងច្រើនហើយទើបធ្វើអោយប្រទេសជាតិមានការរីកចម្រើនឡើងជាលំដាប់។ហើយនៅក្នុងអំឡុងឆ្នាំ២០១៦ កំណើនការចេះដឹងរបស់យុវវ័យនៅតាមគ្រឹះស្ថានឧត្តមសិក្សានានាមានការរីកចម្រើនយ៉ាងខ្លាំងផងដែរ។
ht|200px|វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

ភ្នំពេញក៏មានគ្រាមភាសាខ្មែរផ្ទាល់ខ្លួនដែរ។ ពួកអ្នកនិយាយគ្រាមភាសាភ្នំពេញជារឿយៗ កាត់សំឡេងព្យាង្គមួយចំនួន ដែលគេហៅថាគ្រាមភាសាកម្ជិល។ ភ្នំពេញត្រូវបានគេស្គាល់ដោយសារតែឥទ្ធិពលរបស់ខ្លួនលើស្ថាបត្យកម្មខ្មែរថ្មី។ ទីក្រុងនេះគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និង វប្បធម៌នៃកម្ពុជា។

សារមន្ទីរដែលមានការទស្សនាច្រើនបំផុតពីរនៅទីក្រុងនេះគឺសារមន្ទីរជាតិ ដែលគឺជាសារមន្ទីរប្រវត្តិសាស្ត្រនិងបុរាណវត្ថុឈានមុខគេរបស់ប្រទេសនេះ និង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អតីតគុកមួយរបស់ខ្មែរក្រហម។

ចូលឆ្នាំថ្មី ១០–១២​កើត​ ខែចេត្រ

នៅក្នុងពេលនេះ ភ្នំពេញប្រារព្ធចូលឆ្នាំខ្មែរ ជាឱកាសមួយពេញនិយមកើនឡើងជាមួយពួកទេសចរ។ កំឡុងពេលក្ដៅហែងបំផុតប្រចាំឆ្នាំជាធម្មតា ទឹកត្រូវបានគេជះជុំវិញដែលបន្ថែមទៅក្នុងបរិយាកាសពិធីបុណ្យ រួមជាមួយការរាំរែកនិងតន្ត្រី។ កាលបរិច្ឆេទជាក់លាក់ប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែការឈប់សម្រាកបន្តយ៉ាងហោចណាស់ក៏បីថ្ងៃដែរ។ ពិធីបុណ្យនេះកត់សំគាល់ការបើកឆ្នាំផ្អែកលើប្រតិទិនខ្មែរបុរាណ និង ក៏កត់សំគាល់ការបញ្ចប់នៃការប្រមូលផលនៅឆ្នាំចាស់។ 

បុណ្យអុំទូក ១៤កើត–១រោច ខែកត្ដិក

បុណ្យប្រចាំឆ្នាំធំបំផុតនៅភ្នំពេញ ការប្រមូលផ្ដុំយ៉ាងរស់រវើកនេះប្រារព្ធដោយការហូរបញ្ច្រាសនៃទន្លេសាប។ ថ្ងៃឈប់សម្រាកដំណើរការរយៈពេលបីថ្ងៃ ពេលនោះមនុស្សម្នាជន់ជោរទៅក្នុងទីក្រុងដើម្បីចូលរួមសប្បាយនឹងកាំជ្រួច ការប្រណាំងទូកចម្រុះពណ៌ ការប្រគំតន្ត្រីផ្ទាល់ ញ៉ាំអី និង ចូលរួមពិធីបុណ្យ។ ការប្រណាំងទូកនេះកំណត់កាលត្រឡប់ទៅសម័យបុរាណដែលកត់សំគាល់អំពីកម្លាំងកងទ័ពជើងទឹកខ្មែរនាសម័យអាណាចក្រខ្មែរ។ 

នៅថ្ងៃ ២២ វិច្ឆិកា ២០១០ យ៉ាងហោចណាស់ប្រជាជន៣៤៨នាក់ត្រូវបានសង្កត់ជាន់គ្នាស្លាប់នៅក្នុងការរត់ជាន់គ្នាលើស្ពាននៅក្នុងពិធីបុណ្យនេះ។

ភ្ជុំបិណ្ឌ ១៤រោជ​ ខែភទ្របទ– ១កើត ខែអស្សុជ 

ភ្ជុំបិណ្ឌគឺជាទិដ្ឋភាពសំខាន់ណាស់នៃវប្បធម៌ខ្មែរ។ វាមានន័យថា ការជួបជុំគ្នា រឺ តាមន័យបាលីថា ការប្រជុំដុំបាយ ដើម្បីធ្វើចង្ហាន់ និង ក៏ជាពេលវេលានៃការជួបជុំគ្នាឡើងវិញ ការរំលឹក បង្ហាញនូវក្ដីស្រលាញ់អាឡោះអាល័យ និង ការដឹងគុណដល់ដូនតារបស់ខ្លួន។ ដោយប្រគេនចង្ហាន់ និងបញ្ជូន អំពើល្អទៅកាន់ដូនតាដែលទំនងជាជាប់នៅស្ថានប្រែត ញាតិសណ្ដានដែលកំពុងរស់ជួយរំដោះទុកវេទនាពួកលោក និង នាំផ្លូវដូនតាទៅវិលចាប់ជាតិសាជាថ្មី។

វិសាខបូជា ១៥កើត ខែពិសាខ

វិសាខបូជាគឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលបានកាន់តាមប្រពៃណីដោយពួកពុទ្ធសាសនិកនៅកម្ពុជា។ ជួនកាលហៅក្រៅផ្លូវការថា ថ្ងៃប្រសូត្ររបស់ព្រះពុទ្ធ វាជាក់ស្ដែងរួមមាន ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និង ថ្ងៃបរិនិព្វានរបស់ព្រះពុទ្ធគោតម។

រាជធានីភ្នំពេញ គិតត្រឹមឆ្នាំ ២០១៧ មានវត្តអារាមពុទ្ធសាសនាចំនួន ១៤៩ វត្ត និងព្រះសង្ឃជាង ៩ពាន់ អង្គ។

កន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍នៅទីក្រុងភ្នំពេញរួមមាន ព្រះបរមរាជវាំង ផ្សារធំថ្មី ព្រះវិហារព្រះកែវមរកត សារមន្ទីរជាតិ វិមានឯករាជ្យ វិមានមិត្តភាពកម្ពុជា-វៀតណាម  សារមន្ទីរទួលស្លែង វត្តភ្នំ និង វាលពិឃាតជើងឯកនៅជាយក្រុងភ្នំពេញ។

ព្រះបរមរាជវាំងគឺជាអគារមួយក្នុងចំណោមអគារជាច្រើនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមរាជវាំងចតុមុខ  ត្រូវបានសាងសង់ឡើងដោយ ព្រះចៅក្រុងកម្ពុជា នៅក្នុងឆ្នាំ ១៨៦៦។ ព្រះបរមរាជវាំងត្រូវបានរុះរើសាងសង់សាជាថ្មីដោយព្រះបាទនរោត្តម។

វត្តភ្នំគឺជាវត្តប្រវត្តិសាស្ដ្រមួយដ៏មានសារៈសំខាន់ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។  កសាងនៅក្នុងឆ្នាំ ១៣៧៣ មានកំពស់២៧ម៉ែត្រ ជាវត្តខ្ពស់ជាងគេក្នុងចំណោមវត្តទាំងប៉ុន្មាននៅក្នុងទីក្រុងភ្នំពេញ។ វាបានសាងសង់ឡើងដោយកម្លាំងសាមគ្គីដែលដឹកនាំដោយស្ដ្រីមេម៉ាយដែលមានទ្រព្យស្តុកស្តមម្នាក់ គឺ ដូនជីពេញ ដើម្បីតម្កល់ព្រះពុទ្ធរូប៥អង្គ ដែលត្រូវបានទឹកជំនន់ហូរនាំមកតាម​ដើមគគីរធំមួយ មកទើរនៅត្រង់តំបន់ចតុមុខនេះឯង។

សំណង់ចាស់បំផុតគឺវត្តភ្នំចាប់ពីថ្ងៃស្ថាបនាក្រុងនេះ ដែលបានសាងសង់នៅឆ្នាំ ១៣៧៣។ ការទាក់ទាញទេសចរណ៍សំខាន់បំផុតគឺព្រះបរមរាជវាំងដែលមានព្រះវិហារព្រះកែវ និងសារមន្ទីរជាតិ បានសាងសង់នៅកំឡុងសម័យអាណានិគមបារាំងនៅចុងសតវត្សទី១៩ក្នុងរចនាបថខ្មែរបុរាណ ហើយទទួលនូវការប្រមូលផ្ដុំវត្ថុបុរាណខ្មែរជាច្រើន។ វិមានឯករាជ្យ ទោះបីចាប់ពីទសវត្សឆ្នាំ១៩៥០ក៏ដោយ ក៏វាត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរបុរាណដដែល។

ពួកបារាំង ដែលជាម្ចាស់អាណានិគមចាប់ពីសតវត្សទី ១៩ ដល់ ទសវត្សឆ្នាំ ១៩៤០ ក៏បានបន្សល់ទុកទីសំគាល់ខ្លួនរបស់ពួកគេ ជាមួយភូមិគ្រឹះអាណានិគមផ្សេងៗ ព្រះវិហារបារាំង មហាវិថី និង ផ្សារសិល្បៈតែង ផ្សារធំថ្មី។ ទីសំគាល់ដែននៃសម័យអាណានិគមគឺសណ្ឋាគារឡឺរ៉ូយ៉ាល់។ 

ចាប់ផ្ដើមជាមួយឯករាជ្យពីពួកបារាំងនៅទសវត្សឆ្នាំ ១៩៥០ និង បន្តរហូតដល់សម័យខ្មែរក្រហមនៅទសវត្សឆ្នាំ ១៩៧០ ភ្នំពេញបានរងនូវការលូតលាស់យ៉ាងសម្បើមជាទីក្រុងធានីនៃប្រទេសឯករាជ្យថ្មីមួយ។ ព្រះបាទ សីហនុបានយកចិត្តទុកដាក់ដើម្បីបង្ហាញរចនាបថថ្មីនៃស្ថាបត្យកម្ម និងដោយហេតុធ្វើឱ្យរឹងមាំនូវដំណើរការកសាងជាតិ។ យុគមាសនៃស្ថាបត្យកម្មថ្មីបានបញ្ចប់ រួមជាមួយនិងគម្រោងផ្សេងៗនិង ស្ថាបត្យករខ្មែរវ័យក្មេង ជារឿយៗបានរៀនសូត្រនៅបារាំង ដែលមានឱកាសដើម្បីរចនានិងសាងសង់។ ចលនាថ្មីនេះត្រូវបានគេហៅថា ស្ថាបត្យកម្មខ្មែរថ្មី និង ជារឿយៗត្រូវបានធ្វើឱ្យមានចរិកលក្ខណៈដោយសារការរំលាយចូលគ្នានៃប៉ោហូស ស្ថាបត្យកម្មក្រោយសម័យទំនើបអឺរ៉ុប និង ធាតុបុរាណពីសម័យអង្គរ។ ស្ថាបត្យករដែលលេចធ្លោបំផុតគឺលោកវណ្ណ-ម៉ូលីវណ្ណ ដែលត្រូវបានតែងតាំងជាប្រធាស្ថាបត្យករជាតិដោយព្រះមហាក្សត្រផ្ទាល់នៅឆ្នាំ១៩៥៦។ លោកម៉ូលីវណ្ណបានបង្កើតអគារទីសំគាល់ដែនដូចជារោងមហោស្រពជាតិព្រះសុរាម្រិត និង អគារគណៈរដ្ឋមន្ត្រី។ ស្ថាបត្យករដទៃៗទៀតបានជួយសាងសង់សាកលវិទ្យាល័យភូមិន្ទដែលស្ថាបនាថ្មី វិទ្យាស្ថានភាសាបរទេស និង មជ្ឈមណ្ឌលកីឡាជាតិ។ រួមជាមួយកំណើននៃថ្នាក់លើនិងកណ្ដាលរបស់សហគ្រិន ជាយក្រុងថ្មីៗត្រូវបានសាងសង់នៅទសវត្សឆ្នាំ ១៩៥០ និង ៦០។

ទោះបីជាសំណង់អគារទាំងនោះបាននៅសេសសល់នៅសម័យខ្មែរក្រហម និង សម័យសង្គ្រាមរដ្ឋប្បវេណីក៏ដោយ ក៏បច្ចុប្បន្ននេះ អគារទាំងនោះស្ថិតនៅក្រោមការគំរាមកំហែង ដោយសារតែការអភិវឌ្ឍខាងសេដ្ឋកិច្ចនិងបរិកប្បហិរញ្ញវត្ថុដដែល។ ភូមិគ្រឹះ និង សួនច្បារពីសម័យនោះកំពុងត្រូវបានបំផ្លាញ និង អភិវឌ្ឍឡើងវិញដើម្បីបង្កើតកន្លែងសម្រាប់សំណង់ធំៗ។ ទីសំគាល់ដែន មហោស្រពជាតិដោយលោកម៉ូលីវណ្ណត្រូវបានវាយរំលំនៅឆ្នាំ ២០០៨។ ចលនាមួយកំពុងងើបឡើងនៅកម្ពុជាដើម្បីថែរក្សាឱ្យគង់វង្សនូវកេរដំណែលសម័យនិយមនេះ។ ភូមិគ្រឹះចាស់ៗជួនកាលកំពុងត្រូវបានគេប្រែទៅជាសណ្ឋាគារហាង ដូចជា ខ្នើយបាំងឆ័ត្រ។ 

វិមាន និងទីរំលឹកដល់ការប្រល័យពូជសាសន៍កំឡុងសម័យខ្មែរក្រហមនៅទសវត្សឆ្នាំ ១៩៧០ គឺសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង (អតីតវិទ្យាល័យមួយបានប្រើជាជំរុំប្រមូលផ្ដុំ) និង នៅជាយក្រុងនៃទីក្រុងនេះ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ វិមានមិត្តភាពកម្ពុជា-វៀតណាមត្រូវបានប្រគល់ឱ្យដោយពួកកុម្មុយនិស្តវៀតណាម ជានិមិត្តរូបនៃមិត្តភាពខ្មែរ-យួនកំឡុងទសវត្សឆ្នាំ១៩៧០ ដែលបន្តបន្ទាប់ពីការរំដោះកម្ពុជាពីរបបខ្មែរក្រហម។

កម្ពុជា មានការលេងកីឡាជាង៣០ឆ្នាំមកហើយ ឥឡូវនេះកម្ពុជាកំពុងតែរឹតបន្តឹងនិងបង្កើនវិស័យកីឡាបន្ថែមទៀត។ កីឡាដែលមានការពេញនិយមមាន កីឡាបាល់ទាត់ ហើយនិង កីឡាសិល្បៈប្រយុទ្ឋដូចជា ល្បុក្កតោ ប្រដាល់សេរី (ក្បាច់គុណប្រដាល់សព្វថ្ងៃ)ហើយនិង កីឡាចំបាប់តាមបែបប្រពៃណី] ប្រជាជនខ្មែរហាត់ក្បាច់ប្រយុទ្ឋទាំងនេះទុកជាគ្រឿងការពារខ្លួន និងដើម្បីសុខភាព។

ទីកន្លែងជួបជុំដែលសំខាន់ជាងគេគឺនៅក្នុងទីក្រុងភ្នំពេញ ពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានចំណុះប្រជាជនអាចចូលទស្សនាបាន៥ម៉ឺននាក់ ទោះបីជាប្រទេសនេះមិនដែលបានធ្វើជាម្ចាស់ផ្ទះល្បែងអូឡាំពិកក៏ដោយ។ ពហុកីឡាដ្ឋាននេះ បានកសាងឡើងនៅឆ្នាំ ១៩៦៤។ វាក៏ជាកន្លែងហ្វឹកហាត់សម្រាប់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ និងជាទីប្រកួតជម្រើសជើងឯក (Cambodian Premier League)។ 

នៅពេលបញ្ចប់ការសាងសង់ កីឡាដ្ឋាននេះធ្លាប់ជាកីឡាដ្ឋានមួយក្នុងចំណោមកីឡាដ្ឋានធំបំផុតនៅអាស៊ី។ សព្វថ្ងៃនេះវាគឺជាកីឡាដ្ឋានធំបំផុតទី៦នៅអាស៊ីអាគ្នេយ៍។ ល្បែងបាល់ទះ បាល់បោះ និង តៃក្វាន់ដូ ជាញឹកញាប់បានទទួលជាម្ចាស់ផ្ទះនៅកីឡាដ្ឋាននេះ។

មជ្ឈមណ្ឌលកីឡាជាតិកម្ពុជាល្បីល្បាញដោយសារការធ្វើជាម្ចាស់ផ្ទះលើការប្រកួតហែលទឹក ប្រដាល់ និង បាល់ទះ។ ក្លិបបាល់ទាត់ក្នុងស្រុកគួរឱ្យកត់សំគាល់រួមមាន ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្លិបបាល់ទាត់ណាហ្គាវើល ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង​ និងក្លិបបាល់ទាត់បឹងកេត។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាអាកាសយានដ្ឋានធំនិងមមាញឹកបំផុតនៅកម្ពុជា។ វាបានស្ថិតនៅ  ភាគខាងលិចពីភ្នំពេញកណ្ដាលមក។

ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិកម្ពុជា កម្ពុជាអង្គរអ៊ែរ បានចាប់ផ្ដើមហោះហើរនៅឆ្នាំ ២០០៩ ដែលមានទីតាំងធំនៅភ្នំពេញ និង មានមជ្ឈមណ្ឌលសំខាន់របស់ខ្លួននៅទីក្រុងនេះ ជាមួយមណ្ឌលបន្ថែមមួយទៀតនៅអាកាសយានដ្ឋានអន្តរជាតិអង្គរ។ ជើងហោះហើរធូរថ្លៃពី បាងកក និងកូឡាឡាំពួ ទៅភ្នំពេញ  បានដំណើរការដោយអ៊ែរអាស៊ី ក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបប្រចាំតំបន់។ ក្រុមហ៊ុនដឹកជញ្ជូនធូរថ្លៃផ្សេងៗទៀតរួមមាន អ៊ែរវ៉េចេតស្តារអាស៊ី (បុត្រសម្ព័ន្ធនៃខ្វនតឹស) ជាមួយជើងហោះហើរប្រចាំថ្ងៃទៅសិង្ហបុរី។

នៅខែតុលា ២០១០ អ៊ែរហ្វ្រង់ បានប្រកាសថានឹងបម្រើសេវាភ្នំពេញពីប៉ារីស-សាលដឺហ្គោលដែលចាប់ផ្ដើមនៅថ្ងៃ ២៧ មីនា ២០១១ មក។

ឡានឈ្នួល ឡានមួយបាំងកន្លះ និង ឡានក្រុងតូចចាកចេញពីទីក្រុងដើម្បីទៅកាន់គោលដៅទូទាំងប្រទេស ប៉ុន្តែការធ្វើដំណើរលើដីលឿនថោកជាងនិងមានផាសុខភាពគឺឡានក្រុង។ ភ្នំពេញក៏មានសេវាផ្លូវដែកដែរ។

មានក្រុមហ៊ុនឡានក្រុងមួយចំនួន រួមមាន ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈភ្នំពេញ និង ក្រុមហ៊ុនដឹកជញ្ជូនជីអ៊ែសធី ដែលកំពុងដំណើរការសេវាទៅកាន់ទីរួមខេត្តជាច្រើន រួមមាន ព្រះសីហនុ កំពង់ឆ្នាំង ឧដុង្គ និង តាកែវ។ ក្រ.ដឹកជញ្ជូនភ្នំពេញសូរិយាផ្ដល់សេវាឡានក្រុងទៅកាន់គោលដៅខេត្តជាច្រើនតាមផ្លូវជាតិមួយចំនួន និង ទៅកាន់ទីក្រុងហូជីមិញ។

ទោះបីទីក្រុងនេះមានចម្ងាយ  ពីសមុទ្រក៏ដោយ ក៏ក្រុងនេះគឺជាទីកំពង់ផែទឹកសាបធំរបស់កម្ពុជាដែរ ផែសំខាន់មួយតាំងនៅលើទន្លេមេគង្គ និង ផែត្រូវបានភ្ជាប់ទៅកាន់សមុទ្រចិនខាងត្បូងឆ្លងកាត់ច្រកមួយនៃដីសណ្ដទន្លេមេគង្គនៅវៀតណាម។

ភ្នំពេញថ្មីៗនេះមិនមានដំណឹកជញ្ជូនសាធារណៈច្រើនទេ ទោះបីជារដ្ឋាភិបាលជប៉ុនបានប៉ុនប៉ងអភិវឌ្ឍសេវាឡានក្រុងទៅវិញទៅមកនៅភ្នំពេញនៅឆ្នាំ ២០០១ ក៏ដោយ។ នៅក្នុងការបន្ទាន់សម័យផែនការមេដំណឹកជញ្ជូននៃទីក្រុងរបស់ចៃកា សម្រាប់ភ្នំពេញគឺបញ្ចប់បង្ហើយនៅឆ្នាំ ២០១៤ ប៉ុន្តែប្រហែលជាមិនត្រូវបានរួចរាល់ទេរហូតដល់ឆ្នាំ២០៣៥។ មធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងស្រុកក្នុងទីក្រុងនេះរួមមាន ស៊ីក្លូ ទោចក្រយានយន្តឈ្នួលដែលគេស្គាល់ថា ម៉ូតូឌុប ត្រីចក្រយានយន្ត ដែលគេស្គាល់ថាជា ទុកទុក ឬ កង់បី រថសណ្ដោងដែលភ្ជាប់ទៅនឹងម៉ូតូឌុប ខ្មែរហៅថា រ៉ឺម៉ក និង ឡានឈ្នួលដែលមានមាត្រដ្ឋាន ខ្មែរហៅថា តាក់ស៊ី។ ទម្រង់ដំណឹកជញ្ជូនឯកជនរួមមាន កង់ ម៉ូតូ និង ឡាន។

ដោយជារាជធានីនៃកម្ពុជា ផ្លូវធំជាតិមួយចំនួនភ្ជាប់ទីក្រុងនេះទៅនឹងប៉ែកផ្សេងៗនៃប្រទេសនេះ:

ការផ្គត់ផ្គង់ទឹកនៅភ្នំពេញបានកើនឡើងយ៉ាងខ្លាំងក្នុងលក្ខណ្ឌការមានសិទ្ធិប្រើប្រាស់ គុណភាពសេវា ប្រសិទ្ធិភាព ការទារថ្លៃ និង អភិបាលកិច្ចរវាងឆ្នាំ១៩៩៣ និង ២០០៦។ ចំនួនអតិថិជនបានកើនឡើងប្រាំបួនដង គុណភាពសេវាបានកើនឡើងពីការផ្គត់ផ្គង់មានចន្លោះទៅឥតដាច់ ការខ្វះខាតទឹកត្រូវបានកាត់បន្ថយយ៉ាងខ្លាំង និង តម្លៃប្រើប្រាស់ទឹករបស់ទីក្រុងនេះបានដើរចាប់ពីការក្ស័យធនរហូតដល់ការរកប្រាក់ចំណេញសមរម្យ។ សមិទ្ធិផលទាំងនេះត្រូវបានទទួលស្គាល់តាមរយៈរង្វាន់មួយចំនួនដូចជា រង្វាន់រ៉ាម៉ុនម៉ាក់សេសេ២០០៦ និង រង្វាន់ទឹកឧស្សាហកម្មស្តុកខុល២០១០។ សេវាទឹករបស់ទីក្រុងនេះគឺជារបស់រដ្ឋាករទឹកភ្នំពេញ (រ.ទ.ស.ភ.)។ ធនធានទឹកសំខាន់របស់ខ្លួនគឺទន្លេមេគង្គ បឹងទន្លេសាប និង ទឹកក្រោមដី។

ភ្នំពេញជាគូជាមួយ:




#Article 8: ខេត្តកណ្ដាល (252 words)


កណ្ដាល (, អានថា: កន់'ដាល) គឺជាខេត្តនៃប្រទេសកម្ពុជាដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។ 
 ខេត្តមានព្រំដែន

ខេត្តកណ្ដាលព័ទ្ធជុំវិញរាជធានីភ្នំពេញទាំងមូល។ ខេត្តនេះក៏ជាប៉ែកមួយនៃផ្ទៃទីក្រុងមេភ្នំពេញធំជាងគេដែលមានប្រជាជនមួយលាននាក់រស់នៅក្នុង និង ព័ទ្ធជុំវិញខេត្ត។ កាលណាយើងធ្វើដំណើរចេញពីភ្នំពេញ ព្រំដែនរវាងខេត្ត-រាជធានីទាំងពីរស្ទើរតែមើលមិនដឹង។ 

ខេត្តនេះប្រកបដោយផ្ទៃដីសើមទំនាបមានលក្ខណៈធម្មតា ដែលគ្របដណ្ដប់ដោយវាលស្រែ និង ដីដាំដំណាំកសិកម្មដទៃទៀត។ រយៈកំពស់មធ្យមរបស់ខេត្តមិនលើសពី ១០ មាត្រ លើកំរិតទឹកសមុទ្រឡើយ។ ខេត្តក៏មានលក្ខណៈពិសេសដោយសារទន្លេធំបំផុតពីរនៅក្នុងប្រទេសនេះហូរកាត់ ទន្លេទាំងពីរនោះគឺ ទន្លេបាសាក់ និង មេគង្គ។

ខេត្តនេះមានអាកាសធាតុក្ដៅហើយសើមតាមបែបនិវត្តន៍។ រដូវខ្យល់មូសុងជាធម្មតាចាប់ផ្ដើមនៅខែ ឧសភា និង មានរហូតដល់ខែ តុលា ដែលក្រៅពីនោះពេញមួយឆ្នាំគឺជារដូវប្រាំង។ រយៈពេលក្ដៅគួរសមបំផុតប្រចាំឆ្នាំចាប់ផ្ដើមនៅរវាងខែ មីនា និង ឧសភា ពេលអាកាសធាតុត្រជាក់បំផុតគឺចាប់ពី ខែ វិច្ឆិកា រហូត ខែ មីនា។

ខេត្តកណ្តាល​​ជា​ឈ្មោះខេត្ត​មួយ​ក្នុង​រចនាសម្ព័ន្ធគ្រប់គ្រង​រដ្ឋបាល​នៃ​ប្រទេស​កម្ពុជា ពាក្យ​នេះ​ពុំ​ដឹង​ជា​មាន​ប្រវត្តិ​និង​ប្រភពដើម​យ៉ាងណា​ទេ​តែ​តាម​ការ​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា​ក្នុង​​ផែន​ដី​ព្រះ​បាទ​នរោត្តម (១៨៦០-១៩០៤) និង​ផែន​ដី​ព្រះបាទ​ស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រ​កម្ពុជា​ចែក​ចេញ​ជា​ច្រើន​ខេត្ត​ក្នុង​នោះ​ពុំ​មាន​ឈ្មោះខេត្ត​កណ្តាលទេ កាលនោះឈ្មោះខេត្តមួយ​ចំនួន​ជា​ឈ្មោះស្រុក​សព្វថ្ងៃ​ដូចជា​ ស្រុកល្វាឯម ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង​ ជាដើម (ឯកសារមហាបុរសខ្មែរ)។ បើតាម​កំណត់​ត្រា​ចារឹក​នៅចេតិយអង្គឌួង​និង​ចេតិយ​បុរាណ​ជាច្រើន​ទៀត​លើ​ភ្នំព្រះ​រាជទ្រព្យ​ ស្រុកពញាឮ យើងយល់ថា​ក្នុង​រាជ​ព្រះបាទ​នរោត្តម ស៊ីសុវត្ថិ ភ្នំព្រះរាជទ្រព្យនេះ​ស្ថិត​ក្នុង ស្រុកសំរោងទង​ (ឈ្មោះ​ស្រុកមួយរបស់ខេត្តកំពង់ស្ពឺសព្វថ្ងៃ) តែ​ក្រោយ​មកក្នុង​រាជ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ-​មុនីវង្ស (១៩២៧-១៩៤១) មាន​ការ​រៀបចំ​ព្រំ​ប្រទល់​ខេត្ត​ជា​ថ្មី​ទើប​បាន​ជា​ភ្នំព្រះ​រាជទ្រព្យត្រូវ​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្តាល​វិញ (កំណត់ត្រា​ចារឹកចេតិយ​ព្រះ​ស៊ីសុវត្ថិ) ដូចនេះ យើង​អាច​សន្និដ្ឋាន​បាន​ថា​ខេត្ត​កណ្តាល​កើត​មាន​ក្នុង​រចនា​សម្ព័ន្ធរដ្ឋបាល​ចាប់​តាំង​ពី​រាជ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ​-មុនីវង្ស សម័យដែល​អាណានិគម​បារាំង​គ្រប់គ្រង។

ខេត្តកណ្ដាល កាលសម័យ​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​មុន្នីវង្ស (១៩២៧‑១៩៤១) ត្រូវបានបែងចែកជាស្រុក និង តំបន់ ទាំងអស់ ១២ ក្នុងនោះមានស្រុកចំនួន ១០ និង តំបន់ចំនួន ២៖

នៅ​គ.ស​១៩៤៧ មាន​ព្រះរាជក្រម​បង្កើត​ឲ្យ​មាន​ភូមិភាគ​រដ្ឋបាល​ចំនួន​៧​ ដោយខេត្តកណ្ដាល និងកំពង់ស្ពឺស្ថិតនៅក្នុងភូមិភាគរដ្ឋបាលទី៦។ 

ខេត្តកណ្ដាលដើរតួជាខ្សែក្រវាត់សេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ ការធ្វើកសិកម្ម និង ការនេសាទគឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះ។ ផលិតផលសំខាន់រួមមាន ប្រេងដូង សណ្ដែកដី ស្រូវ និង ម្រេច។ បន្ថែមពីការធ្វើស្រែចម្ការ និង ការនេសាទត្រី ខេត្តនេះក៏ទ្រទ្រង់ឧស្សាហកម្មផលិតតាមផ្ទះដែលកំពុងរីកលូតលាស់ មានឯកទេសខាងចម្លាក់ឈើ សូត្រ និង សិប្បកម្ម។ រោងចក្រកាត់ដេរជាច្រើនស្ថិតនៅខេត្តកណ្ដាល ដែលបានផ្ដល់ការងារដល់កម្មករច្រើនជាង ៥០០ ០០០ នាក់។

ផ្សារនានានៅតាមបណ្ដាស្រុក និង ក្រុងនៃខេត្តកណ្ដាល៖

ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត- រាជធានីទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញ តាមបណ្តោយដងទនេ្លមេគង្គ ទនេ្លសាប ទន្លេបាសាក់ និងមានព្រំប្រទល់ :

ខេត្តកណ្ដាលចែកចេញជា ១១ ស្រុក-ក្រុង,  ១៤៦ ឃុំ-សង្កាត់ និង ១០៨៧ ភូមិ

ខេត្តកណ្ដាលនាពេលថ្មីៗនេះមាន ១១ អាសនៈនៅក្នុងសភាតំណាងរាស្ត្រដែលភាគច្រើនបានឈ្នះដោយគណបក្សសង្គ្រោះជាតិ បាន ៦ អាសនៈ។ អាសនៈសេសសល់ ៥ ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជា។


#Article 9: ខេត្តឧត្ដរមានជ័យ (255 words)


រាជធានីព្រះនគរ ជារាជធានីមួយនៅភាគខាងជើងប្រទេសកម្ពុជា។រាជធានីព្រះនគរ ទីរួមរាជធានីនៅក្រុងសំរោងសែនមានជ័យ។

ខេត្ត​ឧត្តរមានជ័យ​បាន​​​បង្កើត​នៅ​ឆ្នាំ​១៩៦៤ តាម​ព្រះរាជក្រម​លេខ ១៩៤ ប.ក ចុះ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​១៩៦៤ នៅ​សម័យ​សង្គម​រាស្ត្រនិយម (១៩៥៣-១៩៧០)​ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​ដោយ​សម្ដេច​ព្រះបាទ នរោត្តម​សីហនុ ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧០ សង្គ្រាម​បាន​ឆាបឆេះ​ឡើង​ រាល់​រចនាសម្ព័ន្ធ​រដ្ឋបាល​ត្រូវ​បាន​លើក​ទីតាំង​ដាក់​នៅ​ខេត្ត​សៀមរាប​។

យោង​ព្រះរាជក្រឹត្យ​លេខ/រកត/០១៩៥/០៧ ចុះ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​១៩៩៥ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សារ​ជា​ថ្មី​ផ្ដាច់​ចេញ​ពី​ខេត្ត​សៀមរាប ​នៅ​ពេល​នោះ​ រាល់​រចនាសម្ព័ន្ធ​ពុំ​ទាន់​ដំណើរ​ការ​នៅ​ឡើយ លុះ​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៩៩ ស្ថិត​ក្រោម​អធិបតីភាព ឯកឧត្ដម ស ខេង​ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ ការងារ​រដ្ឋបាល​ជា​ផ្លូវ​ការ។

ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ៈ

ប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៥សម្រាប់ចេញចូលប៉ុណ្ណោះគឺ៖ ច្រកជុបគគី,ច្រកថ្មដូន, ច្រកអូស្មាច់, ច្រកជាំសាង៉ាម និងច្រកព្រះប្រឡាយ ។

ខេត្តឧត្តរមានជ័យមានចំងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា និង​កាត់​តាម​ខេត្ត​កណ្តាល កំពង់ចាម និង​បន្ត​ដំណើរ តាមផ្លូវជាតិលេខ៦ ពីចំនុច​បំបែក​ស្គន់​កាត់​តាម​ខេត្ត​កំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​តាម​ផ្លូវ​លេខ ៦៨ ទៅកាន់ខេត្តឧត្តរមានជ័យ ។ ខេត្ត​មាន​ផ្ទៃដី​សរុប ៦ ១៥៨ គ.ម២។

ខេត្តឧត្តរមានជ័យ​មានអាកាសធាតុ​ក្ដៅសើមដូចនៅទូទាំងប្រទេស​កម្ពុជាដែរ។ រដូវក្ដៅ​ចាប់ពីខែមិនាដល់ឧសភា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា) រដូវវស្សាចាប់ពីខែឧសភា​ដល់តុលា(សីតុណ្ហភាពពី២៤ទៅ៣២អង្សា និងសំនើម៩០%) និងរដូវរងារចាប់ពីខែវិច្ឆិការដល់ខែមិនា(សីតុណ្ហភាពណី២២​ទៅ២៨អង្សា)
ផែនទីស្រុក-ក្រុងទាំង៥​នៃខេត្តឧត្តរមានជ័យ

ខេត្តឧត្ដរមានជ័យចែកចេញជា​​​​​​​​​​​​​​​​ ៤ ស្រុកនិងក្រុង២គឺ៖

ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០ ១៩៦នាក់ក្នុងនោះមានបរុស ៨០ ៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ ចំនួន​ខុស​គ្នា​រវាង​បុរស និងស្ត្រីដែលមានលក្ខណៈខុសគ្នាធំធេងនោះគឺមាននៅក្នុងស្រុក ចុងកាល់ប៉ុណ្ណោះ ។ ចំណែក​ស្រុក​អន្លង់វែង បន្ទាយអំពិល សំរោង និងត្រពាំងប្រាសាទ ចំនួនខុសគ្នារវាងស្ត្រី និងបុរសមានចំនួនតិច ។

ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិខែមករា ២០០៧) ទាបជាងដង់ស៊ីតេប្រជាជនទូទាំងប្រទេស ដែលស្រុកសំរោងគឺជាស្រុកទីរួមខេត្តរបស់ខេត្តឧត្តរមានជ័យ ដែល​មាន​សុវត្តិភាព​ជាង​គេ​បង្អស់​ បើ​ប្រៀប​ធៀប​ជា​មួយនឹង​បណ្តា​ស្រុក​ដទៃ​ទៀត​ក្នុង​ខេត្ត អំឡុងពេលធ្វើសង្គ្រាម ។ ស្រុក​សំរោង​មាន​ប្រជា​ជន​គិត​ជា​ភាគ​រយ​ប្រមាណ ២៨% ស្រុកអន្លង់វែងប្រមាណ ១៨% ស្រុកបន្ទាយអំពិលប្រមាណ ២៦% ស្រុក​ចុងកាល់​ប្រមាណ​១៦% និង​ស្រុក​ត្រពាំង​ប្រាសាទ​ប្រមាណ ១២% ។

តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថាខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣ ១៣៣គ្រួសារ ឯគ្រួសារ​ជាមធ្យម ៤.៨៣ នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧៨ គ្រួសារ បើ​គិត​ជា​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​គឺ ១៤.០៧ ភាគរយ ។ អត្រា​ស្ត្រីជា​មេ​គ្រួសារ​តាម​បណ្តា​ស្រុក​បាន​បញ្ជាក់​ថា​ស្រុក​អន្លង់វែង ​មាន ចំនួនស្ត្រីជាមេគ្រួសារ ១៧.៥៥ ភាគរយ គឺច្រើនជាងស្រុកនានា ចំណែក​ស្រុក​ដែល​មាន​ចំនួន​ស្ត្រី​ជា​មេ​គ្រួសារ​តិច​ជាង​គេ គឺស្រុកត្រពាំងប្រាសាទ ដែលមានភាគរយស្ត្រីមេគ្រួសារប្រមាណ ១១.១១ ភាគរយ ។

សេដ្ឋកិច្ចខេត្តឧត្តរមានជ័យ​៩៣%ពឹងផ្អែក​លើ​កសិកម្មហើយ៧%ទៀត​ពឹងលើការនេសាទនិងជំនួញ។ ដោយសារតែ​ខេត្តនេះ​មានព្រំប្រទល់​ជាប់នឹង​ប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិ​មានសកម្មភាព​គួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់​សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ច​ខេត្ត​ទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំងក្លា​នាសម័យ​ខ្មែរក្រហម។ ហេតុនេះការស្ដារ​រចនាសំព័ន្ធថ្មី​មានសារសំខាន់ខ្លាំងណាស់​សំរាប់សេដ្ឋកិច្ចខេត្ត។

ខេត្តឧត្តរមានជ័យគ្មានស្ទឹងឬទន្លេហូរកាត់ទេ ប្រជាជនប្រើប្រាស់តាំងពីបូរាណរហូតដល់ពេល បច្ចុប្បន្ន គឺប្រើប្រាស់ទឹកស្រះជាមូលដ្ឋាន ឯទឹកអណ្ដូងមិនអាចហូបបានទេដោយមានជាតិកំបោរ ។ឯសក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺ កន្លែងដែលពួកមេខ្មែរក្រហមជាន់ខ្ពស់រស់នៅក្នុងអំឡុងពេលខ្លួន ដឹកនាំប្រទេស រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឋិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុក អន្លង់វែងខេត្តឧត្តរមានជ័យ។  ក្រៅពីនេះ​​ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។

ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ ហិចតា ។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ ប្រភេទ គឺ​ប្រភេទ​ដី​ស្រូវ​វស្សា​ ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចំការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត ។

ផលស្រូវសរុបនៃស្រុកបន្ទាយអំពិលមានចំនួនលើសស្រុកនានា គឺ ១៤.៦០៣ តោន ឯស្រុកលំដាបខ្ញុំទី២ ក្នុងការផលិតស្រូវគឺស្រុក សំរោង ។
ការគណនាក្នុងប្រជាជនម្នាក់ជាមធ្យម ត្រូវការហូបស្រូវ២៦០គីឡូក្រាមក្នុងមួយឆ្នាំ បើ​ពិនិត្យ​លើ​ផលិត​ផល​ស្រូវ ឃើញថាស្រុកបន្ទាយអំពិលអាចនាំស្រូវចេញបាន ចំណែកស្រុក៤ទៀត មិន​អាច​នាំ​ផលិត​ផល​ស្រូវ​ចេញ​ទេ ព្រោះការផលិតតិចជាងសេចក្តីត្រូវការក្នុងស្រុកនីមួយ ជា​រួម​ខេត្ត​ឧត្តរមានជ័យ​មិន​អាច​សល់​ផលិត​ផល​ស្រូវ​សំរាប់​នាំ​ចេញ​បាន​ ឡើយ ។ 

ខេត្តឧត្តរមានជ័យជាខេត្តមួយមិនសំបូរមុខរបរ សំរាប់រកស៊ីប៉ុន្មានទេបន្ទាប់ពីរដូវធ្វើស្រែ មាន​មុខ​របរ​មួយ​ចំនួន​ទៀត ដែលក្រៅពីធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយនិងធ្វើអ្វីផ្សេងៗទៀតដែលអាច ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។ ជាពិសេសនៅស្រុកបន្ទាយអំពិល ក្រៅពីរដូវស្រែចំការចប់ ពួក​គាត់​តែង​តែ​ត្បាញ​ក្រមា ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្តា​ក្រមា​ខេត្តផ្សេងៗ មានលក្ខណៈក្បាច់ទំពក់រូបសេះ រូបដំរី និងរូបផ្សេងៗសំរាប់ចែក ជូនកូនចៅ រឺក៏ជូនចាស់ទុំក្នុងភូមិ និងយកទៅវត្ត ដើម្បី​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ រឺបុណ្យចូលឆ្នាំ ។

ខេត្ត​ឧត្តរមានជ័យ​បានទទួលកេរ្តិ៍ដំណែលវប្បធម៌​មួយចំនួន ដែលសព្វថ្ងៃ​បានក្លាយជា​តំបន់ទេសចរណ៍​ដ៏គួរអោយ​ចាប់អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យរមណីយដ្ឋាន​វប្បធម៌​ជាច្រើនរួមមានប្រាសាទបុរាណ(នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែងនិងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់​នៅខេត្តឧត្តរមានជ័យ មានដូចជា  ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែង​ទៀត​សំរាប់ទាក់ទាញទេសចរណ៍។




#Article 10: អូស្ត្រាលី (120 words)


អូស្ត្រាលី គឺជាប្រទេសមួយនៅ​ក្នុងអត្តគោលខាងត្បូង ដែលមានជាផ្ទីដីដ៏សំខាន់នៅទ្វីបអូស្ត្រាលី (ពាក្យថាតូចបំផុត),[10][11] គឺសំដៅទៅលើកោះតាស់ម៉ារា(Tasmania)និងកោះ​តូចៗជាច្រើនទៀតនៅក្នុងឈូងសមុទ្រឥណ្ឌា និង ឈូងសមុទ្រប៉ាស៊ីហ្វិក។​ វាមានព្រំប្រទល់ជាប់ជាមួយប្រទេសមួយចំនួនដូច​ជាឥណ្ឌូ​នេស៊ី ទីម៉ខាងកើត​ និងជាប់ប៉ាបៅ​ញ៉ូកានៀភាគខាងជើង( Papua New Guinea to the north), កោះ សូឡូម៉ូន វានៅទូ(Vanuatu)និង ជាប់ជាមួយ និង កា​ឡែ​ដូនៀ ភាគខាងជើង​ឆៀងខាងកើត​ហើយនិងជាប់និងប្រទេសញ៉ូសាឡែន ​ភាគខាងត្បូងឆៀងខាងលិច។ ជាង៤០,០០០​ឆ្នាំមុនពេលដែលជនជាតិអ៊ឺរ៉ុបមកតាំងលំនៅនៅមុនសតវត្សរ៏ទី១៨​ ជនជាតិដើមអូស្ត្រាលីហើយ​និង​ជនជាតិតាសមានៀ(Tasmania)បានមករស់​នៅជាក្រុមៗដែលមានជាង២៥០ភាសារ។ បន្ទាប់ពីមិនទាក់ទងជាមួយភ្ញៀវអ្នកនេសាទ​ដែលជាអ្នកជិតខាង(ភាគខាងជើង)អ្នករុករក​ជនជាតិ​ហុយឡង់ក៏បានរកគំហើញនៅឆ្នាំ១៦០៦,​ ភាគខាងជើងមួយចំហៀងនៃប្រទេស​អូស្ត្រាលីត្រូវបានដណ្ដើមយកដោយប្រ​ទេស អង់គ្លេស ក្នុង​ឆ្នាំ១៧៧០ហើយជា​ពិសេស ដឹក នាំទំនេញចេញចូលប្រទេស​ក្រោមអានានិគ្គមន៏ភាគច្រើនស្តិតនៅតំបន់ ញ៉ូសាវែល ​ដែលត្រូវបាន​គេរកឃើញនៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ១៧៨៨ ដែលជាទីកន្លែងដែលមានចំនួនប្រជាជនកើន​ឡើងជាលំដាប់ ទ្វីបត្រូវបានគេរកឃើញហើយ​បង្កើតរដ្ឋាភិបាលអាណានិគមន៏​ដោយខ្លួនឯងនៅអំឡុងសត្សវតន៏ទី១៩។​នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩០១ ក្រុម អាណា​និគមន៏ ចំនួន៦បានក្លាយជា សហពន្ឋ័ ​តែ​មួយ​ហើយប្រជាជន អូស្ត្រាលី ក៏កើត ជា សហពន្ឋ័ តាំពី​ពេលនោះ​ដែរ ហើយប្រទេស អូស្រ្តាលី បានថែរក្សា​ប្រពន្ឋ័ ន​យោ បាយ ​លទ្ឋិ​ ប្រជា ធិបតយ្យ​ ខាង ​សេរី​និយម ​យ៉ាង​ល្អខ្ជាប់ខ្ជួន ចំនួនប្រជាជន២២លាននាក់ ប្រមាណជា៦០% បានមកប្រមូលផ្ដុំរស់នៅ​ ជំវិញ ក្នុងទ្វីបទីក្រុងនៃរដ្ឋមួយចំនួនដូចជា ស៊ីដនី ម៉ែលប៉ន ប្រីស បាន ផឹត ហើយ និង ក្រុង អេដេលេដ (Adelaide) ទីក្រុង ជាតិ គឺ ខានប៊ឺរា (The nation's capital city is Canberra)ទីក្រុងនៅអូស្ត្រាលីគឺធឈរីតធឺរី។អូស្ត្រាលី គឺ ជាប្រទេសដ៏រីកចំរើន និង អភិវឌ្ឍន៏ មួយ ជាមួយវប្បធម៌សង្គមមួយ។ វា មាន ចំណាត់ ថ្នក់ខ្ពស់ បើ ប្រៀបធៀបទៅ និង ប្រទេសនានានៅលើ សកលលោក ដូចជា កា អភិវឌ្ឍន៏ ធនធានមនុស្ស, ជីវិតរស់នៅ,​ ការថែរក្សាសុខភាព ការអប់រំ អាយុកាលមធ្យម សេដ្ឋកិច្ចសេរីហើយ និង ការពារអ្នកសេរីនិយមស៊ីវិលនិងច្បាប់នយោបាយ ។ ទីក្រុងនៃប្រទេសអូស្ត្រាលី មានចំណាតថ្នាក់ខ្ពស់បំផុត​ដោយសារ មានការរួមចំណែកនៃវប្បធម៌ និង គុណភាពរបស់ប្រជាជនផងដែរ។ ប្រទេសអូស្ត្រាលីបានក្លាយជាសមាជិកអង្ការសហប្រជាជាតិ G20




#Article 11: ខ្មែរក្រហម (171 words)


ខ្មែរក្រហម គឺជាឈ្មោះដែលសម្តេចព្រះបាទនរោត្តម សីហនុ មានព្រះរាជបន្ទូលសំដៅលើក្រុមកុម្មុយនីស្តដែលប្រឆាំងនឹងព្រះអង្គនៅសតវត្សរ៍ ១៩៦០។ ឈ្មោះផ្លូវការរបស់ក្រុមនេះគឺបក្សកុម្មុយនីស្តកម្ពុជា ដែលចូលកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បក្សកុម្មុយនីស្តកម្ពុជាបានបង្កើតរដ្ឋកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៦ និងគ្រប់គ្រងប្រទេសកម្ពុជារហូតដល់ខែមករា ឆ្នាំ១៩៧៩។ វត្តមានរបស់បក្សត្រូវបានរក្សាជាការសម្ងាត់រហូតដល់ឆ្នាំ១៩៧៧ ហើយមិនមាននរណាម្នាក់នៅក្រៅបក្សកុម្មុយនីស្តកម្ពុជាដឹងថានរណាជាអ្នកដឹកនាំបក្សនោះទេ (មេដឹកនាំបក្សនោះហៅខ្លួនឯងថា 'អង្គការបដិវត្តន៍')។

នៅក្នុងទស្សវត្ត ១៩៦០ កងកម្លាំងទ័ពខ្មែរក្រហមបានចាប់ផ្តើមកើនកាន់តែច្រើនឡើងៗនៅតាមតំបន់ព្រៃភ្នំនៃភាគខាងកើតប្រទេសកម្ពុជា ដោយមានការគាំទ្រពីកងកម្លាំងកុម្មុយនិស្តវៀតណាម កុម្មុយនិស្តឡាវ និងគណបក្សកុម្មុយនិស្តចិន (គកច)។ ដើមឡើយ ពួកខ្មែរក្រហមតែងតែប្រឆាំងនឹងព្រះអង្គសីហនុជានិច្ច ក៏ប៉ុន្តែបន្ទាប់ពីទទួលបានយោបលខ្លះៗពីគកច ហើយនិងក្រោយពីសីហនុត្រូវបានរដ្ឋាភិបាលលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនោះ ខ្មែរក្រហមក៏បានផ្លះប្តូរគំនិតមកគាំទ្រព្រះអង្គសីហនុវិញ។ ដោយហេតុនេះហើយ ទើបសង្គ្រាមផ្ទៃក្នុងកម្ពុជាបានផ្ទុះឡើងរវាងសាធារណរដ្ឋខ្មែរ និងក្រុមខ្មែរក្រហមដែលជាលទ្ធផល សាធារណរដ្ឋខ្មែរក៏បានដួលរលំក្រោយពីទីក្រុងភ្នំពេញត្រូវបានធ្លាក់មកនៅក្នុងដៃខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយពីបានកាន់កាប់ប្រទេសកម្ពុជាទាំងមូល ទាហានខ្មែរក្រហមដែលនៅក្រោមបញ្ជារបស់ប៉ុល-ពត នួន ជា អៀង សារី និងខៀវ សំផនបានបង្ខំប្រជាពលរដ្ឋនៅគ្រប់ទីប្រជុំជនឱ្យចាកចេញពីទីក្រុងរបស់ពួកគេឆ្ពោះទៅតំបន់ជនបទ។ ខ្មែរក្រហមបានប្តូរឈ្មោះប្រទេសមកកម្ពុជាប្រជាធិបតេយ្យនៅក្នុងឆ្នាំ១៩៧៦។

សង្គមរបបខ្មែរក្រហមគឺសម្បូរទៅដោយអត្តធិបតេយ្យភាព ការស្អប់ខ្ពើមជនបរទេស និងការគាបសង្កត់មកលើប្រជាជនខ្លួនឯង។ មរណភាពរបស់ប្រជាជនក្នុងរបបនេះភាគច្រើនគឺបណ្តាលមកពីគោលនយោបាយរបស់បក្សដែលគេហៅថា'មហាលោតផ្លោះ' ដែលជាការយកត្រាប់តាមយុទ្ធនាការនយោបាយរបស់ចិនគឺមហាលោតផ្លោះនៃកសិកម្មចិនដែលជាបុព្វហេតុបណ្តាលឱ្យប្រជាជនចិនជាច្រើននាក់ធ្លាក់នៅក្រោមការស្រេកឃ្លាន។ គោលបំណងរបស់ខ្មែរក្រហមគឺចង់កែទម្រង់វិស័យកសិកម្មតាមរយៈការប្រមូលផ្តុំប្រជាជនឱ្យធ្វើការរួមគ្នាដែលជាហេតុនាំឱ្យមានការអត់ឃ្លាននៅពាសពេញផ្ទៃប្រទេស ខណៈពេលដែល'អង្គការ'បានស្បថថានឹងជួយមើលថែរក្សាប្រជាជន ប៉ុន្តែវាបែរជាផ្ទុយពីនោះទៅវិញ។ បន្ទាប់ពីបានកាន់កាប់អំណាច ខ្មែរក្រហមបានសម្លាប់រាល់អ្នកនយោបាយណាដែលប្រឆាំងនឹងពួកគេ ជាពិសេសគឺរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ហើយគំនិតជ្រុលនិយមរបស់ពួកគេមកលើជាតិសាសន៍ បានបណ្តាលឱ្យកើតមានអំពើប្រល័យពូជសាសន៍មកលើជនជាតិភាគតិចថែមទៀតផង។ 

នៅក្នុងទស្សវត្ត ១៩៧០ ជំនួយខ្មែរក្រហមភាគច្រើនដូចជា ស្បៀងអាហារ គ្រឿងអាវុធជាដើម គឺចិនជាអ្នកគាំទ្រនិងផ្តល់ឱ្យ គេបានប៉ាន់ស្មានថាជំនួយបរទេសប្រមាណ ៩០% ដែលផ្តល់ឱ្យខ្មែរក្រហមគឺសុទ្ធតែមកពីចិនទាំងអស់។ នៅទីបំផុត របបដ៏ឃោឃៅមួយនេះក៏ត្រូវបានផ្តួលរលំនៅក្នុងឆ្នាំ១៩៧៩ គឺនៅពេលដែលកងកម្លាំងវៀតណាមបានវាយចូលប្រទេសកម្ពុជា ហើយកម្ចាត់កម្លាំងខ្មែរក្រហមបានយ៉ាងងាយ។ ខ្មែរក្រហមក៏បានដកថយរត់ទៅភាគពាយព្យនៃប្រទេសកម្ពុជា ពោលគឺនៅតំបន់ព្រំដែនកម្ពុជា-ថៃ, រដ្ឋាភិបាលថៃក៏បានឆ្លៀតយកឱកាសនេះប្រើប្រាស់ពួកខ្មែរក្រហមដើម្បីជាខែលទប់ស្កាត់ឥទ្ធិពលកុម្មុយនិស្តយួនកុំឱ្យចូលទៅក្នុងប្រទេសរបស់ខ្លួន។ នៅទស្សវត្ត ១៩៨០ ប្រទេសចិន និងសហរដ្ឋអាមេរិកបានរួមគ្នាគាំទ្រលោកប៉ុល-ពតពីចម្ងាយដើម្បីប្រឆាំងនឹងអំណាចឥទ្ធិពលរបស់សហភាពសូវៀត និងវៀតណាមនៅប្រទេសកម្ពុជា ដូចជាការផ្តល់សត្តិប្រាជ្ញា ស្បៀងអាហារ គ្រឿងសព្វារុធ និងការហ្វឹកហាត់ខាងយោធាជាដើម...ក៏ប៉ុន្តែមិនយូរប៉ុន្មាន ការគាំទ្ររបស់អាមេរិកក៏ត្រូវបានកាត់ផ្តាច់ចោល។ ទោះជាយ៉ាងណា ខ្មែរក្រហមក៏នូវតែបន្តខំប្រឹងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងវៀតណាម និងរដ្ឋាភិបាលកម្ពុជាថ្មីគឺសាធារណរដ្ឋប្រជាមានិតកម្ពុជា ជម្លោះមួយនេះត្រូវគេស្គាល់ថាជាផ្នែកមួយនៃសង្គ្រាមកម្ពុជា-វៀតណាម។ ទោះត្រូវបាត់បង់អំណាចក្តី រដ្ឋាភិបាលខ្មែរក្រហមនូវតែបន្តក្លាយជាអ្នកតំណាងឱ្យប្រទេសកម្ពុជានៅក្នុងអាសនៈអង្គការសហប្រជាជាតិដដែរ រហូតដល់ឆ្នាំ១៩៩៣ នៅពេលដែលរាជាធិបតេយ្យត្រូវបានស្តើរឡើងវិញនៅប្រទេសកម្ពុជា។ មួយឆ្នាំក្រោយមក ទ័ពព្រៃខ្មែរក្រហមរាប់ពាន់នាក់បានសុំទទួលចុះចាញ់បន្ទាប់ពីដឹងឮថារដ្ឋាភិបាលកម្ពុជានាពេលនោះបានលើកលែងទោសអោយពួកគេ។ ដូច្នេះហើយនៅក្នុងឆ្នាំ១៩៩៦ គណបក្សនយោបាយថ្មីត្រូវបានបង្កើតឡើងគឺចលនាសហភាពជាតិប្រជាធិបតេយ្យដែលដឹកនាំដោយលោកអៀង សារី។ ចាប់តាំងពីពេលនោះមក ចំនួនក្រុមខ្មែរក្រហមក៏ចាប់ផ្តើមស្រុតចុះឡើងៗ។ នៅឆ្នាំ២០១៤ មេដឹកនាំខ្មែរក្រហមចំនួនពីររូបគឺលោកនួន ជា និងខៀវ សំផន ត្រូវបានតុលាការកម្ពុជាដែលមានអង្គការសហប្រជាជាតិនៅពីក្រោយបានកាត់ក្តីដាក់ពន្ធនាគាអ្នកទាំងពីរអស់មួយជីវិតដោយបានរកឃើញថាពួកគេមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះតួនាទីរបស់ពួកគេនៅក្នុងយុទ្ធនាការប្រល័យពូជសាសន៍ខ្មែរក្រហម។

ដូចជាបានបកស្រាយខាងលើរួចជាស្រេចហើយថា ខ្មែរក្រហមគឺជានាម ឬឈ្មោះដែលព្រះបាទនរោត្តម សីហនុមានព្រះបន្ទូលសំដៅលើក្រុមកុម្មុយនិស្តខ្មែរដែលប្រឆាំងនឹងព្រះអង្គក្នុងទស្សវត្ត ១៩៦០។ ដូចពួកកុម្មុយនិស្តផ្សេងៗអញ្ជឹងដែរ ខ្មែរក្រហមបានជ្រើសយកពណ៌ក្រហមជាអត្តសញ្ញាណរបស់ពួកគេ។ នៅក្នុងលទ្ធិកុម្មុយនិស្ត ពណ៌ក្រហមគឺតំណាងអោយបដិវត្តន៍ ឬឈាមរបស់បុគ្គលទាំងឡាយណាដែលតស៊ូដើម្បីបដិវត្តន៍។

'ខ្មែរក្រហម'ជាភាសាឡាតាំងគឺ Khmer Rouge ឬ red Khmer។ ស្លាបយោធារបស់បក្សនេះមានឈ្មោះថាកងទ័ពបដិវត្តន៍កម្ពុជា និងកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ។

នៅក្នុងកំឡុងពេលកាន់អំណាច មនោគមវិជ្ជាខ្មែរក្រហមបានផុះចេញជារូបរាងឡើងបន្ទាប់ពីពួកមជ្ឈឹមបក្សដែលដឹកនាំដោយប៉ុល-ពតបានកម្ចាត់រាល់ធាតុទាំងអស់នៃថ្នាក់ដឹកនាំរបស់ខ្លួន (អ្នកដែលមានមនោគមវិជ្ជាខុសពីពួកមជ្ឈឹមបក្ស)។ មនោគមវិជ្ជារបស់មជ្ឈឹមបក្សនេះគឺជាការរួមបញ្ចូលគ្នារវាងម៉ាក្សនិយមជាមួយនឹងគំនិតជាតិនិយម (ជ្រុលហួស)។ ប៉ុន្តែទោះជាយ៉ាងណាក្តី រាល់សកម្មភាពរបស់ពួកខ្មែរក្រហមគឺសុទ្ធតែផ្ទុយពីលទ្ធិម៉ាក្សទាំងអស់ សកម្មភាពរបស់ខ្មែរក្រហមនេះត្រូវបានអ្នកប្រវត្តិវិទូមួយចំនួនធំចាត់ទុកថាជាការប្រឆាំងនឹងលទ្ធិម៉ាក្សទៅវិញ ពួកគេច្រើនសំដៅទៅវាថា'បដិវត្តន៍ប្រជាកសិករ'។ 

មេដឹកនាំ និងអ្នកទ្រឹស្តីខ្មែរក្រហមភាគច្រើនគឺប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគំនិតស្តាលីននិយមរបស់បក្សកុម្មុយនិស្តបារាំងនាអំឡុងទសវត្ស ១៩៥០។ ទាំងនេះបានបង្កើតចេញជាមនោគមវិជ្ជាមួយគឺក្រោយលេនីននិយមដែលជាការផ្សំបញ្ចូលគ្នានៃលទ្ធិស្តាលីន ម៉ៅនិយម និងទ្រឹស្តីក្រោយអាណានិគមរបស់លោកហ្រ្វានស៍ ហ្វាណន។ នៅដើមទសវត្សឆ្នាំ១៩៧០ ខ្មែរក្រហមបានយកគំរូតាមប្រទេសអាល់បានី ដោយពួកគេបានគិតថាអាល់បានីពេលនោះគឺជារដ្ឋកុម្មុយនិស្តដ៏ជឿនលឿនមួយ។ នៅក្នុងរបបខ្មែរក្រហម វិស័យកសិកម្មគឺសំខាន់ជាងគេបង្អស់ បើចង់រស់រានមានជីវិត ប្រជាពលរដ្ឋខ្មែរនាពេលនោះត្រូវតែខំប្រឹងធ្វើកិច្ចការងារកសិកម្ម និងពលកម្មធ្ងន់ៗ ទាំងអស់នេះគឺជាការអនុវត្តតាមទ្រឹស្តីលោកម៉ៅសេទុង។

ក្នុងឆ្នាំ១៩៨១ បន្ទាប់ពីបានចាញ់សង្គ្រាមកម្ពុជា-វៀតណាម (ដែលគាំទ្រដោយសហរដ្ឋអាមេរិក) ខ្មែរក្រហមក៏បានប្រកាស់ឈប់ប្រកាន់លិទ្ធិកុម្មុយនិស្តតមកទៀត។

គំនិតមនោគមវិជ្ជាមួយទៀតដែលខ្មែរក្រហមប្រកាន់យកគឺ ជាតិខ្មែរនិយមជ្រុលហួស។ ជាតិនិយមគឺជាមនោគមវិជ្ជាដែលគណបក្សនយោបាយតាមប្រទេសមួយចំនួនតែងប្រកាន់យក គណបក្សជាតិនិយមច្រើនលើកតម្កើងនិងយកជាតិជាធំ។ ប៉ុន្តែសម្រាប់គំនិតជាតិនិយមរបស់ខ្មែរក្រហមគឺខុសពីទ្រឹស្តីជាតិនិយមជាទូទៅ ជាតិនិយមរបស់ខ្មែរក្រហមគឺជាជាតិនិយមហួសកម្រិត ហួសហេតុ ស្អប់អ្វីៗដែលមានប្រភពមកពីបរទេស។

នៅពេលកាន់អំណាច ពួកវាបានសម្លាប់រាល់ជនជាតិចិន យួន និងចាមដែលមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជា និយាយរួមគឺអ្នកជាប់សញ្ជាតិគេក្រៅ។ សម្បីតែគ្នាឯងក៏ខ្មែរក្រហមមិនលើកលែងអោយដែល ឧទាហរណ៍៖ ឥស្សរជន ឬសមាជិកបក្សណាដែលមានសញ្ជាតិបរទេស ឬមិនមែនជាខ្មែរសុទ្ធគឺនឹងត្រូវបានខ្មែរក្រហមដកចេញពីតំណែង ហើយយកទៅសម្លាប់ចោលមិនប្រណី ទោះបីជាអ្នកនោះបានតស៊ូជាមួយខ្មែរក្រហមតាំងពីដើមឡើងក៏ដោយ។




#Article 12: វិគីភីឌាភាសាខ្មែរ (226 words)


វិគីភីឌាភាសាខ្មែរគឹជាគំរោងរបស់វិគីមេឌា។ វិគីភីឌា និងសព្វវចនាធិប្បាយ នៅលើអ៊ិនធឺណេត អាចឲ្យ អ្នកប្រើប្រាស់នៅលើ ពិភពលោកចូលរួមចំណែកបាន។

វិគីភីឌាភាសាខ្មែរអ្នកគ្រប់គ្នាពិតជា បានស្គាល់រួចមកហើយ នូវគេហទំព័រ km.Wikipedia.org។ វាគឺជាគេហទំព័រ ដែលអាចឲ្យ អ្នកប្រើប្រាស់សរសេរអត្ថបទផ្សេងៗ និងកែប្រែបានដោយសេរី។ បច្ចុប្បន្ននេះ វីគីភីឌាមានអត្ថបទជាច្រើនភាសា នៅលើពិភពលោក ហើយអ្វីដែលជាមោទនភាពជាបំផុតសម្រាប់ជនជាតិខ្មែរនោះគឺនៅលើគេហទំព័រមួយនេះក៏មានជាភាសាខ្មែរយើងផងដែរ។ វីគីភីឌាជាភាសាខ្មែរ
ជាគេហទំព័រមួយក្នុងចំណោម គេហទំព័រទាំងអស់ដែលមានប្រយោជន៍ និង មានសារៈសំខាន់សម្រាប់ជនជាតិខ្មែរទាំងអស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសម្រាប់មនុស្សទាំងអស់ដែលនិយាយជាភាសាខ្មែរ ។  គេហទំព័រវីគីភីឌាភាសាខ្មែរ គឹជាគេហទំព័ររបស់ ជាអង្គការមូលនិធិវីគីភីឌាដែល មានគោលដៅសរសេរអត្ថបទនានាដែលមានប្រយោជន៍ នៅលើប្រព័ន្ធ អ៊ីនធើណែត ។  គេហទំព័រវីគីភីឌាភាសាខ្មែរ បានដើរតួយ៉ាងសំខាន់ក្នុងវិស័យអប់រំលើប្រព័ន្ធ អ៊ីនធើណែតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ។ នៅក្នុងគេហទំព័រវីគីភីឌាភាសាខ្មែរ លោកអ្នកអាចសរសេរ និង បង្កើតអត្ថបទជាភាសាខ្មែរ ដែលមានប្រយោជន៍ ដោយសេរីនិង មិនគិតថ្លៃ ។
វិគីភីឌាភាសាខ្មែរគឹជាគម្រោងរបស់វិគីមេឌា ត្រូវបានបង្កើតឡើងដោយមូលនិធិវិគីមេឌា ជាអង្គការមិនរកប្រាក់កម្រៃឡើយ ។ វិគីភីឌា និងសព្វវចនាធិប្បាយ នៅលើអ៊ិនធឺណែត អាចឱ្យ អ្នកប្រើប្រាស់នៅលើ ពិភពលោកចូលរួមចំណែកបាន គ្រប់គ្នា ។
បន្ទាប់ពី លោកអ្នកបានស្គាល់ពីគេហទំព័រវីគីភីឌាភាសាខ្មែរនេះរួចហើយ យើងខ្ញុំជាសមាជិកវីគីភីឌាសង្ឃឹមថា លោកអ្នកក៏ដូចជាសិស្ស និស្សិតទាំងអស់នឹងចូលរួមស្ថាបនាគេហទំព័រនេះ ដោយ ផ្ដល់នូវ អត្ថបទល្អៗ ដើម្បី ទុកជាឯកសារ ដល់ប្រជាពលរដ្ឋ សិស្ស និស្សិតទូទៅបានសិក្សាស្រាវជ្រាវ ហើយឯកសារទាំងនោះ នឹងរក្សាទុកគង់វង្សនៅជាកេរមរតក ដល់កូនខ្មែរជំនាន់ក្រោយ តទៅទៀតផងដែរ ។ របៀបនៃការចូលជាសមាជិក របស់វីគីភីឌាជាភាសាខ្មែរ លោកអ្នកគ្រាន់តែ បង្កើតគណនី (Account) មួយ និង ធ្វើតាមអ្វីដែល វីគីភីឌាខ្មែរតម្រូវឱ្យធ្វើ ជាការស្រេច ។

វីគីភីឌាភាសាខ្មែរត្រូវបានបង្កើតឡើងជាលើកដំបូងបង្អស់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ វិគីភីឌាភាសាខ្មែរបានកកើតឡើង។ ការបង្កើតឡើងនៅគេហទំព័រវីគីភីឌាភាសាខ្មែរនេះគឺជាគម្រោងរបស់អង្គការ មូលនិធិវីគីមេឌា ដោយអង្គការនេះធ្វើឡើងក្នុងគោលបំណង ចែករំលែកនូវ ចំណេះដឹង ប្រវត្តិសាស្ត្រនានា នៅក្នងប្រទេសកម្ពុជាក៏ដូចជា ធ្វើការបញ្ជ្រាបចំណេះដឹងទាំងអស់នេះ ទៅដល់មនុស្សនិង ប្រជាជនទាំងអស់នៅពិភពលោក ។ ហើយនៅក្នុងឆ្នាំ ២០០៥ នោះគឺវីគីភីឌាភាសាខ្មែរមាន ចំនួនតិចតូចបំផុត ។ រហូតមកដល់ ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ២០០៧ វីគីភីឌាមាន អត្ថបទចំនួន ១០០ អត្ថបទ ។	នៅថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០០៧ វិគីភីឌាភាសាខ្មែរកើនបាន ៥០០អត្ថបទដែលធ្វើឱ្យគេហទំព័រវីគីភីឌាមានការចាប់អារម្មណ៏ជាងមុន ។	ថៃ្ងទី៣ ខែមិនា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ១០០០អត្ថបទ។ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ២០០០អត្ថបទ ។ ហើយសម្រាប់នាពេលបច្ចុប្បន្ននេះ វីគីភីឌាមានកើនឡើងបាន ចំនួន ៣៦៥១អត្ថបទ (ចំណាត់ថ្នាក់លេខរៀងទី១៥៥ ក្នុងចំណោម ២៨៥ភាសា)។ អ្វីទាំងអស់នេះ គឺជាភាពរីកចម្រីន យ៉ាងឆាប់រហ័សបំផុត ។ មូលហេតុដែលនាំឱ្យគេបង្កើត វីគីភីឌាជាភាសាខ្មែរក៏ព្រោះតែ វាមានសារៈសំខាន់ចំពោះ សិស្សានុសិស្ស និង មនុស្សទាំងអស់នៅលើពិភពលោក និងដោយថាមកពីស្នាដៃរបស់ជនបរទេសដែលស្រឡាញ់វប្បធម៌ខ្មែរ ឬស្រឡាញ់វិគីភីឌា ទើបនាំឱ្យមានការបង្កើត គេហទំព័រវីគីភីឌាភាសាខ្មែរនេះឡើង ។ សម្រាប់នាពេលបច្ចុប្បន្ននេះវីគីភីឌាភាសាខ្មែររូបភាពចំនួន ១០៣៤ រូបភាពមានសមាជិកចំនួន ១១០២២នាក់ ។ 

ទិសដៅក្នុងការបង្កើតវីគីភីឌាភាសាខ្មែរគឺដើម្បីបញ្ជ្រាបចំណេះដឹង ទាំងអស់ដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋគ្រប់គ្រប់គ្នាបានដឹង ។ ផលប្រយោជន៍ ដែលអ្នកបង្កើតនិងចូលជាសមាជិក នៅក្នុងវីគីភីឌាភាសាខ្មែរ មានដូចជា ៖
ចូលរួមចំណែកលើកស្ទួយ ភាសាខ្មែរលើប្រព័ន្ធអ៊ីនធើណែត ដើម្បីបញ្ជ្រាបចំណេះដឹងទៅទាំងអស់ទៅដល់មនុស្សនៅក្នុងពិភពលោកបានដឹង ពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ ប្រពៃណីខ្មែរ 
ចែករំលែក អ្វីៗដែលអ្នកមានដល់ ជនជាតិខ្មែរដទៃទៀត
ថែរក្សា គំនិត ឬ អត្ថបទដែលអ្នកមាននៅក្នុងប្រព័ន្ធ អ៊ីនធើណែត
អាចទទួលបាននូវចំណេះដឹងផ្សេងៗ តាមរយៈគេហទំព័រវីគីភីឌាភាសាខ្មែរ
ក្លាយជាសមាជិកនៃ អ្នកដែលមានការរួមចំណែកជួយដល់វីគីភីឌាភាសាខ្មែរនៅក្នុងប្រព័ន្ធអ៊ីនធើណែត
អាចធ្វើអោយសមាជិកដទៃទៀតនៅក្នុង វីគីភីឌាភាសាខ្មែរ ស្គាល់អ្នកកាន់តែច្រើ់នឡើងៗ ជាការរួមចំណែកមួយដែលមានភាពល្អប្រសើរបំផុតដែលអ្នកបានចែករំលែកនូវចំណេះដឹងទាំងអស់នេះទៅ ជនរួមជាតិខ្មែរយើងអោយបានយល់ដឹងគ្រប់គ្នាជាការរួមចំណែក ដ៏ល្អប្រសើរក្នុងការ បង្កើនការអប់រំ ការសិក្សា ។
បើសិនបើអ្នកចំណាយពេលវេលា ដើម្បីចូលរួមក្នុងវីគីភីឌា ទាំងអស់ លោកអ្នកបានចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអ្នកយ៉ាងមានប្រយោជន៍ ។ 

បំណងវិគីភីឌា គឺដើម្បីអោយអ្នកនិយាយភាសាខ្មែរ បានប្រើវិគីភីឌានូវភាសារបស់ខ្លួន។ វិគីភីឌាត្រូវបានសរសេរជាចើ្រនភាសា។ បំណងធំរបស់យើងគឺ ឱ្យមាន អត្ថបទច្រើនដូច វិគីភីឌា ជា​ភាសាអង់គេ្លស។ វិគីភីឌាគឺជាប្រភពផ្តល់ចំណេះដឹងល្អៗនិងពិសេសសំរាប់ យុវជនកម្ពុជា។

វិគីភីឌាភាសាខ្មែរបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ ជាពិសេសមកពីទឹកដៃរបស់ជនបរទេសដែលស្រឡាញ់វប្បធម៌ខ្មែរ ឬស្រឡាញ់វិគីភីឌា។

បច្ចុប្បន្ន វិគីភីឌាភាសាខ្មែរនៅមានទំហំតូចដោយហេតុថា:

ឬក្រុមហ៊ុន។



#Article 13: ខេត្តសៀមរាប (139 words)


 ស្ថានភាពទូទៅ 
ខេត្តសៀមរាបជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តសៀមរាបនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។  ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។  តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ ១៤៣២ រួចទៅបន្ទាយលង្វែក និង រាជធានីឧដុង្គ និងត្រលប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ ១៨៦៦។ ជនជាតិបទេស ដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ (Henri Mouhot)ក្នុងឆ្នាំ១៨៦០។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបនដែលសម្បូរណ៍ទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។ 

នៅទាំងខេត្តសៀមរាបទាំងមូល មានអត្រាប្រជាជនសរុបចំនួន ៩២០,១២៣នាក់។ ក្នុងនោះអ្នកដែលរស់ក្នុងក្រុងសៀមរាបមានចំនួន  ១៩៧,៣០១នាក់។ ខេត្តសៀមរាបទាំងមូលមានផ្ទៃក្រឡាចំនួន ១០,២៩៩គីឡូម៉ែត្រការ៉េ មានក្រុងចំនួនមួយ ស្រុកមានចំនួន១១ ឃុំមានចំនួន ៨៧ សង្កាត់ចំនួន ១៣ និងភូមិចំនួន ៨៧៥។ ប្រជាជនដែលរស់នៅក្រុងសៀមរាបភាគច្រើនជាអ្នកផ្លាស់ទីលំនៅមកពីកន្លែងផ្សេងៗរបស់ប្រទេសកម្ពុជាដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម បន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម។ សៀមរាបគឺជាតំបន់គោលដៅទេសចរណ៍។

ខេត្តសៀមរាបជាខេត្តមួយស្ថិតនៅតំបន់ពាយ័ព្យ នៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានចំងាយប្រវែង៣១៤គ.ម ពីរាជធានីភ្នំពេញ មានពំ្រប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ធំ និងខេត្តព្រះវិហារខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងបឹងទន្លេសាប ។ ព្រំប្រទល់ជាប់បឹងទន្លេសាបមានប្រវែង ៨២ គ.ម ដែលស្ថិតនៅជាប់ស្រុកជីក្រែង ស្រុកសូត្រនិគម ស្រុកប្រាសាទបាគង ស្រុកសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់។ ស្របតាមលក្ខណៈភូមិសាស្ត្រនៃតំបន់ និងនិយមនៃសីតុណ្ហភាព ការហួតហែង សំនើម ភាពរាំងស្ងួត និងជំនន់ យើងអាចបែងចែកតំបន់ទាំងនេះជាបីផ្នែកគឺ ផ្នែកខាងលើមាន ១៣ ឃុំ ផ្នែកកណ្តាលមាន៦៩ឃុំ និងផ្នែកខាងក្រោមជាប់នឹងបឹងទន្លេសាបមាន ១៨ឃុំ។ តំបន់ខាងលើសំបូរទៅដោយព្រៃភ្នំមានសណ្ឋានដូចជាដីទូលឬខ្ពង់រាប ខ្វះខាតទឹក និងជួបប្រទះគ្រោះរាំងស្ងួតញឹកញាប់តំបន់កណ្តាលជាវាលស្រែល្វឹងល្វើយ និងលំនៅឋានព្រមទាំងប្រាង្គប្រាសាទនានា និងតំបន់ក្រោមជាវាលទំនាបរងទឹកជំនន់រៀងរាល់ឆ្នាំ។ ជាតំបន់ជលវេគពេលណាមានភ្លៀងធ្លាក់ជន់លិចលង់ ពេលណាគ្មានភ្លៀងស្ងួតហួតហែង មានផ្ទៃក្រលាសរុបប្រមាណ ១២.០១៥ គ.ម២ ចែកចេញជា ១២ក្រុងស្រុក ១០០ឃុំ និង៩០៧ភូមិ ដោយមានប្រជាជនសរុប៧៣៣.៨៨២នាក់ ត្រូវជា ៦,០៩% នៃប្រជាជនសរុបទូទាំងប្រទេស។
មុខរបរសំខាន់នៃផ្នែកទាំងបីនេះមានភាពខុសៗគ្នាពោលគឺ៖

ជាទូទៅខេត្តសៀមរាបមានចរិតជាតំបន់ជនបទ។ ប្រជាជនប្រមាណ ៧០% រស់នៅតាមទីជនបទឆ្ងាយពីក្រុងដែលផ្អែកលើមុខរបរកសិកម្មជាអាជីព។ ប្រជាជនប្រមាណ ១៨% រស់នៅតាមតំបន់ជាប់បឹងទន្លេសាបផ្អែកលើអាជីវកម្មនេសាទនិងធ្វើចំការដំនាំផ្សេងៗ និង១២%ទៀតរស់នៅតាមទីប្រជុំជន និងក្រុងដែលមានមុខរបរពាណិជ្ជកម្ម ទេសចរណ៍ និងបុគ្គលិករដ្ឋ។
ខេត្តសៀមរាបចែកចេញជា១២ស្រុក ១០០ឃុំ និង៩០៧ភូមិ។




#Article 14: អក្សរខ្មែរ (2250 words)


អក្សរខ្មែរ ឬ អក្ខរក្រមខ្មែរ គឺជាអក្សរអាប៊ូហ្គូដា ប្រើសម្រាប់សរសេរភាសាខ្មែរ ដែលជាភាសាផ្លូវការរបស់កម្ពុជា ។ វាក៏ប្រើសម្រាប់សរសេរភាសាបាលីនៅពិធីបុណ្យព្រះពុទ្ធសាសនារបស់កម្ពុជានិងថៃផងដែរ។

វាត្រូវបានប្រែប្រួលពីស្គ្រីប Pallava ជាអក្ខរក្រមនៃហ្គ្រេនតាដែលបានមកពីអក្សរ Brahmi ដែលត្រូវបានគេប្រើនៅភាគខាងត្បូងប្រទេសឥណ្ឌានិងអាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលសតវត្សទី ៥ និងទី ៦។ សិលាចារឹកចាស់ជាងគេ ដែលអាចកំណត់បានជាភាសាខ្មែរត្រូវបានរកឃើញនៅ ស្រុកអង្គរបុរី ខេត្តតាកែវនៅភាគខាងត្បូងរាជធានីភ្នំពេញ និងមានកាលបរិច្ឆេទចារក្នុងអំឡុងឆ្នាំ ៦១១។ បច្ចុប្បន្ន អក្សរខ្មែរសម័យទំនើបមានភាពខុសគ្នាពីទំរង់គំរូ ដែលគេរកឃើញនៅលើសិលាចារឹកនៃប្រាសាទអង្គរ។ អក្សរថៃ និងឡាវត្រូវបានកម្លាយចេញពីទំរង់ចាស់នៃអក្សរខ្មែរ។

ទោះបីជាអក្សរក្រមខ្មែរទំនើបប្រើតែ ៣៣ ព្យញ្ជនៈក៏ដោយ អក្សរខ្មែរមានព្យញ្ជនៈ ៣៥ តួ ដែល ២ ទៀតលែងប្រើទៀតហើយ។ រាល់ព្យញ្ជនៈនីមួយៗមាន សូរសម្លេងស្រះស្រាប់: សូរអ /ɑː/ សូរអ៊ /ɔː/សមមូលគ្នាពយនីមួយៗត្រូវបាននិយាយថាជាកម្មសិទ្ធិរបស់ស៊េរីមួយឬស៊េរី o ។ ស៊េរីព្យាង្គកំណត់ការបញ្ចេញសម្លេងនៃនិមិត្តសញ្ញាស្រៈស្រអាប់ដែលអាចភ្ជាប់ទៅវាហើយនៅក្នុងទីតាំងមួយចំនួនសម្លេងរបស់ស្រះដែលមានស្រាប់ត្រូវបានបញ្ចេញសម្លេងដោយខ្លួនឯង។ ស៊េរីទាំងពីរតំណាងដើមឡើយសំលេងឥតសំលេងនិងសំលេងដែលរៀងៗខ្លួន (ហើយនៅតែសំដៅទៅភាសាអង់គ្លេស) ។ ការផ្លាស់ប្តូរសម្លេងនៅកំឡុងសម័យកាលមជ្ឈឹមរងផលប៉ះពាល់ពីព្យាង្គដោយគ្មានសំលេងហើយការផ្លាស់ប្តូរទាំងនេះត្រូវបានរក្សាទុកទោះបីជាការបកប្រែជាភាសាខ្មែរបាត់បង់។

ព្យញ្ជនៈនីមួយៗដែលមានករណីលើកលែងមួយក៏មានទម្រង់អក្សរតូច។ ទាំងនេះក៏អាចត្រូវបានគេហៅថា ឧបរងរង ។ ឃ្លាជាភាសាខ្មែរគឺជើងអក្សរ cheung âksârមានន័យថា ជើងនៃលិខិតមួយ ។ ព្យញ្ជនៈ subscript ភាគច្រើនស្រដៀងទៅនឹងនិមិត្តសញ្ញាពហុន័យដែលត្រូវគ្នាប៉ុន្តែក្នុងសំណុំបែបបទតូចជាងនិងងាយស្រួលដែលអាចធ្វើទៅបានបើទោះបីជាមានករណីមួយចំនួនមិនដូចគ្នាក៏ដោយ។ ព្យញ្ជនៈក្តាររងច្រើនបំផុតត្រូវបានសរសេរដោយផ្ទាល់នៅក្រោមពយផ្សេងទៀតបើទោះបីជាអក្សរតូច r លេចឡើងនៅខាងឆ្វេងខណៈដែលមួយចំនួនទៀតមានធាតុកើនឡើងដែលលេចឡើងទៅខាងស្ដាំ។ អក្សរតូចៗត្រូវបានគេប្រើជាលាយលក្ខណសំយោគព្យញ្ជនៈ (ព្យញ្ជនៈអានបន្តបន្ទាប់ក្នុងពាក្យមួយគ្មានសំលេងស្រៈរវាងពួកគេ) ។ ចង្កោមជាភាសាខ្មែរតាមធម្មតាមានពន្យាពីរប៉ុន្តែទោះបីជាម្តងម្កាលនៅកណ្តាលពាក្យមួយនឹងមានបី។ ព្យញ្ជនៈដំបូងនៅក្នុងចង្កោមត្រូវបានគេសរសេរដោយប្រើនិមិត្តសញ្ញាសំភារៈសំខាន់ដោយទីពីរ (ទីបីនិងទីបីប្រសិនបើមាន) ភ្ជាប់ទៅវាតាមទំរង់តូចៗ។ អក្សរតូចៗត្រូវបានគេប្រើដើម្បីសរសេរព្យញ្ជនៈចុងក្រោយផងដែរ។ នៅក្នុងភាសាខ្មែរសម័យទំនើបនេះអាចត្រូវបានធ្វើរួចស្រេចទៅលើដោយប្រើពាក្យខ្លះដែលបញ្ចប់ដោយ -y ឬ - ដូចជាដូចជា aôy។

ពយនិងទម្រង់អក្សរតូចរបស់វាត្រូវបានរាយនៅក្នុងតារាងខាងក្រោម។ តម្លៃ phonetic ជាទូទៅត្រូវបានផ្តល់ដោយប្រើអក្ខរក្រមសូរស័ព្ទអន្ដរជាតិ (IPA); ការប្រែប្រួលត្រូវបានពិពណ៌នាខាងក្រោមតារាង។ ប្រព័ន្ធសម្លេងត្រូវបានពិពណ៌នាលំអិតនៅតាមសម្លេងខ្មែរ។ ឈ្មោះដែលនិយាយនៃតួអក្សរព្យញ្ជនៈនីមួយៗគឺតម្លៃរបស់វារួមគ្នាជាមួយស្រះដែលមានស្រាប់របស់វា។ ការសរសេរតាមសូរស័ព្ទត្រូវបានផ្តល់ឱ្យដោយប្រើប្រព័ន្ធ UNGEGN សម្រាប់ប្រព័ន្ធផ្សេងទៀតមើលឃើញភាសារ៉ូម៉ាំងខ្មែរ។


 អក្សរសំបុតៈ (kh-, chh-, th-, ph-) ត្រូវបានបញ្ចេញជាមួយនឹងសេចក្តីប្រាថ្នាមុនពេលស្រៈមួយ។  វាក៏មានសេចក្តីប្រាថ្នាតិចជាមួយនឹងសម្លេង k, ch, t និង p មុនពេលពយមួយចំនួនប៉ុន្តែនេះគឺដោយមិនគិតពីថាតើវាត្រូវបានសរសេរដោយអក្សរដែលបង្ហាញពីសេចក្តីប្រាថ្នានោះទេ។

 ពាក្យជាភាសាខ្មែរមិនអាចបញ្ចប់ដោយព្យញ្ជនៈលើសពីមួយទេដូច្នេះព្យញ្ជនៈក្រោមនៅចុងពាក្យ (ដែលបង្ហាញឡើងសម្រាប់ហេតុផល orthomatic) មិនត្រូវបានបញ្ចេញទេថ្វីបើវាអាចត្រូវបានបញ្ចេញនៅពេលពាក្យដូចគ្នាចាប់ផ្តើមបរិវេណ។

 នៅក្នុងពាក្យខ្លះនិមិត្តសញ្ញាពហុវចនៈតែមួយតំណាងទាំងព្យញ្ចាចុងក្រោយនៃព្យាង្គមួយនិងព្យញ្ជនៈដំបូងនៃបន្ទាប់។

 អក្សរ b b តំណាងតែɓមុនពេលស្រៈប៉ុណ្ណោះ។  នៅពេលចុងបញ្ចប់ឬបន្តដោយព្យញ្ជនៈអុហ្វសិតវាត្រូវបានគេសន្មតថា [p] (ហើយក្នុងករណីដែលវាត្រូវបានបន្តដោយព្យញ្ជនៈរងវាក៏ត្រូវបានសរសេរជារ៉ូម៉ាំងដែលមាននៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ) ។  ចំពោះការកែប្រែទៅ p ដោយប្រើវណ្ណយុត្តិសូមមើលពយបន្ថែម។  អក្សរដែលតំណាងឱ្យ / p / នៅក្នុងស្គ្រីបសូចនាករក៏តែងតែរក្សាទុកសំឡេង [p] នៅក្នុងពាក្យជាក់លាក់ដែលខ្ចីពីសំស្ក្រឹតនិងប៉ាលី។

 អក្សរ d d និងដុដូត្រូវបានបញ្ចេញនៅពេល [ចុងក្រោយ] ។  អក្សរតូចត្រូវបានគេបញ្ចេញសម្លេងពី [d] នៅទីតាំងដើមក្នុងចុងបញ្ចប់នៃព្យាង្គទន់ដោយច្រមុះ។

 នៅចុងបញ្ចប់អក្សរដែលតំណាងឱ្យសំឡេង [k] (k-, kh-) ត្រូវបានគេសំគាល់ថាជាចំនុច Glottal stop [ʔ] បន្ទាប់ពីស្រៈ [ɑː] [aː] [iə] [ɨə] [uə]  [អ។ ], [ĕ], [θ] ។  លិខិតស្នើរដិបរដុបនៅស្ងៀមនៅពេលដែលវគ្គផ្តាច់ព្រ័ត្រ (នៅក្នុងគ្រាមភាសាភាគច្រើនមើលភាសាខ្មែរភាគខាងជើង) ។  អក្សរ s s នៅពេលដែលត្រូវបានបញ្ចេញសម្លេង / h / (ដែលស្ថិតនៅទីតាំងនេះ [ç]) ។

ប្រព័ន្ធសរសេរអក្សរខ្មែររួមបញ្ចូលពន្យាបន្ថែមដែលប្រើក្នុងពាក្យកម្ចីមួយចំនួនជាពិសេសពីភាសាបារាំងនិងថៃ។  ទាំងនេះភាគច្រើនតំណាងឱ្យសំឡេងដែលមិនកើតឡើងនៅក្នុងពាក្យដើមកំណើតឬសម្រាប់អក្សរដើមដែលត្រូវបានដាក់កម្រិតទៅមួយនៃស៊េរីស្រៈពីរ។  ភាគច្រើននៃពួកគេគឺជា digraphs, បង្កើតឡើងដោយជង់ អក្សរតូចក្រោមអក្សរហហ, ដោយមានដឺក្រេដឺក្រេបន្ថែមទៀតប្រសិនបើបានទាមទារដើម្បីផ្លាស់ប្តូរ ស្រៈជាប់នឹង ž ។  តួអង្គសម្រាប់pâ, ទោះជាយ៉ាងណាត្រូវបានបង្កើតឡើងដោយការដាក់ musĕkâtônd (ធ្មេញកណ្តុរ) វណ្ណយុត្តិលើតួអក្សរ Bâ។


#Article 15: លក្ខខណ្ឌសង្គមកម្ពុជា (176 words)


ប្រទេសកម្ពុជា​មាន​ផ្ទៃ​ដី ១៨១ ០៣៥ គម²។ បើ​គិត​ពីចំនួន​ប្រជាជន​គឺ​មាន​ចំនួន​តិច​ជាង​ប្រទេស​​ខ្លះ​នៅ​អាស៊ី​អាគ្នេយ៍​ លើកលែង​តែ​ប្រួទេស​ឡាវ សិង្ហបុរី និង ប្រុយណេ។
តាម​ការ​ធ្វើ​ជំរឿន​នា​ខែ​មិនា ១៩៩៨ ប្រជាជន​កម្ពុជា​មាន​ចំនួន ១១ ៤៣៧ ៦៥៦ នាក់ ហើយ​អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ​មាន ២,៤៩%។
សង្គ្រាម​ និង វិបត្តិនយោបាយ​នៅ​កម្ពុជា​កន្លង​មក បាន​ធ្វើ​ឲ្យ​ស្ថានភាព​ប្រជាជន​មាន​បំរែបម្រួល និង​ធ្វើ​ឲ្យ​មាន​ចលនា​បំលាស់​លំនៅ​ផង​ដែរ។

ទម្រង់ប្រជាសាស្ត្រ​កម្ពុជារួម​មាន​ ដង់ស៊ីតេប្រជាជន ទម្រង់​តាមភេទ និងអាយុ ប្រជាជន​សកម្ម និង​ក្រុម​ទន់ខ្សោយ​។ ទម្រង់នេះ តែងតែ​ប្រែប្រួល​ទៅតាម​សម័យកាល​នីមួយៗ​។

យោង​តាម​ការ​ធ្វើ​ជំរឿន​របស់​ក្រសួង​ផែនការ (ថ្ងៃទី ៣-១២ ខែ​មិនា ឆ្នាំ១៩៩៨)ចំនួន​ប្រជាជន​កម្ពុជា​មាន​ចំនួន​សរុប ១១ ៤៣៧ ៦៥៦ នាក់។ ក្នុង​នោះ​មាន​បុរស ៥ ៥១១ ៤០៨នាក់ និង​ស្ត្រី ៥៩២ ៦៤៨នាក់។ ប៉ុន្តែ​របាយ​ប្រជាជន​​នៅ​តាម​តំបន់​មិន​ស្មើ​គ្នា​ទេ ៖

ដូចនេះ​តំបន់​វាលរាប និងតំបន់​ទន្លេសាប​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាង​គេ ដោយ​សារ​តំបន់​នេះ​សំបូរ​ដី​មាន​ជីជាតិ ផ្លុវទឹក ត្រី​ ដែល​ជា​លក្ខខណ្ឌ​ដ៏​ប្រសើរ​សម្រាប់​ការ​រស់នៅ។

ដង់ស៊ីតេ​ប្រជាជន​គឺ​ចំនួន​ប្រជាជន​ក្នុង​១គម²។ ប្រជាជន​កម្ពុជា​មាន​ផ្ទៃ ១៨១ ០៣៥គម² និង​មាន​ដង់ស៊ីតេ​ប្រជាជន​មធ្យម ៦៤នាក់ក្នុង ១គម²។ ប៉ុន្តែ​ដង់ស៊ីតេ​នេះ​ប្រែប្រួល​ទៅ​តាម​តំបន់ ៖ តំបន់​វាលរាបមាន ២៣៥នាក់ តំបន់​ទន្លេសាបមាន ៥២នាក់ តំបន់​ឆ្នេរសមុទ្រមាន ៤៩នាក់ តំបន់ភ្នំ និង​ខ្ពង់រាបមាន ១៧នាក់។ ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំងអស់​ដង់ស៊ីតេ​ប្រជាជន​ប្រែប្រួល​ពី ២នាក់ក្នុង ១គម²នៅ​មណ្ឌលគីរី ដល់ ៣៤៤៨នាក់ក្នុង ១គម²នៅ​រាជធានី​ភ្នំពេញ​។ ដង់ស៊ីតេ​នេះ​ក៏​ប្រែប្រួល​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយទៀត​ដែរ ​ទោះបី​នៅ​ក្នុង​ខេត្ត​ជាមួយ​គ្នាក្ដី។

អត្រា​លទ្ធភាព​បង្ក​កំណើត គឺ​ចំនួន​កូន​ជា​មធ្យម​ដែល​ស្ត្រី​ម្នាក់​អាច​បង្កើត​បាន​ក្នុង​ដំណាក់​បន្ត​ពូជ​។ តាម​ការ​ធ្វើ​ជំរឿន​ក្នុង​ឆ្នាំ​១៩៩៨ អត្រា​លទ្ធភាព​បង្កកំណើតគឺ ស្ត្រី​ម្នាក់​​មាន​កូន​ជា​មធ្យម ៥,២នាក់ ដែល​ជា​អត្រាមួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​កម្រិត​លទ្ធភាព​បង្កកំណើត​ប្រែប្រួល​ទៅ​តាម​លក្ខខណ្ឌ​របស់​នារី ៖ ក្នុង​គ្រួសារ​ធូរធារ​ហើយ​​រស់នៅ​ទីក្រុង​នោះ​លទ្ធភាព​បង្កកំណើត​របស់​ស្ត្រី​ក៏​ថយចុះ​ដែរ។
កម្រិត​លទ្ធភាព​បង្កកំណើត​របស់​ស្ត្រី​គឺ​ជា​កត្តា​កំណត់​នៃ​ការ​អភិវឌ្ឍន៍​មនុស្ស។ ការសិក្សា​បង្ហាញ​ថា បើកម្រិត​អភិវឌ្ឍន៍​មនុស្ស​មាន​កម្រិត​ទាប (បញ្ហា​ចូលសាលារៀន ផ្ដល់ចំណីអាហារ សុខភាព -ល-) លទ្ធភាព​បង្កកំណើត​អាច​ច្រើន។ តែ​វា​អាច​ថយចុះ​ប្រសិន​បើ​មាន​ប្រើ​វិធី​ពន្យាកំណើត។

របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម (១៩៧៥-១៩៧៩) ធ្វើ​ឲ្យ​ទម្រង់​ប្រជាជន​កម្ពុជា​ប្រែ​ប្រួល​យ៉ាង​ខ្លាំង ៖ មនុស្ស​ជាង ៣​លាន​នាក់​បាន​ស្លាប់​ក្រោម​ការ​កាប់​សម្លាប់ ការ​បង្អត់​អាហារ និង​ជំងឺ​ផ្សេងៗ។ ប្រជាជន​មួយ​នាក់​ក្នុង​ប្រជាជន​៦នាក់​បាន​ស្លាប់​ក្នុង​សម័យ​នោះ ជា​ពិសេស​បុរស​ដែល​ជា​មុខ​សញ្ញា​សម្រាប់​ប៉ុល​ពត ។ ដូចនេះ​មនុស្ស​ដែល​ស្ថិត​ក្នុង​វ័យ​ ៤០-៤៤ ឆ្នាំ នាបច្ចុប្បន្ន​នេះ​គឺ​មាន​អាយុ ២១-​២៥​ឆ្នាំ​នៅ​សម័យ​ខ្មែរ​ក្រហម។

កុមារ​អាយុ​តិច​ជាង ១៥​ឆ្នាំ មាន​ចំនួន​ដល់​ទៅ​ ៤២.៨%​នៃ​ប្រជាជន​កម្ពុជា​សរុប។ សមាមាត្រ​កុមារី​មាន​ ៤០.៤% តិច​ជាង​សមាមាត្រ​កុមារា ៤៥.៤%។ ក្រុម​អាយុ​ដែល​ស្ថិត​ក្នុង​សកម្ម​ភាព​សេដ្ឋកិច្ច (​ក្រុម​ដែល​សកម្ម​ជាង​គេ​លើ​វិស័យ​សេដ្ឋកិច្ច) ពី​១៥-៦៤​ឆ្នាំ មាន​៥៣.៧% ដែល​ក្រុម​វ័យ​ចំណាស់​(អាយុ​៦៥ឆ្នាំ​ឡើង) មាន​៣.៥%។ ដូចនេះ​ចំនួន​កុមារ​ដ៏ច្រើន​នា​បច្ចុប្បន្ន​ជា​លទ្ធផល​នៃ​បន្ទុះ​ទារក​ក្រោយ​ឆ្នាំ​១៩៧៩ (​ក្រោយ​ការ​ដួលរលំ​របប​ខ្មែរ​ក្រហម)។

ប្រជាជន​សកម្ម​លើ​វិស័យ​សេដ្ឋកិច្ច​គឺ បុរស និង ស្ត្រី​ដែល​ធ្វើ​ការងារ​ក្នុង​ផលិតកម្ម និង​សេវា​។ នៅ​កម្ពុជា​ប្រជាជន​សកម្ម​៨៧%​រស់នៅ​ជនបទ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ហើយ​ធ្វើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​។

អត្រារួម​ចំណែក​គឺ​ជា​ភាគ​រយ​នៃ​ប្រជាជន​សកម្ម​ធៀប​នឹង​ប្រជាជន​សរុប​ចាប់​ពី អាយុ​៧​ឆ្នាំ​ឡើង​ទៅ​។ ចំនួនប្រជាជន​សកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន ៥ ១១៧ ៨៧៩នាក់​​ក្នុងនោះ​​មាន​ចំនួន ២ ៦៤១ ៥៧៩​នាក់ ឬ ៥១%​ជា​ស្ត្រី​។ អត្រា​រួម​ចំណែក​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​នៃ​ស្ត្រី​ជនបទ មាន​កម្រិត​ខ្ពស់​ណាស់ (៦១%) ពិសេស​ក្រុម​អាយុ ២០-៥៤​ឆ្នាំ។ ដូចនេះ​ស្ត្រី​ចូលរួម​យ៉ាង​ជ្រាលជ្រៅក្នុង​សកម្មភាព​កសិកម្ម។
ឥឡូវ​នេះ​បើ​គេពិនិត្យ​លើ​អត្រា​រួម​ចំណែក​តាម​អាយុ​ផ្សេងៗ​ចាប់​ពី​អាយុ​៧ឆ្នាំ​ឡើង​ទៅ​គេ​ឃើញ​ថា​អត្រា​រួម​ចំណែក​ទាប​ចំពោះ​ក្រុម​អាយុ ៧-១៤​ឆ្នាំ ហើយ​​ក៏​កើន​យ៉ាង​ឡើងលឿន​រហូត​ដល់​ក្រុម​អាយុ​៤៥-៤៩​ឆ្នាំ។

បញ្ហាមួយ​ក្នុង​ចំណោម​បញ្ហា​ចម្បងៗ​ដែល​ប្រទេសកម្ពុជា​ត្រូវ​ប្រឈមមុខ​គឺ​ចំនួន​កុមារ​ដ៏​ច្រើន​ដែល​បម្រើ​ការងារ និង​ធ្វើ​ជា​ស្រី​ពេស្យា​។ តាម​ឯកសារ​របស់​អង្គការ​អភិវឌ្ឍន៍​ប្រជាជន​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ​១៩៩៧ ស្ត្រី​ពេស្យា​ ៣៥%​ជា​អនីតិជន (​តាំង​ពី​ឆ្នាំ​១៩៩១​មក ទីក្រុង​នៅ​កម្ពុជា​ជួប​ប្រទះ​បន្ទុះ​ខាង​ផ្លូវ​ភេទ)។ លើស​ពី​នេះ​ទៅ​ទៀត​នារី​រាប់ពាន់​នាក់​រងគ្រោះ​ពី​ការ​ជួញ​ដូរ​ក្នុង​បន​ស្រីខូច​ប្រទេស​ថៃ ហើយ​រស់នៅ​ក្នុង​លក្ខខណ្ឌ​មួយ​លំបាក​លំបិន​បំផុត។ ជាមួយនេះ​កុមារ និង​យុវជន​អាយុ​ពី​៧-១៧​ឆ្នាំ​ប្រកប​ការងារ​នៅ​តាម​កសិដ្ឋាន​គ្រួសារ និង​សហគ្រាស​ឯកជន​ដើម្បី​បាន​លុយ​ជួយ​គ្រួសារ។ ការងារ​របស់​កុមារ​នៅ​ជនបទ​មាន​ ២៩.៣%​​ច្រើន​ជាង​នៅ​ទីក្រុង​ ដែល​មាន​ត្រឹម​តែ ១១.៣%។




#Article 16: គោល នយាបាយ និង យុទ្ធសាស្ត្រ ICT ក្នុង វិស័យ អប់រំ នៅ កម្ពុជា (1161 words)


គោលនយោបាយ​ ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​ ​បាន​បង្ហាញ​ពី​ដំណាក់កាល​មួយ​នៃ​ការងារ​សំខាន់​របស់​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​សេវា​អប់រំ​នៅ​កម្ពុជា​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ​និង​ ​ឈាន​ចូល​ទៅ​រក​បរិបទ​ថ្មី​នៃ​សាកល​ភាវូបនីយកម្ម​ ​។ គោលនយោបាយ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​នេះ​ ​គឺជា​​សមិទ្ធផល​​សម្រេច​បាន​ពី​វេទិកា​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ ​គមនាគមន៍​ ​ព័ត៌មានវិទ្យា​ ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​អង្គការ​ជាតិ​អង្គការ​អន្តរជាតិ​នានា​ជា​បន្តបន្ទាប់​ ​ទាំង​នៅ​ក្នុង​ប្រទេស​ ​និង​ ​ក្នុង​តំបន់​ ​ព្រមទាំង​ឆន្ទៈ​និង​ ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​។
គោលនយោបាយ​ ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​ ​ជា​មាគ៌ា​ដ៏​ត្រឹមត្រូវ​ស្រប​តាម​និន្នាការ​ពិភពលោក​ដែល​ជា​យុទ្ធសាស្ត្រ​និង​ ​ជា​ចំណុច​ដៅ​របស់​ផែនការ​ជាតិ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ ​។ គោលនយោបាយ​ ​និង​យុទ្ធសាស្ត្រ​នេះ​ក៏​សង្កត់ធ្ងន់​ផង​ដែរ​លើ​ការ​ពង្រឹង​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ​ ​ការ​សិក្សា​ពី​ចម្ងាយ​ ​ការ​បណ្តុះបណ្តាល​ជំនាញ​ ​ការ​បង្កើន​គុណភាព​អប់រំ​នៅ​មធ្យមសិក្សា​ទុតិយភូមិ​និង​ ​ក្រោយ​​មធ្យមសិក្សា​តាម​រយៈ​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ដែល​ជា​តម្រូវការ​ក្នុង​ការ​បំពេញ​អាជីព​នៅ​ក្នុង​សង្គម​ផ្អែក​លើ​ពុទ្ធិ​ ​និង​ ​ការ​កសាង​ភាព​ជា​ដៃគូ​អោយ​បាន​ល្អ​រវាង​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​សហគមន៍​ ​វិស័យ​ឯកជន​ ​អង្គការ​ជាតិ​ ​និង​អង្គការ​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ ​។
គោលនយោបាយ​ ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​បាន​បញ្ជាក់​ច្បាស់​អំពី​ការ​ជួយ​គាំទ្រ​ ​និង​ ​លើកកម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​សម្រាប់​ជន​ជួប​ការ​លំបាក​ ​។ ឯកសារ​ស្តី​ពី​ផែនការ យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ​៥ឆ្នាំ លើក​ទី​២​ ​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​ ​និង​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ​២០០៤-០៨ សុទ្ធតែ​បាន​ផ្តល់​នូវ​គំនិត​សំខាន់ៗ​និង​ ​ការ​ណែនាំ​ជា​ច្រើន​ ​សម្រាប់​ការ​រៀបចំ​ការ​កសាង​គោលនយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​នេះ​ដើម្បី​ធានា​បានការ លើកទឹកចិត្ត​ ​និង​ ​ការ​បណ្តុះបណ្តាល​មន្ត្រី​អប់រំ​អោយ​មាន​ជំនាញ​ជាក់លាក់​ ​។
ជាទី​បញ្ចប់​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មន្ត្រី​ជំនាញ​របស់​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​អ្នកបច្ចេកទេស​ ​ស្ថាប័ន​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​ ​អង្គការ​ស៊ី​វិល​ ​និង​ ​ឯកជន​ ​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​កសាង​គោលនយោបាយ​ ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​។ជា​ពិសេស​នោះ​ ​ក្រសួង​សូម​ថ្លែង​នូវ​ការ​កោតសរសើរ​ ​និង​ ​កតញ្ញូតាធម៌​យ៉ាង​ខ្ពង់ខ្ពស់​ចំពោះ​អង្គការ​ ​UNESCO​ ​ដែល​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ ​និង​ ​ហិរញ្ញវត្ថុ​ ​ដោយ​បាន​សហការ​យ៉ាង​ល្អ​ពិសេស​ ​ជាមួយ​អ្នកបច្ចេកទេស​របស់​ក្រសួង​ ​ក្នុង​កិច្ចការ​ធ្វើ​អោយ​សម្រេច​គោលនយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រយោជន៍​ចំពោះ​កុលបុត្រ​កុលធីតា​ខ្មែរ​ ​។ ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​គោលនយោបាយ​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នេះ​ ​នឹង​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ប្រកបដោយ​គុណភាព​ ​។

ចក្ខុវិស័យ​រយៈពេល​វែង​ ​សម្រាប់​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​នៅ​កម្ពុជា​ ​គឺ​ការ​ធានា​ការ​អប់រំ​ប្រជាពលរដ្ឋ​គ្រប់​រូប​ ​អោយ​ទទួល​បាន​ដោយ​ស្មើភាព​នូវ​ការ​អប់រំ​មូលដ្ឋាន​ប្រកបដោយ​គុណភាព​ ​ព្រមទាំង​ត្រៀមលក្ខណៈ​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​អោយ​បំពេញ​តួនាទី​ដ៏​សកម្ម​មួយ​នៅ​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ខ្លួន​ឡើង​វិញ​ ​សំដៅ​ធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅ​ក្នុង​សហគមន៍​សកលលោក​ផ្អែក​លើ​ពុទ្ធិ​ ​។ ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​កំពុង​តែ​ផ្តួចផ្តើម​បញ្ចូល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​អោយ​កាន់តែ​ទូលំទូលាយ​ ​ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​នៅ​គ្រប់​កម្រិតសិក្សា​ ​ដើម្បី​កសាង​កំលាំង​ពលករ​ជា​អក្ខរ​ជន​បច្ចេកវិទ្យា​ ​ដែល​សកម្ម​ផលិត​ ​និង​ ​មាន​សមត្ថភាព​វិភាគ​ពិចារណា​ជូន​ជាតិ​ ​។

គោលនយោបាយ​ ​ស្តី​ពី​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​នៅ​ក្នុង​ការ​អប់រំ​របស់​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​ផ្តោត​ការ​យកចិត្តទុកដាក់​ចំពោះ​ផែន​សំខាន់ៗ​ចំនួន​ ​៤ ៖

ក្រោយ​សង្គ្រាម​ខ្ទេចខ្ទាំ​អស់​រយៈពេល​ ​៣០ឆ្នាំ កន្លង​មក​ ​កម្ពុជា​បាន​ខិតខំ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ខ្លួន​​ដើម្បី​កសាង​ប្រទេស​ជាតិ​សា​ជា​ថ្មី​ឡើង​វិញ​ ​និង​ ​ដើម្បី​ធ្វើ​សមាហរណកម្ម​ខ្លួន​ចូល​ទៅ​ក្នុង​សហគមន៍​តំបន់​ ​និង​ ​សហគមន៍​ពិភពលោក​ ​។ដំណាក់កាល​បច្ចុប្បន្ន​នៃ​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្ពុជា​ ​គឺ​ស្ថិត​ក្នុង​ដំណាក់​បឋម​នៅឡើយ​ ​ប្រសិនបើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ជិតខាង​ ​។រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ ​សហគមន៍​អន្តរជាតិ​កំពុង​តែ​ធ្វើការ​រួម​ជាមួយ​គ្នា​ដើម្បី​សម្រេច​អោយ​បាន​តាម​គោលដៅ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​នៅ​ឆ្នាំ​២០១៥​ ​ហើយ​​រាជរដ្ឋាភិបាល​ក៏​ទទួលស្គាល់​ផង​ដែរ​ថា​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​មិន​ត្រឹមតែ​​​ជា​កត្តា​ចម្បង​សម្រាប់​ជួយ​អោយ​សម្រេច​បាន​ទាំង​គោលដៅ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​នៅ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​អោយ​ទទួល​បាន​សេរីភាព​ខាង​ការ​បញ្ចោ​ញ​មតិយោបល់​ ​និង​ ​ការ​ប្រាស្រ័យ​ទាក់ទង​ព័ត៌មាន​ថែម​ទៀត​ផង​ ​។ គេ​រំពឹង​ទុក​ថា​ ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នេះ​ ​ពិតជា​នឹង​ជួយ​លើកទឹកចិត្ត​អោយ​មាន​ទម្លាប់​ស្វ័​យ​សិក្សា​ ​និង​ ​រៀន​ពេញ​មួយ​ជីវិត​ ​។បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ដែល​ប្រើប្រាស់​នៅ​កម្ពុជា​ ​រួម​មាន​បច្ចេកវិទ្យា​កុំព្យូទ័រ​ ​បណ្តាញ​កុំព្យូទ័រ​អ៊ីម៉ែល​ ​(សារ​អេ​ឡិច​ត្រូ​និ​ច​ ​) និង​ ​អ៊ិ​ន​ធឺ​ណេ​ត​ (បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ ​) ព្រម​ជាមួយនឹង​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ផង​ដែរ​ ​។​គោលនយោបាយ​នេះ​ ​កសាង​ឡើង​ដោយ​បាន​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​ជាតិ​ ​និង​ ​ដៃគូ​អន្តរជាតិ​តាម​រយៈ​សិក្ខាសាលា​ ​និង​ ​កិច្ចប្រជុំ​ការងារ​ជា​បន្តបន្ទាប់​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ ​នៅ​ក្នុង​តំបន់​ ​។

ព្រម​ជាមួយ​ឧបសគ្គ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ពុះពារ​ជំនះ​អោយ​បាន​ ​ដើម្បី​អាច​ផ្តល់​ការ​អប់រំ​ប្រកបដោយ​គុណភាព​សម្រាប់​ទាំងអស់​គ្នា​នោះ​គេ​ហាក់ដូចជា​សង្កេត​ឃើញ​ថា​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ស្ថិត​នៅ​លំដាប់​ចុង​ក្រោយ​ក្នុង​បញ្ជី​អាទិភាព​នៅឡើយ​ ​។ ម្យ៉ាងទៀត​នោះ​ប្រសិនបើ​គេ​មិន​បាន​ចាត់​អោយ​មាន​សកម្មភាព​អ្វី​នា​ពេល​ឆាប់ៗ​នេះ​ទេ​ ​នោះ​កម្ពុជា​ពិតជា​ធ្វើ​ដំណើរ​យឺត​ដាច់​ឆ្ងាយ​ពី​ប្រទេស​ជិតខាង​ជា​ពុំខាន​ ​ហើយ​នៅ​ក្នុង​ខណៈនោះ​ពលរដ្ឋ​ក្នុង​យុវវ័យ​របស់​ខ្លួន​ក៏​ពិតជា​នឹង​គ្មាន​បំ​ណិ​ន​ចាំបាច់​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​រស់នៅ​ ​នៅ​ក្នុង​យុគសម័យ​ឌី​ហ្សី​ថ​ល​នេះ​ដែរ​ ​។ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នេះ​អាច​ជួយ​អោយ​គ្រូបង្រៀន​ ​បោះ​ជំហាន​ឆ្ពោះទៅ​រក​ការ​បង្រៀន​ ​និង​ ​របៀប​រៀន​តាម​គោល​វិធី​សិស្ស​មជ្ឈមណ្ឌល​ ​។

ក្នុង​ពេល​បច្ចុប្បន្ន​យោង​តាម​ការ​អង្កេត​វាយតម្លៃ​ ​ស្តី​ពី​ការ​ត្រៀមលក្ខណៈ​របស់​ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០១​ ​កន្លង​មកនេះ​ ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​៨​ ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​ជា​សមាជិក​អាស៊ាន​ ​នៅ​ក្នុង​ន័យ​ថា​តើ​ប្រទេស​នីមួយៗ​សម្រេច​បាន​ហេដ្ឋារចនាសម្ព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ ​សង្គម​អេ​ឡិច​ត្រូ​និ​ច​ ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ ​និង​ ​រដ្ឋាភិបាល​
គោលនយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា​អេ​ឡិច​ត្រូ​និ​ច​បាន​ត្រឹម​កម្រិត​ណា​ ​។ គេ​បានអោយ​ចំណាត់ថ្នាក់​ដល់​ប្រទេស​ណាមួយ​ថា​ល្អ​បាន​ត្រៀម​លក្ខណៈ​ ​“ជាទី​សង្ឃឹម​” ត្រឹម​កម្រិត​ណា​នោះ​ ​ដោយ​ផ្អែក​លើ​ភាព​ចាំបាច់​នៃ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​និង​កំលាំង​ពលករ​ជា​អក្ខរ​ជន​ផ្នែក​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​។ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​រយៈ​ អ៊ីន​ធឺ​ណិត ​ជា​សាធារណៈ​ ​គឺ​នៅ​មានកម្រិត​នៅឡើយ​ ​។ ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ ​ចំនួន​ហាង​កាហ្វេ​មាន​ប្រើ​អ៊ិ​ន​ធឺ​ណែ​ត​បាន​បង្ហាញខ្លួន​ច្រើន​ជាង​មុន​នៅ​តាម​ទីប្រជុំជន​ ​និង​ ​នៅ​តាម​ចំណុច​គោលដៅ​ទេសចរណ៍​ ​។បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​មាន​ហាង​កាហ្វេ​ប្រើ​ អ៊ីនធឺ​ណេត ច្រើន​ជាង​១០០​ ​កន្លែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​និង​ ​សង្កេត​ឃើញ​ហាង​ប្រើ​ អ៊ីន​ធឺ​ណិត ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ខេត្តសៀមរាប​ ​និង​ ​ក្រុងព្រះសីហនុ​ ​។ វគ្គ​បណ្តុះបណ្តាល​ប្រើប្រាស់​កុំព្យូទ័រ​កំពុង​តែ​ទទួល​បានការ​ពេញ​និយម​នៅ​តាម​ទីប្រជុំជន​សំខាន់ៗ​ ​។ ក៏​ប៉ុន្តែ​ពលរដ្ឋ​ជាង​៨០​%ដែល​រស់នៅ​តាម​ទី​ជនបទ​ពិតជា​មានភ័ព្វ​សំណាង​ ​តិចតួច​ ​ឬ​ ​ក៏​គ្មាន​ឱកាស​ទាល់តែ​សោះ​នៅ​ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ​ ​និង​ ​អ៊ីន​ធឺ​ណិត​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ ​។ មហាជន​នៅ​តាម​ជនបទ​ពឹងផ្អែក​ទាំងស្រុង​តែ​ទៅ​លើ​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ ​។យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សហព័ន្ធ​ទូរគមនាគមន៍​អន្តរជាតិ​ ​គេ​បាន​ដឹង​ថា​នៅ​ឆ្នាំ​២០០២​ ​ការ​ជ្រៀតចូល​ អ៊ីនធឺណិត ​ ​មាន​កម្រិត​ទាប​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បើ​ប្រៀបធៀប​ទៅ​នឹង​កម្រិត​​ដែល​ប្រទេស​ផ្សេងៗ​ទៀត​នៅ​អាស៊ី​អាគ្នេយ៍​នេះ​ទទួល​បាន ហើយ​តម្លៃ​ប្រើប្រាស់​អ៊ិនធឺណិតគឺមាន​កម្រិត​ខ្ពស់។

អត្រា​ពិត​នៃ​ការ​សិក្សា (NER) នៅ​កម្រិត​បឋម​សិក្សា​សម្រាប់​ឆ្នាំ ២០០២-២០០៣ បាន​ ​៨៨.៣% ដោយ​មាន​ចំនួន​សិស្ស​សរុប​ប្រមាណ​ ​២ ៧៥០ ០០០នាក់ ។ នៅ​កម្រិត​មធ្យមសិក្សា​វិញ​នោះ​ ​អត្រា​ពិត​នៃ​ការ​សិក្សា​បាន​ត្រឹមតែ​ ​២០% ប៉ុណ្ណោះ​ដែល​ជា​អត្រា​ទាប​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ ​។ ចំនួន​សិស្ស​បាន​កើន​ជា​មធ្យម​ពី​ ​៣៥០ ទៅ​ ​៤០០នាក់ នៅ​តាម​សាលា​បឋម​សិក្សា​នីមួយៗ​ ​ហើយ​ ​និង​មាន​សិស្ស​ប្រមាណ​ជា​ ​៧០០នាក់ នៅ​តាម​វិទ្យាល័យ​/អនុ​វិទ្យាល័យ​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ ​។ នៅ​កម្រិត​បឋម​សិក្សា​ ​និង​ ​មធ្យមសិក្សា​ ​ផលធៀប​សិស្ស​-គ្រូ​ មាន​ ​៥៥៖១ និង​ ​២៦៖១ រៀង​គ្នា​ ​(ធៀប​ទៅ​នឹង​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ ​ដែល​មាន​ ​២៨ៈ១ និង​ ​១៥ៈ១ រៀង​គ្នា​) ។ ផលធៀប​នេះ​បាន​ធ្លាក់​ស្រុត​ចុះ​ចាប់តាំងពី​ឆ្នាំ​១៩៩៨​ ​ដោយហេតុ​ថា​ចំនួន​សិស្ស​បាន​កើនឡើង​ជា​លំដាប់​ ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​​គ្រូបង្រៀន​ដែល​បាន​ឆ្លង​វគ្គ​បណ្តុះ​បណ្តាល​នោះ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​កំណើន​សិស្ស​ដែល​កើន​ច្រើន​ឡើង​នោះ​នៅឡើយ​ទេ​ ​។ ផលធៀប​សិស្ស​-គ្រូ​ ​នេះ​ប្រែប្រួល​គួរ​អោយ​កត់សម្គាល់​​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ ​និង​ ​នៅ​តាម​តំបន់​ដាច់​ស្រយាល​ ​ដោយហេតុ​ថា​ផលធៀប​សិស្ស​-គ្រូ​ ​នៅ​កម្រិត​បឋម​សិក្សា​អាច​កើន​ខ្ពស់​រហូត​ដល់​ទៅ​ ​៩៥៖១ ។ ចំនួន​ម៉ោង​អប្បបរមា​ ​ដែល​សិស្ស​បាន​ជួប​គ្រូ​នៅ​ក្នុង​សាលារៀន​នោះ​គឺ​ ​៨០០ម៉ោង​ក្នុង​១​ឆ្នាំ​សិក្សា​ ​។ តាម​ការ​អនុវត្តន៍​ជាក់ស្តែង​នោះ​ ​របាយការណ៍​ពី​មូលដ្ឋាន​បាន​គូសបញ្ជាក់​ថា​ ​សាលារៀន​ភាគច្រើន​ដំណើរការ​បង្រៀន​បាន​ត្រឹមតែ​ ​៥០០ម៉ោងប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​សិក្សា​នីមួយៗ​ ​។ នៅ​តាម​សាលារៀន​ដែល​បាន​បង្រៀន​ពីរ​វេន​ ​ឬ​បី​វេន​ ​ចំនួន​ម៉ោង​ដែល​សិស្ស​បាន​ប្រាស្រ័យ​ជាមួយ​គ្រូ​នោះ​ធ្លាក់​នៅ​សល់​ត្រឹមតែ​ ​៣៥០ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​សិក្សា​ ​។

ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ​ឆ្នាំ​ ​២០០៤-២០០៨យុទ្ធសាស្ត្រ​ឆ្លង​ផ្នែក​សម្រាប់​ពង្រឹង​ការ​អនុវត្តន៍​គោលនយោបាយ​ ​គឺ​បង្កើន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​ការ​ប្រាស្រ័យ​ទាក់ទង​ ​ដោយ​អនុវត្ត​តាម​គោលនយោបាយ​ថ្មី​ស្តី​ពី​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​ការ​ប្រាស្រ័យ​ទាក់ទង​ ​របស់​ក្រសួង​ដែល​បាន​អនុម័ត​នៅ​ដើមឆ្នាំ​២០០៤​ ​។ អាទិភាព​មួយទៀត​ ​គឺ​ពង្រឹង​ការ​គ្រប់គ្រង​ព័ត៌មាន​ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​ការ​ប្រាស្រ័យ​ទាក់ទង​នៅ​គ្រប់​កម្រិត​ ​ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ធ្វើ​វិមជ្ឈការ​ ​។ កំណែលំអ​ការ​ចូល​រៀន​ ​និង​ ​គុណភាព​ត្រូវ​បាន​គាំទ្រ​គោលនយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារគមនាគមន៍​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា​ដោយ​ការ​ផ្តល់​កាលានុវត្តភាព​ ​ក្នុង​ការ​សិក្សា​ពី​ចម្ងាយ​ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ ​ការ​ប្រាស្រ័យ​ទាក់ទង​ ​( ឧ​. ការ​អភិវឌ្ឍន៍​គ្រូបង្រៀន​ ​ការ​សិក្សា​ពី​ចម្ងាយ​សម្រាប់​កម្រិត​​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ ​) ការ​ដាក់​អោយ​អនុវត្ត​កម្មវិធី​យល់​ដឹង​អំពី​កុំព្យូទ័រ​នៅ​ក្នុង​សាលា​មធ្យមសិក្សា​ទុតិយភូមិ​ ​និង​គ្រឹះស្ថាន​ក្រោយ​មធ្យមសិក្សា​ ​។ ទន្ទឹម​នេះ​ដែរ​ក្រសួង​ប្រើប្រាស់​សមត្ថភាព​របស់​ផ្នែក​ឯកជន​ក្នុង​ការ​កសាង​កម្មវិធី​ ​និង​ផ្តល់​តាម​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ព័ត៌មាន​ចម្រុះ (Multi-Media) សម្រាប់​ពង្រីក​កម្ម​វិធី​បច្ចេកវិទ្យា ព័ត៌មាន​និងការ​ប្រាស្រ័យ​ទាក់ទង​ ​និង​ ​បង្កើន​ការ​យល់​ដឹង​អំពី​ជំងឺ​ ​អេ​ដស៍​-ហ៊ីវ​ ​។

នា​ពេល​ថ្មីៗ​កន្លង​មកនេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​បាន​បង្ហាញ​សក្ខីភាព​នៃ​ការ​ប្តេជ្ញា​ចិត្ត​មោះមុត​ លើក​កម្ពស់​​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នៅ​ក្នុង​ការ​អប់រំ​ ​ដោយ​បាន​តម្រូវ​អោយ​គរុ​សិស្ស​ទាំងអស់​រៀន​មុខ​វិជ្ជា​បច្ចេកវិទ្យា​ ​ព័ត៌មាន​ និង​ ​សារ​គមនាគមន៍​ ​ចំនួន​ ​២ម៉ោង ក្នុង​មួ​យស​ប្តា​ហ៍​ ​ចាប់ពី​ឆ្នាំ​២០០៣​ ​តរៀង​ទៅ​ ​។ ចំនួន​កុំព្យូទ័រ​នៅ​តាម​សាលា​គរុកោសល្យ​នានា​ ​បាន​កើនឡើង​គួរ​អោយ​ចាប់​អារម្មណ៍​ចាប់តាំងពី​ឆ្នាំ​២០០៣​ ​។ កុំព្យូទ័រ​មួយ​ចំនួន​ក្នុង​ចំណោម​កុំព្យូទ័រ​ទាំងនោះ​បាន​មក​ពី​ការ​ចំណាយ​ថវិកា​ផែនការ​សកម្មភាព​ជា​អាទិភាព​ ​និង​មួយ​ចំនួន​ផ្សេង​ទៀត​បាន​មក​ពី​ប្រភព​ជំនួយ​ផ្សេងៗ​ ​។ បរិមាណ​កុំព្យូទ័រ​បាន​កើន​ច្រើន​គួរ​អោយ​កត់សំគាល់​ហើយ​គ្រប់​សាលា​គរុកោសល្យ​ទាំងអស់​ ​សុទ្ធតែ​មាន​បន្ទប់​បណ្តុះបណ្តាល​ការ​ប្រើប្រាស់​កុំព្យូទ័រ​រៀងៗ​ខ្លួន​ ​។ នៅ​ក្នុង​ឆ្នាំ​២០០៣​ ​នេះ​ ​ផលធៀប​គរុ​សិស្ស​-កុំព្យូទ័រ​នៅ​តាម​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ​និង​ ​សាលា​គរុកោសល្យ​ ​និង​ ​វិ​ក្រឹ​ត​ការ​ខេត្ត​-ក្រុង​មាន​ ​៦៥៖១ ។ ផលធៀប​នេះ​បាន​ថយ​ចុះ​នៅ​ត្រឹម​ ​៣២៖១ នៅ​ក្នុង​ឆ្នាំ​២០០៤​ ​។ ប្រការ​នេះ​បាន​ជួយ​បង្ក​លក្ខណៈ​អោយ​ស្ថាប័ន​គរុកោសល្យ​ទាំងឡាយ​ ​អាច​ចាប់ផ្តើម​វគ្គ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​រៀងៗ​ខ្លួន​ ​។ ប៉ុន្តែ​សាលា​គរុកោសល្យ​ទាំងអស់​ ​ពុំ​មែន​សុទ្ធតែ​មាន​កុំព្យូទ័រ​គ្រប់គ្រាន់​សម្រាប់​បង្រៀន​វគ្គ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​អោយ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ​ ​។ សាលា​ខ្លះ​ជួប​បញ្ហា​គ្មាន​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ ​ដែល​ជា​ហេតុ​តម្រូវ​អោយ​គេ​ពឹងផ្អែក​លើ​ម៉ាស៊ីនភ្លើង​ ​ឬ​ ​តម្រូវ​អោយ​ផ្អាក​រាល់​ការ​ប្រើប្រាស់​បរិ​ធាន​អគ្គិសនី​ផ្សេងៗ​ទៀត​ ​ឬ​ ​សុំ​អោយ​ការិយាល័យ​ផ្សេងៗ​ទៀត​ត្រូវ​បិទ​ចរន្តអគ្គិសនី​ ​ហើយ​និង​ផ្អាក​ការងារ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន​ ​ដើម្បី​បង្ក​លក្ខណៈ​អោយ​បន្ទប់រៀន​កុំព្យូទ័រ​អាច​ដំណើរការ​រៀន​បាន​ ​។
នៅ​ដើមខែ​ ​កញ្ញា​ ​ឆ្នាំ​២០០៤​ ​គ្រូឧទ្ទេស​ចំនួន​ជាង​ពាក់កណ្តាល​នៃ​គ្រូឧទ្ទេស​ទាំងអស់​ ​៦០០ នាក់​ ​មក​ពីសា​លា​គរុកោសល្យ​ ​និង​ ​វិ​ក្រឹ​ត​ការ​ខេត្ត​-ក្រុង​ទាំង​ ​១៨ និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំង​ ​៦ បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​បំ​ណិ​ន​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ជា​មូលដ្ឋាន​ ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​នៅ​ក្នុង​ការងារ​រដ្ឋបាល​ ​និង​ការ​បង្រៀន​ ​និង​ការ​រៀន​ ​។គ្រូឧទ្ទេស​មួយ​នាក់​ ​មក​ពីសា​លា​គរុកោសល្យ​នីមួយៗ​ ​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​អោយ​ចេះ​បង្កើត​វែ​ប​សាយ​សាមញ្ញ​ដំបូង​មួយ​ ​ហើយ​និង​បាន​ដាក់​បញ្ចូល​គេហទំព័រ​រៀងខ្លួន​ ​ទៅ​ក្នុង​វែ​ប​សាយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​។ ដោយឡែក​ពី​នេះ​គ្រូឧទ្ទេស​មួយ​នាក់​មក​ពី​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំងអស់​ ​និង​ ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​បាន​ផ្តើម​បង្កើត​ធនធាន​រៀន​តាម​វែ​ប​សាយ​ ​និង​ ​ចក្ខុ​សោត​ទស្សន៍​សម្រាប់​មធ្យមសិក្សា​ ​តាម​រយៈ​សិក្ខាសាលា​បណ្តុះ​បណ្តាល​មួយ​ ​ហើយ​និង​បាន​ឆ្លងកាត់​វគ្គ​ បណ្តុះបណ្តាល​ថែរក្សា​ ​និង​ ​ជួសជុល​កុំព្យូទ័រ​ ​នៅ​ក្នុង​ឆ្នាំ​ ​២០០៤ នេះ ។ កម្មវិធី​សិក្សា​មួយ​សម្រាប់​រៀន​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នៅ​ក្នុង​ការ​បង្រៀន​ ​និង​ ​រៀន​កំពុង​តែ​ត្រូវ​បាន​អភិវឌ្ឍ​សម្រាប់​សាលា​គរុកោសល្យ​ខេត្ត​-ក្រុង​ ​និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ​។ កម្មវិធី​សិក្សា​នេះ​ ​នឹង​មាន​បញ្ចូល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​សម្រាប់​ការងារ​រដ្ឋបាល​ ​ការ​អភិវឌ្ឍន៍​អាជីព​បង្រៀន​ ​និង​ ​សម្រាប់​បង្កើត​ធនធាន​បង្រៀន​ជា​ភាសា​ខ្មែរ​ផង​ដែរ​ ​។ នៅ​កម្រិតមធ្យមសិក្សា​វិញ​នោះ​ ​គេ​នឹង​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ដើម្បី​ពង្រឹង​ការ​បង្រៀន​ទៅ​តាម​មុខ​វិជ្ជា​ ​។

ការ​បោះ​ជំហាន​ឈាន​ចូល​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​ចាប់តាំងពី​ឆ្នាំ​១៩៩៣​ ​មក​នោះ​បាន​បង្ក​លក្ខណៈ​អោយ​មានការ​បង្កើត​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន​តូច​ ​ធំ​ ​ដែល​មាន​គុណភាព​ប្លែកៗ​ពី​គ្នា​ ​។ គ្រឹះស្ថាន​អប់រំ​ខ្លះ​ដែល​មាន​វគ្គ​សិក្សា​ពេញ​និយម​ខ្លាំង​បំផុត​នោះ​បាន​បើក​បង្រៀន​មុខ​វិជ្ជា​ពាក់ព័ន្ធ​ជាមួយ​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ភាសាបរទេស​ ​និង​ ​មុខ​វិជ្ជា​ជំនួញ​ ​។ ភាគច្រើន​នៃ​មហាវិទ្យាល័យ​ទាំងនេះ​មាន​ទីតាំង​នៅ​ក្នុង​តំបន់​ក្រុង​ ​ដោយ​បាន​ផ្តល់​មធ្យោបាយ​ ​និង​សេវាកម្ម​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​ជាទី​គាប់ចិត្ត​ ​ហើយ​បាន​ភ្ជាប់​ជាមួយនឹង​អ៊ិ​ន​ធឺ​ណែ​ត​ផង​ដែរ​ ​។

ភាព​ជឿនលឿន​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​និង​ ​ខ្លឹមសារ​ជា​ភាសា​ខ្មែរ​ ​សម្រាប់​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ ​និង​ ​ការ​សិក្សា​ពី​ចម្ងាយ​នោះ​ច្រើន​តែ​សម្រេច​បាន​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​។ ឧទាហរណ៍​គួរ​អោយ​កត់សម្គាល់​នោះ​ ​រួម​មាន​មជ្ឈមណ្ឌល​ព័ត៌មាន​ ​សហគមន៍​ចំនួន​២២​កន្លែង​ ​ដែល​កំពុង​តែ​ផ្តល់​លទ្ធភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ ​និង​ទីប្រជុំជន​ ​អោយ​អាច​ប្រាស្រ័យ​ជាមួយ​អ៊ីន​ធឺ​ណិតត​ដោយ​បង់ថ្លៃ​តិចតួច​ ​។ សាលារៀន​មួយ​ចំនួន​តូច​នៅ​តាម​តំបន់​ដាច់​ស្រយាល​កំពុង​តែ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​ ​និង​ ​ភ្ជាប់​ជាមួយ​តារា​រណប​ ​។ អង្គការ “វេទិកា​ទូទៅ​នៃ​កម្ពុជា” (Open Forum of Cambodia) បាន​បំពេញតួនាទី​ឈានមុខ​ ​ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ និង​ ​សារ​គមនាគមន៍​ ​។ បច្ចុប្បន្ន​អង្គការ​បាន​ឈានមុខ​គេ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លឹមសារ​វិ​ប​ផត​ថ​ល​ ​ជា​ខេមរភាសា​ដែល​ជា​វែ​ប​សាយ​នាំ​ផ្លូវ​ចូល​ទៅ​ភ្ជាប់​អ៊ិ​ន​ធឺ​ណែ​ត​ដ៏​ធំ​ជាងគេ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​ ​ដោយ​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​អោយ​បាន​ជ្រាប​អំពី​ព័ត៌មាន​ទាក់ទង​វិស័យ​ជា​ច្រើន​ ​ដែល​រួម​មាន​ព័ត៌មាន​ស្តី​ពី​សិទ្ធិ​មនុស្ស​ ​ប្រវត្តិសាស្ត្រ​ ​និង​ ​បរិស្ថាន​៘ ទន្ទឹម​នឹង​នេះ​ ​អង្គការ​ ​“វេទិកា​ទូទៅ​នៃ​កម្ពុជា​” បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​មិន​បង់ថ្លៃ​ជា​បន្តបន្ទាប់​ដូច​ជា​ ​វគ្គ​បណ្តុះបណ្តាល​អំពី​ការ​ប្រើប្រាស់​អ៊ីមែល​ ​និង​ ​ការ​បង្កើត​ វែ​ប​សាយ​ជា​ភាសា​ខ្មែរ​ជាដើម​ ​។ ក្រៅពី​នេះ​អង្គការ​កំពុង​អនុវត្ត​ ​( គំរោង​ផ្តួចផ្តើម​ បង្កើត​គ្រឿង​ទន់ “Software” ភាសា​ខ្មែរ​ដែល​មាន​ឈ្មោះ​ថា ) ដែលមានបំណង​បង្កើត​គ្រឿងទន់ (Software) មាន​អានុភាពខ្ពស់​ជា​ភាសាខ្មែរ​​ហើយ​ឥត​គិត​ថ្លៃ​ដោយ​សម​ស្រប​ទៅ​នឹង​សេដ្ឋកិច្ច​របស់​កម្ពុជា​យើង​ ​។ ដោយហេតុ​ថា​មូលដ្ឋាន​ហេដ្ឋា​រចនាសម្ព័ន្ធ​យើង​នៅ​ខ្សត់ខ្សោយ​នោះ​ ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​នៅ​តាម​ជនបទ​ ​អាច​ទទួល​បាន​ព័ត៌មាន​តែ​តាម​រយៈ​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ប៉ុណ្ណោះ​ ​ហើយ​គេ​ក៏​នៅ​ពុំ​ទាន់​ទាញ​យក​គុណប្រយោជន៍​អោយ​បាន​ពេញ​ទំហឹង​ ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចម្រុះអប់រំ​នៅឡើយ​ ​។

ក្នុង​ចំណោម​សាលា​មធ្យមសិក្សា​ទាំង​ ​៦៩៨ នៅ​ទូ​ទាំង​ប្រទេស​មាន​តែ​សាលា​ចំនួន​១៣​%ប៉ុណ្ណោះ​ដែល​មាន​អគ្គិសនី​ ​៨% ផ្សេង​ទៀត​មាន​ម៉ាស៊ីនភ្លើង​ ​និង​ ​៤%  ប្រើ​ថាមពលព្រះអាទិត្យ​ ​។ សាលា​មធ្យមសិក្សា​ ​៧៥% ពុំ​ទទួល​បានការ​ផ្គត់ផ្គង់​ថាមពល​អ្វី​ទាំងអស់។ សាលា​រដ្ឋ​ចំនួន​តិចតួច​ណាស់​ ​ដែល​មាន​កុំព្យូទ័រ​សម្រាប់​រៀន​ ​។ អនុ​វិទ្យាល័យ​ចំនួន​៦% និង​ ​វិទ្យាល័យ​ចំនួន​ ​៣៥% មាន​កុំព្យូទ័រ​មួយ​គ្រឿង​ ​ឬ​ ​ពីរ​គ្រឿង​សម្រាប់​តែ​ការងារ​
រដ្ឋបាល​ប៉ុណ្ណោះ​ ​។ វិទ្យាល័យ​ចំនួន​ត្រឹមតែ​ ​៨ មាន​កុំព្យូទ័រ​ច្រើន​លើស​ពី​ ​១០ គ្រឿង​ ​។លើស​ពី​នេះ​ក្រៅពី​សាលា​រដ្ឋ​ ​សាលារៀន​ឯកជន​មួយ​ចំនួន​ធំ​ ​បាន​បើក​វគ្គ​បង្រៀន​កុំព្យូទ័រ​ ​។ នៅ​ដើមឆ្នាំ​២០០៥​ ​នេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​មាន​ផែនការ​ធ្វើការ​អង្កេត​កម្រិត​ជាតិ​មួយ​ ​ដើម្បី​ប្រមូល​ព័ត៌មាន​លំអិត​ស្តី​ពី​បច្ចេកវិទ្យា​
ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ក្នុង​ការ​អប់រំ​ ​។

ទិស​ដៅ​រយៈពេល​មធ្យម​សម្រាប់​រយៈពេល​ ​២០០៤-២០១០ មាន​ ​៖ នាយកដ្ឋាន​ផែនការ​ ​(ក្រសួង​ ​អយក​) ២០០២-២០០៤គោលនយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា​។
ក​). កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​និង​ ផ្ដល់​គ្រឿងរឹង (Hardware) សម្រាប់​ការអប់រំ និង ការ​បណ្ដុះ​បណ្ដាល។ កិច្ចការ​នេះ​ ​រួម​មានការ​រៀបចំ​បន្ទប់​កុំព្យូទ័រ​ ​និង​ ​ការ​បង្កើត​បណ្តាញ​(ក្នុង​ស្ថាប័ន​ផ្ទាល់​នីមួយៗ​ ​អ៊ីន​ត្រា​ណិត​ ​និង​ ​អ៊ីន​ធឺ​ណិត​)។ ក្រសួង​នឹង​ផ្តល់​កុំព្យូទ័រ​អោយ​គ្រឹះស្ថានសិក្សា​ ​សាលា​មធ្យមសិក្សា​ ​មហាវិទ្យាល័យ​/សកល​វិទ្យាល័យ​ ​មន្ទីរ​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ខេត្ត​/ក្រុង​ ​ការិយាល័យ​អប់រំ​យុវជន​ ​និង​កីឡា​ ​ស្រុក​/ខ័​ណ្ឌ​ ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ ​។បណ្តា​នាយកដ្ឋាន​នៅ​ក្រោម​ឱវាទ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​មន្ទីរ​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​ខេត្ត​/ក្រុង​ ​ការិយាល័យ​អប់រំ​ ​យុវជន​ ​និង​កីឡា​ស្រុក​/ខ័​ណ្ឌ​ ​នឹង​មាន​បណ្តាញ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ ​ដើម្បី​អាច​ប្រាស្រ័យ​ទាក់ទង​ ​និង​ ​ទទួល​បាន​មូលដ្ឋាន​ទិន្នន័យ​ ​និង​ ​ធនធាន​ផ្សេងៗ​សម្រាប់​ការងារ​គ្រប់គ្រង​អប់រំ​ ​។
ខ​). អភិវឌ្ឍ​ធនធានមនុស្ស​ ​ដើម្បី​ឆ្លើយ​តប​ចំពោះ​តម្រូវការ​ក្នុង​វិស័យ​ បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារគមនាគមន៍​ ​និង​ ​អប់រំ​ ​។
គ​). លើក​ស្ទួយ​បំ​ណិ​ន​ត្រិះ​រិះ​ច្នៃប្រឌិត​ ​បំ​ណិ​ន​ប្រាស្រ័យ​ទាក់ទង​ព័ត៌មាន​ ​និង​បំ​ណិ​ន​ដោះស្រាយ​បញ្ហា​ ​បំណិន​​ស្រាវជ្រាវ​ ​និង​ ​បំ​ណិ​ន​កែ​ច្នៃ​ ​និង​ទាញ​យក​ព័ត៌មាន​ ​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារគមនាគមន៍​ដែល​ជា​ឧបករណ៍​ក្នុង​ការ​បង្រៀន​ ​និង​ ​ការ​រៀន​ ​។
ឃ​). បង្កើន​ប្រសិទ្ធភាព​ការងារ​រដ្ឋបាល​ ​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​នៅ​ក្នុង​ការ​គ្រប់គ្រង​​អប់រំ​ ​តាម​រយៈ​ការ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​ ​ដូច​ជា​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អប់រំ​ជាដើម​ ​។

ក​). នៅ​ឧត្តម​សិក្សា​សាធារណៈ​ ​និង​ ​ឯកជន​ ​ចាំបាច់​ត្រូវ​បើក​វគ្គ​អោយ​បាន​ច្រើន​គ្រប់​រូបភាព​សម្រាប់​អាជីព​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​។
ខ​). នៅ​សាលា​គរុកោសល្យ​ ​ចាំបាច់​ត្រូវ​បណ្តុះបណ្តាល​គ្រូឧទ្ទេស​ទាំងអស់​អោយ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​សម្រាប់​ការងារ​រដ្ឋបាល​ ​និង​ ​ការ​អភិវឌ្ឍន៍​អាជីព​ ​។ ក្រៅពី​នេះ​ត្រូវ​បណ្តុះ​បណ្តាល​គ្រូបង្រៀន​នៅ​វិទ្យាល័យ​/អនុ​វិទ្យាល័យ​ ​ទាំងអស់​អោយ​ក្លាយជា​​អក្ខរ​ជន​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ដើម្បី​ធ្វើ​អោយ​គ្រូ​ទាំងអស់​ចេះ​ប្រើ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​សម្រាប់ជួយ​ការ​បង្រៀន​ ​និង​ការ​រៀន​ ​។
គ​). កែ​លំអ​កម្មវិធី​សិក្សា​អោយ​តាម​ទាន់​បច្ចុប្បន្នភាព​សម្រាប់​បណ្តុះបណ្តាល​គ្រូ​បឋម​សិក្សា​ ​ដោយ​បញ្ចូល​ការ​ប្រើ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​សម្រាប់​ការងារ​រដ្ឋបាល​ ​និង​ ​ការ​អភិវឌ្ឍន៍​អាជីព​ ​។
ឃ​). កែ​លំអ​កម្មវិធី​សិក្សា​អោយ​មាន​លក្ខណៈ​បច្ចុប្បន្នភាព​សម្រាប់​បណ្តុះបណ្តាល​គ្រូ​មធ្យមសិក្សា​ ​ដោយ​បញ្ចូល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​សម្រាប់​ការងារ​រដ្ឋបាល​ ​ការ​អភិវឌ្ឍន៍​អាជីព​ ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នេះ​ ​ជា​ឧបករណ៍​ជួយ​ការ​បង្រៀន​និង​ ​រៀន​ ​។
ង​). ជម្រុញ​សកម្មភាព​សិក្សា​ស្រាវជ្រាវ​ ​និង​ ​សិក្សា​ដោយ​ឯករាជ្យ​ពេញ​មួយ​ជីវិត​នៅ​គ្រប់​ស្ថាប័ន​អប់រំ​ទាំងអស់ ។
ច​). បណ្តុះបណ្តាល​បុគ្គលិក​ជូន​ស្ថាប័ន​នីមួយៗ​ ​យ៉ាង​ហោច​ណាស់​ ​១នាក់អោយ​ចេះ​ថែរក្សា​ ​និង​ ​ជួសជុល​កុំព្យូទ័រ​ ​។ 

ក​). បំពាក់​គ្រឿង​រឹង​ ​និង​ ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ទាំងឡាយ​ ​ជូន​សាលា​គរុកោសល្យ​ ​និង​ ​សកល​វិទ្យាល័យ​ទាំងអស់​ ​ដើម្បី​អនុញ្ញាត​អោយ​គ្រូ​និង​ ​សិស្ស​ ​បាន​ប្រាស្រ័យ​ប្រើប្រាស់​កុំព្យូទ័រ​ ​និង​អ៊ិ​ន​ធឺ​ណែ​ត​ ​។ផ្តល់​ថវិកា​សម្រាប់​ជួសជុល​ ​និង​ ​ថែរក្សា​កុំព្យូទ័រ​ ​។
ខ​). ផ្គត់ផ្គង់​អគ្គិសនី​ជូន​គ្រប់​វិទ្យាល័យ​/អនុ​វិទ្យាល័យ​ ​និង​ ​បំពាក់​គ្រឿង​រឹង​អោយ​សាលារៀន​ទាំង​អស់នោះ​ ​ដើម្បី​អោយ​សិស្ស​បាន​ប្រាស្រ័យ​ប្រើប្រាស់​កុំព្យូទ័រ​ ​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ជា​ជំនួយ​ដល់​ការ​សិក្សា​របស់​ខ្លួន​ ​។គេ​គប្បី​ប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់​អោយ​អស់​លទ្ធភាព​ ​ជា​ឧទាហរណ៍​បន្ទប់​កុំព្យូទ័រ​របស់​សាលារៀន​ ​គប្បី​ត្រូវ​បាន​ប្រើប្រាស់​ផង​ដែរ​ដោយ​សហគមន៍​ ​និង​ ​កុមារ​ក្រៅ​សាលារៀន​ ​ដែល​មិន​ធ្លាប់​ចូល​រៀន​ក្នុង​សាលា​រៀន​ ​។
គ​). ផ្តល់​សេវាកម្ម​ចល័ត​រៀន​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ជូន​ចំពោះ​សហគមន៍​ដែល​ជួប​ការ​លំបាក​ ​។
ឃ​). ជម្រុញ​ការ​ប្រើប្រាស់​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ ​មជ្ឈមណ្ឌល​ព័ត៌មាន​សហគមន៍​ ​និង​ ​បណ្ណាល័យ​សហគមន៍​ ​។ ពង្រីក​សកម្មភាព​បន្ថែម​ដោយ​បញ្ចូល​ការ​ប្រើប្រាស់​វី​ដេ​អូ​ ​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ ​សម្រាប់​ការ​រៀន​។ ដោយ​ធ្វើការ​ជាមួយ​ដៃគូ​អង្គការក្រៅរដ្ឋាភិបាល​ ​។ បង្ក​លក្ខណៈ​ងាយស្រួល​អោយ​បាន​ច្រើន​ថែម​ទៀត​ជូន​យុវជន​ក្រៅ​សាលារៀន​ ​។
ង​). បង្កើត​ស្ថានីយទូរទស្សន៍​ ​ស្ថានីយ​វិទ្យុ​ ​និង​ ​ផ្តល់​បុគ្គលិក​គ្រប់គ្រាន់​ដើម្បី​បំរើ​អោយ​ប្រព័ន្ធ​អប់រំ​ ​។
ច​). ផ្តល់​ចរន្តអគ្គិសនី​ ​និង​ ​ការ​ភ្ជាប់​អ៊ិ​ន​ធឺ​ណែ​ត​ ​ជូន​សាលា​មធ្យមសិក្សា​នៅ​ទីណា​ដែល​អាច​ធ្វើ​បាន​ ​។

ក​). លើកទឹកចិត្ត​អោយ​ប្រើ​គ្រឿង​ទន់​ពី​ប្រភព​មិន​បង់ថ្លៃ​ឈ្នួល​ ​ដូច​ជា​ Linux​ ​nig​ ​Star​ ​Office​ ​. គ្រឿងទន់ពី​ប្រភព​ចំហ ឬ​គ្រឿងទន់​មិនចាំបាច់​បង់ថ្លៃ​នេះ​ ​សំដៅ​យោង​ដល់​គ្រឿង​ទន់​ទាំងឡាយ​ដែល​គេ​ទាំងអស់​គ្នា​អាច​ចម្លង​ ​ហើយ​អាច​ប្រើប្រាស់​បាន​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​ទិញ​គ្រឿង​ទន់​នោះ​ ​ឬ​ ​ជា​គ្រឿង​ទន់​ដែល​មានច្បាប់​រក្សា​សិទ្ធិ​មិន​តឹងរ៉ឹង​ ​។
ខ​). ជម្រុញ​ការ​អភិវឌ្ឍន៍​ខ្លឹមសារ​ជា​ភាសា​ខ្មែរ​ ​សម្រាប់​សាលារៀន​ក្នុង​ប្រព័ន្ធ​ការ​អប់រំ​ពី​ចម្ងាយ​ ​និង​ ​បណ្តា​កម្មវិធី​មាន​តម្លៃ​សម​មូល​ ​ដោយ​ផ្តល់​រង្វាន់​ប្រចាំឆ្នាំ​ជូន​បណ្តា​ស្នាដៃ​ឆ្នើមៗ​ ​ជា​ធនធាន​សម្រាប់​បង្រៀន​ ​និង​រៀន​ ​ដែល​បាន​ដាក់​ជូន​ទៅ​គ្រឹះស្ថាន​ជាតិ​ ​ប្រមូល​ ​និង​ ​ផ្សព្វផ្សាយ​ ធនធាន​បង្រៀន និង រៀន​តាម​បណ្ដាញ (National Clearinghouse)។
គ). ជម្រុញ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិ​បត្តិការជាភាសា​ខ្មែរ​ ​ដែល​នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ទូលំទូលាយ​ជូន​ដល់​អក្ខរ​ជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អោយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​នេះ​ ​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ព័ត៌មាន​ ​និង​ការ​រៀន​របស់​ខ្លួន​ ​។

ក​). នៅ​តាម​សាលា​មធ្យមសិក្សា​ត្រូវ​ជម្រុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​និង​ ​សារ​គមនាគមន៍​ ​ដើម្បី​ពង្រឹងគុណភាព​បង្រៀន​ ​និង​ ​រៀន​ ​ជាដំបូង​ក្នុង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ ​ភាសាបរទេស​ ​វិទ្យាសាស្ត្រ​សង្គម​ ​និង​គណិត​វិទ្យា​ ​។
ខ​). កែសម្រួល​កម្មវិធី​សិក្សា​សម្រាប់​កម្រិត​មធ្យមសិក្សា​ ​ដោយ​ដាក់​បញ្ចូល​អោយ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ក្នុង​ការ​បង្រៀន​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ ​ភាសាបរទេស​ ​វិទ្យាសាស្ត្រ​សង្គម​និង​ ​គណិត​វិទ្យា​ ​នៅ​ទីណា​ដែល​អាច​ធ្វើ​បាន​ ​។ កម្មវិធី​សិក្សា​គប្បី​លើក​ទឹកចិត្ត​អោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ផង​ដែរ​ ​ដូច​ជា​ការ​ប្រើ​វី​ស៊ី​ឌី​កាស្សែតវីដេអូ​ ​និង​ ​កាស្សែត​ស្តាប់​ ​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ជាដើម​ ​។
គ​). ផ្តល់​បំ​ណិ​ន​បច្ចេកវិទ្យា​នេះ​ ​ក្នុង​រូបភាព​ជា​វគ្គ​បំប៉ន​បំ​ណិ​ន​ជីវិត​ ​នៅ​ទីណា​ដែល​មាន​ធនធាន​ល្មម​នឹង​អាច​ធ្វើ​បាន​ ​។
ឃ​). ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​នៅ​តាម​សាលារៀន​នេះ​គប្បី​គោរព​តាម​ក្រម​សីលធម៌​ ​សំដៅ​ឆ្លើយ​តប​ទៅ​នឹង​ចតុស្តម្ភ​អប់រំ​ ​។

ក​). បង្កើត​គ្រឹះស្ថាន​ប្រមូល​ ​និង​ ​ផ្សព្វផ្សាយ​ធនធាន​បង្រៀន​ ​និង​ ​រៀន​តាម​បណ្តាញ​ជា​ខេមរភាសា​ ​និង​ ​ជា​ភាសាបរទេស​ ​។
ខ​). ធានា​អោយ​មានការ​ភ្ជាប់​ឃ្លាំង​ព័ត៌មាន​ ​ដែល​មាន​ប្រយោជន៍​ដល់​ការ​អប់រំ​ ​និង​ ​វែ​ប​សាយ​ ​ធានា​អោយ​មានការ​ប្រមូល​ធនធាន​បង្រៀន​ ​និង​រៀន​ ​ដែល​កសាង​ដោយ​គ្រូ​ ​និង​ ​បុគ្គល​អាជីព​ដទៃៗ​ទៀត​ ​និង​ ​ធានា​​អោយ​​មានការ​ប្រមូល​គ្រឿង​ទន់​ដែល​អាច​ប្រើប្រាស់​បាន​ដោយ​មិន​ចាំ​បាច់បង់ថ្លៃ (Freeware) និង​គ្រឿងទន់​ “Software” ដែល​អាច​ប្រើប្រាស់​រួម​គ្នា​បាន (Shareware Software) ដែល​អ្នក​ប្រើប្រាស់​អាច​ទាញយក (Download) បាន​តាម​បណ្ដា​ញ​ក្នុងប្រទេសកម្ពុជា​ ​និង​ ​ពី​វែ​ប​សាយ​ ​នៅ​លើ​ពិភពលោក​ ​។

ដោយហេតុ​ថា​ ​កុមារ​អាយុ​ពី​ ​១២-១៥ឆ្នាំ ត្រឹមតែ​ ​២០% បាន​ចូល​រៀន​នៅ​កម្រិត​មធ្យមសិក្សា​ ​នៅ​ក្នុង​ឆ្នាំ​២០០៤​ ​នេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ជម្រុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នេះ​ ​សម្រាប់​ជួយ​ពង្រឹង​ការ​ចូល​សិក្សារ​នៅ​កម្រិត​បឋម​សិក្សា និង មធ្យម​សិក្សា​តាម​រយៈ សាលារៀន​ចំហ  “Open Schools”។ សាលារៀន​ចំហ​ ការ​អប់រំ​ពីចម្ងាយ ឬ​ការ​អប់រំ​មាន​តម្លៃ​សមមូល​នេះ​នឹង​ត្រូវ​បង្កើត​ក្នុង​ក្របខ័ណ្ឌ​ផែនការ​៥ឆ្នាំ (ESSP) បច្ចុប្បន្ន (២០០៤-២០០៨) ដើម្បី​ផ្តល់​ ​៖
ក​). ឱកាស​អប់រំ​នៅ​តាម​ទីតាំង​ដាច់​ស្រយាល​ ​ដែល​គ្មាន​សាលារៀន​ធម្មតា​ក្នុង​ប្រព័ន្ធ​នៅ​ទីនោះ​ ​។
ខ​). ជំរើស​មួយ​ជូន​អ្នក​សិក្សា​ ​ពោល​គឺ​គេ​ចង់​រៀន​អំពី​អ្វី​ ​រៀន​នៅ​ពេល​ណា​និង​ ​រៀន​នៅ​ទីណា​ ​។
គ​). បណ្តាញ​មាន​សុវត្ថិភាព​មួយ​ជូន​ដល់​សិស្ស​បោះបង់​ការ​សិក្សា​ ​អោយ​អាច​បន្ត​ការ​សិក្សា​របស់​ខ្លួន​ ​។
ឃ​). ការ​អប់រំ​ដល់​អ្នក​ដែល​ចង់​ធ្វើការ​ផង​រៀន​ផង​ ​។សេវា​អប់រំ​នេះ​នឹង​ត្រូវ​ផ្តល់​ជូន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បោះពុម្ព​ ​និង​តាម​រយៈ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ចម្រុះ​ មាន​អន្តរ​កម្ម (interactive​ ​multi​-media) ដែល​រួម​មាន​វិទ្យុ​ ​ទូរទស្សន៍​ ​ទូរស័ព្ទ​ចល័ត​ ​អ៊ិ​ន​ធឺ​ណែ​ត​ ​និង​ ​អ៊ីមែល​ជាដើម​ ​។ ក្រសួង​អប់រំ​​យុវជន​ ​និង​ ​កីឡា​ ​មាន​ចេតនា​បង្កើត​ ​វិទ្យុ​អប់រំ​ ​និង​ ​ទូរទស្សន៍​អប់រំ​ផ្ទាល់ខ្លួន​នៅ​​ក្នុង​អាណត្តិ​ពេលវេលា​នៃ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​នេះ​ ​។

ដោយហេតុ​ថា​ ​កម្ពុជា​កំពុង​តែ​ខ្វះខាត​សាស្ត្រាចារ្យ​ ​ដែល​ឆ្លងកាត់​ការ​បណ្តុះ​បណ្តាល​ល្អ​ត្រឹមត្រូវ​នោះ​ ​សកល​វិទ្យាល័យ​ទាំងឡាយ​ ​ត្រូវ​តែ​ប្រើប្រាស់​ធនធានមនុស្ស​ដែល​ខ្លួន​មាន​តិចតួច​ខ្សត់ខ្សោយ​នេះ​ ​អោយ​អស់​លទ្ធភាព​ ​និង​ ​សមត្ថភាព​តាម​រយៈ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ដោយ​ភ្ជាប់​អ្នក​សិក្សា​ទៅ​នឹង​ធនធាន​រៀន​មាន​ប្រយោជន៍​នៅ​ទូ​ទាំង​ពិភពលោក​ ​។ ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​នឹង​ជម្រុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​នៅ​ក្នុង​ដំណើរការ​បង្រៀន​ និង​រៀន ការសិក្សា​ស្រាវជ្រាវ និង​ការងារ​រដ្ឋបាល​ ដោយ​បង្កើត​សមាគមគាំ​ទ្រ (a​ cyber​ ​campus​ ​consortium) ហើយ​ភ្ជាប់​សម្ព័ន្ធ​នេះ​ទៅ​ជាមួយ​នឹង​សកល​វិទ្យាល័យ​បណ្ដុះ​បណ្ដាល​ពី​ចម្ងាយ (virtual​ ​universities) នៅ​តាម​បណ្ដាប្រទេស​ផ្សេងៗ​ទៀត​ ​។ ក្រសួង​ក៏​នឹង​គាំទ្រ​ជម្រុញ​ប្រែក្លាយ​សៀវភៅ​ភាសា​ខ្មែរ​អោយ​ទៅ​ជា​ទិន្នន័យ​ឌី​ហ្ស៊ី​ថ​ល​ ​និង​ ​បកប្រែ​សៀវភៅ​បរទេស​ដែល​មាន​ប្រយោជន៍​ខ្ពស់​អោយទៅ​ជា​សៀវភៅ​ភាសា​ខ្មែរ​ដែរ​ ​។

ក​). លើកកម្ពស់​កិច្ចសហការ​ជាមួយ​អង្គការ​ជាតិ​ ​អង្គការក្រៅរដ្ឋាភិបាល​អង្គការ​អន្តរជាតិ​ ​និង​ ​សប្បុរសជន​ទាំង​នៅ​ក្នុង​ ​និង​ ​ក្រៅប្រទេស​ដើម្បី​ជម្រុញ​សន្ទុះ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សា​គមនាគមន៍​ ​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា​ ​។
ខ​). កសាង​ភាព​ដៃគូ​ជាមួយ​សហគមន៍​ស៊ី​វិល​ ​និង​ ​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​និង​ ​ក្រៅប្រទេស​ ​ដើម្បី​ចែករំលែក​ធនធាន​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​សំដៅ​កាត់​បន្ថយ​គំលាត​ឌី​ហ្ស៊ី​ថ​ល​នៅ​ក្នុង​តំបន់​ ​។




#Article 17: សង្ខេបប្រវត្តិសាស្ត្រកម្ពុជា (416 words)


ដោយសារ​តែ​ការ​អាក់ខាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា​ទើប​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ ​ដឹង​អោយ​ប្រាកដ​ថា​ ​តើ​ប្រជាជន​ខ្មែរ​បាន​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​ពេល​ណា​មក​។ ​បើ​តាម​ផ្ទាំង​សិលា​ស្ថិត​ក្នុង​ ​រូងភ្នំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​បានអោយ​ដឹង​ថា​មនុស្ស​ដែល​បាន​ប្រើប្រាស់​ដុំ​ថ្ម​ធ្វើ​ជា​ឧបករណ៍​បាន​រស់នៅ​ ​ក្នុង​រូងភ្នំ​តាំងពី​ដើម​​សតវត្ស​ទី​៤០០០​មុន​គ​.ស​ហើយ​ដំណាំ​ស្រូវ​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​តែ​ពី​មុន​សតវត្ស​ ​ទី​១​នៃ​ព​.សម​ក​ម្លេះ​។​ប្រជាជន​កម្ពុជា​ដំបូង​ហាក់ជា​បាន​មក​រស់នៅ​ទី​នេះ​មុន​កាលបរិច្ឆេទ​ខាងលើ​ទៅ​ទៀត​ ​ហើយ​ប្រហែលជា​និរទេស​ខ្លួន​មក​ពី​ភាគ​ខាងជើង​ ​ទោះបីជា​ពុំ​បានដឹង​ពី​ភាសា​និយាយ​ ​និង​ជីវិត​រស់នៅ​របស់​ពួក​គេ​ក៏​ដោយ​។​ ​
នៅ​ដើម​សតវត្ស​ទី​១​នៃ​ព​.ស​. ពួក​អ្នកជំនាញ​ជនជាតិ​ចិន​ក៏​បាន​ចាប់ផ្តើម​សរសេរ​អំពី​វត្តមាន​អាណាចក្រ​មួយ​ក្នុង​ ​ប្រទេស​កម្ពុជា​ដែល​ស្ថិត​លើ​ឆ្នេរ​ ​និង​នៅ​ឆ្ងាយ​ពី​មាត់សមុទ្រ​។​ ​អាណាចក្រ​នេះ​មាន​លក្ខណៈ​ពាក់ព័ន្ធ​រួច​ទៅ​ហើយ​ ​ជាមួយនឹង​វប្បធម៌ឥ​ណ្ឌា​ ​ដែល​បាន​ផ្តល់​នូវ​អក្ខរក្រម​ ​ទំរង់​សិល្បៈ​ ​រចនា​បទ​នៃ​ស្ថាបត្យកម្ម​ ​សាសនា​(ហិណ្ឌូ​ ​និង​ព្រះពុទ្ធ​) និង​ប្រព័ន្ធ​នែ​ការ​បែងចែក​ថ្នាក់​។​ ​បើ​តាម​ជំនឿ​អ្នកស្រុក​វិញ​ថា​ ​លក្ខណៈ​សំខាន់​នៃ​ព្រលឹង​វិញ្ញាណ​ក្ខ័​ន​ ​បុព្វបុរស​គឺ​វា​មានការ​ពាក់ព័ន្ធ​ ​ឬ​លាយ​ទ្បំ​ជាមួយនឹង​សាសនា​ឥណ្ឌា​ ​ហើយ​វា​ពិតជា​បាន​បន្សល់​ទុក​នូវ​ទ្ធិ​ពល​របស់​ខ្លួន​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។​ ​
វប្បធម៌​ ​អរិយធម៌​របស់​ប្រទេស​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ន​នេះ​ ​មាន​ឬ​ស​គល់​តាំងពី​សតវត្ស​ទី​១​រហូត​ដល់​សតវត្ស​ ​ទី​៦​មក​ម្លេះ​ ​ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សម័យ​ហ្វូ​ណ​ន​ ​ជា​សម័យមួយ​ដែល​មាន​ភាព​ចំណាស់​ជាងគេ​ក្នុង​អាស៊ី​ ​អា​គ្នេ​យិ៍​យើង​នេះ​។​ ​ចាប់ពី​ពេល​នោះ​ហើយ​ ​គឺជា​ពេល​នៃ​ការ​វិវត្តន៍​ភាសា​ខ្មែរ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​អំបូរ​មន​ខ្មែរ​ ​ហើយ​ ​មាន​លាយ​ជាមួយនឹង​ភាសាបាលី​សំស្ក្រឹត​។​ ​ជា​ឧទាហរណ៍​ ​ពួក​ប្រវត្តិវិទូ​បាន​កត់​សំគាល់ថា​ប្រជាជន​កម្ពុជា​មាន​ ​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ជិតខាង​ដោយសារ​សំលៀក​បំពាក់​ ​ដូច​ជា​ការ​ប្រើប្រាស់​ក្រមា​ ​យក​មក​ជួតក្បាល​ជំនួស​ ​អោយ​ការ​ពាក់មួក​ជាដើម​។​ ​
សម័យ​ហ្វូ​ណ​ន​បាន​ត្រួសត្រាយ​ផ្លូវ​ខ្មែរ​អោយ​បាន​ឈាន​ឆ្ពោះទៅ​រក​អាណាចក្រ​អង្គរ​ ​ជាមួយនឹង​ការ​កាន់កាប់​អំណាច​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ក្នុង​ឆ្នាំ​៨០២​។​ ​៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែល​ពេល​នោះ​មាន​ផ្ទៃដី​លាត​សន្ធឹង​យ៉ាង​ធំធេង​ក្នុង​ភូមិភាគ​អាស៊ី​អា​គ្នេ​យិ៍​ ​ដោយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ភូមា​ ​ភាគ​ខាងកើត​ជាប់​នឹង​សមុ​ទ្រ​ចិន​ខាងត្បូង​ ​រីឯ​ភាគ​ខាងជើង​ជាប់​នឹង​ប្រទេស​លាវ​។​ ​ព្រះមហាក្សត្រ​នា​អំ​ទ្បុ​ង​ពេល​ ​នោះ​បាន​សាង​សង់​ប្រាសាទបុរាណ​ជា​ច្រើន​ ​ដូច​ជា​ប្រាសាទអង្គរវត្ត​ ​ដែល​ជា​អច្ឆរិយៈវត្ថុ​ទី​៧​នៅ​លើ​ពិភពលោក​។​ ​ព្រះមហាក្សត្រ​ដែល​បាន​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​អស្ចារ្យ​នេះ​ ​រួម​មាន​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ ​ព្រះបាទ​ន្ទ្រ​វរ្ម័ន​ទី​១​ ​ព្រះបាទ​សូរយ្យ​វរ្ម័ន​ទី​២​ ​និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ​រួម​ទាំង​ការ​បង្កើត​នូវ​ស្នាដៃឯក​វិស្វកម្ម​បែប​បុរាណ​ ​ដូច​ជា​ ​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​ ​ដែល​ក្នុង​នោះ​មាន​បា​រា​យិ៍​(បឹង​ដ៏​ធំ​មួយ​ដែល​បង្កើត​ទ្បើ​ង​ដោយ​មនុស្ស​) និង​ព្រែកជីក​ដែល​អាច​ផ្តល់​ដល់​ប្រជាជន​នូវ​លទ្ធភាព​ធ្វើស្រែ​បាន​៣​ដង​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ជាង​នេះ​ទៀត​សោត​ ​ផ្នែក​ខ្លះ​ ​នៃ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​យក​មក​ប្រើមកប្រើប្រាស់រហូតមកដល់សព្វថ្ងៃទៀតង។

នៅ​ដើម​គ្រឹស្តសករាជ​មាន​រដ្ឋ​មួយ​ដែល​សំខាន់​ជាងគេ​បាន​កើតឡើង​នៅ​អាស៊ី​អាគ្នេយ៍​ ​មានឈ្មោះ​ថា​អាណាចក្រ​ភ្នំ​។​ ​តាម​ ​ឯកសារ​អ្នកការទូត​កាំ​ង​ថៃ​ ​បឋម​ក្សត្រ​នៃ​អាណាចក្រ​ភ្នំ​ឈ្មោះ​ហ៊ុនទៀន​ ​នៅ​ឧបទ្វីប​ណ្ឌូ​ចិន​ក្នុង​កំឡុង​៥​សតវត្ស​ ​អាណាចក្រ​ ​ភ្នំ​ជា​មហាអំណាច​មួយ​ដែល​មាន​រដ្ឋ​ចំណុះ​មួយ​ចំនួន​។​ ​ឆ្លៀតឱកាស​នៃ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​អាណាចក្រ​ភ្នំ​ ​ព្រះរាជា​នគរ​ ​ចេ​ន​ឡា​នាម​ភ​វ​វរ្ម័ន​ ​បាន​លើកទ័ព​មក​វាយ​និង​ដាក់​អាណាចក្រ​ភ្នំ​ជា​ចំនុះ​។​ ​ក្រោយមក​ចេ​ន​ឡា​ក៏​បាន​ទទួល​ឋានៈ​ជា​រដ្ឋ​ ​អ​ធិ​តេ​យ្យរ​ហូត​ដល់​ពាក់កណ្តាល​ទី​២​នៃ​សតវត្ស​ទី​៨​។​ ​នៅ​សតវត្ស​ទី​៨​ ​ចេ​ន​ឡា​ស្ថិត​ក្នុង​សម័យកាល​ខ្មៅ​ងងឹត​ ​គ្មាន​ស្ថេ​រ​ភាព​ ​នយោបាយ​ដោយ​ការ​បែកបាក់​ផ្ទៃក្នុង​។​ ​នេះ​ជា​មូលហេតុ​ដែល​នាំ​អោយ​ជ្វា​ហ៊ាន​លូកដៃ​មក​កកូរ​កិច្ចការ​ផ្ទៃក្នុង​របស់​ ​ប្រទេស​ជាតិ​។​ ​

ពី​ឆ្នាំ​ ​៨០២ ដល់​ឆ្នាំ​ ​៩៤៤ជាដំណាក់កាលនៃការកសាងជាតិឡើងវិញ។ តែ​រហូត​ដល់​ពាក់កណ្តាល​ទី​១​នៃ​សតវត្ស​ទី​៩​ ​ការ​បង្កើត​ក្រុង​អង្គរ​គឺជា​ការ​បង្កើត​របប​គ្រប់គ្រង​ថ្មី​មួយ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​។​ ​ទ្រង់​បាន​រៀបចំ​សន្តិ​វង្ស​អង្គរ​មុន​គេ​បង្អស់​ព្រមទាំង​បាន​គ្រងរាជ្យ​យូរ​ជាង​ក្សត្រ​មុនៗ​ទៀត​ផង​ (៨០២-៨៥០)។ ក្នុង​ដំនាក់​កាលនោះ​មាន​ព្រឹត្តិការណ៍​ជា​ ​ច្រើន​ដូច​ជា​ការ​រំដោះជាតិ​ចេញពី​ការ​ត្រួតត្រា​របស់​ជ្វា​ ​ការ​បង្រួបបង្រួម​ជាតិ​ ​ការ​កសាង​រាជធានី​ ​សោ​ធ​បុ​រៈការ​ខិតខំ​ ​ពង្រីក​នយោបាយ​ដើម្បី​ពង្រីក​វិស័យ​កសិកម្ម​ ​និង​សេដ្ឋកិច្ច​នៅ​សម័យ​នោះ​។​
ពី​ឆ្នាំ​ ​៩៤៤ ដល់​ ​១១៧៧ ជា​ដំណាក់​រុងរឿង​និង​រីក​ចម្រើន​របស់​ចក្រភព​អង្គរ​។​ ​
ពី​ឆ្នាំ​ ​១១៧៧ ដល់​ ​១២១៨ ជា​ដំនាក់កាល​រុងរឿង​បំផុត​របស់​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​ពុំ​ធ្លាប់​មាន​មក​ក្នុង​ ​ប្រវត្តិសាស្ត្រ​ជាតិ​ ​ហើយ​ដែល​ផ្តើម​ឡើង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។​ ​ព្រះ​អង្គជា​វីរបុរស​រំដោះជាតិ​អោយ​ផុត​ ចេញពី​ចាម​ឈ្លានពាន​ ​ហើយ​បាន​ដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះទៅ​កាន់​យុគ​មួយ​នៃ​ប្រវត្តិសាស្ត្រ​ជាតិ​ដែល​គេ​ហៅ​ ​ថា​ ​យុគមាស​។​ ​

ឆ្នាំ​ ​១៤៣១ ព្រះបាទ​ពញាយ៉ាត​បាន​សម្រេច​ព្រះ​ទ័យ​លើក​រាជធានី​ចេញពី​អង្គរ​មក​តាំងនៅ​ទួល​បា​សាន​ ​បន្ទាប់​មក​ក៏​ ​លើក​ពី​ទួល​បា​សាន​ទៅ​តាំងនៅ​ភ្នំ​ដូនពេញ​(ចតុមុខ​) វិញ​។​ ​លុះ​សម្រេចការ​កសាង​ហើយ​ ​ព្រះរាជា​ទ្រង់​តាំង​ប្រទាន​នាម​នគរ​ ​ថា​ ​ក្រុង​ចតុមុខ​មង្គល​មហានគរ​ឆ្នាំ​១៤៣៧​ ​ព្រះ​អង្គ​បាន​សម្ពោធ​រាជធានី​។​ ​
ក្រោយ​ពី​ព្រះបាទ​ពញាយ៉ាត​សុគត​ទៅ​ ​សង្គម​ខ្មែរ​ត្រូវ​បែកខ្ញែក​ជា​បក្សពួក​ឈ្លោះប្រកែក​គ្នា​ឥត​ឈប់​ឈរ​ ​រាស្ត្រ​រង​ទុក្ខ​ ​វេទនា​រហូត​ដល់​ប្រទេស​ត្រូវ​បាន​បែក​ចែក​ជា​បី​អាណាចក្រ៖

ការ​បែកបាក់​ ​និង​ចំបាំងរាំងជល់ឥត​ឈប់​ឈរ​រវាង​បក្សពួក​ខ្មែរ​ទាំង​បី​នេះ​បាន​ផ្តល់​ផលវិបាក​ដល់​សង្គម​ខ្មែរ​ ​ដូច​ជា​ ​ចោរកម្ម​ ​ការ​កាប់សម្លាប់​ ​គ្រោះ​ទុរ្ភិក្ស​។​ ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ខ្លោចផ្សា​បែប​នេះ​អស់​រយៈពេល​១០​ឆ្នាំ​គឺ​ពី​ ​១៤៧៥ ដល់​ ​១៤៨៥ ទើប​ព្រះបាទ​ធម្ម​រាជា​ខិតខំ​បញ្ចប់សង្គ្រាម​គ្នា​ឯង​នេះ​ដោយ​ពឹង​សៀម​អោយមក​ជួយ​។​ ​នៅ​ក្នុង​ឆ្នាំ​១៥២៩​ ​ព្រះមហាក្សត្រ​ខ្មែរ​យាង​ទៅ​គង់នៅ​ក្នុង​បន្ទាយលង្វែក​។​ ​ព្រះបាទ​អង្គចន្ទរាជា​បាន​ស្តារ​ប្រទេស​ជាតិ​ឡើង​វិញ​លើ​គ្រប់​ ​វិស័យ​។​ ​ក្នុង​វិស័យ​យោធា​កងទ័ព​ខ្មែរ​បាន​ចូល​វាយលុក​នៅ​ប្រទេស​សៀម​រហូត​ដល់​ក្រុង​អយុធ្យា​។​ ​ក៏​ប៉ុន្តែ​នៅ​ចុង​ ​សតវត្ស​ទី​១៦​ ​រឹទ្ធានុភាព​អាណាចក្រ​កម្ពុជា​ត្រូវ​ថយ​ចុះ​ ​ជា​ហេតុ​នាំ​អោយ​សៀម​លើកទ័ព​ចូល​មក​វាយ​ក្រុង​លង្វែក​បាន​ ​ក្នុង​ឆ្នាំ​ ​១៥៩៣។ ការ​បែក​បន្ទាយលង្វែក​ជា​ឱកាស​មួយ​ដែល​នាំ​អោយ​សៀម​ពង្រីក​ទ្ធិ​ពល​កាន់តែ​ខ្លាំ​ឡើងៗ​មក​លើ​ ​ប្រទេស​កម្ពុជា​។​ ​ម្យ៉ាងទៀត​ធ្វើ​អោយ​ខ្មែរ​បាត់បង់​ទ្រព្យសម្បត្តិ​ក្បួនច្បាប់​អ្ន់កប្រាជ្ញ​បណ្ឌិត​ ​ហើយ​វប្ប​ធ​ម៍​ខ្មែរ​ក៏​ត្រូវ​ ​ហូរ​ចូល​ក្នុង​ប្រទេស​សៀម​អស់​។​ ​ភាព​បរាជ័យ​ក្នុង​សម័យ​លង្វែក​បាន​ធ្វើ​អោយ​កម្ពុជា​ធ្លាក់​ចំនុះ​សៀម​។​ ​
នៅ​ឆ្នាំ​១៦១៣​ ​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​បាន​ដាក់រាជ្យ​អោយ​បុត្រា​នាម​ ​ជ័យ​ជេដ្ឋា​ទី​២​(១៦១៨ - ១៦២៨) ព្រះ​អង្គ​បាន​ ​លើក​រាជធានី​មក​តាំងនៅ​ឧត្តុង្គ​។​ ​នៅ​ន្លោះ​ឆ្នាំ​(១៦២០-១៨៦៣) មាន​ព្រឹត្តិការណ៍​ជា​ច្រើន​កើតឡើង​ ​ដូច​ជា​ ​ទំនាក់ទំនង​ ​ខ្មែរ​-ថៃ​ ​និង​ ​ខ្មែរ​-យួន​ ​ព្រមទាំង​ព្រឹត្តិការណ៍​ចំបង​ពីរ​ទៀត​គឺ​សម្ព័ន្ធភាព​រវាង​ខ្មែរ​នឹង​យួន​ ​និង​ការ​ ​ដណ្តើម​អំនាច​គ្នា​ ​រវាង​យួន​ ​និង​សៀម​លើ​ប្រទេស​កម្ពុជា​។​ ​

សន្ធិសញ្ញា​ថ្ងៃ​ទី​ ​១១ សីហា​ ​១៨៦៣ ស្តី​ពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា​ត្រូវ​បាន​សៀម​ដែល​ជា​គូរ​ប្រជែង​ ​នឹង​បារាំង​ប្រឆាំង​យ៉ាង​ខ្លាំង​។​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង​ ​និង​សៀមរាប​ទៅ​ ​អោយ​សៀម​។​ ​រហូត​ដល់​ ​១៨៦៧ ទើប​សៀម​ទទួលស្គាល់​សិទ្ធិ​ត្រួតត្រា​របស់​បារាំង​លើ​កម្ពុជា​។​ ​ក្នុង​ការ​ត្រួតត្រា​ ​ដំបូង​ ​បារាំង​ធ្វើ​វិធី​ត្រជាក់​។​ ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​ ​១៧ មិថុនា​ ​១៨៨៤ បារាំង​បាន​ឡោម​ព័ទ្ធ​រាជវាំង​ ​ហើយ​គំរាម​គំ​ហែង​ ​ព្រះបាទ​ ​នរោត្តម​បង្ខំ​អោយ​ព្រះ​អង្គ​ចុះ​ព្រះ​ហស្ត​លេខា​លើ​អនុសញ្ញា​មួយ​ ​ដែល​បាន​ដកហូត​អំណាច​ទាំងឡាយ​របស់​ ​ព្រះ​អង្គ​។​ ​ដំណាក់កាល​ចុង​ក្រោយ​ ​បារាំង​បាន​ធ្វើ​អោយ​កម្ពុជា​ក្លាយជា​ដែនដី​សម្រាប់​ផ្គត់ផ្គង់​ផល​កសិកម្ម​អោយ​បារាំង​ ​ដោយ​បញ្ចូល​ ​កម្ពុជា​ទៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូ​ចិន​បារាំង​។​ ​ដោយសារ​ការ​កេងប្រវ័ញ្ច​ ​និង​ការ​គាបសង្កត់​ពី​ពួក​បារាំង​ខ្លាំង​ពេក​ ​ប្រជារាស្ត្រ​ ​ខ្មែរ​បាន​ងើប​បះបោរ​ប្រឆាំង​នឹង​បា​រាំងជា​បន្តបន្ទាប់​ ​ដូច​ជា​ចលនា​ ​តស៊ូ​របស់​ក្រឡាហោមគង់​ ​(១៨៨៥- ១៨៨៦) ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក​(១៨៨៥-១៨៨៦)។ ទោះបី​ចាល​នា​តស៊ូ​ទាំងនេះ​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ ​ឃោរឃៅ​ពី​សំណាក់​ ​កងទ័ព​បារាំង​ក៏​ដោយ​ ​តែ​បាន​រីក​ផុសផុល​មិន​ឈប់​ឈរ​រហូត​ដល់​រជ្ជកាល​ព្រះបាទ​ស៊ី​សុវត្ថិ​មុនី​វង្ស​ ​(១៩២៧ -១៩៤១) និង​បន្ត​មក​ដល់​រជ្ជកាល​ព្រះបាទ​នរោត្តម​សីហ​នុ​វរ្ម័ន​ក្នុង​រាជ្យ​ទី​១​ ​(១៩៤១ - ១៩៥៥)។ 

ព្រះបាទ​នរោត្តម​សីហ​នុ​វរ្ម័ន​ ​បាន​សោយរាជ្យ​ក្នុងអំលុងពេល​នៃ​សង្គ្រាមលោក​លើក​ទី​២​។​ ​ពេល​នោះ​ដោយ​ជប៉ុន​មាន​ ​ជោគជ័យ​នៅ​ចុង​បូព៌ា​ ​និង​អាស៊ី​អាគ្នេយ៍​ ​កម្ពុជា​ក៏​បាន​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​ពីរ​ជាន់​គឺ​ ​បារាំង​ ​និង​ជប៉ុន​។​ ​ក្រោយ​​មក​មាន​ចលនា​តស៊ូ​បាន​កើត​ឡើងជា​បន្តបន្ទាប់​។​ ​ក្រុម​ដែល​លំអៀង​ទៅ​ខាង​ជប៉ុន​ ​មាន​សឺ​ង​ង៉ុ​កថា​ញ់​ជា​មេដឹកនាំ​។​ ​នៅ​ដើមឆ្នាំ​ ​១៩៥២ សឺ​ង​ង៉ុ​កថា​ញ់​បាន​បង្កើត​ចលនា​ខ្មែរ​សេរី​។​ ​ក្រុម​មួយទៀត​លំអៀង​ទៅ​កាន់​កុំ​ម្មុយ​នី​ស​ ​បាន​ក្លាយ​ ​ជា​រណសិរ្ស​ ​អ្នក​ស្នេហា​មា​តិ​ភូមិ​ខ្មែរ​ ​ហៅ​កាត់​ថា​ខ្មែរ​ឥស្សរៈមាន​ទូ​សា​មុត​ជា​ប្រធាន​។​ ​

នៅ​ឆ្នាំ​ ​១៩៤៥ ជប៉ុន​បាន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​បារាំង​ចេញពី​កម្ពុជា​។​ ​ពេល​នោះ​ជប៉ុន​ ​បាន​លើក​សឺ​ង​ង៉ុកថាញ់​ ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​កងទ័ព​បារាំង​ ​ដោយ​សហការ​ជាមួយ​ចលនា​តស៊ូ​នៃ​ជនជាតិ​លាវ​ ​និង​វៀតណាម​។​ ​ព្រះបាទ​នរោត្តម​ ​សីហ​នុ​ ​តែង​រិះរក​គ្រប់​លទ្ធភាព​ដើម្បី​រំដោះប្រទេស​ជាតិ​ពី​អាណានិគម​បារាំង​ជា​និ​ច្ច។​ ​ចំណែក​បារាំង​បាន​បន្ថែម​ទ័ព​ ​មក​កម្ពុជា​យ៉ាងច្រើន​ដើម្បី​ទប់ទល់​ការ​បះបោរ​។​ ​អសន្តិសុខ​កើត​មាន​ទូទាំង​ផ្ទៃ​ប្រទេស​ ​ធ្វើ​អោយ​ប្រជារាស្ត្រ​រង​ទុក្ខ​​វេទនា​ដោយសារ​សង្គ្រាម​ ​។ ដោយ​យល់​ថា​ការ​ទាមទារ​ឯករាជ្យ​ដោយ​អាវុធ​បណ្តាល​អោយ​ប្រជារាស្ត្រ​រង​ទុក្ខ​ខ្លាំង​ពេក​ ​ព្រះមហាក្សត្រ​ចាប់ផ្តើម​ធ្វើការ​តស៊ូ​តាម​ផ្លូវ​ទូត​ ​ដើម្បី​ទាមទារ​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា​។​ ​ពី​ឆ្នាំ​១៩៥១​-១៩៥៣ ដោយសារ​មានការ​គាបសង្កត់​ពី​មតិ​សកលលោក​ ​និង​ដោយសារ​ស្ថានភាព​របស់​ខ្លួន​ចុះ​ខ្សោយ​ទាំង​ផ្នែក​នយោបាយ​ ​និង​ ​យោធា​នៅ​ឥណ្ឌូ​ចិន​។​ ​ទីបំផុត​បារាំង​ក៏​បាន​យល់ព្រម​ប្រគល់​ឯករាជ្យ​ពេញលេញ​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ ​៩ ខែវិច្ឆិកា​ ​ឆ្នាំ​ ​១៩៥៣។ 

ក្រោយ​ពី​បារាំង​បាន​ប្រគល់​ឯករាជ្យ​ពេញ​បរិបូរ​ណ៍​មក​ ​នៅ​ខែ​មិ​នា​ ​ឆ្នាំ​១៩៥៥​ ​ព្រះបាទ​នរោត្តម​សីហ​នុ​បាន​ ​ចាក​ចេញពី​រាជ្យ​បល្ល័ង្ក​ ​ហើយ​យាង​ព្រះបាទ​នរោត្តម​សុរា​ម្រិ​ត​ ​ជា​ព្រះ​បិតា​ឡើង​សោយរាជ្យ​។​ ​ប្រទេស​កម្ពុជា​បាន​ ​ស្គាល់​ពន្លឺ​អស់​រយៈពេល​១៧​ឆ្នាំ​គឺ​ពី​ឆ្នាំ​១៩៥៣​ដល់​ឆ្នាំ​១៩៧០​ ​ក្នុង​រាជ​សង្គមរាស្ត្រនិយម​ ​ដែល​មាន​សម្តេច​ ​ព្រះ​នរោត្តម​ ​សីហ​នុ​ ​ជា​ព្រះ​ប្រមុខរដ្ឋ​។​ ​ក្រោយ​ពី​ប្រទេស​កម្ពុជា​មាន​វិ​បត្ត​សេដ្ឋកិច្ច​ ​និង​នយោបាយ​ដ៏​ធ្ងន់​ធរ​ ​យោង​តាម​សមាជជាតិ​នា​ខែសីហា​ ​ឆ្នាំ​១៩៦៩​ ​ព្រះបាទ​សម្តេច​នរោត្តម​ ​សីហ​នុ​ ​បាន​ប្រគល់​ភារកិច្ច​អោយ​ ​លោក​ ​ឧត្តមសេនីយ​ ​លន់​ ​ណុ​ល​ ​និង​ទ្រង់​សិរិ​មតៈ​ ​ជា​អ្នក​រៀបចំ​បង្កើត​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​។​ ​លុះដល់​ ​ថ្ងៃ​១៨​ ​មិ​នា​ ​ឆ្នាំ​១៩៧០​ ​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​ ​និង​រដ្ឋសភា​បាន​ប្រកាស​ទម្លាក់​នរោត្តម​សីហ​នុ​ចេញពី​ឋានៈ​ព្រះ​ ​ប្រមុខរដ្ឋ​។​ ​

ថ្ងៃ​ទី​ ​៩ ឧសភា​ ​១៩៧០ ព្រះរាជាណាចក្រ​កម្ពុជា​ ​ត្រូវ​ដូរ​ឈ្មោះ​ជា​សាធារណរដ្ឋ​ខ្មែរ​នៅ​ក្រោយ​រដ្ឋប្រហារ​ ​យោធា​ក្រោម​ការ​ដឺ​ក​នាំ​របស់​លន់​ណុ​ល​ ​និង​ទ្រង់​សិរិ​ម​តះ​។​ ​សម្តេចព្រះ​ ​នរោត្តម​សីហ​នុ​បាន​ថ្លែង​ប្រកាស​មិន​ ​ទទួលស្គាល់​របប​ភ្នំពេញ​ហើយ​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ​និង​បង្កើត​កំលាំងប្រដាប់អាវុធ​រំដោះ​​ជាតិ​កម្ពុជា​។​ ​ចាប់តាំងពី​ថ្ងៃ​ទី​ ​៣០ ខែមេសា​ ​១៩៧០ កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​បាន​ធ្វើការ​​វាយប្រហារ​យ៉ាង​ខ្លាំង​ក្លា​លើ​កងទ័ព​លន់​ ​ណុ​ល​ ​និង​បរទេស​។​ ​ប្រទេស​កម្ពុជា​រង​ភាព​ខ្ទេចខ្ទាំ​ដោយសារ​តែ​សង្គ្រាម​ក្នុងស្រុក​រហូត​មក​ដល់​ថ្ងៃ​ទី​ ​១៧ ខែ​ ​មេ​សា​ ​១៩៧៥ ទើប​កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ​បាន​ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ ​ខ្មែរ​របស់​លន់​ណុ​ល​។​ ​

ពី​ថ្ងៃ​ទី​ ​២៥ ខែមេសា​ ​ឆ្នាំ​ ​១៩៧៥ ក្រុម​ខ្មែរក្រហម​បាន​ធ្វើ​មហាសន្និបាត​វិ​សាម​ញ្ញោ​ដី​ម្បី​រៀបចំ​រដ្ឋធម្មនុញ្ញ​ ​ថ្មី​ហើយ​បាន​ដាក់​ឈ្មោះ​ប្រទេស​ថា​ ​កម្ពុជា​ប្រជាធិបតេយ្យ​។​ ​រដ្ឋាភិបាល​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​ ​បង្កើត​ឡើង​ដោយ​មាន​ ​ប៉ុ​ល​ពត​ ​ជា​អ្នកដឹកនាំ​របប​នោះ​។​ ​ប្រជារាស្ត្រ​ខ្មែរ​ស្លូតត្រង់​ត្រូវ​ទទួល​ការ​កាប់សម្លាប់​ ​យ៉ាង​រង្គាល​។​ ​

ក្រោយ​ពី​ផ្តួលរំលំ​របប​ ​ប៉ុ​ល​ពត​ ​នៅ​ថ្ងៃ​ ​៧ មក​រា​ ​១៩៧៩ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ​ដែល​កើតឡើង​ ​នៅ​ថ្ងៃ​ទី​ ​២ ខែ​ ​ធ្នូ​ ​១៩៧៨ បាន​ប្រកាស​ប្រទេស​កម្ពុជា​ជា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។​ ​បន្ទាប់​មក​ដូរ​ជា​ ​រដ្ឋ​កម្ពុជា​ ​ដែល​មាន​បក្ស​ប្រជា​ជន​បដិវត្តន៍​កម្ពុជា​ជា​អ្នកដឹកនាំ​។​ ​មាន​រដ្ឋ​កម្ពុជា​នេះ​ហើយ​ទើប​មានព្រះ​រាជាណាចក្រ​កម្ពុជា​សា​ជា​ថ្មី​នៅក្នុង​ស្រុក​ខ្មែរ​ម្ដង​ទៀត ។

នៅ​ថ្ងៃ​ទី​ ​២៣ តុលា​ ​១៩៩១ សន្ធិសញ្ញា​ក្រុង​បារី​ស​ ​ស្តី​ពី​ការ​រួបរួម​ជាតិ​បាន​ផ្តល់​លទ្ធភាព​ដល់​ការ​យាង​និវត្ត​ ​មាតុភូមិ​វិញ​របស់​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ​។​ ​ព្រះ​អង្គ​ឡើង​គ្រងរាជ្យ​សា​ជា​ថ្មី​នៅ​ថ្ងៃ​ ​ទី​ ​២៤ កញ្ញា​ ​១៩៩៣ ព្រមទាំង​ប្តូរ​ឈ្មោះ​ប្រទេស​ជា​ព្រះរាជាណាចក្រ​កម្ពុជា​វិ​ញ។​ ​រាជរដ្ឋាភិបាល​ក្នុង​អណ​ត្តិ​នោះ​ ​ដឹកនាំ​ដោយ​សហ​នាយក​ ​រដ្ឋមន្ត្រី​ពីរ​រូប​គឺ​ ​សម្តេចក្រុមព្រះ​ ​នរោត្តម​ ​រណ​ឬ​ទ្ធិ​ ​ជា​នាយក​មន្ត្រី​ទី​១​ ​និង​សម្តេច​ ​ហ៊ុន​ ​សែន​ ​ជា​នាយក​មន្ត្រី​ទី​២​ ​។ 

(ប្រភពអត្ថបទ៖ )




#Article 18: សេដ្ឋកិច្ចកម្ពុជា (422 words)


កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រជាជាតិ​ដែល​ក្រីក្រ​បំផុត​លើ​ពិភពលោក​។​ ​ក្នុង​ឆ្នាំ​ ​១៩៩៩ ផលិតផល​សរុប​ក្នុងស្រុក​ ​របស់​កម្ពុជា​ ​គឺ​ ​៣១០០ លាន​ដុល្លា​ ​ដែល​គិត​ក្នុង​មនុស្ស​ម្នាក់​ ​២៧០ ដុល្លារពោល​គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ ​អត្រា​ទាប​បំផុត​ក្នុង​លោក​។​
មុន​ពេល​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ស៊ី​វិល​នា​ឆ្នាំ​១៩៧០​ ​កម្ពុជា​ខ្វះខាត​នូវ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដោយ​កម្លាំង​ពលកម្ម​ ភាគ​​ច្រើន​ស្ថិត​ក្នុង​ផ្នែក​កសិកម្ម​។​ ​តែ​កម្ពុជា​អាច​ទ្រទ្រង់​ខ្លួនឯង​បាន​នូវ​ម្ហូបអាហារ​ ​និង​បាន​នាំ​ចេញ​នូវ​ផលិតផល​ស្រូវ​លើស​ ​ទៀត​ផង​។​ ​ទោះជា​ទិន្នផល​ទាប​ ​និង​ការ​ប្រមូល​ផល​បាន​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​ក៏​ដោយ​ ​ក៏​កម្ពុជា​បាន​នាំ​ចេញ​ជា​រៀង​រាល់​ ​ឆ្នាំ​នូវ​អង្ករ​រាប់រយ​ពាន់​តោន​ដែរ​។​
សង្គ្រាមស៊ីវិល​ពី​ឆ្នាំ​ ​១៩៧០- ១៩៧៥ របប​ខ្មែរក្រហម​ពី​ឆ្នាំ​ ​១៩៧៥- ១៩៧៩ និង​សង្គ្រាម​កម្ពុជា​-វៀតណាម​ពី​ឆ្នាំ​ ​១៩៧៨- ១៩៧៩ បាន​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​។​ ​នៅ​អំឡុង​ឆ្នាំ​ ​១៩៧៤ នៃ​ពេល​សង្គ្រាម​ ​អង្ករ​ត្រូវ​បាន​នាំ​ចូល​ពី​ ​ខាងក្រៅ​ ​ផលិតផល​ធញ្ញជាតិ​របស់​កម្ពុជា​ដែល​ពី​មុន​អំណោយផល​ដល់​ការ​នាំ​ចេញ​ ​ផលិតផល​កៅស៊ូ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​។​ ​ភាព​វឹកវរ​ផ្ទៃក្នុង​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កែ​ច្នៃ​របស់​កម្ពុជា​ដែល​នៅ​ក្មេងខ្ចី​នៅឡើយ​ ​និង​បាន​បំផ្លាញ​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​ផ្លូវ​គោក​ ​និង​ផ្លូវដែក​។​
ក្នុង​ឆ្នាំ​ ​១៩៧៥ របប​ថ្មី​ខ្មែរក្រហម​បាន​ធ្វើ​ជា​តូ​នី​យ​កម្ម​នូវ​រាល់​មធ្យោបាយ​ផលិត​ក្នុង​ប្រទេស​កម្ពុជា​។​ ​លុយ​ ​និង​កម្មសិទ្ធិ​ ​ឯកជន​ត្រូវ​បាន​លុប​បំបាត់​ ​ហើយ​កសិកម្ម​ក៏​ត្រូវធ្វើ​សហ​ក​រូប​នី​យ​កម្ម​ ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ត្រូវ​បាន​បំលែង​​ជា​របស់​មនុស្ស​មួយ​ ​ក្រុម​ដែល​តំណាង​អោយ​រដ្ឋ​។​ ​ផែនការ​៤ឆ្នាំ​របស់​ខ្មែរក្រហម​ដែល​ជា​ឯកសារ​មហា​លោតផ្លោះ​​មហា​អស្ចារ្យ​ ​ដែល​បាន​ព្រាង​ក្នុង​ឆ្នាំ​ ​១៩៧៦ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្វើ​ស្រូវ​ច្រើន​រដូវ​ ​និង​ការ​ពង្រីក​ឲ្យ​​បាន​ធំ​ទូលាយ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​។​ ​គម្រោង​ផែនការ​នេះ​មាន​បំណង​បង្កើន​ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​អង្ករ​ ​និង​ផលិតផល​ផ្សេង​ទៀត​ ​និង​ដើម្បី​ប្រើប្រាស់​ចំណូល​ ​នេះ​ក្នុង​ការ​ទិញ​គ្រឿងចក្រ​ដែល​ប្រើប្រាស់​សម្រាប់​បម្រើ​ដល់​វិស័យ​ឧស្សាហូបនីយកម្ម​នៅ​ក្នុង​ប្រទេស​។​ ​គម្រោង​ផែនការ​៤​ឆ្នាំ​ ​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពុំ​បាន​ពិចារណា​អោយ​បាន​ស៊ីជម្រៅ​ ​និង​ត្រូវ​បាន​បង្ខំ​អោយ​អនុវត្ត​ដោយ​ឃោរ​ឃៅ​ ​និង​ពុំ​​ទទួល​បាន​ជោគជ័យ​ឡើយ​។​ ​ផលិតផល​ស្រូវ​កើនឡើង​តិចតួច​ ​តែ​មាន​មនុស្ស​រាប់រយ​ពាន់​នាក់​បាន​ស្លាប់​រវាង​ឆ្នាំ​១៩៧៦​-១៩៧៨ ដោយ​កង្វះខាត​ចំណីអាហារ​ ​ធ្វើការ​ហួសកំលាំង​ ​និង​ជំងឺ​ដ​ង្កា​ត់​ដែល​ពុំ​បាន​យកចិត្តទុកដាក់​ព្យាបាល​ ​និង​ពិនិត្យ​រោគ​សញ្ញា​ ​ខុស​។​ ​ពួក​ខ្មែរក្រហម​បាន​ប្រហារជីវិត​មនុស្ស​រាប់រយ​ពាន់​នាក់​ដោយ​ចោទ​ពួក​គេ​ថា​ជាសត្រូវ​របស់​អង្គការ​។​ ​អំពើ​ឃោ​រឃៅ​ ​របស់​របប​ខ្មែរ​ ​ក្រហម​បាន​សម្លាប់​រង្គាល​កម្លាំងពលកម្ម​កម្ពុជា​យ៉ាងច្រើន​។​
បន្ទាប់​ពីរ​បបរ​ខ្មែរក្រហម​ត្រូវ​ដួល​រលំ​ក្នុង​ដើមឆ្នាំ​ ​១៩៧៩ មក​ ​រដ្ឋាភិបាល​បាន​បើក​ទូលាយ​លើ​វិស័យ​កសិកម្ម​ ​ប្រជាជន​ ​កម្ពុជា​រាប់​លាន​នាក់​បាន​ប្រកបការងារ​ជា​កសិករ​បែប​គ្រួសារ​។​ ​ក្នុង​អំឡុង​ពាក់​កណ្តា​លទស​វត្ស​ ​៩០ ទើប​កម្ពុជា​អាច​មាន​ ​ផលិតផល​អង្ករ​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ខ្លួនឯង​បាន​ ​និង​ចាប់ផ្តើម​នាំ​ចេញ​បាន​បន្តិចបន្តួច​។​ ​ហេ​ដ្ឋារចនាសម្ព័ន្ធ​ប្រទេស​បាន​ ​កែ​លំអ​បន្តិច​ម្តងៗ​ក្នុង​ឆ្នាំ​ ​៩០ ដោយ​មួយ​ភាគ​ធំ​ផ្អែក​លើ​ជំនួយ​បរទេស​។​ ​តែ​វិស័យ​ផ្សេងៗ​ទៀត​របស់​សេដ្ឋកិច្ច​មិន​ទាន់​បាន​ ​រីក​ចម្រើន​នៅឡើយ​ទេ​។​ ​ក្នុង​ឆ្នាំ​១៩៩៥​ សេដ្ឋកិច្ច​ប្រទេស​ទាំងមូល​មាន​កម្រិត​ត្រឹម​ពី​៤០​-៥០ ភាគរយ​ប៉ុណ្ណោះ​បើ​ ​ប្រៀបធៀប​ ​ទៅ​នឹង​មុន​ឆ្នាំ​ ​១៩៧០សម្រាប់អ្នកមកទស្សនានៅប្រទេសកម្ពុជា ភាព​ក្រីក្រ​ត្រូវ​បាន​បិទ​បាំង​ដោយសារ​ភាព​រីក​ចម្រើន​ដែល​គេ​ ​មើលឃើញ​នៅ​ភ្នំពេញ​។​

ពន្ធ​លើ​តំលៃ​ប​ន្ថៃ​ម​ ​VAT ​ត្រូវ​បាន​អនុវត្ត​សម្រាប់​ ​របប​ពិត​នៃ​អ្នក​បង់ពន្ធ​ចាប់ពី​ថ្ងៃ​ទី​ ​១ មក​រា​ ​១៩៩៩ មក​។​ ​ក្រោម​ប្រព័ន្ធ​ ​VAT ​ពន្ធ​លើ​ទិន្នផល​ ​Output TAX​ ត្រូវ​ប្រមូល​ពី​អតិថិជន​ដោយ​បន្ថែម​ ​VAT ​ទៅ​លើ​ចំនួន​ដែល​គេ​បាន​ចំណាយ​។​ ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​អាជីវករ​ត្រូវ​បង់​ផង​ដែរ​នូវ​ពន្ធ​លើ​ធនធាន​ដើម​ ​Input​ ​TAX​ ទៅ​អ្នក​ផ្គត់ផ្គង់​លើ​តម្លៃដែល​ ​ខ្លួន​បាន​ជាវ​។​ ​អាជីវករ​ត្រូវ​បង់​ Output TAX​បន្ទាប់​ពី​ដក​រំ​លួស​ ​Input​ ​TAX​ ​ដែល​បង់​អោយ​អ្នក​ផ្គត់ផ្គង់​រួច​។​ ​តាម​ទ្រឹស្តី​ ​អាជីវករ​បង់ពន្ធ​លើតម្លៃ​ដែល​បន្ថែម​ទៅ​ក្នុង​ចង្វាក់​ផ្គត់ផ្គង់​។​ ​ពន្ធ​នេះ​កើតឡើង​ដោយ​អ្នកទិញ​ ​រឺ​អាជីវករ​ដែល​ត្រូវ​ ​លើកលែង​ពី​ពន្ធ​ពេល​ដែល​អ្នកទិញ​ ​រឺ​អាជីវករ​មិន​អាច​ទារ​ Input TAX​ ​ដែល​បង់​បាន​។​

ប្រព័ន្ធ​ ​VAT ​របស់​កម្ពុជា​បច្ចុប្បន្ន​កំណត់​ត្រឹម​សកម្មភាព​អាជីវកម្ម​នៃ​អ្នក​បង់ពន្ធ​របប​ពិត​ ​ដែល​ផលិត​នូវ​របស់​ផ្គត់ផ្គង់​ ​ដែល​ត្រូវ​បង់ពន្ធ​ហើយ​រួម​ទាំង​អ្នក​នាំ​ចូល​ខ្លះ​។​ ​សូម​មើល​ខាងក្រោមៈ​
អ្នក​បង់ពន្ធ​របប​ពិត​រួម​មាន​អ្នក​បង់ពន្ធ​ ​Incorperated​ ​និង​ Large​ ​ដែល​ទាក់ទង​ដល់​ផលិតកម្ម​ពាណិជ្ជកម្ម​ ​និង​ ​សេវាកម្ម​។​ ​ក្នុង​ករណី​នីមួយៗ​អាជីវករ​ត្រូវ​បង់​ ​VAT ​លើ​តម្លៃ​នៃ​ទំនិញ​ ​រឺ​សេវា​ដែល​ត្រូវ​ផ្គត់ផ្គង់​។​ ​ការ​បង់ពន្ធ​លើ​ ​របប​មិន​ពិត​អាច​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ ​VAT ​នា​​ពេល​ក្រោយ​។​
VAT ​ក៏​អនុវត្ត​ផង​ដែរ​លើ​តម្លៃ​នៃ​អាករ​លើ​ទំនិញ​ដែល​នាំ​ចូល​ដោយ​រួម​មាន​សម្បទាន​ ​ទោះបី​សម្រាប់​អ្នក​នាំ​ចេញ​ក៏​ដោយ​ ​ទំនិញ​ដែល​លើកលែង​ពន្ធ​ខ្លះ​មាន​បារី​ ​គ្រឿង​ស្រវឹង​ ​ផលិតផល​គ្រឿងយន្ត​ដែល​នាំ​ចូល​សម្រាប់​គាំទ្រ​ដល់​ការ​កែ​ច្នៃ​នាំ​ចេញ​។​ ​ទំនិញ​ដែល​នាំ​ចូល​អាច​ចាត់ទុកជា​សេវា​ភ្ជាប់​រួម​។​ ​អ្នក​នាំ​ចូល​ត្រូវ​បង់​ ​VAT ​ដល់​គយ​នៅ​ក្នុង​ពេល​ដែល​អ្នក​នាំ​ចូល​នោះ​ ​បង់ពន្ធ​នាំ​ចូល​។​ ​VAT ​អាច​ត្រូវ​បង់​នៅ​ពេល​ទំនិញ​ណាមួយ​ត្រូវ​គេ​ចាត់​ទុក​ថា​សម្រាប់​ប្រើប្រាស់​ជា​បុគ្គល ​រឺ​ក៏ ​ជា​អំណោយ​។​

VAT ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​អោយ​បង់​ទេ​ ​នូវ​សកម្មភាព​ដែល​រួម​មានការ​ផ្គត់ផ្គង់​នូ​វៈ​

បើសិនជា​អាជីវករ​លក់​នូវ​ទំនិញ​ ​រឺ​សេវា​ដែល​រួច​ពន្ធ​ ​គេ​មិន​អាច​ទារពន្ធ​ ​Input​ ​TAX​ ​ដែល​បង់​លើ​ការ​ជាវ​នេះ​បាន​ទេ​។​ ​ប្រការ​នេះ​ផ្ទុយ​ពី​អា​ត្រា​សូន្យ​ ​ដែល​អ្នកលក់​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ ​VAT ​និង​ដែល​អាច​ត្រូវ​បង់​ ​Input​ ​TAX​។​ ​បើ​ ​សិន​ជា​អាជីវករ​លក់​ទាំង​របស់​ដែល​ត្រូវ​បង់​ ​និង​រួច​ពន្ធ​នោះ​ ​គេ​អាច​ត្រឹមតែ​ទាមទារ​អោយ​បង់ពន្ធ​លើ​របស់​ដែល​ជាប់ជំពាក់​ ​និង​ ​សកម្មភាព​ដែល​ត្រូវ​បង់ពន្ធ​ប៉ុណ្ណោះ​។​

មាន​អា​ត្រា​ពន្ធ​ ​VAT ​ចំនួន​ពីរ​ដូច​ខាងក្រោមៈ​

Output TAX​ ​ជា​ទូទៅ​ត្រូវ​គិត​តាម​ការ​គុណ​តំលៃ​បង់ពន្ធ​ ​ពន្ធ​ ​VAT ​សុទ្ធ​ដែល​យក​ពី​តំលៃ​វិ​ក័យ​ ​ប័ត្រ​ដោយ​អា​ត្រា​ ​VAT ​ដែល​អនុវត្ត​។​ ​ជាមួយ​មុខទំនិញ​កំណត់​មួយ​ចំនួន​ ​VAT ​ត្រូវ​បាន​គណនា​ដោយ​ផ្អែក​លើ​ ​ជី​ធ​ ​នៃ​តំលៃ​នាំ​ចូល​បូក​នឹង​ពន្ធគយ​ ​នាំ​ចូល​បូក​នឹង​ពន្ធ​ពិសេស​លើ​សេវា​ ​និង​ទំនិញ​មួយ​ចំនួន​។​ ​សម្រាប់​ទំនិញ​ដែល​លក់​ឈរ​លើ​គោលការណ៍​ទិញ​-ជួល​ ​9រិះេ-ផុរ​ច​ហាស​បេ​ ​និង​កិច្ចសន្យាជួល​ហរិ​ញ្ញ​វត្ថុ​ ​9ធិនានចិលា-ល​សោ​បេ​ ​VAT ​ត្រូវ​បាន​គណនា​លើ​តំលៃ​សរុប​នៅ​ពេល​ផ្គត់ផ្គង់​ ​ដែល​ខុស​ពី​ប្រាក់​បង់​បន្តិច​ម្តងៗ​ដែល​ទទួល​បាន​។​ ​សម្រាប់​ទំនិញ​ដែល​ស្ថិត​ក្រោម​ការ​ជួល​ ​រឺ​ទិញ​ដោយ​បង់​តាម​រយៈពេល​ ​ទំនិញ​ត្រូវ​បាន​ចាត់​ទុក​ថា​ត្រូវ​បាន​ផ្ត​ង់​ផ្គង់​ជា​បន្តបន្ទាប់​។​
Input​ ​Credit​ ​ក៏​ត្រូវ​បង់ពន្ធ​ ​VAT ​ដែរ​លើ​ការ​កំសាន្ត​រួម​មាន​ផលិតផល​ប្រេង​ ​និង​ការ​ទិញ​យានយន្ត​របស់​អ្នក​ ​ដំណើរ​ខ្លះ​។​ ​

អ្នក​បង់ពន្ធ​លើ​របប​ពិត​ទាំងអស់​ដែល​ផ្គត់ផ្គង់​នូវ​រាល់​ទំនិញ​ ​និង​សេវា​បង់ពន្ធ​នៅ​កម្ពុជា​ត្រូវ​ចុះបញ្ជី​សម្រាប់​ ​VAT។​
ការ​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ដែល​មិន​បង់​របប​ពិត​និង​អង្គភាព​ដែល​ទទួល​អាជ្ញា​ប័ត្រ​ពី​ ​ជ​ឌ​ជ​ ​ក្នុង​ដំណាក់កាល​ ​មុន​ពេល​ប្រតិបត្តិការ​ក៏​អាច​ធ្វើ​បាន​ដែរ​។​

សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​ ​អ្នក​បង់ពន្ធ​ទាមទារ​អោយ​បិទ​បញ្ជី​ ​VAT ​និង​ធ្វើ​សេចក្តី​ប្រកាស​ ​និង​ការ​ទូទាត់​ផ្អែក​លើ​ ​មូលដ្ឋាន​ប្រចាំខែ​នៅ​ថ្ងៃ​ទី​២០​នៃ​ខែ​បន្ទាប់​។​ ​សម្រាប់​ការ​នាំ​ចូល​ ​VAT ​អាច​បង់​ទៅ​គយ​នៅ​ពេល​នាំ​ចូល​។​ ​នៅ​ពេល​ដែល​ ​Input​ ​VAT ​របស់​អ្នក​បង់ពន្ធ​លើស​ពី​ ​Output VAT ​អាជីវករ​ត្រូវ​ប្រកាស​ពី​ការ​លើស​នេះ​ក្នុង​រយៈពេល​បី​ខែ​បន្ទាប់​។​ ​អាជីវករ​អាច​ស្នើ​សុំ​អោយ​អាជ្ញាធរ​គយ​បង់​អោយ​ខ្លួន​វិញ​នូវ​អ្វី​ដែល​លើស​។​ ​បទដ្ឋាន​ពិសេស​នៃ​ការ​បង់​ជូន​វិញ​សម្រាប់​អ្នក​ ​នាំ​ចេញ​ ​និង​អង្គភាព​ដែល​ទទួល​អាជ្ញា​ប័ត្រ​ពី​ ​CDC​ ​ក្នុង​ដំណាក់កាល​មុន​ពេល​ប្រតិបត្តិការ​។​ ​បទដ្ឋាន​លំអិត​រួម​មាន​ ​កាតព្វកិច្ច​ក្នុង​ការ​ថែរក្សា​តួលេខ​ ​និង​ការ​ធ្វើ​វិ​ក័យ​ប័ត្រ​ពិសេស​។​ ​វិក័យបត្រ​ប្រែប្រួល​ដោយ​ផ្អែក​លើ​ការ​ចុះបញ្ជី​ ​រឺ​មិន​ចុះបញ្ជី​ ​VAT ​របស់​អ្នក​ដែល​កំពុង​ធ្វើ​វិ​ក័យ​បត្រ​។​

៣១ ធ្នូ​ ​១៩៩៨ ពន្ធ​លើ​ផលរបរ​ត្រូវ​អនុវត្ត​លើ​រាល់​បុគ្គល​ ​រឺ​អង្គភាព​ទោះបី​បុគ្គល​រឺ​ក្រុមហ៊ុន​ក្នុងស្រុក​ ​រឺ​ក៏​បរទេស​ដែល​ ​ដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​។​ ​ជាមួយនឹង​ការ​ចាប់ផ្តើម​អនុវត្ត​VATពី​ថ្ងៃ​ទី​១​មក​រា​១៩៩៩​មក​ ​ពន្ធ​លើ​ផលរបរ​លែង​ត្រូវ​បាន​ ​គេ​អនុវត្ត​ទៀត​ហើយ​លើ​អ្នក​បង់ពន្ធ​របប​ពិត​។​ ​ពន្ធ​៤​%នៃ​ការ​ប្រើប្រាស់​ពី​មុន​ ​ក៏​ត្រូវ​បាន​ដក​ចេញ​ផង​ដែរ​ពី​រាល់​អ្នក​នាំ​ចូល​ ​ទោះបីជា​ ​VAT ​នៅ​អនុវត្ត​ក៏​ដោយ​។​
ពន្ធ​លើ​ផលរបរ​បន្ត​អនុវត្ត​ចំពោះ​អ្នក​បង់ពន្ធ​មិនមែន​របប​ពិត​ក្នុង​អា​ត្រា​ទាប​២​%។ សម្រាប់​ពន្ធ​លើ​ផលរបរ​គឺ​រួម​មាន​ប្រាក់​ ​ចំណូល​ពី​ការ​ផ្គត់ផ្គង់​ទំនិញ​ ​និង​សេវា​ទោះបីជា​អ្នក​នាំ​ចេញ​ភាគច្រើន​ត្រូវ​លើកលែង​។​ ​ផលរបរ​ដែល​មិន​ទាក់ទង​នឹង​ពន្ធ​លើ​ ​ផលរបរ​ត្រូវ​បាន​កំណត់​ក្នុង​ក្របខ័ណ្ឌ​ដូច​ខាងក្រោមៈ​

ពន្ធ​លើ​ផលរបរ​គឺជា​ពន្ធ​លើ​ប្រាក់​ដែល​ប្រកប​របរ​ដែល​រកបាន​ ​ហើយ​វា​មិនមែន​ជា​ ​VAT ​ទេ​។​ ​ជា​ទូទៅ​គេ​គណនា​វា​ដោយ​ ​តំលៃ​សរុប​ដែល​មាន​ក្នុង​វិ​ក័យ​ប័ត្រ​ដោយ​អា​ត្រា​អនុវត្ត​កំណត់​មួយ​។​ ​វា​ជា​ការ​សាម​ញ្ញែ​ដល​ពន្ធ​នេះ​ត្រូវ​បាន​ទារ​លើ​ភាគី​ធ្វើ​ ​វិ​ក័យ​ប័ត្រ​។​ករណី​នេះ​ពន្ធ​លើ​ផលរបរ​ដែល​ប្រមូល​បានជា​ទូទៅ​ចាត់​ទុក​ថា​ជា​បំណុល​នៃ​ពន្ធ​លើ​ផលរបរ​ទាំងមូល​ឧទាហរណ៍​ ​ដូច​ជា​គ្មាន​ការ​ហូតពន្ធ​ដែរ​។​

ចាប់ពី​ថ្ងៃ​ទី​ ​១ មក​រា​ ​១៩៩៩ មក​ ​ពន្ធ​លើ​ផលរបរ​ត្រូវ​បាន​ក្នុង​អា​ត្រា​ ​២%។

ចំពោះ​ទំនិញ​ក្នុងស្រុក​ ​អ្នក​បង់ពន្ធ​ត្រូវធ្វើ​សេចក្តី​ប្រកាស​ ​និង​បង់ពន្ធ​ពិសេស​នេះ​លើ​គោល​ការ​ណ៏​ប្រចាំខែ​ដោយ​មិន​អោយ​ ​ហួស​ពី​ថ្ងៃ​ទី​ ​១០ នៃ​ខែ​បន្ទាប់​។​ ​សម្រាប់​ទំនិញ​នាំ​ចូល​ពន្ធ​ពិសេស​ត្រូវ​បង់​ទៅ​អោយ​គយ​ក្នុង​ពេល​នាំ​ចូល​។​ ​បទដ្ឋាន​លំអិត​ ​មាន​ចែង​ពី​កាតព្វកិច្ច​ក្នុង​ការ​ថែរក្សា​ទិន្នន័យ​ ​និង​ការ​ធ្វើ​វិ​ក័យ​ប័ត្រ​។​

ពន្ធ​ពិសេស​លើ​សេវា​ ​និង​ទំនិញ​កំណត់​គឹ​ជា​ទំរង់​មួយ​នៃ​ពន្ធ​អាករ​ដែល​អនុវត្ត​ចំពោះ​ការ​នាំ​ចូល​ ​រឹ​ផលិតផល​ក្នុងស្រុក​ ​និង​ ​ការ​ផ្គត់ផ្គង់​សេវា​ ​និង​ទំនិញ​កំណត់​។​
អត្រាពន្ធ​ទំនិញ​ ​សេវា​ ​និង​អត្រា​នៃ​ពន្ធ​មាន​ដូច​ខាងក្រោមៈ​

ចូរ​កំណត់ចំណាំ​ថា​ ​ការ​អនុវត្ត​ន៏​ពន្ធ​ពិសេស​លើ​ការ​ជួល​បន្ទប់​សណ្ឋាគារ​ត្រូវ​បាន​ផ្អាក​រហូត​ដល់​មាន​សេចក្តីណែនាំ​ថ្មី​។​

សម្រាប់​ទំនិញ​ដែល​ផលិត​ក្នុងស្រុក​ ​ពន្ធ​ពិសេស​គឺជា​ទូទៅ​គិត​លើ​តំលៃ​លក់​ក្រោយ​ចេញពី​រោងចក្រ​។​ ​សម្រាប់​ទំនិញ​ដែល​ ​នាំ​ចូល​វិញ​ពន្ធ​នេះ​គិត​លើ​តំលៃ​ ​ជី​ធ​ ​រួម​ជាមួយ​ពន្ធគយ​។​ ​សម្រាប់​សំបុត្រ​យន្តហោះ​ ​សណ្ឋាគារ​ ​និង​សេវា​ទូរគមនាគមន៍​ពន្ធ​ ​នេះ​ជា​ទូទៅ​បង់​លើ​តំលៃ​ដែល​មាន​ក្នុង​វិ​ក័យ​ប័ត្រ​ដោយ​ចំពោះ​សំបុត្រ​យន្តហោះ​ ​ត្រូវ​កំណត់​ត្រឹម​សំបុត្រ​ដែល​ចេញ​ក្នុង​ ​ប្រទេស​កម្ពុជា​។​

ចំពោះ​ទំនិញ​ក្នុងស្រុក​ ​អ្នក​បង់ពន្ធ​ត្រូវធ្វើ​សេចក្តី​ប្រកាស​ ​និង​បង់ពន្ធ​ពិសេស​នេះ​លើ​គោល​ការ​ណ៏​ប្រចាំខែ​ដោយ​មិន​អោយ​ ​ហួស​ពី​ថ្ងៃ​ទី​ ​១០ នៃ​ខែ​បន្ទាប់​។​ ​សម្រាប់​ទំនិញ​នាំ​ចូល​ពន្ធ​ពិសេស​ត្រូវ​បង់​ទៅ​អោយ​គយ​ក្នុង​ពេល​នាំ​ចូល​។​ ​បទដ្ឋាន​លំអិត​មាន​ ​ចែង​ពី​កាតព្វកិច្ច​ក្នុង​ការ​ថ្ងែ​រក្សា​ទិន្នន័យ​ ​និង​ការ​ធ្វើ​វិ​ក័យ​ប័ត្រ​។​

ពន្ធ​នាំ​ចូល​គ្របដណ្តប់​លើ​ទំនិញ​ជា​ច្រើន​ប្រភេទ​។​ ​ជា​ទូទៅ​អា​ត្រា​មាន​ពី​ ​៧% ១៥% ២០% ៣៥% រឺ​ ​៥០%។
ការ​លើកទឹកចិត្ត​ចំពោះ​វិនិយោគ​
ការ​លើកលែង​ពន្ធ​នាំ​ចូល​អាច​ផ្តល់​ជូន​ដោយ​ ​ជ​ឌ​ជ​ ​ដោយ​ចាត់​ទុក​ថា​ជា​ការ​លើកទឹកចិត្ត​ចំពោះ​ការ​វិនិយោគ​។​ ​ការ​លើក​ ​លែង​នេះ​អនុវត្ត​ចំពោះ​ ​៖

ពន្ធ​នាំ​ចេញ​គ្របដណ្តប់​លើ​មុខទំនិញ​មួយ​ចំនួន​មាន​កំណត់​តែ​ប៉ុណ្ណោះ​ ​ដូច​ជា​ឈើ​និង​ផលិតផល​ចេញ​អំពី​សត្វ​មួយ​ចំនួន​ ​ភាគច្រើន​រួម​មាន​អាហារ​សមុទ្រ​។​

បទ​បញ្ញា​ត្តិ​ស្តី​ពី​ពន្ធ​លើ​បៀវត្ស​របស់​កម្ពុជា​កំណត់​តាម​គោល​ការ​ណ៏​ប្រភព​ ​និង​ការ​ស្នាក់​នៅ​ផ្តល់​អោយ​ជា​លក្ខណៈ​ ​អន្តរជាតិ​។​ ​ប្រាក់បៀវត្ស​បរទេស​សម្រាប់​ជន​ដែល​ស្នាក់​នៅ​កម្ពុជា​ ​ស្ថិត​ក្រោម​ពន្ធ​លើ​បៀវត្ស​របស់​កម្ពុជា​ចំពោះ​អ្នក​ដែល​មិន​ ​ស្នាក់​នៅ​កម្ពុជា​ ​តែ​ប្រាក់បៀវត្ស​មាន​ប្រភព​ពី​កម្ពុជា​ក៏​ស្ថិត​ក្រោម​ពន្ធលើប្រាក់បៀវត្ស​នេះ​ដែរ​។​ ​ទីកន្លែង​នៃ​ការ​បើក​ ​បៀវត្ស​មិន​ទាក់ទង​ដល់​ការ​កំណត់​ប្រភព​វា​ឡើយ​។​
កម្ពុជា​ធ្វើការ​បែងចែក​ខុស​ពី​គ្នា​រវាង​ប្រាក់បៀវត្ស​សុទ្ធ​ ​និង​ប្រាក់​ចំណេញ​បន្ទាប់បន្សំ​។​ ​ប្រាក់បៀវត្ស​សុទ្ធ​ត្រូវ​ទារ​ពី​ ​និយោជិត​ក្នុង​ពេល​ដែល​ពន្ធ​លើ​បៀវត្ស​លើ​ប្រាក់​ចំណេញ​បន្ទាប់បន្សំ​ត្រូវ​បង់​ដោយ​និយោជក​។​ ​ពន្ធ​លើ​បៀវត្ស​គ្របដណ្តប់​លើ​ ​ប្រាក់ខែ​ដែល​ទាក់ទង​នឹង​ការ​បំពេញការងារ​តែ​ប៉ុណ្ណោះ​ ​ដែល​ខុស​ពី​ចំណូល​បុគ្គល​ទូទៅ​។​ ​ចំណូល​សុទ្ធ​មិន​ត្រូវ​បាន​រាប់​ ​បញ្ចូល​ផង​ដែរ​ ​ដោយ​ចំណូល​របៀប​នេះ​ត្រូវ​ស្ថិត​ក្រោម​ប្រភេទ​ពន្ធលើប្រាក់ចំណេញ​។​ ​បទដ្ឋាន​ទាំងនេះ​អាច​អោយ​អាជ្ញាធរ​ ​គិត​ថា​អ្នក​ពិគ្រោះ​យោបល់​ខ្លះ​ជា​និយោជិត​។​

អ្នក​ដែល​ស្នាក់​នៅ​កម្ពុជា​ ​ដែល​កំណត់​ថា​ជា​និយោជិត​ ​អ្នក​បង់ពន្ធ​រឺ​មនុស្ស​ម្នាក់​គឺ​អ្នក​ដែល​ ​៖

ការ​បែងចែក​ខុស​គ្នា​ត្រូវធ្វើ​ចំពោះ​បៀវត្ស​សុទ្ធ​ ​និង​ប្រាក់​ចំណេញ​បន្ទាប់បន្សំ​។​ ​កំរិត​នៃ​ការ​បង់ពន្ធ​ខុស​គ្នា​ត្រូវ​យក​មក​ ​អនុវត្ត​លើ​បៀវត្ស​សុទ្ធ​។​
បៀវត្ស​សុទ្ធ​រួម​មាន​ ​ប្រាក់ខែ​ ​ប្រាក់​កំលាំង​ពលកម្ម​ ​ប្រាក់​រង្វាន់​ ​ប្រាក់​លើស​ម៉ោង​ ​ការ​ទូទាត់​កំចី​ ​និង​ប្រាក់​បើក​មុន​ដែល​ ​ផ្តល់​ដោយ​និយោជក​។​

ផល​ចំណេញ​បន្ទាប់បន្សំ​រួម​មានៈ​

ការ​កាត់​រំ​លោះ​គឺ​ត្រូវ​បាន​គេ​កំរិត​ចំពោះ​ចំនួន​ទឹកប្រាក់​ដែល​បាន​កំណត់​ដោយ​ច្បាប់​ដែល​មាន​ ​ចំនួន​តិចតួច​សម្រាប់​កូន​នៅ​ ​ក្នុង​បន្ទុក​របស់​និ​យោ​ជិ​ក​ ​និង​សម្រាប់​ការ​សង​វិញ​នៃ​ប្រាក់​កម្ចី​និយោជក​ឬ​ប្រាក់​ផ្តល់​អោយ​មុន​ប្រា​ក់ Avances​។​

ប្រាក់ខែ​សុទ្ធ​-ការ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​អត្រា​ពន្ធលើប្រាក់បៀវត្ស​ប្រចាំខែ​គិត​ជា​ប្រាក់​រៀល​

អត្រាពន្ធ​នេះ​សម្រាប់​ការ​មិន​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​យ៉ាង​ទាប​១៥​%។ ពន្ធ​នេះ​បង្កើត​បានជា​ពន្ធ​ចុង​ក្រោយ​ផង​ដែរ​។​

ប្រាក់​ចំណេញ​បន្ទាប់បន្សំ​គឺ​អាច​ដាក់​ពន្ធ​បាន​លើ​និយោជក​(មិនមែន​លើ​និ​យោ​ជិ​ក​) ចំពោះ​កំរិត​អត្រា​យ៉ាង​ទាប​២០​%នៃ​ ​តំលៃ​ទីផ្សារ​នៃ​ប្រាក់​ចំណេញ​។​ ​កំរិត​អត្រាពន្ធ​គឺ​ត្រូវ​បាន​កំណត់​ជា​ប្រាក់​រៀល​កម្ពុជា​ចំណូល​ជា​រូបិយ​ប​ណ្ណ័​បរទេស​ត្រូវ​ ​បង្វែរ​ទៅ​ជា​ប្រាក់​រៀល​។​ ​អត្រា​ប្តូរ​ប្រាក់​ជា​ផ្លូវការ​គឺ​ត្រូវ​បាន​ផ្តល់​អោយ​ចំពោះ​គោលបំណង​នេះ​។​

និ​យោ​ជិ​ក​ទាំងឡាយ​ត្រូវ​តែ​ធ្វើ​សេចក្តី​ប្រកាស​ ​និង​ការ​បង់​ពន្ធលើប្រាក់បៀវត្ស​ប្រចាំខែ​មិន​ត្រូវ​យឺត​ជាង​ថ្ងៃ​ទី​១៥​នៃ​ខែ​ ​បន្ទាប់ៗ​។​ ​មិន​មានការ​បង់​ត្រឡប់​ប្រចាំឆ្នាំ​វិញ​




#Article 19: កូឡុំប៊ី (182 words)


ប្រទេសកូឡុំប៊ី​  ជាប្រទេសមួយ​ ដែលបានជា​ប់ជា អាណានិកគម របស់ប្រទេសអេស្ប៉ាញ រវាងសតវត្សរ៏ទី១៦ និង សតវត្សរ៏ទី១៨ ។​ នៅសតវត្សរ៏ទី១៩ បានឈ្នះឯករាជ្យ (ឆ្នាំ១៨១០) ។ ប្រជាជាតិបុរាណកូឡុំបី បានជា ប្រជាជនមូអ៊ីស្កា ប្រជាជនគីម្បាយ៉ា និង ប្រជាជនតាអ៊ីរូណា ។ ប្រជាជនកូឡុំបី ជាពហុជាតិពន្ទ នៅបច្ចុបន្បកាល ។ ប្រទេសកូឡុំបី ផលិតកាហ្វេល្អជាងគេ នៅពិភលោក ។

សាធារណរដ្ឋ កូឡុំប៊ី ឬ ប្រទេសកួឡុំប៊ី មានឈ្មោះជាភាសាអេស្ប៉ាញ Colombia (កូឡុំបីអា)។ ឈ្មោះ​នេះ​រំឮក​លោកកូលំបូស ដែលជាបុគ្គល មកពីទ្វីបអឹរ៉ុប ដែលបានរកឃើញ ទ្វីបអាមេរិច នៅ ឆ្នាំ១៤៩២ ។

ប្រទេសដែលមានព្រំប្រទល់ ជាដីគោក ជាមួយ ប្រទេសកូឡុំប៊ីមានៈ 

ប្រទេសដែលមានព្រំប្រទល់ ជាមួយប្រទេសកូឡុំប៊ី ខាងសមុទ្រមានៈ 

ប្រទេសកូឡុំប៊ី មានប្រជាជនរស់នៅចំនួន ៤២,៨៨៨,៥៩២នាក់ ហើយ ជាប្រទេសទីបីរ ដែលមានប្រជាជនច្រើនជាងគេ នៃអាមេរិកាឡាទីន​ បន្ទាប់ពី ប្រទេសម៉ិចស៊ិកូ និង ប្រទេសប្រេស៊ីល ។ 

រាជធានីរបស់ប្រទេសកូឡុំប៊ី គឺទីក្រុងបូកូតា ។ ទីក្រុងមេដេលីន ជាទីក្រុងធំជាងគេទីពីរ ហើយជាមជ្ឈមណ្ឌលដ៏ធំផងដែរ ។ ទីក្រុងធំជាងគេទីបីរ គឺទីក្រុងកាលី ស្ថិតនៅតំបន់ហ្គួហ្គា នៃប្រទេសកូឡុំប៊ី ។

ទីក្រុងសំខាន់របស់ប្រទេសនេះ ស្ថិតនៅឆ្នេរ ការីប៊ាន គឺ ទីក្រុងបារានខ្ជួឡា​ ហើយ វាជាកំពុងផែអន្ដរជាតិផងដែរ។ សីតុណ្ហភាពរបស់ប្រទេសកូឡុំប៊ី ផ្លាស់ប្ដូរខ្ពស់​និង​សីតុណ្ហភាពមានការផ្លាស់ប្ដូរតាមតំបន់ ។
 
តំបន់ដែលស្ថិត នៅជុំវិញភ្នំអែនដេស គឺត្រជាក់ជាង នៅតាមតំបនឆ្នេរ ពីរព្រោះសីតុណ្ហភាពមានកំពស់ខុសគ្នា ។ ប្រទេសកូឡុំប៊ីមានដំនាំផ្លែឈើ បន្លែ និងសត្វជាច្រើនប្រភេទ ។ ប្រទេសនេះមានវាយ មានភ្នំ និង មានព្រៃដូច ព្រៃអាម៉ាសួន។

ប្រទេសមាន សង្ឃ័ងនយោបាយ ដែលមានយូរជាងគេ នៅពិភកលោកជាង ៥០ឆ្នាំហើយ! មានទ័ពឈ្លប កុម្មុយនិស្តខ្លះ ដូចជា ខ្វារ្ក (Farc) និង អេពេអេឡេ (EPL) ដេលចង់បានយក អំណាចក្នុងប្រទេស ។​ មានដែ យោធាប្រតិព័ទ្ទ ដែលតស៊ូ ទ័ពឈ្លប ។

កូឡុំបីមានបញ្ហាដែ នៃម៉ាហ្វ៊ឺយ៉ា ដែលភលិតកូខេង និងជាប្រទេសទីមួយ នៅពិភលោកដែលភលិតកូខេង ។ មានចាប់ពង្រត់ច្រើន មនុស្សឃាត និង បញ្ហាដែលមកពីសង្ឃ័ង ។

ប៉ុន្តែជាផុតភ័យទស្សនាប្រទេស ជាពិសេស នៅទីក្រុង. Christian Science Monitor. May 9, 2006. 

សំរាប់ការដឹកជញ្ជួនផ្នែកភាគច្រើននៃប្រទេសកូឡុំប៊ី​គឺ​ទំនើបនិងប្រទេសនេះមានផ្លូវច្រើន។ ទីក្រុងធំៗទាំងអស់មានប្រលានយន្ដហោះ និង មានកំពុងផែមួយចំនួនស្ថិតនៅមហាសមុទ្រទាំងពីរមានមហាសមុទ្រ ប៉ាស៊ីភិច និង មហាសមុទ្រអាតឡង់ទិច ។ ដោយសារតែប្រទេសកូឡុំប៊ីជាប្រទេសដែលធំ និង មានភ្នំជាច្រើន ហើយប្រឡានយន្ដហោះមានសារៈសំខាន់ណាស់សំរាប់ប្រទេសនេះ។​ មានតំបន់មួយចំនួនដូចជាអាម៉ាស៊ួនហ្វរែស
ដែលជាកន្លែងដែលមានសារៈសំ​ខាន់ហើយមធ្យោបាយនៃការដឹ​កជញ្ជួនគឺត្រូវធ្វើដំនើរតាមទន្លេ។

មហាវិថី បូកូតា-កុកុតា, មហាវិថី បូកូតា-បារានខ្យួឡា ហើយនិងមួយចំនួនទៀតធ្វើការភ្ជាប់ទៅទីក្រុងធំៗដូចជា មេដេលីន, ឆាលី, បារានខ្យួឡា និងចាតាហ្គេណា ដេអ៊ីនដាស ជាមួយនិងផ្លូវសំខាន់ដទៃទៀត។អ្នកអាចធ្វើ
ដំនើរពីរបូកូតាទៅ ការាកាស​ , វេនេហ៊ួឡានិង ខ្យួតូ,អេខ្យួឌ័រ។ ទីក្រុងធំៗជាច្រើនមានចំនតឡានក្រុង។

ទីក្រុងបូកូតាជាប្រឡានយន្ដហោះសំខាន់បំផុត ហើយបន្ទាប់គឺប្រឡានយន្ដហោះអន្ដរជាតិប៉ាលម៉ាស៊ីកានៅក្នុងទីក្រុងឆាលី។ ប្រឡានយន្ដហោះផ្សេងទៀតស្ថិតនៅ មេដេលីន, បារាខ្យួឡា, សានអាលដ្រែស និង 
ចាតាហ្គេណាដេអ៊ីនដាស។ ប្រឡានយន្ដហោះជាច្រើនរបស់ប្រទេសកូឡុំប៊ីមានការភ្ជាប់ជាមួយនិ​ងអន្ដរជាតិដូចជាប្រទេសដែលស្ថិតនៅភាគខាងត្បួង និងខាងជើងអាមេរិច ហើយនិងទ្វីបអ៊ឺរ៉ុប។




#Article 20: ភាសាខ្មែរ (413 words)


ភាសាខ្មែរ
 គឺជាភាសារបស់ ប្រជាជាតិខ្មែរ ។ ភាសាសំស្ក្រឹត និងភាសាបាលីបាន​ជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ ។ ​មានអក្សរក្រមវែងជាងគេនៅលើពិភពលោក ។​ វាជាភាសាមួយដ៏ចំណាស់​ ដែលប្រហែលជាមានដើមកំណើតតាំងតែពី​ ២០០០ ឆ្នាំមុនមកម៉្លេះ ។

ភាសាខ្មែរមានឥទ្ធិពលទៅលើភាសាថៃនិងភាសាឡាវ ។ ​ភាសាពីរនេះបានខ្ចីពាក្យជាច្រើន ពីភាសាខ្មែរដែល នាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងក្រុមភាសាដូចគ្នា ។
ភាសាថៃ និង ភាសាឡាវ គឺជាក្រុមភាសាថៃក្រាដៃ ឯភាសាខ្មែរស្ថិតនៅក្រុមភាសាមនខ្មែរ ដែលស្ថិតនៅក្នុងក្រុមភាសាអូស្ត្រូអាស៊ីទិក ជាមួយភាសាមននិងភាសាវៀតណាម ដែលទាក់ទងភាសាសំស្ក្រឹត ។ ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញ់ វៀតណាមខាងត្បូង​ដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទ​ឆ្នាំ ៦១១ ។

អក្សរ តាម​ពាក្យ​សំស្ក្រឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។ អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖

តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។

ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់ (៊) មាន​តួ​ខ្លួន (ក) មាន​ជើង (្ក) ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​សក់ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ ។
ប៉ុន្តែ​អស់​លោក​អ្នក​អក្សរសាស្រ្ត​ក្រោយ​មកសន្មត​ថា មាន​តែ២០តួវិញ ព្រោះ​ថា ស្រៈ​(អ) មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​(អ) នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ.... ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ ​វា​មាន​សំឡេង (អ) ដូច​ជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ... ។ ចំពោះ​ស្រៈ ួ ឿ និង ៀ ទោះ​គេ​យក​ទៅ​ផ្សំ​នឹង​ព្យញ្ជនៈ ឃោសៈ​ក្តី អឃោសៈ​ក្តី វា​នៅ​តែ​មាន​សូរ​សំឡេង “អួ” (អឿ-អៀ) ដូច​គ្នា​ នេះ​វាជា​ករណី​លើក​លែង​សម្រាប់​ស្រៈ​និស្ស័យ​របស់​ខ្មែរ​យើង ។ រីឯ​ស្រៈ​៤​ទៀតដូច​ជា ស្រៈ ុះ ិះ ោះ វិញ​នោះ កាល​ពី​មុន​លោក​មិន​យក​មក​រាប់​បញ្ចូល​ក្នុង​ស្រៈ​និស្ស័យ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា មាន​ពាក្យ​ជា​ច្រើន ដែល​ត្រូវ​ការ​ប្រើ​ស្រៈ​ទាំង​នេះ នៅ​ក្នុង​ពាក្យ​ខ្មែរ​ជា​ចាំ​បាច់​នោះ ទើប​លោក​អ្នក​ប្រាជ្ញ​ជាន់​ក្រោយ ​ក៏​បាន​សម្រេច​បញ្ចូល​បន្ថែម​ស្រៈ​ទាំង​៤នេះ ហើយ​ស្រៈ​និស្ស័យ​ក៏​បាន​កើន​ដល់ (២១-១)+៤ = ២៤ ហើយ​បើ​បន្ថែម​ស្រៈ ​ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈ​និស្ស័យ​ដែល​ធ្លាប់​ឃើញ​​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក្ដី ក្នុង​អត្ថបទ​នានា​ក្ដី​ទៀត​នោះ ស្រៈ​និស្ស័យ​អាច​កើន​ឡើង​ដល់​ ២៦ ឬ ២៧។

អ្នក​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៥ តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ដក​យក​ “៛អ” និង “អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​​ “អ” គឺ​ជា​ព្យញ្ជនៈ ដែល​ត្រូប​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​ តួ​នោះ​វិញ ។ ឯ “អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​​​​​​​​​ “ អ” មក​ផ្សំ​ជា​មួយ​ស្រៈ “ ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៣​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៣​នេះ ស្រៈ ឩ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១២ តួវិញ ព្រោះ​គេ​ប្រើ​ស្រៈ​ពេញ​តួ ឩ នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “ រាជ​ស័ព្ទ ” មាន​ន័យ​ថា “​ ភ្លៅ​ស្ដេច ” ។

 



#Article 21: ខេត្តបាត់ដំបង (964 words)


ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។

បើ​តាម​សិលា​ចារិក​ថ្ម​ប្រាសាទ​ដែល​យើង​មាន និង​បាន​រក​ឃើញ​រហូត​សព្វ​ថ្ងៃ​ នៅ​មុន​សម័យ និង​សម័យ​អង្គរ​គេពុំ​បាន​​ឃើញ​ចែង​អោយ​យើង​ដឹង​ថា  តើ​សម័យ​នោះ មាន ភូមិ​ស្រុក​ណា​មួយ​ដែល​មាន​ឈ្មោះ បាត់​ដំបង​នោះ​ទេ ។   ប៉ុន្តែ​យើង​ក៏​មិនហ៊ាន​សន្និដ្ឋាន​ថា ឈ្មោះ​បាត់​ដំបង នេះ​មាន​ប្រើ​ឬ​មិ​ន​ប្រើ​ក្នុង​សម័យ​នោះ​ដែរ ។​ ប៉ុន្តែ​ក្នុង​សម័យ​អង្គរ​និង​ក្រោយ​អង្គរ​​តាម​ឯកសារ​មហា​ជន​ខ្មែរ​មាន​ ប្រើ​ឈ្មោះ​ស្រុកបាត់ដំបង។​ ហេតុ​អ្វី​បាន​ជា​ហៅ​ឈ្មោះ​បាត់​ដំបង ប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ឲ្យ​ដឹង​ឡើយ គឺ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង​តា​ដំបង​ក្រញូង​ដែល​ខ្មែរ​ យើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ពី​សម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុ ​ដែល​នាំ​អោយ​យើង​ហៅ​ឈ្មោះ​បាត់ដំបង​ឬ​អូរ​ដំបង ។ ​ឯឈ្មោះ​ ព្រះ​ដំបង ​គឺ​ស្តេច​រាមាទី១​បាន​កំណត់​ឲ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​ជា ​ព្រះ​ដំបង​ ។

កាល​ពី​មុន​សម័យ​អង្គរ  និង​សម័យ​អង្គរ​ភាគ​ខាង​លិច និង​ភាគ​ពាយ័ព្យ​នៃ បឹងទន្លេសាប​គឺ​ជា​ដែន​ដី ​អ​មោឃ​បុរៈ​និង​ជា​​ដែន​ដី​ ភិមៈ​បុរៈ ។ នៅ​ក្នុង សម័យ​អង្គរ​ដែន​ដី​ឬ​ភូមិ​ភាគ​អមោឃ​បុរី​មាន​ការ​រីក​ចំរើន​ខ្លាំង​ដោយ​សារ​ ដី​មាន​ជីវជាតិ​ល្អ​ អាច​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បាន​ ប្រកប​ដោយ​ទិន្ន​ផល​ល្អ​ប្រសើរ ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅ​ភូមិ​ភាគ​នេះ​​ ច្រើន​ ជា​ភស្តុតាង ​បង្ហាញ គឺ​មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​តំបន់​នេះ ។ ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំង​នោះ​ រលំ​បាក់​បែក​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់ លើក​លែង​តែ​ប្រាសាទបាណន់  ប្រាសាទ​ឯក​ភ្នំ  ប្រាសាទ​បា​សែត ​ប្រាសាទ​ស្នឹង ប្រាសាទបន្ទាយ​​ទ័យ ប្រាសាទបន្ទាយ​ឆ្មារ ។​ល​។ ដែលនា​ម៉ឺនសព្វ​មុខ​មន្ត្រី​និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​បាន​កសាង​ឡើង​ សំរាប់​ជា​ទី​សក្ការៈ​បូជា​ដល់​ព្រះ​​អាទិ​ទេព​និង​ទេវៈ​ផ្សេង​ៗ ខាង​ព្រហ្មញ្ញ​សាសនា ​ឬ​ក៏​ដល់​ព្រះពុទ្ធ​ និង​ពោធិ​សត្វ​ផ្សេង​ៗ​ខាង​ ពុទ្ធសាសនា​។

នៅ​សតវត្ស​រ៍ក្រោយ​មក​ទៀត ​ដែន​ដី​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ចំ​បាំង​រាំង​ជល់ ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​សៀម​តាំង​ពី​សត​វត្ស ១៥-១៦-១៧-១៨ ​ធ្វើ​អោយ​ជីវភាព រស់​នៅ​របស់​ប្រជាជន​បាត់ដំបង​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​ព្រាត់​ប្រាស​ និរាស​គ្រួសារ​ទ្រព្យ​សម្បិត្ត​ផ្ទះ​សម្បែង​គួរ​អោយ​ខ្លោច​ផ្សារ​។

នៅ​ចុង​សត​វត្ស​ទី១​៨ ​ដល់​ ដើម​សតវត្ស​ទី​២០​ បាត់ដំបង​ក៏​ធ្លាក់​នៅ​ក្រោម​ អំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​មួយ​សតវត្សរ៍  ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ  ចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា  ត្រ​កូល​អភ័យ​វង្ស​ ​​អស់​៦​តំណរ​ហូត​ដល់​ឆ្នាំ​១៩០៧ ។

តាម​សន្ធិសញ្ញា​បារាំង-សៀម ​ចុះ​ថ្ងៃទី​ ២៣ ខែ មីនា ឆ្នាំ ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​អោយ​កម្ពុជា​វិញ​ នូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​កាប់​ជាង​មួយ​សតវត្ស​រ៍នោះ គឺ​បាត់​ដំបង សៀមរាប​អង្គរ សិរី​សោ​ភ័ណ​និង​ចុង​កាល់​ដោយ​ប្តូរ​ និង​ខេត្ត​ត្រាត​និង​តំបន់​​ដាច់​សេ (ដែន​ដី​លាវ )​ ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ព្រះ​ករុណា​ព្រះ​បាទ​ស៊ី​សុវត្ថិ​ទ្រង់​បាន​ចេញ​ព្រះ​ រាជ​​ប្រកាស​លេខ​៦៦ ចុះ​ថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ១៩០៧​ កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ចែក​ជា​៣​ខេត្ត គឺ ខេត្ត​បាត់ដំបង ខេត្តសៀមរាប និង ខេត្ត​សិរី​សោ​ភ័ណ្ឌ។

នៅ​ឆ្នាំ​១៩២៥ ទឹក​ដី​ខេត្ត​បាត់​ដំបង ត្រូវ​បាន​បែង​ចែក​សាជា​ថ្មី​អោយ​ទៅ ជា​ខេត្ត​បាត់ដំបង មាន​ស្រុក​២​គឺ​ខេត្ត​បាត់​ដំបង​ ខេត្តសៀមរាប ក្នុង​នោះ​ខេត្ត​បាត់ដំបង​មាន​ស្រុក​២ គឺ​ស្រុកបាត់ដំបង និង ស្រុកសិរីសោភ័ណ ។ នៅ​ឆ្នាំ​១៩៤០ ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន​៧ គឺ​ស្រុកបាត់ដំបង ស្រុកសង្កែ ស្រុក​មោង​ឫស្សី​ ស្រុក​មង្គល​បុរី ស្រុក​ទឹក​ជោរ ស្រុកសិរីសោភ័ណ និង​ស្រុក​បិ​ត្បូង។

នៅ​ខែឧសភា​ឆ្នាំ​១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ​ប៉ែត​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ស្រុក​សិរី​សោ​ភ័ណ ។ នៅ​ខែកក្កដាឆ្នាំ​១៩៥៧ ស្រុក​​ទឹក​ជោរ​ ត្រូវ​បាន​បែង​ចែក​ទៅជា​២ស្រុក​គឺ​ ស្រុក​ព្រះនេត​ព្រះ​ និង​ ស្រុក​ភ្នំ​ស្រុក ។​ ស្រុកសិរីសោភ័ណ ​ត្រូវ​បាន​បែង​ចែក​ទៅ​ជា​២​ស្រុក​ដែរ​​គឺ ស្រុក​សិរីសោ​ភ័ណ និង​ ស្រុក​បន្ទាយ​ឆ្មារ។​ នៅ​ខែមីនា​ ឆ្នាំ១៩៦៥ ​តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៩៥៣ នោះ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ស្រុក​ឈ្មោះ​ថា​ ស្រុក​អូរជ្រៅ។ នៅ​ខែកក្កដា ឆ្នាំ ១៩៦៥ ទឹក​ដី​មោង​ឫស្សី(ស្រុកមោងឬស្សី) ​មួយ​ផ្នែក​ត្រូវ​បាន​កាត់​ទៅ​ជា​តំបន់​រដ្ឋ​បាល​​គាស់​ក្រឡ(ស្រុកគាស់ក្រឡ) ។ នៅ​ខែ​មិនា​ឆ្នាំ១៩៦៦ ស្រុកថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​គឺ​ស្រុកថ្ម​ពួក​មាន​ទីតាំង​នៅតាំងនៅ​ថ្ម​ពួក។  ជា​មួយ​គ្នា​នេះ​ស្រុក​បន្ទាយ​ឆ្មារ​ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង​ ឲ្យ​ចំណុះ​ខេត្ត​ឧត្តមាន​​ជ័យ​វិញ​ដែល​ជា​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី ។

នៅ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​មាន​ស្រុក​ចំនួន​២​បាន​បង្កើត​ឡើង​គឺ​ ស្រុកបា​ណន់ និង​ស្រុក​គាស់​ឡ ។ សរុប​មក​ដល់​ត្រឹម​នេះ​​ស្រុក​បាត់​ដំបង​មាន​ស្រុក​ចំនួន​៩ គឺ​ស្រុក​បាត់​ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬស្សី​ ស្រុក​មង្គល​បូរី ស្រុក​សិរី​សោ​ភ័ណ​​ ស្រុក​អូរ​ជ្រៅ​​ ស្រុក​ព្រះនេត្រ​ព្រះ ស្រុក​បាណន់ ស្រុក​គាស់​ឡ និង​តំបន់ ​រដ្ឋបាល​ចំនួន​២ ​គឺ​ តំបន់​រដ្ឋ​បាល​បាក់​ព្រា​ និង​តំបន់​រដ្ឋ​បាល​ល្វា ។ ក្នុង​របប​​វាល​ពិ​ឃាត ៣ ឆ្នាំ ៨​ខែ​ ២០ថ្ងៃ​នៅ​ខេត្ត​បាត់​ដំបង​ក៏​ដូច​ជា ​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ដែរ​ ប្រជាពល​រដ្ឋ​ត្រូវ​​បាន​ជម្លៀស​ចុះ​ឡើង​ពិសេស​​ពី​​តំបន់​ទី​ក្រុង​ទី​ ប្រជុំ​ជន​ទៅ​កាន់​ជន​បទ​និង​តំបន់​ព្រៃ​ភ្នំ ។ ខេត្តបា​ត់​ដំបង​ធ្លាប់​ល្បីថា​ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ក្លាយ​ទៅ ជា​តំបន់​ទទួល​ទារុណ​កម្ម​កាប់​សំលាប់​និង​បង្អត់​អាហារ​ពេល​នោះ​ខេត្ត​ពុំ​ មាន​ព្រំ​ប្រទល់​ច្បាស់​លាស់​ទេ​ដោយ​ អង្គ​ការ​ដឹក​នាំ​ពេល​នោះ​ដាក់​ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់​ភូមិ​ភាគ​ ពាយ័ព្យ​ហើយ​មាន​តំបន់​១​តំបន់​៣​តំបន់​៤ និង​ តំបន់​៥ ។ ខណៈ​នោះ​មាន​ឮ​គេ​ហៅ​ឈ្មោះ​ស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង ស្រុក​មង្គល​បុរី​ ស្រុក​សង្កែ​ ​ស្រុកមោង​ឬស្សី​ ​ស្រុក​៤១​-​ស្រុក​៤២ ។ល។

ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍​នៅ​ ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ​១៩៧៩ ។ ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​​ថា​គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍ ​(ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​)  ។ គណៈ​កម្មាធិការ​ប្រជាជន ឃុំ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុត​នៅ​ ឆ្នាំ​១៩៨៣ ។  ពី​ឆ្នាំ​១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្ត​បាត់ដំបង​មាន​ស្រុក​ចំនួន​៩​ទី​រួម​ខេត្ត​ចំនួន​១ ។

នៅ​ឆ្នាំ​១៩៨៦ ស្រុក​ថ្មី​៣​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​មាន​ស្រុកបាណន់​ ​ស្រុក​បវេល ​និង ​ស្រុកឯ​កភ្នំ ។ ត្រឹម​តំណាក់​កាល​នេះ​​បាត់​ដំបង​មាន ១២​ស្រុក​និង​ទី​រួម​ខេត្ត​៩គឺ ​ស្រុក​មោង​ឬស្សី ​ស្រុក​សង្កែ​ ស្រុក​បាណន់ ស្រុកឯក​ភ្នំ ​ស្រុក​បាត់ដំបង ស្រុក​រតន​មណ្ឌ​ ស្រុក​មង្គល​បុរី​ ស្រុក​សិរិសោ​ភ័ណ ស្រុក​ព្រះ​នេត​ព្រះ ​ស្រុកថ្មពួក​ ស្រុក​ភ្នំ​ស្រុក​ និង​ ស្រុកបវេល​។

នៅ​ឆ្នាំ​១៩៨៨​ ស្រុក​ចំនួន​៥​គឺ​ស្រុក​មង្គល​បុរី​ ​ស្រុក​ថ្ម​ពួក ​ស្រុក​សិរី​សោ​ភ័ណ ​ស្រុក​ព្រះ​នេត​ព្រះ និង​ស្រុក​ភ្នំ​ស្រុក ​ត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយ ​ទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ ។   ចាប់​ពី​នោះ​រហូត​ដល់​ឆ្នាំ​១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៧​​ទី​រួម​ខេត្ត​១ និង​ឃុំ​ចំនួន​៥៣​និង​សង្កាត់​ចំនួន​១០ ។

ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ទី​រួម​ខេត្ត​បាត់​ដំបង​ត្រូវ​បាន​ប្តូរ​ ឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ ។ ចំណែក​សង្កាត់​ទាំង​១០​ត្រូវ​បាន​ប្តូរ​​មក​ជា​ឃុំ​ដូច្នេះ​ខេត្ត​បាត់​ដំបង ​មាន​ស្រុក​ចំនួន​៨​និង​ឃុំ​ចំនួន​ ៤៧ ។

នៅ​ឆ្នាំ​១៩៩៨ ក្រោយ​សមា​ហរណ​កម្ម​កំលាំង​កម្ពុជា​ប្រជា​ធិប​តេយ្យ ខេត្ត​បាត់​ដំបង​ត្រូវ​បាន​កាត់​ទឹក​ដី​មួយ​ផ្នែក​ទៀត​ដើម្បី​បង្កើត​ ក្រុងប៉ៃលិន​ហើយ​ស្រុក​ចំនួន​៤ ត្រូវ​បាន​បង្កើត​ថែម​មាន​ ស្រុក​សំឡូត ស្រុក​កំរៀង ​ស្រុក​ភ្នំ​ព្រឹក ​និង​ ស្រុក​សំពៅ​លូន​។
នៅ​ឆ្នាំ​២០០០ ទឹក​ដី​ស្រុក​មោង​ឬ​ស្សី​ ត្រូវ​បាន​រំលែក​មួយ​ផ្នែក​បង្កើត​ជា​ស្រុក​គាស់​ក្រឡ​¢ដែល​មាន​៦​ឃុំ ។ ចំណែក​ឯ​ស្រុក​ស្វាយ​ប៉ោ ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ស្រុក​បាត់​ដំបង​វិញ​ ។ រីឯ​ស្រុក​បាត់​ដំបង​ដែល​មាន​ទីតាំង​នៅ​ថ្ម​គោល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​​ជា​ ស្រុក​ថ្ម​គោល​វិញ ។

ចាប់​ពី​ពេល​នោះ​រហូ​ត​មក​ដល់​បច្ចុប្បន្ន​ខេត្ត​បាត់​ដំបង​មាន​ស្រុក​ ចំនួន​១៣ ឃុំ​ចំនួន​៩៦​ និង​ភូមិចំនួន​៧៤១​ មានផ្ទៃ​ដី១.១៦២.២០០​ហិក​តា មាន​ប្រជា​ជន​១៩១-៣១៧​គ្រួសារ  មនុស្ស​រាយ​៩៨៨-៥១០នាក់ ។

ខេត្តបាត់ដំបង​គឺជា​ខេត្ត​ដែលមាន​ស្ថេរភាព​សន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិល​អស់​ជិត​៣​ទសវត្សរ៍។​​ប៉ុន្តែ​ទោះបីជា​យ៉ាងណា ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ​នៅតំបន់​ជនបទ​នៅតែ​ជួប​ការ​លំបាក​នៅ​ឡើយ​ដោយហេតុថា​ ការរកចំនូល​តាមគ្រួសារ​នីមួយៗ​នៅមាន​កំរិត​ទាប​បើប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។ប៉ុន្តែក្នុងឆ្នាំ២០០៧​យើងឃើញថា ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ហេតុ​ដូច្នេះហើយ​បាន​ជា​កន្លងមក​ថ្មីៗនេះ​រាជរដ្ឋាភិបាល​បានបង្កើត​ឡើងនូវ​គោល​នយោបាយ​ជា​ច្រើន​ ដើម្បី​អភិវឌ្ឍ​ប្រទេស​តាម​រយៈ​ការ​រៀបចំនូវ​​ផែនការ​សេដ្ឋកិច្ច សង្គម ថ្នាក់​ជាតិ​សំរាប់ឆ្នាំ២០០១ ២០០៥ ។​ ម៉្យាងទៀតខេត្តបាត់ដំបង​គឺ​ជា​ខេត្ត​មួយ​មាន​វិសាលភាពធំទូលាយ​និង​មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អក្នុង​កិច្ចការ​អភិវឌ្ឍន៍។​ ខេត្តនេះ​មាន​ទីតាំង​ស្ថិត​នៅភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ តាម​បណ្តោយផ្លូវជាតិលេខ៥ ដែល​មាន​ចំងាយ ​២៩១គ.ម​ ពីទីក្រុងភ្នំពេញ។ មាន​ភូមិសាស្ត្រ​ខាង​ជើង​ជាប់​នឹង​ខេត្ត​បន្ទាយមានជ័យ ខាង​កើត​ជាប់​នឹងខេត្តសៀមរាប និង​បឹង​ទន្លេសាប​ ខាងត្បូងជាប់ខេត្តពោធិ៍សាត់ និង​ខាងលិច​ជាប់នឹង​ប្រទេសថៃ។ ខេត្តបាត់ដំបង​ក៏ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូលដែរ មានរដូវពីរសំខាន់ៗគឺរដូវ​វស្សា និង​រដូវ​ប្រាំង។ រដូវ​វស្សាចាប់​ផ្តើមពី​ខែមិថុនា​ដល់​ខែវិច្ឆិកា ចំនែកឯរដូវ​ប្រាំងពី​ខែធ្នូ ដល់ខែ​ឧសភា។ អាកាសធាតុក្តៅបំផុតនៅរដូវប្រាំង​មានរហូត​ដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២អង្សាសេ​ហើយ​អាកាសធាតុ​មាន​ការ​ប្រែប្រួលទៅ​តាម​រដូវ​កាល​នីមួយៗ។ ខេត្ត​បាត់ដំបង​គ្រប​ដណ្តប់ដោយផ្ទៃដីចំនួន​ ១.១៦២.២០០ ហិកតា ដែល​ក្នុង​នោះមាន ៤១៥.២០០ ហិកតាជា​ដី​ដែល​អាចដាំ​ដំណាំ​បាន ៣១៥.១០០ ហិកតា​ជា​វាល​ស្រែ ៤៤៤.២០០ ហិកតា​ជាដីព្រៃឈើ​ ហើយ​និង ១៤៥.៨០០ ហិកតា​ជា​វាល​លិច​ទឹក​នៅជាប់​តាមដង​ទន្លេសាប និង​ផ្ទៃដីផ្សេងៗទៀតចំនួន ២៥៧.១០០​ ហិកតា។

ខេត្តបាត់ដំបងចែកចេញជា១៤ស្រុកក្នុងនោះមាន៩៦ឃុំ និង៧៤១ភូមិ ។

ឆ្នាំ២០០៦ វិស័យសេដ្ឋកិច្ចនៅខេត្តបាត់ដំបងមានការរីកចំរើនគួរអោយកត់សំគាល់ ទាំងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ។

១-ការងារសេដ្ឋកិច្ច ការងារបង្កបង្កើនផលស្រូវ នារដូវវស្សាឆ្នាំ២០០៦នេះទឹកភ្លៀងអំណោយផលនៅដើមរដូវ និង ពាក់កណ្តាល​រដូវធ្វើឱ្យការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំបានលើសផែនការដែលបានគ្រោងទុករហូតជាង ១០២,៥៣ភាគ​រយ។ នៅចុងរដូវជួបគ្រោះរាំងស្ងួតខ្លះ ធ្វើឱ្យខូចខាតដំណាំស្រូវអស់២៤៦ហិកតា។ ជាក់ស្តែងនៅរដូវវស្សានេះការដាំដុះស្រូវ សរុប ២៤៤,០១ហិកតាស្មើនិង ១០២,៥៣ភាគរយនៃផែនការ២៣៨.០០០ហិកតាក្នុងនោះការខូចខាតតិចជាងឆ្នាំទៅ ២៤៦ ហិកតា។ ឆ្នាំ២០០៦ ផ្ទៃដីស្រូវកើនឡើងជាងឆ្នាំ២០០៥ ចំនួន៨០០ ហិកតាការកើនឡើងនេះដោយសារកសិករ នាំគ្នា​រានដី ដែលបោះបង់ចោលពីមុន​ និងធ្វើនៅលើផ្ទៃដី ដែលទើបធ្វើការដោះមីនរួច។ តាមការប៉ាន់ស្មានទិន្នផល ស្រូវជាមធ្យម ​២,២តោនក្នុង១ហិកតា។ មានបរិមាណផលសរុប ចំនួន៥៣៦.៨៣០,៨តោន និងគ្រោងអនុវត្តឆ្នាំ២០០៧ ស្រូវប្រាំងចំនួន​ជាង២០០០ហិកិតា ។ ការដាំដុះស្រូវសរុបចំនួន២៤៤.០១៤ ហិកតា មានស្រូវឡើងទឹក ១៧.១១៧ ហិកតា ស្រូវធ្ងន់ ចំនួន១១២.៨៣៤​ហិកតា ក្នុងនោះស្រូវសន្ទូង៨០៤២ ហិកតា ស្រូវកណ្តាល ៧២.៣៧៥ហិកតា ក្នុងនោះស្រូវសន្ទូង៨៩៣៤ហិកតាស្រូវស្រាលសរុប ៣៩.៣៥៧ហិកតាក្នុងនោះសន្ទូង៣១៨៦ ហិកតា ស្រូវអ៊ីអ៊ែរ ៣៥១១ហិកតាក្នុងនោះសន្ទូង ៣៤ហិកតា​ស្រូវបង្កើនរដូវ ៣៤៧៩ហិកតា ស្រូវបុកដាំ ២៣៣១ហិកតា។

២-ក្រៅពីដំណាំស្រូវមានដំណាំរួមផ្សំដែលអនុវត្តបាន៩៨.៣៤២ហិកតាស្មើនិង១៣៨,៧២ភាគរយនៃផែនការ៧០៨៩០ហិកតា ពោតសរុប៤២០១៨ហិកតាស្មើ៩៨,៣៨%ក្នុងនោះពោតក្រហម៤០៥៦៥ហិកតា ស្មើ១០០,៧៨%​ដំឡូងមី១៨០២០ហិកតាស្មើ៦៧៧,៤៤% ដំឡូងជ្វា២៤២ហិកតាស្មើ ៣២,៧០% បន្លែគ្រប់មុខ១២៧៣ ហិកតាស្មើ​ ៤៨,៥៩%ក្នុងនោះម្ទេស៤៣៦ហិកតាស្មើ៨៧,២០%សណ្តែកសរុប៣៦.៧៨៩ហិកតាស្មើ១៦៦,០២%ក្នុងនោះសណ្តែក ​បាយ៣៦.៧៦០ហិកតាស្មើ ១៦៦,៦៤%

៣-ដំណាំឧស្សាហកម្មសរុប៥០.១៧៨ហិកតាស្មើ ៧៣,៦៧% សណ្តែកដី៤៥៨៩ហិកតាស្មើ៧២,៣៨%សណ្តែកសៀង៣៨.៩១៧ហិកតាស្មើ៧៨,៨១% ក្រចៅ ២៣៦ហិកតាស្មើ៦២,១១% អំពៅ៣៦៣ហិកតាស្មើ ៧១,១៨% ម្នាស់​១៩០ហិកតាស្មើ៩៥% ល្ង៥៨៣០ហិកតាស្មើ៥១,៥៩%ល្មៀត៦៦ហិកតា ល្ហុងប្រេង៥៣ហិកតា ទំពាំងបាយជូ៣ហិកតា​កៅស៊ូ ១៨៣ហិកតាការវាយតំលៃតុល្យភាព ស្បៀងស្រូវជំហានទី២សំរាប់ឆ្នាំ២០០៧សល់ពីការហូបចុក ទុកពូជ ចំណីសត្វ និងការ​បាត់បង់ នៅពេលប្រមូលផល សល់ស្បៀងចំនួនជិត ៣០០-០០០តោន​សំរាប់លក់។ ក្រៅពីដំណាំស្រូវរដូវវស្សា-ដំណាំរួមផ្សំនិងដំណាំឧស្សាហកម្មនៅមានការចិញ្ចឹមសត្វ ការផលិតពូជស្រូវ ចំណីសត្វ៘ដើម្បីចូលរួមក្នុងការងារលើកស្ទួយកំរឹត ជីវភាពរបស់ប្រជាកសិករនៅតាមមូលដ្ឋានក្នុងខេត្ត និងដើម្បីអនុវត្តនូវ ​យុទ្ធសាស្ត្រ របស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលជំរុញឱ្យកសិករប្តូរទំលាប់ពី ការធ្វើស្រូវធ្ងន់ងាកមកធ្វើស្រូវស្រាល និង ស្រូវ​កណ្តាល ព្រមទាំងការធ្វើស្រូវប្រពល វប្បកម្មដំណាំស្រូវ តាមគោលការណ៍ ធម្មជាតិ ។ មន្ទីរជំនាញ​កសិកម្ម ព្រមទាំងមន្ត្រីការិយាល័យក្សេតសាស្ត្រ និង កែលំអដីកសិកម្មបានចុះជំរុញ និង ធ្វើការផ្សព្វផ្សាយ តាមបណ្តាមូល​ ដ្ឋានរបស់ប្រជាកសិករនូវការ អនុវត្តន៍ប្រពលវប្បកម្មដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ តាមរយៈការចាក់បញ្ជាំងវីដេអូ ​ស៊ីឌីព្រមទាំងផ្តល់ជូននូវខិតប័ណ្ណ និង សៀវភៅណែនាំស្តីពីប្រពលវប្បកម្មដំណាំស្រូវដែលជាអំណោយរបស់ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។ ជាមួយគ្នានេះ មន្ទីរកសិកម្ម ក៏បានផ្តល់ជូន ដល់ប្រជាកសិករផងដែរនូវគ្រាប់ពូជស្រូវមានគុណភាពល្អដូចជាពូជ​ ផ្ការំដួលនិងសែនពិដោរ ដើម្បីយកទៅធ្វើបង្ហាញ តាមរយៈស្រែ របស់ពួកគាត់ផ្ទាល់ចំនួន២៥បង្ហាញដោយផ្តល់ពូជស្រូវ ពី ៣ ទៅ ៦ គីឡូក្រាម។ដោយឡែកគំរោងទុនវិនិយោគខេត្ត ភីធ បានធ្វើ ប-វ-ស ចំនួន២៧ បង្ហាញ ក្នុងមួយបង្ហាញ​ផ្តល់ពូជស្រូវ ១៨គីឡូក្រាម។ ចាប់ពីខែកក្កដា រហូតដល់បច្ចុប្បន្ននេះមន្ទីរកសិកម្ម ខេត្តបានធ្វើស្រែបង្ហាញ ប-វ-ស ជាមួយសិករតាមបណ្តា​ភូមិ-ឃុំមួយចំនួន ក្នុងខេត្តបាត់ដំបង។ ស្រុកបាត់ដំបងធ្វើនៅឃុំវត្តគរ និង ឃុំអូម៉ាល់បានចំនួន ០,៥៨ហិកតា ស្រុកថ្មគោលអនុវត្តបាន​ ចំនួន៤ឃុំគឺឃុំតាប៉ុន ឃុំជ្រៃ ឃុំបឹងព្រីង ឃុំអូតាគីបាន ១,៤៨ហិកតា ស្រុកបានណន់អនុវត្តនៅឃុំ​ចំនួន២គឺឃុំបាយដំរាំ និង ឃុំ តាគ្រាមបាន ០,៣២ហិកតា ស្រុកបវេលអនុវត្តបាន ៨បង្ហាញក្នុងឃុំចំនួន២គឺឃុំបវេលនិង​ឃុំខ្នាចរមាសបានចំនួន២,៥៦ ហិកតា ស្រុកមោងឫស្សីអនុវត្តបានស្រែបង្ហាញ ចំនួន២៩ ក្នុងឃុំចំនួន៣មានឃុំគារ ឃុំជ្រៃ​និងឃុំមោងបានចំនួន១៨ហិកតា ស្រុកសង្កែ អនុវត្តបាន៤ បង្ហាញក្នុងឃុំ ចំនួន៣ មានឃុំតាប៉ុន ឃុំរាំងកេសី និងឃុំរការ​បានចំនួន ០,៨៨ហិកតា ស្រុកឯកភ្នំអនុវត្តបាន២បង្ហាញក្នុងឃុំចំនួន២ មានឃុំពាមឯក និងឃុំព្រែកនរិន្ទបាន ០,២២​ហិកតា។ សរុបទាំងអស់ការធ្វើស្រែបង្ហាញបានចំនួន ៥២ បង្ហាញក្នុងឃុំចំនួន ២០នៃស្រុកចំនួន ៧ សំរេចបាន២៣,០៤​ហិកតា។ ដើម្បីបង្កើននូវប្រសិទ្ធភាព លើការងារផ្សព្វផ្សាយ នូវ បច្ចេកទេស ប-វ-សនេះឱ្យកាន់តែប្រសើរថែមទៀតទៅ​តាមបណ្តាស្ថានីយកសិកម្ម យើងបានធ្វើស្រែបង្ហាញ នូវ បច្ចេកទេសនេះ ដោយអនុវត្តជារបៀប ផលិតពូជក្នុងស្ថានីយ​ទាំង៤ បានចំនួន២,៥ហិកតា ដោយប្រើប្រាស់ពូជសែនពីដោរ និង ពូជ ផ្ការូដួលសំរាប់ធ្វើ ការបង្ហាញដល់ កសិករដែលនៅ​ជុំវិញ និង ដល់ស្ថានីយនានា ដែលពាក់ព័ន្ធ។ ចំពោះការចិញ្ចឹមសត្វភាគច្រើន ចិញ្ចឹមជា លក្ខណៈ គ្រួសារ ការចិញ្ចឹមដែលមាន ទ្រងទ្រាយជាកសិដ្ឋាន មានចំនួនតិចតួចណាស់ ។ ជារៀងរាល់ឆ្នាំ មុនរដូវដាំដុះការិយាល័យបសុព្យាបាលបានរៀបចំវិធានការ ចុះចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងនៅគ្រប់ស្រុក។ តាមការសង្កេត ឃើញស្ថានភាព ជំងឺឆ្លងសត្វពាហនៈនៅតាមស្រុកខ្លះ ក្នុងខេត្ត និង មានងាប់តិចតួច​។  ឆ្នាំនេះសត្វមាន់ ទាមានកើតជំងឺងាប់រាប់ពាន់ក្បាលនៅស្រុកមួយចំនួន តែមិនទាក់ទង និងជំងឺគ្រុនផ្តាសាយបក្សីទេ។ ឯការចិញ្ចឹមគោ ក្របី ជ្រូក មាន់ ទា មានការកើនឡើងជាងឆ្នាំ២០០៥។

ចំពោះការងារជលផលនៅរដូវវស្សាឆ្នាំនេះយើងសង្កេតឃើញប្រភេទត្រី ដែលមានសេដ្ឋកិច្ច មួយចំនួនកើន​ឡើងជាប្រភេទត្រី រ៉ស់ ត្រីឆ្តោរ។ មូលហេតុកើនឡើងដោយសារ ក្រសួកកសិកម្ម ធ្វើការហាមឃាត់ ការចាប់កូនត្រី​រ៉ស់-ត្រីឆ្តោរ ពីធម្មជាតិទៅចិញ្ចឹម។ក្នុងខែធ្នូ កន្លងមកនេះគេសង្កេតឃើញមានត្រីល្អិត ត្រីសំរាប់ធ្វើប្រហុកនៅតាមដង​ស្ទឹងសង្កែដែលភាគច្រើនជាត្រីស មាន៩០%-ជាត្រីរៀលមានប្រមាណរ៉ាប់ពាន់តោន។ តាមលទ្ធផលនេះគឺមានការកើន​ឡើងជាងឆ្នាំមុនៗ នេះបណ្តាលមកពីការទប់ស្កាត់បទល្មើសនេសាទបានជោគជ័យនៅរដូវបិទនេសាទ។

នៅខេត្តបាត់ដំបងមានទីផ្សារជាច្រើនជាពិសេសនៅក្រុងទីរួមខេត្ត។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តបាត់ដំបង ជាអង្គភាពមួយបំរើការងារវប្បធម៌ និង ធ្វើអាជីវកម្មរកចំណូលបង់ ចូលរដ្ឋផង។មន្ទីរវប្បធម៌ និងវិចិស្រិល្បៈខេត្តគ្រប់គ្រងដឺកនាំការិយាល័យចំណុះផ្ទាល់ចំនួន៦ និង ការិយាល័យវប្បធម៌និងវិចិត្រ ស្រុកទាំង១៣។


ក្នុងខេត្តមានវត្តអារាមដែលជា ទីសក្ការះបូជានៃព្រះពុទ្ធសាសនាមានចំនួន៣០៧វត្ត ក្នុងនោះមានវត្តធម្មយុត៉្តិ ចំនួន១៣មានព្រះសង្ឃសរុប ៥១៦៩អង្គ និងព្រះវិហារសាសនា ដទៃទៀត ដែលគួរចាប់អារម្មណ៍។ជាពិសេសគឹ វត្ថុបុរាណខ្មែរ ជាច្រើនពោរពេញទៅដោយក្បាច់រចនានៃ វប្បធម៌ខ្មែរ។វត្តអារាមមិនត្រឺមតែជាកន្លែង ប្រណិប័តជំនឿសាសនាប៉ុណ្ណោះទេប៉ុន្តែ គឹជាកន្លែងសំរាប់ការសិក្សារៀនសូត្រ របស់កុលបុត្រខ្មែរផងដែរ។ក្នុងនោះមាន ៖

ដោយទ្បែកអាស្រមមាន២៩សាលាឆទាន ៥០រោងឧបោសថ៥១មណ្ឌលវិបស្សនាធុរះ៤។ នៅក្នុងឆ្នាំ២០០៦នេះបានធ្វើការកែសំរួលមន្ត្រីសង្ឃបាន៣វត្ត ហើយជួយបង្កលក្ខណះដល់វត្តអារាមនានាកសាងវត្ត អោយមានសោភណ័ភាពល្អដែលអាចមានដូចជាវត្តកំផែងវត្តសំរោង ក្នុងវត្តឯកភ្នំវត្តភ្នំសំពៅជាដើមត្រូវបាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនាច្រើន។ ក្រៅពីព្រះពុទ្ធសាសនាមានសាសនាផ្សេងៗទៀត ៖

ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន។ ប្រាសាទ​បុរាណ​ជាច្រើន​ស្ថាបនា​រាយ​ប៉ាយ​លើភ្នំ លើទួល និង​តំបន់​លិចទឹក​ ទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។

ប្រាសាទបាណន់​ជា​រចនាបថ​​កណ្តាល​ស.ត​ទី ១១ និង​ចុង​ស.តទី ១២។ ព្រះរាជា​ដែល​បាន​កសាង​មុន​គេគឺ​ព្រះ​បាទ​ឧទយាទិត្យា​វរ្ម័ន​ទី២ (១០៥០ ដល់១០៦៦) ក្រោយ​មក​ត្រូវ​បញ្ចប់​ដោយ​ព្រះ​បាទ​ជ័យវរ្ម័នទី៧ (១១៨១​.១២១៩)។ ប្រាសាទ​បាណន់​ត្រូវបានកសាងលើកំពូលភ្នំ​ដែល​មាន​កំពស់​ប្រមាណជាង​១០០ម ដោយ​មាន​កាំ​ជណ្តើរ​ចំនួន៣៥២​កាំ​ ស្ថិតនៅក្នុង​ឃុំ​កន្ទឺ២ ស្រុក​បាណន់​ ចំងាយ​ ២៥គ,ម​ ពីទីរួមខេត្ត​តាម​ដង​ផ្លូវ​ខេត្ត​លេខ ​១៥៥​ ស្រប​តាម​ដង​ស្ទឹងសង្កែ​​ទៅទិស​និរតី។ នៅ​ជើងភ្នំ​បាណន់មាន​គូទឹក និង​ល្អាងសំខាន់​ពីរ​គឺ​ល្អាងព្រះទឹក និង​ល្អាងបិទមាស។ រមណីយដ្ឋាន​ប្រាសាទ​បាណន់​គឺជារមណីយដ្ឋានវប្បធម៌​ប្រវត្តិសាស្ត្រ​ផង និង​ជារមណីយដ្ឋានធម្មជាតិ​ផង ពីព្រោះកសាងឡើង​នៅលើ​កំពូលភ្នំប្រកប​ទៅដោយធម្មជាតិ​ព្រៃព្រឹក្សា​ដ៏ស្រស់ត្រកាល ព្រមទាំង​មាន​ទឹកស្ទឹងសង្កែ​រួមជាមួយ​ផង។ ភូមិសាស្ត្រ​ និង បរិស្ថាន​ជុំវិញ​បាន​ផ្តល់​អំនោយ​ផល​​បន្ថែមទៀត​លើ​វិស័យ​ទេសចរណ៍​ ពីព្រោះ​សងខាងដងផ្លូវ​ទៅកាន់​រមនីយដ្ឋាននេះ​សំបូរ​ទៅ​ដោយ​ភោគ​ផល​ដំ​នាំ​​កសិកម្ម​ដូចជាស្រូវ ជាពិសេស​ចំការ​ក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មានរសជាតិឆ្ងាញ់។ ដំនាំក្រូចផ្តល់ផល​ក្នុង​មួយ​ឆ្នាំ ២ ដង ហើយ​បាន​ដឹក​នាំទៅ​លក់​តាម​បណ្តា​ខេត្ត​នានា​និងទីក្រុងភ្នំពេញផង។

ប្រាសាទ​វត្ត​ឯក​ ឬ ឯកភ្នំ ជា​​ស្ថាបត្យកម្ម​រចនាបទ​ក្នុង​ស.ត​ទី ១១ កសាង​ឡើង​នៅ​ក្នុង​​ឆ្នាំ​១០២៧​ ក្នុង​រជ្ជកាល​ព្រះ​បាទ​សុរិយវរ្ម័ន​ទី​១ (១០០២-១០៥០) ។ ប្រាសាទ​វត្ត​ឯក​មាន​ទី​តាំង​នៅ​ក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ចំងាយ ១៥ គ.ម ពី​ទីរួម​ខេត្ត។ នៅ​ជុំ​វិញ​ប្រាសាទ​មាន​គូទឹក​មួយ សព្វ​ថ្ងៃ​​ប្រាសាទ​នេះត្រូវ​បាក់​បែក​ជា​ច្រើន​អន្លើ​ដោយ​មូលហេតុ​ធម្មជាតិ​ និង​ ការជីក​កកាយ​ពី​មនុស្ស ប៉ុន្តែ​ទោះជាយ៉ាង​ណា​ក៏​ដោយ​ក៏ប្រាសាទ​នេះនៅ​មាន​ទ្រង់​ទ្រាយ​ល្អ​ខ្លះ​គួរឱយអ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា។

ប្រា​សាទ​បាសែត​​​ត្រូវ​បាន​កសាង​​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយវរ្ម័ន​ទី១​ (១០០២-១០៥០) ដែល​មាន​ទី​តាំង​​លើ​ទួល​មួយ​ចំងាយ​​ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទ​បាសែត ជា​ស្ថាបត្យកម្ម​ក្នុង​ស.វទី​ ១១ កសាង​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។​ នៅ​ក្បែរ​ប្រាសាទ​នេះ​មាន​ស្រះទឹក​បុរាណ​មួយរាង​ការេ ២០ម បួន​ជ្រុង ជំរៅ១២ម លក្ខណៈ​ពិសេស​របស់​ស្រះ​ទឹក​បុរាណ​នេះ​គឺ​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា។ 

ប្រាសាទ​ស្នឹង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្នឹង​ ស្រុក​បាណន់ មាន​ចំ​ងាយ ២២ គ.ម ពីទីរួមខេត្ត។ ប្រាសាទ​ស្នឹង​កសាង​អំពីឥដ្ឋ​នៅ​លើ​ទួល​មួយ​បណ្តោយ ៣០​ម ទទឹង ២០ម។​ តាម​ការ​សង្កេត​មើល​ ប្រាសាទនេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងបណ្តា​ប្រាសាទ​កសាង​ក្នុង​សតរត្ស​​ទី​ ១២ ដែរ។​ ប្រាសាទ​ចំនួន​ ២ ស្ថិត​នៅ​ក្នុង​បរិវេណ​រត្ត​ស្នឹង​ និង មួយទៀត​ស្ថិត​នៅ​ពី​មុខ​វត្ត នៅលើបណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៥៧ ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពីខេត្ត​បាត់ដំបង​ទៅ​ក្រុង​ប៉ៃលិន។

ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក ក្នុង​ថ្ងៃសំរាក ឫ បុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាន​នេះ​មាន​ទី​តាំង​ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​ ខាងឆ្វេង​ដៃ​មាន​ចំងាយ​ ១៣ គ.ម ពីទីរួមខេត្ត​។​ បើពិនិត្យ​ឱយ​​ម៉ត់​ចត់ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់​ ១០០ ម មាន​កាំ​ជណ្តើរ​​ជាង​៧០០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល​មាន​ល្អាង​ជា​ច្រើន​ ប៉ុន្តែ​ល្អាង​សំខាន់ៗ​ដែល​គេ​និយម​ទស្សនា​គឺ​ ល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន ល្អាង​អសុក។ នៅ​លើ​កំពូល​ភ្នំ​មាន​វត្ត​មួយ​ឈ្មោះ​ថា​ វត្តគិរីរម្យ ។ នៅជុំ​វិញ​ក្បែរ​ភ្នំ​សំពៅ​ មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ទៀត​ដែល​មាន​​ទំនាក់​ទំនង​ជាមួយ​គ្នា​ក្នុងរឿង​ព្រេង​ខ្មែរ រាជកុល និង​ នាង​រំសាយសក់ ដូចជា​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាង​រំសាយសក់។ល។​ ដែល​សុទ្ធ​តែ​ជា​រមណីយដ្ឋាន​ធម្មជាតិ។ ភំ្ន​សំពៅ​ស្ថិត​នៅ​ក្នុង​ភូមិ-ឃុំ​ភ្នំសំពៅ ស្រុកបាណន់។

អាង​កំពីងពួយ​បាន​ត្រូវ​កសាង​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​អំឡុង​ទស្សវត្ស​ទី ៧៦ប្រជាជន​ជា​ច្រើន​រយ​ពាន់​អ្នក​ត្រូវ​បាន​ពលី​ក្នុង​ការ​កសាង​អាង​ទឹក​នេះ។ អាង​កំពីងពួយ​​ស្ថិត​នៅចន្លោះភ្នំពីរ​គឺ ភ្នំគល់ និង​ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម​ ស្រុក​បាណន់​ មាន​ចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និង​មាន​ចំងាយ ១៩ គ.ម ពីផ្លូវ​ជាតិលេខ​ ៥៧ អតីត​ផ្លូវ​ជាតិ​លេខ​ ១០ ត្រង់​ចន្លោះ​ភ្នំ​ក្រពើ​និង​ភ្នំទ្រុង​មាន់។ ទំនប់អាង មាន​បណ្តោយ ៧៥០០ ម និង​ទទឹង​មាន​ ១៩០០ម អាច​ផ្ទុក​ទឹក​បាន​ចំនួន​ ១១០.០០០.០០០ ម៉ែតគូប នៅ​ក្នុង​រដូវ​វស្សា គឺ​ជា​ប្រភពទឹក​សំរាប់​ស្រោច​ស្រព​ តាម​សេច​ក្តី​ត្រូវ​ការ​ក្នុង​វិស័យ​កសិកម្ម។ អាង​​កំពីងពួយ​មិន​គ្រាន់តែ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុងវិស័យ​កសិកម្មតែមួយ​មុខ​ប៉ុណ្ណោះទេ ជាពិសេស​លើស​ពី​នេះទៅទៀត​បាន​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍ គឺ​ជា​រមណីយដ្ឋាន​មួយដែល​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​និយម​ទៅ​លំហែ​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ទស្សនា​ភ្នំ​ និង​មុជទឹក​លេង។ ប្រជាជន​នៅ​ក្បែរ​អាង​កំពីង​ពួយ​មាន​អាជីវកម្ម​ធ្វើ​ស្រែ​ចំការ​និង​នេសាទ​ត្រី។ 

សេកសក​គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ស្ថិត​នៅ​ចំងាយ​៥៦ គ.ម ពី​ទីរួម​ខេត្ត ក្នុង​ភូមិសាស្រ្ត​​ភូមិ​ផ្លូវ​មាស​ ស្រុក​រតនៈមណ្ឌល លើ​កំនាត់​ផ្លូវ​ជាតិ​លេខ​ ៥៧ អតីត​ផ្លូវជាតិ​លេខ ១០ មាន​ទឹក​ហូរ​ថ្លាឆ្វង់​ហូរ​កាត់ដោយ​ដុំ​​សិលា​រដិបរដុប​គួរ​ជាទី​មនោរម្យ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះ​ស្អេក​ស្កះ​និង​មាន​ម្លប់​ត្រឈឹង​ត្រឈៃ។​ សកម្មភាព​រស់​​នៅ​របស់​ប្រជាជន​នៅក្បែរ​តំបន់​នេះ​គឺ​ពឹង​ទៅ​លើ​ការធ្វើ​ស្រែ​ចំការ។ ដំនាំ​ទាំងអស់​នេះ​គឺ​ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។

រមនីយដ្ឋាន​ស្ទឹង​ចំលង​គួយ គឺ​ជា​រមនីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំលងគួយ ឃុំ​មាន​ជ័យ ស្រុក​សំឡូត មាន​ចំងាយ ៨២​គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។​ ស្ទឹង​ចំលងគួយ ជា​ស្ទឹង​មួយហូរកាត់​មក​ស្ទឹង​សង្កែ   មាន​ទេសភាព​គួរ​ជាទី​ត្រេក​ត្រអាល​ មានទឹកថ្លាឆ្វង់​ហូរ​កាត់​ថ្ម​ដា​ធំៗ នៅមាត់ស្ទឹងមាន​ដើម​ឈើ​ធំៗ​ម្លប់ត្រឈឹងត្រឈៃសំរាប់​ការ​សំរាក​របស់ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ ដែល​បាន​ទៅ​កំសាន្តទី​នោះ។ ភូមិសាស្ត្រ​នៅ​តំបន់​នេះ​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អ​ប្រណិត​ដូចជា​ក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ​ក្បែរ​តំបន់​នេះ​ ភាគច្រើន​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ។

បន្ទាយ​សត្វ​ជា​តំបន់​ជំរក​សត្វ​ស្លាប​គ្រប់​ប្រភេទរស់នៅ ស្ថិត​នៅ​ក្នុងភូមិ​កោះជីរាំង និងភូមិព្រែកទាល់ ឃុំ​កោះជីរាំង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង និងមាន​ចំងាយ​ ១០៥ គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។ បន្ទាយ​សត្វ​ជាព្រៃ​រនាម​ជាប់​ព្រំ​ប្រទល់​ទន្លេសាប គឺ​គេ​អាច​​ទៅ​ទស្សនា​បាន​ដោយ​ធ្វើ​ដំនើរ​តាម​ផ្លូវទឹក​មាន​កាណូត​ទូក​ជាដើម នៅរដូវ​វស្សា​តាម​ដងស្ទឹង​សង្កែ។

សេកសក ​គឺ​ជា​ឈ្មោះ​រមណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យស្ថិត​នៅ​ចំ​ងាយ ៥៦​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ក្នុង​ភូមិ​សាស្រ្ត ភូមិ​ផ្លូវ​មាស ស្រុ​ករតនៈមណ្ឌុលលើ​កំ​ណាត់​​ផ្លូវ​ជាតិ​លេខ​៥៧ អតី​តផ្លូវ​ជាតិ​លេខ​១០ មាន​ទឹក​ហូរ ថ្លា​ឆ្វង់ ហូរ​កាត់​ប្រ​កប ដោយ​ដុំលិលា រដិ​ប​រ​ដុបគួ​ជា​ទីមនោរម្យ ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះស្អេក​ស្កះនិង​មាន​ម្លប់ត្រឈឹង​ត្រ ​ឈៃ ។ សកម្ម​ភាព​រស់​នៅ​ប្រ​កប​របរក​ស៊ី​របស់​ប្រជា​ជន​នៅ​ក្បែរ​តំ​បន់​នេះ​គឺ​ ពឹង​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចំ​ការ ។ ដំ​ណាំទាំង​អស់​នេះ​គឺ​សណ្តែក​ដី សណ្តែក​បាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។​

ពេជ្រចិន្តា ​គឺ​ជា​ឈ្មោះ​រម្មណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យ ដែល​មាន​ចំ​ងាយប្រ​មាណ ៤៤​ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់​ដំ​បងតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១០ ទៅ​ប៉ៃលិន​​ដែលមាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រឹង ឃុំត្រឹង ស្រុក​រតនមណ្ឌល ។

រមណីយ ​ដ្ឋាន​ស្ទឹង​ចំ​លង​គួយ គឺ​ជា​រមណី​យដ្ឋាន​ធម្មជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ចំ​លង​គួយ ឃុំ​មាន​ជ័យ​ស្រុក​សំ​ឡូតមាន​ចំ​ងាយ​៨២ ​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់​​​ដំ​បង ស្ទឹង​ចំ​លងគួយ​ជា​ស្ទឹង​មួយ​ហូរ​កាត់​មកស្ទឹង​សង្កែមាន​ទេស​ភាពគួរជាទី​ ត្រេកត្រអាល ក្នុង​ស្ទឹង​មាន​ទឹក​ហូរ​ថ្លាឆ្វង់កាត់​ថ្ម​ដា​ធំៗបញ្ជេញសំ​លេង​​ខ្ទ័រខ្ទារ នៅ​មាត់​ស្ទឹង​មាន​ដើម​ឈើរ​ធំ​ម្លប់​ត្រឈឹង​ត្រឈៃសំ​រាប់​ការសំរាក​របស់​ ភ្ញៀវ​ទេស​ចរជាតិ និង​អន្តរជាតិដែល​បាន​ទៅ​កំ​សាន្តនៅ​ទី​នោះ ។ ភូមិ​​សាស្រ្ត​នៅ​តំ​បន់​នេះ​សំ​បូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួន ជា​ដើម។ ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​​តំ​បន់​នេះ​ភាគ​ច្រើន​ប្រ​ កបរបរ​ធ្វើ​ស្រែ ។

បន្ទាយ ​សត្វ​ជា​តំ​បន់​ជំ​រក​សត្វ​ស្លាប​គ្រប់​ប្រ​ភេទរស់​នៅ ស្ថិត​នៅ​ក្នុង​ភូមិ កោះ​ជី​រាំង ឃុំ​កោះ​ជី​រាំង ស្រុក​ឯក​ភ្នំ​ មាន​ចំ​ងាយ​ ១០៥ ​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់​ដំ​បង ។ បន្ទាយ​សត្វ​ជា​ព្រៃ​រនាម​ជាប់​ព្រំ​ប្រ​ទល់​ទន្លេសាប​គឺ​គេ​អាច​ទៅ​ទស្សនា​ បាន​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទឹក​ មាន​កាណូត ទូក ជា​ដើម នៅរដូវ​វស្សាគេ​អាច​ធ្វើ​តាម​ដង​ស្ទឹង​សង្កែ ។




#Article 22: ខេត្តព្រៃវែង (209 words)


ខេត្តកំពុងចាមមួយកម្ទីរួមខេត្តរបស់ខេត្តកំពុងចាម គឺក្រុងកំពុងចាម។

ផ្ទៃដី​សរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុប​នៃ​ប្រទេស​កម្ពុជា (១៨១ ០៣៥ គម²), ដែល​ក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទី​លំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃ​តំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជា​ដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤%  ជា ដី មិនត្រូវបានប្រើប្រាស់ ។

ចំនួន​ប្រជាជនសរុបគឺ ១ ០២៥ ៣៣១ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុប​នៃ​ប្រទេស​កម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនឹងកំនើន​ប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ ៤៨៣ ៧៥៩ នាក់ ឬ ៤៧,១៨% ជាបុរស និង ៥៤១ ៥៧២ នាក់ ឬ៥២,៨២% ជានារីភេទ ។ នៅក្នុង​ចំនួន​ខាង​លើ​នេះដែរ ៨២៥ ៨១៨ នាក់ ឬ ៨០,៥៤% ជាកសិករ, ១៤០ ៦៨៥នាក់ ឬ ១៣,៧២% ជា​អ្នករកត្រី, ៤៤ ៥៦១ នាក់ ឬ ៤,៣៥% ជាអ្នកជួញ, ១៤ ២៦៧ នាក់ ឬ១,៣៩% ជា អ្នកធ្វើការ រាជការ។

ដង់ស៊ីតេជា​មធ្យម​នៃ​ខេត្ត​នេះ គឺ ២០៩,៩៨ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ ។

ខេត្ត​នេះ​ត្រូវ​បានបែង​ចែកជា​ ១២ ស្រុកនឹង ០១ ក្រុង ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ ភូមិ៖

ខេត្ត​នេះ​ត្រូវ​បានបែង​ចែកជា​ ក្រុង ចំនួន ១ និង ស្រុកចំនួន ១២ ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ៖
 ស្ថិតនៅ ប្រទេសកម្ពុជា មាន ស្រុក÷

ខេត្ត​ព្រៃវែង​មាន​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និង ភ្ញៀវ​​ទេសចរណ៍​បរទេស ។ ខាង​ក្រោម​នេះ​គឺ​ជា​តំបន់​ទេសចរណ៍​ចំនួន​ ៨ ​ដែល​​​ទេសចរ​​ជាតិ​ និង ​អន្តរជាតិ​​អាច​មក​​​ទស្សនា​​កំសាន្តបាន​ ៖

រាល់​ឆ្នាំ​ខេត្ត​ព្រៃ​វែង​​ទទួល​ដី​ភក់​​ដែល​ទន្លេ ស្ទឹង និង ព្រែក​មួយ​ចំនួន​នាំ​យក​មក​ចាក់​ក្នុង​ស្រែ​ចម្ការ​​នានា​​នៅ​ក្នុង​រដូវ​វស្សា ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​​​តំបន់​នេះ​មាន​ជីជាតិ​ល្អ​ងាយ​ស្រួល​​ដាំដុះ​​ស្រូវ​និង​ដំណាំ​ផ្សេងៗ​​នៅ​ក្នុង​វិស័យ​កសិកម្ម និង ប្រមូល​ជលផល​​ផ្សេងៗ ។ ខេត្ត​នេះ​ត្រូវ​បាន​​​ទទួល​ស្គាល់​ជាទូទៅ​ថា​ជា​ ខ្សែ​ក្រវាត់​បៃតង​​ធំ នៃ​ប្រទេស​កម្ពុជា ។ ធញ្ញជាតិ​សំខាន់​ជាង​គេ​របស់​ខេត្ត​ព្រៃ​វែង​គឺ​ស្រូវ ដែល​ខេត្ត​នេះ​ចូលរួម​ចំនួន ១០ ភាគរយ​នៃ​ផលិតផល​ស្រូវ​សរុប​របស់​ប្រទេស ។ លើស​ពី​នោះ​ទៀត​ ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ក៏​​ប្រមូល​ផល​​​ថ្នាំ​ជក់ សណ្តែក​បាយ ស្ករ​អំពៅ ស្ករ​ត្នោត ដំឡូង​ឈើ (ដំឡូង​មី ឬ ដំឡូង​បារាំង) ល្ង និង ផ្លែ​ឈើ​ច្រើន​ប្រភេទ​ទៀត ដូច​ជា​ ដូង ស្វាយ ស្វាយ​ចន្ទី ។ កាលពី​អតីតកាល ដើម​កៅស៊ូ​ក៏​បាន​ដើរ​តួ​សំខាន់​ផង​ដែរ​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ខេត្ត​នេះ ក៏​ប៉ុន្តែ​ចម្ការ​កៅស៊ូ​ត្រូវ​បាន​បោះបង់​ចោល​នៅ​ក្នុង​សម័យ​សង្គ្រាម​​​បង្ហូរ​ឈាម​ជាច្រើន​ទសវត្ស​កន្លង​ទៅ ។ ទោះបី​ខេត្ត​នេះ​ពឹង​ផ្អែក​​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្មក៏​ដោយ ក៏​ខេត្ត​នេះ​នៅ​តែ​ជា​ខេត្ត​ក្រីក្រ​ជាង​ខេត្ត​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ អត្រា​នៃ​ប្រជាជន​រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​ក្រីក្រ​ គឺ​​ជា​មធ្យម​ប្រហែល ៥៣ ភាគរយ ពោល​គឺ​​ ៣៦ ភាគរយ​ក្រោម​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​ទូទាំង​ប្រទេស ។ លើស​ពី​នោះ​ទៀត តួលេខ​នៃ​ប្រជាជន​​ចូល​មក​រស់​នៅ​ក្នុង​ខេត្ត​គឺ​ធ្លាក់​ចុះ​​យ៉ាង​ច្រើន បាន​ន័យ​ថា​​ចំនួន​ប្រជាជន​ចាក​ចេញ​ពី​ខេត្ត​ព្រៃវែង​​កាន់​តែ​កើន​ឡើង​រាល់​ឆ្នាំ ព្រោះ​ពួក​គេ​ធ្វើ​ចំណាក​ស្រុក​​​ទៅ​រស់​នៅ​តាម​ខេត្ត​​ក្រុង​ផ្សេងៗ​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត ។

ផ្សារ​ផ្សោ​​សំខាន់ៗ​នានា​នៅ​ក្នុង​ខេត្ត​ព្រៃវែង​មាន​ដូច​ជា ៖ 




#Article 23: ខេត្តព្រះវិហារ (304 words)


ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ ២៩៤គីឡូម៉ែត្រ (Km)ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប  តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប  និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។ ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៣.៧៨៨ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ៣០.០០០ហិចតា និងមានចំនួន៨៥%ជាព្រៃឈើ។ ខេត្តចែកចេញជា ៧ស្រុកក្រុងរួមមាន ៤៧ឃុំដែលមានភូមិសរុប ២០៨ភូមិ និងសង្កាត់មាន២។ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជនជាតិភាគតិច កួយ មានប្រមាណ២០% មានរបរធ្វើស្រែចម្ការ រកជ័រ រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាស់មេឃ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។ ខេត្តព្រះវិហារត្រូវបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ១៩៦៤ ដោយកាត់យកដីពីខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប។ ខេត្តព្រះវិហារមានប្រជាជនសរុបចំនួន ១៦១,៥៤៣នាក់ និងដង់ស៊ីតេប្រជាជនមានចំនួន ១១នាក់ក្នុង១គីលូម៉ែត្រការ៉េ។ ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ក្រុងត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩។ ខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន។

ខេត្តព្រះវិហារត្រូវចែកជា ៧ស្រុក និង ១ ក្រុង ក្នុងនោះមាន ៤៨ឃុំ និង ២ សង្កាត់។

ខេត្តព្រះវិហារជាខេត្តមួយសំបូរទៅដោយផលិតផលទេសចរណ៍ច្រើនជាងគេសំរាប់អភិវឌ្ឍ ដើម្បីទាក់ទាញទេសចរណ៍ឱ្យមានការចាប់អារម្មណ៍ និងមកកំសាន្តប៉ុន្តែមានចំនុចលំបាកជាច្រើនដែលធ្វើឱ្យវិស័យទេសចរណ៍មានការធ្លាក់ចុះនិងរាំងស្ទះដល់ការអភិវឌ្ឍន៍គឺគ្មានមធ្យោបាយគ្រប់គ្រាន់សំរាប់ធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិឱ្យទូលំទូលាយប៉ុន្តែប្រាសាទព្រះវិហារវិញក៏បានបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។ នាពេលបច្ចុប្បន្ន ខេត្តព្រះវិហារមានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឱ្យភ្ញៀវទេសចរណ៍មកទស្សនា។ ខេត្តព្រះវិហារមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើននិងមានប្រាសាទបុរាណប្រហែល២៤៥ប្រាសាទ។

ប្រាសាទព្រះខ័នកំពង់ស្វាយ(អ្នកស្រុកហៅថា ប្រាសាទបាកាណ)ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី នៅជិតព្រំប្រទល់ខេត្តកំពង់ធំនិងសៀមរាប ស្ថិតនៅភាគនិរតីចំងាយចំនួន១០៥គម ពីទីរួមខេត្ត។ ប្រាសាទបាកានមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរតែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទបាកានមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទសុរ្យវរ្ម័នទី១ (គស១០០២) លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១និងមានបន្ថែមរចនាបថមុខ៤ខ្លះដោយព្រះបាទជ័យវរ្ម័នទី៧មុនពេលឡើងគ្រងរាជនៅអង្គរ (គស១១៨១)ដែលព្រះអង្គបានកសាងប្រាសាទនេះដើម្បីតំកល់អដ្ឋិធាតុញាតិវង្សនិងព្រះបរមគ្រូរបស់ព្រះអង្គ។ ប្រាសាទព្រះខ័នកំពង់ស្វាយស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តទ័ពដែលមានលក្ខណពិសេសដូចជាមានទឺកព័ន្ធជុំវិញនិងស្ថិតក្បែរប្រាសាទមានកន្លែងស្លដែកសម្រាប់ធ្វើជាអាវុធទៀតផង។ ប្រាសាទត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីបង្ហាញពីការឈ្នះចម្បាំងជាមួយប្រទេសចម្ប៉ាផងដែរ។

តំបន់រមណីយដ្ឋានប្រាសាទកោះកែរមានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ ស្រុកគូលែន ដែលស្ថិតនៅជិតព្រំប្រទល់ខេត្តសៀមរាប មានចម្ងាយ៧២គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ក្រុមប្រាសាទកោះកែរមានប្រាសាទព័ទ្ធជុំវិញចំនួន៣៨ប្រាសាទដែលមានចំងាយពីប្រាសាទមួយទៅប្រាសាទមួយពី២ទៅ៥គម។  ប្រាសាទកោះកែរត្រូវបានកសាងកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ នៅក្នុងឆ្នាំ៩២១ដល់ ៩៤២ ប្រាសាទនេះស្ថិតនៅ៨០គីឡូម៉ែត្រនៃទិសឥសានអង្គរធំ។ ប្រាសាទនេះមានលក្ខណៈជាប្រាសាទភ្នំមាន៧ថ្នាក់កំពស់៣៥ម។ តំបន់រមណីយដ្ឋានប្រាសាទកោះកែរ ដែលមានឈ្មោះដើមថាឆោគគីតាមរយៈសិលាចារឹកប្រាសាទដំរី។ រមណីយដ្ឋានប្រាសាទកោះកែរមានប្រាសាទជាច្រើននៅក្នុងនោះមានដូចជា ប្រាសាទធំ ប្រាសាទចិន ប្រាសាទដំរី ប្រាសាទលិង្គ ប្រាសាទច្រាប ប្រាសាទក្រចាប់។ល។ តំបន់រមណីយដ្ឋានប្រាសាទកោះកែរជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ បន្ទាប់ពីព្រះអង្គបានផ្លាស់ប្តូររាជធានីពីយសោធរេបុរៈរបស់ព្រះបាទយសោវរ្ម័នទី១។ ភាគច្រើនប្រាសាទនៅក្នុងតំបន់កោះកែរសាងសង់អំពីថ្មភក់។

ប្រាសាទក្រពុំឈូកមានទីតាំងស្ថិតនៅក្នុងរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។ ប្រាសាទនេះមានចំងាយប្រហែល ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទក្រពុំឈូកស្ថិតនៅក្នុងឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ចំងាយប្រមាណ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងពីថ្មបាយក្រៀម និងថ្មភក់ ក្នុងសតវត្សទី១០ ដើម្បីឧទ្ទឹសថ្វាយដល់ព្រហ្មមញ្ញសាសនា។

ប្រាសាទអ្នកបួស ដែលស្ថិតនៅលើកូនភ្នំមួយដើមឡើយ មានឈ្មោះថា ច័ន្ទគិរី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមពិតទៅគឺជាក្រុម ប្រាសាទដែលត្រូវបានកាន់កាប់កសាង និងគ្រប់គ្រងពីសតវត្សរ៍ទី៧ដល់ សតវត្សរ៍ទី១១នៃគ្រិស្តសករាជ។ ប្រាសាទអ្នកបួស ដែលស្ថិតនៅលើកូនភ្នំមួយ ដើមឡើយមានឈ្មោះថា ច័ន្ទនគីរី ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាមពិតគឺជាក្រុមប្រាសាទដែលសាងសង់ និងគ្រប់គ្រងកាន់កាប់តាំងពីសតវត្សរ៍ទី៧ដល់សតវត្សរ៍ទី៧នៃគ្រិស្តរាជ។ ប្រាសាទនេះត្រូវបានសិក្សាដោយលោក ប៉ាម៉ង់ ទីយ៉េ និងលោកឡាហ្សង់ គីយ្យា លោកអៃម៉ូនីញ៉េ និងលោកបាកអស់រយៈពេលមួយសតវត្សរ៍មកហើយ ចុងក្រោយបំផុតសិលាចារឹកសំខាន់ៗទាំងនោះដែលមានរហូតដល់ទៅប្រាំបួនផ្ទាំង ត្រូវបានបកប្រែជាបន្តបន្ទាប់ ជាពិសេសសិលាចារឹក K-៣៤១ និងបកប្រែដោយលោក ហ្សក សឺដេស នៅក្នុងឆ្នាំ១៩៥៤។ ចេញពីផ្លូវគ្រួសច្រកអានសេះមានផ្លូវបំបែកមួយទៅកាន់ផ្លូវប្រាសាទអ្នកបួស ឬប្រាសាទច័ន្ទនគីរីជាផ្លូវមួយមានចម្ងាយប្រហែល ៣គីឡូម៉ែត្រ។ ក៏ប៉ុន្តែនៅជ្រលងភ្នំស្រះស្រង់ ឬបារាណ៍ទឹកបុរាណមួយនៅជើងភ្នំខាងក្រោមប្រាសាទ ដែលមានទំហំដ៏ធំល្វឹងល្វើយ ដែលមានទឹកថ្លាសម្រាប់ធ្វើពីធីសាសនាព្រហ្មញ្ញ និងសម្រាប់ការបង្ហូរទឹកស្រោចស្របស្រូវប្រាំនៃស្រែចម្ការរបស់សហគមន៍ខ្មែរតាំងបុរាណរហូតដល់សព្វថ្ងៃ។ ប្រាសាទច័ន្ទនគីរី ឬប្រាសាទអ្នកបួសមានជណ្តើរបែរមុខទីទិសខាត្បូងមានកាំជណ្តើរ១១កាំ មានទំហំ១១ម៉ែត្រ ផ្នែកជាន់ទី១ និងជាន់ទី២មានទំហំតូចជាងបន្តិចដោយពុំអាចវាស់វេងបានពីព្រោះដោយសារព្រៃក្រាស់ និងបាក់បែកពិបាកវាស់វែង។ នៅកាំជណ្តើរនៃគោបុរៈមានការបាក់បែកស្ទើរទាំងអស់។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀម និងថ្មភក់ព័ន្ធជុំវិញចំនួនបីជាន់។ នៅក្នុងបរិវេណនោះមានប្រាង្គធំៗបែរមុខទិសខាងត្បូង ក្បាច់ផ្តែរបានបាក់បែកពាក់កណ្តាលធ្លាក់ចុះមកក្រោម ដោយមានការបំផ្លាញពីជនពាលតាមរយៈការដាក់រំសេវបំបែកយកវត្ថុបុរាណទៅលក់។ ប្រាសាទនេះត្រូវបានសិក្សាដោយលោក ប៉ាម៉ង់ ទីយេ ,លោក ឡាហ្សង់ គីយ្យា ,លោក អៃ ម៉ូនីញ៉េ និងលោក បាក ជិតមួយសតវត្សរ៍មកហើយចុងក្រោយ បំផុតសិលាចារឹកដ៏សំខាន់ៗទាំងនោះ ដែលមានចំនួនរហូតដល់ទៅប្រាំបួន ផ្ទាំងត្រូវបានបកប្រែជាបន្តបន្ទាប់ ជា ពិសេសសិលាចារឹកK-៣៤១ និងបក ប្រែដោយលោក ហ្ស័ក សឺដេស នៅឆ្នាំ ១៩៥៤ ។ ចេញពីផ្លូវក្រួសក្រហមទៅ    អានសេះ មានផ្លូវបំបែកមួយឆ្ពោះទៅ កាន់ផ្លូវប្រាសាទអ្នកបួសឬ ប្រាសាទ ច័ន្ទគិរី ជាផ្លូវលំមួយ មានចម្ងាយ ប្រមាណពីបីគីឡូម៉ែត្រទៅបួនគីឡូម៉ែត្រ។ ក៏ប៉ុន្តែនៅជម្រៀលភ្នំមានស្រះសង់ ឬ បារាយណ៍ទឹកបុរាណនៅជើងភ្នំខាង ក្រោមប្រាសាទដ៏ធំល្វឹងល្វើយ មានទឹកថ្លាយង់សម្រាប់ពិធីកម្មព្រាហ្មសាសនា និងការបង្ហូរទឹកស្រោចស្រព ស្រូវប្រាំង និងចម្ការកសិករនៃសហគមន៍ខ្មែរនៅទីនោះតាំងពីបុរាណ រហូតដល់សព្វថ្ងៃ ។ប្រាសាទអ្នកបួស ឬប្រាសាទ ច័ន្ទគិរីមានជណ្តើរបែរមុខទៅទិស ខាងត្បូងមានកាំជណ្តើរ១១កាំទំហំប្រាសាទអ្នកបួស១១ម៉ែត្រ ផ្នែកជាន់ទីមួយនិងទីពីរ មាន ទំហំតូច ជាងបន្តិចដោយពុំអាចវាស់ វែងបាន  ពីព្រោះព្រៃក្រាស់ពេកបាក់ បែកខ្លាំង ។ នៅកាំជណ្តើរទីពីរគោបុរៈ បាក់បែកស្ទើរអស់ ។ ប្រាសាទនេះមាន កំពែងថ្មបាយក្រៀម និងថ្មភក់ព័ទ្ធជុំវិញ ចំនួនបីជាន់ ។ នៅក្នុងបរិវេណនេះ មានប្រាង្គធំនៅចំកណ្តាលបែរមុខទៅ ខាងត្បូងក្បាច់ផ្តែរបានបាក់បែកពាក់ កណ្តាលធ្លាក់ចុះមកដល់ដីដោយជនពាលបំផ្លាញតាមរយៈដាក់រំសេវបំផ្ទុះ យកវត្ថុបុរាណ(ក្បាលអ្នកតា)ទៅលក់។នៅក្បែរនោះដែរមានប្រាសាទ សំខាន់ៗជាច្រើនទៀត ។ នៅខាងក្រៅ កំពែងក៏មានក្រុមប្រាសាទតូចធំទាំង អស់យ៉ាងតិចចំនួនប្រាំបួនទៀតផងដែរ ។ ទំហំទីធ្លាកំពែងប្រាសាទព័ទ្ធ ជុំវិញទទឹងជាង១០០ម៉ែត្រ និង បណ្តោយប្រមាណជាង៣០០ម៉ែត្រ ។ ទាំងនៅក្នុងបរិវេណ និងនៅក្រៅ ប្រាសាទមានព្រៃដុះជុំជិតធំតូច និងមាន ស្រះតូចៗជាច្រើនទៀត ហើយមានធ្វើ ការដ្ឋានថ្មពីសម័យបុរាណនៅខាង លិចប្រាសាទនោះផងដែរ ។  នៅក្នុងបរិវេណប្រាសាទច័ន្ទគិរី មានការជីកគាស់កកាយរុករកវត្ថុ បុរាណធ្វើឱ្យបំណែកផ្ទាំងថ្មតូចធំរបើក ឡើងរាយប៉ាយខូចខាតស្ទើរ៩០ភាគរយ ។ ក្បាច់ផ្តែរប្រាង្គប្រាសាទ អ្នកបួសដ៏ ធំជាងគេត្រូវបានបំផ្លាញពីការដាក់ រំសេវបំផ្ទុះនៅក្នុងទសវត្សរ៍៩០។ វាជា ការសោកស្តាយរកអ្វី ប្រៀបផ្ទឹមពុំបានពី ការបំផ្លាញដ៏ប្រល័យនេះដោយរួមទាំង មិនទាន់បានសង្គ្រោះ វានៅឡើយ ។  

ប្រាសាទភ្នំព្រះលានមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ប្រាសាទនេះមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនេះស្ថិតលើកូនភ្នំមួយមានកម្ពស់ប្រហែល១៥០ម៉ែត្រនៅជិតផ្លូវជាតិលេខ៦២។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មសាសនា។

សេដ្ឋកិច្ចខេត្តព្រះវិហារដោយប្រជាជនប្រកបមុខរបរធ្វើស្រែចម្ការ បរបាញ់សត្វ នេសាទ រកជ័រជាដើម។
ផ្សារ៖ កំពង់ប្រណាក់ គូលែន ភ្នំដែក រវៀង រ៉ាម្ម៉ស្រឯម ស្រយ៉ង់ ស្រឯម




#Article 24: ភូមិសាស្ត្រ (157 words)


ភូមិសាស្ត្រ ឬ ភូមិវិទ្យា គឺសិក្សាអំពីផែនដី ។ វិទ្យាសាស្ត្រ​នេះបង្រៀនលក្ខណៈ​ស្ទង់មហាសមុទ្រ ​​ជួរភ្នំ ​។ល។ ក៏រៀន​ផងដែរអំពី​ប្រជាជននៅដីមួយ (ប្រជាពលរដ្ឋ)​ និង​គូរផែនទី។​

តាមវិគីភីឌាបារាំង ភូមិវិទ្យាគឺ​ជាការសិក្សាអំពីភូមិសាស្ត្រលើផែនដី ជាពិសេសសិក្សាអំពីផ្ទៃនៃផែនដី ។ តាមជនជាតិក្រិក នេះគឺជាការពណ៌នាមួយយ៉ាងត្រឹមត្រូវបំផុតអំពីផែនដី ។ វាជាវិទ្យា
សាស្ត្រមួយដែល​ឆ្លើយតបនឹងរបកគំហើញថ្មី និងសំដៅកំណត់នយោបាយទន្ទ្រានកាន់កាប់ទឹកដីដែលមានប្រយោជន៍។ ស្ត្រាបុង (Strabon) ភូមិវិទូជនជាតិក្រិក អំឡុង​ឆ្នាំ ៥៧ ម.គ.ស.បាននិយាយថា​ ភូមិវិទ្យាជាគោលដ្ឋានសំរាប់បង្ហាត់បង្រៀន អ្នកដែលចង់មានសិទ្ធិសំរេច។

បួនទំលាប់ជាប្រវត្តិសាស្រ្តក្នុងការស្រាវជ្រាវភូមិវិទ្យាគឺ ការវិភាគលំហនៃបាតុភូតធម្មជាតិនិងមនុស្សជាតិ (ភូមិវិទ្យាប្រៀបដូចនឹងការសិក្សានៃរបាយ), បណ្តាការសិក្សាបរិវេណ(បណ្តា​​ទីកន្លែង និងបណ្តាតំបន់), សិក្សាទំនាក់ទំនងធរណី-មនុស្ស, និងស្រាវជ្រាវក្នុងវិទ្យាសាស្ត្រផែនដី។ ​ទោះជាយ៉ាងណាក្តី ភូមិវិទ្យាទំនើបជាវិធានប្រមូលផ្តុំគ្រប់វិទ្យាសាស្ត្រក្នុងគោលដៅស្វែងយល់ពិភពលោក និងរាល់ស្មុគ្រស្មាញធម្មជាតិមនុស្សជាតិរបស់ពិភពលោកដោយហេតុថាជាស្ពានរវាងវិទ្យាសាស្ត្រមនុស្ស និងវិទ្យាសាស្ត្ររូបនិយម, ភូមិវិទ្យាត្រូវបានចែកចេញជាបីមែកធាងចំបង គឺ 

អាចនិយាយថាភូមិវិទ្យាជាមាតានៃគ្រប់វិទ្យាសាស្ត្រ និងជា ជនសំយោគចំណេះដឹង

បណ្តាភូមិវិទូនៃសម័យទំនើបតែងតែចោទសំណួរចំបងៗ ចំនួន 4 កាលបើគេទាំងអស់គ្នានិយាយដល់ផែនដី ៖

បណ្តាធនធានធម្មជាតិ

ជាការពិតណាស់ ការវិភាគភូមិវិទ្យាគ្រប់ជ្រុងជ្រោយមួយទាមទារអោយមានសំណួរហូរហៀរបន្ថែមទៀត ដូចជា ( ហេតុអ្វី(why)? - កម្មវត្ថុទាំងឡាយនៃបណ្តាបុគ្គល/បណ្តាសង្គម; យ៉ាងមេច(how)? - បណ្តាទំនាក់ទំនងនៃអំណាចក្នុងលំហ; ទៅដល់ណា?(until where) - បណ្តាកំរិតព្រំដែន, បណ្តាភាពរអាក់រអួល, បណ្តាកំរិតកំណត់... )

ភូមិវិទ្យាដែលពាក្យអង់គ្លេសប្រែថាGeography។ Geography (ដែលគួបផ្សំដោយបណ្តាពាក្យក្រិក Geo (γη) ឬ Gaea​ (γαια) មានន័យថា ផែនដី; និងពាក្យ​graphein​(γραφειν) មានន័យថា បរិយាយ ឬ សរសេរ ឬ គូរផែនទី) ជាការសិក្សាអំពីផែនដីនិងកត្តាពិសេសរបស់វា ព្រមទាំងសិក្សាអំពីរបាយនៃជីវិតនៅលើផែនដី។បើបកប្រែតាមន័យត្រង់, ភូមិវិទ្យាមានន័យថា អធិប្បាយផែនដី។ អ្នកដែលប្រើពាក្យភូមិសាស្ត្រ (geography) មុនគេបង្អស់ គឺលោក Eratosthenes (២៧៥- ១៩៥​ ម.គ.ស.) នៅប្រទេសក្រិក។

Eratosthenes(២៧៥- ១៩៥ ម.គ.ស.) គឺជាមនុស្សដំបូងដែលប្រើភូមិសាស្រ្តនៅប្រទេសក្រិក។គេឲ្យឈោ្មះ (γαια)។ ប្រជាជនក្រិកគឺជាមនុស្សដំបូងដែលធើ្វផែនទី។
ប៉ុនែ្តមនុស្សទាំងអស់បានគឹតថាផែនដីគឺជារាបសើ្ម។ប្រហែលប្រជាជនក្រិកបានដិងមុនគេ។មាន មនុស្សខ្លះនៅប្រទេសនោះដែលបានដឹង។

មានពីរចំណែក:

ផែនដីមាន:

ភូមិសាស្រ្តរបស់ផែនដីមានដែរ

ប្រជាជននៅដីមួយ។

នៅផែនដីមាន៧ទ្វីប។៥មានមនុស្សរស់នៅ និង ២មិនមានមនុស្សរស់នៅ។

ភូមិវិទ្យារូបនិយម សិក្សាអំពីវិទ្យាសាស្ត្រផែនដី។ វាមានគោលដៅស្វែងយល់លក្ខណះរូបធាតុនៃផែនដី ព្រមទាំងស្រទាប់ស្វែរលីតូ, ស្រទាប់ស្វែរអ៊ីដ្រូ, ស្រទាប់ស្វែរខ្យល់អាកាស, ស្រទាប់ស្វែរប៉េដូ និងស្រទាប់ស្វែរប៊ីយូ។ ភូមិវិទ្យារូបនិយមត្រូវបានចែកចេញជាច្រើនផ្នែកធំទូលាយ ដូចជា៖

ភូមិវិទ្យាមនុស្ស ជាមែកធាងមួយនៃភូមិវិទ្យា ដែលផ្តោតទៅលើប្រព័ន្ធសិក្សានៃបណ្តាលំនាំនិងបណ្តាវិធី ដើម្បីសំលៀងអន្តរកម្មរបស់មនុស្សជាមួយនិងបរិថាន ដោយយោងទៅលើបណ្តា ហេតុនិងផលពិសេសនៃសកម្មភាពមនុស្សក្នុងរបាយលំហលើផ្ទៃនៃផែនដី ។ ភូមិវិទ្យាត្រូវបានប្រមូលផ្តុំទៅលើសំណួរថានៅទីណា, រីឯភូមិវិទ្យាមនុស្ស ទោះជាយ៉ាងណាក្តី ក៏ផ្តោតលើចំលើយថា ហេតុម្តេច នៃ នៅទីណា។

ភូមិវិទ្យាមនុស្សសំដៅបណ្តាទិដ្ឋភាព មនុស្ស, នយោបាយ, វប្បធម៌, សង្គម, និង សេដ្ឋកិច្ច ។ ខណះពេលដែលបញ្ហាចំបងនៃភូមិវិទ្យាមនុស្សមិនមែនជាទេសភាពរូបនិយមនៃផែនដី (មើលភូមិវិទ្យារូបនិយម),​ វាជាការពិបាកនឹងអាចប្រព្រឹត្តទៅបានដើម្បីពិភាក្សាភូមិវិទ្យាមនុស្សដោយមិនយោងទៅលើស្ថានភាពរូបនិយមដែលពោរពេញដោយបណ្តាសកម្មភាពមនុស្ស ហើយដែលភូមិវិទ្យាបរិថានកំពុងលេចធ្លោដែលជាទំនាក់ទំនងជាមួយភូមិវិទ្យាមនុស្ស និងភូមិវិទ្យារូបនិយម។ ភូមិវិទ្យាមនុស្ស ត្រូវបានចែកជាច្រើនផ្នែកធំទូលាយ, ដូចជា ៖

.

wikipedia អង់គ្លេស




#Article 25: ប្រវត្តិសាស្ត្រ (162 words)


ប្រវត្ដិសាស្ត្រគឺជាវិទ្យាសាស្ដ្រដែលរៀនហេតុការណ៍របស់មនុស្ស។ មានពីរគំនិតអំពីប្រវត្តិមួយដែល និយាយថាប្រវត្តិដើម នៅពេលមនុស្សបានបង្កើតអក្សរ (១០០០០ឆ្នាំហើយនៅ ទ្វីបអាស៊ីខាងលិច)។ ប្រវត្តិមុនមនុស្សស្គាល់អក្សរគេហៅពេលនោះ បុរេប្រវត្តិសាស្ដ្រ។ មួយទៀតដែលគិតថាប្រវត្តិដើមនៅប្រទេសមួយពេលមាននិវេទន៏របស់ប្រទេសមួយ។ ស្គាល់​ប្រវត្តិគឹជាសារះសំខាន់សំរាប់ស្វែងយល់បច្ចុប្បន្នកាល​​ពីព្រោះសង្គមបច្ចុប្បន្នគឹជាលទ្ធផលរបស់អតីត។​ហើយនិង​ពេលគេស្គាល់ប្រវត្ត​ិគេបានគិតដល់អនាគតកាល។

ជនជាតិខ្មែរកើតចេញពីអំបូរខ្មែរ មនជាម្ចាស់ទឹកដីលើជ្រោយសុវណ្ណភូមិ(អាស៊ីអាគ្មេយ៍)តាំងពីជាង៦០០ពាន់ឆ្នាំមុនគ.ស។ ខ្មែរបានបង្កើតអាណាចក្រភ្នំ ឬនគរភ្នំ(ហ្វូណន) រួចអាណាចក្រចេនឡារហូតដល់ចក្រភពអង្គរ។ ការសិក្សាពីបុរេប្រវត្តិសាស្រ្តកម្ពុជា តម្រូវឱ្យយើងសិក្សាពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលជាប់ទាក់ទងនឹងប្រវត្តិអាស៊ីអាគ្នេយ៍ទាំងមូល។ នៅស័កទី១ ភូមិភាគអាស៊ីអាគ្នេយ៍បានប្រទះនឹងពំនើងផ្នត់ពីរគឺ កាឡេដូន្យា និងអ៊ែរស៊ីន្យាង ដែលបង្កើតឱ្យមានជួរភ្នំ និងខ្ពង់រាបនានានៅពាសពេញទឹកដីខ្មែរពីបុរាពរហូតដល់សព្វថ្ងៃ។ ប៉ុន្តែពំនើងផ្នត់ទាំងពីរស័កនេះត្រូវបានលិចទៅវិញរហូតដល់ចុងស័កទី៣។ នៅដើមស័កទី៤ ពំនើងផ្នត់នេះក៏ត្រូវងើបឡើងម្តងទៀតបង្កើតបានជាជួរភ្នំខ្ពង់រាប វាលរាប និងទន្លេ បឹងបួរដែលសណ្តូកពីជួរភ្នំហិមាល័យរហូតដល់ភូមិភាគអាស៊ីអាគ្នេយ៍ទាំងមូល។ នៅស័កទី៤នេះដែរ ដោយសារតែមានជំនោរ និងលំនាចទឹកនាំឱ្យទឹកដីខ្មែរខ្លះងើបឡើង ខ្លះលិចទៅក្នុងទឹកសមុទ្រ។ នៅសតវត្សរ៍ទី៣មុនគ.សទឹកសមុទ្របាននាចបន្តិចម្តងៗ រីឯទន្លេមេគង្គបានហូរដីល្បាប់មកចាក់បង្កើតបានជាដីសណ្តរចុះទៅទិសខាងត្បូង។

ប្រទេសភូមាស្ថិតនៅផ្នែកពាយ័ត្យនៃតំបន់ឥណ្ឌូចិន។ ប្រទេសនេះមានព្រំដែនជាប់ប្រទេសឥណ្ឌា បង់ក្លាដែស ចិន ឡាវ ថៃ និងជាប់សមុទ្របេងកាល់ប៉ែកខាងត្បូង។ ប្រទេសនេះសម្បូរភ្នំច្រើន។ ក្នុងសម័យបុរាណពួកព្យូកើតមកពីអំបូរទីបេ ភូមាជាប្រជាជនដំបូងបង្អស់នៃដែនដីភូមា។ រវាងសតវត្សរ៍ទី៣ ពួកព្យូបង្កើតរដ្ឋមួយគឺអាណាចក្រព្យៅ ដែលមានរាជធានីឈ្មោះ ប្រូម។ ព្រះរាជាណាចក្រព្យៅស្ថិតនៅតាមដងទន្លេអ៊ីរ៉ាវាទី។ ពួកព្យូទទួលឥទ្ធិពលអរិយធម៌ឥណ្ឌា ព្រាហ្មណ៍និយម ពុទ្ធនិយម។ រវាងពាក់កណ្តាលសតវត្សរ៍ទី២នៃសតវត្សរ៍ទី៨ថៃនៅយូណាន ក្នុងរដ្ឋណាមជីវបានរាតត្បាតតំបន់តាមដងទន្លេអ៊ីរ៉ាវ៉ាទីផ្នែកខាងលើ ហើយបានដាក់រាជាណាចក្រព្យៅជាចំណុះ។ នៅឆ្នាំ៨៣២នៃគ.ស ពលទាហានថៃប្លន់ប្រជាជន បំផ្លិចបំផ្លាញប្រទេស និងកៀរយកជនជាតិព្យូប្រមាណ ៣០០០០នាក់ទៅយូណានសម្រាប់បម្រើការងារធ្ងន់ៗ។ បន្ទាប់មកទីក្រុងប្រូមចុះអន់ថយរួចវិនាសអន្តរាយអស់។ ប្រជាជនភូមាបានដកថយទៅភាគខាងត្បូង ដើម្បីគេចចេញពីការត្រួតត្រារបស់ណាមជីវ ដែលធ្វើឱ្យភាគកណ្តាល និងភាគខាងក្រោមទន្លេអ៊ីរ៉ាវ៉ាទីក្លាយជាតំបន់មានមនុស្សរស់នៅកោះករ។ ទីក្រុងផាហ្គនស្ថិតនៅភាគកណ្តាលនៃដងទន្លេអ៊ីរ៉ាវ៉ាទី ចាប់ផ្តើមរីកចម្រើនរួចក្លាយជារាជធានីថ្មីមួយគឺរាជាណាចក្រផាហ្គន(១០៤៤ដល់១២៨៧)។

នៅសតវត្សរ៍ទី៣មុនគ.ស រាជវង្សមួយពោរពេញដោយអំណាច និងចូលចិត្តសង្គ្រាមបានងើបឡើងនៅភាគពាយ័ព្យ។ នៅឆ្នាំ២២១មុនគ.សរាជវង្សនេះវាយយកទឹកដីរដ្ឋជិតខាងបង្កើតជាចក្រភពធំមួយដែលជាប្រទេសចិនសព្វថ្ងៃ។ នៅឆ្នាំ២៤៦ មុនគ.ស ស្តេចឆេងជាស្តេចថ្មីនៃអាណាចក្រសុិន(ខេត្តចិនស៊ី)ទ្រង់មានព្រះជន្ម១២ឆ្នាំ។ ក្នុងរជ្ជកាលរបស់ស្តេចគឺប្រកបដោយសន្តិសុខ។ លុះដល់ឆ្នាំ២៣៤មុនគ.ស រាជាណាចក្រសុិនចាប់ផ្តើមធ្វើសង្គ្រាមពង្រីកទឹកដី។ ព្រះអង្គត្រូវបានគេប៉នប៉ងធ្វើឃាតតែមិនបានសម្រេច។ ចាប់តាំងពីឆ្នាំ២៣០ ដល់២២១មុនគ.ស សង្គ្រាមពង្រីកទឹកដីរឹតតែមានភាពខ្លាំងក្លាឡើងទៀត។ លទ្ធផលចុងក្រោយរាជាណាចក្រសុិនក៏បានវាយកំទេចរដ្ឋសក្តិភូមិឯទៀតៗ ហើយទន្ទ្រានយកបានប្រទេសចិន ចាប់តាំងពីវាលស្មៅម៉ុងហ្គោល និងវាលទំនាបម៉ាន់ជូនៅជាប់នឹងតំបន់ភ្នំ ដែលឋិតនៅខាងត្បូងទន្លេយ៉ង់សេ។ ឯកភាពនៃចក្រភពចិនបានចាប់បដិសន្ធិឡើង។ ស្តេចឆេងក៏បានទទួលគោរមងារជា សុិនសឺហង់ទី។ 

ចក្រភពម៉ុងហ្គោលកើតឡើងនៅចុងសតវត្សរ៍ទី១២ ហើយដួលរលំនៅសតវត្សរ៍ទី១៤។ ចក្រភពនេះបង្កើតឡើងដោយព្រះចៅអធិរាជសង់ស៊ីខាន់។ ចក្រភពនេះធ្វើជំនួញជាប្រពៃណីរវាងបស្ចឹមប្រទេស និងបូព៌ាប្រទេស បន្ទាប់ពីបញ្ឈប់សកម្មភាពជាច្រើនឆ្នាំមកហើយ។ នៅពេលចក្រភពនេះរលំរលាយទៅវិញ ផ្លូវជំនួញអឺរ៉ុបអាស៊ីក៏ត្រូវវិនាសបាត់បង់ទៅវិញដែរ។ មហាចក្រភពព្រះចៅសង់ស៊ីខាន់បង្កើតឡើងបាន អាស្រ័យដោយមហិទិ្ធឬទិ្ធនៃទ័ពសេះម៉ុងហ្គោល ដែលមានកម្លាំងខ្លាំងមហិមា។ ការធ្វើសង្គ្រាមពង្រីកទឹកដីបង្កើតចក្រភពបានប្រព្រឹត្តទៅតាមពីរដំណាក់កាល។ ដំណាក់កាលទី១ ការត្រួតត្រាភូមិភាគម៉ុងហ្គោលទាំងមូល។ ដំណាក់កាលទី២ ការវាយលុកយករដ្ឋនានា។

មជ្ឈិមបូព៌ាជាតំបន់ដែលចាស់ជាងគេ ក្នុងចំណោមតំបន់ដទៃទៀតនៅក្នុងពិភពលោក។ អរិយធម៌នៅតំបន់នេះ បានចាប់កំណើតតាំងពី ៥០០០ឆ្នាំមុនគ.ស និងបានបន្សល់ដល់សម័យបច្ចុប្បន្ននូវសក្ខីកម្មនៃអរិយធម៌ដ៏ត្រចះត្រចង់ដូចជាពីរ៉ាមីត ផ្នូរស្តេច និងទីក្រុងជាច្រើនដែលលេចត្រដែតកណ្តាលវាលខ្សាច់។ នៅពាក់កណ្តាលសតវត្សរ៍ទី៧ ពួកអារ៉ាប់បានសញ្ជ័យលើប្រទេសនានា និងជះឥទ្ធិពលខាងសម្ភារៈ និងខាងផ្លូវចិត្តជាខ្លាំងមកលើភូមិភាគនេះ ដូចជាការផ្សព្វផ្សាយសាសនាអ៊ីស្លាម ឯកភាពកម្មបណ្តោះអាសន្ននៃតំបន់នេះក្រោមការត្រួតត្រានៃពួកអារ៉ាប់។ ក្រោយមកទៀតពួកតួកគីក៏បានចូលមកដល់តំបន់នេះដែរ។ ចក្រភពអូតូម៉ង់(ចក្រភពតួក)បានត្រួតត្រាលើភូមិភាគនេះអស់រយៈបួនសតវត្សរ៍ ហើយត្រូវបានបញ្ចប់ក្រោយសង្គ្រាមលោកលើកទី១ ឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។ ការត្រួតត្រាបានបន្សល់ទុកនូវលក្ខណៈទោលនៅមជ្ឈិមបូព៌ាគឺជាភាពដូចគ្នានៃលក្ខន្តិកៈដីធ្លី ឋាននានុក្រុមខាងសង្គមនយោបាយ និងមុខងារនៃសាសនា។

ប្រវត្តិទ្វីបអាស៊ី អាចនិយាយថា ជាសំណុំមួយនៃប្រវត្តិសាស្ត្រច្រើនតំបន់ឆ្នេរនៅដាច់ពីគ្នា៖ អាស៊ីខាងកើត, អាស៊ីខាងត្បូង និងមជ្ឍឹមបូព៌ាដែលជាតំបន់ដ៏ធំមួយថិតនៅចន្លោះទ្វីបអ៊ឺរ៉ុប-អាស៊ី។
តំបន់ជុំវិញឆ្នេរជាទីកំណើតនៃអរិយធម៌បូរាណបំផុតលើពិភពលោក។ តំបន់ទាំងបីនោះសុទ្ធសឹងបានអភិវឌ្ឍអរិយធម៌ដំបូងបំផុតនៅលើដី មានជីរជាតិនៃខ្ពង់រាបក្បែរទន្លេ។ អរិយធម៌នៅតំបន់មេសូប៉ូតាមី, ខ្ពង់រាបនៃប្រទេសឥណ្ឌា និង នៅប្រទេសចិន មានលក្ខណះប្រហាក់ប្រហែលគ្នាផ្លាស់ប្តូរទៅវិញទៅមកនូវ បច្ចេកវិទ្យានិងគំនិត ដូចជា គណិតវិទ្យា និងផលប្រយោជន៍។ សញ្ញាណផ្សេងទៀតដូចជាអក្សរ អាចត្រូវបានអភិវឌ្ឍនៅតាមតំបន់នីមួយៗ ដាច់ដោយឡែកពីគ្នា។ បណ្តាទីក្រុង, បណ្តារដ្ឋ និងបណ្តាអាណាចក្រផងដែរ ត្រូវបានអភិវឌ្ឍន៍លើវាលរាបទាំងនោះ។ទ្វីបអាស៊ីមានប្រវត្តិមួយយ៉ាងចាស់។អារិយធម៌ធំដំបូងចាប់កំណើតនៅទ្វីបនេះដូចជាប្រទេចិនប្រទេសឥណ្ឌានិងភូមិភាគមេសូប៉ូតាមី។ ពីព្រោះទ្វីបនេះជាទ្វីបមួយធំអ្នកប្រាជ្ញចែកវាជាបួនផ្នែក៖

ប្រវត្តិរបស់ទ្វីបអាមេរិកផ្តើមឡើងបាន៨០០០ឆ្នាំជាមួយប្រជាជនTolteca។ នៅសតវត្សន៍ទី ៩គ.ស. មានប្រជាជនថ្មីហៅថា Mayaដែលមានការសរសរ និងប្រតិទិនមួយដែលល្អបំផុតក្នុងប្រវត្តិរបស់ពិភពលោក។ គេបានរកឃើញលេខ០ដែលជួយដល់ការអភិវឌ្ឃ។




#Article 26: បច្ចេកវិទ្យា (315 words)


បច្ចេកវិទ្យា (មកពីពាក្យ បាលី , ដោយឡែក, ទីទៃ, ដោយខ្លួន; និងសំស្ក្រឹត , ) គឺជាការប្រមូលផ្ដុំនៃឧបករណ៍ រួមមានគ្រឿងយន្ត បម្រែបម្រួល ការរៀបចំ និង របៀបវិធានដែលប្រើប្រាស់ដោយមនុស្ស។ វិស្វកម្មគឺជាឯកទេសដែលស្វែងរកសិក្សា និងរចនាបច្ចេកវិទ្យាថ្មីៗ។ បច្ចេកវិទ្យាជះឥទ្ធិពលដល់មនុស្សគួរឱ្យកត់សំគាល់ក៏ដូចជាសមត្ថភាពរបស់ប្រភេទសត្វផ្សេងៗអាចគ្រប់គ្រង និងសម្របខ្លួនទៅនឹងបរិស្ថានធម្មជាតិរបស់ពួកវា។ បច្ចេកសព្ទនេះក៏អាចអនុវត្តជាទូទៅ រឺ ក៏អាចអនុវត្តក្នុងវិស័យឯកទេសណាមួយក៏បាន: ឧទាហរណ៍រួមមាន បច្ចេកវិទ្យាសំណង់ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និង បច្ចេកវិទ្យាព័ត៌មាន។

ការប្រើប្រាស់បច្ចេកវិទ្យារបស់ប្រភេទមនុស្សបានចាប់ផ្ដើមជាមួយការបំលែងធនធានធម្មជាតិទៅជាឧបករណ៍ប្រដាប់ប្រដាសាមញ្ញៗ។ របកគំហើញខាងបុរេប្រវត្តិនៃរបៀបប្រើប្រាស់ភ្លើងដែលបានបង្កើនប្រភពនៃចំណីអាហារដែលរកបាន និង ការច្នៃប្រឌិតកង់បានជួយមនុស្សក្នុងការធ្វើដំណើរក្នុងនិងគ្រប់គ្រងបរិស្ថានរបស់ខ្លួន។ កិច្ចអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ រួមមានយន្តបោះពុម្ព ទូរសព្ទ និង អន្តរជាល បានបន្ធូរបន្ថយរបាំងរូបខាងទំនាក់ទំនង និងអនុញ្ញាតឱ្យមនុស្សធ្វើអន្តរកម្មដោយសេរីទូទាំងពិភពលោក។ យ៉ាងណាក៏ដោយ បច្ចេកទេសមិនមែនទាំងអស់ទេដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងសន្តិភាពនោះទេ ការអភិវឌ្ឍសព្វាវុធបានបង្កើនជានិច្ចនូវថាមពលបំផ្លិចបំផ្លាញ បានចម្រើនជឿនលឿនតាមរយៈប្រវត្តិសាស្ត្រ ពីដំបងព្រនង់ ទៅដល់អាវុធនយស្តិ (អាវុធនុយក្លេអ៊ែរ)។

បច្ចេកវិទ្យាបានជះឥទ្ធិពលដល់សង្គម និង អ្វីៗដែលនៅជុំវិញវាដោយមធ្យោបាយមួយចំនួន។ ក្នុងសង្គមIn many societies, technology has helped develop more advanced economies (including today's global economy) and has allowed the rise of a leisure class. Many technological processes produce unwanted by-products, known as pollution, and deplete natural resources, to the detriment of Earth's environment. Various implementations of technology influence the values of a society and new technology often raises new ethical questions. Examples include the rise of the notion of efficiency in terms of human productivity, a term originally applied only to machines, and the challenge of traditional norms.

Philosophical debates have arisen over the present and future use of technology in society, with disagreements over whether technology improves the human condition or worsens it. Neo-Luddism, anarcho-primitivism, and similar movements criticise the pervasiveness of technology in the modern world, opining that it harms the environment and alienates people; proponents of ideologies such as transhumanism and techno-progressivism view continued technological progress as beneficial to society and the human condition. Indeed, until recently, it was believed that the development of technology was restricted only to human beings, but recent scientific studies indicate that other primates and certain dolphin communities have developed simple tools and learned to pass their knowledge to other generations.

បច្ចេកវិជ្ជាគឺជាឧបករណ៏នឹងវិធីដែលមនុស្សប្រើសំរាប់រូបបរិវត្តធម្មជាតិនឹងរស់។
ជាមួយបច្ចេកវិជ្ជាមនុស្សស្វែងរក:

បច្ចេកវិជ្ជាគឺជាការដឹងអំពីជំនាញការនៅ ជាងម៉ាស៊ីនឬឧស្សាហគម្ម។
បច្ចេកវិជ្ជាជាទ្រឹស្ដីនឹងប្រតិបតិ្តរបស់វិទ្យាសាស្រ្ត។




#Article 27: សហរដ្ឋអាមេរិក (302 words)


សហរដ្ឋអាមេរិក (ភាសាអង់គ្លេស៖ United States of America), អាចបានថា អាមេរិក, សហរដ្ឋ ឬស.រ.អ. គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅអាមេរិកខាងជើង ​ដែល​មាន​រដ្ឋចំនួន ៥០ ​និងមណ្ឌល​សហព័ន្ធមួយ។ រដ្ឋ​ចំនួន ៤៨ និង​មណ្ឌល​សហព័ន្ធ​ជាប់គ្នា​ជា​ដី​តែ​មួយ​ផ្ទាំង ស្ថិតនៅ​ផ្នែក​កណ្ដាល​នៃ​ទ្វីប​អាមេរិក​ខាងជើង ចន្លោះ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​អាត្លង់ទិក ខាងជើង​ជាប់​ជាមួយ​ប្រទេស​កាណាដា និង​ខាងត្បូង​ជាប់​ជាមួយ​ប្រទេស​មិកស៊ិក​។ អាឡាស្កា ជា​រដ្ឋ​មួយ​ស្ថិត​ប៉ែក​ពាយ័ព្យ​នៃ​ទ្វីប​អាមេរិក​ខាងជើង ខាងកើត​ជាប់​នឹង​ប្រទេស​កាណាដា និង​ខណ្ឌ​ពី​ប្រទេស​រុស្ស៊ី​ដោយ​ច្រក​សមុទ្រ​ប៊េរីង​។ រដ្ឋ​ហាវៃ គឺជា​ប្រជុំ​មួយ​នៅ​កណ្ដាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ក្រៅ​ពី​នេះ សហរដ្ឋអាមេរិក​ក៏​នៅ​មាន​អាណាខេត្ត​ចំណុះ ឬ តំបន់​នៅ​លើ​កោះ​ដាច់ស្រយាល​មួយ​ចំនួន​ទៀត នៅ​ក្នុង​សមុទ្រ​ការាបៀន និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ 

ជាមួយ​ផ្ទៃដី ៩.៦២៩.០៩១ គីឡូម៉ែត្រ​ក្រឡា និង​ប្រជាជន​ប្រមាណ ៣០៧ លាន​នាក់ ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក ក្លាយ​ជា​ប្រទេស​ធំ​ជាងគេ​លំដាប់​ទី​៣ ឬ ទី​៤ និង​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​៣ នៅ​លើ​ពិភពលោក​។ សហរដ្ឋអាមេរិក គឺជា​ប្រជាជាតិ​មាន​ប្រជាជន​ចម្រុះ​ជាតិសាសន៍ និង​ពហុ​វប្បធម៌ ច្រើន​ជាងគេ​លើ​ពិភពលោក ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ដ៏​ច្រើន​លើសលប់​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក ជាច្រើន​សតវត្ស​មក​នេះ​។ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក គឺ​ឈរ​នៅ​លំដាប់​ទី​១ លើ​ពិភពលោក​។ បើ​គិត​តាម​ឆ្នាំ ២០០៨ ផលទុនជាតិសរុប (GDP) របស់​សហរដ្ឋអាមេរិក មាន​ប្រមាណ​ជា $14.3 trillion (ដែល​ប្រមាណ​ជា ២៣% នៃ GDP និង​ជិត ២១% នៃ​អំណាច​ទិញ (PPP) ពិភពលោក) ។ 

ប្រទេស​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋ​ដំបូង​បង្អស់​ចំនួន ១៣ នៃ​អាណានិគម​អង់គ្លេស ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិក នា​ថ្ងៃ​ទី ០៤ ខែ កក្កដា ឆ្នាំ ១៧៧៦ ដែល​ជា​ថ្ងៃ​ប្រកាស​ឯករាជ​ភាព ដើម្បី​ធ្វើការ​ទាមទារ​ឯករាជ្យ​របស់​ពួកគេ ពី​ពួក​អាណានិគម​អង់គ្លេស និង​បង្កើត​សាមគ្គីភាព​រួមគ្នា​ជា​ធ្លុង​មួយ​។ បណ្ដា​រដ្ឋ​ដែល​បាន​ធ្វើការ​បះបោរ បាន​ទទួល​ជ័យជម្នះ​លើ​ពួក​អង់គ្លេស នៅ​ក្នុង​សង្គ្រាម​បដិវត្ត​អាមេរិក ដែល​ជា​ជ័យជម្នះ​លើក​ទី​១ នៃ​សង្គ្រាម​របស់​ជន​ក្រោម​អាណានិគម​ដើម្បី​ឯករាជ្យ​។ តាមរយៈ​សន្និបាត​ក្រុង​ហ្វីឡាដែលហ្វៀ កាលពី​ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ១៧៨៧ បាន​សម្រេច​អនុម័ត​បង្កើត​ឡើង​នូវ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​នេះ ដែល​ការ​ផ្ដល់​សច្ចាប័ន​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ដែល​ផ្នែក​នៃ​បណ្ដា​រដ្ឋ​មួយ​ទាំងនោះ ស្ថិតនៅ​ក្រោម​សាធារណរដ្ឋ​តែមួយ ដោយ​មាន​ការ​គ្រប់គ្រង​ដ៏​ខ្លាំង​ពី​រដ្ឋាភិបាល​កណ្ដាល​។ The Bills of Right ត្រូវ​បាន​បង្កើត​ឡើង​ដោយ ១០ មាត្រា ធានា​ដល់​សិទ្ធិ​សេរីភាព​ស៊ីវិល​មូលដ្ឋាន​ជាច្រើន ដែល​ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​នៅ​ឆ្នាំ ១៧៩១​។ 

នៅ​សតវត្ស​ទី​១៩ សហរដ្ឋអាមេរិក​បាន​ទទួល​ទឹកដី​ប្រទេស​បារាំង អេស្ប៉ាញ រាជាណាចក្ររួម មិកស៊ិក និង​រុស្ស៊ី ហើយ​ថែមទាំង​បាន​ធ្វើ​ការ​បង្រួបបង្រួម​ជាមួយ​សាធារណរដ្ឋ​តិចសាស និង​សាធារណរដ្ឋ​ហាវៃ​ទៀត​ផង​។ ជម្លោះ​រវាង​បណ្ដា​រដ្ឋ​កសិកម្ម​នៅ​ភាគ​ខាងត្បូង និង​បណ្ដា​រដ្ឋ​ឧស្សាហកម្ម​នៅ​ភាគ​ខាងជើង លើ​បញ្ហា​សិទ្ធិ និង​ច្បាប់​ស្ដីពី​ទាសភាព បាន​បង្ក​ឱ្យ​មាន​សង្គ្រាមស៊ីវិល ឬ សង្គ្រាម​បំបែក​ស្រុក​នៅ​អាមេរិក ក្នុង​ទសវត្ស​ឆ្នាំ ១៨៦០​។ ទីបំផុត​ទៅ ពួក​ខាងជើង​បាន​ទទួល​ជ័យជម្នះ បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​រក្សា​បាន​នូវ​ឯកភាព និង​លុបបំបាត់​ចោល​ច្បាប់​ទាសភាព​នៅ​សហរដ្ឋអាមេរិក​ទាំងមូល​។ សង្គ្រាម​អេស្ប៉ាញ-អាមេរិក និង​សង្គ្រាមលោក​លើក​ទី​១ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​សហរដ្ឋអាមេរិក ជា​មហាអំណាច​យោធា​មួយ​លើ​ពិភពលោក​។ សង្គ្រាមលោក​លើក​ទី​២ នៅ​ឆ្នាំ ១៩៤៥ សហរដ្ឋអាមេរិក​ជា​ប្រទេស​ទី​១ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ជា​សមាជិក​ស្ថាបនិក​មួយ​នៃ​អង្គការ​ណាតូ​។ ក្រោយ​សង្គ្រាមត្រជាក់ និង​ការ​ដួល​រលំ​នៃ​សហភាពសូវៀត បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ក្លាយ​ជា​កំពូល​មហាអំណាច​តែមួយគត់​។ នៅ​វិស័យ​យោធា សហរដ្ឋអាមេរិក​បាន​ចំណាយ​ជាង ៥០% នៃ​វិស័យ​យោធា​ទាំងអស់​លើ​ពិភពលោក និង​ភាព​នាំមុខ​គេ​ទាំង​សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌​។

នៅ​ឆ្នាំ ១៥០៧ សិល្បករ​ខាង​ផែនទី​ជនជាតិ​អាល្លឺម៉ង់ បាន​បង្កើត​ផែនទី​ពិភពលោក​មួយ ដែល​ដាក់​ឈ្មោះ​ថា​ឈ្មោះ​ថា​ដី​នៃ​ពិភព​ខាងលិច អាមេរិក (America) ក្រោយពេល​អ្នករុករក និង​សិល្បករ​ផែនទី​ជាតិ​អ៊ីតាលី អាមេរីកូ វេសពូស៊ី (Amerigo Vespucci) ។

ផ្ទៃដី​សរុប​បណ្ដា​រដ្ឋ​ខាងលើ​នៃ​សហរដ្ឋអាមេរិក (contiguous United States) មា​ប្រមាណ ១.៩ ពាន់​លាន acres ។ រដ្ឋ​អាឡាស្កា ដែល​ជា​រដ្ឋ​ធំ​ជាងគេ មាន​ប្រមាណ ៣៦៥ លាន acres បាន​នៅ​ដាច់​ពី​បណ្ដា​រដ្ឋ​ខាងលើ​ដោយ​ប្រទេស​កាណាដា​។ រដ្ឋ​ហាវៃ ជា​ទី​ប្រជុំ​កោះ​មួយ ស្ថិតនៅ​កណ្ដាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ប៉ែក​និរតី​នៃ​អាមេរិក​ខាងជើង ដែល​មាន​ក្រឡាផ្ទៃ ប្រមាណ​ជាង ៤ លាន acres ។ បន្ទាប់​ពី​ប្រទេស​រុស្ស៊ី និង​កាណាដា សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ធំ​ជាងគេ​ទី​៣ ឬ ទី​៤ លើ​ពិភពលោក (ប្រហាក់​ប្រហែល​នឹង​ផ្ទៃដី​ប្រទេស​ចិន) ។ ចំណាត់ថ្នាក់​នេះ ក៏​អាស្រ័យ​ផង​ដែរ​លើ​ការ​រួមបញ្ចូល​តំបន់​ចំនួន​ពីរ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ឥណ្ឌា ជាមួយ​ប្រទេស​ចិន​ដែរ​ឬ​យ៉ាងណា​។ ម្យ៉ាង​ទៀត ការ​ផ្ដល់​តួលេខ​ពី​ក្រឡាផ្ទៃ​នៃ​សហរដ្ឋអាមេរិក មាន​ភាព​ខុសគ្នា ៖ CIA World Fackbook ផ្ដល់​តួលេខ ៣.៧៩៤.០៨៣ ម៉ាយ​ការ៉េ (៩.៨២៦.៦៣០ គីឡូម៉ែត្រ​ក្រឡា) ផ្នែក​ស្ថិតិ​អង្គការសហប្រជាជាតិ (United Nations Statistics Division) ផ្ដល់​តួលេខ ៣.៧១៧.៨១៣ ម៉ាយ​ការ៉េ (៩.៦២៩.០៩១ គីឡូម៉ែត្រ​ក្រឡា) និង Encyclopedia Britannica ផ្ដល់​តួលេខ ៣.៦៧៦.៤៨៦ ម៉ាយ​ការ៉េ (៩.៥២២.០៥៥ គីឡូម៉ែត្រ​ក្រឡា) ។ ករណី​មួយទៀត ប្រសិនបើ គិត​បញ្ចូល​តែ​ផ្ទៃ​​ដីគោក​សុទ្ធសាធ​នោះ (មិន​រាប់បញ្ចូល​ដី​កោះ) សហរដ្ឋអាមេរិក​ជា​ប្រទេស​ធំ​ជាងគេ​ទី​៣ ក្រោយ​ប្រទេស​រុស្ស៊ី និង​ចិន ដោយ​នាំមុខ​ប្រទេស​កាណាដា​។

តំបន់​ឆ្នេរ​វាលរាប​នៃ​បណ្ដោយ​ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិក ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ព្រៃ​ក្រាស់ៗ និង​ហ៊ុមព័ទ្ធ​ដោយ​តំបន់​ភ្នំ​។ តំបន់​ភ្នំ Appalachian បាន​ខណ្ឌ​ចែក​ច្រាំង​សមុទ្រ​ភាគ​ខាងកើត ពី​បឹង​ធំៗ និង​វាលស្មៅ​នៃ​ពាក់កណ្ដាល​ខាងលិច​។ ទន្លេ​មីស៊ីស៊ីពី-មីស៊ូរី ដែល​ជា​ប្រព័ន្ធ​ទន្លេ​វែង​ជាងគេ​ទី​ទី​៤ លើ​ពិភពលោក ហូរ​ពី​ជើង​ទៅ​ត្បូង កាត់​តាម​បេះដូង​នៃ​ប្រទេស​។ ទំនាប ដែល​មាន​វាលស្មៅ​ដ៏​ធំ​ល្វឹងល្វើយ​ប្រកប​ដោយ​ជីជាតិ លាតសន្ធឹង​ឆ្ពោះ​ទៅ​ទិស​ខាងលិច ត្រូវ​បាន​កាត់ផ្ដាច់​ដោយ​តំបន់​ខ្ពង់រាប នៅ​ភាគ​អាគ្នេយ៍​។ បណ្ដា​ភ្នំ​ថ្ម​ជាច្រើន ដែល​ស្ថិតនៅ​ចុង​ខាងលិច​នៃ​ទំនាប លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង កាត់​ផ្ទៃ​ប្រទេស រហូត​ទៅដល់​តំបន់​ដែល​មាន​រយៈ​កម្ពស់​ជាង ៤.៣០០ ម៉ែត្រ​នៅ​កូឡូរ៉ាដូ (Colorado)​។ ចុង​បំផុត​នៃ​ភាគ​ខាងលិច គឺជា​អាង​ថ្ម​ដ៏​ធំ និង​វាលលំហ ដូចជា​វាលលំហ​ម៉ូចាវ (Mojave)​។ ជួរភ្នំ​ព្រិល​សៀរ៉ាណេវ៉ាដា និង​កាសកាដ គ្របដណ្ដប់​រហូត​ជិតដល់​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ភ្នំ McKinley នៃ​អាឡាស្កា ដែល​មាន​កម្ពស់ ៦.១៩៤ ម៉ែត្រ គឺជា​ចំណុច​ខ្ពស់​បំផុត​នៃ​ប្រទេស​។ ភ្នំភ្លើង​ដ៏​សកម្ម បាន​គ្រប​ពាសពេញ​កោះ Alexander និង Aleutian របស់​អាឡាស្កា ហើយ​រដ្ឋហាវៃ ក៏​មាន​កោះ​ភ្នំភ្លើង​ជាច្រើន​ផង​ដែរ​។ ភ្នំភ្លើង​ដ៏​ធំ​សម្បើម ក្រោម​ឧទ្យានជាតិ Yellowstone គឺ​ជា​ភ្នំភ្លើង​ធំ​បំផុត​នៃ​ទ្វីប​អាមេរិក​។




#Article 28: លំហាត់សំរាកចិត្ត កាយ (143 words)


ដោយសារភាពតានតឹង
ក្នុងការរស់នៅរបស់មនុស្សយើងរមែងតែងជួបបញ្ហាផេ្សងៗ
ជាចើ្រន បញ្ហាខ្លះយើងអាចដោះស្រាយបានតែបញ្ហាខ្លះទៀត
យើងមិនអាចដោះស្រាយបានដោយងាយនោះទេ នោះហើយវា
បង្កអោយមានភាពតាតឹងចិត្ត។
ការតានតឹងចិត្តអាចធើ្វអោយបេះដូងដើរញាប់ខុសពីរធម្មតា សំពាតឈាមឡើងខ្ពស់ សាច់ដុំក្នុងរាងកាយទាំងមូឡើងតឹង
ទឹកអាស៊ីតក្រពះបញេ្ចញចើ្រន។ល។ កាលណាភាពតានតឹង
ចិត្តនេះកើតឡើងមានរយះពេលយូវាអាចកើតមានបញ្ហាផ្លូវចិត្ត
រឺ ជំងឺផ្លូវចិត្តបាន ដូចជាជំងឺ ចិត្ត-កាយវិបល្លាស
(ជំងឺផ្លូវចិត្តដែលបង្កនាំអោយមានការឈឺចាប់លើរាងកាយ)
ជំងឺថប់អារម្មណ៏ នឹង ជំងឺផ្លូវកាយខ្លះទៀតដូចជា ជំងឺដំបៅក្រពះ
លើសឈាម បេះដូង ជាដើម។ល។

បុគ្គលដែលមានបញ្ហាផ្លូវចិត្តរមែងមានការតានតឹងចិត្តដូចជា 
គិតចើ្រន ឈឺក្បាល ឆ្អល់ពោះ អស់កំលាំង 
ជួនកាលតូ្រវធ្លក់ទឹកចិត្ត អសកម្ម មិនចង់ធើ្វការងារ។
បុគ្គលខ្លះទៀតបានយកសុរាធើ្វជាឧបករណ៏សំរាប់ដោះស្រាយ
បញ្ហាផ្លូវចិត្តរបស់ខ្លួន។

សុរាមិនអាចជួយដោះស្រាយបញ្ហាផ្លូវចិត្តរបស់អ្នកបានទេ។
សុរាអាចជួយអ្នកបំភេ្លចបញ្ហារបស់អ្នកបានមួយរយះពេលខ្លី
តែបុណ្ណោះ។

តាមការសិក្សាបែបវិទ្យាសាស្រ្តបានបង្ហាញអោយឃើញថា
លំហាត់សំរាកចិត្ត-កាយ មានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់
ភាពតានតឹងចិត្ត នឹង ពិសេសសំរាប់ព្យាបាលជំងឺផ្លូវចិត្តកំរិត
ស្រាលមានដូចជា ជំងឺចិត្តកាយ-វិបល្លាស ជំងឺថប់អារម្មណ៏ជាដើម។ល។

បុគ្គល រឺ អ្នកមានបញ្ហាផ្លូវចិត្ត គប្បីអនុវត្តបចេ្ចកទេសលំហាត់សំរាកចិត្ត-កាយ
ដូចខាងកោ្រមនេះ:

 ១ លំហាត់ដកដងើ្ហម
 ២ លំហាត់សំរាកសាច់ដុំជាដំណាក់ៗ
 ៣ លំហាត់ពោលពាក្យផ្ទួនៗ
 ៤ លំហាត់តាំងសមាធិ
សំរាប់ធើ្វលំហាត់នីមួយៗបុគ្គលត្រូវមានសំលៀកបំពាក់ធូរលុង ទីកនែ្លងស្ងប់ស្ងាត់គ្មានការរំខាន។
ធើ្វលំហាត់២ដងក្នុងមួយថៃ្ង ព្រឹក នឹង ល្ងាច (មុនពេលបរិភោកអាហារ)
បុគ្គលអាចធើ្វលំហាត់ខាងលើក្នុងពេលបន្តបន្ទាប់គ្នាបើអាចធើ្វបាន រឺ រើសយកលំហាត់ណាមួយ
ដែលគិតថាងាយស្រួលសំរាប់ខ្លួនអ្នក។

ដងើ្ហមចេញរឺចូលតាមច្រមុះ(ពេលចូលដឹងពេលចេញដឹង)។

(មិនបើ្រដើមទ្រូងដូចសព្វដងទេ)។

រហូតដល់ក្បាល គឺម្រាមជើង ប្រអប់ជើង (ទាំងសងខាង) កជើង កំភួនជើង ក្បាលជង្គង់
សាច់ដុំភៅ្ល ត្រចៀក ចង្កេះ សាច់ដុំគូទ ខ្នងក្បាលពោះ ដើមទ្រូង ម្រាមដៃ (ទាំងសងខាង)
កំភួនដៃ កែងដៃ ដើមដៃ ស្មា ក កញ្ចឹងក សាច់ដុំ ក្បាលសាច់ដុំមុខ នឹង ច្រមុះ។

សំរាកដូចជា:
ឧទាហរណ៏:
គិតដល់ម្រាមជើង បន្ទាប់មកពោលពាក្យក្នុងចិត្តថា(ម្រាមជើងខ្ញុំបានសំរាកដោយសុខសានហើយ)
រឺលោកអ្នកអាចគិតដល់អី្វដែលលោកអ្នកពេញចិត្តហើយចាប់ផើ្តមនិយាយពាក្យក្នុងចិត្តរបស់លោក
អ្នកចេញមក។
 - ត្រូវធើ្វគំរូដូចខាងលើនេះរហូតដល់ខ្លួន។

 

ជើ្រសរើសយកពាក្យដែលអ្នកចូលចិត្តបំផុត អាចជាមនុស្សដែលជាទីស្រលាញ់អ្នក រឺ 
ដូជា ប្រពន្ធ ប្តី គូរសង្សា ឪពុក ម្តាយ.................។
ឧទាហរណ៏
ថៃ្ងនេះខ្ញុំនឹកអ្នកខ្លាំងណាស់ ខ្ញុំចង់ជួបអ្នកៗៗៗៗៗៗៗ
ផ្ចង់អារម្មណ៏លើខ្យល់ដងើ្ហមចេញ រឺ ចូលរបស់អ្នកហើយពោលពាក្យដែលអ្នកបានជើ្រស
យកនោះមកនិយាយប្រមាណ ១០ នាទី។
 

  អង្គុយក្នុងលក្ខណះសំរាស្រួលដោយខ្លួនឯង(លើគេ្រ រឺ កនែងណាដែលអ្នកគិតថាល្អ)
 ជើ្រសយកវត្ថុរឺរបស់អី្វម៉្យាងជាគឿ្រងសំអាង ដូចជា ផ្កាឈូក ទេសភាពស្រស់ត្រកាលណា
 មួយ រឺ កនែ្លងដែលអ្នកធ្លាប់ស្គាល់មកគិតក្នុងចិត្ត។
 ការធើ្វសមាធិត្រូវធើ្វនៅពេលដូចគ្នាជាប្រចាំ នឹង នៅកនែ្លងស្ងៀមស្ងាត់គ្មានការំខាន។
 ផ្ចង់អារម្មណ៏របស់អ្នកទៅលើវត្ថុដែលអ្នកបានជើ្រសរើសយកមកនោះ ត្រូវដោតជាប់ក្នុង
អារម្មណ៏របស់អ្នកជានិច្ច។
 បើអារម្មណ៏បែទៅចំនុចផេ្សង អ្នកត្រូវទាញអារម្មណ៏របស់អ្នកមកវត្ថុសំអាងវិញដោយសន្សឹមៗ។
 ផ្្ចង់អារម្មណ៏




#Article 29: ខ្មែរ (198 words)


ភាសាខ្មែរ

ជាតិសាសន៍ខ្មែរមានឈ្មោះសម្រាប់ហៅមនុស្សផង និងមានឈ្មោះសម្រាប់ហៅប្រទេសជាតិរបស់ខ្លួនផងគឺ៖

យើងពិនិត្យភស្តុតាងខ្លះៗ តាមលំដាប់កាលប្រវត្តិដូចតទៅ មនុស្សខ្មែរតាងពីសតវត្សរ៍ទី៧មក ឃើញមានឈ្មោះ ក្មេរ រហូតដល់សតវត្សរ៍ទី១១ គេសរសេរថា ខ្មេរ ហើយនៅចុងសតវត្សរ៍ទី១២ មានពាក្យ អ្នកខ្មេរ និងដើមសតវត្សរ៍ទី១២ មានពាក្យខ្មែរ។ ចំណែកឯ ទឹកដីខ្មែរ នៅសតវត្សរ៍ទី១១ ឃើញមានពាក្យស្រុកខ្មេរ និងសតវត្សរ៍ទី១៧ មានសរសេរ នគរខ្មែរ។ ឧទាហរណ៍ សិលាចារឹកK.១១ សតវត្សរ៍ទី៧ មកពីវត្តពោធិវង្ស ខេត្តតាកែវ ឃើញមានពាក្យថា ក្មេរ។ សិលាចារឹកលេខ K.១២៤៧ សតវត្សរ៍ទី៧ មកទួលប្រាសាទ ភូមិមេលប់ ឃុំស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង មានពាក្យថាក្មេរ។ សិលាចារឹកលេខ K.១៨ មុនសម័យអង្គរមកពីភូមិព្រៃមាន ក្បែររាជធានីភ្នំពេញមានពាក្យក្មែរ។ សិលាចារឹកលេខ K.១១៥៨ សតវត្សរ៍ទី១១ នៅខេត្តនគរាជមានពាក្យថា ស្រុកខ្មេរ។ សិលាចារឹកវត្តភូ K.៣៦៦ ដើមសតវត្សរ៍ទី១២ ឆ្នាំ១១០៣ មានពាក្យថា តៃសៅខ្មេរ។ សិលាចារឹកប្រាសាទបន្ទាយឆ្មារ លេខK.២២៧ ចុងសតវត្សរ៍ទី១២ មានពាក្យថា អ្នកខ្មេរ។ ព្យញ្ជនៈ ក ក្លាយទៅជាព្យញ្ជនៈ ខ ជាការធម្មតា ដ្បិតបើនិយាយតាមភាសាសាស្រ្ត ខ គ្រាន់តែជាក ដែលមានខ្យល់ប៉ុណ្ណោះ។ ឧទាហរណ៍ គេសរសេរពាក្យ ក្លោងទ្វារ ឬ ខ្លោងទ្វារក៏បាន។ ដូច្នេះ ក្មេរ ខ្មេរ និងខ្មែរដូចតែគ្នា។ នៅសម័យមុនអង្គរគេប្រើព្យញ្ជនៈក មកដល់សម័យអង្គរគេប្រើព្យញ្ជនៈខ។ ល្បើកនគវត្ត សតវត្សរ៍ទី១៧ ឆ្នាំ១៦២០ មានពាក្យថា ខ្មែរ។ សិលាចារឹកថ្មី នៅអង្គរវត្ត ចុងសតវត្សរ៍ទី១៩ ឆ្នាំ១៨៨២ មានពាក្យនគរខ្មែរ។ គំនូរ និងឯកសារចុងសតវត្សរ៍ទី១៩ ក្នុងរាជ្យព្រះបាទនរោត្តម មានពាក្យថាស្រុកខ្មែរ។ ដូច្នេះពាក្យថាខ្មែរនេះ ឃើញមានយ៉ាងហោចណាស់តាំងពីសតវត្សរ៍៧ គ្រាន់តែគេសរសេរ ក្មេរ ទៅជា ខ្មេរ ទៅជាខ្មែរ។ 

សិលាចារឹកចុងសតវត្យរ៍ទី៩ ឃើញមានពាក្យថា កម្វុជាក្សរ មកពីពាក្យ កម្វុជ បូកពាក្យ អក្សរ ដែលមានន័យដើមថា អក្សរអ្នកកម្ពុជា។ សិលាចារឹកនៅប្រាសាទបក្សីចាំក្រុង ជាភាសាសំស្រ្កឹត សិលាចារឹកលេខK.២៨៦ ក្នុងសតវត្សរ៍ទី១០ អ្នកនិពន្ធប្រឌិតរឿងជាតិខ្មែររបៀបជាទេវកថាសុទ្ធថា ដើមឡើយមានតាបសមួយអង្គកើតឯង ហើយមាននាមថា ស្រីកម្វុ ទៅភប់ប្រសព្វនឹងធីតាសួគ៌ឈ្មោះ មេរា ទើបកើតជាកូនចៅផៅសន្តានតរៀងមក។ កូនចៅនេះហៅថា កម្វុជ ដែលមានន័យថា ដែលកើតមកពីកម្វុ ឬពូជពង្សកម្វុ។ សិលាចារឹកលេខ K.៩១ សតវត្សរ៍ទី១១ មានពាក្យថា ស្រីកម្វុក្សេត្រ ជាស្រុកមួយប្រែមកថា ទេពនៃអ្នកកម្ពុជ។ សិលាចារឹកស្តុក់កកធំលេខK.២៣៥ សតវត្សរ៍ទី១១ មានពាក្យថា កម្វុជទេស ដែលមានន័យថា ប្រទេសកម្ពុជ។ សិលាចារឹកប្រាសាទព្រះធាតុខ្វាវលេខK.១៧៧ មានពាក្យថា កម្វុជរាស្រ្ត ដែលាមានន័យថា ប្រទេសកម្ពុជ។ សិលាចារឹកអង្គរវត្ត លេខIMA ៣ សតវត្សរ៍ទី១៦ មានពាក្យថា កម្ពុជេសូរ មកពីពក្យ កម្ពុជ បូក ឥសូរ មានន័យថា ម្ចាស់លើកម្ពុជ(គឺព្រះបាទសត្ថា)។ នៅសម័យកណ្តាលព្យញ្ជនៈវ ឬជើងវ  ក្លាយជាព្យញ្ជនៈព ឬជើងព។ នៅសតវត្សរ៍ទី២០ គេប្រើពាក្យកម្ពុជរដ្ឋ គឺដូចគ្នានឹងពាក្យកម្ពុជទេស និងពាក្យកម្ពុជរាស្រ្តដែរ ដែលមានន័យថា ប្រទេសកម្ពុជ។ ចាប់ពីសតវត្សរ៍ទី២០រៀងមក ឃើញមានពាក្យថា កម្ពុជរដ្ឋ កម្ពុជបុត្រ កម្ពុជសូរិយា ។ល។ ព្រះរាជក្រិត្យប្រាប្តាពិសេក ដើមសតវត្សរ៍ទី១៧ ឆ្នាំ១៦១៣ ក្នុងរាជ្យព្រះបាទស្រីសុយោពណ៌ មានពាក្យកម្ពុជា។ ប្រាក់កាក់នៅសតវត្សរ៍ទី១៩ ឆ្នាំ១៨៤៧ ក្នុងរាជ្យ ព្រះបាទអង្គឌួងមានពាក្យថាក្រុងកម្ពុជា។ ដូច្នេះប្រវត្តិកម្ពុជមានតាំងពីបុរាណកាលមក គ្រាន់តែសព្វថ្ងៃក្លាយជាកម្ពុជា។ ដូច្នេះពាក្យថាកម្ពុជានេះ ឃើញមានយ៉ាងហោចណាស់ក៏តាំងពីសតវត្សរ៍ទី៩មកម្ល៉េះ  គ្រាន់តែសរសេរ កម្វុជ ទៅជាកម្ពុជ ទៅជាកម្ពុជា។ 

ភស្តុតាងទាំងអម្បាលម៉ាននេះ ផ្អែកលើសិលាចារឹកជាភាសាខ្មែរខ្លះៗ និងឯកសារមួយចំនួនប៉ុណ្ណោះ។ ចាប់ពីសតវត្សរ៍ទី៧មក ឃើញមានឈ្មោះខ្មែរហើយ និងចាបពីសតវត្សរ៍ទី៩ មកឃើញមានឈ្មោះកម្ពុជាដែរ។ ចំពោះកំណើតទាំងនេះអាចចាបតាំងពីមុនៗនោះទៅទៀតផង ព្រោះពាក្យតែងតែកើតមិនអក្សរ ដែលគេចារទៅទៀត។




#Article 30: សម្ដេចព្រះមហាឃោសានន្ទ (124 words)


មហា​ឃោសានន្ទ   (ព្រះ​នាម​ពេញ សម្តេច​ព្រះ​មហា​ឃោសានន្ទ) ​(២៣ ឧសភា ១៩១៣ - ១២ មីនា ២០០៧)   ជា​សម្តេច​សង្ឃរាជ​ដែល​ទទួល​ស្គាល់​ដោយ​ប្រជាជន​​កម្ពុជា​និរទេស​  ដោយ​ព្រះ​អង្គ​​បាន​​គង់​នៅ​ក្រៅ​ប្រទេស​កម្ពុជា   ក្នុង​អំឡុង​ពេល​​សម័យ​ខ្មែរ​ក្រហម  ​និង​សម័យ​កុម្មុយនិស្ត​នៅ​ប្រទេសកម្ពុជា ។

ព្រះ​នាម​របស់​ព្រះ​អង្គ​ជា​ភាសា​បាលី   គឺ « ឃោសានន្ទ »  ដែល​មាន​ន័យ​ថា  ជា​ « អ្នក​ឃោសនា​ដោយ​រីក​រាយ »  (ឃោស ៖  សំឡេង​ប្រកូក,  សម្រែក​ខ្លាំង,  ការ​បន្លឺ​សំឡេង  +  អានន្ទ ៖  សេចក្តី​សប្បាយ,  សេចក្តី​រីក​រាយ,  សេចក្តី​សុខ​សាន្ត,  ប្រាមោទ្យ)  ។  ព្រះ​អង្គ​ប្រសូត​​នៅខេត្ត​តាកែវ  នៅប្រទេសកម្ពុជានាឆ្នាំ ១៩១៣  នៅ​ក្នុង​គ្រួសារ​អ្នក​ស្រែ​នៅ​ទន្លេ​ចតុមុខ  ។   កាលនៅ​ពី​ក្មេង  ព្រះអង្គ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​ពុទ្ធសាសនា​  និង​​បាន​ចូល​បម្រើ​ជា​ក្មេង​វត្ត  កាល​ពី​អាយុ ៨ ឆ្នាំ  ។   ​​ព្រះ​សង្ឃ​ក្នុង​វត្ត​​ស្ងើច​ក្មេង​វត្តរូប​​នោះ​ណាស់  ហើយ​នៅ​អាយុ ១៤ ឆ្នាំ  ព្រះ​អង្គ​បាន​បួស​ជា​លោក​នេន  ។
  
នៅ​ឆ្នាំ ១៩៨០   ព្រះ​មហា​ឃោសានន្ទ  និង​​បព្វជិត​សាសនា​គ្រីស្ទាន ១  រូប  គឺ​គ្រូ​គង្វាល ភីធ័រ ឡរ៉ែន្ស ផនដ៍  (Peter L. Pond)  បាន​បង្កើត​  « បេសកកម្ម​អន្តរសាសនា​ដើម្បី​សន្តិភាព​នៅ​កម្ពុជា »  ។  លោក​ទាំង​ពីរ  បាន​រក​ឃើញ​អតីត​ព្រះ​សង្ឃ​និង​ដូន​ជី​ រាប់​រយ​អង្គ និង​រាប់​រយ​នាក់  ដែល​បាន​រួច​ពី​ស្លាប់  ដើម្បី​ឲ្យ​ពួក​អតីត​សង្ឃ​និង​ដូន​ជី​ទាំង​នោះ  អាច​បួស​​ឬ​កាន់​សីល​ ១០ ឡើង​វិញ  និង​កាន់​កាប់​មុខ​ងារ​​ឡើង​វិញ  ​ក្នុង​វត្ត​អារាម​ខ្មែរ​ទូទាំង​ពិភព​លោក​ផង​ដែរ  ។   នៅ​ខែ​មិថុនា  ឆ្នាំ ១៩៨០   រដ្ឋាភិបាល​ថៃ​សម្រេច​ចិត្ត​បង្ខំ​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍  ។   លោក​គ្រូ​គង្វាល ផនដ៍ និង​ព្រះ​មហា​ឃោសានន្ទ  ក៏​បាន​រៀប​ចំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទាំង​បង្ខំ​នូវ​ជន​ភៀស​ខ្លួន​ពី​ជំរំ​ស្រះ​កែវ  (សាកែវ)  ។
  
នៅ​ឆ្នាំ ១៩៨៨  ព្រះ​សង្ឃ​ខ្មែរ​មួយ​ក្រុម  ដែល​បាន​និរទេស​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា  បាន​ជ្រើស​​តាំង​ព្រះ​មហា​ឃោសានន្ទ  ​​​​ជា​​សង្ឃរាជ  ។   ព្រះ​មហាឃោសានន្ទ​ បាន​យល់​ព្រម​ទទួល​ឋានៈ​នេះ​​​ជា​បណ្តោះ​អាសន្ន  ដរាប​ដល់​ប្រទេស​កម្ពុជា​នឹង​មាន​សន្តិភាព​ឡើង​វិញ  ។   នៅ​ជំនាន់​នោះ  គឺ​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០   សម្តេច​ព្រះ​មហា​សង្ឃរាជ​នៅ​ប្រទេស​កម្ពុជា  គឺ សម្តេច ទេព វង្ស  ដែល​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា  ក្រោម​ការ​គាំ​ទ្រ​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម  បាន​តែង​តាំង​កាល​ពី​ឆ្នាំ ១៩៨១  ។

នៅ​ឆ្នាំ ១៩៩២ ជា​ឆ្នាំ​ដំបូង  ដែល​អង្គការ​សហប្រជាជាតិ​​បាន​អនុវត្ត​សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស​នៃ​ឆ្នាំ ១៩៩១   ទើប​ព្រះ​មហា​ឃោសានន្ទ ​​ដឹក​នាំ​ធម្មយាត្រា​នៅ​ថ្នាក់​ជាតិ​ជា​​លើក​ដំបូង​​  សម្រាប់​​ផ្តល់​នូវ​សន្តិភាព​ដល់​ប្រទេស​ខ្មែរ​​ទាំង​មូល  ​ដើម្បី​ឲ្យ​ជន​ជាតិ​ខ្មែរ​​មាន​សេចក្តី​សង្ឃឹម​និង​សន្តិភាព​​ឡើង​វិញ

គេ​បាន​ដាក់​ឈ្មោះ​ព្រះ​អង្គ​ថា  ជា « មហាត្មៈ​គន្ធី នៃ​ប្រទស​កម្ពុជា »

សម្តេច​ព្រះ​មហា​ឃោសានន្ទ ​បាន​ទទួល​អនិច្ចធម្ម​នៅ​ក្រុង​ន័រធ៍​ហាំប៍តុន  រដ្ឋ​ម៉ាស្សាឈូសេត្តស៍  នៃ​សហរដ្ឋ​អាមេរិក  នៅ​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០០៧




#Article 31: អ្នកសារព័ត៌មាន (152 words)


អ្នកសារពត៌មានគឺជាអ្នកដែលសារពត៌មាននៅទូរគមនាគមន៏
ដូចទូរទស្សន៏ដូចវិទ្យុ។ល។ឬកាសែត។

សារព័ត៌មានជានិយមន័យមួយក្នុងចំណោមនិយមន័យនៃការសរសេឬសំនេរដែលមានលក្ខណៈស្រដៀងគ្នាទៅនិងសំនេរតែង
សេចក្ដីព្រោះមានលក្ខណៈនៃការសរសេនិងអត្ថន័យរួមដូចគ្នាគឺថាជាការដែលសរសេរៀបរាប់នូវរឿងរ៉ាងនៃហេតុការអ្វីមួយប្រា
ប់ដល់បណ្តាអ្នកអានអោយបានយល់ដឹងនូវន័យសេចក្ដីផ្សេងៗដែលកើតមាន។ពេលខ្លងព័ត៌មានត្រូវបានគេអោយណ័យថាជា
អត្ថបទដែលនិយាយជាលក្ខណៈសង្ខេបៗនៃអត្ថន័យទាំងមូលដែលកើតមានឡើងឬក៏ជាប្រវត្ដិសាស្រ្តសង្ខេប។ពីព្រោះពេលខ្លះ
សារព័ត៌មានត្រូវបានគេសរសេរៀបរាប់នូវព្រឹត្តិការណ៏សំខាន់ឬហៅបានថារៀបរាប់នូវចំណុចសំខាន់ៗរបស់ហេតុការណ៏ដែល
កើតឡើងអោយក្លាយជាអត្ថបទក្នុងគោលបំណងតែមួយគឺចង់បង្ហាញដល់មិត្តអ្នកអានអោយបានយល់នូងអត្ថន័យដែលកើតឡើ
ងនោះ។ប៉ុន្តែអ្វីដែលសារព័ត៌មានសរសេនោះជាចំណងជើងដែលត្រូវសរសេជាប្រយោគខ្លីៗនិងមានន័យពេញលេញលេញគ្រប់
គ្រាន់ទៅតាមហេតុការណ៏ដែលកើតឡើងនោះ។កាចេញផ្សាញរបស់សារព័ត៌មានឬអត្ថបទសារព័ត៌ត្រូវឆ្លងកាត់ការត្រួតពិនិត្យ
ទាំងអក្ខរាវិរុទ្ធនិងអត្ថន័យនៃឃ្លាសេចក្តីរបស់រឿងដែលនិតត្រូវបោះពុម្ភផ្សាយដល់មិត្តអ្នកអាន។ហើយបណ្តាស្ថាប័ណ្ណនៃប្រព័ន្ធ
ផ្សាព្វផ្សាយមានតួរនាទីត្រួតពិន្យនូវភាពត្រឹមត្រូវនិងភាពជាក់លាក់របស់អត្ថបទសារព័ត៌មានដែលនិងចេញផ្សាយ។ការប្រកាន់
យកនូវស្តង់ដាឬក៏អាចថាបានចំពោះនិយាមនៃភាពត្រឹមត្រូវ,គុណភាពនៃសារព័ត៌មាន,ការរចនានូវការសរសេនៃសារព័ត៌មាន។
បណ្តាស្ថាប័ណ្ណជាច្រើនតែងតែធ្វើការត្អូញត្អែចំពោះការដែលសារព័ត៌ត្រូវពប្រឈរមុចខនិងមន្ត្រីដែលមានអំនាចលើឬគ៏ជាមន្ត្រី
របស់រដ្ឋាភុបាលដែលបានថានៈធំៗនិងអ្នកសារព័ត៌មានត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះសារព័ត៌មានរបស់ខ្លួនដែលត្រូវចេញ
ផ្សាយជាពិសេសនោះត្រូវពិនិ។អោយបានច្បាស់រាល់ន័យសេចក្ដីទាំងឡាយដោយមិនអោយលំអៀងទៅលើនណាម្នាក់នោះទេ
នោះមានន័យថាមានទំនួលខុសត្រូវប្រៀបបីដូចជាគ្រូពេទ្យដែលកំតែព្យាបាលជម្ងឺដល់អ្នកជម្ងឺព្រោះអាចនិងប៉ះពាល់ដល់អាយុ
ជីវិតរបស់អ្នកជម្ងឺចំពោះអ្នកាសារព័ត៌មានវិញអាចប៉ហពាល់ដល់អាយុជីវិតរបស់ខ្លួនឯងផ្ទាល់តែម្ដង។នាពេលបច្ចប្បន្ននេះដោយ
មានការអភិវឌ្ឍន៏នូវបច្ចេកវិទ្យកុំព្យូទ័រដូចនេះក៏ជាហេតុដែលបង្កអោយមានភាពងាយស្រួលដល់បណ្តាអ្នកសារព័ត៌ក្នុងការាយកា
រណ៏និក្នុងការធ្វើនូវរបាយការណ៏ទាន់ហេតុការណ៏បំផុតឬយើងអាចហៅបានម្យ៉ាងទៀតថាព័ត៌មានទាន់ហេតុការណ៏។

ការសរសេរនិងការរាយការណ៏នៃសារព័ត៌មានត្រូវពឹងផ្អែកទៅលើគោលការនួយចំនួនដូចជាត្រូវចោទសួរថា៖
១ តើនណាឬអ្នកណាដែលជាប់ទាក់ទងនិងហេតុការដែលបានកើតឡើងនោះ។
២ អ្វីគឺមានន័យថាតើមានអ្វីដែលកើតឡើងជាប្រភេទរឿងរ៉ាវដែលបានកើតឡើង
៣ តើហេតុការនោះបានកើតឡើងនៅពេលណា?និងតាំងពីពេលណាមក?
៤ តើព្រឹត្តិការនោះកើតនៅឯណា?នេះសំដៅលើទីតាំងរបស់ហេតុការណ៏។
៥ តើហេតុអ្វីបានជាមានព្រឹត្តិការបែបនេះកើតឡើង។គឺសំដៅពីមូលហេតុ។
៦ តើកើតឡើងបានដោយរបៀបណា។
ទាំងប្រាំចំណុចប៉ុន្មានខាងលើនេះជាមូលដ្ឋានគ្រិះសំរាប់ការដែលស្វែងរកអោយឃើញនូវមុលហេតុនៃដំណើរឿងជាពិសេស
ទៀតនោះជាឬសគុលនៃការដែលចង់បង្ហាញអោយអស់នូវដើមទងនៃហេតុការមួយដែលត្រូវបានកើតឡើងយ៉ាងសព្វឡគ្រប់
ជ្រុងជ្រោយ។ពណ្តាញនៃប្រព័ន្ធផ្សព្វផ្សាញជាពិសេសសារព័ត៌មានភាគច្រើនតែងមានវត្តមាននៅលើព្រព័ន្ធផ្សព្វផ្សាយដូចជា
តាយទូរទស្សន៏,វិទ្យុ,អត្ថបទការសែត,ទស្សនាវដ្តី,និងនាពេលបច្ចប្បន្ននេះត្រូវបានផ្សព្វផ្សាយជាច្រើននៅតាមប្រព័ន្ធអ៊ិនធើណែ
តយ៉ាងច្រើនឥតគណនាបាន។ចំពោះប្រធានបទដែលអ្នកសារព័ត៌មានត្រូវចោទសួរនោះមានគ្រប់បែបយ៉ងនិងគ្រប់ជំពូកទាំងអ
ស់ដែលមិនអាចកំណត់បានថាត្រូវសរសេមួយណាអោយពិតប្រាកដនោះបានទេឬក៏ថាប្រធានបទណាមួយដែលជារបស់អ្នកសា
រព័ត៌មាននោះបានដែរ។តួរយ៉ាងមានដូចជា៖ប្រធានបទដែលស្ដីអំពីនយោបាយគឺទាំងជាតិនិងអន្តរជាតិ,ដំណឹងក្នុងស្រុកគ្រប់
ប្រភេទបូករួមទាំងសេដ្ឋកិច្ច,ការរកស៊ីឬជំនួញ,សុខភាពនិងឪសថ,ការអប់រំនិងកីឡា,ពេលទំនេរ,ទំម្លាប់,ជីវិតរស់នៅប្រចាំថ្ងៃ,ស
ម្លៀកបំពាក់,ការហូបចុក,ជីវិតសត្វផ្សេងៗ,សុខភាពផ្លូវភេទនិងបញ្ហាផ្លូវភេទ,ទំនាក់ទំនងទូរទៅ។អ្នកសារព័ត៌មានមានតួរនាទីរា
យការនូវរឿងរ៉ាវគ្រប់ប្រធានបទដែលស្ថាប័ណ្ណសារព័ត៌មានគិតថាប្រិយមិត្តអ្នកអាននិងអាននូវរឿងរ៉ាវទាំងនោះ។អ្នកសារព័ត៌មា
នក៏អាចរាយការណ៏ដែលស្ថិតនៅខាងក្រៅនៃអត្ថបទការសែតដូចជា៖ទស្សនាវដ្ដីសារព័ត៌មាន,ប្រព័ន្ធផ្សព្វផ្សាយ,និងបញ្ហាដែល
ស្ដីពីសង្គមទូរទៅរួមមានខាងពាណិជ្ជកម្មផងដែរ។អ្នកសារព័ត៌មានក៏តែងតែចេញទៅខាងក្រៅផងដែរដើម្បីស្វែងរកនូវព័ត៌មាន
ដែលកើតមានឡើងជារាងរាល់ពេលវេលានៅតាមបណ្កាទីសាធារណៈទូរទៅដើម្បីធ្វើការរាយការណ៏នូវព័ត៌មានទាំងនោះគឺថាអ្ន
កសារព័ត៌មានប្រៀបបាននិងមនុស្សដែលមានជើងដប់នោះមានន័យថាមិននៅស្ងាមតែមួយកន្លែងទេគឺតែងតែសួរនូវសំនួរមួយ
ឡើងថាតើនៅពេលនេះមានអ្វីដែលកំពុងតែកើតមានឡើង?និងមុលហេតុអ្វីបានជានាំអោយមានការកើតឡើង?និងមានលទ្ធផ
លបែបណានៅពេលអនាគតនោះ?ទាំងនេះសុទ្ធតែជាគំនិតដែលអ្នកសារព័ត៌មានត្រូវតែប្រកាន់យកជារៀងរាល់វិនាទីនៃជីវិតជា
អ្នកសារព័ត៌មានរបស់ពួកគេ។ចំពោះការដែលទតួលបាននូវព័ត៌មានគឺអាចទទួលបានតាមរយៈទូរស័ព្វគឺថាការដែលធ្វើទំនាក់ទំ
នងនិងមនុស្សដែលនៅជិតនិងហេតុការនោះដើម្បីទទួលាបាននូវដំណឹងនិងហេតុការណ៏ដែលកើតឡើងនិងការទទួលបាននូវព័
ត៌មានតាមរយៈកុំព្យូទ័រដោយប្រពន្ធអ៊ិនធើណែតក៏ជាមធ្យោបានមួយដែលបណ្ដាអ្នកសារព័ត៌មានតែងតែប្រើសំរាប់ទទួលបាននូវ
ដំណឹងផងដែរក្នុងការរាយការណ៏របស់ពួគគេ។ប៉ុន្តែរាល់ព័ត៌មានទាំងអស់ដែលត្រូវចេញផ្សាយនៅគឺត្រូវបានឆ្លងកាត់ត្រូតពិន្យ
នៅក្នុងបន្ទប់ទត្រូតពិនិត្យមួយដែលមានបណ្តារមន្ត្រីរបស់សារព័ត៌មាននិងបណ្តានិពន្ធនាយកជាច្រើនដែលរត្រួតពិនិត្យទាំងអត្ថ
ន័យនិងអត្តរសរបស់អត្ថបទការសែតដែលនិងត្រូវចេញផ្សាយ។អ្នកសារព័ត៌មានត្រូវតែស្គាល់អោយបានច្បាស់នូវតំបន់ឌេលហេ
តុការនោះបានកើតឡើង,ឈ្មោះរបស់អ្នកដែលត្រូវសរសេរនៅក្នុងអត្ថបទសារព័ត៌មានជាបពិសេសនោះត្រូវមានទំនាក់ទំនងនិង
ព្រឹត្តិការណ៏នោះអោយបានជិតស្និទ្ធនោះមានន័យថាអ្នកសារព័ត៌មានម្នាក់ត្រូវតែទទួលខុសត្រូវរាល់ព័ត៌មានដែលខ្លួនបានចេញ
ផ្សាយគឺរាល់ពាក្យសម្តីដែលអ្នកសារព័ត៌មានម្នាក់បានអធិប្បាយចេញនោះតើមានភានសុក្រិដឬយ៉ាងណាដែរ។និងពួគគរក៏អាច
ធ្វើការស្រាវជ្រាវបន្ថែមទៅលើហេតុការដែលនបាបកើតឡើងនោះអោយបានកាន់តែច្បាស់ថែមទៀតដូចជាករណីនៃការសម្លាប់
ឬក៏ករណីដែលមានភាពសុំាញុំានិងអ្នកជាទីចាប់អារម្មរបស់អ្នកអានដែលគេរង់ចាំនិងយល់អោយបានច្បាស់បន្ថែមទៀតរាល់ព្រឹត្តិ
ការណ៏ដែលកើតមានឡើងនោះ។

ការបោះពុម្ភសារព័ត៌មានត្រូវបានបែងចែកជាផ្នែកៗជាច្រើនរួមមានដូចជា៖សារព័ត៌មានសំរាប់អត្ថបទការសែត,សារព័ត៌មានសំរា
ប់ទស្សនាវដ្ដី,សារព័ត៌មានសំរាប់ជាការចំណាប់អារម្មណ៏ទូរទៅ,សារព័ត៌មានសំរាប់ជាលក្ខណៈឯកជន,សារព័ត៌មានសំរាប់ជាលក្ខ
ណៈការផ្សព្វផ្សាយនៅតាមបណ្តាគេហទំព័រលើប្រព័ន្ធអ៊ីនធើណែត។និងរាល់បណ្តាសារព័ត៌មានទាំងអស់តែតតែមាននូវឧបករណ៏
និងវិធីនៃការយកនូវព័ត៌មាននិងការរាយការណ៏នូវព័ត៌មានផ្សេងៗគ្នាទៅតាមវិធីសាស្រ្តបច្ចេកទេសរបស់គេនីមួយៗដែលគិតថាមា
នភាពងាយស្រួលនិងមានប្រសិទ្ធភាពបំផុតក្នុងការរាយតការណ៏នូវព័ត៌មានឬបញ្ជូនព័ត៌មាន។ជាឧទាហរណ៏អ្នកសារព័ត៌មានស
ហរដ្ឋអាមេរិកបានប្រើនូវវិធីសាស្រ្តមួយចំនួនដែលមានប្រសិទ្ធភាពក្នុងការរាយការណ៏ឬការបញ្ជូននូវព័ត៌មានរបស់ពួគគេគឺថាមា
នរូនរាងជាពីរ៉ាមីដផ្កាប់។ដែលរាល់ព័ត៌មានដែលសំខាន់ៗត្រូវបានបញ្ជូ្ននទៅមុននិងជាបន្តបន្ទាប់ទៅតាមការសំខាន់រសប់ព័ត៌មាន
រហូតដល់ចំណុចចុងក្រោយនៃជាប្រភេទព័ត៌មានដែលគិតថាមិនសូវសំខាន់ឬក៏ជាព័ត៌មានដែលទីបញ្ចប់របស់ព័ត៌មាន។ក្នុងការស
រសេនូវព័ត៌មានត្រូវតែរៀបព័ត៌មាននោះជាបញ្ជីនូវដំណឹងដែលបានទទួលមកនោះហើយត្រូវគិតថាព័ត៌មានឬចំណុចមួយណាដែល
សំខាន់និងត្រូវសរសេមុននិងមួយណាត្រូវសរសេជាបន្តជាបន្ទាប់និងជាចុងក្រោយនៃអត្ថបទនោះ។ហើយអ្នកនិពន្ធនាយកក៏ត្រូវបា
នត្រួតពីនិត្យនូវរាល់អត្ថបទដែលនិងត្រូវចេញផ្សាញនោះ។តែចំពោះរឿងដែលជាប្រភេទនៃការរៀបរាប់នោះគឺមានលកខណៈខុស
គ្នាទៅនិងព័ត៌មានដែលមានភាពក្តៅនិងទាន់ហេតុការណ៏។ទស្សនាវដ្ដីសារព័ត៌មានតែងតែមានចំណងជើងមានលក្ខណៈទាក់ទា
ញនិងមានការសរសេប្លែកៗនិងក្នុងគោលបំណងតែមួយគឺអោមានភាពទាក់ទាញដល់អ្នកអាន។

អ្នកសារព័ត៌មានសំរាប់ជាការផ្សព្វផ្សាយរបស់វិទ្យុត្រូវតែប្រមូលផ្តុំនូវបណ្តាព័ត៌មានដែលត្រឹមត្រូវពិតប្រាកដនិងជាក់លាក់សំរាប់ធ្វើ
ការផ្សាយចេញដល់ប្រិយមិត្តអ្នកស្តាប់ទូរទៅបានយល់ដឹងនូវបណ្តាដំណឹងទាំងនោះ។ដូចជាការដែលស្វែងរកអោយបាននូវអត្ថប
ទយោងផ្សេងៗរួមមានរបាយការណ៏ដែលបានថតជាខ្សែសំលេងខ្លីដើម្បីជាឯកសារយោងដល់សារព័ត៌មានដែលផ្សាយចេញទីមួយ
អោយមានភាពទាក់ទាញនិងម៉្យាងទៀតនោះត្រូវភស្តុតាងក៏ដូចជាកាដែលបង់បង្ហាញថារាល់ព័ត៌មានដែលផ្សាយចេញនោះមានល
ក្ខណ ពិតប្រាកដទៀតផង។ទាំងអ្នកសម្ពាសន៏
ទាំងអ្នកដែលត្រូវគេសម្ភាសន៏ត្រូវមានសកម្មភាពទាក់ទងនិងគ្នាយ៉ាងស្អិតរមួតនៅក្នុងការផ្សាយនូវព័ត៌មាននោះឬអាចថាជាប្រវត្តិអ
មនិងសារព័ត៌មាននោះផងដែរក្នុងគោលបំណងតែមួយចង់អោយមានភាពទាក់ទាញនិងសកម្ម,រស់រវើកក្នុងការអធិប្បាយរបស់ព័ត៌
មាន។អ្នករាយការណ៏តាមវិទ្យុនិងត្រូវសរសេរនូវសេចក្តីផ្តើមរបស់សារព័ត៌មានដែលត្រូវបានអានដោយពិធីករវិទ្យុនិងអាចត្រូវបាន
ធ្វើការផ្សាយផ្ទាយពីអ្នកដែលត្រូវសម្ភាសន៏តែម្ដង។ចំពោះអ្នកសារព័ត៌មានតាមទូរទស្សវិញពឹងទៅលើអ្វីដែលមើលឃើញឬអាចហៅ
បានម្យ៉ាងទៀតថាជាការផ្សាយនូវព័ត៌មនដែលជាក់លាក់និអាចមើលឃើញផ្ទាល់តែម្តង។ចំពោះការរាយការណ៏ព័ត៌មានតាមទូរទ
ស្សវិញត្រូវបានប្រើម៉ាស៊ីនថតវីដេអូរជាកត្តាសំខាន់សំរាប់ការធ្វើព័ត៌មានដូចជាការដែលធ្វើជាបទសម្ភាសន៏ជាមួយនិងមនុស្សទូរ
ទៅជាពិសេសនោះនៅទីតាំងដែលកើតហេតុតែម្តង។និងអ្នកពិធីករតាមទូរទស្សមិនសូវមានទុកចន្លោះច្រើនសំរាប់ការអត្ថាធិប្បាយ
ដូចអ្នកសារព័ត៌មានដែលចុះទៅយកព័ត៌មានជាក់ស្តែងតែផ្ទុយទៅវិញត្រូវសរសេរនូវហេតុការនោះអោយបានសព្វគ្រប់ដែលបានកើត
ឡើង។

ដោយសរតែវិសាលភាពនៃការីកចំរើននៃប្រព័ន្ធអ៊ិនធើណែតបានបង្ករអោយមានភាពងាយស្រួលដល់ការកើតឡើងឬក៏ការចាប់
ផ្តើមនូវការរីកលូតលាស់កាន់តែធំឡើងៗជាបន្តបន្ទាប់សំរាប់អ្នកសារព័ត៌មាននាពេលបច្ចប្បន្ននេះដែលត្រូវបានគេអោយឈ្មោះ
ថាជាសារព័ត៌មានតាមប្រពន្ធអ៊ិនធើណែត(online-Journlism)។ទាំងនេះដោយសារតែល្បឿននៃការបញ្ជូននៃសារព័ត៌មានបា
នលឿននិងទាន់ហេតុការនៅតានប្រពន្ធអ៊ីនធើណែតនិងដោយសារតែការហូរចូលនូវប្រព័ន្ធកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់នាពេល
បច្ចប្បន្ននេះនិងជាពិសេសនោះគឺការដែលស្វែងរកបាននូវប្រព័ន្ធអ៊ិនធើណែតនៅគ្រប់ទីកន្លែង។វិសាលភាពនៃការរីកចំរើនរបស់
សារព័ត៌មានអ៊ីនធើណែតកានតែមានភាពធំឡើងៗដែលអាស្រ័យទៅដោយឧបករណ៏ដែលមានភាពទំនើបនាពេលថ្មីៗទាំងនេះ។
គឺថានាពេលនេះបណ្តាអ្នកសារព័ត៌មានដែលធ្វើការចេញផ្សាយឬក៏ជាការសរសេរនូវព័ត៌មានរបស់ខ្លួនបានយ៉ាងលឿនទៅតាមអ្វី
ដែលអានធ្វើទៅបានផងដែរ។និងក៏មានបណ្តាគេហទំព័រមួយចំនួនដែលធ្វើការផ្តល់ជូននូវសេវ៉ាកម្មផ្នែកខងប្រព័ន្ធផ្សព្វផ្សាយដោ
យសេរីនិងគិតតំលៃនោះទេដូចជា៖គេហទំព័រវ៉លស្រ្តីតញូសផេភើ(WallstreetJournal)ញូសយ៉កថាម(New york time)។ការករកើតនៃគេហទំព័រផ្សេងៗមួយចំនួនទៀតដែលសុទ្ធតែជាគេហទំព័រដែលផ្តោតទៅលើសារព័ត៌មានទាំងអស់។

ដោយសរតែវិសាលភាពនៃការីកចំរើននៃប្រព័ន្ធអ៊ិនធើណែតបានបង្ករអោយមានភាពងាយស្រួលដល់ការកើតឡើងឬក៏ការចាប់
ផ្តើមនូវការរីកលូតលាស់កាន់តែធំឡើងៗជាបន្តបន្ទាប់សំរាប់អ្នកសារព័ត៌មាននាពេលបច្ចប្បន្ននេះដែលត្រូវបានគេអោយឈ្មោះ
ថាជាសារព័ត៌មានតាមប្រពន្ធអ៊ិនធើណែត(onlineJournlism)។ទាំងនេះដោយសារតែល្បឿននៃការបញ្ជូននៃសារព័ត៌មានបានលឿ
ននិងទាន់ហេតុការនៅតានប្រពន្ធអ៊ីនធើណែតនិងដោយសារតែការហូរចូលនូវប្រព័ន្ធកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់នាពេលបច្ចប្ប
ន្ននេះនិងជាពិសេសនោះគឺការដែលស្វែងរកបាននូវប្រព័ន្ធអ៊ិនធើណែតនៅគ្រប់ទីកន្លែង។វិសាលភាពនៃការរីកចំរើនរបស់សារព័
ត៌មានអ៊ីនធើណែតកានតែមានភាពធំឡើងៗដែលអាស្រ័យទៅដោយឧបករណ៏ដែលមានភាពទំនើបនាពេលថ្មីៗទាំងនេះ។គឺថា
នាពេលនេះបណ្តាអ្នកសារព័ត៌មានដែលធ្វើការចេញផ្សាយឬក៏ជាការសរសេរនូវព័ត៌មានរបស់ខ្លួនបានយ៉ាងលឿនទៅតាមអ្វីដែ
លអានធ្វើទៅបានផងដែរ។និងក៏មានបណ្តាគេហទំព័រមួយចំនួនដែលធ្វើការផ្តល់ជូននូវសេវ៉ាកម្មផ្នែកខងប្រព័ន្ធផ្សព្វផ្សាយដោ
យសេរីនិងគិតតំលៃនោះទេដូចជា៖គេហទំព័រវ៉លស្រ្តីតញូសផេភើ(WallstreetJournal)ញូសយ៉កថាម(New yorktime)។ការករកើតនៃគេហទំព័រផ្សេងៗមួយចំនួនទៀតដែលសុទ្ធតែជាគេហទំព័រដែលផ្តោតទៅលើសារព័ត៌មានទាំងអស់។

អត្ថបទសាមានគឺមានលក្ខណៈនិងរបៀបនៃការសរសេនិងអត្ថន័យផ្សេងៗគ្រប់បែបយ៉ាងទៅតាមការនិយមសរសេរបស់អ្នកសារ
ព័ត៌មានរាងៗខ្លួនជាពិសេសនោះគឺបទយកការណ៏ហើយបណ្តាអ្នកសារព័ត៌មានដែលមានជំនាញវិជ្ជាជីវៈយូរឆ្នាំប្រកបដោយបទពិ
សោទន៏។អត្ថបទរៀបរាប់ជាធម្មតាតែងតែមានលក្ខណៈវែងជាងចំណងជើងរបស់អត្ថបទសារព័ត៌មាននិងក្នុងការសរសេរពិពណ៌
នានតែងតែត្រូវបានដាក់រូបភាពនិងឬនិមិត្តសញ្ញាផ្សេងៗដែលជាជាភស្តុតាងអោយអត្ថបទសារព័ត៌មានតបស់យើងមានភាពប្រា
កដឡើងថែមទៀត។អត្ថបទវិចារណៈកថាដែលត្រូវសរសេរទាមទារអោយមានការរៀបរាប់ការសង្កេតអោយបានច្រើនទៅលើអ
ត្ថបទវិចារណៈកថារបស់ពួកគេនិងការបញ្ចូលបន្ថែមនូវសំលេងអមឬរូបភាពអមនិងកការអត្ថាធិប្បាយនេះ។ចំពោះចំណងជើងរ
បស់អត្ថបទសារព័ត៌មានទានទារអោយសរសេរជាអត្ថប្រយោគខ្លីៗនិងបង្កប់ដោយអត្ថន័យទូរលំទូរលាយច្បាស់លាស់មិនធ្វើអោ
យអ្នកអានមានអារម្មថាធុញទៅនិងចំណងជើងនៃអត្ថបទសារព័ត៌មាននោះទេ។បណ្តាកម្មិវធីជជែកអំពីសារព័ត៌មានរបស់កម្មវិធី
ទូរទស្សមួយចំនួនបានបង្ហាញនូវទំរង់ឬបែបបទផ្សេងៗគ្នាច្រើនរបស់សារព័ត៌មាន។ហើយស្ទើរតែរាល់កម្មវិធីទាំងនេះដែលអះអា
ងថាជាកម្មវិធីសារព័ត៌មានតែមិនបានបំពេញរាល់តំរូវការបស់សារព័ត៌មាននោះទេ។បោះទៅះយ៉ាងណាក៏ដោយវិទ្យុសារណៈរប
ស់សហរដ្ខអាមេរិចត្រូវនូវលទ្ធផលដូចគ្នានេះដែរ។រួមសេចក្ដីមកបទយកការណ៏នៅតែរក្សានូវភាពផ្សេងគ្នាវរាងអត្ថបទសារព័ត៌
មាននិងបទយកការនេះដដែល។

បើនិយាយអំពីអ្នកសារព័ត៌មានសំរាប់កីឡាវិញគឺជាប្រភេទអ្នកសារព័ទ៌មានដែលត្រូវគ្រប់សង្កត់រាល់ព័ត៌មានទាំងអស់ដែលទាក់
ទងនិងសកម្មភាពកីឡាគ្រប់បែបយ៉ាងដូចជាការដែលប្រកួតប្រជែងដើម្បីដណ្តើបយកនូវជ័យជំនេះនិងពានរង្វាន់ធំតូចគ្រប់កាលៈ
ទេសៈ។រាល់ការផលិតទាំងអស់អស់ទាក់ទងតែនិងកីឡាដូចជាករដែលផ្សាយព័ត៌មានតាមវិទ្យុក្ដី,តាមទូរទស្សក្ដី,នៅតាមបណ្តាទ
ស្សនាវដ្ដី,និងប្រព័ន្ធផ្សព្វផ្សាយនានាសុទ្ធតែជាសកកម្មភាពកីឡាទាំអស់។មានពេលខ្លះគេតែងតែអោយពិន្ទុដណពោះអ្នកសារព័ត៌
មានកីឡាថាជាប្រភេទសារព៧ត៌មានដែលមិនសូវពិពណ៌នាអំពីរឿងហេតុដែលជាក់លាក់ប៉ុន្មាននោះទេ។ព្រឹក្តិការណ៏កីឡារបស់
លោខាងលិចភាគច្រើនដែលបានបង្កើតឡើងគឺមិនមែនសំរាប់តែជាការដែលប្រកួតប្រជែងប៉ុណ្ណោះទេតែវាហាក់បីដូចជាសំរាប់អោ
យអ្នកសារព័ត៌មានកីឡាមានសកម្មភាពក្នុងការបង្ហាញនូវការផ្ដិតយកនូវព័ត៌មានផងដែរចំពោះកីលានិងព័ត៌មាន។

អ្នកសារព័ត៌មានវិទ្យាសាស្រ្តជាប្រភេទសារព័ត៌មានមួយប្រភេទដែលមានលក្ខណៈនិងការសរសេរដែលផ្តោតលើព្រឹត្តិការដែលកើត
មានឡើងនិងទាក់ទងនិងរបបគំហើញវិទ្យាសាស្រ្ត។នោះគឺថារាល់ការបោះពុម្ភផ្សាយនូវអត្ថបទសារព័ត៌មានគឺជាអនុគមន៏នៃវិទ្យាសា
ស្រ្ត។អ្នកសារព័ត៌មានប្រភេទនេះត្រូវតែយល់អោយបានច្បាស់នូវដំណើរការរបស់វិទ្យាសាស្ត្រនិងត្រូវតែរាយការណ៏លំអិតអោយបា
នច្រើននូវប្រវត្តិរបស់វិទ្យាសាស្រ្តដែលបានកើតឡើងនិងកំពុងតែកើតឡើងរួមទាំងលទ្ធផលចុងក្រោយរបស់អ្នកវិទ្យាសាស្រ្តនិងរបប
គំហើញទៀតផងដែរ។ពេលខ្លះអ្នកសារព័ត៌មានវិទ្យាសាស្ត្រផងដែរក៏តែងតែរើសយកនូវប្រធានបទដែលទាក់ទងនិងរឿងដែលអំពើរ
បុណ្យនិងអំពើបាបទៀតផងនិងរាល់អំពើបុណ្យនោះសុទ្ធតែកើតចេញពីវិទ្យាសាស្ត្រជាអ្នកបង្កើតតែម្តង។ដូចជារឿងដែលជាទង្វើនៃរ
បបគំហើយខាងគីមីវិទ្យារួមមានថ្មាំពេទ្យជាដើមដែលបណ្តាអ្នកសារព័ត៌មានលើកយកមកធ្វើការអត្ថាធិប្បាយប្រធានបទសារព័ត៌មាន
សំរាប់បែបវិទ្យសាស្រ្ត។

ជាប្រភេទសារព័ត៌មានដែលតែងតែផ្តោតសំខាន់ទៅលើការស៊ើបអង្កេតរឿងហេតុដែលខុសច្បាប់,បទឧក្រិដ្ឋ,ភាពអយុត្តិធម៌
,អំពើរចារកម្ម,និយាយជារួមទៅជារឿងដែលមិនសមហេតុផលទាំងឡាយណាដែលកើតមានឡើងនៅក្នុងសង្គមទាំងនាពេល
បច្ចុប្បន្ននិងក្នុងអតីតផងដែរ។ហើយប្រធានបទដែលស៊ើបនោះមានកិច្ចការរដ្ឋភិបា,ការរកស៊ីឬការជួញដូរ,និងកិច្ចការនេះត្រូវ
ចំណាយពេលច្រើនក្នុងការធ្វើការងានោះដែរ។ដូចជាត្រូវប្រជុំនូវក្រុមអ្នកសារព័ត៌មាន,ធ្វើការសម្ភាសន៏,ជជែកវែកញែក,ពេល
ខ្លះត្រូវធ្វើការសម្ភាសន៏ដដែលជាច្រើនលើកច្រើនពេលនិងក្នុងរយៈពេលមួយដែលយូរខែនិងអាចឈានដល់រយៈពេលឆ្នាំផង
ដែរទៅតាមករណីដែលកើតមានឡើងនោះវាមានភាពស្មុកស្មាញប៉ុណាដែរ។និងម្យ៉ាងវិញទៀតទៅតាមកិច្ចខិតខំប្រឹងប្រែង,ក
ត្តាល័ក្ខខ័ណ្ឌដែលផ្ដល់ការប្រកបដោយភាពងាយស្រួលប៉ុណាដែរ។ការចូលរួមចមណែករបស់សារធារណៈជនដែលស្ថិតនៅ
ជុំវិញយើងដែរឬទេត្រូវមានការប្រយុទ្ធប្រឆាំងនិងអំពើដែលមិនប្រកតីទាំងឡាយណាដែលកើតមានចំពោះអ្នកសារព័ត៌មានស៊ើ
បអង្កេត។ការប្រើនូវប្រព័ន្ធកុំព្យូទ័រដើម្បីសិក្សាស្រាវជ្រាវរាល់ឯកសារដែលទាក់ទង,និងប្រព័ន្ធអ៊ិនធើណែតផងដែរបើជាកណីចាំ
បាច់ហើយវាក៏ជាវិធីមួយដែលបង្ករលក្ខណៈងាយស្រួលដ់អ្នកសារព័ត៌ប្រភេទនេះព្រះឯកសារដែលជាប់ទាក់ទងភាគច្រើនតែង
តែបានបង្កប់នៅក្នុងប្រព័ន្ធអ៊ិនធើណែត។ហើយក៏ជាបណ្តាល័យដែលផ្ទុករាល់ឯកសារដែលយើងត្រូវការផងដែរ។ប៉ុន្តែរាល់ការ
តាមដានទាំងនេះត្រូវមានភាពវ័យឆ្លាសចេះយល់និោងបត់បែនតាមកាលៈទេសៈនៃស្ថានភាពទាំងនោះព្រោះមេរៀននៅសាលា
វាពិតជាមានភាពខុសគ្នាទៅនិងមេរៀនដែលនៅនិងការអនុវត្តន៏ជាក់ស្ដែងស្រឡះតែម្ដង។
អ្នកសារពត៌មានសែ្វងរកនិវេទន៏និងពត៌មាននឹងយកការណ៌។
អ្នកសារពត៌មានមានវិន័យដូច




#Article 32: ផែនដី (169 words)


ផែនដី () គឺ​ជា​ភពទី​៣ ពី​ព្រះអាទិត្យ​ ហើយ​ក៏​ជា​ភព​ណែន​បំផុត និង ធំបំផុត​ទី៥ ក្នុង​ប្រព័ន្ធព្រះអាទិត្យ។ វា​ក៏​ជា​ភព​ដី​មួយ​ ក្នុង​ចំណោម​ភព​ដី​ទាំង៤ របស់​ប្រព័ន្ធ​ព្រះអាទិត្យ។ 

ផែនដី​ គឺ​ជាទី​តាំង របស់​វត្ថុ​មាន​ជីវិត​ជា​ច្រើន​អំបូរ​ផង​ដែរ ដោយ​រាប់​ទាំង​មនុស្ស​ផង។ វា​ជា​អង្គ​តារាសាស្រ្ត​​តែ​មួយគត់ ដែល​គេ​រក​ឃើញ​មាន​ជីវិត​ស្ថិត​នៅ។​​  ចំហាយទឹកដំបៅផ្កាយដុះកន្ទុយនិងអាចម៍ផ្កាយប៉ះនឹងផែនដីបានធ្វើឱ្យមហាសមុទ្រ ក្នុងរយៈពេលមួយពាន់លានឆ្នាំ (ប្រហែល 3,8 ពាន់លានឆ្នាំមុន) ជីវិតដំបូងបានវិវត្តនៅក្នុងសម័យអាកធៀន។ បាក់តេរីខ្លះបង្កើតការសំយោគរស្មីសំយោគដែលអនុញ្ញាតឱ្យរុក្ខជាតិធ្វើម្ហូបអាហារពីពន្លឺព្រះអាទិត្យនិងទឹក។ នេះបានបញ្ចេញឧស្ម័នអុកស៊ីសែនជាច្រើនចូលទៅក្នុងបរិយាកាសឬខ្យល់ធ្វើឱ្យផ្ទៃផែនដីសមស្របសម្រាប់ជីវិត។ អុកស៊ីសែននេះក៏បានបង្កើតស្រទាប់អូហ្សូនដែលការពារផែនដីពីវិទ្យុសកម្មអ៊ុលត្រាវីយូអាក្រក់ពីព្រះអាទិត្យ។ ការការពារនេះបានធ្វើឱ្យអ្វីៗអាចផ្លាស់ទីពីមហាសមុទ្រជ្រៅទៅផ្ទៃខាងលើ។ តាំងពីយូរយារមកហើយដីស្ទើរតែទាំងអស់នៅកន្លែងតែមួយ។ នេះហៅថាមហាទ្វីប។ មហាទ្វីបដែលត្រូវបានគេស្គាល់ដំបូងបំផុតត្រូវបានគេហៅថា Rodina ។ អ្នកវិទ្យាសាស្ដ្រជឿថាមិនយូរប៉ុន្មានទេមានពេលមួយ (Cryogenian) នៅពេលដែលផែនដីស្ទើរតែគ្របដណ្ដប់ដោយផ្ទាំងទឹកកកក្រាស់នេះត្រូវបានគេហៅថាទ្រឹស្ដីផែនដីព្រិល

ផែនដី គឺជាភពមួយនេះមានន័យថាវាត្រូវបានបង្កើតឡើងពីថ្មដ៏រឹងមាំមួយដូចជា​ ឧស្ម័នយក្ស វាគឺជាភពធំជាងគេបំផុតក្នុងចំណោមភពទាំងបួនដែលមានទំហំធំនិងអង្កត់ផ្ចិត។

រូបរាងរបស់ផែនដីគឺជា oblate sphroid  នេះមានន័យថាវាមានរាងជាស្វ៊ែរតែវានៅជុំវិញកណ្តាល បរិវេណនៃផែនដីគឺប្រហែល 40.000 គីឡូម៉ែត្រ​​ទំហំមធ្យមនៃផែនដីគឺប្រហែល 12,700 គីឡូម៉ែត្រចំណុចខ្ពស់បំផុតនៅលើផែនដីគឺជាកំពូលភ្នំអេវឺរ៉េសដែលមានកម្ពស់ 8,848 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រចំណុចធម្មជាតិទាបបំផុតគឺក្រោមបាតសមុទ្រម៉ារៀនៀនដែលមានកម្ពស់ត្រឹមតែ 10.911 ម៉ែត្រក្រោមកម្រិតទឹកសមុទ្រ។ ដោយសារតែពំនូកដីនៅកណ្តាលឬអេក្វាទ័រចំណុចខ្ពស់បំផុតពីមជ្ឈមណ្ឌលរបស់ផែនដីគឺនៅលើកំពូលភ្នំគីមបូរ៉ាហ្សូនៅអេក្វាឌ័រ។ 

នៅខាងក្នុងផែនដីគឺស្រដៀងនឹងភពដីគោកដទៃទៀត វាមានស្រទាប់ថ្មខាងក្រៅដែលហៅថាសំបក អ្វីគ្រប់យ៉ាងដែលរស់នៅលើផែនដីគឺនៅលើកំពូលនៃសំបកនេះ ខាងក្រោមនេះគឺជាស្រទាប់ថ្មក្រាស់ដែលត្រូវបានគេហៅថាអាវធំ នៅក្រោមនោះគឺស្រទាប់រាវស្តើងដែលហៅថាស្នូលខាងក្រៅហើយបន្ទាប់មកស្នូលដែកខាងក្នុងរឹង កម្រាស់នៃការផ្លាស់ប្តូរថ្មកែវ នៅលើដីមានកម្រិតជាមធ្យមពី 30-50 គីឡូម៉ែត្រ។ ក្រោមមហាសមុទ្រនៅកន្លែងខ្លះវាមានកម្ពស់ត្រឹមតែ 6 គីឡូម៉ែត្រប៉ុណ្ណោះ។  នៅខាងក្នុងនៃផែនដីមានកម្តៅខ្លាំងកំដៅនៃស្នូលខាងក្រៅអាចខ្ពស់ដល់ 7000 ° C (12630 ° F) ។

ផែនដី គឺជាភពដីគោកតែមួយគត់ដែលមានចលនាចាន។  ដោយសារតែផ្ទាំងកញ្ចក់ទ្វារសំបកផែនដីគឺអណ្ដែតលើថ្មរាវក្រាស់នៃសំបកខាងក្រោម។ សំបកត្រូវបានចែកចេញជាផ្នែកដែលហៅថាចាន។ ចានទាំងនេះធ្វើអន្តរកម្មនៅពេលពួកគេធ្វើចលនាបណ្តាលឱ្យមានការរញ្ជួយដីនិងការបង្កើតភ្នំភ្លើងនិងជួរភ្នំ។ កន្លែងដែលចានជួបប្រជុំត្រូវបានគេហៅថាព្រំដែន។ វាមានបីប្រភេទនៃបន្ទាត់ចាន: ស្ថាបនា, បំផ្លិចបំផ្លាញនិងបំលែង។ 

ផែនដីផ្លាស់ប្តូរយ៉ាងខ្លាំងពីកន្លែងមួយទៅកន្លែងមួយ។ ផ្ទៃខាងលើជាង 70% ត្រូវបានគ្របដណ្តប់ដោយទឹក។  ផ្ទៃទឹកនៅក្រោមទឹកមានលក្ខណៈដូចៗគ្នាជាច្រើនដូចជាទឹកសមុទ្រខាងលើដែលមានភ្នំភ្លើងភ្នំនិងត្រែឬអន្លង់។ 30% មិនគ្របដណ្តប់ដោយទឹកគឺភាគច្រើនព្រៃឈើវាលខ្សាច់វាលទំនាបភ្នំនិងខ្ពង់រាប។ អរិយធម៌របស់មនុស្សបាននាំឱ្យមានកំណើននគរូបនីយកម្ម - កំណើនទីក្រុង។

រឿងជាច្រើនអាចផ្លាស់ប្តូរផ្ទៃផែនដី។ ការប៉ះទង្គិចចានគឺជាមូលហេតុចម្បងនៃការផ្លាស់ប្តូរប៉ុន្តែមានមួយចំនួនផ្សេងទៀតដូចជាសំណឹកពីខ្យល់និងភ្លៀងសំណឹកដោយមហាសមុទ្រឬផលប៉ះពាល់ពីផ្កាយព្រះគ្រោះ។ មានដុំថ្មសំខាន់ៗបីប្រភេទដែលបង្កើតបានជាផ្ទៃផែនដី:

ទឹកទាំងអស់នៅលើផែនដីនៅលើដីឬនៅក្នុងបរិយាកាសគឺជាផ្នែកមួយនៃ hydrosphere ប្រហែល 97,5% នៃទឹកទាំងអស់គឺជាទឹកប្រៃ។ប្រហែលពាក់កណ្តាលកសាបបច្ចុប្បន្ននេះមទឹកកក។ [12]មហាសមុទ្រស្រូបយកឬស្រូបយកកាបូនឌីអុកស៊ីត ឧស្ម័នដែលបន្ថែមឥទ្ធិពលផ្ទះកញ្ចក់និងកំដៅផែនដី។  ទឹកនៅលើភពផែនដីមិនហួតដូចភពអង្គារទេ ព្រោះភពផែនដីមានម៉ាសធំនិងមានCO2

បរិយាកាសរបស់ភពមួយគឺជាស្រទាប់នៃឧស្ម័នផ្សេងៗដែលនៅជុំវិញវា។ វាត្រូវបានរក្សាទុកនៅទីនោះតាមទំនាញផែនដី។ បរិយាកាសរបស់ផែនដីត្រូវបានបង្កើតឡើងពីអាសូត 78% 21% អុកស៊ីសែននិងបរិមាណតិចតួចនៃឧស្ម័នផ្សេងៗទៀត។  ល្បាយនេះត្រូវបានគេហៅថាខ្យល់។ លើសពីនេះទៀតមានស្រទាប់ឧស្ម័នអូហ្សូនដែលហៅថាស្រទាប់អូហ្សូន។ អូហ្សូនស្រូបយកវិទ្យុសកម្មអ៊ុលត្រាវីយូឡេចេញពីព្រះអាទិត្យ។ កាំរស្មីអ៊ុលត្រាវីយូឡេនមានគ្រោះថ្នាក់ដល់មនុស្សដូច្នេះហើយបើគ្មានជីវិតស្រទាប់អូហ្សូននឹងមិនអាចទៅរួចទេ។ បរិយាកាសក៏ការពារផែនដីពីគ្រោះថ្នាក់ដោយឧបទ្ទវហេតុនិងអាចម៍ផ្កាយតូចៗ។ នេះគឺដោយសារតែពួកគេដុតឡើងដោយសារតែការកកិតទាំងអស់ខណៈដែលពួកគេបានហើរតាមរយៈវា។ វាក៏អាចជួយរក្សាកំដៅផែនដីផងដែរ។ ឧស្ម័នមួយចំនួនរួមទាំងកាបូនឌីអុកស៊ីតនិងមេតានសកម្មភាពដូចជាភួយនៅជុំវិញផែនដីពួកគេអន្ទាក់កំដៅនៅក្រោមវារក្សាភពផែនដីក្តៅ។ នេះត្រូវបានគេហៅថាឥទ្ធិពលផ្ទះកញ្ចក់ធម្មជាតិ។ នៅពេលមនុស្សបង្កើតរោងចក្រនិងរោងចក្រថាមពលដើម្បីធ្វើចរន្តអគ្គិសនីការដុតត្រូវបានជាប់ទាក់ទង។ ការបំភាយឧស្ម័នអនុញ្ញាតឱ្យបញ្ចេញកាបោនឌីអុកស៊ីតច្រើន។ កាបូនឌីអុកស៊ីតនេះឡើងចូលទៅក្នុងបរិយាកាសហើយអន្ទាក់ជាច្រើនមានកំដៅច្រើន។ នេះហៅថាការឡើងកម្តៅផែនដី។

ខ្យល់ក្តៅបានកើនឡើង។ នៅពេលវាឡើងវាកាន់តែត្រជាក់ម្តងទៀតហើយធ្លាក់។ នេះត្រូវបានគេហៅថាចរន្តវិលវល់។ នៅពេលដែលខ្យល់ក្តៅប៉ះនឹងខ្យល់អាកាសខ្យល់ខុសៗគ្នាកើតឡើង។ ចរន្តអគ្គីសនីគឺជាមូលហេតុនៃអាកាសធាតុស្ទើរតែទាំងអស់នៅលើផែនដី។ នៅពេលដែលវាក្តៅនៅលើផ្ទៃទឹកហួតហើយក្លាយជាចំហាយទឹកឬចំហាយទឹក។ ទឹកក្តៅនេះឡើងក្តៅ។ នៅពេលវាឡើងវាកាន់តែត្រជាក់។ នៅពេលដែលវាត្រជាក់វាត្រលប់ទៅទឹកម្តងទៀត។ នេះបណ្តាលឱ្យមានពពកនិងភ្លៀង។ វាត្រូវបានគេហៅថាវដ្តទឹក។ 

ផែនដីត្រូវការរយៈពេល 24 ម៉ោងដើម្បីបញ្ចប់មួយថ្ងៃនិងប្រហែល 365 ថ្ងៃដើម្បីបញ្ចប់មួយឆ្នាំ។ តាមពិតផែនដីត្រូវការ 365.24 ថ្ងៃដើម្បីវិលជុំវិញព្រះអាទិត្យ។  ដើម្បីធ្វើឱ្យត្រីមាសនេះប្រចាំឆ្នាំជារៀងរាល់ឆ្នាំបន្ថែមមួយថ្ងៃបន្ថែមរៀងរាល់បួនឆ្នាំធ្វើឱ្យ 366 ថ្ងៃ។ នេះគឺជាឆ្នាំបង្គ្រប់មួយ។ ផែនដីជាមធ្យមគឺចម្ងាយ 150 លានគីឡូម៉ែត្រពីព្រះអាទិត្យហើយធ្វើដំណើរក្នុងល្បឿន 30 គីឡូម៉ែត្រក្នុងមួយវិនាទីឬក៏ 108,000 ម៉ាយក្នុងមួយម៉ោង។ 

ព្រះច័ន្ទវិលជុំវិញភពផែនដីក្នុងចម្ងាយជាមធ្យម 250,000 ម៉ាយល៍។ វាត្រូវបានចាក់សោរជាប់ទៅនឹងផែនដីដែលមានន័យថាវាតែងតែមានផ្នែកដូចគ្នាដែលប្រឈមនឹងផែនដី។ វាត្រូវចំណាយពេលប្រហែលមួយខែដើម្បីបញ្ចប់គន្លងមួយ។

ផែនដី គឺជាផ្នែកមួយនៃប្រព័ន្ធព្រះអាទិត្យនិងវិលជុំវិញព្រះអាទិត្យរួមជាមួយវត្ថុតូចៗរាប់ពាន់និងភពប្រាំបី។ ព្រះអាទិត្យនិងប្រព័ន្ធថាមពលព្រះអាទិត្យដែលបច្ចុប្បន្នកំពុងធ្វើដំណើរឆ្លងកាត់រន្ធ Orion នៃ Galaxy Milky Way ហើយនឹងត្រូវចំណាយពេលប្រហែល 10,000 ឆ្នាំក្រោយ។




#Article 33: អាស៊ីខាងកើត (266 words)


អាស៊ីខាងកើត ឬអាចហៅបានថា អាស៊ីបូព៌ា គឺជាអនុតំបន់មួយនៃអាស៊ីដែលកំណត់តាមតំបន់ភូមិសាស្រ្ត និងវប្បធម៌។ រដ្ឋប្រទេសនៅអាស៊ីខាងកើតមានដូចជា៖ សាធារណរដ្ឋប្រជាមានិតចិន ហុងកុង (តរព) ម៉ាកាវ (តរព) ជប៉ុន ម៉ុងហ្គោលី កូរ៉េខាងជើង (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) កូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ) និងតៃវ៉ាន់ (សាធារណរដ្ឋចិន)។ សូមបញ្ជាក់ថា នៅអាស៊ីខាងកើតមានរដ្ឋចំនួនបួនដែលមិនទទួលស្គាល់នូវអធិបតេយ្យភាពគ្នាទៅវិញទៅមកហើយរដ្ឋទាំងនោះមាន ចិនដីគោកនឹងកោះតៃវ៉ាន់ ហើយកូរ៉េខាងជើងនឹងកូរ៉េខាងត្បូង។ ម៉ាកាវនិងហុងកុងគឺជារដ្ឋដែលមានស្វ័យភាពខ្ពស់តែត្រូវនៅក្រោមអធិបតេយ្យភាពរបស់ចិន។ អាស៊ីខាងកើតមានព្រំប្រទល់៖ ខាងជើងជាប់នឹងអាស៊ីខាងជើង ខាងត្បូងជាប់នឹងអាស៊ីអាគ្នេយ៍ ភាគនីរតីគឺជាប់នឹងអាស៊ីខាងត្បូង ខាងលិចជាប់នឹងអាស៊ីកណ្តាល ខាងកើតជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក ហើយភាគអាគ្នេយ៍ជាប់នឹងបណ្តុំកោះមីក្រូណេស៊ី។ នៅពេលខ្លះ ប្រទេសសិង្ហបុរីនិងវៀតណាមក៏ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃអាស៊ីបូព៌ាផងដែរព្រោះថារដ្ឋទាំងពីរនេះមានទំនៀមទម្លាប់ វប្បធម៌ និងពូជសាសន៍ស្រដៀងនឹងប្រជាជាតិអាស៊ីបូព៌ា។ លើសពីនេះទៅទៀតនោះ សិង្ហបុរីគឺជាសមាជិកនៃកូននាគទាំងបួន។

តំបន់អាស៊ីខាងកើតគឺជាកន្លែងកំណើតនៃប្រទេសចិនបុរាណនិងអរិយធម៌ដ៏ចំណាស់របស់វា។ អាស៊ីខាងកើតមិនត្រឹមតែជាកន្លែងកំណើតនៃអរិយធម៌ចិនតែមួយនោះទេ វាក៏ជាកន្លែងកំណើតនៃអរិយធម៌ច្រើនទៀតផងដែរដូចជា ប្រទេសកូរ៉េសម័យបុរាណ ជប៉ុនសម័យបុរាណ និងចក្រភពម៉ុងកូលជាដើម។ អស់រយៈពេលជាងរាប់ពាន់ឆ្នាំមកហើយ ប្រទេសចិនបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើអាស៊ីបូព៌ានិងប្រទេសជិតខាងព្រោះថាចិនគឺជារដ្ឋដែលមានអរិយធម៌ឈានមុខគេនៅក្នុងតំបន់នេះ។ តាមប្រវត្តិសាស្រ្ត សង្គមនៅអាស៊ីបូព៌ាបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីអរិយធម៌ចិន វាក្យស័ព្ទនិងអក្សរនៅតំបន់អាស៊ីខាងកើតគឺសុទ្ធតែកើតចេញពីអក្សរចិនបុរាណទាំងអស់។ ប្រតិទិនចិនគឺជាផ្នែកមួយនៃវប្បធម៌អាស៊ីខាងកើតហើយជាឫសគល់នៃប្រតិទិនអាស៊ីបូព៌ាជាទូទៅ។ សាសនាធំៗនៅអាស៊ីខាងកើតមានដូចជា ព្រះពុទ្ធសាសនា (ភាគច្រើនគឺមហាយាន) ខុងជឺសាសនា និងតាវសាសនាជាដើម។ សាសនាប្រជាប្រិយចិនគឺមាននៅចិនដីគោក ហុងកុង ម៉ាកាវ និងតៃវ៉ាន់ ព្រះពុទ្ធសាសនានិងស៊ីនតូសាសនាគឺនិយមនៅប្រទេសជប៉ុន រីឯសាសនាគ្រិស្ត ព្រះពុទ្ធសាសនានិងស៊ីនតូសាសនាគឺមាននៅប្រទេសកូរ៉េ។ សាសនាតេងហ្គឺនិងព្រះពុទ្ធសាសនាទីបេជាទូទៅត្រូវបានគោរពប្រកាន់ដោយជនជាតិម៉ុងកូលនិងជនជាតិទីបេ ចំណែកឯសាសនាសាម៉ាវិញដែលបានរីករាលដាលដល់ភាគខាងជើងនៃប្រទេសចិន សព្វថ្ងៃត្រូវបានប្រជាជនភាគតិចចិនមួយចំនួនគោរពសាសនានេះ ជាពិសេសគឺជនជាតិម៉ាន់ជូ។ ភាសាធំៗនៅអាស៊ីខាងកើតមាន៖ ចិនកុកងឺ ភាសាជប៉ុន និងភាសាកូរ៉េ។ ក្រុមជនជាតិធំៗនៅអាស៊ីខាងកើតមាន៖ ជនជាតិហាន ជនជាតិយ៉ាម៉ាតូ និងជនជាតិកូរ៉េ។ អាស៊ីបូព៌ាមានជនជាតិភាគតិចចំនួន ៧៦ ក្រុមដែលត្រូវបានទទួលស្គាល់ជាផ្លូវការ។ ៥៥ ក្រុមមានដើមកំណើតនៅចិន ១៦ ក្រុមមាននៅលើកោះតៃវ៉ាន់ មួយក្រុមនៅលើកោះហុកកៃដូ (ប្រទេសជប៉ុន) និង ៤ ក្រុមទៀតនៅម៉ុងហ្គោលី។ 

ប្រជាជនអាស៊ីខាងកើតមានប្រមាណ ១,៧ ពាន់លាននាក់ដែលស្មើនឹង ៣៨% នៃប្រជាជនសរុបនៅទ្វីបអាស៊ី និង ២២% នៃចំនួនប្រជាជនសរុបលើពិភពលោក។ ភូមិភាគអាស៊ីបូព៌ាគឺជាម្ចាស់ផ្ទះនៃទីក្រុងធំៗនៅលើពិភពលោកដូចជា៖ ទីក្រុងប៉េកាំង ហុងកុង សេអ៊ូល ស៊ាងហៃ តៃប៉ិ និងតូក្យូ...។

ប្រជាជាតិអាស៊ីបូព៌ាមានសេដ្ឋកិច្ចដ៏ធំទូលាយនិងរីកចម្រើនបំផុតនៅលើពិភពលោកដូចជា៖ ចិនដីគោក ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងម៉ាកាវ។

ជនជាតិចិនគឺជាក្រុមមនុស្សដំបូងដែលបានមកបោះទីលំនៅលើទឹកដីអាស៊ីបូព៌ាហើយត្រូវជាស្នូលនៃអរិយធម៌អាស៊ីបូព៌ា។ ចិនបានជះឥទ្ធិពលនៃអរិយធម៌និងវប្បធម៌របស់ខ្លួនទៅតាមតំបន់ផ្សេងៗនៃអាស៊ីបូព៌ា ដែលជាហេតុនាំឱ្យតំបន់ទាំងនោះមានទំនៀមទម្លាប់ស្រដៀងនឹងចិន។ ប្រវត្តិវិទូម្នាក់ឈ្មោះពីង‐ទី ហូបានសម្តៅលើអរិយធម៌ចិនថាជាកំណើតអរិយធម៌អាស៊ីខាងកើត។

អរិយធម៌ចិនគឺមានអាយុកាលប្រមាណ ១,៥០០ ឆ្នាំមកហើយមុនពេលដែលអរិយធម៌អាស៊ីខាងកើតផ្សេងទៀតបានលិចចេញឡើង រាជាធិរាជចិនបានពង្រីកនូវវប្បធម៌ សេដ្ឋកិច្ច បច្ចេកវិទ្យា និងឥទ្ធិពលនយោបាយរបស់ខ្លួនទៅកាន់រដ្ឋដទៃទៀតនៃអាស៊ីបូព៌ា។ រាជវង្សចិននីមួយៗបានខំពង្រីកឥទ្ធិពលរបស់ខ្លួនទៅទូទាំងតំបន់អាស៊ីបូព៌ាដោយការផ្សព្វផ្សាយនៃវប្បធម៌ខ្លួន ការធ្វើសេដ្ឋកិច្ចនិងនយោបាយជាដើម។ ជាលទ្ធផល ឥទ្ធិពលរបស់ចិនបានគ្របដណ្តប់មកលើដែនដីអាស៊ីបូព៌ាអស់រយៈពេលជាង ២ សហស្សវត្ស (២,០០០ ឆ្នាំ)។ ប្រព័ន្ធដៃទន្លេនៃរាជាធិរាជចិនបានឆ្លាក់រូបរាងប្រវត្តិសាស្រ្តនៃអាស៊ីបូព៌ាអស់ជាងពីរសហស្សវត្ស ហើយវាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្រ្តអាស៊ីខាងកើត។ ភាពលិចធ្លោខាងផ្នែកវប្បធម៌របស់រាជាធិរាជចិនមិនត្រឹមតែនាំឱ្យចិនក្លាយជារដ្ឋដែលមានអក្ខរកម្មដំបូងគេបង្អស់នៅតំបន់អាស៊ីបូព៌ាទាំងមូលប៉ុណ្ណោះទេ តែឥទ្ធិពលរបស់វាក៏បានជះទៅដល់កូរ៉េ និងជប៉ុនផងដែរ។

នៅក្រោមអំណាចរបស់អធិរាជវូ នៃរាជវង្សហាន, ចិនបានក្លាយជាមហាអំណាចដ៏លិចធ្លោមួយនៅក្នុងតំបន់អាស៊ីចខាងកើតដោយការនាំចេញនូវឥទ្ធិពលអំណាចរបស់ខ្លួនទៅរដ្ឋជិតខាង។ កាលសម័យនោះ រាជវង្សហាននៃប្រទេសចិនគឺជារដ្ឋដែលបានបង្រួបបង្រួមប្រជាជនអាស៊ីខាងកើត មានអក្ខរកម្មនិងនគរូបនីយកម្មច្រើនបំផុត ក៏ដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ច អរិយធម៌ បច្ចេកវិទ្យា និងវប្បធម៌ទៅគ្រប់កន្លៀតនៃអាស៊ីបូព៌ា។ ក្រោយមក គឺការធ្វើអន្តរកម្មខាងវប្បធម៌និងសាសនារវាងជនជាតិចិននិងនគររាជវង្សអាស៊ីបូព៌ាផ្សេងៗទៀត។ ការភាយសាយឥទ្ធិពលរបស់ចិនមកលើកូរ៉េដំបូងគឺចាប់ផ្តើមនៅពេលដែលជនជាតិហានបានកំពុងពង្រីកទឹកដីរបស់ខ្លួនទៅភាគឥសាន្តនៅក្នុងអំឡុងឆ្នាំ ១០៨ មុនគ.ស។ ពួកហានបានគ្រប់គ្រងតំបន់ភាគខាងជើងនៃឧបទ្វីបកូរ៉េហើយក៏បង្កើតចេញជាខេត្តមួយឈ្មោះថាលេឡាំង។ មិនយូរប៉ុន្មាន ឥទ្ធិពលរបស់ចិនក៏ចាប់ផ្តើមចាក់ឫសចូលទៅក្នុងតំបន់កូរ៉េតាមរយៈការនាំចូលនូវប្រព័ន្ធសរសេរអក្សរ ប្រព័ន្ធរូបិយវត្ថុ វប្បធម៌កសិកម្មស្រូវ និងស្ថាប័ននយោបាយខុងជឺ។ សង្គមជូម៉ុននៅសម័យជប៉ុនបុរាណបាននាំចូលនូវវប្បកម្មស្រូវសើមនិងលោហស្សាហកម្មតាមរយៈការធ្វើទំនាក់ទំនងបន្តជាមួយប្រទេសកូរ៉េ។ នៅដើមសតវត្សទី៤ នៃគ.ស ជប៉ុនបាននាំចូលនូវប្រព័ន្ធសរសេររបស់ចិនដែលក្រោមមកក៏បានវិវត្តទៅជាតួអក្សរកាន់ជិដែលសព្វថ្ងៃត្រូវបានប្រើប្រាស់ជាញឹកញាប់នៅក្នុងប្រព័ន្ធសរសេររបស់ជប៉ុន។ ការប្រើប្រាស់ប្រព័ន្ធសរសេរអក្សរចិនបានអនុញ្ញាតឱ្យជនជាតិជប៉ុនអាចអនុវត្តសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ រក្សាកំណត់ត្រាប្រវត្តិសាស្រ្ត ផ្តល់នូវទម្រង់គំនិត មតិយោបល និងទស្សនវិជ្ជាផ្សេងៗ។ នៅក្នុងសម័យរាជវង្សថាង ឥទ្ធិពលរបស់ចិនបានរាលដាលទៅពាសពេញតំបន់អាស៊ីបូព៌ា ឧទាហរណ៍៖ ទស្សនៈផ្សេងៗនៃវប្បធម៌ចិនបានរាលដាលចូលដល់ប្រទេសកូរ៉េ និងជប៉ុននៅសម័យរាជវង្សថាង។ នៅបជ្ឈឹមសម័យ ខណៈពេលដែលរដ្ឋអាស៊ីបូព៌ាបានកកើតឡើងដូចជា រដ្ឋកូរ៉េនៅសតវត្សទី៤ និងជប៉ុននៅសតវត្សទី៧។ រដ្ឋទាំងពីរក៏បាននាំចូលឥទ្ធិពលរបស់ចិនជាច្រើនដូចជា ការប្រៀនប្រដៅរបស់ខុងជឺ ការប្រើប្រាស់តួអក្សរហាន ស្ថាបត្យកម្មបែបចិន ស្ថាប័នរដ្ឋ ទស្សនវិជ្ជានយោបាយ សាសនា ផែនការទីប្រជុំជន ហើយនិងគំរូវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនចូលទៅក្នុងវប្បធម៌របស់ពួកគេតាមរយៈការធ្វើទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ តាមរយៈការបំផុសគំនិតលើប្រព័ន្ធននយោបាយថាង ព្រះអង្គម្ចាស់ណាកា ណូ អ៊ូបានចាប់ផ្តើមធ្វើកំណែទម្រង់តៃកានៅឆ្នាំ ៦៤៥ នៃគ.ស ដែលជាហេតុនាំឱ្យប្រទេសជប៉ុនផ្លាស់ប្តូរទៅជាអាណាចក្រការិយាធិបតេយ្យមជ្ឈការមួយ។ ជនជាតិជប៉ុនក៏បានប្រកាន់យកព្រះពុទ្ធសាសនាមហាយានជាសាសនារបស់ខ្លួន ស្ថាបត្យកម្មបែបចិន ពិធីបុណ្យទំនៀមទម្លាប់តាមព្រះរាជវាំងរាជាធិរាជមានដូចជា តន្រ្តីវង់ភ្លេង និងរបាំរាំរបស់រដ្ឋជាដើម។ ភាសាចិនថាងបានទទួលនូវកិត្យានុភាពនិងទស្សនៈនៃវប្បធម៌ថាងដូចជា កំណាព្យ អក្សរផ្ចង់ និងគំនូរទេសភាព សុទ្ធតែមានប្រជាប្រិយភាពខ្លាំងនៅជប៉ុន។ ក្នុងអំឡុងសម័យណារ៉ា ជប៉ុនបានចាប់ផ្តើមនាំចូលវប្បធម៌និងរចនាបថចិនជាច្រើមសន្ធឹកសន្ធាប់រួមមានពិធីសារខុងជឺដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌របស់ជប៉ុនហើយក៏ដូចជាទស្សនវិជ្ជានយោបាយនិងសង្គមផងដែរ។ ជនជាតិជប៉ុនក៏បានបង្កើតច្បាប់ដែលដកស្រង់ពីប្រព័ន្ធច្បាប់ចិនដែលត្រូវបានប្រើដើម្បីបង្គាប់បន្ថែមលើសម្លៀកបំពាក់គីម៉ូណូដែលត្រូវបានបំផុសពីអាវផាយរបស់ចិន (ហានហ្វូ) ក្នុងសតវត្សទី ៨ នៃគ.ស។ អស់រយៈពេលជាច្រើនសតវត្ស ជាពិសេសគឺពីសតវត្សទី៧ ដល់ទី១៤ ប្រទេសចិនបានឈរជាអរិយធម៌ដ៏ជឿនលឿនបំផុតនៅអាស៊ីខាងកើត និងអំណាចយោធាហើយសេដ្ឋកិច្ចដែលត្រូវជាប្រភពឥទ្ធិពលធំបំផុតរបស់ខ្លួនបានបញ្ជូនវប្បធម៌ចិនទំនើបនិងវិធីសាស្រ្តគំនិតថ្មីៗទៅពាសពេញតំបន់មួយនេះរហូតដល់សតវត្ស​ទី១៩។

អំណាចឥទ្ធិពលរបស់ចិនក៏ចាប់ផ្តើមធ្លាក់ចុះ នៅពេលដែលទំនាក់ទំនងរវាងប្រជាជាតិអាស៊ីខាងកើតជាមួយនឹងលោកខាងលិចកំពុងរឹតតឹងឡើងៗនៅចុងសតវត្សទី១៩។ នៅពាក់កណ្តាលសតវត្សទី១៩ រាជវង្សឈិងដែលកំពុងតែចុះខ្សោយស្រាប់ បានជួបនឹងវិបត្តិជាច្រើនបន្ថែមដូចជា អំពើពុករលួយ និងឧបសគ្គជាប់គាំងខាងផ្នែកនយោបាយ។ វិបត្តិទាំងនេះគឺជាហេតុដែលបណ្តាលឱ្យចិនមិនអាចប្រកួតប្រជែងជាមួយនឹងមហាអំណាចអាណានិគមអឺរ៉ុបនិងប្រទេសជប៉ុនដែលកំពុងធ្វើទំនើបកម្មយ៉ាងរហ័សបាន។ មេបញ្ជាការកងទ័ពជើងទឹកអាមេរិកម្នាក់ឈ្មោះម៉ាតធ្យូ ផេរីបានបើកផ្លូវឱ្យជប៉ុនមើលគំរូនិងយកត្រាប់តាមប្រទេសលោកខាងលិច ហើយមិនយូរប៉ុន្មាន ប្រទេសជប៉ុនក៏ចាប់ផ្តើមអភិវឌ្ឍន៍យ៉ាងសកម្មនៅទស្សវត្តឆ្នាំ១៨៦០។ ខណៈពេលកំពុងជួបបទពិសោធន៍ថ្មីនៃការធ្វើទំនើបកម្មតាមលោកខាងលិច ជប៉ុនក៏បានប្រែខ្លួនពីប្រទេសប្រកាន់យកគោលនយោបាយឯកោ (មិនមានទំនាក់ទំនងជាមួយអ្នកក្រៅ) មកក្លាយជាប្រទេសឧស្សាហកម្មដំបូងបំផុតនៅអាស៊ីបូព៌ាសម័យទំនើប។ ប្រទេសជប៉ុនទំនើបថ្មីដែលមានអំណាចខ្លាំងក្លាខាងផ្នែកយោធា បានដាក់ខ្លួនក្លាយជារដ្ឋមហាអំណាចថ្មីនៃអាស៊ីខាងកើតដោយមានទិសដៅឆ្ពោះទៅរកការដឹកនាំពិភពលោកទាំងមូល។ នៅដើមទស្សវត្តឆ្នាំ១៩០០ ចក្រភពជប៉ុនបានទទួលជោគជ័យក្នុងការក្លាយខ្លួនជាមហាអំណាចលិចធ្លោជាងគេបំផុតនៅអាស៊ីខាងកើត។ ដោយមានឈ្មោះនៅលើឆាកអន្តរជាតិជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត ជប៉ុនក៏ចាប់ផ្តើមប្រជែងជាមួយមហាអំណាចអាណានិគមអឺរ៉ុបហើយបានប្រកាន់យកគោលជំហរភូមិសាស្ត្រនយោបាយកាន់តែសកម្មនៅក្នុងអាស៊ីបូព៌ានិងកិច្ចការពិភពលោក។ ដោយសារតែបម្លាស់ប្តូរអំណាចនយោបាយនិងយោធារបស់ខ្លួន ជប៉ុនក៏បានផ្តួលរលំរាជវង្សឈិងដែលកំពុងធ្លាក់ចុះដុនដាបនៅក្នុងសង្គ្រាមចិន-ជប៉ុនលើកទី១ ហើយថែមទាំងបានយកឈ្នះលើរាជាធិរាជរុស្ស៊ីក្នុងឆ្នាំ១៩០៥ ទៀតផង។ ជ័យជម្នះរបស់ជប៉ុនមកលើរុស្ស៊ីនេះគឺជាជ័យជម្នះដំបូងបង្អស់របស់មហាអំណាចអាស៊ីបូព៌ាមកលើមហាអំណាចអឺរ៉ុបនៅអំឡុងសម័យទំនើប។ អនុត្តរភាពរបស់ជប៉ុននិងត្រូវជាបេះដូងរបស់ចក្រភពខ្លួនគឺ កោះតៃវ៉ាន់ និងឧបទ្វីបកូរ៉េ។ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២, ដោយការពង្រីកទឹកដីនិងក្តីប៉ងប្រាថ្នាចង់ក្លាយខ្លួនជារដ្ឋចក្រពត្តិនិយម, អាណាចក្រជប៉ុនក៏បានបង្កើតគម្រោងមួយហៅថាមហាសហវិបុលភាពអាស៊ីខាងកើតដែលនឹងដាក់រួមបញ្ចូលប្រទេសកូរ៉េ កោះតៃវ៉ាន់ តំបន់ម៉ាន់ជូហើយចិនភាគខាងកើត ហុងកុង និងអាស៊ីអាគ្នេយ៍ ឱ្យនៅក្រោមការកាន់កាប់របស់ខ្លួនដើម្បីក្លាយជាមហាអំណាចអាណានិគមនៅអាស៊ីខាងកើត។ បន្ទាប់ពីការធ្វើទោហនកម្មអស់ជាមួយសតវត្សដោយក្រុមមហាអំណាចអឺរ៉ុបនិងជប៉ុន អាស៊ីបូព៌ាបានទទួលនូវការប្រែប្រួលយ៉ាងខ្លាំងជាពិសេសគឺនៅក្រោយសង្គ្រាមលោកលើកទី២៖ ការដកថយឥទ្ធិពលរបស់ពួកជប៉ុន និងការបែងចែកប្រទេសចិននិងកូរ៉េនៅក្នុងសង្គ្រាមត្រជាក់។ ឧបទ្វីបកូរ៉េក៏បានទទួលឯករាជ្យប៉ុន្តែវាត្រូវបែងចែកបន្តទៅជារដ្ឋគូប្រជែងចំនួនពីរ ចំណែកកោះតៃវ៉ាន់វិញត្រូវក្លាយជាទឹកដីរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋចិនក្រោយពីបានបាត់បង់ចិនដីគោកទៅសាធារណរដ្ឋប្រជាមានិតចិននៅក្នុងសង្គ្រាមស៊ីវិល។ នៅអំឡុងពាក់កណ្តាលនៃសតវត្សទី២០ សេដ្ឋកិច្ចប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្ពស់មិនគួរឱ្យជឿក្នុងរយៈពេលត្រឹមតែពីរបីទស្សវត្តប៉ុណ្ណោះក្រោយសង្គ្រាមលោក។ បច្ចុប្បន្ន ជប៉ុនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ខ្លាំងមួយនៅអាស៊ីខាងកើត។ មិនមែនមានតែជប៉ុនមួយនោះទេដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រទេសកូរ៉េខាងត្បូងនិងចិនតៃវ៉ាន់ក៏ទទួលបាននូវកំណើនសេដ្ឋកិច្ចផងដែរនាពេលនោះ។ ប៉ុន្តែរដ្ឋដែលមានសេដ្ឋកិច្ចលិចធ្លោខ្លាំងជាគេនៅអាស៊ីខាងកើតនោះគឺចិនដីគោក, ចិនដីគោកបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីខ្លួនបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅក្នុងឆ្នាំ២០០១ ហើយបច្ចុប្បន្ន ចិនដីគោកកំពុងតែរំកឹលខ្លួនបន្តិចម្តងៗឆ្ពោះទៅជាមហាអំណាចសេដ្ឋកិច្ចលេខមួយនៅលើពិភពលោក។ ទោះបីជាលែងមានសង្គ្រាមនៅក្នុងតំបន់នេះអស់រយៈពេលជាច្រើនទស្សវត្តក្តី តែតំបន់មួយនេះអាចនឹងងាយបែកបាក់ដោយសារតែភាពសកម្មនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។




#Article 34: ព្រាប សុវត្ថិ (549 words)


ព្រាប សុវតិ្ថ (English : Preab Sovath កើតនៅថ្ងៃទី២៥ ខែ ខែ ឧសភា ឆ្នាំ ១៩៧៥) លោក គឺជាអ្នកចម្រៀង និងជា តារាភាពយន្ត ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុង ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅតំបន់ដែលសម្បូរទៅដោយពលរដ្ឋខ្មែររស់នៅ ក្រៅប្រទេសផងដែរ​ ។ លោកចាប់ផ្ដើមចូលថតបទចំរៀងដំបូង ក្នុងឆ្នាំ ១៩៩៧ អោយ ផលិតកម្ម​រស្មីហង្សមាស ដែលជាក្រុមហ៊ុនចំរៀងនាំមុខគេនៅកម្ពុជា។ បទចំរៀងរបស់លោកភាគច្រើនចេញជាVCD Karaoke ។ លោក ព្រាប សុវតិ្ថ បានឈានជើងប្រឡូកក្នុងការចេញទៅច្រៀងក្នុងការប្រគុំតន្ត្រីអន្តរជាតិជាច្រើន ដូចជា ៖

ភាពល្បីល្បាញ លោក ព្រាប សុវត្ថិ បានធ្វើអោយលោកឈ្នះពានមួយចំនួនផងដែរក្នុងប្រទេសកម្ពុជា ដូចជា ពានកំពូលតារាចម្រៀង អាណាចក្រតារា ឆ្នាំ២០១២ 
Top Singer Award Anachak Dara 2012 រៀបចំឡើងដោយក្រុមហ៊ុន Sabay នៅទីក្រុងរណបកោះពេជ្រ នាថ្ងៃទី១៦ខែកុម្ភៈឆ្នាំ ២០១២
លោក ព្រាប​ សុវត្តិ គឺអាចចាត់ទុកជា កំពូលតារាចម្រៀងម្នាក់ដែលមានឈ្មោះបោះសម្លេងប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកក៏បានជាប់ឈ្មោះក្នុងការតំណាងអោយប្រទេសកម្ពុជាទៅប្រកួតក្នុងពានរង្វាន់  World Music Awards 2014​ ក្នុងការតំណាងអោយប្រទេសកម្ពុជាផងដែរ  ភាពល្បីល្បាញរបស់លោក បានធ្វើអោយលោក ក្លាយជាគណៈកម្មាធិការវាយតម្លៃ Jugde Audition ក្នុងកម្មវិធី The Cambodian idol Season 1 (កម្ពុជា idol រដូវកាលទី១) 2015 
និង ជាកណៈកម្មាធិការ ក្នុងកម្មវិធីលំដាប់ពិភពលោក កម្មវិធី ទេពកោសល្យកម្ពុជា Cambodia's Got Talent (season 1) 2015  និងក្លាយជា The Coaches' Voice ក្នុងកម្មវិធី The Voice Kid Cambodia (season 1) 2016.Cambodian Music Awards.

លោក ព្រាប សុវត្ថិ បានកើតនៅថ្ងៃទី ២៥ ខែឧសភាឆ្នាំ ១៩៧៥ កំឡុងការជម្លៀសប្រជាពលរដ្ឋដោយកងទ័ពខ្មែរក្រហមក្នុងរបបប៉ុលពត (១៩៧៥-១៩៧៩) ។ ម្តាយរបស់លោកបានបង្កើតលោកនៅពេលយប់ក្រោមដើមស្នាយមួយ ដូចនេះម្ដាយលោកក៏ដាក់ឈ្មោះអោយលោកថា (ស្នាយ) ។ ឪពុករបស់ព្រាប សុវត្ថ ត្រូវបានសម្លាប់ដោយកងទ័ពខ្មែរក្រហមនៅឆ្នាំ ១៩៧៧ ។ ក្រោយមកលោក និងម្តាយរបស់លោកបានផ្លាស់លំនៅទៅស្រុកកោះធំក្នុង (ខេត្តកណ្តាល) ។ ម្តាយរបស់លោកត្រូវ បានពួកខ្មែរក្រហមបង្ខំអោយទៅធ្វើការនៅកសិដ្ឋានប្រមូលផ្តុំជាមួយពលរដ្ឋខ្មែរជាច្រើនទៀតជារៀងរាល់ថ្ងៃខណៈពេលដែលគាត់ធំធាត់នៅក្នុងមណ្ឌលកុមារ។ នៅឆ្នាំ ១៩៨២ លោក ព្រាប សុវត្ថិ​ និងម្ដាយរបស់គាត់បានផ្លាស់ទីលំនៅទៅរស់នៅទីក្រុងភ្នំពេញ លោកស្រីបានចូលធ្វើទាហ៊ាននៅអគ្គស្នងការនយោបាយ ហើយបានរៀនផ្នែកបរិក្ខាហិរញ្ញវត្ថុ ហើយបានចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ ជាហរិញ្ញឹក ។ បន្ទាប់មកម្តាយរបស់លោកបានខិតខំយ៉ាងខ្លាំងដើម្បីបញ្ជូនលោក ព្រាប សុវត្ថ ទៅសាលារៀនហើយនៅទីបំផុតលោកបានបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ ១៩៩១ ហើយបន្តការសិក្សាបរិញ្ញាប័ត្រច្បាប់និងសេដ្ឋកិច្ចនៅសកលវិទ្យាល័យសេដ្ឋកិច្ច ក្នុងអំឡុងពេលនោះផងដែរ លោកបានដាក់ពាក្យបម្រើកងទ័ព ក្នុងឆ្នាំ ១៩៩២ លោកបានចូលធ្វើទាហាន​ នៅអគ្គស្នងការនយោបាយ ពេលលោកបានចូលទាហាន លោកឩស្សាហ៍ បានឡើងច្រៀងក្នុងកម្មវីធីជប់លៀង សម្លេងទឹកដមរបស់លោក ត្រូវបានមិត្តភ័ក្ដនែនាំ អោយទៅចេញច្រៀងតាមរាំងសាល និង តាមបារប៊ីហ្គាដេន ក្នុងឆ្នាំ ១៩៩៤ លោកច្រៀងបានមួយឆ្នាំ ពោលគឺឆ្នាំ (១៩៩៥-១៩៩៦) លោកបានក្លាយជាដៃគូចម្រៀងជាមួយ អ្នកនាង ទូច ស៊ុននិច ក្នងបទចម្រៀងទី១ ដែលមានការពេញនិយមខ្លាំងគឺបទ អូនមិនមែនសង្សា និង មួយបទទៀត មានចំណងជើងថា សូមឲ្យពិតដូចវាចា ភាពល្បីនោះបានធ្វើអោយលោក ចូលច្រៀងក្នុងផលិតកម្មធំមួយក្នុងប្រទេសកម្ពុជា គឺ ផលិតកម្មរស្មីហង្សមាស ក្នុងឆ្នាំ ១៩៩៧ ដែលចេញក្នុង អាលប៊ុមទោលទីមួយរបស់លោក គឺបទ ខ្សែរជីវិត និង បទឆ្លងឆ្លើយល្បីរបស់លោក ជាមួយអ្នកស្រី ហុឹម សុិវន​ ក្នុងបទទី២ របស់លោក គឺបទ ហែកបេះដូង ក្រោយមកបទចម្រៀង ដែលធ្វើអោយលោក ព្រាប សុវត្ថ ល្បីខ្លាំងបំផុតក្នុងប្រទេសកម្ពុជាគឺបទ រដឺនមានស្នេហ៍ ក្នុងឆ្នាំ ២០០៣ ដែលជាការ Cover Version របស់អ្នកចម្រៀងថៃលោក បឺត ធុងឆ័យ (English : Bird Thongchai)
ភាពល្បីល្បាញក្នុងបទនេះបានបន្តអោយលោក ចេញចម្រៀងបទ ល្បីៗពេញនិយម រហូតដល់លោកក្លាយខ្លួនជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាតែម្ដង ។
លោកបានរៀបការ​និងអ្នកស្រី ឡុង ស្រីមុំ ក្នុងឆ្នាំ​ ១៩៩៧ និងមានកូនប្រុសចំនួនបីនាក់ កូន​​ច្បង​របស់​លោកមាន​ឈ្មោះ​ថា សុវត្ថិ មុនី​វណ្ណ កូន​ទី២ មាន​ឈ្មោះ​ថា សុវត្ថិ មន្នី​នាគ កូន​ទី ៣ មាន​ឈ្មោះ​ថា សុវត្ថិ សិរីវុឌ្ឍ ដែល​បច្ចុប្បន្ន អ្នក​ទាំង ៣ កំពុង​ធ្វើ​ឱ្យ​ទស្សនិកជន​ជាច្រើន​ចាប់អារម្មណ៍ ដោយ​សារ​​តែ​រូបរាង​ស្រស់​សង្ហា​របស់​ពួក​គេ គួប​​ផ្សំ​ជា​កូន​របស់​តារា​ចម្រៀង​ល្បី​ថែម​ទៀត​ផង​នោះ៕​ ​

លោក ព្រាប សុវត្ថិ បានចាប់ផ្ដើមសកម្មក្នុងការច្រៀងចម្រៀងតាមរាំងសាល និង ប៊ីហ្គាដេន ក្នុងអំឡុងឆ្នាំ 1994 ក្រោយមកបានក្លាយជាអ្នកចម្រៀងដៃគូជាមួយ អ្នកនាង ទូច ស៊ុននិច ក្នុងឆ្នាំ (1995-1996) ក្នងបទ (អូនមិនមែនសង្សា) ដែលបានច្រៀងរួមគ្នា ក្នុងតន្ត្រីទេសចរណ៍ Tour Concert ដែលផ្សាយដោយទូរទស្សន៍ជាច្រើនដូចា ទូរទស្សន៍ជាតិកម្ពុជា (ទទក) និង ទូរទស្សន៍រាជធានីភ្នំពេញ ប់ុស្ត៍លេខ៣ ហើយនេះក៏ជាការចាប់ផ្ដើមនៃការប្រឡូកទៅក្នុងវីថីសីល្បៈតារា របស់លោកផងដែរ ។ ក្រោយមកលោក បានចូលទៅក្នុងផលិតកម្មរស្មីហង្សមាស (Reaksmey Hangmeas Production)  ក្នុងឆ្នាំ ១៩៩៧ លោក បានចេញ អាលប៊ុមទោលទី១ គឺបទ (ខ្សែរជីវិត) និង បទឆ្លងឆ្លើយល្បីរបស់លោក ជាមួយអ្នកស្រី ហុឹម សុិវន​ ក្នុងបទទី២ របស់លោក គឺបទ (ហែកបេះដូង) ។

លោក ព្រាប សុវត្ថិ បានលេចមុខក្នុងការប្រគុំតន្ត្រីជាបន្តបន្តាប់ ជាមួយនិងការបង្ហាញមុខក្នុងទូរទស្សន៍អប្សារ៉ា- Apsara TV ក្នុងបទ (ហេតុអ្វីបញ្ឈឺបងទៀត) 1998 ក្រោយមកលោកបានបន្តចេញបទចម្រៀង ជាមួយនិងបទភ្លេងមរតកដើមជាបន្តបន្តាប់ រហូតមកដល់ឆ្នាំ 2003 លោកបានចេញបទ (រដឺនមានស្នេហ៍) ដែលជាការ Cover Version របស់អ្នកចម្រៀងថៃលោក បឺត ធុងឆ័យ (English : Bird Thongchai) ដែលបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែន កេរ្ត៍ឈ្មោះរបស់លោកបានបោះជំហ៊ានក្នុងសីល្បៈឡើងខ្ពស់មួយកម្រិតទៀត ។

ដោយសារកម្ពុជាជាប្រទេសដែលងើបពីសម័យញាំញីដោយភ្លើងសង្គ្រាម ទើបកម្ពុជា មិនមានលទ្ធភាពច្រើនក្នុងការនិពន្ធបទភ្លេងដោយខ្លួនឯង ដោយជំនួសទៅដោយការយកទំនុកភ្លេង ក៏ដូចជាទំនុកច្រៀងពីបណ្ដាលប្រទេសមួយចំនួនផងដែរដូចជា ថៃ ចិន និង អាមរិក យកមកជាការ Cover Version Khmer 
បទល្បីក្នុងឆ្នាំ (2004-2012) លោក ព្រាប សុវត្ថិ បានច្រៀងចម្រៀង Cover Version ជាច្រើនបទ។

នៅក្នុងឆ្នាំ 2013 លោកបានចេញទៅសម្ដែងតន្ត្រីទេសចរណ៍នៅឯសហរដ្ឋអាមេរិច ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័ញ៉ា California 
និង បន្តទៅប្រគុំតន្ត្រីក្នុងរដ្ឋ Virginia រួចបន្តទៅប្រទេសជប៉ុន ក្នុងការប្រគំតន្ត្រី Japan ASEAN Music Festival for Healing 2013 ដែលមានអ្នកចម្រៀងមកពី 40 ប្រទេស ឆ្នាំ 2013 នេះដែរលោកមិនសូវមានពេលវេលាចេញបទចម្រៀងថ្មីនោះទេ ។ មកដល់ឆ្នាំ 2014 លោក ព្រាប សុវត្ថិ បានជាប់ជាតំណាងអោយកម្ពុជា ទៅប្រកួតក្នុងពានរង្វាន់លំដាប់ពិភពលោក World Music Awards 2014 ផងដែរបើទោះជាមិនបានលទ្ធផលក្ដី លោកក៏បានទៅសម្ដែង Concert ក្នុងការប្រគំតន្ត្រី​បុណ្យសមុទ្រក្នុង ខេត្តកោះកុង ​ផងដែរ ។ រហូតមកដល់ឆ្នាំ 2015 លោក ព្រាប សុវត្ថិ បានប្រកាស ឈប់ចេញបទចម្រៀង Cover ពីបរទេស ផងដែរ ដែលលោក ចង់អោយមានស្នាដៃ Original Song សម្រាប់ខ្លួនផងដែរ តែមកដល់ឆ្នាំ 2015 លោកនៅតែចេញចម្រៀង Cover ដដែលគឺបទ Lady - Cover By Steelheart (She's Gone)  
ចំណែកបទ Original ទីមួយដែលលោកប្រកាសគឺបទ ប៉ាដឹងប៉ាវ៉ៃ បានជាប់ Melody ភ្លេងរបស់ PSY ក្នុងបទ Gentleman.

ដោយសារតែប្រទេសកម្ពុជាមានការីកលូតលាស់ផ្នែកសេដ្ឋកិច្ចជាតិ គួបផ្សំនិងការរិះគន់លោកកាន់តែច្រើនៗឡើងអំពីការចម្លងយកបទបរទេស បានធ្វើអោយលោក ប្រឹងប្រែងចេញបទ Original Song ផ្ទាល់ខ្លួនផងដែរ បទ Original Song របស់លោករួមមាន ៖

បើទោះជាលោក បានចេញបទច្រើនជាមួយអ្នកនិពន្ធទំនុកភ្លេងផ្សេងៗយ៉ាងណាក៏ដោយ គួរបញ្ចាក់ថា ការយកភ្លេង មក Remix ដែលមិនមែន ជា Melody តែមួយ ត្រូវបានអៈអាងថាវាជាការ ថតចម្លងថ្មីឡើងវិញ ។ ក្នុងឆ្នាំ 2016 នេះដែរលោកបានក្លាយជា The Coaches' Voice ក្នុងកម្មវិធី The Voice Kid Cambodia (season 1) 2016.

លោក ព្រាប សុវត្ថិ គឺ​ជា​តារា​ចម្រៀង​ប្រចាំ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស ដែល​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​បុរស​លំដាប់​លេខ​មួយ​ប្រចាំ​ប្រទេស​អស់​រយៈ​ពេល​ជាង២ទសវត្ស ។
លោក សុវត្ថិ ធ្លាប់បាននិយាយប្រាប់ពីជីវិតអ្នកចម្រៀងរបស់លោកកើតឡើង ដោយសារភាពក្រីក្រជាមូលដ្ឋានជំរុញឲ្យគេបង្ខំចិត្តបោះបង់ការសិក្សានៅមហាវិទ្យល័យសេដ្ឋកិច្ចចោលទាំងកណ្ដាលទី រួចក៍ងាកមកចាប់អាជីពចម្រៀងដោយផ្ដើមឡើងពីអ្នកចម្រៀងនៅក្នុងតន្ត្រីយោធាភិរម្យ ។​
លោក ព្រាប សុវត្ថិ​ ដែលអាចឈានជើងមកដល់សព្វថ្ងៃនេះ ព្រាប សុវត្ថិចាប់ផ្ដើមល្បីឈ្មោះនៅក្នុងពិភពអ្នកចម្រៀងខ្មែរ នៅកំឡុងឆ្នាំ ១៩៩៧-៩៩ ។ 
អ្នកដែលជួយបណ្ដុះបណ្ដាលឲ្យសុវត្ថិបានល្បីឈ្មោះបានលោក គ្រូ សួង ពុទ្រា លោកគ្រូ ប៊ិន ដាវីដ និងរៀមច្បង មួយចំនួនទៀត 
បទចម្រៀងសដំបូងដែលជួយស្ទួយកេរ្តិ៍ឈ្មោះរបស់លោកព្រាប សុវត្តិ ឲ្យស្ទុះឡើងគឺបទ​ (អូនជាបេះដូងបង) ដែលថតនៅក្នុងផលិតកម្មរស្មីហង្សមាស ក្រៅ​ពី​ថត​ចម្រៀង លោក​ ព្រាប សុវត្ថិ ក៏​បាន​ដើរ​តួ​ក្នុង​ការ​ថត​វីដេអូ ខារ៉ាអូខេ និង​បាន​ដើរ​សម្ដែង​ជា​តួ​កុន​ក្នុង​ផលិត​កម្ម​នោះ​ទៀត​ផង ក្នុងរឿង នេសាទក្រពើ ។
មហាជនតែងតែស្ញើចសរសើរថាលោកជា កូនល្អ​ ស្វាមីដ៏ល្អ និង ជាឪពុកដ៏ល្អផងដែរ លោក ព្រាប សុវត្ថិ កាន់តែល្បីល្បាញខ្លាំងតាមរយៈកញ្ចហ់ទូរទស្សន៍ លោកមានតួនាទីជា judge ក្នុងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol , Judge ក្នុងកម្មវិធី Cambodian’s Got Talent និងជា coach របស់កម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺ The Voice Kids Cambodia លោកក៏បានទទួលមេដាយ ផ្នែកបរិស្ថានពីរដ្ឋាភិបាលផ្នែកបរិស្ថានផងដែរ  ។

 

អាលប៊ុមកំណែប្រែជាភាសាខ្មែរ (Cover Albums Version Khmer)




#Article 35: បុណ្យ តារា (150 words)


បុណ្យតាណាបាតា ឬ បុណ្យតារា (Tanabata festival or Star festival) បានមានកំណើតជាង ២០០០ឆ្នាំកន្លងមក តាមការនិទានចិនបូរាណ ដែលហៅថា Kikkoden។ 

បុណ្យ​នេះ​កើត​ដោយ​សារ​ទណ្ឌកម្ម​កាងារ(乞巧節; qǐ qiǎo jié)ដែល​ក្លាយ​មក​ពី​បុណ្យ អូបន(O-bon) ក្នុង​សម័យ​កាល អ៊ីដូ(Edo) ។ ស្រី​ៗ​ប៉ាក់​ក្ដី​ប្រាថ្នា​របស់​គេ ចំណែក​ប្រុស​គេ​សរសេរ​ដោយ​ដៃ​ដាក់​ក្នុង​ក្រដាស​​ប្រាថ្នា​របស់​គេ ។ មក​ដល់​សម័យ​ឥឡូវ​គេ​ប្រើ​ទឹក​ខ្មៅ​ជំនួស​វិញ ។

កាលនោះមាន ម្ចាស់ក្សត្រីតំបាញ(織姫)មួយអង្គឈ្មោះ អូរីហ៊ីមេ (Orihime) ជាបុត្រីរបស់ស្តេចវេហាស៍ (Sky King, 天工) ឈ្មោះតេនគូ(Tenkou) ។ ម្ចាស់ក្សត្រីនេះចេះត្បាញ សំលៀកបំពាក់បានល្អឥតខ្ចោះ នៅវិមានមួយ ក្បែរមាត់ច្រាំងត្រើយខាងកើត នៃ​ទន្លេថានសួគ៌(River of Heaven) ឈ្មោះអាម៉ាណូកាវ៉ា (Amanogawa, 天の川)។ ឪពុករបស់នាងពេញចិត្តសំលៀកបំពាក់ ដែលនាងបានត្បាញ ហើយដែលនាងបាន ខិតខំធ្វើការខ្លាំងក្លា ជារៀងរាល់ថ្ងៃ ដើម្បីត្បាញសំលៀកបំពាក់ទាំងនោះ។ ទោះបីដូច្នោះ, នាងបានធ្លាក់ខ្លួនព្រួយ ដោយសារការងារមមារញឹក មិនអាចអោយនាងបានជួប ឬ ស្រឡាញ់នរណាម្នាក់ បាន។ ដឹងដូច្នោះ ក៏តេនគូ ជាឪពុកបានរៀបចំអោយនាង បានជួបជាមួយព្រះអង្គម្ចាស់គង្វាលគោ (Cow Herder Prince, 彦星) ម្នាក់ឈ្មោះហ៊ីកូបូស៊ី (Hikoboshi) ដែលបានរស់នៅនិងបានធ្វើការ នៅត្រើយខាងលិចនៃទន្លេអាម៉ាណូកាវ៉ា។ កាលបើអ្នកទាំងពីរបានជួបគ្នា, ក៏បាក់ចិត្តស្រឡាញ់គ្នាដូចរន្ទះ មួយរំពេច ហើយមិនយូរប៉ុន្មាន ក៍បានរៀបការនឹងគ្នា។ បាននៅក្បែរ គ្នាកាលណា អូរីហ៊ីមេលែងនឹកឃើញ ត្បាញសំលៀកបំពាក់ សំរាប់វិមានរបស់តេនគូជាឪពុក រីឯហ៊ីកូបូស៊ីឯណោះវិញក៏ លែងខ្វល់គោទាំងប៉ុន្មានរបស់ខ្លួន បណ្តោយអោយដើរ ពាសវាលពាសកាល តាមទន្លេថានសួគ៌នោះ។ ដោយខ្ញាល់ខ្លាំងពេក តេនគូជាឪពុកបាន បំបែកគូស្នេហាទាំងពីរអោយ ម្នាក់ៗនៅត្រើយម្ខាងៗនៃ ទន្លេអាម៉ាណូកាវ៉ា និងបានហាមគេទាំងពីរ ជួបគ្នាទៀត។ អូរីហ៊ីមេបានកើតទុក្ខស្នេហា ដោយបាត់ស្វាមីរបស់នាង, បានសុំឪពុក អោយគេទាំងពីរ បានជួបគ្នាឡើងវិញ។ តេនគូទប់ចិត្តមិនរួច ជាមួយនឹងទឹកភ្នែកបុត្រី, បានអនុញ្ញាតិអោយ គូស្នេហ៍ជួបគ្នានៅថ្ងៃទី ៧ នៃខែទី៧ បើសិនជា អូរីហ៊ីមេបានព្យាយាមធ្វើការ និងបានបំពេញការងារ តំបាញរួចរាល់។ លើកដំបូងគូស្នេហ៍បានព្យាយាម ធ្វើយ៉ាងណាក៏ មិនអាចជួបគ្នាបាន ដោយអ្នកទាំងពីរបានយល់ ថាមិនមានវិធីអាច ឆ្លងកាត់ទន្លេព្រោះ មិនបានមានស្ពាន។ អូរីហ៊ីមេបានយំ យ៉ាងសន្ធឹកសន្ធាប់ ហើយក៏មានហ្វូងបក្សីដ៏ធំមួយ (Kasasagi, カササギ,鵲) បានមក ព្រមទាំងបានសន្យាថា នឹងត្រដាង ស្លាប របស់ពួកគេធ្វើជា ស្ពានមួយ អោយនាងអាចឆ្លងកាត់ទន្លេ។ បើមានភ្លៀង បក្សីទាំងនោះមិនអាចមកបាន រីឯគូស្នេហ៍ត្រូវរង់ចាំ ដល់ឆ្នាំបន្ទាប់ ទើបជួបគ្នាបាន ។

ពួក​ជនជាតិ​ជប៉ុន​បាន​ប្រារព្ធ​ពិធី​នេះ ដោយ​សរសេរ​ក្ដី​ប្រាថ្នា​របស់​គេ​នៅ​លើ​ក្រដាស(短冊, តានសាគុ?)  ខ្លះ​មាន​សរសេរ​ជា​បែប​កំណាព្យ​ទៅ​តាម​ការ​យល់​ឃើញ​របស់​គេ រួច​គេ​យក​ទៅ​ចង់​នៅ​នឹង​មែក​​ឫស្សី ឬ​ក៏​យក​ទៅ​តុបតែង​តាម​ចំណូល​ចិត្ត​របស់​ពួក​គេ ។ បន្ទាប់​ពី​ចប់​កម្មវិធី គេ​ក៏​យក​គ្រឿង​ដែល​គេ​តុបតែង​ជាមួយ​ក្រដាស​ប្រថ្នា​របស់​គេ ទៅ​បណ្ដែត​ក្នុង​ទឹក ឬ​ដុត​ចោល ដែល​អាច​ធ្វើ​ឡើង​ក្នុង​ពាក់​កណ្ដាល​អាធ្រាត្រ ឬ​នៅ​ព្រឹក​ស្អែក ។ ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ គេ​ធ្វើ​ទៅ​តាម​ទំនៀម​ទម្លាប់​របស់​ស្រុកភូមិ​គេ​នីមួយ​ៗ ។




#Article 36: Gloomy Sunday (147 words)


នៅក្នុងឆ្នាំ១៩៣២ បុរសទុរគត៌ជាតិហុងគ្រីម្នាក់ ដែលមានឈ្មោះថា “Rezso Seress” បាន​ព្យាយាមរស់ដោយសារមុខរបរជាអ្នកនិពន្ធបទចម្រៀងនៅទីក្រុងប៉ារីស ប៉ុន្តែគាត់មិនទទួលជោគ​ជ័យទាយទាល់តែសោះ គឹមានតែភាពបរាជ័យយ៉ាងកំសត់។ រាល់បទចម្រៀងរបស់គាត់ ពុំបានធ្វើឲ្យក្រុមហ៊ុនផលិតកម្មនៅបារាំងចាប់អារម្មណ៍ឡើយ។ ទោះជាយ៉ាងនេះក្តី Seress មិន​បោះបង់ការតាំងចិត្តរបស់គាត់ឡើយ។ គាត់កំណត់ខ្លួនឯងថាគាត់ត្រូវតែជាអ្នកនិពន្ធអន្តរជាតិមួយ​រូបដ៍ល្បីល្បាញ។ មិត្តស្រីរបស់គាត់បានបញ្ចុះបញ្ជូលគាត់ឲ្យបោះបង់មហិច្ចតាដែលគ្មានរូបរាងនេះ​ ចោល ដោយនាងបានបង្ខំឲ្យគាត់រកការងារ ពេញម៉ោងធ្វើ។ ប៉ុន្តែ Seress មិនព្រមតាមឡើយ គាត់​បានប្រាប់ទៅនាងថា បើមិនធ្វើជាអ្នកនិពន្ធបទចម្រៀងគាត់សុខចិត្តធ្វើជាជនអនាថា។
រសៀលថ្ងៃមួយមានរឿងធំផ្ទុះឡើង ពួកគាត់បានឈ្លោះគ្នាយ៉ាងខ្លាំង ដោយសារតែការខ្វែង​យោបល់គ្នាលើបញ្ហាជាអ្នកនិពន្ធដែលមិនជោគជ័យរបស់គាត់នេះ។ ពួកគេបានបែកបាក់​គ្នាជាមួយពាក្យ​សំដី ដែលពោពេញដោយកំហឹង។ មួយថ្ងៃបន្ទាប់ ដែលជាថ្ងៃអាទិត្យ Seress បានអង្គុយក្បែរព្យាណូ សម្លឹងទៅក្រៅតាមមាត់បង្អួចសម្លឹងទៅអាគារនានាទាំងទឹកមុខ​ព្រួយស្រងូតស្រងាត់។ នៅខាងក្រៅផ្ទាំងពពកបានហ៊ុំផ្ទៃមេឃពណ៌ប្រផេះ បន្តិចក្រោមកភ្លៀងមួយមេបានចាប់ផ្តើមធ្លាក់ យ៉ាងខ្លាំង។ “ នេះជាថ្ងៃអាទិត្យដ៍សោកសៅម្លេះ” Seress និយាយតែម្នាក់ឯងខណៈគាត់កំពុងតែ​លេងព្យាណូរបស់គាត។ រំពេចនោះម្រាមដៃរបស់គាត់បានសង្កត់លើខ្ទង់ព្យាណូ ហើយលេងនូវ​ទំនុកភ្លេងមួយយ៉ាងចម្លែក ដែលហាក់ដូចជាបញ្ចាក់ពីអារម្មណ៍នឿយហត់​ចំពោះចម្លោះដែលបានកើតឡើងរវាងគាត់នឹងមិត្តស្រីរបស់គាត់ ហើយទំនុកនេះក៍បង្ហាញសភាពនៃអាកាសធាតុ​ដ៍គួរឲ្យ​ធុនទ្រាន់នេះដែរ។ “ប្រាកដណាស់ Gloomy Sunday នឹងជាក្លាយជាចំណងជើងបទចម្រៀង​ថ្មី​របស់ខ្ញុំនេះ” Seress និយាយតិចៗយ៉ាងដូច្នេះ។ ភា្លមនោះដែរ គាត់បានកត់ត្រាទំនុក​ភ្លេងនោះនៅ​លើសន្លឹកកាតប៉ូស្តាល ហើយ៣០នាទីក្រោយមកគាត់ក៍បាននិពន្ធបទនោះចប់ ។

Seress​ បានផ្ញើបទនិពន្ធ របស់គាត់ទៅក្រុមហ៊ុនផលិតកម្មមួយហើយរងចាំការឆ្លើយ​តបប្រកប​ ដោយក្តីសង្ឈឹមច្រើជាងអ្វីដែលគាត់ធ្លាប់មាននៅក្នុងចិត្តពីមុនៗ។ ប៉ុន្មានថ្ងៃក្រោយមក ក្រដាសចម្រៀងនោះត្រូវបានផ្ញើត្រលប់មកវិញជាមួយនឹងពាក្យបញ្ចាក់ថា ” Gloomy Sunday មានភាពចម្លែក ប៉ុន្តែវាបានបង្ហាញពីកំរិតកំពូលនៃទំនុកនិងចង្វាក់ ហើយពួកយើងក៍សោកស្តាយ​ផងដែរ ដែលយើងមកអាចទទួលយកបទនេះបាន“។ គាត់មិនបោះបង់ឡើយ គាត់បានផ្ញើបទនោះទៅផលិតកម្មដ៍ទៃទៀត​ ហើយក៍ត្រូវបានគេយល់ព្រមទទួលយក។ ម្ចាស់ផលិតកម្មបាននិយាយប្រាប់ Seress ថាបទរបស់គាត់នឹងចែកចាយទៅកាន់ទីក្រុងនានាជុំវិញពិភពលោក។ អ្នកនិពន្ធជនជាតិហុងគ្រីរូប​នោះសប្បាយអទ្តែតអណ្តូងយ៉ាងខ្លាំង។ ប៉ុន្តែប៉ុន្មានខែក្រោយពីបទនេះបានចេញផ្សាយក៍មានរឿងដ៍ចម្លែកៗកើតឡើងជាច្រើន​ដែលគេនិយាយថាបណ្តាលមកពីបទចម្រៀថ្មីនេះ។ នៅទីក្រុងប៊ែឡាំងបុរស​វ័យក្មេងម្នាក់បានសុំឲ្យក្រុមចម្រៀងមួយក្រុមលេងបទ Gloomy Sunday ។ ក្រោយពីបទនេះ​ត្រូវបានលេងជាច្រើនលើករួចមក បុរសនោះបានទៅត្រលប់ទៅផ្ទះ រួចបាញ់សំលាប់ខ្លួនឯងចំ​ក្បាល​ដោយកាំភ្លើងខ្លី រ៉េវ៉ុលវ៉ែ បន្ទាប់ពីបុរសរូបនោះរអ៊ូរទាំប្រាប់សាច់ញាតិថាគាត់មានអារម្មណ៍ក្រៀមក្រំ​ ពេលបានស្តាប់ទំនុកបទចម្រៀងថ្មីនេះ ហើយគាត់ពុំអាចបំភ្លេចវាពីខួរក្បាលបាន។
មួយសបា្តហ៍បន្ទាប់នៅទីក្រុងដដែលនេះស្រីម្នាក់អ្នកជំនួយការហាងម្នាក់ត្រូវបានរកឃើញចងកដោយ ​ខ្សែពួរក្នុងបន្ទប់របស់នាង។ ប៉ូលីសបានស្រាវជ្រាវឃាតកម្មនេះដោយរកឃើញថាសចម្រៀង Gloomy Sunday នៅក្នុងបន្ទប់ដេករបស់នាង។ រយៈពេល២ថ្ងៃបន្ទាបើពីសោកនាដកម្មនោះមក​ ស្រ្តីលេខានូវយ៉កម្នាក់បានបំពុលខ្លួនឯងដោយសារធាតុហ្គាស ព្រមជាមួយសំបុត្រខ្លីមួយច្បាប់ដែល សរសេរសុំឲ្យគេចាក់បទ Gloomy Sunday នេះក្នុងពិធីបុណ្យសពរបស់នាង។ ប៉ុន្មានសប្តាហ៍​បន្ទាប់មកទៀត អ្នកទីក្រុង នូវយ៉កម្នាក់ទៀតអាយុ៨២ឆ្នាំបានលោតទំលាក់ខ្លួនពីអាគារកំពស់​៧ជាន់ របស់គាត់ បន្ទាប់ពីគាត់លេងព្យាណូបទចម្រៀង “មរណៈ” នេះរួចមក។ ក្នុងរយៈពេលបន្តបន្ទាប់មកទៀត យុវជននៅទីក្រុងរ៉ូមដែលបានស្តាប់បទអពមង្គលនេះបានលោត​ទំលាក់ខ្លួនពីលើស្ពានស្លាប់ម្នាក់ទៀត។

សារព័ត៌មានអន្តរជាតិជាច្រើនបានចេញសេចក្តីរាយការណ៍អំពីករណីស្លាប់ប្រហែលគ្នាជាច្រើន ​ដែលមកពីមូលហេតុបទចម្រៀងមួយនេះរបស់ លោក Seress ។ សារព័ត៌មានមួយបានចុះផ្សាយពី​ករណីស្រ្តីម្នាក់ដែលរស់នៅភាគខាងជើងទីក្រុងឡុងដ៍ បានចាក់បទនេះសារចុះសាឡើងជាង​ ៧៨ដងដោយសំលេងឭៗធ្វើឲ្យអ្នកជិតខាងមានការភ័យខ្លាចនិងខឹងសម្បាយ៉ាងខ្លាំង ខណៈពួកគេ​បានដឹងឭអំពីផលអាក្រក់នៃបទនេះរួចហើយ។ ក្បាលឧបករណ៍ចាក់ថាសចម្រៀងចេះតែបន្តលេងបទនេះ​ ម្តងហើយម្តងទៀតមិនឈប់។ បន្ទាប់មកអ្នកជិតខាងបានសំរេចចិត្តទំលុះទ្វាចូលទៅ ស្រាប់តែ​ តែឃើញស្រ្តីរូបនោះអង្គុយស្លាប់លើកៅអីដោយលេបថ្នាំរម្ងាប់អារម្មណ៍លើសកំរិត។​​

រហូតមករាប់ខែកន្លងមក ដោយសារភាពចម្លែកនៃបទនេះ ដែលនាំឲ្យមានមរណៈភាព ជាច្រើន ដែលគេសន្មតថាមកពីបទ Gloomy Sunday នេះបានធ្វើឲ្យនាយកវិទ្យុ BBC សំរេចចិត្តបិទបទនេះ​មិនឲ្យចាក់ផ្សាយតាមរលកធាតុអាកាស។ និយាយពីប្រទេសបារាំងឯហ្នេះវិញ Rizzo Seress ដែលជាអ្នកនិពន្ធបទនេះក៍មានជួបប្រទះនូវសំណាំងអាក្រក់ជាមួយនឹងមរណៈភាពរបស់​មិត្តស្រីរបស់គាត់​ ដោយសារបទរបស់គាត់ដែរ។ គាត់បានសរសេរទៅសុំទោស និងសុំសម្រុះសម្រួលគ្នា​ជាមួយមិត្តស្រីរបស់គាត់ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក​មានព័ត៌មានអាក្រក់កើតឡើង។ Seress បានដំណឹងពីប៉ូលីសថា អតីតមិត្តស្រ្តីរបស់គាត់បានលេបថ្នាំសម្លាប់ខ្លួន ហើយនៅក្បែរ​ខ្លួននាងមានថាសបទចម្រៀង Gloomy Sunday នេះដែរ។




#Article 37: ម្កាក់ (552 words)


ម្កាក់​​ មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Spondias dulcis និង ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Ambarella គឺ​​ជា​​ដើម​​ឈើ​​​ដុះ​នៅ​តំបន់​​ត្រូពិច ឬ​​តំបន់​អេក្វាទ័រ ។ ម្កាក់​​​​មាន​​ផ្លែ​​​អាច​ទទួល​ទាន​បាន ដែល​​មាន​​គ្រាប់​​សរសៃរ ។ ​យើង​អាច​ទទួល​ទាន​ផ្លែ​ម្កាក់​ខ្ចី ឬ ចាស់​​ ​បាន​ ។ ផ្លែ​ម្កាក់​មាន​រសជាតិ​​​ជូ​តិចៗ និង​​ស្រួយ ។  នៅ​​​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) និង ម៉ាឡេស៊ី (Malaysia) ប្រជាជន​នៅ​ទី​នោះ​ទទួលទាន​ផ្លែ​ម្កាក់​​ជាមួយ​​ទឹក​​ជ្រលក់​​ប្រៃ​​ផ្អែម​​ខ្មៅៗ ដែល​ពួក​គេ​ហៅ​​ថា ហៃកូ (hayko) ។ ពួក​គេ​ក៏​​​អាច​យក​ផ្លែ​ម្កាក់​ទៅ​ច្នៃ​ធ្វើ​ជា​​​គ្រឿង​​ផ្សំ​​​មុខ​ម្ហូប​ផ្សេងៗ​ ដូច​ជា​ រ៉ូ​យ៉ាក់ (rojak) ។ នៅ​ប្រទេស​កម្ពុជា ផ្លែ​ម្កាក់​ក៏​ត្រូវ​បាន​ជនជាតិ​ខ្មែរ​យក​ទៅ​កែ​ច្នៃ​ជា​ញាំ​ម្កាក់ ឬ​​ទទួល​ទាន​ជា​អាហារ​សម្រន់​​ក៏​បាន ។ ផ្លែ​ម្កាក់​ក៏​ត្រូវ​បាន​មនុស្ស​កែ​ច្នៃ​​​ធ្វើ​​ជា​​ទឹក​​ផ្លែ​​ឈើ​​ស្រស់​ ឬ​កំប៉ុង​​​ផង​ដែរ ។




#Article 38: ខេត្តតាកែវ (195 words)


រូបភាពតូច

ខេត្តតាកែវគឺជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ ខេត្តតាកែវមានផ្ទៃដីសរុប ៣,៥៦២.៧០ គីឡូម៉ែត្កការេ។ ទីរួមខេត្តនៃខេត្តតាកែវគឺក្រុងដូនកែវ ដែលជាក្រុងតូចមួយមានប្រជាជន ៣៩,១៨៦ នាក់។ បើយើងធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ២ និងលេខ៣ គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។
រូបភាពតូច

តាមជំរឿនប្រជាជននៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩៨ ខេត្តតាកែវមានចំនួន ៧៩០,១៦៨នាក់ និងជំរឿនថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៨ ប្រជាជនមានចំនួន ៨៤៤,៩០៦នាក់។
តាមការធ្វើជំរឿនប្រជាជនកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា ខេត្តតាកែវមានប្រជាជនសរុបចំនួន ៨៩៩,៤៨៥នាក់ និងមានដង់ស៊ីតេចំនួន ២៥២.៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ បើប្រៀបធៀបរវាងចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ មានកើនឡើងចំនួន ០.៥៧%។ 
រូបភាពតូច

ខេត្តតាកែវមាន  ក្រុង ០៩ ស្រុក ៩៧ ឃុំ, ៣ សង្កាត់ និង ១១១៩ ភូមិ ។

តាកែវជាខេត្តចំណាស់មួយត្រូវបានគេចាត់ទុកថាជា ដើមកំណើតនៃអរិយធ៌មខ្មែរ ដោយសារតែធ្លាប់ជាតំបន់កណ្តាលនៃនគរចេនឡាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នំ។ ប្រវត្តិសាស្រ្ត ជាច្រើនដែលទាក់ទងនឹងសម័យ អាណាចក្រភ្នំ និងសម័យ ចេនឡា ដោយមាន ប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី៥ដល់ទី៨។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរណ៍ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ។ តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តនេះមានភាគច្រើនជាទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណជាដើម ដែលធ្វើឱ្យទេសចរចូលចិត្តមកធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងទទួលនូវអារម្មណ៍បរិសុទ្ធ ពីទេសភាពប្រណីតៗជុំវិញតំបន់ ប្រាសាទបុរាណនោះផងដែរ។តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយធម៌ខ្មែរ។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា ហ្វ៊ូណន ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។ ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទ ដែលមានរូបរាងច្បាស់លាស់ចំនួន ៩កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖

រូបភាពតូច

ទាំងនេះគឺជាហូលខ្មែរ ផាមួង និងក្រមាសូត្រដែលជាស្នាដៃរបស់ស្រ្ខ្តីខ្មែរនៅក្នុងស្រុកសំរោង។ ផលិតផលទាំងអស់នេះត្រូវបានទិញនៅគ្រប់វិស័យ កីឡា ទេសចរណ៏និងទីផ្សារក្នុងស្រុក។ ហើយពួកវាត្រូវបានផលិតឡើងក្នុងគុណភាពល្អបំផុត និងមានប្រយោជន៏សម្រាប់ការតុបតែងផ្ទះ និងការប្រើប្រាស់។ យើងអាចរកទិញបាននៅតាមទីផ្សារមួយចំនួនណៅក្នុងខេត្តតាកែវ ដូចជា ផ្សារ អង្គតាសោម ផ្សារសំរោងយ៉ោង និងនៅតាមទីផ្សារផ្សេងៗទៀតនៅក្នុងខេត្តតាកែវ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទាំងនេះគឺជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ។ ទោះជាយ៉ាងណាពួកវាត្រូវបានគេត្បាញនៅក្នុងខេត្តជាំច្រើនក្នុងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនា និងទិញផលិតផលទាំងនេះដែលមានតម្លៃតោកសមរម្យ ហើយមានគុណភាពខ្ពស់់់់។

ខេត្តតាកែវមាន ៤រដូវគឺ រដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភៈ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀងមានចាប់ពី ខែមិថុនាដល់ខែតុលា។ ទីក្រុងដូនកែវ ខេត្តតាកែវ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើន នៅថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា។
រូបភាពតូច

ចំពោះការអភិវឌ្ឈវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំ សាលារៀន មន្ទីរពេទ្យ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អគ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ ក្នុងឆ្នាំ២០១៧ នេះប្រជាជនប្រមាណ ៤០%ហើយដែលបានប្រើប្រាស់ទឹកស្អាតរាជរដ្ឋាភិបាលកំពុងតែខិតខំរៀបចំទឹកស្អាតដល់ប្រជាជនទូទាំងខេត្ត  តែប្រជាពលរដ្ឋហាក់ដូចជាមិនចង់បោះបង់ចោលទម្លាប់ចាស់របស់ពួកគេ ក្នុងការប្រើប្រាស់ទឹកស្រះ និងទឹកអណ្ដូងឡើយ។  ក្រុមមន្ត្រី នឹងខិតខំជំរុញពួកគេឲ្យងាកមកប្រើប្រាស់ទឹកស្អាតវិញ។ បើប្រៀបធៀបខេត្តកំពង់ស្ពឺ កំពត កណ្ដាល ដែលជាខេត្តដែលនៅភាគខាងត្បូងនិងមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ខេត្តតាកែវគឺជាខេត្តដែលជាប់ចំណាត់ច្នាក់ ហើយមានភ្ញៀវទេសចរណ៏ទៅទស្សនាជាច្រើន។ អ្នកទស្សនាភាគច្រើនជាជនជាតិខ្មែរដែលពួកគេច្រើនទៅទស្សនាប្រាសាទបុរាណនៅចុងសប្តាហ៏។
រូបភាពតូច

សេដ្ឋកិច្ចខេត្តតាកែវជាមូលដ្ខានគឺពឹងផ្អែកលើការធ្វើកសិកម្ម ការនេសាទ ការដាំដំណាំស្រូវនិងផ្លែឈើ ជាពិសេសគឺនៅតាមជនបទ។ ចំណែកនៅតាមទីប្រជុំជនវិញ ប្រជាជនច្រើនប្រកបរបរលក់ដូរ និងការប្រកបរបរអាជីវកម្មផងដែរ។ ហើយក៏មានសក្ដានុពលផងដែរចំពោះវិស័យទេសចរណ៍។
រូបភាពតូច

សំរាប់ផលិតផល ត្រី ផ្លែឈើ បន្លែ សាច់ និងផលិតផលវេចខ្ចប់ មួយចំនួនជាផលិតផលក្នុងស្រុក និងភាគច្រើននាំចូលមកពីប្រទេសវៀតណាម។ ភាគច្រើននៃហាងលក់ម្ហូបអាហារ និងភេសជ្ជៈ គឺនៅជុំវិញផ្សារ។ 

ផ្សារនៅខេត្តតាកែវរួមមាន




#Article 39: ខេត្តមណ្ឌលគិរី (274 words)


ខេត្តមណ្ឌលគីរីជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះក្រុងសែនមនោរម្យ។ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។

ខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេស វៀតណាមខាងជើងជាប់នឹង ខេត្តរតនគីរី ខាងជើងឈាងខាងលិចជាប់នឹង ខេត្តស្ទឹងត្រែងខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយ ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៨ ៧ និង៧៦ដោយឆ្លងកាត់តាមខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់ចាម និងក្រចេះ ផ្លូវដែលអាចធ្វើដំណើរទៅដល់ខេត្តមណ្ឌលគីរី បានមានផ្លូវគោក និងផ្លូវអាកាស បើយើង ធ្វើដំណើរតាមផ្លូវគោកយើងនិងឃើញថាកំណាត់ផ្លូវពី ភ្នំពេញទៅមណ្ឌលគិរី ជាផ្លូវ កៅស៊ូដែលផ្តល់នូវលក្ខណះងាយស្រួលក្នុងការធ្វើដំណើរ ។ ខេត្តនេះមានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។

ខេត្តមណ្ឌលគីរីមានផៃ្ទដីសរុបទាំងអស់ ១៤២៨៨គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប ៣២៤០៧នាក់ មាន៥៦៥៧គ្រួសារ ប្រុស១៦៣៨០នាក់ និង ស្រី១៦០២៧នាក់ (តាមរបាយការណ៍ជំរឿនឆ្នាំ១៩៩៨) ហើយដង់ស៊ីតេប្រជាជនគិតជាមធ្យម ២នាក់ក្នុង ១គីឡូម៉ែត្រការ៉េ អត្រាកំនើនប្រជាជន ០.៣២ភាគរយ។ ខេត្តមណ្ឌលគីរី ជាតំបន់ភ្នំ និង ខ្ពង់រាបស្ថិតនៅប៉ែកឥសាននៃប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋភាគច្រើន ជាជនជាតិភាគតិច ខេត្តមណ្ឌលគីរីមានប្រជាជនព្នង ៨០ភាគរយ ក្រៅពីនេះមានជនជាតិចំរុះគ្នាផេ្សងៗទៀត ដូចជា ខែ្មរ ចិន វៀតណាម ថៃ ខែ្មរឥស្លាម និង មាន ជនជាតិភាគតិចមួយចំនួនទៀត ហើយការប្រកបរបរកស៊ីរបស់ពួកគេនៅទីប្រជុំជន គឺទីរួមខេត្តគេប្រកបមុខរបរពាណិជ្ជកម្ម បើនៅឯជនបទវិញគេ ដើរបោចវល្លិ ដើរប្រមាញ់សត្វតាមរបៀបបុរាណ ចំពោះការធ្វើស្រែវិញមានតែនៅស្រុកកោះញែកមួយប៉ុណ្ណោះ គេធ្វើ ស្រែបុកដាំនៅលើខ្នងភ្នំ ដូច្នេះអំណោយផលវាទទួលបានតិចណាស់ព្រោះវាអាស្រ័យទៅលើទឹក ភ្លៀង ប្រសិន បើភ្លៀងធ្លាក់ជោកជាំទើប ដំណាំស្រូវរបស់ពួកគាត់ បានផលល្អ ជីវភាពរបស់ពលរដ្ឋនៅខេត្តមណ្ឌលគីរី មានកំរិតទាបណាស់ក្នុង មួយថៃ្ងមនុស្សម្នាក់មិនអាចរកចំណូល បាន៥០០រៀលផង។ ក្រៅពីមុខរបរធ្វើស្រែ ប្រជាជនខ្លះទៀតមានមុខរបរ ជាអ្នកចំការ មន្រ្តីរាជការ រីឯខ្លះទៀត ប្រកបរបរនៅក្នុងវិស័យទេសចរណ៍ដោយធ្វើការផ្គត់ផ្គង់ដល់សេវាកម្ម ស្នាក់នៅ បំរើសេវាកម្មម្ហូបអាហារ ព្រមទាំងសេវាកម្មបន្ទាប់បន្សំជាច្រើនទៀតផងដែរ។

ប្រជាជន៨០%ជាជនជាតិភាគតិច១០ជនជាតិ។ ជនជាតិដែលមានច្រើនជាងគេគឺជនជាតិព្នង។ នៅសល់២០%ទៀតជាជនជាតិខ្មែរ ចិន និង ចាម។ ប្រជាជននៅទីនោះប្រកបរបរជាចំបងគឺ ដាំដុះស្រូវ ដើមឈើហូបផ្លែ និងបន្លែបង្កាផ្សេងៗ។ ក្រៅពីនេះពួកគេដាំ ស្ត្របឺរី កាហ្វេ កៅស៊ូ និងគ្រប់ស្វាយចន្ទី។

ចាប់តាំងពីខេត្តមណ្ឌលគិរីមានការរិកចំរើនមកខេត្តនេះបានធ្វើអោយប្រជាជនមានមុខរបរដើម្បីបង្គើនជីវភាពរស់នៅ ឈានទៅរកការអភិវឌ្ប
ហើយចំងាយធ្លូវក៏តិចជាងមុនដោយអោយនៅសល់ត្រឹម៣៨១គិឡូមែត។  ចំនែកឯប្រជាជនក៏មានគំនិតការក្នុងការផ្លាស់ប្តូរបៀបរស់នៅរបស់គេដែរ។

 () ស្ថិតនៅ ខេត្ត  មាន ៤ស្រុក ១៧ឃុំ និង ៩២ភូមិ÷

ផ្សារ៖ កែវសីមា កោះញែក សែនមនោរម្យ

ខេត្តមណ្ឌលគីរីសំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន។ ក្រៅពីនេះនៅមានរមណីយដ្ឋាន ឆ្នេរទន្លេ ចំការស្រល់ ដែនជំរកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ នៅខេត្តមណ្ឌលគីរីវិញការផ្តល់នូវសេវាកម្មលើ ការស្នាក់នៅ ការហូបចុក ទោះបីជាមិនមាន ភាពសំបូរបែបដូចនៅក្រុងភ្នំពេញក៏ដោយ ក៏នៅទីនោះមានការរៀបចំ និងផ្តល់នូវភាពងាយស្រួលដល់អ្នកទេសចរ ដែលទៅលេងនៅទីនោះដែរ ព្រោះការផ្តល់អោយនូវសេវាកម្មម្អូបអាហារមានសារះ សំខាន់ខ្លាំងណាស់សំរាប់ ទេសចរដែលទៅកំសាន្តនៅទីរមណីយដ្ឋានណាមួយក៏ដូចណាមួយដែរ តែងតែមានតំរូវការជាចំបងចំពោះការហូប ចុកជាប្រចាំថៃ្ង។ ចំពោះសេវាកម្មស្នាក់នៅវិញ មានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនកនែ្លងដែលផ្តល់ភាពងាយស្រួល ដល់ការស្នាក់ របស់ភ្ញៀវទេសចរ ដែលទៅកំសាន្តនៅតាមរមណីយដ្ឋាននានា។

នៅ ក្នុងខេត្តមណ្ឌលគីរីនេះ តាមរបាយការណ៏របស់ក្រសួងទេសចរណ៏បានអោយដឹងថា នៅទូទាំងខេត្តមណ្ឌលគីរីទាំងមូលមានសណ្ឋាគារចំនួន៥ ផ្ទះសំណាក់ចំនួន១២ មានបន្ទប់ចំនួន១៤៨បន្ទប់ និងភោជនីយដ្ឋានមានចំនួន១១កនែ្លង។ សណ្ឋាគារ និង ប្រភេទដទៃទៀតនៃសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន ហាងកាហេ្វ ភេសជ្ជះ ទីភ្នាក់ងារទេសចរណ៍ ដែលផ្តល់សេវាកម្មព័ត៌មានទេសចរណ៍ សាលប្រជុំ មូលដ្ឋានសម្ភារះសំរាប់ព្យាបាលជំងឺ ថ្នាំពេទ្យ និង សេវាកម្មពេទ្យ ធនាគារ កនែ្លងប្តូរបា្រក់ ហាងលក់ទំនិញ សេវាកម្មឯកជន សេវាកម្មប្រៃសណីយ៍ និងសេវាកម្មជាច្រើនទៀត គឺសុទ្ធសឹងតែជាសេវាកម្មទេសចរណ៍យ៉ាងសំខាន់ដើម្បីទាក់ទាញ និងធ្វើអោយភ្ញៀវទេសចរមានទំនុកចិត្ត ទៅលើការផ្តល់អោយនូវសម្បទាន និងការបំពេញតំរូវការរបសគេអោយបានគ្រប់គ្រាន់។ ហើយអ្វីៗទាំងនេះយើងឃើញមានបំរើជូននៅខេត្តមណ្ឌលគីរី ទោះបីជាវាមិនមានលក្ខណះទំនើបដូចនៅក្រុងភ្នំពេញក៏ដោយ។

ស្ថិតនៅស្រុកពេជ្រចិន្ដា ចំងាយប្រមាណ ៣២ គ.មពីសែនមនោរម្យ។ ទឹកជ្រោះប៊ូស្រាជាទឹកជ្រោះធំជាងគេនៅក្នុងប្រទេស។ ប្រជាជនកម្ពុជាគ្រប់គ្នាស្គាល់ទឹកជ្រោះនេះតាមរយៈបទចំរៀងផ្តោះផ្តង ទឹកជ្រោះប៊ូស្រា ច្រៀងដោយអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត និង អ្នកស្រី ម៉ៅ សារ៉េត។

ស្ថិតនៅចំងាយ ៥ គ.ម ពីទីរួមខេត្ត។ ជាទីកន្លែងសំរាប់ការធ្វើពីកនីក(ការបោះជំរុំលំហែកាយ)។

ស្ថិតនៅចំងាយ ៣០ គ.ម ពីសែនមនោរម្យ។ ជាទឹកជ្រោះ៣ជាន់ ដែលត្រូវបានគេឆ្ការព្រៃនិងបើកអោយសាធារណជនទូទៅចូលទៅកំសាន្ត។

ស្ថិតនៅក្នុងក្រុងសែនមនោរម្យ មានចំងាយ ៣៤គីឡូម៉ែត្រ ពីទីរួមខេត្ត។

ប្រព័ន្ធគមនាគមន៍នៅខេត្តមណ្ឌលគីរីវិញ ដោយនាពេលបច្ចុប្បន្ននេះ មធ្យោបាយធ្វើដំនើរ កាន់តែមានការរីកចំរើនគ្រប់ផែ្នក។ យោងទៅតាមការរីកចំរើននេះ ខេត្តមណ្ឌលគីរីមានទំនាក់ទំនង ក្នុងប្រទេសតាមផ្លូវគោក និងផ្លូវអាកាស។

ខេត្តមណ្ឌលគីរី មានព្រលានយន្តហោះមួយសំរាប់ការហោះហើរនៅក្នុងស្រុក។ ថ្វីត្បិតតែវាមានលក្ខណះ តូចចង្អៀត និងពុំទាន់មានការរីកចំរើន ព្រមទាំងមិនទាន់បានដំនើរការហោះហើរក៏ដោយ តែយើងសង្ឃឹមថា នៅពេលអនាគតដ៏ឆាប់ខាងមុខនេះ នឹងមានការអភិវឌ្ឍនូវព្រលានយន្ត ជាមិនខានឡើយ។

ខេត្តមណ្ឌលគីរីមានប្រព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកំពុងតែធ្វើការអភិវឌ្ឍ។ នាពេលបច្ចុប្បន្ននេះ ផ្លូវដែលធើ្វដំណើរពីភ្នំពេញ ទៅកាន់ខេត្តមណ្ឌលគីរី មានលក្ខណះពិបាក និងមានធូលីច្រើនដែលបង្កអោយមានការលំបាកក្នុងការធ្វើដំណើរ ប៉ុនែ្តទោះបីជាយ៉ាងណាក៏ដោយ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅ ទីនោះកំពុងតែធ្វើការអភិវឌ្ឍ និងខិតខំថែរក្សាការពារប្រព័ន្ធផ្លូវថ្នល់នៅទីនោះអោយមាន លក្ខណះងាយស្រួលក្នុងការធ្វើដំណើរ។ ហើយសណ្ឋានដីខេត្តមណ្ឌលគីរី ជាតំបន់ភ្នំនិងខ្ពង់រាប មានកូនភ្នំតូចៗ នាំអោយផ្លូវថ្នល់ភាគច្រើននៅក្នុងតំបន់នេះមានលក្ខណះឡើងចុះ ដែលនាំអោយពេលធើ្វដំណើរនៅដងវិថីនានា គេអាចគយគន់ ទេសភាពដ៏ស្រស់ស្អាត សណ្ឋាគារនៅលើកូនភ្នំ សំណង់តូចៗជាច្រើន និងភូមិរបស់អ្នកស្រុកនៅទីនោះ ជាពិសេសនោះនៅ ពេលថៃ្ងមានសភាពស្រស់ស្អាតជាទីបំផុត។




#Article 40: ខេត្តកំពង់ចាម (125 words)


ខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយមានស្លាកស្នាមប្រវត្តិសាស្រ្តសម័យមុនអង្គរ និងសម័យក្រោយមកទៀតដ៏ច្រើនសន្ធឹកសន្ធាប់។​ខេត្តកំពង់ចាមមានប្រាសាទបុរាណ ទួលបុរាណ ព្រមទាំងបុរាណវត្ថុផ្សេងៗនៅសេសសល់ជាច្រើនកន្លែងណាស់នៅក្នុងទឹកដីខេត្តមួយនេះ។ មិនតែប៉ុណ្ណោះមានទាំងធនធានធម្មជាតិដូចជា ព្រៃ ភ្នំ ទីវាល ទន្លេ​ បឹង និងប្រភពទឹកផ្សេងៗ ដែលជាសក្តានុពលសម្រាប់វិស័យទេសចរណ៍ និងការវិនិយោគ។ ខេត្តកំពង់ចាមមានតំបន់ទេសចរណ៍ដូចជា ប្រាសាទនគរបាជ័យ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំហាន់ជ័យ ប្រាសាទព្រះធាតុទឹកឆា ភ្នំប្រុស ភ្នំស្រី កសិទេសចរណ៍ថ្មដាទឹកឆា និងឆ្នេរខ្សាច់កោះប៉ែនជាដើម។ 

ខេត្តកំពង់ចាមគឺជាខេត្តមួយ​ ដែលមានវ័យចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ហើយស្ថិតនៅភាគខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ។ខេត្តនេះមានចម្ងាយប្រហែល ១២៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលកាត់តាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧។ ខេត្តកំពង់ចាមមានផ្តៃដីចំនួន ៤៥៤៩គីឡូម៉ែត្រការ៉េ ដែលមាក្រុងចំនួន ១ ស្រុកចំនួន៩ ឃុំចំនួន១៦៩ សង្កាត់ចំនួន៤ ភូមិចំនួន១៧៥៨។  កាលដើមឡើយខេត្តកំពង់ចាមក្រុងចំនួន២ និងស្រុកចំនួន១៤ នៅដើមអាណត្តិនៃរាជរដ្ខាភិបាលកម្ពុជាបានបំបែកខេត្តនេះជាពិរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដោយព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះស្ថិតនៅវាលទំនាបកណ្តាលមៃទន្លេមេគង្គ ដែលមានព្រំប្រទល់ខាងលិចជាប់ខេត្តកំពង់ឆ្នាំង ខាងជើងជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ  ខាងកើតជាប់ខេត្តត្បូងឃ្មុំ ខាងត្បូងជាប់ខេត្តកណ្តាល និងខេត្តព្រៃវែង។ 

កំពង់ចាមត្រូវបានបែងចែកជា ១០ ស្រុក-ក្រុង ដែលក្នុងនោះបានបែងចែកតទៅទៀតជាឃុំ-សង្កាត់ បន្ថែមពីនោះឃុំ-សង្កាត់ត្រូវបានបែងចែកជាភូមិ។ 

ការបោះឆ្នោតសកលចុងក្រោយត្រូវធ្វើឡើងនៅថ្ងៃ ២៨ កក្កដា ២០១៣ ដែលគណបក្សសង្គ្រោះជាតិបានឈ្នះភាគច្រើនជាមួយសំឡេងឆ្នោតប្រជាជន ៥១,៨៨% (៤៥៧ ៨១៩) បើប្រៀបធៀបនឹង គ.ប្រ.ក. ដែលមានសំឡេង (៣៧៦ ១៨២)។ គ.ស.ជ.បានឈ្នះ ១០ អាសនៈ ខណៈដែលគ.ប្រ.ក.ឈ្នះបាន ៨ អាសនៈក្នុងសភា។ កំពង់ចាមធ្លាប់ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំដែលគាំទ្រគណបក្សប្រឆាំង គ.ស.ជ. នៅឆ្នាំ ២០១៣។

ចំនួន​ប្រជាជនសរុបគឺ  ឬ  % នៃចំនួនប្រជាជនសរុប​នៃ​ប្រទេស​កម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនិងកំណើន​ប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ  នាក់ ឬ  ជាបុរស និង  នាក់ ឬ  % ជានារីភេទ។ នៅក្នុង​ចំនួន​ខាង​លើ​នេះដែរ នាក់ ឬ   % ជាកសិករ, នាក់ ឬ   % ជា​អ្នកនេសាទ,  នាក់ ឬ   % ជាអ្នកជំនួញ,  នាក់ ឬ   % ជា អ្នកធ្វើការរាជការ។ សន្ទភាពជា​មធ្យម​នៃ​ខេត្ត​នេះ គឺ  នាក់ ក្នុងមួយសហាតិមាត្រការ៉េ។

បញ្ជីផ្សារក្នុងខេត្ត ៖ 




#Article 41: ខេត្តក្រចេះ (550 words)


ក្រចេះ () គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ ក្រុងរបស់ខេត្តមានឈ្មោះថា ក្រចេះដែលជាទីរួមខេត្ត។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានី ភំ្នពេញ។ វាមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំ និងវៀតណាមនៅខាងត្បូង។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្ស និងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរ ទោះបីតាមរថយន្តកី្ត តាមកាណូតលឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាព ដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។ ទាំងអស់ដែលបានបរិយាយចោះៗ ខាងលើ ធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច  ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ ជាង ២៨ ម៉ឺននាក់ នៅខេត្តក្រចេះ។

តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នេះបានអោយដឹងថា ក្រចេះ គឺជាពាក្សក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែ អោយអាជ្ញាធរបារាំងពេលនោះ និយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច ព្នង ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណា ព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ព និងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សម្ភារៈសឹក ភស្តុភារ និងបោះទីតាំងក្នុងទីក្រុង ក្រចេះសព្វថៃ្ងដោយ តាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE មានន័យថា ជំរុំភស្តុភារ Gatille។ ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមក ពីឈ្មោះនាយទាហានបារាំងរូបនេះ។ 

តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា ក្រចេ (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក កំពង់ចម្លងក្របី របស់ ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ។ ផែ្អកតាមឯកសារយោង របស់លោក ជួប-ឃាន កំណើត និងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី ១៨ មេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភុបុរៈ (សំបូរ) សេ្តចលាវតែងតែនាំសួយសារ ផេ្សងៗ មកថ្វាយសេ្តចខែ្មរ តាមរយៈកំពង់ចម្លងនេះដែរ។

ធ្លាប់ជាអតីតរាជធានីសម្ភុបុរៈកំឡុងសម័យចេនឡាដែលរាជធានីនោះមានទីតាំងស្ថិតនៅស្រុកសំបូរ។ ខេត្តក្រចេះក៏បាន បន្សល់នូវប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ ផងដែរ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើត ប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អវិចិត្រៗជាច្រើន សាលបុរាណៗ ព្រះវិហារសសរមួយរយដែលបានកសាងនៅសតវត្សទី១៦ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ រឿងក្រពើនេនធន ផ្ទះបុរាណៗរបស់ខ្មែរ អគាររចនាបថបារាំង  និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ ក្រៅពីប្រាសាទមានផ្ទាំងសិលាចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សា ស្រាវជ្រាវជាតិ និង អន្តរជាតិ ដើម្បីសែ្វងយល់បានកាន់តែច្រើន។

តំបន់នៅក្បែរៗក្រចេះតាមបណ្ដោយទន្លេមេគង្គធ្លាប់ជាតំបន់មួយដែលមានមនុស្សរស់នៅច្រើនក្រាស់ក្រែលក្នុងសម័យបុរេអង្គរក្នុងប្រទេសកម្ពុជា។

លន់-ណុលធ្លាប់ជាអភិបាលនៃខេត្តនេះនៅឆ្នាំ ១៩៥៤។  កំឡុងការលុកលុយរបស់បរទេស និង សង្គ្រាមរដ្ឋប្បវេណីជាច្រើនលើកច្រើនសាចូលមកក្នុងប្រទេសកម្ពុជា ជាពិសេស ខេត្តក្រចេះបានត្រូវគេមើលឃើញថារងនូវការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ កំឡុងប្រតិបត្តិការបញ្ជី ក្រចេះបានរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរដោយសហរដ្ឋ។ ការប្រមូលយកអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និង ការដោះមីនគឺជាកិច្ចការថ្មីៗនៅពេលបច្ចុប្បន្នដ៏សំខាន់។

នៅថ្ងៃទី ៣០ ធ្នូ ១៩៧៨ កងកម្លាំងរបស់វៀតណាមបានកាន់កាប់ខេត្តក្រចេះ។

ដើម្បីគ្រប់គ្រង និងត្រួតត្រាភូមិភាគឦសានទាំងមូល ពេលនោះអាជ្ញាធរបារាំងបានចាត់តាំង ចៅហ្វាយខេត្តម្នាក់ បើតាមសៀវភៅពង្សាវតារសងេ្ខបរបស់កម្ពុជាទំព័រ ១៥៤ និពន្ធដោយ? មានងារជា ឧកញ៉ាមហាជនបទ រដ្ឋរុក្ខាមហាបុរន្តគ្រាម សេនាធិបតីសិរី អនុរក្សឧត្តមក្រម ពាហុ រដ្ឋបាលខេត្តមានងារជា ព្រះពិភក្តិជនបទ ។ល។

ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវជាតិ និងអន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌‌ និងអរិយធម៌‌ ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់ខែ្មរបានបន្សល់ទុកអោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅជំនាន់ក្រោយផងដែរ។ ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាតលំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០-១៩៥០ និង១៩៦០ ដែលមាន រចនាបថល្អប្រណិត។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះនៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាព ហើយនិងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោកក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងធម្មជាតិដ៏ប្រពៃ ដែលមានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងមាន សារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្តក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល ក្រោល ថ្មូន។ ខេត្តមានរមណីយដ្ឋានចំនួន ១៣ កនែ្លង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌‌ប្រវត្តិសាស្រ្តចំនួន ៦ កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន ៧ កនែ្លង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមានចម្ងាយ ៣៤០ គ.ម. មានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវបានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ី រថយន្តក្រុង អ្នកទេសចរណ៍ក៏អាចធ្វើដំណើរតាមទនេ្លមេគង្គដែលមានចម្ងាយ ២២០ គម. ដោយប្រើមធ្យោបាយនាវាលឿន អ្នកធ្វើដំណើរអាចគយគន់ទេសភាពតាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋានពុំទាន់បានកែលំអនិងពុំទាន់មានជើងហោះហើរនៅឡើយ។ លើសពីនេះភ្ញៀវទេសចរណ៍អាចបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងទៅប្រទេសជិតខាងដូចជា ប្រទេសលាវ និង វៀតណាម។

ទន្លេមេគង្គហូរចាប់ពីខាងជើងទៅខាងត្បូងខេត្ត មានប្រវែងប្រហែល ១៤០ គ.ម.ដែលហូរឆ្លងកាត់ក្នុងខេត្តក្រចេះ។ ទន្លេនេះគឺជាទីលំនៅរបស់ផ្សោត មច្ឆា និង បក្សាបក្សី។ លំហូរនៃទន្លេមេគង្គនៅក្រុងក្រចេះប្រែប្រួលយ៉ាងខ្លាំង។ មានកោះរាប់រយលិចទឹកនៅរដូវវស្សាជាច្រើននៅក្នុងទន្លេនេះ។ នៅឆ្នាំ ២០០៧ ដដែលនោះ រដ្ឋាភិបាលកម្ពុជាបានគ្រោងសាងសង់ទំនប់នៅក្នុងទន្លេមេគង្គក្បែរក្រុងក្រចេះ។ ភាគខាងកើតក្រចេះគឺជាតំបន់សត្វបក្សីដ៏សំខាន់មួយ។

ខេត្តនេះបានគ្របដណ្ដប់ភាគច្រើនបំផុតដោយព្រៃយ៉ាងក្រាស់។ រណ្ដៅជាច្រើនកើតចេញពីការទម្លាក់គ្រាប់បែកប្រតិបត្តិការបញ្ជីកំឡុងសង្គ្រាមវៀតណាម រណ្ដៅខ្លះត្រូវបានពេញប្រៀបដោយទឹក ដែលនៅតែមានឃើញនៅជនបទ។ ដែនដីភាគខ្លះនៅខេត្តក្រចេះគឺត្រូវបានប្រើសម្រាប់កសិកម្ម ទោះបីជាភាគរយរបស់ដីកសិកម្មទាំងនេះតូចជាងកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាក៏ពិតមែនក្ដី។

ខេត្តនេះមានអាកាសធាតុខ្យល់រដូវ ដែលមានរដូវរងារចាប់ពីខែ វិច្ឆិកា ទៅដល់ មីនា រដូវក្ដៅចាប់ពីខែ មីនា ទៅដល់ ខែឧសភា និងរដូវវស្សាចាប់ពីខែ ឧសភា ដល់ តុលា។ មានទឹកជំនន់ជានិច្ចជាកាលនៅខេត្តក្រចេះ ទន្លេមេគង្គអាចមានទឹកហូរកាត់លើសលប់ខ្លាំងស្មើនឹង ៤ ម កំឡុងរដូវវស្សា។

ក្រចេះត្រូវបានគេស្គាល់ដោយទស្សនីយភាពមាត់ទន្លេគួរឱ្យទាក់ទាញ និង ភូមិស្រុក ហើយនិងវាលស្រែដ៏ខៀវស្រងាត់។

នេសាទដ្ឋានជាច្រើនជាផ្នែកនៃភូមភាគិទន្លេមេគង្គលើ ដែលមានសារៈសំខាន់ទ្រទ្រង់ដល់ប្រភេទសត្វបំលាស់ទី និងការនេសាទចិញ្ចឹមពោះ ប៉ុន្តែមិនបានដើរតួនាទីសំខាន់ខាងការនេសាទបែបពាណិជ្ជកម្មទេ។

លោកខាំ-ភឿនគឺជាអភិបាលខេត្តក្រចេះ និង វ៉ែន-សុឃយគឺជាអភិបាលរង។ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ២០០៧ អាសនៈភាគច្រើនបានធ្លាក់ទៅលើសមាជិកគណបក្សប្រជាជនកម្ពុជា។ ស្ត្រីបានជាប់ឈ្មោះ ១៧,៤ % ក្នុងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ នៅឆ្នាំ ២០០៥ ក្រចេះបានទទួល ១,៦ អរពៈរៀលពីមូលនិធិឃុំ/សង្កាត់ ក្នុងមូលនិធិអភិវឌ្ឍន៍មាន ១,២ អរពៈរៀល និងមូលនិធិសំរាប់រដ្ឋបាលមានចំនួន ០,៤៩ អរពៈ (អរពៈ=១ពាន់លាន) រៀល។

អ្នករស់នៅអចិន្ត្រៃយ៍នៅខេត្តក្រចេះភាគច្រើនគឺជាកសិករ រឺ អ្នកនេសាទចិញ្ចឹមពោះ។ ៧៨ % នៃពួកគាត់ជាអ្នកមានការងារក្នុងវិស័យកសិកម្ម។ សាមសិបភាគរយនៃគ្រួសារដែលនៅខេត្តក្រចេះរកបានតិចជាង ១ $ ស.រ ក្នុងមួយថ្ងៃ អត្រាភាពក្រីក្ររបស់ខេត្តគឺ ៣២ % យ៉ាងណាក៏វានៅតែទាបជាងមធ្យមភាគជាតិដែលមានកំរិត ៣៩ %។ ការជីករករ៉ែមាសមួយភាគមាននៅក្នុងខេត្តក្រចេះ។ ការកាប់ព្រៃឈើខុសច្បាប់បានត្រួតពិនិត្យដោយអ្នករដ្ឋការខេត្តគឺជាបញ្ហាមួយ។ ក្រចេះមានសក្ដានុពលជាគោលដៅបរិស្ថានទេសចរណ៍ (អេកូទេសចរណ៍)។ ប្រព័ន្ធផ្លូវគមនាគមន៍ក្រចេះមានការអភិវឌ្ឍតិចតួច។ កាលពីឆ្នាំ ១៩៩៨ គ្រួសារជាមធ្យមមានផ្ទៃដីកសិកម្ម ០,៤៨ ហិកតា និង ៣៧ % ទៀតគ្មានដីប្រើប្រាស់ឡើយ។

ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍រីកចំរើនលើ វិស័យសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ដោយ ឡែកខេត្តក្រចេះ សំដៅ ស្រូបយកសក្តានុពលនេះបានទាន់ពេលវេលា ក្នុងការធ្វើអោយមាន កំណើនការងារ កំណើនចំណូលគ្រួសារ និងខេត្តទាំងមូល ខេត្តក្រចេះបានរៀបចំតំបន់ឧស្សាហកម្ម ដែលមានផៃ្ទដីប្រមាណ ១៦០០ ហិកតាមានទីតាំងស្ថិតនៅ ឃុំ២ធ្នូ ស្រុកស្នួល ជាប់ព្រំដែនខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម។ តំបន់នេះចែកចេញជាពីរនៅអមផ្លូវលេខ ៧៤ ឆ្ពោះទៅ កាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។ សព្វថៃ្ងកំពុងបោះបង្គោលកំណត់ព្រំប្រទល់ដីតាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

ក្រចេះជាខេត្តមួយដែលមានកន្លែងទេសចរណ៍កួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍មានដូចជា រម្នីយដ្ឋានព្រែកកាំពី ដែលមានសត្វផ្សោតទឹកសាបដ៍កម្រនៅលើពីភពលោក  ​ទោះបីជាកំណាត់​ផ្លូវ​ក្រាល​​កៅស៊ូ​មួយ​ខ្សែ​ ឆ្ពោះ​​ទៅ​រមណីយដ្ឋា​ន​អន្លង់​ផ្សោត ​​រមណីយដ្ឋាន​​កាំពី​ និងវត្ត​​សសរ​​មួួយ​រយ​​​​ មាន​លក្ខណៈ​​តូច​ចង្អៀត​​ក្តី​ ក៏ប្រជាពលរដ្ឋ​ ភ្ញៀវ​​ទេ​ស​ចរ​​ជាតិ​ និងអន្តរជាតិ​ នៅតែព្យាយាម​​ធ្វើ​​ដំណើរ​ទៅទស្សនា​កំសាន្ត​ តាម​​​មធ្យោ​បាយ ​​រៀងៗ​ខ្លួន​ដែរ​ ព្រោះ​ថា​ជាផ្លូវសំខាន់​​ហើយ​តែង​មាន​សភាព​កុះករ​ក្នុង​ពេល​​មានបុណ្យទាន​ម្តងៗ។ នាឱកាស​បុណ្យ​ចូលឆ្នាំ​​ គេ​ឃើញ​​ភ្ញៀវ​ទេសចរ​ជាតិ​និងអន្តរជាតិ​​ធ្វើដំណើរ លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​​នេះ​ឆ្ពោះ​ទៅ​កាន់​​រមណីយ​ដ្ឋាន​អន្លង់​ផ្សោត ​រមណីយ​ដ្ឋាន​​កាំពី​ និង​វត្ត​សសរ​១០០​​  វត្តភ្នំសំបុក ភ្នំសុពណ៌កាឡី សួនស្នេហ៍ថ្មបាំង ព្រមទាំងទិញ ក្រូចកោះទ្រង់ ក្រឡានថ្មគ្រែ និង វត្ថុអនុស្សារីយន៍ ជាច្រើនទៀត ថ្វីដ្បិត​សភាព​​ផ្លូវ​​មាន​លក្ខណៈ​​តូច​ចង្អៀតនិង​​​ជិះ​ប្រជ្រៀត​គ្នា​យ៉ាងណា​ក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនធ្វើដំណើរទៅលេងកំសាន្តយ៉ាងច្រើនគ្មានពេលល

ផ្សារ៖ ឆ្លូង ពង្រ សណ្ដាន់ សាមគ្គីក្រុងក្រចេះ ស្នួល

ការសម្បទានដីជារឿយគ្របដណ្ដប់លើដីដែលមានម្ចាស់ រឺ ប្រើប្រាស់ដោយប្រជាជននៅខេត្តក្រចេះតាំងពីយូរមកហើយ។ នៅឆ្នាំ ២០០៤ អ្នករៀបចំដីសហគមន៍ត្រូវបានគំរាមកំហែងដោយកងទ័ពបន្ទាប់ពីពួកគេបានរឹបអូសរណាយន្តដែលបានប្រើប្រាស់សំរាប់ការកាប់ព្រៃឈើខុសច្បាប់។ អង្គការរបស់ជនជាតិដើមមួយមានសកម្មភាពនៅខេត្តក្រចេះនេះ។

គ្រុនខ្យងហៀនគឺជាបញ្ហាមួយនៅខេត្តក្រចេះ។ ការកើតជំងឺគ្រុនចាញ់ និង គ្រុនឈាមបានកើនឡើងយ៉ាងរហ័សក្នុងពាក់កណ្ដាលទសវត្សឆ្នាំ ២០០០ កំណើននេះត្រូវបានគេសន្និដ្ឋានថាមកពីការប្រែប្រួលអាកាសធាតុ។

គ្រុនចាញ់មានក្នុងចំណោមមនុស្សជាច្រើន (អភេកន្តោប្រជា) ដែលនៅក្នុងព្រៃខេត្តក្រចេះ។ អត្រាមរណៈទារកក្នុងខេត្ត ៩៧/១០០០ និង អត្រាមរណៈកុមារ ៨០/១០០០ គួរអោយកត់សំគាល់មានខ្ពស់ជាង មធ្យមភាគថ្នាក់ជាតិទៅទៀត (៦៨/១០០០ និង ៥៣/១០០០ រៀងគ្នា)។

ក្នុងខេត្តរថយន្តក្រុង០៣ ក្រុមហ៊ុន គឺក្រុមហ៊ុន សូរិយា, ក្រុមហ៊ុន រិទ្ធិមុន្នី និងក្រុមហ៊ុន ហ៊ួរលាន ក្រៅពីនេះ នៅមានរថយន្តឈ្នួលតូច និងមធ្យមជាច្រើនទៀត សំរាប់ដឹកជញ្ជូនអ្នក ដំណើរក្នុងខេត្ត និងក្រៅខេត្ត ។ នៅក្នុងខេត្តមាន ម៉ូតូឌុបភ្ញៀវទេសចរ ៥៧ គឿ្រង និងមគ្គុទេសន៍ទេសចរណ៍ ២៣នាក់។


មានព្រលានយន្តហោះមួយនៅវាលវង់ បច្ចុប្បន្នពុំទាន់ដំណើរការ។ ហើយគេក៍អាចចុះចតបណ្ដោះអាសន្ននៅទីធ្លាតារាងបាល់ខេត្តក្រចេះ។ 


មានជនជាតិភាគតិចយួនច្រើនគួរសមក្នុងខេត្តក្រចេះ។ ក្រចេះគឺជាស្រុកកំណើតនៃក្រុមជនជាតិដើមទាំងប្រាំពីរ: ព្នង កួយ មិល ខោញ ក្រោល ស្ទៀង និង ថ្មូន។ តំបន់ក្រៅពីទន្លេនេះមានការតាំងនៅនៃប្រជាជនរប៉ាត់រប៉ាយ។ ប្រហែល ៨% នៃប្រជាជនខេត្តក្រចេះគឺជាអ្នកស្រុកដើម ខេត្តនេះជាខេត្តមួយក្នុងចំណោមខេត្តបួនដែលមានអត្រាប្រជាជនដើមច្រើនគួរសមដែរ។ ៧០% នៃប្រជាជនទាំងនេះគឺនៅជនបទ។

ខេត្តក្រចេះ រួមមាន ៦ ស្រុក-ក្រុង ៖ ឃុំ




#Article 42: ខេត្តកំពង់ធំ (310 words)


កំពង់ធំ () គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា ។ វាមានព្រំប្រទល់ជាប់ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារ នៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។  ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន​ ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាម​បណ្តោយនៃច្រាំងដងស្ទឹងសែន។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ

ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ​ឬក៏ ៤,៥ ភាគរយ នៃចំនួនសរុប ជាមួយនិងការរីកចម្រើននៃចំនួនប្រជាជន ក្នុងនោះមានចំនួនបុរស ៣៤៣ ៤៧៨ នាក់ ឬ ៤៨,៣ ភាគរយ និង ចំនួនស្ត្រី ៣៦៤ ៩២០ នាក់។ ចំនួនប្រជាជនសរុបទាំងអស់នោះ ក្នុងនោះមានចំនួនប្រជាកសិករ ៥១៧ ០៧២ នាក់ ​ឬ ៨៥ ភាគរយ​និង ២៨ ១៥០ នាក់ ​ឬ ៤,៦ ភាគរយ គឺជាអ្នកនេសាទ រីឯ ៩១ ២៤៨ នាក់ ​ឬ ១៥ ភាគរយ ជាគ្រូបង្រៀន និង ៥ ៨៨៤ ឬ ០,៩៧ ភាគរយ ជាមន្រី្តរាជការ ឬការងាររដ្ឋាភិបាល។

នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមក​នូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយ​មានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជា ការផ្ទុះភ្នំភ្លើង ឬបណ្តាលមកពី​ខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖

ខេត្តនេះគឺមានបណ្តាញផ្លូវជាតិ ដែលភ្ជាប់ពី ក្រុងភ្នំពេញ ចម្ងាយ ១៦៨ គីឡូម៉ែត និង ខេត្តសៀមរាបចម្ងាយ ១៥០ គីឡូម៉ែត ជាមួយនិងផ្លូវជាតិលេខ៦ ហើយ
និង មានផ្លូវបំបែកចេញពីខេត្ត ទៅ​ ខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦៤ ដោយមានចម្ងាយ ១២៦ គីឡូម៉ែត។ នៅទីនេះគឺមានក្រុមហ៊ុនរថយន្តក្រុងជាច្រើន​ទៅមកពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប។ ក្រុមហ៊ុនរថយន្តក្រុង មានដូចជា សូរិយា​​ នៅជិតផ្សារកណ្តាល, ជីអេសធី ឬ កាប់ពីតូ ជាធម្មតា គឺធ្វើដំណើរពី ម៉ោង ៧, ៨, ៩ ពេលព្រឹក ហើយនិង ម៉ោង ១២, ១, ២ ពេលល្ងាច ទៅ ខេត្តសៀមរាប ក្នុងតម្លៃ ប្រមាណ ៣ ដល់ ៥ ដុល្លារ។

ប្រសិនបើ លោកអ្នកធ្វើ ដំណើររយៈពេលខ្លីទៅ ខេត្តកំពង់ធំ អ្នកអាចធ្វើដំណើរបានតាមរថយន្តឈ្នួលបាន​ ដោយចេញដំណើរពីផ្សារថ្មី ប៉ុន្តែវាពុំសូវមានសុវត្តិភាព ដូចការ ធ្វើដំណើរតាមរថយន្តក្រុងនោះទេ។

ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនិង ប្រាសាទបុរាណ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។
កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើន​ជាងគេបំផុត ដែលអាចចិញ្ចឹមប្រទេសកម្ពុជាបាន (១​ ៨០០ តោន)។ ត្រីភាគច្រើនដែល បានកើនឡើងគឺដោយសារមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនិងការខិតខំប្រឹងប្រែងចិញ្ចឹម នៅតាមវាលស្រែ។
កំពង់ធំក៏ជាផ្នែកមួយដ៏ធំបំផុតចំពោះ ផលិផល គ្រាប់ស្វាយចន្ទី នៅក្នុង ប្រទេសកម្ពុជា ជាមួយផ្ទៃដីដាំដុះនៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ ប្រមាណ ៦ ​៣៧១ ហិកតា។ នៅក្នុងខេត្តនេះក៏មានផ្សារតាមឃុំ ស្រុក ជាច្រើនដែលជាកន្លែងចែកចាយផលិតផលនានា រួមមានឈ្មោះផ្សារដូចតទៅ៖ 

កន្លែងដែលធ្វើសិប្បកម្មថ្ម គឺមានទីតាំងស្តិតនៅ ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ដែលមានចម្ងាយពីទីរួមខេត្តកំពង់ធំ ១៦ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦។ សិប្បករបានយកថ្មពីជើងភ្នំសន្ទុក មកធ្វើជារូបចម្លាក់ និងរូបរាងផ្សេងៗគ្នា សម្រាប់ជាគ្រឿងលំអតាមគេហដ្ឋាន។ ចម្លាក់ថ្មនេះបានលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ក្រៅពីថ្មចម្លាក់ ខេត្តកំពង់ធំក៏មានការកែច្នៃដោយដៃដូចជា៖ ក្រមា ហូល ផាមួង អាវចាក់ និងសម្លៀកបំពាក់ កាបូប តាមបែបប្រពៃណីខ្មែរផងដែរ។

ខេត្តកំពង់ធំមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវទេសចរណ៍ 
ទៅដើរកំសាន្តសំខាន់ៗចំនួន​ ៣ កន្លែង ដូចជា​ : 

បន្ទាប់ពីចុះពីលើភ្នំមកគេអាចទៅដើរកំសាន្តនៅ តាមប្រាសាទបុរាណវិញ គឺនៅប្រាសាទសំបូរព្រៃគុក ។

បន្ទាប់ពីការធ្វើដំណើរកំសាន្ត ហត់នឿយអស់កម្លាំងមក ខេត្តកំពង់ធំ មានកន្លែងសម្រាប់បំបាត់ការនឿយហត់ដែរ គឺស្ទឹងព្រៃប្រស់​។

ស្ទឹងសែនជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ធំ មានប្រភពមកពីទីខ្ពង់រាប។ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាជន រស់នៅតំបន់នោះ ដូចជា ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម ដំណាំស្រូវ ដំណាំចម្ការទាំងប្រាំង និងវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារប្រចាំថ្ងៃ ជាផ្លូវគមនាគមន៍ ផ្តល់ទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាកន្លែងទេសចរណ៍ និង ផ្តល់នូវគ្រប់តម្រូវការផ្សេងៗ។ 

ក្រៅពីតំបន់ទេសចរណ៍ធំៗទាំង៣ មានតំបន់ទេសចរណ៍តូចៗផ្សេងៗទៀតដែរដូចជា:

នៅថ្ងៃមានពិធីបុណ្យជាតិធំៗ ខេត្តកំពង់ធំកាន់តែសប្បាយ ព្រោះមានមនុស្សជាច្រើនវិលត្រលប់មក​ ស្រុកកំណើតរបស់ពួកគេវិញដែលធ្វើឲ្យមានសភាពអ៊ូអរខុសពីធម្មតា។ មានន័យថាចំនួនអ្នកដើរកំសាន្ត ក៏កាន់តែច្រើនដូចគ្នា គឺពាសពេញកន្លែងទេសចរណ៍ទាំងអស់ ទាំងតំបន់ទេសចរណ៍ធំៗ និងកន្លែងផ្សេងទៀត។ ភាគច្រើនការធ្វើដំណើរគឺដោយ ម៉ូតូ មិនសូវមាន រថយន្ត ប៉ុន្មានទេ ព្រោះផ្លូវពិបាកធ្វើដំណើរបើជិះរថយន្ត ត្រូវចំណាយពេលយូរ​ និងលំបាកជាងជិះម៉ូតូ។

សរុបមក ខេត្តកំពង់ធំ ក៏មានតំបន់ទេសចរណ៍ច្រើនមិនចាញ់ ខេត្តដទៃទៀតដែរ ក្នុងចំណោមខេត្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមចំណែកយ៉ាងសកម្ម​ ក្នុងការអភិវឌ្ឍប្រទេសជាតិ។




#Article 43: ខេត្តបន្ទាយមានជ័យ (198 words)


ក្រុងសិរីសោភ័ណ

 ទីតាំងភូមិសាស្រ្ត ==
ខេត្តបន្ទាយមានជ័យជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចុងពាយ័ព្យនៃប្រទេសដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិ។ ខេត្តនេះមានព្រំខេត្តជាប់ខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាបនៅខាងកើត ខេត្តបាត់ដំបងនៅខាងត្បូង និងមានព្រំដែនរួមអន្តរជាតិជាមួយប្រទេសថៃនៅខាងលិច។ ទីរួមខេត្តនិងទីក្រុងធំបង្អស់គឺក្រុងសិរីសោភ័ណ និងក្រុងក្រុងប៉ោយប៉ែត]
]។ ខេត្តបន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី១៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានប្រជាជន ៦៧៨០៣៣ នាក់ វាជាប់លេខជាខេត្តធំទី ១០ ប្រចាំប្រទេស។ ខេត្តនេះមានក្រុងចំនួនពីគឺក្រុងសិរីសោភណ្ឌ និងក្រុងប៉ោយប៉ែតនៅប៉ែកខាងលិចនៃខេត្តគឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅប្រទេសថៃ។ បន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលជាប៉ែកភាគនៃដែនជំរកជីវមណ្ឌលទន្លេសាប។

ឋិតនៅចម្ងាយ៣៥៩គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងមានទីតាំងជាប់នឹងព្រំប្រទល់ខេត្តបាត់ដំបង ឧត្ដរមានជ័យ សៀមរាប និងព្រំប្រទល់ថៃ ខេត្តបន្ទាយមានជ័យ កំពុងទទួលបានភ្ញៀវទេសចរណ៍យ៉ាងកុះករតាម រយៈកាស៊ីណូខ្នាតអន្តរជាតិមួយ ដែលកំពុងបើកឱ្យមានការចូលលេង កំសាន្តទាំងយប់ទាំងថ្ងៃ។ តំបន់កាស៊ីណូនេះ ក៏មានរៀបចំជាផ្នែកផ្សេងទៀតដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្សារលក់ឥវ៉ាន់ផងដែរ។ ភ្ញៀវដែរទៅកំសាន្តនៅទីនោះភាគច្រើនជាជនជាតិប្រទេសថៃ ឯភ្ញៀវជនជាតិផ្សេងទៀតពុំសូវមាននោះទេ។ បើចំពោះជនជាតិខ្មែរជាអ្នកទេសចរណ៍ សាមញ្ញវិញ គឺពួកគេច្រើនទៅដើម្បីកម្សាន្តភ្នែកតែប៉ុណ្ណោះ ពុំសូវមានអ្នកដែលទៅ ដើម្បីប្រព្រឹត្តល្បែងស៊ីសងនោះ ឡើយ។ មិនមែនមានតែតំបន់កម្សាន្តច្រកព្រំដែនលក្ខណអន្តរជាតិ ប៉ោយប៉ែតប៉ុណ្ណោះ ទេដែលភ្ញៀវទេសចរណ៍ចាប់ អារម្មណ៍ លើសពីនេះទៅទៀតខេត្តបន្ទាយមានជ័យនៅមានតំបន់កម្សាន្តមួយចំនួនទៀត ដែលបានទាក់ទាញ និងកំពុង អភិវឌ្ឍន៍ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៀតផង។

ប្រាសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦៩អា ចម្ងាយប្រមាណ៤គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យក្នុងស្រុកថ្មពួក តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទបន្ទាយឆ្មារបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងចន្លោះ សតវត្សទី១២ និង១។ តំបន់នេះត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបណ្ដាលឱ្យប្រាសាទមួយចំនួនធំត្រូវ បាក់បែកខ្ទេចខ្ទី នៅសល់តែថ្មរាយប៉ាយពាសពេញដី មិនតែប៉ុណ្ណោះនៅមានពួកចោរបានលួចយករូបចម្លាក់ផ្សេងៗ ពីប្រាសាទទៅលក់ឱ្យឈ្មួញជនជាតិប្រទេសថៃទៀតផង។ ភាពល្បីល្បាញនៃប្រាសាទនេះបានធ្វើឱ្យពីមួយថ្ងៃទៅមួយថ្ងៃមានអ្នក ទេសចរបរទេសចូលទស្សនាកាន់តែច្រើនឡើងៗ ដែលសក្ដានុពលនេះបានធ្វើឱ្យអជ្ញាធរគ្រប់គ្រងប្រាសាទមានការចាប់ អារម្មណ៍ ហើយព្យាយាមរៀបចំបណ្ដាប្រាសាទដទៃទៀតនៅក្នុងខេត្តឱ្យកាន់តែគួរឱ្យទាក់ទាញ ជាមួយនឹងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទេសចរក្នុងការទៅកម្សាន្ត។ ប្រាសាទដែលខេត្តនេះមាន គម្រោងរៀបចំជួសជុលលម្អឡើងវិញមានដូចជា ប្រាសាទបន្ទាយទ័ព ប្រាសាទព្រះឈរ ប្រាសាទប្រាំជាដើម។

អាងទឹកនេះមានទីតាំងស្ថិតនៅក្នុងស្រុកសិរីសោភ័ណចម្ងាយ៤គីឡូម៉ែត្រពីទីរួមខេត្ត កសាងឡើងក្នុងរបបប៉ុលពត សម្រាប់យកទឹកប្រើប្រាស់ក្នុងការធ្វើស្រែចម្ការ។ ទេសចរអាចសប្បាយរីករាយជាមួយនឹងសកម្មភាពផ្សេងៗដូចជា ការជិះទូក ការងូតទឹកបឹង ការស្ទូចត្រីជាដើម។

ភ្នំបាក់ជញ្ជាំងជារមណីយដ្ឋានវប្បធម៌ ឋិតក្នុងក្រុងសិរីសោភ័ណតាមបណ្តោយផ្លូវជាតិលេខ៥ ចម្ងាយ៥គីឡូ ម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។ ទីនេះមានភ្នំពីរឈរក្បែរគ្នា ដែលមានផ្ទាំងថ្មធំៗបញ្ឈរ ដែលមើលទៅដូចជាជញ្ជាំង អ្វីមួយ។ មានរូងមួយជម្រៅ១២ម៉ែត្រអាចឱ្យទេសចរចុះទៅកំសាន្តបានផងដែរ។

តំបន់នេះជាផ្នែកមួយនៃអាណាចក្រខ្មែរ ដោយសារនៅភាគខាងជើងខេត្តគេឃើញមាន ប្រាសាទបន្ទាយឆ្មារ ដែលគេជឿថាត្រូវបានសាងឡើងនៅរវាងសតវត្សទី១២ និង សតវត្សរ៍ទី១៣។ ប្រាសាទដែលគេស្គាល់តិចតួចជាងគេគឺ ប្រាសាទបន្ទាយនាង និង ប្រាសាទបន្ទាយទ័ព។ នៅសតវត្សទី១៧ សៀមបានឈ្លានពានកាន់កាប់ប្រទេសកម្ពុជា ហើយបានប្រែឈ្មោះខេត្តបន្ទាយមានជ័យជាខេត្តស៊ីសុផុន។ នៅឆ្នាំ ១៩០៧ សៀមបានប្រគល់ខេត្តនេះទៅបារាំង ដែលក្រោយមកត្រូវបានបញ្ចូល ជាដីខេត្តបាត់ដំបងវិញ។នៅឆ្នាំ ១៩៩៨ ខេត្តបន្ទាយមានជ័យត្រូវបានបំបែកចេញពីខេត្តបាត់ដំបង ដោយមានស្រុកដំបូង៥គឺ ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។
នៅឆ្នាំ ១៧៩៥ សៀមបានត្រួតត្រាលើព្រះរាជាណាចក្រកម្ពុជាភាគខាងលិច ហើយបានធ្វើឱ្យតំបន់នោះក្លាយជាខេត្តសៀមនៃកម្ពុជាភាគខាងក្នុងដែលមានទីរដ្ឋបាលនៅព្រះដំបងจังหวัดพระตะบอง។ ខេត្តនេះបានបន្តក្រោមការត្រួតត្រារបស់សៀមរហូតដល់ឆ្នាំ១៩០៧ នៅពេលនោះសៀមបានជួញប្រែនៅខាងក្នុងកម្ពុជាដើម្បីយកទំនិញត្រឡប់ទៅត្រាច និង ដានជ័យវិញ។ ក្នុងឆ្នាំដដែល ព្រះបានស៊ីសុវត្ថិបានសំរេចព្រះទ័យបំបែកខេត្តកម្ពុជាភាគខាងក្នុងដែលត្រឡប់មកវិញទៅជាខេត្តបាត់ដំបង (ដែលរួមមានសិរីសោភ័ណ) និងខេត្តសៀមរាប។ នៅគ្រាដែលថៃបានបញ្ចូលកម្ពុជាប៉ែកខាងលិចជាទឹកដីរបស់ខ្លួនឡើងវិញ នៅឆ្នាំ១៩៤១ សិរីសោភ័ណបានបំបែកចេញពីខេត្តបាត់ដំបង និងមានទីរួមខេត្តរដ្ឋបាលនៅខេត្តវិបុលសង្គ្រាមដែលបានបន្តរហូតដល់ឆ្នាំ១៩៤៦ នៅពេលដែលតំបន់នោះទាំងស្រុងបានបង្វែរត្រឡប់មកក្រោមការគ្រប់គ្រងរបស់បារាំង។
កំឡុងសង្គ្រាមរដ្ឋប្បវេណីកម្ពុជាក្នុងខេត្តបន្ទាយមានជ័យពីទសវត្សឆ្នាំ១៩៧០ និង ទសវត្ស១៩៨០គឺជាខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធគ្នាជាច្រើន ហើយក៏ធ្វើឱ្យវាក្លាយជាខេត្តមួយក្នុងចំណោមខេត្តទាំងបីដែលសំបូរគ្រាប់មីនច្រើនជាងគេបង្អស់ក្នុងប្រទេសកម្ពុជារួមគ្នានឹងខេត្តប៉ៃលិន និងបាត់ដំបង។Flooding unearths Cambodia’s landmines, IRIN, PHNOM PENH, 21 October 2013 (IRIN), អាកាសធាតុមានលក្ខណៈក្ដៅសើមដូចនៅទូទាំងប្រទេសកម្ពុជាដែរ។ រដូវវស្សាចាប់ពីខែមិថុនាទៅតុលា រដូវរងារចាប់ពីខែវិច្ឆិកាដល់កុម្ភៈ និងរដូវក្ដៅចាប់ពីខែមិនាទៅខែឧសភា។

 ស្ថិតនៅ ប្រទេសកម្ពុជា មាន ៧ ស្រុក​ និង​ ២ ក្រុង÷

ខេត្តបន្ទាយមានជ័យ មាន ១ ក្រុង និង ៧ ស្រុក÷

ខេត្តបន្ទាយមានជ័យមានប្រជាជនសរុប ៨១៦ ៣៨២ ឬ ៥,២៤២%នៃប្រជាជនកម្ពុជាសរុប(ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ២០០៧)។ ក្នុងនោះមានបុរស ៤០២ ២០១ (ត្រូវជា៤៩,១១%) និងស្ត្រី ៤១៤ ១៨១ (ត្រូវជា៥០,៨៩%)។ អត្រាកំនើនប្រជាជនស្មើនឹង ៥,៩៣%។ ប្រជាជនខេត្តបន្ទាយមានជ័យ៩៣%ជាកសិករ ៥%ជាពាណិជ្ជករ ១,១៧%ជាអ្នកនេសាទ និង ០.៨៣%ទៀតជាមន្ត្រីរាជការ។

សេដ្ឋកិច្ចខេត្ត៩៣%ពឹងផ្អែកលើកសិកម្មនិងនៅសល់៧%ទៀតគឺការនេសាទនិងពាណិជ្ជកម្ម។ ដោយសារតែខេត្តនេះមានព្រំដែនជាប់នឹងប្រទេសថៃ អាជីកម្មបនល្បែង (កាស៊ីណូ) កំពុងតែរីកដុះដាលយ៉ាងខ្លាំង ដែលកំពុងក្លាយជាប្រភពចំនូលដ៏សំខាន់សំរាប់ខេត្ត។




#Article 44: ខេត្តកំពត (833 words)


ខេត្តកំពត  ជា ខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។  កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់ និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ ភូមិ។ ខេត្ត​កំពត​មាន​សំណង់​ប្រវត្តិសាស្រ្តជាច្រើន​ដូចជា ​ផ្ទះ ផ្សារ​លក់​ទំនិញ រោងភាពយន្ត​ សាលារៀន​ ផ្លូវគមនាគមន៏ មន្ទីរពេទ្យជាដើម​ សុទ្ធ​សឹង​​ជា​ភស្ដុតាង]បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក​បារាំង​ទៅ​លើ​ទឹក​ដី​ខ្មែរខេត្ត​កំពតមួយ​នេះ​។​ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់អាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។ ស្រុកទូកមាសបានតាំងទីនៅខេត្តកំពត។ទេសភាពនៃព្រែកកំពត មើលពីក្រុងកំពត ក្បែរសាលាខេត្ត ចំពីមុខភ្នំបូកគោ។

ប្រភព​​បាន​ឲ្យ​ដឹង​ថា ​ខ្មែរ​​យើង​​​បាន​សរសេរ​​និង​អាន​ពាក្យ​ប្រជុំ​ជន​ កំពត​ ​ថា គុម្ពត ឬ​​ កំពោត ​​ដែល​​ពាក្យ​​នេះ បាន​​​ក្លាយ​​ទៅ​ជា​ឈ្មោះ​ខេត្ត ​ហើយ​​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ហៅ​ដោយ​សំដៅ​ទៅ​លើ​ភូមិ​មួយ​ ​ដែល​អ្នក​ស្រុក​ស្គាល់​ពី​យូរ​លង់​ណាស់មក​ហើយ​ ស្ថិត​នៅ​ព្រែក​កំពត ដែល​មាន​ប្រភព​មក​ពី​ភ្នំ​ដំរី​។ 

បន្ទាប់​មក​ទៀត មហេសី​ដែល​មាន​នាម​ថា អ្នក​ម្នាង ​ពត មាន​ជំងឺ​រួច​ក៏​ស្លាប់​នៅ​ទី​នោះ ​ ក្រោយ​មក ​ ដើម្បី​ជា​អនុស្សាវរីយ៍​យូរ​លង់​ត​ទៅ ចំពោះ​ស្ត្រី​ដែល​ព្រះអង្គ​សព្វព្រះទ័យ​ជាង​គេ​ ជា​ពិសេស​ព្រះអង្គ​ក៏​ប្រទាន​ឈ្មោះ​កន្លែង​នោះ​ថា កំពត​។

លើស​ពី​នេះ ​ពាក្យ ​កំពត​ ក៏​នៅ​មាន​ការ​ពន្យល់​ពី​របៀប​ផ្សេង​​គ្នា​ទៀត​ផង​ដែរ​​ ៖

ទី​១ ​តាម​សម្ដី​អ្នក​ចេះ​ដឹង​មួយ​ចំនួន​​បាន​អះអាង​ថា ឈ្មោះ ​កំពត បាន​មក​ពី​ផែន​សិលា​ចារឹក​មួយ​ផ្ទាំង​ដែល​គេ​ប្រទះ​ឃើញ​ក្នុង​ខ្ទម​ស្លឹក​មួយ​ ​ដែល​គេ​បោះបង់​ចោល​ស្ថិត​នៅ​ក្រោយ​ភូមិ​កំពត  ហើយ​ផែន​ថ្ម​នោះ​ ​មាន​កម្ពស់​៣០​សង់ទីម៉ែត្រ ដោយ​មាន​អម​ពី​ចំហៀង​នូវ​ផ្ទាំង​សិលា តូច​ៗ​២​ទៀត​។ អ្នក​ស្រុក​ឲ្យ​ឈ្មោះ​ផ្ទាំង​សិលា​ចារឹក​នោះ​ថា កំពត ហើយ​ក្លាយ​ជា​វត្ថុ​សក្ការបូជា​។

ទី​​២ នៅ​ខាង​ត្បូង​បឹង​កំពត គេ​បាន​ប្រទះ​ឃើញ​សិលា​ចារឹក​មួយ​ផ្ទាំង​ទៀត ដែល​មាន​ទំហំ​ធំ ​ហើយ​មាន​សណ្ឋាន​រូប​រាង​ដូច​ត្រី​ក្រពត ស្ថិត​ក្នុង​ព្រៃ​គុម្ពោត​មួយ​។ ប៉ុន្តែ​ទី​កន្លែង​នោះ ​នៅ​ជ្រៅ​ពោរពេញ​ទៅ​ដោយ​វាល​ភក់ ព្រម​ទាំង​ទឹក​ជំនន់​លិច​ពិបាក​ចូល​ទៅ​ដល់ ។ ដូច​នេះ​តំណ​ត​ក្រោយ​មក​ពាក្យ​ក្រពត​ ក៏​ក្លាយ​ទៅ​ជា​កំពត​។

ដោយ​យើង​មាន​ទំនោរ​ទៅ​លើ​មតិ​មួយ​ ​នៃ​ការ​បកស្រាយ​ទាំង​ពីរ​ចុង​ក្រោយ ​ដែល​សម​ស្រប​អាច​ទទួល​យក​ពី​បណ្ដា​ជន​អ្នក​ចេះ​ដឹង ​ដែល​រស់នៅ​លើ​ទឹក​ដី​នោះ​ពី​យូរ​លង់​ណាស់​មក​ហើយ​។

ជា​ចុង​ក្រោយ​គេ​បាន​ពន្យល់​មួយ​បែប​ផ្សេង​ទៀត តែ​មិន​សូវ​ជា​ពិតប្រាកដ​ប៉ុន្មាន​ទេ គឺ​ពាក្យ​កំពត​ បាន​ចេញ​ពី​ពាក្យ​ថា កម្ពុជា ដែល​មាន​សំឡេង កំ​ៗ ដូច​គ្នា​ ដែល​ជា​ឈ្មោះ​ពី​ដើម​មក​នៃ​ប្រទេស​កម្ពុជា​។ ការ​បង្ហាញ​ពន្យល់​បែប​សាមញ្ញ​នូវ​ពាក្យ កំ​ៗ ខាង​លើ​នេះ ក៏​គេ​មិន​អាច​ទទួល​យក​បាន​ដែរ​​ដោយ​ហេតុ​​ផល​ថា៖​

កន្លែង​ដែល​ចាម ចិន ខ្មែរ យួន សង់​ខ្ទម​រស់នៅ គេ​សង្កេត​ឃើញ​មាន​ផ្ទះ​ជា​កំប៉េត​កំប៉ូត​ ​ ទើប​គេ​សន្មត​ហៅ​ថា ភូមិ​កំប៉ូត​។ ​លុះ​ក្រោយ​មក​ទៀត ពេល​មាន​ផ្ទះ​​ទៅ​​ហើយ​ អ្នក​លក់ដូរ​ធ្វើ​តៀម​លក់​បាយ​សម្រាប់​ឈ្មួញ​អម្រែក ចិន យួន ចាម ជ្វា និង​ពួក​ឈ្មួញ​ដែល​ចត​ទូក​ ឬ​អ្នក​ធ្វើ​ដំណើរ​ឈប់​ ​ដើម្បី​បរិភោគ​បាយ​នៅ​កន្លែង​នោះ។ 

ក្រោយ​មក ​អ្នក​ដំណើរ​ឲ្យ​​ឈ្មោះ​ទី​នោះ​ថា ផ្សារ​កំប៉ូត ឬ​ភូមិ​កំប៉ូត ថា ផ្សារ​កំពង់​បាយ ។ ​នាម​បញ្ញត្តិ​ទាំង​ពីរ​នោះ​ប្រើ​ច្របូកច្របល់​គ្នា ខ្លះ​ហៅ​ថា ផ្សារ​កំប៉ូត ខ្លះ​ទៀត​ហៅ​ថា ផ្សារ​កំពង់​បាយ​ តែ​សព្វ​ថ្ងៃ​គេ​ហៅ​ថា ខេត្ត​កំពត​។

លោក​ទាំង​ពីរ​ថា កំពង់​បាយ​ដូច​គ្នា ខុស​ត្រង់​លោក ឌឿ វ៉ាន់ ថា​ផ្សារ​កំប៉ូត ​រី​ឯ​លោក​ ម៉ាដ្រូល បាន​អះអាង​ថា កំពត ប្រហែល​មក​ពី​ពាក្យ​កម្ពុជា គេ​អាច​សរសេរ​ទៅ​ជា​កម្ពុជា​រដ្ឋ​ ដល់​គេ​កាត់​រដ្ឋ​ចេញ​ទៅ​នៅ​សល់​តែ​កម្ពុជា​។

នៅ​ពេល​ដែល​ក្រុង​កំពត កំពុង​កកើត​​មាន​ឈ្មួញ​ជន​ជាតិ​សៀម​ធ្វើ​ដំណើរ​តាម​សមុទ្រ ​មក​ឈប់​អាស្រ័យ​បាយ​នៅ​ត្រង់​កន្លែង​នោះ ​ហើយ​ដោយ​​​​ភាសា​សៀម ពាក្យ​ថា កម្ពុជា អាន​ថា កម្ពុត ដល់​ យូរ​ៗ​ទៅ​ដោយ​ធ្វេស​ប្រហែស​បាត់​ស្រៈ​អ៊ុ ( ុ) នៅ​សល់​តែ កំពត។

យើងបានដឹងពីប្រវត្តិខេត្តកំពតនៅតិចតួចណាស់ ដោយសារខ្វះឯកសារស្រាវជ្រាវ។ អ្វីដែលយើងនឹង លើកយកមកបរិយាយពីអតីតកាលខេត្តកំពត មានច្រើននិយាយពីម្រេច អំបិល និងរមណីយដ្ឋាន នានាដែលបង្កើតឡើងកាលពីសម័យអាណាព្យាបាលតែប៉ុណ្ណោះ។ ជីវតាក្វាន់ ធ្លាប់បានពណ៌នាអំពី ការផលិតម្រេចនៅដើមសតវត្សទី១៣ ប៉ុន្តែការផលិតម្រេចពិត ប្រាកដគឺចាប់ផ្តើមពីសង្រ្គាមអាឆេ (Aceh War) នៅឥណ្ឌូណេស៊ីចន្លោះឆ្នាំ ១៨៧៣-១៩០៨។ ស្តេចស៊ុលតង់នៅអាឆេ បានដុតកម្ទេចចោលចម្ការម្រេចនៅឆ្នាំ ១៨៧៣-១៨៧៤ ដោយសារខ្លួនមិនចង់ឲ្យពួកហូឡង់កាន់កាប់លើចម្ការម្រេច ដ៏ស្តុកស្តម្ភឡើយ។ ហេតុដូចនេះហើយទើប ការផលិតម្រេចមួយផ្នែក បានត្រូវបង្វែរមកធ្វើនៅខេត្តកំពតជំនួសវិញ។ ក្នុងឆ្នាំ ១៩៣០ ក្នុងសៀវភៅឈ្មោះ “Un Empire francaise, L’Indochine” ក្រោមការដឹកនាំដោយលោក ម៉ាស្ប៉េរ៉ូ (G.Maspero) បានសរសេរថា ម្រេចគឺជាផលិតផលនាំចេញ សំខាន់បំផុតរបស់ពួកអាណានិគម។ ម្រេចស្ទើរតែទាំងអស់ ត្រូវបានគេនាំយកទៅប្រើប្រាស់ នៅប្រទេសបារាំងគឺ ២ ១០០ តោន ក្នុងឆ្នាំ ១៩២៧ , ២ ៦០០ តោន ក្នុងឆ្នាំ ១៩២៨ ចេញពីដែនដីឥណ្ឌូចិន  រហូតដល់ខែ មេសា ឆ្នាំ ១៩២៨ មានច្បាប់ចែងពីការនាំចេញម្រេចដោយគ្មានដែនកំណត់ ចេញពីប្រទេស អាណានិគម។

ដែនដីអាណានិគម របស់បារាំងអាចនាំចេញ លើសពី ៣ ពាន់តោនជាមធ្យមក្នុងរយៈពេលបីឆ្នាំ ហើយនាំចេញបាន ៤ ២៣៥ តោនក្នុងឆ្នាំ ១៩២៧។ ផលិតកម្មម្រេច ស្ទើរតែបាត់ស្រមោលនៅក្នុង ដែនដីកូសាំងស៊ីន នៅពេលដែលចម្ការម្រេចធ្លាក់ទៅក្នុងដៃអ្នកដាំម្រេចខេត្តហៃណាន ប្រទេសចិន ដែលនៅក្នុងខេត្តហៃទៀន ប៉ុន្តែការផលិតនៅមាន ភាពនឹងនរនៅកម្ពុជា។ ម្រេច គឺតែងតែដើរតួសំខាន់ ក្នុងឧស្សាហកម្មខេត្តកំពត។ រសជាតិប្រហើរ និងម្សៅ ម្រេច (ម្រេចម៉ត់) បានធ្វើឲ្យម្រេចកំពត ក្លាយជាម្រេច ពិសេសបំផុតនៅលើពិភពលោក ជាស្តេចនៃគ្រឿងទេស ដែលគ្មានគូប្រជែងប្រចាំផ្ទះបាយ របស់ចុងភៅបារាំង។ ជាអកុសលដោយសារតែ ព្រឹត្តិការណ៍អាក្រក់មួយ ចំនួនបានកើតឡើងនៅកម្ពុជា បានបំផ្លិចបំផ្លាញនូវ វិសាលភាពនៃផលិតកម្មរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកម្ទេច ឧបករណ៍ និងគ្រឿងយន្ត ត្រូវបានគេបោះបង់ចោល កម្រិតអក្ខរភាពបានធ្លាក់ចុះយ៉ាងគំហុក។ សព្វថ្ងៃ ប្រជាជនប្រមាណ ៣៥% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។

ស្រូវ​គឺ​ជា​ទិន្នផល​កសិកម្ម​ចម្បង​សម្រាប់​ខេត្តកំពត។ ដី​ប្រហែល​ ១២៥ ០០០ ហិកតា ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ដាំស្រូវ​ដោយ​មានទិន្នផលជា​មធ្យម​ខ្ពស់​ចំនួន​ ២,៦​ តោន​ក្នុង​មួយ​ហិកតា​នៅ​រដូវ​វស្សា​ និង ៣,៣ តោន ក្នុងមួយហិកតា នៅរដូវប្រាំង។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងខេត្តកំពតផងដែរ។ ជាពិសេសទុរេន (ប្រហែល ៧០ ៥០០ ដើម) ស្វាយ (៥៩ ៣០០ ដើម ) និងដូង (៨៧៧ ០០០ ដើម)។ ខេត្តកំពតមានឈ្មោះ ល្បីល្បាញខាងដំណាំម្រេច។ ម្រេចកំពតទទួលបានពានរង្វាន់ជាអន្តរជាតិ ហើយទទួលបានឋានៈ សុចនាករផ្នែកភូមិសាស្រ្តដែលជួយដាក់យីហោផលិតផលនិងខេត្តរបស់យើង។ បច្ចុប្បន្ននេះ ម្រេចខ្មៅ កំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចម្ការម្រេចនៅខេត្តកំពត ផ្តល់ទិន្នផលរហូតដល់ ៦,៥ តោនក្នុងមួយហិកតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ៦៦ ហិកតា ហើយផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចខេត្តផងដែរ។ ខេត្តកំពតតំណាង អោយជាង ១០ % នៃការចិញ្ចឹមបក្សីសរុបរបស់ប្រទេសកម្ពុជា។

ដោយសារលក្ខ័ណ្ឌអាកាសធាតុអំណោយផល (២៦,២៧ oC) ភ្លៀងធ្លាក់ជាមធ្យម ២ ១៤៨ ម.ម. ក្នុងមួយឆ្នាំ  និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍធំៗ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទៅលើវិស័យកសិកម្ម ខេត្តកំពតមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ក្នុងស្រុក។ ការអភិវឌ្ឍប្រព័ន្ធធារាស្រ្ត គឺជាគន្លឹះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនិងការបណ្តុះបណ្តាលចំណេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ 

តារាងខាងលើនេះ គឺជាទិន្នន័យស្តីពីការប្រមូលផលស្រូវប្រចាំខេត្តកំពតចាប់ពីឆ្នាំ ២០០៦ ដល់ ២០០៨។ តាមតារាងខាងលើបង្ហាញឲ្យឃើញថា ការប្រមូលផលស្រូវវស្សា មានបរិមាណច្រើនលើសលប់ជាងស្រូវប្រាំង និងស្រូវនៅតាមតំបន់ខ្ពង់រាប។ គេអាចប្រមូលផលស្រូវវស្សាបានជាង ២ សែនតោន ក្នុងឆ្នាំ ២០០៦ ខ្ពស់ជាង ១៩០ ដងលើស្រូវប្រាំង។ រហូតមកដល់ឆ្នាំ ២០០៨ ទិន្នផលស្រូវវស្សាទទួលបានជាង ២ សែន ២ ម៉ឺនតោន។ បើពិនិត្យឲ្យជាក់លាក់ទៅលើទិន្នន័យនៃការប្រមូលផលស្រូវវស្សា យើងឃើញថា ផ្ទៃដីបង្កបង្កើនផល បានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ គឺពី ១៧ សែនហិចតា មកនៅត្រឹមតែ ១១ សែនហិចតា។ ផ្ទុយទៅវិញ ទាំងផ្ទៃដីប្រមួលផលស្រូវជាក់លាក់ ទិន្នផលស្រូវសរុបបានកើនឡើងឥតឈប់ឈរ។ ពីរឆ្នាំចុងក្រោយ ការប្រមូលផលប្រព្រឹត្តិទៅបានស្ទើរតែគ្រប់ផ្ទៃដី ដោយទទួលបានទិន្នផល ១០០% ហើយជាមធ្យម ស្រែមួយហិចតា ប្រមូលផលបាន ២ តោន។ ឯតំបន់ខ្ពង់រាបវិញ ក៏មិនអន់ដែរ ផ្ទៃដីបង្កបង្កើនផលបានកើន ឡើងទ្វេដងក្នុងឆ្នាំ ២០០៨ បើធៀបទៅនឹងឆ្នាំ ២០០៦ ដោយក្នុងឆ្នាំ ២០០៦ គេអាចប្រមូលផលស្រូវបាន ២ តោន ក្នុងមួយហិចតា។ សរុបទៅ ការប្រមូលផលស្រូវ ហាក់ដូចជាធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០០៧ ដែលអាច បណ្តាលមកពីការយឺតយ៉ាវនៃរបបទឹកភ្លៀង សត្វមមាចត្នោត និងកត្តាអាកាសធាតុមួយចំនួនទៀត។ 

ក្នុងឆ្នាំ ២០០៨ ស្រូវ ៩៧% ដែលគ្របដណ្តប់លើផ្ទៃដី ១០៨ ៩៣២ ហិចតា ទទួលបានរបបទឹកភ្លៀងគ្រប់គ្រាន់ ដោយ ៣% ទៀត (៣ ៨៩៦ ហិចតា) ទទួលបានការផ្គត់ផ្គង់ទឹកពីប្រព័ន្ធធារាសាស្រ្ត ក្នុងនោះទឹកប្រឡាយ និងទំនប់អាចស្រោចស្រប់លើវាលស្រែចំនួន ៣ ០១៥ ហិចតា ស្ទឹង បឹងបួរធម្មជាតិ អាចស្រោចស្រប់បាន ៧៦៤ ហិចតា ហើយ ៩០ ហិចតា បានមកពីស្រះជីក។ ស្រុកចំនួនបួន ដែលទទួលបានទឹកសម្រាប់បង្កបង្កើនផលមាន ស្រុកកំពត ស្រុកដងទង់ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ក្នុងនោះប្រជាពលរដ្ឋប្រមាណជាជាង ៧ ពាន់គ្រួសារអាចប្រើប្រាស់ទឹកទាំងនោះបាន។ ដោយមូលហេតុនៃចំនួនប្រជាជនកើនឡើង និងការអភិវឌ្ឍ ឧស្សាហកម្ម ប្រជាពលរដ្ឋជាង ៦៦ ០០០ គ្រួសារមានកាន់កាប់ផ្ទៃដីបង្កបង្កើនផលតិចជាង ១ ហិចតា ហើយ ៤ ២០៨ គ្រួសារទៀត គ្មានផ្ទៃដីសម្រាប់បង្កបង្កើនផលផ្ទាល់ខ្លួន។

ម្រេចកំពត បានទទួលឋានៈជាសុចនាករភូមិសាស្រ្ត ពីរាជរដ្ឋាភិបាល កម្ពុជា និងពីសហភាពអឺរ៉ុប មានន័យថារាល់ម្រេចទាំងអស់ដែលដាក់យីហោថា “ម្រេចកំពត” ត្រូវតែដាំ និងប្រមូលផល នៅខេត្តកំពតតែមួយគត់ ដោយគ្មានប្រទេសណាមួយអាចយកឈ្មោះម្រេចកំពតមក ប្រើប្រាស់ សម្រាប់អាជីវកម្មដោយគ្មានអនុញ្ញាតបានឡើយ។ ម្រេចកំពត ដូចជា ម្រេចខ្មៅ ម្រេចខ្ចី និងម្រេចស។ ក្រុងកំពត សណ្តូកតាមដងស្ទឹង នៅក្បែរឆ្នេរសមុទ្រប៉ែកនិរតីនៃប្រទេសកម្ពុជា។ តំបន់នេះ ត្រូវ បានគេទទួលស្គាល់ជា កន្លែងដាំម្រេចដ៏ល្អបំផុត គឺចាប់តាំងពីរបបខ្មែរក្រហមមកម្ល៉េះ។ ក្រុមចុងភៅប៉ារីស  បានប្រកាសថា ម្រេចកំពត ជាម្រេចដែលល្អបំផុតនៅលើពិភពលោក។ កន្លងមកនេះ ម្រេចកំពត បានចរាចរម្តងទៀតនៅលើទីផ្សារអឺរ៉ុប ដោយទទួលបានការគាំទ្រ និងប្រើប្រាស់ជាច្រើនតាម បណ្តាភោជនីយដ្ឋានធំៗ ហើយក៏ទទួលបានឋានៈជាសុចនាករភូមិសាស្រ្តពីសហភាពអឺរ៉ុប។ ម្រេច គឺជា គ្រឿងទេសលេខមួយនៅលើពិភពលោក ជាមួយនឹងការផ្គត់ផ្គង់ជាង ៥ សែនតោនក្នុងមួយឆ្នាំ។ សព្វថ្ងៃនេះ វៀតណាម ជាអ្នកផលិតម្រេចធំបំផុត(១០០ ០០០ តោន) តាមពីក្រោយដោយប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ គេប៉ាន់ស្មានថា ខេត្តកំពតអាចមានសក្តានុពលផលិតបាន ២០០ តោន នៅលើដីទំហំ ២០ ហិចតា។ ដោយសារតែកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងនៅទន់ខ្សោយរបស់កសិករ ធ្វើឲ្យការផលិតមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ដោយមានការគាំទ្រពីអង្គការផ្វាមលិង កសិករនៅកំពង់ត្រាច បានចាប់ផ្តើមផលិតម្រេចសាជាថ្មី ដើម្បីនាំម្រេចកំពតចូលទៅកាន់ទីផ្សារម្តងទៀត។ ម្រេចមានតម្លៃទាបជាង ០,៧៦ យូរ៉ូ ក្នុងមួយគីឡូ។ 

ក្រៅពីម្រេច និងស្រូវ ខេត្តកំពត សំបូរទៅដោយដំណាំល្អៗ និងប្លែកៗ ដូចជា ទុរេន សាវម៉ាវ ដូង សណ្តែកសៀង សណ្តែកដី ពោត និងប៉េងប៉ោះជាដើម។ យើងទាំងអស់គ្នា ច្បាស់ជាបានស្គាល់ហើយនូវរសជាតិទុរេនកំពត។ ទុរេនកំពត ត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនខេត្តកំពត ក៏ប្រសប់ណាស់ដែរ ក្នុងការចិញ្ចឹមសត្វសម្រាប់បម្រើវិស័យកសិកម្ម និងសម្រាប់ផលិតផលនៅលើទីផ្សានេះដែរ។ ក្នុងឆ្នាំ ២០០៨ មានគ្រួសារសរុប ១ ៤១៣ ចិញ្ចឹមត្រីដោយក្នុងនោះអ្នកស្រុកដងទង់ជាអ្នកចិញ្ចឹមច្រើនជាងគេ។ ប្រជាជនជាងពាក់កណ្តាល ៨ ម៉ឺនគ្រួសារចិញ្ចឹម
ខេត្តកំពតភ្ជាប់ដោយផ្លូវជាតិសរុបចំនួន ៤ ដែលមានប្រវែងប្រហែល ២២៦ គីឡូម៉ែត្រ (ប្រហែល ៥% នៃផ្លូវជាតិសរុបនៃប្រទេសកម្ពុជា)។ ផ្លូវទៅកាន់ខេត្តព្រះសីហនុគឺជាផ្នែកនៃប្រព័ន្ធផ្លូវអាស៊ាន។ ការដឹក ជញ្ជូនធំៗជាច្រើនប្រើប្រាស់ផ្លូវនេះ (ឧទាហរណ៍ ការដឹកជញ្ជូនទៅកាន់រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុក)។ ផ្លូវទៅកាន់ភ្នំបូកគោ កំពុងត្រូវបានជួសជុលកែលំអ ដែលនិងជួយជំរុញយ៉ាងខ្លំាងបំផុតសម្រាប់វិស័យ ទេសចរណ៍។ សភាពផ្លូវថ្នល់ ត្រូវបានកែលំអគួរអោយកត់សំគាល់ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំនីមួយៗ នេះហើយអាជីវកម្មក្នុងស្រុកបានរាយការណ៍ថាបានកាត់បន្ថយពេលវេលា និងតម្លៃក្នុងការដឹកជញ្ជូន រហូតដល់ ៥០ %។ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ត្រូវបានគាំទ្រដោយច្រកព្រំដែនពីរ (ច្រកអន្តរជាតិមួយ និងច្រកតំបន់មួយ)។ ផ្លូវជាតិលេខ៣១ តភា្ជប់ពីខេត្តកំពតទៅកាន់ព្រំដែន វៀតណាមនៅ តុងហុង និង ព្រែកចាក ដែលមានរយៈ ប្រហែល ១ ម៉ោងពីទីរួមខេត្តកំពត។ នៅរយៈពេល ឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងវិនិយោគប្រាក់ប្រហែល ៣០ លានដុល្លារអាមេរិចទៅលើការជួសជុល កែលំអផ្លូវថ្នល់ជាពិសេសពង្រីកផ្លូវជាតិលេខ៣ និងផ្លូវសំខាន់ៗផ្សេងទៀត ដូចជាផ្លូវទៅកាន់ ប្រទេសវៀតណាម និងចំណុចភ្ជាប់ផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងមូលដ្ឋាន។ រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានចាប់ផ្ដើមការងារជួសជុលកែលំអ ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលឆ្លងកាត់ខេត្តកំពត។ ផ្លូវមួយខ្សែនេះនិងកែលំអដឹកជញ្ជូន និងពាណិជ្ជកម្មអោយកាន់តែប្រសើរឡើង។ ខេត្តកំពតផ្គត់ផ្គង់ទឹកដោយស្ទឹងកំពត ដែលហូរពីភ្នំប៉ែកខាងលិច ទៅកាន់តំបន់ឆ្នេរជិតៗ នោះដែលមានសភាពល្អប្រសើរបំផុតសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន។ ស្ទឹងនេះ គឺជាកត្តាគន្លឹះ នៃអត្តសញ្ញាណខេត្ត ហើយក៏ត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផងដែរ។ ក្រុមហ៊ុនឯកជនមួយ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់អាជ្ញាបណ្ណអោយបូមដីធ្វើអោយទន្លេមានជម្រៅជ្រៅ ដើម្បីអោយកប៉ាល់ធំៗអាចដឹកកុងទីន័រ និងទំនិញធំៗ ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតកំពង់ផែដ៏ធំមួយ ដែលត្រូវនឹងគ្រប់គ្រងដោយក្រុមហ៊ុនកំពង់ផែខេត្តកំពតកំពុងត្រូវបានកសាងរួមជាមួយនិង តំបន់សេដ្ឋកិច្ចពិសេសដើម្បីលើកទឹកចិត្តដល់ការវិនិយោគទុនខាងពាណិជ្ជកម្ម។


សព្វថ្ងៃ ខេត្តកំពតមានសិស្សានុសិស្សជាង ១៥០ ០០០នាក់ កំពុងតែសិក្សានៅសាលាបឋមសិក្សាចំនួន ២៩៨ និង ៧៩ វិទ្យាល័យផ្សេងទៀត។ ស្ថិតនៅ ២៦,៥% នៃប្រជាជនសរុប ខេត្តកំពតទទួលបានការចុះឈ្មោះចូល រៀនច្រើនជាងគេនៅទូទាំងប្រទេស។

សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេស ត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃផ.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ។ ការអភិវឌ្ឍខេត្ត នឹងមិនត្រូវបានគេបញ្ចប់ត្រឹមប៉ុណ្ណេះទេ។ រដ្ឋាភិបាល មានគម្រោងបន្តការចំណាយលើការអប់រំជាបន្តទៀត។ ការផ្តល់នូវប្រព័ន្ធអប់រំ ដ៏មានប្រសិទ្ធិភាពមួយ វាមិនចម្លែកពេកទេដែល ពលកម្មខេត្តកំពត បានរីកចម្រើន ២៩% នៅក្នុងវិស័យសេវាកម្ម ដែលមានទំនាក់ទំនង យ៉ាងសំខាន់ទៅនឹងការអប់រំ។
កម្មករគ្មានជំនាញនៅខេត្តកំពតទទួលបានប្រាក់ខែតែ ៤០ ដុល្លារ ទៅ ៧០ ដុល្លារតែប៉ុណ្ណោះ (បូករួមទាំងអាហារ និងកន្លែងស្នាក់នៅក្នុងករណីខ្លះ)។ រីឯកម្មករជំនាញ និងមានបទពិសោធន៍ អាចទទួលបានប្រាក់ខែយ៉ាងតិចក៏ ១០០ ដុល្លារក្នុងមួយខែដែរ។ “យើងមានមោទនភាពយ៉ាងខ្លាំង ដោយបានដឹកនាំបង្កើតឲ្យមានធនធានមនុស្សដើម្បីជួយគាំទ្រ នូវជំនួញរបស់យើង ហើយយើងជឿជាក់ថានេះគឺជា គុណសម្បត្តិនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដែលប្រជាពលរដ្ឋរបស់យើងអាចជួយបង្កើនការលូតលាស់នៃសហគ្រាស របស់យើង។” 
ប៉ុន្តែទន្ទឹមនឹងមោទនភាពនេះ ការលំបាកមួយចំនួនក៏នៅតែចោទជាបញ្ហាដល់កុមារ និងយុវជន ដើម្បីចូលមកសិក្សាផងដែរ ដែលកត្តាទាំងនោះរួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រពៃណី ភាពក្រីក្រជាដើម។

ការផ្តល់សេវាកម្មសុខភាពបង្កកំណើត គឺជារឿងដ៏សំខាន់មួយ ដើម្បីជួយគាំពារសុខភាពមាតា និងទារក ក្នុងពេលកំពុងមានផ្ទៃពោះ និងពេលកំពុងឆ្លងទន្លេ។
តាមតារាងខាងក្រោមបង្ហាញពីអត្រាគិតជាភាគរយនៃស្រ្តីមានផ្ទៃពោះ ដែលមិនបានទទួលបានការផ្តល់សេវាសុខភាព​បង្កកំណើតនៅក្នុងឆ្នាំ ២០០៥។ កង្វះខាតនៃការផ្តល់សេវាថែរក្សាសុខភាព​បង្កកំណើត គឺជាកត្តាដ៏គ្រោះថ្នាក់មួយក្នុងការតាមដានចំនួនទារកកើត  ការប្រឈមមុខនឹងការស្លាប់នៅពេលឆ្លងទន្លេ និងកង្វះជីវជាតិនៅក្នុងខេត្តកំពត។
ភាគរយនៃស្រ្តីមានផ្ទៃពោះ ដែលមិនបានមកទទួលសេវាកម្មសុខភាពបង្កកំណើត គឺស្មើគ្នាបើប្រៀបធៀបទៅនឹងកម្រិតជាតិ។ មានភាពខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះចំពោះស្ត្រីដែលឆ្លងទន្លេជាមួយឆ្មបបុរាណ ហើយឆ្លងទន្លេដោយមិនមានសម្ភារៈត្រឹមត្រូវ បើប្រៀបធៀបទៅនឹងទិន្នន័យកម្រិតជាតិ។ សូមអរគុណ!

បន្ទាប់ពីឆ្លងទន្លេ ការផ្តល់សេវាកម្មសុខភាព និងជីវជាតិដល់មាតា-ទារក គឺជាការសំខាន់បំផុតសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល និងការផ្តល់ជីវជាតិគ្រប់គ្រាន់សម្រាប់កុមារ។ ការអនុវត្តនេះ ត្រូវទទួលបានការជម្រុញពីការអប់រំ និងចំណេះដឹងរបស់មាតា និងដោយលក្ខណៈរូប សង្គម និងសេដ្ឋកិច្ចក្នុងការស្វែង រកការផ្តល់សេវាកម្មសុខភាពមាតា-ទារក។
តារាងខាងក្រោមនេះ បង្ហាញពីភាគរយនៃម្តាយដែលមិនបានទទួលបានការថែទាំសុខភាព និងជីវជាតិដោយត្រឹមត្រូវ ដែលបណ្តាលមកពីកង្វះចំណេះដឹង ឬកង្វះខាតការស្វែងរកសេវាកម្មសុខភាពដោយខ្លួនឯង សង្គម និងសេដ្ឋកិច្ច។ សន្ទស្សន៍ជាចុងក្រោយ (ចំនួនស្រ្តីចេះអក្សរ) គឺជាសន្ទស្សន៍ដែលបង្ហាញអំពី ផលប៉ះពាល់ចម្បងចំពោះសុខភាពមាតា-ទារក និងការផ្តល់ជីវជាតិគ្រប់គ្រាន់។
នៅក្នុងខេត្តកំពត មានកុមារកាន់តែច្រើន ដែលមិនបានទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ បើប្រៀបធៀបទៅនឹងកម្រិតជាតិ។ បើប្រៀបធៀបទៅនឹងការព្យាបាលជំងឺអាសន្នរោគនៅកម្រិតជាតិ មានកុមារជាច្រើន ដែលមិនទទួលបានការព្យាបាលពីគ្រូពេទ្យ និងភាគរយកាន់តែតិចនៃកុមារ ដែលមិនបានទទួលបានការព្យាបាលនៅពេលខ្សោះជាតិទឹក។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការព្យាបាលជំងឺគ្រុនក្តៅ នៅកម្រិតជាតិ ភាគរយទាបនៃកុមារដែលមានរោគសញ្ញាគ្រុនក្តៅនៅក្នុងខេត្តនេះ មិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាកម្មថែរក្សាសុខភាព។

ទឹក និងប្រដាប់ប្រដាប្រើប្រាស់អនាម័យ គឺជាការកំណត់សំខាន់បំផុតនៃស្ថានភាពសុខភាពរបស់ សមាជិកគ្រួសារ និងកុមារទាំងឡាយ។ ការរស់នៅប្រកបដោយអនាម័យ បានកាត់បន្ថយការប្រឈមមុខទៅនឹងជំងឺធ្ងន់ធ្ងរចម្បងមួយចំនួនរបស់កុមារ ជាឧទាហរណ៍ជំងឺអាសន្នរោគជាដើម។ (CDHS 2000)
តារាងខាងក្រោមនេះ បង្ហាញអំពីផ្ទះមួយចំនួនដែលមិនបានសាងសង់បង្គន់អនាម័យត្រឹមត្រូវ និង មិនមានទឹកស្អាតដើម្បីប្រើប្រាស់ក្នុងឆ្នាំ ២០០៤។ ក្នុងចំណោមផ្ទះទាំងនេះ សមាជិក និងកុមារ បានប្រឈមមុខទៅនឹង លក្ខ័ណ្ឌអនាម័យខ្សោយនៅឡើយ ដែលអាចនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថានក្នុងការឆ្លងជំងឺមួយចំនួនដូចជាអាសន្នរោគ ហើយដែលនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថាននៃអត្រាមរណៈរបស់កុមារ និងអាចកាត់បន្ថយកម្រិតនៃអាហារូបត្ថម្ភរបស់កុមារទៀតផង។
ការប្រើប្រាស់ទឹកស្អាត និងអនាម័យក្នុងខេត្តកំពតឆ្នាំ ២០០៥

ផែនទីខាងក្រោមនេះ បង្ហាញពីភាគរយនៃប្រជាជនដែលមិនបានប្រើប្រាស់ទឹកពីប្រភពដែលមានសុវត្ថិភាពតាមឃុំ យោងទៅតាមទិន្នន័យឃុំឆ្នាំ ២០០៤។ កុមារដែលមិនបានប្រើប្រាស់ទឹកស្អាត អាចប្រឈមមុខយ៉ាង ងាយទៅនឹងការស្រកទម្ងន់ ជំងឺ និងការស្លាប់។




#Article 45: ស្រុកព្រៃកប្បាស (130 words)


ស្រុកព្រៃកប្បាសជាស្រុកមួយ ដែលស្ថិតនៅប៉ែកខាងកើតឆៀងខាងជើងនៃទីរួមខេត្តតាកែវ។ ប្រជាជនក្នុងស្រុកប្រកបមុខរបចឹញ្ចឹមជីវិតដូចជាកាត្បាញហូល ដាំបន្លែ ចឺញ្ចឹមសត្វ ធ្វើស្រែប្រាំង ធ្វើការរោងចក្រ ហើយខ្លះទៀតចំណាកស្រុកដើម្បីទៅធ្វើការងារនៅក្នុងខេត្តនានាជាពិសេសទៅធ្វើការនៅភ្នំពេញ។​​ ស្រុកព្រៃកប្បាសសំបូរទៅដោយផ្សារជាច្រើនសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកទិញសម្ភារៈគ្រប់ប្រភេទបាន។ ហើយនៅស្រុកនេះមានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅទីនោះ ។ ដោយឡែកនៅក្នុងចំនោមឃុំទាំងនោះមានភូមិមួយគឺមានសាលាសំណាក់សំរាប់ធ្វើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារបស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។ ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។
ស្រុកព្រៃកប្បាសមានព្រំប្រទល់ជាប់នឹង៖

 () ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តតាកែវ ដែលមានរដ្ឋបាល ១២ឃុំ និង ១១០ភូមិ៖

ចំពោះការអភិវឌ្ឈន៍វិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំសាលារៀន មន្ទីរពេទ្យ ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អគ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួច។ សព្វថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតដែលបានសាងសង់សាលារៀនគឺ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងស្រុកដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃកប្បាសនឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។ នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវត្តន៏ប្រទេសលើគ្រប់វិស័យ។

ស្រុកព្រៃកប្បាសជាស្រុកមួយដែលមានវ័យចំណាស់មួយផងដែលនៅក្នុងខេត្តតាកែវដែលពីដំបូងឡើយស្រុកនេះមានប្រជាជនរស់នៅមិនច្រើនប៉ុន្មានទេពីព្រោះមិនទាន់មាន សាលារៀន ផ្លូវថ្នល់ ដែលងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជូនកូនអោយទៅរៀន និង ផ្លូវថ្នល់ពិបាកក្នុងការធ្វើដំណើរទើបមិនសូវមានប្រជាជនរស់នៅច្រើន ។

សេដ្ឋកិច្ចស្រុកព្រៃកប្បាសតាំងពីដើមប្រជាជនស្រុកនេះប្រកបរបរធ្វើស្រែចំការ និងត្បាញហូលជាដើម ។ល។ បច្ចុប្បន្ននេះប្រជាជនភូមិនេះមានការបង្កើនមុខរបរបន្ថែមដូចជាត្បាញហូល ធ្វើនំតាមរដូវនិងមានការលក់ដូរ ធ្វើការនៅរោងចក្រផ្សេងៗ ។ បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់។ កាលពីឹឆ្នាំ ២០១៤ ។ ការប្រមូលផលដំណាំផ្សេងៗគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ហើយប្រជាជនមួយចំនួនធ្វើស្រែដោយការជីកអណ្ដូងដើម្បីយកទឹកមកធ្វើស្រែអោយបានគ្រប់គ្រាន់ ។

សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយអាចបង្កើតសាលារៀនគឺសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងស្រុកដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃកប្បាសនឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះនេះគឺជាសមិទ្ធផលល្អសម្រាប់ស្រុកព្រៃកប្បាស ។នៅស្រុកព្រៃកប្បាសនេះពុំមានការអប់រំព្រោះគ្រួសារខ្លះមានជីវភាពរីកចម្រើនិងគ្រួសារខ្លះខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះហើយត្រូវទៅជួយរកប្រាក់ឪពុកម្ដាយដោយធ្វើការងារផ្សេងៗ។ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅសាកលវិទ្យាល័យ។

អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[២] ។ ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ ចាប់ពី វិច្ឆិការដល់ខែកុម្ភះ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ នៅថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា។

នៅស្រុកព្រៃកប្បាសមានផ្សារជាច្រើនដែលនៅពេលដែលមនុស្សសំរាក់ពីរការងារពួកគេនាំក្រុមគ្រួសារទៅដើរទិញអីវ៉ាន់នៅផ្សារ ហើយក៏េការលំហែរកាយផងដែរ។ នៅក្នុងស្រុកព្រៃកប្បាសមានផ្សារជាច្រើនគួរសមដែរដែលប្រជាពលរដ្ខអាច ធ្វើការទិញអីវ៉ាន់តាមតម្រូវការ ។ ហើយនៅក្នុងស្រុកព្រៃកប្បាសមានផ្សារចំនួន ៥ ដែលមានដូចាជា ៖

វត្តអារាមដែលស្ថិនៅក្នុងស្រកព្រៃកប្សាសមាន ៖

	




#Article 46: ខេត្តកំពង់ឆ្នាំង (136 words)


កំពង់ឆ្នាំង () ជាខេត្តមួយ ស្ថិតនៅភាគកណ្តាលនៃប្រទេស កម្ពុជា។ ខេត្តកំពង់ឆ្នាំង ជាខេត្តល្បីខាងផលិតក្អមឆ្នាំងមានគុណភាពល្អ អំពីដី។ ខេត្តជិតខាងគឺ (ពីខាងជើងតាមទ្រនិចនាឡិកាវិល) កំពង់ធំ កំពង់ចាម កណ្ដាល កំពង់ស្ពឺ និង ពោធិ៍សាត់។ ក្រុងទីរួមខេត្តកំពង់ឆ្នាំងគឺក្រុងកំពង់ឆ្នាំង។

ខេត្តកំពង់ឆ្នាំង​ស្ថិតនៅភាគកណ្ដាលប្រទេសកម្ពុជា។ ខេត្តកំពង់ឆ្នាំងមាន​ព្រំប្រទល់​ខាងជើងជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខាងលិចជាប់ខេត្តពោធិ៍សាត់។ ខេត្តនេះស្ថិតនៅចម្ងាយប្រមាណ ៩១ គ.​ម. ពីរាជធានី​ភ្នំពេញ។

ខេត្តកំពង់ឆ្នាំង​មានអាកាសធាតុក្ដៅហើយសើមដូចបណ្ដាខេត្តទូទាំង​ប្រទេសកម្ពុជាដទៃទៀតដែរ។ រដូវវស្សា​ចាប់ពីខែ ឧសភា ដល់ខែ តុលា (សីតុណ្ហភាពពី ២៧ ទៅ ៣៥អង្សា សំណើម ៩០ % ) រដូវរងារពីខែ វិច្ឆិកា​ ដល់ខែ មីនា (សីតុណ្ហភាពពី ១៨ ទៅ ២៨ អង្សា) និងរដូវក្ដៅពីខែ មីនា ដល់ ខែ ឧសភា (សីតុណ្ហភាពពី ២៨ ទៅ ៣៦ អង្សា)។

វាគឺស្ថិតក្នុងវាលល្បប់ចំកណ្ដាលប្រទេសកម្ពុជានិងត្រូវនាំមកដោយទន្លេសាប ដៃនៃទន្លេមេគង្គ។ ទីក្រុងរាជធានីភ្នំពេញច្បាស់ជាលូតរហូតដល់វាព័ទ្ធជុំវិញដោយព្រំដែនខេត្តកំពង់ឆ្នាំងជាមិនខាន។

សំណល់បុរាណវត្ថុពីតំបន់នេះត្រូវបានគេដឹងថាចំណោមវត្ថុបុរាណជាច្រើនដែលគេរកឃើញនោះគឺមកពីទ្វារវត្តី អតីតនគរមួយដែលបច្ចុប្បន្នស្ថិតក្នុងប្រទេសថៃសព្វថ្ងៃ ដោយចុះកាលបរិច្ឆេទពីសតវត្សទី៦ ដល់ ទី១១។

ខេត្តកំពង់ឆ្នាំងកាលពីប៉ុន្មានសតវត្សកន្លងទៅគឺជាទីក្រុងឆ្នេរនៅតាមច្រកផ្លូវរវាង ចិន និង ឥណ្ឌា ដោយសារតែការហូរនាំដីល្បប់ពីទន្លេមេគង្គ ខ្សែឆ្នេរបានកាន់តែឃ្លាតឆ្ងាយពីសមុទ្រឆ្ងាយៗទៅ។ នៅពេលដែលទន្លេសាបបានផ្លាស់ប្ដូរខ្សែទឹកហូររបស់វា ទីក្រុងនេះក៏បានបាត់បង់ប្រភពទឹកដ៏សំខាន់របស់ខ្លួន និងដូច្នេះវាក៏បានក្លាយជារហោស្ថាន ប្រជាជនក៏រើលំនៅទៅកាន់ទីក្រុងមួយដែលគេហៅថា កំពង់ត្រឡាច។ ទីក្រុងមួយបានកកើតបន្តិចៗម្ដងជុំវិញទីនោះ ដែលនាំមកនូវជីវិតថ្មីដល់កំពង់ឆ្នាំង។ សារមន្ទីរមួយបង្ហាញនូវកំណត់ត្រាបុរាណវិទ្យាអំពីប្រវត្តិរបស់ទីក្រុងមួយនេះ។

ដើមឈើហូបផ្លែប្រចាំខេត្តគឺដើមចាន់។ ពាក្យស្លោកប្រចាំខេត្ត គឺ ក្រូចថ្លុងផ្អែម អង្ករឆ្ងាញ់ ស្រីស្រស់ស្អាតៗ។

ខេត្តនេះត្រូវបានបែកចែកទៅជា ៨ ស្រុក-ក្រុង។ ស្រុកត្រូវបានបែងចែកបន្តទៅទៀតជា ៦៦ ឃុំ និង ៥៦៩ ភូមិ។ មានក្រុងមួយ ហើយនិង ៤ សង្កាត់។ ក៏មានអង្គការរដ្ឋបាលឃុំចំនួន ១០២។

ខេត្តកំពង់ឆ្នាំង​មានប្រជាជនសរុប ៤៧២ ៦១៦ នាក់ គឺស្មើនឹង ៣,៦%​ នៃប្រជាជនកម្ពុជាសរុប (ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០១១)។ ក្នុងនោះមានបុរស ២៥៩ ៣៤៧ នាក់ និងស្ត្រី ២៧៨ ៨១៦ នាក់។ អត្រាកំនើនប្រជាជនប្រចាំឆ្នាំគឺ ២,៤%។ ប្រជាជន ៨៥,៥% ជាកសិករ ៧,៥% ជាពាណិជ្ជករ ៦% ជាអ្នកនេសាទ និង ១% ទៀតជាមន្ត្រីរាជការ។

សេដ្ឋកិច្ចខេត្ត​កំពង់ឆ្នាំង​ពឹងផ្អែកទាំងស្រុង​លើការនេសាទ ការបង្កបង្កើនផលស្រូវ បន្លែផ្លែឈើ និងរោងចក្រកាត់ដេរ។ ជាពិសេសនៅតាមតំបន់ជនបទ គេចិញ្ចឹមជីវិតដោយ​ធ្វើកសិកម្ម​និងការងាររាយរងច្រើនយ៉ាងទៀត។




#Article 47: ខេត្តកោះកុង (272 words)


កោះកុង () គឺជាខេត្តនៃកម្ពុជា។ ទីរួមខេត្តគឺក្រុងខេមរភូមិន្ទ។ខេត្តនេះដែលមានក្រុងខេមរភូមិន្ទជាទីរួមខេត្តស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកោះកុងមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផែ្នកនៃ ចង្វាតត្រាច(ខេត្តត្រាច)ប្រទេសថៃ។

ចង្វាត​បច្ចន្ត​គិរី​ខែត្រ (សៀម៖ ปัจจันตคิรีเขตร) អតីតកាល​នៃ​ក្រុង​កោះកុង ឬ​ខេមរភូមិន្ទ សៀម​បាន​រឹប​អូស​មក​ធ្វើ​ជា​របស់​ខ្លួន​ក្នុង​សម័យ​រជ្ជកាល​ទី​៥ ហើយ​ដែល​ជា​ខេត្តត្រ​ជាប់​ប្រទល់​ដែន​សមុទ្រ មាន​ភាព​សំខាន់​ដូច​គ្នា​នឹងចង្វាត​ចន្ទបុរី  និង​ចង្វាតត្រាចពី​អតីត​ផង​ដែរ។ បច្ចុប្បន្ន​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុងខេមរភូមិមន្ទ នៃ​ខេត្ត​កោះ​កុង​របស់​ប្រទេស​កម្ពុជា។ ដែន​ដី​ខេត្ត​នេះ​ត្រូវ​បាន​ធ្លាក់​មក​ជា​របស់​បារាំង ព្រម​ជាមួយ​នឹង​ផ្នែក​ខាង​ស្ដាំ​ទន្លេ​មេគង្គ គឺខ្វែង​ជយបុរី និង​ខ្វែង​ចម្ប៉ា​សក្ដិ កាល​គ.ស.​១៩០៤។

តាំង​ពី​ដើម​មក កោះ​កុង​គឺ​ជា​ខេត្ត​មួយ​របស់​រាជ​អាណាចក្រ​ខ្មែរ តែ​រហូត​មក​ដល់​សម័យ​ដែល​ខ្មែរ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​សៀម ព្រះ​ចៅ​ក្រុង​សៀម​ក៏​ព្រះ​បរម​រាជ​ឱង្ការ​ឲ្យ​តាំង​កោះ​កុង​ជា​ផ្នែក​មួយ​របស់​ក្រុង​ត្រាច។

នៅ​គ.ស.​១៨៥៥ ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួបាន​មាន​ព្រះ​បរម​រាជ​ឱង្ការ​ឲ្យ​តាំង​កោះ​កុង ដោយ​ព្រះ​រាជ​ទាន​នាម​ក្រុង​នេះ​ថា ក្រុង​បច្ចន្ត​គិរី​ខែត្រដើម្បី​ឲ្យ​ក្លាយ​ជា​ក្រុង​ជាប់​សមុទ្ទ​ផ្នែក​ខាង​កើត​របស់​សៀមដោយ​សារ​ជា​ក្រុង​ដែល​មាន​ផ្ទៃ​ដី​ជាប់​នឹង​ប្រទេស​ខ្មែរ និង​ប្រទេស​យួន។

ហេតុ​ដែល​រជ្ជកាល​ទី​៤ (ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ) ព្រះ​រាជ​ទាន​កោះ​កុង​ថា បច្ចន្ត​គិរី​ខែត្រក៏​គឺ​ដើម្បី​ឲ្យ​ជួន​នឹង​ក្រុង​ប្រជួបគីរីខ័ន្ធដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​របស់​ថៃ ហើយ​ដែល​ក្រុង​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ក្នុង​រយៈ​ទទឹង​ដូច​គ្នា។

មក​ដល់​គ.ស.​១៨៧៩ ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ទ្រង់​ព្រះ​ករុណា​ព្រះ​រាជានុញ្ញាត​ឲ្យ​ព្រះ​អង្គ​ម្ចាស់សាយសនិទវង្ស ចាត់​តាំង​ស្ថានីយ​ទាហាន​ជាយ​ដែន​សមុទ្ទ​ភាគ​ខាង​កើត ឯ​ក្រុង​ជល​បុរី បាង​ព្រះ ស្រុក​បាង​លៈមុង ក្រុង​រៈយ៉ង ក្រុង​ក្លែង ក្រុង​ចន្ទបុរី ស្រុក​ខ្លុង ក្រុង​ត្រាច ក្រុង​បច្ចន្ត​គិរី​ខែត្រ និង​កោះ​សមេត​ក្រៅ ដើម្បី​ត​ទល់​នឹង​បារាំង​តាម​ដែន​សមុទ្ទ។

ត​មក​នៅ គ.ស.​១៨៩២ បារាំង​ចាប់​ផ្ដើម​ប្រើ​ទាហាន បង្ខំ​ថៃដោយ​លើក​កង​ទ័ព​មក​ដេញ​ទាហាន​ថៃ​ឲ្យ​ចេញ​ពី​ដែន​ដី​ផ្នែក​ខាង​ឆ្វេង​នៃ​ទន្លេ​មេគង្គ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ជាយ​ដែន​ថៃ​មាន​បញ្ហា​ទ្វេ​ឡើង ហេតុ​ដូច​នេះ​ព្រះ​អង្គ​ក៏​ព្រះ​រាជានុញ្ញាត តែង​តាំង​កម្មការ​ប្រឹក្សា​ការពារ​ព្រះ​រាជ​អាណា​ខែត្រ​ឡើង និង​ចាត់​កង​បញ្ជាការ​ទ័ព​តាម​ក្រុង​ដែន​សមុទ្ទ​ឡើង។

នៅ​គ.ស.​១៨៩៣ រាជការ​សៀម​បាន​តែង​តាំង​ឲ្យ​នាយ​ពល​នាវា​ចត្វា ពញាជល​យុទ្ធ​យោធិន្ទ្រ (André du Plésis de Richelieu) ជា​អ្នក​ចាត់​ការ​​ការពារ​ព្រះ​រាជ​អាណា​ខែត្រ​ភាគ​ខាង​កើត។ ខាង​ក្រសួង​ការ​បរទេស​ក៏​មាន​បញ្ជា​មក​ចៅហ្វាយ​ខែត្រ​នៅ​តំបន់​នេះដោយ​រួម​ទាំង​ក្រុង​បច្ចន្ត​គិរី​ខែត្រ​ផង ឲ្យ​ជួយ​ពញាជល​យុទ្ធ​យោធិន្ទ្រចាត់​ការ​គ្រប់​យ៉ាង​ដែល​ទាក់​ទង​នឹង​ការ​ការពារ​ព្រះ​រាជ​អាណា​ខែត្រ។ 

នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​១៨៩៣ មាន​កើត​វិបត្ត​នៅ​ឯ​មាត់​ទន្លេ​ចៅ​ព្រះញា ទូក​ចំបាំង​របស់​បារាំង​បាន​ចូល​មក​ដល់​តំបន់​ការពារ​របស់​សៀម និង​រហូត​ដល់​ក្រុង​ទេព​មហា​នគរ (បាងកក)។ បារាំង​បាន​ដាក់​ឱសានវាទឲ្យ​ថៃ​បដិបត្ត​តាម​នា​ថ្ងៃ​ទី​២០ កក្កដា ដោយ​ទុក​ពេល​ឲ្យ​៤៨​ម៉ោង ចំណែក​ឯ​ខាង​ថៃ​វិញ​បាន​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា តែ​មិន​បាន​បំពេញ​បំណង​របស់​បារាំង​ទេ ហេតុ​ដូច​នេះ​នា​ថ្ងៃ​ទី​២៤ ខែ​កក្កដា បារាំង​ក៏​បាន​ប្រកាស​ផ្ដាច់​ទំនាក់​ទំនង​ផ្នែក​ការ​ទូត​ជាមួយ​ថៃ។ ពីរ​ថ្ងៃ​ក្រោយ​មកគឺ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា បារាំង​ក៏​បាន​បញ្ជូន​មេ​បញ្ជាការ​ជើង​ទឹក​តំបន់​ខាង​កើត​ឲ្យ​ព័ទ្ទ​ឡោម​ឈូង​សមុទ្ទ​ថៃ ចាប់​តាំង​ពី​ហ្លេម​ចៅលាយ (แหลมเจ้าลาย) រហូត​ដល់​បរិវេណ​ហ្លេម​ក្របាំង (แหลมกระบัง) និង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា បារាំង​ក៏​បាន​ប្រកាស​បិទ​ឡោម​ឈូង​សមុទ្ទ​ថៃ​ជា​លើក​ទី​២ ដោយ​ពង្រីក​បន្ថែម​បរិវេណ​កោះ​សាម៉េត រហូត​ដល់​ហ្លេមលិង (แหลมลิง) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថៃ​ត្រូវ​ទទួល​យក​ឱសានវាទ​របស់​បារាំង។

តែ​នៅ​ថ្ងៃ​ព្រឹក​ឡើង​បារាំង​ឆក់​ឱកាស​កំណត់​បញ្ជា​បន្ថែម​ទៀតដោយ​ប្រកាស​រឹប​អូស​យក​ប៉ាកណាំ (មាត់​ទឹក) និង​ក្រុង​ចន្ទ​បុរីជា​ឈ្លើយ និង​បង្គាប់​ឲ្យ​ថៃ​ដក​ចេញ​ពី​ផ្នែក​ខាង​ឆ្វេង​ទន្លេ​មេគង្គ​ថែម​ទៀត។ ថៃ​ចាំ​បាច់​ត្រូវ​យល់​ព្រម​ដោយ​គ្មាន​វិធី​ជ្រើស​រើស។ នៅ​ពេល​ដែល​ថៃ​បដិបត្តិ​តាម​ពាក្យ​បញ្ជា​នេះ​ហើយ បារាំង​ក៏​បាន​ដក​ការ​ព័ទ្ធ​ឈូង​សមុទ្ទ​ថៃ​នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា វេលា​ម៉ោង​ ១២ ​ថ្ងៃ​ត្រង់ តែ​ការ​រឹប​អូស​យក​ប៉ាកណាំ និង​ក្រុង​ចន្ទ​បុរីនៅ​បន្ត​ដដែល។

ត​មក​មាន​ការ​ធ្វើ​សិទ្ធិ​សញ្ញា​បញ្ឈប់​សង្គ្រាមដោយ​មាន​សន្ធិ​សញ្ញាចុះ​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​១៨៩៣។ នៅ​ក្នុង​សន្ធិសញ្ញា​នេះ​មាន​កំណត់​ថា “រដ្ឋបាល​បារាំង​និង​បាន​នៅ​តាំង​បន្ត​នៅ​ក្រុង​ចន្ទ​បុរីរហូត​ការងារ​ទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិ​សញ្ញា​នេះ​ត្រូវ​បាន​សំរេច​រួច​រាល់...”។

បើ​ទោះ​បី​ភាគី​ថៃ​បដិបត្ត​តាម​ចំណុច​នានា​ដែល​បារាំង​បង្គាប់​បញ្ជា​គ្រប់​យ៉ាង​យ៉ាង​ណា​ក្ដី បារាំង​ក៏​នៅ​មិន​ព្រម​ដក​ទាហាន និង​នៅ​គ្រប់​គ្រង​ក្រុង​ចន្ទ​បុរីអស់​រយៈ​ពេល​១០​ឆ្នាំ ដែល​ជា​ហេតុ​តំរូវឲ្យ​មាន​ធ្វើ​សន្ធិសញ្ញា​ថ្មី​មួយ​ច្បាប់​ទៀតគឺ​ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​១៩០៣ ពេល​នេះ​ទើប​បារាំង​ដក​កំលាំង​ចេញ​ពី​ចន្ទ​បុរី តែ​បាន​ចូល​ទៅ​កាន់​កាប់​ក្រុង​ត្រាច (បារាំង​ហៅ​ថា ក្រាត) និង​បណ្ដា​កោះ​ទាំងឡាយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ហ្លេម​លិង និង​រហូត​ទៅ​ដល់​កោះ​កុង។ ភាគី​ថៃ​ចាំ​បាច់​ត្រូវ​ប្រគល់​ក្រុង​ត្រាច និង​ក្រុង​បច្ចន្ត​គិរី​ខែត្រ​ឲ្យ​ដល់​បារាំង នា​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩០៤។

តំបន់​ទាំង​នេះ​ត្រូវ​ធ្លាក់​លើ​ការ​គ្រប់​គ្រង​របស់​បារាំងរហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​១៩០៦ ទើប​មាន​ការ​ឯកភាព​ធ្វើ​សន្ធិសញ្ញា​មួយ​ច្បាប់​ទៀត​ដែល​ឲ្យ​ឈ្មោះ​ថា “សន្ធិ​សញ្ញា​រវាង​សម្ដេច​ព្រះ​ចៅ​ផែន​ដី​សៀម ជាមួយប្រធានាធិបតីហង់រី-ហ៊្វីលីព​បារាំង” បារាំង​ទើប​ប្រគល់​ក្រុង​ត្រាច​មក​ថៃ​វិញ តែ​ភាគី​ថៃ​ត្រូវ​បាត់បង់​ដែន​ដី​ខ្មែរ​ផ្នែក​ខាង​ក្នុង (ថៃ​ហៅ​ថា​មណ្ឌល​បូព៌ា) គឺ​ក្រុង​បាត់ដំបង (ថៃ​ហៅ​ព្រះ​ដំបង) សៀមរាប និង​សិរីសោភ័ណ (ថៃ​ហៅ​ស៊ីសុផុន) ជា​ការ​ដោះ​ដូរ តែ​ប្រាកដ​ថា​ក្រុង​​បច្ចន្ត​គិរី​ខែត្រ (កោះ​កុង) នេះ បារាំង​មិន​បាន​ប្រគល់​ឲ្យ​មក​ថៃ​វិញ​ទេ។ បច្ចុប្បន្ន​នេះ​ក្រុង​​បច្ចន្ត​គិរី​ខែត្រ (កោះ​កុង) បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​កម្ពុជា។

ការ​បាត់​បង់​ផែន​ដី​កោះ​កុង​នា​សម័យ​នោះ ប្រវត្តិសាស្ត្រ​ថៃ​មិន​មាន​ចុះ​អំពី​ការ​បាត់​បង់​ដែន​ដី​កោះ​កុង​ទេ ដោយ​ចុះ​ដោយ​រួម​ក្នុង​ករណី​ដែន​ដី​ខេត្ត​ត្រាច​ប៉ុណ្ណោះ ព្រោះ​នៅ​ខណៈ​នោះ​ថៃ​ត្រូវ​ការ​ដែន​ដី​ខ្មែរ​ភាគ​ខាង​លើ​ខ្លាំង​ណាស់គឺ​ដែន​ដី​ឦសាន​ខាង​ត្បូង​បច្ចុប្បន្ន (រួម​មាន​អតីត​ខេត្ត​ខ្មែរ​មួយ​ចំនួន​ដូច​ជា ស្រី​ស្លាកែត សុរិន្ទ្រ បុរីរម្យ ជា​ដើម) ដោយ​មាន​កំណត់​យក​ភ្នំ​ដង​រែក​ជា​ខ្សែ​កំណត់​ខេត្ត​ដែន ដែល​បារាំង​ក៏​បាន​យល់​ព្រម។

ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីវត្ថិ​មុន្នីវង្ស (១៩២៧‑១៩៤១) ខេត្តកោះកុងជាស្រុកចំណុះខេត្តកំពត ដែល
ចៅហ្វាយស្រុក​កោះកុង មានងារជា ពិជ័យរឿងឫទ្ធិ។

ការផ្តាច់ចេញពីខេត្តកំពតតាមព្រះរាជក្រមលេខ ៖ ២៤នស ចុះ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៥៨ នៃគ្រិស្តសករាជ។

ខេត្តកោះកុងត្រូវបានបែងចែកជា ៨ (ស្រុក) រួមមាន ៣៣ ឃុំ  ។

កាលសម័យខ្មែរក្រហម ភូមិភាគបស្ចិម ឬភូមិភាគ៤០១ ភូមិភាគ នេះ​ដឹកនាំ​ដោយជូ-ជេត ហើយ​​រួមមា​នខេត្ត​កោះកុង និង​ខេត្ត​កំពង់ឆ្នាំង​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃខេត្ត​កំពង់ស្ពឺ។ 

ខេត្តនៅចុងនិរតីបំផុតនៃប្រទេសកម្ពុជា គឺកោះកុងមានខ្សែឆ្នេរសមុទ្រដ៏វែងដែលមិនទាន់បានអភិវឌ្ឍ និង ទីខាងក្នុងព្រៃ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែកនៃជួរភ្នំក្រវាញ ឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិបទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគីរីរម្យ។ អ្វីដែលជាភាពទាក់ទាញទេសចរណ៍របស់ខេត្តនេះរួមមានបនល្បែង និង ទឹកធ្លាក់ ខណៈនោះដែរតំបន់នេះក៏ជាតំបន់នាំចេញ ហើយសុខូបត្ថម្ភវត្ថុកំពង់ផែថ្មីៗត្រូវបានគេអភិវឌ្ឍឡើងដើម្បីធ្វើពាណិជ្ជកម្ម។

បន្ទាប់ពីការរំដោះពីរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ កោះកុងនៅតែមិនទាន់មានប្រជាជនច្រើននៅឡើយ។ ក្រោយមកគោលនយោបាយរដ្ឋាភិបាលថ្នាក់ជាតិបានជម្រុញលើកទឹកចិត្តឱ្យប្រជាជនមករស់នៅកោះកុង ក៏ធ្វើឱ្យមានលំហូរចូលមនុស្សយ៉ាងគំហុក។ វាត្រូវបានគេប៉ាន់ប្រមាណថាអត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៅកោះកុងគឺ ១៦ ភាគរយ ដែលបានគំរាមកំហែងដល់ធនធានព្រៃកោងកាងនៅក្នុងខេត្តនេះ។ ទីប្រជុំជនរបស់ខេត្តកោះកុងបានរីកចម្រើនយ៉ាងលឿនជាអន្លើៗដើម្បីឆ្លើយតបទៅនឹងសំពាធខាងទីផ្សារពីប្រទេសថៃ និងដោយសារការបំលាស់ទីចូលមកខេត្តពីប៉ែកផ្សេងៗនៃកម្ពុជា។

ខេត្តនេះត្រូវបានបែងចែកទៅជា​​ ៧ស្រុក និង ក្រុងមួយ។ 

ខេត្តនេះគឺជាច្រកចេញយ៉ាងពេញនិយមមួយមកកម្ពុជាពីហាតលេកនៅក្នុងប្រទេសថៃភាគខាងកើត ដោយឡែកដោយសារតែហេតុផល វាជាច្រកចូលដោយផ្ទាល់ទៅកាន់កំពង់ផែ និង រមណីយដ្ឋានឆ្នេរ នៃក្រុងព្រះសីហនុ។ ព្រំប្រទល់នេះស្ថិតនៅចាំយាម ប្រហែល១៤ គម ពីក្រុងខេមរភូមិន្ទ។

ការធ្វើដំណើរទៅកោះកុងជាការធ្វើដំណើរដ៏សប្បាយរីករាយ ដែលស្ពានមួយចំនួនត្រូវបានគេកសាងឡើង ដំណាក់កាលទីមួយនៅឆ្នាំ២០០២។ ភូមិសញ្ញានៃខេត្តកោះកុងអាចបានបង្កើតឡើងដោយសម្ព័ន្ធល.យ.ផ. ស្ពានដែលមិនធ្លាប់មានសាងសង់វែងបំផុតនៅកម្ពុជា ដែលលោកអ្នកនឹងឆ្លងកាត់មានប្រវែង ១ ៩០០ មាត្រ កាត់សមុទ្រភ្ជាប់ក្រុងខេមរភូមិន្ទទៅនឹងរមណីយដ្ឋានកោះកុង និង ទីត្រួតពិនិត្យអន្តរជាតិ។ នៅឆ្នាំ ២០០៧ ផ្លូវជួសជុលថ្មីមួយខ្សែ (ផ្លូវជាតិលេខ៤៨) ត្រូវបានបញ្ចប់បង្ហើយពីទីប្រជុំជនកោះកុងទៅកាន់ស្រែអំបិល តាមបណ្ដោយផ្លូវជាតិពីភ្នំពេញទៅព្រះសីហនុ រួមមានច្រកឆ្លងកាត់ទន្លេ ៤ នៅសល់ដែលស្ពានមួយចំនួនត្រូវបានបើកសម្ពោធនៅខែ ឧសភា ២០០៨ ដែលគឺជាអំណោយរបស់រដ្ឋាភិបាលថៃផ្ដល់មកឱ្យកម្ពុជា។

ផ្សារ៖ 




#Article 48: ខេត្តពោធិ៍សាត់ (206 words)


ខេត្តពោធិ៍សាត់ជាខេត្តមួយនៅភាគខាងលិចនៃប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។  ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ 360,445 នាក់ ក្នុងនោះ ប្រុស 172,890 នាក់ ស្រី 187,555 នាក់ ។ ស្រ្តី 52,0 ភាគរយ នៃប្រជារាស្ត្រ សរុបក្នុងខេត្ត ។

ខេត្តនេះរួមមាន 6ស្រុក 7​ សង្កាត់​ 42 ឃុំ និង 495 ភូមិ ។ ដោយមានការប្រយុទ្ធ ជំរឿនពុំអាចប្រតិបតិខ្ញុំការ បាននៅក្នុងស្រុកមួយគឺ ស្រុកវាលវែង ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន 3,2 ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ28 នាក់ ក្នុងមួយ គីឡូម៉ែត្រ ការ៉េ ទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ 64 នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។

តាម​ពាក្យ​ពី​ព្រេងនាយ​ដំណាល​ថា មាន​ដើម​ពោធិ៍​មួយ​ដើម​រសាត់​ច្រាស​ទឹក​ដ៏​ប្លែក​អស្ចារ្យ ឃើញ​ដូច្នេះ​អ្នក​ស្រុក​ក៏​នាំ​គ្នា​យក​ខ្សែ​ពួរ​ទៅ​ទាក់​ចង​តែ​មិន​ជាប់ ហើយ​បន្ត​រសាត់​ដល់​កន្លែង​មួយ​ត្រង់​ខាង​មុខ​ទី​ប្រាសាទ​ព្រះខ័ន។ រសាត់​មក​ដល់​ទី​នេះ ព្រះសង្ឃ និង​អ្នក​ស្រុក បាន​រៀបចំ​គ្រឿង​ពលីការ​បូជា​ទៀន ធូប ផ្កាភ្ញី ដោយ​អធិដ្ឋាន​បួង​សួង​សុំ​យាង​ដើម​ពោធិ៍ ដើម្បី​ប្រតិដ្ឋាន​ដាំ​ទុក​នៅ​ទីតាំង​នោះ។

ព្រះសង្ឃ​បាន​យក​ខ្សែ​អំបោះ ៧​សរសៃ​ទៅ​ចង​ដើម​ពោធិ៍​ រួច​ប្រគំភ្លេង​ពិណពាទ្យ​ថ្វាយ​ដើម​ពោធិ៍ ស្រាប់​តែ​ដើម​ពោធិ៍​នោះ ត្រូវ​បាន​អ្នក​ស្រុក​អូស​តាម​ជម្រាល​ដី​ឡើង​ច្រាំង​ខាង​កើត​ប្រាសាទ​ព្រះខ័ន បាន​ដោយ​ងាយ។ អ្នក​ស្រុក​ក៏​ស្រែក​អឺងកង​ឡើង​ថា បានការ...បានការ ហើយ​ទួល​នេះ​បាន​ជាប់​ឈ្មោះ ទួល​បានការ ត​រៀង​មក ដែល​បច្ចុប្បន្ន​ទួល​នេះ ឋិត​នៅ​ខាង​កើត​វត្ត​បាកាន ក្នុង​ទឹកដី​ស្រុក​បាកាន។

ដោយសារ​ប្រាសាទ​ព្រះខ័ន មាន​បារមី​ខ្លាំង​ពូកែ និង​បួងសួង​សុំ​កំណប់​ទ្រព្យ​អ្វី​បាន​នោះ ដំណឹង​បាន​លេច​ឮ​ដល់​កងទ័ព​សៀម ដែល​នៅ​ក្បែរ​ព្រំដែន​ស្វាយដូនកែវ និង​ចង់​មក​ជីក​យក​វត្ថុ​មាន​តម្លៃ​ទាំង​នោះ។ អ្នកស្រុក និង​ព្រះសង្ឃ​ក៏​នាំ​គ្នា​លើក​ដី​ពូន​លុប​ប្រាសាទ ក្នុង​បំណង​លាក់​ទុក​អាថ៌កំបាំង​ដោយ​យក​ដើម​ពោធិ៍​ទៅ​ដាំ​លើ​ចំហៀង​កូន​ភ្នំ និង​ប្ដូរ​ឈ្មោះ​មក​ជា បាកាន វិញ ដែល​បច្ចុប្បន្ន​គេ​ហៅ​ថា ស្រុក​បាកាន។

ក្រៅ​ពី​ខ្លឹមសារ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​កម្ពុជសុរិយា​ឆ្នាំ​២០០៣ ត្រង់​ទំព័រ ៦២​នេះ នៅ​ក្នុង​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត ត្រង់​ទំព័រ ៧៧៩ បញ្ជាក់​ថា ពោធិ៍សាត់ គឺ​ជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជា​រដ្ឋ នៅ​ជាប់​ខាង​កើត​ខេត្ត​បាត់ដំបង។ តាម​ពាក្យ​ដំណាល​ពី​ព្រេងនាយ​ថា មាន​ដើម​ពោធិ៍​តូច​មួយ​រសាត់​ច្រាស​ទឹក​មក​ជា​អស្ចារ្យ​ប្លែក ហើយ​គេ​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​កន្លែង​មួយ។ ដោយ​ហេតុ​ដូច្នេះ ទើប​ឲ្យ​ឈ្មោះ​ភូមិ​ប្រទេស​នោះ​ថា ពោធិ៍សាត់ ព្រោះ​ពាក្យ​ថា រសាត់ និង​សាត់ ជា​ពាក្យ​តែ​មួយ​អាច​ប្រើ​ជួស​គ្នា​បាន។ លុះ​សំណេរ​ជា​យូរ​អង្វែង​មក បាន​ក្លាយ​ជា ពោធិ៍សាត់ រហូត​ដល់​សព្វថ្ងៃ។



#Article 49: ស្រុកដំបែ (170 words)


ស្រុកដំបែ គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង នៃខេត្តកំពង់ចាម ហើយទីរួមស្រុកក៏ត្រូវបានគេហៅថា ដំបែ ផងដែរ។ ទីរួមស្រុកនេះ មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៧៣ ប្រមាណ១១គីឡួម៉ែតពីផ្លូវជាតិលេខ៧។ ទីរួមស្រុកដំបែ ស្ថិតនៅចម្ងាយប្រម៉ាណ ៤៥គីឡូម៉ែត ភាគខាងលិចនៃក្រុងកំពង់ចាម ដែលជាទីរួមខេត្តកំពង់ចាម និង៤៧គីឡូម៉ែត ភាគខាងត្បូងក្រុងក្រចេះនៃខេត្តក្រចេះ។ 

ស្រុកដំបែ គឺជា 

Dambae district is home to the Haung resort and waterfall, a popular picnic and holiday spot. The falls are located in Srae Veng Village, Teuk Chrov Commune near the border with ស្រុកមេមត់ and about 90 kilometres from the provincial capital. Haung is set in beautiful mountain scenery including 1,800 hectares of natural forest. The waterfall is the most popular spot and over time, the falls have worn out a 1,425 square metre stone crater below the cascade. 

ស្រុកដំបែមានទីតាំងស្ថិតនៅភាគខាងកើតនៃខេត្តកំពង់ចាម ហើយមានព្រំប្រទល់ភាគខាងជើងជាប់ ស្រុកព្រែកប្រសព្វនៃខេត្តក្រចេះ ភាគខាងកើតជាប់ស្រុកមេមត់ ភាគខាងត្បួងជាប់ស្រុកពញាក្រែក និងភាគខាងលិចជាប់ជាមួយស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ នៃខេត្តកំពង់ចាម។

 () ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តត្បូងឃ្មុំ  ដែលមានរដ្ឋបាល ឃុំ និង ភូមិ÷

ស្រុកដំបែ ត្រូវបានចែកចេញជា ៧ឃុំ និង៦៣ភូមិ។ 

យោងទៅតាមជំរឿនឆ្នាំ១៩៩៨ ស្រុកនេះមានចំនួនប្រជាជនសរុបប្រមាណ ៥១៦៥០នាក់ មកពី ៩៧៣៨គ្រួសារ នៅឆ្នាំ១៩៩៨។ ជាមួយចំនួនប្រជាជនច្រើនជាង៥០០០០នាក់ ស្រុកដំបែគឺជាស្រុកមួយក្នុងចំណោមស្រុកដែលមានប្រជាជនរស់នៅតិចជាងគេនៅក្នុងខេត្តកំពង់ចាម ហើយក៏មានដង់ស៊ីដេប្រជាជនទាបជាងគេផងដែរ។
Only tiny Kampong Cham District which surrounds the provincial capital, has a smaller population. The average household size in Dambae is 5.2 persons per household, slightly higher than the rural average for Cambodia (5.1). The sex ratio in the district is 95.5%, with more females than males.




#Article 50: ស្រុកពញាក្រែក (185 words)


ក្ប្រជាជនដែលរស់នៅក្នុងឃុំនោះភាគច្រើនជាកសិករ ប្រកបរបរកសិកម្ម។ប្រជាជន៨០%ជាអ្នកដែលបានទទួលការសិក្សារៀនសូត្រច្រើនហើយ ២០% ពួកគាត់ឈប់សិក្សាដើម្បីជួយរកប្រាក៉ចំណូលសម្រាប់គ្រួសារព្រោះដោយសារតែការខ្វះខាតថវិការ សិក្សារៀនសូត្រ។និងទៅធ្វើការ នៅទីឆ្ងាយដូចជាកម្មករចម្ការកៅស៊ូ និង​ សីុឈ្នួលធ្វើការ​សំណង់ និងការងារផ្សេងៗទៀត ។​ ហើយពួកគាត់តែងសីុឈ្នួលច្រូតកាត់ តាមរដូវ និង សីុឈ្នួលធ្វើការនៅចម្ការម្រេចផងដែរ។ស្រុកពញាក្រែកនេះផងដែរមាន សាលារៀន មន្ទីពេទ្យ គ្រីះស្ថានអប់រំ​ និងមជ្ឈមណ្ឌលនានា នៅតាមភូមិគ្រប់គ្រាន់។

ស្រុកពញាក្រែកមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៧A ចេញពី ក្រុងសួង។

 () ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តត្បូងឃ្មុំ ដែលមានរដ្ឋបាល ៨ឃុំ និង ១៥០ភូមិ÷

() គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង។។
ប្រវត្តិសាស្រ្ត
តាំងពីដើមមកប្រជាជនស្រុកពញាក្រែក ជាកម្មករចម្ការកៅស៊ូរដ្ធ និងប្រកបរបរធ្វើស្រែឡើងត្នោត។ល។

រូប​សំណាក​ហ្លួង​ព្រះ​ស្ដេច​កន ជិះ​សេះ​បាញ់​ធ្នូ ​​បាន​​តាំង​នៅ​វត្ត​ព្រៃ​អង្គរ​ក្នុង​​ ​ភូមិ​នគរ​ក្នុង​ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចម្ងាយ​១៦,៥​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​ត្បូងឃ្មុំ។ 
រូប​សំណាក​ស្តេច​កន ជិះ​សេះ​បាញ់ធ្នូ បើ​តាម​ឯកសារ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​​ថា ​​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​​ហ្លួង​ព្រះ​ស្ដេច​កន​​​នេះ​ គឺជា​អតីត​រាជធានី​​អាណាចក្រ​ខ្មែរ​មុន​សម័យ​អង្គរ។ ​ក្រោយ​មក​នៅ​សតវត្ស​ទី​១៦​ ក្នុង​រជ្ជកាល​​​​ស្តេច​កន (ព្រះ​បាទ​ស្រី​ជេដ្ឋា)​ ​ក៏​បាន​យក​តំបន់​នេះ​​ធ្វើ​ជា​​​រាជ​ធានី​ម្តង​ទៀត​ ដោយ​​មាន​ឈ្មោះ​ថា ​ក្រុង​ស្រឡប់​ពិជ័យ​បន្ទាយ​ព្រៃ​នគរ ឬ​ហៅ​ថា​ «បន្ទាយ​ព្រៃ​នគរ» ​មាន​ទំហំ​២,៥​គីឡូម៉ែត្រ​ការ៉េ។ រីឯ​ការ​សាង​សង់​រូប​​សំណាក​ស្ដេច​កន​នេះ​ គឺ​ដើម្បី​ឧទ្ទិស​ដល់​ស្នាព្រះហស្ត​របស់​ព្រះ​អង្គ។
ខ្លោង​ទ្វារ​ចូល​វត្ត​​ព្រៃ​អង្គរ​ក្នុងចំណែក​​ឯ​ ព្រះ​តេជគុណ​ ​មុំ​ កុសល​ ​គ្រូ​សូត្រ​នៅ​វត្ត​ព្រៃ​អង្គរ​ក៏​បាន​​លើក​ឡើង​ស្រដៀង​គ្នា​​ដែរ។ ព្រះ​តេជគុណ មាន​សង្ឃ​ដីកា​ថា៖ រូប​សំណាក​ស្តេច​កន​ ​​ត្រូវ​បាន​គេ​កសាង​ឡើង​​ថ្មី​នេះ​ទេ នៅ​ចុង​ឆ្នាំ​២០០៦ ឬ​ដើម​ឆ្នាំ​២០០៧។ ខាង​មគ្គទេសក៍​ទេសចរណ៍ បាន​ស្រាវជ្រាវ​ឃើញ​​ថា កន្លែង​នេះ​ជាប់​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​ស្តេច​កន ​អញ្ចឹង​គេ​សាង​សង់​រូប​នេះ​ឡើង​ ដើម្បី​​ឧទ្ទិស​ដល់​ព្រះ​ស្តេច​កន​ ក៏​ដូច​ជា​កសាង​ឡើង​ ដើម្បី​ជា​ភស្តុតាង​ឲ្យ​កុលបុត្រ​កូន​ខ្មែរ​​ស្គាល់​ថា រូប​ព្រះ​ស្តេច​កន​​យ៉ាង​ម៉េច​ ហើយ​គាត់​ខ្លាំង​ពូកែ​ប៉ុណ្ណា។ ដូច្នេះ​ហើយ​ បាន​ជា​​គេ​ក៏​សាង​រូប​ហ្នឹង​ នៅ​កន្លែង​នេះ”។
ព្រះបាទ​ស្រី​ជេដ្ឋា (ព្រះ​ស្ដេច​កន) គឺ​ជា​ស្ដេច​ខ្មែរ​មួយ​អង្គ​សោយ​រាជ្យ​នៅ​រាជធានី​ស្រឡប់​​ពិជ័យ​ព្រៃនគរ ចាប់​តាំង​ពី​គ្រិស្តសករាជ ១៥១២ - ១៥២៥។ ព្រះ​អង្គ​ ជា​អង្គ​ក្សត្រ​ដែល​មាន​បុណ្យ​បារមី មាន​ទឹក​ចិត្ត​ក្លាហាន មាន​ថ្វី​ដៃ​គ្មាន​គូ​ប្រៀប និង​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​មោះមុត។ ក្នុង​ព្រះរាជ​កិច្ច​ដឹក​នាំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​វិស័យ​វប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច មាន​ការ​អភិវឌ្ឍ​ក្រៃលែង ហើយ​បាន​បោះ​រូបិយវត្ថុ​ប្រាក់​ស្នឹង និង​មាន​មាស​សន្លឹក​ចាយ​លើក​ដំបូង​បង្អស់ ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា៕
កាលពីដើមឡើយស្រុកពញាក្រែកជាស្រុកមួយដែលស្ថិតក្នុងខេត្តកំពង់ចាមមានផ្ទៃដីសរុប9,799kmតែក្រោយមកត្រូវបានកាត់ចូលខេត្តត្បូងឃ្មុំវិញ ព្រះ​រាជក្រឹត្យ​លេខ នស/រកត/០២០៣/១៤៤៥, 
ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​កំពង់ចាមគឺ ។ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់។

បញ្ជីផ្សារក្នុងស្រុក៖ 

សេដ្ធកិច្ចនៅស្រុកពញាក្រែកប្រជាជនប្រកបររបរ​ជាកសិករ ។​​ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។
ប្រជាជនមានជីវភាពគ្រប់គ្រាន់ព្រោះពួកគាត់ភាគច្រើនបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកសិករកម្មករ ធ្វើការអោយគេ ដូចជា កម្មករច្រូត កាត់ សំណង់ ចម្ការកៅស៊ូ
និង​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាក៏ផ្សេងៗគ្នាដែរ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។

នៅទីនោះអាកាសធាតុគឺអំណោយផលវល្អមិនក្តៅខ្លាំងហើយមានភ្លៀងគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការពុំមាន
ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំឡើយ។

ទេសចរណ៍ ភូមិអភិវឌ្ឍន៍សម្ដេចហេងសំរិន ចម្ការកៅស៊ូជំនាន់បារាំង កាសុីណូ ស្ពានដែកនិងរមណីយដ្ធានសប្បនិមិត្តជាច្រើនទៀតដែលអភិវឌ្ឍន៍ជាទីចាប់អារម្មណ៍។




#Article 51: ស្រុកកូនមុំ (218 words)


 () ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តរតនគិរី ដែលមានរដ្ឋបាល ៦ឃុំ និង ភូមិ÷

ប្រវត្តិស្រុកកូនមុំ បានជាគេហៅ​ ថា ស្រុក​នេះជាស្រុក កូនមុំ​ គឺ ដោយសា គេបានបងើ្កតស្រុកនេះស្ថិតនៅជិត ភ្នំ កូនមុំ​រហូតមកដល់សព្វថៃ្ងនេះ​។
ស្រុក​ កូនមុំ គឺ ជាស្រុកមួយ​ដែល សំបូរទៅដោយព្រែ ភ្នំ ជ្រុំថ្ម ( ស្រុក​នេះសិ្ថតនៅលើ​ដងផ្លូវ​ជាតិ​ លេខ ៧A ) គឺផ្លូវពីខេត្តស្ទឹងស្រែងទៅខេត្ត រតនៈគិរី ។
ស្រុក​ នេះ មានប្រជាជន​រស់នៅ ច្រើន មានដូចជា ៖
ជនជាតិ ខែ្មរ ជនជាតិ ឡាវ ជនជាតិ ទំពួន​ ជនជាតិ គ្រឹង ។​ ពួកគាត់ ភាគច្រើន​ ប្រកបមុខរបរដើម្បីចិញ្ចឺមជីវិត ធើ្វ ស្រែចំការ រី ឯ បងប្អូនដែលរស់នៅតាម 
ដង ទនេ្ល គឺ ពួកគាត់ប្រមុខរបរ នេសាទ និង ចូល ក្នុង ព្រៃ ចាប់សត្វ។​ បងប្អូនដែលរស់នៅតាមជើងភ្នំ គឺភាគច្រើន ធើ្វ ចំការ ដាំដំណាំ ស្រូវ ពោត ស្វាយចាន់ទី​ ជាដើម ។

ប្រជាជនដែលកំពុង រស់នៅក្នុងឃុំតឹន សព្វថៃ្ងនេះ​ មាន ដូចជា៖ ជនជាតិ គ្រឹង ជនជាតិ ទំពួន ជនជាតិ​ ខែ្មរ នឹង​ ជនជាតិ ចាម​។​ តែ ភាគច្រើន​មានបងប្អូន ជនជាតិ គ្រឹង​ដែលរស់ច្រើន ជាងគេ ប្រជាជនទាំង នោះពួកភាគច្រើនប្រកបមុខរបរ​ធើ្វស្រែចំការ ចូលទៅ​ក្នុងព្រៃបេះផ្លែឈើនិង ចាប់សត្វ​ ដើម្បីចិញ្ចឹមជីវិតរបស់ពួកគាត់​​។ រីឯជំនឿវិញ ពួកគេមាន ជំនឿ ទៅ អារក្ស​ អ្នកតាព្រៃភ្នំ​ ជំនឿនេះ ពួកគេមិនអាចបោះ
បង់​បានទេពីព្រោះជំនឿនេះមានតាំងបុរាណមកម្លេះ។​

ភូមិតាហ៊ឺយគឺជាភូមិមួយដែលស្ថិតនៅក្នុង ឃុំ តឺន ស្រុក កូនមុំ ខេត្ត រតនគិរី​ ជាដំបូងបានជាគេហៅថាឈោ្មះ ភូមិនេះ​ជា ភូមិ តាហ៊ឺយ គីដោយសា ពីមុន អ្នកដែល បងើ្កត ភូមិនេះមុនគេ គឺឈោ្មះ
( តា តាហ៊ឺយ) ដូចេ្នះហើយ បានជាគេហៅ ថា ភូមិ​នេះ ជាភូមិតាហ៊ឺយរហូត ដល់មកសព្វថៃ្ង​នេះ ។​ បច្ចុប្បន្ននេះ ប្រជាជនដែលកំពុងរស់នៅក្នុងភូមិនេះសុទ្ធ តែ ជនជាតិ គ្រឹង ទាំងអស់​ ដែលមាន
ចំនួន សរុបទាំងអស់​គឺ ( ៦០០នាក់ ) យោងតាមជំរឿន ឆំា្ន ២០០៨​។​ ប្រជាជនដែលរស់នៅក្នុងភូមិតាហ៊ឺយ នេះ​មានជំនឿទៅលើអារក្ស អ្នកតាព្រៃភ្នំ​ នៅពេលដែល ពួកគេមានជំងឺ ឈឺ ក្បាល វិលមុខ ពួកគេ តែងតែ កាប់មាន់ ឬ​ ជ្រូក និង ស្រា​១ ពាង ឬ ២ ពាង ដើម្បីយកទៅសែន អារក្ស អ្នកតា ដើម្បីសូមអោយ​ឆាប់ជាសះស្បើយ​ ។ ប្រជាជន ភូមិនេះភាគច្រើន ប្រកបមុខរបរ ធើ្វ ស្រែ ចំការ​ ចូលព្រែ បេះផ្លែ ឈើ
និង ចាប់សត្វជាដើម ។​​ ប្រជាជនដែលកំពង់រស់នៅ ក្នុងភូមិតាហ៊ឺយភាគច្រើន ប្រកបមុខរបរធើ្វចំការ ដាំដំណាំ ដូចជា៖​ ស្រូវ ពោត សណែ្តក ល្ហុង ល្ង ចេក ត្រា​វ ត្រប់ ដំឡូង និងស្វាយចន្ទី​​​ ។​ពួកចូលចិត្តធើ្វចំការវិលជុំ តាមលក្ខណៈប្រពៃណីតាំងពីបុរាណ មកម្ល៉េះ​ មកដល់សព្វថៃ្ងពួកគាត់នៅតែបន្ត​​តាមប្រពៃណីដូចពីមុនដដែល។​ ភូមិតាហ៊ឹយគឺមួយសំបូរដែលទៅដោយព្រៃភំ្ននិងធម្មជាតិ
ដ៏ស្រស់បំព្រង ភូមិនេះមានចំងាយ ពីទីរួមខេត្តរតនគិរី ២៥ km យោងតាម(​ ឯកសារ​របស់អង្គការ ( NTFP) ប្រចាំខេត្តរនតនគិរី ។ ​​​​​​​​​​​​​​​​








#Article 53: ជួន ណាត (1078 words)


សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ (ប្រសូត ១១ មីនា ព.ស.​២៤២៧/គ.ស.​១៨៨៣ សុគត ២៥ កញ្ញា ព.ស.​២៥១៣/គ.ស.​១៩៦៩) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៩២ ដល់ ព.ស.​២៥១៣ ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម សីហនុ។

សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ព.ស.​២៤២៧ គឺ​ថ្ងៃ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ សម្ដេច​មាន​ព្រះជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នៃ​សម្ដេច​នាម យក់ ព្រះ​បិតា​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គឺ អង្គ​សម្ដេច​ព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភណ្ឌ​មន្ត្រី ជួន នុត ជា​ព្រះ​អនុជ​នៃ សម្ដេច​ព្រះសង្ឃ​រាជ។

សម្ដេច​កាល​ឋិត​នៅ​ក្នុង​កុមារ​ភាព មាន​ព្រះជន្មាយុ​រវាង​១២​ឆ្នាំ ព្រះ​មាតា​បិតា​បាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រ​របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​វ ម៉ន វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។

លុះ​សម្ដេច​មាន​ព្រះជន្មាយុ​១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ ក្នុង​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.​២៤៤១ គ.ស.​១៨៩៧ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិ​ព្រឹក្ស អស់​រយៈ​កាល​ពីរ​ឆ្នាំ ទើប​ចេញ​អំពី​វត្ត​ពោធិ​ព្រឹក្ស​ទៅ​រៀន​សូត្រ​ព្រះ​បរិយត្តិ​ធម៌ ឯ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ក្នុង​សំណាក់​ព្រះ​ពុទ្ធ​គ្រូ ទេព សោ នា​កុដិ​ថែវ​ប្រប​កំពែង​ខាង​ជើង​ក្នុង​កាល​ព.ស.​២៤៤៣ គ.ស.​១៨៩៩។

សម្ដេច លុះ​បាន​ព្រះជន្មាយុ​គម្រប់​២១​ព្រះវ​ស្សា​បាន​ទ្រង់​និមន្ត​ត្រឡប់​ទៅ​សូម​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​ពោធិ​ព្រឹក្ស​ដែល​ជា​វត្ត​ដើម​វិញ ដោយ​មាន​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ពុទ្ធ​ឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោ​ជា​ព្រះ​ឧបជ្ឈាយ៍ កាល​លោក​នៅ​ជា​​ចៅ​អធិការ​វត្ត​ពោធិ​ព្រឹក្ស​មាន​ព្រះតេជ​ព្រះគុណ កែ ម៉ន មិស្សនាគោ ជា​គ្រូ​សូត្រ​ស្ដាំ និង​ព្រះតេជ​ព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជា​គ្រូ​សូត្រ​ឆ្វេង សូត្រ​បំពេញ​កិច្ច​ឧបសម្បទា​នៅ​ថ្ងៃ​១៤​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆស័ក ព.ស.​២៤៤៨ គ.ស.​១៩០៤។ សម្ដេច​​ទ្រង់​ទទួល​ព្រះនាម​ប្បញ្ញត្តិ​ថា ជោតញ្ញាណោ លុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​រួច​ហើយ ទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់​នៅ​វត្ត​ឧណ្ណាលោម ទទួល​ការ​សិក្សា​គន្ថធុរៈ​វិញ​ទៀត។
អត្ថបទជាអក្សរដិត

សម្ដេច​ព្រះសង្ឃ​រាជ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសាបាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗ មាន​ភាសាបារាំង​ជាដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ មាន​ជោគ​ជ័យ​ប្រសើរ​ណាស់ ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ​ដែល​រៀន​ចម្រើន​លូតលាស់ មាន​ល្បឿន​ឈ្នះ​លោក​ឯ​ទៀត​ៗ។ សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រ ប្រែ​មូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ​អំពី​ព្រះពុទ្ធ​ឃោសាចារ្យ​ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈាយ៍ នៃ​សម្ដេច​ព្រះសង្ឃរាជ។

សម្ដេច​ព្រះសង្ឃរាជ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ មាន​វិជ្ជា​បាលី​ជា​ដើម គឺ​រៀន​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ ខិតខំ​ប្រឹង​ប្រែង ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។

សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែន​ទែន ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗ ទេ។ វិជ្ជា​ខាង​ភាសាបាលី ភាសាសំស្ក្រឹត និង​ភាសាបារាំង សុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ ជ្រាលជ្រៅ​លំបាក​រៀន លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់លាស់ ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។

សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលីសំស្ក្រឹត​ជាដើម ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ជា​ច្រើន​ណាស់។ ភាសាសៀម ភាសាលាវ និង​ភាសាបារាំង ដែល​សម្ដេច​បាន​រៀន អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម ជាតិ​លាវ និង​ជាតិ​បារាំង​បាន។ សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ​ឲ្យ​ស្រដៀង ឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ ភាសាអង់គ្លេស និង​ភាសា​វៀតណាម ក៏​សម្ដេច​បាន​រៀន អាច​មើល សរសេរ​និយាយ ប្រាស្រ័យ​បាន​ច្រើន​ដែរ។

ក្នុង​សម័យ​ដែល​សម្ដេច​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ក្នុង​រវាង​គ.ស.​១៩១០ ឃើញ​ថា​សម្ដេច​មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​ថា​ ជា​ព្រះថេរៈ ស្ទាត់​ជំនាញ​ពូកែ​ខាង​ភាសាបាលី អាច​និយាយ​ភាសាបាលី​បាន​ជាង​ភិក្ខុ សាមណេរ​ឯ​ទៀត ដែល​រៀន​ជាមួយ​គ្នា​ក្នុង​សម័យ​នោះ។

នៅ​ព.ស.​២៤៥៧ គ.ស.​១៩១៣ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារាម វិហារ​ព្រះ​កែវ​មរកត ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។

ព.ស.​២៤៥៩ គ.ស.​១៩១៥ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលាបាលីជាន់ខ្ពស់ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ជា​ពុទ្ធិកវិទ្យាល័យសុរាម្រឹត។

ក្រៅ​ពី​ភាសាខ្មែរ ដែល​សម្ដេច​ទ្រង់​បាន​ស្រាវជ្រាវ​យល់​ឫស​គល់​ពិត​ប្រាកដ សម្ដេច​បាន​សិក្សា​ភាសាបាលី អាច​អាន ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំង​អស់ គឺ​សំនៀងលង្កា ភូមា មន សៀម និង​លាវ ឥត​មាន​ទើស​ទាក់់​ភ្លាំង​ភ្លាត់​ឡើយ។

ព.ស.​២៤៦៦ និង​២៤៦៧ គ.ស.​១៩២២ និង​១៩២៣ សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា (ជាមួយ​នឹង​សម្ដេច​ព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​វិជ្ជា) បាន​ធ្វើ​ជា​សមណៈ​សិស្ស និមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសាសំស្ក្រឹត និង​អក្សរ​សិលា​ចារឹក​ជាដើម នៅ​សាលាបារាំងសែសចុងបូព៌ាប្រទេស នា​ក្រុង​ហាណូយ (វៀតណាម​ខាង​ជើង) ក្នុង​សំណាក់​លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិ​បារាំង​សេស ជា​ចាងហ្វាង​សាលា​នេះ។

ព.ស.​២៤៦៣ គ.ស.​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។

ព.ស.​២៤៦៩ គ.ស.​១៩២៥ សម្ដេច​បាន​ធ្វើ​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា ដែល​សាលា​បាលី​ជាន់​ខ្ពស់ បោះពុម្ព​ផ្សាយ។

ព.ស.​២៤៧០ គ.ស.​១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់ បារាំង-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។

ព.ស.​២៤៧១ គ.ស.​១៩២៧ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រម តែ​មួយ​ព្រះអង្គ​ឯង ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់ បាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១​ភាគ​២ បាន​៥​គ្រា​ហើយ។

ក្នុង​ឆ្នាំ​ដដែល​នេះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្ដាច់​ឆ្នាំ សម្រាប់​បណ្ណាល័យ​កម្ពុជា ដែល​សព្វ​ថ្ងៃ​ហៅ​ថា វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ។

ព.ស.​២៤៧៤ គ.ស.​១៩៣០ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ ក្នុង​មុខងារ​ជា​ចាងហ្វាង​រង នៃ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ។

ក្នុង​ឆ្នាំ​ដដែល​នោះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​ជំនួយ​នៃ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រុង​ភ្នំពេញ។

ព.ស.​២៤៧៦ គ.ស.​១៩៣២ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យ​ពេចន៍​ក្នុង​ផ្ទៃ នៃ​កវី​និពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំង​នេះ ទៅ​ក្នុង​វចនានុក្រម​ខ្មែរ។

ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ទទួល ការ​តែងតាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះពុម្ព​ផ្សាយ។

ព.ស.​២៤៧៨ គ.ស.​១៩៣៤ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ​ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ។

ព.ស.​២៤៧៩ គ.ស.​១៩៣៥ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុង​ភ្នំពេញ។

ដោយ​ព្រះមហា​វិរិយភាព​របស់​សម្ដេច ដែល​ទ្រង់​បាន​បំពេញ​ទាំង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក​ដែល​យើង​បាន​ឃើញ​ជា​ភស្តុតាង សម្ដេច​ក៏​បាន​ឡើង​សមណស័ក្តិ​ជា​លំដាប់លំដោយ ដូច​តទៅ​នេះ​គឺ៖

គ្រឿង​ឥស្សរិយយស​ដែល​សម្ដេច​បាន​ទទួល​មាន​ដូច​តទៅ​នេះ គឺ៖

កិច្ចការ​ឯ​ទៀត​របស់​សម្ដេច ក្រៅ​ពី​មុខ​ការ​ខាង​សិក្សា​ដែល​សុទ្ធ​តែ​ជា​ការ​មាន​ប្រយោជន៍​ជា​សាធារណៈ​ក្នុង​ព្រះ​ពុទ្ធ​សាសនា និង​ប្រទេស​ជាតិ​នោះ នៅ​មាន​ច្រើន​ទៅ​ទៀត និយាយ​ដោយ​សង្ខេប​គឺ​ចាប់​តាំង​ពី​ឆ្នាំ​ឆ្លូវ​សប្ត​ស័ក ព.ស.​២៤៧០ គ.ស.​១៩២៤ រៀង​មក សម្ដេច​បាន​ធ្វើ​ការ​ឧបត្ថម្ភ​​វត្ត​ពោធិ​ព្រឹក្ស (ហៅ​វត្ត​ពោល្យំ) ក្នុង​សង្កាត់​រលាំង​កែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​នឹង​សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ជា​ទី​ជាតិ​ភូមិ​របស់​សម្ដេច ដូច​មាន​សេនាសនភ័ណ្ឌ​តទៅ​នេះ៖

ព្រះសង្ឃរាជ ​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ណាស់ ទាំង​គម្ពីរ​ស្លឹករឹត ទាំង​សៀវភៅ​ ជា​ពិសេស គឺ​សៀវភៅ​ដែល​សម្ដេច​ប្រមូល​រៀបរៀង និង​សៀវភៅ​ដែល​ទ្រង់​ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ សម្រាប់​ពុទ្ធ​បរិស័ទ​រៀន​សូត្រ។ សៀវភៅ​ខ្លះ​ជា​សៀវភៅ​ដែល​កម្រ​នឹង​ធ្វើ​កើត ទាំង​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់​គឺ៖

ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ជា​អម្ចាស់​មាន​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​យើង​ខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់ចត់ ហើយ​សរសេរ​រួបរួម​ប្រមូល​យក​ចំពោះ​តែ​គោល​ធំ​ៗ ដោយ​សង្ខេប​មាន​ប្រាំ​យ៉ាង ដូច​សេចក្ដី​រៀបរៀង​វែកញែក​តទៅ​នេះ៖

អធិប្បាយ​ពង្រីក​សេចក្ដី​ចំពោះ​គុណ​សម្បត្តិ​នីមួយ​ៗ

១. វីរិយភាព នៃ​សម្ដេច​ជា​អម្ចាស់ ដែល​មនុស្ស​ចាស់​ទុំ​ធ្លាប់​បាន​សង្កេត​តាំង​ពី​សម្ដេច​មាន​ព្រះជន្ម​នៅ​ ក្មេង គឺ​តាំង​ពី​នៅ​ជា​សាមណេរ​ដរាប​មក​រហូត​ដល់​សម្ដេច​មាន​ព្រះជន្ម​ជ្រុល​ចូល​ មក​បច្ឆិមវ័យ​ហើយ ក៏​នៅ​តែ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយ សូម្បី​ព្រះអង្គ​មាន​សមណៈ​ស័ក្តិ​ដ៏​ខ្ពស់​បំផុត​ទី​ជា​សម្ដេច​ព្រះសង្ឃរាជ​ ហើយ​ក៏​ដោយ។ វីរិយភាព នេះ​ប្រែ​ថា សេចក្ដី​ព្យាយាម​ ឬ​ថា​ប្រឹង​ប្រែង រាប់​ថា​ជា​បារមី​មួយ​របស់​ព្រះពោធិសត្វ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយ ហៅ​ថា វីរយៈ​បារមី។

បណ្ដា​កិច្ចការ​គ្រប់​យ៉ាង រមែង​ប្រកប​ដោយ​ឧបសគ្គ គឺ​ធម៌​ជា​គរឿង​រារាំង​បើមិន​ច្រើន​ក៏​តិច​ តែ​ថា​បើ​សេចក្ដី​ព្យាយាម មាន​កម្លាំង​ក្លៀវក្លា ក៏​អាច​ពុះពារ​ចំពោះ​ឧបសគ្គ​នោះ​បាន​ដោយ​ពិត​សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ វីរយៈធម៌​ដ៏​រឹង​ប៉ឹង​ជា​ទី​បំផុត បាន​ជា​ព្រះអង្គ​ចេះ​តែ​មាន​ជ័យ​ជម្នះ​សង្កត់​ទៅ​លើ​ឧបសគ្គ​គ្រប់​យ៉ាង​បាន​ ជា​ដរាប ទោះ​បី​ព្រះ​អង្គ​ហត់​នឿយ​ណាស់ ប៉ុន្តែ​ព្រះអង្គ​មិន​សូវ​ចេះ​ត្អូញត្អែរ​ឡើយ។ ករណីកិច្ច​ណា​មួយដែល​គេ​ត្រូវ​ធ្វើ​ដោយ​កាយ​ក្ដី ដោយ​វាចា​ក្ដី ដោយ​ចិត្ត​ក្ដី អាច​សម្រេច​ទៅ​បាន​ដោយ​កម្លាំង នៃ​សេចក្ដី​ព្យាយាម​ទាំង​អស់។ ឥរិយាបទ​ទាំង​៤ គឺ​ការ​ដើរ ឈរ អង្គុយ ដេក ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ទៅ​បាន ដ៏​ដោយ​គុណានុភាព​នៃ​សេចក្ដី​ព្យាយាម​ដែរ។

សម្ដេច​ព្រះសង្ឃរាជ ព្រះអង្គ​មាន​វីរិយបារមី​ដ៏​បរិបូណ៌​ណាស់ សូម្បី​សម្ដេច​ដែល​មាន​ព្រះ​ជន្ម​៨៦​ឆ្នាំ​ហើយ ក៏​នៅ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ​ឥត​មាន​បន្ធូរបន្ថយ​ព្រះកាយពល​ឡើយ។ ដូច​យ៉ាង​ព្រះអង្គ​ចាប់​ធ្វើ​វចនានុក្រម​ខ្មែរ ទ្រង់​ឥត​មាន​សំចៃ​កម្លាំង និង​ពេល​វេលា​ទេ។ សម្ដេច​យក​ពេល​យប់​ធ្វើ​ជា​ថ្ងៃ យក​ពេល​ថ្ងៃ​ធ្វើ​ជា​យប់ ខំ​ប្រឹង​សរសេរ​រៀបរៀង តាំង​ពី​ព្រលប់​រហូត​ដល់​ភ្លឺ​ក៏​មាន លុះ​ទ្រង់​សោយ​យាគូ​រួច ចាប់​សរសេរ​ត​ទៅ​ទៀត ទាល់​តែ​ដល់​ពេល​ម៉ោង​១១​ក៏​មាន។ ក្នុង​រយៈ​វេលា​យប់​មួយ សម្ដេច​ទ្រង់​បាន​ផ្ទុំ​ក្នុង​រវាង​៤ ឬ​៥​ម៉ោង​ប៉ុណ្ណោះ។ ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ព្យាយាម នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ជា​ការ​កម្រ​មនុស្ស​ធ្វើ​បាន​ណាស់។

២. បដិភាណប្បញ្ញា “បញ្ញា​វាងវៃ” ប្រាជ្ញា​សំដៅ​យក​ការ​ចេះ​ដឹង​យល់​ទូទៅ ឬ​ការ​យល់​ច្បាស់លាស់​ចំពោះ​ហេតុការណ៍​ផ្សេង​ៗ​តាម​ធម្មតា។ ដែល​លោក​ហៅ​ថា “បដិភាណប្បញ្ញា” នោះ សំដៅ​យក​ប្រាជ្ញា​ដែល​កើត​ឡើង​ភ្លាម​ៗ ហើយ​អាច​ឆ្លើយ​តប​វិញ​បាន​ភ្លាម មិន​បាច់​គិតគូរ​អស់​វេលា​យូរ​ទេ។ ប្រាជ្ញា​របស់​សម្ដេច​កើត​ឡើង​រហ័ស​ក្នុង​ពេល​ដែល​គេ​ចោទ​សួរ ឬ​និយាយ​ឲ្យ​ឮ​ភ្លាម​ក៏​អាច​ដឹង​ទាន់​ចាប់​ភ្លឹក​នឹក​ឃើញ ឆ្លើយ​វិញ​បាន​ភ្លាម ហាក់​ដូច​ជា​បាន​គូស​ដៅ​ទុក​យូរ​ហើយ។ ប្រាជ្ញា​ស្មារតី​រហ័ស​វាងវៃ ប្រកប​ដោយ​សមត្ថភាព ឆាប់​យល់​ហេតុការណ៍​គ្រប់​យ៉ាង ដែល​អាច​ដឹង​ទាន់​ភ្លាម​ៗ ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ ហៅ​ថា “បដិភាណប្បញ្ញា”។

សម្ដេច​ព្រះសង្ឃរាជ មាន​បដិភាណប្បញ្ញា​នេះ​បរិបូណ៌​ណាស់ ដូច​យ៉ាង សម្ដេច​ដែល​បាន​ទ្រង់​យាង​ទៅ​កាន់​ទី​ប្រជុំ​ណា​មួយ ដែល​មាន​សមាជិក​ជាន់​ខ្ពស់ ហើយ​គេ​ត្រូវ​សាកសួរ​និយាយ​ពិភាក្សា​ការណ៍​ជា​ចាំបាច់ ដែល​ទាក់ទង​មក​លើ​សម្ដេច​ភ្លាម ទ្រង់​ក៏​អាច​ឆ្លើយ​ដោះស្រាយ​ទាន់​បាន​ភ្លាម​វិញ​ដែរ។

៣. វេសារជ្ជប្បញ្ញា “បញ្ញា​អង់អាច ក្លៀវក្លា” ភាព​នៃ​ប្រាជ្ញា​អង់អាច​ក្លៀវក្លា​នេះ ជា​គុណ​សម្បត្តិ​មួយ​ដ៏​ប្រសើរ​របស់​មនុស្ស។ ប្រាជ្ញា​របស់​សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​របស់​យើង រាប់​ថា​ជា​ប្រាជ្ញា​មួយ​ដ៏​ខ្ពង់ខ្ពស់ អាច​ពោល​បាន​ថា សម្ដេច​មាន​វេសារជ្ជប្បញ្ញា​គ្រប់គ្រាន់ ព្រោះ​ព្រះអង្គ​បាន​ទទួល​ព្រះកិត្តិនាម​ដ៏​ខ្ចរខ្ចាយ​ទៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ដូច​យ៉ាង​សម្ដេច​ទ្រង់​យ៉ាង​ទៅ​កាន់​ទី​ប្រជុំ​ធំ​ៗ​ក្នុង​ប្រទេស​ដទៃ​ ព្រះអង្គ​តែង​បន្លឺ​សីហនាទ ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ក្លៀវក្លា អង់អាច​ឥត​ញាប់ញ័រ​តក់ស្លុត​ចំពោះ​ទី​ប្រជុំ​នោះ​ឡើយ។

ប្រាជ្ញា​ដែល​ក្លៀវក្លា​អង់អាច ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ​ហៅ​ថា “វេសារជ្ជប្បញ្ញា”។

៤. ធម្មទេសនាកោសល្យ “ក្លារ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា”

ភាព​នៃ​ការ​ឈ្លាសវៃ​មាន​ច្រើន​យ៉ាង គឺ​ឈ្លាសវៃ​ក្នុង​អំពើ​បាប​ក៏​មាន ក្នុង​អំពើ​បុណ្យ​ក៏​មាន​ឈ្លាសវៃ​ក្នុង​អំពើ​ឥត​ប្រយោជន៍​ក៏​មាន ក្នុង​អំពើ​មាន​ប្រយោជន៍​ក៏​មាន។ ការ​ឈ្លាសវៃ​ក្នុង​ទី​នេះ​សំដៅ​យក​ហេតុការណ៍​ដែល​មាន​ប្រយោជន៍​ចំពោះ​មនុស្ស ​ក្នុង​បច្ចុប្បន្ន និង​ក្នុង​អនាគត។ ដែល​ហៅ​ថា “ធម្មទេសនាកោសល្យ” សំដៅ​យក​ការ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា។ សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា​ដោយ​ គ្រប់គ្រាន់។

ធម្មទេសនា​នៃ​សម្ដេច​ប្រកប​ដោយ​ប្រយោជន៍​ទាំង​ផ្លូវ​លោក ទាំង​ផ្លូវ​ធម៌ អាច​បំភ្លឺ​ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ផ្លូវ​ខុស ផ្លូវ​ត្រូវ ឲ្យ​ជឿជាក់​ចំពោះ​ជាតិ សាសនា និង​ព្រះ​រាជ​បល្ល័ង្ក។ ព្រះធម្មទេសនា នៃ​សម្ដេច​ព្រះសង្ឃរាជ​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​មួយ​ដ៏​ស្ដុកស្ដម្ភ​អាច​ បំភ្លឺ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ព្យាយាម មាន​ជំហរ​រឹងប៉ឹង ឲ្យ​ប្រឹងប្រែង​ប្រកប​ការងារ​កុំ​ឲ្យ​ខ្ជិលច្រអូស ឲ្យ​មាន​ធម៌សាមគ្គី មូលមិត្ត​ជា​ឯកភាព​ក្នុង​រវាង​ជាតិ សាសនា និង​ព្រះរាជ​បល្ល័ង្ក​របស់​យើង ដើម្បី​ឲ្យ​ខ្ពង់ខ្ពស់​ថ្កើង​រុងរឿង​ត​ទៅ​អនាគត។ ធម្មទេសនា​នៃ​សម្ដេច ឈ្មោះ​ថា​ជា​ធម្មទេសនា​ទ្រោល​បំភ្លឺ​ពុទ្ធ​បរិស័ទ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ ប្រយោជន៍​គ្រប់​យ៉ាង បំភ្លឺ​ទាំង​ខាង​គុណសម្បត្តិ ទាំង​គុណ​វិបត្តិ ជា​ធម្មទេសនា​ប្រកប​ដោយ​មធ្យោបាយដ៏​ប្រសើរ​វិសេស អាច​ដឹក​នាំ​ចង្អុល​បង្ហាញ​ប្រយោជន៍​បច្ចុប្បន្ន និង​ប្រយោជន៍​អនាគត ហៅ​ថា​ជា​ព្រះ​ធម្មួទេសនា​ដាស់​ពុទ្ធ​បរិស័ទ​ឲ្យ​ភ្ញាក់​ខ្លួន​ក្រោក​ឡើង ប្រកប​ការងារ​ដើម្បី​ឲ្យ​មាន​ជីវភាព​ខ្ពង់ខ្ពស់​ឲ្យ​សមគួរ​ដល់​កិត្តិយស​ របស់​យើង​រាល់​គ្នា ជា​ប្រជាពលរដ្ឋ​របស់​ប្រទេស​ឯករាជ្យ​ ឲ្យ​ចេះ​ឈឺឆ្អាល​ស្រឡាញ់​ជាតិ សាសនា និង​ព្រះរាជ​បល្ល័ង្ក​របស់​យើង។

សម្ដេច​ព្រះសង្ឃរាជ មាន​ធម្មទេសនា​កោសល្យ​ដ៏​បរិបូណ៌។ ធម្មទេសនា​របស់​សម្ដេច​គួរ​រាប់​ថា​ជា​ធម្មទេសនា​យឺតយោង ស្រោចស្រង់​ប្រជាពលរដ្ឋ​ឲ្យ​មាន​សតិសម្បជញ្ញៈ​រឹងប៉ឹង បរិបូណ៌​ឡើង​ទាំង​ផ្លូវ​ពុទ្ធចក្រ និង​ផ្លូវ​អាណាចក្រ ដើម្បី​ឲ្យ​ចក្រ​ទាំង​ពីរ​វិល​លឿន​ទៅ​ស្មើ​គ្នា។ ធម្មទេសនា​របស់​សម្ដេច​គួរ​លើក​ថា ជា​ធម្មទេសនា​បើក​លោក គឺ​ប្រទេស​កម្ពុជា​ទាំង​មូល​ឲ្យ​មាន​ប្រាជ្ញា​ស្មារតី​ភ្លឺ​ស្វាង រុង​រឿង​ឡើង​ដោយ​ពិត ដែល​អាច​ផ្ដល់​មធ្យោបាយ​ដ៏​ប្រសើរ ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់​ខ្លួន​ប្រាណ​ចេះ​ជួយ​ខ្លួន​ដោយ​ខ្លួន​ឯង។

សម្ដេច​ព្រះសង្ឃរាជ ជា​ព្រះធម្មកថិក​មួយ​ព្រះអង្គ​យ៉ាង​ឯក ពុំ​មាន​ព្រះធម្មកថិក​ណា​មួយ​ប្រៀប​ស្មើ​បាយ​ឡើយ។ ធម្មទេសនា​ដែល​ពីរោះ​ក្បោះក្បាយ​ប្រកប​ដោយ​ពាក្យ​ពេចន៍ ប្រយោគ​មាន​ប្រធាន​មាន​របៀប​រៀបរយ មាន​កម្រង​នៃ​ពាក្យ​សម្ដី​ដ៏​ត្រឹមត្រូវ​ឥត​ឃ្លៀងឃ្លាត ភ្លាំងភ្លាត់​ទាំង​ប្រកប​ដោយ​ឧត្ដមគតិ ដៅ​ចំពោះ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​អនាគត​ដូច​សេចក្ដី​អធិប្បាយ​មក​នេះ​ហៅ​ថា “ធម្មទេសនាកោសល្យ”។

៥. បណីត​សកម្មភាព “សកម្មភាព​ដ៏​ប្រសើរ”

ការងារ​របស់​សម្ដេច​ព្រអសង្ឃរាជ សុទ្ធ​តែ​ជា​ការងារ​មាន​ប្រយោជន៍​ដ៏​ឧត្ដុងឧត្ដម ចំពោះ​ពុទ្ធ​បរិស័ទ ពុំ​មាន​ការងារ​ណា​មួយ ដែល​ឥត​ប្រយោជន៍​នោះ​ទេ។

សម្ដេច​បាន​ធ្វើ​បុណ្យ​ផ្សេង​ៗ​ជា​ច្រើន​ដង​ណាស់ មាន​កឋិន​ទាន​ជា​ដើម ក្នុង​ឆ្នាំ​នីមួយ​ៗ​បាន​ធ្វើ​កឋិន​២ ឬ​៣​វត្ត រៀង​រាល់​ឆ្នាំ ឥត​ដែល​ខាន​ឡើយ។

កិច្ចការ​របស់​សម្ដេច​សុទ្ធ​តែ​មាន​គោលដៅ​ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ សេចក្ដី​ចម្រើន ទាំង​លោក​នេះ ទាំង​លោក​ខាង​មុខ​ដោយ​ពិត​ប្រាកដ សឹង​មាន​ភ័ស្តុតាង​យ៉ាង​ជាក់លាក់​ក្នុង​ព្រះរាជ​ជីវ​ប្រវត្តិ​នេះ។ ចូរ​មើល​បរិច្ឆេទ​នៃ​ព្រះរាជ​ជីវ​ប្រវត្តិ​ត្រង់​បរិច្ឆេទ​ទី​៥ ទី​៦ និង​ទី​១០។

សម្ដេច​មាន​ព្រហ្មវិហារ​ដ៏​ទូលាយ សង្គ្រោះ​ដល់​សាធារណជន​មិន​ត្បិតត្បៀត​ពេក​ឡើយ កិច្ចការ​ដែល​ចេះ​តែ​មាន ចេះ​តែ​ដើរ​ទៅ​ស្រួល មិន​ចេះ​ឈប់ មិន​ចេះ​គាំង នៅ​ថែម​ទាំង​មាន​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់ ហៅ​ថា “បណីត​សកម្មភាព”។

សកម្មភាព​របស់​សម្ដេច​ព្រះសង្ឃរាជ ប្រកប​ដោយ​ហេតុ​ផល​ល្អ​ណាស់ អាច​បង្ហាញ​ជា​ឧទាហរណ៍​មួយ ដើម្បី​បញ្ជាក់​វរជន បញ្ញវន្ត​ទាំង​សម័យ​ចាស់ សម័យ​ថ្មី​ដែល​គួរ​ជា​ទិដ្ឋានុគតិ (ការ​យក​តម្រាប់​តាម) បាន​ដោយ​ពិត ដោយ​ហេតុ​ដែល​ឃើញ​រូបរាង កិច្ចការ​ជា​ភ័ស្តុតាង​ផង ទ្រឹស្ដី​ការងារ​ដ៏​ប្រសើរ​យ៉ាង​នេះ​ផង​ទើប​ហៅ​ថា “បណីត​សកម្មភាព”។

ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយ វាចា ចិត្ត​គ្រប់​ពេល​វេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា “ចរិត​ប្រក្រតី”។ ដូច​យ៉ាង​សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម ហៅ​ថា ចរិត​គ្រោតគ្រាត។ ការ​និយាយ​កុហក​លេង​ចំពោះ​មិត្ត​សំឡាញ់ យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់​មាត់​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​កុហក។

ការ​ជក់​បារី ដើម​ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់​បារី។

ការ​ដេក​ថ្ងៃ ដើម​ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗ​ទៅ​ក៏​អាច​ក្លាយ​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​ដេក​ថ្ងៃ។

ការ​ប្រព្រឹត្តិ​ទាល់​តែ​ជាប់​ប្រយោគ ដែល​អាច​លះ​ចេញ​បាន​ដោយ​កម្រ ដូច្នេះ​ហៅ​ថា “ចរិត​ប្រក្រតី” សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ក៏​មាន​ចរិត​ប្រក្រតី​ដែរ ប៉ុន្តែ​ចរិត​របស់​សម្ដេច​ជា​ចរិត​ធូរ​ស្រាល ពុំ​មែន​នាំ​ឲ្យ​ខូចខាត​ពេល​វេលា ខូចខាត​ប្រយោជន៍​នោះ​ឡើយ។

មនុស្ស​ខ្លះ​មាន​ចរិត​ប្រក្រតី​ជាប់ជោក​ធ្ងន់​ណាស់ ដូច​យ៉ាង​ចរិតប្រក្រតី​ផឹក​ស្រា​ទាល់​តែ​កឹកជាប់ ដែល​អាច​លះបង់​ចេញ​មិន​បាន។ ចរិត​ប្រក្រតី​បែប​នេះ ឈ្មោះ​ថា​ជា​ចរិត​នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត​ខ្លួន​ឯង ទាំង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។

ការ​ជក់​អាភៀន ក៏​អាច​នាំ​ឲ្យ​ជាប់​ញៀន លះ​ចេញ​បាន​ដោយ​កម្រ​ណាស់។ ការ​ញៀន​អាភៀន​នេះ ហៅ​ថា ចរិត​ប្រក្រតី​ជក់​អាភៀន។ មនុស្ស​អ្នក​មាន​ចរិត​បែប​នេះ នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត ទាំង​ទ្រព្យ​សម្បត្តិ ជាង​ចរិត​អ្នក​ផឹក​សុរា​ច្រើន​ណាស់​ទៅ​ទៀត។

ចរិត​ប្រក្រតី​នៃ​សម្ដេច​ព្រះសង្ឃរាជ

កម្មវិធី​របស់​សម្ដេច​ទៀងទាត់​ចំពោះ​ត្រង់​តែ​សោយ​ក្រយាហារ​ពេល​ថ្ងៃ​ ត្រង់ ហើយ​នឹង​ពេល​ដែល​ធ្វើ​ការ ដូច​យ៉ាង​សម្ដេច​សរសេរ​ដក​ស្រង់​ធម៌​អាថ៌​រៀបចំ​ធ្វើ​សៀវភៅ​ផ្សេង​ៗ មាន​វចនានុក្រម​ខ្មែរ​ជា​ដើម​នេះ ទៀងទាត់​រៀងរាល់​យប់​ទាល់​ៗ​ភ្លឺ រវាង​ម៉ោង​៦​កន្លះ ឬ​ម៉ោង​៧ ទើប​សោយ​យាគូ ជួន​កាល​ពេល​ព្រឹក មិន​ទាំង​សោយ​យាគូ​ថែម​ទៀត ឃើញ​ថា​ពេល​យាគូ​ពុំ​សូវ​ទៀងទាត់​ទេ។
ពេល​ដែល​សម្ដេច​កំពុង​ជាប់​ព្រះហស្ថ​សរសេរ ហើយ​មាន​ភ្ញៀវ​ចូល​មក​ថ្វាយ​បង្គំ​គាល់ សម្ដេច​ក៏​ចូល​មក​គាល់​ធ្វើ​បដិសណ្ឋារៈ​ភ្លាម​ៗ ហើយ​មិន​ឲ្យ​នៅ​យូរ​ទេ ព្រោះ​មាន​កិច្ចការ​ច្រើន​ណាស់ បើ​ថ្ងៃ​ណា​មួយ​ដែល​សម្ដេច​ទំនេរ​មិន​មាន​កិច្ចការ ហើយ​មាន​ភ្ញៀវ បព្វជិត ឬ​គ្រហស្ថ​ចូល​មក​ថ្វាយ​បង្គំ​គាល់​នោះ សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ប្រាស្រ័យ​ទាក់ទង ដោយ​ព្រះរាជ​ឱង្ការ​សាកសួរ​ពី​នេះ ពី​នោះ ហើយ​ទ្រង់​ដឹក​នាំ​បំភ្លឺ​អំពី​ផ្លូវ​លោក ផ្លូវ​សាសនា​យ៉ាង​ពិស្ដារ វែង​ឆ្ងាយ​ណាស់​អស់​៤-៥​ម៉ោង​ក៏​មាន ទាល់​តែ​ភ្លឺ​ក៏​មាន មិន​ចេះ​ត្អូញ​ថា​ងងុយ​សឹង ថា​ចុក​រួយស្រពន់​ទេ ឲ្យ​តែ​ភ្ញៀវ​នោះ​ទ្រាំ​អង្គុយ​ចូល​ចិត្ត​ស្ដាប់​ចុះ។ ការណ៍​នេះ ចំពោះ​តែ​ពេល​ណា​មួយ​ដែល​សម្ដេច​មាន​ព្រះ​សុខភាព​រាង​កាយ​ស្រួល​ល្អ។
ក្នុង​ថ្ងៃ​យប់​នីមួយ​ៗ សម្ដេច​ព្រះសង្ឃរាជ ចេះ​តែ​មាន​កម្មវិធី​ជានិច្ចកាល ដូច​យ៉ាង​កាល​សម្ដេច​នៅ​ក្នុង​រវាង​ព្រះជន្ម​៣០​ឆ្នាំ រហូត​ដល់​មក​ព្រះជន្ម​ជាង​៦០​ឆ្នាំ ក៏​នៅ​តែ​ខំ​ប្រឹង​បង្រៀន​ភិក្ខុ សាមណេរ​ចំនួន​២០ ឬ​៣០​អង្គ​ក្នុង​ពេល​យប់​ៗ ចំពោះ​ភិក្ខុ សាមណេរ នៅ​ក្នុង​កុដិ​របស់​ព្រះ​អង្គ​ខ្លះ មក​ពី​កុដិ​ដទៃ​ខ្លះ។ សម្ដេច​មាន​កម្មវិធី​ចំពោះ​ពេល​បង្រៀន​នោះ​ទៀងទាត់​ណាស់ កម្មវិធី​ដែល​ត្រូវ​បង្រៀន​ក្នុង​សាលា​បាលី​ជាន់​ខ្ពស់ ដែល​ឥឡូវ​នេះ​ហៅ​ថា​ពុទ្ធិក​វិទ្យាល័យ​សុរាម្រឹត​ផង កម្មវិធី​បង្រៀន​ក្នុង​ពេល​យប់​ឯ​កុដិ​នោះ​ផង។

នៅ​ថ្ងៃ​ពុធ ១៣​រោច ខែ​ស្រាពណ៍ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​១៩៦៩ សម្ដេច​ព្រះសង្ឃរាជ​មាន​ព្រះ​ឱង្ការ​ថា​ “ខ្ញុំ​ពី​យប់​មិញ​សុបិន​និមិត្ត​មួយ​ចំឡែក​ណាស់ គឺ​ឃើញ​ចេតិយ​ពីរ​លើ​អាកាស មក​អំពី​ទិស​ឦសាន​តម្រង់​មក​រក​ខ្ញុំ​ដែល​កំពុង​អង្គុយ​នៅ​យ៉​កុដិ​ខាង​មុន​ ចេតិយ​នោះ មាន​ពណ៌​ដូច​មាស លុះ​អណ្ដែត​ចូល​មក​ជិត ឃើញ​ចេតិយ​នោះ​កាន់​តែ​តូច ហើយ​បាត់​មួយ នៅ​តែ​មួយ​អណ្ដែត​មក​ជិត​អាត្មា អាត្មា​ក៏​លូក​ដៃ​ទៅ​ទ្រ​ចេតិយ​នោះ រួច​ក៏​ភ្ញាក់​ខ្លួន​ព្រឺត​ឡើង ក្នុង​ពេល​ជិត​ភ្លឺ​រវាង​ម៉ោង​៤។ ព្រះ​ឱង្ការ សម្ដេច​ព្រះសង្ឃរាជ​នេះ ក្នុង​ពេល​ប្រជុំ​សង្ឃ ដើម្បី​តាំង​គណៈ​កម្មការ​ធម្មវិន័យ ក្នុង​ថ្ងៃ​២​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ឆ្នាំ​១៩៦៩។ បន្ទាប់​មក​ទៀត​សម្ដេច​មាន​ព្រះ​ឱង្ការ​ថា អង្គការ​ធម្មវិន័យ​របស់​យើង​នៅ​ខ្វះ​សៀវភៅ​ធម៌​ជា​ច្រើន​មុខ ព្រោះ​ហេតុ​នោះ​យើង​ត្រូវ​តាំង​គណៈ​កម្មការ​ជា​ថ្មី​ទៀត ដើម្បី​ប្រជុំ​គ្នា​រៀប​ចំ​ធ្វើ​សៀវភៅ​ធម៌ ត្រូវ​ដក​ស្រង់​ធម៌វិន័យ អំពី​បាលី និង​អដ្ឋកថា មក​រៀបរៀង​អត្ថាធិប្បាយ តម្រូវ​តាម​ថ្នាក់​ត្រី ទោ ឯក។

អព្ភូត​ហេតុ​មួយ​ទៀត នៅ​ថ្ងៃ​១៣​កើត និង​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ និង​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩ នៅ​វេលា​យប់​ពី​ម៉ោង​២០​ទៅ​ម៉ោង​២២ ឃើញ​ព្រះ​ច័ន្ទ​មាន​រស្មី​លឿង ខៀវ ក្រហម មាន​រង្វង់​មូល​ព័ទ្ធ​ជុំវិញ​ព្រះ​ច័ន្ទ ដែល​យើង​ធ្លាប់​ហៅ​ថា​ព្រះ​ច័ន្ទ​បាំង​ឆ័ត្រ។

រាប់​តាំង​ពី​ថ្ងៃ​១៣​រោច ខែ​ស្រាពណ៍ ជា​ថ្ងៃ​ដែល​ទ្រង់​ឃើញ​សុបិន​និម្មិត្ត រហូត​មក​ដល់​ថ្ងៃ​១២​កើត ខែ​ភទ្របទ គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កញ្ញា មក​ដល់​ថ្ងៃ​ទី​២៣ កញ្ញា ត្រូវ​ជា​១៤​ថ្ងៃ គឺ​សម្ដេច​ចាប់​មាន​អាពាធ ក្នុង​ថ្ងៃ​១២​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​១៩៦៩ វេលា​ម៉ោង​១៥ និង​៤៥​នាទី។
ព្រះសង្ឃ​ដែល​ធ្លាប់​ចូល​គាល់​បម្រើ​ព្រះអង្គ នាំ​គ្នា​អង្គុយ​នៅ​ក្រៅ​បន្ទប់​ក្រឡា​ព្រះ​បន្ទំ ស្រាប់​តែ​ឮ​សូរ​កណ្ដឹង​រោទ៍​ប្លែក​ពី​ធម្មតា ក៏​នាំ​គ្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​ភ្លាម។ គ្រា​នោះ​សម្ដេច​មាន​ព្រះ​ឱង្ការ​ថា “អាត្មា​ចុក​ទ្រូង​ណាស់!”។ ក្នុង​ពេល​នោះ ព្រះសង្ឃ​ដែល​នៅ​កំដរ​នោះ ក៏​ជំនុំ​ពិគ្រោះ​គ្នា​ឲ្យ​ព្រះ​សិរិវិសុទ្ធ ម៉ី យ៉ាំ និយាយ​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ក្រសួង​ធម្មការ។ គ្រូ​ពេទ្យ​ជា​ច្រើន​នាក់ គឺ​លោក វេជ្ជបណ្ឌិត ថោ ប៉េងថុង, មី សាម៉ឺឌី, យូ គឹមយាន, ព្រំ ភួន, រស សារី, និង​លោក​វេជ្ជបណ្ឌិត ម៉ា ហ្សូ ជាតិ​បារាំង ក៏​បាន​មក​ជា​បន្ទាប់​គ្នា ពិនិត្យ​ឃើញ​ថា​អាការ​រោគ​នៃ​សម្ដេច​មិន​ទាន់​ធ្ងន់ធ្ងរ​ប៉ុន្មានទេ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ក្រសួង​សុខាភិបាល​ក៏​បាន​ចាត់​លោក​គ្រូ​ពេទ្យ យូ គឹមយាន និង​លី គឹមសាន ឲ្យ​មក​នៅ​រក្សា​ព្រះរោគ​ប្រចាំ​ការ ប្រកប​ឱសថ​ថ្វាយ​ជា​ដរាប​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​២៥ កញ្ញា ១៩៦៩ វេលា​ម៉ោង​២០​និង​២០​នាទី ស្រាប់​តែ​ព្រះ​អស្សាសៈ បស្សាសៈ នៃ​ព្រះ​អង្គ​រលត់​ស្ងប់​ឈឹង អំពី​ព្រះ​កាយ​ទ្រង់​សោយ​ទិវង្គត ក្នុង​គម្រប់​ព្រះជន្ម​៨៦​ព្រះ​វស្សា នៅ​លើ​ព្រះ​ទែន​សយនា ដោយ​ស្ងប់ស្ងៀម​នា​ល្វែង​ធំ នៅ​ក្នុង​ព្រះ​រាជ​ដំណាក់​ព្រះអង្គ កណ្ដាល​ពួក​ថេរានុត្ថេរៈ មាន​ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម នា​វត្ត​ឧណ្ណាលោម។ ក្នុង​ពេល​ដែល​សម្ដេច​ព្រះសង្ឃរាជ​សោយ​ទិវង្គត​ភ្លាម​នោះ ព្រះសង្ឃ​ច្រើន​អង្គ មាន​ព្រះ​សិរិវិសុទ្ធ ម៉ី​យ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម ព្រម​ទាំង​លោក ម៉ា អុក គិលានុបដ្ឋាក ក៏​នៅ​កំដរ​ជាមួយ​ដែរ មាន​ចិត្ត​រំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរ​ភាន់​ភាំង​ស្មារតី បាន​ចាត់​ការ​ផ្សាយ​ដំណឹង​ទិវង្គត ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ភ្លាម អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់ សម្ដេច​ព្រះ​ពោធិវ័ង្ស។ ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ ក៏​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ព្រះរាជ​ដំណាក់​ចម្ការមន ទៅ​ក្រសួង​ធម្មការ ទៅ​សាលា​ក្រុង ទៅ​ស្នងការដ្ឋាន​ប៉ូលីស​ភ្លាម លោក​អង្គ​ខ្លះ​ក៏​យក​ដំណឹង​ទៅ​វត្ត​ឯ​ទៀត​ៗ​ក្នុង​ក្រុង​ភ្នំពេញ។
បន្ទាប់​ពី​បាន​ដំណឹង​នៃ​ការ​សោយ​ព្រះទិវង្គត​នៃ​សម្ដេច​ព្រះសង្ឃរាជ​ជា​ អម្ចាស់​ភ្លាម ក្នុង​រាត្រី​នោះ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​ស្ដេច​យាង​រលះរលាំង​មក​កាន់​មហា​កុដិ​ វត្ត​ឧណ្ណាលោម​ភ្លាម ដើម្បី​ក្រាប​ថ្វាយ​បង្គំ​ព្រះ​បរម​សព។ សម្ដេច​ព្រះ​ពោធិវ័ង្ស ក៏​និមន្ត​មក​គង់​នៅ​ជិត​ព្រះ​បរម​សព តាំង​ពី​ពេល​មុន​សម្ដែង​ព្រះ​សមាន​ទុក្ខ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​បរម​ សព។
ដំណាល​គ្នា​នេះ សម្ដេច​ព្រះ​មហាក្សត្រីយានី ជា​អម្ចាស់​ជីវិត ក៏​ទ្រង់​ចាត់​អ្នក​អង្គ​ម្ចាស់​នាយក​ក្រសួង​នានា ក្នុង​ព្រះ​បរម​រាជ​វាំង ជា​ព្រះរាជ​តំណាង​មក​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ដែរ ហើយ​ពេល​ជាមួយ​គ្នា​នោះ ឯកឧត្ដម ឧត្ដម​សេនីយ៍​ឯក លន់ នល់ នាយករដ្ឋមន្ត្រី, អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ឧបនាយក​រដ្ឋមន្ត្រី​ទី​១ ព្រម​ទាំង​សមាជិក​រដ្ឋមន្ត្រី ឧកញ៉ា​មហា​មន្ត្រី កែ មាស ចាងហ្វាង​ពិធីការ​ព្រះបរមរាជវាំង និង​មន្ត្រី​នានា​ក្នុង​ព្រះ​បរម​រាជ​វាំង ឧត្ដម​សេនីយ៍​ឯក ង៉ោ ហ៊ូ ទី​ប្រឹក្សា​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ លោក ឌី ទូច រដ្ឋលេខាធិការ​ក្រសួង​ធម្មការ លោក​អ៊ី ទុយ អភិបាល ក្រុង​ភ្នំពេញ ឯកឧត្ដម ទិម ដុង ប្រតិភូ​រាជរដ្ឋាភិបាល​ប្រចាំ​ខេត្ត​កណ្ដាល ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ទាំង​ឡាយ សហជីវិន លាង ហ័បអាន នាយក​វិជ្ជាឋាន​ពុទ្ធសាសនបណ្ឌិត្យ ក្រុម​អភិបាល​ពុទ្ធិក​សមាគម​ទាំង​បី មាន​លោក​ ទា ប៊ុនឡុង ជាដើម។

អស់​លោក​អ្នក​ឥស្សរជន​ធំ​តូច ដែល​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម ក្នុង​វេលា​រាត្រី​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នោះ សុទ្ធ​តែ​មាន​មុខ​ស្រពោន ក្រៀមក្រំ​គ្រប់​ៗ​គ្នា ដោយ​សេចក្ដី​សោក​ស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃលែង បាន​ចូល​មក​សម្ដែង​មរណ​ទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួល​ចំពោះ​ព្រះ​បរម​សព ដោយ​គ្រប់​គ្នា​ទាំង​អស់។
បន្ទាប់​ពី​ពេល​នោះ​មក ព្រះសង្ឃ​ជា​ច្រើន​អង្គ​មាន​ព្រះ​ពុទ្ធឃោសាចារ្យ រាជ កឹង មេ​គណ​ក្រុង​ភ្នំពេញ និង​ព្រះ​មុនីកោសល្យ សូរ ហាយ ចៅ​អធិការ​វត្ត​និរោធរង្សី ជា​ដើម ព្រម​ទាំង​ព្រះ​រាជា​គណៈ និង​ឋានានុក្រម ជា​ច្រើន​រយ​អង្គ​និមន្ត​មក​ព្រោងព្រាត សុទ្ធ​តែ​មាន​មុខ​ក្រៀមក្រំ ស្រងូតស្រងាត់​គ្រប់​ៗ​អង្គ ដោយ​សេចក្ដី​ស្ដាយ​ស្រណោះ​អាឡោះ​អាល័យ ចំពោះ​សម្ដេច​ជា​អង្គ​ម្ចាស់។
លំដាប់​ត​មក​ទៀត ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​២២-២៣ ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ​ ទាំង​បព្វជិត ទាំង​គ្រហស្ថ និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយ​ៗ នាំ​គ្នា​ឈរ​ត្រៀបត្រា ពាស​ពេញ​ដី​បរិវេណ​ព្រះរាជ​ដំណាក់ ទាំង​អស់​លោក​អ្នក​រាជការ​ក្នុង​ក្រុង​ភ្នំពេញ មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជា​ដើម បាន​នាំ​គ្នា​មក​ជា​លំដាប់​លំដោយ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​បរម​សពសុទ្ធ​តែ​មាន​ទឹក​មុខ​ជ្រប់​ស្រពោន​ស្ទើរ​តែ​គ្រប់​ៗ​គ្នា ខ្លះ​មាន​ជល​នេត្រ​ស្រក់​សស្រាក់​រក​ហា​និយាយ​ស្ដី​ពុំ​កើត ពេល​ជា​លំដាប់​មក​ទៀត ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ ទាំង​គ្រហស្ថ បព្វជិត ធ្វើ​ដំណើរ​មក​កាន់​វត្ត​ឧណ្ណាលោម យ៉ាង​ណែនណាន់​តាន់តាប់​រហូត​ទាល់​តែ​ភ្លឺ។ លោក​អ្នក​ខ្លះ​មាន​ទឹក​ភ្នែក​ហូរ​រហាម ហើយ​បន្លឺ​វាចារ​ថ្ងូរ​ថា ឱ! សម្ដេច​ព្រះសង្ឃរាជ ចូល​ទិវង្គត​ហើយ​តើ! សូម្បី​ព្រះ​អង្គ មាន​ព្រះ​ជន្ម​៨៦​ពិត​មែន ប៉ុន្តែ​យើង​ខ្ញុំ​ព្រះ​អង្គ​នៅ​តែ​ស្ដាយ​ស្រណោះ ចង់​ឲ្យ​សម្ដេច​គង់​នៅ​ជាង​រយ​ព្រះ​វស្សា​ដោយ​យើង​ខ្ញុំ​ព្រះ​អង្គ​ធ្លាប់​ ស្ដាប់​ព្រះ​រាជ​ឱវាទ ធ្លាប់​ឃើញ​ធ្លាប់​គោរព​សម្ដេច​ជា​អង្គ​ម្ចាស់ ឥឡូវ​នេះ​ស្រាប់​តែ​សម្ដេច​ជា​អង្គ​ម្ចាស់​ចូល​ទិវង្គត ទៅ​កាន់​បរលោក​នាយ​ចោល​យើង​ខ្ញុំ​ទៅ​ហើយ។ ការ​ចូល​ទិវង្គត​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ នាំ​ឲ្យ​ទូល​ព្រះ​បង្គំ​គ្រប់​រូប​រហេងរហាង ត្រមង់ត្រមោច​ក្នុង​ចិត្ត​អស់​សេចក្ដី​សង្ឃឹម​កក់​ក្ដៅ​ចំពោះ​សម្ដេច​ទៅ​ ហើយ។
សម្ដេច​ព្រះសង្ឃរាជ ដែល​ព្រះ​អង្គ​បាន​យាង​មក​សោយ ព្រះ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ព្រះ​អង្គ​បាន​ធ្វើ​ប្រយោជន៍ ទាំង​ផ្លូវ​ព្រះពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក ទុក​ឲ្យ​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ណាស់ ឈ្មោះ​ថា​ព្រះ​អង្គ​បាន​លើក​ព្រះ​ពុទ្ធ​សាសនា លើក​ប្រទេស​ជាតិ​ឲ្យ​បាន​ថ្កុំថ្កើន​រុង​រឿង រួម​ជាមួយ​នឹង​សម្ដេច​ព្រះ​ឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋ​ដែល​យឹតយោង​ប្រជា​ ពលរដ្ឋ ដោយ​ព្រះ​មធ្យោបាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត ឲ្យ​ប្រទេស​ជាតិ​មាន​ឯកភាព សាមគ្គីភាព សន្តិភាព បាន​ឯករាជ្យ​ដ៏​បរិបូរណ៍ ដូច​សេចក្ដី​ប្រាថ្នា ហើយ​យ៉ាង​ណា​សម្ដេច​ព្រះសង្ឃរាជ មាន​ព្រះរាជ​ជីវ​ប្រវត្តិ​ល្អ​ណាស់ មាន​ព្រះ​បំណង​សម្រេច​ក៏​យ៉ាង​នោះ​ដែរ។

ព្រឹក​ឡើង ថ្ងៃ​១៥​កើត ខែ​ភទ្របទ (២៦ កញ្ញា) អស់​លោក​ឥស្សរជន បាន​ប្រជុំ​តាំង​គណៈ​កម្មការ​មួយ​បណ្ដោះ​អាសន្ន​សម្រាប់​ចាត់​ការ​បុណ្យ​ ព្រះ​បរម​សព​ត​ទៅ។

សម្ដេច​ព្រះសង្ឃរាជ មាន​ព្រះ​អាពាធ​ជា​ដំបូង​ក្នុង​ថ្ងៃ​អង្គារ ១២​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯកស័ក ត្រូវ​នឹង​ថ្ងៃ​២៣ ខែ​កញ្ញា ឆ្នាំ​១៩៦៩។ ដំណឹង​ព្រះ​អាពាធ​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ បាន​ថ្វាយ​ចំពោះ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​រួច​ហើយ។ ឯកឧត្ដម អ៊ឹង ហុងសាធ តាម​ព្រះរាជ​បញ្ជា​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ បាន​ចាត់​ឲ្យ​អស់​លោក​វេជ្ជបណ្ឌិត​ខ្មែរ បារាំង​ដ៏​ជំនាញ​ៗ​ទាំង​ឡាយ មក​ជួយ​ខ្វល់ខ្វាយ​ព្យាបាល​រោគ​ព្រះអង្គ​យ៉ាង​ពេញ​សមត្ថភាព ប៉ុន្តែ​ធ្វើ​ម្ដេច​ឡើយ​នឹង​អាច​យក​ជ័យ​ជម្នះ​លើ​មច្ចុសង្គ្រាម​បាន។
សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​ទ្រង់​បាន​ជ្រាប​ព្រះអង្គ​ជា​មុន ចាប់​តាំង​ពី​ថ្ងៃ​ប្រឈួន ទ្រង់​មាន​ព្រះ​ឱង្ការ​ប្រាប់​ព្រះសង្ឃ និង​អស់​លោក​ដែល​មក​ថ្វាយ​បង្គំ​សាកសួរ​ព្រះសុខភាព​ថា “អាត្មា​មាន​ជំងឺ​ម្ដង​នេះ ដូច​ជា​គ្មាន​សង្ឃឹម​ទេ” ព្រះរាជ​ឱង្ការ​នេះ ធ្វើ​ឲ្យ​យើង​រាល់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ណាស់ ប៉ុន្តែ​យើង​រាល់​គ្នា​ជឿ​ទុក​ថា ព្រះអង្គ​មុខ​ជា​នឹង​គង់​ព្រះជន្មាយុ​ត​ទៅ​ទៀត​បាន ពីព្រោះ​សង្កេត​ទៅ​ព្រះសរីរាង្គកាយ​ព្រះអង្គ​ ពុំ​ឃើញ​មាន​ប្រែ​ប្រួល​ប្លែក​ប៉ុន្មាន​ទេ ម្យ៉ាង​ទៀត ទ្រង់​នៅ​ចាំ​ព្រះ​ស្មារតី​ល្អ​ណាស់ អាច​មាន​ព្រះ​ឱង្ការ​មាំមួន សំណេះសំណាល​នឹង​អស់​លោក ទាំង​ព្រះសង្ឃ គ្រហស្ថ ដែល​មក​ក្រាប​បង្គំ​គាល់​នោះ បាន​ស្រួល​នៅ​ឡើយ ជា​ពិសេស​កាល​ពី​ព្រឹក​នៃ​ថ្ងៃ​សោយ​ព្រះទិវង្គត​នេះ​ឯកឧត្ដម​នាយក​ រដ្ឋមន្ត្រី នឹង​អ្នក​អង្គ​ម្ចាស់​ឧបនាយករដ្ឋមន្ត្រី​ទី​១ បាន​ចូល​បង្គំ​គាល់​ព្រះអង្គ​ដើម្បី​សាកសួរ​ព្រះរោគ​ព្រះអង្គ​ផង ដើម្បី​ក្រាប​បង្គំ​លា​ព្រះអង្គ​ទៅ​កាន់​បរទេស​តាម​ការ​អញ្ជើញ​នៃ​ សាធារណរដ្ឋ​ចិន​ប្រជាមានិត និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​ផង។
គ្រា​នោះ​ព្រះអង្គ​បាន​ទទួល​រាក់ទាក់ ហើយ​បាន​ប្រសិទ្ធពរ​ជូន​ចំពោះ ឯកឧត្ដម​នាយករដ្ឋមន្ត្រី និង​ថ្វាយ​ចំពោះ​អ្នក​អង្គ​ម្ចាស់ ឧបនាយករដ្ឋមន្ត្រី​ទី​១ សូម​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ក្រៅ​បាន​ជោគជ័យ។ ក្រោយ​មក​ទៀត​សម្ដេច​ក៏​ព្រះរាជទាន​សន្ទនា​ជាមួយ​លោក ឌី ទូច រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​លោក ទ្រិញ វ៉ាញ ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​អំពី​ការ​ធ្វើ​ចេតិយ។ ព្រះអង្គ​ទ្រង់​មាន​ព្រះរាជ​បន្ទូល​ហូរហែ ហើយ​ទ្រង់​និទាន​អំពី​ចេតិយ​ឈ្មោះ សិង្គុត្តរៈ នៅ​សហភាព​ភូមា​ថែម​ទៀត​ផង។ រួច​ព្រះអង្គ​ត្រាស់​រំលឹក​អំពី​ការ​បោះពុម្ព​វចនានុក្រម​ខ្មែរ​ដែល​ទ្រង់​ បាន​ខិតខំ​កែ​សម្រួល​បន្ថែម​ពាក្យ​ជា​ច្រើន​ទៀត ទោះ​បី​ជរា​និង​ព្យាធិ​ចេះ​តែ​បៀតបៀន​ព្រះអង្គ​ក៏​ដោយ។ សភាព​ទាំង​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះអង្គ​នៅ​រឹងប៉ឹង​ណាស់ មិន​គួរ​ឡើយ​នឹង​ប្រែប្រួល​ដោយ​ឆាប់​រហ័ស​ដូច្នេះ​សោះ នាំ​ឲ្យ​យើង​ក្រៀមក្រំ​ស្រងាក​ចិត្ត​ដូច​ជា​យើង​ធ្លាក់​បេះដូង។ នេះ​ហើយ​សម​ដូច​ព្រះ​ថេរដីកា​របស់​ព្រះអង្គ ដែល​ទ្រង់​ត្រាស់​ជា​រឿយ​ៗ​ថា៖ ជួន​កាល​ពេល​ព្រឹក​មនុស្ស​សត្វ​ជួប​គ្នា​រញង់ លុះ​ពេល​ល្ងាច​ក៏​ស្រាប់​តែ​បែក​គ្នា​ភ្លាម​ៗ។ សភាព​នេះ​ត្រូវ​ដូច​ព្រះ​តម្រាស់​នោះ​ណាស់ ព្រះអង្គ​យាង​ទៅ​ចោល​ពុទ្ធ​បរិស័ទ​រាល់​គ្នា ឥត​មាន​ប្រទាន​ដំណឹង​ជា​មុន​ឲ្យ​ច្បាស់​ដល់​យើង ដើម្បី​នឹង​ព្យាបាល​ព្រះអាការ​រោគ​ឲ្យ​បាន​យូរ​ថ្ងៃ​សោះ គួរ​ឲ្យ​យើង​ខ្ញុំ​ស្ដាយ​ក្រៃ​ពេក​ណាស់​នឹង​រក​ពាក្យ​ណា​មួយ​ថ្លែង​រៀបរាប់​ ពុំ​បាន​ឡើយ។ ព្រះអង្គ​សោយ​ទិវង្គត​នេះ ធ្វើ​ឲ្យ​រញ្ជួយ​សកល​កម្ពុជា ព្រោះ​ព្រះអង្គ​មាន​ព្រះគុណ​ធម៌​ច្រើន​ណាស់​លើ​ពុទ្ធ​បរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ។ សម្ដេច​ទ្រង់​សោយ​ព្រះទិវង្គត បាត់​ព្រះ​រូប​ពិត​មែន ប៉ុន្តែ​ព្រះ​កិត្តិនាម​ឋិត​នៅ​ដដែល។
អស់​លោក​អ្នក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ! ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ​នេះ ជា​ព្រះ​សព​ត្រូវ​តម្កល់​ទុក​តាម​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ទក្ខិណា​នុប្បទាន​រៀង​រាល់​ថ្ងៃ​ត​ទៅ ទម្រាំ​គណៈ​កម្មការ​បុណ្យ​ជំនុំ​គ្នា​ដោះស្រាយ រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​កំណត់​យក​ថ្ងៃ​ណា ខែ​ណា ត​ទៅ​ជា​ក្រោយ។ ឥឡូវ​នេះ គណៈ​កម្មការ​បុណ្យ​បណ្ដោះ​អសន្ន បាន​ព្រម​ព្រៀង​យក​ថ្ងៃ​១​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៦៩ ជា​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន មាន​ទេសនា និង​វេរភត្ត រៀង​រាល់​យប់​ថ្ងៃ​ត​រៀង​ទៅ ចំនួន​៦​ខែ គិត​ពី​ខែ​នេះ​ទៅ ក្រោម​ព្រះរាជ​ធិបតីភាព​នៃ​សម្ដេច​ព្រះ​មហាក្សត្រីយានី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ៕ 




#Article 54: ក្រុងច្បារមន (586 words)


ក.សេចក្តីផ្តើម

ក្រុងច្បារមនគឺជាក្រុងមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំបីរបស់ខេត្តកំពង់ស្ពឺ នៅភាគខាងលិចរាជធានីភ្នំពេញ ចម្ងាយ ៤៨គីឡូម៉ែត្រ ។ដែលមានព្រំប្រទល់ខាងលិច ទល់នឹងឃុំ ធម្មតាអរ និងឃុំកាហែង របស់ស្រុកសំរោងទង ខាងកើតទល់នឹងឃុំវល្លិ៍ស របស់ស្រុកសំរោងទង ខាងជើងទល់នឹងឃុំព្នាយ និងឃុំខ្ទុំក្រាំ របស់ស្រុកកតតររោកសំរោងទង ខាងត្បូងជាប់ឃុំស្គុះរបស់ស្រុកសំរោងទង ។  សព្វថ្ងៃមានលោក ហុក ម៉ារ៉ាឌី ជាអភិបាលក្រុង លោក ហុកម៉ារ៉ាឌី ថ្ងៃខែឆ្នាំកំណើត ០១ មេសា ១៩៨១ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន  ។

អភិបាលរងមានចំនួន ៤រូបគឺ


កាលពីដើមឡើយខេត្តកំពង់ស្ពឺ មានឈ្មោះថា «សំរោងទង» ប៉ុន្តែក្រោយមកបានប្តូរជាឈ្មោះ «កំពង់ស្ពឺ» ជាប់រហូតដល់សព្វថ្ងៃ ។ខេត្តកំពង់ស្ពឺ ត្រូវបានបង្កើតឡើង ក្នុងសម័យសង្គម រាស្ត្រ និយម នៃ រជ្ជកាលព្រះបាទ សម្តេច ព្រះ នរោត្តម សុរាម្រឹត ដោយព្រះ រាជក្រម លេខ ២៤៦ ន.ស. ចុះ ថ្ងៃ ទី ១៣ ខែ មករា ឆ្នាំ ១៩៥៨ ដែល  បានកាត់ចេញពីខេត្តកំពត និង  តាំងនៅកន្លែង មួយហៅថា «ចាំយាម» ក្នុង ឃុំកោះប៉ោ មាន ផ្ទៃ ដី ទំហំ ៦០៦.៦៤០ ហិកតា និង មាន ស្រុក ចំនួន ២ កាល ជំនាន់ នោះ គឺ កំពង់សោម និង កោះកុង។

តើមានប្រវត្តិយ៉ាងណាបានជាគេដាក់ឈ្មោះថា «ខេត្តកំពង់ស្ពឺ» ?

តាមការសិក្សាស្រាវជ្រាវពីព្រឹទ្ធាចារ្យជំនាន់មុនដែលសុទ្ធសឹងជាអ្នកធ្លាប់បម្រើការជាមួយបារាំង រួមមានលោកតាសុខ ប៉ាត់ អាយុ៩០ឆ្នាំ លោកយាយនូ យ៉ង អាយុ៩៧ឆ្នាំ ព្រមទាំងលោកតា លោកយាយមួយចំនួនទៀតរស់នៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមនឱ្យដឹងថា មុនសម័យបារាំងដាក់នឹមអាណានិគមត្រួតត្រាប្រទេសកម្ពុជា ខេត្តកំពង់ស្ពឺមានឈ្មោះថា «ខេត្តសំរោងទង» ស្ថិតនៅចំភូមិសំរោងទងសព្វថ្ងៃ និងមានព្រំប្រទល់ខាងកើតត្រឹមថ្នល់បំបែកចោមចៅ ខាងលិចត្រឹមស្ទឹងស្រែខ្លុង ខាងត្បូងត្រឹមស្ទឹងស្លាគូនៃស្រុកត្រាំកក់ ខេត្តតាកែវ និងខាងជើងត្រឹមស្ទឹងក្រាំងពន្លៃ ។

ក្រោយមកពួកបារាំងយល់ឃើញថា ទីតាំងខេត្តសំរោងទងតូចចង្អៀត ដីទំនាបទឹកលិចនៅរដូវវស្សា រីឯរដូវប្រាំងខ្វះទឹកប្រើប្រាស់​ក៏ផ្លាស់ទីតាំងខេត្តទៅតាំងនៅត្រង់​បន្ទាយ​ភូមិភាគ៣សព្វថ្ងៃ​ ​។ បារាំងបានកសាងផ្លូវក្រាលកៅស៊ូមួយខ្សែពីសាលាខេត្តសំរោងទងទៅត្បូងឆ្ពោះទៅផ្សារចាស់សព្វថ្ងៃ និង​ធ្វើស្ពានអំពីឈើសម្រាប់ឱ្យប្រជាជនឆ្លងកាត់ស្ទឹង​ឆ្ពោះទៅផ្សារចាស់ ។ ចំណេរតមក បារាំងបានរើសទីតាំងមួយទៀតធ្វើជាសាលាខេត្តគឺត្រង់ម្តុំស្នាក់ការគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ និងក្រោយពីសាងសង់រួចហើយក៏ដាក់ឈ្មោះថ្មី​ឱ្យ​ខេត្តកំពង់ស្ពឺ ។

តាមការសន្និដ្ឋានរបស់ព្រឹទ្ធាចារ្យមួយចំនួនថា សម័យនោះមូលហេតុបានជាបារាំងដាក់ឈ្មោះខេត្តថ្មីថា «ខេត្តកំពង់ស្ពឺ» ពីព្រោះនៅម្តុំក្បាលស្ពានដែលបារាំងកសាង​គឺសម្បូរទៅ​ដោយ​ព្រៃដើមស្ពឺ ។

មុនពេលបារាំងកសាងស្ពាន ទីនោះគឺជាកំពង់ចម្លងដែលមានដុះដើមស្ពឺច្រើន ។ នៅត្រង់សាលាខេត្តថ្មីដែលបារាំងបានកសាង គឺមានវត្តមួយឈ្មោះថា «វត្តអន្លង់ចាំហែ» ។ នៅពេលបារាំងកសាងសាលាខេត្ត ក៏បញ្ជាឱ្យវត្តអន្លង់ចាំហែរុះរើទៅសាងសង់ថ្មីនៅត្រង់វត្តម្រុំសព្វថ្ងៃ ហើយប្រជាជនដាក់ឈ្មោះវត្តថ្មីថា «វត្តម្រុំ» វិញរហូតមកដល់សព្វថ្ងៃ ។ សព្វថ្ងៃវត្តម្រុំមានពីរគឺ វត្តម្រុំជើង និងវត្តម្រុំត្បូង ។

ពេលនោះបារាំងចាប់ផ្តើមកំណត់ព្រំប្រទល់របស់ខេត្តកំពង់ស្ពឺម្តងទៀត គឺខាងកើតត្រឹមថ្នល់ទទឹង ខាងលិចត្រឹមស្ពានអូរគគីរ ខាងជើងត្រឹមស្ទឹងក្រាំងពន្លៃ ខាងត្បូងត្រឹមផ្លូវជាតិលេខ៣ត្រឹមស្ទឹងស្លាគូ ជាប់ស្រុកត្រាំកក់ ខេត្តតាកែវ ។

លក្ខណៈ ពិសេសៗមួយចំនួនរបស់ខេត្តកំពង់ស្ពឺរួមមាន រូបសំណាកយាយម៉ៅពេជ្រនិល រូបសំណាកតារែកទឹកត្នោត រូបសំណាកយាយតី (កោដូនតី) តេទឹកពុះ កំពង់ចម្លងកំពង់ស្ពឺ មានដុះដើមស្ពឺ ភ្នំឱរ៉ាល់ (ដែលខ្ពស់ជាងគេនៅកំពង់ស្ពឺ)​ ភ្នំគិរីរម្យ (ប្រភពវារីអគ្គិសនីមានចម្ការស្រល់ និងជាកន្លែងទេសចរណ៍ដ៏សំខាន់មួយនៅក្នុងខេត្ត) ទីតាំងវាំងចាស់ (ស្ថានីយប្រវត្តិសាស្ត្រស្រុកឧដុង្គ) របាំជនជាតិសួយ (ជនជាតិភាគតិចសួយមានតែមួយក្នុងខេត្តកំពង់ស្ពឺ និងមានការស្រាវជ្រាវបង្កើតបានរបាំចំនួន៧ជាអត្តសញ្ញាណរបស់ខេត្ត) និងដើមត្នោតនិមិត្តរូបជាតិដុះច្រើនជាងគេនៅខេត្តកំពង់ស្ពឺ ៕

ខ.២ ក្រុងច្បារមន   

ដើមឡើយច្បារមនគឺជាឈ្មោះទីតាំងចំការដើមមន ដែលប្រជាកសិករនៅសម័យអាណា​និគមនិយមបារាំង​បាន​​ដាំ​ដុះ​ដោយដាំមាន​ជួរត្រឹមត្រូវប្រៀបបានជាសួនច្បារដើម្បីយកស្លឹកចិញ្ចឹមដង្កូវនាងសម្រាប់ធ្វើសូត្រ។ លុះមក​ដល់​​ចុង​សម័យសង្គមរាស្ត្រនិយមសន្តិសុខក្នុងសង្គមពុំមានស្ថេរភាពទើបអាជ្ញាធរដែនដីនៅសម័យនោះបាន​សម្រេច​​យកទីតាំងចំការមនទាំងនោះប្រែក្លាយទៅជាបន្ទាយយោធាវិញ។តាំងពីពេល​នោះ​មកសាធារណ​ជនបាន​ហៅ​ឈ្មោះ​ថាបន្ទាយច្បារមនៗរហូតមក។

ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ក្រុងច្បារមនបច្ចុប្បន្ន គ្រាន់តែជាផ្នែកនៃស្រុកសំរោងទង ដែលចំណុះ​ឲ្យ ឃុំចំនួនបីគឺឃុំវល្លិស ឃុំស្គុះ និងឃុំខ្ទុំក្រាំងប៉ុន្តែ​ដោយសាររដ្ឋអំណាច​បានធ្វើការរៀប​ចំរដ្ឋបាលគ្រប់​គ្រងដែន​ដី​កាន់​​តែមានការវិវដ្តជាបន្តបន្ទាប់ ទើបនៅខែ តុលា ឆ្នាំ១៩៨៥ រដ្ឋអំណាចបានបង្កើតស្រុក« ទីរួមខេត្ត »ដោយ​បំបែក​ចេញ​ពី​ស្រុកសំរោងទងនិងបែងចែកជាប្រាំសង្កាត់ រួមមាន សង្កាត់ច្បារមន សង្កាត់ឯករាជ្យ  សង្កាត់សន្តិភាព សង្កាត់សុព័រទេពនិងសង្កាត់សេរីភាព។ នៅខែ កក្កដា ឆ្នាំ១៩៩៩ស្រុកទីរួមខេត្ត ត្រូវបានប្តូរមក​ជា​ស្រុកច្បារមន​វិញ ហើយសង្កាត់ទាំងប្រាំបានប្តូរមកជាឃុំវិញដោយសង្កាត់សន្តិភាពប្តូរ មកជាឃុំរការធំ សង្កាត់សេរីភាពប្តូរមកជាឃុំ​ស្វាយ​ក្រវ៉ាន់ សង្កាត់ឯករាជ្យប្តូរមកជាឃុំកណ្តោលដុំ សង្កាត់ច្បារមន ប្តូរមកជាឃុំច្បារមន និងសង្កាត់សុព័រទេព​ប្តូរមក​ជា ឃុំសុព័រទេពវិញ ។នៅខែ មិថុនា ឆ្នាំ២០០៩ បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវបានអនុម័ត ការគ្រប់គ្រងដែនដីត្រូវបានកែសម្រួលដោយតម្រូវឲ្យស្រុកច្បារមនប្តូរទៅជា ក្រុងច្បារមនវិញ ដែល​មាន​សង្កាត់ទាំងប្រាំជាចំណុះ គឺ សង្កាត់រការធំ សង្កាត់ស្វាយក្រវ៉ាន់ សង្កាត់ សុព័រទេព សង្កាត់កណ្តោលដុំ និងសង្កាត់ច្បារមន តរហូតមកដល់បច្ចុប្បន្ននេះ។



#Article 55: កុមារកម្ពុជា (217 words)


ស្ថានភាពកុមារអនាថានៅកម្ពុជា និងការតស៊ូក្នុងជីវិត 

នៅ​ស្ទើរ​គ្រប់​ទី​កន្លែង​ជាពិ​សេ​សនៅ​ក្នុង​ទី​ក្រុងភ្នំពេ​ញ យើង​សង្កេត​ឃើ​ញនៅ​តែមាន​ក្មេងអ​នាថា ​ក្មេង​រើសសំ​រាម និងក្មេង​សុំទានជា​ច្រើន។​ នៅក្នុង​ឆ្នាំ២០០១​ 
អង្គ​ការស​ហប្រជាជា​តិបានធ្វើ​ការវា​យតំលៃថា​ នៅលើពិ​ ភ​ពលោក​ចំនួន​ក្មេងតាម​ចិញ្ចើ​មថ្នល់​ដែលមា​នអាយុ​ពី៣​-១៨​ឆ្នាំមានកា​រកើន​ឡើងជា​រៀងរាល់ថ្ងៃ​។ 

ប្រមា​ណជា៤០%​នៃក្មេង​ទាំងនោះ ​គឺគ្មានផ្ទះ​ស្នាក់​នៅ ​ហើយ៦​០%​ទៀតធ្វើ​ការដើ​ម្បីផ្គត់​ផ្គង់គ្រួសា​ររបស់​ពួក ​គេ។ តាម​ប្រភពមួ​យចំនួ​នទៀត​បានធ្វើការ​ប៉ាន់ប្រ​មាណថា ​ចំនួន​ទាំងនេះនឹ​ងមាន​ការកើ​នឡើង​ទៅដ​ល់ ​៨០០​លាន​នាក់​នៅឆ្នាំ​២០២០​។

តើ​ក្មេង​តាមចិ​ញ្ចើមថ្នល់​មានន័​យដូចម្តេ​ច?
យោង​តាមអ​ត្ថន័យរ​បស់អង្គការ​​ UNICE​F បានឲ្យ​និយមន័​យផ្សេងៗ​គ្នាទៅតាម​ប្រភេទនៃក្មេ​ងតាមចិញ្ចើ​ម ​ថ្នល់​ដូច​តទៅៈ ​ក្មេងរស់នៅតាម​ចិញ្ចើមថ្នល់​ ជាក្មេង​ដែលផ្តាច់​ទំនាក់ទំនងជាមួ​យនឹងឪពុ​កម្តាយរ​បស់គេ​ ហើ​យរស់​នៅតែម្នាក់​ឯងនៅតា​មផ្លូវ​។ នៅក្នុងទីក្រុ​ងភ្នំពេ​ញ មា​នប្រហែល​ជា១២០​០​នាក់ដែ​លនៅរស់​តាម ​ផ្លូវ​ ដែលមា​ន២០ភា​គរយជា​ក្មេងស្រី និងភាគច្រើនមានអាយុពី១​២-១៨​ឆ្នាំ។​ ក្មេង​ធ្វើការនៅ​តាមផ្លូ​វ ជា ​ក្មេងដែ​លចំណា​យពេល​វេលារ​បស់ពួ​កគេទាំ​ងប៉ុន្មាន​ ឬ​ភាគច្រើននៃ​ពេលវេលារប​ស់ពួក​គេទៅធ្វើកា​រនៅតា​ម ផ្លូវ​ដើម្បីជួយ​បង្កើនចំ​ណូលដល់គ្រួ​សារ ​ឬសំ​រាប់ខ្លួនរ​បស់ពួ​កគេផ្ទាល់​តែម្តង​។ ក្មេងៗ​ទាំងនេះ​មានផ្ទះ​ដើម្បីត្រ​លប់​ទៅ​ស្នាក់​នៅ​វិញ ​ជារឿយៗ​ពួក​គេ​មិន​ដេក​នៅតាមផ្លូ​វ​នោះទេ។​ នៅ​ក្នុងទី​ក្រុងភ្នំពេ​ញមាន​​១០,០០០​ ទៅ​២០,០០០​នាក់ ​ ដែល​មាន​៥០​ភាគរ​យជាក្មេងស្រី ​និងភាគ​ច្រើនមាន​អាយុពី៦​-១៥​ឆ្នាំ។ ​ក្មេង​ដែល​មាន​ គ្រួ​សារ​រស់​នៅតាម​ផ្លូវ​ ជាក្មេ​ងដែល​រស់នៅ​ជាមួយ​គ្រួសារ​របស់ពួ​កគេនៅតា​មផ្លូវ​។ នៅក្នុ​ងទីក្រុ​ងភ្នំពេញ​ មាន​ចន្លោះពី​៥០០-១៥០០​នាក់។​

ស្ថាន​ភាពកុមា​រអនា​ថានៅប្រទេ​សកម្ពុជា​ប្រវ​ត្តិសាស្ត្រប្រ​ទេសក​ម្ពុជា៖
មា​នភាពច្រ​បូកច្របល់​ដែលបាន​បន្សល់ទុ​កជាកេរ្តិ៍​តំណែលនៃ​បញ្ហាសង្គ​មជា​ច្រើន ដោ​យបូក​បញ្ចូល​នូវចំ​នួនក្មេ​ងដែល​រស់នៅ​ និង​ធ្វើការ​នៅតាម​ផ្លូវដ៏​ច្រើនលើ​សលប់​ផងដែរ​។ ​តាមរ​បាយការ​ ណ៍ដែល​បានដ​កស្រង់​ទិន្នន័​យពីអ​ង្គការ​សង្គ្រោះកុ​មារបា​នឲ្យដឹង​ថា ​មាន​ក្មេង​ប្រមា​ណជា១​០,០​០០​នាក់​ ដែល​កំពុង​ធ្វើការ​នៅតាមផ្លូ​វ ​ហើយ​មាន​១០០០​នាក់​កំពុង​រស់​នៅតាម​ផ្លូវ​នៅក្នុ​ងទីក្រុ​ងភ្នំពេញ​។ ភាព​ក្រីក្រជា​តួ ​នាទីដ៏​ធំមួយដែ​លនាំឲ្យ​ក្មេងៗ​ផ្លាស់ប្តូ​រជីវិត​របស់គេ​រស់នៅតា​មផ្លូវ​ ប៉ុន្តែ​ក៏មានក​ត្តារួមផ្សំផ្សេង​ៗទៀត​ដូចជា ​អំពើហឹង្សាក្នុ​ងគ្រួសា​រ ម្តាយ​ឫឪពុ​ក ​ឫទាំង​ម្តាយឪ​ពុកបានបា​ត់បង់​ជិវិត​ដោយសារមេ​រោគអេ​ដស៍ជាដើម​។ មូ​លដ្ឋាន​សំខាន់ដើ​ម្បីឲ្យមា​នជីវិ​តរស់នៅ​បាន ​កុមារ​ទាំងនោះ​ពីមួយថ្ងៃទៅ​មួយថ្ងៃ​ ខិត​ខំធ្វើកា​រទៅតា​មសកម្ម​ ភាព​ផ្សេងៗ​ពីគ្នាដូចជា​ ធ្វើជាពេ​ស្យាចារ ​ចោរកំប៉ិ​កកំប៉ុ​ក អ្នក​សុំទាន​ អ្នក​លាងឡាន​ អ្ន​កលក់សៀ​វភៅ ​លក់​ផ្កា និ​ងកាសែ​តជាដើ​ម។ ​ពួកគេមិ​នអាច​ទៅសាលា​បានទេ​ ដោ​យសា​រតែថ្លៃ​សាលាមា​នតំលៃ​ខ្ពស់ពេ​ក​ ហើយ​គ្រួសារ​​ពួកគេ​​ជារឿយៗពឹ​​ងផ្អែ​កទៅ​​លើប្រាក់ចំ​ណូលរ​បស់ពួក​គេ ​ទោះ​បីជាមា​នចំនួន​តិចតួច​ស្តួចស្តើ​ង ​ក៏ដោយ។​

ប្រជា​ជន​កម្ពុ​ជា​ជាង​ពាក់​កណ្ដាលនៃ​ប្រជាជ​នប្រមា​ណជា១​៣លាន​នាក់​ មាន​អាយុក្រោ​ម១៨​ឆ្នាំ ​ហើយ​ការរ​កចំណូល​របស់​កុមារ​ គឺមិ​នមាន​ភាពប្រក្រ​តីទេ។​ អង្គការ​ UNESCO​ កម្ពុជា​បានធ្វើ​ការប៉ាន់​ប្រ មាណថា មានកុ​មារ៧​០០,០០០​នាក់​ ដែល​កំពុង​ប្រកបការ​ងាររ​វាងអា​យុពី៥​-១៧ឆ្នាំ​។ ជិត​៣​ភាគ៤ ​នៃចំនួ​នក្មេង​ៗទាំង​នោះ ​គឺបោះប​ង់ការសិក្សា ​ឫមិនដែ​លចូលសា​លាឡើយ​។ 

ក​ត្តា​ដែ​ល​នាំ​ឲ្យមា​ន​ក្មេង​ៗមា​ន ​នៅ​តាម​ផ្លូវ​ គឹ​បូក​រួម​ដោយ​សារ​ជីវ​ភាពក្រីក្រ​ ​ការ​កើន​ឡើង​នូវ​ចំនួន​ប្រជាជ​នយ៉ាង​ឆាប់​រហ័ស ​និងកា​រចាក​ ចោល​ស្រុកកំ​ណើតដើ​ម្បីរ​កការងា​រធ្វើ។​ កត្តា​មួយទៀ​ត ​គឺភាព​ខ្វះខាត​នូវប្រ​ព័ន្ឋនៃ​ការអ​ប់រំ ​ការលើក​ទឹកចិត្ត​ ឲ្យមា​នការផ្គ​ត់ផ្គង់ទៅ​លើកំលាំង​ពលកម្ម​កុមារ​ និង​ឧប្បត្តិហេ​តុទៅលើក្មេ​ងនៅតាម​ផ្លូវ​។ វាត្រូ​វបាន​ធ្វើ​ការ​ ​ប៉ាន់​ប្រ​មា​ណ​ថា​ ​មាន​ក្មេងរស់នៅតា​មផ្លូវប្រហែលជា១​០៥០នាក់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​មាន​ជាង៦​៧០​នាក់ ទៀត​ដែលរ​ស់នៅតា​មផ្លូវជា​មួយនឹ​ងគ្រួ​សាររ​បស់ពួ​កគេ។​ ភាព​ឯកោ ​និងការ​ព្យាយាម​។

អ​ង្គុយ​នៅលើវា​លស្មៅ ​មាន​​ទ្រុង​ចាបប​ញ្ឈរនៅ​ពីមុខ​ ដែល​ផ្ទុកទៅ​ដោយ​ចាបជា​ច្រើនក្បា​លនៅ​ក្នុងនោះ​ ផ​ង​ដែរ​ ដែល​ម្ចាស់រ​បស់​វាគឺ ​កុមា​រា​ចក់ ​សាន្ត ​ដែលមា​នសំបុ​រខ្មៅស្រ​អែម ​ដែល​អាច​ប​ញ្ជាក់​ឲ្យអ្នក​ដំណើរ​ និ​ងភ្ញៀវ​ទេសច​រអាច​វាយតម្លៃ​ថា ​វាជាក្មេង​លក់ចាប​។ ច​ក់ សា​ន្ត ​បានចាក​ចោលផ្ទះ​កំណើត​របស់​គេនៅស្រុក​មោង ​ខេត្ត​បាត់ដំ​បង​ប្រ​ហែលជា​ក្នុង​កំឡុ​ងឆ្នាំ២​០០០​ ដែល​ពេល​នោះ ​សាន្ត​បាន​ចូល​សិក្សានៅ​ក្នុង​មណ្ឌល​នៃអ​ង្គការ​មិត្តសំ​លាញ់ផ​ងដែរ​។ កុ​មារាសា​ន្តបាន​ឲ្យដឹង​ ក្រោ​មទឹក​មុខស្រ​ពោន ​និងសំ​លេងមួ​យៗ​ថា៖​ ខ្ញុំបា​នប​ញ្ចប់កា​រសិ​ក្សានៅអ​ង្គកា​រមិ​ត្តសំ​ឡាញ់នៅ​ថ្នាក់ទី​៧ ​ព្រោះ​ល​ក្ខ​ខ័ណ្ឌ​អ​ង្គកា​រ​ជួយ​ឲ្យ​បា​នរៀ​ន​ត្រឹមថ្នា​ក់ទី៧​ប៉ុណ្ណោះ​​ហើយបា​នអង្គកា​របញ្ជូន​ទៅរៀន​នៅឯស្រុក​កំ ណើតវិ​ញ។ ​ប៉ុន្តែ​​ដោយសា​​រតែ​គ្មានលុយ​រៀន​បន្តទៀត​ទើបខ្ញុំ​ត្រូវឈ​ប់រៀន​។ សាន្ត​បន្តឲ្យដឹ​ងទៀត​ថា ​ការ ​រស់​នៅដោយ​អង្គកា​រឧប​ត្ថម្ភ ​គឺមាន​ភាពងា​យស្រួល​មិនពិ​បាកអ្វី​ឡើយ​ ដោយ​គេបាន​ទិញក​ង់ ​និងរ​បស់​របរ​ ផ្សេ​ងៗ​ទៀតឲ្យ។​ ក្រោយ​ពីបញ្ច​ប់ការ​សិក្សា ​និង​ត្រលប់​មកពី​ស្រុកកំ​ណើតវិញ ​សាន្ត​ក៏បាន​សំរេច​ចិត្ត​ចាប់​យក ​អាជីព​ជាអ្នក​លក់ចា​បដើ​ម្បីសន្សំ​លុយ​ឲ្យម្តាយ ​និងចា​យវាយខ្លួ​នឯ​ងផង​ដែរដោ​យមិន​ខ្វល់ខ្វា​យពីកា​រលំបា​កអ្វីឡើយ​។ ច​ក់ ​សាន្តមិ​នដែល​រាករែ​កចិត្ត​ក្នុងកា​របន្ត​ការសិ​ក្សារប​ស់គេនោះ​ទេ គឺ​សាន្តនៅ​តែប្រាថ្នា​ចង់រៀន​ ជានិច្ច។​ នៅ​ពេល​ដែល​ខ្ញុំ​ធំ​ជាង​នេះ ​ខ្ញុំនឹ​ងទៅ​ចូលក្នុ​ងមណ្ឌ​លរបស់​អង្គការមិត្តសំ​ឡាញ់វិញ​ ដើម្បីរៀ​នក្លាយទៅ​ជាចុងភៅ​មួយរូ​បដ៏ពូកែ​។ នេះជាសេ​ចក្តីប៉​ងប្រាថ្នា​របស់​ចក់ ​សាន្តនៅ​ថ្ងៃអនាគ​ត ដែ​លកុមា​រាអាយុ​ ១​៧ឆ្នាំរូ​បនេះ ​មិនច​ង់នៅប្រ​កបកា​រងា​រដូចនេះអ​ស់មួយ​ជីវិ​តឡើយ​។​

កុមារា​ស៊ុន ​ចាន់​អាយុ១៣​​​ឆ្នាំ​​ដែ​លកំពុង​ជជែក​លេងជា​មួយមិ​ត្តភក្តិ​របស់គេ​នៅក្រោ​មស្តូ​បមួ​យនៅ​វត្តភ្នំ​បាន​ និ​យាយថា​ ខ្ញុំ​មកទី​នេះដើម្បី​សុំលុយ​គេយក​ទៅទិញ​អាហារញ៉ាំ​។ ​ទោះបីជាចា​ន់មាន​ការលំ​បាកនៅ​ក្នុងកា​រ ​រកថវិ​កា ​ក៏ដូច​ជាពិបា​ក​ផ្នែកជីវភា​​ពនៅក្នុ​ងគ្រួសា​រយ៉ាង​ណាក៏ដោ​យ ប៉ុ​ន្តែចាន់ហា​ក់ដូច​ជាមានសំ​ណាងជា​ង ​កុមារ​មួយចំ​នួនដែ​លមានវ័​យស្មើនឹ​ងចាន់​ដែរ​ ព្រោះចាន់​មានឱ​កាសបា​នរៀនសូត្រ​។ ​មកដល់​ពេលនេះចា​ន់ ​រៀនដ​ល់ថ្នាក់ទី៤​ហើយ ដោយ​មានកា​រជួយ​ឧបត្ថ​មពីអង្គ​ការមិត្តសំលាញ់​។ ​ធំ​ឡើងខ្ញុំ​ចង់ក្លាយ​ជាគ្រូពេទ្យ​ នេះ​ជាក្តី​សង្ឃឹ​មរ​បស់កុមារា​ស៊ុន​ ចាន់​ ដែ​លទើប​តែមាន​អាយុ១៣​ឆ្នាំប៉ុ​ណ្ណោះ។

ជាមួយ​​នេះ​ដែរ​​ លោក​គ្រូ​​ ភាសាអ​ង់​គ្លេស​ ថុង​ យ៉ត​ នៃ​សាលាញូ​វតុន​ធីឡាយ​បានមា​នចំណា​ប់អារ​ម្មណ៍​នៅ ក្នុ​ងក​រណី​នេះថា​ ​នៅពេល​ដែល​លោកឃើ​ញក្មេង​អនាថា​ ឬក្មេង​សុំទាន​នៅតាមផ្លូ​វ ឬ​តាម​រម​ណីយដ្ឋា​ននានា​ លោ​កមាន​ការអា​ណិត ​ហើយច​ង់ជួយ​គេឲ្យបា​នទៅរៀ​នដូច​ជាប្អូន​របស់​គាត់ដែ​រ។​ លោកបន្ត​ថា នៅ​ក្នុង​បញ្ហានេះ​ រាជ​រដ្ឋា​ភិបាលជា​អ្នក​ដែលមា​នកាត​ព្វកិច្ច​ជាចំប​ង ដោ​យគួរ​តែបង្កើ​តឲ្យមា​ន​ កា​រងា​រឲ្យពួ​កគេ​ធ្វើឲ្យបា​នគ្រប់​គ្រាន់ ​និង​ធ្វើកា​រទាក់​ទាញ​អ្នកវិ​និយោគ​ទុនឲ្យ​បានកា​ន់តែ​ច្រើនជា​ងនេះទៀ​ត។​ ប៉ុន្តែ​ ​លោកមិ​នមែន​ផ្តោតតែ​លើរា​ជ​រដ្ឋា​ភិបាលតែ​មួយនោះ​ទេ ​ទាំងនេះ​ក៏រួម​ផ្សំទៅនឹ​ងគ្រួសា​រមាន​ភាពក្រី​ក្រ ​ឬមា​នជម្ងឺ ​ខ្វះការ​អប់រំ​វិជ្ជាជីវៈ​ជាដើម​។ ​យោង​ទៅលើ​ការសិ​ក្សារប​ស់និស្សិ​តនៃស​កលវិ​ទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ទៅលើប​ញ្ហាកុមា​រនៅតា​មចិញ្ចើ​មថ្ន​ល់ នា​ឆ្នាំ២០​០៤​-២០០៥​បានឲ្យដឹ​ងដែរថា​ ​ចំនួន​ប្រជាជ​នកម្ពុ​ជាស​រុប​ប្រមាណ​ជា១០​.៣លា​ននាក់​ ​ដែលនៅ​ក្នុង ​នោះ​ប្រហែល​ជា៥​.១​លាន​នាក់​ (​៤៩​.៥%​) ជា​កុមា​រនៅអា​យុក្រោ​ម១៨​ឆ្នាំ ​​ហើយ​ប្រហែ​លជា១​៨.២​% ​ជា​ ក្មេង​ដែ​លមាន​អាយុ​ពី៥-​១៧ឆ្នាំ​ដែលប្រ​កប​ការ​ងារ​ចិញ្ចឹម​ជីវិ​ត។​ ​មាន​ក្មេង​តា​មចិ​ញ្ចើ​មថ្ន​ល់មួយ​ចំនួន​បា​ន ​លក់​ខ្លួន​ពួ​កគេ​ទៅឲ្យអ្ន​កទេស​ចរ​ក្នុ​ងត​ម្លៃតិច​តួ​ចបំ​ផុ​ត។ 

ក្មេង​​នៅតា​​មចិ​​ញ្ចើម​​ថ្នល់​បានក្លា​យទៅជា​បញ្ហាយ៉ា​ងជាក់​ស្តែងមួយ​នៅក្នុង​តំបន់​ទីក្រុង​នៃប្រទេ​សកម្ពុ​ជាតាំ​ង ពី​ឆ្នាំ១៩​៩០ម​ក។ ​ភាគច្រើ​ននៃក្មេ​ងទាំង​នេះមក​ពីខេត្ត​ដើម្បីធ្វើ​ការជួ​យទ្រទ្រ​ង់ជីវ​ភាពគ្រួ​សារ​រប​ស់ពួក​គេ ​ឬដើម្បី​គេច​ខ្លួនចេ​ញពីអំ​ពើហឹង្សា​ និ​ងភា​ពក្រីក្រ​នៅក្នុ​ងគ្រួសា​រ។​​​​​​ 

ប្រភពអត្ថបទ៖ 




#Article 56: កាលប្បវត្តិកម្ពុជា (393 words)


ស-វ​ទី​១-៦: នគរ​ភ្នំ (ហ្វូណន) ស្ថិតនៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម។ 

ស-វ​ទី​៦-៧: នគរ​ចេនឡា​ ស្ថិតនៅ​ពាក់កណ្តាល​នៃតំបន់​ទន្លេ​មេគង្គ​អនុវត្តន៍​គោលនយោបាយ​ធារា​សាស្រ្ត។

ស-វ​ទី​៨: នគរ​ចេនឡា​ បែកបាក់ជាពីរ គឺចេនឡាទឹកលិច និង​ ចេនឡាដីគោក គាប់ជួនពេលនោះនគរជ្វាក៏បានវាយប្រហារនគរចេនឡាទាំងពីរដាក់ជាចំនុះ។
 
ឆ្នាំ​៨០២-៨៥០​: ការ​រួមបញ្ចូលគ្នា (រវាង​ចេនឡាដីគោក​ និង​ នគរ​ចេនឡាទឹកលិច) ដើម្បី​កកើតជា រាជាណាចក្រ​សម័យ​អង្គរក្រោមលទ្ធិទេវរាជ ដែលមានព្រះបាទជ័យវរ្ម័នទី២ ជាអ្នកផ្ដួចផ្ដើម។

ស-វ​ទី​១២-១៣:​​ អារ្យធម៌​សម័យ​អង្គរ​ថ្កុំថ្កើង​បំផុត។​ រាជាណាចក្រ​ខ្មែរ​​​ បាន​គ្រប​ដណ្តប់ ប៉ែកអាគ្នេយ៍ ​ទាំង​នៅភាគ​ខាងត្បូង​ និង​ភាគ​ខាងជើង។

ស-វ​ទី​១៤-១៨: ប្រទេស​សៀម និង​ប្រទេស​វៀតណាម បាន​ជ្រៀតជ្រែក ចូលក្នុង​ប្រទេស​កម្ពុជា ដោយសារ​មាន​ជំលោះ​ផ្ទៃក្នុង ក្នុងការ​ដណ្តើម រាជ្យ​អំណាច រវាង​រាជវង្សានុវង្ស​នគរខ្មែរ ដែលជា​ឱកាស​សំរាប់​ប្រទេស​ ​ជិតខាង (ប្រទេស​សៀម និង​ប្រទេស​វៀតណាម) ក្នុងការ​វាយដណ្តើម​ យក​ទឹកដី​នគរ​ខ្មែរ។

ឆ្នាំ១៨៦០: ព្រះបាទ​នរោត្តម បានឡើង​គ្រងរាជ្យ​សម្បត្តិ។

ឆ្នាំ១៨៦៣:​ព្រះបាទ​នរោត្តម បានទទួល​ប្រទេស​បារាំង​ជាប្រទេស អាណាព្យាបាលរបស់ខ្លួន​។ 

ឆ្នាំ១៩៤១:​​ សម្តេច​ព្រះបាទ​នរោត្តមសីហនុ ជាចៅទួត​របស់ព្រះបាទ​​ ​នរោត្តម។ ទ្រង់បាន​ជ្រើសតាំង​អោយ​ឡើង​គ្រងរាជ្យ​សម្បត្តិ ជា​ព្រះ​មហា​ក្សត្រ​​ដោយ​ក្រុម​ប្រឹក្សា​រាជសមុ្បត្តិ។

ឆ្នាំ១៩៥៣:​ ថ្ងៃទី0៩ វិច្ឆិកា ប្រទេស​កម្ពុជា បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង។ 

ឆ្នាំ​១៩៦០: ក្រោយមក ព្រះអង្គ​បាន​ដាក់រាជ្យ (ឈប់​គ្រងរាជ្យ​សម្បត្តិ) ព្រះបាទ​នរោត្តសីហនុ ទ្រង់​បានឡើង​ធ្វើជា​ព្រះ​ប្រមុខ​រដ្ឋ។

ឆ្នាំ១៩៦៣: លោក​សាឡុត ស​(ប៉ុលពត​នាសម័យ​កម្ពុជា​ប្រជាធិបតេយ្យ) និង​លោក​ស៊ុន សេន បានបង្កើត​ក្រុមឧទ្ទាម​ទ័ពព្រៃ ប្រឆាំង​នឹងរដ្ឋា​ភិបាល។ 

ឆ្នាំ១៩៦៥: ផ្តាច់​ចំណង​មិត្តភាព នៃ​ទំនាក់​ទំនង​ការទូត រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា។ ប្រទេស​ទាំងពីរ​បានបង្កើត​ចំណងមិត្ត​ ភាព​នេះ​ឡើងវិញ នៅឆ្នាំ​១៩៦៩។

ឆ្នាំ១៩៦៦: ការបង្កើត​ចលនា២ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល ក្នុងនោះ​រួមមាន៖ ចលនា​ទ័ពខ្មែរ​សេរី ឬ (Free Khmer) ​ចលនានេះ ​ត្រូវបាន​ឧបត្ថម្ភ​និង​គាំទ្រ ដោយ​ប្រទេសថៃ និង​សហរដ្ឋ​អាមេរិក។ រីឯ​ខ្មែរ​”ក្រហម” ​វិញ ត្រូវបាន​ឧបត្ថម្ភ និង​គាំទ្រ​ដោយ​ប្រទេស​ចិន​កុំម្មុយនីស្ត។

ឆ្នាំ១៩៦៧: លោក​ខៀវ សំផន និង​លោក ហូយន់ បានបង្កើត​ចលនា​​ក្រុម​ឧទ្ទាម​ទ័ពព្រៃ ប្រឆាំង​រដ្ឋាភិបាល​ទៀត។

ឆ្នាំ១៩៧០: ថ្ងៃ១៨ មិនា ជាថ្ងៃ​ដែល​លោក​លន់ ណុល ធ្វើ​រដ្ឋប្រហារ​ទំលាក់​ សម្តេច​ព្រះ​នរោត្តសីហនុចេញពី​អំណាច ជាហេតុ​ធ្វើអោយ​មានការ​ប្រ​យុទ្ធគ្នា នៅ​ភូមិភាគ​ឥណ្ឌូចិន​ទាំងមូល រវាង​កងទ័ព​ថ្មើរជើង​សហរដ្ឋ​អាមេរិក-វៀតណាម នៅក្នុង​សង្រ្គាម​ស៊ីវិល​នេះ។

ឆ្នាំ១៩៧០:​ ថ្ងៃ0៤ ឧសភា សម្េតច​ព្រះ​នរោត្តម​សីហនុ បានបង្កើត​រាជរដ្ឋា​ភិបាល​រួបរួម​ជាតិ ឬ​សហភាព​កម្ពុជា។

ឆ្នាំ១៩៧៥: ថ្ងៃ១៧ មេសា ជាថ្ងៃ​ជ័យជំនះ​របស់ខ្មែរក្រហម ​ដែលដឹក​នាំ​ដោយ​ប៉ុលពត។ ដោយ​បង្កើត របប​កម្ពុជា​ប្រជាធិប​តេយ្យ​ខ្មែរ។​ ប៉ុលពត បាន​ទំលាក់ លោក​លន់ ណុល ចេញពី​អំណាច និងបាន​ដណ្តើម​កាន់​កាប់​យក ​ទីក្រុង​ភ្នំពេញ ដោយ​ជំលៀស​ប្រជាជន​ទាំងអស់​ ចេញពី​ទី​ក្រុង​​ភ្នំពេញ។ 

ឆ្នាំ១៩៧៦: របប​កម្ពុជា​ប្រជាធិប​តេយ្យខ្មែរ​នោះ បានបង្កើត​ឡើង​ដោយ​លោកខៀវ សំផន។ ប៉ុល​ ពត ជា​អ្នកកាន់​របប​ផ្តាច់ការ​និង ជាអគ្គ​លេ​ខាធិការ​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនីស្ត។ រួមទាំង​មាន​គ្រូបង្វឹក​ដ៍ចំ​ណាន​​ពី​ចិន​កុម្មុយនីស្ត​ ដែលនៅ​ពីក្រោយ​ខ្នងផងដែរ។ ប្រជាជន​ជិត​២​លាន​នាក់ ត្រូវបាន​សំលាប់​យ៉ាង​រង្គាល នៅក្នុង​របប​ខ្មែរក្រហម កាន់​អំណាច​នោះ(ប្រជាជន​ដែល​និរទ្ទេស​ខ្លួន ក៍មាន​ចំនួន​ច្រើន​លើសលប់​ដែរ ក្រុម​​​គ្រួសារ​នៃសមាជិក​ជំនាន់​មុនៗ ​ត្រូវទទួល​រង​នូវ​ការ​បង្ខិតបង្ខំ ការសង្កត់​សង្កិន ទាំងកំលាំង កាយ ចិត្ត ជំនឿ​សាសនា និង​ការបង្ខំ​អោយ​រស់នៅ​ជា​សមូហភាព​និយម ក្នុង​ជីវិត​ប្រចំា​ថ្ងៃ)។

ឆ្នាំ១៩៧៩: ថ្ងៃ0៧ មករា ជាថ្ងៃ​រំដោះ​ទីក្រុង​ភ្នំពេញ អោយ​រួចផុត​ពី​របប​​ (កម្ពុជា​ប្រជាធិប​តេយ្យ) ដោយ​កងទ័ព​វៀត​ណាម​ ហើយ​ក៏ជាថ្ងៃ ដែល​បង្កើត​ធម្មនុញ្ញនៃ​ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា(គ្រប់​គ្រងរដ្ឋាភិ​បាល​​ដោយ​លោក​ហេង សំរិន)។

ថ្ងៃ១៨ កុម្ភ: ជាថ្ងៃ​សន្ធិសញ្ញា​ជាមិត្តភាព និង​កិច្ចសហ​ប្រតិ​បត្តិ​ការ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀត ណាម ដែលមាន​វត្តមាន​ជាផ្លូវ​ការណ៍ លើ​ទឹកដី​កម្ពុជា។

ឆ្នាំ១៩៨៣: ចាប់ពី​ថ្ងៃ​ចុះ​សន្ធិសញ្ញា​នោះ​រួចមក ចំនួន​ប្រជាជន​វៀត​ណាម បានចូល​មករស់​នៅលើ​ទឹកដី​កម្ពុជា មាន​ចំនួន​ កាន់តែ​ច្រើន​ឡើងៗ​ តាម​ការ​ប៉ាន់ប្រមាណ​ជាមធ្យម ប្រហែល​ជាមាន ចំនួន​៥០០.០០០​នាក់។

ឆ្នាំ១៩៨៨: ទីក្រុង​ហាណូយ បានចេញ​សេចក្តី​ថ្លែងការណ៍ ប្រកាស​អោយ​ ដក​កងទ័ព​វៀតណាម ដែលមាន​វត្តមាន លើ​ទឹកដី​កម្ពុជា​អោយ​អស់​មុន​ឆ្នាំថ្មី​ចូលមក​ដល់។

ឆ្នាំ១៩៨៩: ១០ឆ្នាំ កន្លង​ផុតទៅ ប្រជាជន​វៀតណាម​ទាំងអស់ ដែល​មាន​មុខរបរ​គ្រប់​ប្រភេទ ត្រូវ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា។

ឆ្នាំ១៩៩០: ថ្ងៃ0៩​ កញ្ញា នៅ​ទីក្រុង​ចាកាតា ភាគី​ខ្មែរ​ទាំងអស់​បាន​យល់ព្រម​ទទួល​យក​ផែនការណ៍​សន្តិភាព​របស់​UN​ ដើម្បី​បង្កើត(SNC)​កម្ពុជា​ជាន់ខ្ពស់​។ (SNC)ជា​អ្នក​រៀបចំ​គំរោង​ការណ៍ ​ដ៏ល្អិត​ល្អន់​បំផុត​នៃ​គំរោង​ការណ៍​នេះ។ ក្រុម​ប្រឹក្សាជាតិ​ដ៏មាន​អំណាច​កំពូល(SNC)នេះ ស្ថិតនៅ​ក្រោម​ការ ការពារ​និង​គាំទ្រ ​ដោយ​អង្គការ​​សហប្រជាជាតិ។​ក្រុមប្រឹក្សា​ជាតិ(SNC=ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​កម្ពុជា)នេះ ​បាន​រួបរួម​គ្នា​បងើ្កត​ឡើង ​ដោយ​ចតុភាគី។

ឆ្នាំ១៩៩១: ការបញ្ចប់​សង្រ្គាម​រវាង​ខ្មែរក្រហម ដោយមាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សហប្រជាជាតិ ដោយ​សន្ធិសញ្ញា​សន្តិភាព ទីក្រុងប៉ារីសនាំ អោយ​ខ្មែរ​​ក្រហម​បាន​ទទួលយក ​បទ​ឈប់​បាញ់​គ្នា។

ឆ្នាំ១៩៩២: ខ្មែរ​ក្រហម​បាន​ទំលាក់​អាវុធ​ដើម្បី​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ចំរុះ។ 

ការបង្កើត អាជ្ញាធរ​បណ្តោះ​អាសន្ន​ របស់​អង្គការ​សហប្រជាជាតិ ​ប្រចាំ​នៅ​កម្ពុជា(UNTAC)។ព្រមទំាង ការធ្វើ​មាតុ​ភូមិនិវត្តន៍ជនភៀស​ខ្លួន​មក​កម្ពុជា។

ឆ្នាំ១៩៩៣: ថ្ងៃ២៤-២៨ ឧសភា ជាថ្ងៃ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ​ក្នុងការ​ជ្រើស​រើសតំណាង​រាស្រ្ត។​ ក្រោម​ការឃ្លំា​មើល ​ដោយ​កងរក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ(UN)។ ហើយក៏​ជាថ្ងៃ បរាជ័យ​នៃ​របប​ខ្មែរ​ក្រហម​ដែរ។

ថ្ងៃ២៩ តុលា: ការបង្កើត​របប​រាជានិយម​អាស្រ័យ​រដ្ឋសភា ដែលមាន​ការចូល​រួមពី ព្រះអង្គម្ចាស់​នរោត្តម​រណរិទ្ធ និង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន។ ដោយមាន​វត្តមាន ​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ​ជា​ព្រះ​ប្រធាន។

រដ្ឋធម្មនុញ្ញ​ថ្មី បាន​ទទួលស្គាល់​សេរីភាព ខាងជំនឿ​សាសនា ។

ឆ្នាំ១៩៩៥: ខែមិនា  សន្និសីទ​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ស្តីអំពី​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ។

ឆ្នាំ១៩៩៦: ថ្ងៃ០៨ សីហា ការបំបែក​ខ្លួន​នៃ​ចលនា​ឧទ្ទាមទ័ព​ព្រៃ​ខ្មែរក្រ​ហម។

មាន​ប្រជាជន​កម្ពុជា ប្រមាណ​ជាង១00.000​នាក់ ធ្វើអន្តោ​ប្រ​វេសន៍​យ៉ាង​សំងាត់ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការងារ​ខុស​ច្បាប់​នៅក្នុងប្រ​ទេស​ថៃ ​។

ឆ្នាំ១៩៩៧: ខែមិថុនា ប៉ុលពត​បានធ្វើ​នយោបាយ ដើម្បី​សំលាប់​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ស៊ុន សេន។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ប៉ុលពត បានកាត់​ ក្តី​​​គូរកន​របស់គាត់ (ស៊ុន សេន)នេះ អោយជាប់​ទោស​ក្នុង​ពន្ធនា​គារ។​

សហគមន៍​អាស៊ាន បាន​ពន្យា​ពេល​ប្រទេស​កម្ពុជា ជា​បណ្តោះ​អាសន្ន នូវការ​ចូលជា​សមា​ជិក​​អាស៊ាន។ សហគមន៍​អន្តរជាតិ បានច្រាន​ចោល​ នូវ​ជំនួយ​ពី​បរទេស ក្នុងការ​ជួយ​ស្រោចស្រង់ និង​ការស្ថាបនា​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។

ថ្ងៃទី២-៦ ខែកក្តដា: អសេ្ថរភាព​នយោបាយ ក៏ជា​ថ្ងៃ​ដែល​ធ្វើ​រដ្ឋប្រហារ។ 

ថ្ងៃទី៥ ខែកក្តដា: ជា​ថ្ងៃ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ជា​នាយក រដ្ឋមន្រ្តី​ទី២ ធ្វើ​រដ្ឋប្រហារ​ទំលាក់ ព្រះអង្គម្ចាស់​នរោត្តម​រណរិទ្ធ ជា​នាយក​រដ្ឋមន្រ្តី​ទី1 ចេញពី​តំណែង។

ឆ្នាំ១៩៩៨: ថ្ងៃ១៥ មេសា ជាថ្ងៃ​ដែល​ប៉ុល ពត​ធ្វើ​អត្តឃាដ​ដោយ​ខ្លួនឯង។ ការចុះ​ចូល​នៅ​តំបន់​ស្វ័យយ័ត និងការពារ ដ៏​រឹងមាំ​របស់​ខ្មែរក្រហម​នៅ​អន្លង់វែង​​ មក​រួបរួម​គ្នា​វិញ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។ 

នៅខែធ្នូ: ការ​ចុះចូល​មេដឹកនាំ​ខ្មែរក្រហម ពីរ​រូប​ទៀត គឺលោក​ខៀវ សំផន​ និង​លោក​នួន ជា ដែលទទួល​ជា​កិត្តិយស ដោយ​រដ្ឋាភិបាល​ភ្នំពេញ ព្រម ទំាង​លើកលែង​ទោស​ “នូវ​សកម្ម​ភាព​ពី​អតីត​កាល”។

ថ្ងៃ២៦​​ ខែកក្តដា: តាក់តែង​ច្បាប់​បោះឆ្នោត សារជា​ថ្មី(៩៣.៧៤% ជា​តួលេខ ដូចដែល​បានបង្ហាញ​ពីមុន)។ របប​គ្រប់គ្រង​ដ៏ចាស់​គំ​រិល​ដែល​ដឹកនាំ ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បានបរា​ជ័យ​នៅក្នុង​ការបោះ ឆ្នោត។​​ ក្រោយមក​លោក​បាន​ដឹកនាំ​ ​ធ្វើ​រដ្ឋប្រហារ​ដោយ​ប្រើប្រាស់​កំលាំង​ប្រដាប់​អាវុធ ប្រឆាំង​នឹង​ក្រុម​​រាជានិយម។

ឆ្នាំ១៩៩៩: នៅខែមករា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​អំពាវ​នាវ​សាលា​ជំរះ​ក្តី​អន្តរជាតិ ដើម្បី​កាត់ទោស មេដឹកនាំ​ខ្មែរ​ទាំងអស់ ដែល​ជាប់​ទាក់ទង​នឹង​សង្រ្គាម កាល​ពី​៣០ឆ្នាំ​មុន ​មិនត្រឹមតែ​ក្នុង​កំឡុងពេល​របប​ខ្មែរក្រហម​ពីឆ្នាំ​១៩៧០-១៩៩៨ ប៉ុណ្ណោះទេ ថែមទាំង​ក្នុង​របប​ប៉ុល ពត​ផង​ដែរ។

មេដឹកនំា​ខ្មែរក្រហម​ម្នាក់ ក្នុង​ចំណោម​ពួកគេ គឺតា ម៉ុក ត្រូវបាន​ចាប់​ខ្លួន​ដោយ​ទាហាន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​យកមក​ផ្តន្ទាទោស​ទៅ​តាម​ ច្បាប់​ជាធរមាន។ នេះជា​មេដឹកនាំ​ខ្មែរ​ក្រហម​ចុងក្រោយ ក្រោយពី សង្រ្គាម​ត្រូវបាន​បញ្ចប់។

នេះគឺជាកាលប្បវត្តិនៃប្រវត្តិសាស្ត្រកម្ពុជា ។ មើលផងដែរប្រវត្តិសាស្ត្រខ្មែរ និងបញ្ជីអ្នកគ្របគ្រងកម្ពុជា ។





#Article 57: ស្រុកអង្គរជ័យ (156 words)


 () ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមានរដ្ឋបាល ១១ឃុំ និង ៧៩ភូមិ៖

ស្រុកអង្គរជ័យរួមមាន១១ឃុំ ៖

ស្រុកអង្គជ័យ​ ជាស្រុកមួយស្ថិតក្នុង  ខេត្តកំពត។​ ប្រជាជនក្នុងស្រុកនេះភាគច្រើនធ្វើស្រែចំការ​​ និងទំនេរពីធ្វើស្រែចំការ​​អ្នកខ្លះធ្វើការរោងចក្រ​ អ្នកខ្លះទៀតលក់ដូរ និងការងារជាច្រើនផ្សេងទៀត។ ក្នុងស្រុកនេះមានសាលារៀនមួយដែលមានចាប់ពីថ្នាក់ទី ១ ដល់ទី​១២ ដែលធ្វើឲ្យមានភាពងាយស្រួលដល់សិស្សសានុស្សិសក្នុងការសិក្សា​ និងមានវត្ត២៥ ហើយមានប្រជាជនប្រហែល២០០០នាក់ ប្រហែលជា២៥០គ្រួសារ។ស្រុកនេះតូចបន្តិចតែប្រជាជនភាគច្រើនមានជីវភាពធូរធារគួរសម​​ ប៉ុន្តែក៏មានមួយចំនួនមានជីវភាពលំបាកផងដែរ។

ប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ  ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដីប្រហែជា៥០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទួលទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ​ ម្រេច ...ល។  ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ​ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងឃំុគឺកំពុងតែសាងសង់ប្រឡាយទឹកជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារស្ដុក ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន  ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ  ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

ចំពោះវិស័យអប់រំក្នុងស្រុកអង្គជ័យមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។ បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ​ យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។

ចំពោះវិស័យសុខាភិបាល ក្នុងស្រុកនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំងឺ និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឺឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។

ចំពោះការអភិវឌ្ឈន៍ចំពោះស្រុកអង្គជ័យវិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន ជាច្រើន​ មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀត​នៅក្នុងភូមិ ​​ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិង​មានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។

ដោយសារលក្ខ័ណ្ឌអាកាសធាតុអំណោយផល (២៦,២៧ oC) ភ្លៀងធ្លាក់ជាមធ្យម ២ ១៤៨ ម.ម. ក្នុងមួយឆ្នាំ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍធំៗ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទៅលើវិស័យកសិកម្ម ខេត្តកំពតមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ក្នុងស្រុក។ ការអភិវឌ្ឍប្រព័ន្ធធារាស្រ្ត គឺជាគន្លឹះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនិងការបណ្តុះបណ្តាលចំណេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចំពោះផ្នែកសន្ដិសុខក្នុងស្រុកវិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់​ គ្នានការជួរដូរគ្រឿងញៀន គ្នានក្មេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ​​ ​។




#Article 58: ស្រុកជុំគិរី (102 words)


 () ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត មាន ៧ឃុំ និង ៣៧ភូមិ៖

ស្រុក​ជុំគឺ​រី​មាន​ភ្នំ​ចំនួន​៣៩ 
១-​ភ្នំ​ដងរ៉ែក ។ 
២-​ភ្នំ​ព្រះ​វិហារ ។ ៣-​ភ្នំ​ដំបង ។ ៤-​ភ្នំ​ពោត ។ ៥-​ភ្នំ​ស្រាប ។ ៦-​ភ្នំ តូច ។ ៧-​ភ្នំ​ចម្ការ​គរ ។ ៨-​ភ្នំ​តា​ទាន់ ។ ៩-​ជ្រោះ​ជ្រ​ឡូង ។ ១០-​ភ្នំ​យាយ​គង់ ។ ១១-​ភ្នំ​ជ្រោះ​ត្រាច ។ ១២-​ភ្នំ​ខ្នង​តា ម៉ុ​ក ។ ១៣-​ភ្នំ​គៀន​ម្កាក់ ។ ១៤-​ភ្នំ​ដាក់​ស្រូវ ។ ១៥-​ភ្នំ​ឆ្កែ​អើត ។ ១៦-​ភ្នំ​ថ្មគោល ។ ១៧-​ភ្នំ​ស្រាប​ច​ង្កែ​។ ១៨-​ភ្នំ​ថ្លាន់ ។ ១៩-​ភ្នំ​វាល​សំ​តូច ។ ២០-​ភ្នំ​ជ្រោះ​ជ្រៅ ។ ២១-​ភ្នំ​ស្រី​បុក​នំ ។ ២២-​ភ្នំ​អន្លង់​ដំរី ។ ២៣-​ភ្នំ​ចំបក់​ធំ ។ ២៤-​ភ្នំ​ស្រែ​សំ​ប៊ូ ។ ២៥-​ភ្នំ​លះបង់ ។ លោក កែប វ៉​ន មេឃុំ​ច្រេស និយាយ​ថា ភ្នំ​លះបង់​នេះ​កាល​ឆ្នាំ​១៩៧៩ ប្រជា​ពលរដ្ឋ​ស្លាប់​ច្រើន​ណាស់ ភាគច្រើន​ចាស់ជរា និង​កូន​ក្មេង ព្រោះ​ចាស់​ៗ​ឡើង​ភ្នំ​លះបង់​នេះ មិន​រួច ត្រូវ​គេ​ទុក​ចោល​ដាច់​បាយ​ស្លាប់​រួម​ទាំង​រថយន្ត និង​រទេះគោ​ផង​ដែរ ។ ២៦-​ភ្នំ​ដំរី​រមៀល ។ ២៧-​ភ្នំ​តូច ។ ២៨-​ភ្នំ​តា កុ​ច ។ ២៩-​ភ្នំ​ថ្ម​ពូន ។ ៣០-​ភ្នំ​រកា​ធំ ។ ៣១-​ភ្នំ​រការ​តូច ។ ៣២-​ភ្នំ​ចំណុច ។ ៣៣-​ភ្នំ​អណ្ដើក​ធ្វើបុណ្យ ។ ៣៤-​ភ្នំ​ទ្វារ​ប្រាំបី ។ ៣៥-​ភ្នំ​កាត់​ច្រក ។ ៣៦-​ភ្នំ​បាញ់​ប្រើស ។ ៣៧-​ភ្នំ​ជ្រោះ​កណ្ដោល ។ ៣៨-​ភ្នំ​ទឹក​ចេញ ។ ៣៩-​ភ្នំ​ថ្ម​អាន ។




#Article 59: ស្រុកដងទង់ (113 words)


ស្រុកដងទង់ គឺជាស្រុកមួយដែលស្ថិតនៅខេត្តកំពត។   ស្រុកនេះ គឺជាស្រុកមួយក្នុងចំណោមស្រុកទាំងប្រាំបីនៃខេត្ដកំពត​ ។​  បើយើងធ្វើដំណើរទៅស្រុកដងទង់យើងធ្វើដំណើរ​តាមផ្លូវជាតិលេខ៣ ដល់ស្រុកឈូកបត់ទៅទិសខាងត្បូងខាងលិចវិទ្យាល័យឈូកហើយប្រហែល២០km  យើងនិងដល់ស្រុកដងទង់ ហើយធ្វើដំំណើរពីស្រុកកំពង់ត្រាច  មកស្រុកដងទង់ក៏បានដែរ។ស្រុកដងទង់មានផ្លូវបំបែកជាបួនគឺ​​   ទៅទិសខាងកើតទៅឈុំ  ទទុង ត្រពាំងត្រាំញ់  ទិសខាងលិចទៅវត្ដក្រាំលាវ    ខាងត្បូងទៅស្រុកកំពង់ត្រាច  និងខាងជើងទៅស្រុកឈូក  ។ស្រុកនេះមានវិទ្យាល័យជាច្រើន ដូចជា វិទ្យាល័យអង្គរមាស វិទ្យាល័យប៉ុនរ៉ានីហ៊ុនសែនដងទង់ ជាដើម ​​​​​  និងមានបឋមសិក្សាជាច្រើនទៀត  និងមានផ្សារមួយឈ្មោះថា   ផ្សារដងទង់ ​ដែលមានប្រជាជនជាច្រើន  ។​

ស្រុកដងទង់ គឹជាស្រុកមួយដែលស្ថិតនៅតំបន់ដាច់ស្រយាល ពីទីរួមខេត្ដកំពត ។ ស្រុកដងទង់មានព្រំប្រទល់ខាងលិចជាប់ស្រុកទឺកឈូ​ ខាងត្បូងជាប់ស្រុកកំពង់ត្រាច ខាងកើតជាបស្រុកបន្ទាយមាស ខាងជើងជាប់ស្រុកឈូក។​



#Article 60: ស្រុកកំពង់ត្រាច (112 words)


ស្រុកកំពង់ត្រាចគឺជាស្រុកមួយក្នុងចំណោមស្រុក-ក្រុងទាំង៨នៃខេត្តកំពត និង ស្រុកនេះបានតាំងនៅប៉ែកខាងកើតដែលជាប់នឹងព្រំដែនវៀតណាមនៅភាគខាងកើត ស្រុកបន្ទាយមាសនៅភាគខាងជើង ខេត្តកែបនៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគខាងត្បូង។  ហើយវាជាស្រុកមួយដែលស្ថិត​នៅក្នុង​ទីរួមខេត្តកំពត ហើយមានឃុំ១៤។ស្រុកកំពង់ត្រាចសំបូរទៅដោយធនធានជាច្រើនប្រភេទសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកលេងកំសាន្តនៅទីនោះកំពង់ត្រាច​ជា ទីប្រជុំជន​ដ៏​តូច​មួយ ប៉ុន្តែ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​។ នៅ​ទី​នោះ លោក​អ្នក​អាច​ទស្សនា​ល្អាង​ថ្មកំបោរ និង​ភ្នំ​មួយ​នៅ​ក្បែរ​នោះ​ផង​ដែរ​ កាលពី​ដើម​ឡើយ ទី​នេះ​ធ្លាប់​ជា​ល្អាង​មួយ​យ៉ាង​ធំ​នៅ​ចំ​កណ្តាល​ភ្នំ ប៉ុន្តែ​ក្រោយ​មក​មាន​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ​បាក់​ហើយ​បិទ​កន្លែង​នោះ​បាត់ ទៅ​។ នៅក្នុង​ល្អាង​ភ្នំ​នោះ លោកអ្នក​អាច​ឃើញ​ទីសក្ការបូជា ដែល​ជា​ទី​ចាប់​អារម្មណ៍​បំផុត​។ជាង​នេះ​ទៅ​ទៀត លោកអ្នក​អាច​ប្រទះ​ភ្នែក​ឃើញ​អណ្តូង​ទឹកតូចៗ​នៅ​ជើងភ្នំ​កំពង់ត្រាច​។ អណ្តូងទឹក​នេះ ជាទី​គោរព​សក្ការៈ​ពី​ពលរដ្ឋ​ខ្មែរ ចិន​និង​វៀតណាម​ក្នុង​មូលដ្ឋាន។ អណ្តូង​មួយ​មាន​វិជ្ជមាត្រ​ប្រហែល​ជា​៣០​ម៉ែត្រ ហើយ​លោក​អ្នក​អាច​ឃើញ​ដី​ប្រាំពីរ​ពណ៌​។ អណ្តូង​តូចៗ​មាន​ថ្ម ដែល​មាន​រាង​ដូច​សត្វ​ផ្សេងៗ​។

 () ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមានរដ្ឋបាល ១៤ឃុំ និង ៦៩ភូមិ÷

កាលពីដើមឡើយស្រុកកំពង់ត្រាច គ្រានតែជាស្រុកមួយដែលមានភ្នំ ៣ ទៅ ៤កន្លែង  តែផ្លូ​វនៅជុំវិញភូមិ ហើយទាំងស្រុកផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាក់ណាស់ក្នងការធ្វើដំណើរហើយនៅក្នុងស្រុក ហើយជាស្រុកដែលនៅេះជាប់និងព្រំប្រទល់វៀតំណាម ហើយប្រជាជនទាំងអសស់នៅក្នងភូមិប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ​ ដំណាំ្រស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។

សេដ្ធកិច្ចនៅក្នុងស្រុកកំពុងត្រាចប្រជាជនប្រកបររបរ​ជាកសិករ និង ធ្វើចំការមួយចំនួនតូច ពុំបានទទួលប្រាក់កំរៃច្រើននោះទេ។​​ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ ​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ។ចំពោះការអភិវឌ្ឈន៍ស្រុកកំពង់ត្រាចវិញបើនិយាយពីផ្លូវគឹពុំមានភាពងាយស្រួលធ្វើដំណើរនោះទេជាពិសេសនៅតាមភូមិ ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង លូ ​​ ។ ចំពោះផ្នែកអសន្ដិសុខវិញគឹពុំមានសណ្ដាប់ធ្នាប់ល្អ​​ខ្លាំនោះទ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាផ្សេងៗគ្នា តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ 
ដោយមិនរើសអើងទៅលើសាសនាមួយឡើយនិងរាប់អានគ្នាទៀតផង។

ជាស្រុកមួយដែលមានភ្នំកំពង់ត្រាច ខេត្តកំពត  ។ ។ជាកន្លែងទេសចរណ៏សំរាប់ភ្ញៀវមកពីគ្រប់ទិសទីចូលកំសាន្តមានដូចជា ល្អាង ចម្លាក់ និងកន្លែងគោរពបូជាយ៉ាងច្រើន។ទេសចរណ៍។

ស្រុក​កំពង់ត្រាច​មាន​ភ្នំ​ចំនួន​១៦គឺ

ការអប់រំពុំមានការវិវត្តន៏ខ្លាំងនេះទេ​ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ផ្លូវពិបាកក្នុងការធ្វើដំណើរ ជីវភាពមានការខ្វះខាត​ ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាត​ធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។




#Article 61: ស្រុកកំពង់បាយ (335 words)


ស្រុកកំពង់បាយ គឺជាស្រុកមួយដែលស្ថិតនៅ ក្នុងទីរួមខេត្តកំពត។ ភូមិនេះស្ថិតនៅភូមិភាគឥសាន្ដ នៃខេត្តកំពត  ។​ ហើយមានប្រជាជនប្រម៉ាន 1430 នាក់ ។​​ ស្រីចំនួន ៧០០ នាក់។ ប្រុសចំនួន ៧៣០ នាក់។ ក្នុងនោះមានក្មេងចាប់ពីអាយុមួយខួប រហូតដល់​ ប្រាំខួប ចំនួន ១៥០ នាក់។ ក្មេងប្រុសចំនួន ៧០នាក់។ក្នុងនោះបានបែងចែកជា១២ក្រុម ហើយក្រុមនីមួយៗមានប្រជាជនជាច្រើនគ្រួសារ។ សេដ្ឋកិច្ចក្នុងភូមិនេះពឹងផ្អែកទៅលើវិស័យកសិកម្មរបស់ប្រជាជននៅស្រុកកំពង់បាយ ដែលមានផ្ទៃដីសរុបប្រមាណ ៣៥៣០០ហិចតា សំរាប់កសិកម្មដាំដុះ ចំណែកឯពានិជ្ជកម្មវិញ មានភាពជឿនលឿនគឺដោយសារ រដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ភូមិកោះខ្លូតនៅជិតផ្សារ ប្រសិនបើប្រជាជនចង់ទៅផ្សារដើម្បីទិញ ម្ហូប ឬ របស់របរផ្សេងៗត្រូវចំណាយរយះពេលយូរគឺដោយសារប្រជាជនខ្លះមានជីវភាពខ្សាយដូចេ្នះគឺមានតែកង់ទេដែលជាយន្តជំនេះ។ ហើយប្រជាជនក្នុងភូមិនោះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា និងទៅប្រទេសជិតខាង ។ នៅក្នុងភូមិនេះសំបូរទៅដោយ ការស្ថាបនានូវផ្លូវថ្មីមួយហើយភូមិរបស់ខ្ញុំសំបូរទៅដោយដំណាំច្រើនដូចជា ដំឡូងនិងបន្លែជាដើម។ ជាពិសេសនៅភូមិរបស់ខ្ញុំប្រកបមុខរបរកសិកម្ម ធ្វើអាជីកម្ម​​​​តាមផ្ទះ ហើយខ្លះទៀតទៅធ្វើការនៅប្រទេសគេព្រោះនៅប្រទេសគេអាចរកលុយបានច្រើនជាងនៅប្រទេសកម្ពុជាហើយខ្លះទៀតធ្វើការនៅតាមរោងចក្រ។​​​​​ ភូមិរបស់ខ្ញុំ​​ គឺមានសាលារៀនមួយនៅជិតផ្ទះហើយសាលារៀននោះមានឈ្មោះថា អនុវិទ្យាល័យហ៊ុនសែនសិស្សល្អ។ជាស្រុកមួយដែលស្ថិតនៅ​ទីរួមខេត្តកំពត​ )ស្រុកកំពុងបាយខេត្តកំពត  ហើយបច្ចុប្បន្ននេះឃើញថា ស្រុកនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាពកន្លែងកំសាន្ត ជាពិសេសសំណង់ផ្ទះប្រជាជនគឺកំពុងតែផ្លាស់ប្ដូយ៉ាងជឿនលឿន គឺមានការរីកលូតលាស់ដូចផ្សិតពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន  ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ដើម្បីផ្លាស់ប្ដូរជីវភាពរបស់ពួកគេ ស្រុកកំពង់បាយជាស្រុកដែលស្ថិតនៅទីរួមខេត្ត ហើយមានឆ្នេរសមុទ្រ និងកំពត​ជា​ខេត្ត​លំដាប់​លេខ​បី​របស់​ប្រទេស​កម្ពុជា​ ដែល​មាន​ឆ្នេរ​សមុទ្រ​វែង​ជាង​គេ ដូច្នេះហើយនៅស្រុកនេះគឺមានការរីកចម្រើន មានប្រជាជនរស់នៅច្រើន។

ស្រុកនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ  ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល
ទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០% ។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​ ធុរេន ក្រូច​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារកំពត 
ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន  ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ  ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។ប្រជាជនរស់នៅចំនួន 9,214នាក់ក្នុងឆ្នាំ 1998-03-03​និង ចំនួន 9,455នាក់	ក្នុងឆ្នាំ 2008-03-03។ ឃុំនេះ មានប្រជាជនរស់នៅចំនួន 5,540នាក់	ក្នុងឆ្នាំ1998-03-03  និង 5,749នាក់ ក្នុងឆ្នាំ  2008-03-03 ។ 

 () ស្ថិតនៅ ខេត្តកំពត  បច្ចុប្បន្នបានប្ដូរឈ្មោះទៅជា ក្រុងកំពត អតីតកាលស្រុកនេះ មាន ០៥ឃុំ និង ១៥ភូមិ៖

ព្រំប្រទល់នៃ

ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ម្រេច ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារកំពង់ត្រាច ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

ចំពោះវិស័យអប់រំក្នុងស្រុកកំពង់បាយនេះមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេសត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃផ.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ។

វិស័យសុខាភិបាល

ចំពេោះវិស័យសុខាភិបាល ក្នុងស្រុកនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។

ភ្នំ​បូកគោ​
ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​កសាងឡើង​ដោយ​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូកគោ​គឺជា​កន្លែង​កម្សាន្ត​សម្រាប់​ពួក​អាណានិគម​បារាំង ដែល​ត្រូវ​ការផ្លាស់ប្តូរ​បរិយាកាស​ពី​តំបន់​វាលទំនាប​ទៅ​តំបន់​ភ្នំ​ក្បែរ​ មាត់សមុទ្រ​ មានភ្ញៀវទេសចរណ៏ទាំងជាតិអន្តរជាតិទៅកម្សាន្តនៅ រមណីយដ្ឋានឋានសួគ៏បូកគោ ដោយសារនៅទីនោះ​ តាមដងផ្លូវមានទេសភាពស្រស់ស្អាត ផ្លូវល្អស្អាត មានសុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អ កន្លែងកំសាន្តសម្បូរបែប។
ទឹកឈូរ​
កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​បត់​ស្តាំ​តាម​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ លោក អ្នក នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ជាខ្លាំង​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​​រមណីយដ្ឋាន​ទឹកឈូ​។ រមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​ត្រជាក់​និង​ថ្លា​ដូច​កញ្ចក់​។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​ហាង​លក់​អាហារ​ច្រើន​កន្លែង ដោយ​មាន​លក់​ចាប់ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ​និង​ត្រី​អណ្តែង​អាំង​ ដែលមានតម្លៃសមរម្យ ទេសភាពស្រស់ស្អាតជាទីគាប់ចិត្ត​៕
រមណីយដ្ឋាន​ព្រែក​ត្នោត​វ
រមណីយដ្ឋាន​ជីវចម្រុះ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ឧទ្យាន​ជាតិ​បូកគោ​។ រមណីយដ្ឋាន​នេះមាន​ការទាក់ទាញ​ចាប់អារម្មណ៍​ពី​ក្នុង​តំបន់​និង​ពិភពលោក ចំពោះ​ជីវចម្រុះ​ដូចជា​​    ​ព​ពួ​ក​​​​ សត្វ​​កម្រ​និង​ពពួកសត្វ​ជិត​ផុត​ពូជ​ជាដើម​។ រមណីយដ្ឋាន​ទេសចរណ៍​នេះ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ែក​ខាងលិច​ក្រុង​កំពត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ និង​មាន​ចម្ងាយ​ប្រមាណ​៩០​​គី​ឡូ​ម៉ែត្រ​​ប៉ែក​ខាងកើត​ខេត្ត​ព្រះសីហនុ (​ផ្លូវជាតិ​លេខ​៤)​។ អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​(SCW) អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ឧទ្យាន​ជាតិ​បូកគោ បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​​តំបន់​ទេស​ចរណ៍​ជីវចម្រុះ​របស់​សហគម​ន៍​នេះ​។រមណីយដ្ឋាន​ទេសចរណ៍​នេះ បាន​បើក​ឲ្យ​ដំណើរការ​ដោយ​ប្រជាជន​មូលដ្ឋាន ហើយ​ចំណូល​ដែល​ទទួលបាន​មក​ពី​ភ្ញៀវ​ទេសចរណ៍អាច​ជួយ​​​លើក​​​​​​​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​៕

ផលិតផលកសិកម្មផ្សេងៗ​[កែប្រែ]

ក្រៅពីម្រេច និងស្រូវ សំបូរទៅដោយដំណាំល្អៗ និងប្លែកៗ ដូចជា ទុរេន សាវម៉ាវ ដូង សណ្តែកសៀង សណ្តែកដី ពោត និងប៉េងប៉ោះជាដើម។ យើងទាំងអស់គ្នា ច្បាស់ជាបានស្គាល់ហើយនូវរសជាតិទុរេនកំពត។ ទុរេនកំពត ត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនស្រុកកំពង់បាយ ក៏ប្រសប់ណាស់ដែរ ក្នុងការចិញ្ចឹមសត្វសម្រាប់បម្រើវិស័យកសិកម្ម និងសម្រាប់ផលិតផលនៅលើទីផ្សានេះដែរ។ ក្នុងឆ្នាំ ២០០៨ មានគ្រួសារសរុប ១ ៤១៣ ចិញ្ចឹមត្រីដោយក្នុងនោះអ្នកស្រុកដងទង់ជាអ្នកចិញ្ចឹមច្រើនជាងគេ។ ប្រជាជនជាងពាក់កណ្តាល ៨ ម៉ឺនគ្រួសារចិញ្ចឹមជ្រូក ជាង ១ សែនគ្រួសារចិញ្ចឹមមាន់ ៤៥ ០០០ គ្រួសារចិញ្ចឹមទា ១០៣ គ្រួសារចិញ្ចឹមពពែ និង ៩៣៤ គ្រួសារចិញ្ចឹមសេះ។ ជាមធ្យមគ្រួសារនីមួយៗមានគោឬក្របីសម្រាប់ជំនួយ កសិកម្មចំនួន ២,៥ ក្បាល។ ក្នុងឆ្នាំ២០០៨ គេប្រមូលផលពោតបាន ៣ ៤០០ តោន សណ្តែកដីបាន ៤៥៨ តោន ដំឡូងមី ៩៤៥ តោន និងប៉េងប៉ោះ ៩៥២ តោន។ ជារៀងរាល់ថ្ងៃ ស្រុកកំពង់បាយបាននាំចេញដូងយ៉ាងច្រើន ជាពិសេសមកកាន់ ទីក្រុងភ្នំពេញដោយសារទីនោះសំបូរដើមដូង ជាពិសេសដូងតុកកែ ដែលយើងស្គាល់គ្រប់ៗគ្នា។

ស្រុកកំពង់បាយរួមមាន ៥ ឃុំ ៖




#Article 62: ស្រុកសៀមរាប (115 words)


ស្រុកសៀមរាបគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង១២នៃខេត្តសៀមរាប ដែលជាស្រុកទីរួមខេត្ត នៃខេត្ត សៀមរាបតែម្តង មានផ្ទៃក្រឡា ៣៥២គ.ម២ 

ហើយមានព្រំប្រទល់ ៖

សណ្ឋានដីក្នុងស្រុកចែកចេញជា ២ប្រភេទ ៖

លក្ខណៈសណ្ឋានដីដូចនេះហើយដែលធ្វើឱ្យស្រុកមានអាកាសធាតុក្តៅហើយសើម សំបូរភ្លៀងដែលអំណោយ ផលដល់ដំណាំកសិកម្មនិងព្រៃឈើ ។ ដីតំបន់ទំនាបជាប់មាត់ទន្លេសាប ជាដីសំបូរជីជាតិ ដែលបង្កលក្ខណៈងាយស្រួល ដល់ដំណាំស្រូវនិងអនុផល ។ ដីតំបន់ទំនាបកណ្តាលជាដីខ្សោះជីជាតិ មានពណ៌ស សំបូរខ្សាច់មិនសូវអំណោយផលដល់ ដំណាំស្រូវទេ ។ ប្រភពទឹកសំខាន់ក្នុងស្រុកមាន ស្ទឹងសៀមរាបដែលមានទឹកជាប្រចាំ និងប្រភពទឹកក្រោមដីប្រើប្រាស់ ដោយជីកអណ្តូង ។

ស្រុកសៀមរាបរួមមាន១០ឃុំ 

ស្រុកសៀមរាបមានផ្លូវជាតិលេខ៦ កាត់ចំកណ្តាលស្រុក ដែលបន្តពីស្រុកប្រាសាទបាគង មានចំងាយ ប្រហែល១០គ.ម ទៅដល់ស្រុកពួក និងផ្លូវជាតិផ្សេងៗទៀតមាន ៖

ហើយក៏មានផ្លូវខេត្តដ៏ទៃទៀតដូចជា ផ្លូវលេខ២៦៧ ពីផ្សារក្រោមទៅស្រុកពួក ផ្លូវលេខ២៦៥ពីឃុំសៀមរាប កាត់តាមឃុំជ្រាវទៅស្វាយធំស្រុកប្រាសាទបាគង និងផ្លូវខេត្តពីបេឡានចាស់ទៅ សាលាតាមិនជិតភ្នំក្រោម ភ្ជាប់នឹង ផ្លូវជាតិលេខ៦៣ មានចំងាយ៧គ.ម ព្រមទាំងមានផ្លូវខ្វាត់ខ្វែងក្នុងក្រុង និង ផ្លូវក្រាលគ្រួសក្រហមផ្សេងៗទៀត ដែល បានកសាងឡើងដោយក្រុមប្រឹក្សាឃុំ និងជំនួយពីអង្គការនានា ។ផ្លូវសំខាន់ៗដែលមានស្រាប់ គឺជាមធ្យោបាយដ៏សំខាន់ សំរាប់ការធ្វើទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយស្រុក ផ្សេងៗ ជាមួយតំបន់ទីប្រជុំជនខេត្ត និងតាមបណ្តាឃុំជបបទ ។

នៅក្នុងស្រុកសៀមរាបគឺមានរោងចក្រអគ្គិសនី២កន្លែង (១កន្លែងចាស់នៅភូមិគ្រួសជារបស់រដ្ឋតាំងពីមុនមក និង១កន្លែងទៀតទើបនឹងធ្វើថ្មីក្នុងឆ្នាំ២០០.... នៅភូមិចុងកៅស៊ូ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន) ហើយមានឃុំ៥ ដែល មានបណ្តាញអគ្គសនីប្រើប្រាស់ គឺឃុំ សាលាកំរើក ស្លក្រាម ស្វាយដង្គំ គោកចក និងសៀមរាប ហើយមានភូមិ ខ្លះក្នុង ឃុំស្រង៉ែ និងឃុំជ្រាវ ក៏មានបណ្តាញអគ្គសនីប្រើខ្លះដែរ តំលៃអគ្គសនីលក់ចេញ ៨៧០រៀល/Kw ។ ចំណែកបណ្តាញ ទឹកស្អាតវិញ មាន២កន្លែងជារបស់រដ្ឋ (១កន្លែងចាស់នៅភូមិស្លក្រាម និង១កន្លែងទៀតទើបនឹងធ្វើថ្មី ក្នុងឆ្នាំ ២០០៥ នៅភូមិទឹកវិលឃុំទឹកវិលស្រុកពួក ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ) សមត្ថភាព ផលិត ៨.០០០ម៣/១ថ្ងៃ តំលៃលក់ចេញ ១២០០រៀល/១ម៣ ហើយមានឃុំ២ដែលប្រើប្រាស់បណ្តាញទឹកស្អាត គឺឃុំ ស្វាយដង្គំ និងស្លក្រាម ហើយឃុំ គោកចក និងសាលាកំរើក ក៏មានប្រើប្រាស់ខ្លះដែរ និងកំពុងបន្តរៀបចំបណ្តាញ បន្ថែមទៀត ។

ដោយសារស្រុកសៀមរាបជាតំបន់ទីប្រជុំជនខេត្ត គឺអាចទទួលកំលាំងផ្សាយ ៖




#Article 63: ស្រុកកំពង់ស្វាយ (124 words)


 () ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពង់ធំ  ដែលមានរដ្ឋបាល ៧ឃុំ និង ៩៧ភូមិ÷

ស្រុកកំពង់ស្វាយជាស្រុកមួយនៅក្នុងខេត្តកំពង់ធំ។ ស្រុកកំពង់ស្វាយមាន១១ឃុំគឺ ៖

ឃុំក្ដីដូង និង ឃុំព្រៃគុយ ត្រូវបានផ្ទេរចេញពីក្រុងស្ទឹងសែន (អតីតស្រុកស្ទឹងសែន) មកស្រុកកំពង់ស្វាយ ក្រោយកំណែទំរង់រដ្ឋបាលឆ្នាំ២០០៨។

ស្រុកកំពង់ស្វាយ គឺជាស្រុកមួយដែលស្ថិតនៅក្នុង  ខេត្តកំពង់ធំ] នៃប្រទេសកម្ពុជា ហើយនៅស្រុកនោះមានបង្កើតជាសាលារៀន​ ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះបានសិក្សារៀនសូត្រ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួចកំពង់ធំ។
សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ឃុំត្រពាំងឬស្សី អាចបង្កើតសាលារៀនគឺសាលាបឋមសិក្សាល្វាជោមនិងអនុវិទ្យាល័យស្ទឹងសែនដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងឃុំដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងឃុំនឹងបានកាត់បន្ថយ​ការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។។នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវត្តន៏ប្រទេសលើគ្រប់វិស័យ ខេត្តកំពង់ធំ។ដោយឡែកនៅក្នុងចំនោមភូមិទាំងនោះមានភូមិមួយគឺភូមិអាចារ្យលាក់មានសាលាសំណាក់សំរាប់ធ្វើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារ​បស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។

សេដ្ធកិច្ចនៅក្នុងស្រុកកំពង់ស្វាយប្រជាជនប្រកបររបរ​ជាកសិករ និង ធ្វើស្រែចំការ ដាំដំណាំ បន្លែបង្ការ​ផ្សេងៗជាច្រើនទៀត។​​ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់ដូចគេ។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ ​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។

ប្រជាជននៅស្រុកកំពង់ស្វាយកាន់សាសនាដូចជាសាសនាព្រះពុទ្ធ។ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន បុណ្យសព ពិធីរៀបអាពាពិពាហ៏ បុណ្យភូមិឬបុណ្យជាច្រើនទៀតដែលអ្នកស្រុកប្រារព្ធឡើង ។

ការអប់រំ ល្វាជោមមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏មិនមានច្រើនដែរជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល និងខ្វះការយល់ដឹងច្រើន។

ទេសចរណ៍ គ្មាន​ទេនៅក្នុងភូមិល្វាជោម ព្រោះមិនមានកន្លែងអភិវឌ្ឍន៏ដែលជាទីចាប់អារម្មណ៏។ប៉ុន្ដែមានតំបន់ទេសចរណ៏នៅក្នុងខេត្តកំពង់ធំជាច្រើនកន្លែងដូចជា
រមណីយដ្ឋានបឹងសម្រឹត​
រមណីយដ្ឋានបឹងសម្រឹត​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៣២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋានបឹងសម្រឹត​គឺជា​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវគ្រប់ប្រភេទទាំងអស់មិនថាជនបរទេស ឬខ្មែរឡើយ។
រមណីយដ្ឋានបឹងសម្រឹត
កាត់​តាម​ដងស្ទឹង​សែន​មួយ​នៅ​ក្រុង​ស្ទឹងសែន និង​ធ្វើដំណើរទៅត្រង់ដែល​មាន​ចម្ងាយ​៣០គីឡូម៉ែត្រ​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថារមណីយដ្ឋានបឹងសម្រឹត​។ រមណីយដ្ឋាន​នេះ មាន​ទេសភាពដ៏ស្រស់ត្រកាល។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​កន្លែងលេងកំសាន្ដជាច្រើន​៕រមណីយដ្ឋាន​នេះមាន​ការទាក់ទាញ​ចាប់អារម្មណ៍​ពី​ក្នុង​តំបន់​និង​ពិភពលោក ចំពោះ​ជីវចម្រុះ​ដូចជា​​ ព​ពួ​ក​​​​ សត្វ​​កម្រ​និង​ពពួកសត្វ​ជិត​ផុត​ពូជ​ជាដើម​។ រមណីយដ្ឋាន​ទេសចរណ៍​នេះ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ែក​ខាងលិច​ក្រុង​កំពង់ធំ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។

 គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសសុង គឺមានពាំនាំមក​នូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើសិកម្មនានា និងផលដំនាំផ្សេងៗ។ នៅរដូវកាលនេះខ្យល់អាកាសធាតុ បានធ្វើអោយ​ទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរគឺមិនចង់ជួបប្រទេះនូវគ្រោះធម្មជាតិនោះទេ ដូចជា ការផ្ទុះភ្នំភ្លើង ឬបណ្តាលមកពី​ខ្យល់ព្យុះនៅតំបន់ត្រូពិច។ 
ព័ត៌មានទូទៅអំពីអាកាសធាតុ




#Article 64: វិគីភីឌា (765 words)


        ពណ្ណរាយ
លោកគ្រូ ស្ងួន ហឿន (អ្នកខ្លះហៅគាត់ថាលោកគ្រូតេង) លោករស់នៅភូមិតាអី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រទេសកម្ពុជា ។
លោកកើតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៤៨ នៅភូមិច្រេះ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ 
ឪពុកលោកមាននាម ស្ងួន(ស្លាប់) ម្ដាយមាននាម មិន (ស្លាប់) លោកគ្រូស្ងួន ហឿន មានបងប្អូន៥នាក់ ស្រី២នាក់ គាត់ជាកូនច្បង ។ 
ក្នុងវ័យកុមារអាយុត្រឹមតែជាងដប់ឆ្នាំលោកបានខិតខំតស៊ូរៀនសូត្រផង និងស៊ីឈ្នួលធ្វើការងារទូទៅដើម្បីបានស្បៀងយកមកចិញ្ចឹមឪពុកម្ដាយនិងប្អនៗ ។ ឈានមកដល់អាយុ១៦-១៧ឆ្នាំ ក្នុងវ័យនេះហើយដែលលោកបានឃ្លាតឆ្ងាយពីស្រុកកំណើត ឪពុកម្ដាយប្អូនៗ ដើម្បីចូលបំរើការងារជាកងកំលាំងប្រដាប់អាវុធ ដោយសារតែមានសង្គ្រាមកើតឡើងក្នុងប្រទេស ។ សំរាប់អង្គភាពដែលបានចូលបំរើជាតិនោះគឺជាកងស៊ើបការសម្ងាត់ ដើម្បីយកព័ត៌មានជូនដល់ថ្នាក់ដឹកនាំនៃអង្គភាព ។ ឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ គាត់ជាមនុស្សម្នាក់ដែលអត់ធ្មត់ព្យាយាម រហូតមកថ្ងៃមួយក៏បានមកដល់ភូមិតាអី គាត់ផ្ដើមមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះបានយ៉ាងប្រសើរ ។ 
លោកចាប់ផ្ដើមធ្វើឲ្យអ្នកភូមិមានការចូលចិត្ត ស្រឡាញ់រាប់អានគ្រប់គ្នាៗ ។ ក្នុងពេលនោះហើយគាត់ចាប់ផ្ដើមស្គាល់នារីម្នាក់ជាអ្នកភូមិនេះ ដោយសារតែក្នុងសម័យនោះមានការហាមប្រាមមិនឲ្យមានទំនាក់ទំនង ស្នេហារវៀងបុរសនារីគាត់ប្រាប់ឲ្យប្រធានអង្គភាពជួយរៀបចំធ្វើយ៉ាងណាអោយពួកគាត់បានរស់នៅជាមួយគ្នាបាន ។ ក្រោយពីបានទទួលស្នើសុំនេះហើយអង្គភាពបានចាត់ចែងរៀបចូលស្ដីដណ្ដឹងនារីនោះអោយគាត់ ។ 
មកដល់ថ្ងៃរៀបចំកម្មវិធីមង្គលការមិនមែនមានតែគូររបស់គាត់ជាមួយនាង អ៊ាត ប៊ុន្ធី តែមានការរៀបចំដល់ទៅប្រាំពីរគូរព្រមគ្នាក្នុងកម្មវិធីនេះ ។ បន្ទាប់ពីបានរស់នៅជាមួយគ្នាបានមួយរយៈអង្គភាពបានប្រកាសហៅលោកអោយលោកមកបន្តការងារនៅនៅរាជធានីភ្នំពេញ ។ លោកបានបំពេញការងារនៅក្នុងក្រសួងមហាផ្ទៃបានមួយរយៈធំ ដោយមានការនឹករលឹករលឹកភរិយាលោកក៏បានសុំច្បាប់មកផ្ទះដើម្បីបានជួបភរិយា ក្រោយពីមកដល់ផ្ទះហើយ ព្រោះតែឃើញមានជីវភាពខ្វះខាត់ឪពុកក្មេករបស់គាត់បានសុំអោយគាត់កុំទៅធ្វើការងារឆ្ងាយផ្ទះបន្តទៀតអី ។ គាត់សុំអោយលោកគ្រូនៅរកស៊ីប្រកបរបរក្បែៗផ្ទះ ដើម្បីងាយស្រួលបានមើលថែគ្នា ។ ដោយបានឃើញលំបាករបស់គ្រួសារ គាត់ក៏សំរេចចិត្តមិនបន្តទៅអង្គភាពដើមដែលនៅទីក្រុងភ្នំពេញវិញឡើយ។
កន្លងផុតទៅ១ឆ្នាំនៃការមករស់នៅជាមួយក្រុមគ្រួសារឃើញថាភាពខ្វះខាតនៅតែបន្តកើតមាន ស្រាប់ក្នុងពេលនេះហើយដែលគាត់ក្លាយជាគ្រូបង្រៀនថ្នាក់បឋមសិក្សា ។
ដោយមានការខ្វះខាត់អ្នកចេះអក្សរ ក្នុងតំបន់ដែលគាត់កំពុងរស់នៅ ខាងរដ្ឋាភិបាលបានប្រកាសជ្រើសរើសគ្រូបង្រៀនថ្នាក់បឋមឲ្យមានការប្រលងប្រជែងពីសមត្ថភាព។
ជាលទ្ធិផលលោក ស្ងួន ហឿន បានជាប់ជាគ្រូបង្រៀនថ្នាក់បឋមសិក្សា(មិនចាំឆ្នាំ) ។ ក្រោយពីជាប់ជាគ្រូមកគាត់បានខិតខំបណ្ដុះបណ្ដាល់កូនចៅអ្នកភូមិនៅរស់នៅជិតៗអោយចេះសរសេរចេះអានអក្សរជាច្រើននាក់ រហូតអ្នកខ្លះបានរៀនសូត្រចប់ប្រលងជាប់ជាគ្រូ ជាប៉ូលិស ជាដើម ។ 
លោគ្រូ ស្ងួន ហឿន បុត្របង្កើតចំនួន៦នាក់ និងបុត្រចិញ្ចឹមម្នាក់ស្រី ចំណែកបុត្របង្កើតរបស់គាត់ទាំងប្រាំមួយនាក់ក៏មានស្រីម្នាក់ដែរ ។ ដោយឡែកកូនប្រុសក្នុងចំណោមនាក់នោះមានម្នាក់បានបាត់បង់ជីវិតដោយសារជំងឺ ។ លោកគ្រូបានបំរើការងារជូនជាតិជាច្រើនឆ្នាំរហូតមកដល់ថ្ងៃដែលគាត់គ្រប់អាយុចូលនិវត្តន៍ តែទោះបីជាចូលនិវត្តន៍ទៅហើយក្ដីក៏រដ្ឋនៅតែត្រូវលោកឲ្យជួយធ្វើការខ្លះៗបន្តទៀត ទាំងនេះដោយសារតែគាត់មានស្នាដៃការងារបំរើជាតិ និងទទួលក្ដីគោរពស្រឡាញ់ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះផងដែរ។ 
ជាអកុសល្យសំរាប់លោកគ្រូ គាត់មានជំងឺលើសឈាមដោយមិនបានរក្សាខ្លួនតាំងពីដំំបូងឡើយ រហូតមកដល់ថ្ងៃមួយគាត់បានជួបហេតុការណ៍ដួលទៅលើដីធ្វើឲ្យគាត់ពិការឬស្លាប់មួយចំហៀងខ្លួន ក្រោយមកគាត់បានរក្សាជាប្រចាំ ប៉ុន្តែការដួលរបស់គាត់នៅតែបន្តកើតមានរហូត ។ ជាចុងក្រោយជំងឺនេះបានធ្វើឲ្យលោកគ្រូមានសុខភាពកាន់តែទន់ខ្សោយឡើងៗរហូតមកដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៣ៈ២៨នាទីលោកគ្រូបានលាចាកលោកនេះ ។ 
បច្ចុប្បន្នធាតុរបស់លោកបានតំកល់រៀបចំទុកនៅក្នុងភូមិតាអី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រទេសកម្ពុជា ។

លោកគ្រូជាបុគ្គលម្នាក់ដែលបានកសាងស្នាដៃជាច្រើនជូនជាតិមាតុភូមិ តាំងតែសម័យសង្រ្គាមស៊ីវិល រហូតមកដល់ប្រទេសមានស្ថេរភាព។

វិគីភីឌាភាសាខ្មែរជាទីប្រជុំចំណេះគ្រប់ប្រភេទដែល​មនុស្សគ្រប់ជាតិសាសន៍ បាននិងកំពុងបរិច្ចាក ចំណេះដឹងផងខ្លួន ដើម្បីមនុស្សជាតិទូទៅជាពិសេស សំរាប់កូនខ្មែរ​ទាំងអស់គ្នា។ 
វិគីភីឌា​បានចាប់ផ្ពើមនៅថ្ងៃទី១៥ខែមករា ឆ្នាំ២០០១។ វិគីភីឌាភាសាខ្មែរបានចាប់ផេី្ដម​នៅឆ្នាំ២០០៥។

លោកជីមបូ វ៉ែល នឹងឡារី សាងហ្គឺបង្កើតវាសំរាប់ចំណែកបង្គ្រប់វសករណ៏សរសេរ Nupedia។ឥឡួវនេះវាជារបស់មូលស្ថាបនាវិគិមេឌា។

វិគីគឺជាវិបសាយ​មួយដែលអនុញ្ញាតអោយអ្នកទស្សនាចូលទៅកែប្រែអត្តបទរបស់ពួកគេនៅក្នុង​កុំព្យូទរ័របស់គេផ្ទាល់។ អ្នកទស្សនាក៏អាចបង្កើតនូវអត្តបទថ្មីៗ នឹងកែប្រែរៀបចំ​នូវអត្តបទដែលមានរួចមកហើយបានដែរ។ រឿងដែលងាយស្រួលម៉្យាងទៀតគឺថាកម្មវិធីវិគី​អនុញ្ញាតអោយកែប្រែអត្តបទនឹងអាចតែ hyperlinks.ហើយអត្ថប្រយោជន៍ផ្សេងៗទៀតរបស់វិគីគឺអនុញ្ញាតអោយបន្ថែម រឺក៏ផ្លាស់ប្តូររូបភាព តារាង និងសមាសភាពអន្តរកម្មពិតប្រាកដដូចជាហ្គេមជាដើម។

វិគីបានផ្តល់អោយអ្នកប្រើប្រាស់នូវភាពងាយស្រួលជាច្រើន។ ពេលខ្លះអ្នកប្រើប្រាស់​អាចមានការងាយស្រួលក្នុងការមើល​ទំព័រវិបសាយដួចដែលអ្នកប្រើប្រាស់ជាប្រចាំមើលដែរ មុននឹងក្រោយពេលការផ្លាស់ប្តូរដែលពួកគេបានបង្កើត។ វាមិនចាំបាច់ត្រូវការចេះប្រើប្រាស់ HTML(hypertext markup language) រឺក៏សាកល្បងប្រើប្រាស់នៅក្នុងកូដ HTMLនោះទេ។ ឧទាហរណ៍​ដ៏សំខាន់ដែលគួរតែដឹងនៃវិបសាយវីគីនោះគឺថាវិគីភីឌា​គឺជាការសហការគ្នាដើម្បីសាងសង់​វចនានុក្រមមួយតាមប្រពន្ធ័អ៊ិនធឺណេត។Facebook 

វិគីភីឌាទាំងអស់មាន៕

វិគីភីឌាអាឡឺម៉ង់មាន DVD-ROM ដែរ ។ នៅវិគីភីឌាអង់គ្លេសគេចង់ធ្វើនៅ DVD នឹងក្រដាសដែរ ។
វិគីភីឌាភាសាខ្មែរគឺជាវិគីភីឌាមួយដែលមានអត្ថបទតិច។

ភាសាខ្មែរ​

ពាក្យវិគីភីឌាគឺជាពីរពាក្យ

ដូច្នេះវិគី(លឿនៗ) និង ភីឌា(ការអប់រំ)គឺជាការអប់រំដែលលឿន ។




#Article 65: ប្រាសាទអង្គរវត្ត (881 words)


ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប ដែលមានចម្ងាយចំនួន ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបតាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។ ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ។ ប្រាសាទនេះជាប្រាសាទតំណាងឱ្យភ្នំសុមេរុ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ រហូតដល់សម័យក្រោយមក បានប្រែក្លាយជាបូជដ្ឋានព្រះពុទ្ធសាសនា។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថអង្គរវត្តនៃស្ថាបត្យកម្មខ្មែរ។ ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា  ដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជាជារូបភាពតំណាងប្រទេសជាតិខ្មែរ ។ ប្រាសាទត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា ១៦គីឡូម៉ែត្រ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង ១៥០០ម៉ែត្រ x ទទឹង១៣០០ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅវែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រាវជ្រាវរបស់អ្នកសិក្សាបានវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារស្ថាបត្យកម្មខ្មែរមានរូបអប្សរា និងទេវតា ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ។

ពាក្យថាអង្គរ តាមវចនានុក្រមរបស់លោកគ្រូ ពៅ សាវរស អង្គរមកពីពាក្យសំស្ដ្រ នគរ មានន័យថា ទីក្រុង រាជធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមានព្រះសង្ឃគង់នៅ។ រួមន័យមក អង្គរវត្ត មានន័យថាជាទីក្រុងដែលមានវត្ត[ព្រះពុទ្ធសាសនា]។ តាមវចនានុក្រមគឺវាបានមកពី នគរវត្ត ជាឈ្មោះប្រាសាទបុរាណមួយកលងនៅក្នុងខេត្តសៀមរាប ជាមហាមន្ទីររុងរឿងដោយលំអគ្មានពីរ (ហៅក្លាយមកជាអង្គរវត្ត)។ ពាក្យ នគរនេះច្រើនតែមានសំឡេងក្លាយឃ្លាតជាអង្គរដូច្នេះឯង ដូចជានគរបាល នគរបុរី នគរយមរាជ នគរវត្តក្លាយជាអង្គរបាល អង្គរបុរី អង្គរជមរាជ អង្គរត្តជាដើម។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា បរមវិស្ណុលោក។ ការវិវត្តនៃឈ្មោះ អង្គរវត្ត នេះអាចត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រ។ តាមសិលាចារឹកនៅសតវត្សទី១៦ បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក។ ពាក្យ ឥន្ទ្រប្រ័ស្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ្រ។  មួយចំណែកទៀតនៅសតវត្សរ៍ទី១៧ ត្រូវបានគេហៅថា ឥន្ទបត្តម្ភានគរស្រីសុធរវពិស្ណុលោក។ បើតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាតពាក្ថាយ ឥន្ទបត្ត ឬ ឥន្ទ្រប្រ័ស្ថ នេះមានសេចក្ដីពន្យល់ដូចតទៅ៖ ឈ្មោះក្រុងមួយក្នុងប្រទេសឥណ្ឌាសម័យបុរាណ ត្រង់កន្លែងក្រុងទេល្ហីសព្វថ្ងៃនេះ។ ប្រជាជនខ្មែរ សម័យមហានគរ  ប្រើពាក្យនេះជាវិសេសនាមឬជាគោរមនៃក្រុមមហានគរ ច្រើនប្រើក្នុងព្រះបរមរាជសាសន៍ ឬព្រះបរមរាជឱង្ការ ថា ព្រះបាទសម្តេចព្រះរាជឱង្ការបរមបពិត្រកម្ពុជាធិបតីស្រីឥន្រ្ទប្រ័ស្ថបុរីរ័ត្នរាជធានី... (ប្រើពាក្យនេះតាំងអំពីបានព្រះខ័នរាជ្យ ដែលមានសេចក្ដីតំណាលថា ព្រះឥន្រ្ទយកមកប្រទានទុកជាកេរ្តិ៍ជាសស្រ្តាដ៏វិសេសសម្រាប់កម្ពុជារដ្ឋ។  ចំពោះប្រជាជនខ្មែរជាពិសេសអ្នករស់នៅខេត្តសៀមរាបច្រើននិយមហៅឈ្មោះរួមមួយថា អង្គរតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធនៅលើពិភពលោកទាំងអស់បានកំណត់ហៅឈ្មោះរួមមួយថា អង្គរវត្ត រហូតមកដល់បច្ចុប្បន្ន។ ឈ្មោះសម័យថ្មី អង្គរវត្តមានន័យថា ទីក្រុងវត្ត ក្នុងភាសាខ្មែរ អង្គរមានន័យថា ទីក្រុង រឺ ទីក្រុងធានី ជាទម្រង់ប្រាក្រឹតនៃពាក្យ នគរ ដែលមកពីពាក្យភាសាសំស្ក្រឹត nagara ()។ វត្តគឺជាពាក្យខ្មែរសម្រាប់ ទេវាល័យលើដី បានមកពីពាក្យបាលី vatta (वत्त)។ មុនពេលនេះ ប្រាសាទនេះត្រូវបានគេស្គាល់ថាជា បរមវិស្ណុលោក (Parama Vishnuloka ជាភាសាសំស្ក្រឹត) បន្ទាប់ពីងារបច្ឆាមរណៈនៃស្ថាបនិកនៃប្រាសាទ។

ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២(ខ្លះសរសេរ : ព្រះបាទសូរិយាវរ្ម័នទី២) (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ក្នុងនោះផងដែរ ប្រាសាទនេះមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល។ បើតាមលោកហ្សក-សឺដែស ប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែការវិវត្តនៃឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារឹកនៅសតវត្សរ៍ទី១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ត បញ្ជាក់ទៅលើការឆ្លងពីព្រហ្មញ្ញសាសនា ទៅព្រះពុទ្ធសាសនាហីនយាន។ ពាក្យឥន្រ្ទប្រត្ថ មានន័យថា ទីក្រុងរបស់ព្រះឥន្ទ ។ ក្នុងព្រហ្មញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់ គោរពបូជា។ ឧទាហរណ៍ដូចជា វត្តទាំងពីរនៅក្នុង ប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង ។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសម្រាប់រំលឹកទៅដល់ មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះ គឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោធរបុរៈ ។) ហើយមួយចំណែកទៀតនៅសតវត្យរ៍ទី ១៧ ហៅថាឥន្ទបត្តម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំណែកឈ្មោះថាអង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាប ច្រើនហៅឈ្មោះរួមមួយគឺ អង្គរតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺអង្គរវត្តដែរ។ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ធម្មជាតិវិទូបារាំងលោក អង់ហ៊្រី-មូហ៊ត(Henri Mouhot) នៅឆ្នាំ១៨៦០។

អង្គរវត្តសណ្ដូកទៅភាគខាងជើង នៃទីប្រជុំជនសម័យទំនើបសៀមរាប និងទិសខាងត្បូងចម្ងាយខ្លី និងខាងកើតបន្តិចនៃរាជធានីពីមុននេះ ដែលស្ថិតនៅបាពួន។ វាគឺជាតំបន់របស់កម្ពុជាមួយ ដែលមានក្រុមរចនាសម្ព័ន្ធសំណង់សំខាន់ៗ។ ស្ថិតនៅខាងត្បូងបំផុតនៃស្ថានីយសំខាន់ៗរបស់អង្គរ។ការរចនាដើមដំបូង និងសំណង់ប្រាសាទបានធ្វើឡើងនៅពាក់កណ្ដាលទីមួយនៃសតវត្សទី១២ កំឡុងរជ្ជកាលព្រះសូរ្យវរ្ម័នទី២ (បានសោយរាជ្យ១១១៣-រ.១១៥០)។ ឧទ្ទិសដល់ព្រះវិស្ណុ ត្រូវបានសាងឡើងជាប្រាសាទភាវៈតំណាងព្រះមហាក្សត្រនិងទីក្រុងរាជធានី។ មិនថាសិលាចារឹកការស្ថាបនា រឺក៏អក្សរចារឹកសហសម័យមួយណាដែលបញ្ជាក់អំពីប្រាសាទនេះត្រូវបានគេរកឃើញទេ ឈ្មោះដើមរបស់ប្រាសាទមិនត្រូវបានគេស្គាល់ ប៉ុន្តែវាប្រហែលជាត្រូវបានស្គាល់ថាជា បរមវិស្ណុលោក (ន័យចំ ស្ថានព្រះវិស្ណុដ៏ពិសិដ្ឋ ខ្មែរបុរាណ  អះ. សំស្ក្រឹត) បន្ទាប់ពីទេវៈជាប្រមុខ។ ការដំណើរការហាក់បីដូចបញ្ចប់មួយរយៈពេលខ្លី ក្រោយការសោយទីវង្គតរបស់ព្រះមហាក្សត្រ ដែលបន្សល់ទុកខ្លះនូវការតុបតែងលំអចម្លាក់លៀនស្រាលៗមិនទាន់បានបញ្ចប់។ នៅឆ្នាំ១១៧៧ ប្រហែលជា២៧ឆ្នាំបន្ទាប់ពីការសោយទីវង្គតរបស់ព្រះសូរ្យវរ្ម័នទី២ អង្គរត្រូវបានលួចប្លន់បំផ្លិចបំផ្លាញដោយពួកចាម សត្រូវជាប្រពៃណីរបស់ខ្មែរ។ ក្រោយមក ចក្រភពនេះត្រូវបានស្ដារដោយព្រះមហាក្សត្រថ្មី ជ័យវរ្ម័នទី៧ ដែលបានស្ថាបនារាជធានីថ្មីនិងប្រាសាទភាវៈតំណាង (អង្គរធំ និងបាយ័នរៀងៗគ្នា) ពីរបីសហាតិមាត្រទៅទិសខាងជើងនេះ។ នៅចុងសតវត្សទី១៣ អង្គរវត្តបន្តិចម្ដងៗបានប្រែពីការប្រើជាប្រយោជន៍ព្រហ្មញ្ញសាសនាទៅជាប្រយោជន៍ពុទ្ធសាសនាថេរវាទ ដែលបន្តមកដល់សម័យបច្ចុប្បន្ននេះ។ អង្គរវត្តគឺមិនធម្មតាចំណោមប្រាសាទសម័យអង្គរនានាក្នុងនោះ ទោះបីជាវាគឺជាអ្វីមួយត្រូវបានគេទុកចោលបន្ទាប់ពីសតវត្សទី១៦ ប្រាសាទនេះមិនដែលត្រូវបានគេបោះបង់ចោលទាំងស្រុងឡើយ ការការពាររបស់ប្រាសាទកំពុងឈានមកដល់ ម្យ៉ាងដោយការពិតថាគូទឹករបស់វាក៏បានផ្ដល់ការគាំពារខ្លះពីការដុះស៊ប់ទ្រប់ដោយព្រៃស្បាតផងដែរ។  ម្នាក់ក្នុងចំណោមពួកអ្នកទេសចរណ៍លោកខាងលិចទៅកាន់ប្រាសាទនេះគឺ អន់តូន្យូ-ដា-ម៉ាដឹឡេណា សង្ឃជាតិព័រទុយហ្គាល់មួយអង្គ ដែលបានទៅលេងនៅឆ្នាំ១៥៨៦ និងបាននិយាយថាវា គឺដូចជាសំណង់មិនធម្មតាដែលមិនអាចពិពណ៌នាវាជាមួយប៊ិចបាន ជាពិសេស ដោយហេតុថាវាហាក់ដូចជាគ្មានសំណង់ផ្សេងណាដូចនៅក្នុងលោក។ វាមានប្រាង្គច្រើននិងការតុបតែង ហើយការធ្វើឱ្យល្អឡើងទាំងអស់ដែលទេពកោសល្យមនុស្សអាចនឹងគិតដល់។ នៅពាក់កណ្ដាលសតវត្សទី១៩ ប្រាសាទនេះត្រូវបានទៅទស្សនាដោយធម្មជាតិវិទូ និងអ្នករុករកជាតិបារាំង អង់ហ៊្រី-មូហ៊ត ដែលបានផ្សព្វផ្សាយដោយប្រជាជននូវស្ថានីយនេះនៅភាគខាងលិចតាមរយៈសាធារណកម្មនៃកំណត់ត្រាការធ្វើដំណើរ នៅក្នុងអ្វីដែលលោកបានសរសេរមួយក្នុងចំណោមប្រាសាទទាំងនេះ—ជាគូប្រជែងទៅនឹងរបស់សុឡុម៉ុន និងសាងឡើងដោយមីឆេលអ៊ែងជែលឡូ—ដែលចូលរួមជាកន្លែងកិត្តិយសមួយនៅក្បែរសំណង់ដ៏ស្រស់ស្អាត់បំផុតរបស់យើង។ ប្រាសាទនេះធំជាងរាល់សំណង់ដែលបានបន្សល់ទុកអោយពួកយើងដោយក្រិក រឺ រ៉ូម ហើយបង្ហាញអោយឃើញភាពផ្ទុយស្រឡះដ៏ក្រៀមក្រំទៅនឹងសភាពនៃអនារ្យធម៌ដែលក្នុងនោះប្រទេសជាតិនេះឥឡូវ​ត្រូវបានលិចលង់ទៅហើយ។លោកមូហ៊ត ក៏ដូចជាពួកអ្នកទេសចរណ៍លោកខាងលិចដំបូងៗដែរ បានគិតថាវាពិបាកនឹងជឿថាខ្មែរអាចសាងសង់ប្រាសាទនេះបាន និងបានចុះកាលបរិច្ឆេទវាដោយច្រឡំទៅនឹងក្បែរៗសម័យមួយដូចគ្នាដូចរ៉ូម។ ប្រវត្តិពិតនៃអង្គរវត្តត្រូវបានទម្លុះទម្លាយរួមគ្នាដោយភស្តុតាងខាងរចនាបថនិងអភិលេខន៍តែប៉ុណ្ណោះ ដែលបានប្រមូលបានកំឡុងការបោសសំអាតជាបន្តបន្ទាប់និងការស្ដារស្នាដៃឡើងវិញ បានបន្តទូទាំងស្ថានីយអង្គរទាំងមូល។ គ្មានលំនៅដ្ឋាន រឺ ផ្ទះ រឺ សញ្ញានៃការតាំងលំនៅជាប្រក្រតីរួមជាមួយប្រដាប់ប្រដាចំអិនអាហារ អាវុធ រឺ វត្ថុនៃការតុបតែងខ្លួនជាធម្មតាបានរកឃើញនៅស្ថានីយបុរាណនានាឡើយ។ ជំនួសវិញ មានភស្តុតាងនៃបូជនីយដ្ឋាននានាខ្លួនឯងទៅវិញ។

អង្គរវត្តត្រូវការការស្ដារឡើងវិញច្រើននៅសតវត្សទី២០ ជាសំខាន់ការយកដីរុំកោះនិងសារពើរុក្ខជាតិចេញ។ ការងារត្រូវបានអាក់ខានដោយសង្គ្រាមរដ្ឋប្បវេណី និងការគ្រប់គ្រងប្រទេសដោយខ្មែរក្រហមកំឡុងទសវត្ស១៩៧០ និង១៩៨០ ប៉ុន្តែការបំផ្លិចបំផ្លាញតិចតួចដោយប្រៀបធៀបត្រូវបានធ្វើកំឡុងសម័យនោះ ក្រៅពីនេះទៅមានពួកចោរ និងការបំផ្លាញនូវរូបចម្លាក់សម័យក្រោយអង្គរភាគច្រើនទៀត។ប្រាសាទនេះគឺជានិមិត្តរូបពោរពេញដោយថាមពលរបស់កម្ពុជា និងជាប្រភពនៃមហាមោទនភាពជាតិដែលបានដាក់ជាកត្តាក្នុងទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយបារាំង សហរដ្ឋ និងអ្នកជិតខាងរបស់ខ្លួន ថៃ។ រូបគំនូរនៃអង្គរវត្តធ្លាប់ជាផ្នែកមួយនៃទង់ជាតិនានារបស់កម្ពុជាចាប់តាំងពីការដាក់បញ្ចូលនូវកំណែលើកទីមួយ រង្វង់ឆ្នាំ១៨៦៣។ ដោយសារទស្សនៈវិស័យខាងប្រវត្តិសាស្ត្រកាន់តែធំ និងបរិវត្តវប្បធម៌ថែមទៀត យ៉ាងណាៗ ប្រាសាទអង្គរវត្តនេះមិនបានក្លាយត្រឹមតែជានិមិត្តរូបនៃមោទនភាពជាតិផ្ទាល់ជាតិសាសន៍នោះទេ ប៉ុន្តែក៏ត្រូវបានដាក់បញ្ចូលទៅក្នុងដំណើរការនយោបាយ-វប្បធម៌នៃផលិតកម្មកេរដំណែលបារាំង-អាណានិគម ក្នុងនោះដែលទីស្ថានប្រាសាទដើមត្រូវបានតាំងបង្ហាញក្នុងពិព័ណអាណានិគមបារាំងនិងសកលនៅប៉ារីសនិងម៉ាខ់សីរវាងឆ្នាំ១៨៨៩ និង១៩៣៧។មរតកសិល្បៈដ៏រុងរឿងនៃអង្គរវត្តនិងបូជនីយដ្ឋានខ្មែរផ្សេងៗនៅតំបន់អង្គរបានដឹកនាំបារាំងដោយផ្ទាល់ទទួលយកកម្ពុជាជាអាណាព្យាបាលនៅថ្ងៃ ១១ សីហា ១៨៦៣ និងលុកលុយសៀមដើម្បីត្រួតត្រាលើវិកិណ្ណដ្ឋាននានា។ នេះបាននាំឱ្យកម្ពុជាភ្លាមៗអះអាងដែនដីនានាឡើងវិញនៅជ្រុងខាងលិចឆៀងខាងជើងនៃប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម(ថៃ)ចាប់តាំងពីឆ្នាំ១៣៥១នៃគ.ស.(ម៉ានិច-ជុមសៃ ២០០១) រឺដោយរឿងរ៉ាវខ្លះៗ ១៤៣១ គ.ស.។ កម្ពុជាបានទទួលបានឯករាជ្យពីបារាំងនៅថ្ងៃ ៩ វិច្ឆិកា ១៩៥៣ និងបានគ្រប់គ្រងអង្គរវត្តចាប់តាំងពីពេលនោះមក។កំឡុងពេលនៅចំកណ្ដាលនៃសង្គ្រាមវៀតណាម ព្រះប្រមុខរដ្ឋនរោត្តម-សីហនុបានទទួលចាក្លឹន-ខឹនន្ឌីនៅកម្ពុជាដើម្បីបំពេញក្ដីស្រមៃអស់មួយជីវិតរបស់លោកស្រីទៅមើលអង្គរវត្ត។នៅក្នុងកុប្បកម្ម មករា ២០០៣បានផ្ទុះនៅភ្នំពេញ ពេលដែលពាក្យចចាមអារ៉ាមមិនពិតទាល់តែសោះបានខ្ចរខ្ចាយថាតារាសម្ដែងស្រីសាច់រឿងល្ខោនថៃបានអះអាងថាអង្គរវត្តជារបស់ថៃ។

ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព។នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង។

អង្គរវត្ត តាំងនៅ , គឺជាការបន្សំតែមួយគត់នៃប្រាសាទភ្នំ ការរចនាជាបទដ្ឋានសម្រាប់ពួកប្រាសាទសភាវៈតំណាងរបស់អធិរាជាណាចក្រនេះ គ្រោងចុងក្រោយនៃថែវសហមជ្ឈមណ្ឌល និងឥទ្ធិពលពីឱឌ៉ិឝានិងចោឡ៊រ៊ នៃទមិឡនាដុ ឥណ្ឌា។ ប្រាសាទនេះគឺជាតំណាងនៃភ្នំព្រះសុមេរុ លំនៅនៃពួកទេវៈ: ជួរចតុរង្គចំកណ្ដាលនៃប្រាង្គជាសញ្ញាសំគាល់កំពូលទាំងប្រាំនៃភ្នំ ហើយជញ្ជាំងនិងគូទឹក ជាជួរភ្នំព័ទ្ធជុំវិញ និងមហាសមុទ្រ។  ច្រកចូលទៅកាន់តំបន់ខាងលើនៃប្រាសាទគឺកាន់តែដាច់ដោយឡែកជាលំដាប់ ជាមួយនឹងពួកគ្រហស្ថដែលកំពុងត្រូវបានគេអនុញ្ញាតឱ្យចូលនៅជាន់ទាបបំផុតតែប៉ុណ្ណោះ។មិនដូចប្រាសាទខ្មែរភាគច្រើនទេ អង្គរវត្តគឺបែរមុខទៅទិសខាងលិច ផ្ទុយពីប្រាសាទផ្សេងបែរទៅទិសខាងកើត។ នេះបាននាំមកនូវហេតុជាច្រើន (រួមមានហ្គ្លេសហ្សឹ និង ហ្សក-សឺដេស) សន្និដ្ឋានថាព្រះបាទសូរ្យវរ្ម័នបានបម្រុងទុកវាសម្រាប់ជាប្រាសាទបញ្ចុះព្រះសពរបស់ទ្រង់។ ភស្តុតាងបន្ថែមទៀតចំពោះការមើលឃើញដូចនេះត្រូវបានផ្ដល់ដោយចម្លាក់លៀនស្រាលៗ ដែលបានធ្វើតាមក្បួនក្នុងទិសដៅប្រឆាំងនឹងទក្ខិណាវដ្ដ-ប្រសវ្យៈជាយត្តសព្ទវិជ្ជាហិណ្ឌូ-ដូចនេះគឺជាការបញ្ច្រាសនៃរបៀបធម្មតា។  ក្បួនរីត៍ជាច្រើនប្រារព្ធក្នុងរបៀបបញ្ច្រាសកំឡុងសេវការបុណ្យសពព្រហ្មញ្ញ។ បុរាណវិទូ ឆាលអឹស-ហាយអ៊ែមក៏បានពិពណ៌នានូវអ្វីនៅខាងក្នុងដែលប្រហែលជាក្រឡបញ្ចុះសពដែលត្រូវបានគេយកមកពីប្រាង្គប៉មកណ្ដាល។  វាត្រូវបានគេហៅដោយអ្នកខ្លះថាជាការចំណាយកម្លាំងច្រើនបំផុតលើសាកសពមួយដែលគេបោះបង់ចោល។  ហ៊្វ្រីម៉ឹន និង ចាខ យ៉ាងណាក៏ដោយ កត់សម្គាល់ថាប្រាសាទអង្គរផ្សេងៗជាច្រើនបែរមុខចេញពីទិសខាងកើតជាធម្មតា និងផ្ដល់យោបល់ថាការបង្វែររបស់អង្គរវត្តគឺដោយសារតែការឧទ្ទិសរបស់ប្រាសាទដល់ព្រះវិស្ណុ ដែលព្រះអង្គរាប់អាននឹងទិសខាងលិច។ការបកស្រាយបន្ថែមអំពីអង្គរវត្តត្រូវបានស្នើដោយអិលឡឹណឺរ-មែនិកា។ ដោយទាញយកការបង្វែរទិសនិងទំហំខ្នាតរបស់ប្រាសាទនេះ ហើយនិងនៅលើភាគខាងក្នុងនិងការរៀបចំនៃចម្លាក់លៀនស្រាលៗ គាត់លើកឡើងថារចនាសម្ព័ន្ធសំណង់បង្ហាញនូវសករាជថ្មីនៃសន្តិភាពដែលបានប្រកាសក្រោមរាជព្រះបាទសូរ្យវរ្ម័នទី២: ជារង្វាស់នៃវដ្តកាលសុរិយគតិ និងចន្ទគតិត្រូវបានសាងជាលំហពិសិដ្ឋនៃអង្គរវត្ត អាណត្តិទេពនេះដើម្បីដឹកនាំត្រូវបានពឹងទៅលើមន្ទីរនិងសាលស័ក្ដសិទ្ធ ដែលក្នុងន័យចងចាំនូវអំណាចរបស់ព្រះរាជា និងដើម្បីគោរពដល់និងធ្វើឱ្យស្ងប់ព្រះទ័យពួកទេវៈដែលគង់នៅស្ថានលើ។ ការលើកឡើងរបស់មែនិកាត្រូវបានទទួលយកជាមួយការលាយឡំគ្នានៃចំណាប់អារម្មណ៍និងសង្ស័យនិយមក្នុងរង្វង់បណ្ឌិតសភា។ គាត់ដាក់ខ្លួនឯងអោយនៅឆ្ងាយពីបរិកប្បកម្មនៃអ្នកដទៃ ដូចជាហ្គ្រេម-ហ៊ែងខខ់ ថាអង្គរវត្តគឺជាផ្នែកនៃតំណាងតារានិករមករ។

អង្គរវត្តជាគំរូដំបូងនៃរចនាបថបុរាណនៃស្ថាបត្យកម្មខ្មែរ—រចនាបថអង្គរវត្ត—ដែលវាបានដាក់ឈ្មោះតាមប្រាសាទនេះ។ នៅសតវត្សទី១២ ពួកស្ថាបត្យករខ្មែរធ្លាប់មានជំនាញនិងទំនុកចិត្តក្នុងការប្រើប្រាស់ថ្មភក់ (ផ្ទុយពីឥដ្ឋ រឺ ថ្មបាយក្រៀម ) សម្ភារៈសាងសង់សំខាន់។ ភាគច្រើនទីដែលមើលឃើញគឺជាដុំថ្មភក់ ដែលពេលនោះថ្មបាយក្រៀមត្រូវបានប្រើសម្រាប់កំពែងខាងក្រៅនិងសម្រាប់ផ្នែកខ្លះនៃរចនាសម្ព័ន្ធសំណង់ដែលបានលាក់កំបាំង។ ភ្នាក់ងារដែលរុំភ្ជាប់បានប្រើប្រាស់ដើម្បីចូលរួមទៅជាដុំៗតែមិនទាន់ត្រូវបានគេដឹងនៅឡើយ ថ្វីបើជ័រឈើធម្មជាតិ រឺ កំបោរប្រេងត្រូវបានគេលើកឡើងក៏ដោយ។អង្គរវត្តទាញបានការកោតសរសើរលើសគេបង្អស់ចំពោះភាពស៊ីគ្នានៃការរចនាផ្ទាល់ខ្លួន ដែលត្រូវបានគេប្រៀបធៀបនឹងស្ថាបត្យកម្មនៃក្រិកនិងរ៉ូមបុរាណ។ តាមរយៈលោកម៉ូហ៊្រីស-ហ្គ្លេសហ្សឹ អ្នកអភិរក្សអង្គរពាក់កណ្ដាលសតវត្សទី២០ ប្រាសាទនេះ សម្រេចបានភាពល្អឥតខ្ចោះតាមបែបបុរាណដោយសារបូជនីយដ្ឋានភាពដែលបានបង្អាក់នូវធាតុនឹងនរយ៉ាងល្អវិចិត្រនិងការរៀបចំយ៉ាងត្រឹមត្រូវនៃខ្នាតទំហំរបស់ប្រាសាទ។ វាគឺជាកិច្ចការងារនៃអំណាច ឯកភាព និងរចនាបថ។តាមស្ថាបត្យកម្ម ចរិកលក្ខណៈធាតុជាច្រើននៃរចនាបថនេះរួមមាន: ប្រាង្គប៉មរាងក្បាលទូក បុនទន្តដែលមានរាងដូចជាត្របកឈូកច្រើន កន្លះ-ថែវពង្រីកផ្លូវរបៀង ថែវអ័ក្សភ្ជាប់ទៅនឹងរបងព័ទ្ធជុំវិញ និងលានរាងកាកបាទដែលលេចឡើងតាមបណ្ដោយអ័ក្សធំនៃប្រាសាទ។ ធាតុផ្សំតុបតែងជាធម្មតាគឺទេវតា (រឺ អប្សរា) ចម្លាក់លៀនស្រាលៗ និងនៅលើកម្រងផ្កាភ្ញីធំសន្ធឹងរបស់ហោជាង និងឈុតឆាកនិទានកថា។ រូបចម្លាក់បដិមានៃអង្គរវត្តត្រូវបានចាត់ចែងទុកអភិរក្ស កំពុងតែនៅដដែលនិងមិនសូវមាំមួនជាងស្នាដៃដើមដំបូងឡើយ។ ធាតុសំខាន់ផ្សេងទៀតនៃការរចនាត្រូវបានគេបំផ្លិចបំផ្លាញដោយការលួចឆក់ប្លន់និងការកន្លងទៅនៃពេលវេលា រួមមានការបូកពាសស្រោបមាសលើប៉មប្រាង្គ ដោយការស្រោបមាសលើរូបចម្លាក់លើចម្លាក់លៀនស្រាលៗ និងបន្ទះពិតានឈើនិងទ្វារនានា។រចនាបថអង្គរវត្តត្រូវបានតោងបន្តដោយសម័យបាយ័ន នៅក្នុងនោះដែលគុណភាពត្រូវបានបូជាយញ្ញជាញឹកញាប់ទៅដល់បរិមាណ។ ប្រាសាទដទៃទៀតស្ថិតក្នុងរចនាបថនេះគឺ បន្ទាយសំរែ ធម្មនន្ទ ចៅសាយទេវតា និងប្រាសាទដំបូងក្នុងនោះព្រះពិធូរ នៅអង្គរ ខាងក្រៅអង្គរ បឹងមាលា និងភាគខ្លះនៃភ្នំរុងនិងពិមាយ។

តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រម៉ាណជាង 30មុឺននាក់ និង ដំរី ជាង 6ពាន់ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោន នៅក្នុងទំហំ ខ្នាត , និង ភាពស៊ីមេទ្រី ឡើងដល់កំពូល ដែលត្រូវបាន គេជឿថាជាប្រាសាទសាសនា ដ៏ធំបំផុត របស់ពិភពលោក។ (អង្គរវត្តជាប់ជាស្ថាបត្យកម្មកំពូលក្នុងលោក)

កំពែងខាងក្រៅ ១០២៤ គុណនឹង៨០២ម និង កំពស់៤,៥ម ព័ទ្ធជុំវិញដោយលាននៃធ្លាបើក៣០ម និងគូទឹកមួយបណ្ដោយ១៩០ម។ ច្រកចូលទៅប្រាសាទនេះគឺនៅក្បែរច្រាំងដីនៅខាងកើតនិងផ្លូវកាត់ទឹកធ្វើពីថ្មភក់ទៅខាងលិច នៅខាងចុង ច្រកចូលធំ គឺជាការបន្ថែមចុងក្រោយ ប្រហែលជាជំនួសឲ្យស្ពានឈើ។ មាន គោបុរៈជាច្រើន នៅគ្រប់ទិសធំៗ ខាងលិចនៅឆ្ងាយពីអាធំជាងគេបង្អស់ហើយនិងមានប៉មប្រាង្គបាក់បែកបី។ លោកហ្គ្លេសហ្សឹកត់សម្គាល់ថាគោបុរៈនេះទាំងលាក់កំបាំងនិងចំណាំងឱ្យទ្រង់ទ្រាយប្រាសាទនេះសមរម្យ។ ខាងក្រោមប្រាង្គខាងត្បូងមានរូបចម្លាក់ព្រះវិស្ណុមួយអង្គ ដែលគេស្គាល់ថា តារាជ ដែលប្រហែលដើមឡើយបានស្ថិតនៅកន្លែងសក្ការៈបូជាកណ្ដាលនៃប្រាសាទ។ ថែវជាច្រើនរត់នៅចន្លោះប្រាង្គនានានិងឆ្ងាយរហូតដល់ច្រកចូលពីរថែមទៀតនៅខាងណាមួយនៃគោបុរៈជារឿយៗចាត់ទុកថាជាច្រកដំរី តាមដែលច្រកនោះមានទំហំល្មមដើម្បីអោយសត្វទាំងនោះចូលបាន។ ថែវទាំងនេះមានសសរបួនជ្រុងនៅខាងក្រៅ (ខាងលិច) និងជញ្ជាំងបិទជិតនៅខាងក្នុង (ខាងកើត)។ ពិតានចន្លោះសសរទាំងនោះតុបតែងដោយត្របកឈូក ផ្ទៃនៃជញ្ជាំងខាងលិចមានរូបចម្លាក់រេរាំ និងផ្ទៃជញ្ជាំងខាងកើតមានបង្អួចមានជើងទៀន រូបចម្លាក់ប្រុសកំពុងតែរេរាំលើសត្វដែលកំពុងលោតកញ្ឆេង ហើយនិងអប្សរា ដែលរួមមាន(ខាងត្បូងនៃច្រកចូល)តែមួយក្នុងប្រាសាទនេះកំពុងតែបង្ហាញធ្មេញរបស់នាង។ កំពែងខាងក្រៅព័ទ្ធជុំវិញបរិវេណ៨២០០០០មាត្រការ៉េ (២០៣ អេកឺរ) ដែលម្យ៉ាងទៀតប្រាសាទកណ្ដាលត្រូវបានកាន់កាប់ដោយទីក្រុងនេះតាំងពីដើម និងនៅខាងជើងប្រាសាទនេះ គឺព្រះបរមរាជវាំង។ ដូចសំណង់មិនទាក់ទងសាសនាទាំងអស់នៃអង្គរ ដែលទាំងនោះត្រូវបានសាងសង់ឡើងដោយសម្ភារៈដែលអាចខូចបានខុសពីថ្ម ដូច្នេះគ្មានអ្វីសេសសល់ក្នុងចំណោមនោះទេលើកលែងតែគ្រោងខ្សែក្រៅនៃផ្លូវខ្លះៗ។ ភាគច្រើនបំផុតនៃតំបន់មួយនេះឥឡូវត្រូវបានគ្របដណ្ដប់ដោយព្រៃឈើ។ ផ្លូវឆ្លងកាត់ទឹក៣៥០ម. មួយភ្ជាប់ទៅគោបុរៈខាងលិចទៅកាន់ប្រាសាទកណ្ដាល ដែលមានបង្កាន់ដៃនាគ និងកាំជណ្ដើរប្រាំមួយខ្សែនាំចុះទៅកាន់បុរីនៅខាងម្ខាងណាមួយ។ ចំហៀងនីមួយៗក៏បង្ហាញឡើងនូវបណ្ណាល័យមួយដែលមានច្រកចូលមួយចំនួននៅក្នុងចំណុចសំខាន់នីមួយៗ នៅចំពីមុខនៃកាំជណ្ដើរខ្សែទីបីពីច្រកចូល និងស្រះមួយនៅចន្លោះបណ្ណាល័យនិងប្រាសាទនេះ។ ស្រះជាច្រើនគឺជាការបន្ថែមក្រោយៗចំពោះការរចនា ដូចជាលានរាងកាកបាទដែលបានយាមដោយតោភ្ជាប់ទៅនឹងច្រកឆ្លងកាត់ទឹកទៅរចនាសម្ព័ន្ធសំណង់កណ្ដាល។

ប្រាសាទនេះតាំងនៅលើលានមួយដែលបានលើកខ្ពស់ជាងបុរីនេះ។ វាត្រូវបានបង្កើតឡើងដោយថែវចតុកោណកែងបីងើបឡើងដល់ប្រាង្គកណ្ដាល កំពស់នីមួយៗខ្ពស់ជាងប្រាង្គមួយចុងក្រោយគេ។ មែនិកាបកស្រាយថែវទាំងនេះថាជាការបូជាទៅដល់ព្រះមហាក្សត្រ ព្រះព្រហ្ម ព្រះចន្ទ និងព្រះវិស្ណុ។ ថែវនីមួយៗមានគោបុរៈមួយនៅចំណុចនីមួយៗ ហើយនិងថែវខាងក្នុងពីរមានប្រាង្គនៅកាច់ជ្រុងរបស់ខ្លួន ដែលបង្កើតឡើងនូវជួរចតុរង្គដែលមានប្រាង្គនៅចំកណ្ដាល។ពីព្រោះតែប្រាសាទបែរមុខទៅទិសខាងលិច លក្ខណៈពិសេសទាំងអស់បានកំណត់បែរឆ្ពោះទៅខាងកើត ដែលបន្សល់ទុកទីលំហបន្ថែមទៀតដែលត្រូវបានបំពេញនៅក្នុងវាំងចំណារនីមួយនិងថែវនៅចំហៀងខាងលិច ចំពោះហេតុផលដដែលកាំជណ្ដើរបែរមុខទៅខាងលិចរាក់ជាងកន្លែងផ្សេងនៅខាងផ្សេងៗទៀត។
ថែវខាងក្រៅនេះ ១៨៧គុណ២១៥ម ជាមួយសាលាសំណាក់ខុសពីប្រាង្គនានានៅកាច់ជ្រុង។ ថែវនេះចំហទៅខាងក្រៅនៃប្រាសាទ ដែលមានកន្លះ-ថែវច្រើនមានសសរលាតសន្ធឹងនិងជន្ទល់សំណង់នេះ។ ភ្ជាប់ទៅនឹងថែវខាងក្រៅទៅកាន់វាំងចំណារទីពីរលើចំហៀងខាងលិចគឺជារបៀងរាងកាកបាទហៅថា ព្រះពាន់ (សាល)។ ពុទ្ធបដិមាធ្លាប់នៅខាងឆ្វេងនៅក្នុងរបៀងនោះដោយពួកអ្នកធម្មយាត្រាអស់ជាងច្រើនសតវត្ស ទោះបីភាគច្រើនឥឡូវត្រូវបានដកចេញក៏ដោយ។ ទីនេះមានអក្សរចារឹកច្រើនដែលទាក់ទងនឹងទង្វើល្អនៃពួកអ្នកធម្មយាត្រា ភាគច្រើនបានសរសេរជាភាសាខ្មែរ ប៉ុន្តែផ្សេងទៀតជាភាសាភូមា និងជប៉ុន។ ធ្លារបៀងតូចៗទាំងបួនគូសចេញដោយរបៀងនេះដើមឡើយត្រូវបានពេញប្រៀបដោយទឹក។ ខាងជើងនិងខាងត្បូងនៃរបៀងនេះគឺជាបណ្ណាល័យ។
ខាងណោះ ថែវទីពីរនិងខាងក្នុងត្រូវបានភ្ជាប់គ្នានិងទៅកាន់បណ្ណាល័យចំហៀងពីរក្បែរលានរាងកាកបាទមួយផ្សេងទៀត ម្ដងទៀតការបន្ថែមក្រោយមកទៀត។ ចាប់ពីជានទីពីរទៅលើ ពួកទេវតាមានច្រើនលើជញ្ជាំង ដោយច្រៀង រឺ ជាក្រុមរហូតដល់បួនអង្គ។ វាំងចំណារជាន់ទីពីរគឺ១០០ គុណនឹង ១៥ម ហើយដើមឡើយប្រហែលអាចត្រូវបានជោរជន់ដើម្បីតំណាងឱ្យមហាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ ជណ្ដើរបីឈុតនៅម្ខាងៗនាំឡើងទៅដល់ប្រាង្គប៉ម និង គោបុរៈនៅកាច់ជ្រុងនៃថែវខាងក្នុងគេ។ ផ្លូវជណ្ដើរចោទណាស់តំណាងឱ្យភាពលំបាកនៃការឡើងទៅនគរពួកទេវៈ។ ថែវខាងក្នុងនេះ ហៅថា​បាកាន គឺ៦០ម.ការ៉េដែលមានថែវអ័ក្សជាច្រើនភ្ជាប់នឹងគោបុរៈនីមួយជាមួយទីសក្ការៈបូជានៅកណ្ដាល ហើយនិងទីសក្ការៈបូជាបន្តបន្ទាប់នៅខាងក្រោមប្រាង្គប៉មនៅកាច់ជ្រុង។ ការប្រក់ដំបូលថែវត្រូវបានតុបតែងជាមួយក្បាច់ក្បូរនៃខ្លួនពស់ដែលនៅចុងនៃក្បាលតោ រឺ គ្រុឌ។ ធ្នឹម និង ហោជាងដែលបានឆ្លាក់តុបតែងច្រកចូលទៅថែវ និង ទីសក្ការៈបូជា។
ប្រាង្គខាងលើទីសក្ការៈបូជាកណ្ដាលងើបរះឡើង៤៣ម.ដល់កម្ពស់៦៥ម.ពីលើដី មិនដូចប្រាសាទភ្នំទាំងប៉ុន្មានមុនៗនោះឡើយ ប្រាង្គកណ្ដាលគឺត្រូវបានផុសឡើងលើប្រាង្គបួនដែលព័ទ្ធជុំវិញ។ ទីសក្ការៈបូជាខ្លួនឯង ដើមឡើយបានតម្ដល់នៅរូបចម្លាក់ព្រះវិស្ណុ និងបើកទូលាយនៅគ្រប់ខាង ត្រូវបានព័ទ្ធជញ្ជាំងនៅខាងក្នុងនៅពេលនោះប្រាសាទនេះត្រូវបានប្រែមកសម្រាប់ព្រះពុទ្ធសាសនាថេរវាទវិញ ជញ្ជាំងថ្មីរំលេចនូវព្រះពុទ្ធអង្គជាច្រើនកំពុងឈរ។ នៅឆ្នាំ១៩៣៤ អ្នកអភិរក្សហ្សកហ្សឹ-ធូវវ៉េបានជីកលុងរណ្ដៅនៅខាងក្រោមទីសក្ការៈកណ្ដាលនេះ: បានពេញជាមួយខ្សាច់និងទឹក បានត្រូវគេលួចឆក់ប្លន់រតនសម្បត្តិក្នុងនោះរួចអស់ទៅហើយ ប៉ុន្តែលោកខំស្វែងរកគ្រឹះពិសិដ្ឋិមួយទុកនូវសន្លឹកមាសពីរមាត្រលើជាន់ផ្ទាល់ដី។

កុម៌ខាងក្រោម ពួកអសុរ និងទេវតា នៅខាងឆ្វេង និង ស្ដាំ និងពួកអប្សរា និងព្រះឥន្ទ្រនៅខាងលើ។
ដោយបានបញ្ចូលគ្នាជាមួយស្ថាបត្យកម្មនៃអគារ និងមួយក្នុងចំណោមហេតុផលសម្រាប់កិត្តនាមរបស់ខ្លួនគឺការតុបតែងលាតសន្ធឹងរបស់អង្គរវត្ត ដែលយកទម្រង់នៃចម្លាក់ខ្សែលៀនស្រាលៗ។ កំពែងខាងក្នុងនៃថែវខាងក្រៅបង្ហាញតំណតគ្នានៃឆាកខ្នាតធំដែលរៀបរាប់យ៉ាងសំខាន់នូវភាគច្រើនពីវីរកថាហិណ្ឌូ រាមាយណៈ និង មហាភារតៈ។ ហាយអ៊ាំមបានហៅអ្វីទាំងនេះថា ការរៀបចំជាខ្សែដែលបានយល់ដឹងខ្លាំងបំផុតពីចម្លាក់ថ្ម។ ចាប់ពីជ្រុងខាងជើង-ខាងលិចបញ្ច្រាសទ្រនិចនាឡិកា ថែវខាងលិចបង្ហាញនូវសមរភូមិលង្កា (មកពីរាមាយណៈ ក្នុងនោះដែលព្រះរាម កម្ចាត់រាវនៈ និងសមរភូមិកុរុក្ឞេត្រ (ពីភារតៈ ដែលបង្ហាញនូវការសាបរលាបព្រមៗគ្នានៃត្រកូលកៅរវៈ និង បាណ្ឌវៈ)។ នៅថែវខាងត្បូងតាមសាច់រឿងប្រវត្តិសាស្ត្រតែប៉ុណ្ណោះ ក្បួនដង្ហែរព្រះសូរ្យវរ្ម័នទី២ បន្ទាប់មក នរក៣២ និងស្ថានសួគ៌៣៧នៃទេវកថាហិណ្ឌូ។នៅលើថែវខាងកើតគឺជាមួយ ក្នុងចំណោមសាច់រឿងគួរអោយសរសើរខ្លាំងបំផុត ការកូរសមុទ្រទឹកដោះ ដែលបង្ហាញ អសុរា៩២ និង ទេវតា៨៨អង្គដែលយកនាគវាសុកិដើម្បីកូរសមុទ្រក្រោមការដឹកនាំរបស់ព្រះវិស្ណុ (មែននិការាប់ឃើញត្រឹមតែ៩១អសុរា និងពន្យល់ចំនួនអសមាមាត្រដូចជាតំណាងអោយចំនួនថ្ងៃចាប់ពីសុរិយដ្ឋានសិសិររដូវ ដល់សមរាត្រីរដូវរំហើយ និងចាប់ពីសមរាត្រីដល់សុរិយដ្ឋាននិទាឃរដូវ)។ វាត្រូវបានបន្តបន្ទាប់ដោយព្រះវិស្ណុដែលកំពុងតែកម្ចាយពួកអសុរា (ការបន្ថែមនូវសតវត្សទី១៦)។ ថែវខាងជើងបង្ហាញនូវជ័យជម្នះរបស់ក្ឫស្នាលើពនៈ (ដែលយោងទៅតាមលោកហ្គ្លេសហ្សឹ ទឹកដៃនេះគឺអាក្រក់បំផុត) និង សមរភូមិរវាងពួកព្រះហិណ្ឌូនិងពួកអសុរា។ សាលាសំណាក់ខាងជើងឆៀងខាងលិច និង ជ្រុងខាងត្បូងឆៀងខាងលិច ទាំងពីររំលេចនូវសាច់រឿងតិចតួចមែនទែន ភាគខ្លះមិនច្បាស់លាស់ ប៉ុន្តែភាគច្រើនមកពីរឿងរាមាយណៈ រឺ ជីវិតរបស់ក្ឫស្នា។
ដែលបង្ហាញព្រះវិស្ណុនៅចំកណ្ដាល អវតារអណ្ដើករបស់ទ្រង់ 

ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចម្លាក់នោះចែកជា ៨ផ្ទាំង និង ២ ផ្ទាំង  នៅពន្លាជ្រុងនៃ ថែវខាងលិច។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា។ ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។​ ចម្លាក់ទាំងនោះរួមមាន៖

ថ្មមួយចំនួន រលោងដូចជាថ្មពពាលដែលបានប៉ូលាហើយ ត្រូវបានដាក់ដោយគ្មានបាយអជាមួយតំណយ៉ាងតឹងដែលជួនកាលពិបាករក។ ដុំថ្មបួនជ្រុងៗជាច្រើនត្រូវបានដាក់រួមគ្នាដោយតំណប្រហោងដំណាប់និងពន្លូញក្នុងករណីខ្លះ កាលណោះដែរ ក្នុងករណីផ្សេងៗទៀត បានប្រើកន្ទុយលលក និងទំនាញដី។ ដុំថ្មខ្លះត្រូវបានដាក់នៅកន្លែងដោយក្ដីសន្និដ្ឋានតាមការផ្សំគ្នានៃពួកដំរី ពួរស្រកីជក់ រ៉ក និងការធ្វើរន្ទាឫស្សី។ ហ្រង់រី-មហ៊តបានកត់សម្គាល់ថាភាគច្រើននៃដុំថ្មមានរន្ធ២,៥ ស.ម.ជាអង្កត់ផ្ចិត និង ជម្រៅ៣ ស.ម. ជាមួយរន្ធជាច្រើនទៀតលើដុំថ្មបួនជ្រុងធំៗ។ ពួកអ្នកប្រាជ្ញខ្លះបានអោយយោបល់ថាទាំងនេះត្រូវបានប្រើចូលរួមគ្នាជាមួយដំបងដែកជាច្រើន ប៉ុន្តែអ្នកផ្សេងទៀតអះអាងថារបស់នឹងត្រូវបានប្រើដើម្បីកាន់ស្នៀតជាបណ្ដោះអាសន្នដើម្បីជួយហត្ថកិច្ចថ្មទាំងនោះចូលទៅកាន់កន្លែង។បូជនីយដ្ឋាននេះត្រូវបង្កើតចេញដោយចំនួនដ៏សម្បើមនៃថ្មភក់ ច្រើនដូចគ្នានឹងសាជីរបស់ខាបផ្វ្រានៅអេហ៊្សីប (ជា៥ លានតោន)។ ថ្មភក់នេះត្រូវបានដឹកជញ្ជូនពីភ្នំគូលែន កន្លែងយកថ្មប្រហែលទៅទិសឦសាន។ ថ្មនេះតាមសេចក្ដីសន្និដ្ឋានត្រូវបានដឹកជញ្ជូនដោយក្បូនតាមបណ្ដោយស្ទឹងសៀមរាប។ រឿងនេះនឹងត្រូវបានធ្វើឡើងជាមួយការប្រុងប្រយ័ត្នដើម្បីចៀសវាងការក្រឡាប់ក្បូនរួមជាមួយទម្ងន់មួយចំនួនធំ។ វិស្វករទំនើបម្នាក់បានប៉ាន់ប្រមាណថាវានឹងចំណាយពេល៣០០ឆ្នាំដើម្បីបង្ហើយអង្គរវត្តសព្វថ្ងៃនេះ។ ប៉ុន្តែបូជនីយដ្ឋាននេះត្រូវបានចាប់ផ្ដើមភ្លាម បន្ទាប់ពីសូរ្យវរ្ម័នឡើងសោយរាជ្យ និងត្រូវបានបញ្ចប់រយៈពេលខ្លីក្រោយការសោយទីវង្គតរបស់ទ្រង់ មិនច្រើនជាង៤០ឆ្នាំ។ យ៉ាងជាក់ស្ដែងផ្ទៃខាងក្រៅទាំងអស់ សសរ ធ្នឹម សូម្បីតែដំបូលតក៏ត្រូវបានឆ្លាក់ដែរ។ មានចម្ងាយដ៏វែងនៃចម្លាក់លៀនដែលរៀបរាប់សាច់រឿងចេញពីអក្សរសិល្ប៍ឥណ្ឌារួមមានស្នែងឯក ឥន្ទ្រីយសីហៈ នាគមានស្លាបកំពុងអូសទាញរទេះដូចគ្នានឹងពួកអ្នកចម្បាំងតាមពីក្រោយមេកើយដែលជិះដំរី និងនារីរបាំនៅស្ថានសួគ៌ដែលមានកេសាបថយ៉ាងផ្ចិតផ្ចង់។ ជញ្ជាំងថែវតែឯងត្រូវបានតុបតែងជាមួយចម្លាក់លៀនស្រាលស្ទើរតែ១០០០មាត្រការ៉េ។ រន្ធជាច្រើនលើកំពែងអង្គរខ្លះបញ្ជាក់ថាប្រហែលត្រូវបានគេតុបតែងជាមួយបន្ទះសំរឹទ្ធ។ ទាំងនេះត្រូវបានគាស់កកាយយ៉ាងច្រើននៅសម័យកាលបុរាណ និង បានជាគោលដៅដំបូងសម្រាប់ពួកចោរ។ គ្រាដែលកំពុងជីកកកាយខជុរាហោ អ៊ែលឡិច-អិវ៉ឹន ជាងថ្មនិងជាងចម្លាក់ម្នាក់ បានកសាងឡើងវិញនូវរូបចម្លាក់ថ្មមួយខាងក្រោម នេះបានចំណាយពេល៦០ថ្ងៃដើម្បីឆ្លាក់។  រ៉ចចឺរ-ហបគីន្ស៍ និង ម៉ាខ-ឡេហណឺបានធ្វើការពិសោធផងដែរដើម្បីគាស់យកថ្មកំបោរដែលបានចំណាយអ្នកគាស់កកាយ១២នាក់ ២២ថ្ងៃ ដើម្បីគាស់កកាយថ្មប្រហែល៤០០តោន។ កម្លាំងពលកម្មដើម្បីគាស់កកាយ ដឹកជញ្ជូន ឆ្លាក់និងបន្តុបថ្មជាច្រើនត្រូវបានឈានដល់រាប់ពាន់រួមមានសិល្បៈករជំនាញខ្ពស់ៗជាច្រើននាក់។ ជំនាញទាំងនេះបានទាមទារឱ្យឆ្លាក់រូបចម្លាក់ទាំងនេះបានអភិវឌ្ឍរាប់រយឆ្នាំតាំងពីដំបូងឡើយ ដូចដែលបានបង្ហាញតាមវត្ថុបុរាណខ្លះដែលត្រូវបានចុះកាលបរិច្ឆេទទៅសវត្សទីប្រាំពីរ មុនពេលខ្មែរបានឡើងអំណាច។...

ការស្ទាបស្ទង់ខាងបុរាណវិទ្យាឥណ្ឌាបានបន្តការស្ដារស្នាដៃលើប្រាសាទនេះរវាង ១៩៨៦ និង១៩៩២។ ចាប់តាំងពីទសវត្សឆ្នាំ១៩៩០ អង្គរវត្តបានមើលឃើញនូវកិច្ចប្រឹងប្រែងអភិរក្សបន្ត និងការកើនឡើងយ៉ាងខ្លាំងខាងទេសចរណ៍។ ប្រាសាទនេះគឺជាផ្នែកនៃទីកន្លែងកេរដំណែលពិភពលោករបស់អង្គរ បានបង្កើតឡើងនៅឆ្នាំ១៩៩២ ដែលបានផ្ដល់នូវការអោយមូលនិធិខ្លះ និងបានជម្រុញចិត្តឲ្យរដ្ឋាភិបាលកម្ពុជាការពារទីកន្លែងនេះ។ គម្រោងការអភិរក្សអប្សរាអាល្លឺម៉ង់ (គ.អ.អ.អ. ឬ GACP) កំពុងធ្វើការដើម្បីការពារពួកទេវតា និង​ចម្លាក់លៀនស្រាលៗដទៃទៀតដែលតាក់តែងលើប្រាសាទនេះពីការបំផ្លិចបំផ្លាញ។ ការស្ទាបស្ទង់របស់អង្គការនេះបានរកឃើញថាប្រហែល២០%នៃពួកទេវតាស្ថិតនៅក្នុងលក្ខ័ណ្ឌមិនសូវល្អ ជាចម្បងដោយសារសំណឹកធម្មជាតិនិងការយ៉ាប់យ៉ឺនទៅនៃថ្មប៉ុន្តែដោយឡែកផងដែរ ក៏ធ្វើឲ្យមានកិច្ចប្រឹងប្រែងការស្ដារឡើងវិញភ្លាមៗផងដែរ។ ការងារផ្សេងៗពាក់ព័ន្ធនឹងការជួសជុលផ្នែកដែលបានធ្លាក់មួយចំនួនពីរចនាសម្ព័ន្ធសំណង់ និងការបង្ការពីការបាក់ធ្លាក់បន្ថែមទៀត: ទីខាងមុខប៉ែកខាងលិចនៃថ្នាក់លើៗ ជាឧទាហរណ៍ ត្រូវបានទប់ទ្រដោយការដាក់រន្ទាតាំងពីឆ្នាំ ២០០២ កាលណោះក្រុមជប៉ុនមួយបានបង្ហើយការស្ដារនូវបណ្ណាល័យខាងជើងនៃវាំងចំណារខាងក្រៅនៅឆ្នាំ២០០៥។ មូលនិធិបូជនីយដ្ឋានពិភពលោកបានចាប់ផ្ដើមការងារអភិរក្សលើថែវកូរសមុទ្រទឹកដោះនៅឆ្នាំ២០០៨ បន្ទាប់ពីជាច្រើនឆ្នាំក្នុងការសិក្សាពីស្ថានភាព។ គម្រោងការនេះបានស្ដារនូវប្រព័ន្ធប្រក់ដំបូលខ្មែរតាមបែបបុរាណ និងបានដកចេញនូវស៊ីម៉ង់ដែលបានប្រើនៅក្នុងការប៉ុនប៉ងការស្ដារដំបូងដែលបានជាលទ្ធផលជាអំបិលជ្រៀតចូល​រចនាសម្ព័ន្ធសំណង់ពីក្រោយចម្លាក់ស្រាល ដែលធ្វើឲ្យខូចពណ៌និងបំផ្លាញផ្ទៃដែលបានឆ្លាក់ហើយ។ ដំណាក់កាលសំខាន់នៃការងារនេះបានបញ្ចប់នៅឆ្នាំ២០១២ និងសមាសភាគចុងក្រោយនឹងជាការបន្តុបឡើងនៃត្រីសូល៍លើដំបូលនៃថែវនេះនៅឆ្នាំ២០១៣។
អង្គរវត្តបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ នៅឆ្នាំ២០០៤ និង២០០៥ តួលេខរដ្ឋាភិបាលបានណែនាំថា រៀងគ្នាមានទេសចរបរទេស ៥៦១០០០ និង៦៧៧០០០នាក់ដែលបានមកដល់ខេត្តសៀមរាប ប្រហែល៥០%នៃពួកទេសចរបរទេសទាំងអស់នៅកម្ពុជាសម្រាប់ឆ្នាំទាំងពីរ។ ទីស្ថាននោះត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធសូគីម៉ិច(សូគីម៉ិចគ្រុប)ឯកជន ចាប់តាំងពីឆ្នាំ១៩៩០ ដែលបានជួលប្រាសាទពីរដ្ឋាភិបាលកម្ពុជា។ លំហូរចូលនៃពួកអ្នកទេសចរណ៍រហូតមកដល់ឥឡូវបានបង្កនូវការបំផ្លិចបំផ្លាញតិចតួចទាក់ទងគ្នា ក្រៅពីគំនូរសាធារណ៍ខ្លះៗ ខ្សែពួរ និងជណ្ដើរឈើត្រូវបានគេដាក់បញ្ចូលដើម្បីការពារចម្លាក់ផុសស្រាលៗនិងកម្រាល រៀងមក។ ទេសចរណ៍ក៏បានផ្ដល់នូវមូលនិធិបន្ថែមខ្លះទៀតចំពោះតំហែទាំក៏ដូចជាក្នុងឆ្នាំ២០០០ ប្រហែល២៨%នៃប្រាក់ចំណូលសំបុត្រឆ្លងកាត់ទីស្ថានអង្គរទាំងមូលត្រូវបានចំណាយលើប្រាសាទទាំងប៉ុន្មាននេះ ទោះបីជាកិច្ចការភាគច្រើនត្រូវបានបន្តដោយពួកក្រុមឧបត្ថម្ភដោយរដ្ឋាភិបាលបរទេសជាជាងដោយពួកអាជ្ញាធរកម្ពុជានោះ។
ចាប់តាំងពីអង្គរវត្តបានមើលឃើញកំណើនយ៉ាងសំខាន់ខាងទេសចរណ៍ទាំងប៉ុន្មានឆ្នាំនេះ អ.អ.វ.វ.ស.ប. រឺ យូណេស្កូ និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិរបស់ខ្លួនដើម្បីការការពារសុវត្ថិភាពនិងអភិវឌ្ឍន៍នៃស្ថានីយប្រវត្តិសាស្ត្រអង្គរ (គ.ស.អ. រឺ ICC) នៅក្នុងសមាគមដែលមានពួកអ្នកតំណាងមកពីរាជរដ្ឋាភិបាលនិងអាជ្ញាធរអប្សរា បានរៀបចំសិក្ខាសាលាជាច្រើនដើម្បីពិភាក្សានូវគំនិតទេសចរណ៍វប្បធម៌។ នៅឆ្នាំ២០០១ អ្វីដែលជំរុញនេះបានហុចលទ្ធផលជាគំនិតនៃទីក្រុងទេសចរណ៍អង្គរ ដែលនឹងត្រូវបានអភិវឌ្ឍជាមួយការគោរពរាប់អានស្ថាបត្យកម្មខ្មែរ រួមមានការលំហែ និងសុខូបត្ថម្ភវត្ថុទេសចរណ៍ និងផ្ដល់សណ្ឋាគារប្រណិតនានាដែលមានសមត្ថភាពជាទីស្នាក់អាស្រ័យពួកអ្នកទេសចរណ៍មួយចំនួនធំ។
ការមើលឃើញនៃការអភិវឌ្ឍដូចជាទីស្នាក់អាស្រ័យទេសចរណ៍ដ៏ច្រើនបានធ្វើអោយមានកង្វល់ទាំងអប្សរា និង គ.ស.អ. (ICC) អះអាងថាការអភិវឌ្ឍទេសចរណ៍ពីមុនក្នុងតំបន់នេះបានធ្វេសប្រហែសនូវនិយ័តកម្មសំណង់ និងគម្រោងការទាំងនេះច្រើនទៀតមានសក្ដានុពលបំផ្លិចបំផ្លាញលក្ខណៈពិសេសៗខាងទេសភាព។ ផងដែរ ទំហំធំៗនៃគ្រោងការទាំងនេះបានចាប់ផ្ដើមគំរាមកំហែងគុណភាពទឹកនៅទីប្រជុំជនជិតៗតំបន់ ទឹកសំអុយ និងប្រព័ន្ធអគ្គីសនីជាច្រើន។ វាត្រូវបានកត់សម្គាល់ថាដូចជាភាពញឹកញាប់នៃទេសចរណ៍ខ្ពស់ និង ការទាមទារកើនឡើងសម្រាប់ទីស្នាក់អាស្រ័យគុណភាពខ្ពស់ក្នុងតំបន់នេះ ដូចជាការអភិវឌ្ឍផ្លូវជាន់ខ្ពស់ធំៗ មានការប៉ះផ្ទាល់លើតារាងទឹកក្រោមដី ដែលកំពុងតែលាតសន្ធឹងជាបន្តបន្ទាប់ដល់ស្ថេរភាពសំណង់នៃប្រាសាទជាច្រើននៅអង្គរវត្ត។ ពួកអ្នកស្រុកសៀមរាបក៏បានបញ្ចេញការព្រួយបារម្ភលើធម្មជាតិដ៏ស្រស់ស្អាត និង បរិយាកាសទីប្រជុំជនរបស់ខ្លួនដែលកំពុងសម្របសម្រួលដើម្បីទទួលទេសចរណ៍។ ដោយហេតុថាបរិយាកាសក្នុងស្រុកដ៏ស្រស់ស្អាតនេះគឺជាសមាសភាគគន្លឹះដើម្បីព្រាងឱ្យដូចទីក្រុងទេសចរណ៍អង្គរ ពួកមន្ត្រីរាជការក្នុងតំបន់បន្តពិភាក្សារបៀបចូលរួមទេសចរណ៍អនាគតដោយជោគជ័យដោយគ្មានការលះបង់តម្លៃ និងវប្បធម៌ក្នុងតំបន់។
នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០១២ ភាគីទាំងពីរបានយល់ស្របថាបូរ៉ូប៊ូឌួ និង អង្គរវត្តបានក្លាយជាស្ថានីយបងប្អូននិងក៏ជាខេត្តដែលនឹងក្លាយជាខេត្តបងប្អូន។ អាកាសចរណ៍ឥណ្ឌូណេស៊ីពីរកំពុងពិចារណាឱកាសដើម្បីបើកការហោះហើរដោយផ្ទាល់ពីយោខយ៉ាក់ការ៉្ទា ឥណ្ឌូណេស៊ី ទៅសៀមរាប។។



#Article 67: វត្តភ្នំដូនពេញ (167 words)


វត្តភ្នំដូនពេញ (វត្តភ្នំ) (អង់គ្លេស: Wat Phnom Doun Penh) (English mean Mountain Pagoda) also know (Wat Phnom) គឺជាវត្តដែលជានិមិត្តរូប នៃឈ្មោះទីក្រុង ភ្នំពេញ ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រ ក្នុងកំណត់ត្រា នៃអត្តៈសញ្ញាណជាតិខ្មែរ ។ វត្តភ្នំដូនពេញ មានកម្ពស់សរុប 46 ម៉ែត្រ ដោយស្មើនិងកម្ពស់ហ្វីត (150ft)  ដែលវត្តមួយនេះយកលំនាំតាម ឈ្មោះរបស់លោកយាយ ដូនពេញ ដែលមានតំណាលពីការ រកឃើញនៅ ព្រះបដិមាបួនអង្គ ៖ 

នាឆ្នាំ១៣៧២ មានដូនចាស់ម្នាក់ឈ្មោះ យាយពេញ ជាអ្នកមានភោគសម្បត្តិបរិបូរណ៍ មានលំនៅក្បែរច្រាំងទន្លេប្រសព្វមុខ (ទន្លេបួនមុខ) ។ ផ្ទះរបស់ដូនពេញ សង់នៅលើទួលខាងកើតភ្នំតូចមួយនោះ ថ្ងៃមួយមានភ្លៀងធ្លាក់មកដល់ ដូនពេញបានចុះទៅកំពង់ទឹក ដើម្បីងូតទឹក ស្រាប់តែឃើញដើមគគីរធំមួយ អណ្តែតមកក្បែរច្រាំងទើរនៅកំពង់ទឹករបស់គាត់ លុះដូនពេញឃើញដូច្នេះ ក្រលេកឃើញដូចជាមានរបស់អ្វីនៅក្នុងរុន្ធដើមគគីរនោះ ដូនពេញ ក៏យកកំណាត់ឈើ ទៅកោសកៀរសំអាតភក់ចេញ គាត់ក៏បានប្រទះឃើញក្នុងប្រហោងឈើគគីរ មានព្រះបដិមា ៤ អង្គ ធ្វើអំពី សំរិទ្ធ និង លង្ហិន និង មួយអង្គទៀតធ្វើអំពីថ្មកែវ ដែលបដិមានោះ ទ្រង់ឈរព្រះហស្ថម្ខាងទ្រង់កាន់ដំបង និង កងចក្រ ព្រះហស្ថម្ខាងទៀត ទ្រង់កាន់ខ្យងស័ង្ខ និងផ្កាឈូក ព្រះកេសាបួង ក្នុងទម្រង់ជាព្រះវិស្ណុះ ។ ដូនពេញ ក៏ទៅប្រាប់អ្នកភូមិ ឲ្យទៅជួយទាញយកដើមគគីរនោះ និងទទួលរតនា ព្រះបដិមាបួនអង្គនោះយកមកទុកជាទីគោរពបូជា។ ក្រោយមក លោកយាយ ដូនពេញ ក៏បានចាត់ឲ្យអ្នកភូមិសាងសង់អាស្រមមួយនៅលើកំពូលភ្នំតូចនេះ ដើម្បីដាក់ព្រះបដិមាទាំងបួនអង្គ ដម្កល់ជាទីសក្ការៈបូជា លោកយាយក៏បាននិមន្តព្រះសង្ឃមកផងដែរ ដើម្បីសូត្រធម៌រតនា អៈភិសេក បដិមាទាំងបួនអង្គនោះ និងបានឲ្យមានព្រះសង្ឃគង់ចាំផង ទើបកើតមាននៅការដាក់ឈ្មោះអាស្រមនោះថា វត្តភ្នំ ដែលយើងស្គាល់ច្បាស់មកដល់សព្វថ្ងៃនេះ ។ 

ក្រោយព្រះបាទពញ្ញាយ៉ាត បរមរាជាធិរាជ គង់នៅរាជវាំងទួលបានសានអស់ពេល ៩ឆ្នាំ បានកើតមានទឹកលិចយ៉ាងខ្លាំងនៅតំបន់នោះ ក្នុងគ្រានោះទឹកលិចរាជធានីជ្រៅក្រៃលែង ក្នុងឆ្នាំ១៣៩៦ នៃគ.ស អស់ខ្ញុំរាជការ និង ព្រះបរមរាជវង្សានុវង្ស មានក្ដីលំបាកជាច្រើន នៅក្នុងព្រះរាជវាំង ។ លុះទឹកស្រកក្នុងឆ្នាំនោះអស់ ព្រះអង្គនាំរាជការ មកសាងព្រះរាជវាំងថ្មី នៅភូមិឫស្សីកែវក្នុងតំបន់វត្តភ្នំសព្វថ្ងៃ ។ ទ្រង់ត្រាស់បង្គាប់ ចៅពញាតេជោ ចៅហ្វាយស្រុកខេត្តសំរោងទង ឲ្យកេណ្ឌរាស្ត្រលើកដី ទៅចាក់បំពេញក្នុងរាជវាំង។ ទីដែលចៅពញាតេជោ ឲ្យរាស្ត្រជីកដីនោះ ធំជ្រៅទូលាយណាស់ ទើបបានជាមានឈ្មោះ ហៅថាបឹងតេជោ តរៀងមក ស្ថិតនៅផ្សារធំថ្មីបច្ចុប្បន្ន ។ ក្រោយពេលទឹកជំនន់ជនលិចអស់ពេលពេញមួយឆ្នាំ ខណៈពេលនោះព្រះបាទពញ្ញាយ៉ាត សម្រេចចិត្តផ្លាសរាជធានីពីទួលបាសាន ខេត្តកំពង់ចាម មកតំបន់ទន្លេប្រសព្វមុខ ក្នុងឆ្នាំ១៣៩៧ នៃគ.ស ។ ក្រោយបញ្ចប់ការសាងសង់រាជវាំង ព្រះបាទពញ្ញាយ៉ាត បង្គាប់ឲ្យសាងសង់ខ្ទមអាស្រមមួយនៅលើកំពូលភ្នំ ក្បែរព្រះវិហារវត្តភ្នំ  
ដែលជាអាស្រមនៃអ្នកតាម្ចាស់ស្រុក ដែលប្រជាជនខ្មែរសព្វថ្ងៃតែងហៅថា អ្នកតាព្រះចៅហើយវត្តភ្នំ ឲ្យហៅថា វត្តភ្នំដូនពេញ ដែលសំគាល់នាមរបស់លោកយាយ ដូនពេញ ។ លុះសម្រេចការកសាងវាំង និងក្រុងរួចហើយ ទ្រង់តាំងប្រទាននាមជា ក្រុងចតុមុខសកលកម្ពុជាធិបតី ឧត្តិយាមហានគរ ប្រកាសឆ្នាំ ១៤១៦ នៃគ.ស ក្រោយមកបានប្ដូរឈ្មោះមក ក្រុងភ្នំពេញ សព្វថ្ងៃនេះ ជាចុងក្រោយព្រះបាទពញ្ញាយ៉ាត ទ្រង់ប្រកាសប្ដូររាជសម័យ នៃ សម័យកាលចតុមុខ ឆ្នាំ១៤៣១ ហើយទ្រង់ក៏យាងចូលទីវង្គត់ ក្នុងឆ្នាំ១៤៣៤ ដោយបន្សល់ទុកនៅព្រះចេតិយបព័ត យ៉ាងធំនៅលើរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំមកដល់សព្វថ្ងៃនេះ ។ 




#Article 68: រឿងតាត្រសក់ផ្អែម (453 words)


រឿងតាត្រសក់ផ្អែម ត្រូវបានអ្នកស្រាវជ្រាវចាត់រឿងជាប្រវត្តិសាស្រ្ដមួយ ។ រឿងនេះមាន ការទាក់ទងយ៉ាងអាថ៌កំបាំងនៅឡើយទៅ នឹង ព្រឹត្តិការណ៍តំណវាជវង្ស វរ្ម័ន នៅសម័យអង្គរ​។ 
ប៉ុន្ដែទោះជាយ៉ាងណា ក៏អ្នកស្រាវជ្រាវទាំងជនជាតិបារាំង​ទាំង​ជនជាតិខ្មែរ បាន ចាត់ទុកតាត្រសក់ផ្អែម ជាស្ដេចខ្មែរមួយអង្គដែល បានឡើងសោយរាជ្យ នៅក្នុងកំឡុងឆ្នាំ ១៣៣៦ ដល់ ១៣៤០ នៃ គ.ស. ។ 
អ្វីជាការយកចិត្តទុកដាក់ របស់អ្នកស្រាវជ្រាវនោះ គឺ៑ថារឿងតាត្រសក់ផ្អែមនេះមាន នៅក្នុងរឿងព្រេងប្រទេសភូមាផង ប្រទេសថៃផង ប្រទេសឡាវផង និងប្រទេសកម្ពុជាផង ។ 
ទាំងបួនប្រទេស តែងតែចាត់ទុករឿងនេះជារឿងព្រេងប្រចាំជាតិរៀងៗខ្លួន។បើនិយាយពីនៅ កម្ពុជាវិញ រឿងនេះ ត្រូវបានគេនិទានឡើងដោយមានការទាក់ទងទៅនឹងទីតាំង ស្ថាននាម និងព្រះមហាក្សត្រ ។ 

កន្លងមកយើងធ្លាប់ឮ ធ្លាប់អានរឿងនេះតាមរយ:អត្ថបទអក្សរសិល្ប៍សៀវភៅប្រវត្តិសាស្រ្ដ សៀវភៅប្រជុំរឿងព្រេង ហើយស្នាដៃទាំងនោះមានភាពស្រដៀងៗគ្នា។ 
ចំណែកពេលនេះ ខ្ញុំនឹងបង្ហាញជូននូវរឿងព្រេងនិទាន ស្ដីពីប្រវត្តិតាត្រសក់ផ្អែមមួយទៀតដោយមានការទាក់ទងទៅនឹងប្រវត្តិទីតាំង ស្ថាននាម មួយចំនួន នៅតំបន់អង្គរភាគ ខាងជើង និងខាងកើត ដែលត្រូវបានរក្សា រហូតដល់សព្វថ្ងៃនេះ ។ 
ហេតុផល នៃការលើកយករឿងនេះមកអធិប្បាយ ក្នុង​គោលបំណងតែមួយគត់គឺ“រក្សាមរតកអក្សរសិល្ប៍ខ្មែរ” ។ ពីព្រោះថារឿងនេះមានលក្ខណ:ប្លែកគ្នាពី រឿងមុនៗ ត្រង់ថា វាមានទាក់ទងទៅនឹង ស្ថាននាមនៅតំបន់អង្គរ ហើយយើងក៏ធ្លាប់សរសេរក្នុងសៀវភៅ ដប់ថ្ងៃនៅទីក្រុង អង្គរ តម្កល់ទុកនៅមហាវិទ្យាល័យប្រវត្តិវិទ្យាដែរ ។ 

សៀវភៅនោះត្រូវបានរៀបរៀងឡើងដោយនិស្សិតប្រវត្តិវិទ្យាចំនួន ១១ នាក់ រួម ទាំងខ្ញុំផង ប៉ុន្ដែ ការផ្សាយមិនមានលក្ខណ:ទូលំទូលាយ ។ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្ត ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយានាពេលនេះ ជូនមិត្តអ្នកអាន ពិចារណា ប៉ុន្ដែ សូមមិត្តអ្នកអាន យប់ថានេះពុំមែនជារឿងប្រវត្តិសាស្រ្ដជាក់ស្ដែងនោះទេ វាគ្រាន់តែជារឿងព្រេងនិទាន ដែលប្រជារាស្រ្ដខ្មែរចេះចាំហើយនិទានតៗគ្នាតែប៉ុណ្ណោះ ។ ម្យ៉ាងទៀត ចំពោះចំណោទមួយដែល បានចោទសួរថា បើរឿងព្រេងតាត្រសក់ផ្អែម ត្រូវបានជនជាតិ ៤ ប្រទេសចាត់ទុក ថាជារឿង របស់ខ្លួនរៀងៗខ្លួននោះ តើយើងអាចវែកញែករកហេតុផលមកពន្យល់បានទេ ? 

ចំពោះទស្សន:ខ្ញុំ យល់ថា បាន, ទោះបីជា​រឿងតាត្រសក់ផ្អែម​របស់ភូមាគេថាបានចាប់កំណើតឡើងតាំងពីសតវត្សទី១០ ក៏ដោយ ។ យើងត្រូវសង្កេតពិនិត្យរកទីតាំងជាក់លាក់ ដែលមានទាក់ទងក្នុងដំណើររឿង ។ 
បានសេចក្ដីថា យើងត្រូវធ្វើការសិក្សាស្ថាននាមដែល មានទាក់ទងក្នុងរឿង ។ ខ្ញុំក៏ជឿជាក់ថា រឿងព្រេងតាត្រសក់ផ្អែម គឺជារឿងរបស់ខ្មែរពិតៗ ព្រោះវាមានទាក់ទងនៅនឹង ស្ថាននាម ព្រឹត្តិការណ៍សង្គម ជីវភាពរបស់ខ្មែរ នៅចុងសម័យអង្គរ ។ 
ពេលនេះ ខ្ញុំសូមទាញអារម្មណ៍មិត្តអ្នកអាន ពិចារណាទៅលើប្រវត្តិតាត្រសក់ផ្អែម របស់អ្នកស្រុកប្រដាក់ ដូចតទៅនេះ : 

កាលដើមឡើយ មានឥសីមួយអង្គ គង់ចង្រ្កមភាវនានៅក្នុងព្រៃមួយសម័យថ្ងៃមួយមានសត្វចាបមួយគូ ហើររកកន្លែងធ្វើសំបុកសំរាប់ ពង ចាបទាំងគូ ហើររកកន្លែង ពងមិនបាន ក៏ទៅជួបតាឥសីកំពុងសមាធិ ។ 
ដោយឃើញពុកចង្ការតាឥសី ទំនងអាចឲ្យ ខ្លួនងាយ ស្រួល កាច់ សំបុក ចាបទាំងគូក៏ចាប់សរសៃពុកមាត់ចាក់ជាសំបុក ។ ក្រោយមកចាបញីក៏ពង ដាក់ក្នុងសំបុកវារួចហើរទៅទំលើមែកឈើមួយ នៅជិត ទីនោះ ។ 
ចាបទាំងពីរនិយាយសាសងគ្នាថា : អឺ ឯងអើយ !ថាយើងចុះជាសត្វតិរច្ឆានក៏គង់នៅមានកូនតពូជពង្ស រួចចុះ តាឥសី នោះ វិញ ទៅអនាគត មានអ្នកណាបន្ដពូជពង្ស ? 
ចាបនិយាយតែប៉ុណ្ណោះ តាឥសីចាប់ភ្លឹកកើតពិចារណាថា : ឱ អញអើយ ! បើអាត្មាអញមិនចាកសិក្ខាបទ ស្វែងរកប្រពន្ធម្ល៉េះសមអញកំបុកឆ្ងុងត្រឹមនេះ គ្មានកូនចៅតទៅមុខទៀតទេ ។ 

ក្រោយពេលពងចាបញាស់ កូនៗចេះហើរ ហើរចេញអស់ទៅ តាឥសីឈប់តាំងសីល រួចត្រឡប់មកអាស្រមវិញ ចាកសិក្ខាបទដើម្បី ចាកចេញទៅរកភរិយា ។ ក្
រោយពេលស្វែងរកអស់រយ:ពេលយ៉ាងយូរមក អតីតតាឥសីបានទៅជួបនឹងយាយរិដែលរស់នៅក្បែរស្រះ ដូនរិ (សព្វថ្ងៃ ស្រះដូនរិ ស្ថិតនៅឃុំត្បែងខេត្តសៀមរាប ជួបកាលគេហៅថា “ ស្រះខ្វាវ ” ) ។ 
អ្នកទាំងពិរបានយកគ្នាជាប្ដីប្រពន្ធតរៀងមក ។ នៅពេល​មានគ្រួសារហើយអតីតតាឥសីបានខិតខំប្រឹងប្រកបរបររកស៊ីចិញ្ចឹមជីវិតជា ធម្មតាក្នុងតួនាទីជាមេគ្រួ​សារ។ មិនយូរប៉ុន្មាន យាយរិ មានគភ៌ ហើយគភ៌ចេះតែចំរើនវ័យ ប្ដីយាយក៏កាន់តែខិតខំប្រឹង រកអដ្ឋបរិក្ខារយ៉ាង គ្រប់គ្រាន់ទុកឲ្យ ។ ពេលនោះ បុត្រយាយរិ មិនទាន់ប្រសូតនៅឡើយទេ តែប្ដីរបស់យាយ ក៏លាយាយទៅសាងផ្នួសវិញ ។ គ្រប់ទសមាស យាយរិប្រសូតបានបុត្រមួយ ហើយបុត្រនេះក៏មិនទាន់មានឈ្មោះជាអ្វីដែរ ។ ទារកចេះតែចំរើនវ័យបន្តិចម្ដងៗ រហូតដល់ ពេលវាចេះនិយាយ ។ 

ថ្ងៃមួយ កុមារតូច ក៏សួរទៅម្ដាយថា : ម៉ែ ឯណាឪពុក ខ្ញុំ ? 
ម្ដាយឆ្លើយថា : អឺ ! ឪពុកឯង នៅឆ្ងាយណាស់ អញប្រាប់ឯងឥឡូវនេះមិនបានទេ ចាំឯងធំសិនចាំអញប្រាប់ ! 

ពេលវេលាចេះតែកន្លែងផុតទៅយ៉ាងយូរ ចំណែកគ្រួសារយាយរិ ប្រកបរបរបរកស៊ីធ្វើស្រែកចំការជាធម្មតា ។ បុត្រយាយរិ ចំរើនវ័យបាន ១៨ ឬ ១៩ ឆ្នាំហើយក៏នៅតែមិនទាន់មានឈ្មោះនៅឡើយ ។ 
ថ្ងៃមួយ បុរសកំលោះក៏បានសួរម្ដាយម្ដងទៀតថា : ម៉ែ ឪពុកកូនជា នរណា ? គាត់នៅឯណា ? 
ម្ដាយក៏ឆ្លើយទៅប្រាប់កូនវិញថា : ឪពុកកូន ជាតាឥសី គាត់នៅឯភ្នំ (មិនដឹងថាឈ្មោះភ្នំអ្វី) ។ 
កូនសួរទៀតថា : បើដូច្នោះទៅរក ម្ដេចឃើញ ! 
ម្ដាយឆ្លើយថា : អឺ កូនអ្ហើយ ! ដើរតាមផ្លូវគេកាច់តម្រុយនោះទៅឃើញហើយ ! 

ក្រោយមក កូនប្រុសយាយរិ ក៏ចាកចេញដំណើតតាមផ្លូវដែលម្ដាយបង្ហាញ ។ គាត់ដើរទៅដើរទៅ នៅតែមិនជួប នៅតែមិនឃើញស្អី ក៏ មិនឃើញៗ គាត់ក៏នៅតែដើរទៅមុខជានិច្ច រហូតដល់អស់កំលាំង ។ 
អ្នកកំលោះបានប្រាស់ខ្លួនដេកនៅក្រោមដើមឈើមួយ ។ នៅពេល គាត់ ដេកលក់ តាឥសីបានយកគ្រាប់ត្រសក់មួយបង្វេច កាំបិតមួយ និង បាយមួយកញ្ចប់ រួចនិម្មិតប្រាប់បុត្ររបស់ខ្លួន កំពុង ដេកលក់ ប៉ុន្ដែ លោកមិនបានឲ្យឃើញរូបឡើយ ។ រួចរាល់កិច្ចហើយ តាឥសីបាន និមន្ដទៅកាន់កន្លែងចង្រ្កាមភាវនា វិញ ។ លុះបុរសភ្ញាក់ពីដេក បានឃើញវត្ថុដូចគ្នា នឹង និម្មិត បានប្រាប់មែន ។ ដោយមានសេចក្ដីស្រេកឃ្លានផង បុរសលាកញ្ចប់បាយ បរិភោគ យ៉ាងប្រញាប់ រួចម្នីម្នាវិលត្រឡប់មកផ្ទះវិញ តាមបំរាប់និម្មិត ។ មកដល់ផ្ទះ បុរសបានជួបម្ដាយ ហើយជំរាបថា : ម៉ែ ! ខ្ញុំបាទឥតបានឃើញតាឥសីជាឪពុកទេ ។ ប៉ុន្ដែ ពេលខ្ញុំបានដេកលក់ទៅ មាន និម្មិតប្រាប់ចំណែករូបរាងក៏មិនបានឃើញដែរ ។ ម្ដាយក៏សួរទៅវិញថា : តើនិម្មិតប្រាប់យ៉ាងដូចម្ដេច ? កូនឆ្លើយ : ប្រាប់ថាមានគ្រប់ត្រសក់នេះមួយកញ្ចប់ កាំបិតនេះមួយនិងបាយមួយកញ្ចប់ ប៉ុន្ដែបាយខ្ញុំបាទហូបអស់ហើយ ។ លោក ប្រាប់ទៀតថា បើបានវត្ថុនេះកាលណា សូមយកត្រឡប់ទៅផ្ទះវិញ ហើយទៅរកត្រួសត្រាយចំការនៅឯភ្នំ(ក្រោយមក ភ្នំនេះមានឈ្មោះថា ភ្នំ ចំការ) ដើម្បីដាំត្រសក់ ព្រមទាំងបណ្ដាំមួយទៀត នៅពេលត្រសក់ផ្លែទុំដំបូង កុំឲ្យស៊ី គប្បីបេះយកទៅថ្វាយស្ដេចនៅក្រុងអង្គរធំ កុំខាន ព្រឹកឡើង បុរសឲ្យម្ដាយធ្វើម្ហូបអាហារឲ្យខ្លួន វេចខ្ទប់យកទៅហូប នៅពេលនៅត្រួសចំការ ។ គាត់បានទៅដល់ភ្នំមួយតាមនិម្មិត ដែលបានប្រាប់ ។ ដល់ហើយ គាត់បានត្រួសត្រាយកាប់ឆ្ការ អស់ពេលមួយថ្ងៃ ដោយត្រួសត្រាយ កាប់ ឆ្ការ តាមកំលាំងធម្មតា ដែល ខ្លួនអាចធ្វើទៅបាន លុះថ្ងៃល្ងាចបន្តិច គាត់វិលត្រឡប់មកផ្ទះវិញ ។ ព្រឹកឡើង បុរសឲ្យម្ដាយធ្វើបានឲ្យខ្លួនទៀត ដើម្បីនឹងយកទៅចម្ការ។ ពេលទៅដល់ ចំការនោះត្រូវបានគេកាប់ឆ្ការរួចអស់ បុរស ក៏ ត្រឡប់ មកផ្ទះវិញប្រាប់ម្ដាយថា : ម៉ែ ចំការត្រូវគេត្រួសត្រាយរួចហើយ ។ ប៉ុន្ដែ ថ្ងៃស្អែក ខ្ញុំបាទនឹង ទៅកាប់ចិញ្រ្ចាំឲ្យវាយ ។ ស្អែកឡើង ម្ដាយដាំបាយខ្ទប់ម្ហូបឲ្យកូនទៅចំការទៀត ។ ពេលទៅដល់ឃើញចំការត្រូវគេកាប់ចិញ្រ្ចាំពង្រាបរួចទៅទៀត ។ បុរសយើង ក៏ត្រឡប់ មកផ្ទះប្រាប់ម្ដាយវិញថា : ម៉ែ ! ចំការកាប់ពង្រាបរួចអស់ទៀតហើយ ។ ម្ដាយក៏ប្រាប់ទៅកូនវិញថា : នែកូន, ចាស់បុរាណលោកថា ចំការត្រួសត្រាយកាប់ឆ្ការថ្មីដូច្នេះ ចាំកន្លះខែក្រោយសឹមទៅដុត ។ លុះចាំដល់ពេលវេលាបានកន្លះខែ បុរសក៏ទៅដុតព្រៃងាប់ដែលខ្លួនឆ្ការរួច ។ ពេលទៅដល់ព្រៃដែលងាប់នោះ ឆេះអស់មុនគាត់ដុត ។ ឃើញដូច្នេះបុរសក៏ដាំគ្រាប់ត្រសក់ នៅចំការនោះតែម្ដង ។ ដាំរួច គាត់វិល ត្រឡប់មកផ្ទះវិញ ។ ក្រោយពេលភ្លៀងធ្លាប់ម្ដង បុរសទៅមើលចំការត្រសក់របស់ខ្លួន ស្រាប់តែឃើញដើមត្រសក់ដុះចេញ វារពេញដីរួចជាស្រេច ។ ពេលគាត់ ត្រឡប់មកផ្ទះវិញយប់នោះ ស្រាប់តែមាននិម្មិតប្រាប់ទៀតថា : កាលណាត្រសក់មានផ្លែទុំល្មមដំបូងគេ កុំហូបត្រូវអ្នកបេះយកទៅថ្វាយ ស្ដេចទៅក្រុងអង្គរធំ ។ ពេលត្រសក់ចាប់ផ្ដើម បុរសជាម្ចាស់ទៅដេកចាំចំការជាធម្មតា។ មិនយូរប៉ុន្មាន ផ្លែត្រសក់ក៏ទុំរបេះចេញពីទង។ ឃើញត្រសក់ទុំហើយ បុរស ក៏ធ្វើតាមបណ្ដាំនិម្មិតដែលប្រាប់ឲ្យយកផ្លែត្រសក់នេះទៅថ្វាយស្ដេច ។ ដោយហេតុខ្លួនជាអ្នកក្រីក្រ គ្មានអ្វីផ្សេងទៀត ជាដង្វាយ ក៏ យួរតែផ្លែត្រសក់ទុំធំមួយ សំដៅទៅរាជវាំង ។




#Article 69: ខួបទី ៤០ នៃសមាគមអាស៊ាន (116 words)


សន្និសីទអាស៊ាន បានរៀបចំឡើង នៅប្រទេសសាំងហ្កាពួរ(Singapore) ក្នុងន័យរំលឹក ៤០ឆ្នាំ នៃខួបអភិវឌ្ឍ សមាគមអាស៊ាន។ សន្និសីទនេះ បានវាយតំលៃឡើងវិញ សមិទ្ធិផល និង ចំណុចខ្វះខាត កន្លងមក រយះពេល៤០ឆ្នាំ។ អាស៊ាន ត្រូវបានបង្កើតនៅឆ្នាំ ១៩៦៧ ដែលជាដំណាក់កាល នៃសម័យ សង្គ្រាមត្រជាក់ រវាង ប្លុកសេរី និង ប្លុកកុម្មុយនីស្ត។ គោលដៅចំបង របស់ សមាគមអាស៊ាន នៅពេលនោះ គឺរារាំង ចលនារាតត្បាត នៃពួកកម្មុយនិស្ត នៅអាស៊ីអគ្នេយ៍ ជាពិសេសរារាំង សង្គ្រាមរាតត្បាត ដែលកំពុងត្រូវឆាបឆេះ យ៉ាងសន្ធោរសន្ធៅ ស៊ីសាច់ហុតឈាម នៅប្រទេសយួន។ ជាបណ្តើរៗ សមាគមអាស៊ាន ក៏បានប្តូរ ទិសដៅរបស់ខ្លួន ដែលជាគោលដៅស្នូល ដើម្បីឈានទៅរក គំរូសហព័ន្ធអឺរ៉ុប (EU: Europe Union)។

ថ្វីបើកើតមកបាន ៤០ឆ្នាំហើយក្តី ប៉ុន្តែសមាគមអាស៊ាន ត្រូវតែបន្តការកែលំអ នូវភាពមិនចូលធ្លុងគ្នា ដើម្បីបញ្ជាក់ នូវកិត្តិនាមរបស់ខ្លួន ឈានទៅរក គំរូនៃសហព័ន្ធអឺរ៉ុប ដែលថិតនៅឆ្ងាយសន្លឹម ដូចជើងមេឃ ចំពោះប្រទេស នៅភូមិភាគអាស៊ីអគ្នេយ៍ទាំងនេះ។

ខួបលើកទី ៤០ របស់សមាគមអាស៊ាន ដែលបានធ្វើឡើង នៅប្រទេស សាំងហ្កាពួរ មិនមានអ្វី ជាការរីករាយនោះទេ បើផ្អែកលើន័យការទូត ព្រោះកិត្តិនាម របស់សមាគមអាស៊ាន ត្រូវធ្លាក់ចុះ ដោយសារពីរព្រឹត្តិការ ៖ អានបន្ត ការត្រូវបានទទួលរាក់ទាក់ ក្នុងនាមសមាជិកគ្រួសារ នៃប្រទេស ភូមា នៅសន្និសីទសមាគមអាស៊ាន នៅប្រទេស សាំង ហ្កាពួរ និង ធម្មនុញ្ញអាស៊ាន ដែលទើបតែត្រូវបាន ចុះហត្ថលេខានៅថ្ងៃអង្គារ ទី២០ ខៃវិច្ឆិកា ឆ្នាំ ២០០៧ ក្នុងគោលដៅកែប្រែអាស៊ានជាទីផ្សាររួម យកតាមគំរូសេដ្ឋកិច្ចសហគមអឺរ៉ុប ពីបច្ចុប្បន្ន រហូតដល់ឆ្នាំ ២០១៥ ធានាបាន ប្រជាធិបតេយ្យ សិទ្ធិមនុស្ស អោយមួយតំបន់រួមមាន ប្រជាជនចំនួន ៥៧០លាននាក់។ ខ្លឹមសារនៃធម្មនុញ្ញ ហាក់ដូចជារឿងកំប្លែង ព្រោះនាយករដ្ឋមន្ត្រី ប្រទេស ភូមា(ប្រទេស ភូមា ដែលទើបតែបំពានសិទ្ធិមនុស្សនៅថ្ងៃ ២០ ខែតុលា ២០០៧ ថ្មីៗនេះ) បានចុះហត្ថលេខាយ៉ាងរំភើយ លើធម្មនុញ្ញរួមអាស៊ាន 




#Article 70: សុខភាព (269 words)


ផលលាភ

យើងគ្រប់គ្នាសុទ្ធតែធ្លាប់ប្រើ និងឮពាក្យសុខភាព ហើយខ្លួនប្រាណ និងជីវិតរស់នៅរបស់យើងផ្ទាល់ ក៏ពាក់ព័ន្ធនឹងសុខភាពផងដែរ។ អ្នកខ្លះយល់ដឹងបានច្បាស់ពីបញ្ហាសុខភាព រីឯអ្នកខ្លះទៀតមិនខ្វល់ខ្វាយនឹងសុខភាពឡើយ។ កាលពីមុនសុខភាពត្រូវបានគេគិតគូរត្រឹមកម្រិតផ្លូវកាយ និងផ្លូវចិត្ត តាមបែបបទមាត្រដ្ឋានមួយ។ មានសុខភាព គប្បីត្រូវឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជាទម្ងន់ លទ្ធភាពសម្លឹងមើលឃើញ លទ្ធភាពស្ដាប់ ស្ថានភាពដកដង្ហើមជាដើម។ នៅឆ្នាំ១៩៤៦ អង្គការសុខភាពពិភពលោក បានដាក់បញ្ចូលកម្រិតសង្គម ដោយឲ្យនិយមន័យថា សុខភាព គឺជាស្ថានភាពសរុបនៃសុខុមាលភាពផ្លូវកាយ ផ្លូវចិត្តអារម្មណ៍ និងសុខុមាលភាពសង្គមពោល សុខភាពមិនត្រឹមតែភាពគ្មានជម្ងឺ ឬពិការភាពប៉ុណ្ណោះទេ។ បន្ទាប់មកការវិវឌ្ឍន៍នៃសុខភាពបានឈានមួយកម្រិតទៅរកប្រធានបទសកម្មនៃសុខភាព ដោយចាប់ផ្ដើមគិតគូរអំពីតម្រូវការ និងរឿងរ៉ាវបុគ្គល ។នៅចុងទសវត្សរ៍ទី២០នេះ សុខភាព បានផ្លាស់ប្ដូរមុខមាត់នៅតាមបណ្ដាប្រទេសលូតលាស់មួយចំនួន។ ដោយឡែកមជ្ឈមណ្ឌលអប់រំសុខភាពនៅប្រទេសបារាំងបានឲ្យនិយមន័យថាសុខភាព គឺជាសុខភាពសភាវៈមនុស្សរស់នៅក្នុងសង្គម បូករួមទាំងធាតុផ្សំ ជីវិត ផ្លូវកាយ ផ្លូវចិត្ត និងសង្គមដោយគិតគូរទាំងប្រការប្រតិបត្តិទាំងឡាយ ដែលពាក់ព័ន្ធនឹងសុខភាពជាអាទិ ស្ថានភាពសុខភាពផ្ទាល់ខ្លួន រឿងរ៉ាវផ្ទាល់ខ្លួន កម្រិតស្ថានភាពសង្គម សេដ្ឋកិច្ច ច្បាប់ និងវប្បធម៌ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលនោះ។ បន្ទាប់ពីបានឆ្លងកាត់ សង្រ្គាមអស់រយៈ ពេលជាង ពីរទសវត្សរ៍ កន្លងមក ប្រទេសកម្ពុជាយើងបានទទួលការបាត់បង់យ៉ាងធំធេងដែលមិនអាចពណ៍នាបានឡើយក្រោយពីស្តារ និងរៀបចំឡើងវិញនូវរចនាសម្ព័ន្ធសង្គម រួចមកប្រទេសកម្ពុជា។ បានប្រែប្រួល និងផ្លាស់ប្តូរយ៉ាងខ្លាំង។ ប៉ុន្តែការរស់នៅដោយឆ្លងកាត់វិបត្តិផ្សេងៗ រួមទាំងការការប្រែប្រួលក្នុងសង្គមបានជះ ឥទ្ធិពលយ៉ាងខ្លាំងមកលើការរស់នៅរបស់ប្រជាជនកម្ពុជាយើង។ ឥទ្ធិពលអវិជ្ជមាន ទាំងឡាយ ដែលបានកើតឡើងក្នុងសង្គមនា ពេល បច្ចុប្បន្ន ជាពិសេសបញ្ហា ដែលបន្សល់ទុកពីសង្គ្រាមដូចជាការព្រាត់ប្រាស់ឪពុកម្តាយ បងប្អូនវិនាសទ្រព្យសម្បត្តិ ការធ្លាក់ខ្លួនពីការនិងផលប៉ះពាល់អវិជ្ជមានផ្សេងៗទៀតទៀត បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ប្រជាជនយើងដែល អាចបង្កើតជាបញ្ហាផ្លូវចិត្ត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ បញ្ហាទាំងអស់នេះ រួមជាមួយនឹងបញ្ហាអវិជ្ជមានមួយចំនួនទៀត ក្នុងសង្គមដូចជា ភាពក្រីក្រ សកម្មភាពអានាចារផ្សេងៗ អាចបង្កឲ្យយុវជនដែលជា មនុស្សជំនាន់ថ្មីមានស្ថាន ភាព ផ្លូវ ចិត្តពុំល្អប្រសើរ ឡើយ ហើយជាកត្តា ជំរុញឲ្យមានអំពើរ ហិង្សារជម្លោះប្រដាប់អាវុធក្នុងសង្គម និងនិន្នាការអវិជ្ជមានផ្សេងៗ ជាច្រើនទាក់ទងទៅនឹងឥរិយាបទ និងអកប្បកិរិយារបស់យុវជននៅក្នុងផ្នែកមួយ ស្តីអំពី អារម្មណ៍ទុក្ខ ព្រួយនៃឯកសារ ស្តីពីការ  អង្កេតថ្នាក់ជាតិ ទៅលើឥរិយាបទប្រកបដោយគ្រោះថ្នាក់របស់ យុវវ័យដែលធ្វើឡើងដោយក្រសួងអប់រំយុវជន និងកីឡា ឧបត្ថម្ភ ដោយអង្គការយូនីសេហ្វ និងយូនិស្កូ នៅក្នុងឆ្នាំ២០០៤បានបង្ហាញថា យ៉ាងហោចណាស់ក៏មានយុវជន រហូតទៅដល់២០%ធ្លាប់មានអារម្មណ៍ទុក្ខព្រួយ អស់សង្ឃឹម រហូតដល់ចង់ធ្វើអ្វីក្នុងរយៈពេលច្រើនជាងមួយសប្តាហ៍ ហើយនៅក្នុងចំណោម អ្នកដែលមានអារម្មណ៍ទុក្ខព្រួយ និងអស់សង្ឃឹម២០%ម្នាក់ក្នុងចំណោម ៥នាក់ ឬ៤%នៃយុវវ័យ ទូទាំងប្រទេស ធ្លាប់បានគិត ដល់ការ ធ្វើ អត្តឃាត។ នៅពេលដែលយុវជនទាំងនោះមានអារម្មណ៍ខូចចិត្ត គឺមានតែម្តាយឪពុក ឬអាណាព្យាបាលជាស្រ្តី និងមិត្តភក្តិតែប៉ុណ្ណោះដែលបានជួយលួងលោមផ្តល់កម្លាំងចិត្តដល់ពួកគេ ។ ផ្តើមចេញពីបញ្ហានេះក្រសួងអប់រំ យុវជន និងកីឡាបានលើកទឹកចិត្តឲ្យស្ថាប័នជំនាញក្នុងក្រសួងសហការជាមួយនឹងសមាគមរញ្ជនពុទ្ធិបពោធនមិត យកចិត្តទុកដាក់ អភិវឌ្ឍន៏នូវគម្រោងមេរៀនអប់រំដល់យុវជនក៏ដូចជាការផ្តល់ការផ្តល់ចំណេះដឹងមួលដ្ឋានទាក់ទងនឹងការ ថែទាំសុខភាពចិត្តដើម្បឲ្យយុវជនយើងអាចយល់ ដឹងពីទ្រឹស្តី ហើយប្រើប្រាស់ និង អនុវត្តនជាក់ស្តែងនៅក្នុងបំណិនជីវិត ក្នុងការគ្រប់គ្រងនូវការតានតឹងចិត្ត និងអារម្មណ៍ អវិជ្ជមានដែលជំរុញឲ្យ គេធ្វើអត្តឃាតរួមនឹងការជួយគាំទ្រឲ្យយុវជនអភិវឌ្ឍន៍បានល្អប្រសើរនូវការ គោរពនិងឲ្យតម្លៃចំពោះខ្លួនឯងដែលជាកត្តាបង្កើតនូវភាពរឹងមាំផ្នែកផ្លូវចិត្ត គម្រោងមេរៀននេះគឺជាឯកសារមូលដ្ឋានមួយជួយដល់លោកគ្រូអ្នកគ្រូអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការផ្តល់ចំណេះដឹង ផ្នែកសុខភាពផ្លូវចិត្តដល់យុវវ័យបាន តាមរយៈកម្មវិធីសិក្សានៅក្ុងសាលាចាំណេះទូទៅ។ នៅក្នុង គ្រោងមេរៀន នេះ រួមមានខ្លឹមសារសំខាន់ៗជាមូលដ្ឋានមួយចំនួនទាក់ទងទៅនឹងការថែទាំសុខភាពផ្លូវចិត្តដូចជា៖

វិធីសាស្រ្ត ក្នុងការជួយខ្លួនឯង ឲ្យយុវជនមានកម្លាំងចិត្ត រឹងមាំអាចប្រឈមមុខ ដោះស្រាយ នូវបញ្ហាផ្នែកផ្លូវចិត្តក្នុងមធ្យោបាយវិជ្ជមានដែលរួមមានការបង្កើតអារម្មណ៍ និងទស្សនៈវិជ្ជមានក្នុងផ្លូវចិត្ត ក៏ដូចជាការអភិវឌ្ឍន៍នូវការគោរពចំពោះតម្លៃខ្លួនឯង។ ក្រៅពីខ្លឹមសារសំខាន់ៗជាមូលដ្ឋានដូចខាងលើ នៅក្នុងសៀភៅណែនាំនេះក៏បានផ្តល់នូវវិធីសាស្រ្តសម្រាប់ដឹកនាំការការបង្រៀនសិស្សដោយផ្អែកលើគោលការណ៍សិស្ស មជ្ឈមណ្ឌល់ដើម្បីជំរុញការបង្រៀននិងការសិក្សារបស់សិស្ស។លោកគ្រូអ្នកគ្រូអាចប្រើប្រាស់សៀវភៅណែនាំនេះ គួបផ្សំនិងសមត្ថភាពជំនាញផ្នែក រៀបចំគម្រោងសម្រាប់ការបង្រៀន និងភាពប៉ិនប្រសប់ ក្នុងការបង្រៀន ដើម្បីផ្តល់នូវចំណេះដឹង ទាក់ទងនឹងការថែទាំសុខភាព ផ្លូវចិត្តនេះដល់សិស្សឲ្យទទួលបាននូវប្រសិទ្ធភាព
និងលទ្ធផលខ្ពស់។

តែងតែទទួលបាននូវសុភមង្គល ទាំងផ្លូវកាយ ផ្លូវចិត្ត និងរួមរស់ជាមួយអ្នកដទៃប្រកបដោយភាពចុះសម្រុងដែលជាកត្តាធ្វើឲ្យគេ
ទទួលបានជោគជ័យក្នុងជីវិតរស់នៅប្រចាំថ្ងៃ រួមនិងកាត់បន្ថយបានយ៉ាងច្រើនមហិមាទៅលើការចំណាយផ្នែកថ្នាំសង្កូវ និងការ
ព្យាបាលជំងឺផ្សេងៗ។ហើយអាចនិយាយឲ្យខ្លីថាសុខភាពគឺជាមាសប្រាក់។ 	 

សុខភាព គឺជាភាសាបាលី មានន័យថាភាពសុខ សេចក្តីសុខ។ ក្នុងន័យនេះគឺសំដៅទៅលើភាពគ្មានជំងឺតម្កាត់នៅ
ក្នុងរាងកាយរបស់មនុស្សម្នាក់ៗ។បច្ចុប្បន្ននេះ សុខភាព មានន័យទូលំទូលាយជាងន័យពិតប្រាកដរបស់វាទៅទៀត។សុខភាព
មិនត្រឹមតែមានន័យថា ភាពគ្មានជំងឺ ឬ គ្មានពិការភាពនោះទេ សុខភាពត្រូវបានកំណត់ថា ជាសភាពមានសុខមាលភាពពេញ
លេញផ្នែករាងកាយ ផ្លូវចិត្ត និងផ្នែកសង្គម ។ យើងអាចនិយាយសរុបបានថា សុខភាពត្រូវបានចែកជាបីផ្នែក គឺ សុខភាព
រាងកាយ សុខភាពផ្លូវចិត្ត និងសុខភាពសង្គម ។ បុគ្គលដែលមានសុខភាពល្អ គឺ ត្រូវបានកំណត់ថាជាបុគ្គលដែល មានសក្ខណៈ
សម្បត្តិទាំងបីដូចខាងលើដែលជាគុណភាពនៃជីវិតនិងសុខមាលភាពរបស់បុគ្គលនោះនោះគ្របដណ្តប់ទៅលើសុខភាពទាំងបី
ផ្នែកគឺ សុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសុខភាពសង្គម។

សុខភាពរាងកាយ គឺជាការនិយាយយោងដល់ថាតើ រាងកាយរបស់យើងមានល័ក្ខណ្ឌល្អប្រសើរយ៉ាងដូចម្តេច។ នៅពេលយើងមានសុខ
ភាពផ្នែករាងកាយល្អ គឺយើងអាចបំពេញការងារប្រចាំថ្ងៃបានល្អដោយគ្មានភាពនឿយហត់។ យើងមានថាមពលគ្រប់គ្រាន់ក្នុង
ការទៅសាលាដើម្បីរៀនសូត្រ ឬបំពេញការងារផ្សេងៗដើម្បីចិញ្ចឹមជីវិត។ យើងអាចរីករាយ និងពេលទំនេររបស់យើង មើលខុស
ត្រូវ និងថែទាំគ្រួសារក្នុងផ្ទះរបស់យើង។ មនុស្សដែលមានសុខភាពរាយកាយល្អ គឺជាអ្នក ដែលចេះប៉ាន់ប្រមាណក្នុងការបរិភោគ
បានសមស្រប ហាត់ប្រាណ ឬបញ្ចេញពលកម្មបានទៀងទាត់ទទួលទានដំណេកបានគ្រប់គ្រាន់ ថែរក្សាសុខភាពមាត់ធ្មេញ និង
សុខភាពរាងកាយទាំងមូលបានល្អប្រសើរ។

គឺជាការនិយាយយោងដល់ថាតើ យើងមានអារម្មណ៍ល្អប្រសើរយ៉ាងដូចម្តេចចំពោះខ្លួនយើង ហើយថាតើយើងត្រូវ
ប្រឈមមុខដោះស្រាយនឹងបញ្ហាផ្សេងៗដែលជាសំណូមពរនៃ ជីវិភាពរស់នៅប្រចាំថ្ងៃរបស់យើងបានល្អកម្រិតណា។ នៅពេល
ដែលយើងមានសុខភាពផ្លូវចិត្តល្អយើងពេញចិត្តនឹងខ្លួនរបស់យើងស្គាល់ខ្លួនឯងថាជានរណា យើងទទួលស្គាល់ សមិទ្ធិផល
ដែលយើងធ្វើបាននិងរីករាយក្នុងការរៀនសូត្រអំពីកំហុសដែលយើងបានធ្វើ ដើម្បីជាមេរៀនសម្រាប់តម្រង់ទិសជីវិតយើងទៅ
ថ្ងៃក្រោយ យើងអាចប្រើប្រាស់ ពេលវេលាក្នុងការសម្រាកមានអធ្យាស្រ័យល្អព្រមទាំងចែករំលែកអារម្មណ៍របស់យើងជាមួយ
នឹងអ្នកដ ទៃរួមនិងសាកល្បងនូវបទពិសោធន៍សំខាន់ផ្សេងៗដែលយើងទទួលបាន ដើម្បីជាផលប្រយោជន៍ចំពោះសុខភាពផ្លូវ
ចិត្តរបស់យើង។

សុខភាពសង្គមគឺជាការនិយាយយោងទៅដល់ភាពចុះ សម្រុងរបស់ខ្លួនយើងជាមួយអ្នកដទៃដែលនៅជុំវិញខ្លួនយើង។ នៅពេលយើង
មានសុខភាពសង្គមល្អ យើងមានអារម្មណ៍ស្រឡាញ់មិត្តភាព និងរក្សានូវទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនយើងបានល្អប្រសើរ
យើងចេះគោរពសិទ្ធិអ្នកដទៃ និងចេះជួយយកអាសាអ្នកដទៃដោយពុំគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ការកសាងនូវទំនាក់ទំនង
មួយដ៏ល្អប្រសើរជាមួយនឹងសមាជិកគ្រួសារ ការបង្កើត និងរក្សាបាននូវមិត្តភាពជាមួយនឹងមិត្ត ភក្តិផរបស់ខ្លួនទាំងអស់នេះឯងគឺ
មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសុខភាពផ្នែកសង្គម។

ក្នុងនាមជាយុវជន យើងត្រូវខិតខំ ថែទាំសុខភាពទាំងបីផ្នែកឲ្យបានល្អប្រសើរ ដោយជៀសវាងនូវរាល់ទង្វើ​ឬទម្លាប់
ទាំងឡាយបែបអវិជ្ជមានដែលធ្វើឲ្យមានផលប៉ះពាល់ដល់ សុខភាពទាំងបីនេះ។នៅពេលដែលយើងមានសុខភាព​ល្អ សុខភាព
នេះឯងជាមាសប្រាក់ និងជាទ្រព្យសម្បត្តិដ៏មហាសាលដែលខ្លួនយើងមាន។




#Article 71: ទីក្រុងព្រៃនគរ (698 words)


ក្រុងព្រៃនគរ柴棍  ជាអតីតទឹកដី របស់ប្រទេសកម្ពុជា។ ក្រុងព្រៃនគរ មានឈ្មោះថា សៃហ្គន 西贡 (Saigon) ក្នុងសម័យយួនខាងត្បូង អាធីវគីកាន់កាប់។

ព្រៃនគរ ជាទី​ក្រុង​ដ៏​សំខាន់ និង​ជាទី​ប្រជុំ​កិច្ចការ​នៃ​រដ្ឋការ​ធំ​នៅក្នុង​ដែនកម្ពុជា​ក្រោម និង​ជា​អតីត​កំពង់ផែ​ពាណិជ្ជ​កម្ម ដ៏​សំខាន់​មួយ​នៃ​អាណាចក្រ​ខ្មែរ មុនពេល​ជនជាតិ យួន​ភៀសខ្លួន​មក​រស់នៅ​ក្នុងអំឡុង​សតវត្សរ៍​ទី១៧ ។ ក្រោយពេល ស្តេច​ខ្មែរ ព្រះបាទ ជ័យជេដ្ឋាទី២ (១៥៧៣–១៦២៧) បាន​រៀប​អភិសេក​ជាមួយ​ស្នំ​ស្តេច យួន​មក ព្រៃនគរ ត្រូវបាន​ជនជាតិ​យួន​ហៅថា ខេត្ត​យ៉ាឌិន (Gia Định Thành嘉定) នា​ឆ្នាំ១៧៩០ តាម​ស្តេច​ឈ្មោះ ង្វៀង-អាញ់(Nguyễn Ánh阮福映 ​)​។ ក្រោយពេល​បារាំង កាន់កាប់ បាន​ទីក្រុង​ព្រៃនគរ នា​ឆ្នាំ ១៨៥៩ នៅ​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រធានាធិបតី​បារាំង​ឈ្មោះ Jules Grévy​បានចេញ​បទបញ្ជា​មួយ​ក្នុង​ការបង្កើត ព្រៃនគរ ទៅជា​ទីក្រុង​សៃ​ហ្គ​ន (Thành Phố Sài Gòn西贡市 ) ។​ ក្នុង សម័យ​អាណានិគមនិយម​បារាំង ព្រៃនគរ ជា​មជ្ឈមណ្ឌល ដ៏​សំខាន់ មិន​ត្រឹមតែ​ពាណិជ្ជកម្ម​ទេវា​ថែមទាំង​ជា មជ្ឈមណ្ឌល​រដ្ឋបាល វប្បធម៌ និង អប់រំ ទូទាំង​សហព័ន្ធឥណ្ឌូចិន និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា «​ទីក្រុង​ប៉ា​រីស​នៃ បូព៌ា​ប្រទេស​» (Paris in the Orient) ។​

( គុ​. ) ដែល​កើត​, ដែលមាន​នៅក្នុង​ព្រៃ : សត្វព្រៃ​, ក្របីព្រៃ​, គោព្រៃ​, ឆ្កែព្រៃ​, មាន់ព្រៃ​…; មនុស្ស​ព្រៃ​…​។ ព​. ប្រ​. ព្រៃៗ ដែលមាន​បែបបទ​ឬ​សណ្ដាប់ធ្នាប់​ឆ្គងៗ​, ឆ្វេងៗ : ឫក​ព្រៃៗ​, សម្ដី​ព្រៃៗ​, និយាយ​ព្រៃៗ ។ នាំ​ឲ្យ​ព្រៃ​គំនិត នាំ​ឲ្យ​ទើស​គំនិត​, ឲ្យ​ចង្អៀត​គំនិត ។​ល​។​

វិមាននរោត្តម បារាំងបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្តម (១៨៣៤ – ១៩០៤) ជាព្រះចៅកុ្រងកម្ពុជាធិបតី នាពេលនោះ ។ ចាប់ពីឆ្នាំ ១៨៧១ ដល់ ១៨៨៧ អាគារត្រូវបានគេសាងសង់ទុកសម្រាប់ទេសាភិបាលដែនកូស័ងស៊ីន (Gouverneur de la Cochinchine ) ទើបគេហៅថា អាគារទេសាភិបាល ។  ចាប់ពីឆ្នាំ ១៨៨៧ ដល់ ១៩៤៥ រដ្ឋការអាណានិគមបារាំងទូទាំងឥណ្ឌូចិន (Gouverneur-général de l’Indochine Française) បានប្រើអាគារនេះជាទីស្នាក់នៅ និងសម្រាប់ប្រជុំកិច្ចការរដ្ឋការធំៗ ទើបគេហៅហៅថា អាគាររដ្ឋាភិបាល ។ ក្រោយឆ្នាំ ១៩៥៤ បារាំងបានដកអាណានិគមចេញពី ដែនកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម និងតឹងកឹង (ហាណូយ ) អណ្ណាម (Hue) ប្រធានាធិបតី ង៉ូ ដិន យេម នៃរបបសាធារណរដ្ឋវៀតណាម បានប្តូរឈ្មោះទៅជា វិមានឯករាជ្យ (Dinh Độc Lập)  វិញ ។ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របបសាធារណរដ្ឋវៀតណាមត្រូវដួលរលំ ដែនដីកម្ពុជាក្រោមត្រូវបានត្រួតត្រាដោយរដ្ឋាភិបាលបក្សកុម្មុយនិស្ត វិមាននរោត្តម ត្រូវបានប្តូរឈ្មោះទៅជា សាលឯកភាព (Hội trường Thống Nhất ) តាមសេចក្តីសម្រេចលេខ 77A/VHQĐ   ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៦ របស់ក្រសួងវប្បធម៌ ដែលសព្វថ្ងៃជា ក្រសួងវប្បធម៌  កីឡា និង ទេសចរណ៍ (Bộ Văn hóa – Thể thao và Du lịch ) នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម  ។

ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៨៦៩ លោកទេសាភិបាល ដែនកូសាំងស៊ីន Lagrandière បានប្រារព្ធពិធីសម្ពោធិ៍បញ្ចុះបឋមសីលាជាលើកនៅដំបូង ក្នុងការចាប់ផ្តើមដំណើរការសាងសង់ វិមានថ្មី នៅទីក្រុងព្រៃនគរ សម្រាប់លោកទេសាភិបាលដែនកូស័ងស៊ីន ជំនួសឲ្យអាគារចាស់ធ្វើពីឈើ ដែលបានសាងកាលពីឆ្នាំ ១៨៦៣ ។ វិមានថ្មីនេះ ត្រូវបានវិស្វករបារាំងឈ្មោះ Hermite ជាអ្នករៀបគម្រោងការណ៍ (ប្លង់) ។ ផ្ទាំងបឋមសីលាជាប្រវត្តិសាស្ត្រនេះ ត្រូវបានគេយកមកពី ខេត្តចង្វា​ត្រពាំង (Bien Hoa) មានទំហំ ៥០ Cm បួនជ្រុង ហើយត្រូវបានគេដាក់រូបិយប័ណ្ណ នាសម័យនោះ ដែលផលិតពីមាស ប្រាក់ និងស្ពាន់ចូលទៅរន្ធខាងក្នុង  ។

សំណង់នេះ បានសាងឡើងលើផ្ទៃដីក្រឡាប្រមាណ ១២ Ha ក្នុងនោះមានអាគារធំមួយ មានទីធ្លាទំហំ ៨០ ម៉ែត្រ ។ នៅក្នុងវិមាននេះ មានបន្ទប់អាចឲ្យមនុស្សស្នាក់នៅប្រមាណ ៨០០ នាក់ និងនៅជុំវិញអាគារនេះ មានសួនច្បារដែលមានដើមឈើធំៗ និងទីធ្លាស្មៅ ។ វត្ថុធាតុសម្រាប់សាងសង់ភាគច្រើន គឺបាននាំយកមកពីប្រទេសបារាំង ។ ដោយមានសង្គ្រាមបារាំងនិងអាលឺម៉ង់( Franco-Prussian War  ) នាឆ្នាំ ១៨៧០ ទើបការសាងសង់អាគារនេះ ត្រូវអូសបន្លាយពេលដល់ឆ្នាំ ១៨៩៣ ទើបបានសម្រេចជាស្ថាពរ ។ ក្រោយពីបានកសាងសម្រេចជាស្ថាពរ គេបានដាក់ឈ្មោះអាគារនេះថា វិមាននរោត្តម  និងផ្លូវនៅមុខអាគារនេះ ក៏ត្រូវបានគេដាក់ឈ្មោះថា វិថីនរោត្តម ដែរ ដើម្បីឧទ្ទិសដល់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម (១៨៣៤ –១៩០៤) ជាព្រះចៅ កុ្រងកម្ពុជាធិបតី នាពេលនោះ ។

ចាប់ពីឆ្នាំ ១៨៧១ ដល់ ១៨៨៧ អាគារ ត្រូវបានគេសាងសង់ទុកសម្រាប់ទេសាភិបាលដែនកូស័ងស៊ីន (Gouver neur de la Cochinchine ) ទើបគេហៅថា អាគារទេសាភិបាល ។

ចាប់ពីឆ្នាំ ១៨៨៧ ដល់ ១៩៤៥   រដ្ឋការអាណានិគមបារាំង ទូទាំងឥណ្ឌូ ចិន (Gouverneur-général de l’Indochine Française) បានប្រើអាគារនេះជាទីស្នាក់នៅ និងសម្រាប់ប្រជុំកិច្ចការរដ្ឋការធំៗ ទើបគេហៅហៅថា អាគាររដ្ឋាភិបាល ។ ចំណែកអាគារសម្រាប់ស្នាក់នៅនិងធ្វើការរបស់ លោកទេសាភិបាលត្រូវបានគេផ្លាស់ទីតាំងឲ្យនៅអាគារមួយក្បែរនោះ ។

ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៤៥ ជប៉ុនវាយឈ្នះបារាំងនៅឥណ្ឌូចិន វិមាននរោត្តម ត្រូវបានរដ្ឋាភិបាលអាណានិគមជប៉ុន យកធ្វើជាអាគាររដ្ឋការរបស់ខ្លួននៅដែនដីកម្ពុជាក្រោម ។ ដល់ខែកញ្ញា ឆ្នាំ ១៩៥៤ ដដែលជប៉ុនបរាជ័យក្នុងសង្គ្រាមលោកលើកទី ២ បារាំងបានវិលត្រឡប់ចូលធ្វើអាណានិគមជាថ្មីនៅដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន វិមានរោត្តម ត្រូវបានបារាំងយកធ្វើជាទីតាំងអាគាររដ្ឋបាលខ្លួនឡើងវិញដែរ ។

ក្រោយឆ្នាំ ១៩៥៤ បារាំងបានដកអាណានិគមចេញពីដែនកូសាំងស៊ីន ឬដែនដី កម្ពុជាក្រោម និងតឹងកឹង (ហាណូយ) អណ្ណាម (Hue) ជនជាតិយួនបានបង្កើតរដ្ឋាភិបាលចំនួន ២ គឺចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងជើង គ្រប់គ្រងដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (Việt Nam Dân Chủ Cộng Hòa ) និងចាប់ពីខ្សែស្របទី ១៧ ទៅទិសខាងត្បូងគ្រប     ដណ្តបលើដែនដីកម្ពុជាក្រោមទាំងអស់ គ្រប់គ្រងដោយរដ្ឋាភិបាលរដ្ឋវៀតណាម (Quốc gia Việt Nam ) ដែលរដ្ឋាភិ  បាលមួយនេះ ក្រោយមកបានផ្លាស់ទៅជាសារធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa ) ។

ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ១៩៥៤ វិមាននរោត្តម ជាទីចរចារវាងតំណាងបារាំង គឺ លោកឧត្តមសេនីយ៍ផ្កាយ ៥ Paul Ely  និងតំណាងរដ្ឋាភិបាលរដ្ឋ   វៀតណាម គឺលោកនាយករដ្ឋមន្ត្រី ង៉ូ    ដិន យេម (Ngô Đình Diệm ) ។

ឆ្នាំ ១៩៥៥ ក្រោយពីការធ្វើប្រជាមតិ នាយករដ្ឋមន្ត្រី ង៉ូ ដិន យេម បានទម្លាក់ បាវ ដាវ ចេញពីប្រធានរដ្ឋនៃរដ្ឋា ភិបាលរដ្ឋវៀតណាម ហើយខ្លួនឡើងធ្វើជាប្រធានាធិបតី ង៉ូ ដិន យេម បានប្តូរ ឈ្មោះ វិមាននរោត្តម ទៅជា វិមានឯករាជ្យ វិញ ។ ក្រោយពីប្រធានធិបតី ង៉ូ    ដិន យេម ប្តូរឈ្មោះទៅជាវិមានឯករាជ្យ (Dinh Độc Lập) មក កន្លែងនេះបានក្លាយទៅជាវិមានតំណាងឲ្យរដ្ឋាភិបាល សាធារណរដ្ឋវៀតណាម និងជាកន្លែងសម្រាប់ស្នាក់នៅ និងធ្វើការរបស់ប្រធា នាធិបតីយួន ។ ក្នុងសម័យនោះ ក្រៅពីហៅថា វិមានឯករាជ្យ គេក៏ហៅថា វិមានប្រធានាធិបតី ផងដែរ ។

ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៦២ អាកាសយានិកយួនទាំងពីររូបនៃ នៃកងកម្លាំងសាធារណរដ្ឋវៀតណាម (Quân lực Việt Nam Cộng hòa ) គឺលោក ង្វៀង វ៉ាំង កឺ (Nguyễn Văn Cử ) និងលោក ផាម ភូ ក្វុក (Phạm Phú Quốc ) បានបើកយន្តហោះប្រភេទ   AD 6 ចំនួន ២ គ្រឿង ទម្លាក់គ្រាប់បែក បណ្តាលឲ្យនៃវិមាននេះ ទ្រុឌខូចខាតទាំងស្រុងចំហៀងខាងឆ្វេង ។ ដោយមិនអាចជួសជុលឡើងវិញបាន  លោក ង៉ូ ដិន យេម បានបញ្ជាឲ្យធ្វើវិមានថ្មី  ឡើវិញ នៅត្រង់ទីកន្លែងចាស់ដដែលដោយមានវិស្វករឈ្មោះ ង៉ូ វៀត ធឺ (Ngô Viết Thụ) ជាអ្នកអ្នកចេញគម្រោងការណ៍ (ប្លង់) ។

វិមានឯករាជ្យថ្មីនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៦២ ។ ក្នុងអំឡុងពេលនៃដំណើរការសាងសង់ គ្រួសារលោក ង៉ូ ដិន យេម ត្រូវបានរើកន្លែងទៅស្នាក់នៅក្នុងទីតាំងមួយដែលជនជាតិយួនហៅថា វិមានយ៉ាឡុង (Dinh Gia Long ) ដែលសព្វថ្ងៃវិមាននេះគឺជា សារមន្ទីររបស់ទីក្រុងព្រៃនគរ (Bảo tàng thành phố Hồ Chí Minh ) ។  វិមានកំពុងតែសាងសង់នៅមិនទាន់រួចរាល់ លោក ង៉ូ ដិន យេម ត្រូវបានក្រុមរដ្ឋប្រហារធ្វើឃាតនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ ។

ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩៦៦ វិមានថ្មីនេះត្រូវបានសម្ពោធ ដែលមានលោក ង្វៀង វ៉ាំង ទេវ (Nguyễn Văn Thiệu ) ជាអធិបតីក្នុងនាមប្រធាន     គណៈកម្មការដឹកនាំប្រទេស (Ủy ban Lãnh đạo Quốc gia ) ។ ចាប់តាំងពីថ្ងៃនោះមក វិមានឯករាជ្យនេះបានក្លាយទៅជាវិមានរដ្ឋបាល នៃរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម (Việt Nam Cộng hòa ) ។ ប្រធានាធិបតីនៃរបបសាធារណរដ្ឋវៀតណាម ង្វៀង វ៉ាំង ទេវ បានស្នាក់នៅក្នុងវិមាននោះ ចាប់ពីខែតុលា ឆ្នាំ ១៩៦៧ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៧៥ ។

ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ១៩៧៥ យន្តហោះឈ្មោះ F5E បើកដោយលោក ង្វៀង ថាញ់ ត្រុង (Nguyễn Thành Trung ) ហើរមកពីខេត្តចង្វាត្រ ពាំង  (Biên Hòa ) ទម្លាក់គ្រាប់លើវិមានឯករាជ្យនេះ បានធ្វើឲ្យខូចខាតយ៉ាងដំណំ ។

នៅវេលាម៉ោង ១០:៤៥ នាទី ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ រថក្រោះឈ្មោះ T54 បំពាក់លេខ ៨៤៣ របស់កងទ័ពបក្សកុម្មុយនិស្តយួន នៃកងកម្លាំងរំដោះភាគខាងត្បូង (Quân giải phóng miền Nam  )  បានបុកទម្លុះក្លោងទ្វារខាងក្រោយ និងបន្ទាប់មក វេលាម៉ោង ១១ : ៣០ នាទី មានរថក្រោះមួយទៀតបំពាក់លេខ ៣៩០ បានបុកទម្លុះខ្លោងទ្វារខាងមុខ នៃវិមានឯករាជ្យ នេះ ដើម្បីវាយដណ្ដើមយកទីតាំងរដ្ឋបាលធំរបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ។  លោក ប៊ូយ ក្វាង ថឹង (Bùi Quang Thận ) មេបញ្ជាការនៃកងទ័ពរំដោះ (Quân Giải phóng  ) របស់បក្សកុម្មុយនិស្ត ជាអ្នកបញ្ជារថក្រោះលេខ ៨៤៣ បានទម្លាក់ទង់របស់របបសាធារណរដ្ឋវៀតណាម ចុះពីកំពូលវិមាន ហើយដំឡើងទង់របស់     រណសិរ្សជាតិរំដោះភាគខាងត្បូង វៀតណាម (Mặt trận Dân tộc Giải phóng miền Nam Việt Nam  ) ជំនួសវិញ ។ ក្រោយពីទង់របស់របបសាធារណរដ្ឋវៀតណាម បានទម្លាក់ចុះ សង្រ្គាមវៀតណាមក៏បានចប់ នៅថ្ងៃនោះដែរ ហើយពលរដ្ឋខ្មែរក្រោម ក៏បានចាប់ផ្តើមរស់នៅក្រោមរបបថ្មីមួយទៀត គឺរបបអាណានិគមកុម្មុយនិស្តយួន ។

ដោយ ថាច់ ប្រីជា គឿន

 




#Article 72: ទ្វីបអាមេរិក (295 words)


ទ្វីបអាមេរិក ជាទឹកដីទាំងឡាយនៃ ចំហៀងខាងលិចរបស់ផែនដី ឬ ពិភពថ្មី រួមមានបណ្តា ទ្វីប នៃ អាមេរិកខាងជើង និង អាមេរិកខាត្បូង រួមនឹងប្រជុំកោះ និង តំបន់។ ទ្វីបអាមេរិកមានទំហំស្មើនឹង ៨.៣% នៃផ្ទៃសរុបរបស់ផែនដី (២៨.៤% នៃផ្ទៃដីរបស់ផែនដី) និង មានចំនួនប្រជាជនប្រមាណស្មើ ១៤% នៃប្រជាជន ពិភពលោក.

ទ្វីបអាមេរិច ចែកជាពីរផ្នែកធំៗ អាមេរិចខាងជើង និងអាមេរិចខាងត្បូង សំរាប់អ្នកប្រាជ្ញ ជាពិសេសនៅប្រទេសសហរដ្ឋអាមេរិចនេះគឺជាពីរទ្វីប ក៏ប៉ុន្តែណសំរាប់អ្នកប្រាជ្ញ នៅប្រទេសដែលនិយាយភាសាអេស្ប៉ាញនិងភាសាបារាំង​ នេះគឺជាមានតែមួយទ្វីប ពីព្រោះប្រទេសកម្ពុជាមានទំនាក់ទំនងច្រើនជាមួយប្រទេសបារាំងនៅភាសាខ្មែរ យើងយកគំនិតអ្នកប្រាជ្ញបារាំង និងអេស្ប៉ាញ ដូច្នេះហើយពេលយើងនិយាយពីទ្វីបអាមេរិច យើងយល់អាមេរិចខាងជើង និងអាមេរិចត្បូងជាមួយទ្វីប ។ 

មានមនុស្សជាច្រើនប្រើពាក្យអាមេរិច និងគិតតែពីប្រទេសសហរដ្ឋអាមេរិច ដូច្នេះហើយពេលគេនិយាយអំពីអ្វីពីអាមេរិច គេគិតតែនោះគឺមកពីសហរដ្ឋអាមេរិច ក៏ប៉ុន្តែសហរដ្ឋអាមេរិចគឺជាប្រទេសតែមួយនៅក្នុងទ្វីបអាមេរិច ។ 

ពាក្យអាមេរិច មកពីភាសាអ៊ីតាលី ពីព្រោះលោក អាមេរីកូ វេស៏ពូស៊ីអូ ដែលជាអ្នកដែលបង្កើតផែនទីដំបូងគេ នៅរវាងឆ្នាំ ១៤៩៩ ដល់ ១៥០២
អំពីទ្វីបទាំងអស់ ដូច្នេះគេដាក់ឈ្មោះរបស់គាត់សំរាប់ទ្វីបនេះ ដែលជនជាតិអ៊ឺរ៉ុបបានស្គាល់ថ្មី ។

នៅពេលជនជាតិអ៊ឺរ៉ុបខាងឃើញទ្វីបអាមេរិច នៅសតវត្សទី១៥ ជនជាតិទាំងមូលដែលរស់នៅទ្វីបនេះអត់មានគំនិតអំពីទ្វីបទាំងអស់ ហើយនឹងគេអត់ស្គាល់ទ្វីបដទៃ​​ ដូច្នេះអត់មានឈ្មោះសំរាប់ទ្វីបទាំងអស់នៅមុនជនជាតិអេស្ប៉ាញដល់នៅឆ្នាំ ១៤៩២ ។

មានការពិភាក្សាច្រើនពីបញ្ហារបស់មនុស្សដែលរស់នៅទ្វីបអាមេរិចនៅបុរេប្រវត្តិសាស្រ្ត ពីព្រោះទ្វីបអាមេរិចគឺជាទ្វីបថ្មីដែលទទួលមនុស្ស
នៅពិភព​លោក អ្នកប្រាជ្ញនិយាយថា មានមនុស្សរស់នៅទ្វីបអាមេរិចតាំងពី ១០០ពាន់ឆ្នាំហើយ មានក្រុមអ្នកប្រាជ្ញដែលគិតមនុស្ស​បាន​ចូលមកទ្វីបអាមេរិច មកពីទ្វីបអាស៊ី មានស៊ីប៉េរី ដល់អេមេរិចខាងជើង ហើយនឹងមានក្រុមអ្នកប្រាជ្ញផ្សេងទៀតដែលគិតមនុស្សមកពីតំបន់
ប៉ូលីណែស៊ី នៅមហាសមុទ្រប៉ាស៊ីហ្រ្វិច ចូលនៅអាមេរិចខាងត្បូង ។ កន្លែងដែលចាស់ជាងគេនៅទ្វីបអាមេរិច គឺនៅប្រទេសសហរដ្ឋអាមេរិច ប្រទេសមិចស៊ិចកូ ប្រទេសកូឡុំប៊ី ប្រទេសប្រេស៊ីល ប្រទេសឈីលី ប្រទេសប៉េរ៉ូ និងប្រទេសអាហ្សង់ទិន

ទីក្រុងចាស់ជាងគេនៅទ្វីបអាមេរិច មានឈ្មោះថា ទីក្រុងការ៉ាល នៅប្រទេសប៉េរ៉ូ ដែលមានជាង ១២ពាន់ឆ្នាំមកហើយ ហើយនឹងនៅអេមេរិច​ខាងជើងមានអារ្យធម៌ដែលមានឈ្មោះ ក្លូវីស៍ នៅប្រទេសមិចសិចកូមានជនជាតិដែលមានឈ្មោះ អល៍មេកា ​ និង ទល៍ទេកា​ ចាស់ជាង ១០ពាន់ឆ្នាំ ។

មុនលោក​គ្រីស្តូបកូឡុំ រកឃើញទ្វីបអាមេរិចមានជនជាតិជាច្រើនដែលមានអនុវត្តន៍ច្រើនជាពិសេសនៅប្រទេសមិចសិចកូ និងអាមេរិចកណ្តាល ដូចជា ជនជាតិម៉ាយ៉ា និងជនជាតិអាស្តេកា គឺជាជនជាតិម៉ាយ៉ាដែលរកឃើញលេខសូន្យនៅគណិតវិទ្យា ហើយនឹងម៉ាយ៉ាបានរៀនច្រើន​អំពី​តារាសាស្រ្ត (តារាវិទ្យា) គេមានប្រតិទិនរបស់ខ្លួនដែលអភិវឌ្ឍជាងគេលើពិភពលោក ហើយនឹងម៉ាយ៉ាបានព្យាករណ៍ថា សូរ្យគ្រាស ដល់សតវត្ស​​
ទី ២១ ក៏ប៉ុន្តែនៅពេលដែលជនជាតិអ៊ឺរ៉ុបមកដល់ទ្វីបអាមេរិច ពេលនោះជនជាតិម៉ាយ៉ាបានរលត់ផុតទៅ ។ 
នៅប្រទេសប៉េរ៉ូ ប្រទេសបូលីប៊ែរ ប្រទេសអេក្វាឌ័រ ប្រទេសឈីលីខាងជើង និងប្រទេសកូឡុំប៊ីខាងត្បូង មានជនជាតិកេឆ្វ័រ ដែលគេហៅថាអ៊ីនកា
នៅប្រទេសកូឡុំប៊ីមានសហរដ្ឋមួយដែលហៅខ្លួនឯង មូអ៊ីស្ការ ឬឈីបឆា ហើយនឹងនៅសមុទ្រការីបមានជនជាតិហៅ ការីប ។ មនុស្សទាំងនោះ​កាន់សាសនាព្រាហ្ម គេអង្វរព្រះអាទិត្យ និងព្រះច័ន្ទ និង​គេធ្វើពិធីបូជាយញ្ញមនុស្ស គេនិយាយភាសាជាច្រើន មានអ្នកបំរើ និងមានជនជាតិខ្លះស៊ី​មនុស្ស គេអត់ដឹងដែលមានទ្វីបផ្សេងទៀតនៅពិភពលោក គេអត់ស្គាល់សត្វសេះ លោហធាតុ សំរាប់គ្រឿងសព្វាវុធ ហើយនឹងអត់ស្គាល់រំសេវ ​ 
ភាសារបស់គេ អត់មានអក្សរ ។

នៅឆ្នាំ ១៤៩២ លោកគ្រីស្តូបកូឡុំបានរកឃើញទ្វីបអាមេរិច លោកជាជនជាតិអ៊ីតាលី ប៉ុន្តែម្ចាស់ក្សត្រី អ៊ីសាប៊ែល នៅរាជាណាចក្រអេស្ប៉ាញបាន​អោយ​គាត់កប៉ាល់ចំនួនបី និងបុរសជាច្រើនសំរាប់គាត់រកឃើញផ្លូវផ្សេងទៀតសំរាប់ទៅដល់នៅប្រទេសឥណ្ឌា ពីព្រោះនៅពេលនោះជនជាតិ​អារ៉ាប់មានសង្រ្គាមជាមួយជនជាតិអ៊ឺរ៉ុប និងមិនអនុញ្ញាតិជំនួញជាមួយប្រទេសឥណ្ឌា និងប្រទេសចិន ហើយនឹងគ្រីស្តូបកូឡុំដែលជានាវិកកប៉ាល មានគំនិតថាផែនដី ជាមូល ពីព្រោះនៅពេលនោះនៅទ្វីបអ៊ឺរ៉ុប គេគិតថាផែនដីរាងតំប៉ែត ។ គ្រីស្តូបកូឡុំ និងបុរសដែលទៅជាមួយគាត់បានតាម​មហាសមុទ្រអាតាឡង់ទិច ទៅដល់ទិសខាងលិចពីព្រោះគាត់គិតថា​ គេនឹងដល់នៅប្រទេសឥណ្ឌា បើសិនពិភពលោកពិតជាមូល គេ​នាវិក​កប៉ាលមួយឆ្នាំនៅពេលបុរសចាប់ផ្តើមបារម្មណ៍ គេចង់ព្យួរករលោកកូឡុំ ក៏ប៉ុន្តែនៅថ្ងៃ១២ ខែតុលា ឆ្នាំ ១៤៩២​ គេបានឃើញដីថ្មី​ដែលជា​ទ្វីប​អាមេរិច គេទៅដល់កោះដូមីនិចកាន់ ដែលបច្ចុប្បន្ននេះជាប្រទេសសាធារណៈរដ្ឋដូមីនិចកាន់ និងប្រទេសហៃទី កូឡុំអោយឈ្មោះកោះនោះថា ស្ប៉ាញថ្មី ក៏ប៉ុន្តែកូឡុំគិតដែលទ្វីបនោះជាទ្វីបអាស៊ី ដូច្នេះគាត់ហៅជនជាតិទាំងអស់នៅទ្វីបថ្មី​ជាជនជាតិឥណ្ឌា ។ 

នៅពេលនោះ នៅទ្វីបអ៊ឺរ៉ុបមានបញ្ហាជាច្រើនពីព្រោះមានសង្រ្គាមធំជាមួយជនជាតិអារ៉ាប់ ប្រទេសអ៊ឺរ៉ុបទាំងអស់មានបញ្ហាម្ហូប និងក្រីក្រមែនទែន ដូច្នេះ នៅពេលគេដឹងដែលគ្រីស្តូបកូឡុំរកឃើញដីថ្មី ប្រទេសច្រើននៅទ្វីបអ៊ឺរ៉ុបចង់ទៅទីនោះ និងរកអ្វីៗសំរាប់ពួកគេប្រទេសដែលទៅនៅទ្វីបអាមេរិច​ ទីមួយគឺប្រទេសអេស្ប៉ាញ និងប្រទេសប៉ុទុយកាល់ បន្ទាប់មកប្រទេសអង់គ្លេស បារាំង ហូឡង់ ពីព្រោះប្រទេសអេស្ប៉ាញ និងប្រទេសប៉ុទុញកាល់ មានបញ្ហាជាមួយគ្នា សម្តេចប៉ាបមានព្រះនាម អាឡិចសាន់ឌ្រូ បានចែកពិភពលោក សំរាប់ទាំងពីរ​ បានជាប្រទេសអេស្ប៉ាញយកដីច្រើននៅអាមេរិចខាងត្យូង និងប៉ុទុយកាល់បានយកដីច្រើននៅទ្វីបអាហ្រិច ប្រទេសអង់គ្លេសចាប់​
ដីនៅអាមេរិចខាងជើងជាមួយប្រទេសបារាំង និងប្រទេសហូឡង់​ ។ ជនជាតិអ៊ឺរ៉ុប ធ្វើអាណានិគមជាច្រើននៅទ្វីបអាមេរិចទាំងអស់គេបានសម្លាប់
ជនជាតិអាមេរិចកាំងច្រើន ហើយនឹងជនជាតិអាមេរិចទាំងអស់ឆ្លងជំងឺរបស់អ៊ឺរ៉ុប និងស្លាប់ជាច្រើន ឯមនុស្សដែលរួចជីវិតនៅអាមេរិចធ្វើជាអ្នក​បំរើរបស់អ៊ឺរ៉ុប និងជនជាតិអ៊ឺរ៉ុបអោយគេនិយាយភាសាអ៊ឺរ៉ុប ហាមពួកគេមិនអោយនិយាយភាសារបស់ខ្លួនឯង ហើយនឹងអោយគេអង្វរសាសនា​គ្រីស្តទូត​ នៅពេលមានអាមេរិចកាំងបុរាណតិចតូចជនជាតិអ៊ឺរ៉ុបបានចាប់ជនជាតិអាហ្រិចជាច្រើនសំរាប់ធ្វើជាអ្នកបំរើនៅទ្វីបអាមេរិច ជាពិសេស​ ជនជាតិអង់គ្លេស ជនជាតិប៉ុទុយកាល់ ជនជាតិបារាំង ជនជាតិហូឡង់ ចាប់អាហ្រិចជាច្រើន និងលក់សំរាប់ជនជាតិអេស្ប៉ាញ ។ ជនជាតិអ៊ឺរ៉ុបយក​មាសច្រើនសំរាប់ទ្វីបអ៊ឺរ៉ុប ជនជាតិអេស្ប៉ាញបន្តរកទ្វីបអាស៊ី ហើយនឹងបុរសម្នាក់ដែលជាជនជាតិប៉ុទុយកាល់មានឈ្មោះ ម៉ាហ្រ្គាចាណេស៍ គេ​បានធ្វើការសំរាប់អេស្ប៉ាញ គេនាវិកកប៉ាល់នៅមហាសមុទ្រប៉ាស៊ីហ្រ្វិច និងទៅដល់ប្រទេសពីលីពីន ប៉ុន្តែជនជាតិហ្រីលីពីនសំលាប់គាត់ បន្ទាប់មកប្រទេសអេស្ប៉ាញ បានដាក់ប្រទេសពីលីពីនជាអនានិគមរបស់គេដែរ ។

អាណានិគមដែលឯករាជ្យទីមួយនៅទ្វីបអាមេរិច គឺជាប្រទេសអាមេរិចនៅឆ្នាំ ១៧៨៣​ ពីប្រទេសអង់គ្លេស បន្ទាប់មកប្រទេសហៃទី នៅឆ្នាំ ១៨០៤ ពីប្រទេសបារាំង និងអាមេរិចខាងត្បូងទាំងអស់ នៅឆ្នាំ១៨១០ ប្រទេសកាណាដា ជាអាណានិគមអង់គ្លេស និងប្រទេសប្រេស៊ីលជាអាណានិគម របស់ប៉ុទុយកាល់​មិនធ្វើសង្រ្គាមសំរាប់សេរីភាព ។ សហរដ្ឋអាមេរិច ជាអាណានិគមច្រើនរបស់ប្រទេសអង់គ្លេស ហូឡង់ បារាំង និងប្រទេស​អេស្ប៉ាញ សង្រ្គាមជាមួយប្រទេសអង់គ្លេសចាប់ផ្តើមនៅរដ្ឋខាងលិចដូចជា ញូយ៉ក ពីមុនជាអាណានិគមរបស់ប្រទេសហូឡង់ នៅពេលគេឈ្នះ​ជនជាតិអង់គ្លេសគេយកអាណានិគមដែលនៅអាមេរិចខាងជើង និងបង្កើតសហរដ្ឋ ដែលគេអោយឈ្មោះថា អាមេរិចដូចទ្វីបរបស់ខ្លួន ។ នៅអាមេរិច​ខាងត្បូងដែលនិយាយភាសាអេស្ប៉ាញ​ មានសង្រ្គាមពីឆ្នាំ ១៨១០ ដល់ឆ្នាំ ១៨២០ បន្ទាប់មកមានសេរីភាពអាណានិគម​អេស្ប៉ាញទាំងអស់ធ្វើប្រទេសច្រើន​ដែលយើងហៅពេលបច្ចុប្បន្ននេះថា អាមេរិចឡាទិន ពីព្រោះគេនិយាយភាសាអេស្ប៉ាញ​ដែលមកពី​ភាសាឡាតាំង ។ នៅឯករាជ្យទាំងអស់របស់អាណានិគមអាមេរិច មានបុរស និងស្រ្តីជាច្រើនដែលជាវិរៈបុរសនារី ក៏ប៉ុន្តែជាពិសេសមានបីនាក់ លោក ចច់វ៉ាស៊ីនតុន នៅសហរដ្ឋអាមេរិច លោក យ៉ូស៊េបស៊ានមាទីន នៅអាហ្សង់ទិន និងស៊ីនម៉ូនប៊ូលីប៉ាល នៅប្រទេសដទៃ ។ 




#Article 73: Thanksgiving (335 words)


សម្រាប់ពលរដ្ឋអាមេរិកាំង ភាគច្រើនហើយ ពួកអ្នកសែ្វងបុណ្យ ឬគេហៅថា ភិលហ្រ្គិម នៅស្រុក ភ្លីមុទ រដ្ឋម៉ាស្សាឈូសិត្ស៍ គឺជានិមិត្តរូបសំខាន់ នៃពិធីបុណ្យ Thanksgiving ឬ បុណ្យអរគុណព្រះជាម្ចាស់ សម័យសព្វថៃ្ងនេះ។ ក្រាយដែលរដូវរងា ឆ្នាំ 1620 បានសម្លាប់ពួកគាត់ អស់ប្រមាណពាក់កណ្តាល ទៅនោះ និគមជន ដែលជា ជនជាតិអង់គេ្លស ដែលជិះសំពៅ Mayflower មកកវែកកឆ្នាំង នៅអាមេរិក ម្តុំស្រុកភ្លីមុត ក៏បានចូលរួមសហការ ជាមួយនឹង ពួកកុលសម្ព័ន្ធ វាំប៉ាណាក ដែលរស់នៅកែ្បរគ្នានោះ ហើយជនជាតិដើម ម្ចាស់ស្រុកទាំងនេះ ក៏បានបងៀ្រន ពួកនិគមជនអង់គេ្លស ឲ្យចេះនេសាទត្រី ដាំពោត ដាំសណែ្តក និងបរបាញ់សត្វ។  លុះដល់រដូវស្លឹកឈើជ្រុះ ឆ្នាំ 1621 គឺ 1ឆ្នាំក្រោយមក ពួកនិគមជនទាំងនេះ ក៏ប្រមូល សេ្បងអាហារ បានគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមជីវិត ឆ្លងកាត់រដូវរងា បានយ៉ាងស្រួល ។ ដូចេ្នះហើយ ទើបគេនាំគ្នា ធ្វើពិធីបុណ្យមួយ ជប់លៀង 3 ថៃ្ង 3 យប់ ដែលមាន ពួកកុលសម្ព័ន្ធ វាំប៉ាណាក  ចូលរួមអបអរសាទរ ការប្រមូលផល បានសំបូរហូរហៀរនេះ ផងដែរ។ នៅក្នុងការជប់លៀងនេះ ប្រហែលជា ពុំមានមាន់បារាំង នៅក្នុងចំណោម ម្ហូបអាហារ ផងទេ។ តាមការស្រាវជ្រាវ ពួកគេប្រហែលជានាំគ្នា បរិភោគក្ងានព្រៃ ប្រើស ក្តាន់ ត្រី បង្កង និងពោត។ ការជប់លៀង កាលពីឆ្នាំ 1621 នេះ បានត្រូវគេចាត់ទុកថាជា ពិធីរួមគ្នា បរិភោគអាហារ សមែ្តងការអរគុណ ព្រះជាម្ចាស់ លើកដំបូង នៅអាមេរិក ។ ក៏ប៉ុនែ្ត សម្រាប់និគមជន ក្នុងតំបន់នេះ ជំនាន់ក្រោយៗមក ពិធីជប់លៀងនេះ មិននៅក្នុង សតិអារម្មណ៍ របស់គេឡើយ ព្រោះថា នៅពេលជាមួយគ្នានោះ ក៏មានពិធី អរគុណព្រះជាម្ចាស់ ដែលជាពិធីបុណ្យ ខាងសាសនា របស់និកាយ Puritanism ដែលគេ អរគុណព្រះជាម្ចាស់ បន្ទាបពីកាន់សីល អត់អាហារ មួយរយៈមក ។ 

នៅពេលជាមួយគ្នានោះដែរ នៅរាល់រដូវស្រុកឈើជ្រុះ លោកអភិបាល នៃនិគមនីមួយៗ តែងតែ ប្រកាសថៃ្ងបុណ្យ Thanksgiving ដើម្បីសម្គាល់ ការប្រមូលផល ដែលបានស្តុកស្តម្ភ ឬក៏ជ័យជម្នះ ដែលបានទទួល ពីការបះបោរ ប្រឆាំង ការគ្រប់គ្រង របស់អង់គេ្លស ។ ដូចជានៅឆ្នាំ 1777 និគមទាំង 13 នៅអាមេរិក ខណៈនោះ ក៏បាននាំគ្នា ប្រកាសបុណ្យ Thanksgiving ថ្នាក់ជាតិ នៅឆ្នាំនោះ ដើម្បីអបអរ ជ័យជម្នះ លើកងទ័ពអង់គេ្លស នៅសារ៉ាតូហ្កា។ ហើយ នៅពាក់កណ្តាលសតវត្សរ៍ ទី 19 រដ្ឋជាច្រើន បាននាំគ្នាធ្វើបុណ្យ Thanksgiving នេះរៀងៗខ្លួន គ្រាន់តែថៃ្ងធ្វើ អាចខុសែបេ្លកពីគ្នា ជាច្រើនសបា្តហ៍ ឬ ជួនកាល ខុសគ្នារាប់ខែក៏មាន ។ និពន្ធនាយកទស្សនាវដ្តីម្នាក់ ឈ្មោះ Sarah Josepha Hale បានធ្វើយុទ្ធនាការ ទាមទារ ឲ្យមាន ថៃ្ងបុណ្យជាតិមួយឡើង សម្រាប់បុណ្យ Thanksgiving នេះ ព្រោះអ្នកស្រីជឿថា នឹងអាចជួយប្រទេស បញ្ចប់សង្រ្គាមស៊ីវិល ក្នុងខណៈនោះបាន។

អ្នកស្រី Sarah Josepha Hale បានសរសេរលិខិតទៅកាន់ អ្នកនយោបាយ ជាច្រើន ជំរុញឲ្យជ្រើសយក ថៃ្ងណាមួយ ជាថៃ្ងបុណ្យ សម្រាប់ប្រជាជាតិ ទាំងមូល។ ហើយ សេចក្តីព្យាយាម របស់ Sarah Josepha Hale បានទទួលផល ពេលដែល លោកប្រធានាធិបតី អាប្រាហាំ លិងខឹន បានយល់ពី សក្តានុពល របស់ទិវានេះ ក្នុងការបង្រួបបង្រួមជាតិ ។ នៅឆ្នាំ 1863 គឺ 4 ខែ ក្រោយឈ្នះសង្រ្គាមនៅ  Gettysberg លោក អាប្រាហាំ លិងខឹន ក៏បានប្រកាស យកថៃ្ងព្រហស្បតិ៍ ចុងខែវិច្ឆិកា ជាទិវាបុណ្យ Thanksgiving ។ លុះដល់សតវត្សទី 20 Thanksgiving គឺជាថៃ្ងបុណ្យសំខាន់ សម្រាប់អាមេរិក ដែលកាលណោះ គេធ្វើការ មួយសបា្តហ៍ 6 ថៃ្ង។ នៅឆ្នាំ 1920 មានបង្កើតសហព័ន្ធ កីឡាហ្វ៊ុតបល់ជាតិ របស់អាមេរិក ហើយក៏បានក្លាយជាកីឡា ដែលការប្រជែងណាត់ សំខាន់ បានត្រូវគេចាត់ឲ្យចំនឹង ថៃ្ងបុណ្យ Thanksgiving ហើយក៏បានក្លាយជា ទំនៀមទម្លាប់ របស់ជនជាតិអាមេរិកាំង ដែលតែងតែ នាំគ្នាមើលកំសាន្ត ការប្រកួត ហ្វ៊ុតបល់ អាមេរិកាំងផង ជប់លៀង ស៊ីផឹកក្នុងឱកាស ជួបជុំមិត្តភក្តិ ក្រុមគ្រួសារផង។ ក្រៅពីនេះ ហាងលក់ទំនិញធំៗ ក៏ឆ្លៀតឱកាសយកថៃ្ងបុណ្យ Thanksgiving នេះ ចាប់ផ្តើម ឃោសនាទំនិញ ថៃ្ងបុណ្យគ្រិស្តម៉ាស ឬបុណ្យណូអែល របស់ខ្លួន ផងដែរ។ ហាង មេស៊ី បានរៀបចំឲ្យមាន ការដើរហែក្បួនដ៏ធំ នៅលើមហាវិថី ក្រុងញិវយ៉ក ពីឆ្នាំ 1924 មក ហើយ ចាប់ពីនោះមក រៀងរាល់ឆ្នាំ ក៏បានក្លាយទៅជា ទំនៀមទម្លាប់ មួយទៀត ដែលរៀងរាល់ឆ្នាំ មនុស្សម្នា មហាជនក្រុងញិវយ៉ក រាប់លាននាក់ នាំគ្នាចេញមក ប្រឈមនឹង អាកាសត្រជាក់ ខែវិច្ឆិកា ដើម្បីឈរមើល ក្បួនដេហ្វ៊ីលេ របស់ហាងមេស៊ីនេះ ។ នៅក្នុងឆ្នាំ 1939 លោកប្រធានាធិបតី ហ្រែ្វងក្លីន ឌីរូសវ៉ូ ក៏បានប្រកាស កំណត់យក ថៃ្ងព្រហស្បតិ៍ សបា្តហ៍ទី4 នៃខែវិច្ឆិកា ជាថៃ្ងបុណ្យ Thanksgiving សម្រាប់ សហរដ្ឋអាមេរិក ។ ការសម្រេចនេះ បានត្រូវសភាកុងហ្រេ្កស អនុម័តទទួលយក នៅឆ្នាំ 1941 ។ ជាងអ្វីៗទាំងអស់ Thanksgiving គឺជាបុណ្យរបស់គ្រួសារ ជាឱកាស ដែលជនជាតិ អាមេរិក បានជួបជុំញាតិមិត្ត យ៉ាងហោចណាស់ ក៏មួយឆ្នាំម្តង នៅថៃ្ងបុណ្យនេះដែរ ហើយអ្វីដែលគេ ទទួលទានច្រើនជាងគេ គឺមាន់ដាំងដុង ឬមាន់បារាំង ឬដែលអាមេរិក ហៅថា Turkeys នោះ ។




#Article 74: ភាសាស៊ី (484 words)


ភាសាស៊ី ឬ C (ភាសាកម្មវិធីស៊ី) ជា​ភាសា​សម្រាប់​សរសេរ​កម្មវិធី​ព័ត៌មាន​វិទ្យា​ដែល​មាន​លទ្ធភាព​អាច​គ្រប់​គ្រង​ និង​ដាក់​ដំណើរ​ការ​លើ​​ប្រព័ន្ធ​គណនូបករណ៍​រួម​ទាំង​ប្រព័ន្ធ​អស្យាណូ​បាន​ទៀត​ផង។ **ភាសា C ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ដេនីស រីឈី (Dennis Ritchie) នៅ​ចន្លោះ​ឆ្នាំ​១៩៦៩ និង ១៩៧៣ នៅ​បន្ទប់​ពិសោធ​របស់​Bell Telephone ។ ភាសា C ដំបូង​ឡើយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក (Unix)ហើយ​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បង្កើត​កម្មវិធី​ជា​ច្រើន​ដែល​ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក រួម​ទាំង​កម្ម​វិធី​បម្លែង​កូដ​(Compiler) ផង​ដែរ។ ដូច្នេះ​ហើយ ភាសា C ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ភាសា​សម្រាប់​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ (system programming language )។

ភាសា C បាន​បង្កើត​ឡើង​ដោយ​លោក​ដេនីស រីឈី (Dennis Ritchie) នៅ​ចន្លោះ​ឆ្នាំ ១៩៦៩ និង ១៩៧៣ នៅ​បន្ទប់​ពិសោធ​របស់​Bell Telephone នឹង​មាន​សន្ទុះ​ខ្លាំង​នៅ​ឆ្នាំ ១៩៧២ នេះ​បើ​តាម​សំដី​របស់​លោក​​ដេនីស រីឈី។ គេ​បាន​ដាក់​ឈ្មោះ​ភាសា​នេះ​ថា​ជា ភាសា C ព្រោះ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​ប្រាស់​លក្ខណៈ​របស់​ភាសា B បង្កើត​ឡើង​ដោយ​លោក Ken Thompson។ ភាសា B គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពឹង​ផ្អែក​លើ​លក្ខណៈ​របស់​ភាសា BCPL ដែល​បាន​បង្កើត​ឡើង​ដោយ​លោក ម៉ាធីន រីឆាត (Martin Richards)។ ដូច្នេះ ភាសា C ទទួល​លក្ខណៈ​ដោយ​ប្រយោល​អំពី​ភាសា BCPL តាម​រយៈ​ភាសា B។ 

ភាសា C ត្រូវ​បាន​បង្កើត​ដោយ​មាន​លក្ខណៈ​ជិត​ស្និត​នឹង​ការ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក (Unix) ដែល​តំបូង​ឡើយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក (Unix)​នេះ​បាន​បង្កើត​ដោយ​កូដ​បណ្ដុំ​(assembly) ប៉ុណ្ណោះ សម្រាប់​ដាក់​ប្រតិបត្តិ​ការ​ម៉ាស៊ីន PDP-7 ហើយ​ដែល​ក្រោយ​មក​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ដាក់​ប្រតិបត្តិ​ការ​ម៉ាស៊ីន PDP-11។ នៅ​ឆ្នាំ ១៩៧៣ ភាសា C បាន​​បន្ថែម​នូវ​រចនា​សម្ព័ន្ធ(struct type)​និង​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​សរសេរ​ស្នូល​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក (Unix Kenal) ហើយ​ដែល​បាន​ក្លាយ​ជា​ភាសា​សរសេរ​កម្ម​វិធី​ព័ត៌មាន​វិទ្យា​ទី​មួយ​​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនួស​ការ​សរសេរ​បែប​កូដ​បណ្ដុំ (assembly)។

នៅ​ឆ្នាំ ១៩៧៨ លោក ប្រ៊ីយ៉ាន ឃ័រនីញ៉ាន (Brian Kernighan) និង ដេនីស រីឆាត (Dennis Ritchie) បាន​បោះពុម្ព​សៀវភៅ The C Programming Language លើក​ទី​មួយ ដែល​ក្រោយ​មក​បាន​គេ​ហៅ​ថា KR។

នៅ​ឆ្នាំ ១៩៨៣ វិទ្យាស្ថាន​បទដ្ឋាន​ជាតិ​នៃ​សហរដ្ឋ​អាមេរិច American National Standards Institute (ANSI) បាន​បង្កើត​បទដ្ឋាន​ថ្មី​សម្រាប់​ភាសា C ហើយ​​នៅ​ឆ្នាំ ១៩៨៩ ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ជា​បទដ្ឋាន​ ANSI X3.159-1989 Programming Language C ដែល​ត្រូវ​បាន​ហៅ​ជា​ទូទៅ​ថា ANSI C ឫ​បទដ្ឋាន C, ឫ C89។

នៅ​ឆ្នាំ​១៩៩០ បទដ្ឋាន ANSI C ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​បទដ្ឋាន​អន្តរជាតិ ISO ហើយ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា C89 ឫ C90។ 

ក្រោយ​មក​បទដ្ឋានC89 ក៏​ត្រូវ​បាន​កែ​ប្រែ​និង​បញ្ចូល​បន្ថែម​លក្ខណៈ​ថ្មី​ និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រព័ន្ធ​បទដ្ឋាន​អន្តរ​ជាតិ ISO (ISO/IEC 9899:1999)​នៅ​ឆ្នាំ​ ១៩៩៩ដែល​​ត្រូវ​បាន​ស្គាល់​ថា C99 ។

ភាសា C មាន​លក្ខណៈ​ជា​លំដាប់​នៃ​ប្រតិបត្តិ​ការ (Procedural) និង​ត្រូវ​បាន​បង្កើត​ឡើង​អោយ​មាន​ជា​បទដ្ឋាន ដែល​អាច​ដាក់​អោយ​ប្រតិបត្តិ​ការ​នៅ​លើ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទាំង​អស់ (Linux, Mac, Window)។ ភាសា C ត្រូវ​ការ​ប្រើ​ប្រាស់​កម្មវិធី​បម្លែង​កូដ (compiler)​អោយ​ទៅ​ជា​កូដ​ម៉ាស៊ីន​ដែល​អាច​ដាក់​អោយ​ប្រតិបត្តិ​ការ​លើ​ម៉ាស៊ីន​បាន។ ដូច្នេះ ភាសា​នេះ​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ជំពូក​ភាសា​កូដ​បម្លែង (compiler) ដែល​ខុស​ពី​ជំពូក​ភាសា​កូដ​បក​ប្រែ (Interpreter)។

ភាសា​C មាន​លក្ខណៈ​ពិសេសៗ​ដូច​ជា

បណ្ដុំ​ឯកសារ​នៅ​ក្នុង​ភាសា C អាច​បែង​ចែក​ជា​ពីរ​ផ្នែក គឺ​ផ្នែក​នៅ​ក្នុង​បណ្ដុំ​ឯកសារ .h និង បណ្ដុំ​ឯកសារ .c។ បណ្ដុំ​ឯកសារ .h គឺ​ប្រើ​ប្រាស់​ដើម្បី​សរសេរ​គ្រោង​របស់​កម្មវិធី​ដែល​មាន​ដូច​ជា​ការ​ប្រកាស​អញ្ញាត(variable) ការ​បង្កើត​ សម្ព័ន្ធ​ទិន្នន័យ (struct type) និង​ឈ្មោះ​របស់​ប្រតិបត្តិ​ការ (Function) ។ល។ និង ។ល។ ក្រៅ​ពី​នេះ ការ​ប្រើ​ប្រាស់​បណ្ដុំ​ឯកសារ .h នេះ អាច​ផ្ដល់​លទ្ធ​ភាព​ក្នុង​ការ​បង្កើត​ជា​ប្រតិបត្តិការ (Function) ដែល​មាន​លក្ខណៈ​ជា​បណ្ណាល័យ​មាន​ស្រាប់ ឫ ការ​បង្កើត​បណ្ណាល័យ​ថ្មី​សំរាប់​ប្រើ​ប្រាស់​ក្នុង​ការ​បង្កើត​កម្មវិធី​ឯទៀត។ បណ្ដុំ​ឯកសារ .c គឺ​ប្រើ​ប្រាស់​សម្រាប់​សរសេរ​បញ្ចូល​កូដ​ទាំង​អស់។ ផ្នែក​ខាង​លើ​នៃ​កូដ​ដែល​សរសេរ​នៅ​ក្នុង​ឯកសារ .c គឺ​ប្រើ​ប្រាស់​សម្រាប់​ភ្ជាប់​ទៅ​បណ្ដុំ​ឯកសារ .h ដើម្បី​ប្រើ​ប្រាស់​នូវ​រាល់​គម្រោង​ទាំង​អស់​ដែល​បាន​ធ្វើ​ស្រាប់​នៅ​ក្នុង​បណ្ណាល័យ​នោះ។ ក្នុង​ភាសា c មាន​ប្រតិបត្តិ​ការ​ចំណាប់​ផ្ដើម​មួយ​ឈ្មោះ main ដែល​ជា​ចំណុច​ចាប់​ផ្ដើម​នែ​ប្រតិបត្តិ​ការ​នៅ​ពេល​ដែល​កម្មវិធី​ត្រូវ​បាន​ដាក់​អោយ​ដំណើរ​ការ។

ឧទាហរណ៍: 



#Article 75: សង្គ្រាមត្រជាក់ (177 words)


សង្គ្រាមត្រជាក់ (ភាសាអង់គ្លេស​៖ Cold War) គឺជា​ជម្លោះ ដែល​កើតឡើង​ដោយ​ភាពតានតឹង និង​ការប្រកួតប្រជែង​រវាង​សហរដ្ឋអាមេរិក និង សហភាព​សូវៀត ព្រមទាំង​សម្ព័ន្ធមិត្ត​រៀងៗខ្លួន​ចាប់តាំងពី​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ​១៩៤០ ដល់​ដើម​ទសវត្ស​ឆ្នាំ​១៩៩០​។ ក្នុងកំលុង​ពេលនេះ ភាគី​នៃ​កំពូល​មហាអំណាច (Super Powers) ទាំងពីរ​បាន​ស្ដែងឡើង​នូវ​បក្សសម្ព័ន្ធ​យោធា មធ្យោបាយ​ឃោសនា ការធ្វើចារកម្ម ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ឧស្សាហកម្ម​កម្រិតខ្ពស់ និង ការប្រកួតប្រជែង​ផ្នែក​បច្ចេកវិជ្ជា (ដូចជា ការប្រកួតប្រជែង​ផ្នែក​អវកាស ជាដើម) ។ កំពូល​មហាអំណាច​ទាំងពីរ បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​ក្នុង​ការការពារ ការរត់ប្រណាំង​សព្វាវុធ និង​សង្គ្រាម​ដោយប្រយោល​ជាច្រើន​ទៀត​។ 

ទោះបីជា​សហរដ្ឋអាមេរិក និង សហភាព​សូវៀត បាន​រួមគ្នា​ប្រឆាំង​ប្លុក​មហាអំណាច​អាប់ស៊ីស (Axis Powers) ក្នុងកំលុង​សង្គ្រាមលោកលើកទី២​។ ប្រទេស​ទាំងពីរ បាន​ខ្វែងគំនិត​គ្នា​យ៉ាង​ស្រួចស្រាល់ លើ​ប្រធានបទ​ជាច្រើន ទាំង​ក្នុងពេល និង​ក្រោយពេល​សង្គ្រាម ជាពិសេស​ក្រោយពេល​ចប់​សង្គ្រាមលោកលើកទី២​។ សង្គ្រាម​បាន​បំផ្លិចបំផ្លាញ និង​ធ្វើឲ្យ​មហាអំណាច​ខ្លះ​បាន​ធ្លាក់ចុះ មានតែ​សហរដ្ឋអាមេរិក និង សហភាព​សូវៀត ប៉ុណ្ណោះ​ដែល​បាន​ក្លាយទៅជា​កំពូល​មហាអំណាច​ទាំង​វិស័យ យោធា សេដ្ឋកិច្ច បច្ចេកវិជ្ជា និង នយោបាយ​។ នៅក្នុង​ការបែកបាក់​នៃ​ពិភពលោក​នេះ ប្រទេស​ជាច្រើន​បាន​ងាកទៅរក​ប្លុក​មួយ​ក្នុងចំណោម​កំពូល​មហាអំណាច​ទាំងពីរ (ក្រោយមក ចលនា​មិន​ចូលបក្សសម្ព័ន្ធ​ត្រូវ​បាន​បង្កើតឡើង​នៅ​កំលុង​ទសវត្ស​ឆ្នាំ​១៩៦០)​។ 
ការប្រកួតប្រជែង ក្នុងកំលុង​ពេល​នៃ​សង្គ្រាម​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ដំបូង​នៅ​ទ្វីបអឺរ៉ុប ក្រោយមក​នៅ​គ្រាប់​តំបន់​ទាំងអស់​នៃ​ពិភពលោក ដូច​ដែល​សហរដ្ឋអាមេរិក បាន​ខិតខំ​ទប់ស្កាត់​ការរីករាលដាល និង​កាត់បន្ថយ​ឥទ្ធិពល​នៃ​លទ្ធិកុម្មុយនិស្ត និង ដឹកនាំ​សម្ព័ន្ធមិត្ត​ជាច្រើន ជាពិសេស​នៅ​អឺរ៉ុបខាងលិច និង​មជ្ឈិមបូព៌ា​។ នៅគ្រាដែល សហភាពសូវៀត​បាន​ផ្គត់ផ្គង់​ដល់​ចលនា​បដិវត្តន៍​កុម្មុយនិស្ត នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅ​អឺរ៉ុបខាងកើត អាមេរិកឡាទីន និង​អាស៊ីអាគ្នេយ៍​។ 

ក្នុងកំលុង​ពេល​នៃ​សង្គ្រាមត្រជាក់ មាន​ទាំង​កំលុងពេល​នៃ​ភាពតានតឹង​ខ្លាំង និង ភាព​ស្ងប់ស្ងាត់​ដែល​មិន​ទៀងទាត់​។ នៅ​ម្ខាង វិបត្តិ​អន្តរជាតិ ដូចជា​ការបិទគមនាគមន៍​ក្រុងប៊ែរឡាំង (១៩៤៨-១៩៤៩), សង្គ្រាមឧបទ្វីបកូរ៉េ (១៩៥០-១៩៥៣), វិបត្តិក្រុងប៊ែរឡាំងឆ្នាំ១៩៦១, សង្គ្រាមវៀតណាម (១៩៦៤-១៩៧៥), សង្គ្រាមសូវៀតនៅអាហ្វហ្កានីស្ថាន (១៩៧៩-១៩៨៩) និង ជាពិសេស​វិបត្តិមីស៊ីសគូបាឆ្នាំ១៩៦២ ហៀប​តែ​នឹង​ផ្ទុះ​សង្គ្រាមលោកលើកទី៣​ទៅ​ហើយ​។ ជាចុងក្រោយ​មាន​ដូចជា​វិបត្តិ​មួយរយៈពេល​ខ្លី​ក្នុងកំលុងពេល​សមយុទ្ធ​ណាតូ​នា​ខែ​វិច្ឆិកា ១៩៨៣​។ 

សង្គ្រាមត្រជាក់ បាន​ឈានទៅរក​ទីបញ្ចប់​នៅ​ក្រោយ​ទសវត្ស​ឆ្នាំ​១៩៨០ និង​ដើម​ទសវត្ស​ឆ្នាំ​១៩៩០​។ តាមរយៈ​ការ​ឡើង​កាន់អំណាច​របស់​លោក​ប្រធានាធិបតី​អាមេរិក រ៉ូណាល់ រីហ្គែន សហរដ្ឋអាមេរិក​បាន​បង្កើន​ការគាបសង្កត់​ផ្នែក​ការទូត យោធា និង​សេដ្ឋកិច្ច​លើ​សហភាព​សូវៀត ដែល​កំពុងតែ​រង​នូវ​វិបត្តិ​កំណើនសេដ្ឋកិច្ច​មិន​រីកចម្រើន​រួចទៅហើយ​។ នៅ​ពាក់កណ្ដាលទី២ នៃ​ទសវត្ស​ឆ្នាំ​១៩៨០ មេដឹកនាំ​សូវៀត​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី មីខាអែល ហ្គូបាឆូវ បាន​ដាក់​បង្ហាញ​នូវ​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច (perestroika) និង នយោបាយ​ដឹកនាំ​រដ្ឋាភិបាល​ទន់ភ្លន់​ជាងមុន ជាមួយ​ការបើកឲ្យមាន​សេរីភាព​សារព័ត៌មាន (glasnost) ។ ការរលំរលាយ​សហភាព​សូវៀត​នៅ​ឆ្នាំ​១៩៩១ បាន​បន្សល់​ឲ្យ​សហរដ្ឋអាមេរិក​ស្ថិតនៅ​ជា​កំពូល​មហាអំណាច​តែមួយគត់​នៅ​លើ​ពិភពលោក​។

ពាក្យ សង្គ្រាមត្រជាក់ ត្រូវ​បាន​ប្រើ​ជាលើកដំបូង ដើម្បី​អធិប្បាយ​អំពី​ភាពតានតឹង​ផ្នែក​ភូមិសាស្ត្រនយោបាយ រវាង​សហរដ្ឋអាមេរិក និង សហភាព​សូវៀត ដែល​ត្រូវ​បាន​សន្មត​ដោយ​លោក ប៊ែរណារដ៍ បារុច (Bernard Baruch) ហិរញ្ញាធិការី​អាមេរិក និង​ជា​ទីប្រឹក្សា​ប្រធានាធិបតី​។ នា​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​១៩៤៧ លោក បារុច​បាន​ផ្លែង​នៅ​រដ្ឋការ៉ូលីណា​ខាងត្បូង (South Carolina) ថា​៖ យើង​មិន​អនុញ្ញាត​ឲ្យ​គេ​បំភាន់​យើង​បាន​ទេ​៖ យើង​សព្វថ្ងៃនេះ​កំពុងតែ​ស្ថិតនៅ​ចំកណ្ដាល​នៃ​សង្គ្រាមត្រជាក់ ។ ជនកុម្មុយនិស្ត វ៉លធ័រ លីបម៉ាន់ (Walter Lippmann) ក៏​បាន​ប្រើ​ពាក្យ​នេះ​ផងដែរ ជាមួយ​ការបោះពុម្ព​ផ្សាយ​នូវ​សៀវភៅ​របស់​គាត់​នៅ​ឆ្នាំ​១៩៤៧ មាន​ចំណងជើង​ថា សង្គ្រាមត្រជាក់ ។

 
ពុំ​មាន​មតិ​ឯកភាព​គ្នា​ឡើយ ក្នុង​ចំណោម​អ្នកប្រវត្តិសាស្ត្រ​ជាច្រើន​ចំពោះ​ចំណុច​ចាប់ផ្ដើម​នៃ​សង្គ្រាមត្រជាក់​។ ខណៈដែល អ្នកប្រវត្តិសាស្ត្រ​ភាគច្រើន​កំណត់​ថា​វា​បាន​ចាប់ផ្ដើម​ឡើង​ក្រោយពី​ការបញ្ចាប់​សង្គ្រាមលោកលើកទី២​ភ្លាម ចំណែក​អ្នកប្រវត្តិសាស្ត្រ​ខ្លះ​ទៀត បាន​ប្រកែក​ថា​វា​បាន​ចាប់ផ្ដើម​ឡើង​មុន​សង្គ្រាមលោកលើកទី១ ហៀប​នឹង​បញ្ចប់​មក​ម្ល៉េះ ថ្វីបើ​ភាពតានតឹង​រវាង​ចក្រភពរុស្ស៊ី និង ចក្រភពអង់គ្លេស និង​សហរដ្ឋអាមេរិក តាំងតែពី​ពាក់កណ្ដាល​សតវត្ស​ទី​១៩​។ ភាព​មិន​ចុះសម្រុងគ្នា​នៃ​មនោគមវិជ្ជា​រវាង​កុម្មុយនិស្តនិយម និង មូលធននិយម បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ​១៩១៧ នៅពេល​ដែល​សហភាព​សូវៀត បាន​ចាប់បដិសន្ធិ​ឡើង​ពី​បដិវត្តន៍​នៅ​រុស្ស៊ី ជា​រដ្ឋកុម្មុយនិស្ត​ទី១ លើ​ពិភពលោក​។ លទ្ធផល​នេះ បាន​បណ្ដាលឲ្យ​ទំនាក់ទំនង​រវាង​រុស្ស៊ី-អាមេរិក នូវ​កង្វល់​រយៈពេល​វែង សម្រាប់​មេដឹកនាំ​ប្រទេស​ទាំងពីរ​។ 




#Article 76: ជប៉ុន (532 words)


ប្រទេសជប៉ុន(; )​ ហៅកាត់ថា​ ជប៉ុន ()​ ជាភាសាអង់គ្លេស Japan ។​ ជប៉ុន ជា​ប្រទេស​កោះ ក្នុងតំបន់ អាស៊ីខាងកើត។ ប្រទេសជប៉ុន ស្ថិតនៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត នៃប្រទេស ចិន កូរ៉េ និង រូស្ស៊ី។ 
ឈ្មោះជប៉ុនសរសេរជាអក្សរខាន់ជិ «日本​​​» បកប្រែត្រង់ថា «ព្រះអាទិត្យ+ដើមកំណើត» ដែលមានន័យថា «ដែនដីដែលព្រះអាទិត្យរះចេញ»។

ប្រទេស​ជប៉ុន​ជាកំរងកោះ​ផ្សំឡើងពីកោះចំនួន ៦៨៥២កោះ ដែល៩៧%នៃផ្ទៃដីគ្របដណ្ដប់ដោយកោះធំៗចំនួន៤​គឺ ហុងស្ស៊ូ ហុកកៃដូ ឃ្យូស្ស៊ូ និង ស្ស៊ីកុគឹ។ ប្រទេសនេះមាន​ផ្ទៃ​ក្រលា​៣៧៧ ៨៧៣ គ.ម២ ធំ​ជាង​ប្រទេស​កម្ពុជាប្រហែល២ដង និងមានប្រជាជនជាង១២៧លាននាក់ (លំដាប់ទី១០លើពិភពលោក)។ រដ្ឋធានីនៃប្រទេសនេះមិនមានកំនត់ច្បាស់លាស់នៅក្នុងច្បាប់ឡើយ តែតាមសភាពជាក់ស្ដែងទីក្រុងតូក្យូ​ ជាមណ្ឌលសេដ្ឋកិច្ច នយោបាយ និងជាកន្លែងស្នាក់នៅរបស់ព្រះចៅអធិរាជ។

ជប៉ុន​មានសក្ដានុពលយោធាយ៉ាងខ្លាំងក្លានៅចុងស.វទី១៩និងដើមស.វទី២០ ដោយបានពង្រីកទឹកដីតាមរយៈការឈ្នះក្នុងសង្គ្រាមចិនជប៉ុនលើកទី១ សង្គ្រាមរុស្ស៊ីជប៉ុន និង សង្គ្រាមលោកលើកទី១។ សង្គ្រាមចិនជប៉ុនលើកទី២នៅឆ្នាំ១៩៣៧ បានរីកដាលជាសង្គ្រាមលោកលើកទី២ ដែលបានបញ្ចប់ដោយ​ការទំលាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស្ស៊ីម៉ានិងណាហ្គាសាគី។ ចាប់ពីការប្រកាន់យក​រដ្ឋធម្មនុញ្ញកែប្រែហើយនៅឆ្នាំ១៩៤៧ ជប៉ុនប្រកាន់យក​របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតែមួយ ដោយមានព្រះចៅអធិរាជមួយអង្គ​ជាតំណាងឯកភាពជាតិ និងរដ្ឋសភាមួយដែលបានដោយការបោះឆ្នោត​សំរាប់តាក់តែងច្បាប់។

ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៣លើលោក (គិតតាមអត្រា GDP) ។ តាមការប៉ាន់ស្មានរបស់ អសប និង WHO ជប៉ុនជាប្រទេសដែលមានអាយុសង្ឃឹមវែងជាងគេលើលោក ។

ប្រទេសជប៉ុន គឺជា​ប្រទេសកោះស្ថិតនៅ អាស៊ីខាងកើត និង​ ស្ថិតនៅប៉ែកខាងលិចនៃ មហាសមុទ្រប៉ាស៊ីហ្វិក។​ ទឹកដីនៃ ប្រទេសជប៉ុន កើតឡើងពីកោះសរុបសំនួន៦៨៥២កោះ ដែលនៅ ក្នុងនោះមានកោះ​ធំៗ​​សំខាន់ៗ ​៤គឺ៖ កោះហុងស្សឺ កោះហុកកៃដូ កោះឃ្ជឺស្សឺ និងកោះស្ស៊ីកុគឹ។ ប្រទេសជប៉ុន ហ៊ុមព័ទ្ធដោយសមុទ្រដូចជា៖ សមុទ្រជប៉ុន សមុទ្រចិនខាងកើត សមុទ្រហ្វីលីពីន និង សមុទ្រអុកហុតស្គ៍។ ប្រទេសជប៉ុន​ គ្មានប្រទេសជាប់ព្រំដែនគោកទេ។ ប្រទេស នៅជិតខាងមាន សហព័ន្ធរុស្ស៊ី សហភាពប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) សាធារណ​រដ្ឋកូរ៉េ​ (កូរ៉េខាងត្បូង) សាធារណរដ្ឋប្រជាមានិត ចិន កោះតៃវ៉ាន់ និងសាធារណរដ្ឋហ្វីលីពីន។

ប្រទេសជប៉ុន មានរាងជាធ្នូ កើតឡើងពី កោះចំនួន ៦៨៥២ និងមានផ្ទៃក្រលាប្រមាណ ៣៧៨០០០គ.ម២។ ៧០% នៃផ្ទៃដីសរុបគឹជាភ្នំ និងផ្ទៃដីព្រៃ ៦៧%។​​ តំបន់ឈឺប៊ឹ (តំបន់កណ្តាល) ស្ថិតនៅភាគកណ្តាលនៃ កោះហុងស្សឺ ត្រូវបានគេស្គាល់ថាជា ដំបូលនៃ​ប្រទេសជប៉ុន ព្រោះជាតំបន់ភ្នំខ្ពស់ៗ ដែលមានកំពស់ខ្ពស់ជាង ៣០០០ម។ ភ្នំខ្ពស់ជាងគេនៅ ប្រទេសជប៉ុន គឺ ភ្នំហ្វឹជី (៣៧៧៦ម) ស្ថិតនៅលើព្រំប្រទល់ ខេត្តយ៉ាម៉ាណាស្ស៊ី និង ខេត្តស្ស៊ីស្សឹអុកា។ ភ្នំខ្ពស់លំដាប់ទី ២ ឈ្មោះ ភ្នំឃីតាដាកិ (៣១៩២ម) ក្នុងខេត្តយ៉ាម៉ាណាស្ស៊ី។ ភ្នំខ្ពស់លំដាប់ទី ៣ ឈ្មោះ ភ្នំហុតាកាដាកិ (៣១៩០ម) នៅព្រំប្រទល់ ខេត្តណាហ្គាណុ និង ខេត្តហ្គីហ្វឹ។

ផ្អែកលើស្ថានភាពសណ្ឋានដី កំរងកោះជប៉ុនចែកចេញជា២ផ្នែកធំៗគឺ ជប៉ុនខាងកើតនិងខាងជើង និង ជប៉ុនខាងលិចនិងខាងត្បូង។ ព្រំដែន​ខ័ណ្ឌ​ផ្នែក​ទាំង២​នេះ​ស្ថិត​នៅ​កោះហុងស្សូ​ភាគ​កណ្ដាល គឺ ខ្សែតិកតូនិកអ៊ីតុអ៊ីហ្គាវ៉ាស៊ីស្សឹអុកា។ កំរងកោះជប៉ុនស្ថិតនៅទីប្រសព្វ​នៃផ្លាកធំ៤មាន៖ ផ្លាកអឺរ៉ាស៊ី ផ្លាកសមុទ្រហ្វីលីពីន ផ្លាកប៉ាស៊ីហ្វិក និង ផ្លាកអាមេរិកខាងជើង។ វា​ជា​ផ្នែក​មួយ​របស់​ខ្សែក្រវ៉ាត់ភ្នំភ្លើងនិងរញ្ជួយដីប៉ាស៊ីហ្វិក។ ហេតុនេះហើយទើបប្រទេសនេះសំបូររញ្ជូយដី (១០%ទៅ២០%នៃរញ្ជូយដីពិភពលោកកើតឡើងនៅម្ដុំប្រទេសជប៉ុន)។ រញ្ជូយដី​ថ្នាក់ទី១​និង​ទី២ មានកើតនៅប្រទេសជប៉ុនជារៀងរាល់ថ្ងៃ។ គុណភាពដីប្រទេសជប៉ុនមានជីវជាតិល្អ ព្រោះជាដីបានមកពីសកម្មភាពភ្នំភ្លើង។ ម្យ៉ាងវិញទៀត ប្រការដែលប្រទេសជប៉ុនសំបូរអុនសេន ក៏​ជា​អំណោយផល​ពីភ្នំភ្លើងផងដែរ។ ក្នុងនោះភ្នំភ្លើង វាជាភោគផលយ៉ាងប្រណិតក្នុងការអនុគ្រោះដល់ការធ្វើកសិកម្ម។ 

ល្វែងម៉ោង នៅជប៉ុន គឺ UTC+៩ ។ ម៉ោងនៅជប៉ុន​ លឿនជាង ម៉ោងនៅប្រទេសកម្ពុជា ២ម៉ោង។ 

ប្រទេស ជប៉ុន មានអាណាខេត្ត និង​ក្រុង ទាំងអស់ ចំនួន ៤៧។​​ 

　

ប្រទេស ជប៉ុន ចែកជា ៩ ភូមិភាគ​(តំបន់) ៖

លក្ខណៈចំបងនៃអាកាសធាតុនៅ ប្រទេសជប៉ុនគឺភាពខុសគ្នានៃសីតុណ្ហភាពរបស់រដូវទាំង៤។​ នៅរដូវរងារ វាទទួលឥទ្ធិពលពីខ្យល់រដូវដែលបក់ពីស៊ីបិរី ហើយនៅរដូវក្ដៅ វា​ទទួល​ឥទ្ធិពល​ពី​ខ្យល់​​រដូវ​ដែលបក់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសជប៉ុនលាតសន្ធឹងពីជើងទៅត្បូង គ្របដណ្តប់លើរយៈទទឹងចំនួន២៥ដឺក្រេ ជាហេតុធ្វើអោយ​មាន​ភាព​ខុសគ្នា​ខ្លាំង​នៃ​សីតុណ្ហភាព​ទៅ​តាម​តំបន់នីមួយៗ​។
យោង​តាមសេចក្តីរាយការមួយពី ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០០៧ បានអោយដឹងថា សីតុណ្ហភាព ក្តៅបំផុតនៅ ប្រទេស​ ជប៉ុន គឺ ៤០,៩ °C (អង្សារសេ) ។​ ជប៉ុន ជាប្រទេស ដែលមាន បួន រដូវ គឺ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និង រដូវរងារ។ រដូវនីមួយៗ ដើរតួនាទី សំខាន់ណាស់ នៅក្នុង ជីវភាពរស់នៅ របស់ប្រជាជន ជប៉ុន។

រដូវផ្ការីកមានរយៈពេល៣ខែគឺខែ មិនា​ មេសា និង ឧសភា។

បន្ទាប់ពី រដូរភ្លៀវបញ្ចប់ទៅ នៅពាក់កណ្តាល ខែកក្តដា ព្រះអាទិត្យបញ្ចេញកំដៅ កាន់តែក្តៅឡើងៗ សីតុណ្ហភាពខ្ពស់ជាង ៣០ ℃។​ នៅភូមិភាគ (តំបន់) ខ្ជឺសឺ រដូរក្តៅមាន រយះពេលប្រហែល ២ខែ នៅទីក្រុង តូក្យូប្រហែល ៤៥ ថ្ងៃ ទីក្រុង ក្យូតុប្រហែល ៦៨ថ្ងៃ។

នៅចុងខែសីហា សីតុណ្ហភាពចាប់ថយចុះ។

នៅពាក់កណ្តាលខែវិច្ឆិកា ព្រិលធ្លាក់ដំបូងនៅ ប៉ែកខាង សមុទ្រជប៉ុន។ លក្ខណះនៃរដូវរងារនៅ ប្រទេសជប៉ុនគឺ៖ នៅប៉ែកខាង មហាសមុទ្រប៉ាស៊ីហ្វិក ខ្យល់មាន លក្ខណះស្ងួត ហើយត្រជាក់ ថ្ងៃដែលមានអាកាសធាតុល្អ មានច្រើន។ រីឯខាងប៉ែកសមុទ្រជប៉ុនវិញ ព្រិលធ្លាក់កាន់តែច្រើនឡើងៗ ។ នៅអាណាខេត្តតុយ៉ាមា តំបន់ដែលមាន ព្រិលច្រើន កកមានកំពស់ខ្ពស់ជាង ២ ម៉ែត្រ នៅពេលនោះការកាយ ទំលាក់ព្រិលដែលកកនៅលើ ដំបូលផ្ទះក៏ក្លាយជាការងារ ដ៏សំខាន់។ ពួកយុវជនក្មេងៗ នាំគ្នាប្រមូលផ្តុំគ្នា​ នៅទីក្រុង និងទីប្រជុំជននានា។

បេតិកភណ្ឌវប្បធម៌ ១១ និងបេតិកភណ្ឌធម្មជាតិ ៣ របស់ជប៉ុនត្រូវបានរាប់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

សាសនាធំៗនៅប្រទេសជប៉ុនគឺ សាសនាស៊ិនតូ សាសនាព្រះពុទ្ធ និងសាសនាគ្រឹស្ត។

សូម​មើល​អត្ថបទ​ពេលលេញ​នៅ វិស័យអប់រំនៅប្រទេសជប៉ុន

នៅប្រទេសជប៉ុន​ គេបង្កើតអោយមាន​សាលាមុនបឋមសិក្សា​សំរាប់ក្មេងៗ​ចាប់ពីអាយុ​៣ឆ្នាំ។ ការអប់រំជាចំបាច់​ចាប់ផ្ដើម​នៅអាយុ​៦ឆ្នាំ ដោយក្មេងៗចូលរៀននៅបឋមសិក្សារយៈពេល៦ឆ្នាំ និងនៅអនុវិទ្យាល័យរយៈពេល​៣ឆ្នាំ។ សិស្សានុសិស្សដែលមានបំនងបន្តការសិក្សា ត្រូវធ្វើការប្រលង រួចចូលរៀនវិទ្យាល័យរយៈពេល៣ឆ្នាំ មហាវិទ្យាល័យរយៈពេល៤ឆ្នាំ (២ឆ្នាំសំរាប់មហាវិទ្យាល័យវគ្គខ្លី) និងថ្នាក់ក្រោយឧត្តមរយៈពេល៥ឆ្នាំ។ បវេសនកាលចាប់ផ្ដើមនៅខែមេសា និងចប់នៅខែមិនាឆ្នាំបន្ទាប់។ ឆ្នាំសិក្សាចែកចេញជា៣ចតុមាស (២ឆមាស សំរាប់មហាវិទ្យាល័យ) ដោយនៅចន្លោះរវាងចតុមាសនីមួយមាន វិស្សមកាលរដូវក្ដៅ (ជាទូទៅរយៈពេល៦សប្តាហ៍) វិស្សមកាលរដូវរងារ (ជាទូទៅរយៈពេល២សប្តាហ៍) និង វិស្សមកាលរដូវផ្ការីក (ជាទូទៅរយៈពេល៣សប្តាហ៍)។ ស្ថាប័នអប់រំចែកចេញជា៣ផ្នែកធំៗអាស្រ័យតាមអ្នកគ្រប់គ្រង គឺ រដ្ឋ សាធារណៈ(ខេត្តឬសង្គមស៊ីវិល) និង ឯកជន។

កាតព្វកិច្ចអប់រំនៅប្រទេសជប៉ុនមានរយៈពេល៩ឆ្នាំ។ ការអប់រំនៅក្នុងរយៈពេលនេះ (បូករួមទាំងសៀវភៅសិក្សា) ត្រូវបានផ្ដល់ដោយឥតគិតថ្លៃ។ សិស្សានុសិស្ស​ត្រូវបង់ការចំនាយផ្សេងៗទៀត​រួមមាន​សំភារៈសិក្សាបន្ថែម​និងដំនើរកំសាន្តចាត់ចែងដោយសាលា ដោយខ្លួនឯង។ ​នៅពេលបញ្ចប់ការសិក្សាជាកាតព្វកិច្ច សិស្សានុសិស្សអាចជ្រើសរើសបន្តការសិក្សាទៅ​វិទ្យាល័យ​បើពួកគេចង់។

យោងតាមអង្គការសុខភាពពិភពលោក​(WHO)អាយុសង្ឃឹមមធ្យម​របស់ប្រជាជនជប៉ុន​វែងជាងគេនៅលើពិភពលោក។​ អាយុសង្ឃឹមរបស់បុរស​ជាមធ្យម​៧៨,៤ឆ្នាំ​ស្ត្រី​ជាមធ្យម​៨៥,៣​ឆ្នាំ​(ស្ថិតិឆ្នាំ២០០១)។

ប្រជាជនជប៉ុនគ្រប់វ័យចូលចិត្តសកម្មភាពកីឡា មិនថាតែកាលចូលរួមក៏ដូចជាការទស្សនា។ នៅក្នុងប្រទេសជប៉ុនកីឡាត្រូវបានគេចាត់ទុកជាការកំសាន្តដើម្បីសុខភាព​ និងផ្តល់នូវសីលធម៌ល្អ។​
 
មុនពេលមានការនាំចូលនូវកីឡាបស្ចិមប្រទេស ជប៉ុន​មានកីឡាជាប្រពៃណីផ្ទាល់ខ្លួនឈ្មោះថា ប៊ុដូ (ទេពកោសល្យនៃការប្រយុទ្ធ) ដែលជាកីឡាពេញនិយមក្នុងចំនោមវណ្ណៈយុទ្ធជនតាំងពីសតវត្ស​ទី១២មកម្ល៉េះ។ កីឡា​​ ប៊ុដូ រួមមាន យូដូ តៃខ្វាន់ដូ ខេងដូ (កីឡាកាប់ដាវ) ឃ្យូដូ (កីឡាបាញ់ព្រួញ) ជាដើម។ បន្ទាប់ពីសករាជពន្លឺមេជិ (១៨៦៨) កីឡាបស្ចិមប្រទេសត្រូវបាននាំចូលមក​ប្រទេសជប៉ុន ដូចជាកីឡាវាយបាល់(បេសបល) ត្រូវបាននាំចូលដោយជនជាតិអាមេរិកនៅឆ្នាំ១៨៧២, កីឡាបាល់អោប​ (រ៉ាហ្គប៊ី) កីឡាបាល់ទាត់ កីឡាជិះស្គីលើទឹកកក ត្រូវបាននាំចូលមកក្នុងទសវត្ស៧០។

រដ្ឋាភិបាលជប៉ុនដឹកនាំប្រទេសដោយផ្អែកលើរដ្ឋធម្មនុញ្ញប្រទេសជប៉ុន។

អាមេរិក ប្រទេសនៅអាស៊ី អឺរ៉ុប

{Empty section} តើប្រទេសជប៉ុនក្លាយជាប្រទេសមហាអំណាចបានដោយសារអ្វី?

ក្រុមហ៊ុនអាកាសចរធំៗមាន ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន​ (JAL: Japan Airlines) និង ក្រុមហ៊ុនអាកាសចរណ៍ANA (All Nippon Airways) ។ JAL ចាប់ផ្តើមហោះហើរ ក្នុងនិងក្រៅប្រទេស​នៅទសវត្ស៥០។ ANA​​ ធ្វើការហោះហើរតែក្នុងប្រទេសរហូតដល់ទសវត្ស៨០ ដែលក្រោយមកបានបើកផ្លូវអន្តរជាតិរបស់ខ្លូន។ ក្រុមហ៊ុនអាកាសចរណ៍ ដទៃមាន ក្រុមហ៊ុនអាកាសចរណ៍ ស្កាយម៉ាក (Skymark) ក្រុមហ៊ុនអាកាសចរណ៍ ស្កាយណេតអាស៊ី (Skynet Asia) -ល-។

សេវ៉ាកម្មផ្លូវដែកសំរាប់ដឹកអ្នកដំណើរចាប់ដំណើរការ​ពីឆ្នាំ ១៨៧២ ដោយប្រើក្បាលរថភ្លើងប្រើចំហាយទឹក ដែលតភ្ជាប់ស្ថានីយ៍ ស៊ីមបាស៊ី (តូក្យូ) និងទីក្រុងយ៉ូកូហាម៉ា។ នៅឆ្នាំ ១៩៦៤ រថភ្លើង​ល្បឿនលឿនឈ្មោះថា ស៊ិងកានសេន ដំបូងគេនៅលើពិភពលោក ត្រូវបានដាក់អោយប្រើប្រាស់ដោយក្រុមហ៊ុនផ្លូវដែកជាតិ​ (សព្វថ្ងៃត្រូវបានឯកជនភាវូបនីយកម្មជា​ក្រុមហ៊ុនផ្លូវដែកជប៉ុនJR Japan Railway) ដើម្បីតភ្ជាប់ទីក្រុងធំៗ។ រហូតមកទល់ឆ្នាំ ១៩៧០ ទាំងផ្លូវដែកឯកជន និង​ រដ្ឋ រថភ្លើងស្ទើរទាំងអស់ត្រូវបានប្តូរទៅជា រថភ្លើងប្រើអគ្គីសនី។ បច្ចុប្បន្ន នៅទីក្រុងធំៗ បណ្តាញផ្លូវដែកថ្មីៗ ដូចជា បណ្តាញផ្លូវដែកក្រោមដី និង បណ្តាញផ្លួវដែករថភ្លើងផ្លូវមួយ (Monorail) ត្រូវបានស្ថាបនាជាបន្តបន្ទាប់។ ចាប់ពីខែសីហា ២០០៣​ មក គ្រប់ខេត្តក្រុងទាំងអស់ រាប់បញ្ចូលទាំងកោះអូគីណាវ៉ា សុទ្ធតែមានរថភ្លើងរត់។ គិតត្រឹមឆ្នាំ ២០០៤ ប្រវែងផ្លូវដែកទាំងអស់គឺ ២៣ ៥៧៧ គ.ម។ 

បច្ចុប្បន្ន​ជប៉ុនមានការបារម្ភអំពីការថយចុះចំនួនប្រជាជន។ ការធ្លាក់ចុះនៃអត្រាកំនើត​និង​កំនើនជនចាស់ជរា ជាកង្វល់ដែលរដ្ឋាភិបាលកំពុងប្រឹងប្រែងដោះស្រាយ។

មនុស្សនាសម័យុគថ្មរំលីងបានមករស់នៅប្រទេសជប៉ុនដំបូងបំផុត កាលពីប្រមាណ១០០០០ឆ្នាំមុន។ យោងទៅតាមរឿងព្រេង អធិរាជដំបូងបំផុតរបស់ប្រទេសជប៉ុន គឺ​ជីមមឹ(Jimmu, 神武)ដែលគ្រប់គ្រងប្រទេសនៅឆ្នាំ៦៦០មុនគ្រឹស្តសករាជ។ អធិរាជត្រូវបានគេចាត់ទុកជាអទិទេព ប៉ុន្តែចាប់ពីឆ្នាំ៨០០មក អ្នកគ្រប់គ្រងពិតប្រាកដគឺ គ្រួសារអភិជនហ្វឹជិវ៉ារា(Fujiwara, 藤原)។

នៅឆ្នាំ១១៨៥ ប្រទេសនេះមានការច្បាំងគ្នា។ ពានិជ្ជករអឺរ៉ុបបានមកដល់ប្រទេសនេះនៅសតវត្សទី១៦ ប៉ុន្តែនៅឆ្នាំ១៦៣៧ អ្នកគ្រប់គ្រងប្រទេសឈ្មោះសូហ្គឺន(Shogun)ជាមេបញ្ជាការកងទ័ព បានហាមស្ទើតែទាំងអស់នៃពាណិជ្ជកម្មបរទេស មិនឱ្យរកស៊ីនៅប្រទេសរបស់ខ្លួន។ ប្រទេសជប៉ុនបានរក្សាភាពឯកោរបស់ខ្លួនរហូតដល់ឆ្នាំ១៨៥៤ ជា​ពេល​ដែល​មេបញ្ជាការ​កងទ័ព​ជើងទឹក​របស់​សហរដ្ឋអាមេរិកឈ្មោះម៉ាត់ធូ ភែរី( Matthew Perry)  បង្ខំឱ្យជប៉ុនបើកកំពុងផែរបស់ខ្លួនម្តងទៀត។ 

សូហ្គឹនបានក្លាយជាអ្នកគ្រប់គ្រងអសម្ថភាព។​ ដូច្នេះ នៅឆ្នាំ១៨៦៧ អធិរាជមឹធ្សឹហ៊ិតុ (Mutsuhito (Meiji)) បានទម្លាក់អំណាចរបស់សូហ្គឹន​ហើយគ្រប់គ្រងប្រទេស ដោយខ្លួនឯងផ្ទាល់។ ជប៉ុន​បាន​បង្កើត​​ឧស្សាហកម្ម ហើយនិងកងទ័ពយ៉ាងឆាប់រហ័ស។ នៅក្នុងសង្គ្រាមចន្លោះពីឆ្នាំ១៨៩៤ដល់ឆ្នាំ១៩៣៧ ជប៉ុនបានចូលទៅគ្រប់គ្រង​កូរេ​ តៃវាន់ ហើយនិងមួយភាគធំនៃប្រទេសចិន។

នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២បានផ្ទុះឡើងនៅអឺរ៉ុប។ ជប៉ុនបានចាប់ផ្តើមវាយប្រហារទៅលើអាណានិគមអឺរ៉ុបនៅអាស៊ី ត្រឹមតែរយះពេលប្រមាណ៥ខែប៉ុណ្ណោះ ជប៉ុន​បាន​វាយ​យក​បាន​អាស៊ីអាគ្នេយ៍មួយភាគធំ។ កងទ័ព​របស់​ជប៉ុន​ក៏​បាន​បំផ្ទុះ​មូលដ្ឋាន​ទ័ពជើង​ទឹក​របស់​អាមេរិក​ដែល​មាន​ទីតាំង​នៅ​ភើលហាប៊ើ (Pearl Harbor) ក្នុងរដ្ឋហាវ៉ៃ (Hawaii) ពេលនោះ​បាន​ធ្វើ​ឱ្យ​អាមេរិក​ឈាន​ជើង​ចូល​ក្នុង​ភ្លើងសង្គ្រាម។ ជប៉ុនបានចុះចាញ់សង្រ្គាម បន្ទាប់ពីអាមេរិកបានទំលាក់គ្រាប់បែកបរិមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima 広島) និង​ណាហ្កាសាគី (Nagasaki 長崎)។

កងទ័ព​​អាមេរិក​និង​កងទ័ពសម្ព័នមិត្តដទៃទៀតបានកាន់កាប់ជប៉ុនរហូតដល់ឆ្នាំ១៩៥២។ ចាប់ពីពេលនោះមក​ ជប៉ុនបានយកការគ្រប់គ្រងប្រទេសតាមបែប លទ្ធិប្រជាធិប្បតេយ្យ​ ហើយ​បាន​ក្លាយ​ជា​ប្រទេសដែលមានឧស្សាហកម្មរីកចំរើនមួយនៅក្នុងពិភពលោក។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ជប៉ុននៅតែមានកិច្ចសន្យា មិនអាចអភិវឌ្ឈកងទ័ពរបស់ខ្លួនបានទេ។

តារាងខាងក្រោមបង្ហាញពី ថ្ងៃបុណ្យជាតិនៃ ប្រទេស ជប៉ុន។

លោកអាចស្វែងយល់បន្ថែម ពីថ្ងៃបុណ្យនិងអត្ថន័យនៃពិធីបុណ្យនីមួយៗនៃ ប្រទេស ជប៉ុន 




#Article 77: ពិភពលោក (947 words)


លោកិយគឺជាឈ្មោះសាមញ្ញរបស់អរិយធម៌មនុស្សទាំងមូល ដោយផ្ដោតលើការឆ្លងកាត់ ប្រវត្តិសាស្ត្ររបស់មនុស្ស រឺ ស្ថានភាពមនុស្សជាទូទៅ ទូទាំងលោក ឧ. គ្រប់ទីកន្លែងលើ ផែនដី។ 

ក្នុងបរិបទទស្សនវិជ្ជាវាអាចសំដៅលើ:

ក្នុងបរិបទទេវវិទ្យា លោកិយ ជាធម្មតាសំដៅរូបធាតុ រឺ មណ្ឌលមិនបរិសុទ្ធ ដែលផ្ទុយទៅនឹងឋានសួគ៌ វិញ្ញាណ អចិន្តាយម រឺ ស័ក្ដិសិទ្ធិ។ ទីបញ្ចប់នៃពិភពលោក សំដៅលើឆាកនៃទីបញ្ចប់ចុងក្រោយនៃប្រវត្តិមនុស្សជាតិ ជាញឹកញយសំដៅលើបរិបទសាសនា។

ប្រវត្តិលោកិយជាសាមញ្ញត្រូវបានគេយល់ថាជាការកន្លងទៅការវិវត្តភូមិសាស្ត្រនយោបាយដ៏សំខាន់ប្រហែលប្រាំសហវត្ស ចាប់ពីអរិយធម៌ដំបូងៗមកដល់បច្ចុប្បន្នកាល។ 

ប្រជាជនពិភពលោកគឺជាអត្រាមនុស្សសរុបទាំងអស់គ្រប់ពេល ស្រដៀងគ្នានឹង សេដ្ឋកិច្ចពិភពលោកគឺជាផលសរុបសេដ្ឋកិច្ចនៃសង្គមទាំងអស់ (គ្រប់ប្រទេស) ជាពិសេសក្នុងបរិបទសកលភាវូបនីយកម្ម។ បច្ចេកសព្ទដូចជា ជើងឯកពិភពលោក ផលិតផលពិភពលោកសរុប ទង់ពិភពលោក - ល - ក៏បញ្ជាក់សរុប រឺ ការរួមផ្សំនៃរដ្ឋអធិបតេយ្យសម័យថ្មីៗទាំងអស់។

ក្នុងបច្ចេកសព្ទមួយចំនួនដូចជា សាសនាពិភពលោក ភាសាពិភពលោក និង សង្គ្រាមលោក លោក រឺ ពិភពលោក ណែនាំរង្វង់អន្តរជាតិ រឺ អន្តរទ្វីបដោយគ្មានការបញ្ជាក់ជាចំបាច់អំពីការចូលរួមនៃពិភពលោកទាំងមូលឡើយ។

ក្នុងបច្ចេកសព្ទដូចជា ផែនទីពិភពលោក និង អាកាសធាតុពិភពលោក ពិភពលោក ត្រូវបានប្រើជាហេតុផលដែលបានភ្ជាប់ពីវប្បធម៌ រឺ អរិយធម៌មនុស្ស ដែលសំដៅលើភពមួយ ផែនដី តាមបែបរូប។

លោក(សំ.),(បា.)សភាវ​ធម៌​ដែល​តែង​កើត​តែង​វិនាស​រឿយ​ៗ ឬ​ដែល​បាត់​ៗ​ឃើញ​ៗ គឺ​ដែល​កើត​មាន​ហើយ​បាត់​ៗ ហើយ​មាន​ឡើង​វិញ​តាម​កាល​សម័យ;
លោកិយ

លោកា(បា.)(ពហុ. 'ពិភពលោក' ក៏អាចត្រូវបានប្រើលក្ខណៈ មានន័យថា 'សកល' 'ដែលទាក់ទងនឹងពិភពលោកទាំងមូល' ដែលធ្វើឱ្យមានការប្រើប្រាស់ដូចជា សហគមន៍ពិភពលោក រឺ អត្ថបទតាមសាសនាបញ្ញត្តិរបស់ពិភពលោក។

ដោយការពន្លាត  'លោក' អាចសំដៅទៅនឹងភពណាមួយ រឺ អង្គស្ថានសួគ៌ណាមួយ ជាពិសេសនៅពេលវាត្រូវបានគេគិតគូរដែលបានតាំងនៅ ជាពិសេសក្នុងបរិបទនៃរឿងប្រឌិតវិទ្យាសាស្ត្រ រឺ អនាគតវិទ្យា។

'លោក', ក្នុងហេតុផលដើម នៅពេលដែលបានបញ្ជាក់ អាចសំដៅលើវិស័យពិសេសមួយនៃបទពិសោធន៍របស់មនុស្ស។ 

ក្នុងទស្សនវិជ្ជា ពាក្យបច្ចេកសព្ទ លោកិយមានអត្ថន័យទៅរួចច្រើនយ៉ាង។ ក្នុងបរិបទខ្លះ វាសំដៅលើអ្វីៗដែលបង្កើតឡើងតថភាព រឺ សកលរូប។ ក្នុងន័យផ្សេងៗ វាអាចមានន័យថាមានវិញ្ញាណប្រាណសាស្ត្រជាក់លាក់មួយ (សូមមើល ការលាតត្រដាងពិភពលោក)។ កាលណោះដែលកំពុងបញ្ជាក់បំភ្លឺទស្សនាទាននៃពិភពលោកតែងតែលើកឡើងក្នុងចំណោមកិច្ចការគោលនៃទស្សនវិជ្ជាលោកខាងលិច គោលរឿងនេះបង្ហាញដែលត្រូវបានគេលើកឡើងជាក់ស្ដែងនៅតែក្នុងការចាប់ដើមនៃសតវត្សទីម្ភៃប៉ុណ្ណោះ និងក៏ជាប្រធានបទក្នុងកិច្ចពិភាក្សាតទល់ឥតដាច់។ សំណួរអំពីអ្វីដែលពិភពលោកនេះគឺប្រាកដជាមិនត្រូវបានគេតាំងនៅទេ។

ការបកប្រែស្នាដៃរបស់ប៉ារ្មេននីឌីសបុរាណគឺថាលោកបានលើកឡើងថាការយល់ដឹងនៃតថភាពពិភពលោកតាមបែបរូបិយ (តាមដែលបានពិពណ៌នាក្នុង ប៉ារ្មេននីឌីស#វិថីនៃមតិយោបល់) គឺខុស និងយល់ថាតថភាពនៃពិភពលោកគឺ 'ការមានតែមួយ' (ដែលបានរៀបរាប់ក្នុង aletheia): ទាំងមូលមិនប្រែប្រួល មិនបានកើត មិនបាត់បង់។

ក្នុងរូបាធិដ្ឋាននៃគុហារបស់លោក លោកប្លាតុងញែករវាងទម្រង់សណ្ឋាន និង គំនិត និង ការស្រមើស្រមៃទៅជាពិភពពីរផ្សេងៗគ្នា : ពិភពលោកឥន្ទ្រីយារម្មណ៍ និង ពិភពលោកអមត្តញ្ញតា។

នៅក្នុងទស្សនវិជ្ជាប្រវត្តិសាស្ត្ររបស់លោកហ៊ីហ៊្គើល ឃ្លា Weltgeschichte ist Weltgericht (ប្រវត្តិសាស្ត្រពិភពលោកគឺជាចៅក្រមដែលកាត់ក្ដីឱ្យលោកនេះ) ត្រូវបានប្រើដើម្បីសំអាងទិដ្ឋភាព ប្រវត្តិសាស្ត្រនោះគឺជាអ្វីដែលកាត់ក្ដីមនុស្ស នូវទង្វើ និង គំនិតរបស់ខ្លួន។ វិទ្យាសាស្ត្រកើតមកដោយសារចេតនាដើម្បីកែប្រែពិភពលោកឱ្យមានទំនាក់ទំនងនឹងមនុស្ស ទីបញ្ចប់ចុងក្រោយរបស់វិទ្យាសាស្ត្រគឺជាកិច្ចអនុវត្តខាងបច្ចេកទេស។



#Article 78: ចិន (120 words)


 

ប្រទេសចិន (ចិនសម័យ៖ ; ចិនបុរាណ៖ ; ភិងអ៊ិង៖ Zhōngguó) ហៅជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតចិន (ចិនសម័យ៖ ; ចិនបុរាណ៖ ; ភិងអ៊ិង៖ Zhōnghuá Rénmín Gònghéguó) គឺជាប្រទេសនៅអាស៊ីបូព៌ា។ ចិនគឺជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខមួយខាងចំនួនប្រជាជនដោយមានប្រជាជនប្រមាណ ១.៤ ពាន់លាននាក់នៅក្នុងឆ្នាំ២០១៩ និងមានទំហំផ្ទៃដីចំនួន ៩.៦ លានគីឡូម៉ែត្រការ៉េ (៣.៧ លានម៉ាយការ៉េ) ដែលធ្វើឱ្យចិនជាប់លំដាប់ថ្នាក់ទី៣/៤ ខាងចំនួនផ្ទៃដី។ ប្រទេសនេះគឺដឹកនាំនិងគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិន ហើយមានយុត្តាធិការខេត្តចំនួន ២២ តំបន់ស្វយ័តចំនួនប្រាំ រដ្ឋបាលក្រុងដែលគ្រប់គ្រងដោយផ្ទាល់ចំនួនបួន (មាន៖ ប៉េកាំង ធៀនជីន ស៊ាងហៃ និងចុងគីង) និងតំបន់រដ្ឋបាលពិសេសចំនួនពីរ (មាន៖ ម៉ាកាវ និងហុងកុង)។

ប្រទេសចិនត្រូវបានហៅជាភាសាចិនថា ចុងគ័រ​ (Zhongguo (中國 or 中国) )។ ពាក្យថា ចុង​ (zhōng (中) ) មានន័យថា កណ្តាល ឯពាក្យថា គ័រ (guó (国 or 國) ) មានន័យថា ប្រទេស ឬ រដ្ឋ។ ពាក្យថាចុងគ័រ​ ត្រូវបានប្រើប្រាស់ដំបូងក្នុងសៀវភៅប្រវត្តិសាស្ត្រចិន(The Classic of History (ភាសាចិន: 書經/书经; pinyin: Shūjīng; Wade-Giles: Shuching)) សសេរនៅសតវត្សទី៦មុនគ.ស សំដៅទៅ រាជវង្សចាវ។
បច្ចុប្បន្នពាក្យ ចុងគ័រ​ ត្រូវបានប្រើប្រាស់ជាផ្លួវការសំដៅលើសាធារណរដ្ឋប្រជាមានិតចិន ដែលបានកកើតឡើងតាំងពីឆ្នាំ ១៩៤៩។

សង្គ្រាមស៊ីវិលចិន (Chinese Civil War) ររវាងគណបក្សកុម្មុយនិស្តចិន និងគណបក្សគូមីងតាង បានបញ្ចប់នៅឆ្នាំ ១៩៤៩ ក្រោយសង្គ្រាមលោកលើកទីពីរ ដោយគណបក្សកុម្មុយនិស្តចិនបានគ្រប់គ្រងចិនដីគោក និងគណបក្សគូមីងតាងបានគ្រប់គ្រងតៃវ៉ាន់ និងកោះមួយចំនួននៅក្នុងហ្វ៊ូជៀន ។ នៅថ្ងៃទី ១ តុលា ឆ្នាំ ១៩៤៩ ម៉ៅសេទុង បានប្រកាសស្ថាបនា សាធារណរដ្ឋប្រជាមានិតចិន និងគ្រប់គ្រងជាមួយរបបកុម្មុយនិស្ត ។ ការគ្រប់គ្រងនៅសម័យរបស់ម៉ៅតឹងរឹងខ្លាំងណាស់ សូម្បីតែនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនក៏ដោយ ។

បន្ទាប់ពីពេលដែលម៉ៅបានស្លាប់ តេង ស៊ៀវផេងក៏បានគ្រប់គ្រងប្រទេសចិន ប៉ុន្តែនៅតែត្រូវបានគ្រប់គ្រងជាមួយរបបកុម្មុយនិស្ត បន្ទាប់ពីនោះរ្ឋបាលចិនក៏បានបន្ថយការគ្រប់គ្រងជីវិតឯកជនរបស់ប្រជាជនយ៉ាងយឺត ៗ និងព្យាយាមកែទម្រង់សេដ្ឋកិច្ចរបស់ខ្លួនឲ្យយោងទៅតាមយន្តការទីផ្សារ ។




#Article 79: សារមន្ទីរជាតិ (411 words)


សារមន្ទីរជាតិនៅទីក្រុងភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌​និងប្រវត្តិសាស្ត្រ​ដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុក​រូបសំណាកនិង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជា ចំនួនជាង​១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ​ សម័យអង្គរ និង សម័យក្រោយៗមកទៀត។

សារមន្ទីរ​ជាតិ​នេះ​ត្រូវ​បាន​កសាង​​នៅ​​ថៃ្ង១៥​សីហា១៩១៧​ តាម​របៀប​ស្ថាបត្យកម្ម ​ប្រពៃណីខ្មែរ ​ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០​ ​ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ។​ ​នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តំកល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ​ ​និង​សម័យ​អង្គរ ។​ ​វា​ជា​ការ​ប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ធ្វើការ​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ​ ​សិល្បៈ​ ​សាសនា​បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​ទី​៤ ​រហូត​ដល់​សតវត្ស​ទី​១៣​។​​ 

សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំង​ឈ្មោះ​ហ្ថក​ហ្រ៉ូសលីយេ (George Groslier)ដែលមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ ពិធីសម្ភោធបានប្រព្រឹត្តិទៅ ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះ​មុខ​លោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយ​ដើម្បី​លើក​កិតិ្តយស​ដល់​លោក​ទេសាភិបាល​បារាំង​ឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។​​ 

សព្វថៃ្ងមានការតាំងផ្លាកពីរធើ្វអំពីថ្មកែវមួយជា ភាសាខ្មែរ និងមួយទៀតជាភាសាបារាំងដែលគេចារិកតាំងពីជំនាន់នោះ។ ប្លង់សារមនី្ទរត្រូវបានគូរដោយលោក ហ្ថកហ្រ៉ូសលីយេ (George Groslier) សមូហកម្មនៃក្បាច់​ចម្លាក់របស់វិមាន​សុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខែ្មរដែលជា គ្រូ និង ជា សិស្សរបស់សាលានេះ​ដែលមានដូចជារឿងនាងកាកី ឬ រៀមកេរ្ដិ៍ជាដើម ( កាលពីសម័យ នោះអាគារនោះជាសារមនី្ទរផងនិង ជា​សាលា​បណ្តុះបណ្តាលផង) ។ អ្នកទាំងនោះបានតុបតែងក្បាច់ចមា្លក់ដ៏រស់រវើកនៅលើបង្អួចទាំងដប់ពីរ និងទៅលើទ្វារធំទាំងបី ដែល​បាន​គូរផ្ទាំង​គំនូរ​ផេ្សងៗ​តាម​រឿង​ព្រេងនិទាន​ខែ្មរបុរាណ​តាម​សន្លឹក​បង្អួច​ជួរខាងលិច (ពីខាងក្នុង)។ 

សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុងឆ្នាំ១៩១៧) ប្រជាជនខែ្មរមានទម្លាប់ ហៅ មណ្ឌលនេះថា សាលារចនា។ សារមនី្ទរ​ត្រូវបាន​គ្រប់គ្រង​ដោយអភិរក្សជនជាតិបារាំងមានជាអាទិ លោក ហ្សកហ្រ្គូសលីយេ ជាអភិរក្ស ទីមួយ ពែ្យរឌុយប៉ុង (Pierre Dupont) ហើយ បន្តមក​ទៀត​ការគ្រប់គ្រង​សារមនី្ទរ​ក៏ត្រូវបាន​ប្រគល់​ជូនទៅ​លោក សូឡង់ ជែរីប៊ែរណា (Solange Thierry Bernard) ធ្វើជាចាងហ្វាង រហូតដល់ឆ្នាំ១៩៤៩។ 

បន្តបន្ទាប់មកទៀតក្នុងឆ្នាំ១៩៥០សារមនី្ទរ កាន់កាប់ដោយលោក Jean Boesselier ដែលជាអភិរក្សរងនៅអង្គរ ក៏បានទទួលការងារដឹកនាំនៅសារមនី្ទរវិញ។ លោកបាន រៀបចំ​ការផេ្ទរ​អំណាច​គ្រប់គ្រង​សារមនី្ទរពីសាលាបារាំងចុងបូព៌ា‌មកជូនរាជរដ្ឋាភិបាលវិញ។ ពេលនោះហើយដែលសារមនី្ទរត្រូវបូ្តរឈ្មោះមកជា សារមនី្ទរជាតិ នៃ កម្ពុជា។ បន្ទាប់ពីលោក Jean Boesselier មក​កញ្ញា​ម៉ាដឺឡែន ហ្ស៊ីតូ (Madeleine Giteau) (១៩៥៦-១៩៦៦) បានមកធើ្វជាអភិរក្សបន្ត ។

ចាប់តាំងពីឆ្នាំ ១៩៦៦ កិច្ចសន្យាដប់ឆ្នាំរវាងសាលាបារាំងចុងបូព៌ា‌ និង រាជរដ្ឋាភិបាលកម្ពុជាត្រូវដល់កំណត់បញ្ចប់។ ការងារដឹកនាំគ្រប់គ្រងសារមនី្ទរជាតិ ត្រូវបានផេ្ទរ មក​ជូន​អភិរក្សខែ្មរ​ដំបូង​បំផុត គឺលោកជា ថៃសេង (Chea Thay Seng) ដែលលោកធ្លាប់ទៅសិក្សានៅ(Ecole du Louvre) និងនៅសកលវិទ្យាល័យក្រុងប៉ារីសនា ប្រទេសបារាំង ។ លោក ជា ថែសេង បាន​ដឹកនាំ​សារមនី្ទរ​ក្នុងឋានៈ ជាអភិរក្ស (ចាងហ្វាង) រហូតដល់១៩៧១ ។ បន្ទាប់មកលោក Ly Vouong ត្រូវបានតែងតាំងជា អភិរក្សបន្ត លោកទាំង ពីរនាក់ ត្រូវបានគេសម្លាប់ក្នុងរបបខែ្មរក្រហម។ 

នៅទសវត្សឆ្នាំ ១៩៧០ ដោយប្រទេសកម្ពុជាជួបនឹងវិបតិ្តនយោបាយហើយ សនិ្តសុខមិនធានាផងនោះ លោក Bernard Philippe Groshier ដែលជាអ្នកគ្រប់គ្រង ប្រាសាទអង្គរវត្ត ក៏បាន​ដឹកជញ្ជូន​វត្ថុដ៏មានតមៃ្លពីអភិរក្សអង្គរ ខេត្តសៀមរាប មកកាន់សារមនី្ទរជាតិ។ វត្ថុសិល្បៈដ៏មានតមៃ្លពីសារមនី្ទរទាំងពីរនៃខេត្តបាត់ដំបង និង សារមនី្ទរ​ដទៃទៀត​ក៏ត្រូវបានជញ្ជូន​មកទុក​ក្នុង​សារមនី្ទរជាតិដែរ។

ក្រោយពីបិទទ្វារចោលក្នុងរបបខែ្មរក្រហមអស់រយៈពេលជិត ៤ឆ្នាំ សារមនី្ទរក៏បានរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងបើកបម្រើជូនភ្ញៀវចូលទស្សនាជាថី្មឡើងវិញនៅថៃ្ងទី ១៣ ខែមេសា ឆ្នំា១៩៨០ អ្នកដែលមានសញ្ញាប័ត្រជាន់ខ្ពស់ចេញពីមហាវិទ្យាល័យត្រូវបានតែងតាំងឲ្យធ្វើជាប្រធាន ដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ដែលមានលោក អ៊ុកជា លោក អ៊ុកស៊ុនហេង។ តមកគឺលោកពេជកែវ (ពី ឆ្នាំ ១៩៩១-១៩៩៦) ។ នៅថៃ្ងទី ២៦ ខែកញ្ញា ឆ្នាំ១៩៩៦ មានពិធីផេ្ទរតំណែងរវាងលោក ពេជ កែវ និង លោក ឃុនសាម៉េន ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្រី្ត​ក្រសួងវប្បធម៌‌​និង​វិចិត្រសិល្បៈ ​នុតណារាំងនៅសារមនី្ទរជាតិ។​ តមកទៀតគឺលោកហាប់ ទូច និងចុងក្រោយគឺលោក គង់ វីរៈ មកដល់បច្ចុប្បន្ន។

កាលពីដំបូងសារមនី្ទរជាតិ ជាអាគារមួយសិ្ថតនៅក្នុងអតីតវិទ្យាល័យព្រះស៊ីសុវតិ្ថ ដែលមានឈ្មោះថា សារមនី្ទរ ភំ្នពេញ ។ នៅពេល ដែលសារមនី្ទរជាតិ (សារមនី្ទរ សព្វថៃ្ង) ធ្វើ​ការសាងសង់​រួចហើយ ទើបសារមនី្ទរភំ្នពេញមកតាំងនៅ សារមនី្ទរជាតិសព្វថៃ្ង ដោយប្រែឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី។

ក្រោយពីថៃ្ងសម្ពោធក្នុងឆ្នាំ១៩២០ សារមនី្ទរក្រុងកម្ពុជាធិបតី ត្រូវបានប្តូរឈ្មោះជា: សារមនី្ទរអាល់ប៊ែរសារូត៍។ ហើយនៅឆ្នាំ១៩៩៦ បានប្តូរឈ្មោះជា សារមនី្ទរ ជាតិនៃកម្ពុជា ។ លុះ​មក​ដល់​ឆ្នាំ១៩៧៩ សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា : សារមនី្ទរវត្ថុបុរាណ។ បន្ទាប់មកក្នុងសម័យលោក ពេជ កែវជា អភិរក្សសារមនី្ទរត្រូវបាន ប្រែឈ្មោះថា សារមនី្ទរជាតិនៃកម្ពុជា រហូត​ដល់​សព្វ​ថៃ្ងនេះ។

វិមានដ៏ប្រណិតនៃសារមនី្ទរជាតិ ដែលប្រកបដោយស្ថាបត្យកម្ម និង ជាលក្ខណៈ ជាតិ ខែ្មរពិតៗបានត្រូវកែប្រែពង្រីក ជួសជុល និងរៀបចំសាជាថី្មឡើងវិញជាបន្ត បន្ទាប់នៅ ក្នុងឆ្នាំ១៩៦៩។ តួអាគារខាងកើតផែ្នកកណ្តាលដែលជាផែ្នកចាស់ជាងគេបានត្រូវរុះរើ និងសង់ឡើងវិញ។ ប៉ុនែ្តបានរក្សាទុកទ្រង់ទ្រាយជាលក្ខណៈ ដើមដោយសារ សំណង់ អំពី​បេតុង​អារមេ​បាន​តម្រូវ​ជាបីជាន់​គឺ​បង្កើត លេណគ្រឹះមួយសម្រាប់តម្កល់វត្ថុស្តុកជាន់កណ្តាលនៅដដែលនិងជាន់សម្រាប់ជាការិយាល័យ រដ្ឋបាល កនែ្លងតម្កល់ ឯកសារ ប័ណ្ណសារដ្ឋាន និងបណ្ណាល័យ ។ ដោយ​ការជួយជ្រោមជ្រែង​​ពី​បណ្តាប្រទេតជាមិត្ត និងពីអង្គការនានាពីសប្បុរសជនជាច្រើនសារមនី្ទរជាតិត្រូវបានកែលម្អ និងបំពាក់ សម្ភារៈ បរិក្ខារព្រមទាំងធនធានមនុស្ស។

នៅឆ្នាំ១៩៨៤ សារមនី្ទរត្រូវបានជួសជុលជាថី្មក្រោយពីមានការជួយឧបត្ថម្ភពីរដ្ឋាភិបាល (សាធារណរដ្ឋប្រជាមានិតកម្ពុជា)។ ដោយរូបបដិមាទាំងឡាយទទួលរងនូវ ការខូចខាតតម្រូវឲ្យ មាន​ការជួសជុល​ជាថី្មឡើង វិញ។

ជាបន្តមកទៀតសារមនី្ទរបានទទួលការឧបត្ថម្ភថវិកាពីប្រទេសអូស្រ្តាលី ត្រូវបានជួសជុលកែលម្អឡើងវិញ ។ ដូចជានៅលើដំបូលនៅលើពិដានឈើមានការ ខូតខាតត្រូវបានជួសជុលបនែ្ថម ដើម្បី​ការពារលាមកប្រចៀវ ។ មានការលាបពណ៌‌ជញ្ជាំងខាងក្នុងនិង ខាងក្រៅឲ្យ មានសម្រស់ឡើង វិញ។ សារមនី្ទរត្រូវបានសម្ពោធ នៅ ថៃ្ងទី ២៨ ខែមេសា ឆ្នាំ ១៩៩៥ ក្រោយ​ពី​ការជួសជុល​រួចជាស្ថាពរក្រោមព្រះរាជធិបតីព្រះករុណាព្រះបាទ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បៀលហាយដិន អគ្គទេសាភិបាល​នៃ​ប្រទេសអូស្រ្តាលី ដើម្បីរំលឹកចំពោះការជួសជុលសម្រេចជាស្ថាពរនៃសារមនី្ទរជាតិ ឡើងវិញ។ បច្ចុប្បន្ន​ស្ថានភាព​របស់សារមនី្ទរ​កាន់តែ​មានភាពទ្រុឌទ្រោម​ទៅតាម​អាយុកាល​ដែលអភរិក្ស​កំពុង​អំពាវនាវសែ្វង រកជំនួយជាថវិកានិងបចេ្ចកទេសដើម្បី ដោះស្រាយបញ្ហានិងធ្វើឲ្យសារមនី្ទរមានភាពប្រសើរឡើងវិញ។

នៅក្នុងទសវត្ស ឆ្នាំ១៩៨០ ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាសារមនី្ទរជាតិ នៅមានកម្រិតទាប។ បើប្រៀបធៀបក្នុងទសវត្សបន្តបន្ទាប់ដោយ ហេតុថាស្ថានភាព ក្នុង​ស្រុក​មិនទាន់​មាន​សេ្ថរភាព​គ្រប់គ្រាន់ និងសង្រ្គាមស៊ីវិល មិនទាន់បានបំបាត់ទាំងស្រុង។ ផែ្អកតាមសិ្ថតិភ្ញៀវទស្សនាសារមនី្ទរជាតិក្នុងទសវត្សនោះភ្ញៀវទស្សនា ភាគច្រើនគឺមកតាមរយៈ គណ​ប្រតិភូ​ពី​បណ្តា​ប្រទេស​ផេ្សងៗ ពិសេសបណ្តាប្រទេសជាមិត្ត។ ចំពោះភ្ញៀវក្នុងស្រុកភាគច្រើនជានិស្សិតដែលមក សិក្សាស្រាវជ្រាវ តែប៉ុណ្ណោះ។ តាមរយៈការពិនិត្យទូទៅចំនួនភ្ញៀវបរទេស ដែល​បាន​ចូល​ទស្សនា​សារមនី្ទរជាតិ​មានការប្រែប្រួលទៅតាមរដូវដែលអ្នកទាំងនោះបានទទួលការសម្រាក ពីការងារ។ អត្រាកំណើននៃភ្ញៀវទេសចរ បានកើនឡើងខ្ពស់ពីដើម ខែកញ្ញា រហូត​ដល់​ខែវិចិ្ឆកា​និង ថយចុះ វិញចាប់ពីខែមីនា ភ្ញៀវទេសចរត្រូវ ថយចុះវិញ បន្តិចម្តងៗ។ ដោយឡែកចំនួនភ្ញៀវទេសចរក្នុងស្រុកមិន អាស្រ័យទៅតាមរដូវកាលនេះទេ។

ចាប់ពីឆ្នាំ១៩៩៣ ស្ថានភាព​ក្នុងស្រុក​មានការប្រែប្រួលច្រើនកំណើន​ទេសចរក៏មានសន្ទុះកើនឡើងដែលជំរុញឲ្យវិស័យសិល្បៈ វប្បធម៌‌ រីកលូតលាស់ យ៉ាងឆាប់រហ័ស ហើយ កំណើន​ភ្ញៀវ​ទេសចរ​ទស្សនា​សារមនី្ទរជាតិគួរឲ្យកត់សម្គាល់។ ចំពោះ​ភ្ញៀវទេសចរ​ក្នុងស្រុកក៏បាន​កើនឡើង​ជាបន្តបន្ទាប់ពិសេសក្នុងពិធីបុណ្យប្រពៃណីជាតិអុំទូក បានទាក់ទាញភ្ញៀវក្នុងស្រុកយ៉ាងច្រើនមក ក្រុងភ្នំពេញ ហើយក្នុងឱកាសដ៏កម្រនេះដែរ សារមនី្ទរជាតិបានបើកទ្វារទទួលភ្ញៀវក្នុងស្រុកបានយ៉ាងច្រើន កុះករមកពី បណ្តាខេត្តនានា។ ផែ្អកតាមសិ្ថតិនៃភ្ញៀវក្នុងស្រុកទស្សនា សារមនី្ទរជាតិ​បង្ហាញ​ថាកំណើតភ្ញៀវក្នុងស្រុកចាប់​កើនខ្ពស់ពីឆ្នាំ១៩៩៧មក ហើយកំណើននេះកើនឡើង ខ្ពស់ ជាងភ្ញៀវបរទេស។ សិ្ថតិនេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រជាពលរដ្ឋខែ្មរ​បាន​ចាប់​អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ចំពោះវិស័យសិល្បៈ វប្បធម៌‌ខែ្មរ ពិសេសនិស្សិតដែលមកពីបណ្តា ស្ថាប័នអប់រំខេត្តក្រុងនានា។ ក្នុងទិសដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពី សិល្បៈ​វប្បធម៌‌ខែ្មរ​ជាពិសេស​សំដៅ​ចំពោះយុវជនជំនាន់ក្រោយ ដែលជាទំពាំង ស្នងឫស្សី។ សារមនី្ទរបានផ្តល់ឱកាសបម្រើជូនសិស្សនិស្សិតព្រះសង្ឃនិងកងទ័ពចូលទស្សនាដោយឥតគិតថៃ្ល។ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវទិញ​សំបុត្រក្នុងតមៃ្លទាប ប្រាំរយ រៀល បើ បៀ្របធៀប ទៅ នឹង តមៃ្ល សំបុត្រ ចូល ទស្សនា សម្រាប់ជនបរទេសដែលមានតមៃ្លដប់ដុល្លារ។ ក្នុង​ចំណោម​ភ្ញៀវ​ទស្សនា​សារមនី្ទរជាតិ​ក៏​មាន​ភ្ញៀវ​ជា​គ​ណៈប្រតិភូ ក្នុងស្រុក និងបរទេសដែលចូលទស្សនា សារមនី្ទរជាតិជាផ្លូវការដែរ ។

ផែ្អកតាម​តារាង​ស្ថិតិ​នៃភ្ញៀវចូលទស្សនាសារមនី្ទរជាតិក្នុងកំឡុងពេល៨ឆ្នាំកន្លងមកនេះ គឺចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០០ បញ្ជាក់ឲ្យឃើញថាពីឆ្នាំ ១៩៩៣ មក ភ្ញៀវ​ក្នុង​ស្រុក​មាន​កម្រិត​ទាប​នៅឡើយប៉ុនែ្ត រហូតដល់ឆ្នាំ១៩៩៧ភ្ញៀវក្នុងស្រុកចាប់ មានកំណើនខ្ពស់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ។ ដោយឡែកភ្ញៀវបរទេស ចាប់មាន កំណើននៅ ឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន។ សរុប​សេចកី្ត​ផែ្អក​ទៅតាមតារាងស្ថិតិភ្ញៀវទស្សនាសារមនី្ទរជាតិមានការកើនឡើង ឬថយ ចុះអាស្រ័យទៅតាមស្ថានភាព ប្រែប្រួល នៅក្នុងប្រទេសនិង ការយល់ដឹងពីសិល្បៈ វប្បធម៌‌ របស់​ប្រជាពលរដ្ឋយើង។




#Article 80: អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា (414 words)


មិត្ត​អ្នក​អាន​ជាទី​មេត្រី​! ឡេឌីស៍(Ladies: ស្ត្រីៗ)​សូម​លើក​យក​មក​ ជំរាប​ជូន ​នូវ​ប្រភេទ​អាហារ​ដ៏​ ឆ្ងាញ់​ពិសា ​មាន​១០​ប្រភេទ ប្រកប​ដោយ​សុខភាព​ ខ្ពស់​បំផុត ដោយ​សារ​តែ ​ប្រភេទ​មុខ​អាហារ​នីមួយ​ៗ​ យ៉ាង​ហោច​ណាស់​ ក៏​មាន​លក្ខណៈ​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ ​បី​ចំណុច​ផង​ដែរ ក្នុង​ចំណុច​ដ៏​សំខាន់​ ប្រកប​ទៅ​ដោយ​គុណភាព ​ដូច​ខាង​ក្រោម​នេះ​៖
ជា​ប្រភព​អាហារ​ ដ៏​ប្រសើរនិង​មាន​គុណ​ប្រយោជ ព្រោះ​មាន​រសជាតិ​សរសៃ​ សំបូរ​ទៅ​ដោយ​ជីវជាតិ វីតាមីន ខនិជ​(ជាតិ​រ៉ែ) ​រួម​ជា​មួយ​នឹង​សមាសធាតុ​ បំប៉ន​ផ្សេង​ៗ​ទៀត​ផង​ដែរ។ ជា​ប្រភេទ​អាហារ ​ដែល​មាន​កំរិត ​សមាសភាគ​ជាតិ​បំប៉ន​(Phytonutrients) និង​សារ​ធាតុ​អុកស៊ីតកម្ម (អុកស៊ីដង់) យ៉ាង​ខ្ពស់​ មាន​ដូច​ជា​ប្រភេទ​វីតាមីន​ A និង E រួម​ទាំង​ វីតាមីន​បេតាការ៉ូទីន។ អាច​ជួយ​កាត់​បន្ថយ​បាន​ ចំពោះ​ករណី​មាន​ជំងឺ​ ពាក់​ព័ន្ធ​នឹង​បេះដូង​ ព្រម​ទាំង​ករណី​ ទាក់​ទិន​ទៅ​នឹង​ បញ្ហា​សុខភាព​ ផ្សេង​ៗ​ទៀត ។ មាន​កំរិត​ដង់ស៊ីតេ​កាឡូរី​ទាប​ បាន​សេចក្ដី​ថា បើ​ទោះ​បី​ជា​អ្នក​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើន​ តាម​ចំណង់​ចំណូល​ចិត្ត​ក្ដី ក៏​មិន​បាន​បង្កើន​កាឡូរី​ ខ្លាំង​ពេក​នោះ​ដែរ ។ ជា​ប្រភេទ​អាហារ​ ដែល​មាន​ផ្សំ​ជា​ស្រេច​ នូវ​អ្វី​ដែល​ជា​តំរូវ​ការ​ របស់​រូប​កាយ​មនុស្ស​ ពិសេស​គឺ​សុខភាព ។ ជា​បន្ត​ទៀត​នោះ ​ឡេឌីស៍​សូម​លើក​យក​មក​ អធិប្បាយ​ជូន​អំពី​អាហារ​ ទាំង​១០ប្រភេទ​នោះ ដោយ​សូម​ជំរាប​ជូន​ តាម​លំដាប់​លំដោយ​ មាន​ដូច​តទៅ​៖

ហេតុ​អ្វី​ទើប​បាន​ជា​ ចាំបាច់​បរិភោគ​ ផ្លែ​ប៉ោម​? ផ្លែ​ប៉ោម​ជា ប្រភេទ​អាហារ ​ដែល​សំបូរ​ទៅ​ដោយ ​ប្រភព Pectin ជា​ជាតិ​សរសៃ ​ងាយ​នឹង​រលាយ ​ហើយ​ដែល​អាច​កាត់​បន្ថយ​បាន ​នូវ​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ូលក្នុង​ឈាម ​ក៏​ដូច​ជា​ ជួយ​កំហិត​ជាតិ​ស្ករ​ក្នុង​ឈាម ផង​ដែរ ។ ផ្លែ​ប៉ោម​ស្រស់​ក៏​ជា​ប្រភព ​ដ៏​ប្រសើរ​នៃ​វីតាមីន​សេ ដែល​ជា​សារធាតុ​អុកស៊ីដង់ ​ជួយ​ការពារ​ កោសិកា​នៃ​រូប​កាយ ឲ្យ​បាន​ចៀស​ផុត​ពី​ សេចក្ដី​វិនាស​អន្តរាយ ។ វីតាមីន​C ក៏​នឹង​ជួយ​ភ្ជាប់​ ជាលិកា​កូឡាហ្សេន ​ជួយ​ធ្វើ​ឲ្យ ​សរសៃ​ឈាម​តូច​ៗ​ ក្នុង​រូប​កាយ​របស់​មនុស្ស​ ប្រកប​ដោយ​សុខភាព រួម​ជា​មួយ​នឹង​ ការ​បង្ក​លក្ខណៈ​ធ្វើ​ឲ្យ​រូប​កាយ​ ងាយ​ស្រូប​យក​ជាតិ​ដែក ​និង​ជាតិ​Folate ។

ហេតុ​អ្វី​ទើប​បាន​ជា ​ត្រូវ​បរិភោគ​គ្រាប់​ផ្លែ​អាល់ម៉ុន​? គ្រាប់​ផ្លែ​ដែល​មាន រសជាតិ​ឈ្ងុយ​ឆ្ងាញ់​នេះ សំបូរ​ទៅ​ដោយ​រសជាតិ និង​ជីវជាតិ ជាតិ​សរសៃ ​រីបូផ្លាវីន ម៉ាញ៉េស្យូម ជាតិ​ដែក និង​កាល់ស្យូម ។ ផ្លែ​ Almond សំបូរ​ទៅ​ដោយ ជាតិ​កាល់ស្យូម​លើស​ពី​ផ្លែ​ឈើ​ដទៃ​ទៀត គឺ​មាន​ជាតិ​កាល់ស្យូម ​ដល់​ទៅ​៧០​មីលីក្រាម​ឯ​ណោះ ​ក្នុង​ផ្លែ​ Almond នេះ​ ស្មើ​ត្រឹម​២៣​គ្រាប់ ។ ការ​បរិភោគ​ផ្លែ​ឈើ​នេះ​ ជួយ​ពង្រឹង​រូប​កាយ​របស់​អ្នក ដោយ​បង្កើត​វីតាមីន​ E ដល់​ទៅ​ពាក់​កណ្ដាល​ឯណោះ ។ ដូច​គ្នា​នឹង​ប្រភេទ គ្រាប់​ផ្លែ​ឈើ​ឯ​ទៀត ផង​ដែរ​ ផ្លែ Almond ជា​ផ្លែ​ឈើ​មាន​ប្រភព​ប្រូតេអ៊ីន ហើយ​មាន​ ផល​ប្រយោជយ៉ាង​ខ្លាំង ​ចំពោះ​សុខភាព​បេះដូង ។ ភាគ​ច្រើន​នៃ​ជាតិ​ខ្លាញ់ ដែល​មាន​នៅ​ក្នុង​ផ្លែ​ Almond នោះ​ ជា​ប្រភេទ​ប្រេងឬ​ខ្លាញ់​ដ៏​ល្អ ដែល​ធានា​បាន​ នូវ​គុណភាព​សុខភាព ជួយ​កំចាត់​ចោលបាន​ នូវ​បរិមាណ​យ៉ាង​ច្រើន​ នៃ​ជាតិ​ខ្លាញ់ ​(កូឡេស្តេរ៉ូល:cholesterol)​ ដែល​មាន​នៅ​ក្នុង​ឈាម ។

ហេតុ​អ្វី​បាន​ជា​ ត្រូវ​បរិភោគ​ផ្លែ​ Blueberry ? ផ្លែ​ឈើ​ប្រភេទ​នេះ​ ជា​ប្រភព​សំបូរ​ទៅ​ដោយ​ សារ​ជាតិ​បំប៉ន​បំផុត ហើយ​លើស​ពី​នេះ​ទៅ​ទៀត ជា​ប្រភេទ​អាហារ​អាច​ជួយ​ទប់​ស្កាត់​បាន ​អាការៈ​ឈឺ​ចាប់​ប្រព័ន្ធ​ទឹក​មូត្រ ​បាន​ទៀត​ផង ។ ផ្លែ​ Blueberry នេះ​អាច​ជួយ​ធ្វើ​ឲ្យ​ មាន​ការ​ចង​ចាំ​បាន​មួយ​រយៈ​ពេល ព្រម​ទាំង​ជួយ​បំប៉ន​ដល់​សុខភាព​ ចំពោះ​មនុស្ស​ចាស់​ជរា ។ ក៏​ជា​ប្រភេទ​ផ្លែ​ឈើ​ ដែល​ជួយ​កាត់​បន្ថយ​បាន​ទាំង​កាឡូរី​ ជា​ប្រភព​ នៃ​ជាតិ​សរសៃ​និង​វីតាមីន​ C ។ ទឹក​Blueberry ត្រឹម​១​ពែង​ ស្រស់​ៗ ​មាន​ផ្ទុក​៨៣​កាឡូរី​ ជាតិ​សរសៃ​៣,៥​ក្រាម និង​វីតាមីន​C ១៤​មីលីក្រាម ។

ហេតុ​អ្វី​ទើប​បាន​ជា​ ត្រូវ​បរិភោគ​បន្លែ​ Broccoli ? ជា​ប្រភេទ​បន្លែ​ ដែល​មាន​ប្រភព ​នៃ​សារធាតុ​កាល់ស្យូម ប៉ូតាស្យូម flolate និង​ ជាតិ​សរសៃ​ ។ បន្លែ​ Broccoli សំបូរ​ទៅ​ ដោយ​សារជាតិ​បំប៉ន ហើយ​អាច​ជួយ​ទប់​ស្កាត់​បាន ​រាល់​ជំងឺ​ឆ្លង​សួរ​ពូជ ក្នុង​នោះ​មាន​ទាំង​ជំងឺ​ ពាក់​ព័ន្ធ​នឹង​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​មហារីក​បាន​ មួយ​ចំនួន​ទៀត​ផង ។ បន្លែ​ Broccoli ជា​ប្រភព​សំបូរ​ ទៅ​ដោយ​ជីវជាតិ វីតាមីន ​A និង ​C សារធាតុ​អុកស៊ីតកម្ម​ ដែល​ជួយ​ការពារ ​កោសិការូបកាយ​មនុស្ស ទប់​ស្កាត់​បាន​ រាល់​ក្ដី​អន្តរាយ​ទាំង​ពួង ។

ហេតុ​អ្វី​បាន​ជា​ ត្រូវ​បរិភោគ​សណ្ដែក​ក្រហម​? បើ​និយាយ​អំពី​ គ្រាប់​សណ្ដែក​ក្រហម​វិញ មាន​ដល់​ទៅ​ ពីរ​ប្រភេទ​នោះ​គឺ​៖ សណ្ដែក​ក្រហម​គ្រាប់​តូច​ៗ និង​សណ្ដែក​ក្រហម​ក្រមៅ ។ ជា​ប្រភេទ​អាហារ​ សំបូរ​ទៅ​ដោយ​ដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ជាតិ​ទង់​ដែង ជាតិ​Thiamin ។ សណ្ដែក​ក្រហម​ ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ កាត់​បន្ថយ​ទាំង​កាឡូរី សំបូរ​ដោយ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ ។ សណ្ដែក​ក្រហម​មាន ​ប្រសិទ្ធិ​ភាព​ដ៏​ប្រសើរ​បំផុត ​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ករណី ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​មហារីក និង​ការ​ឆ្លង​ជំងឺ​សួរ​ពូជ ។

ហេតុ​អ្វី​ទើប​បាន​ជា ​ត្រូវ​បរិភោគ​ត្រី​សូម៉ុង​? ត្រី​សូម៉ុង​នេះ​ជា​ប្រភព ​ដ៏​ល្អ​អស្ចារ្យ​បំផុត​សំបូរ​ដោយ ​អាស៊ីដ​ខ្លាញ់​ Omega-3 ។ Omega-3 ក៏​អាច​ជួយ​ការពារ ​មិន​ឲ្យ​បេះដូង​ដើរ​ខុស​សង្វាក់ ដែល​ជា​មូលដ្ឋានអាច​បណ្ដាល​ឲ្យ​ មនុស្ស​បាត់​បង់​ជីវិត​បាន ព្រោះ​តែ​បញ្ហា​គាំង​បេះដូង ។ លើស​ពី​នេះ​ទៅ​ទៀត នេះ​ជា​ប្រភេទ​អាហារ ដែល​ជួយ​ធ្វើ​ឲ្យ ​គ្រាប់​ឈាម​ដំណើរ​ការ​បាន​ល្អ ជួយ​កាត់​បន្ថយ​បាន ​រាល់​ការ​ប្រឈម​មុខ​ទៅ​នឹង​ករណី ស្ទះ​ដាច់​សរសៃ​ឈាម​ ក្នុង​ខួរ​ក្បាល ។ ក្រៅ​ពី​នេះ​វិញ អាហារ​ត្រី​សូម៉ុង​សំបូរ​ដោយ​ អាស៊ីដ ​Omega-3 ដែល​ជួយ​បន្សុទ្ធ​ជាតិ​ខ្លាញ់ កូឡេស្តេរ៉ូល និង​ជា​ប្រភព​ដ៏​សំខាន់​ នៃ​ប្រូតេអ៊ីន​ទៀត​ផង ។

ហេតុ​អ្វី​ទើប​បាន​ ជា​ត្រូវ​បរិភោគ​ស្ពៃ​អេពីណា​? ស្ពៃ​អេពីណា​មាន​ កំរិត​វីតាមីន​ A និង C ព្រម​ទាំង ​Folate ដ៏​ខ្ពស់​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ ​នៃ​សារ​ជាតិ Riboflawin វីតាមីន B6 កាល់ស្យូម ដែក និង​ម៉ាញ៉េស្យូម​។ ស្ពៃ​អេពីណា ជា​ប្រភេទ​បន្លែ​ ដែល​ជួយ​ពង្រឹង ​ប្រព័ន្ធ​ការពារ​រូប​កាយ ព្រម​ជា​មួយ​ការ​ជួយ ​ធ្វើ​ឲ្យ​សក់​ និង​ស្បែក​របស់​អ្នក​ ឲ្យ​កាន់​តែ​មាន​សុខភាព​ល្អ ​ថែម​ទៀត ។

ហេតុ​អ្វី​បាន​ជា​ ត្រូវ​បរិភោគ​ដំឡូង​ជ្វា​? ដំឡូង​ជ្វា​ដែល ​មាន​ពណ៌​លឿង​ ដូច​ជាពណ៌​ទឹក​ក្រូច ជា​ប្រភេទ​អាហារ​សំបូរដោយ ​សារ​ជាតិ​បំលែង​ឲ្យ​ទៅ​ជា ​វីតាមីន​A នៅ​ក្នុង​រូប​កាយ​ របស់​អ្នក​។ អាហារ​ប្រភេទ​នេះ ក៏​ជួយ​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ កាន់​តែ​វែង ហើយ​ជួយ​កាត់​បន្ថយ​បាន ​នូវ​រាល់​ការ​ប្រឈម​មុខ ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន ។ ដំឡូង​ជ្វា​ជា​អាហារ​ ដ៏​ប្រសើរ​ដែល​ជា​ប្រភព​ នៃ​ជាតិ​សរសៃ Vitamin B6 Vitamin C និងVitamin E ហ្វូឡាត និង​ប៉ូតាស្យូម​។ ដូច​គ្នា​នឹង​ប្រភេទ​អាហារ​ទាំង​ឡាយ​ផង​ទៀត​នោះ ដំឡូង​ជ្វា​មិន​មាន​ជាតិ​ខ្លាញ់ ហើយ​មាន​បរិមាណ​កាឡូរី​ដ៏​តិច​តួច ។ ដំឡូង​ជ្វា​មួយ​មើម​ មាន​ត្រឹម​តែ​៥៤​កាឡូរី​ តែ​ប៉ុណ្ណោះ ។

ហេតុ​អ្វី​ទើប​បាន​ជា ​បរិភោគ​ទឹក​បន្លែ​គាប​? ទឹក​បន្លែ​សំបូរ​ដោយ ​វីតាមីន ខនិជ​(ជាតិ​រ៉ែ) ព្រម​ទាំង​ ជាតិ​បំប៉ន​ច្រើន​មុខ​ទៀត នៅ​ក្នុង​ប្រភព​ដើម ​នៃ​បន្លែ​ទាំង​អស់​។ ការ​បរិភោគ​ទឹក​បន្លែ​ ជា​មធ្យោបាយ​មួយ​យ៉ាង​ ងាយ​ស្រួល​សំរាប់​តំណម​អាហារ ​របស់​អ្នក​។ បើ​និយាយ​អំពី​ ទឹក​ផ្លែ​ប៉េងប៉ោះ និង​ប្រភេទ​ទឹក​បន្លែ​គាប​ជា​ច្រើន​មុខ​ផ្សេង​ទៀត​នោះ ជា​ប្រភព​ដ៏​ប្រសើរ​ នៃ​ជាតិ​Lycopene ជា​ប្រភព​ប្រឆាំង​ នឹង​អុកស៊ីដង់ ដែល​អាច​ជួយ​កាត់​បន្ថយ​បាន ​អាការៈ​គាំង​បេះដូង ជំងឺ​មហារីក​ប្រូស្តាត រួម​និងជំងឺ​មហារីក​ ផ្សេង​ៗ​ទៀត ។ ប្រភេទ​បន្លែ​ដទៃ​ទៀត រួម​ជា​មួយ​នឹង​ផ្លែ​ប៉េងប៉ោះ មាន​កំរិត​សូដ្យូម​ដ៏​ខ្ពស់ ហើយ​អាច​ធ្វើ​ឲ្យ​សារធាតុ​នេះ​ប្រែ​ប្រួល​ទៅ​តាម ​សេចក្ដី​ត្រូវ​ការ​ នៃ​រូបរាង​កាយ ។

ហេតុ​អ្វី​ទើប​បាន​ជា​ ត្រូវ​បរិភោគ​បណ្ដូល​ គ្រាប់​ស្រូវ​សាលី​? បណ្ដូល​នេះ​ហើយ​ដែល​នឹង ​ធ្វើ​ឲ្យ​ដុះ​ពន្លក ប្រៀប​បាន​នឹង​សណ្ដែក​បណ្ដុះ ដែល​ដុះ​ចេញ​ពី​គ្រាប់​សណ្ដែក​បាយ​នោះ​ ផង​ដែរ​។ បណ្ដូល​គ្រាប់​ធញ្ញជាតិ​ស្រូវ​សាលី​នេះ​ សំបូរ​ដោយ​ប្រភព ​នៃ​សារធាតុ​បំប៉ន រួម​មាន​៖ Niacin Thiamin Riboflavin វីតាមីន​ E Folate ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ដែក ស័ង្កសី និង​ប៉ាហាំង ។ បញ្ចូល​គ្រាប់​ស្រូវ​ភោគ​សាលី​នេះ ​ក៏សំបូរ​ដោយ​ប្រូតេអ៊ីន​ ជា​ពិសេស​ជាតិ​លីពីត​ ថែម​ទៀត​ផង ​៕




#Article 81: សង្គ្រាមលោកលើកទី២ (197 words)


	សង្គ្រាម​លោក​លើក​ទី២ (ភាសាអង់គ្លេស:World War II ឫ Second World War) គឺជា​សង្គ្រាម​សាកល ដែល​​គេ​សន្មត​ថា ​កើត​ឡើង​ពី​ឆ្នាំ១៩៣៩ ដល់​ឆ្នាំ១៩៤៥។ វា​​​ជា​សង្គ្រាម​ប្រឆាំង​គ្នា រវាង​​​​​ក្រុម​សម្ព័ន្ធមិត្ត (Allies) និង​​​មហាអំណាច​អ័ក្ស (Axis)។ វា​ជា​សង្គ្រាម​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មនុស្ស​ជាង ១០០ លាន​នាក់​បាន​ចូលរួម​ដោយ​ផ្ទាល់ មកពី​ជាង ៣០ ប្រទេស និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​​ប្រហែលពី ៥០ – ៨៥ លាន​នាក់ ​និងជា​ជម្លោះ​យោធា​ដ៏​សាហាវ​បំផុត​នៅក្នុង​ប្រវត្តិ​​មនុស្សជាតិ។

	ចក្រភព​ជប៉ុន​មាន​គោលបំណង​​ចង់​គ្រប់​​គ្រងតំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក និង​​បាន​ផ្ដើម​​​សង្គ្រាម​​រួច​ទៅ​ហើយ​ជាមួយ​នឹង​​សាធារណរដ្ឋ​​ចិន​ក្នុង​ឆ្នាំ១៩៣៧ ប៉ុន្តែ​សង្គ្រាម​លោក​ត្រូវ​បាន​គេ​និយាយ​ជា​ទូទៅ​ថា បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ១៩៣៩ ក្រោយ​ពី​​អាល្លឺម៉ង់​បាន​ឈ្លានពាន​​​ប៉ូឡូញ​ និង​​​មាន​ការ​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​​​អាល្លឺម៉ង់​ជា​បន្តបន្ទាប់ ដោយ​​បារាំង និង​ចក្រភពអង់គ្លេស។

	ចុង​ឆ្នាំ១៩៣៩ និង​ដើមឆ្នាំ១៩៤១ មាន​យុទ្ធនាការ​និង​សន្ធិសញ្ញា​ជា​បន្ត​បន្ទាប់​ ដើម្បី​​បែងចែក​ដែន​អំណាច​គ្នា ដោយ​អាល្លឺម៉ង់​​​​គ្រប់គ្រង​​ភាគច្រើន​នៅ​ទ្វីប​អឺរ៉ុប និង​បង្កើត​ជា​​​សម្ពន្ធ​ភាព​​អ័ក្ស ជាមួយ​អ៊ីតាលី និង​ជប៉ុន។ ក្រោម​កតិកាសញ្ញា Mototov-Ribbentrop ខែសីហា ឆ្នាំ១៩៣៩ គឺ​អាល្លឺម៉ង់ និង​រុស្សី​បាន​​ពុះ​ចែក​ និង​បញ្ចូល​ដែនដី​ប្រទេស​ជិតខាង​អឺរ៉ុប​ចូលជា​ផ្នែក​មួយ​នៃ​ទឹកដីរបស់​​ខ្លួន។ សង្គ្រាម​បាន​​បន្ត​ជាបឋម រវាង​មហា​អំណាច​​អ័ក្ស និង​​​ក្រុម​សម្ព័ន្ធមិត្ត (អង់គ្លេស បារាំង និង​ប៉ូឡូញ) និង​ប្រទេស​និយាយ​ភាសា​អង់គ្លេស (អូស្ត្រាលី, កាណាដា, ឥណ្ឌា, នូវែលសេឡង់ និង​អាហ្វ្រិកខាងត្បូង)។

	នៅ​ខែ​មិថុនា ឆ្នាំ១៩៤១ ​មហាអំណាច​អ័ក្ស​អឺរ៉ុប​​បានផ្ដើម​ឈ្លានពាន​​​​សូវៀត ដែល​​បាន​បើក​ឲ្យ​​មាន​លេណដ្ឋាន​​សង្គ្រាម​ដ៏​ធំ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ និង​​បាន​ទាញ​កង​កម្លាំង​យោធា​របស់​អ័ក្ស ឲ្យ​ធ្លាក់​​ចូល​ទៅ​ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ​មួយ។ នៅ​ខែ​ធ្នូ​ ឆ្នាំ១៩៤១ ជប៉ុន​បាន​វាយប្រហារ​​សហរដ្ឋអាមេរិក និង​ទឹកដី​អឺរ៉ុប នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​បាន​កាន់កាប់​​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ភាគច្រើន​បានយ៉ាង​ឆាប់រហ័ស។

	ការ​រុល​ចូល​របស់​​ក្រុម​អ័ក្ស​ត្រូវ​បាន​បញ្ឈប់ ក្រោយ​ជប៉ុន​ចាញ់​​ក្នុង​សមរភូមិ​មីតវ៉េ និង​ក្រោយ​អាល្លឺម៉ង់​​បាន​ចាញ់​សង្គ្រាម​​នៅ​អាមេរិក​ខាងត្បូង និង​បន្ទាប់​មក​នៅ​ទីក្រុងស្តាលីនក្រាតក្នុង​សូវៀត។ ក្នុង​ឆ្នាំ១៩៤៣ ជាមួយ​នឹង​​ការ​ចាញ់​របស់​អាល្លឺម៉ង់​ជា​បន្តបន្ទាប់​នៅ​ខ្សែ​ត្រៀម​មុខ​ខាងកើត ការ​វាយ​លុយ​របស់​​ក្រុម​សម្ពន្ធមិត្ត​​លើ​អ៊ីតាលី​នាំ​ឲ្យ​អ៊ីតាលី​ចុះចាញ់ ហើយ​​ក្រុម​សម្ព័ន្ធ​មិត្ត​បាន​ទទួល​ជ័យជម្នះ​នៅ​​ប៉ាស៊ីហ្វិក រីឯ​ក្រុម​​អ័ក្ស​ដែល​ចាញ់ បាន​បាត់បង់​ទីតាំង​យុទ្ធសាស្ត្រ​សំខាន់ៗ ហើយ​បាន​ដក់​ថយ​​ខ្សែត្រៀម​​​មុខ​ទាំងអស់។

	ក្នុង​ឆ្នាំ១៩៤៤ ក្រុម​សម្ព័ន្ធមិត្ត​​អឺរ៉ុប​បាន​វាយលុក​ចូល​ប្រទេស​បារាំង​ដែល​កាន់កាប់​ដោយ​​អាល្លឺម៉ង់ ខណៈ​​​សូវៀត​ដណ្ដើម​បាន​​​មក​វិញ​នូវ​ដែនដី​របស់​ខ្លួន​ដែល​បាន​បាត់បង់ ហើយ​បាន​វាយ​លុក​​​​អាល្លឺម៉ង់ និង​ប្រទេស​ជា​​សម្ព័ន្ធ​អាល្លឺម៉ង់។ ក្នុង​អំឡុង​ឆ្នាំ១៩៤៤ និង១៩៤៥ ជប៉ុន​បាន​ទទួលរង​នូវ​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ នៅ​អាស៊ីដីគោក​ ក្នុង​ចិន​កណ្ដាល​ភាគ​ខាងត្បូង និង​ភូមា ខណៈ​​ក្រុម​សម្ព័ន្ធ​មិត្ត​បាន​​វាយ​ពន្លិច​​កង​នាវា​ជប៉ុន និង​​​រឹបអូស​កោះ​ប៉ាស៊ីហ្វិក​អឺរ៉ុប​សំខាន់ៗ។

	សង្គ្រាម​​អឺរ៉ុប​ បាន​​បញ្ចប់​​ក្រោយ​ពី​ការ​វាយ​លុយ​​លើ​អាល្លឺម៉ង់​ ដោយ​​ក្រុម​សម្ព័ន្ធ​​មិត្ត​អឺរ៉ុប និង​សូវៀត ដែល​ចុងក្រោយ​​សូវៀត​​បាន​រឹបអូស​ក្រុង​ប៊ែរឡាំង និង​កងកម្លាំង​ប៉ូឡូញ​បាន​​ព័ទ្ធ​​អាល្លឺម៉ង់​​​ឲ្យ​ចុះចាញ់​​ថ្ងៃ​ទី៨ ឧសភា ១៩៤៥។ ជប៉ុន​បាន​បដិសេធ​មិន​​ចុះចាញ់ ដែល​នាំ​ឲ្យ​សហរដ្ឋ​អាមេរិក​​ទម្លាក់​គ្រាប់បែក​បរមាណូ​​​​ពីរគ្រាប់មកលើ​ទីក្រុង​ហ៊ីរ៉ូហ្ស៊ីម៉ា ​នៅថ្ងៃ​ទី៦ ខែ​សីហា និង​​លើ​ទីក្រុង​ណាហ្គាសាគី នៅ​ថ្ងៃ​ទី៩ សីហា។ ​ការ​លុកលុយ​​លើ​ប្រជុំ​កោះ​ជប៉ុន បន្ថែម​ជាមួយ​នឹង​​ទទួល​រង​​​គ្រាប់​បែក​បរមាណូ និង​​ការ​ប្រកាស​​​សង្គ្រាម​ដោយសហភាពសូវៀត​​​​មកលើ​ជប៉ុន និង​ការ​វាយប្រហារ​របស់​សូវៀត​មក​លើ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​វាយលុក​ម៉ាន់ជូរី ជប៉ុន​ក៏​បាន​ចុះចាញ់​នៅ​ថ្ងៃទី១៥ ​ខែសីហា ឆ្នាំ១៩៤៥ ដូច្នេះ​​​សង្គ្រាម​នៅ​អាស៊ី​​ត្រូវ​បាន​បញ្ចប់ ផ្ដើម​ចេញ​ពី​ជ័យ​​ជម្នះ​របស់​​ក្រុម​សម្ព័ន្ធមិត្ត។

	សង្គ្រាម​លោក​លើក​ទី២ បាន​ផ្លាស់ប្ដូរ​​ក្រឹត្យក្រម​​នយោបាយ និង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម។ អង្គការ​សហប្រជាជាតិ (UN) ក៏​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​​ទប់ស្កាត់​ជម្លោះ​នា​ពេល​អនាគត។ មហា​អំណាច​ធំ​ដែល​ទទួល​ជ័យ​ជម្នះ មាន​សហរដ្ឋអាមេរិក សហភាព​សូវៀត ចិន ចក្រភពអង់គ្លេស និង​​បារាំង បាន​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ​សូវៀត និង​​អាមេរិក​​បាន​​ប្រជែង​​មហាអំណាច​​គ្នា ដែល​​​ទាញ​ឲ្យ​ពិភពលោក​​​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាមត្រជាក់ អស់​​រយៈពេលជាង ៤៦ ឆ្នាំ។ ទន្ទឹម​នឹង​នេះ​ដែរ ឥទ្ធិពល​នៃ​​មហា​អំណាច​​អឺរ៉ុប ​ក៏​បាន​ប្រែ​ជា​​អាប់​ប្រឡាក់​វិញ ដោយសារ​​ផ្ដើម​ធ្វើ​អាណានិគម​នៅ​​អាស៊ី និង​អាហ្វ្រិក។ ភាគច្រើន​ឧស្សាហកម្ម​នៃ​ប្រទេស​ទាំងនោះ​ដែល​បាន​ខ្ទេចខ្ទាំ បាន​ឆ្ពោះ​ទៅ​រក​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច។ សមាហរណកម្ម​នយោបាយ​ ជាពិសេស​នៅ​​​តំបន់​អឺរ៉ុប បាន​ញាំង​ឲ្យ​មាន​​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​បញ្ចប់​ការ​ស្អប់ខ្ពើម​​គ្នា​កាល​មុន​សង្គ្រាម​ និង​បង្កើត​ជា​អត្ត​សញ្ញាណ​រួម​មួយ។​

ជាទូទៅ គេថាសង្គ្រាមនៅអឺរ៉ុបបានផ្ទុះឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩, នៅពេលដែលអាល្លឺម៉ង់បានចូលឈ្លានពានប្រទេសប៉ូឡូញ, ចក្រភពអង់គ្លេសនិងបារាំងក៏បានប្រកាសសង្គ្រាមលើអាល្លឺម៉ង់ពីរថ្ងៃក្រោយមក។ សង្គ្រាមនៅតំបន់ប៉ាស៊ីហ្វិចមានដូចជាសង្គ្រាមចិន-ជប៉ុនលើកទី២ បានកើតឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៣៧, ចំណែកឯការឈ្លានពានរបស់ជប៉ុននៅម៉ាន់ជូរីបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៣១។

ពេលវេលាដែលបញ្ជាក់ពីការបញ្ចប់សង្គ្រាមនេះគឺមិនត្រូវបានយល់ស្របទទួលស្គាល់ដោយមនុស្សគ្រប់គ្នានៅជុំវិញសកលលោកទេ។ ជាទូទៅគេយល់ស្របថាសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ដោយយុទ្ធសន្តិភាពថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៥, មិនមែនដោយសារការទទួលចុះចាញ់របស់ជប៉ុននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នោះទេ។ ឯសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុនវិញត្រូវបានចុះក្នុងឆ្នាំ១៩៥១ឯណោះ។

សង្គ្រាមលោកលើកទី១បានផ្លាស់ប្តូរនយោបាយអឺរ៉ុបយ៉ាងច្រើនដោយការទទួលបរាជ័យពីមហាអំណាចកណ្តាល—មានដូចជាចក្រភពអាល្លឺម៉ង់, អូទ្រីស-ហុងគ្រី, ប៊ុលហ្ការី, និងចក្រភពអូតូម៉ង់—ហើយរួមទាំងការការឡើងកាន់អំណាចរបស់ក្រុមបុលសេវិកឆ្នាំ១៩១៧ក្នុងប្រទេសរុស្ស៊ី, ដែលជាលទ្ធផលបាននាំឱ្យកើតចេញជាសហភាពសូវៀត។ ទន្ទឹមនឹងនេះ, ក្រុមសម្ព័ន្ធមិត្តនៃសង្គ្រាមលោកលើកទី១មួយចំនួនមានដូចជាបារាំង, ប៊ែលហ្ស៊ិក, អ៊ីតាលី, រ៉ូម៉ានី, និងក្រិកបានដណ្តើមបានទឹកដីថ្មីខ្លះៗផងដែរហើយរដ្ឋថ្មីៗមួយចំនួនក៏បានបង្កើតឡើងបន្ទាប់ពីការដួលរលំនៃចក្រភពអូទ្រីស-ហុងគ្រី, ចក្រភពអូតូម៉ង់, និងចក្រភពរុស្ស៊ី។




#Article 82: ព្រហ្មញ្ញ សាសនា (451 words)


ព្រហ្មញ្ញសាសនា មាន​ន័យ​ថា (; ) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនា​របស់​ព្រះព្រហ្ម  ឬ សាសនា​តមក​អំពី​ព្រះព្រហ្ម​។ ពួក​ព្រាហ្មណ៍​ដែល​ប្រកាន់​ខ្លួន​ថា​ជា​បុត្រ​ព្រះព្រហ្ម កាន់កាប់​ប្រតិបត្តិ​សាសនា​នេះ ទើប​គេ​ហៅ​ថា សាសនាព្រាហ្មណ៍​។ គម្ពីរ​គោល​នៃ​សាសនា​នេះ​គឺ​គម្ពីរត្រៃវេទ​។ ព្រហ្មញ្ញសាសនា ជា​សាសនា​ដែល​បន្ត​វេន​ពី​លទ្ធិ​វេទនិយម ជា​សាសនា​កេរ្តិ៍​កាល​បរម​បុរាណ​យូរអង្វែង​លើស​សាសនា​ទាំងអស់​ក្នុង​លោក ចាប់​កំណើត​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា​។ 

	
ពួក​ព្រាហ្មណ៍ បាន​បែងចែក​មនុស្ស​ក្នុង​វណ្ណៈ​បួន​ផ្សេងគ្នា​គឺ​៖

វណ្ណៈ​ព្រាហ្មណ៍ ជា​វណ្ណៈ​ខ្ពស់​បំផុត​កើត​ពី​ព្រះឱស្ឋ​របស់​ព្រះព្រហ្ម ជា​អ្នកថែរក្សា និង​នាំ​ពាក្យ​របស់​អាទិទេព​។ ព្រាហ្មណ៍​ស្លៀកពាក់​ស មាន​សិទ្ធិ​រៀនសូត្រ​គម្ពីរវេទ​គ្រប់​បែបយ៉ាង​។

វណ្ណៈ​ក្សត្រ កើត​ពី​ព្រះហស្ត​របស់​ព្រះព្រហ្ម ជា​អ្នក​គ្រប់គ្រង​ប្រទេស ជា​អ្នក​ចម្បាំង ព្រមទាំង​រៀន​យុទ្ធវិធី​នានា​ផង​។ វណ្ណៈ​ក្សត្រ​ស្លៀកពាក់​ក្រហម ជា​និមិត្តរូប​នៃ​សេចក្ដីក្លាហាន​។

វណ្ណៈ​វៃស្យ ឬ វេស្សៈ ជា​វណ្ណ​កណ្ដាល កើត​ពី​ភ្លៅi​របស់​ព្រះព្រហ្ម ដែល​មាន​ចំនួន​ភាគ​ច្រើន​ក្នុង​សង្គម​ជា​ប្រជាពលរដ្ឋ​ទូទៅ​មាន​សិល្បករ សិប្បករ កសិករ ពួក​ឈ្មួញ ជាដើម​។ វណ្ណៈ​វៃស្យ​ស្លៀកពាក់​ពណ៌លឿង​។ 

វណ្ណៈ​សូទ្រ ជា​វណ្ណៈ​ទាប​បំផុត​ក្នុង​សង្គម កើត​ពី​បាតជើង​របស់​ព្រះព្រហ្ម ជា​ខ្ញុំ​បម្រើ​គេ ជា​ទាសករ ស្លៀកពាក់​ពណ៌ខ្មៅ​។

ទោះ​បី​នៅ​ក្នុង​គម្ពី​មនុ សស្ត្រៈ (Manu Shastra) ពួក​ព្រាហ្មណ៍​អួតអាង​ថា​មនុស្ស​ទេព​ឈ្មោះ​ មនុ​ (Manu) ផ្តល់​កំណើត​ឲ្យ​ដល់​មនុស្ស​ទាំង​ ៤ វណ្ណៈ​ដូច​បាន​រៀបរាប់​ហើយ​នោះ​ក៏​ដោយ ក៏​យើង​សង្កេត​ឃើញ​មាន​មនុស្ស​មួយ​ក្រុម​ទៀត​ដែល​មិន​ត្រូវ​បាន​ចាត់​ចូល​ក្នុង​វណ្ណៈ​ណា​មួយ​ខាង​លើ​សោះ ។ ពួក​មនុស្ស​ទាំង​នោះ​គឺ​ជា​ជន​នៅ​ក្រៅ​វណ្ណៈ ហើយ​ត្រូវ​បាន​​ជនជាតិ​ឥណ្ឌា​ដាក់​ឈ្មោះ​ផ្សេងៗ​ឲ្យ​ពួក​គេ ឧទាហរណ៍​ វណ្ណៈ​ទី ៥ ហារិជន (harijan) ដាលីត (dalit) មនុស្ស​មិន​អាច​ឲ្យ​គេ​ប៉ះពាល់​បាន (the untouchables) ​។ ពួក​មនុស្ស​ក្រៅ​វណ្ណៈ​ទាំង​នោះ​ត្រូវ​បាន​មនុស្ស​នៅ​ក្នុង​វណ្ណៈ​ទាំង ៤ ខាង​លើ មើលងាយ ជិះជាន់ ធ្វើបាប កេងប្រវ័ញ្ច និង រើសអើង​នៅ​គ្រប់​ទី​កន្លែង ។ ឧទាហរណ៍ មនុស្ស​ក្រៅវណ្ណៈ​មិន​អាច​ដង​ទឹក​ពីអណ្តូង​ក្នុង​ភូមិ​បាន​ទេ ពួក​គេ​ត្រូវ​រង់ចាំ​សុំ​ឲ្យ​មនុស្ស​វណ្ណៈ​ព្រហ្មណ៍ ឬ​វណ្ណៈ​ផ្សេង​ទៀត​ដង​ទឹក​ចាក់​ក្នុង​ក្អម​ឲ្យ​ ។​ មនុស្ស​វណ្ណៈ​ផ្សេង​យល់​ថា​ បើ​មនុស្ស​ក្រៅវណ្ណៈ​ដង​ទឹក​ពី​អណ្តូង​ដោយ​ខ្លួន​គេ នោះ​ទឹក​ក្នុង​អណ្តូង​នឹង​ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​មិន​បរិសុទ្ធ ឬ​ប្រឡាក់ប្រឡូស ។ ប្រសិន​បើ​មនុស្ស​ក្រៅ​វណ្ណៈ​ដើរ​ឬ​ជិះកង់​មក​ដល់​មុខ​ផ្ទះ​មនុស្ស​ក្នុង​វណ្ណៈ​ព្រាហ្មណ៍ ពួក​មនុស្ស​ក្រៅ​វណ្ណៈ​ត្រូវ​ចុះ​ពី​កង់​រួច​ដោះស្បែក​ជើង​កាន់​ យួរ​ដើរ ឬ បណ្តើរ​កង់​ឲ្យ​ឆ្លង​ផុត​ពី​មុខ​ផ្ទះ​នោះ​សិន​សឹម​ចាប់​ពាក់​ស្បែក​ជើង ឬ​ជិះកង់​បន្ត​ទៀត ។ នៅ​ឯ​តៀម​កាហ្វេ មនុស្ស​ក្រៅ​វណ្ណៈ​ត្រូវ​បាន​អ្នក​លក់​ចាក់​តែ​ឬ​កាហ្វេ​​ក្នុង​ពែង​ធ្វើ​ពី​កែវ ពួក​គេ​មិន​អាច​ផឹក​តែ​ឬ​កាហ្វេ​ពី​ពែង​ធ្វើ​ពី​ប្រាក់​ឬ​ដែក​ថែប​ទេ ។ ពួក​គេ​ត្រូវ​តែ​ដោះ​ស្បែក​ជើង​ទុក​នៅ​ក្រៅ​ហាង​កាហ្វេ​នោះ​មុន​នឹង​ចូល​ក្នុង​ហាង ។ ពួក​គេ​ត្រូវ​តែ​លាង​ពែង​តែ​ឬ​ពែង​កាហ្វេ​នោះ​ដោយ​ខ្លួន​ឯង ។ ដោយសារ​ពួក​គេ​គ្មាន​ដីធ្លី​សម្រាប់​ដាំដំណាំ គ្មាន​ចំណេះ​វិជ្ជា​ និង គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល មនុស្ស​ក្រៅ​វណ្ណៈ​រកស៊ី​ចិញ្ចឹម​ជីវិត​ដោយ​យក​សាកសព​មនុស្ស​ឬ​សត្វ​ទៅ​ដុត​ចោល ឬ​បោះ​ចោល​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន ។ ពួក​គេ​ស៊ីឈ្នួល​កើប​លាមក​មនុស្ស​រួច​ទូល​យក​ទៅ​ចោល​នៅ​ក្រៅ​ភូមិ ដើម្បី​ដូរ​យក​ដុំបាយ​សេសសល់​ពី​មនុស្ស​នៃ​វណ្ណៈ​ទាំង​ ៤ ខាង​លើ ។ នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​ចំនួន​តូច​ដែល​មនុស្ស​ក្រៅវ​ណ្ណៈ​ទាំង​នោះ​បាន​និង​កំពុង​រង​ការមើលងាយ ជិះជាន់ ធ្វើបាប​​​ ទោះ​បី​ពួក​គេ​ប្តូរ​សាសនា​ចេញ​ពី​សាសនា​ហិណ្ឌូ (Hinduism) ទៅ​ជា​សាសនា​គ្រិស្ត (Christianity) សាសនា​ឥស្លាម (Islam) សាសនា​ស៊ិខ (Sikh) រួច​ហើយ​ក៏​ដោយ ។ បណ្ឌិត អាំបិដការ (Dr. B. R. Ambedkar) គឺ​ជា​ជនជាតិ​ឥណ្ឌា​ដ៏​ល្បី​មួយ​រូប​ដែល​បាន​ដឹកនាំ​​តាក់តែង​រដ្ឋធម្មនុញ្ញ​​នៃ​សាធារណៈរដ្ឋ​ឥណ្ឌា​​នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​បាន​ប្រគល់​ឯករាជ្យ​ដល់​ឥណ្ឌា​នៅ​ឆ្នាំ ១៩៤៧ ។ បណ្ឌិត​ អាំបិដការ​គឺ​ជា​មនុស្ស​ម្នាក់​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​នៃ​មនុស្ស​ក្រៅវណ្ណៈ ។ លោក​គឺ​ជា​អ្នក​ដឹកនាំ​មនុស្ស​ក្រៅវណ្ណៈ​ជិត​កន្លះ​លាន​នាក់​ឲ្យ​ប្តូរ​ចេញ​ពី​សាសនា​ព្រាហ្មណ៍​ទៅ​កាន់​ពុទ្ធសាសនា​វិញ ព្រោះ​លោក​បាន​សិក្សា​ល្អិតល្អន់​អំពី​ទ្រឹស្តី​និង​ការ​អនុវត្តន៍​សេចក្តី​ជំនឿ​របស់​សាសនា​ទាំង​អស់ និង​បាន​រក​ឃើញ​ថា​ មាន​តែ​ពុទ្ធសាសនា​ប៉ុណ្ណោះ​ដែល​គ្មាន​ការ​រើសអើង​ឬ​ប្រកាន់​វណ្ណៈ ។ សព្វថ្ងៃ​មនុស្ស​ក្រៅ​វណ្ណៈ​ចាត់​ទុក​រូប​លោក​ដូច​ជា​ឪពុក​ឬ​ជា​គ្រូ​ដ៏​ធំ​ដែល​បាន​ជួយ​ទាមទារ​សិទ្ធិ​សេរីភាព​ឲ្យ​ពួក​គេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មនុស្ស​នៅ​ក្នុង​វណ្ណៈ​ទាំង​ ៤ ខាង​លើ​នៅ​តែ​បន្ត​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ឥណ្ឌា ហើយ​បន្ត​គាប​សង្កត់ ជិះជាន់ កេងប្រវ័ញ្ច ធ្វើ​ទុក្ខ​បុកម្នេញ មនុស្ស​ក្រៅ​វណ្ណៈ​នៅ​គ្រប់​ទី​កន្លែង ។

ពួក​អ្នក​កាន់​សាសនាព្រាហ្មណ៍ តែងតែ​គោរព​រាប់អាន​បូជា​ពួក​ទេវតា​ដែល​មាន​បណ្ដា​ស័ក្ដិ៍​ច្រើន​អង្គ​គឺ​៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ  ព្រះចន្ទ  ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ  ព្រះវាយុ  ព្រះកុវេរៈ  ព្រះយម  ព្រះស្កន្ទ  ព្រះកាម  ព្រះគណេស  និង​ទេវៈ​ជាច្រើន​ទៀត​។ 
ក្នុង​ចំណោម​ទេវៈ​ទាំងអស់នោះ មាន​តែ​បី​អង្គ​ប៉ុណ្ណោះ​ដែល​ធំ​ជាងគេ​គឺ​៖ ព្រះព្រហ្ម  ព្រះវិស្ណុ និង ព្រះសិវៈ​។

ព្រះព្រហ្ម ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ ព្រះព្រហ្ម មាន​មហេសី​ឈ្មោះ ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី មាន​បុត្រ​បី​អង្គ​គឺ​៖ ព្រះទក្ស ព្រះភឫគុ និង​ព្រះនាង​សុន្ធយា​។
លក្ខណៈ​របស់​ព្រះព្រហ្ម​មាន​៖

ព្រះព្រហ្ម ជា​បិតា​របស់​លោក ព្រោះ​គម្ពីរ​ព្រាហ្មណ៍​បុរាណ​សម្ដែង​ថា​៖ «មុន​ដែល​នឹង​កើត​លោក ព្រះព្រហ្ម​ជប់​ឱ្យ​កើត​ពង​មួយ​សិន ហៅថា​ពងព្រហ្ម រួចហើយ​ទ្រង់​បែង​ភាគ​ឱ្យ​កើត​ជា​មនុស្ស​២​នាក់​គឺ ប្រុស​១ ស្រី​១ ដែល​ប្រុស​ហៅថា​បុមៈ ស្រី​ហៅថា​វិរជ្ជា គូ​ស្វាមី​ភរិយា​ទាំង​នេះ​បាន​រួម​រស​ប្រវេណី​ជាមួយគ្នា កើត​ជា​ពូជធារ​ពាសពេញ​សកលលោក»​។ ហេតុនោះ​បាន​ជា​ពួក​ព្រាហ្មណ៍​ប្រកាន់​ពួក​ខ្លួន​ថា​ជា​វង្ស​ខ្ពស់​បំផុត ព្រោះ​ជា​វង្ស​របស់​ព្រះព្រហ្ម​។

 
ព្រះវិស្ណុ ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ ព្រះវិស្ណុ ឬ​ព្រះនារាយណ៍ មានមហេសីបីរអង្គគឺ​៖ ១.ព្រះនាងលក្ម្សី(ព្រះស្រីទេវី)  (ទេវី​តំណាង​ទ្រព្យសម្បត្តិ - ទេវី​តំណាង​សោភណភាព) និង ២. ព្រះនាងភូមិ(ព្រះម៉ែធរណីនៃព្រះពុទ្ធសាសនានិកាយថេរវាទ) ៣.ព្រះនាងនីឡាទេវី មហេសីភរិយាទី ៣ - ហើយ​ព្រះវិស្ណុ​មាន​បុត្រ​មួយ​អង្គ​គឺ​ព្រះកាម​​.។
ព្រះវិស្ណុ មាន​លក្ខណៈ​ដូចជា​៖   

ព្រះវិស្ណុ ជា​អ្នក​រក្សា​លោក ជួយ​ស្រោចស្រង់​ពិភពលោក​ឱ្យ​ផុត​ពី​ភយន្តរាយ ទើប​មាន​នាម​ថា ហវិ (ករុណា) នារាយណ៍ (ជា​ដែន​កើត​នៃ​នរជន)​។ នៅ​ពេល​ផែនដី​ជួប​គ្រោះថ្នាក់​ម្តងៗ ព្រះអង្គ​តែងតែ​បែងភាគ​ជា​អវតារ​ចុះ​មក​សង្គ្រោះ​ផែនដី​ជានិច្ច​។

ព្រះសិវៈ ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ សិវៈ មាន​ន័យ​ថា ករុណា ក្សេម​ចាក​ទុក្ខភ័យ​។ ព្រះ​សិវៈ​ ឬ​ព្រះឥសូរ កើត​ឡើង​អំពី​លោហិត​ដែល​ស្រក់​ចាក​ចិញ្ចើម​ព្រះព្រហ្ម មាន​មហេសី​៩​អង្គ​គឺ​៖ នាង​ទុគា ឧមា គោរី កាលី ទេវី កុមារី ព្រះម៉ែចន្ទី ព្រះម៉ែទុគា មហាទេវី​។  មាន​បុត្រ​ពីរ​អង្គ​គឺ​៖ ព្រះវិយនេស (គណេស) និង​ ព្រះ​កត្រិកេយ (ស្កន្ទ​កុមារ)​ ។
លក្ខណៈ​របស់​ព្រះអង្គ​មាន​ដូចជា​៖

តាម​គម្ពីរឫគ្វេទ ចែងថា​ព្រះសិវៈ​ជា​អាទិទេព​បំផ្លាញ​លោក​។ តែ​ក្រោយ​មក​ នៅ​ពេល​មួយ​ទំនាស់​សាសនា​រវាង អ្នក​គោរព​ព្រះព្រហ្ម អ្នក​គោរព​ព្រះវិស្ណុ និង​អ្នក​គោរព​ព្រះសិវៈ​បាន​ផ្ទុះឡើង ដោយ​សិវបរិស័ទ មាន​ចំនួន​ច្រើនជាង បាន​ទទួល​ជ័យ​ជម្នះ ទើប​គេ​បន្ថែម​ងារ​ថា​ ព្រះសិវៈ​ជា​អ្នក​បង្កើត​លោក​ផង និង​បំផ្លាញ​លោក​ផង​។ 
ព្រះសិវៈ ជា​បិតា​របស់​ពិភពលោក ជា​អ្នក​កសាង​ពិភពលោក មាន​សេចក្ដី​ក្នុង​គម្ពីរ​ព្រាហ្មណ៍​ឈ្មោះ​សិវបុរាណណ៍ម និង​ឈ្មោះ​កថាសរិតសាគរ សម្ដែង​ថា​៖ «ទ្រង់​វះ​សាច់ភ្លៅ ឱ្យ​ឈាម​ហូរ​មួយ​តំណក់​ស្រក់​ចុះ​ក្នុង​ទឹក កើតឡើង​ជា​ពង​មួយ ហើយ​បែក​ទៅជា​ពីរ​ចំហៀង​ មួយ​ចំហៀង​កើតជា​សួគ៌លោក មួយ​ចំហៀង​ទៀត​កើតជា​មនុស្សលោក ទើប​កើតជា​បុមៈ (បុរស)​។ បុមៈ​នោះ​បង្កើត​ជា​ប្រជាបតីៗ បង្កើត​មនុស្ស​តៗមក»​។
អាស្រ័យ​ជំនឿ​ថា ព្រះសិវៈ​ជា​បិតាលោក ទើប​ព្រាហ្មណ៍​និយាយ​ប្រឌិត​សាង​អនុស្សាវរីយ៍​ទុក​ជា​ទី​រលឹក គឺ​ធ្វើ​រូប​សិវលិង្គ (លិង្គព្រះឥសូរ) តម្កល់​លើ ឧមាយោនី ទុក​សម្រាប់​ធ្វើ​ពិធី​សិវរាត្រី លាងបាប លាង​ចង្រៃ​ឧបទ្រព​ទាំងឡាយ​។

ពាក្យ​ថា វេទៈ (Vedas) ឬ​សំស្ក្រឹត​សរសេរ​ថា वेद​(អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺ​ជា​កម្រង​អត្ថបទ​ដ៏​ច្រើន​សន្ធឹក​ដែល​ជនជាតិ​ឥណ្ឌា​បុរាណ​​បាន​ចងក្រង​ទុក ។ ដំបូង​ឡើយ ចំណេះ​ដឹង​ទាំងឡាយ​ត្រូវ​បាន​ចងក្រង​​ជា​កំណាព្យ​សម្រាប់​ងាយ​ទន្ទេញ តែ​ក្រោយ​មក​ជនជាតិ​ឥណ្ឌា​បាន​សរសេរ​គម្ពីរ​ ឬ​សៀវភៅ​ទាំង​នោះ​​ដោយ​ប្រើ​ភាសា​សំស្ក្រឹត​បែបបុរាណ ហើយ​ត្រូវ​បាន​ពួក​ព្រាហ្មណ៍​យក​ទៅ​ធ្វើ​ជា​គម្រូ សម្រាប់​បង្កើត​ជា​សាសនា​ហ៊ិណ្ឌូ​រហូត​ដល់​សព្វថ្ងៃ ។ ជនជាតិ​ឥណ្ឌា​បុរាណ​អះអាង​ថា​ គម្ពីរ​វេទ​​មិន​មែន​ជា​ការ​បង្កើត​ដោយ​មនុស្ស​ទេ ប៉ុន្តែ​ព្រះ​អាទិទេព​បាន​បើកបង្ហាញ​ដល់​ពួកព្រាហ្មណ៍ ហេតុនោះ​ហើយ​ទើប​ពួក​គេ​ហៅ​គម្ពីរ​វេទ​ថា ស្រុតិ (អ្វីៗ​ដែល​ពួក​គេ​បាន​ឮ) ។ ការ​អះអាង​នេះ​មាន​លំនាំ​ស្រដៀង​គ្នា​នឹង​ការ​អះអាង​របស់​ជនជាតិ​ជ្វីវ (Jews) ដែល​កាន់​ជំនឿ​សាសនា​យូដា (Judaism) ឬ​ពួក​គ្រិស្តបរិស័ទ (Christians) ដែល​កាន់​សាសនា​គ្រិស្ត (Christianity) ឬ​ពួក​ឥស្លាមបរិស័ទ (Muslims) ដែល​កាន់​សាសនា​ឥស្លាម (Islam) ដែល​អួតអាង​ថា​ គម្ពីរ​របស់​ពួក​គេ​គឺ​ជា​ពាក្យ​របស់​ព្រះ​អាទិទេព​ (God) ឬ​ព្រះ​ម្ចាស់​លោក ឬ​ព្រះ​ជា​ម្ចាស់ ។ ពាក្យ​ថា​ ស្រុតិ (sruti) ខុស​ពី​ពាក្យ​ថា សម្រឹតិ ឬ សម្មតិ (smrti) ដែល​ប្រែថា​ អ្វីៗ​ដែល​ត្រូវ​ចងចាំ ។ តាម​ជំនឿ​របស់​ព្រាហ្មណ៍បរិស័ទ គម្ពីរ​វេទ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះព្រហ្ម (Brahma) ។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជា​គម្ពីរ​សម្រាប់​ប្រតិបត្តិ​ក្នុងព្រហ្មញ្ញសាសនា​។ ក្នុង​សម័យ​ដើម គម្ពីរវេទ​មាន​តែ​បី​ទេ​គឺ​៖

គម្ពីរឫគ្វេទ (Rigveda) ឬ ឥរុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​សរសើរ​ពួក​ទេវតា​។ សម្ដែង​អំពី​ពិធី​តុស្ដី សូម​ឱ្យ​ព្រះ​វិស្វកម្ម ព្រះមារុត ព្រះព្រហ្ម​ប្រទាន​ពរ​ឱ្យ​សម្រេច​កិច្ចការ​ខាង​ការ​ហត្ថកម្ម ពាណិជ្ជកម្ម និង​លាភសក្ការៈ​ផ្សេងៗ តាម​តម្រូវ​ការ​។

គម្ពីរសាមវេទ (Samaveda) មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​ក្នុង​ពិធី​ថ្វាយ​ទឹក​សោម... ។ សម្ដែង​អំពី​ពិធី​អារក្ខ​ពលិកម្ម បួងសួង​សូម​ឱ្យ​ព្រះឥន្ទ និង​ព្រះពិរុណ​ជួយ​អភិបាល​មនុស្សលោក ឱ្យ​មាន​ភ្លៀង​តាម​រដូវកាល​។

លុះ​ចំណេរ​ត​មក កើត​មាន អថវ៌​វេទ ឬ អថព្វវេទ (Atharvaveda) “វេទ​សម្រាប់​សូត្រ​ហៅ​ឬ​បណ្ដេញ​ខ្មោច​បិសាច...” មួយ​ថែម​ទៀត​រួម​ជា​វេទ​មាន ៤ យ៉ាង​។ ប៉ុន្តែ​​មនុស្ស​បន្ត​​​ហៅថា​​គម្ពីរ​ទាំង​នោះ​ថា​ត្រៃវេទ​ដដែល​ ។

ព្រហ្មញ្ញ​សាសនា ​បានចូលមកក្នុង​ប្រទេសខ្មែរ តាំងតែពី​សតវត្សទី១​នៃគ្រិស្តសករាជ​មកម៉្លេះ​ តាមរយៈ​ជនជាតិឥណ្ឌា ដែល​មានទំនាក់ទំនង​ជាមួយជនជាតិខ្មែរយើង​មុនគេ​។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌា​បានចូលមកធ្វើ​ឥណ្ឌាកម្ម​មុនដំបូងគេ នៅ​កោះជ្វា ហើយក្រោយមក​ទៀត​ក៏ឈានចូលមកដល់​ប្រទេសខ្មែរ ដែលកាលនោះ​មានឈ្មោះថា គោកធ្លក​​ ដឹកនាំដោយ​ក្សត្រី លីវយី។ ការចូលមក​នៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ ហ៊ុនទៀន បានធ្វើចំបាំងឈ្នះ​ម្ចាស់ស្រុក ហើយបានតាំងខ្លួន​ជាស្តេចព្រមលើក​ក្សត្រី លីវយី ជា​អគ្គមហេសី​។ ព្រះបាទ ហ៊ុនទៀន បានចាប់ផ្តើមរៀបចំ​សង្គម​ខ្មែរ តាម​បែបឥណ្ឌា ហើយ​សាសនាព្រាហ្មណ៍ក៏បាន​ចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក​ ។ សូម​កត់​ចំណាំ​ថា ពាក្យ​ថា លីវ​យី ក្តី ពាក្យ​ថា ហ៊ុន​ទៀន​ក្តី មិន​មែន​ជា​ពាក្យ​ខ្មែរ​​ទេ ។​ ពាក្យ​ទាំង​នេះ​អាច​មាន​ប្រភព​មក​ពី​ភាសា​ចិន ថៃ ឬ​ លាវ ។ គ្មាន​ឯកសារ​ច្បាស់លាស់​ណា​មួយ​អះអាង​ថា​មេដឹកនាំ​ខ្មែរ​ដើម​នោះ​ឈ្មោះ​អ្វី​ពិត​ប្រាកដ​ទេ ។ ឈ្មោះ​ទាំង​នោះ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ដំណាល​តៗ​គ្នា​ប៉ុណ្ណោះ ។




#Article 83: ប្រាសាទបន្ទាយស្រី (269 words)


ប្រាសាទបន្ទាយស្រីស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលចម្ងាយប្រមាណ ៣៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧គីឡូម៉ែត្រនិងមានចំងាយ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅ ភ្នំគូលេន ។ប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅលើ ពិភពលោកដែរ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ ប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃ ខេត្តសៀមរាប តែងតែឆ្លៀតចំណាយពេល ធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត ។

ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។  ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា ឥសូរបុរៈ ប្រែថា បុរីនៃឥសូរ ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌ផ្កាឈូក។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ រឿងរាមកេរ្តិ៏ខែ្មរ មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។តាមឯកសារប្រវត្តិសាស្រ្តអាណាចក្រខ្មែរបានកត់ត្រាថា ប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២គឺមុនការកសាងប្រាសាទអង្គរវត្តនិងអង្គរធំ  ដោយព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់ពណ៌ស៊ីជម្ពូ និងរំលេចដោយទេពអប្សរាចំនួន១៥០០ ដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នា ហើយលើសពីនេះសិលាចារឹក ផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើ ប្រាសាទអង្គរវត្តទៅទៀតគឺដូចជាក្បាច់ដែលបានឆ្លាក់លើប្រាក់លើ ស្ពាន់ដូច្នេះដែរ ។ បើតាមមគ្គុទេសក៏វិញបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៥ ទ្រង់ជាអ្នកកសាងប្រាសាទនេះដែលតាមសិលាចារឹថា ឥសូរបុរៈ ឈ្មោះត្រីភុវតមហេស្វរៈប្រែថា ស្ពាននព្រះឥសូរជាធំត្រៃភព ប្រែថា បុរីព្រះឥសូរ មិនមែនឈ្មោះបន្ទាយស្រីដូចយើងស្គាល់ទេ ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធ៣ជាន់មានទីលានក្រាលថ្មវែងទៅ ទិសខាងកើត មានគោបុរៈប្រកបដោយក្បាច់វិចិត្រ នៅចំកណ្តាលទីលានមានរោងទងខ្វាត់ខ្វែងក្រឡាចត្រង្គចេញទៅខាង ជើងមួយ ចេញទៅខាងត្បូងបីសុទ្ធសឹងប្រកបដោយក្បាច់រចនាល្អវិចិត្រ ។ សព្វថ្ងៃនេះបាក់ធ្លាក់អស់ហើយសល់តែសរសរច្រូងច្រាងគួរអោយស្តាយ ។ ប្រាសាទបន្ទាយស្រីជាប្រាសាទមួយដែលមានក្បាច់រចនាយ៉ាងបញ្ចង់ឆើត ឆាយ មានសន្ទឹកភ្ញីវល្លិវិលវង់ល្អិតឆ្មាស្រស់រស់រវីក ដែលមើលទៅគួរអោយនឹកគិតឥតមានក្តីង្ស័យថា  ទេវតានិមិ្មត  ។ សន្លឹកក្បាច់មួយទងៗដែលវិលវង់មូលក្រឡង់អាចទាញភ្នែកគយគន់មើល ម្តងហើយម្តងទៀតនិងអោយឈរទ្រឹងភាំងភ្លេចខ្លួនជញ្ជក់មាត់ដោយ សេចក្តីស្ងើចថ្វីដៃសម្តែងអោយឃើញថា សម័យកសាងប្រាសាទបន្ទាយស្រីនេះជាសម័យនៃការចេះដឹងស្ទាត់ជំនាញ របស់បុព្វបុរស់ខ្មែរនាសម័យនោះ ។ ប្រាសាទបន្ទាយស្រីកន្លងមកត្រូវរងនូវភាពមហន្តរាយ ដោយសារតែសង្គ្រាមបានធ្វើអោយប្រាសាទបុរាណមួយនេះខូចខាតខ្ទេច ខ្ទីអស់យ៉ាងច្រើន ។ របងកំពែងការពារខាងក្រៅត្រូវបានគេធ្វើការជីកគាស់កាយរុករក វត្ថុបុរាណកាលពីអំឡុងប្រទេសស្ថិតនៅក្នុងសង្គ្រាម ។ គំនរដុំថ្មប្រាសាទត្រូវទុករាយប៉ាយនៅមុខប្រាសាទ ។ តួប្រាសាទខាងក្នុងមួយភាគត្រូវបាក់បែកស្រុតទ្រុឌដែលមើលទៅគួរអោយសង្វេគ ។

ប្រាសាទបន្ទាយស្រីមានឈ្មោះថាត្រីភូវនមហេស្វរៈ ដែលមានន័យថាម្ចាស់នៃលោកទាំងបី ស្ថាបនាឡើងក្នុងឆ្នាំ៩៦៧នៃគ្រិស្តសករាជក្នុងព្រះបាទរាជេន្ទ្រវរ្ម័នទី២(៩៤៤-១០០១) តាមសិលាចារឹកលេខ K-៨៤២ នាចុងសតវត្សរ៍ទី១០។ តាមរយៈសិលាចារឹកសេកតាទុយបានសរសេរថា ក្សត្រិយព្រាហ្មណ៍នេះឈ្មោះ យជ្ញវរាហៈ ប្រកបដោយចំនេះដឹងខ្ពស់ខាងវិទ្យាសាស្រ្ត ទទួលមុខងារជាសាស្រ្តាចារ្យខាងសិវនិយម និងជារាជគ្រូទីមួយនៃព្រះមហាក្សត្។ 

សំណង់នានានៃប្រាសាទបន្ទាយស្រីរាយគ្នាសងខាងបន្ទាត់ទ្រូងមួយរត់ជួរកើតទៅលិច ហើយអាចបែកចែកជាពីរផ្នែក។ ទី១ផ្តើមចេញពីខ្លោងទ្វារចុងខាងកើត ដែលមានផ្លូវមួយប្រវែងរហូតដល់ទៅ ៦៧ម៉ែត្រចេញពីនោះមក។ ផ្លុវដើរនេះអមដោយថែវរហូតដល់ចុងខាងលិច ទើបមានអាគារលាតប្រវែងសន្ទឹងទទឹងទៅម្ខាងៗ។ នៅសង់ខាងផ្លូវដដែល តែដាច់ចេញថែវបន្តិចមានអាគារលាតទទឹងដែរគឺមួយនៅខាងជើងផ្លូវ បីទៀតនៅខាងត្បូង។ ដើរតាមនេះមកតាមខ្លោងទ្វារនៃធ្លាទី៣ភ្លាម គឺយើងចេញមកផ្នែកទីពីរនៃប្រាសាទទាំងមូលហើយ។ ផ្នែកនេះមានទំហំ៩៥ម៉ែត្រគុណនឹង១១០ម៉ែត្រ ហើយចែកចេញជារួត តៗគ្នាពីក្រៅទៅក្នុង។ ក្នុងបរិវេណទី៣នេះមានកសិណទឹកព័ទ្ធមួយជុំសិន ទើបមកដល់ធ្លាទី២ ដែលមានទំហំ៣៨ម៉ែត្រគុណ៤២មែត្រ។ ឯកំពែងទី១(រាប់ពីខាងក្នុង)រាងបួនជ្រុងស្មើមួយជ្រុងៗប្រវែង២៣.៥០ម៉ែត្រ។ កំពែងនីមួយៗមានខ្លោងទ្វារនៅចំកណ្តាល ខាងកើតនិងខាងលិច។ ធ្លាទី២មានសំណង់បន្ទាប់បន្សំជាខ្រើន ព្រមទាំងសំណង់ផ្សេងៗទៀតអំពីឈើ ដែលសព្វថ្ងៃបាត់បង់អស់ហើយ។ ធ្លាក្នុងបង្អស់ក៏ដូចគ្នាដែរ។ ក្នុងនោះមានតួប៉មកណ្តាលបីសាងនៅលើខឿនជាមួយគ្នា៩៥ម៉ែត្រ។ នៅកណ្តាលមានតួប៉មមួយកម្ពស់៩.៨០ម៉ែត្រ ដែលមានយ៉មួយជាមណ្ឌបលយចេញមកខាងមុខ និងហោត្រៃបែរទៅទិសខាងលិចនៅសងខាងមុខក្រុមប៉មទាំងបី។

បន្ទាយស្រីជាឈ្មោះនៃរចនាបថប្រាសាទមួយ ដែលជួនកាលគេភ្ជាប់ទៅនឹងរចនាបថប្រែរូបផងដែរ ព្រោះរចនាបថទាំងពីរនេះស្ថិតនៅក្នុងសម័យកាលប្រហាក់ប្រហែលគ្នា តែយ៉ាងណារចនាបថបន្ទាយស្រីមានលក្ខណៈពិសេសលើសគេនៅត្រង់ក្បាច់លម្អនោះ គេសម្រេចចិត្តដាក់ឈ្មោះតែឯងនោះទៅ។ មានប្រាសាទតិចតួចណាស់ ដែលគេបញ្ចូលក្នុងរចនាបថបន្ទាយស្រី។ ទាំងអស់មានប្រាំ ហើយសុទ្ធតែនៅក្នុងខេត្តសៀមរាបមានដូចជា ប្រាសាទស្រឡៅ ប្រាសាទត្រពាំងខ្យង ប្រាសាទសេកតាទុយ និងប្រាសាទតូចមួយដែលគេចាត់ទុកក្នុងរចនាបថបន្ទាយស្រី ស្ថិតនៅខាងកើតប្រាសាទឃ្លាំងខាងជើង និងតួប៉មកណ្តាលប្រាសាទតុបខាងលិច ដែលប្រាសាទទាំងពីរស្ថិតនៅក្នុងរាជធានីអង្គរធំ។ មានតែប្រាសាទក្រោយនេះទេ ដែលសង់អំពីថ្មភក់ ប្រាសាទឯទៀតសង់អំពីឥដ្ធដោយមានផ្តែរ និងគ្រឿងលម្អឯទៀតឆ្លាក់លើថ្មភក់ជាធម្មតា ហើយដែលខ្លះទៀតគេយកមកដាក់តាំងនៅសារមន្ទីរនានា។

ដើម្បីពិនិត្យឱ្យយល់អំពីស្ថានភាពក្រុមBSCPរៀបចំកម្មវិធីកំណាយជាលក្ខណៈទ្រង់ទ្រាយធំមួយតាមបុរាណវិទ្យា។ ក្រៅពីទិន្នន័យបានមកពីស្ថានភាពគ្រឹះប៉មនានា និងអំពីប្រព័ន្ធបង្ហូរទឹក ហើយដែលធ្វើឱ្យយល់មូលហេតុនៃការទ្រុឌទ្រោមនោះគេបានប្រទះឃើញវត្ថុព្រមទាំងស្លាកស្នាមបុរាណជាច្រើនទៀត។ ពេលរើកម្រាលទីធ្លាខាងក្នុងគេប្រទះឃើញរន្ធបង្គោលឬសសសរមួយចំនួន បង្ហាញថាពីមុនមកមានអាគារអំពីឈើបន្ថែមលើសំណង់ថ្មនៃប្រាសាទនេះ។ មើលទៅប្រហែលអាគារឈើនេះ សម្រាប់បម្រើការបូជា តែនេះគ្រាន់តែជាការស្មាននៅឡើយ។ កម្រាលថ្មនៅធ្លាខាងក្នុងស្រុតដោយកន្លែងធ្វើឱ្យគេឃើញវត្ថិថ្មីទៀត ដែលកាលពីពេលឆ្ការព្រៃស្តារប្រាសាទ ព្រមទាំងពេលជួសជុលក្រោយមកនោះ ពុំបានប្រទះដូចជាថ្មចម្លាក់ទាំងដុំៗ បំណែកចម្លាក់ខ្លះ ចម្លាក់សម្រាប់បញ្ចាំងប៉ម និងក្បាលរូបឆ្មាំប្រាសាទមួយផង។

តាំងពីដើមរៀងមក ដំបូលប៉ម និងហោត្រៃតែងតែសងដោយតម្រៀបថ្ម ឬឥដ្ធលាយគ្នាលយចេញពីមួយទៅមួយឡើងទៅលើ។ យូរបន្តិចទាល់តែមកដល់ចុងសតវត្សរ៍ទី១០ ទើបបច្ចេកទេសនេះរាលដាលយកមកសង់ជាដំបូលរោងទងនានា ដែលមានកំណើតមកពីពេលនោះមក។ បច្ចេកទេសដំបូលនេះមានលក្ខណៈងាយស្រួល តែពុំសូវសុក្រឹតទេ កាលណាដំបូលនោះធំរាងកោងរាងមូលពាក់កណ្តាល។ កាលសម័យមុនអង្គរ ដោយសារតួប៉មច្រើនតែជាឥដ្ធ ដំបូលប្រើបច្ចេកទេសនេះក៏ជាឥដ្ធ តែនៅសម័យអង្គរគេនិយមថ្មភក់ឃើញថាប្រាសាទបន្ទាយស្រី ក៏ដូចសំណង់ឯទៀតនៅក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នដែរ បានងាកមករកឥដ្ឋវិញ។ ប្រាសាទបន្ទាយស្រីហាក់មានការដ្ឋានពិសោធន៍មួយនៅសម័យនោះ ត្បិតរបៀបធ្វើដំបូលដែលខ្មែរអនុវត្តន៍ទាំងប៉ុន្មានមាននៅទីនោះ។ អគារទ្រវែង និងថែវសុទ្ធតែមានគ្រោងឈើ និងប្រក់ក្បឿងដែលមេជាងស្គាល់ជាទូទៅធម្មតា។ បើហោត្រៃទាំងពីរ ព្រមទាំងយ៉ប៉មទាំងកណ្តាលវិញប្រក់ឥដ្ធតាមរបៀបលយចេញពីក្រោមទៅលើដូចបាននិយាយពីមុន។ រីឯក្រុមប៉មកណ្តាល ខ្លោងទ្វារខាងកើតទី១ យ៉ខ្លោងទ្វារខ្លះនៅកំពែងទី២គឺប្រក់របៀបលយលើគ្នាដែរ តែវត្ថុធាតុជាថ្មភក់។ ចាប់ពីខ្មែរចាបកាន់ព្រះពុទ្ធសាសនាថេរវាទរវាងសតវត្សរ៍ទី១៤មក របៀបប្រក់ថ្មនេះក៏ត្រូវបានបោះបង់ចោលទៅ ហើយគេក៏និយមប្រើគ្រោងដំបូលឈើប្រក់ក្បឿងវិញ ព្រោះគេអាចធ្វើដំបូលធំ គ្រប់ដណ្តប់លើអគារដែលមានលំហទូលំទូលាយសម្រាប់មនុស្សមកធ្ចើបុណ្យបូជាព្រះពុទ្ធអង្គបាន។

ជាប្រពៃណីរៀងមក ស្ថាបត្យករខ្មែរពូកែការជាងឈើមិនថាគ្រឿងគ្រោង ឬគ្រឿងបិទបាំងនោះទេ។ លំណៅទូទៅ រាប់បញ្ចូលទាំងព្រះរាជវាំងផងសង់អំពីឈើទាំងអស់មានន័យសំណង់ទាំងឡាយជាឈើ ប៉ុន្តែគ្មានអ្វីមួយនៅសល់មកដល់យើងឡើយ។ សំណង់ថ្មឆ្លុះបញ្ចាំងប្រពៃណីស្ថាបត្យកម្មឈើនេះឯង។ ធ្លាប់ផ្គុំឈើរបៀបណាក៏យករបៀបដដែលមកអនុវត្ថន៍លើថ្ម។ រហូតដល់សតវត្សរ៍ទី១២គ្រោងទ្វារបង្អួចផ្គុំគ្នាតាមបង្គុំឈើ ដែលមានមុំ៤៥អង្សាយកមកញាតបញ្ចូលគ្នា។ សសរ និងចម្រឹងជើងទៀននៃបង្អួចសុទ្ធសឹងយកមកបញ្ចូលបន្ទះថ្មមេ ដោយប្រើដំណាប់ញីឈ្មោល។ ជើងទៀនទាំងនេះសុទ្ធសឹងក្រឡឹងមិនខុសពីចម្រឹងទ្វារជើងទៀនឈើឡើយ។ សូម្បីតែគ្រឿងក្នុងក៏ឥទ្ធិពលឈើជះមកលើថ្មដែរ។ ប្រាសាទបន្ទាយស្រី ដែលសាងឡើងនៃផ្នែកទី២នៃសតវត្សរ៍ទី១០នេះឆ្លុះបញ្ចាំងឃើញច្បាស់ណាស់ អំពីការអនុវត្ថន៍ទាំថស្រុងនៃបច្ចេកទេសឈើទៅលើថ្ម ក្រោយមកនៅសម័យបាយ័ននាចុងសតវត្សរ៍ទី១២គេបោះបង់ការចម្លងនេះច្រើន ដើម្បីចំណេញ ត្បិតកម្មវិធីសាង់សង់នៃព្រះបាទជ័យវរ្ម័នទី៧ធំធេងណាស់។

ថ្មភក់ប្រើនៅតំបន់អង្គរ គេយកមកពីជើងភ្នំគូលែនដែលស្ថិតនៅរវាងប្រមាណ ៣០គីឡូម៉ែត្រពីឧទ្យានបុរាណ។ គេឃើញមានកន្លែងយលថ្មផ្សេងៗ ជាអាទិ៍នៅខាងជើងប្រាសាទបេងមាលា។ គេមានប្រទះឃើញខ្លះដែរ កន្លែងមានថ្មពណ៌ផ្កាឈូកនេះ តែមានសមាសភាពលម្អិតនៃថ្មនោះមិនដូចថ្មនៅបន្ទាយស្រីឡើយ។ ខ្ពង់រាបជួរភ្នំគូលែននៅមានស្រទាបផ្នែកខាងលើ មានថ្មពណ៌ផ្កាឈូកកម្រាស់ប្រមាណ ២០ម៉ែត្រ។ ថ្មនេះហើយ ដែលគេយកមកសាង់សង់ប្រាសាទបន្ទាយស្រីគឺមានទីទាំងស្ថិតនៅក្បែរភ្នំដី ដែលមានទីតាំងស្ថិតនៅក្បែរប្រាសាទបន្ទាយស្រីនេះ គេប្រទះឃើញអន្លុងជម្រៅប្រមាណ ១០មែ៉ត្រនៅក្បែរជើងភ្នំដីពោលមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី ចំណែកថ្មបាយក្រៀមក៏បានយកពីទីតាំងក្បែរនោះផងដែរ។




#Article 84: ព្រះពុទ្ធសាសនា (506 words)


យ្

ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី៦ មុនគ.ស ប្រហែលគ្នានឹងដើមកំណើតព្រាហ្មណ៍(សម័យទី២នៃលទ្ធិសាសនាព្រាហ្មណ៍)។ លុះក្រោយមកក្នុងរជ្ជកាលព្រះបាទកនិស្កៈប្រហែលក្នុងសតវត្សរ៍ទី១នៃគ.ស ព្រះពុទ្ធសាសនាបានបែងចែកជាពីរនិកាយគឺនិកាយហិនយាន និងនិកាយមហាយាន។ ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថាព្រះពុទ្ធសាសនាបែបភាសាអង់គ្លេស Buddhism ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តាព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង។ 

មុនពុទ្ធសករាជ៨០ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុ ឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់ព្រះបាទបសេនទិនាក្រុងសាវត្ថីក្នុងដែនកោសល កាលណោះព្រះបាទសុទ្ធោធនៈជារាជាធិបតេយ្យ បានរាជាភិសេកជាមួយព្រះនាងមាយាជាអគ្គមហេសី ហើយក្រោយមកក៏បានប្រសូតព្រះរាជបុត្រាមួយព្រះអង្គព្រះនាមសិទ្ធត្ថកុមារក្នុងព្រះរាជត្រកូលគោតម។ កាលព្រះជន្មាយុគ្រប់ ៨ វស្សាព្រះកុមារតូចក៏បានទទួលការសិក្សានូវវិជ្ជាផ្សេងៗដូចជា អក្សរសាស្ដ្រ យុទ្ធសាស្ដ្រ សិល្បៈ ក្នុងការគ្រប់គ្រង។ល។ លុះជន្មាយុគ្រប់ ១៦ ព្រះវស្សាព្រះរាជជនក ជននី ក៏បានរៀបចំព្រះរាជពិធីអភិសេកវិវាហមង្គល ព្រះរាជកុមា សិទ្ធត្ថ ជាមួយព្រះនាងយសោធរា (ពិម្ពា) ដែលជាបងប្អូនជីដូនមួយ ក្នុងវ័យ ១៦វស្សាដូចគ្នា ជាបុត្រីរបស់ព្រះបាទសុប្បពុទ្ធ នៃនគរកោលិយៈ។

និកាយហីនយានចែកចេញជាទិសខាងត្បូងនៃប្រទេសឥណ្ឌា(ទន្ខិណនិកាយ)ជាយានតូចចង្អៀត(តាមន័យប្រៀបធៀប)ភ្ទុកសត្វលោកទៅកាន់និព្វានបានចំនួនតិច ពោលគឺក្របានសម្រេចនិព្វានព្រោះវិន័យតឹងតែងម៉ត់ចត់។ និកាយហិនយាននិយមនិកាយធម៌ចាស់គឺគោរពតាមពុទ្ធោវាទ ដែលព្រះពុទ្ធទ្រង់បានសម្តែងរួចមកហើយ(ក្នុងគម្ពីព្រះត្រៃបិដក)។ និកាយនេះគោរពព្រះពុទ្ធសមណគោតម ដែលត្រាស់ដឹងព្រះសម្មាសម្ពោធិញ្ញាណ ហើយបានចូលបរិនិព្វានហើយ។ សព្វថ្ងៃប្រទេសដែលនិយមនិកាយហីនយាមមានដូចជា ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសស្រីលង្កា ប្រទេសនេប៉ាល់។ល។

និកាយមហាយានចែកចេញនៅទិសខាងជើង(ឧត្តរនិកាយ)ជាយានធំអាចផ្ទុកសត្វលោកបានច្រើនទៅកាន់គោលដៅត្រឹមព្រះពោធិសត្វ ដែលអាចជួយណែនាំប្រោសសត្វបាន។ និកាយមហាយាននិយមធម៌ថ្មីគឺជាព្រះធម៌ដែលមានបិន័យធូស្រាល ហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ(តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា)ពុំមែនតាមពុទ្ធឱវាទដូចនិកាយហីនយានឡើយ។ ដូចនេះនិលាយមហាយានពុំគោរពតាមព្រះពុទ្ធជាធំទេ តែគោរពព្រះពោធិសត្វគឺ អវលោកិតេស្វរៈ ឬលោកេស្វរៈ មញ្ជុស្រី មៃត្រេយ ប្រាជ្ញបាមិតាជាដើម។ សព្វថ្ងៃប្រទេសដែលនិយមនិកាយមហាយានមានដូចជា ប្រទេសចិន ប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសទីបេជាដើម។ នៅសតវត្សរ៍ទី៣នៃគ.សក្នុងរជ្ជកាលព្រះបាទអសោក ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយពាសពេញក្នុងប្រទេសឥណ្ឌា និងទាំងក្រៅប្រទេសផងដែរ។ តាមប្រវត្តិសាស្រ្តគេបានឱ្យដឹងថា នៅពុទ្ធសករាជឆ្នាំ២៣៤ គឺតាំងពីមុនគ.ស ៣០០ឆ្នាំ ព្រះបាទអសោកជាពុទ្ធសាសនិកដ៏ឆ្នើមនៅក្នុងប្រទេសឥណ្ឌាបានបញ្ជូនសមណទូតពីព្រះអង្គគឺ ព្រះសោណត្ថេរ និងឧត្តរត្ថេរ ឱ្យនាំព្រះពុទ្ធសាសនាហីនយានឱ្យមកផ្សព្វផ្សាយនៅសុវណ្ណភូមិ។

នគរសាក្យៈ ឬសាកិយៈ ឬសក្កៈ ឬសក្យ និងនគរកោលិយៈ ជានគរបងប្អូនគ្នា ស្ថិតនៅត្រើយម្ខាងម្នាក់នៃទន្លេ រោហនី (Rohni) ឬ រោហិនី (Rohini)។ ពួកគេមានមោទនភាពក្រៃលែងព្រោះអាងថាជាពូជកុលសម្ព័ន្ធអាទិច្ច (Ādicca) ឬ អ៊ិកស្វាគុ (Ikśvāku) នៃសន្តតិវង្ស សុរិយវង្ស (solar dynasty) ។ ពួកមនុស្សនៅក្នុងនគរទាំងពីរប្រកាន់វណ្ណៈ ប្រពៃណី និងទំនៀមទម្លាប់រឹងត្អឹងបំផុត ពោលគឺក្សត្រនៃនគរទាំងពីរមិនអនុញ្ញាតឲ្យបុត្រា ឬ បុត្រីរបស់ពួកគេទៅរៀបអភិសេកជាមួយមនុស្សនៅនគរផ្សេងទេ គឺពួកគេរៀបការតែជាមួយនឹងបងប្អូនឯង ព្រោះពួកគេមិនចង់ឲ្យខូចពូជបរិសុទ្ធ ឬ ខូចវណ្ណៈខ្ពង់ខ្ពស់របស់ពួកគេ ។ និទាននានានៅក្នុងគម្ពីរព្រះត្រៃបិដក បានបង្ហាញឲ្យឃើញថា បិតា របស់ព្រះពុទ្ធ គឺព្រះបាទ សុទ្ធោទនៈ កើតក្នុងត្រកូលសាក្យៈ រីឯមាតារបស់ព្រះពុទ្ធគឺព្រះនាង មាយា និង មាតាចិញ្ចឹមរបស់ព្រះអង្គ គឺព្រះនាងគោតមី ជាបងប្អូននឹងគ្នា ក៏កើតក្នុងត្រកូលសាក្យៈ ។ ព្រះនាងទាំង២ គឺជាបុត្រីរបស់ឪពុកមា ខាងបិតារបស់ព្រះពុទ្ធ គឺព្រះបាទសុប្បពុទ្ធ ជាស្តេចនៃនគរទេវទហៈ ដែលជាកូនក្រុងមួយនៃនគរ សាក្យៈ ដែលសព្វថ្ងៃវាជាស្រុកតូចមួយ ឈ្មោះ រុប៉ាន់ទេហិ (Rupandehi District) នៃប្រទេសនេប៉ាល ។ ដូច្នេះ បិតា និងមាតារបស់ព្រះពុទ្ធគឺជាបងប្អូនជីដូនមួយនឹងគ្នា។ បើតាមវិទ្យាសាស្ត្រទំនើប ការធ្វើដូច្នេះគឺជាការខុសឆ្គងទាំងស្រុង ព្រោះកូនចៅជំនាន់ក្រោយរបស់ពួកគេនឹងគ្មានពូជកំណើត (ពន្ធុ) ថ្មី ដើម្បីទប់ស្កាត់ជម្ងឺសួរពូជ (congenital diseases) ឬ ដើម្បីផ្តល់ភាពវ័យឆ្លាតដល់មនុស្សជំនាន់ក្រោយទេ ។ ម្យ៉ាងទៀត មោទនភាពរបស់ត្រកូល សាក្យៈ និង ត្រកូលកោលិយៈ បាននាំមកឲ្យខ្លួនឯង នូវសង្គ្រាមបំផ្លិចបំផ្លាញដ៏សាហាវព្រៃផ្សៃមួយ តាមរយៈការសម្លាប់បំបាត់ពូជសាសន៍ពីសំណាក់នគរកោសល ដែលជាប្រទេសដាក់អាណានិគមលើខ្លួននោះ ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលនាំទៅដល់សង្គ្រាមប្រល័យពូជសាសន៍ នៃត្រកូលសាក្យៈ និង កោលិយៈ គឺពេលដែលនគរសាក្យៈ ប្រើល្បិចបោកបញ្ឆោត ព្រះបាទបសេនទិ (Pasenadi) ដែលជាស្តេចគ្រងរាជលើនគរកោសល ព្រមទាំងនគរចំណុះទាំងពីរ គឺនគរសាក្យៈ និង កោលិយៈ។ ព្រះបាទបសេនទិ មានមហេសីរាប់សឹងមិនអស់ទៅហើយ ចុះហេតុអ្វីក៏នៅចង់រៀបអភិសេកជាមួយនឹងបុត្រីម្នាក់នៃត្រកូលទាំងពីរ ទៀត ? ការធ្វើដូច្នេះមិនមែនព្រះអង្គឲ្យតម្លៃថាត្រកូលទាំងពីរជាមនុស្សអស្ចារ្យ សម្បើមលើសគេនោះទេ គឺព្រះអង្គចង់ប្រើស្នៀតនយោបាយ និងចិត្តសាស្ត្រ ដើម្បីបំបាក់ផ្នត់គំនិតប្រកាន់វណ្ណៈចាស់គំរិលរបស់ត្រកូលទាំងពីរនេះ តាមរយៈការរៀបអភិសេកជាមួយនឹងបុត្រីនៃត្រកូលទាំងពីរ ព្រោះព្រះអង្គចង់ឲ្យបុត្រាម្នាក់របស់ព្រះអង្គមានត្រកូលកោលិយៈ ឬសាក្យៈ ដើម្បីបង្ខំឲ្យនគរទាំងពីរទទួលយកការគ្រប់គ្រងអំណាចរបស់នគរ កោសល ដោយស្របច្បាប់ តាមរយៈការបញ្ជូនបុត្រាមួយអង្គនោះមកគ្រងរាជលើនគរទាំងពីរ ។ ព្រះបាទបសេនទិ ជាមនុស្សក្នុងត្រកូល ខត្តិយៈ ដែលមនុស្សត្រកូលសាក្យៈ និងកោលិយៈ ចាត់ទុកថា ជាវណ្ណៈ ទាបជាងខ្លួន មិនអាចភ្ជាប់សាច់ឈាមបានទេ។ នគរ សាក្យៈបានប្រើល្បិចបោកប្រាស់រាក់កំភែលតាមរយៈការបញ្ជូនទាសីម្នាក់ដោយបន្លំថាជាព្រះអង្គម្ចាស់ក្សត្រីពិតប្រាកដ ។ ព្រះបាទ បសេនទិ បានលើកនាងទាសីនោះជាអគ្គមហេសី ហើយបុត្រារបស់នាងជារជ្ជទាយាទ ដែលនឹងឡើងស្នងរាជជំនួសព្រះអង្គ ។ ល្បិចបោកនោះមិនអាចលាក់កំបាំងទុកបានយូរ ត្រូវបែកការហើយ ។ បុត្រានាងទាសី គឺព្រះអង្គម្ចាស់វិទូទភៈ (Vidudabha) បានចងគំនុំនឹងត្រកូលសាក្យៈយ៉ាងខ្លាំងនៅពេលព្រះអង្គម្ចាស់ដឹងការពិតនៃឋានៈរបស់ម្តាយនិងឋានៈខ្លួនឯង នៅពេលព្រះអង្គយាងទៅធ្វើទស្សនកិច្ចនគរសាក្យៈ ព្រោះព្រះអង្គម្ចាស់គិតថាក្សត្រនគរនេះជាជីតាខាងម្តាយរបស់ព្រះអង្គ ។  រាជបុរសរបស់ព្រះអង្គម្ចាស់បានស៊ើបដឹងការពិតនៃពូជរបស់មាតាទ្រង់ តាមរយៈការសាកសួរនាងទាសីម្នាក់ដែលពួកក្សត្រនៃត្រកូលសាក្យៈប្រើឲ្យយកទឹកដោះស្រស់លាងសំអាតកន្លែងអង្គុយរបស់ព្រះអង្គម្ចាស់វិទូទភៈ ។ គំនុំសងសឹករបស់ព្រះអង្គម្ចាស់ វិទូទភៈ បានរាលដាលខ្លាំងទៅដល់ ព្រះបាទបសេនទិ នៅពេលព្រះអង្គបន្ទាបឋានៈរបស់នាងទាសីជាមាតារបស់ព្រះអង្គម្ចាស់ ពីអគ្គមហេសី និង ឋានៈរបស់ព្រះអង្គម្ចាស់ពីរាជទាយាទ ទៅជាអ្នកបម្រើសាមញ្ញ ទាំងពីរនាក់ ។ ព្រះអង្គម្ចាស់ និងមាតាត្រូវបានព្រះបាទ បសេនទិ លើកឋានៈឲ្យស្មើដើមវិញនៅក្រោយពេលដែលព្រះបាទបសេនទិ ទទួលបានយោបល់ណែនាំពីព្រះសាមណគោតម ។ ប៉ុន្តែគំនុំសងសឹកនៅតែឆេះរងំនៅក្នុងចិត្តរបស់ព្រះអង្គម្ចាស់ វិទូទភៈ ទើបព្រះអង្គរកគ្រប់មធ្យោបាយដើម្បីធ្វើគុត ព្រះបាទ បសេនទិ ដើម្បីរកឱកាសលើកទ័ពទៅវាយកំទេចនគរសាក្យៈ និង កោលិយៈ ។ ក្រោយពីបានធ្វើគុតបិតា និង ឡើងគ្រងរាជលើនគរ កោសល ព្រះបាទ វិទូទភៈ បានលើកទ័ពចំនួន ៣ដងទៅវាយកំទេចនគរ សាក្យៈ និង កោលិយៈ ប៉ុន្តែត្រូវព្រះពុទ្ធជួយបញ្ចៀសសង្គ្រាមបង្ហូរឈាមបានទាំង៣ លើក ។ នៅលើកទី ៤ ព្រះពុទ្ធបានគិតថា ព្រះអង្គពុំអាចស្រោចស្រង់នគរ ទាំងពីរឲ្យរួចពីអំពើអាក្រក់ដែលពួកគេបានសាងនោះទេ ដូច្នេះហើយក៏បណ្តោយឲ្យសង្គ្រាមប្រល័យពូជសាសន៍នោះកើតឡើងតាមសភាពការណ៍ជាក់ស្តែងចុះ ។ នគរកោសល បានសម្លាប់ពូជ សាក្យៈ និងកោលិយ ស្ទើរគ្មានសល់។ ពួកយុវជនដែលចូលសាងផ្នួសក្នុងសាសនាព្រះពុទ្ធនាសម័យនោះបានគេចផុតពីអំពើប្រល័យពូជសាន៍នោះ ។ អ្នកខ្លះក៏បានរត់គេចខ្លួនទៅជ្រកតាមតំបន់ភ្នំនៅភាគខាងជើង ស្ថិតនៅក្នុងប្រទេសនេប៉ាល សព្វថ្ងៃ ។ នេះជានិទានសង្ខេបនៃពូជមនុស្សដែលជាខ្សែញាតិទាំងខាងមាតានិងបិតារបស់ព្រះពុទ្ធ។ 

តាំងពីតូចរហូតដល់ព្រះវរកាយចម្រើនពេញវ័យព្រះអង្គពុំដែលបានចេញទៅខាងក្រៅព្រះរាជវាំងម្តងណាឡើយលុះមានថ្ងៃមួយព្រះអង្គនិងអាមាត្យឆន្នៈបានលួចចេញទៅដើម្បីទស្សនាទតមើលជីវភាពរបស់ប្រជារាស្ត្រសាមញ្ញធម្មតា។ ថ្ងៃដំបូងព្រះអង្គបានទតឃើញជនចំណាស់ដើរទ្រេតទ្រោតកាន់ឈើច្រត់ព្រយង់អាត្មាស្ទើរតែមិនរួចតាមដងវិថីឯថ្ងៃទីពីរបានទតឃើញជនអាពាធមានជម្ងឺដេកបម្រះននៀលស្រែកថ្ងូររហ៊ឺសដោយទុក្ខវេទនាសម្រាប់ថ្ងៃទីបីព្រះក៏បានទតព្រះនេត្រឃើញសពមនុស្សឡោមព័ទ្ធទៅដោយពួកញាតិៗទួញយំស្តាយស្រណោះអាឡោះអាល័យ។ដោយប្លែក ព្រះទ័យព្រះអង្គក៏បានសាកសួរឆន្នាមាត្យថា តើពួកមនុស្សទាំងអស់នេះចុះហេតុអ្វីទើបបានមានអាការៈខុសប្រក្រតីដូច្នេះ? អាមាត្យតបថា មិនចំពោះតែពួកគេនោះទេទូលព្រះបង្គំក៏ដោយ ព្រះវររាជបិតាមាតាឬព្រះរាជទេពី ឬសូម្បីតែព្រះអង្គផ្ទាល់ក្តីក៏នឹងជួបប្រទះជាក់ជាមិនខាននូវជរាភាព ព្យាធិភាព និងមរណភាព។ បានព្រះសណ្តាប់ឮដូច្នោះ ព្រះអង្គតក់ស្លត់ក្នុងព្រះហ្ឫទ័យយ៉ាងខ្លាំងដែលបានដឹងថា មនុស្សគ្រប់រូបមិនអាចគេចផុតពីសភាពកើត ចាស់ ឈឺ ស្លាប់បានតែដោយចៃដន្យក្នុងថ្ងៃទីបួនព្រះអង្គ បានទតឃើញពូកសមណអ្នកបួសស្វែងរកមោក្ខធម៌ហើយឆន្នាមាត្យពណ៌នាថាព្រះគុណម្ចាស់ទាំងនេះកំពុងតែស្វែងរកនូវទីរំលត់ទុក្ខដោយវិធីអង្គុយស្មឹងស្មាធិ៍ ដូច្នេះឯង។ តាំងតែថ្ងៃនោះមកព្រះអង្គពុំដែលព្រះកម្សាន្តសប្បាយក្នុងព្រះហ្ឫទ័យឡើយព្រះអង្គសញ្ជឹងគិតដល់ទេវទូតទាំង៤ហើយគិតរកផ្លូវចេញព្រះផ្នួសស្វែងរកមោក្ខធម៌។ ព្រះអង្គព្រះបរិវិតក្កៈដូច្នេះរហូតដល់ព្រះជន្មវស្សាគ្រប់២៩ព្រះវស្សា គាប់ជួននារាត្រីពេញបុណ្ណមីព្រះច័ន្ទពេញវង់នោះ ព្រះរាជោរស រាហុលក៏បានប្រសូត្រ។ 

ព្រះរាជហ្ឫទ័យស្នេហាពាន់គុណ ហ្មឺនគុណបានស្រោចស្រប់ហើយលើព្រះរាហុលរាជឱរស ព្រះអង្គរំពឹងឃើញថា បណ្តាញសំណាញ់បានចាក់ស្រេះហើយក្នុងហ្ឫទ័យអញ តែអញនឹងចេញស្វែងរកមោក្ខធម៌នាកាលឥឡូវនេះឯង។ ព្រះអង្គស្តេចយាងទៅរកឆន្នាមាត្យឲ្យនាំសេះកណ្ឋកៈមកថ្វាយហើយព្រះតាមដោយឆន្នៈធ្វើដំណើរត្រង់ឆ្ពោះទៅកាន់ព្រែភ្នំហើយទ្រង់ដាក់ព្រះកេសប្រផ្នួសនាមាត់ស្ទឹងអនោមា និងបញ្ជូនឆន្នាមាត្យនិង សេះកណ្ឋកៈព្រមទាំងគ្រឿងរាជឥស្សរិយយសទៅកាន់ព្រះបរមរាជវាំងវិញ។ ក្រោយពីទ្រង់ប្រផ្នូសជាតាបសឥសីព្រះអង្គក៏បានចូលទៅស្នាក់អាស្រ័យសិក្សាក្នុងសំណាក់អាចារ្យទាំងពីរមានឧទកតាបសជាដើមរហូតដល់បានសម្រេចវិជ្ជាខ្ពង់ខ្ពស់ក្នុងសំណាក់គ្រូទាំងពីរចេះចប់អស់ ហើយព្រះអង្គក៏បានបំពេញទុក្ករកិរិយាមានការអត់ព្រះក្រយាហារជាដើមអស់៦ឆ្នាំដោយមានឥសីបញ្ចវគ្គិយ៍ គឺកោណ្ឌញ្ញៈ វប្បៈ ភទ្ទិយៈ មហានាម និងអស្សជិចាំបម្រើ។ ដោយការប្រព្រឹត្តបតិបត្តិក្នុងខ័ណ្ឌឧក្រិដ្ឋតែក៏ពុំបានផល ព្រះអង្គក៏ងាក់មកប្រតិបត្តិតាមផ្លូវកណ្តាលមិនតឹងពេក មិនធូពេកពោលគឺមជ្ឈិមាបដិបទាហ្នឹងឯង។ ពួកបញ្ចវគ្គិយ៍យល់ឃើញថា ការធ្វើទុក្ករកិរិយាប៉ុណ្ណោះទើបជាមាគ៌ានាំទៅរកការត្រាស់ដឹងបាន តែផ្ទុយស្រឡះព្រះអង្គត្រឡប់ឆាន់ព្រះក្រយាហារវិញ ព្រោះការស្វែងរកមោក្ខធម៌ពុំទាក់ទងនឹងរាងកាយនោះទេ តែជារឿងរបស់ផ្លូវចិត្តប៉ុណ្ណោះ។ ហេតុការណ៍នេះធ្វើឲ្យពួកឥសីទាំង៥អង្គបោះបង់ព្រះសមណគោតមឲ្យនៅតែឯងឯកោហើយបាននាំគ្នាទៅបំពេញតបៈក្នុងព្រៃឥសិបតនម្រឹគទាយវ័នវិញ។នៅព្រឹកនៃថ្ងៃពេញបូរមីខែវិសាខ ព្រះអង្គបានទទួលនូវមធុបាយាសរបស់នាងសុជាតាជាព្រះក្រយាហារ ហើយបានប្រថាប់គង់ក្នុងឥរិយាបថព្រះភ្នែនដោយតាំងចិត្តអធិដ្ខានថានឹងមិនព្រមក្រោកចេញពីគល់ពោធិ៍ដើមនេះជាដាច់ខាតដរាបសម្រេចអនុត្តរសម្មាសម្ពោធិញ្ញាណ។នារាត្រីថ្ងៃនោះឯងព្រះអរហន្តសម្មសម្ពុទ្ធក៏បានកើតឡើងហើយក្នុងលោក ព្រះធម៌ក៏បានកើតឡើងហើយក្នុងលោក។ ក្រោយការត្រាស់ដឹងព្រះអង្គបានចំណាយពេលអស់៧សប្តាហ៍ក្នុងការសោយវិមុត្តិសុខ និងការពិចារណាព្រះធម៌ផ្សេងៗមានបដិច្ចសមុប្បាទធម៌ជាដើម។

បន្ទាប់មកព្រះអង្គស្តេចយាងដោយព្រះបាទផ្ទាល់ឆ្ពោះទៅកាន់ព្រៃឥសិបតនម្រឹគទាយវ័ន ហើយទ្រង់ប្រោសសម្តែងព្រះធម្មចក្កប្បវត្តនសូត្រដល់ពួកបញ្ចវគ្គិយ៍មានព្រះកោណ្ឌញ្ញៈជាដើមឲ្យបានត្រាស់ដឹងតាមគ្រប់ៗអង្គ ហើយតាំងពីពេលនោះមកព្រះធម្មចក្រ ក៏បានវិលតាំងតែពេលនោះដរាបដល់សព្វថ្ងៃនេះឯង។

ពាក្យថា រតនត្រ័យ មានពីបទ គឺ រតនៈ និង ត្រ័យ (៣) ។ តាមវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណា ពាក្យថា រតនៈ ជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត និងបាលី មានន័យអត្ថានុរូបថា វត្ថុឬរបស់ដែលញ៉ាំងចិត្តឲ្យរីករាយ ដូចជា កែវ ពេជ្រ ត្បូងគ្រប់ប្រភេទ សូម្បីមាស ប្រាក់ក៏ហៅ រតនៈ ដែរ ឬហៅថា រតនវត្តុក៏បាន វត្ថុ ធម្មជាតិដ៏ប្រសើរវិសេសឬមនុស្សប្រសើរវិសេស សត្វវិសេស ក៏ហៅ រតនៈ បានដែរ ។ សព្ទនេះបើ ប្រើភ្ជាប់ជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសរៀងពីខាងដើមក៏បាន ពីខាងចុងក៏បាន បើរៀងពីខាងដើម អានថា រៈតៈន៉ៈ ឬ រ័ត-ត្នៈ បើរៀងពីខាងចុង អានថា រ័ត ដូចជា  រតនករ (រៈតៈន៉ៈក) អ្នកធ្វើរតនៈគឺអ្នកជីកត្បូង អ្នកច្នៃត្បូង ជាងមាសប្រាក់ ព្រះវេស្សវ័ណ ។ រតនករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ទូឬហឹបដាក់រតនៈ ដាក់ពេជ្រ ដាក់ត្បូង ។ រតនគភ៌ ឬ រត្នគ័ភ៌ផ្ទៃជាទីកើតរតនៈ គឺសមុទ្រ (ព្រោះសមុទ្រជាទីកើតរតនៈផេ្សងៗ) ព្រះបាទកុវេរៈ គឺព្រះវេស្សវ័ណ(ព្រោះព្រះបាទកុវេរៈ ពួកមនុស្សពីបុរាណយល់ថាជាទេវតាម្ចាស់រតនៈឬម្ចាស់ទ្រព្យ) ។ រតនគញ្ភ ឬ រត្នគ័ភ៌ា រត្នគ័រ្ភីផែនដី (ព្រោះផែនដីជាទីកើតរតនៈផ្សេងៗ។ រតនត្រ័យ រត្នត្រ័យ ឬត្រៃ រតនៈបីយ៉ាងគឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហៅថា ពុទ្ធរតនៈ ធម្មរតនៈ សង្ឃរតនៈ ឬព្រះពុទ្ធរ័ត្ន ព្រះធម៌រ័ត្ន ព្រះសង្ឃរ័ត្ន ក៏បាន។ រត្នត្រ័យប្រណាម ការបង្អោនកាយវាចាចិត្តគោរពព្រះរត្នត្រ័យ។ រតននិធិ កំណប់រតនៈ គឺសមុទ្រ; ភ្នំព្រះសុមេរុ ។ រតនប្បភា ឬរត្នប្រភា(រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺរតនៈ ផែនដី ។ រតនពាណិជអ្នកលក់ពេជ្រ អ្នកលក់ត្បូង អ្នកលក់គ្រឿងប្រដាប់ដែលដាំត្បូង ។ រតនពាណិជ្ជ ឬ រតនពាណិជ្យ ការលក់ត្បូង ជំនួញត្បូង (ប្រើជារតនវណិជ្ជ ឬ រតនវណិជ្ជា ក៏បាន) ។ រតនម័យ គុ ដែលប្រដាប់ដោយរតនៈ ដែលដាំពេជ្រ ដាំត្បូង ។ រតនមាលា កម្រងកែវ ខ្សែខ្លួនឬខ្សែ-កដាំពេជ្រ ។ រតនរង្សី ស្មើរតនៈ ពន្លឺពេជ្រ ។រតនរាសីគំនរកែវ មហាសមុទ្រ ។ រតនវត្ថុ ឬ រត្នព័ស្តុ វត្ថុជារតនៈ មានកែវ ត្បូង មាស ប្រាក់ជាដើម ។ រតនវិកតិ ឬ រតនវិក័តិ ការរចនាដោយរតនៈ របស់ដាំត្បូង ។ រតនវិចិត្រ ឬ រត្នពិចិត្រ ដែលវិចិត្រដោយរតនៈ ការរចនារំលេចដោយត្បូង ។ រតនសុវណ្ណឬ រត្នសុព័ណ៌ មាសប្រដាប់ដោយត្បូង, មាសដាំពេជ្រ ។ រតនសោភា លំអរតនៈ។ រតនាករ (




#Article 85: ប្រាសាទនាគព័ន្ធ (171 words)


ប្រាសាទនាគព័ន្ធមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប​ ។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះ ត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ​ ៨ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ ។ មានរូបចម្លាក់ទាំង ៤ ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង ៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង ។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤  គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួល​ការ​ព្យាបាលជំងឺ​ស្របតាមធាតុនៃទិសទាំង ៤  ។ គេ​ពិនិត្យឃើញមានចម្លាក់សេះថ្មមួយ​ក្បាល ដែល​មាន​មនុស្សជាច្រើនឱបព័ទ្ធ ។ មានរឿងនិទាន​មួយ​ថា មានហ្វូងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយ ។ វាបានបង្កព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់ ។ នាយសំពៅឈ្មោះសេមហៈក៏បានបន់ស្រន់អស់ទេព្ដាឲ្យជួយ ។ ដោយសារបារមីព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ពេលនោះទ្រង់ក៏ប្រើឲ្យអាមាត្យមួយអង្គក្លែងជាសេះបាលហៈទៅជួយអ្នកលិចលង់សំពៅនោះ ។ អ្នកលិចលង់ទាំឡាយក៏បានតោងជើង និង​កន្ទុយសេះ ហើយ​សេះ​នោះ​បាន​នាំ​ពួក​គេ​មកដល់ត្រើយបានសុខសាន្ដទៅ ។

ប្រាសាទនាគព័ន្ធត្រូវបានគេស្គាល់តាំងពីចាប់ផ្តើមការសិក្សាស្រាវជ្រាវស្ថាបត្យកម្មកម្ពុជាមក គឺនៅមុនឆ្នាំ ១៨៦៦ ប៉ុន្តែត្រូវបានកាប់ឆ្ការយកព្រៃចេញពីប្រាសាទដោយលោក ហ្វារុត (Farut) នៅចន្លោះឆ្នាំ ១៨៦៦-១៨៧៦ បន្ទាប់មកត្រូវបានសម្អាត និងរៀបចំផ្តំថ្មឡើងវិញដោយលោក ម៉ាឆែល (H. Marchal) ពីឆ្នាំ ១៩២២-១៩២៤ និងលោក M. Glaize ពីឆ្នាំ ១៩៣៨-១៩៣៩ ។ កាលពីមុនមានដើមជ្រៃធំមួយយដើមដុះព័ន្ធជុំវិញប្រាង្គកណ្តាល ប៉ុន្តែត្រូវខ្យល់បក់វាយបំបាក់បំផ្លាញឱ្យដួលនៅឆ្នាំ ១៩៣៥ ។ នៅឆ្នាំ ១៩១១ លោកលុយណេដឺឡាស្ហុងគីយែរបាននិយាយថា មានតែរូបសំណាក់ពីរប៉ុណ្ណោះដែលប្រទះឃើញនៅទីនោះ គឺក្បាលមនុស្សនៅបន្ទប់ខាងកើត និងក្បាលដំរីនៅបន្ទប់ខាងជើង ។ ប៉ុន្តែរូបក្បាលសេះត្រូវបានរកឃើញដោយលោក J-de Mecquenem នៅខែឧសភា ឆ្នាំ ១៩១២ រីឯក្បាលតោត្រូវបានរកឃើញនៅក្នុងឆ្នាំ ១៩២២ ដោយលោក H. Marchal ហើយធ្វើកំណាយនាំឱ្យលោករកឃើញរូបមួយទៀតគឺព្រះពោធិសត្វលោកេស្វរៈ ។

ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា ប្រាសាទរាជស្រី ត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី ៧ នៃចុងសតវត្ស ទី ១២ ប៉ុន្តែគេស្គាល់ជាទូទៅថាប្រាសាទនាគព័ន្ធ ។ តាមការបកស្រាយអំពីស្រះទឹក និងប្រាសាទជាធាតុផ្គុំគ្នានៅប្រាសាទនាគព័ន្ធបានបង្ហាញយ៉ាងជាក់ច្បាស់នៅក្នុងសិលាចារឹកជាភាសាសំស្រ្កឹតនៃប្រាសាទព្រះខ័នថា ប្រាសាទនាគព័ន្ធជាកោះដ៏ប្រសើរឧត្តុង្គឧត្តម និងមានសោភ័ណភាព ដោយសារស្រះទឹកសម្រាប់ដុសលាងជម្រះកាយសាសនិកដែលបានមកដល់ទីនេះ ហើយប្រើប្រាស់ទូកសម្រាប់ឆ្លងមហាសាគរនៃជីវិត ។ នៅក្នុងផ្នែកមួយនៃអត្តបទរបស់លោក ជីវ តាក្វាន់ បានឱ្យដឹងថា នៅទិសខាងជើងកំពែងនគរចម្ងាយប្រមាណ ៥ លី មានប្រាសាទមាសរាងបួនជ្រុងនិងមានបន្ទប់ថ្មជាច្រើនរយ ហើយនៅក្នុងនោះគេឃើញមានរូបព្រះពុទ្ធមាស រូបសឹង្ហមាស រូបដំរី រូបតោ រូបសេះ និងវត្ថុដទៃផ្សេងៗទៀតធ្វើអំពីស្ពាន់ច្រើនឥតគណនា ។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់អំពីថ្មភក់ ស្ថិតនៅចំកណ្តាលបារាយណ៍ខាងជើងឈ្មោះ ជយតដាត ឬវាលរាជតដាក ។ បារាយណ៍នេះមានទំហំ ៣៥០០ ម៉ែត្រគុណ ៩០០ ម៉ែត្រ ។ សព្វថ្ងៃមានផ្លូវចេញចូលនៅទិសខាងជើង ។

តាមសិលាចារឹកលេខ K-៩០៨ ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា រាជស្រី ជាភាសាបាលី ឬសំស្រ្កឹត ដែលមកពីពាក្យ រាជ+ស្រី មានន័យថា វត្ថុជាមង្គលរបស់ស្តេច ដែលត្រូវបានស្ថាបនានៅក្នុងចុងសតវត្សរ៍ ទី ១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី ៧ ។




#Article 86: ប្រាសាទតាកែវ (115 words)


ប្រាសាទតាកែវមានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ សង់នៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ពីថ្មភក់ មានទំហំ១០០ម x ១២០ម។ តាមលោក ហ្សក សូដេសថា ប្រាសាទនេះត្រូវគេបោះបង់ចោល ព្រោះកាលនោះមានរន្ទះបាញ់ត្រូវ ប៉ុន្ដែលោកហ្សក បូសីល្យេយល់ថា ដោយមានកើតហេតុអាក្រក់ មួយបន្ដាលអោយ គេបង់ចោលសំនង់នេះ លុះមកដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ទើបទ្រង់បានបញ្ជាអោយគេធ្វើការជួសជុលឡើងវិញ។
អ្នកស្រីកូរ៉ាល រ៉េមូសាត (Coral Remusat) នៅក្នុងសៀភៅ Part Khmer ក្នុងនាមជាអ្នកស្រាវជ្រាវជាតិបារាំងម្នាក់គាត់បានសរសេរថា ប្រាសាទតាកែវនេះកសាងដោយព្រះបាទជយវរ្ម័នទី៥នៅក្នុងគ្រឹស្តសករាជ៩៧៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ។ ព្រះមហាក្សត្រអង្គនេះ បានឡើងសោយរាជ្យសម្បត្តិ ក្នុងវ័យកុមារភាព ដូច្នេះមានព្រះរាជគ្រូ ជាឧត្តមទីប្រឹក្សាផងនោះព្រះអង្គបានបញ្ជាអោយគេកសាងទីក្រុងថ្មីមួយឈ្មោះថា ជយេន្រ្ទនគរី  ដែលមានប្រាសាទភ្នំ ហេមគិរី  នៅចំកណ្តាល ហើយតាមការប៉ាន់ស្មានប្រាសាទ ហេមគិរីនេះគឺត្រូវនឹងប្រាសាទតាកែវនេះឯង។
ថ្វីត្បិតតែប្រាសាទតាកែវគ្មានក្បូរក្បាច់រចនាដូចប្រាសាទនានានៅតំបន់អង្គរ ប៉ុន្តែ ត្រូវបានអ្នកទេសចរខ្លះៗលាន់មាត់ថា ប្រាសាទនេះ ដូនតាខ្មែរ ធើ្វមិនទាន់ហើយក្តី ក៏រូបរាងដ៏ស្រស់ច្រឡឹងរបស់ប្រាសាទបានទាក់ទាញអារម្មណ៍អ្នកទេសចរខ្លាំងណាស់ ដោយសារតែមានសិលាចារឹកឆ្លុះបញ្ចាំងឲ្យដឹងថា ជា ហេមគិរី បូជនីយដ្ឋានកណ្តាលនៃទីក្រុង ជយេន្រ្ទនគរគិរី របស់ព្រះបាទជ័យវរ្ម័នទី៥។
យោងតាមឯកសារប្រវត្តិសាស្រ្តខែ្មរបានបញ្ជាក់ទៀតថា ប្រាសាទតាកែវត្រូវបានកសាងបង្អើយដោយព្រះបាទសូរ្យវរ្ម័នទី១ដែលបានឡើងសោយរាជ្យនៅដើមសតវត្សរ៍ទី១១ ទន្ទឹមនឹងនោះ ព្រះអង្គក៍អោយគេ ស្ថាបនាឲ្យចប់ជាស្ថាពរ នៅប្រាសាទភិមានអាកាស គោបុរៈនៃរាជវាំងផងដែរ។ ដូចេ្នះបើប្រាសាទតាកែវ ធ្វើមិនទាន់ហើយ តាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (សតវត្សរ៍ទី១០ចុះរឿងអីដែលបុព្វបុរសស្ថាបត្យករខែ្មរ ក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី១(សតវត្សរ៍ទី១១)បែរជាធ្វើប្រាសាទមួយនេះមិនហើយដដែល។

សិលាចារឹកបានចារថា នៅពេលប្រាសាទបានកសាងរួចរាល់ ស្រាប់តែមានរន្ទះបាញ់ ដែលជាប្រផ្នល់អាក្រក់មិនអាចបន្តការសាង់សង់បានឡើយ។ សិលាចារឹកនៅប្រាសាទតាកែវមានចំនួនទាំងអស់៧ដែលស្ថិតនៅក្នុងគោបុរៈទិសខាងកើត។ ស្នាដៃរបស់បណ្ឌិតយោគីស្វរៈ ស្ថិតនៅក្នុងគោបុរៈខាងក្រៅ ដែលសរសេរនៅមេទ្វារទិសខាងកើត។ សិលាចារឹកនេះសរសេរជាភាសាសំស្រ្កឹតមាន៣៨បន្ទាប់។ សិលាចារឹករៀបរាប់អំពីអំណោយរបស់យោគីបណ្ឌិតដែលធ្វើចំពៅវត្តនានាដូចជា វត្តលិង្គបុរៈ អង្វេ ទន្លេ វត្តឯក ចាម្បេស្វរៈ កំទ្វាក ទិក ជ័យក្សេត្រ(វត្តឯកភ្នំបាត់ដំបង) ភ្នំបូរ្វិច្បារង្សី ហេមស្រឹង្គ និងនរេន្ទ្រគ្រាម។ តាមសិលាចារឹកលេខ K-៨៤២ និងលេខ K-៥៣៤(I) បានហៅប្រាសាទនេះថា ហេមគីរីជាភាសាបាលី ឬសំស្ត្រឹតដែលមានន័យថា ភ្នំមាស បានផ្តើមកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥(៩៦៨-១០០១) និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១(១០០២-១០៥០)។ សិលាចារឹកប្រាសាទតាកែវមានសិលាចារឹកដែលបកប្រែដោយលោក ហ៊្សក សឺដេស ថាមន្ត្រីឈ្មោះ យោគីស្វរបណ្ឌិត បានទទួលព្រះរាជបញ្ជាក្នុងការសាងសង់ ហេមស្រឹង្គគីរី(ប្រាសាទតាកែវ)មានរន្ទះបាញ់មុនសាងសង់ត្រូវបានបញ្ជប់ ។

បច្ចុប្បន្ននេះ ប្រាសាទតាកែវត្រូវបានកំពុងជុសជុលដោយគម្រោងរបស់រដ្ឋាភិបាលចិន ដែលត្រូវបានចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនជាមួយនាយករដ្ឋមន្ត្រីចិនលោក វេង ជីវបាវ ឆ្នាំ២០០៦។




#Article 87: Kde (578 words)


KDE (K Desktop Environment : បរិស្ថាន​ផ្ទៃ​តុ K) () ជា​គម្រោង​ កម្មវិធី​ចំហ ដែល​មាន​គោល​បំណង​ ផ្តល់​ឲ្យ​ប្រព័ន្ធ​មាន​គុណ​ភាព​ខ្ពស់​ ងាយ​ស្រួល​ប្រើ​ បរិស្ថាន​ផ្ទែ​តុ។ គោល​បំណង​នៃ​គម្រោង​នេះ​គឺ ផ្ដល់​នូវ​មូលដ្ឋាន​មុខងារ​ផ្ទៃ​តុ និង​កម្មវិធី​ជា​ច្រើន​ សម្រាប់​ការ​ងារ​ប្រចាំថ្ងៃ​ផង​ដែរ ហើយ​វា​ក៏​ត្រូវ​ការ​ឧបករណ៍ និង​ឯកសារ​មួយ​ចំនួន​ សម្រាប់​អ្នក​អភិវឌ្ឍន​សរសេរ​កម្មវិធី​ stand-alone សម្រាប់ប្រព័ន្ធ ។ នៅ​ក្នុង​នេះ​ផង​ដែរ​គម្រោង​ KDE មួយ​ចំនួន​ ជា​ប្រភេទ​គម្រោង​ serves ឆ័ត្រ​សម្រាប់​កម្មវិធី​ ដែលឈរ​តែ​ឯង ហើយ​តូច​ជាង​ គម្រោង​ផ្សេងៗ​ទៀត​ ដែល​មាន​មូលដ្ឋាន ​លើ​បច្ចេក​វិទ្យា​ KDE ដូចជាកម្មវិធី KOffice, KDevelop, Amarok, K3b និង​មាន​កម្មវិធី​​ច្រើន​ទៀត ។ 

KDE ត្រូវ​បាន​រក​ឃើញ​ នៅ​ក្នុង​ឆ្នាំ​ ១៩៩៦​ ដោយ​លោក Matthias Ettrich ដែល​ជា​អតីត​និស្សិត ​នៃ​សាកលវិទ្យាល័យ​ Eberhard Karls នៃ Tübingen។ នា​ពេល​នោះ​ដែរ លោក​មាន​ជួ​ប​បញ្ហា​ជា​មួយ​ផ្ទៃ​តុ UNIX ។ ក្នុង​ចំណោម​ការ​ខិតខំ​ប្រឹងប្រែង ​របស់​លោក​ គ្មាន​ កម្មវិធី ដែល​បាន​រក​ បាន​ស្គាល់​ ឬ​បាន​ធ្វើ​ការ​ជាមួយ ។ លោក​បាន​ដាក់​សំណើរ​ ការ​បង្កើត​មិន​ត្រឹមតែ​សំណុំ​កម្មវិធី​ទេ ថែម​ទាំង​ បរិស្ថាន​ផ្ទៃ​តុ ដែល​ជា​អ្វី​ដែល​អ្នក​ប្រើ​ កំពុង​តែ​ទន្ទឹម​រង់​ចាំ ។ សេចក្ដី​ចាប់​ផ្ដើម​របស់​លោក​ Usenet ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ និង ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ច្រើន ​ហើយ​គម្រោង KDE កកើត​នៅ​.
ឈ្មោះ KDE ត្រូវ​បាន​​ក្លាយ​ជា​ បរិស្ថាន​ផ្ទៃ​តុ​សាមញ អាច​ប្រើ​បាន​ជា​មួយ​ប្រព័ន្ធ​យូនីក ។ បរិស្ថាន​ផ្ទៃ​តុ​សាមញ​ជា​ X11-មាន​មូលដ្ឋាន​លើ​បរិស្ថាន​អ្នក​ប្រើ​ ដែល​ចូល​រួម​អភិវឌ្ឍន​ដោយ  HP IBM និង Sun តាម​ក្រុម​ហ៊ុន X/Open ដែល​មាន​ចំណុច​ប្រទាក់ និង​ការ​ផលិត​ពឹង​ផ្អែក​លើ​ ប្រអប់​ឧបករណ៍​ធាតុ​ក្រាហ្វិក Motif ។ វា​ត្រូវ​បាន​គេ​សម្មត​ថា វា​ជា​បរិស្ថាន​ផ្ទៃ​តុ​ដែល​ងាយ​ស្រួល​ប្រើ ។   K ជំនួស​ឲ្យ​   ប៉ុន្តែ​វាត្រូវ​បាន​គេ​យល់​ថា​ K គួរ​តែ​គ្មាន​អ្វីជំនួស ។ ម្យ៉ាង​វិញ​ទៀត ព័ត៌មាន​ជំនួយ​មួយ​ ក្នុង​ចំណោម​ព័ត៌មាន​ជាច្រើន​មាន​ KDE កំណែ 3 ដែល​បង្ហាញ​ K បច្ចុប្បន្ន​មិន​ត្រឹមត្រូវ​ វា​គ្រាន់​តែ​ជា​តួអក្សរ​មួយ ​ដែល​ស្ថិត​នៅ​ពី​មុខ​ L នៅក្នុង​អក្សរ​ក្រម​ឡាតាំង តួអក្សរ​ដំបូង​នៃ​ពាក្យថា​ Linux (ដែល​ជា​ទីតាំង​ KDE រត់​ជា​ធម្មតា)។

Matthias ជ្រើស​ប្រើ​ Qt toolkit សម្រាប់​គម្រោង​ KDE ។ កម្មវិធី​ផ្សេង​ទៀត​ បាន​ចាប់​ផ្ដើម​អភិវឌ្ឍន​កម្មវិធី​ KDE/Qt យ៉ាង​រហ័ស ហើយ​នៅ​មុន​ឆ្នាំ​ ១៩៩៧ កម្មវិធី​ដ៏​ធំ និង​ស្មុគស្មាញ​​ត្រូវ​បាន​ដាក់​ចេញ​ផ្សាយ​ ។ នា​ពេល​នោះ​ដែរ Qt មិន​ប្រើ​ អាជ្ញាបណ្ណ​កម្មវិធី​ឥត​គិត​ថ្លៃ ហើយ​សមាជិក​នៃ​ គម្រោង GNU  បាន​ខ្វល់ខ្វាយ​អំពី​ការ​ប្រើប្រាស់​ toolkit សម្រាប់​ការ​ស្ថាបនា​កម្មវិធី​ផ្ទៃ​តុ និង​កម្មវិធី​ឥត​គិត​ថ្លៃ​ជា​ច្រើន ។ ជា​ពិសេស KDE ត្រូវ​បាន​យក​ចេញ​ពី​ Debian ព្រោះ​គម្រោងបកប្រែ​ GPL មិន​បាន​អនុញ្ញាត​ឲ្យ​ KDE មាន​តំណ​ទៅ Qt ឡើយ ។ គម្រោង​ពីរ​ត្រូវ​បាន​ចាប់​ផ្ដើម​ ៖  Harmony ដើម្បី​បង្កើតការ​ប្ដូរ​ឥត​គិត​ថ្លៃ​ សម្រាប់​បណ្ណាល័យ  Qt ហើយ​គម្រោង​ GNOME សម្រាប់​បង្កើត​ផ្ទៃ​តុ​ថ្មី​ ដោយមិន​ត្រូវ​ការ​ Qt ហើយ​ស្ថាបនាកំពូល​កម្មវិធី​ឥត​គិត​ថ្លៃ​ទាំងស្រុង ។ 

នៅ​ក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ Qt toolkit បាន​ទទួល​បាន​អាជ្ញាបណ្ណ​ក្រោម អាជ្ញាបណ្ណ  free /[open source license|open source Q Public License (QPL)។ នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ​ដែរការ​ស្ថាបនា​​  KDE Free Qt  ត្រូវ​បាន​បង្កើត​ការ​ធានា​រ៉ារ៉ង​ថា​ Qt ស្ថិ​តនៅ​ក្រោម​ កា​រផ្លាស់ប្ដូរ​នៃ​អាជ្ញាបណ្ណ​សេរី BSD license គួរ​តែ​Trolltech បញ្ឈប់​ដើម្បី​ចេញ​ ឬ​គ្មានកំណែ​​free/open source នៃ​ Qt ដែល​បាន​ផ្សាយ​កំឡុង​ពេល​ ១២ ខែ ។ ប៉ុន្តែកិច្ច​ពិភាក្សា​ បាន​បន្ត​អំពី​ភាព​ត្រូវ​គ្នា​ជាមួយ អាជ្ញាបណ្ណ​សាធារណៈ​ទូទៅ GNU  (GPL) ។ នៅ​ក្នុង​ខែ សីហា ឆ្នាំ ២០០០  Trolltech បាន​បង្កើត​កំណែ​ Unix នៃ​បណ្ណាល័យ​ Qt អាច​រក​បាន​ក្រោម​  GPL, ម្យ៉ាង​ទៀត​ QPL ដែលត្រូវ​បាន​បំបាត់​កង្វល់​នៃ​Free Software Foundation។ ការ​ចាប់​ផ្ដើម​ជាមួយ​ការ​ផ្សាយ​ Qt 4.0 វា​អាច​ប្រើ​បាន​ជា​ កម្មវិធី​ឥតគិត​ថ្លៃ  សម្រាប់​លីនុច Mac និង​វីនដូ បង្ហាញ​ថា ​កំណែ​បន្ទាប់​នៃ​កម្មវិធី​ KDE និង​បណ្ដា​បណ្ណល័យ​នឹងគាំទ្រ​វេទិកា​ (Platforms)​ច្រើន ។ 

ឥឡូវ​ទាំង KDE និង​ GNOME ចូល​រួម​នៅក្នុង​ freedesktop.org ដែល​ការ​ខិតខំ​ប្រឹងប្រែង​ ធ្វើ​ឲ្យ​ផ្ទៃ​តុ​យូនីក​មាន​លក្ខណៈ​ស្តង់ដារ ដូច្នេះ​​វា​នៅ​តែជា​ការ​ប្រកួត​ប្រជែង​រវាង​ពួក​វា ។

គម្រោង KDE របស់ mascot ជារូប​នាគ​ពណ៌​បៃតង ​ដែល​បាន​ដាក់​ឈ្មោះថា  Konqi។ Konqi អាច​មាន​នៅ​ក្នុង​ កម្មវិធី​ផ្សេងៗ​គ្នា​ជា​ច្រើន រួម​ទាំង​ពេល​អ្នក​ប្រើ​ចេញ និង​ចូល​នៅ​ក្នុង​អេក្រង់​ អំពី​ KDE ។ 

មាន​គម្រោង​កម្មវិធី​បើក​ចំហ និង​ឥត​គិត​ថ្លៃជា​ច្រើន ។ KDE ជា​ការ​ខិតខំ​ប្រឹងប្រែងស្មគ្រចិត្ត​ដំបូង​គេ ដូច្នេះ​ក្រុមហ៊ុន​ជា​ច្រើន​ដូចជា Novell ( បង្កើត​ចេញ​ពី SuSE) Trolltech និង​ Mandriva ជួល​អ្នក​អភិវឌ្ឍន​ដើម្បី​ធ្វើ​ការ​នៅ​លើ​គម្រោង​ ។ ចាប់​តាំង​ពី​មានការ​វិភាគ​ទាន់​ផ្ទាល់​ខ្លួន​ ចំនួន​ច្រើន​ទៅ​ឲ្យ​ KDE តាម​រូបភាព​ខុសៗ​គ្នា (ឧទាហរណ៍ កូដ (code) ការ​បកប្រែ និង​សិល្បការងារ​) ការ​រៀប​ចំ​​គម្រោង​ គឺ​មាន​ភាព​ស្មុគស្មាញ​មែន​ទែន ។ បញ្ហា​ភាគ​ច្រើន​ត្រូវ​បាន ​លើក​យក​មក​ពិភាក្សា​ចំនួន​ដែល​ខុស​គ្នា​នៅក្នុង  បញ្ជី​សំបុត្រ​រួម  ។ 

កិច្ច​ពិភាក្សា​សំខាន់​មាន​ដូច​ជា កាលបរិច្ឆេទ​ចេញ​ផ្សាយ​ និង​ការ​រួម​បញ្ចូល​ទាំង​ កម្មវិធីថ្មី ត្រូវ​បាន​បង្កើត​ក្នុង​បញ្ជី​​ kde-core-devel ត្រូវ​បាន​គេ​ហៅ​ថា  core developers។ មាន​អ្នកអភិវឌ្ឍន​ជា​ច្រើន ​ដែល​បាន​ចុះហត្ថលេខា​ ការ​បរិច្ចាក​ទៅ​ឲ្យ​ KDE អស់​រយៈ​ពេល​យ៉ាង​យូរ ។ ការ​សម្រេច​ចិត្ត​មិន​ត្រូវ​បាន ​បង្កើត​តាម​ដំណើរ ការ​បោះឆ្នោត​ផ្លូវ​ការ​ទេ ប៉ុន្តែ​វា​តាម​ការ​ពិភាក្សា​ នៅ​តាម​បញ្ជី​សំបុត្រ​រួម​​ទៅ​វិញ ។ មាន​ករណី​ច្រើន​ហាក់បី​ដូច​ជា ​ធ្វើ​ការ​បាន​ប្រសើរ ហើយ​ការ​ពិភាក្សា​សំខាន់ៗ​មាន​ដូច​ជា (សំណួរ​អំពី​ KDE 2 API គួរ​តែ​ត្រួវ​ត្រូវ​បំបែក​នៅក្នុង​ favour of KDE 3) ប៉ុន្តែ​វា​កម្រនឹង​មាន​ ។ 

ខណៈ​ពេល​ដែល​អ្នក​អភិវឌ្ឍន​ និង​អ្នក​ប្រើ​ជា​ច្រើន​ នៅ​លើ​ពិភាព​លោក គម្រោង​បាន​រក្សាទុក​នៅ​ក្នុង​ប្រទេស​ អាឡឺម៉ង់ ។ ម៉ាស៊ីន​បម្រើ​បណ្ដាញ​ដែ​ល​មាន​ទីតាំង ​នៅ​ឯ​សាកល​វិទ្យាល័យ​ Tübingen និង​ Kaiserslauternអង្គការ​មិន​រក​ចំណូល​នៃ​ប្រទេស​អាឡឺម៉ង់​ (KDE e.V.) ជា​ម្ចាស់​ trademark KDE ហើយ​សនិសិទ្ធ​ការ​សែត​ភាគ​ច្រើន​ប្រារព្ធ​នៅ​ប្រទេស​អាឡឺម៉ង់ ។ 

តាម​​ប្រវត្តិ​គម្រោង​បង្ហាញ​ខាង​ក្រោម ក្រុម​ KDE នៃ​ចេញ​ផ្សាយ​កំណែ​ថ្មីៗ ។ រាល់​កា​រចេញ​ផ្សាយ​ កម្រ​នឹង​ពន្យាពេល​ច្រើន​ជាង​ ពីរ​សប្ដាហ៍​ឡើយ ។ ករណី​លើក​លែង​ KDE 3.1 ដែល​បាន​បន្យាពេល​ច្រើន​ជា​មួយ​ខែ ព្រោះ​ចំនួន​បញ្ហា​ដែល​ទាក់ទង ​សុវត្ថភាព​ដែល​មាន​នៅ​ក្នុង​កូដ ។

ការ​ចេញ​ផ្សាយ​ចែក​ចេញ​ជា​ពីរ​ប្រភេទ major release and minor releases ។ 

មាន​ major releases ចំនួន​ ១១ ៖  1.0, 1.1, 2.0, 2.1, 2.2, 3.0, 3.1, 3.2, 3.3, 3.4 and 3.5 ។  ដែល​ major release បច្ចុប្បន្ន​គឺ 3.5 ដែល​បាន​រួច​រាល់​នៅ​ ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា ឆ្នាំ 2005។  major release បន្ទាប់​​អាច​ជា​ KDE 4.0 ដែល​ត្រូវ​បាន​ដាក់​ ជា​ការកំណត់​ពេល​សម្រាប់​ការ​ចេញ​ផ្សាយ​ នៅ​ ថ្ងៃទី ១១ ខែ មករា ឆ្នាំ 2008 ()។  KDE 4 ពឹង​ផ្អែ​ក​ទៅ​លើ​ Qt 4.x, នៃ​ការ​ផ្លាស់ប្ដូរ major ទៅ​កាន់​ផ្ទៃ​តុ​មួយ​ចំនួន ។

KDE X.0 ចេញ​ផ្សាយ​យ៉ាង​ពិសេស​ ដែល​ពួក​វា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បំបែកទាំង​ប្រព័ន្ធ​គោល​ពីរ (binary និង​ source-compatibility)ជាមួយ predecessor ឬ​ដាក់វា​ឲ្យ​នៅ​កន្លែង​ខុស​គ្នា ការ​ចេញ​ផ្សាយ​ទាំងអស់​មាន​ដូច​ត​ទៅ​នេះ (X.1, X.2, …) នឹង​ធានា​ប្រព័ន្ធ​គោល​ពីរ​ (ABI) និង​ភាព​ត្រូវ​គ្នា​ប្រភព  (API)។ នេះ​មាន​ន័យ​ថា កម្មវិធី​ដែល​ត្រូវ​បាន​អភិវឌ្ឍន​សម្រាប់​ KDE 3.0 នឹង​ដំណើរការ​គ្រប់​ (អនាគត់)កា​រចេញ​ផ្សាយ​ KDE 3 ផ្ទុយ​មក​វិញសម្រាប់​កម្មវិធី​ដែល​បាន​អភិវឌ្ឍន​ KDE 2 ដែលមិន​ទាន់​មាន​ការ​ធានា​អាច​ប្រើ​បណ្ណាល័យ  KDE 3 បាន ។ 

ការ​ផ្លាស់ប្ដុរ​រវាង KDE 1 និង KDE 2 មាន​លក្ខណៈ​ទូលាយ​ពេល​ដែល​ផ្លាស់ប្ដូរ​ API រវាង​ KDE 2 និង​ KDE 3 ត្រូវ​បាន​ប្រៀបធៀប​អត្ថន័យ minor ដែល​កម្មវិធី​ផ្ដល់​ភាព​ងាយស្រួលសម្រាប់​ស្ថាបត្យកម្ម​ថ្មី​ ។ រហូត​មក​ដល់​ឥឡូវចំនួន​កំណែ major KDE  ដើរ​តាម​រង្វិល​របស់​ការ​ចេញ​ផ្សាយ​ Qt ។

ក្រៅ​ពី​ការ​ចេញ​ផ្សាយ​ X.0 ពិសេស​  major release នឹង​អនុញ្ញាត​ឲ្យ​មាន​លក្ខណៈពិសេស​ថ្មីៗ​ជា​ច្រើន ។  Minor releases ជា​ទូទៅ​គ្មាន​លក្ខណៈ​ពិសេស​ទេ ដូច្នេះ​ការ​ចេញ​ផ្សាយ​មួយ​ចំនួននៅក្នុង​បន្ទាត់​  3.5.x បាន​បន្ថែម minor ។ 

ឆាប់ៗ​ខាង​មុ​ខ​នេះ major release ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចេញ​ផ្សាយ​ ការងារ​នៅលើ​ការ​ចាប់ផ្ដើម​របស់​ major release បន្ទាប់ ។ major release ពេលវេលា​ពីរ ឬ​បី​ខែ​ដើម្បី​បញ្ចប់​ ហើយ​កំហុស​ក៏​នឹង​ត្រូវ​បាន​ជួស​ជុល​កំឡូង​ពេល​នេះ​ផង​ដែរ  backportសម្រាប់ stable branch មានន័យ​ថា​​កា​រជួស​ជុល​ទាំ​ង​នេះ​ត្រូវ​បានសហការគ្នា​នៅ​ការ​ចេញ​ផ្សាយ​ stable លើក​ក្រោយ​ទៀត ។ 

កា​រចេញ​ផ្សាយ​ minor KDE មាន​ចំនួន​បី​ចំណាក់ ឧទាហរណ៍ KDE 1.1.1 ហើយ​វា​ផ្តោត​ទៅ​លើ​ការ​ជួសជុល​កំហុស minor glitches ហើយ​បង្កើតការ​កើន​ឡើង​នៃ​ការ​ប្រប្រើ​កាន់​តែ​តូច ទប់ស្កាត់​ការ​បន្ថែម​ លក្ខណៈ​ពិសេស​ថ្មី​ៗ​មួយ​ចំនួន ។ ចំពោះ minor releases ការ​ចេញ​ផ្សាយ​ខិត​ខំ​ធ្វើ​ឲ្យ​ខ្លី​ ។ 

KDE 4 ជា​កំណែរ​ពិសេស​នៃ​ KDE ពឹងផ្អែល​លើ​កំណែរ 4 នៃ​Qt។ កាលបរិច្ឆេទ​ចេញ​ផ្សាយ​របស់​វា​ត្រូវ​បាន​កំណត់​ពេល​ថ្ងៃទី ១១ ខែ មករា ឆ្នាំ 2008។  On 2007-12-11, KDE 4.0 RC 2 was released.

លក្ខណៈពិសេស​​នៃ​គម្រោង​ដែល​បាន​គ្រោង​គឺ ៖ 




#Article 88: បុណ្យណូអែល (476 words)


បុណ្យណូអែល (នៅភាសាអង់គ្លេស បុណ្យ គ្រិស្តម៉ាស)​ ជាបុណ្យ ទិវាប្រសូតិ​ របស់ព្រះយេស៊ូគ្រិស។ គ្រឹស្តសាសនិក ជននៅទូទាំងពិភពលោកតែងតែ ប្រារព្ធពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៥ ខែធ្នូ ដែលជាខួបកំណើតរបស់ ព្រះយ៉េស៊ូគ្រឹស្ត។ នៅទីក្រុងប៊ែតឡេហ៊ែម (ប៉ាឡេស្ទីន) ដែលជាទីកន្លែងបង្កើតគម្ពីគ្រឹស្តសាសនា នៃកំនើតព្រះយ៉េស៊ូ គ្រឹស្ត។

នៅស្រុកបារាំង គេហៅថា ណូអែល ដាណឺម៉ាក ហៅថា ជូល អ៊ីតាលី ហៅថា ណាតាលេ អេស្ប៉ាញ ហៅថា ណាវីដាដ រុស្ស៊ី ហៅថា Roschdevtvo Kristovo ។ល។ ដែលមានន័យ ប្រហាក់ប្រហែលគ្នាថា ថៃ្ងកំណើត យេស៊ូគ្រិស្ត។ តាមលំដាប់ថ្នាក់សំខាន់ នៃពិធីសូត្រមន្ត របស់សាសនាគ្រិស្ត គ្រិស្តម៉ាស មានសារសំខាន់ ទី ៤ បន្ទាប់ពីបុណ្យ អ៊ីស្ទ័រ ឬ ប៉ាក ដែលជាបុណ្យរំកថៃ្ង ព្រះយេស៊ូគ្រិស្ត រស់ឡើងវិញ បុណ្យផិនធិខស្ត ប៉ង់តឺកូត ឬ ថៃ្ងនក្ខត្តឫក្ស គម្រប់ ៥០ថៃ្ង ដែលជាថៃ្ងព្រះមេត្រីចិត្ត យាងចុះមកប្រទាន ឥទ្ធិឫទ្ធិ ដល់សាវ័កព្រះយ៉េស៊ូ គ្រឹស្ត ឲ្យអាចនិយាយបាន ច្រើនភាសា ដើម្បីសម្រួលដល់ ការផ្សព្វផ្សាយសាសនា នៅក្នុងលោកនេះ និងបុណ្យមួយទៀត គឺ អេពីហ្វានី La fete des Rois ជាថៃ្ងសម្ភោធ ព្រះយេស៊ូ ត្រូវនឹងថៃ្ងទី ៦ ខែមករា ។ នេះបើតាមកំណត់ នានា ខាងសាសនាគ្រិស្ត ដែល្តសូមអនុញ្ញាត លើកយកមកជម្រាប ដោយពិតទៅ ថៃ្ងកំណើត ឬ ទិវាប្រសូតិ ព្រះយេស៊ូ ពុំមាននរណាដឹង ពិតប្រាកដថា ជាថៃ្ងណាមែនទែន នោះឡើយ។
was heißt das?

បុណ្យគ្រិស្តម៉ាស ឬណូអែល ចាប់ផ្តើមប្រារព្ធធ្វើ ប្រមាណជា ២០០ឆ្នាំ ក្រោយ គ្រិស្តសករាជ។ កាលពីឆ្នាំ ២២១ ប្រវត្តវិទូសម័យ ក្រុងរ៉ូម ឈ្មោះ Sextus Julius Africanus បានកំណត់ក្នុងសៀវភៅ ប្រវតិ្តពិភពលោក របស់គាត់ យកថៃ្ង ២៥ ធ្នូ ជាថៃ្ងបុណ្យគ្រិស្តម៉ាស។ ដាយគ្រិស្តម៉ាស នៅជាប់នឹងបុណ្យ រដូវរងា ដែលជាឱកាស សប្បាយរីករាយ របស់ជនជាតិជាច្រើន ក្នុងតំបន់ត្រជាក់ ចំហៀងខាងជើង នៃពិភពលោក បុណ្យនេះក៏ចេះតែកើន ប្រជាប្រិយភាព ខ្លាំងឡើង ចាប់ពីសតវត្សរ៍ ទី ៤ រៀងមក ក្នុងអាណាចក្ររ៉ូមុំាង។ 

យោងតាមសព្វវចនាធិប្បាយ Britannica និង ឯកសារដទៃទៀត បុណ្យគ្រិស្តម៉ាស បានត្រូវរៀបចំ ឲ្យមានបែបបទត្រឹមត្រូវ តាមពិធីសាសនា កាលពី យុគកណ្តាល ហើយ ទម្លាប់ចែកចាយ អំណោយ ឬហ្គិហ្វត៍ ឬ កាដូ នោះ ក៏កើតមានចាប់ពី សតវត្សរ៍ ទី ១៥ មក។ នៅប្រទេស អង់គេ្លស ក្រោយមានការប្តូរ ទៅកាន់និកាយ ប្រូតិស្តង់ ក៏មានការហាម មិនឲ្យធ្វើបុណ្យ គ្រិស្តម៉ាស នៅអង់គេ្លស រួមទាំង ស្កត់ឡែនដ៍ ឬ Ecosse និង ក្នុងចំណោមនិគមជន អង់គេ្លស នៅទ្វីបអាមេរិកផងដែរ កាលពីឆ្នាំ ១៦៤៧ ។ ទាល់តែ ចូលដល់ពាក់កណ្តាល សតវត្សរ៍ទី ១៩ ហើយ ទើបបុណ្យ គ្រិស្តម៉ាស បានទទួលប្រជាប្រិយភាព ឡើងវិញ ដោយបានក្លាយជាបុណ្យ ដែលមិនសូវទាក់ទង នឹងខាង សាសនា ដូចមុនទៀត តែជាបុណ្យរីករាយ ប្តូរអំណោយគ្នា ទៅវិញទៅមក ហើយស៊ីផឹកសប្បាយ ជួបជុំញាតិមិត្ត ទៅវិញ។ 

ប័ណ្ណជូនសព្វសាធុការពរ ក្នុងឱកាសបុណ្យ គ្រិស្តម៉ាស និងចូលឆ្នាំថ្មី ដំបូងបង្អស់ បានកើតមានប្រមាណជា ១៦០ ឆ្នាំមុននេះ ហើយគំនិតស្តីពី សាន្តាខ្លស Santa Claus ឬ Pere Noe ដែលសើច ហូ ហូ ហូ ជិះគាវទឹកកក អូសដោយសត្វរមាំង នាំកាដូ ចុះតាមបំពង់ផែ្សង ទៅចែកឲ្យ កេ្មងៗ ដែលប្រព្រឹត្តល្អនោះ ក៏ចាប់ផ្តើមទទួល ប្រជាប្រិយភាព ពីសតវត្សរ៍ ទី ១៩ នៅក្រុងញូវយ៉ក ។ បុណ្យគ្រិស្តម៉ាស នៅ ស,រ,អ, បានត្រូវប្រកាស ជាបុណ្យជាតិ នៅឆ្នាំ ១៨៧០ គឺ​៥ ឆ្នាំ ក្រោយសង្រ្គាមស៊ីវិល រវាង រដ្ឋខាងជើង និងខាងត្បូង។

នៅសតវត្សរ៍ទី១ នៃ គ្រិស្តស័ករាជ ជំនឿក្រៅសាសនា ទាំងអស់នេះ ក៏ត្រូវសាសនាគ្រិស្ត គ្របដណ្តប់ ព្រោះ សាសនា របស់ ជីស័ស ខ្រៃស្ត៍ ពេលនោះ បានចាប់ផ្តើម រីករាលដាល គ្របដណ្តប់ អាណាចក្ររ៉ូមុំាង ។ ក៏ប៉ុនែ្ត ថៃ្ងកំណើត ឬ ទិវាប្រសូតិ ពិតប្រាកដ របស់ យេស៊ូ គ្រិស្ត ពុំមាននរណា ដឹងច្បាស់ថា ជាថៃ្ងណា ឆ្នាំណា ពិតប្រាកដ ឡើយ ដោយគ្មាន បញ្ជាក់ឲ្យដឹង ក្នុងគម្ពីរប៊ីប្ល៍។ដោយសារក្រុងរ៉ូម បានប្រារព្ធ ថៃ្ងកំណើត របស់ មីត្រា ទេវៈនៃពន្លឺ នៅថៃ្ងទី ២៥ ធ្នូ ជាទូទៅ ទើបគេគិតថា គ្រិស្តសាសនិក នៅរ៉ូម ក៏បាននាំគ្នា សន្មតយក ថៃ្ងនោះ ជាថៃ្ងកំណើត របស់ យេស៊ូគ្រិស្ត នោះផងដែរ។នៅសតវត្សរ៍ទី៤ សមេ្តចប៉ាប ក្រុងរ៉ូម ក៏បានប្រកាស ជាផ្លូវការថា ថៃ្ង ២៥ ធ្នូ គឺជាទិវាប្រសូតិ របស់ ព្រះគ្រិស្ត។

និយាយពីបុណ្យគ្រិស្តម៉ាស ចាំបាច់ត្រូវស្គាល់ Santa Claus ឬ Pere Noel ដែលគេតែង ពណ៌‌នាថា ជាបុរសចាស់ ពុកមាត់ពុកចង្កា សស្រមូម ដុះពោះស្ពីង ស្លៀកពាក់ ខោអាវពណ៌‌ក្រហម ថែបស ជាមនុស្សចិត្តល្អ ដែលមានផ្ទះ នៅឯ ប៉ូល ឬ អក្ខោសាន ខាងជើង ដែលគ្របដណ្តប់ ទៅដោយទឹកក។ ជនជាតិហូល្លង់ដ៍ មានទំនៀមស្គាល់ សន្តបុគ្គល ឈ្មោះ Saint Nicolas ឬ Sinterklaas ដែលតែងតែចែកស្ករគ្រាប់ និង អំណោយផេ្សងៗ ឲ្យកូនកេ្មង នៅថៃ្ងបុណ្យ ។ លុះពួក ហុល្លងដ៍ អន្តោប្រវេសន៍ ទៅនៅអាមេរិក គេក៏បាន នាំយក ជំនឿនោះទៅជាមួយផង ហើយនៅសតវត្សទី ១៩ អាមេរិក ក៏បានប្តូរឈ្មោះ គាត់ជា santa claus ឬ Saint Nicolas។ នៅរៀងរាល់យប់ទី ២៤ រំលងអធ្រាត្រចូល ២៥ សាន្តាខ្លស នឹងជិះ គាវទឹកកក ដឹកកាដូ យកទៅចែកឲ្យកូនកេ្មង ដែលប្រព្រឹត្តល្អ មិនខ្ជិលច្រអូស ហើយដែលបានសរសេរ សំបុត្រ សូមអំណោយពីគាត់។ គេនិយាយប្រាប់ កូនកេ្មងតូចៗថា សាន្តា ចុះតាមបំពង់ផែ្សង យកកាដូ ទៅដាក់នៅក្រោម ដើមស្រល់ ដែលគ្រួសារនីមួយៗ តុបតែងដោយអំពូលភ្លើង ខែ្សបូ និង ផ្កាយក្រដាសពណ៌‌ រួចហើយ សាន្តា ក៏នឹងទទួលទាននំ និងទឹកដោះ ដែលគេតែងដាក់ថ្វាយគាត់ នៅលើតុ ។ ក្រៅពីថៃ្ងបុណ្យនេះ សាន្តាខ្លស នឹងនៅផ្ទះ ជាមួយភរិយា ហើយផលិត គឿ្រងលេងផេ្សងៗ ដោយមានពួក ទេវតាតូចៗ ជួយគាត់ ដើម្បី ទុកសម្រាប់ចែក ឲ្យកូនកេ្មង នៅឆ្នាំក្រោយទៀត។ មាននិទានសៀវភៅ កំណាព្យល្ខោន និងភាពយន្តជាច្រើន រៀបរាប់ពីបុណ្យ គ្រិស្តម៉ាស ដែលថ្វីបើជាបុណ្យខាង សាសនាគ្រិស្ត ព្រោះជាទិវាប្រសូតិ របស់ព្រះយេស៊ូ តែក៏បានក្លាយទៅជាបុណ្យ នៃទឹកចិត្តសប្បុរសបុណ្យ នៃការចែកចាយអំណោយ។ 

នៅថ្ងៃបុណ្យណូអែល អ្នកណាដែលមិនទិញអ្វីចែកគ្នា គេតែងប្រដូចទៅនឹង សេដ្ឋីកំណាញ់ស្វិត ឈ្មោះ ស្រ្គូច ក្នុងនិទានរបស់ឆាល្ស៍ ឌិកខឹនស៍ ដែលកំណាញ់ មហាកំណាញ់ ទាល់តែត្រូវ ខ្មោចលង ស្ទើរស្លាប់ស្ទើររស់។ សម័យមុន អំណោយបុណ្យគ្រិស្តម៉ាស ច្រើនជា ប្រដាប់ កេ្មងលេង គឿ្រងឧបករណ៍អគ្គិសនី វិទ្យុ ទូរទស្សន៍ ស្លៀកពាក់ គឿ្រងឧបករណ៍តន្រ្តី និងកីឡា ។ល។ សព្វថៃ្ងឲ្យ ហ្គិហ្វត៍ខារ៍ត ជាកាដូ កេ្មងៗពេញចិត្ត ព្រោះ អាចទៅសែ្វងរក ទិញរបស់ ដែលពួកគេពេញចិត្ត មែនទែន បានដោយខ្លួនឯង ។ យោងតាមតួលេខ របស់ សហព័ន្ធ ក្រុមហ៊ុនលក់រាយជាតិ នៅឆ្នាំ ២០០៦ គេនឹងលក់ ហ្គិហ្វត៍ខារ៍ត បានទាំងអស់២៤៨០០លានដុល្លារ ច្រើនជាង ឆ្នាំទៅមិញ ៦ ពាន់លានដុល្លារ។




#Article 89: ប្រាសាទក្រវាន់ (141 words)


ប្រាសាទក្រវាន់មានទីតាំងស្ថិតនៅ ភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកនគរធំ ខេត្តសៀមរាប ខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទនេះត្រូវបានកសាងនៅឆ្នាំ ៩២១នៃគ.ស ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ (៩១០-៩២៣) ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះជាត្រូវបានសាងសង់ដោយមន្ត្រីម្នាក់ឈ្មោះ មហីធរវម្ម៌ ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់ព្រះបាទហស៌វរ្ម័នទី១ នៃសតវត្សទី១០។ ទោះបីជាប្រាសាទនេះមានលក្ខណៈតូច តែចម្លាក់នៅលើ ឥដ្ឋមានលក្ខណៈល្អឥតខ្ទោះ។ ប្រាសាទនេះមានតួរប៉មប្រាំដែលបែរមុខទៅទិសខាងកើត។ យោងតាមព័ត៌មាននៅលើស៊ុមនៃក្លោងទ្វាររបស់តួប៉មទី២ និងទី៣ និងទី៥ ដែលបានផ្តល់ព័ត៌មានជាសង្ខេបថា មហីធរវម្ម៌បានថ្វាយនូវទីសក្ការៈមួយនៅចំកណ្តាលតួប៉មទី៣ ទៅដល់អាទិទេពនៃសាសនាហិណ្ឌូ ដែលប្រាសាទនេះតំណាងទីស្ថានរបស់ព្រះវិស្ណុ រីឯតួប៉មទី៣ ឧទ្ទិសដល់ព្រះម៉ែទាំងប្រាំ ដែលត្រូវបានកសាងជារូបចម្លាក់ដាក់នៅលើបល្ល័ង្ក យើងឃើញមានរូបរបស់ព្រះម៉ែលក្ស្មីនៅលើផ្ទៃជញ្ជាំងផ្នែកខាងក្នុងនៃប៉មនេះ។ សិលាចារឹកបានឱ្យដឹងទៀតថា អ្នកមកកសាងប្រាសាទគឺជាប្រជារាស្រ្តដែលរស់នៅជុំវិញប្រាសាទនេះ ដែលត្រូវបានរៀបរាប់ឈ្មោះនៅក្នុងសិលាចារឹកនេះ។ ដោយប្តូរពីរចនាបទបាក់ខែង ទៅតាមរចនាបថកោះកេរ្ដិ៍ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មណ៍សាសនា។ នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ព្រះបាទហស៌វម្ម៌ទី១នៅរាជធានីនៃតំបន់អង្គរ គេឃើញមានរាជធានីថ្មីមួយទៀតដែលកសាងដោយឳពុកមាររបស់ព្រះអង្គព្រះនាមព្រះបាទជ័យវម្ម៌ទី៤។ ការកសាងប្រាសាទក្រវ៉ាន់និងប្រាសាទធំនៅកោះកេរត្រូវបានកសាងនៅពេលតែមួយ។
សិលាចារឹកប្រាសាទក្រវ៉ាន់

តាមសៀវភៅបរទេសភាគច្រើនដែលស្តាប់ពុំច្បាស់នូវសម្ដីនៃអ្នកស្រុកដើមនិយាយទៅជាសរសេរ ក្រវាញ តែតាមការណ៍ពិតប្រជាជនហៅប្រាសាទនេះថា ក្រវាន់ (អានថា ក្រវ៉ាន់) ព្រោះប្រជាជនយល់ថាក្រវាន់នេះជាឈ្មោះដើមឈើដែលសម្បូរដុះនៅម្ដុំនោះ។ ក្រវាន់ជាឈ្មោះឈើមួយប្រភេទមានផ្កាក្រអូបឈ្ងុយ ស្រដៀងនឹងក្លិនចេកនួនទុំ។ប្រាសាទក្រវ៉ាន់មានឈ្មោះដើមថា ត្រៃលោក្យថាថ រីឯប្រាសាទធំ នៅរាជធានីកោះកេរមានឈ្មោះថា ត្រីភុមនេស្វរៈ។

ប្រាសាទក្រវ៉ាន់កសាងអំពីឥដ្ឋសាងសង់នៅលើខឿនមួយជាន់មានតួប៉មឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំជាងគេ និងខ្ពស់ជាងគេ។ តួប៉មទាំងប្រាំបែរមុខទៅទិសខាងកើត ដែលមានទ្វារមួយបើចំហ និងទ្វារបីទៀតជាទ្វារបញ្ឆោត សរស និងផ្តែរធ្វើអំពីថ្មភួក។នៅខាងមុខនៃតួប៉មទាំងប្រាំមានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ។ នៅតាមជញ្ជាំងមានចម្លាក់រូបព្រះវិស្ណុ ព្រះនាងលក្ស្មី ព្រះម៉ែធរណី និងរឿងព្រាហ្មតឿជាដើម។ នៅក្នុងតួប៉មប្រាសាទក្រវ៉ាន់មានចម្លាក់ជាច្រើន ដែលរៀបរាប់អំពីរឿងទេវកថា របស់អាទិទេពព្រះវិស្ណុ និងក្រុងពាលី។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទក្រវ៉ាន់ក៏នៅមានចម្លាក់អំពីអាពាហ៍ពិពាហ៍របស់ព្រះវិស្ណុ និងព្រះនាងលក្ម្សីផងដែរ។ នៅលើជញ្ជាំងនៃប្រាង្គធំនៃប្រាសាទក្រវ៉ាន់ ដែលត្រូវបានជួសជុលដោយ លោកហ្គ្រោលីយេ ជាជនជាតិបារាំង យើងឃើញមានចម្លាក់មួយតំណាងឲ្យព្រះអាទិទេពមួយអង្គស្ថិតក្នុងឥរិយាបទ ប្រថាប់ឈររាំយ៉ាងសង្ហាដោយមានព្រះបាទមួយប្រថាប់លើបល្ល័ង្គ ហើយចម្លាក់មួយទៀតដែលគួរឱ្យភ្ញាក់អារម្មណ៍ជាងគេនោះនៅលើផ្កាឈូករីកក្រពុំមួយគួរឲ្យគយគន់ណាស់។ រីឯព្រះហត្ថទាំង៤វិញប្រដាប់ដោយកេតនភណ្ឌដូចជា កងចក្រទិព្វ ខ្យងសង្ខ ដំបងសិល្ប៍ និងដុំមូលតំណាងឱ្យពិភពផែនដី។ នៅផ្នែកខាងក្រោមព្រះបាទរបស់ព្រះអាទិទេពអង្គនេះ គេឃើញមានស្ត្រីម្នាក់កំពុងភាវនាវធម៌ ដែលដៃកាន់ទងផ្កាឈូក គឺព្រះនាងលក្ម្សី ដែលជាព្រះជាយា ឬទេពីរបស់ទ្រង់។ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនោះទៀត គឺនៅក្រោយខ្នងរបស់ព្រះនាង គេឃើញមានគំនូសរាងអង្គាញ់ៗតំណាងឲ្យទឹកសមុទ្រ។ ឥរិយាបទរាំរបស់ព្រះវិស្ណុបែបនេះ ត្រូវបានគូសបញ្ជាក់តាមរយៈគម្ពីរតៃត្តិរីយាសម្ហិតា និងវាជសនេយិ សម្ហិតា ដែលសិក្សាដោយលោក កោម ស្វាមី អ្នកប្រាជ្ញជាតិឥណ្ឌា និងសិលាចារឹកខ្មែរផងដែរ។ ដូចនៅក្នុងវិស័យបដិមាកម្មនៅប្រទេសកម្ពុជាដែរ គេក៏បានជួបប្រទះនូវចម្លាក់បុរាណជាច្រើននៅប្រទេសថៃ និងលាវ ដែលតំណាងព្រះវិស្ណុក្នុងឥរិយាបទដូចគ្នានេះដែរ ទោះបីយើងពុំទាន់មានការសិក្សាលំអិតក្តី។ ដូចករណីចម្លាក់នៅហោជាងនៃប្រាសាទភិមាយប្រាសាទភ្នំរុង និងសិរភូមិ ឬក៏ប្រាសាទវត្តភូជាដើម។ តាមពិតទៅតាមរយៈចម្លាក់ព្រះវិស្ណុត្រីវិក្រមខាងលើនេះ វិចិត្រករខ្មែរចង់បង្ហាញឲ្យសាសនិកជន ដឹងនូវជម្រៅឥទ្ធិពលពិសិដ្ឋរបស់ទ្រង់ ក្នុងការថែរក្សាលោកយើងនេះឲ្យបានគង់វង្សជានិច្ចនិរន្ត ពីព្រោះលោកយើងនេះ ពីកប្បមួយទៅកប្បមួយរមែងតែងត្រូវបំផ្លាញវិនាសមហន្តរាយ ហើយក៏ត្រូវបង្កើត ដោយមហិទ្ធិរិទ្ធិរបស់ព្រះអាទិទេពអង្គនេះឡើងវិញ។ ព្រះអង្គបង្កើតលោកឡើងវិញ ដោយបំផ្លាញរាល់ឥទ្ធិពលអាក្រក់ តាមរយៈ “ការរាំវក់” នេះដែលជាមធ្យោបាយ ឬមាគ៌ាមួយសម្រាប់ទៅកាន់ទីរំលត់សភាវៈអាក្រក់ ឬទុក្ខ។

សិលាចារឹកប្រាសាទក្រវ៉ាន់លេខ K-២៦៩ ចុះកាលបរិច្ឆេទឆ្នាំ៨៤៣សករាជត្រូវនឹងឆ្នាំ៩២១នៃគ្រិស្តសករាជបាននិយាយថា ស្តែងអញស្រីវីរេន្ទ្រាធិបតីវម្ម៌(បុគ្គលការពារដោយក្លាហានជាម្ចាស់គេ)បានស្ថាបនាបដិមាព្រះវិស្ណុនាម ស្រីត្រីភូវនេស្វាមិ(ភាសាបាលី ឬសំស្រឹ្កតមានន័យថា ទេពជាម្ចាស់នៃឋានទាំងបី) ចំណែកស្តែងអញ មហីធរវម្ម៌(បាលីឬសំស្រ្កឹតមានន័យថា បុគ្គលការពារដោយអ្នកទ្រទ្រង់ផែនដីគឺព្រះវិស្ណុ) និងស្តែងអញ ជ័យវីរវម្ម៌ (បុគ្គលការពារដោយជ័យជំនះនិងភាពក្លាហាន)រួមគ្នាកសាងបដិមាព្រះវិស្ណុនាម ស្រីត្រៃលោក្យនាថ(ទេពជាម្ចាសើនៃលោកទាំងបី)។




#Article 90: ពិធីបុណ្យអុំទូក (750 words)


បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណកាលមក​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន ។ ដើម្បីរំលឹកដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​ (​ពួក​ចាម) នៃអាណាចក្រចម្ប៉ា  ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប  ។ ហើយពិធីបុណ្យអុំទូក
របស់កម្ពុជាបានប្រារព្ធធ្វើជាលើកដំបូងក្នុងរាជព្រះបាទ នរោត្ដម ក្នុងឆ្នាំ ១៨៧៣ នេះបើយោងតាមឯកសាររបស់បារាំង (Magasin Pittoresque 1873)  ។​

ដោយថ្ងៃទីមួយ ជាថ្ងៃបើកកិច្ចប្រណាំងទូក​ ស្ថាប័នព្រះមហាក្ស័ត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យ ចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់ពេលល្ងាច គេមានការលយប្រទីបធំៗនៅម៉ោង ៦ ល្ងាច ដែលតំណាងឲ្យស្ថាប័នជាតិ ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ ឬ (Goddess Ganga ) 
 មានព្រះហស្ថកាន់ផ្កាឈូក និង ក្អមទឹក មានយាន្តជំនិះ ជាសត្វទឹក មកករ ត្រីរាជ ក្រពើ អណ្តើក .ល។ គង្គា មកពីពាក្យ ទន្លេនៅឥណ្ឌាឈ្មោះថា កាំងកា (Ganga river) ជាទន្លេ ពិសិដ្ឋ នៃ គ្រប់ជំនឿសាសនាទាំងអស់នៅឥណ្ឌា ជាពិសេស ពួកហិណ្ឌូ ទោះបី ពុំមានទន្លេ (Ganga) នៅខ្មែរ តែព្រះម៉ែគង្គា នៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដូចជា សមុទ្រ ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹបបីបាច់ដល់មនុស្សសត្វទាំងពួង និង ការហូរនាំនូវដីល្បាប់និង ភោគផលត្រីជាដើម ។ 
ខ្មែរក៏មានទន្លេដពិសិដ្ឋមួយដែរ ដែលមានលក្ខណះជា ជ័យភូមិហិណ្ឌូ គឺ ទន្លេសាប ការស្រលាញ់ និង គោរពនូវធម្មជាតិ ជាមាតា និងថែរក្សា មាតាខ្លួន ប្រកបដោយ ការដឹងគុណ និង
ខមាលទោស ប្រជាជនខ្មែរតែងតែ ធ្វើនូវកូនប្រទីបតូចៗ ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គាផង និងដើម្បីជាការបួងសួងផង ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​នេសាទត្រី ដែលជារបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ។ នៅ​ពេល​យប់ តាម​ក្រសួង​នីមួយ​ៗ មាន​បណ្ដែត​ប្រទីប​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយ​គន់ និង​បាញ់​កាំជ្រួច​ អបអរភាពរុងរឿងសំបូរសប្បាយរបស់ជាតិ រីឯថ្ងៃទី២ ជាថ្ងៃសំពះព្រះខែ និង អកអំបុក ដែលប្រព្រឹត្តទៅនៅម៉ោង​ ១២ រំលងអាធ្រាតុ ដែលទាក់ទង ទៅនិងពិធីដាលអំបុក និង អុចចង្កៀងគោម  បួងសួងទៅដល់ព្រះពោធិសាត់ ដែលទ្រង់យកកំណើតជា (សៈសៈបណ្ឌិត) ទន្សាយ ក្នុងដួងព្រះច័ន្ទ ចំនែក នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲសមាជិកងើយអកអំបុកហើយប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲចាញ់ ហើយគេឲអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ ហើយថ្ងៃចុងក្រោយ គឺជាការកាត់ព្រ័ត្យ ដើម្បីបញ្ចប់នៅកិច្ចពិធី បុណ្យអុំទូក ។

សិល្បៈនៃការាំនៅលើក្បាលទូក មានវត្តមានមកជាច្រើនឆ្នាំមកហើយ ត្រូវបានពលរដ្ឋគ្រប់រូបជឿថា តំណាងឲ្យដួងវិញាណនៃអ្នកថែរក្សាទូក ឬហៅថា  ដែលអាចជាវិញាណ ស្ត្រី ឬ បុរស ដែលមកថែរក្សាទូក តាមការអុចធូបសែនព្រេនអញ្ជើញហៅ មុនពេលក្រុមកីឡាករ យកទូកប្រណាំងរបស់ពួកគេមកប្រណាំងជាផ្លូវការណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក ទំនៀមយកស្ត្រីមករាំនៅលើក្បាលទូកនេះ បានបន្តក្នុងផ្នត់គំនិតពលរដ្ឋខ្មែរមកដល់សព្វថ្ងៃនេះ ។
សិល្បៈនៃការាំនៅលើក្បាលទូក ក៏មានវត្តមាន បុរសផងដែរ ដែលតំណាងឲ្យអ្នកដឹកនាំទូក ដែលមានជាសម្រែកបញ្ជាក់ប្រាប់ ឲ្យក្រុមរបស់ខ្លួន ប្រតិបត្តិការណ៍ព្រមគ្នាៗ ដោយស្វាហាប់ និង ស្រុះគ្នាដើម្បីឈានទៅដល់ទីគោលដៅរបស់ពួកគេ។ ទូកប្រណាំងទាំងអស់តែងតែមាននៅរូបគំនូរ ភ្នែកទូក ដែលធ្វើឲ្យទូកហាក់ដូច ជាមានជីវិត តំណាងឲ្យ សត្វនាគ ផុសអណ្ដែតនៅលើផ្ទៃទឹកដូច្នោះដែរ។ 

ពិធីលយប្រទីប ត្រូវបានប្រជាជនខ្មែរជឿថា បានកើតឡើងនៅស.វទី ១៣ តាមរយៈរូបចម្លាក់នៅ ប្រាសាទបាយ័ន ដែលពណ៌នាអំពី ប្រជាជននាសម័យអង្គរ បានប្រារព្ធពិធីដឹងគុណដល់
ព្រះម៉ែគង្គាទេវី អទិទេពនៃអ្នកថែរក្សាទឹក ជំនឿនៃពិធីលយប្រទីបនេះត្រូវបានពលរដ្ឋខ្មែរគោរព តរៀងមក មកដល់បច្ចុប្បន្ននេះ ។ 
តាមកំណត់ត្រាលោក ថាច់ប៉ែន ហៅពិក្ខុ (ប៉ាង ខាត់} ខេត្តឃ្លាំងកម្ពុជាក្រោម នៅក្នុងឆ្នាំ (១៥២៨ នៃ គ.ស) ព្រះបាទ ចន្ទរាជា  ឬ អង្គចន្ទ ទី១ នៃអាណាចក្រលង្វែក បានបញ្ជាឲ្យ ស្ដេចត្រាញ់ នាមពញ្ញាតាត នៅស្រុកបាសាក់ ខេត្តបាសាក់ ​ ឲ្យត្រៀមទ័ពខ្មែរជើងទឹកដើម្បីច្បាំងជាមួយ និង ទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្នវៀតណាមហៅ ត្រាវិញ) ដឹកនាំដោយ ស្ដេចត្រាញ់យួននាម ម៉ាក ដាងដុង (Mạc Đăng Dung of Đại Việt) នៃអាណាចក្រដាយវៀត ។
ទ័ពជើងទឹក ត្រូវប្រជុំធ្វើសមយុទ្ធ ដើម្បីសាកល្បងអុំប្រណាំងគ្នា ដើម្បីបង្កើនល្បឿននៃកងទ័ពជើងទឹក 
ពញ្ញាតាត លោកបាន​ចាត់​របៀប​រៀបចំ​ការពារ​ស្រុក​ឲ្យ​មាន​ទាហាន​ជើង​ទឹក​ចែក​ជា ៣​ក្រុម÷  

ចំណាត់ថ្នាក់នៃការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ដែលទទួលជ័យលាភី ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។  

ពិធីបណ្ដែតប្រទីប របស់កម្ពុជា ដូចគ្នាទៅនិង ពិធី Ganga puja or Ganga Dussehra​ របស់ឥណ្ឌា ដែលប្រារព្ធដើម្បីដឹងគុណដល់ព្រះម៉ែគង្គា ឬ (Goddess Ganga) ដែលធ្វើឡើងជារៀងរាល់ឆ្នាំ​។ ពិធីបណ្ដែតប្រទីប​ គឺជាពិធីដ៏សំខាន់មួយ ដើម្បីឲ្យពលរដ្ឋកម្ពុជាចេះ រំលឹកដល់ការដឹងគុណដល់ប្រភពទឹក ដែលប្រទានដោយព្រះជាម្ចាស់ ដែលជាសារៈសំខាន់ដល់ការទ្រទ្រង់ជីវិតប្រចាំថ្ងៃ​នៃជំនឿសាសនារបស់ពួកគេ ការប្រារព្ធពិធីបណ្ដែតប្រទីបនេះដើម្បីឲ្យប្រជាជនគ្រប់រូប អាចបួងសួងសុំសេចក្ដីសុខផង និងបួងសួង សុំបំណងប្រថ្នារបស់ខ្លួន​ផងដែរ ដើម្បីឲ្យព្រះអទិទេពប្រទានពរជ័យដល់ពួកគេ ។
បណ្ដែតប្រទីប គឺជាការបណ្ដែតចង្កៀងគោមដើម្បីឧទ្ទិសដល់ ព្រហ្មញ្ញសាសនាផង និង ពុទ្ធសាសនាផង 

មករ​ជា​ពាក្យ​សំស្ក្រឹត​ ដែល​មាន​ន័យ​ថា នាគ​សមុទ្រ ឬ សត្វ​ទឹក​ចម្លែក ។ ពាក្យ​នេះ​ជា​ពាក្យ​ដើម​នៃ​ពាក្យ 'mugger' ( गुंडा ) ក្នុង​ភាសា​ហិណ្ឌី។ ភាសា​ហិណ្ឌី ហៅក្រពើ​ថា मकर (មករ ឬ មករៈ)។
មានតំណាលថា មានអសុរៈមួយនាម វរៈត្រា (Vritra) ដែលជាអសុរៈ ដែលគ្រប់គ្រងលើពពួកនាគ បានទប់ទឹកទាំងអស់មិនឲ្យបង្អុរមកឋានមនុស្ស ដោយធ្វើឲ្យមានការកើតគ្រោះរាំងស្ងួតពាសពេញតំបន់ មនុស្សម្នាចាប់ផ្ដើមបួងសួងសុំឲ្យ ពួកទេវៈជួយ រំពេចនោះទេវតាស្រីមួយអង្គ ប្រកបដោយកិរិយាល្អស្អាត បានរំសាយសក់ចុះមកបង្កើតជាប្រភពទឹក នៅតំបន់នោះ មនុស្សម្នាសប្បាយចិត្តជាខ្លាំងក៏ប្រសិដ្ឋនាមទ្រង់ថា ព្រះម៉ែគង្គា (Goddess Ganga) ពេលនោះព្រះកេសារ (សក់) មួយសរសៃរបស់ព្រះនាងគង្គា បានធ្លាក់​មកដល់​ឋាន​មនុស្ស ក៏បានក្លាយជាសត្វមករ ហើយខ្លាំងជាងអ្វីៗទាំងអស់នៅលើលោក វាក៏បានលេប​​រាល់​សព្វសត្វ ទាំងពួងដែលវាជួបប្រទះ មិនថាមនុស្ស្ រាជសីហ៍ ឬ ពស់នាគរាជ ឡើយ ។
ដោយនៅឋានកណ្តាលគ្មានអ្នកណាអាចបង្ក្រាបសត្វមករនេះបាន ព្រះឥសូរ ឬ ព្រះសីវៈ (Shiva) ក៏ចុះមកតទល់ជាមួយមករ ដោយមានការសន្យាពីព្រះនាងគង្គាថា បើ​ព្រះឥសូរ​អាចចាប់សត្វមករ នោះបាន ទ្រង់នឹងរៀបអភិសេកជាមួយ។  ព្រះឥសូរក៏បានចុះមកតទល់ជាមួយនឹងមករ​អស់រយៈ​ពេលជាច្រើនថ្ងៃនៅតែមិនដឹងឈ្នះចាញ់។ ព្រះនាងគង្គាក៏បានប្រាប់ព្រះឥសូរ ថាបើព្រះអង្គចង់បង្ក្រាបមករ​បាន លុះត្រាតែព្រះអង្គលើកទូលព្រះបង្គំមកដាក់លើបាតដៃរបស់ព្រះអង្គ ហើយព្រះនាងគង្គារ បានប្រើកេសាររបស់ខ្លួនទម្លាក់ទៅក្នុងទឹក ដើម្បីស្រូបទាញយកទឹកទាំងអស់ចេញ រួចទុកឲ្យតែមករ​នោះឲ្យនៅលើគោក 
មករដែលជាសត្វទឹក ក៏ប្រែមកជាជើងរាជសី ព្រះឥសូរ ក៏ប្រើមហាទម្ងន់ អង្គុយសង្កត់ពីលើសត្វមករ មករមិនអាចទ្រាំនិងទម្ងន់ដែលសង្កត់របស់ព្រះឥសូរបាន មករ ក៏សុខចិត្តចុះចាញ់ព្រះឥសូរ ដោយអនុភាពកាចសាហាវ របស់សត្វមករ ព្រះឥសូរក៏ជប់ត្រង់មាត់សត្វមករ ឲ្យទៅជាប្រមោយសត្វដំរី សត្វមករ ក៏សន្យាថា និងខ្ជាក់រាល់សព្វសត្វ​ទាំងពួង​​នោះ​ចេញ​មកវិញ ហើយព្រះឥសូរ ក៏បានយកសត្វមករធ្វើជាយាន្តជំនិះចាប់ពីពេលនោះមក ហើយសត្វមករក្នុងទម្រង់ប្រមោយដំរី ក៏ត្រូវបានគេប្រសិទ្ធនាមថា គជសី ដែលមានរូបរាង្គស្រដៀងគ្នាទៅនិង រាជសី ដែលជាស្តេចតោ ជាអ្នកការពារ
ព្រះរាជាណាចក្រកម្ពុជាបានធ្វើយកមកធ្វើជានិមិត្តរូប បាវចនាជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ ។ ការប្រណាំងទូកនាគអាចត្រូវបានគេមើលឃើញថាជាការបង្ហាញឡើងវិញនូវនិមិត្តរូបទាំងនេះ ដែលជា ការប្រយុទ្ធគ្នានៃនិទាន ទេវកថា ផងដែរ ។ 

តាមគម្ពីរ ពុទ្ធសាសនា សុវណ្ណសាមជាតក (ភាសាបាលី)  
ក្នុងកាល​កន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយ​រាជ្យក្នុង​ក្រុង​ពារាណសី​ មានតំណាលនិទានថា កាល​នោះ​ព្រះសម្ពុទ្ធបរមគ្រូ  ទ្រង់សោយព្រះជាតិជាសត្វ​ទន្សាយ នៅអាស្រ័យ​ក្នុងដងព្រៃមួយ ក្នុងព្រៃនោះមាន ស្វា១ ចចក១ ភេ១ ជា​សំឡាញ់​​នឹង​គ្នា ​បាននៅរួមជាមួយនឹងទន្សាយ សុទ្ធតែជាបណ្ឌិត​សត្វ គឺសត្វ​ដែលមានចំណេះដឹង ​តែងនាំគ្នាស្វែងរកអាហារតាមគោចរស្ថានរៀងៗខ្លួន ដល់ពេល​ល្ងាច​ទើប​មកជួបជុំគ្នា ។ ចំណែកសៈសៈបណ្ឌិតគឺ (ទន្សាយ) តែងពន្យល់​ធម៌ដល់​សត្វទាំង​បីថា៖ អ្នករាល់គ្នាត្រូវធ្វើទាន រក្សាសីល ធ្វើឧបោសថកម្មកុំបីខាន ។

និង បានត្រាច់ចរណ៍ រកអាហារទៅតាមសណ្ឋានរៀងៗខ្លួន (សត្វភេ រកបាន​ត្រីថ្ពិនងាប់ស្រាប់ ​៧ក្បាល)  (សត្វចចក រកបានសាច់ ​ទន្សងទើបតែស្លាប់មួយក្បាល) (សត្វស្វា រកបានផ្លែស្វាយមួយផ្លែ) ចំណេកឯ សៈសៈបណ្ឌិត (ទន្សាយ រកមិនអាហារសោះ) វេលានោះដែរ សក្កៈទេវរាជ នៃឋានទេវតា ឬ ព្រះឥន្ទ្រ (Indra) បានក្រឡាខ្លួនជាពួក សមណៈព្រាហ្មណ៍ នៃសាសនាហិណ្ឌូ ហៅថា ឥន្ទ្រព្រាហ្មណ៍ ចុះមកសាកល្បង ការបំពេញបរមីសីលនៃសត្វទាំងបួន ដោយល្បងជាការសុំអហារ នៃទាន​ ភេ ចចក ស្វា បានឲ្យអាហាររបស់ខ្លួន រៀងៗខ្លួន ប៉ុន្តែ សៈសៈបណ្ឌិត (ទន្សាយ) គឺមិនមានអាហារជាប់ខ្លួននោះទេ
ឥន្ទ្រព្រាហ្មណ៍ បានសុំអាហារ សៈសៈបណ្ឌិត (ទន្សាយ) ជាច្រើនលើក ហើយពោលថា ៖ ម្នាទន្សាយ អង្គអត្មា មិនធ្វើ​បាណាតិបាតា នោះទេ​ បាណាតិបាតា ប្រែថា ការមិនសំលាប់សត្វ ឬ ប្រមាថជីវិតអ្នកដទៃ ទន្សាយ តបថា ចូរម្នាលព្រាហ្មណ៍ទៅរក​អុសបង្កាត់​ភ្លើង​ហើយមក​ប្រាប់​ដល់ខ្ញុំចុះ ខ្ញុំនិង​លោត​​ ទម្លាក់​ខ្លួនត្រង់កណ្តាល​រ​ងើកភ្លើងនោះ ​បើសាច់ខ្ញុំ​ឆ្អិនល្មម​ហើយ​ សូម​ម្នាលព្រាហ្មណ៍ពិសាហើយធ្វើសមណៈធម៌ចុះ ។ វេលានោះឥន្ទ​ព្រាហ្មណ៍បានបង្កាត់ភ្លើង ​ឆេះសន្ធោរ​សន្ធៅ​ ហើយមកប្រាប់ដល់​ទន្សាយបណ្ឌិត ទន្សាយបណ្ឌិត ក៏លោតទៅជិត​គំនរភ្លើង​នោះហើយពោលថា៖ ទានរមែងដោយសចៈ បើទានដែលករុណាឲ្យនោះមិនបរិសុទ្ធ ការបំពេញបរមីក៏គ្មានន័យនោះដែរ ​ពោលចប់ សៈសៈបណ្ឌិត (ទន្សាយ) ក៏​​រលាស់​ខ្លួនបីដងហើយ ក៏លោតទៅក្នុងគំនរភ្លើង​ដោយ​ចិត្ត​រីករាយ​​និងជ្រះថ្លា ប៉ុន្តែគំនរភ្លើងនោះមិនកក្ដៅឆេះរោមបណ្ឌិត ទន្សាយឡើយ ក្រោយមកឥន្ទ្រព្រាហ្មណ៍ បានក្រឡាខ្លួនជា ព្រះឥន្ទ្រវិញ ហើយពោលថា ទានដែលជ្រះថ្លាគឺជាគុណដប្រពៃ ព្រះឥន្ទ្ ក៏បន់ស្រន់សុំឲ្យព្រះម៉ែគង្គា ដែលរក្សាពិភពទឹកនៅក្នុងលោក ហោះនាំយក ម្នាលទន្សាយបណ្ឌិត ដែលមានគុណរបស់អ្នក​ចូរតាំង​នៅអស់​មួយ​​កប្ប កុំឳ្យ​រលុបបាត់នៅក្នុងភទ្ទកប្បឡើយ ព្រះម៉ែគង្គាក៏ពរទន្សាយពោធិសត្វហោះទៅមណ្ឌលព្រះច័ន្ទ រួចអធិដ្ឋានសូមឲ្យរូបទន្សាយមានឌិតជាប់ក្នុងដួងព្រះច័ន្ទ ។ ឯសត្វទាំង ៤ ក៏នាំគ្នារក្សាសុចរិតធម៌ ដរាបដល់អស់អាយុ បានទៅកើតក្នុង​ទេវលោក​ទាំងអស់គ្នា 
ជាតកនេះព្រះសាស្តាទ្រង់ត្រាស់ថា ភេក្នុងកាលនោះគឺអានន្ទ ចចកគឺ​មោគ្គល្លាន​ ស្វាគឺសារីបុត្រ ព្រះឥន្ទ្រគឺឥន្ទ្រព្រាហ្មណ៍ ទន្សាយបណ្ឌិត​គឺអង្គ​ព្រះតថាគត ​៕​
ចាប់ពីពេលនោះមក ព្រេងនិទានដ៏មានអត្ថន័យនេះ បានដក់ជាប់នៅក្នុងផ្នត់គំនិត ខ្មែរពុទ្ធសាសនិក មកដល់បច្ចុប្បន្ន ហើយបានផ្សារភ្ជាប់ទៅនិងជំនឿ សែនព្រេន សំពះព្រះខែ សូមពរពីពួកទេវតា ដើម្បីថែរក្សាសេចក្ដីសុខចម្រើនដល់ពលរដ្ឋជារៀងរាល់ឆ្នាំ ។ 

ប្រវត្តិពិធី អកអំបុក ប្រវត្តិនេះមានមកយូលង់ណាស់មកហើយ ដែលគេជឿថា ក្នុងរាជព្រះបាទ បរមរាជា ក្នុងឆ្នាំ (១៥៦៨ នៃ គ.ស) ដែលកើតឡើងតាមរយៈព្រះសុបិន របស់ព្រះអង្គ ដែលព្រះអង្គ សុបិន ឃើញព្រះឥន្ទ្រ (Indra) ប្រយុទ្ធគ្នាជាមួយពួកបីសាច (Demon) នៅក្នុងបន្ទាយលង្វែក ហើយទ្រង់ឃើញ ព្រះឥន្ទ្រ បានចោលកាំរស្មីរន្ទះសម្លាប់ពួកបីសាចនោះ ភ្លាមនោះសម្លេងរន្ទះ បានបាញ់បន្លឺឡើង ធ្វើឲ្យទ្រង់ភ្ញាក់ឡើង លុះព្រឹកឡើងទ្រង់ចាត់ឲ្យមន្ត្រីហែរហមទៅមើលដីបរិវេណជុំវិញក្នុងបន្ទាយលង្វែក ក៏ប្រទះឃើញដីមួយកន្លែងមានស្នាមរន្ទះបាញ់ពិតមែននោះ ព្រះរាជាទ្រង់ ក៏បាននាំព្រះមហេសី ស្រីស្នំ ក្រុមការ រួមទាំងញាតិវង្ស ព្រាហ្មបរោហិត មន្រ្តីសេនាបតី ទាំងអស់ ធ្វើពិធីសែនក្រុងពាលី បួងសួងដល់ទេវតាទាំង ៨ទិស អស់រយៈពេល ៣ថ្ងៃ។ ។ ហើយទ្រង់បានបញ្ជារឲនាមុឺនសេនាសាងសង់វត្តមួយដើម្បីបូជាដល់ព្រះឥន្ទ្រ ដែលមានឈ្មោះថា វត្តព្រះឥន្ទ្រ  ក្នុងខេត្តកំពង់ឆ្នាំង ហើយក្រោយមកបានប្ដូរឈ្មោះមក វត្តព្រះឥន្ទ្រទេពវិញ ដោយការសាងរូបបដិមាព្រះពុទ្ធដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ ។  ​ ពេលសាងសង់វត្តនេះបញ្ចប់ទ្រង់រៀបចំឲ្យមានកិច្ចពិធី ដាលអំបុក នេះឡើង គេ​ត្រូវ​ចាត់តាំង​អ្នក​ដាល់​ដោយមាន​កម្លាំង​ត្រៀម​ជំនួយ៤ ឬ៥នាក់ អ្នក​លីង​ដែល​អាចមាន២ឬ៣នាក់ ក្នុងមួយក្រុម។ គេ​ចាត់តាំង​អ្នកដើរ​ប្រមូល​ត្បាល់​អង្រែ ដើររក​អំបែង​ធ្វើ​ឈើ​ឆ្កៀស​ត្រៀម​ទុកជាមុន​ឲ្យ​ស្រេច។ ធម្មតា​បុណ្យ​មហា​អំបុក គេ​ត្រូវមាន​ត្បាល់​ពី ៣០ ទៅ ៥០ ដើម្បី​ញ៉ាំង​ពិធី​នេះ​ឲ្យ​មាន​ភាព​ឧឡា​រិ​ក។ ដូច្នេះ គេ​ក៨ត្រៀម​មនុស្ស ៣០ ឬ ៥០ ក្រុម​ដើម្បី​ចូលរួម​ក្នុង​ពិធី​នេះដែរ។

នៅ​ថ្ងៃបុណ្យ​សម្ភារៈ​គ្រប់​ប្រភេទ​ដែល​ត្រូវការ​ចាំបាច់​ក្នុង​ពិធី ត្រូវបាន​ដឹកជញ្ជូន​យកទៅដាក់​ឯ​វត្ត​ជាស្រេច​តាំងពី​ថ្ងៃរសៀល​ម្ល៉េះ។ នៅពេល​ព្រលប់​ប្រមាណ​ម៉ោង ៦ កន្លះ អ្នកចាត់ចែង​បុណ្យ​បាន​បង្គាប់​ឲ្យ​ក្រុម​ដាល់អំបុកនីមួយៗ តម្រៀប​ត្បាល់ ចង្ក្រាន​ជា​ជួរ​យ៉ាង​ត្រង់ ហើយ​វែង នៅតាម​ចំនួន​ត្បាល់​ដែល​អាចមាន។
ដំបូង​ឡើង​អ្នក​បញ្ជាការ បាន​បង្គាប់​ឲ្យ​គ្រប់​ក្រុម​បង្កាត់ភ្លើង ដាំ​អំបែង​ឲ្យ​បាន​ក្ដៅស្មើៗគ្នា​មុន​ចាប់ផ្ដើម​ពិធី។ នៅពេល​ពិធី​មហា​អំបុក​ចាប់ផ្ដើម​សកម្មភាព​គេ​សន្មតគ្នា​យក​សំឡេង​គង​ជា​សញ្ញា​បញ្ជា។ លុះ​ឃើញថា អំបែង​គ្រប់​ក្រុម​មានកំ​ដៅ​ល្មម​ហើយ គេ​នោះ​គង​មួយ​អន្លូង​ជាស​ញ្ញា ប្រាប់​ឲ្យ​ចាក់​ស្រូវ​ទៅក្នុង​អំបែង។ អ្នក​លីង​បាន​វាស​វី​ឈើ​លីង​ទៅលើ​គ្រាប់ស្រូវ​ក្នុង​អំបែង​ទៅតាម​បច្ចេកទេស ឬ​បទពិសោធន៍​របស់ខ្លួន។ លុះ​ប៉ាន់ស្មាន​ដឹងថា ស្រូវ​លីង​នោះ​ឆ្អិន (ដោយ​គ្រាប់ស្រូវ​ចាប់​ផ្ទុះ​ប្រែសៗ ជា​បន្ត​បន្តា​ប់) ហើយ​នោះ​ស្នូរ​គង​អន្លូង​ទី​ពីរបាន​បន្លឺ​ឡើងជា​សញ្ញា​ប្រាប់ថា ឲ្យ​អ្នក​លីង​លើក​អំបែង​ចាក់​ស្រូវ​លីង​ឆ្អិន​ល្មម​នោះ​ទៅក្នុង​ត្បាល់ ព្រម​គ្នា បន្ទាប់ពីនោះ​ភ្លាម​ស្នូរ​អង្រែ​បាន​បញ្ចេញ​សន្ធឹក​យ៉ាង​កក្រើក​ដី។

អ្នក​ដាល់អំបុក​ គ្រប់​ក្រុម​បាន​បុក​និង​ឆ្កៀស​យ៉ាង​ញាប់ដៃ ដើម្បី​លៃ​យ៉ាងណា​ឲ្យ​អំបុក​របស់ខ្លួន​មានគុណ​ភាពល្អ។ នៅពេលនេះ ទស្សនិកជន​រាប់ពាន់នាក់​មកឈរ​ចោមរោម​មើល​ទស្សនីយភាព​នេះ​យ៉ាង​សប្បាយ​ព្រឺព្រួច ដោយ​ឃើញ​ត្បាល់​អំបែង ចង្ក្រាន​តម្រៀប​គ្នា​យ៉ាង​ត្រង់ ដោយ​ឃើញ​ចង្កៀងគោម ឬ​ចង្កៀងម៉ាំងសុង​ជះ​ពន្លឺ​ព្រោងព្រាត ដើម្បី​បំភ្លឺ​អ្នក​ដល់​អំបុក និង​ទស្សនិកជន។ គេ​រំភើប​រីករាយ​ដោយ​ឃើញ​ចលនា​ស្ត្រី​អ្នក​ដល់​អំបុក មាន​រូបរាង​ស្អាតបាត ប្រដាប់​ដោយ​សម្លៀកបំពាក់​សម្រាប់​ថ្ងៃបុណ្យ​ធ្វើ​កាយវិការ​លើក​អង្រែ​បុក​អំបុក​យ៉ាង​ទន់ភ្លន់។ មិនយូរប៉ុន្មាន ស្នូរ​គង​ទី៣បានធ្វើ​ឡើង (មូង) ជា​សញ្ញា​ប្រាប់​ឲ្យ​អ្នក​ដាល់អំបុក​កាយ​អំបុក​ដាក់​កញ្ជើ។ រួច​សំឡេង​គង ក៏បាន​បន្លឺ​ជាស​ញ្ញា​ប្រាប់​ឲ្យ​អ្នក​ដាល់អំបុក​កាយ​អំបុក​ដាក់​កញ្ជើ។ រួច​សំឡេង​គង ក៏បាន​បន្លឺ​ជាស​ញ្ញា​ឲ្យ​ចាក់​ស្រូវ​ទៅក្នុង​អំបែង ដើម្បី​លីង​ជា​បន្តទៀត។ សកម្មភាព​នេះ ប្រព្រឹត្តឡើង​ក្នុង​ចលនាដដែលៗទាល់តែ​អស់​ស្រូវ​មួយ​តៅ ទើប​បញ្ជាការ​ដាល់អំបុក​ជា​សមូហភាព​នេះ។ គេ​អាច​ប៉ាន់ស្មាន​បាន​ថា តាំងពី​ពេល​ចាប់ផ្ដើម​រហូតដល់​ពេល​បញ្ចប់​នៃ​ពិធី​ដាល់អំបុក អាចមាន​ថេរៈវេលា​ពី៤ ទៅ ៥ ម៉ោង។
អ្នកផង​ធ្លាប់​បានដឹងហើយថា ពិធី​អកអំបុក​ត្រូវ​ប្រព្រឹត្តធ្វើ​នៅពេលព្រះ​ខែរៈត្រ​ង់ ឬ ពេលដែល​ព្រះ​ចន្ទ​គោចរ​មក​ចំ​ពីលើ​ក្បាល។ ដូច្នេះ នៅពេល​ដាល់អំបុក​បាន​ចប់​ហើយ គេ​ចាត់ចែង​អុំ​អំបុក​ជាបន្ទាន់ ដោយ​គេ​បាន​ត្រៀម​ចង្អេរ៣ឬ៤ ក្នុងមួយក្រុមៗ សម្រាប់​អុំ​អំបុក​ឲ្យ​បាន​ឆាប់​ទាន់ពេលវេលា​ដែល​លោក​អាចារ្យ​បានគ្រោង​ទុក​ក្នុង​កម្មវិធី។ លោក​អាចារ្យ បាន​ប្រកូក​ប្រកាស​ឲ្យប្រុសៗ កម្លោះៗចូលមក​អកអំបុក​នៅ​តាម​តុ តាម​ក្រុម​ដែល​បាន​តម្រៀ​ម​គ្នា​ហូរហែ​ជា​ជួរ បំភ្លឺ​ដោយ​ចង្កៀងគោម គួរ​ឲ្យ​សប្បាយរីករាយ។ ស្រី​ម្នាក់​ចាប់​សក់​បុរស​ភ្ងើយ ហើយ​បង្គាប់​ឲ្យ​ប្រុស​នោះ​ហាមាត់​ឲ្យ​ធំ។ ស្រី​ម្នាក់ទៀត​ក្ដាប់​អំបុក ហើយ​បង្ហូរ​អំបុក ទៅក្នុង​មាត់​ប្រុស​នោះ។   គេ​បង្អក​ដូច្នេះ ម្ដង​ហើយ​ម្ដងទៀត ដោយ​សួរថា ពេញ​ឬ​នៅ? “ អ្នក​ត្រូវគេ​បង្អក មិនទាន់​ឆ្លើយ​ស្រួលបួល​ផង ក៏​ត្រូវគេ​បង្អក​បន្ថែមទៀត ទាល់តែ​ឆ្លើយ​ចេញមក​ទាំង​ឡុលៗ មិន​ច្បាស់​ថា ពេញ​ហើយ។ បន្ទាប់ពី​បង្អក​អំបុក​ហើយ គេ​បង្អក​ចេញ​ទៀត ដោយ​ចាប់​ញាត់​ឲ្យ​តែ​ខាង​ឈ្នះ​ដៃ។ ប្រុស​អ្នក​អកអំបុក មើល​ពី​ខាងក្រៅ ហាក់ដូច​បានទទួល​នូវ​ទា​រុក​ណ​កម្ម​មួយ ព្រោះ​ត្រូវគេ​បង្អក​អំបុក​ពេញមាត់​ហើយ ត្រូវគេ​ញាត់​ចេក​ទាំងមូល​ថែមទៀត ធ្វើ​ឲ្យ​មាត់​គេ​ពេញ​ហួស​ពី​ចេញ គឺ​ដល់​ថ្នាក់ «ហៀរ»។ និយាយ​ក៏​មិន​រួច ទំពារ​ក៏​មិនកើត​យ៉ាង​នេះហើយ​នៅ​ត្រូវគេ​គក់​ខ្នង​ឮសូ «ឌិប» ដោយ​សួរថា «ពេញ​ឬ​នៅ?» ។ លុះ​ឆ្លើយ​ដោយ​មិន​ច្បាស់​ថា «ពេញ​ហើយ» ស្រីៗ ក៏​សួរ​ទៀតថា ឆ្នាំក្រោយ​ភ្លៀង​ល្អ ឬទេ ? ឬ​សួរ​សង្ខេប​ខ្លី​ថា ភ្លៀង​ឬ​មិន​ភ្លៀង អក​ឆ្លើយ​មិន​ច្បាស់«ឡុល»ថា «ភ្លៀង!» ។ ក្រុម​ណា​ក៏​អក​តាម​របៀបនេះ គឺស្រីៗបង្អក​អំបុកប្រុសៗ ។ ព្រមជាមួយ​ចលនា​អកអំបុក​ជា​ទ្រង់ទ្រាយ​ធំ ដូច​មហា​អំបុក​ដែរ​នេះ គេ​ឃើញ​សកម្មភាព​មួយ គឺ, កសិករ​ខ្មែរ​នៅ​ស្រុកស្រែ បាន​ឱកាស​ជួបគ្នា ក​ម្លោះ​ជួប​ក្រមុំ។ គេ​បាន​សម្ដែង​ការស្និទ្ធស្នាល​ជាមួយគ្នា តាម​ការអនុគ្រោះ​របស់​ប្រពៃណី នៅក្រោម​ក្រសែភ្នែកចាស់ៗ ជា​ឱ​ពុក​ម្ដាយ​របស់​ក​ម្លោះ និង​ក្រមុំ។ អត្ថន័យ​ម្យ៉ាងទៀត គឺ​ក្នុង​ពិធី​មហា​អំបុក អកអំបុក​នេះ ទាំងអស់គ្នា​បានបង្ហាញ​អំពី​សាមគ្គីភាព​ជិតស្និទ្ធ​ក្រោម​ការដឹកនាំ​របស់​បញ្ជា​ការ​ម្នាក់ គឺ​ចាស់​ស្រុក។ អ្នកអនុវត្ត​គោរព​បទបញ្ជា​របស់​មេ​កោយ​យ៉ាង​សស្រាក់សស្រាំ ធ្វើ​ឲ្យ​ពិធី​នេះ​ទទួលបាន​ជោគជ័យ។ ពេល​អកអំបុក​ទៀតសោត គេ​ឃើញ​អំបុកពេញៗកញ្ជើ ចេក​គ្រប់មុខ​រៀបចំ​ពោរ​ពាស​លើ​តុ។ គេ​ឃើញ​ម្យ៉ាងទៀត នៅពេល​បង្អក និង​ពេល​អកអំបុក​នឹង​ចេក​កំពប់ ធ្លាក់​រពោង​របា​យមក​លើដី ជាការ​បកស្រាយ​នូវ​ភាពសម្បូរ​ហូរហៀរ​រប​ស់​ស្រុកទេស​ពី​បុរាណ។ 




#Article 91: នរោត្ដម សីហនុ (830 words)


ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី (៣១ តុលា ១៩២២១៥ តុលា ២០១២)（ភាសាចិន：西哈努克） ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពីឆ្នាំ១៩៤១ដល់១៩៥៥ និងម្ដងទៀតចាប់ពី ឆ្នាំ១៩៩៣ ដល់ ២០០៤។ ព្រះ​អង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ​ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន។ គោរម្យងារជាកិត្តិយសជាព្រះបិតាឯករាជ្យជាតិខ្មែរក្រោយពីព្រះអង្គបានដាក់រាជ្យថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះ​បរមនាថនរោត្តម-សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី មានគោរម្យងារថា ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណភាពទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ។ 

ព្រះអង្គជាអ្នកគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជាចាប់ពីឆ្នាំ១៩៥៣ ដល់ ១៩៧០។ បន្ទាប់ពីការដាក់រាជ្យលើកទីពីររបស់ព្រះអង្គក្នុងឆ្នាំ២០០៤ ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះមហាវីរក្សត្រ ជាតំណែងមួយក្នុងនោះដែលព្រះអង្គបានទទួលបានការទទួលខុសត្រូវជាច្រើនកាលអតីតរបស់ទ្រង់ ជាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ។

ជាព្រះរាជបុត្រនៃព្រះបាទនរោត្តម-សុរាម្រិត និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ-កុសមៈ ព្រះសីហនុបានកាន់តំណែងជាច្រើនមែនទែនតាំងពីឆ្នាំ១៩៤១ ដែលសៀវភៅកំណត់ត្រាពិភពលោកហ៊្គីននីស បង្ហាញថាទ្រង់ថាជាអ្នកនយោបាយដែលបានបម្រើក្នុងដំណើរផ្លាស់ប្ដូរនៃមុខតំណែងនយោបាយធំៗបំផុតរបស់ពិភពលោក។ ទាំងនេះរួមមានពីរអាណ្ណត្តិជាព្រះមហាក្សត្រ តំណែងពីរជាសម្ដេចព្រះរាជបុត្រ តំណែងមួយជាប្រធាន តំណែងពីរជានាយករដ្ឋមន្ត្រី ដូចគ្នាតំណែងមួយចំនួនជាមេដឹកនាំនៃរដ្ឋាភិបាលនិរទេសជាច្រើន។ ទ្រង់បានបម្រើការជាប្រមុខរដ្ឋជាអាយ៉ងរបស់រដ្ឋាភិបាលខ្មែរក្រហមនៅឆ្នាំ១៩៧៥–១៩៧៦។

ភាគច្រើននៃតំណែងទាំងនេះជាព្រះកិត្តិយសតែប៉ុណ្ណោះ រួមមានតំណែងចុងក្រោយជាព្រះមហាក្សត្រកម្ពុជាអាស្រ័យរដ្ឋធម្មនុញ្ញ។ សម័យកាលនៃការគ្រប់គ្រងជាក់ស្ដែងរបស់ព្រះសីហនុលើកម្ពុជាគឺបានចាប់ពី ថ្ងៃ៩ វិច្ឆិកា ១៩៥៣ ​នៅពេលដែលកម្ពុជាបានទទួលបានឯករាជ្យពីបារាំង រហូតដល់ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ នៅពេលនោះលោកឧត្តមសេនីយ៍លន់-ណុលនិងសភាជាតិបានទម្លាក់ព្រះអង្គ។ប.

នៅពេលព្រះអយ្យកោខាងមាតារបស់ព្រះអង្គ ព្រះបាទស៊ីសុវត្ថិ-មុនីវង្ស បានសោយទិវង្គតនៅ ថ្ងៃ២៣ មេសា ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសរើសព្រះអង្គម្ចាស់សីហនុជាព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងពេលនោះ កម្ពុជាក្រោមអាណានិគមធ្លាប់ជាប៉ែកនៃសហភាពឥណ្ឌូចិន ដែលបានគ្រប់គ្រងដោយរដ្ឋាភិបាលវិចឈីដែលសហការនិយមអ័ក្ស។ ការអភិសេកទ្រង់បានប្រារព្ធនៅ ថ្ងៃ៣ ឧសភា ១៩៤១។ នៅខែមីនា១៩៤១  អធិរាជាណាចក្រជប៉ុន បានកាន់កាប់កម្ពុជា ប៉ុន្តែបានអនុញ្ញាតអោយរដ្ឋការអាណានិគមបារាំងអោយនៅមានខ្លះ ដោយបានរំលាយរដ្ឋការអាណានិគម ហើយក៏ បានកាន់កាប់ត្រួតត្រាសហភាពឥណ្ឌូចិន។ ស្ថិតក្រោមសម្ពាធពីពួកជប៉ុន ព្រះសីហនុបានប្រកាសឯករាជ្យរបស់កម្ពុជា។ មិនដូចអធិរាជយួនបាវ-ដាយទេ ព្រះសីហនុប្រយ័ត្នប្រយែងមិនព្រមព្រៀងខ្លួនព្រះអង្គច្រើនពេកទេក្នុងការសហការជាមួយជប៉ុន។ ពួកជប៉ុនបានបង្ខំអោយលោកសឺន-ង៉ុកថាញ់ធ្វើជារដ្ឋមន្ត្រីការបរទេសដែលក្រោយមកទៀតនៅខែសីហា ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ បន្ទាប់ពីការចុះចាញ់របស់ជប៉ុន ពួកបារាំងបន្តិចម្ដងៗបានដណ្ដើមយកការកាន់កាប់សហភាពឥណ្ឌូចិនមកវិញ។

ទ្រង់ក៏ជាអ្នកបង្កើតច្បាប់ដ៏មានប្រសិទ្ធិភាពបំផុតនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៥៣ ដល់ ឆ្នាំ១៩៧០។ បន្ទាប់ពីទ្រង់ដាក់រាជ្យក្នុងឆ្នាំ២០០៤ រួចមក រដ្ឋសភាជាតិនៃកម្ពុជាបានព្រមព្រៀងថ្វាយជូននូវព្រះគោរម្យងារផ្លូវការជា «ព្រះករុណា សម្ដេចព្រះនរោត្ដម-សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ» ជាមួយនឹងព្រះបុព្វសិទ្ធិពិសេស ក៏ដូចជាព្រះរាជអភ័យឯកសិទ្ធិ ដូចកាលដែលព្រះអង្គនៅគ្រងរាជ្យដែរ។

ចាប់ពី​ឆ្នាំ​១៩៣០ ដល់​ ឆ្នាំ​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា ផ្ហ្រង់ស្វាបឺឌ្វាង់ និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារាំងស្ឆេះស៊្លូបឡូបា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ (វៀតណាម​ខាង​ត្បូង)។

នៅ​ឆ្នាំ​១៩៤៦ និង​ ១៩៤៨ ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះនិង​កង​រថ​ពាស​ដែក​នៅ​សូមៀរ ប្រទេស​បារាំង។

នៅ​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្គ បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះអង្គ​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ។ ព្រះ​អង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​១៩៤១។បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅ ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​១៩៥៥  ។

បន្ទាប់ពីសង្គ្រាមលោកលើកទី២ និងចូលមកដល់ដើមទសវត្ស១៩៥០ បំណងប្រាថ្នារបស់ព្រះបាទសីហនុបានកាន់តែមានភាពជាតិនិយម និងព្រះអង្គបានទាមទារឯករាជ្យពីពួកអាណានិគមជនបារាំងនិងចង់ឱ្យមានការចាកចេញទាំងស្រុងរបស់ពួកគេពីឥណ្ឌូចិន។ នេះបានដាស់ពញ្ញាក់មនោសញ្ចេតនានៃប្រជាជាតិក្មេងខ្ចីនៃសហភាពឥណ្ឌូចិន: រដ្ឋវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងព្រះរាជាណាចក្រលាវ។ ព្រះអង្គបានយាងទៅក្រៅស្រុកទៅកាន់ប្រទេសថៃនៅខែឧសភា ១៩៥៣ ពីព្រោះការគំរាមកំហែងដល់ព្រះជន្មរបស់ទ្រង់ដោយពួកបារាំង ​​​​​​​​​​​​​​​​​​​​​​​​​​ហើយក៏បានត្រឡប់មកវិញ នៅពេលឯករាជ្យបានជោគជ័យនៅ ថ្ងៃ៩ វិច្ឆិកា ១៩៥៣។ ខណៈដែលមានឯករាជ្យ កម្ពុជាបានទទួលនូវសម្ព័ន្ធភាពមួយជាមួយសហភាពបារាំង រហូតដល់ការបញ្ចប់នៃសង្គ្រាមឥណ្ឌូចិនលើកទីមួយ និងការបញ្ចប់នៃសហភាពឥណ្ឌូចិនជាផ្លូវការជាបន្តបន្ទាប់។ 

ថ្ងៃ២ មីនា ១៩៥៥ ព្រះសីហនុបានដាក់រាជ្យប្រគល់ឱ្យព្រះបិតាទ្រង់ ដោយបានបង្កើតនូវសង្គមរាស្ត្រនិយម និងបានកាន់តំណែងនាយករដ្ឋមន្ត្រីពីរបីខែក្រោយមកទៀត បន្ទាប់ពីការទទួលបានជោគជ័យដ៏លើសលប់ក្នុងការបោះឆ្នោតសភានៅខែកញ្ញា ១៩៥៥។ 

ថ្ងៃ៣១ សីហា ១៩៥៩ ង-ដឹនញូ ប្អូនប្រុសនិងទីប្រឹក្សាជាន់ខ្ពស់នៃប្រធានាធិបតីវៀតណាមខាងត្បូងង-ដឹនយៀម បានបរាជ័យក្នុងការប៉ុនប៉ងមួយដើម្បីធ្វើគត់ព្រះសីហនុ។ លោកបានបញ្ជាពួកភ្នាក់ងាររបស់ខ្លួនបញ្ជូនគ្រាប់បែកកញ្ចប់ទៅកាន់មេដឹកនាំកម្ពុជាក្នុងការសងសឹកចំពោះផែន​ការសម្ងាត់របស់សម-សេរី និង ដាប-ឈួនដែលមិនបានសម្រេច ក្នុងនោះលោកញូក៏ជាអ្នកចូលរួមម្នាក់ដែរ។
លោកញូបានបដិសេធយ៉ាងខ្លាំងជាមួយគោលនយោបាយការបរទេសរបស់ព្រះសីហនុនិងសង្ឃឹម ជាមួយថាព្រះសីហនុបានធ្លាក់ចេញពីតំណែង ហើយលោកអាចលើកលោកសឺន-ង៉ុកថាញ់នៅភ្នំពេញវិញ។  វ៉ាលីពីរត្រូវបានផ្ញើរទៅកាន់ព្រះបរមរាជវាំងរបស់ព្រះសីហនុ មួយបានផ្ញើរទៅព្រះប្រមុខរដ្ឋ និងមួយទៀតទៅព្រះអង្គម្ចាស់វ៉ាគ្រីវ៉ាន់ ប្រមុខពិធីការព្រះអង្គ។ បញ្ញើប្រៃសនីយបានបិទផ្លាកដើមថាមកពីវិស្វករជាតិអាមេរិកម្នាក់ដែលបានធ្វើការនៅកម្ពុជាពីមុនមកនិងបានអះអាងថាមានជំនូនមួយ​ចំនួនមកពីហុងកុង។ កញ្ចប់របស់ព្រះសីហនុមានគ្រាប់បែកមួយគ្រាប់ ប៉ុន្តែអាផ្សេងមិនមានទេ យ៉ាងណាក៏ដោយ ទ្រង់វ៉ាគ្រីវ៉ាន់បានបើកទាំងពីរជំនួសអោយព្រះមហាក្សត្រនិងត្រូវបានស្លាប់ភ្លាមៗ ក្នុងនាមជាមន្ត្រីបម្រើ។ ការផ្ទុះនោះបានកើតឡើងកៀកនឹងរាជដំណាក់មួយនៅក្នុងព្រះរាជវាំងដែលព្រះមាតាបិតារបស់ព្រះសីហនុពួកទ្រង់​មានវត្តមាននៅទីនោះ។

បន្តបន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតាទ្រង់ក្នុងឆ្នាំ១៩៦០ ព្រះសីហនុបានឈ្នះការបោះឆ្នោតជាសកលជាព្រះប្រមុខរដ្ឋ ប៉ុន្តែបានទទួលគោរម្យងារជាសម្ដេចផ្ទុយពីបានងារជាព្រះមហាក្សត្រ។ នៅឆ្នាំ១៩៦៣ ព្រះអង្គបានធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងរដ្ឋធម្មនុញ្ញដែលបានធ្វើឱ្យព្រះអង្គក្លាយជាប្រមុខរដ្ឋអស់មួយជីវិត។ គ្រានោះព្រះអង្គមិនមែនជាព្រះមហាក្សត្រជាផ្លូវការឡើយ ព្រះអង្គបានបង្កើតតំណែងរដ្ឋធម្មនុញ្ញសម្រាប់ព្រះអង្គឯង ដែលតាមពិតស្មើនឹងតំណែងស្ដេចពីអតីត។

នៅពេលសង្គ្រាមវៀតណាមបានឆេះឆួល ព្រះសីហនុបានផ្សព្វផ្សាយគោលនយោបាយដែលព្រះអង្គអះអាងថានឹងរក្សាអព្យាក្រឹតភាពនិងសន្តិសុខជាសំខាន់បំផុត​សម្រាប់កម្ពុជា។ កាលណោះ ព្រះអង្គក្នុងករណីជាច្រើនបានឈរខាងពួកអ្នកជិតខាងរបស់ទ្រង់ សម្ពាធជាច្រើនលើរដ្ឋាភិបាលរបស់ទ្រង់ពីគ្រប់ភាគីក្នុងការប៉ះទង្គិចកាន់តែធំឡើង និងការព្រួយបារម្ភលើសលប់របស់ទ្រង់គឺត្រូវរារាំងទប់ស្កាត់កម្ពុជាពីការរំកិលខ្លួនចូលទៅក្នុងសង្គ្រាមតំបន់ដែលកាន់តែរីកធំឡើងៗ។ ក្នុងការធ្វើដូច្នេះ ព្រះអង្គបានធ្វើការជ្រើសរើសដ៏លំបាកចំណោមសម្ព័ន្ធភាពក្នុងការស្វែងរកផ្លូវឆ្ពោះទៅមុខដែលមានគ្រោះថ្នាក់តិចតួចបំផុតក្នុង​​ស្ថានភាពនយោបាយ ដែលអព្យាក្រឹតភាពពិតប្រហែលជាមិនអាចទៅរួចទេនៅពេលនោះ។ 

ក្នុងរដូវផ្ការីកឆ្នាំ១៩៦៥ ព្រះអង្គបានធ្វើកតិកាសញ្ញាជាមួយសាធារណរដ្ឋប្រជាមានិតចិន និងវៀតណាមខាងជើងដែលអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានទ័ពវៀតណាមខាងជើងជាអចិន្ត្រៃយ៍នៅកម្ពុជាភាគខាងកើត​និងអនុញ្ញាតឱ្យមានការផ្គត់ផ្គង់យោធាពីចិនទៅដល់វៀតណាមតាមរយៈកំពង់ផែកម្ពុជា។ កម្ពុជានិងខ្មែររាល់រូបត្រូវបានជំនួសវិញដោយការទិញផលស្រូវកម្ពុជាដោយចិនក្នុងតម្លៃខ្ពស់កប់ពពក។ ព្រះអង្គនៅពេលនោះដែរ បានធ្វើសុន្ទរកថាជាច្រើនរំលឹកដល់ជ័យជំនះនៃលទ្ធិកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍ដែលមិនអាចចៀសរួចនិងណែនាំនូវគំនិតម៉ៅនិយម​គឺមានតម្លៃក្នុងការប្រណាំងប្រជែង។ 

នៅឆ្នាំ១៩៦៦ និង ១៩៦៧ ព្រះសីហនុបានបណ្ដោយឱ្យមានរលកនៃការបង្ក្រាបនយោបាយដែលបានធ្វើជាច្រើនដងលើពួកឆ្វេងអោយនៅខាងក្រៅនៃ​នយោបាយទោរទន់ជ្រុល។ គោលនយោបាយមិត្តភាពរបស់ព្រះអង្គបានលិចលង់ជាមួយចិនដោយសារតែផ្នត់គំនិតជ្រុលនិយមនៅប្រទេសចិនទៅឱ្យដល់​ចំណុចកំពូលនៃបដិវត្តន៍វប្បធម៌។ ការរួមផ្សំនៃការបង្ក្រាបនយោបាយនិងបញ្ហាមួយចំនួនជាមួយចិនបានធ្វើឱ្យតុល្យការរបស់ព្រះអង្គមិនអាចប្រព្រឹត្តទៅដើម្បី​ទ្រាំទ្ររួចឡើយ។ ទ្រង់បានផ្ទេរសិទ្ធិឱ្យពួកឆ្វេង ដែលបានអនុញ្ញាតឱ្យពួកវៀតណាមខាងជើងបង្កើតឡើងនូវមូលដ្ឋានទ័ពខាងក្នុងប្រទេសកម្ពុជា និងបានដាក់ភ្នាល់គ្រប់យ៉ាងលើឧត្តមឆន្ទៈរបស់ចិន។ នៅថ្ងៃ១១ មីនា ​១៩៦៧ ការបះបោរមួយនៅខេត្តបាត់ដំបងបាននាំឱ្យមានសង្គ្រាមរដ្ឋប្បវេណីនៅកម្ពុជា។ 

ថ្ងៃ១៨ មីនា ១៩៧០ គ្រាដែលព្រះសីហនុបានកំពុងតែយាងដំណើរនៅខាងក្រៅប្រទេស លោកនាយករដ្ឋមន្ត្រីលន់-ណុលបានកោះប្រជុំឱ្យសភាជាតិបោះឆ្នោតទម្លាក់ព្រះសីហនុពីតំណែងប្រមុខរដ្ឋនិង​បានប្រគល់អំណាចឱ្យលន់-ណុលជាបណ្ដោះអាសន្នសិន។ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ព្រះភាតាអយ្យិកាមួយរបស់ព្រះសីហនុដែលត្រូវបានមើលរំលងដោយរដ្ឋាភិបាលបារាំងក្នុងឆ្នាំ១៩៤១ បានទទួលបានតំណែងជាឧបនាយករដ្ឋមន្ត្រី។ សាធារណរដ្ឋខ្មែរថ្មីមួយនេះភ្លាមៗត្រូវបានរៀបចំជាថ្មីវិញដោយសហរដ្ឋ។បន្ទាប់ពីទ្រង់ត្រូវបានទម្លាក់ ព្រះសីហនុបានភៀសព្រះកាយទៅប៉ីជិង ហើយបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchéa – FUNK) និងបានចាប់ផ្ដើមគាំទ្រពួកខ្មែរក្រហមក្នុងការតស៊ូដើម្បីផ្ដួលរំលំរដ្ឋាភិបាលលន់-ណុលនៅភ្នំពេញ។ ព្រះអង្គបានបញ្ចូលសមាជិកថ្មីGouvernement Royal d'Union Nationale du Kampuchéa (រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា) ដែលរួមបញ្ចូលមានពួកមេដឹកនាំខ្មែរក្រហមផងដែរ។ បន្ទាប់ពីព្រះសីហនុបានសំដែងឱ្យឃើញនូវការគាំទ្ររបស់ទ្រង់ចំពោះពួកខ្មែរក្រហមតាមរយៈការទៅទស្សនកិច្ចពួកគេនៅសមរភូមិ ជួរទ័ពរបស់ពួកគេបានប៉ោងឡើងចំនួនយុទ្ធជនចាប់ពី ៦០០០ ទៅ ៥០០០០នាក់។ ទាហានកំណែនថ្មីជាច្រើនរបស់ខ្មែរក្រហមគឺជាពួកកសិករអនយោបាយដែលបានប្រយុទ្ធប្រឆាំងក្នុងការគាំទ្រដល់ព្រះមហាក្សត្រ មិនមែនដើម្បីលទ្ធិកុម្មុយនិស្តទេ ដែលក្នុងនោះពួកគេយល់ដឹងតិចតួចណាស់។ ព្រះបាទសីហនុក្រោយមកបាននឹងលើកឡើង (១៩៧៩) ថារាជាធិបតេយ្យនឹងកំពុងបានគេលុបចោល ទ្រង់មានតែប្រយុទ្ធប្រឆាំងតែប៉ុណ្ណោះដើម្បីឯករាជ្យរបស់ប្រទេសទ្រង់ ទោះបីជាប្រទេស[ទ្រង់]បានក្លាយទៅជាកុម្មុយនិស្តក៏ដោយ។ អំឡុងរបបលន់ណុល ព្រះសីហនុបានគង់នៅក្រៅប្រទេសភាគច្រើនបំផុតនៅកូរ៉េខាងជើង ដែលមានព្រះរាជដំណាក់ដូចវិមានមាន៦០បន្ទប់ ដែលថែមទាំងធ្លាប់មានរោងកុនមួយ ត្រូវបានសាងសង់ឡើងដើម្បីទ្រង់ថែមទៀត។ ព្រះអង្គក្រោយមកទៀតបាននឹងត្រឡប់មករាជវាំងព្យុងយ៉ាងវិញក្រោយការលុកលុយរបស់វៀតណាមនៅឆ្នាំ១៩៧៩។

នៅពេលសាធារណរដ្ឋខ្មែរបានធ្លាក់ទៅដៃពួកខ្មែរក្រហមនៅខែមេសា ១៩៧៥ សម្ដេចសីហនុបានក្លាយជាប្រមុខរដ្ឋជានិមិត្តរូបនៃរបបថ្មីដែលកាលណោះប៉ុល-ពតនៅកាន់អំណាចនៅឡើយ។ ព្រះសីហនុ បំណងរបស់ទ្រង់ត្រូវបានក្លាយជាសុភាពបុរសរបស់ប្រទេសដែលបានចូលនិវត្តន៍និងប្រហែលជាមនុស្សមាន​'ទំនាក់ទំនងសាធារណៈម្នាក់ សម្រាប់ប្រទេស[ព្រះអង្គ] និងមានពិធីជប់លៀងតែឯងខ្លះៗ និងធ្វើការថតខ្សែភាពយន្តមួយចំនួន' ត្រូវចំនាយពេលពីរបីឆ្នាំជាឈ្លើយនៃពួកខ្មែរក្រហម។ ឆ្នាំបន្ទាប់មក ថ្ងៃទី៤ មេសា ១៩៧៦ ខ្មែរក្រហមបានបង្ខំអោយព្រះសីហនុចេញពីតំណែងម្ដងទៀត និងចូលនិវត្តន៍នយោបាយ។ កំឡុងការចូលលុកលុយរបស់វៀតណាម ព្រះអង្គត្រូវបានបញ្ជូនទៅញូវយ៉កដើម្បីនិយាយប្រឆាំងវៀតណាមចំពោះមុខអង្គការសហប្រជាជាតិ។ បន្ទាប់ពីសុន្ទរកថារបស់ព្រះអង្គ ព្រះអង្គបានស្វែងរកការភៀសព្រះកាយនៅចិន និងកូរ៉េខាងជើង។

ការលុកលុយរបស់វៀតណាមនៅកម្ពុជានៅខែធ្នូ ១៩៧៨ បានបណ្ដេញពួកខ្មែរក្រហមចេញ។ គ្រានោះ ក៏ស្វាគមន៍នឹងការបណ្ដេញចេញនៃរដ្ឋាភិបាលខ្មែរក្រហមដែរ តែព្រះអង្គនៅតែប្រឆាំងយ៉ាងដាច់ខាតចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់ហេង-សំរិនដែលបានបន្តុបដោយ​វៀតណាម។ ចាប់ពីពេលនោះមក ព្រះសីហនុបានទាមទារកៅអីរបស់កម្ពុជានៅស.ប. ដែលបាននៅទំនេរ ដោយហេតុ មិនថាតែរបបប៉ុល-ពត រឺ ហេង-សំរិនក៏មិនអាចតំណាងឱ្យប្រជាជនខ្មែរបានឡើយ។ ថ្វីត្បិតអះអាងដោយប្រយ័ត្នប្រយែងចំពោះពួកខ្មែរក្រហម និងទាមទារថាឱ្យពួកអ្នកតំណាងខ្មែរក្រហមដែលនៅតែកាន់កាប់កៅអីស.ប.របស់កម្ពុជាឱ្យបោះបង់សិទ្ធិកាន់កាប់ចោលក៏ដោយ  ក៏ព្រះសីហនុម្ដងទៀតក៏បានចូលរួមកងកម្លាំងជាមួយពួកគេដើម្បីផ្ដល់ឱ្យរណសិរ្សបង្រួបបង្រួមប្រឆាំងនឹងការកាន់កាប់របស់វៀតណាម ខ្លះមានជំនឿថាដោយសារតែការបង្ខិតបង្ខំរបស់ស.រ.ដើម្បីអោយធ្វើការជាមួយពួកខ្មែរក្រោម។  នៅឆ្នាំ១៩៨២ ព្រះអង្គបានជំទាស់ទាំងស្រុងនឹងរដ្ឋាភិបាលដែលគាំទ្រដោយវៀតណាម ហើយក៏ក្លាយជាប្រធាននៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប. រឺ GCKD) ដែលក្នុងនោះប្រកបដោយកងទ័ពជាតិសីហនុនិយម (ក.ជ.ស. រឺ ANS) រណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ. រឺ KPNLF)របស់សឺន-សាន និងពួកខ្មែរក្រហម។ ពួកវៀតណាមបានដកទ័ពនៅឆ្នាំ១៩៨៩ ដែលបន្សល់ទុកនៅខាងក្រោយនូវរដ្ឋាភិបាលនិយមវៀតណាម ក្រោមអតីតកម្មាភិបាលខ្មែរក្រហម ហ៊ុន-សែនដើម្បីកាន់កាប់សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)។

នៅចុងទសវត្សឆ្នាំ១៩៨០ កងកម្លាំងប្រឆាំងរបស់ព្រះសីហនុបានស្រូបទាញជំនួយកងទ័ពមានកម្រិតនិងហិរញ្ញវត្ថុពីសហរដ្ឋ ដែលស្វះស្វែងដើម្បីជួយចលនារបស់ទ្រង់ជាផ្នែកនៃលទ្ធិរីហ៊្គែនដើម្បីតបតនឹងការពាក់ព័ន្ធរបស់សូវៀតនិងវៀតណាមនៅកម្ពុជា។ មួយនៅក្នុងចំណោមនៃពួកស្ថាបត្យករសំខាន់ៗនៃលទ្ធិរីហ៊្គែន  លោកម៉ាយគល-ចនស៍នៃមូលនិធិកេរដំណែល បានធ្វើទស្សនកិច្ចកងកម្លាំងរបស់ព្រះសីហនុនៅកម្ពុជាក្នុងឆ្នាំ១៩៨៧ និង បានត្រឡប់ទៅកាន់វ៉ាស៊ីនតោន ជម្រុញអោយមានការពង្រីកជំនួយរបស់ស.រ.សម្រាប់កងកម្លាំងតស៊ូរ.រ.ជ.ប.ក. និងព្រះសីហនុជាជម្រើសទីបីចំពោះទាំងរដ្ឋាភិបាលកម្ពុជាដែលបន្តុបនិងគាំទ្រដោយវៀតណាម និងខ្មែរក្រហម ដែលកំពុងតស៊ូនឹងរដ្ឋាភិបាលនេះផងដែរ។

កិច្ចចរចាសន្តិភាពរវាងរ.ច.ក.ប. និង ស.ប.ក. បានចាប់ផ្ដើមរយៈពេលដ៏ខ្លី ចាប់តាំងពីពេលនោះមក និងបានបន្តរហូតមកដល់ឆ្នាំ១៩៩១ នៅពេលគ្រប់ភាគីទាំងអស់បានយល់ស្របការផ្សះផ្សាយោគយល់គ្នាដែលពួកគេបានចុះហត្ថលេខានៅប៉ារីស។ សម្ដេចសីហនុបានត្រឡប់មកកម្ពុជាម្ដងទៀតនៅ ថ្ងៃទី១៤ ខែវិច្ឆិកា ១៩៩១ បន្ទាប់ពីដប់បីឆ្នាំក្នុងការនិរទេសរបស់ទ្រង់ ដោយបានហែហមដោយក្រុមនៃអង្គរក្សកូរ៉េខាងជើងមួយក្រុម។Norodom Sihanouk

ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅ ថ្ងៃ​ទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញនៅ ថ្ងៃទី​០៧​ ខែតុលា​ ឆ្នាំ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ ។

កំឡុងការស្ដាឡើងវិញ យ៉ាងណាក៏ដោយ ព្រះអង្គបានរងទុក្ខដោយព្រះរាជសុខភាពមិនល្អនិងបានធ្វើដំណើរទៅកាន់ប៉ីជិងម្ដងហើយម្ដងទៀតដើម្បីការព្យាបាលខាងវេជ្ជសាស្ត្រ។

ព្រះសីហនុបានចាប់អារម្មណ៍ខាងតន្ត្រី ព្រះអង្គបានតែងនិងសំដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរ បារាំង និង អង់គ្លេស។ ទ្រង់បានលេងក្លារីណែត សាក់សូផ្វូន ព្យែណូ និងអង្កាញ់។ ចាប់ពីវ័យដំបូង ព្រះអង្គមានការងប់ដោយសារកុនក៏ដូចគ្នានឹងសិល្បៈ ល្ខោន និងរបាំដែរ។ ព្រះអង្គបានក្លាយជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យ ដែលសរសេរ ដឹកនាំ (និងសំដែងក្នុងនោះ) កុនជាច្រើនដែលមានការប្រឌិតភាគច្រើន តែងតែរួមជាមួយនិងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាពជាឯកសារនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​នានានៅកម្ពុជាជា។

ភាពយន្តឆ្នាំ១៩៦៦របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរ ព្រៃប្រសិទ្ធិ ត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥នៅឆ្នាំ១៩៦៧។

ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម-សីហនុ ព្រះអង្គ​មាន​មហាជោគជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃ សង​មក​ព្រះរាជអាណាចក្រ​កម្ពុជា​វិញ​ជា​ដាច់​ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង។

ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុប​ចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។

ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជបូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ។

នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះហស្ថ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជអាណាចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​សាធារណរដ្ឋ​បារាំង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស សូម​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះអង្គ​ជា ​ព្រះ​មហាវីរបុរស​ជាតិ - ព្រះ​បិតា​ឯករាជ្យ​ជាតិ​។

ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុង ខែកុម្ភៈ ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើរសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖

ដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យយាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកទៀត។

នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន៖

យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុម្មុយនិស្តទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះគឺ ឯករាជ្យបរិបូរណ៍សម្រាប់ប្រទេសជាតិ។ ចំណែកពួកកុម្មុយនិស្ត គេមើលឃើញថាប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ។

នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ  “... បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនិស្ត”។ ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ ... “។

ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៍នៃរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី​១៨ មីនា ១៩៧០ ព្រះអង្គត្រូវសេនាប្រមុខ លន់-ណុល​ ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង​ ខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេស ដោយបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះ សាធារណរដ្ឋខ្មែរ។ រដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពីសហរដ្ឋអាមេរិក។

ព្រះសីហនុបានទៅនិរទេសដាក់ព្រះអង្គឯងនៅ ខែមករា ឆ្នាំ២០០៤ ដោយការយាងគង់នៅរាជដំណាក់នៅព្យុងយ៉ាង កូរ៉េខាងជើង និងក្រោយមកនៅប៉ីជិង សាធារណរដ្ឋប្រជាមានិតចិន។ ដោយយោងទៅហេតុផលព្រះរាជសុខភាព ព្រះអង្គបានប្រកាសការដាក់រាជ្យពីរាជបល្ល័ង្កនៅថ្ងៃ៧ តុលា ២០០៤។ ព្រះសីហនុត្រូវបានធ្វើរោគវិនិច្ឆ័យជាមួយលសិការោគកោសិកា-ថ. ក្នុងប្រូស្តាតព្រះអង្គក្នុងឆ្នាំ១៩៩៣ ជំងឺនេះបានត្រឡប់មកនៅក្នុងព្រះឧទររបស់ព្រះអង្គនៅឆ្នាំ២០០៥ ហើយនិងព្រះរោគមហារីកថ្មីត្រូវបានគេរកឃើញនៅខែធ្នូ ២០០៨។ ព្រះសីហនុក៏បានរងទុក្ខពីមធុមេហរោគ និងការឡើងព្រះលោហិត។ 

រដ្ឋធមនុញ្ញនៃកម្ពុជាគ្មានលក្ខណ្ឌសម្រាប់ការដាក់រាជ្យឡើយ។ លោកជា-ស៊ីម ប្រធានព្រឹទ្ធសភា បានទទួលគោរម្យងារប្រមុខរដ្ឋស្ដីទី (គោរម្យងារមួយដែលលោកបានកាន់ជាច្រើនលើកពីមុនមក) រហូតដល់ក្រុមប្រឹក្សារាជបល្ល័ង្កបានប្រជុំនៅថ្ងៃ១៤ តុលា និងបានជ្រើសតាំងព្រះ​នរោត្តម-សីហមុនី ម្នាក់ក្នុងចំណោមព្រះរាជបុត្រារបស់ព្រះសីហនុ ជាស្ដេចថ្មី។ ព្រះសីហនុជរាណាស់ទៅហើយក្រោយមកត្រូវបានប្រកាសជា សម្ដេចព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបិតាជាតិកម្ពុជា។

ទោះបីជា ព្រះរោគរបស់ព្រះអង្គ ព្រះសីហនុបានបង្ហាញព្រះកាយព្រះអង្គចុងក្រោយជាសាធារណៈនៅភ្នំពេញ ថ្ងៃទី៣០ តុលា ២០១១ ដើម្បីប្រារព្ធពិធីចម្រើនព្រះជន្មព្រះអង្គលើកទី៨៩។

ព្រះករុណាព្រះបាទនរោត្ដមសីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ទ្រង់បានសោយព្រះទិង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ​ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅរាជធានីភ្នំពេញ) នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ។ ព្រះសពរបស់ទ្រង់ត្រូវបានដង្ហែពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណាព្រះបាទសីហមុនី និង សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី១៧ ខែតុលា វេលាម៉ោង ២:៣០ រសៀល។ ការដង្ហែព្រះបរមសពពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មក ព្រះបរមរាជវាំង​កាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រប្រមាណជាង ១ ០០០ ០០០ (មួយលាន) ទៅ​ជាង ១ ២០០ ០០០ (មួយលាន​ពីរសែន) នាក់មកចាំដង្ហែដែលមានទាំងបព្វជិត និង គ្រហស្ថ។ ព្រះបរមសពរបស់ទ្រង់នឹងតម្កល់នៅ​ព្រះបរមរាជវាំងយ៉ាងតិច ៣ខែ។
ក្រោយរយ:ពេល៣ខែមកនៅ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម-សីហនុ ត្រូវបានប្រារព្ធ ពិធីដង្ហែ ចេញពីព្រះបរមរាជវាំងទៅកាន់វាលព្រះមេរុ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង

ព្រះសីហនុបានកំពុងទទួលការព្យាបាលខាងវេជ្ជសាស្ត្រនៅប៉ីជិង ចាប់តាំងពីខែមករា ២០១២ ចំពោះបញ្ហាព្រះរាជសុខភាពមួយចំនួន រួមមានមហារីកព្រះពោះវៀនធំ ព្រះមធុមេហរោគ និង ព្រះសម្ពាធខ្ពស់។ ព្រះអង្គបានសោយទិវង្គតបន្ទាប់ពីការគាំងព្រះហឫទ័យនៅប៉ីជិង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ១៥ តុលា ២០១២ ១៦ថ្ងៃមុនពេលព្រះរាជពិធីចម្រើនព្រះជន្មលើកទី៩០របស់ព្រះអង្គ។ ទង់ជាតិបានបង្ហូតនៅពាក់កណ្ដាលដង និង ព្រះមហាក្សត្របច្ចុប្បន្នព្រះនរោត្តម-សីហមុនី និងលោកនាយរដ្ឋមន្ត្រី ហ៊ុន-សែនបានទៅប៉ីជិងដើម្បីនាំដង្ហែយាង​ព្រះសពរបស់ព្រះសីហនុមកមាតុប្រទេសវិញដើម្បីធ្វើព្រះរាជពិធីបុណ្យព្រះសព​នៅឯព្រះបរមរាជវាំង។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-ធម្មិកោ ដែលធ្លាប់ជាជំនួយការនិងព្រះភាគិនេយ្យរបស់ព្រះសីហនុ បានព្រះបន្ទូលថា ការសោយទិវង្គតរបស់ព្រះអង្គគឺជាការបាត់បង់ដ៏ធំធេងចំពោះកម្ពុជា ដោយការបន្ថែមថា ព្រះសីហនុបានលះបង់ព្រះរាជកាយពល សម្រាប់ប្រយោជន៍ជាតិ ប្រទេសទាំងមូល និងដើម្បីប្រជារាស្ត្ររបស់ព្រះអង្គ។  អគ្គលេខាសហប្រជាជាតិលោកបាន-គីមូន ក៏បានបញ្ចេញវិចារ ទទួលស្គាល់ការបូជាដ៏យូរអង្វែងរបស់ព្រះសីហនុចំពោះប្រទេសព្រះអង្គនិងកេរ្ដិ៍ដំណែលព្រះអង្គជាមេដឹកនាំរួបរួមជាតិដែល​ត្រូវគោរពបូជាដោយជនកម្ពុជានិងត្រូវបានគេគោរពជាអន្តរជាតិ។ បន្ទាប់ពីការសោយទិវង្គតរបស់​ព្រះសីហនុ ទូរទស្សន៍ជាតិកម្ពុជាបានបញ្ចាំងដដែលៗនូវឯកសាររយៈពេល៣០នាទីអំពីព្រះជីវប្រវត្តិរបស់ព្រះអង្គ។ ប្រជាជនខ្មែរ១០០ ០០០នាក់ត្រូវបានគេគិតថាឈរជាជួរលើផ្លូវចាប់ពីព្រលានយន្តហោះដល់ព្រះបរមរាជវាំងដើម្បីការយាងត្រឡប់នៃ​ព្រះសពរបស់ព្រះសីហនុ ប៉ុន្តែអ្នកផ្សព្វផ្សាយទូរទស្សន៍រដ្ឋទទកក្រោយមកបាននិយាយថាប្រជាជនប្រហែល ១ ២០០ ០០០ នាក់បានមានវត្តមាន។ នៅថ្ងៃ២៨ វិច្ឆិកា នៃឆ្នាំ២០១២ ព្រះមហាវីរក្សត្រនរោត្តម-សីហនុត្រូវបានប្រសិទ្ធិនាមជាផ្លូវការដោយព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទសម្ដេចនរោត្តម-សីហមុនី​ជាមួយគោរម្យងារ ព្រះករុណា ព្រះនរោត្តម-សីហនុ ព្រះបរមរតនកោដ្ឋ។

នៅថ្ងៃ១ កុម្ភៈ ២០១៣ ហ្វូងមនុស្សបានប្រមូលផ្ដុំគ្នាលើផ្លូវនានានៅភ្នំពេញដើម្បីធ្វើការលាព្រះសីហនុជាចុងក្រោយ ពេលដែលព្រះសពរបស់ព្រះអង្គត្រូវបានដឹកទូទាំងទីក្រុង។ ព្រះសពត្រូវបានយាងទៅកាន់ព្រះបរមរាជវាំង ដែលត្រូវបានបូជាព្រះសពនៅថ្ងៃ៥ កុម្ភៈ ២០១៣។ ព្រះអដ្ឋិធាតុរបស់ព្រះសីហនុ ក្រោយមកត្រូវបានពន្លិចចូលទៅក្នុងទន្លេមេគង្គ។

នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ ប្រជាពលរដ្ឋ និង អ្នកសារព័ត៌មាន CNC ប្រចាំនៅខេត្តបាត់ដំបង និង រាជធានីភ្នំពេញ បាននិយាយថាមានឃើញព្រះភ័ក្ដ្ររបស់ ព្រះអតីតព្រះបាទនរោត្ដម-សីហនុ នៅក្នុងព្រះចន្ទ។
នៅថ្ងៃបូជាព្រះសពឃើញមានផ្សែងមានរាងដូចជាមនុស្ស។

បន្តបន្ទាប់ពីការដាក់រាជ្យរបស់ព្រះអង្គ គោរម្យងារជាផ្លូវការរបស់ព្រះអង្គគឺ ព្រះកុរណា ព្រះបាទសម្ដេច ព្រះនរោត្តម-សហីនុ ព្រះមហាវីរក្សត្រ។

ព្រះសីហនុមានព្រះមហេសីនិងព្រះស្នំជាច្រើនបើតាមការរាយការណ៍ ទ្រង់ប្រសូត្របានព្រះរាជបុត្រយ៉ាងហោចណាស់ក៏ដប់បួនអង្គដែរក្នុងកំឡុងពេលដប់មួយឆ្នាំ។ តាមរយៈ ថែយម៍ (៣០ មិថុនា ១៩៥៦) យ៉ាងណាក៏ដោយ ក៏មហេសីស្របច្បាប់របស់ព្រះអង្គគឺ ព្រះអង្គម្ចាស់ក្សត្រីសម្ដេចនលក្ខណ៍ (បានរៀបអភិសេកនៅឆ្នាំ១៩៥៥) និង ប៉ូល-ម៉ូនិក-អ៊ីហ៊្សី (បានរៀបអភិសេកនៅឆ្នាំ១៩៥៥) ដែលជាព្រះរាជនត្តាក្សត្រីចុងមួយអង្គនៃព្រះអង្គម្ចាស់នរោត្តម-ដួងចក្រនៃកម្ពុជានិងជាកូនស្រីក្មេងជាងគេនៃអ្នកស្រីប៉ុម-ពាងនិង​ប្ដីទីពីររបស់គាត់ គឺលោកហ្សង់-ហ្វ្រង់ស្វ័រអ៊ីហ៊្សី ជាធនាគារិកម្នាក់។ សំណុំឯកសារដើមមួយនៃព្រះសីហនុក្នុង ដឹញូវយ៉កថែយម៍ (៤ មិថុនា ១៩៩៣ ទំព័រ. A៨) បានថ្លែងថាព្រះអង្គបានជួបអ្នកម្នាងម៉ូនិក-អ៊ីហ៊្សីនៅឆ្នាំ១៩៥១ នៅពេលដែលព្រះអង្គបានប្រគល់រង្វាន់ទៅកាន់នាង ក្នុងការប្រកួតបវរកញ្ញ។

ព្រះសីហនុបានចាប់អារម្មណ៍ខាងតន្ត្រី ព្រះអង្គបានតែងនិងសំដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរ បារាំង និង អង់គ្លេស។ ទ្រង់បានលេងក្លារីណែត សាក់សូផ្វូន ព្យែណូ និងអង្កាញ់។ ចាប់ពីវ័យដំបូង ព្រះអង្គមានការងប់ដោយសារកុនក៏ដូចគ្នានឹងសិល្បៈ ល្ខោន និងរបាំដែរ។ ព្រះអង្គបានក្លាយជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យ ដែលសរសេរ ដឹកនាំ (និងសំដែងក្នុងនោះ) កុនជាច្រើនដែលមានការប្រឌិតភាគច្រើន តែងតែរួមជាមួយនិងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាពជាឯកសារនិងព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រនានានៅកម្ពុជា។

ភាពយន្តឆ្នាំ១៩៦៦របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរ ព្រៃប្រសិទ្ធិ ត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥នៅឆ្នាំ១៩៦៧។ 

ភាពយន្តខ្លះៗរបស់អតីតព្រះមហាក្សត្រនរោត្តម-សីហនុ:



#Article 92: វណ្ណ មូលីវណ្ណ (146 words)


លោក វណ្ណ-មូលីវណ្ណ (1926-2017) (កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦) ឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញ​របស់​ប្រទេសកម្ពុជា។ លោក​បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ស្ថាបត្យកម្ម​ដែល​គេ​ហៅ​ថា ស្ថាបត្យកម្ម​ខ្មែរ​ទំនើប នៅ​ក្នុង​សម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅ​ពេល​ដែល​វប្បធម៌ខ្មែរ​មាន​​ការ​រីកចម្រើន​​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។

សម្ដេច នរោត្តម-សីហនុ បាន​អនុម័ត​គោល​នយោបាយ​អភិវឌ្ឍន៍​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សំណង់ ទី​ប្រជុំជន​ថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថាបត្យកម្ម។ លោក​ធ្លាប់​ជា​អតីត​ជើង​ចាស់​បង្អស់​នៃ​ជំនាន់​នៃ​ស្ថាបត្យកម្ម ដែល​បរិច្ចាគ​នូវ​រចនាបថ​តែ​មួយ​គត់​នៃ​ស្ថាបត្យកម្ម​ដែល​បញ្ចូល​គ្នា​កំឡុង​សម័យ​កាល​នេះ និង​ដែល​បាន​បង្កើត​ឡើង​នូវ​ស្ថាបត្យកម្មខ្មែរថ្មី។

លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោក​បាន​ទទួល​សញ្ញាបត្រ​​ទុតិយភូមិ​​ពី​​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយ​លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀនផ្នែក​ច្បាប់​នៅ​ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុង​ឆ្នាំ​១៩៤៦។ បន្ទាប់​ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ លោក​ក៏​បាន​ប្ដួរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស។ លោក​បាន​សិក្សា​នៅ Arretche studio ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ជាមួយ​នឹង​ចំណេះដឹង និង​ទេពកោសល្យ។ លោក​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ១៩៥៥។ មួយ​ឆ្នាំ​ក្រោយ​មក​ក៏​ត្រូវ​បាន​គេ​តែង​តាំង​ជា​​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា។ លោក​ជា​ព្រឹទ្ធបុរស​​ទីមួយ​​នៃ​​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ (ចាប់​ពី​ឆ្នាំ​១៩៦៥ ដល់ ឆ្នាំ​១៩៦៧) ។ 

នៅ​ទសវត្សរ៍​៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បាន​គូរ​ប្លង់​ស្ថាបនា​​អាគារ​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ទី​នោះ ស្នាដៃ​របស់​លោក ឈរ​យ៉ាង​សង្ហា​ប្រដុំ​ប្រសង​គ្នា​ជាមួយ​នឹង​សំណង់​អាគារបុរាណៗ វត្តអារាម និង​សំណល់​ពី​សម័យអាណានិគម។ កំឡុង​សម័យ​នោះ ដែល​គេ​ស្គាល់​ថា​ជា យុគមាស ស្នាដៃ​សំខាន់ៗ​របស់​លោក​មាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និង​វិមានរដ្ឋ។ លោក​ក៏​បាន​គូរ​ប្លង់​វត្ត​អារាម និង​ស្ថានទូត​ខ្មែរ​នៅ​បរទេស​ជា​ច្រើន​ផង​ដែរ។

នៅ​ឆ្នាំ​១៩៦២ លោក មូលីវណ្ណ បាន​រចនា​សំណង់​កីឡដ្ឋាន​ជាតិ​ដែល​មាន​សមត្ថភាព​ផ្ទុក​មនុស្ស ៦០០០០ នាក់ ដែល​នោះ​គឺជា​សង្វៀន​ដែល​គេ​ឲ្យ​តម្លៃ​ជាង​គេ​បំផុត​នៅ​ទូទាំង​អាស៊ីគ្នេយ៍។ កីឡដ្ឋាន​ត្រូវ​បាន​សាងសង់​ទៅ​ដល់​មាត្រដ្ឋាន​អូឡាំពិក គឺ​នៅ​តែ​ជា​កន្លែង​ជួបជុំ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា។ ដំបូង​ឡើយ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ល្បឿន​យ៉ាង​លឿន ដើម្បី​ឲ្យ​ទាន់​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ល្បែង​កីឡា​អាស៊ី​ឆ្នាំ​១៩៦៣ តែ​ក្រោយ​មក​ត្រូវ​បាន​លុប​ចោល ហើយ​ត្រូវ​បាន​សម្ពោធ​នៅ​ឆ្នាំ១៩៦៤ អម​ដោយ​ហ្វូង​មនុស្ស​អបអរសាទ​រយ៉ាង​ច្រើន។ ពហុកីឡដ្ឋាន​នេះ​​បាន​ទទួល​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដូចជា ល្បែងកីឡាក.ក.ប.ថ. និង ប្រធានាធិបតីបារាំង ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ហ្សាលដឺហ៊្គោល នៅ​ឆ្នាំ​១៩៦៦។

នៅឆ្នាំ​១៩៦២ ដដែល​នោះ លោកក៏​បានស្ថាបនា​សាល មហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា) សាល​ពិព័រណ៍​ដែល​នៅ​ជិត​ខាង​ជាមួយ​នឹង​បទ​ពិសោធន៍​លំនៅដ្ឋាន​យ៉ាង​ទូលំទូលាយ។ ស្នាដៃ​មួយ​ដ៏​សំខាន់​ទៀត​របស់​លោក គឺ​ការ​រចនា​វិមានឯករាជ្យ ដែល​ជា​ទី​ដ៏​សំខាន់​មួយ​បង្ហាញ​នូវ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​វិញ​បាន​ទាំង​ស្រុង​នៅ​ឆ្នាំ១៩៥៣ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ព្រះ​បាទ នរោត្តម សីហនុ ដែល​ជា​អតីត​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នៅ​ក្នុង​ឆ្នាំ​១៩៧០ សម័យ​សង្គមរាស្ត្រ​និយម ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​ធ្វើ​រដ្ឋប្រហារ​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ លន់ ណុល ។ នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណ និង​គ្រួសារ​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​​ឯ​ប្រទេសស៊្វីស។ លោក​បាន​ធ្វើ​ការឲ្យ UN Human Settlements Program រយៈពេល​១០​ឆ្នាំ មុន​នឹង​លោក​វិល​ត្រលប់​មក​មាតុប្រទេស​វិញ​នៅ​ឆ្នាំ​១៩៩១។ លោក​បាន​ចូល​បំរើ​ការងារ​ជា​រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

នៅឆ្នាំ២០១៣ លោកវណ្ណ-មូលីវណ្ណបានឈ្នះរង្វាន់នីក្កេអាស៊ីឆ្នាំ២០១៣ ខាងផ្នែកវប្បធម៌ ។ រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc. នៅឆ្នាំ១៩៩៦ ហើយកម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់​ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុង៣វិស័យ៖ ការអភិវឌ្ឍតំបន់ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ដន៍ និង វប្បធម៌។




#Article 93: ហ៊ុន សែន (219 words)


លោក ហ៊ុន-សែន បច្ចុប្បន្នជា​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ​លោកមានគោរម​ងារជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន-សែន។ ហើយបច្ចុប្បន្ន　​លោក​ជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ជួរគណបក្សប្រជាជនកម្ពុជាផងដែរ កាលពីឆ្នាំ១៩៧៩​ លោក​បាន​ដឹក​នាំ​ទ័ពដែល​មាន​ការ​ចូល​រួមពីទ័ព​ភាគីប្រទេស​វៀតណាម​ដើម្បី​ផ្តួល​រលំ​របប​ខ្មែរក្រហម។ លោកក៏ជា​សមាជិក​ទាហានខ្មែរក្រហម ដែល​បាន​រត់​គេច​ទៅ​ប្រទេស​វៀតណាមមុន​ឆ្នាំ១៩៧៩ ហើយ​បាន​ទាក់ទង​បញ្ជាការទ័ព​ប្រទេស​វៀតណាម ដើម្បី​​វាយ​​បក​​រំលំ​​ខ្មែរក្រហម​វិញ។​ ហើយ​ចាប់​ពី​ពេល​នោះ​មក​លោកក៏​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឥទ្ធិពល និង កេរ្តិ៍ឈ្មោះល្បីល្បាញ។

លោកហ៊ុន-សែន កើតនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៥២ (ក្នុង​ប្រវត្តិរូប​ផ្លូវការ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) នៅឃុំ ពាម​កោះស្នា ស្រុក ​ស្ទឹងត្រង់​ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ ក្រោយពី​សម្តេចបាន​បញ្ចប់​បឋមសិក្សា នៅឯ​ស្រុកកំណើត នៅឆ្នាំ១៩៦៥​សម្តេចបាន​មករស់នៅ​រាជធានី​ភ្នំពេញដោយ​ស្នាក់នៅ​វត្តនាគវ័ន និងសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ដើម្បីបន្ត​ការសិក្សា​ ថ្នាក់អនុវិទ្យាល័យ។

នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជា​បាន​ធ្លាក់ចូល​ក្នុង​ភ្លើង​សង្គ្រាម។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ពី សម្តេច នរោត្តម សីហនុ ឲ្យប្រជាជនកម្ពុជា​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​នឹង​ពួកចក្រពត្តិនិយម​ក្នុង អាយុ ១៨ឆ្នាំ ហ៊ុន សែន បាន​ចូលរួម​ក្នុង​ចលនា​តស៊ូនេះ។

មុនថ្ងៃ ​ទទួល​ជ័យជំនះ ១៧មេសា ឆ្នាំ១៩៧៥ មួយថ្ងៃ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ សម្តេច ហ៊ុន សែន បាន​រងរបួស​ភ្នែកខាងធ្វេង។ ក្រោយពី​សម្តេច បានជាសះស្បើយ​ឡើងវិញ ពីការ​ព្យាបាល​អស់រយៈពេល​យ៉ាងយូរ សម្តេច​បាន រៀបអាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ ប៊ុន រ៉ានី ​មានកូន​ប្រុស​បីនាក់ និងកូន​ស្រី​បីនាក់ ក្នុងនោះ​មានកូន​ស្រីម្នាក់​ជាកូនចិញ្ជឹម ( ហ៊ុន ម៉ាណែត, ហ៊ុន ម៉ាណា, ហ៊ុន ម៉ានីត, ហ៊ុន ម៉ានី, ហ៊ុន ម៉ាលី, និង ហ៊ុន ម៉ាលីស)។

ក្នុងឆ្នាំ១៩៧៧ ដោយ​មិនពេញចិត្ត​ទៅនឹង​របប​នយោបាយ​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត សម្តេចបាន ចាកចោល​គ្រួសារ​ជាទី​ស្រលាញ់​ម្តងទៀត​ ដើម្បី​ដឹកនាំ​ចលនា​រំដោះ​ប្រទេស និង​ប្រជាជន​ពីរបប​ដ៏សាហាវ​យង់ឃ្នង​នេះ។ នៅឆ្នាំ១៩៧៨ សម្តេច​បានក្លាយ​ជាស្ថាបនិក​មួយរូប នៃចលនា​សង្គ្រោះ​ជាតិកម្ពុជា ហៅថា​​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែលមាន​កិច្ចសហ​ប្រតិបត្តការ​ជាមួយ​ចលនា​ស្នេហាមាតុភូមិ​ជាច្រើនទៀត និង​ការគាំទ្រ​ដោយ​កម្លាំង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម។ ចលនានេះ​បាន​ជួយរំដោះ​ប្រទេស និង​ប្រជាជន​កម្ពុជា​អោយ​រួចផុតពី​របប​ប្រល័យ​ពូជសាសន៍​ប្រជាធិប​ តេយ្យកម្ពុជា នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សម្តេច ហ៊ុន សែន គឺជា​តំណាង​ហត្ថលេខី​ដ៏សំខាន់​មួយរូប​ក្នុងដំណើរ​ការ​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ឆ្នាំ១៩៩១ ជាលទ្ធផល​នៃកិច្ច​ព្រមព្រៀងនេះ គឺ ការ​បោះឆ្នោត​សកល និង​ដោយ​សេរី​មួយ​ ដែលបាន​ធ្វើឡើង​ជាលើកដំបូង​នៅកម្ពុជា​ក្នុង​ឆ្នាំ១៩៩៣។ ពីឆ្នាំ១៩៩៣-១៩៩៨ សម្តេចបាន​កាន់តួនាទីជា​សហនាយករដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រីទី២) ក្នុង​រដ្ឋាភិបាល​ចម្រុះ​នីតិកាលទី១ នៃរដ្ឋសភាជាតិ។

ការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៨ សម្តេចបាន​ដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងនាម​សម្តេចជា​អនុប្រធាន រហូត​ទទួលបាន​ជោគជ័យ ហើយបាន​ក្លាយ​ជានាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ នីតិកាលទី២ នៃរដ្ឋសភាជាតិ ដែលមាន​គណបក្សធំៗពីរគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច។ ក្រោមការ​ដឹកនាំ​របស់សម្តេច ប្រទេសកម្ពុជា​បានក្លាយ​ជា សមាជិកទី១០​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

ក្នុងនាមសម្តេច ហ៊ុន សែន ជាបេក្ខភាព​នាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា សម្តេចបាន​ដឹកនាំអោយ​មានជ័យជំនះម្តងទៀត​ក្នុងការ​បោះឆ្នោត​ជាសកល​ក្នុង​ ខែកក្កដា​ឆ្នាំ២០០៣។ ក្រោយពី​មានការ​ជាប់គាំង​ខាងនយោបាយ​អស់រយៈពេល​ជាច្រើនខែ សម្តេច​ក៏បាន​ទទួល​ជោគជ័យ​ក្នុងការ​បង្កើត រដ្ឋាភិបាលចំរុះ​ជាមួយ​នឹង​គណបក្សហ្វ៊ុនស៊ីនប៉ិច​ក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ហើយបាន​ក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ក្រោយពី​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ជាសកល ២៧កក្កដា ឆ្នាំ២០០៨ ដែល​គណបក្សប្រជាជនកម្ពុជា​ឈ្នះបាន៩០អាសនៈ​ក្នុង១២៣អាសនៈក្នុងសភាជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឡើងកាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង នីតិកាលទី៤ នៃរដ្ឋសភាជាតិ​សំរាប់ដំណាក់កាល​ប្រាំឆ្នាំ (២០០៨-២០១៣)។

ដោយសារ ​ការ​ទទួល​ស្គាល់​ចំពោះ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្សះផ្សា​ជាតិ សន្តិភាព ព្រមជាមួយ​នឹងការ​ខិតខំ អភិវឌ្ឍន៍​សេដ្ឋកិច្ច សម្តេច ហ៊ុន សែន ត្រូវបាន​ប្រទាន​ងារជា “ សម្តេច ” ដោយព្រះមហាក្សត្រ សម្តេចព្រះបាទព្រះ​នរោត្តម សីហនុ។

ចាប់តាំងពីឆ្នាំ១៩៧៩-១៩៩៣ សម្តេច ហ៊ុន សែន បានកាន់​តួនាទី​ជាច្រើន​ក្នុង​រដ្ឋបាល​កម្ពុជា​ (សាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងបន្ទាប់មករដ្ឋកម្ពុជា) សម្តេច​កាន់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស នៅឆ្នាំ១៩៧៩ ជា​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៥ និងពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១ ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ សម្តេច ហ៊ុន សែន បាន​ទទួលយក និង​ស្បថចូលកាន់​តំណែងជា​សមាជិក នៃសមាគម​មេធាវីកម្ពុជា (គណៈមេធាវីកម្ពុជា)។
លោក ហ៊ុន សែន បច្ចុប្បន្នជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ហើយ​លោក​ជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ជួរគណបក្សប្រជាជនកម្ពុជាផងដែរ។




#Article 94: អង្គការសុខភាពពិភពលោក (273 words)


អង្គការសុខភាពពិភពលោក (ភាសាអង់គ្លេស៖ World Health Organization ហៅកាត់ថា WHO) គឺជាស្ថាប័នឯកទេសរបស់ អង្គការសហប្រជាជាតិ ដែលមាននាទីជាអាជ្ញាធម៌សហប្រតិបត្តិការអន្តរជាតិ​ផ្នែកសុខភាពសាធារណៈ។​

អង្គការនេះត្រូវបានបង្កើតឡើងនៅ​ថ្ងៃទី៧ខែមេសាឆ្នាំ១៩៤៨​និងមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ​ ប្រទេសស្វីស។

ធម្មនុញ្ញរបស់​WHO ចែងថាគោលដៅចំបងរបស់ខ្លួនគឺ​ការលើកកំពស់កំរិតសុខភាពរបស់មនុស្សជាតិអោយបានខ្ពស់បំផុត​តាមដែលអាចធ្វើបាន។​ការងារជាចំបងរបស់អង្គការនេះគឺ​ការប្រយុទ្ធប្រឆាំងនឹងជំងឺនានា​ជាពិសេសគឺ​ជំងឺឆ្លងសំខាន់ៗ​និងការលើកស្ទួយសុខភាពទូទៅរបស់មនុស្សជាតិ។

សមាជិករបស់អង្គការសុខភាពពិភពលោក បានតែងតាំងគណប្រតិភូនៅក្នុង សភាអង្គការសុខភាពពិភពលោក។ សមាជិកនៅក្នុង អង្គការសហប្រជាជាតិ ទាំងអស់ ត្រូវបានជ្រើសតាំងឲ្យធ្វើជាសមាជិកនៃអង្គការសុខភាពពិភពលោក។ ដោយយោងទៅតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក «ប្រទេសផ្សេងៗ ត្រូវបានអនុញ្ញាតឲ្យក្លាយជាសមាជិក នៅពេល ដែល​ការ​ស្នើសុំ​របស់ពួកគេ ត្រូវបានទទួលការយល់ព្រមពីសភាអង្គការសុខភាពពិភពលោក ដោយការបោះឆ្នោតសម្លេងភាគច្រើន»។ អង្គការ​សុខភាព​ពិភពលោក មានសមាជិកសរុបទាំងអស់ ១៩៣ប្រទេស។

កិច្ចប្រជុំទូទៅនៃសភាអង្គការសុខភាពពិភពលោក ប្រព្រឹត្តទៅនៅ ខែឧសភា រៀងរាល់ឆ្នាំ។

រដ្ឋធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោកបានចែងថាវត្ថុបំណងរបស់វា “គឺការធ្វើឲ្យមនុស្សទាំងអស់ទទួលបាននូវកំរិតសុខភាពខ្ពស់បំផុតតាមដែលអាចធ្វើបាន។” កិច្ចការចំបងរបស់វាគឺការប្រយុទ្ធប្រឆាំងនឹងជម្ងឺ ជាពិសេសជម្ងឺឆ្លងសំខាន់ៗ ហើយនិងការបង្កើនសុខភាពទូទៅរបស់ប្រជាជនទូទាំងពិភពលោក។

អង្គការសុខភាពពិភពលោកគឺជាក្រសួងបង្កើតឡើងមុនគេបង្អស់ នៃអង្គការសហប្រជាជាតិ ហើយរដ្ឋធម្មនុញ្ញរបស់វាត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការនៅថ្ងៃសុខភាពពិភពលោកលើកទីមួយ (៧ មេសា ១៩៤៨) គឺនៅពេលដែលវាត្រូវបានសច្ចានុម័តនដោយរដ្ឋបុរសទី២៦។ មុនហេតុការណ៍នេះ ដំណើរការរបស់វា ក៏ដូចជាសកម្មភាពដែលនៅសល់របស់អង្គការសុខភាពសមាគមប្រជាជាតិ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ គណៈកម្មការស្ដីទី ក្រោយពីសន្និសីទស្ដីពីសុខភាពអន្តរជាតិ នៅក្នុងរដូវក្ដៅ ឆ្នាំ១៩៤៦។ ការផ្ទេរតំណែងនេះត្រូវបានអនុញ្ញាតដោយដោយការកំណត់របស់សន្និបាតសាធារណៈ។ សេវាកម្មសិក្សារោគរាតត្បាតនៃ ការិយាល័យអន្តរជាតិផ្នែកសុខភាពសាធារណៈ (Office International d'Hygiène Publique) របស់ប្រទេសបារាំង ត្រូវបានរាប់បញ្ចូលទៅក្នុងគណៈកម្មការស្ដីទីនៃអង្គការសុខភាពពិភពលោកនៅថ្ងៃទី ១ មករា ឆ្នាំ១៩៤៧។ 

ក៏ដូចជាការរៀបចំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីត្រួតពិនិត្យមើលការរីករាលដាលនៃមេរោគឆ្លង ដូចជា ជម្ងឺសារស៍ ជម្ងឺគ្រុនចាញ់ ជម្ងឺអេដស៍ អង្គការសុខភាពពិភពលោកក៏បានជួយឧបត្ថម្ភដល់កម្មវិធីបង្ការ និង ព្យបាលជម្ងឺទាំងនេះដែរ។ អង្គការសុខភាពពិភពលោកក៏បានជួយទំនុកបម្រុងចំពោះការអភិវឌ្ឍ និង ការចែកចាយវ៉ាក់សាំង រោគវិនិច្ឆ័យខាងផ្នែកឧសថកម្ម និង ថ្នាំ ប្រកបដោយប្រសិទ្ធិភាព និង សុវត្ថិភាពផងដែរ។ ក្រោយពីប្រមាណពីរទសវត្សក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺអុតធំ អង្គការសុខភាពពិភពលោកបានប្រកាសនៅក្នុងឆ្នាំ ១៩៨០ ថា ជម្ងឺនេះត្រូវបានកំចាត់ចោលហើយ។ នេះគឺជាជម្ងឺលើកដំបូងបង្អស់ដែលត្រូវបានបំបាត់ចោលដោយសារស្នាដៃមនុស្ស។
អង្គការសុខភាពពិភពលោកបានតម្រង់គោលដៅឆ្ពោះទៅរកការបំបាត់ចោលនូវរោគខួរឆ្អឹងខ្នងនៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំទៅមុខទៀតនេះ។ អង្គការនេះធ្លាប់បានអនុម័តនូវឧបករណ៍ស្រាវជ្រាវមេរោគ HIV/AIDS ជាផ្លូវការលើកដំបូងបង្អស់ឲ្យប្រទេស ហ្សីមបាបវី រួចទៅហើយ (កាលពី ខែតុលា ទី៣ ឆ្នាំ២០០៦) ហើយបានធ្វើឲ្យក្លាយជាស្ដង់ដាអន្តរជាតិ។
បន្ថែមពីលើការងាររបស់អង្គការនេះក្នុងកិច្ចកំចាត់មេរោគ អង្គការសុខភាពពិភពលោកក៏បានអនុវត្តនូវយុទ្ធនាការទាក់ទងនឹងសុខភាពផ្សេងៗទៀតផងដែរ។ ជាឧទាហរណ៍ ដូចជាការជំរុញឲ្យមានបម្រើបំរាស់បន្លែ និងផ្លែឈើទូទាំងពិភពលោក និង កាត់បន្ថយការប្រើប្រាស់ ថ្នាំជក់។
អ្នកឯកទេស ដែលត្រូវបានជួបសម្ភាសន៍នៅទីស្នាក់ការអង្គការសុខភាពពិភពលោកក្នុងទីក្រុង ហ្សឺណែវ ខែកុម្ភៈ ឆ្នាំ២០០៧ បានរាយការណ៍ថា ដំណើរការងាររបស់ពួកគេទៅលើ វ៉ាក់សាំងជំងឺផ្ដាសាយទូទៅ កាន់តែមានការរីកចម្រើនទៅមុខជាលំដាប់ហើយ។ ការពិសោធវេជ្ជសាស្ត្រជាង ៤០ ត្រូវបានសម្រេចជោគជ័យ រឺ ក៏កំពុងតែដំណើរការ។ ការពិសោធភាគច្រើនគឺផ្ដោតទៅលើមនុស្សជំទង់ៗដែលមានសុខភាពល្អ។ ក្រុមហ៊ុនមួយចំនួន ក្រោយពីបានបញ្ចប់ការវិភាគប្រកបដោយសុវត្ថិភាពទៅលើមនុស្សវ័យជំទង់ ក៏ចាប់ផ្ដើមធ្វើការពិសោធវេជ្ជសាស្ត្រចំពោះខ្លួនមនុស្សវ័យចំនាស់ និង កូនក្មេងវិញ។ វ៉ាក់សាំងទាំងអស់មកទល់ពេលនេះ មើលទៅហាក់ដូចជាមានសុវត្ថិភាព និង មានភាពអំណោយផលដល់មនុស្សគ្រប់វ័យដែលបានធ្វើការសាកល្បងរួច។
អង្គការសុខភាពពិភពលោកក៏បានធ្វើការស្រាវជ្រាវផងដែរ ដូចជា ថាតើដែនអេឡិចត្រូម៉ាញ៉េទិចដែលហ៊ុមព័ទ្ធជុំវិញទូរស័ព្ទចល័តអាចមានផលអវិជ្ជមានចំពោះសុខភាពរឺមួយក៏យ៉ាងណា។ ការងារនេះមួយចំនួនអាចមានវាទប្បដិវាទ (ការប្រកែកគ្នាទៅវិញទៅមក) ដូចដែលស្ដែងឲ្យឃើញស្រាប់កាលពីខែមេសា ឆ្នាំ ២០០៣ នូវរបាយការណ៍រួមគ្នារបស់អង្គការសុខភាពពិភពលោក និង អង្គការកសិកម្មនិងអាហារ (FAO) ដែលបានលើកឡើងថា ជាតិស្ករមិនគួរឲ្យលើសពី ១០% ឡើយ ចំពោះរបបអាហារប្រកបដោយសុខភាព។ របាយការណ៍នេះបណ្ដាលឲ្យមានការបញ្ចុះបញ្ចូលពីសំណាក់សហគ្រាសផលិតស្ករ ផ្ទុយពីការណែនាំ ហើយចំពោះបញ្ហានេះអង្គការសុខភាពពិភពលោក និងអង្គការកសិកម្មនិងអាហារ បានឆ្លើយតបដោយបញ្ចូលទៅក្នុងរបាយការណ៍នូវឃ្លាថា “យោងទៅតាមការពិគ្រោះគ្នារួចមក បានឲ្យដឹងថាគោលដៅសម្រាប់ឲ្យប្រជាជនប្រើប្រាស់ជាតិស្ករតិចជាង ១០% នៃថាមពលសរុប គឺជាវាទប្បដិវាទ” ប៉ុន្តែក៏ឈរលើគោលការណ៍ណែនាំដែរ ដោយពឹងផ្អែកទៅលើការវិភាគខាងការសិក្សាផ្នែកវិទ្យាសាស្ត្រ។
គម្រោងសកម្មភាពសកលចំពោះសុខភាពអ្នកធ្វើការ
ដោយមានការចូលរួមសហការជាមួយសភាសុខភាពពិភពលោក អង្គការសុខភាពពិភពលោកបានធ្វើសេចក្ដីព្រាងមួយច្បាប់ស្ដីពី គម្រោងសកម្មភាពសកលចំពោះសុខភាពអ្នកធ្វើការ ដើម្បីការពារ និង លើកកំពស់កម្រិតសុខភាពនៅកន្លែងធ្វើការ និងដើម្បីអភិវឌ្ឍដំណើរការ និង ចូលទៅដល់សេវាកម្មសុខភាពជាអាជីព ព្រមទាំងដើម្បីបញ្ចូលសុខភាពអ្នកធ្វើការទៅក្នុងគោលការណ៍ផ្សេងៗទៀត។ អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងនេះពីព្រោះ ទោះបីជាមានការធ្វើអន្តរាគមប្រកបដោយប្រសិទ្ធិភាពដើម្បីការពារគ្រោះថ្នាក់នៅកន្លែងការងារក៏ដោយ ក៏នៅមានចន្លោះខ្វះខាតជាច្រើននៅក្នុងប្រទេសភាគច្រើន បើសំដៅទៅលើស្ថានការណ៍សុខភាពរបស់បុគ្គលិកធ្វើការ និង ការធ្លាយចេញនូវគ្រោះថ្នាក់នៅកន្លែងធ្វើការ។ ដោយយោងទៅតាមអង្គការសុខភាពពិភពលោក មានត្រឹមតែក្រុមអ្នកធ្វើការទូទាំងពិភពលោកតែមួយផ្នែកតូចប៉ុណ្ណោះ ដែលអាចទទួលបានសេវាកម្មតំហែទាំសុខភាពនៅកន្លែងធ្វើការ។ ផែនការសកម្មភាពនេះទាក់ទងនឹងទស្សនៈនៃសុខភាពអ្នកធ្វើការ រួមមានទាំងការគាំពារជាមូលដ្ឋាននៃគ្រោះថ្នាក់នៅកន្លែងធ្វើការ ការការពារ និង ការបង្កើនកំរិតសុខភាពនៅកន្លែងធ្វើការ លក្ខខណ្ឌជ្រើសរើសបុគ្គលិក ហើយនិងចម្លើយតបពីប្រព័ន្ធសុខភាពល្អជាងមុនចំពោះសុខភាពអ្នកធ្វើការ។

បន្ថែមទៅលើបេសកកម្មដែលបានរៀបរាប់ខាងលើទាំងប៉ុន្មានរបស់អង្គការសុខភាពពិភពលោក សន្ធិសញ្ញាអន្តរជាតិបានផ្ដល់បន្ទុកការងារជាច្រើនដល់អង្គការនេះ។ ជាឧទាហរណ៍ អនុសញ្ញាទោលស្ដីពីថ្នាំណាកូទីន និង អនុសញ្ញាស្ដីពីសារធាតុសាយកូត្រូពិច បានកោះហៅ អង្គការសុខភាពពិភពលោក ដើម្បីចេញផ្សាយនូវការប៉ាន់ប្រមាណផ្នែកវេជ្ជសាស្ត្រ និង វិទ្យាសាស្ត្រ អំពីថ្នាំចិត្តសកម្ម ហើយនិងដើម្បីផ្ដល់ជាយោបល់ថាតើគួរត្រូវធ្វើនិយតកម្មយ៉ាងណាៗ។ តាមរបៀបវីរៈនេះ អង្គការសុខភាពពិភពលោកបានដើរតួជាអ្នកត្រួតពិនិត្យទៅលើគោលការណ៍ផលិតថ្នាំក្នុងស្រុក ដែលមានឈ្មោះថា គណៈកម្មការស្ដីពីថ្នាំណាកូទីន។ 
	អង្គការសុខភាពពិភពលោកក៏មានភារកិច្ចចងក្រងនូវកម្មវិធីដែលត្រូវបានគេយកលំនាំតាមយ៉ាងគគ្រឹកគគ្រេង គឺ ចំនែកថ្នាក់ជំងឺអន្តរជាតិ (ICD)។ កំណែទម្រង់ទី១០ របស់ ICD ដែលមានឈ្មោះមួយទៀតថា ICD-១០ ត្រូវបានចេញឲ្យប្រើប្រាស់នៅក្នុងឆ្នាំ ១៩៩២ ហើយក៏អាចស្វែងរកបាននៅតាមវ៉ិបសាយរបស់អង្គការសុខភាពពិភពលោកដែរ។ កំណែទម្រង់ក្រោយៗមកទៀតត្រូវបានចងក្រងជាលិបិក្រម និង មានបោះពុម្ពចេញផ្សាយជាសៀវភៅ។ អង្គការសុខភាពពិភពលោក មិនអនុញ្ញាតឲ្យមានចំណែកថ្នាក់ព្រមៗគ្នានៅក្នុងតំបន់ពីរផ្សេងគ្នានោះទេ។
	អង្គការសុខភាពពិភពលោកក៏បានចាត់ចែងបង្កើតគម្រូបញ្ជីឈ្មោះថ្នាំសំខាន់ៗ ដែលប្រព័ន្ធថែទាំសុខភាពនៅគ្រប់ប្រទេសទាំងអស់គួរតែបើកឲ្យប្រើប្រាស់ដល់ប្រជាជនទូទៅ។
ដៃគូឯកជនរបស់អង្គការសុខភាពពិភពលោកមួយចំនួន

រដ្ឋសមាជិករបស់អង្គការសុខភាពពិភពលោកសម្រេចផ្ដល់សិទ្ធអំណាចទៅឲ្យសន្និបាតសុខភាពពិភពលោក ដែលដើរតួជាអ្នកសម្រេចការកំពូលរបស់អង្គការសុខភាពពិភពលោក។ រដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់មានសិទ្ធចូលរួមជាសមាជិកអង្គការសុខភាពពិភពលោក ហើយ ដោយយោងទៅតាមវ៉ិបសាយរបស់អង្គការសុខភាពពិភពលោក “ប្រទេសផ្សេងៗអាចត្រូវបានទទួលស្គាល់ជាសមាជិកនៅពេលដែលកិច្ចស្នើសុំរបស់ប្រទេសទាំងនោះត្រូវបានអនុម័តដោយការបោះឆ្នោតសាមញ្ញមួយនៅសន្និបាតសុខភាពពិភពលោក យកតាមមតិភាគច្រើន។” អង្គការសុខភាពពិភពលោកមានរដ្ឋសមាជិក ១៩៣។ 
	ជាទូទៅ សន្និបាតសុខភាពពិភពលោកត្រូវបានប្រារព្ធឡើងនៅខែឧសភាជារៀងរាល់ឆ្នាំ។ បន្ថែមទៅលើការជ្រើសរើសអ្នកគ្រប់គ្រងទូទៅជារៀងរាល់ប្រាំឆ្នាំម្ដង សន្និបាតនេះក៏មានភារកិច្ចពិចារណាទៅលើគោលការណ៍ហរិញ្ញវត្ថុនៅក្នុងអង្គការ និង ការសារើឡើងវិញ ព្រមទាំងការអនុម័តចំពោះកម្មវិធីថវិកាដែលបានស្នើឡើង។ សន្និបាតបោះឆ្នោតជ្រើសសមាជិក ៣៤ ធ្វើជាគណៈនាយកប្រតិបត្តិសម្រាប់អាណត្តិរយៈពេលបីឆ្នាំ ដែលត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រងខាងវិស័យសុខភាព។ តួនាទីសំខាន់នៃគណៈនេះគឺ អនុវត្តន៍នូវការសម្រេចចិត្ត និង គោលការណ៍ទាំងឡាយណារបស់សន្និបាតនេះ ហើយនិងការផ្ដល់ប្រឹក្សា ព្រមទាំងសម្រួលការងារជាទូទៅ។

អង្គការសុខភាពពិភពលោកមានសមាជិក ១៩៣ រដ្ឋ រួមបញ្ចូលទាំងរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ លើកលែង លេចធិនស្តែន និងមិនមែនសមាជិកអង្គការសហប្រជាជាតិ២ ព្រមទាំង Cook Islands។ តំបន់ដែលមិនមែនជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិអាចចូលជាសមាជិកសហការីបាន (ដោយទទួលបានព័ត៌មានពេញលេញ ប៉ុន្តែការចូលរួម និង សិទ្ធិបោះឆ្នោតត្រូវមានកំរិត) ប្រសិនបើត្រូវបានអនុម័តដោយការបោះឆ្នោតរបស់សន្និបាត៖ ពុយតូ រីកូ និង ថូខេលើ គឺជាសមាជិកសហការី។




#Article 95: ទន្លេសាប (119 words)


រូបភាពតូច

ទន្លេសាបគឺជាទន្លេមួយដែលតភ្ជាប់ពីបឹងទន្លេសាប ទៅ ទន្លេមេគង្គ ទន្លេមេគង្គក្រោម និងទន្លេបាសាក់នៅត្រង់កន្លែងដែលគេអោយឈ្មោះថាទន្លេចតុមុខ។ ទន្លេនេះមានប្រវែងប្រហែល ១០០គីឡូម៉ែត្រ។ ទន្លេនេះហូរកាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ទន្លេសាបគឺជាតំបន់ដីសើមទឹកសាប ដែលមានសារៈសំខាន់ជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍គ្រដណ្ដប់លើផ្ទៃដី២៥០.០០០-៣០០.០០០ហិចតា ក្នុងរដូវក្ដៅនិងមានវិសាលភាពធំជាង៥-៦ដងក្នុងរដូវវស្សា។ ប្រព័ន្ឋតំបន់ដីសើមនេះគឺជាប្រភពផ្គត់ផ្គង់ជលផលទឹកសាបមួយក្នុង ពិភពលោក ហើយប្រព័ន្ឋអេកូឡូស៊ីនេះមានសារៈសំខាន់ជួយដល់ប្រភេទជីវចំរុះ ផ្សេងៗជាច្រើនទៀតក្នុងពិភពលោក។ ទោះបីជាបឹងនេះជួយទ្រទ្រង់ ដល់ចំនួនជីវចំរុះ និងប្រជាជនជាច្រើនក្ដីក៏ការកើតឡើងនូវសម្ពាធ និងការគំរាមកំហែងជាច្រើន នៅកើតមានក្នុងបឹងទន្លេសាបនេះដែរ។ជីវចំរុះនៅបឹងទន្លេសាបជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណជាមួយភាគបួន នៃចំនួនប្រជាជនដែលរស់នៅក្នុងខេត្ដទាំង ៥ជុំវិញបឹងនេះ(ប្រហែល ២,៩លាននាក់)និង ផ្គត់ផ្គង់ជីវជាតិប្រូតេអ៊ីនដល់ប្រជាជនកម្ពុជារហូត ៧០%នៃជីវជាតិនេះសរុប។ បឹងនេះជាប្រភពជំរក សំរាប់ផ្ដល់ជាចំណីដល់មច្ឆា ជាកន្លែងត្រីពងនិងបង្កកំណើត ហើយដែលបន្ទាប់មកធ្វើដំណើរទៅកាន់ទន្លេមេគង្គ នឹងស្ទឹងឬ ព្រែកនានាហើយក៏ជាអាងស្ដុកទឹកសំរាប់រដូវប្រាំងនិងសរាប់បន្សាបទឹកប្រៃដែលហូរចូលមកនិង ជួយដល់ការអភិរក្សព្រៃកោងកាង នៅតំបន់ដីសណ្ដមេគង្គផងដែរ។ ដូច្នេះវាគឺជាចំណុចជាទីចាប់អារម្មណ៍ផ្នែកបរិស្ថានយ៉ាងសំខាន់ក្នុងពិភពលោក។ បឹងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គផ្នែកក្រោម ។ ផ្ទៃបឹងនេះមានទន្លេទំហំទាំងអស់ ៣.០០០ គមការ៉េ នៅរដូវប្រាំង និង ១០.០០០ គម២ នៅរដូវវស្សា ។ ទន្លេសាបមុនទៅជួបនឹងទន្លេមេគង្គ ជាទន្លេដែលទទួលទឹកពីទំនាបកណ្ដាលទាំងមូល។
រូបភាពតូច

បឹងទន្លេសាប មានខេត្តជាច្រើនព័ទ្ធជុំវិញៈ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង។ នៅរដូវប្រាំង បណ្ដោយមានប្រវែងប្រហែល ១៥០ គម ទទឹងអតិបរមាប្រហែល ៣២ គម និងផ្ទៃ ៣.០០០ គីឡូម៉ែត្រការ៉េ។ រីឯនៅរដូវទឹកឡើង ផ្ទៃអាចឡើងដល់ទៅ ១០.០០០ គីឡូមែត្រការ៉េ ។ របបទឹកបឹងទន្លេសាបមានទិដ្ឋភាពជាសមុទ្រក្នុងមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា ឬផ្ទុយទៅវិញនៅរដូវប្រាំង បឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបទៅដោយភក់ ហើយរាក់ថែមទៀតផង។ រដូវទឹកសម្រក ចាប់ផ្ដើមនៅខែធ្នូ ហើយចប់នៅខែឧសភា ។ ពេលនោះ កម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី ០,៨០ ម ដល់ ២ ម ជាមធ្យម។ ចាប់ពីកំពង់ឆ្នាំង ជាពិសេស នៅវាលភក់ ជម្រៅទឹកចុះជាលំដាប់រហូតដល់នាវាចរត្រូវហាមឃាត់ លើកលែងតែកូនទូកតូចៗ។ នៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាប ផ្លាស់ប្ដូរជាច្រើន ផ្ទៃព្រមទាំងជម្រៅទឹកក៏កើនជាលំដាប់ រហូតដល់ជួនកាលទឹកជំនន់ចូលពេញទំនាបដែលព័ទ្ធជុំវិញបឹងនោះ ។ កម្ពស់ទឹកអាចឡើងដល់ទៅ ១៤ ម គឺខុសគ្នា ១០ ម យ៉ាងតិចពីកម្ពស់ទឹកនៅរដូវប្រាំង ។ គឺនៅពេលនោះហើយដែលនាវាមានចំណុះច្រើនអាចបើកបរចូលទៅដល់បឹងទន្លេសាប ។
បឹងទន្លេសាបចែកជាបីផ្នែក ៖

រូបភាពតូច

ដៃទន្លេសាបខាងស្ដាំមាន៖

រូបភាពតូច




#Article 96: ហ្គូហ្គល (149 words)


ហ្គូកហ្កល (ឡាតាំង:Google) ជាក្រុមហ៊ុនសាវជីកម្មរបស់សហរដ្ឋអាមេរិក មួយដែលផ្តល់នូវ សេវាកម្មអ៊ីនធើណែត ដែលមានដូចជា សេវាកម្ម និង​ផលិតផលរាប់បញ្ចូលទាំង  , សេវាកម្មផ្សេងទៀតជាច្រើន , ផ្នែកសូហ្វែ(ផ្នែកទន់នៃកុំព្យូទ័រ) និងការផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីៗ ។ ប្រាក់ចំណូលនៃការផ្សព្វផ្សាយ​ដែលបានមកពីការបង្កើត  ស្ទើរតែទាំងអស់កា្លយទៅជាប្រាក់ចំណូលនៃក្រុមហ៊ុន ។ 

ក្រុមហ៊ុន ហ្គូហ្កល ត្រូវបានបង្កើតឡើងដោយ  និង  នៅពេលដែលអ្នកទាំងពីរមានបំណងរៀននៅសកលវិទ្យាល័យ  . ហ្គូហ្កល បានបង្កើតជាសាវជីកម្មលើកដំបូងជាក្រុមហ៊ុនឯកជន នៅថ្ងៃទី ០៤ ខែ កញ្ញា​ ឆ្នាំ ១៩៩៨  ហើយវាបានបញ្ចេញជាសាធារណៈ​ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០០៤ ។ 

ការរីកចម្រើនយ៉ាងឆាប់រហ័ស តាំងពីក្រុមហ៊ុនត្រូវបានធ្វើអោយកើតមានឡើងនៅផលិតផលដ៏ច្រើន ។

ហ្គូហ្កលបានចាប់ផ្តើមកកើតឡើងនៅឆ្នាំ ១៩៩៦ ដែលបានស្រាវជ្រាវគម្រោងដោយ  និង  នៅពេលដែលអ្នកទាំងពីរ មានបំណងរៀននៅ សកលវិទ្យាល័យ ក្នុងរដ្ឋកាលីហ្វ័រញ៉ា  ។

ម៉ាស៊ីនស្វែងរកព័ត៌មានដ៏តូចមួយត្រូវបានគេហៅថា  ចេញពី សេវាកម្មព័ត៌មាន IDD ដែលបានរចនាដោយ  តាំងពីឆ្នាំ ១៩៩៦ ។ បច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុង RankDex នឹងមានភាពជាក់ស្តែងច្បាស់លាស់  និង ត្រូវបានប្រើប្រាស់ក្នុងពេលក្រោយនៅពេលដែល Robin Li ត្រូវបានរកឃើញ  នៅប្រទេសចិន ។  
កាលពីមុន មានឈ្មោះហៅក្រៅថា «BackRub»​ ,​ប៉ុន្តែត្រូវបានប្តូរឈ្មោះមកជា«​Google» ដែលមានកំណើតមកពី ការប្រកបតួខុសនៃពាក្យ«» , ដែលបន្ទាប់ពីតួទីមួយ មានលេខ០ ដល់ទៅជាងមួយរយលេខ , ដែលចង់ប្រាប់ថា ម៉ាស៊ីនស្វែងរកនៃ ហ្គូហ្កល អាចផ្តល់នៅបរិមាណព័ត៌មានដ៏ធំទូលំទូលាយ សម្រាប់អ្នកស្វែងរក ទៅតាមចំនួននៃលេខសូន្យនោះ ។  ហ្គូហ្កល ស្ថិតនៅក្រោមដំណើរការរបស់ គេហទំព័រនៃ សកលវិទ្យាល័យស្តេនហ្វត(Stanford University website) , ដែលមានអាស័យដ្ឋានឬឌូម៉ែន (domain) ​ ។

អាស័យដ្ឋានពេញនៃ ហ្គូហ្កល (The domain name for Google)ត្រូវបានបង្កើតនៅ ថ្ងៃទី១៥ ខែ​ កញ្ញា ឆ្នាំ ១៩៩៧ , ហើយនិង កុ្រមហ៊ុនត្រូវបាន បង្កើតជាសាវជីកម្ម​ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៩៨ ។ វាត្រូវបានពឹងផ្អែកទៅលើដៃគូ () ដែលជាយានដ្ឋាន នៅក្នុងឧទ្យាន ម៉ែនឡូ(),​រដ្ឋកាលីហ្វ័រញ៉ា , Craig Silverstein , ដែលជាសមាជិកនៃ ក្រុមនិស្សិតនៅសកលវិទ្យាល័យ ស្តេនហ្វ័ត , ដែលត្រូវបានជួលជា និយោជកលើកទី១ ។

នៅក្នុង ខែឧសភា ឆ្នាំ ២០១១​ , ចំនួននៃអ្នកប្រើប្រាស់ហ្គូហ្កល ជារៀងរាល់ខែមានចំនួនលើសពី ១០លាននាក់ ជាលើកដំបូង  , ដែលជាការកើនឡើង ៨.៤ ភាគរយ ចាប់ពីខែឧសភា ឆ្នាំ២០១០ (មាន៩១៣០ លាននាក់)។




#Article 97: អាស៊ាន (301 words)


សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍  (ASEAN /ˈɑːsi.ɑːn/ AH-see-ahn, /ˈɑːzi.ɑːn/ AH-zee-ahn)គឺជាមួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ អង្គការនេះក៏បានពង្រីកខ្លួនដោយការចូលរួមពីប្រទេសព្រុយណេ កម្ពុជា មីយ៉ាន់ម៉ា(ភូមា) និងវៀតណាម។គោលបំណងសំខាន់នៃអង្គការនេះគឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។

អាស៊ានគ្រប់ដណ្ដប់លើផ្ទៃដី៤.៤លានគីឡូម៉ែត្រការ៉េ ស្មើនឹង៣%នៃផ្ទៃដីផែនដីសរុប។អាស៊ានគ្របដណ្ដប់ទៅលើដែនទឹកធំជាងដែនគោកចំនួន៣ដង។ប្រទេសជាសមាជិកទាំងអស់មានប្រជាជនសរុបប្រមាណ៦២៥លាននាក់ ស្មើនឹង៨%នៃប្រជាជនពិភពលោក។នៅឆ្នាំ២០១៥ នៃអាស៊ានគឺបានកើនឡើងជាង២.៨លានលានដុល្លារអាមេរិក។ប្រសិនបើអាស៊ានជាប្រទេសមួយ វានឹងក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៥នៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន  អាល្លឺម៉ង់ និង អង់គ្លេស។អាស៊ានបានចូលរួមក្នុងការកំណត់ខ្សែព្រំដែនរបស់ប្រទេសឥណ្ឌា ចិន បង់ក្លាដេស ទីម័រខាងកើត និង និងកំណត់ព្រំដែនសមុទ្ររបស់ប្រទេសឥណ្ឌា ចិន និងអូស្រ្តាលី។ទាំងប្រទេសទីម័រខាងកើតនិងប៉ាពួញូហ្គីណេត្រូវបានគាំទ្រដោយសមាជិកអាស៊ានមួយចំនួនឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅក្នុងអង្គការនេះ។

ដូចដែលបានកំណត់នៅក្នុង គោលបំណងរបស់អាស៊ានមានដូចជា:

អាស៊ាន ឬ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ចំនួន​៥ រួម​មាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និង​ប្រទេស​ថៃ នា​ទីក្រុង​បាងកក ប្រទេស​ថៃ។ ប្រទេស​ស្ថាបនិក​ទាំង​នោះ លើក​លែង​ប្រទេស​ថៃ  សុទ្ធសឹងតែ​ជា​ដែនដី​ដែល​ទើប​ទទួល​បាន​អធិបតេយ្យភាព​ថ្មីថ្មោង​ពី​នឹម​អាណានិគម​ក្នុង​សម័យ​នោះ។ គួបផ្សំ​នឹង​ការ​ចាប់​ផ្ដើម​នៃ​សង្គ្រាម​ត្រជាក់​ផង  ទើប​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ប្រាំ​ប្រកៀក​ស្មា​គ្នា​បង្កើត​សមាគម​នេះ​ឡើង ដោយ​មាន​គោលដៅ​រួម ជំរុញ​ឲ្យ​មាន​សន្តិភាព ស្ថិរភាព កំណើន​សេដ្ឋកិច្ច រួម​ទាំង​ការ​អភិវឌ្ឍ​សង្គម និង​វប្បធម៌ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល។

ចាប់​ពី​ឆ្នាំ​១៩៨៤ មក ទើប​បណ្ដា​ប្រទេស​ដទៃ​ប្រាំ​ទៀត​ក្នុង​តំបន់​នេះ រួម​មាន ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និង​កម្ពុជា ដែល​ជា​កូនពៅ បាន​ក្លាយ​ជា​សមាជិក​នៃ​សមាគម​នេះ​ជា​បន្តបន្ទាប់។

អត្តសញ្ញាណ​អាស៊ាន

ភ្លេង​អាស៊ាន តែង​ប្រគំ​ឡើង​ក្នុង​ពិធី​ផ្លូវ​ការ​របស់​អាស៊ាន ដូចជា​កិច្ចប្រជុំ​ធំៗ និង​ទិវា​អាស៊ាន​ជាដើម ក្នុង​ន័យ​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រទេស​ជា​សមាជិក និង​កម្ពស់​អត្តសញ្ញាណ​របស់​ខ្លួន។

មជ្ឈមណ្ឌល​រដ្ឋបាល​របស់​អាស៊ាន គឺ​អគ្គលេខាធិការដ្ឋាន​អាស៊ាន មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ហ្សាកាតា () ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​អគ្គលេខាធិការ​ទទួល​បន្ទុក​សម្របសម្រួល និង​អនុវត្ត​សកម្មភាព​នានា​របស់​អាស៊ាន។ អគ្គលេខាធិការ​នោះ ត្រូវ​តែងតាំង​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន មាន​អាណត្តិ ៥​ឆ្នាំ ប្ដូរ​វេន​គ្នា​ទៅ​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​រដ្ឋ​ជា​សមាជិក។

ធម្មនុញ្ញ​អាស៊ាន​កំណត់​ថា ការ​ជ្រើសរើស​អគ្គលេខាធិការ​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដូចជា សុចរិត​ភាព បទពិសោធន៍​ការងារ សមត្ថភាព និង​សមភាព​យេនឌ័រ។ អគ្គលេខាធិការ​អាស៊ាន បច្ចុប្បន្ន​ដែល​មាន​អាណត្តិ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ គឺ​លោក ឡឺ លួងមិញ (Le Luong Minh) ជា​អតីត​អនុរដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​វៀតណាម។ អគ្គលេខាធិការដ្ឋាន​មាន​តួនាទី​សម្របសម្រួល​ការអនុវត្ត​គម្រោង និង​សកម្មភាព​របស់​អាស៊ាន។

កិច្ចប្រជុំ​អាស៊ាន

រាល់​ការ​សម្រេច​ចិត្ត​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ជោគវាសនា​របស់​សមាគម​អាស៊ាន គឺ​ត្រូវ​ធ្វើ​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន  ដែល​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​ដែល​មាន​តួនាទី​ជា​ប្រធាន​អាស៊ាន។ ក្រៅ​ពី​កិច្ចប្រជុំ​កំពូល នៅ​មាន​កិច្ចប្រជុំ​ដទៃ​ទៀត ដូចជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ជំនាញ​តាម​ផ្នែក​ជាដើម ជាក់ស្ដែង​គឺ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៨  ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៥ នេះ។

ប្រធាន​អាស៊ាន

មាត្រា​៣១ នៃ​ធម្មនុញ្ញ​អាស៊ាន​ចែង​ថា «ប្រធាន​អាស៊ាន​ត្រូវ​ប្ដូរ​វេន​ជា​រៀងរាល់​ឆ្នាំ​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​រដ្ឋ​សមាជិក» ហើយ​រដ្ឋ​សមាជិក​ដែល​ទទួល​បាន​ឋានៈ​ជា​ប្រធាន​អាស៊ាន​នោះ ត្រូវ​ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​មួយ​ចំនួន​ទៀត។ កន្លង​មក ប្រទេស​កម្ពុជា ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​បាន​ចំនួន​ពីរ​ដង គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០០២ និង​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១២។

សសរស្ដម្ភ

ក្នុង​រយៈកាល​ជិត​កន្លះ​សតវត្ស​មក​នេះ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដំណើរការ​ដោយ​ផ្ដោត​លើ​សសរស្ដម្ភ​ចំនួន​បី រួម​មាន សហគមន៍​សន្តិសុខ-​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​វប្បធម៌-​សង្គម ដែល​សហគមន៍​ទាំង​បី​នេះ មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាងណាក៏ដោយ  មាន​តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ទេ ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ស្គាល់​ច្រើន ក្រោយ​ពី​ត្រូវ​បាន​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ឯកភាព​គ្នា​កាល​ពី​ឆ្នាំ​២០០៧  ថា​នឹង​ប្រែក្លាយ​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​ក្លាយ​ជា​សហគមន៍​សេដ្ឋកិច្ច​រួម​មួយ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០១៥។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ អនុញ្ញាត​ឲ្យ​មាន​លំហូរ​ដោយ​សេរី​នូវ​ទំនិញ សេវាកម្ម ការ​វិនិយោគ និង​ពលកម្ម​ជំនាញ។ ឧបមា​ថា អាស៊ាន​គឺ​ជា​ប្រទេស​មួយ នោះ អាស៊ាន​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៧ ក្នុង​ពិភពលោក​ដែល​មាន​ប្រជាជន​ជាង ៦០០​លាន​នាក់ ហើយ​ត្រូវ​បាន​អ្នកសេដ្ឋកិច្ច​ព្យាករ​ថា អាច​នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៤ ត្រឹម​ឆ្នាំ​២០៥០ ប្រសិនបើ​កំណើន​សេដ្ឋកិច្ច​នៅ​តែ​បន្ត។ តំបន់​អាស៊ាន​ក៏​ជា​ប្រភព​នៃ​កម្លាំង​ពលកម្ម​លំដាប់​ទី​៣ បន្ទាប់ពី​ប្រទេស​ចិន និង​ឥណ្ឌា។

បញ្ហា​ប្រឈម 

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​អាស៊ាន​ត្រូវ​បាន​យាយី​ដោយ​បញ្ហា​មួយ​ចំនួន ទាំង​បញ្ហា​ផ្ទៃក្នុង​នៃ​ប្រទេស​សមាជិក​នីមួយៗ ទាំង​បញ្ហា​រវាង​ប្រទេស​ជា​សមាជិក ព្រម​ទាំង​រឿងរ៉ាវ​រវាង​ប្រទេស​សមាជិក និង​ប្រទេស​មិន​មែន​ជា​សមាជិក។

ក្នុង​ចំណោម​សមាជិក​ទាំង​ដប់​នៃ​អាស៊ាន ប្រទេស​កម្ពុជា ឡាវ  មីយ៉ាន់ម៉ា និង​វៀតណាម មាន​ស្ថានភាព​សេដ្ឋកិច្ច​ទាប​ជាង​គេ ប្រៀបធៀប​នឹង​សមាជិក ៦​ផ្សេង​ទៀត។  ម្យ៉ាង​វិញ​ទៀត ប្រទេស​ជា​សមាជិក​មួយ​ចំនួន​នៅ​មាន​ជម្លោះ​ព្រំដែន​រវាង​គ្នា​នៅ​ឡើយ ជាក់ស្ដែង ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ​នៅ​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​ក៏ដោយ បញ្ហា​នេះ មិន​បាន​ធ្វើ​ឲ្យ​អាស៊ាន​ឈឺ​ក្បាល​ខ្លាំង​ដូច​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។

រឿងរ៉ាវ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន​ភាព​ល្អក់កករ ហើយ​បញ្ហា​នេះ​តែង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​ក្នុង​រាល់​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់ស្ដែង កិច្ច​ប្រជុំ​កំពូល​អាស៊ាន កាល​ពី​ឆ្នាំ​២០១២ ដែល​មាន​កម្ពុជា ជា​ប្រធាន មិន​អាច​ឈាន​ដល់​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​បាន​ឡើយ ហើយ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ដើម​ខែ​សីហា នេះ​ទៀតសោត ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កាន់តែ​ធ្វើ​ឲ្យ​មាន​ភាព​តឹងតែង។

ទោះ​យ៉ាង​ណា សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ក៏​នៅតែ​ជា​ប្រធានបទ​ដែល​អាស៊ាន​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង  ហើយក៏​ជា​សសរស្ដម្ភ​មួយ​ក្នុង​ចំណោម​សសរស្ដម្ភ​ទាំង​បី​ដែល​សម្រេច​បាន​សមិទ្ធផល​ច្រើន​ជាង​គេ។ ប៉ុន្តែ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​តំបន់​អាស៊ាន​មួយ​ចំនួន នៅ​តែ​យល់​ថា ក្ដី​ស្រមៃ​មួយ​នេះ ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ ទោះបី​របាយការណ៍​របស់​អាស៊ាន​បង្ហាញ​ថា អាស៊ាន​សម្រេច​បាន ៩០% នៃ​គោលដៅ​ដែល​បាន​កំណត់​ក្នុង​ផែនការ​គោចរ​នៃ​សសរស្ដម្ភ​ទាំង​បី​ក៏ដោយ៕

អាស៊ានត្រូវបានបង្កើតឡើងជាអង្គការមួយនៅឆ្នាំ១៩៦១ ដែលមានឈ្មោះថាសមាគមអាស៊ីអាគ្នេយ៍(ASA) ដែលជាក្រុមមួយដែលមានប្រទេសចូលរួមដូចជាហ្វីលីពីន ម៉ាឡេស៊ី និងថៃ។អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅពេលដែលរដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួនប្រាំដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃបានចុះហត្ថលេខាលើសន្ធិសញ្ញាអាស៊ានដែលត្រូវបានគេស្គាល់ជាទូទៅថាជាសន្ធិសញ្ញាក្រុងបាងកក។

ការបង្កើតអាស៊ានត្រូវបានជំរុញឱ្យមានការប្រឆាំងលទ្ធិកុម្មុយនិស្តនិងការស្រេកឃ្លានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

អាស៊ានបានរីកចម្រើននៅពេលដែលប្រទេសប្រ៊ុយណេបានក្លាយជាសមាជិកទីប្រាំមួយនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់ពីប្រ៊ុយណេទទួលបានឯករាជ្យ។

អាស៊ានបានសម្រេចការសម្រុះសម្រួលបានកាន់តែច្រើននៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានផ្លាស់ប្ដូរតុល្យភាពអំណាចនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីការបញ្ចប់នៃសង្រ្គាមវៀតណាម។កំណើនសេដ្ឋកិច្ចថាមវន្តរបស់តំបន់នេះក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ការពង្រឹងអង្គការធ្វើឱ្យអាស៊ានអនុម័តជាការឆ្លើយតបជារួមមួយដើម្បីប្រតិកម្មនឹងការលុកលុយរបស់វៀតណាមមកលើកម្ពុជានៅឆ្នាំ១៩៧៩។កិច្ចប្រជុំកំពូលអាស៊ានលើកទីមួយបានប្រារព្ធលើកោះបាលី ប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ១៩៧៦ ជាលទ្ធផលនៅក្នុងកិច្ចព្រមព្រៀងលើគម្រោងឧស្សាហកម្មជាច្រើននិងការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការមួយ និងសេចក្ដីព្រមព្រៀងរួមរស់ជាមួយគ្នា។ការបញ្ចប់នៃសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ បានអនុញ្ញាតឱ្យបណ្ដាប្រទេសអាស៊ានអនុវត្តឯករាជ្យភាពផ្នែកនយោបាយកាន់តែច្រើននៅក្នុងតំបន់នេះ ហើយនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ អាស៊ានបានយកចិត្តទុកដាក់សំខាន់ទៅលើបញ្ហាខាងពាណិជ្ជកម្មនិងសន្តិសុខក្នុងតំបន់។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៥ វៀតណាមបានក្លាយជាសមាជិកទីប្រាំពីររបស់អាស៊ាន។ឡាវនិងមីយ៉ាន់ម៉ា(ភូមា)បានចូលរួមនៅពីរឆ្នាំបន្ទាប់គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧។ កម្ពុជាក៏នឹងត្រូវបានចូលរួមនៅពេលជាមួយនឹងឡាវនិងភូមាដែរ ក៏ប៉ុន្តែវាត្រូវបានពន្យារពេលដោយសារបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសនេះ។ក្រោយមកកម្ពុជាក៏បានចូលជាសមាជិកទី១០នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីមានស្ថិរភាពនៃរដ្ឋាភិបាលខ្លួនរួចទៅហើយ។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ សមាជិកអាស៊ានបានជួបប្រជុំគ្នានៅរដ្ឋធានីចាកាតា ប្រទេសឥណ្ឌូណេស៊ីដើម្បីអនុម័តនូវរដ្ឋធម្មនុញ្ញ ដែលបានចុះហត្ថលេខានៅខែវិច្ឆិកា ឆ្នាំ២០០៧ដោយមានគោលបំណងផ្លាស់ប្ដូរឱ្យអាស៊ានមានលក្ខណៈដូចសហភាពអឺរ៉ុបដែរ។រដ្ឋធម្មនុញ្ញនេះបានប្រែក្លាយអាស៊ានទៅជានីតិបុគ្គលមួយដែលបានបំណងបង្កើតនូវតំបន់ពាណិជ្ជកម្មសេរីមួយសម្រាប់តំបន់មួយដែលមានប្រជាជនជាង៥០០លាននាក់។ប្រធានាធិបតីឥណ្ឌូណេស៊ីSusilo Bambang Yudhoyonoបានថ្លែងថានេះជាគម្រោងអភិវឌ្ឍដែលអាស៊ាននឹងត្រូវពង្រឹង ការរួមបញ្ចូលនិងផ្លាស់ប្ដូរអាស៊ានឱ្យទៅជាសហគមន៍មួយ។វាត្រូវបានគេសម្រេចបាន ខណៈពេលដែលអាស៊ានកំពុងស្វែងរកតួនាទីសំខាន់ក្នុងកិច្ចការអាស៊ីនិងក្នុងពិភពលោកដែលប្រទេសអន្តរជាតិកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។សំដៅទៅលើការផ្លាស់ប្ដូរអាកាសអាតុនិងភាពវឹកវរផ្នែកសេដ្ឋកិច្ច លោកក៏បានបន្ថែមទៀតថាតំបន់អាស៊ីអាគ្នេយ៍នឹងមិនក្លាយជាតំបន់ដែលមានសង្គ្រាមឈ្លានពានទឹកដីដូចនៅចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ដល់១៩៧០ទៀតទេ។

 ដំណើរការការងារឬរចនាបទជាផ្លូវការផ្ទាល់ខ្លួន។គោលនយោបាយត្រូវប្រើប្រាស់ការសម្របសម្រួល ការមូលមតិគ្នា និងការពិគ្រោះយោបល់នៅក្នុងដំណើរការធ្វើសេចក្ដីសម្រេចក្រៅផ្លូវការ... ការមូលមតិគ្នានិងការសម្រុះសម្រួលគគឺជាអាទិភាព ការឈ្លោះទាស់ទែងគ្នាមិនមែនជាវិធីដោះស្រាយបញ្ហានោះទេ។ទំនាក់ទំនងការទូតដោយស្ងៀមស្ងាត់ អនុញ្ញាតឱ្យមេដឹកនាំអាស៊ានប្រាស្រ័យទាក់ទងគ្នា ដោយមិនបាននាំយកកិច្ចពិភាក្សានេះទៅផ្សព្វផ្សាយជាសាធារណៈ។សមាជិកមិនត្រូវមានការខ្មាសអៀន ត្រូវតែមានការដឹកនាំដែលអង់អាចក្លាហាន។

មេដឹកនាំរបស់ប្រទេសនីមួយៗមានអារម្មណ៍ថាតម្រូវឱ្យមានការធ្វើសមាហរណកម្មបន្ថែមទៀតនៅក្នុងតំបន់នេះ។បន្ទាប់ពីការចាប់ផ្ដើមនៅឆ្នាំ១៩៩៧ ប្លុកនេះបានស្វែងរកនូវដៃគូសហការរបស់អាស៊ានដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ អាស៊ានបូកបី ជាលើកដំបូងនៃគម្រោងនេះត្រូវបានចងភ្ជាប់នូវទំនាក់ទំនងដែលមានស្រាប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងកូរ៉េខាងត្បូង។ហើយវាក៏មានការចូលរួមបន្ថែមពីលើអាស៊ានបូកបីមានដូចជាឥណ្ឌា ណូវែលសេឡង់ សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី នៅក្នុងព្រឹត្តិការណ៍។ក្រុមថ្មីនេះបានដើរតួជាតម្រូវការចម្បងដែលសហគមន៍អាស៊ីខាងកើតបានគ្រោងទុក។

អាស៊ានត្រូវបានបង្កើតឡើងតាមសសរស្ដម្ភចំនួនបីៈ សហគមន៍សន្តិសុខនយោបាយអាស៊ាន(APSC), សហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC), និងសហគមន៍សង្គមធម៌វប្បធម៌អាស៊ាន(ASCC)។

បណ្ដាប្រទេសសមាជិកអាស៊ានសម្បូរតំបន់សេដ្ឋកិច្ចជាច្រើន(សួនឧស្សាហកម្ម ឧទ្យានអេកូឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ឧទ្យានបច្ចកេវិទ្យានិងគំនិតច្នៃប្រឌិតផលិតផលក្នុងស្រុក)។UNIDO វៀតណាម (អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ)បានចងក្រងជាបញ្ជីតំបន់សេដ្ឋកិច្ចក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥ដែលមានចំណងជើងថា និពន្ធដោយ Arnault Morisson។

នៅចុងឆ្នាំ២០១៥ អាស៊ានគ្រោងនឹងបង្កើតឱ្យមានដែលបានមូលដ្ឋាននៃ។ទីផ្សារនេះនឹងបង្កើតឱ្យមានលំហូរដោយសេរីនៃទំនិញ សេវាកម្ម កម្លាំងពលកម្មជំនាញ និងមូលធន។

រហូតមកដល់ចុងឆ្នាំ២០១៥ ពាណិជ្ជកម្មអន្តរជាតិអាស៊ាននៅតែមានកម្រិតទាបនៅឡើយ។ស

ប្រទេសអាស៊ានសំខាន់ទាំងប្រាំមួយសំដៅលើប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេទាំងប្រាំមួយដែលមានទំហំសេដ្ឋកិច្ចធំជាប្រទេសបួនឯទៀតៈ

តារាងខាងក្រោមនេះបង្ហាញអំពីអត្រាអន្តរកម្មសម្រាប់មនុស្សដែលមានអាយុ១៥ទៅ២៤ឆ្នាំមកពីប្រទេសសមាជិកអាស៊ានទាំង១០ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។




#Article 98: ប្រាសាទបាយ័ន (294 words)


ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត  សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន  អ្នកខ្លះទៀត  គិតថា  ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី១ និងទី ២  មានថែវដែលមានចម្លាក់ដ៏ល្វិចិត្រអ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ  ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត  ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង  និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។  និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់  បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ។ 

ពាក្យថាបាយ័ន  អ្នកគ្រូ ពៅ សាវរស បានលើកយកគំនិតរបស់លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ ព្រះបាទជ័យវរ្ម័នទី៧  ដែលបានកសាងនៅក្នុងប្លង់ខុសគេ  មានរាងមូល ដែលរំលឹកដល់យន្ត្រ។  គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់លោក សេដែស (Cœdès) ដែលបានឲ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័ន ជាមួយ វជយន្ត ដែលនិយាយនៅក្នុងសិលាចារឹក។  វជយន្ត គឺជាវាំងរបស់ព្រះឥន្ទ  បើតាមអត្ថបទ ល្បើកអង្គរវត្ត  ដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឲ្យព្រះពិស្ណុការ (វិឝ្វកម៌ន៑) ចុះមកឋានកណ្តាល  ដើម្បីកសាងប្រាសាទឲ្យព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬ ទេវជយន្ត។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើឲ្យដូចទៅនឹងស្នាដៃនៅលើផែនដីរបស់វិឝ្វកម៌ន៑។
ប្រាសាទបាយ័ន

គេបានប្រទះឃើញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគ  ស្ថិតនៅក្នុងឥរិយាបថសមាធិ  នៅបាតអណ្តូង  ដែលស្ថិតនៅចំកណ្តាលប្រាសាទបាយ័ន កាលពីឆ្នាំ ១៩៣២ ។ ចម្លាក់ព្រះពុទ្ធអង្គនេះ  បង្អាញឲ្យយើងដឹងនូវផ្នត់គំនិតនយោបាយនាសម័យព្រះបាទជ័យវរ្ម័នទី៧ កាលពីចុងគ្រិស្តសតវត្សរ៍ទី១២ ដើមគ្រិស្តសតវត្សរ៍ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធប្រវត្តិសាស្រ្ត  បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីការបង្ហាញនូវផ្នត់គំនិតនយោបាយរបស់ ព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍នោះ ចម្លាក់ថ្មបុរាណនេះនៅមានសារៈសំខាន់មួយទៀត គឺបង្ហាញពីការផ្លាស់ប្តូរពីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ។ ពីព្រោះថា  បល្ល័ង្ក ឬព្រះអាទិទេពខាងព្រហ្មញ្ញសាសនា ត្រូវបានជំនួសដោយព្រះបដិមាតំណាងឲ្យព្រះសម្មាសម្ពុទ្ធអង្គ ឬព្រះអវលោកេស្វរៈទៅវិញ  ដូចករណីចម្លាក់ព្រះពុទ្ធអង្គខាងលើនេះ  ជាដើម ។ លោកបណ្ឌិតបានបន្តឲ្យដឹងថា ការផ្លាស់ប្តូរប្រព័ន្ធសាសនាខាងលើនេះ  អាចគូសបញ្ជាក់តាមរយៈព្រះភក្រ្តរបស់ព្រះអង្គ  ដែលតំណាងឲ្យព្រះរូបរបស់ព្រះមហាវីរក្សត្រ គឺព្រះបាទជ័យវរ្ម័ន ទី ៧ តែម្តង នេះជាចំណុចយ៉ាងសំខាន់បំផុត ។ តាមការស្រាវជ្រាវខាងបុរាណវិទ្យា និង ខាងសិលាចារឹក លោកសាស្រ្តាចារ្យបានឲ្យដឹងថា ការដែលគេឆ្លាក់ព្រះរូបព្រះមហាក្សក្រោមរូបភាពរបស់ព្រះពុទ្ធ  ឬគេថ្វាយព្រះនាមព្រះមហាក្សត្សទៅជាព្រះពុទ្ធរូប គឺជាប្រពៃណីទូទៅក្នុងសង្គមខែ្មរបុរាណ ។ លោកត្រាណេ បានបញ្ជាក់ឲ្យដឹងថា កត្តាទាំងនេះហើយដែលបង្ហាញឲ្យយើងដឹងថា ព្រះពុទ្ធអង្គនៃប្រាសាទបាយ័ន ដែលសព្វថៃ្ង  គេបានយកទៅទុកនៅក្នុងអគារកែ្បរ លានព្រះគម្លង់ ពិតជាតំណាងឲ្យព្រះពុទ្ធរាជ  ជំនួសឲ្យទេវរាជយ៉ាងប្រាកដមែន។ ចំពោះចលនាបន្លាស់ប្រព័ន្ធគំនិតពីទេវរាជ មកពុទ្ធរាជ បានទទួលការគាំទ្រពីអ្នកប្រាជ្ញធំៗ  ដូចជា ហ្គ្រោស៍លីយ៉េរ៍  និង សេដែស ជាដើម ។  គួររំឭកថា ព្រះពុទ្ធដ៏ធំរបស់យើង  ត្រូវបានគេជួលជុលឡើងវិញ  ព្រោះត្រូវបានគេកមេ្ទចជាច្រើនចំណែក ហើយទម្លាក់ចោលក្នុងបាតអណ្តូង  ក្រោយពីប្រតិកម្មសិវនិយមចំពោះលទ្ធិព្រះពុទ្ធសាសនា  ក្រោយ​ពី ព្រះបាទជ័យវរ្ម័នទី៧ បានសោយទិវង្គតទៅនោះ ។
ប្រាង្គកណ្តាល

ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងរោងំខាងកើត ស្លាបខាងត្បូង  
បង្ហាញពីរឿងទេវកថាមួយបរិយាអំពី”ការកូរសមុទ្រទឹកដោះ”។ផ្ទាំងចម្លាក់នេះមានបណ្តោយប្រវែង ៥០ មែត្រ ចែកជាបីផ្នែក ផ្នែកខាងលើនៃផ្ទាំងចម្លាក់ បង្ហាញនូវពូកទេពអប្សរា កំពុងហោះរេរាំនៅលើផ្ទៃ អាកាស។ ផ្នែកកណ្តាល បង្ហាញពសកម្មភាពកូរសមុទ្រទឹកដោះដោយពូកអាសូនិងទេវតាដែលមានព្រះនារាយណ៍ជាអាជ្ញាកណ្តាល។ពួកអាសូរដែលឈរនៅផ្នែក ខាងក្រោមបង្ហាញពី ពពួកសត្វទឹកជាច្រើនប្រភេទដែលមានរូបរាងប្លែកៗ។ ក្នុងនោះ ត្រីខ្លះមានរូបរាងចម្លែកណាស់ ហើយមិនដែលប្រទះឃើញក្នុងធម្មជាតិទៀតផង។ តាមរយៈដំណើររឿងខាងលើ ការកូសមុទ្រទឹកដោះប្រព្រឹត្តទៅ អស់រយៈពេល១.០០០ឆ្នាំ ហើយលេចចេញនូវបាតុភូត ផ្សេងៗជាច្រើនដូចជា ពួកទេពអប្សរា ដំរីព្វរ៉ាវ័ន្ត សេះ ឧច្ច័យស្រព នាងលក្សីនិងអ្វីៗជាច្រើនទៀត ។ចុងក្រោយបង្អស់គឺទឹកអម្រឹតដែលជាទឹកមន្តពិសិដ្ឌសម្រាប់ធ្វើអោយជីវិតលែងស្លាប់។
	ក្រៅពីប្រាសាទអង្គវត្ត ចម្លាក់ត្រីក៍មានបង្ហាញនៅលើជញ្ជាំងប្រាសាទដទៃដែរ។ ប្រាសាទបាយ័ន ដែលសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន (ទី៧)នៅអំពីរឿងរ៉ាវប្រវត្តិសាស្រ្តទេវកថានិងជីវកថាប្រចាំថ្ងៃរបស់ប្រជាជន។ ចម្លាក់នៅរោងទងខាងត្បូង ស្លាបខាងកើតនៃប្រាសាទនេះបង្ហាញអំពីការប្រើប្រាស់ឧបករណ៍នេសាទដូចជាធ្មុកដៃ និងសំណាញ់ ។លើសពីនេះ ចម្លាក់ហាក់ដូចជា បង្ហាញពីផល់ប្រយោជន៍ត្រីក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននាសម័យអង្គរ។ ម្យ៉ាងទៀត ចម្លាក់ទាំងនេះមើលទៅហាក់ ដូចជាត្រីកំពុងហែលក្នុងទឹកតាមបែបធម្មជាតិ។
	តាមរយៈសារណាបញ្ចាប់បរិញ្ញាប័ត្ររបស់ លោក ជ័យ ឈន (១៩៧៣) យើងអាច ស្គាល់ ឈ្មោះត្រី ខ្លះដែល ឆ្លាក់នៅលើជញ្ជាំង វិភាគរក ប្រភេទពូជត្រីទាំអស់នេះទេ។ ដោយមានការជួយជ្រោមជ្រែងពីរលោក ទូច សៀង តាណា អ្នកឯកទេសត្រីប្រចាំគណៈកម្មាធិការជាតិទន្លេ មេគង្គ និងអ្នកស្រី Barbara Albrecht យើងអាចបញ្ចាក់ អំពីអំបូរត្រី ឬជួនកាលថែមទាំងអាចស្គាល់ប្រភេទពូជ ត្រីដែលឆ្លាក់នៅលើជញ្ជាំងរោងទងខាងត្បូងនៃប្រាសាទបាយ័ន និងរោងទងខាងកើតនៃប្រាសាទអង្គរវត្តទៀតផង ។
រូបគំនូរ
	ក្នុងចំណោមប្រភេទត្រីចំនួន១៦ដែល ឆ្លាក់បង្ហា្ញញនៅលើជញ្ជាំងនៃរោងទងប្រាសាទអង្គវត្ត និងបាយ័ន យើងអាចវិភាគស្គាល់ពូជត្រីចំនួន១៣ ការសង្កេតពិនិត្យផ្ទាល់លើចម្លាក់នៃប្រាសាទទាំងពីនេះ យើងរាប់ឃើញមានត្រីចំនួន ១.១៩៣។ ចំនូននេះយើងរាប់ចំពោះត្រីដែលអាចមើលឃើញច្បាស់ប៉ុណ្ណោះ។ ក្រៅពីនេះ មានត្រីជាច្រើនទៀតដែលយើងពុំមានលទ្ធភាពវិភាគបាន ដោយហេតុថាចម្លាក់ខ្លះឆ្លាក់មិនទាន់រូច ហើយផ្នែកខ្លះពុកផុយដោយសារធម្មជាតិនិងការបំផ្លាញដោយទង្វើមនុស្ស។
	ចម្លាក់មច្ឆជាតិមិនត្រឹមតែឆ្លាក់ទៅលើប្រាសាទទាំងពីរខាងលើទេ។ នៅលើជញ្ជាំងស្រះស្រី(ឈ្មោះបុរាណគេហៅ “សិលាតដាក”) ដែលស្ថិតក្នុង បរិវេណព្រះបរមរាជ្យវាំងអង្គរ 
និងជញ្ជាំងលានស្តេច គម្លង់ចម្លាក់ត្រីច្រើនដែរ។ តែនៅទីនេះយើងសូមលើកយកតែចម្លាក់ត្រីនៅប្រាសាទអង្គរវត្តនិងបាយ័នមកសិក្សាតែប៉ុណ្ណោះ។ ចម្លាក់នៅប្រាសាទអង្គវត្តមាន បង្ហាញអំបូរត្រីមានស្រកាច្រើន ។គេចាត់ទុកថាប្រភេទត្រីមានស្រកានេះប្រហែល ៧៨%នៃប្រភេទត្រីទាំងអស់ ។ក្រៅពីនោះ អំបូរត្រីស្លាតមាន៧%អំបូរត្រីរាស់មាន៤%និងអំបូរត្រីផ្ទូងមាន៤.៦។

ដោយគ្មានឯកសារបន្សល់ទុក គេមិនដឹងមូលហេតុច្បាស់ពីភាពមិនហើយ តែកត្តាខ្លះបណ្តាលមកពីព្រះមហាក្សត្រសោយរាជ្យបានខ្លី ហើយរាជ្យទាយាទមិនបង្ហើយការសាងសង់ ឬមានសង្គ្រាមជួលកាលអព្ភតហេតុ ដូចជារន្ទះបាញ់នៅប្រាសាទតាកែវ តាមសិលាចារឹកនៅទីនោះ។ ក្រោយពីបានឆ្លាក់បានមួយផ្ទាំងៗកូនជាងស្រីត្រូវតែជះទឹកលើផ្ទាំងចម្លាក់ និងធ្វើការដុះខាត់ ព្រោះវាជាការងារងាយស្រួលសម្រាប់ស្រ្តី ត្រង់ក្បាច់តូចៗ គេដុះស្រាល និងប្រហែលប្រើដែកអង្រូសផង។ ដោយមានជំនឿយ៉ាងមុតមាំ អ្នកខ្លះសុខចិត្តបម្រើសាសនាដោយលះបង់ពេលវេលា ទ្រព្យសម្បត្តិដោយហេតុផល កម្ម និងផល។ 




#Article 99: សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (124 words)


សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច RULES ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៤៨ ដោយមានឈ្មោះថាវិទ្យាស្ថានជាតិនីតិសាស្ត្រ នយោបាយ និង សេដ្ឋកិច្ច ហើយត្រូវបានប្តូរឈ្មោះដូចបច្ចុប្បន្ននៅឆ្នាំ២០០៣។ 

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ជាសាកលវិទ្យាល័យដែលចំណាស់ជាងគេនៅក្នុងគ្រឹះស្ថានឧត្ដមសិក្សានៃព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៨ ក្នុងទំរង់ជា វិទ្យាស្ថាននីតិសាស្ដ្រ នយោបាយ និងសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០០៣ ស្ថាប័ននេះត្រូវបានប្រកាសជាផ្លូវការជា សាកលវិទ្យាល័យ។

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច គឺជាគ្រឹះស្ថានឧត្ដមសិក្សាដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា។  សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងដំបូងបង្អស់នៅឆ្នាំ ១៩៤៨ ក្នុងនាមជា វិទ្យាស្ថាននីតិសាស្ដ្រ នយោបាយ និងសេដ្ឋកិច្ច។ ឆ្នាំ ១៩៥៧ គឺជាឆ្នាំមួយសម្រាប់ប្រវត្ដិសាស្ដ្រនៃសាកលវិទ្យាល័យ វិទ្យាស្ថានបានប្រែក្លាយជាមហាវិទ្យាល័យដោយព្រះរាជក្រឹត្យ។ ឆ្នាំ ២០០៣ គឺឆ្នាំដ៏សំខាន់មួយសម្រាប់ប្រវត្ដិសាស្ដ្រសាកលវិទ្យាល័យ។ មហវិទ្យាល័យនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យក្រោមនាមជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ ឈ្មោះនៃសាកលវិទ្យាល័យនៅតែភ្ជាប់នូវពាក្យ នីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចដដែល ដើម្បីចង្អុលបង្ហាញថាមុខវិជ្ជាទាំងពីរនេះគឺជា មុខវិជ្ជាគោលសម្រាប់កម្មវិធីសិក្សានៃសាកលវិទ្យាល័យ។ ទោះបីជាយ៉ាងណាក៏ដោយ មុខវិជ្ជាដទៃទៀតនៃផ្នែកវិទ្យាសាស្ដ្រសង្គម និងធម្មជាតិ ដូចជា ភាសា និងវិទ្យាសាស្ដ្រកុំទ្យូទ័រកំពុងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។ ថ្មីៗនេះ សាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន ៤ ថ្នាក់ក្រោយឧត្ដមសិក្សា ២ និងមជ្ឈមណ្ឌល ១។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅតែរក្សាតំណែងរបស់ខ្លួនជាសាកលវិទ្យាល័យជាតិចំបង និងជាសាកលវិទ្យាល័យឈានមុខគេក្នុងរង្វង់មុខវិជ្ជានីតិសាស្ដ្រ សេដ្ឋកិច្ច និងអប់រំពាណិជ្ជកម្ម។

ដោយដឹងថាផ្នែកសាធារណៈ និងផ្នែកឯកជនគឺជាសសរស្ដម្ភក្នុងការទ្រទ្រង់ការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យបានពង្រីកគោលដៅរបស់ខ្លួន។ ជាទម្លាប់ គោលដៅតែមួយគត់របស់សាកលវិទ្យាល័យគឺដើម្បីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យសាធារណៈ។ ប៉ុន្ដែបច្ចុប្បន្ន គោលដៅនេះបានពង្រីកវិសាលភាពដោយបញ្ចូលវិស័យឯកជនផងដែរ។ កម្មវិធីបណ្ដុះបណ្ដាលផ្សេងៗនៃផ្នែកគ្រប់គ្រងពាណិជ្ជកម្មត្រូវបានបង្កើតឡើង និងអភិវឌ្ឍ ទទួលស្គាល់យ៉ាងឆាប់រហ័ស។ ពីមួយឆ្នាំទៅមួយឆ្នាំ សាកលវិទ្យាល័យមានមោទនភាពក្នុងការបញ្ជូនបុគ្គលមានសមត្ថភាពជាច្រើនទៅស្ថាប័នទាំងឯកជន និងសាធារណៈ។ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបច្ចុប្បន្នកំពុងបម្រើការនៅស្ថាប័នរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា ក្រុមហ៊ុនឯកជន និងអង្គការអន្ដរជាតិមួយចំនួន។ ក្រៅពីតួនាទីនៃការផ្គត់ផ្គង់ធនធានមនុស្សសម្រាប់សង្គមកម្ពុជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចបម្រើជាតួនាទីមួយទៀតគឺជាមាគ៌ាពីកម្ពុជាឆ្ពោះទៅពិភពលោក។ តួនាទីនេះត្រូវបានបង្ហាញដោយសហប្រតិបត្ដិការយ៉ាងច្រើនជាមួយស្ថាប័នអន្ដរជាតិ និងសាកលវិទ្យាល័យនានាតាមរយៈការផ្លាស់ប្ដូរនិស្សិត និងសមាជិកដេប៉ាតឹម៉ង់។
បុគ្គលិក និងនិស្សិតនៅសាកលវិទ្យាល័យ
នៅក្នុងឆ្នាំ ២០០៣ មានសិស្សនិស្សិតបរិញ្ញាបត្រចំនួន ៤,៨០២ នាក់ដែលសិក្សាលើ ៤ មហាវិទ្យាល័យ។ ក្នុងចំណោមសិស្សទាំងនោះ មាននិស្សិតនារីចំនួន ១,៤៧៨ នាក់។ ចំណុចពិសេសមួយនៃចំណុចសំខាន់នៃសាកលវិទ្យាល័យ គឺការបង្ហាត់បង្រៀនដែលមានគុណភាពនិងបុគ្គលិករដ្ឋបាល។  បច្ចុប្បន្ននេះ ថ្នាក់ក្រោយឧត្ដមសិក្សាដែលទើបបង្កើតមានសិស្ស ៥០៧ នាក់។ មានសាស្ដ្រាចារ្យធ្វើការពេញម៉ោង ៨៤ នាក់ និងគ្រូបង្រៀនក្រៅម៉ោង ១១២ នាក់និង សាស្ដ្រាចារ្យបរទេសចំនួន ៧០ នាក់ដែលផ្ដល់ការបង្រៀនក្រោមកម្មវិធីផ្លាស់ប្ដូរនិស្សិត។

ប្រព័ន្ធអប់រំវគ្គសិក្សាត្រូវបានបែងចែកជា ២ ឆមាស និងជា ៨ ឆមាសសម្រាប់ការសិក្សាបរិញ្ញបត្រទាំងមូល ៤ ឆ្នាំ។​ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចផ្ដល់កម្មវិធីសិក្សាជាមួយនឹងការផ្ដោតជាចំបងទៅលើនីតិសាស្ដ្រ សេដ្ឋកិច្ច និងការអប់រំពាណិជ្ជកម្ម។




#Article 100: បឹងយក្សឡោម (118 words)


បឹងយក្សឡោមជាបឹងមួយស្ថិតនៅក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនគិរី។ បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរក្នុង ប្រទេសដែលបានកើតឡើង ដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់ រយឆ្នាំមុនមកម៉េ្លះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញ បឹងដែលជាម្លប់សម្រាប់ កម្សាន្ត រីឯផៃ្ទទឹកមានពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះ ឡើយ។ រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែល ជាបេះដូងនៃខេត្តរតនគិរី។ បឹងនេះមានបរិមាត្រ ២៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ។ ដោយសារតែខេត្តនេះជាខេត្តមួយសម្បូរទៅដោយសម្បត្តិធម្មជាតិបែបនេះ បានជាធ្វើឲ្យបណ្តាប្រជាជន ដែលរស់នៅ ជុំវិញខេត្តនេះនាំគ្នាទៅរស់នៅទីនោះ។ 

ពេលដែលយើងធ្វើដំណើរទៅដល់បឹងយក្សឡោមភ្លាម នៅពីមុខត្រូវ បានគេដាក់បារ៉ាសឲ្យ ឈប់ដើម្បីបង់ប្រាក់មុននឹងចូលទៅ កម្សាន្តនៅទីនោះ។  បន្ទាប់មកយើងធ្វើដំណើរចុះពីលើជណ្តើរ ដើម្បីឆ្ពោះទៅ បឹងយក្សឡោមប៉ុនែ្តអ្វីដែលមិនគួរឲ្យជឿដូចពាក្យគេ និយាយថា បានឰមួយពាន់ដង មិនស្មើនឹងបាន ឃើញម្តងនោះទេ ពីព្រោះតែនៅលើ ផៃ្ទទឹកមានពណ៏ខៀវ ស្រងាត់មើលទៅដាច់កន្ទុយភែ្នកហើយ មានព្រៃព្រឹក្សាដុះអមជុំវិញសងខាងគួរជាទីគយគន់។ ភ្ញៀវទេសចរម្នាក់ៗ ពេលដែលទៅដល់ បឹងនេះភ្លាមគេ ប្រញាប់ប្រញាល់ផ្លាស់ សំលៀកបំពាក់ និងទាញម៉ាស៊ីនថតដើម្បីទៅហែលទឹក និងថតរូបទុកជាអនុស្សាវរីយ បង្អួតមិត្តភក្តិបងប្អូន ប៉ុនែ្តមុននឹងពួកគេចុះ ទៅហែល គេត្រូវជួលអាវការពារជាមុនសិនគឺមួយតមៃ្ល​ ២០០០រៀលតែបើមនុស្សចាស់ មិនចង់ជួលក៏បានដែរ ឲ្យតែចេះហែលទឹក។ ភ្ញៀវទេសចរគ្រប់ៗគ្នា ដែលទៅទស្សនានៅ បឹងយក្សឡោម បានសរសើរមិនដាច់ពីមាត់ឡើយថា បឹងនេះមានទេសភាពស្អាត ទឹកបឹង មានពណ៏ខៀវស្រងាត់ បើមុជទៅឆ្ងាយ កាន់តែត្រជាក់ទៅៗ ដែលធ្វើឲ្យអ្នកដែលបានទៅកម្សាន្តនៅទីនោះមិនចង់ត្រឡប់មកវិញ ឡើយ យើងក្រេឡកមើល ទៅខាងឆេ្វងដៃ មុននឹងចូលទៅ អាងហែលទឹកនោះ យើងនឹងឃើញខ្ទមជនជាតិព្នងពីរដែលគេសង់ឡើង ដើម្បីឲ្យ ភ្ញៀវទេសចរ ឃើញថានោះជាខ្ទមតំណាងឲ្យកូនស្រី កូនប្រុសហើយ ភ្ញៀវ ទេសចរអាចថតរូប ឡើង និងចុះបានដោយសេរី។ ភ្ញៀវទេសចរខ្លះដែលមិនទាន់ចុះមុជទឹកគឺពួកគេនាំគ្នា ដើរជុំវិញបឹងនេះ ដើម្បីគយគន់ ទេសភាពភាគ ច្រើនអ្នកដែលទៅទស្សនា និង ទៅងូតទឹកនៅទីនោះគឺនៅពេលរសៀលម៉ោង២ ឬម៉ោង ៣ពីព្រោះពេលព្រឹក គេនាំគ្នាទៅកម្សាន្ត នៅទឹកជ្រោះផេ្សងៗ កាលពី មុនប្រជាជនរស់នៅជុំវិញ បឹងយក្សឡោមមានជំនឿថា បឹងនេះមានអារក្សទឹក និងអារក្សភ្នំថែរក្សាការពារ ពួក គេមិនហ៊ានកាប់ ឆ្ការព្រៃនៅទីនោះ ឡើយព្រោះខ្លាច បង្កគ្រោះថ្នាក់ដល់ពួកគេ ជាងនេះទៅទៀត ពេលដែលកូនចៅរបស់ពួកគេ មានជំងឺម្តងៗពួក គេតែងយកជ្រូក មាន់ ទាទៅ សែនដើម្បីសុំសេចក្តីសុខ តែពេលនេះជំនឿ ទាំងអស់នោះត្រូវបានសាបរលាបអស់ ទៅហើយ ដោយ គេគ្រាន់តែទុកទីនោះ ជាកនែ្លងរមណីយដ្ឋានសម្រាប់កម្សាន្តប៉ុណ្ណោះ។



#Total Article count: 100
